អាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ នឹងបើកឱ្យសាធារណជនចូលកម្សាន្ដ ក្នុងពិធីបុណ្យភ្ជុំបិណ្ឌ
រដ្ឋមន្រ្តីក្រសួងវប្បធម៌ អញ្ជើញជាអធិបតីក្នុង​ពិធី​ចែកពាន​រង្វាន់​មហោ​ស្រព​ភាព​យន្ត​កម្ពុជា​អាស៊ី លើកទី៤
អ្នកផលិតភាពយន្តចិនជ្រើសរើសកម្ពុជាជាទីតាំងថត និងផលិតវីដេអូ AI ផ្សព្វផ្សាយ «សម្រស់​ពិត​របស់​កម្ពុជា» ទៅកាន់ពិភពលោក
អាកាសយានដ្ឋានTIA រៀបចំពិព័រណ៍«ភូមិខ្ញុំ ផលិតផលខ្ញុំ» ជំរុញ​ផ្សព្វ​ផ្សាយ​អត្ត​សញ្ញាណ​កម្ពុជា​ទៅ​កាន់​ពិភពលោក

វប្បធម៌ និងទេសចរណ៍

អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ទេសចរជាង ៧ម៉ឺននាក់ បានទៅទស្សនាតាមតំបន់​ការពារធម្មជាតិនានា

