ជនជាតិវៀតណាម ១០នាក់ ពាក់ព័ន្ធករណីលួចស្នាក់នៅ ធ្វើការងារខុសច្បាប់ ត្រូវ​បាន​បណ្ដេញ​ចេញ​ពី​កម្ពុជា
គណៈបញ្ជាការឯកភាពរាជធានី ចុះរដ្ឋបាលបង្ក្រាប Online Scams នៅខណ្ឌពោធិ៍សែនជ័យ ឃាត់ជនបរទេស ២០នាក់
ភ្ជុំបិណ្ឌ៣ថ្ងៃ គ្រោះថ្នាក់ចរាចរណ៍សម្លាប់អ្នកដំណើរជាង ២០នាក់ របួសធ្ងន់ស្រាលជាង ១០០នាក់
គិតត្រឹមខែកញ្ញាឆ្នាំ២០២៦នេះ មន្ត្រីនគរបាល ៧៧នាក់ត្រូវវិន័យធ្ងន់ធ្ងរដោយសារ Online Scams ខណៈជនជាតិខ្មែរ និងបរទេសជិត ៥ពាន់ទៀតត្រូវជាប់ឃុំ

សន្តិសុខ និង សង្គម

ប្រជាជនប្រេស៊ីល ចេញធ្វើបាតុកម្មគាំទ្រទាមទារការធ្វើឲ្យស្របច្បាប់នៃកញ្ឆា

2024/06/17 05:05:19 pm        104
ប្រជាជនប្រទេសប្រេស៊ីល បានចេញធ្វើបាតុកម្មនៅទីក្រុង Sao Paulo កាលពីថ្ងៃអាទិត្យ សម្រាប់ការហែរក្បួនគាំទ្រ ដោយទាមទារឱ្យមានការធ្វើឱ្យស្របច្បាប់នៃកញ្ឆា។ ការចេញធ្វើបាតុកម្មនេះ ធ្វើឡើងបន្ទាប់ពីសភាប្រទេសប្រេស៊ីលបានអនុម័ត កំណែទម្រង់រដ្ឋធម្មនុញ្ញនៃគ្រឿងញៀន ដែលស្វែងរកការផ្តន្ទាទោសចំពោះការកាន់កាប់គ្រឿងញៀន ដោយមិនគិតពីបរិមាណនិងសារធាតុ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។បច្ចុប្បន្ន មានច្បាប់ដាក់ទោសចំពោះការកាន់កាប់សារធាតុញៀន ខណៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ចំណាត់ការរបស់សភា គឺដើម្បីឆ្លើយតបទៅនឹងដំណើរការតុលាការដែលកំពុងធ្វើការនៅតុលាការសហព័ន្ធកំពូល ដើម្បីកាត់ទោសការកាន់កាប់កញ្ឆាក្នុងផ្នែកតូចៗ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន។បច្ចុប្បន្ននេះ កំណែទម្រង់រដ្ឋធម្មនុញ្ញនៃគ្រឿងញៀន ត្រូវបានវិភាគនៅក្នុងគណៈកម្មាការពិសេសមួយនៅក្នុងសភា មុនពេលត្រូវបានបោះឆ្នោតនៅក្នុងសម័យប្រជុំពេញអង្គ។ នេះគឺជាការរៀបចំធ្វើបាតុកម្មលើទី១៦ នៃការគាំទ្រ ការស្វែងរកធ្វើឱ្យស្របច្បាប់នៃការប្រើប្រាស់កញ្ឆា។

អ្នកធ្វើធម្មយាត្រាហាជី(Hajj)១៩ នាក់បានស្លាប់ដោយសារកម្ដៅខ្លាំងនៅក្នុងប្រទេសអារ៉ាប៊ីសាអ៊ូឌីត

