សមត្ថកិច្ចជំនាញផ្ទុះអាវុធក្នុងប្រតិបត្តិការ បង្រ្កាបមេខ្លោង និង​បក្ខពួក​ជួញ​ដូរ​គ្រឿង​ញៀន​ ​ក្នុង​ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ៨នាក់
គិតពីឆ្នាំ២០២៣មក សមត្ថកិច្ច​បង្ក្រាបបទល្មើសគ្រឿង​ញៀនជាង៣ម៉ឺន​ករណី និងឃាត់ខ្លួនមនុស្សជិត៩ម៉ឺននាក់ និងរឹបអូសសារ​ធាតុញៀន​គ្រប់ប្រភេទជាង ២៦តោន
ស្នងការខេត្តកំពតបន្តតាមដានមន្ត្រីនគរបាល២រូបចំពោះរបាយការណ៍មិនប្រក្រតីអំពីគ្រោះថ្នាក់ចរាចរ
រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការក្ដៅ លើទីតាំងកាស៊ីណូ ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា​ (ONLINE SCAMS)

សន្តិសុខ និង សង្គម

UN បញ្ចប់និងផ្អាកការស៊ើបអង្កេតលើបុគ្គលិកទីភ្នាក់ងារ UNRWA ដែលត្រូវបានចោទប្រកាន់ដោយអ៊ីស្រាអែល

2024/04/27 05:56:05 pm        316
អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ថា ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ ជុំវិញការចោទប្រកាន់របស់អ៊ីស្រាអែល ដែលថាសមាជិក ១៩នាក់របស់ទីភ្នាក់ងារអង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីន(UNRWA) បានចូលរួមក្នុងការវាយប្រហារជាមួយក្រុមហាម៉ាស កាលពីថ្ងៃទី ៧ ខែតុលា ដែលបានបិទករណីមួយដោយសារតែគ្មានភស្តុតាងណាមួយពីអ៊ីស្រាអែល និងបានផ្អាកករណីចំនួនបួនផ្សេងទៀត ។ យោងតាមសារព័ត៌មាន AFP ដោយផ្អែកលើតួលេខផ្លូវការរបស់អ៊ីស្រាអែលបាននិយាយថា ទីភ្នាក់ងារ UNRWA មានភាពចម្រូងចម្រាសកាលពីខែមករា នៅពេលដែលអ៊ីស្រាអែល បានចោទប្រកាន់បុគ្គលិក១២នាក់ក្នុងចំណោមបុគ្គលិក ៣០.០០០នាក់របស់ខ្លួនថា បានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារឆ្លងព្រំដែនដ៏គួរឱ្យភ័យខ្លាច បណ្តាលឲ្យមនុស្សប្រហែល ១.១៦០នាក់ស្លាប់ ភាគច្រើនជាជនស៊ីវិល ។ អង្គការសហប្រជាជាតិ បានបណ្តេញបុគ្គលិកដែលពាក់ព័ន្ធនោះភ្លាមៗ ហើយបានបើកការស៊ើបអង្កេតផ្ទៃក្នុងដើម្បីវាយតម្លៃអព្យាក្រឹតភាពរបស់ទីភ្នាក់ងារ ដឹកនាំដោយអតីតរដ្ឋមន្ត្រីការបរទេសបារាំងលោកស្រី Catherine Colonna។ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ អង្គការសហប្រជាជាតិ បានទទួលព័ត៌មានអំពីបុគ្គលិកទីភ្នាក់ងារ UNRWA បន្ថែមចំនួនប្រាំពីរនាក់ ដែលត្រូវបានចោទប្រកាន់ថាបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារ ដែលនាំឱ្យមានការស៊ើបអង្កេតថ្មី។ លោក Dujarric បាននិយាយថា ក្នុងចំណោមក្រុមដំបូងនៃសមាជិកទីភ្នាក់ងារ UNRWA ចំនួន១២ នាក់ ករណីមួយត្រូវបានបិទ ដោយសារតែពុំមានភស្តុតាងណាមួយត្រូវបានផ្តល់ដោយអ៊ីស្រាអែល ដើម្បីគាំទ្រជុំវិញការចោទប្រកាន់លើសមាជិកបុគ្គលិក។ លោក Dujarric បាននិយាយថា ទាក់ទងនឹងករណីថ្មីទាំងប្រាំពីរនាក់ ម្នាក់ក្នុងចំណោមពួកគេក៏ត្រូវបានផ្អាកដោយរង់ចាំភស្តុតាងបន្ថែមពីអ៊ីស្រាអែល។ ប្រទេសចំនួន ១៥ រួមមានទាំងសហរដ្ឋអាមេរិក អង់គ្លេស អាល្លឺម៉ង់ និងជប៉ុន បានផ្អាកការផ្តល់មូលនិធិដល់ទីភ្នាក់ងារ UNRWA បន្ទាប់ពីការចោទប្រកាន់របស់អ៊ីស្រាអែល។