2024/10/04 05:21:19 pm        174
ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ ប្រពៃណីជាតិខ្មែរ ភ្ញៀវទេសចរណ៍ ចំនួន ៧២ ០៩៧ នាក់ ក្នុងនោះទេសចរបរទេសចំនួន ៧១៧ នាក់ បានធ្វើដំណើរ​កម្សាន្ត​នៅ​តាម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ​នៅ​ទូទាំងប្រទេសកម្ពុជា។ យោងតាមនាយកដ្ឋានទេសចរណ៍ធម្មជាតិនៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន ក្រសួងបរិស្ថាន ភ្ញៀវទេសចរណ៍ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ ក្នុងរដូវភ្ជុំបិណ្ឌរយៈពេល១៥ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី១៨ ខែកញ្ញា ដល់ថ្ងៃ០២ ខែតុលា ឆ្នាំ២០២៤ នាពេលកន្លងមក បាននាំ​ចំណូល​ដល់​សហគមន៍ ចំនួន ៣៥ ៣៦៧ ដុល្លារអាមេរិក។សហគមន៍តំបន់ការពារធម្មជាតិ ទឹកធ្លាក់ច្រកល្អៀង នៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ក្នុង​ភូមិ​សាស្រ្ត​ខេត្តពោធិ៍សាត់ បានទាក់ទាញភ្ញៀវទេសចរណ៍ បានច្រើនជាងគេ ចំនួនជិត២ម៉ឺននាក់ និង​អាច​រកចំណូលបានជិត១ម៉ឺនដុល្លារ។ បន្ទាប់មកមានតំបន់ការពារធម្មជាតិបឹងយក្សឡោម នៃ​តំបន់​ប្រើ​ប្រាស់ច្រើនយ៉ាងបឹងយក្សឡោម  ក្នុងខេត្តរតនៈគីរី ក៏បានទទួលអ្នកទេសចរណ៍ជាតិ និង​អន្តរជាតិចំនួនជាង១ម៉ឺននាក់ និងអាចរកចំណូលបាន ជាង៤ពាន់ដុល្លារ។ លើសពីនេះ សហគមន៍​តំបន់ការពារធម្មជាតិនានា ផ្សេងទៀត សរុបចំនួន៥៣ ក្នុងចំណោម​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ដែលបានទទួលស្គាល់ ដោយក្រសួងបរិស្ថាន សរុបចំនួន១៩៣ ទូទាំង​ប្រទេស​កម្ពុជា ដែលមានសក្តានុពល និងជាគោលដៅទេសចរណ៍ធម្មជាតិ។សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៤ នេះ សហគមន៍តំបន់ការពារធម្មជាតិ បាន​ទាក់​ទាញ​​ទេសចរមកសម្រាកកម្សាន្តបានចំនួន ៦៦៣ ២០៧ នាក់ ក្នុងនោះទេសចរបរទេស មាន​ចំនួន​១២ ៥២០នាក់ និងបានផ្តល់ចំនូលដល់សហគមន៍ បានចំនួន ៥២៥ ៣៥២ ដុល្លារ​អាមេរិក​។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ថវិកា​របស់​សហគមន៍តំបន់ការពារធម្មជាតិត្រូវគ្រប់គ្រងដោយសហគមន៍ដោយផ្ទាល់ ដែល​បែង​ចែង​សម្រាប់សកម្មភាពល្បាតរបស់សហគមន៍ ដើម្បីការពារនិងអភិរក្សធនធានធម្មជាតិ ចូល​រួម​សម្រាប់​ជួយរៀបចំពង្រឹងការគ្រប់គ្រង ហេដ្ឋេចនាសម្ព័ន្ធរបស់សហគមន៍ ជួយជីវភាពសមាជិក ជួយ​ដល់ការអភិវឌ្ឍមូលដ្ឋានមួយចំនួនថែមទៀត។ អ្នកនាំពាក្យក្រសួងបរិស្ថាន បាន​អះ​អាង​បន្ថែម​ថា អ្នកទេសចរណ៍ បានទៅកម្សាន្តតាមសហគមន៍តំបន់ការពារធម្មជាតិ ក៏ព្រោះតែ​ប្រទេស​ជាតិ មានសុខសន្តិភាព រាជរដ្ឋាភិបាល បានអភិវឌ្ឍនិងពង្រីកហេដ្ឋរចនាសម្ព័ន្ធ ងាយស្រួល​ធ្វើ​ដំណើរ បានដល់មូលដ្ឋាន និងដោយសារការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ បាន​ល្អប្រសើរ និងបានជួយគាំទ្រ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋ មានឱកាស បាន​ស្គាល់​សម្បត្តិ​ធម្មជាតិ ស្គាល់មាតុភូមិកម្ពុជា ស្រឡាញ់ព្រៃឈើ បណ្តុះគំនិត«បៃតង» ចូលរួម ដាំដើមឈើឱ្យ​បាន​ច្រើន ជាពិសេសចូលរួមការពារព្រៃឈើ សត្វព្រៃ នៅតាមតំបន់ការពារធម្មជាតិ ដែល​កំពុង​ការពារ​យ៉ាង​តឹងរឹង ពីក្រសួងបរិស្ថាន និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន​គ្រប់​លំដាប់​ថ្នាក់ ជាពិសេសពីប្រជាពលរដ្ឋ នៅតាមសហគមន៍តំបន់ការពារធម្មជាតិ។ ឯកឧត្តមបានបន្ថែមថា កន្លង​មក សហគមន៍តំបន់ការពារធម្មជាតិ បានរៀបចំផលិតផល និងសេវាកម្មទេសចរណ៍ ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ដូចជាមានហេដ្ឋារចនាសម្ព័ន្ធ សម្រាប់កន្លែងលំហែបៃតង កន្លែង​គយ​គន់ ទេសភាពធម្មជាតិ ទឹកជ្រោះ ទស្សនាសត្វព្រៃ ដើមឈើ និងតំបន់វប្បធម៌ ប្រវត្តិសាស្រ្ត បុរាណ​ថែមទៀត។ អ្នកនាំពាក្យបានឱ្យដឹងផងដែរថា សហគមន៍តំបន់ការពារធម្មជាតិ មាន​តួនាទី​សំខាន់ ចូលរួមក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាចូលរួមអភិរក្ស បេតិកភណ្ឌ​វប្បធម៌​ប្រពៃណី ទាំងរូបី និងអរូបិឱ្យបានគង់វង្ស និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការបង្កើត​អេ​កូទេសចរណ៍ ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន ដើម្បីឆ្លើយតបកំណើនឡើងនៃវិស័យទេសចរណ៍ និង​តម្រូវការរបស់ប្រជាពលរដ្ឋក្នុងការដើរកម្សាន្ត។ សូមបញ្ជាក់ថា ក្រសួងបរិស្ថាន នាពេលកន្លងមក បានដាក់ចេញផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​​លំហែ​បៃតង ដោយយកចិត្តទុកដាក់ ជំរុញការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋ​នៅ​តាម​សហគមន៍​ទាំងអស់ គោរពវប្បធម៌ និងបរិស្ថាន និងជំរុញឱ្យសហគមន៍ មានភាពស្អាត មានផ្តល់សេវា ក្នុង​តម្លៃ​សមរម្យ មានអនាម័យ មានការទុកដាក់សំណល់ឱ្យបានត្រឹមត្រូវ កាត់បន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក ការការពារព្រៃឈើ សត្វព្រៃ និងដាំស្តារព្រៃឈើ ដែលជួយបង្កើនចំណូលបន្ថែម តាម​រយៈ​វិស័យ​អេកូទេសចរណ៍ និងកាត់ផ្តាច់ពីការពឹងអាស្រ័យ លើអនុផលព្រៃឈើ។ ឯកឧត្តម បានលើក​ឡើង​ផង​ដែរថា ក្រសួងបរិស្ថានកន្លងមក បានបណ្តុះបណ្តាល​ឱ្យ​សហគមន៍​ក្លាយ​ជា​ម្ចាស់​លើ​ការ​អភិវឌ្ឍ​ទេសចរណ៍ធម្មជាតិ មានភាពស្អាត បៃតង ចេះផលិតវត្ថុអនុស្សាវរីយ៍ ការដាំដំណាំ​រួម​ផ្សំ​ផ្សេង​ៗ មានបន្លែបង្ការ ចិញ្ចឹមសត្វ ដើម្បីផ្គត់ផ្គង់ គ្រួសារប្រចាំថ្ងៃ សម្រាប់លក់ទៅទីផ្សារ និងបម្រើ​សេវា​កម្មទេសចរណ៍ជាដើម៕