2024/06/17 05:02:17 pm        175
ក្រសួងការបរទេសរបស់ប្រទេសហ្ស៊កដានីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកធ្វើធម្មយាត្រាជនជាតិហ្ស៊កដានីចំនួន ១៤នាក់បានស្លាប់ និង ១៧ នាក់ផ្សេងទៀតបានបាត់ខ្លួន ក្នុងអំឡុងប្រារព្ធពិធីបុណ្យ ហាជី (Hajj) ។ ក្រោយមកក្រសួងបានបញ្ជាក់ថាអ្នកទាំង១៤នាក់បានស្លាប់បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសាររលកកម្ដៅខ្លាំង។ប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់លោក ភៀហូសេន គូលីវ៉ាន(Pirhossein Koolivand) បាននិយាយដាច់ដោយឡែកពីគ្នាថា អ្នកធ្វើធម្មយាត្រាអ៊ីរ៉ង់ចំនួន ៥ នាក់បានស្លាប់រហូតមកដល់ពេលនេះនៅទីក្រុង ម៉េកា (Mecca)និង ទីក្រុង ម៉េឌីណា (Medina) ក្នុងអំឡុងពិធីបុណ្យ ហាជី ឆ្នាំនេះ ដោយពុំបាននិយាយថាពួកគេស្លាប់ដោយរបៀបណានោះទេ។ ពិធិ ដែលជាការជួបជុំខាងសាសនាមួយក្នុងចំណោមពិធីដ៏ធំបំផុតជាច្រើនមួយរបស់ពិភពលោក គឺជាសសរស្តម្ភមួយក្នុងចំណោមសសរស្តម្ភទាំងប្រាំរបស់សាសនាឥស្លាម ហើយអ្នកកាន់សាសនាឥស្លាមទាំងអស់ដែលមានមធ្យោបាយត្រូវតែប្រារព្ធយ៉ាងហោចណាស់ឲ្យបានម្តងដែរ។សីតុណ្ហភាពបានកើនលើសពី៤៧ អង្សានៅក្នុងទីក្រុងម៉េកា ក្នុងអំឡុងពេលធម្មយាត្រាប្រចាំឆ្នាំដែលមានអ្នកកាន់សាសនាឥស្លាមប្រមាណ ១,៨ លាននាក់ចូលរួមក្នុងឆ្នាំនេះ។ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត ពុំបានផ្តល់ព័ត៌មានណាមួយ ស្តីពីអ្នកស្លាប់នោះទេ៕

មនុស្ស២នាក់ស្លាប់ និងជាច្រើននាក់រងរបួសក្នុងអំពើហិង្សាថ្ងៃទិវាគុណឪពុកនៅទូទាំងសហរដ្ឋអាមេរិក

2024/06/17 04:59:47 pm        91
អ្នកឈរមើលយ៉ាងហោចណាស់ពីរនាក់ត្រូវបានបាញ់សម្លាប់នៅក្នុងពិធី Juneteenth ក្នុងរដ្ឋតិចសាស់កាលពីយប់ថ្ងៃសៅរ៍ ជាឧបទ្ទវហេតុមួយក្នុងចំណោមឧបទ្ទវហេតុជាច្រើននៃអំពើហិង្សាដោយកាំភ្លើងនៅទូទាំងសហរដ្ឋអាមេរិក ដែលបានរំខានដល់ការប្រារព្ធទិវាគុណឪពុកចុងសប្តាហ៍នេះ។នគរបាលបាននិយាយថា ការឈ្លោះគ្នារវាងមនុស្សពីរក្រុម បានផ្ទុះឡើងដោយការបាញ់ប្រហារនៅឯពិធីបុណ្យ Juneteenth រៀបចំដោយទីក្រុង Round Rock និងចូលរួមដោយគិតថ្លៃ ។ ព្រឹត្តិការណ៍នេះបានចាប់ផ្តើមនៅម៉ោង ៥ ល្ងាច ហើយការបាញ់ប្រហារបានផ្ទុះឡើងនៅវេលាម៉ោង១០និង៥០នាទីយប់ ប្រហែលមួយម៉ោងមុនពេលពិធីត្រូវបានបញ្ចប់។ យោងតាមស្នងការនគរបាលក្រុង Round Rock លោក អាលែន ប៊ែងស៍ (Allen Banks) នគរបាលបានឱ្យដឹងថា ជនរងគ្រោះទាំងពីរនាក់មិនជាប់ពាក់ព័ន្ធក្នុងជម្លោះនោះទេ ហើយអ្នកឈរមើលជាច្រើននាក់ផ្សេងទៀត ដែលពុំបញ្ចេញឈ្មោះ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយមានរបួស។ នគរបាលពុំបានកំណត់អត្តសញ្ញាណជនសង្ស័យក្នុងការបាញ់ប្រហារនោះទេ ខណៈអ្នកពាក់ព័ន្ធបានរត់គេចខ្លួនពីកន្លែងកើតហេតុភ្លាមៗ។ ក្រុមអាជ្ញាធរបានស្នើដល់សាធារណជនទាំងឡាយណា ដែលមានវីដេអូនៃការបាញ់ប្រហារ ឬមានព័ត៌មានទាក់ទងហេតុការណ៍នោះផ្ដល់ឲ្យទៅនគរបាល។ មនុស្ស ៧ នាក់ត្រូវបានបាញ់បណ្ដាលឲ្យរងរបួសក្នុងការបាញ់ប្រហារ នៅក្នុងទីក្រុង ម៉េធូអ៊ីន (Methuen) រដ្ឋ Massachusetts កាលពីព្រឹកថ្ងៃអាទិត្យ។ មនុស្សទី៨ បានរងរបួសពេលរត់គេចខ្លួនពីការបាញ់ប្រហារ៕