រដ្ឋធានីគីវរបស់ប្រទេសអ៊ុយក្រែន បានជម្លៀសអ្នកជំងឺចេញពីមន្ទីរពេទ្យជនស៊ីវិលចំនួនពីរ

2024/04/27 04:20:54 pm        302
កាលពីថ្ងៃសុក្រ បន្ទាប់ពីប្រធានអង្គភាពសេវាសន្តិសុខ KGB របស់ប្រទេសបេឡារុស បាននិយាយថា ជាកន្លែងស្នាក់ដល់ទាហាន ដែលបង្កឱ្យមានការភ័យខ្លាចចំពោះការវាយប្រហារតាមអាកាស។រដ្ឋបាលទីក្រុងគីវ បាននិយាយថា វីដេអូមួយ ត្រូវបានចែករំលែកតាមបណ្តាញអ៊ីនធឺណិត ដែលពុំបានកំណត់អត្តសញ្ញាណ មានការគម្រាមកំហែងវាយលុកអគារមន្ទីពេទ្យទាំងពីរ រួមមានទាំងមន្ទីរពេទ្យកុមារផងដែរ ក្រោមហេតុផលមិនពិតដែលទាហានមានទីតាំងនៅទីនោះ។លោក Ivan Tertel ប្រធានអង្គភាព KGB របស់ប្រទេសបេឡារុស បានផ្តល់អាស័យដ្ឋានរបស់មន្ទីរពេទ្យទីក្រុងគីវទាំងពីរ ជាកន្លែងដែលលោកបាននិយាយថា អ្នកប្រយុទ្ធកំពុងលាក់ខ្លួននៅពីក្រោយខ្នងរបស់កុមារ។ កងទ័ពប្រទេសបេឡារុស មិនបានប្រយុទ្ធក្នុងសង្គ្រាមនៅអ៊ុយក្រែនទេ ប៉ុន្តែទីក្រុង Minsk គឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូ ហើយកងកម្លាំងរុស្ស៊ី បានប្រើប្រាស់ទឹកដីប្រទេសបេឡារុស ជាទីតាំងចាប់ផ្តើមសម្រាប់ការវាយលុកពេញលេញរបស់ពួកគេលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។អាជ្ញាធរទីក្រុងគីវ បាននិយាយថា ពួកគេកំពុងផ្លាស់ប្តូរអ្នកជំងឺ និង បុគ្គលិក ពីមន្ទីរពេទ្យទាំងពីរកន្លែងទៅកាន់អគារពេទ្យផ្សេងទៀត។អភិបាលក្រុង លោក វីតាលី ក្លីតឆ្កូ(Vitali Klitschko) បានទៅពិនិត្យមន្ទីរពេទ្យទាំងពីរកន្លែង កាលពីថ្ងៃសុក្រ។រុស្ស៊ី បានបាញ់ផ្លោងលើអ៊ុយក្រែនជាទៀងទាត់ដោយការវាយប្រហារតាមអាកាសរយៈពេលយូរ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២។ ទីក្រុងមូស្គូ បានបដិសេធមិនកំណត់គោលដៅលើជនស៊ីវិល នោះទេ ប៉ុន្តែមនុស្សជាច្រើនត្រូវបានសម្លាប់ដោយការវាយប្រហារតាមអាកាស។

នគរបាលបង្ក្រាបកុបកម្ម បំបែកក្រុមបាតុករគាំទ្រប៉ាឡេស្ទីន នៅសាកលវិទ្យាល័យប៉ារីស

2024/04/27 04:17:03 pm        259
នគរបាល និងបាតុករគាំទ្រប៉ាឡេស្ទីន បានប្រឈមមុខដាក់គ្នានៅមុខសាកលវិទ្យាល័យ Sciences Po ដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស ខណៈនិស្សិតបានចូលកាន់កាប់អគារនោះ និងតវ៉ាប្រឆាំងសង្គ្រាមនៅតំបន់ហ្កាហ្សា កាលពីថ្ងៃសុក្រ។ ទោះបីជា ស្ថានភាពនៅតានតឹង ហើយនគរបាលបានស្នើសុំឲ្យក្រុមបារុករបំបែកគ្នាជាច្រើនដងក៏ដោយ វាពុំមានប្រយោជន៍នោះទេ។ដោយស្រែកគាំទ្រសម្រាប់ពលរដ្ឋប៉ាឡេស្ទីន និស្សិតមួយចំនួនបានចូលកាន់កាប់អគារសាកលវិទ្យាល័យ Sciences Po ដោយបង្ហាញទង់ជាតិប៉ាឡេស្ទីននៅតាមបង្អួច និងនៅច្រកចូល។ និស្សិតជាច្រើននាក់ បានពាក់កន្សែងក្បាល បង្ហាញពីសាមគ្គីភាពរបស់ពួកគេជាមួយប្រជាជនតំបន់ហ្កាហ្សា។យោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែល បានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ៣៤.៣០៥នាក់ ក្នុងការវាយប្រហារទៅលើតំបន់ហ្កាហ្សា ។ អ៊ីស្រាអែលកំពុងសងសឹកទៅនឹងការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ ខែតុលា ដែលបានសម្លាប់មនុស្ស១.២០០នាក់ និងចាប់មនុស្ស២៥៣នាក់ ជាចំណាប់ថ្នូរ នេះបើយោងតាមចំនួនសរុបរបស់អ៊ីស្រាអែល។