ទេសចរសរសើរពីការអភិវឌ្ឍន៍ និងការរៀបចំរបស់ខេត្តកែបនាឱកាសពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ

2024/10/02 05:58:17 pm        217
ភ្ញៀវទេសចរទៅលេងកម្សាន្តនៅខេត្តកែប បាបបង្ហាញចំណាប់អារម្មណ៍សប្បាយរីករាយ ពេលឃើញការអភិវឌ្ឍន៍តំបន់ទេសចរណ៍រជាច្រើនលេចចេញជារូបរាង ប្រកបដោយភាពទាក់ទាញ ការរក្សាសន្តិសុខសណ្តាប់ធ្នាប់ របៀបរបប និងការបម្រើសេវាកម្មផ្សេងៗ មានភាពល្អប្រសើរជាងមុន សម្រាប់ពីធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ។ មន្ត្រីជំនាញថាថ្ងៃទី១ មិនសូវមានភ្ញៀវចេញកម្សាន្តច្រើនទេ រំពឹងថាថ្ងៃនេះ នឹងមានភ្ញៀវច្រើនជាង។ ភ្ញៀវទេសចរមកពីខេត្តតាកែវ និងរាជធានីភ្នំពេញ បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា ដំណើរកម្សាន្តមកកាន់ខេត្តកែបលើកនេះ ប្លែកខ្លាំងមែនទែន ការធ្វើដំណើរងាយស្រួល ផ្លូវស្អាត កន្លែងដើរលេងច្រើន ការរៀបអនាម័យបរិស្ថាន និងការពារសន្តិសុខ សណ្តាប់ធ្នាប់ មានភាពល្អប្រសើរ គ្មានការកកស្ទះចរាចរណ៍ ចំណែកសេវាកម្មផ្សេងៗក៏ល្អជាងមុន មានសណ្តាប់ធ្នាប់ជាងមុន ចំពោះតម្លៃក៏សមរម្យ អាចទទួលយកបាន ។អនុប្រធានមន្ទីរទេសចរណ៍ខេត្តកែប លោក ប៉ុក ទាំង បានប្រាប់ឲ្យដឹងថា សម្រាប់ថ្ងៃឈប់សម្រាកទី១ នៃពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ មិនទាន់ចេញដើរកម្សាន្តច្រើននៅឡើយទេ ដោយសារបងប្អូនភាគច្រើន ត្រូវជួបជុំសាច់ញាតិ នៅតាមបណ្តាស្រុក។ លោករំពឹងថា ថ្ងៃនេះ ខេត្តកែបនឹងមានទេសចរមកលេងច្រើន ជាងថ្ងៃម្សិលមិញ ។ ដោយឡែកស្ថានភាពភាពទូទៅ មានភាពល្អប្រសើរ ទាំង សន្តិសុខ សណ្តាប់ធ្នាប់ ការលក់ដូរផ្សេងៗ ចំពោះបទល្មើស និងគ្រោះថ្នាក់ផ្សេងៗ មិនមានកើតឡើងទេ៕