មនុស្សយ៉ាងតិច ៦ នាក់ស្លាប់ និងរាប់សិបនាក់បាត់ខ្លួនក្នុងបំណាក់ដីនៅប្រទេសអេក្វាឌ័រ

2024/06/17 03:27:39 pm        172
យោងតាមព័ត៌មានបឋមពីអាជ្ញាធរអេក្វាឌ័រកាលពីថ្ងៃអាទិត្យ (១៦ មិថុនា) បានឱ្យដឹងថា បំណាក់ដីនៅប្រទេសអេក្វាឌ័រ បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់ និង ៣០ នាក់ទៀតបាត់ខ្លួន។ លេខាធិការដ្ឋានគ្រប់គ្រងហានិភ័យអេក្វាឌ័រ បាននិយាយនៅក្នុងរបាយការណ៍មួយថា បំណាក់ដី «ទ្រង់ទ្រាយធំ» បានកើតឡើងនៅកណ្តាលប្រទេសក្នុងទីក្រុង បានញូស ដឺអាក្វ័រ សាន់តា (Banos de Agua Santa)។ព្យុះភ្លៀងដ៏ខ្លាំងដែលបង្កឡើងដោយសម្ពាធទាបបានបោកបក់ពាសពេញផ្នែកខ្លះនៃភាគកណ្តាល និងភាគខាងត្បូងនៃទ្វីបអាមេរិកកាលពីថ្ងៃអាទិត្យ ដោយប្រទេសផ្សេងៗបានព្រមានអំពីការកើនឡើងហានិភ័យនៃបំណាក់ដី ការបាក់ធ្លាក់ថ្ម និងទឹកជំនន់។នៅក្នុងប្រទេសអែលសាល់វ៉ាឌ័រ ទីភ្នាក់ងារការពារជនស៊ីវិលរបស់ប្រទេសនេះបានប្រកាសអាសន្នកម្រិតពណ៌ក្រហម ដោយសារតែភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសដ៏តូចមួយនេះ ខណៈដែលក្រុមហ៊ុនអាកាសចរណ៍នៅប្រទេសជិតខាងហ្កាតេម៉ាឡា ជាច្រើនបានបង្វែរជើងហោះហើរ នេះបើយោងតាមក្រសួងទំនាក់ទំនង ហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានរបស់ហ្កាតេម៉ាឡា៕

កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនល្មើសម្នាក់ រឹបអូសថ្នាំញៀនជាង ៥គីឡូក្រាម