មជ្ឈមណ្ឌលពិនិត្យបទឈប់បាញ់តំបន់ Nagorno-Karabakh បានបិទ ខណៈរុស្ស៊ីដកកងទ័ព

2024/04/27 03:56:36 pm        273
ទង់ជាតិប្រទេសរុស្ស៊ី និងទួរគី ត្រូវបានបង្ហូតចុះកាលពីថ្ងៃសុក្រ ដើម្បីប្រារព្ធការបិទមជ្ឈមណ្ឌលត្រួតពិនិត្យបទឈប់បាញ់នៅតំបន់ ណាហ្ក័រណូ-ការ៉ាបាក់(Nagorno-Karabakh)។ វាបានបង្ហាញសញ្ញា ពីការបញ្ចប់ការដាក់ពង្រាយកងរក្សាសន្តិភាពរុស្ស៊ីជាច្រើនឆ្នាំ នៅក្នុងតំបន់យុទ្ធសាស្ត្រ South Caucasus ។ កងកម្លាំងរក្សាសន្តិភាពរុស្ស៊ីជិត ២.០០០នាក់ ត្រូវបានបញ្ជូនទៅកាន់តំបន់បែកចែក កាលពីខែវិច្ឆិកា ឆ្នាំ ២០២០ ក្រោមកិច្ចព្រមព្រៀងរវាងទីក្រុងមូស្គូ ដែលបានបញ្ឈប់ការប្រយុទ្ធគ្នារយៈពេលប្រាំមួយសប្តាហ៍រវាងប្រទេសអាស៊ែបៃហ្សង់ និងកងកម្លាំងជនជាតិភាគតិចអាមេនី។ទោះបីជាមានការដាក់ពង្រាយក៏ដោយ ក៏ អាស៊ែបៃហ្សង់ ដណ្តើមយកតំបន់ការ៉ាបាក់មកវិញ ដោយប្រើកម្លាំងកាលពីខែកញ្ញា ឆ្នាំមុន បង្កឱ្យមានការភៀសខ្លួនជនជាតិភាគតិចអាមេនី យ៉ាងហោចណាស់ ១០០,000 នាក់ ដែលរស់នៅទីនោះ និងចាប់ខ្លួនមេដឹកនាំជនជាតិភាគតិចអាមេនីក្នុងតំបន់នោះ។ មេដឹកនាំនយោបាយរបស់ប្រទេសអាមេនី បានចោទប្រកាន់ទីក្រុងមូស្គូ ពីការបរាជ័យក្នុងការការពារផលប្រយោជន៍របស់ប្រទេសអាមេនី ជាការចោទប្រកាន់ដែលរុស្ស៊ីបានច្រានចោល។ ការសម្រេចចិត្តនេះត្រូវបានប្រកាសកាលពីដើមខែនេះ និងបញ្ចប់ការដាក់ពង្រាយ ដែលត្រូវបានកំណត់រហូតដល់ឆ្នាំ២០២៥។កងរក្សាសន្តិភាពមកពីប្រទេសរុស្ស៊ី និងទួរគី ក៏ដូចជាទាហានអាហ្ស៊េរី បានប្រមូលផ្តុំគ្នានៅមជ្ឈមណ្ឌលក្បែរទីក្រុង អាកដាម(Aghdam) ក្នុងផ្នែកមួយនៃតំបន់ការ៉ាបាក់(Karabakh) ដែលគ្រប់គ្រងដោយទីក្រុង Baku របស់ប្រទេសអាស៊ែបៃហ្សង់ តាំងពីឆ្នាំ២០២០។ លោក Sergei Istrakov នាយសេនាធិការរងនៃកងកម្លាំងប្រដាប់អាវុធរុស្ស៊ី បានអរគុណចំពោះ មិត្តភាពរវាងប្រទេសទាំងបី។លោកនិយាយថា គោលការណ៍សំខាន់នៃច្បាប់មនុស្សធម៌អន្តរជាតិ បានធ្វើឱ្យខ្លួនអាចបញ្ចប់ប្រតិបត្តិការបានមុនកាលកំណត់។ ប្រទេសអាមេនី និងអាស៊ែបៃហ្សង់ បាននិងកំពុងឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចប់ជម្លោះជុំវិញតំបន់ការ៉ាបាក់ ដែលមានមកតាំងពីឆ្នាំ ១៩៨៨ ។