ភ្ញៀវទេសចរបង្ហាញអារម្មណ៍រីករាយទៅទស្សនាប្រាសាទអង្គរនាថ្ងៃភ្ជុំបិណ្ឌ

2024/10/02 05:34:45 pm        196
ភ្ញៀវទេសចរ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង ដែលបានមក​ទស្សនា​ទិដ្ឋភាព​ដ៏​ស្រស់​ស្អាត នៃប្រាសាទអង្គរវត្ត នៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌ នាថ្ងៃទី២ខែតុលាឆ្នាំ២០២៤នេះ ដោយ​ពួក​គាត់​សម្ដែង​មោទនភាព ចំពោះរមណីយដ្ឋានប្រវត្ដិសាស្ដ្រមួយនេះ នៅតែពេញនិយម​អ្នក​ទេសចរ​គ្រប់​ជាតិសាសន៍ក្នុងពិធីបុណ្យជាតិធំៗ។អ្នកទេសចរណ៍​មកពីខេត្ដកំពង់ឆ្នាំង ខេត្ដកណ្ដាល ក៍ដូចជារាជធានីភ្នំពេញ បានលើកឡើងថា នៅ​ថ្ងៃ​បុណ្យភ្ជុំនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បាន​ចូល​ទស្សនា​ប្រាសាទ​អង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បាន​សម្ដែង​ទឹក​មុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាព​ស្រស់​បំព្រង​នារដូវភ្លៀងផងដែរ។ ពួកគាត់បន្តថាទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេល​បាន​​ចូល​មកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេស​បាន​ឃើញ​​កំពូល​ប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិរក្ស និងអភិវឌ្ឍន៍​នៃ​ប្រាសាទ​បុរាណ​កាន់​តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា ពិតជាមិនខក​បំណង​ឡើយដែលខ្លួនចំណាយពេលដើម្បីទស្សនាប្រាសាទអង្គរវត្ត នាពេលបុណ្យភ្ជុំ ក៏​ដូច​ជា​នៅ​តាម​រមណីយដ្ឋានផ្សេងៗទៀត។បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បាន​បង្ហាញថា កាលពីថ្ងៃទី០១ខែតុលា ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃបិណ្ឌទី១៤នៃពិធីបុណ្យភ្ជុំ មាន​អ្នក​ទេស​ជាតិ និងអន្ដរជាតិ ទៅទស្សនារមណីរដ្ឋានអង្គរមានចំនួនជាង៣ម៉ឺន៧ពាន់នាក់ ក្នុងនោះ​មាន​អ្នក​ទេសចរអន្ដរជាតិជាងមួយម៉ឺននាក់។ស្របពេលនោះដែរ តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយ​ថ្ងៃ​ទី​១​ខែ​តុលា​ឆ្នាំ​២០២៤​នេះ បានបង្ហាញថា ក្នុងរយៈពេល៩ខែឆ្នាំ២០២៤នេះ មានអ្នក​ទេសចរ​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋានអង្គរ មានចំនួន ៦៩៩៨៥០នាក់ បើធៀបឆ្នាំ២០២៣ កើនឡើង ជិត៣០​ភាគរយ និងរកចំណូលពីការលក់សំបុត្រនេះ បានចំនួន ៣២លាន ៥២២៧៣០ដុល្លារ កើន​ឡើង​ជាង​៣០​ភាគរយបើធៀបដូចគ្នាឆ្នាំ២០២៣កន្លងមក។ដោយឡែកសម្រាប់ មួយខែកញ្ញា​ឆ្នាំ​២០២៤​នេះ មានអ្នកទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន៤៧ ៩៩៣ នាក់ កើនឡើងជាង១៦ភាគរយ និងទទួលប្រាក់ចំណូល ២លាន ១៨៨៨៥០១​ដុល្លារ​ផង​ដែរ កើនឡើងជាង១៧ភាគរយ បើគិតដូចគ្នានៅឆ្នាំ២០២៣កន្លងមក៕