2024/06/16 03:25:40 pm        216
ភ្នំពេញ៖ អនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ឯកឧត្តម ឧត្តមសេនីយ៍ឯក ប៊ុន ប៉ាម៉ារីលុច អគ្គស្នងការរងទទួលដឹកនាំ មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងឯកឧត្តម ឧត្តមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលសហការដឹកនាំមន្ទីរប្រឆាំងគ្រឿនញៀន និងដឹកនាំបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀននៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០២៖០៧នាទី កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន(ក៥) ដឹកនាំដោយលោក វរសេនីយ៍ឯក ឈូក គា នាយករងមន្ទីរ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីជួញដូរ-រក្សារទុក ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុច តាមផ្លូវព្រះមុនីវង្ស (ជិតវិទ្យាស្ថានជាតិប៉ាស័រកម្ពុជា) សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ប្រតិបត្តិការនេះ កម្លាំងជំនាញចាប់ខ្លួនជនល្មើស១នាក់ ឈ្មោះ ចាំង យ៉ាំងតង (TRANG VANG TOAN)ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម និងចាប់យកវត្ថុតាងរួមមានគ្រឿងញៀនប្រភេទ​​អុិចស្តាស៊ី (MDMA) ទម្ងន់ ៥៤២៧.៣២៦ ក្រាម (៥គីឡូ ៤២៧.០៧ក្រាម)។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

នគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សជិត ២០០នាក់

2024/06/15 03:35:38 pm        311
​ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមូលដ្ឋានខណ្ឌទួលគោក បានចុះឡោមព័ទ្ធ ពាក់ព័ន្ធទីតាំងក្លឹប យីហោ ប៉ាវ លី ជី និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន១៩៤នាក់ជាក់ស្ដែងនៅវេលាម៉ោង១២យប់រំលងអាធ្រាតកម្លាំងនគរបាលនៃ នាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ និងកម្លាំងតម្រួតបទបញ្ជា សហការជាកម្លាំងនគរបាល ប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការចុះឡោមព័ន្ធទីតាំងក្លឹបមួយកន្លែងយីហោ ប៉ាវ លីជីង ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥៩៨ សង្កាយ់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ក្នុងរង្វង់ប្រតិបត្តិការនេះកម្លាំងនគរបាលជំនាញបានឲ្យដឹងថា កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃក្រសួងមហាផ្ទៃ ទទួលបានសេចក្ដីរាយការ និងធ្វើការស៉ើបអង្កេត ច្បាស់លាស់ថាទីតាំងក្លឹប យីហោ ប៉ាវលីជីង នេះពិតជាលួចលាក់បម្រើសេវាផ្លូវភេទ ពិតប្រាកដ។ ដូច្នេះ ដោយសុំគោលការណ៍ដាក់កម្លាំងឡោមព័ន្ធ ចុះបង្ក្រាបជាក់ស្ដែងតែម្ដង។ ដោយបានធ្វើការឃាត់ខ្លួនមនុស្សប្រុសស្រី ចំនួន១៩៤នាក់ និងដកហូតវត្ថុតាងមួយចំនួនទៀតផងដែរ។ក្រោយប្រតិបត្តិការមនុស្សប្រុសស្រីទាំង១៩៤នាក់ ត្រូវបាននគរបាល បញ្ជូនទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ អត្ថបទ៖ កុម្ភៈ

អាវុធហត្ថរាជធានីបញ្ជូនជនសង្ស័យ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