ការតវ៉ាជុំវិញសង្គ្រាមតំបន់ហ្កាហ្សា បន្តរីករាលដាលនៅទូទាំងសហរដ្ឋអាមេរិក និងនៅបរទេស

2024/04/27 03:28:33 pm        281
និស្សិតនៅសាកលវិទ្យាល័យ Stanford ភាគខាងជើងរដ្ឋកាលីហ្វ័រនីញ៉ា សហរដ្ឋអាមេរិក បានចូលរួមការតវ៉ានៅទូទាំងសកលវិទ្យាល័យដែលកំពុងកើនឡើងប្រឆាំងសង្រ្គាមរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ និស្សិតជាច្រើនរយនាក់ បានធ្វើបាតុកម្មនៅបរិវេណសាលា មុនពេលបង្កើតការបោះជំរុំនៅ White Memorial Plaza នៅចំកណ្តាលសាកលវិទ្យាល័យ។ កាលពីព្រឹកថ្ងៃសុក្រ តង់ប្រមាណជាង២០ ត្រូវបានបង្កើតឡើង ហើយនិស្សិតប្រហែល ៥០ នាក់ បានប្រមូលផ្តុំគ្នានៅទីនោះ ។នគរបាលបានចាប់ខ្លួនមនុស្សជាង ១០០នាក់ ហើយបានរុះរើតង់ចេញពីទីធ្លាធំនៃបរិវេណសាកលវិទ្យាល័យទីក្រុង Manhattan ប៉ុន្តែក្រុមអ្នកតវ៉ា បានវិលត្រលប់មកវិញយ៉ាងឆាប់រហ័ស ហើយរៀបចំជំរំឡើងវិញ។ជាមួយគ្នានេះ ភាពតានតឹងបានផ្ទុះឡើងនៅមុខសកលវិទ្យាល័យ Sciences Po ដ៏ល្បីល្បាញរបស់ទីក្រុងប៉ារីស ប្រទេសបារាំង ខណៈជាការតវ៉ារបស់និស្សិតជុំវិញសង្គ្រាមនៅតំបន់ហ្កាហ្សា បានរីករាលដាលបន្ថែមទៀត កាលពីថ្ងៃសុក្រ។ នគរបាលបង្ក្រាបកុបកម្ម បានមកដល់ដើម្បីបន្ថយភាពតានតឹងបន្ទាប់ពីក្រុមបាតុករគាំទ្រអ៊ីស្រាអែល មកប្រឈមមុខដាក់គ្នាជាមួយក្រុមបាតុករគាំទ្រប៉ាឡេស្ទីន។និស្សិតដែលគាំទ្រប៉ាឡេស្ទីនមួយចំនួន បានចូលកាន់កាប់អគារសាកលវិទ្យាល័យកាលពីពេលយប់ ដោយទាមទារឱ្យស្ថាប័ននេះថ្កោលទោសចំពោះសកម្មភាពរបស់អ៊ីស្រាអែល។ លោក ហ៊ីចាម( Hicham) ជានិស្សិតថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យា Sciences Po និយាយថា នៅពេលដែលយើងឃើញអ្វីដែលកំពុងកើតឡើងនៅក្នុងសហរដ្ឋអាមេរិក ហើយបច្ចុប្បន្ននេះនៅប្រទេសអូស្ត្រាលី យើងបន្តឆ្ពោះទៅមុខ ហើយយើងសង្ឃឹមថា វាក៏ចាប់ផ្តើមនៅប្រទេសបារាំងផងដែរ ព្រោះសាកលវិទ្យាល័យនានា ពិតជាមានតួនាទីក្នុងអ្វីដែលកំពុងកើតឡើងនៅដែនដីប៉ាឡេស្ទីន និងអំពើប្រល័យពូជសាសន៍ដែលកំពុងកើតឡើងនៅទីនោះ។កាលពីថ្ងៃសុក្រ អ្នកតវ៉ាជិត២០០នាក់បានប្រមូលផ្តុំគ្នានៅសកលវិទ្យាល័យ George Washington ដោយកាន់ផ្ទាំងរូបភាពមានសរសេរថា «សេរីភាពប៉ាឡេស្ទីន និងស្រែកពាក្យផ្សេងៗ»។

ក្រុមឧទ្ទាមមីយ៉ាន់ម៉ា និងរបបសឹក បន្តប្រយុទ្ធយ៉ាងក្ដៅគគុក ដើម្បីដណ្ដើមភូមិព្រំដែនដ៏សំខាន់