ភ្ញៀវទេសចរទៅលេងកម្សាន្តច្រើននៅខេត្តកោះកុងនាអំឡុងឱកាសពិធីដាក់បិណ្ឌ និងភ្ជុំបិណ្ឌ

2024/10/02 04:41:58 pm        209
មន្រ្តីនៃមន្ទីរទេសចរណ៍ខេត្តកោះកុងបានឱ្យដឹងថា ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ ភ្ញៀវ​ទេសចរ​ច្រើនបានចេញទៅលេងកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តកោះកុង ខណៈ​ភាគ​ច្រើន​នៅ​តំបន់​ឆ្នេរនេសាទ ស្រុកស្រែអំបិល។លោក សាគុណ ភក្តី ប្រធានការិយាល័យ​ផ្សព្វផ្សាយ​ព័ត៌មាន​ទេសចរណ៍ នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​កោះកុង បានឱ្យដឹងនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះថា កាលពីថ្ងៃបិណ្ឌទី១៤ មានភ្ញៀវ​ទេសចរ​មក​លេងកម្សាន្តនៅតាមតំបន់រមណីយដ្ឋានទេសចរណ៍ប្រមាណជាង៣ពាន់នាក់ ក្នុង​នោះ​ជន​ជាតិ​បរទេស ៤៨នាក់។លោកបានឱ្យដឹងថា តំបន់ទេសចរណ៍ដែលជា​គោលដៅ​លេង​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ គឺតំបន់ទេសចរណ៍ឆ្នេរនេសាទ ស្ថិតនៅក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល។ បន្ទាប់​ពីទៀត គឺកោះស្តេច ស្ថិតនៅស្រុកគិរីសាគរ។ ចំពោះតម្លៃសេវាស្នាក់នៅ និងហូបចុកវិញ អាជីវករ និងប្រតិបត្តិករទេសចរ រក្សាតម្លៃបានសមរម្យដោយអាចទទួលយកបាន។ដោយ​ឡែកតំណាងអ្នកគ្រប់គ្រងភោជនីយដ្ឋានឆ្មាបាត់ និងរមណីយដ្ឋានឆ្នេរសុភមង្គល លើក​ឡើង​ស្រដៀង​គ្នាថា ពួកគាត់មិនតម្លើងថ្លៃសេវាកម្មរបស់ខ្លួនឡើយ ដោយរក្សាតម្លៃដដែល ព្រម​ទាំង​មាន​ការ​បញ្ចុះតម្លៃទៀតដល់អ្នកទេសចរដែលបានមកលេងកម្សាន្តនៅរមណីយដ្ឋាន។សូមជម្រាបថា ៨ខែ ឆ្នាំ២០២៤ ខេត្តកោះកុង បានទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង​អន្តរជាតិ ៤៧​ម៉ឺននាក់ បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ កើនឡើង១៦ម៉ឺននាក់។ ខេត្ត​កោះកុង​មាន​តំបន់ទេសចរធម្មជាតិ និងកែច្នៃជាច្រើនដែលកំពុងមានសក្តានុពលដ៏ទាក់ទាញ ខណៈ​ផ្លូវជាតិលេខ៤៨ស្ថាបនារួចរាល់ហើយ គេរំពឹងថា កំណើនអ្នកទេសចរ​នឹង​កើន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​៕