2024/06/15 02:31:15 am        118
ភ្នំពេញ ៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនសង្ស័យប្រុសស្រី ០៦នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបាន ០២ករណីផ្សេងគ្នា។ករណីទី១៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណី ជួញដូរ រក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់កាលពីថ្ងៃទី១០ និង ទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុចមុខបន្ទប់ជួលគ្មានលេខ ផ្លូវបេតុង ភូមិជម្ពូរវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ និងបន្តឆែកឆេរបន្ទប់ជួល នៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល ចាប់យកវត្ថុតាង ក្រាមសថ្លា សរុប ចំនួន ១៥កញ្ចប់តូចធំ, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន និងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត ។ ជនសង្ស័យទាំង ០២នាក់ ១-ឈ្មោះ ប៉ាក ស្រីម៉ៅ ហៅយួន ភេទស្រី អាយុ៣៤ឆ្នាំ, ២-ឈ្មោះ ថន សំណាង ហៅណាង ភេទប្រុស អាយុ២៤ឆ្នាំ។ ជនសង្ស័យទាំង០២នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ករណីទី២៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ខណ្ឌដង្កោបង្រ្កាប និងឃាត់ខ្លួន ជនសង្ស័យប្រុសស្រី ០៤នាក់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅចំណុច ផ្ទះគ្មានលេខ ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ ។ វត្ថុតាងចាប់យក ក្រាមសថ្លាចំនួន ០៩កញ្ចប់, ជញ្ជីងថ្លឹង ០១គ្រឿង, សម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀន, ដាវ កាំបិត ពូថៅ ចំនួន ០៤ដើម រួមនិងសម្ភារៈពាក់ព័ន្ធមួយចំនួនទៀត។  ជនសង្ស័យទាំង ០៤នាក់ ១-ឈ្មោះ សាន ស្រីណែត ហៅណែត ភេទស្រី អាយុ២៥ឆ្នាំ, ២-ឈ្មោះ ធួក ប៊ុននាង ហៅនាង ភេទប្រុស អាយុ៤២ឆ្នាំ, ៣-ឈ្មោះ ង្វៀង សៀវម៉ី ហៅម៉ី ភេទស្រី អាយុ២៤ឆ្នាំ, ៤-ឈ្មោះ ហន គន្ធា ហៅធា ភេទស្រី អាយុ ៣២ឆ្នាំ ។ ជនសង្ស័យទាំង០៤នាក់ក៏ជាមុខសញ្ញាប្រើប្រាស់គ្រឿងញៀនផងដែរ។ ចំពោះជនសង្ស័យប្រុសស្រីទាំង ០៦នាក់ និងវត្ថុតាងទាំងអស់ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីធ្វើការផ្តន្ទាទោសតាមច្បាប់៕ ដោយ ៖ តារាវុទ្ធី

ស្លាប់៧នាក់ និងរបួសធ្ងន់ម្នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅស្រុកត្បូងឃ្មុំ

2024/06/14 09:04:15 pm        233
ត្បូងឃ្មុំ៖ រថយន្ត២គ្រឿងបុកគ្នាពេញទំហឹងលើកំណាត់ផ្លូវជាតិលេខ៧១C បណ្តាលឱ្យមនុស្ស ៧នាក់បានស្លាប់ និងម្នាក់នាក់រងរបួសធ្ងន់ ក្នុងហេតុការណ៍ កើតឡើងនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង០៤ និង៣០នាទីទាបភ្លឺ ស្ថិតនៅភូមិព្រះអង្គ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ហេតុការណ៍នេះ បង្កដោយរថយន្តម៉ាក ហ៊ីយ៉ិនដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរដោយឈ្មោះ ឈាង ហ៊ាង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិសំរោង ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ បុកជាមួយ រថយន្តម៉ាកហ៊ីយ៉ិនដាយ ពណ៌ទឹកប្រាក់ ពាក់ផ្លាក់លេខ ត្បូងឃ្មុំ 3A-4487 មិនស្គាល់ឈ្មោះ ។ ប្រភពដដែលឲ្យដឹងទៀតថា រថយន្តទាំង២ បើកបរមានទិសដៅ បញ្រ្ចាសទិសគ្នា រថយន្តពាក់ផ្លាកលេខ កំពង់ធំ 3A-3053 បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿន ទៅបុករថយន្ត ពាក់ស្លាកលេខ ត្បូងឃ្មុំ 3A-4487 បើកបរមកពីត្បូងទៅជើង បណ្តាលអោយរថយន្តទាំង០២គ្រឿង ខូចខាតធ្ងន់ធ្ងរ និងមានមនុស្សស្លាប់ចំនួន០៥នាក់ភ្លាមៗនៅកន្លែងកើតហេតុ និងរងរបួសធ្ងន់ចំនួន០៣នាក់ ​លុះបញ្ជូនទៅមន្ទីពេទ្យមិត្តភាពកម្ពុជា.ចិន បានស្លាប់នៅមន្ទីពេទ្យចំនួន២នាក់បន្ថែមទៀត សរុបស្លាប់៧នាក់ របួសធ្ងន់១នាក់។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានជំនាញចរាចរណ៍ ចុះមកដល់វាស់វែង និងធ្វើកំណត់ហេតុ​យករថយន្តទាំងពីរគ្រឿង ទៅរក្សាទុករង់ចាំឲ្យភាគីសងខាងដោះស្រាយគ្នា​តាមច្បាប់ ៕ 