2024/04/26 09:03:25 pm        202
ទាហានប្រដាប់អាវុធដ៏ស្មោះស្ម័គ្ររបស់ក្រុមឧទ្ទាម កំពុងយាមល្បាតតាមដងផ្លូវនៃភូមិព្រំដែន មីយ៉ាវ៉ាឌី (Myawaddy) ភាគអាគ្នេយ៍នៃសហភាពមីយ៉ាន់ម៉ា ខណៈដែលកងទ័ពនៃរបបសឹកកំពុងកាន់អំណាច និងក្រុមតស៊ូ កំពុងចោមរោមប្រយុទ្ធយ៉ាងក្ដៅគគុកដើម្បីដណ្ដើមគ្រប់គ្រងច្រកព្រំដែនដែលមានពាណិជ្ជកម្មព្រំដែនជាង ១ ពាន់លានដុល្លារជារៀងរាល់ឆ្នាំមួយនេះ។ការតស៊ូដើម្បីគ្រប់គ្រងភូមិ មីយ៉ាវ៉ាឌី បានបង្ហាញពីតួនាទីរបស់វរសេនីយ៍ឯក លោក ស ជិតធូ (Saw Chit Thu) កងជីវពលរបស់ខ្លួន និងសហគ្រាសពាណិជ្ជកម្មដ៏ធំទូលាយ ដោយគូសបញ្ជាក់ពីឥទ្ធិពលដ៏លើសលប់របស់មេទ័ពរូបនេះនៅក្នុងទឹកដីដ៏មានសារៈសំខាន់ជាយុទ្ធសាស្ត្រ។កងទ័ពជាតិ ការ៉ែន (KNA) ដែលលោកដឹកនាំ មានវត្តមានជាយូរមកហើយ នៅក្នុងតំបន់លាតសន្ធឹងពីប្រទេសថៃ ដែលបានក្លាយជាសមរភូមិដ៏សំខាន់មួយក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ខណៈការតស៊ូប្រឆាំងរបបសឹក ទទួលបានសន្ទុះប្រឆាំងនឹងយោធាដ៏មានឥទ្ធិពល។នៅដើមខែមេសា ភូមិ មីយ៉ាវ៉ាឌី គឺជាសមរភូមិជួរមុខ ខណៈដែលអ្នកប្រយុទ្ធតស៊ូដឹកនាំដោយសហភាពជាតិការ៉ែន (KNU) ដែលជាកងទ័ពជនជាតិភាគតិចចំណាស់ជាងគេមួយរបស់មីយ៉ាន់ម៉ា បានវាយរុញចូលទៅក្នុងតំបន់នោះ ហើយបានបណ្តេញកងទ័ពរបបយោធារាប់រយនាក់ចេញពីមូលដ្ឋានរបស់ពួកគេ។ការគ្រប់គ្រងទឹកដី មីយ៉ាវ៉ាឌី នៅតែជាសមរភូមិប្រយុទ្ធដ៏ក្ដៅគគុកមួយទៀតសម្រាប់របបយោធា ដែលជាប់គាំងនៅក្នុងសង្គ្រាមស៊ីវិលកាន់តែធំ ជាមួយកងទ័ពជនជាតិភាគតិចដែលបានបង្កើតឡើង និងចលនាតស៊ូមូលដ្ឋានដែលកើតឡើងក្រោយរដ្ឋប្រហារឆ្នាំ២០២១ របស់ខ្លួន៕