កម្ពុជាទទួលបានពានរង្វាន់ចំនួន៥ ពីពិព័រណ៍ចិន-អាស៊ាន លើកទី២១នៅប្រទេសចិន

2024/09/27 07:33:40 pm        176
ក្រសួងពាណិជ្ជកម្មកម្ពុជាបានបញ្ជាក់ឲ្យដឹងថា តាមរយៈព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើក​ទី២១ ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជាទទួលបានពានរង្វាន់រហូតចំនួន ៥គ្រឿងឯណោះ ដែល​លទ្ធ​ផល​នេះបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា​វិស័យ​ឯកជន​ក្នុង​ស្រុកបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងនាំយកអ្វី​ដែល​ល្អៗ​ទៅ​បង្ហាញ​ជូន​កម្ម​វិធី​ដ៏ធំមួយ​នេះ​នៅប្រទេសចិន។យោងតាមមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែកញ្ញានេះ បានឲ្យព័ត៌មាន ប៊ីធីវី ដឹងថា ពានរង្វាន់ចំនួន៥ ដែលកម្ពុជាទទួលបានក្នុងព្រឹត្តការណ៍ពិព័រណ៍ចិន-អាស៊ាន លើកទី២១ រួមមាន ១.ពានរង្វាន់ក្នុងការរៀបចំពន្លាជាតិបានស្រស់ឆើតឆាយ, ២.ពានរង្វាន់​ក្នុង​ការ​រៀបចំ​អ្នក​តាំង​ពិព័រណ៍, ៣.ពានរង្វាន់ក្នុងការកៀរគរក្រុមហ៊ុនឯកជនចូលរួមពិព័រណ៍អនឡាញ, ៤.ពានរង្វាន់​ក្នុង​ការជំរុញកិច្ចសហប្រតិបត្តិការវិនិយោគ និង៥.ពានរង្វាន់​ក្នុង​ការ​រៀបចំ​ផលិតផល​តាំង​ពិព័រណ៍​តាមផ្នែកបានល្អ។លោក ធា កក្កដា អ្នកគ្រប់គ្រងផ្នែកលក់ នៃក្រុមហ៊ុន ថៃហ្គ័រ ផោវ័រ (Tiger Power) ដែល​បាន​ចូលរួម​តាំងបង្ហាញផលិតផលខ្មែរជាច្រើនមុខទំនិញនៅក្នុងកម្មវិធីពិព័រណ៍នេះបានឲ្យដឹងថា នេះ​គឺ​ជា​ទីលើក១ ដែលក្រុមហ៊ុនលោកបានចូលរួម និងយល់ឃើញថា ពិតជាមាន​អារម្មណ៍​រំភើប​សប្បាយ​រីករាយ ដោយសារកម្ពុជាកាន់តែមានសមត្ថភាពក្នុងការនាំយកផលិតផល ក៏ដូចជា​បង្ហាញ​នូវ​អ្វីដែលខ្មែរកំពុង​មាន​ទៅកាន់​អ្នកចូលរួ​ម​ក្នុង​ព្រឹត្ត​ការណ៍នេះទាំង​មូលជាពិសេសកា​រ​បង្ហាញ​នូវ​វប្បធម៌ ប្រពៃណី និងសក្តានុពលរបស់កម្ពុជា។ឧកញ៉ា ស៊ិន ចន្ធី សមាជិកក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ខេមបូឌាន អេស អឹម អ៊ី ត្រេឌីង ម.ក បាន​លើកឡើងថា ពីមួយឆ្នាំទៅមួយឆ្នាំ ខ្មែរកាន់តែអស្ចារ្យក្នុងការនាំយកនូវអ្វីដែលថ្មី ហើយប្លែក និង​លើគ្រប់វិស័យទៅបង្ហាញជូនពិភពលោក។ លោបានបន្តថា ជាលទ្ធផល​ផ្លែផ្កា​ដែល​កម្ពុជា​ទទួល​បាន​ក្នុងពេលនេះ ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេស​ក្នុង​អាណត្តិ​ដឹ​កនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានបង្ហាញ​ពី​ទិស​ដៅ​ខាង​មុខ ដែលអាស៊ាននិងចិន ត្រូវបន្តកិច្ចខិតខំពង្រឹងកិច្ចសហប្រតិបត្តិការ និងការ​ពឹង​ពាក់​គ្នាទៅ​វិញ​ទៅមក។សូមបញ្ជាក់​ថា ពិព័រណ៍ចិន-អាស៊ាន លើកទី២១ និងពិព័រណ៍នាំចេញតំបន់ស្វយ័តក្វាងស៊ី មានរយៈ ៥ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់២៨ ខែកញ្ញា ឆ្នាំ២០២៤ ដែលរៀបចំឡើង​នៅ​ទីក្រុង​ណាន​នីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។ ព្រឹត្តការណ៍នេះ គឺជាវេទិកានៃការផ្លាស់ប្តូរពាណិជ្ជកម្ម និង​វិនិយោគដ៏សំខាន់ រវាងបណ្តាប្រទេសជាមាជិកអាស៊ាន និងប្រទេសចិន។ ក្នុងកម្មវិធីនេះដែរ កម្ពុជា​បានរៀបចំសាងសង់ពន្លាជាតិ ដោយជ្រើសរើសខេត្តសៀមរាប ជាទីក្រុងស្រស់ប្រិមប្រិយ ដើម្បី​បង្ហាញអំពី វប្បធម៌ អរិយធម៌ខ្មែរ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគ។ ក្រៅពី​នេះ​ក៏​មានការតាំងបង្ហាញផលិតផលរបស់ខ្មែរជាច្រើនមុខទំនិញ ដើម្បី​ស្វែងរក​ដៃគូពាណិជ្ជកម្ម​ក៏​ដូច​ជា​ផ្សព្វផ្សាយ​សក្តានុពលកម្ពុជាទៅកាន់អ្នកចូលរួម​ទស្សនាក្នុង​កម្ម​វិធី​ដ៏​ធំ​និង​អស្ចារ្យ​មួយ​នេះ៕​ អត្ថបទ ឈិត បូរ៉ាវី 