មនុស្សស្លាប់៦នាក់ និងភ្ញៀវទេសចរ១.៥០០នាក់ជាប់ខ្លួន ខណៈមានបំណាក់ដីនិងទឹកជំនន់នៅតំបន់ទេសចរណ៍ ស៊ីកគីម របស់ឥណ្ឌា

2024/06/14 07:09:34 pm        122
មន្ត្រីបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ថា មនុស្សយ៉ាងហោចណាស់៦ នាក់ បានស្លាប់ ៥នាក់កំពុងបាត់ខ្លួន និងភ្ញៀវទេសចរ១.៥០០នាក់ បានជាប់ខ្លួន ខណៈបំណាក់ដីដ៏ធំបង្កឡើងដោយភ្លៀងធ្លាក់ឥតឈប់ បានបបង្កការបំផ្លិចបំផ្លាញនៅក្នុងស្រុក ម៉ាន់ហ្គាន (Mangan)ភាគខាងជើង ទីក្រុង ស៊ីកគីម (Sikkim)ប្រទេសឥណ្ឌា ។ មន្ត្រីក្នុងតំបន់បាននិយាយថា បំណាក់ដីបានបិទផ្លូវ ហើយផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងត្រូវបានទឹកជន់លិច ឬខូចខាត ខណៈបង្គោលភ្លើង ត្រូវបានទឹកហូរកួច។ ស្ថានភាពកាន់តែគ្រោះថ្នាក់ ស្របពេលទឹកក្នុងទន្លេ ទីស្តា (Teesta) ដែលហក់ឡើងខ្លាំងបានជន់លិចកីឡដ្ឋាន ម៉េលី (Melli) នៅភាគខាងត្បូង ទីក្រុង ស៊ីកគីម ទន្ទឹមនឹងមនុស្សមួយចំនួនបាត់បង់លំនៅឋាន។ ភាគខាងជើងទីក្រុងនេះ ត្រូវបានឯកោទាំងស្រុង ដោយសារតែបំណាក់ដីនៅលើផ្លូវហាយវ៉េលេខ ១០ ដែលជាផ្លូវដ៏សំខាន់តភ្ជាប់តំបន់នេះ ទៅកាន់ទីក្រុង កាលីមប៉ុង ( Kalimpong) ក្នុងរដ្ឋ វ៉េស ប៊ែងហ្គាល់(West Bengal)របស់ប្រទេសឥណ្ឌា ។ ទឹកជំនន់ និងបំណាក់នេះ កើតឡើង ខណៈផ្នែកមួយចំនួនរបស់ប្រទេសឥណ្ឌា នៅតែរងគ្រោះពីរលកកម្ដៅរហូតដល់មានមនុស្សជាច្រើនបានស្លាប់ ហើយប្រជាពលរដ្ឋនៅក្នុងរដ្ឋធានីដេលី របស់ប្រទេសឥណ្ឌា កំពុងខ្វះខាតទឹកប្រើប្រាស់ និងប្រឈមរលកកម្ដៅខ្ពស់៕

ការសិក្សា៖ សង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បង្កឱ្យមានការបំភាយឧស្ម័នរាប់លានតោនទៅបរិយាកាស