ចំនួនអ្នកស្លាប់ជនជាតិប៉ាឡេស្ទីន នៅតំបន់សង្គ្រាមហ្កាហ្សា ឡើងជាង ៣៤.៣០០ នាក់

2024/04/26 09:00:16 pm        129
ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) ថាចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សាស្ទ្រីប ពីការវាយប្រហាររបស់អ៊ីស្រាអែល ដែលកំពុងបន្ត បានកើនឡើងដល់ជាង ៣៤.៣០០ នាក់។នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងនិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៤៣ នាក់ និងបង្ករបួសចំនួន ៦៤ នាក់ ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣៤.៣០៥ នាក់ និងអ្នករបួសដល់ ៧៧.២៩៣ នាក់ ចាប់តាំងពីជម្លោះអ៊ីស្រាអែល និងក្រុមហាម៉ាសបានផ្ទុះឡើងកាលពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣ មក។ក្រសួងបន្ថែមថា នៅមានជនរងគ្រោះជាច្រើនជាប់នៅក្រោមគំនរបាក់បែក ហើយការបំផ្លិចបំផ្លាញនៃហេដ្ឋារចនាសម្ព័ន្ធបានរារាំងក្រុមជួយសង្គ្រោះមិនឱ្យទៅដល់ពួកគេ។ សារព័ត៌មាន ដឹ ថែម អហ្វ អ៊ីស្រាអែល (The Times of Israel) កាលពីថ្ងៃព្រហស្បតិ៍បានរាយការណ៍ថា យោធាអ៊ីស្រាអែលបានប្រមូលផ្តុំរថក្រោះ និងរថពាសដែករាប់សិបគ្រឿងនៅតាមបណ្តោយព្រំដែនរបស់ខ្លួនជាមួយភាគខាងត្បូងតំបន់ហ្កាហ្សាស្ទ្រីប។កាលពីយប់ថ្ងៃព្រហស្បតិ៍ សាជីវកម្មផ្សព្វផ្សាយសាធារណៈរបស់អ៊ីស្រាអែលរាយការណ៍ថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានយល់ព្រមលើប្រតិបត្តិការជើងគោកនៅក្រុង រ៉ាហ្វា ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីសង្គ្រាម ប៉ុន្តែគណៈរដ្ឋមន្ត្រីមិនបានធ្វើការសម្រេចចិត្តពាក់ព័ន្ធណាមួយឡើយ ខណៈដែលកងកម្លាំងការពារ IDF នៅតែរង់ចាំការណែនាំ៕

សមាជិកក្រុមប្រដាប់អាវុធ EMC ១៥នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការយោធានៅកូឡុំប៊ី

2024/04/26 08:55:58 pm        124
រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសកូឡុំប៊ី បាននិយាយថា យ៉ាងហោចណាស់ពួកឧទ្ទាមចំនួន ១៥ នាក់មកពីក្រុមប្រដាប់អាវុធ កងកម្លាំងកណ្ដាល (EMC) ត្រូវបានសម្លាប់កាលពីថ្ងៃព្រហស្បតិ៍ (២៥ មេសា) នៅក្នុងប្រតិបត្តិការមួយដោយកងកម្លាំងយោធានៅភាគនិរតីនៃប្រទេសកូឡុំប៊ី។ក្រុម EMC នេះគឺជាក្រុមប្រដាប់អាវុធខុសច្បាប់ដែលបង្កើតឡើងដោយមនុស្សជាង ៣.៥០០ នាក់ដែលបានកើតចេញពីបក្សពួកនៃអតីតទ័ពព្រៃ FARC ដែលបានបដិសេធកិច្ចព្រមព្រៀងសន្តិភាពឆ្នាំ២០១៦ ព្រោះនោះជាការអនុញ្ញាតឱ្យមានសមាហរណកម្មចូលទៅក្នុងសង្គមនៃយុទ្ធជនប្រហែល ១៣.០០០ នាក់របស់ខ្លួន។ការវាយប្រហារនេះបានកើតឡើងនៅតំបន់ជនបទនៃទីក្រុង អាហ្គេលីយ៉ា (Argelia) ក្នុងតំបន់ភ្នំ កាវកាស (Cauca) ដែលជាតំបន់យុទ្ធសាស្ត្រសម្រាប់ការជួញដូរគ្រឿងញៀន និងជាតំបន់ដែលរដ្ឋាភិបាលបានផ្អាកបទឈប់បាញ់ទ្វេភាគីជាមួយក្រុម EMC កាលពីខែមីនា បន្ទាប់ពីក្រុមនេះបានសម្លាប់មេដឹកនាំជនជាតិដើមភាគតិចម្នាក់។រដ្ឋាភិបាលរបស់ប្រធានាធិបតី ហ្គាស្តាវ៉ូ ផេត្រូ (Gustavo Petro) បានចាប់ផ្តើមការចរចាជាមួយក្រុម EMC នៅក្នុងខែតុលា ដែលរួមបញ្ចូលបទឈប់បាញ់ទ្វេភាគី ប៉ុន្តែថ្មីៗនេះ រចនាសម្ព័ន្ធប្រដាប់អាវុធចំនួន ៤ នៃក្រុមទាំង ៦ បានបោះបង់ចោលការសន្ទនាជុំវិញការបែកបាក់ផ្ទៃក្នុង ដោយនោះជាការសម្រេចចិត្តដែលអាចបង្កើនអំពើហិង្សានៃជម្លោះផ្ទៃក្នុង និងប៉ះពាល់ដល់ប្រជាជនស៊ីវិលថែមទៀត៕

មន្ត្រី UN អំពាវនាវការចូលរួមពីអន្តជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទនៅស៊ូដង់