2024/06/13 09:25:04 pm        149
របាយការណ៍រួមមួយបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៣ មិថុនា) នេះថា សង្រ្គាមរបស់រុស្ស៊ី លើអ៊ុយក្រែន បានបង្កដោយផ្ទាល់ ឬបើកផ្លូវដល់ការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីត (CO2) ចំនួន ១៧៥ លានតោនទៅក្នុងបរិយាកាស។របាយការណ៍ដែលចេញផ្សាយដោយក្រសួងបរិស្ថាន និងអង្គការក្រៅរដ្ឋាភិបាលអាកាសធាតុ របស់ប្រទេសអ៊ុយក្រែន បាននិយាយថា ការប៉ាន់ប្រមាណរបស់ពួកគេរួមមានទាំងការបំភាយឧស្ម័នដែលត្រូវបានបញ្ចេញ និងដែលនឹងត្រូវបានផលិតក្នុងអំឡុងពេលការងារជួសជុលបន្ទាប់ពីការបំផ្លិចបំផ្លាញដែលបណ្តាលមកពីការវាយលុកទ្រង់ទ្រាយធំកាលពីខែកុម្ភៈ ឆ្នាំ២០២២ ហើយសកម្មភាពបំភាយឧស្ម័នសំខាន់ៗមួយចំនួន គឺបណ្តាលមកពីការប្រយុទ្ធគ្នា។របាយការណ៍នោះបាននិយាយថា «ប្រេងឥន្ធនៈរាប់លានលីត្រដែលប្រើប្រាស់ដោយរថយន្តយោធា ហើយវាលស្រែ និងព្រៃឈើជិតមួយលានហិកតាបានឆាបឆេះ រចនាសម្ព័ន្ធប្រេង និងឧស្ម័នរាប់រយកន្លែងត្រូវបានបំផ្ទុះ។ ការប៉ាន់ប្រមាណ ១៧៥ លានតោននេះគឺស្មើនឹងការបំភាយប្រចាំឆ្នាំដែលផលិតដោយរថយន្ត ៩០ លានគ្រឿង ឬប្រហែលតួលេខបំភាយសរុបនៃប្រទេសហូឡង់ក្នុងមួយឆ្នាំ»។សង្រ្គាមដែលចាប់ផ្តើមដោយទីក្រុងមូស្គូ បានសម្លាប់មនុស្សរាប់ម៉ឺននាក់ និងរាប់លាននាក់ទៀតភៀសខ្លួន ហើយក៏បានបង្កការខូចខាតបរិស្ថានយ៉ាងធំធេងផងដែរ នៅពេលដែលកងទ័ពភាគីទាំងពីរចូលរួមនៅក្នុងសង្គ្រាមដីគោកអឺរ៉ុបដ៏ធំបំផុតក្នុងរយៈពេល ៨០ ឆ្នាំមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្ម ពិគ្រោះយោបល់លើសេចក្តីព្រាងវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងពូជដំណាំ និងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
10/27/2026 08:10 PM
កម្ពុជា បារាំង ចង់បង្កើតនូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល និងអាកាសចរស៊ីវិល បន្ថែមទៀត
10/27/2026 08:10 PM
សម្ដេចតេជោ៖ ទំនាក់ទំនងស្នូលកម្ពុជា-ជប៉ុន មិនអាចខ្វះបានឡើយ នូវផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ
10/27/2026 07:10 PM
មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ អំពាវនាវឱ្យបំពេញតាម​លក្ខខណ្ឌរបស់ទីក្រុងតេអេរ៉ង់ ដើម្បីបញ្ចប់សង្គ្រាម
10/27/2026 07:10 PM
អគ្គិភ័យឆាបឆេះឡើងនៅតំបន់ក្រីក្រ ស្ថិតក្នុងស្រុក Gangnam របស់ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង
10/27/2026 07:10 PM
មនុស្សរាប់ម៉ឺននាក់ ជម្លៀសចេញពីតំបន់ឆ្នេរភាគខាងកើតឥណ្ឌា មុនការមកដល់របស់ព្យុះស៊ីក្លូន Arnab
10/27/2026 06:10 PM
ការបោះឆ្នោត នៅអ៊ីស្រាអែល៖ ទីផ្សារភ្នាល់ បង្ហាញ​ពីបរាជ័យដ៏​គួរឱ្យភ្ញាក់ផ្អើលរបស់លោក Netanyahu
10/27/2026 06:10 PM
ចិនអះអាងថា គ្មានគ្រោះមហន្តរាយបន្តបន្ទាប់នោះទេពីការរញ្ជួយដីនៅតំបន់ទីបេ
10/27/2026 06:10 PM
ការ​ធូរស្រាល​នៃទំនាក់​ទំនង​ឥណ្ឌា-ចិន ត្រូវ​បាន​សាកល្បងដោយ​របាយ​ការណ៍ អំពីការប្រឈមមុខដាក់គ្នា នៅព្រំដែន
10/27/2026 06:10 PM
មនុស្សជាច្រើននាក់ រងរបួស ក្នុងហេតុការណ៍រថយន្តបើកបុកហ្វូងមនុស្សនៅភាគខាងជើងអាល្លឺម៉ង់
10/27/2026 05:10 PM