2024/04/26 08:52:56 pm        156
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្ត្រីអង្គការសហប្រជាជាតិពីររូប កំពុងអំពាវនាវឱ្យមានការចូលរួមពីអន្តរជាតិបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងអំពើហិង្សាផ្លូវភេទលើស្ត្រី និងក្មេងស្រី ក្នុងជម្លោះនៅប្រទេសស៊ូដង់។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ឧបការីអគ្គលេខាធិការទទួលបន្ទុកកិច្ចការមនុស្សធម៌ លោកស្រី Joyce Msuya បានរួមគ្នាជាមួយលោកស្រី Pramila Patten អ្នកតំណាងពិសេសរបស់អគ្គលេខាធិការ ទទួលបន្ទុកអំពើហិង្សាផ្លូវភេទនៅក្នុងជម្លោះ ដើម្បីសុំការអង្វរ។លោក Dujarric និយាយថា ការអំពាវនាវនេះបានធ្វើឡើង ខណៈមានការចោទប្រកាន់ជាច្រើន អំពីការរំលោភ ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ ទាសភាពផ្លូវភេទ និងការជួញដូរស្ត្រី និងក្មេងស្រី នៅតែបន្តកើនឡើងខ្ពស់ ជាពិសេសនៅក្នុងទីក្រុង Khartoum ព្រមតាំងទីក្រុង Darfur និងទីក្រុង Kordofan។ អ្នកនាំពាក្យបាននិយាយថា ក្រុមមន្ត្រី បានកំណត់ពេលការចេញផ្សាយសេចក្តីថ្លែងការណ៍រួមរបស់ពួកគេ នៅមុនថ្ងៃប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីអំពើហិង្សាផ្លូវភេទដែលទាក់ទងទៅនឹងជម្លោះ។លោកស្រី Msuya និងលោកស្រី Patten កំពុងទទូចឲ្យសមាជិក ផ្ញើសារច្បាស់លាស់ ដែលស្ថិតនៅក្រោមច្បាប់មនុស្សធម៌អន្តរជាតិថា ជនស៊ីវិលក្នុងប្រទេសស៊ូដង់ និងគ្រប់ទីកន្លែងជុំវិញពិភពលោក ត្រូវតែបានការពារ និងពុំមែនជាគោលដៅនៃសកម្មភាពអំពើហឹង្សាផ្លូវភេទ ដែលអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។សេចក្តីថ្លែងការណ៍បាននិយាយថា របាយការណ៍នៃអំពើហឹង្សាផ្លូវភេទ បង្ហាញពីផលប៉ះពាល់មិនស្របគ្នានៃសង្រ្គាម លើស្ត្រី និងក្មេងស្រី។ ជនស៊ីវិលរាប់លាននាក់ ប្រឈមមុខទៅនឹងហានិភ័យ ខណៈពួកគេភៀសខ្លួនចេញពីតំបន់ជម្លោះ ដើម្បីស្វែងរកទីជម្រកនៅក្នុងប្រទេសស៊ូដង់ និងនៅក្នុងប្រទេសជិតខាង។

អ្នកបោះឆ្នោតឥណ្ឌា ប្រឈមការហក់ឡើងសីតុណ្ហភាពខ្ពស់ ខណៈរលកកម្ដៅខ្លាំងគ្របដណ្ដប់ប្រទេសនេះ

2024/04/26 07:21:14 pm        119
អ្នកបោះឆ្នោតឥណ្ឌាកំពុងទប់ទល់នឹងលក្ខខណ្ឌកម្ដៅដ៏ក្តៅ ដើម្បីចូលរួមក្នុងការបោះឆ្នោតដ៏ធំបំផុតរបស់ពិភពលោក ខណៈរលកកម្ដៅខ្លាំងបានវាយប្រហារផ្នែកខ្លះនៃប្រទេសនេះ ហើយក្រុមអាជ្ញាធរ បានព្យាករណ៍ថារដូវក្តៅឆ្នាំនេះ មានសីតុណ្ហភាពក្ដៅជាងធម្មតាសម្រាប់ប្រទេសនៅក្នុងតំបន់អាស៊ីខាងត្បូងមួយនេះ។ ក្រសួងឧតុនិយមឥណ្ឌា (IMD) បាននិយាយថា រលកកម្ដៅនឹងប៉ះពាល់ដល់ផ្នែកខ្លះនៃភាគខាងត្បូង និងខាងកើតប្រទេសឥណ្ឌា រហូតដល់ចុងសប្តាហ៍នេះ រួមទាំងរដ្ឋចំនួនបួនដែលកំពុងបោះឆ្នោតនៅថ្ងៃសុក្រសប្ដាហ៍នេះ។ ផ្នែកខ្លះនៃរដ្ឋ វ៉េស ប៊ែង ហ្គាល់ (West Bengal) ប៊ីហា ( Bihar) ឧតារប្រទេស( Uttar Pradesh)និង រដ្ឋ កាណាតាកា (Karnataka) ស្ថិតក្នុងចំណោមរដ្ឋចំនួន១៣ និងដែនដីសហភាពដែលកំពុងបោះឆ្នោតនៅក្នុងដំណាក់កាលទីពីរនៃការបោះឆ្នោតដ៏ធំរបស់ប្រទេសឥណ្ឌា ខណៈសីតុណ្ហភាពត្រូវបានព្យាករណ៍ថា នឹងហក់ឡើងលើសពី ៤០ អង្សាសេ នៅក្នុងតំបន់មួយចំនួន។ ក្រសួងឧតុនិយមឥណ្ឌាដែលបានព្រមានកាលពីខែមុនថាប្រទេសឥណ្ឌាទំនងជានឹងមើលឃើញរលកកម្ដៅខ្លាំង និងយូរជាងនៅឆ្នាំនេះ សីតុណ្ហភាពឡើងខ្ពស់ខុសពីធម្មតា កាលពីថ្ងៃព្រហស្បតិ៍ទី២៥មេសា សប្ដាហ៍នេះ ទីក្រុង បារីផាដា (Baripada) នៅរដ្ឋ អូឌីសា (Odisha) ភាគខាងកើតសីតុណ្ហភាពបានហក់ឡើងដល់៤៣,៦អង្សាស ហើយទីក្រុងកាំម៉ាម (Khammam) របស់រដ្ឋ តេឡានហ្កាណា (Telangana) នៅភាគខាងត្បូងបានឡើងដល់ ៤៣,៤ អង្សាសេ ។យោងតាមក្រសួងដដែលបានឱ្យដឹងថា សីតុណ្ហភាពកើនឡើងលើសពី ៤១អង្សាសេ បានព្យាករណ៍ជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃទី ១ ខែឧសភា នៅក្នុងស្រុកបានកា(Banka)។ការហក់ឡើងខ្ពស់នៃសីតុណ្ហភាព នេះនាំឲ្យមានក្ដីបារម្ភកាន់តែខ្លាំងចំពោះការបោះឆ្នោត ខណៈយុទ្ធនាការនានាធ្វើឡើងដោយការប្រមូលផ្ដុំគ្នារបស់ក្រុមអ្នកនយោបាយនៅខាងក្រៅបានទាក់ទាញមនុស្សរាប់ម៉ឺននាក់ ក្រោមកម្ដៅថ្ងៃដ៏ក្ដៅ ជាក់ស្ដែង កាលពីថ្ងៃពុធ អ្នកតំណាងរាស្ត្រម្នាក់បានដួលសន្លប់ដោយសារកម្ដៅថ្ងៃនៅរដ្ឋមហារាស្ត្រ(Maharashtra state) ភាគខាងលិច៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា-មីយ៉ាន់ម៉ា បន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងពិភពលោក
09/11/2026 10:09 PM
ទេសាភិបាលធនាគារជាតិ ជួបសំណេះសំណាលសិស្សប្រឡងបាក់ឌុប និងសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈកម្រិត៣
09/11/2026 07:09 PM
លោក Bessent៖ រដ្ឋបាលលោក Trump នឹងដាក់ទណ្ឌកម្មលើធនាគារដ៏ធំមួយ នៅថ្ងៃទី១៤ ខែកញ្ញា
09/11/2026 07:09 PM
អភិបាលក្រុង៖ ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីលើស្ថានីយប្រេងនៅក្រុងគីវ សម្លាប់មនុស្ស ២នាក់និង ៤នាក់ រងរបួស
09/11/2026 06:09 PM
កម្ពុជា ​និង​មីយ៉ាន់ម៉ា ​ពង្រឹង​ទំនាក់ទំនង​ ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សេដ្ឋកិច្ច កសិកម្ម វប្បធម៌
09/11/2026 06:09 PM
កម្ពុជារងផលប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ចនិងសេដ្ឋកិច្ចពីសំណល់គ្រាប់បែកចង្កោមនៃការឈ្លានពានថៃ
09/11/2026 06:09 PM
UN៖ មនុស្សយ៉ាងតិច ៤៦.០០០នាក់ បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នាដែលកំពុងកើនឡើងខ្លាំងនៅយេម៉ែន
09/11/2026 06:09 PM
បេសកជនប៉ាគីស្ថាន៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នៅខ្វះឆន្ទៈក្នុងការដោះស្រាយជម្លោះ
09/11/2026 06:09 PM
មេដឹកនាំ​រង​របស់​កោះតៃវ៉ាន់ ធ្វើ​ទស្សនកិច្ចដ៏កម្រ នៅ​អឺរ៉ុប ដើម្បីចូលរួមវេទិកាប្រជាធិបតេយ្យ នៅអ៊ីតាលី
09/11/2026 06:09 PM
សុន្ទរកថារបស់លោក Vance នៅ​ឯ​សន្និបាតគណ​បក្សសាធារណរដ្ឋ ត្រូវរំខានដោយការ​គ្រវីទង់ជាតិម៉ិកស៊ិក
09/11/2026 06:09 PM