ចិនសម្រេចជ្រើសរើសកម្ពុជាជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃមុនគេ​ក្នុងតំបន់អាស៊ាន

2024/09/27 06:51:09 pm        443
នៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ាន China-ASEAN EXPO Tourism Exhibition លើកទី១០ នៅទីក្រុង Guilin (គួយលីន) តំបន់ស្វយ័តក្វាងស៊ី នៃ​សាធារណ​រដ្ឋ​ប្រជា​មានិតចិន ចាប់ពីថ្ងៃទី២៥ ថ្ងៃទី២៦ ខែកញ្ញានេះ ហើយក្នុងព្រឹត្តិការណ៍​នេះ​ភាគី​ចិន​បាន​សម្រេច​ជ្រើស​រើសកម្ពុជា ជាប្រទេសគំរូ សម្រាប់ការអភិវឌ្ឍទេសចរណ៍​ឆ្នាតវៃមុនគេ​ក្នុង​តំបន់​អាស៊ាន។ឯកឧត្តម ជុក ជំនោរ អគ្គនាយក អគ្គនាយដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងសហ​ប្រតិបត្តិការ​អន្តរជាតិ នៃក្រសួងទេសចរណ៍ ក្នុងសន្និសិទសារព័ត៌មានយប់ថ្ងៃទី២៦ ខែកញ្ញានេះ បានថ្លែងថា នៅក្នុង​ដំណើរចូលរួមព្រឹត្តិការណ៍តាំងពិព័រណ៍ទេសចរណ៍ចិន-អាស៊ានលើកទី១០ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទទួលជួបពិភាក្សាការងារជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន និងប្រព័ន្ធផ្សព្វផ្សាយចិន ដឹកនាំដោយ ឯកឧត្តម កាង លីន ប្រធានលេខាធិការបក្សមន្ទីរវប្បធម៌ និងទេសចរណ៍ខេត្តក្វាងស៊ី ហើយក្នុងជំនួបនេះ ភាគីចិន បានលើកកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ថ្នាលទេសចរណ៍ឆ្នាតវៃ SMAR TOURISM PLATFORM នៅកម្ពុជា តភ្ជាប់ជាមួយទីក្រុងទេសចរណ៍ឆ្នាតវៃគួយលីនមុនគេក្នុងតំបន់អាស៊ាន ។ឯកឧត្តម កាង លីន ក៏បានសន្យាជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ផ្តល់ការបណ្តុះបណ្តាលទេសចរណ៍ចាំបាច់នានានៅក្នុងឆ្នាំ២០២៥ផងដែរ។សូមជម្រាបតាម តាមរយៈជំនួបនេះ ឯកឧត្តម ហួត ហាក់ ជាមួយមន្ត្រី អ្នកវិនិយោគផ្នែកឯកជន ឯកឧត្តមក៏បានស្នើភាគីមិត្តចិនជួយបង្កើនជើងហោះហើរត្រង់ពីទីក្រុងគួយលីនមកកម្ពុជា និងស្នើសុំក្រុមហ៊ុនអាកាសចរណ៍ចិន ក៏ដូចក្រុមហ៊ុនទេសចរណ៍នានាទៀតរបស់ប្រទេសចិន ជួយបង្កើនការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា បង្កើនការផ្សព្វផ្សាយលក់កញ្ចប់ទេសចរណ៍ទស្សនាកម្ពុជា និងជួយផ្សព្វផ្សាយព័ត៌មានពិតពីកម្ពុជា ខណៈក្រោមម្លប់សន្តិភាពនៅកម្ពុជា គឺកម្ពុជាគោលដៅទេសចរណ៍សុវត្ថិភាព និងបៃតង ហើយមានភាពទាក់ទាញបំផុត៕ អត្ថបទ៖ ស៊ុម សុខជា

ក្នុងពិព័រណ៍ចិន-អាស៊ាន ក្រសួងពាណិជ្ជកម្មកម្ពុជា រៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា

2024/09/25 11:43:30 pm        571
ណាននីង៖ នៅរសៀលថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ នៅក្នុងកម្មវិធីពិព័រណ៍ចិន-អាស៊ានលើកទី២១ ក្រសួងពាណិជ្ជកម្មកម្ពុជា បានរៀបចំវេទិកាផ្សព្វផ្សាយពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍កម្ពុជា ស្តីពី "សក្តានុពលធុរកិច្ច ការវិនិយោគ និងទេសចរណ៍នៅកម្ពុជា"។ ក្នុងនោះក៏មានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាផងដែរ រវាងក្រុមហ៊ុនមកពីកម្ពុជាចំនួន១៥ ជាមួយក្រុមហ៊ុនចិន លើវិស័យផ្សេងៗគ្នា មានដូចជា ផ្នែកកសិកម្ម និងខាងផ្នែកវាយនភណ្ឌកាត់ដេរជាដើម។ សូមបញ្ជាក់ថា ក្វាងស៊ី គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់មួយរបស់កម្ពុជា។ គិតត្រឹមឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងក្វាងស៊ី មានប្រមាណ ៥៨១លានដុល្លារអាមេរិក ។ ដោយឡែក ក្នុងឆមាសទី១ ឆ្នាំ២០២៤ ទំហំពាណិជ្ជកម្មមានប្រមាណ ៤៨០លានដុល្លារ។ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​រវាង​ចិន និង​កម្ពុជា​មាន​ភាព​ខ្លាំងក្លា​។

អ្នកទេសចរច្រើនកុះករមកទស្សនាព្រឹត្ដិការណ៍ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរនៅថ្ងៃទី២២ កញ្ញានេះ

2024/09/22 07:07:15 pm        353
អ្នកទេសចរជាតិ អន្ដរជាតិជាច្រើនកុះករ បានទៅទស្សនាព្រឹត្ដិការណ៍ព្រះអាទិត្យរះ​ចំកំពូល​ប្រាសាទ​អង្គរវត្ដ ឬហៅថាសមរាត្រី នៅព្រឹកព្រលឹមថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤នេះ ដើម្បី​ចង់​ដឹង​ពី​ភាពអស្ចារ្យនៃការកសាងប្រាសាទអង្គរ ដែលជាប្រាសាទដ៍ល្បីល្បាញរបស់កម្ពុជា។នៅវេលាព្រឹកព្រលឹមស្រាងៗ នាថ្ងៃទី២២ខែមីនាឆ្នាំ២០២៤នេះ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជា​ច្រើនកុះករបានមកអង្គុយរង់ចាំទស្សនាទិដ្ឋភាពថ្ងៃរះនៅប្រាសាទអង្គរ។ ភ្ញៀវទេសចរ​ខ្លះ​បាន​អង្គុយ​រង់ចាំ នៅបរិវេណច្រាំងកសិន្ធុខាងមុខប្រាសាទ ខ្លះចូលមកអង្គុយត្រៀបត្រានៅបណ្តាល័យ និង​ខ្លះទៀតឈរង់ចាំនៅលើរានហាល ក្បែរស្រះទឹកខាងជើង និងខាងត្បូងនៃប្រាសាទ ដើម្បី​រង់​ចាំ​ទស្សនាទិដ្ឋភាព និងផ្តិតយករូបភាព ដ៏អស្ចារ្យថ្ងៃរះនៅប្រាសាទអង្គរវត្ត។អ្នកទេសចរ បានឱ្យដឹងស្រដៀងគ្នាថា ការមើលឃើញនូវព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរ ពិត​ជា​ធ្វើ​ឱ្យអារម្មណ៍រំភើប បើទោះបីថ្ងៃនេះមើលឃើញពន្លឺព្រះអាទិត្យមិនសូវរះច្បាស់ក៏ដោយ ដែល​ពួក​គាត់​មានមោទកភាពយ៉ាង​ខ្លាំង​ដែល​បុព្វបុរស​ខ្មែរ​បាន​កសាង​ប្រាសាទ​អង្គរ​ដ៏​អច្ឆរិយៈ​បន្សល់​ទុក​ឱ្យ​កូនខ្មែរជំនាន់ក្រោយបានស្គាល់។ បណ្ដាទេសចរបានបន្តថា ទោះបីជាធ្លាប់បា​ន​មក​ទស្សនា​ប្រាសាទ​អង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមក​ទស្សនា​ថ្ងៃ​រះ​បាន​ឃើញ​ទិដ្ឋភាព​ស្រស់​ស្អាត​នៃ​ប្រាសាទអង្គរធ្វើឱ្យអារម្មណ៍ស្រស់ថ្លា។ សូមបញ្ជាក់ថា ព្រឹត្ដិការណ៍ថ្ងៃរះចំកណ្ដាលប្រាសាទអង្គរ ឬហៅថា សមរាត្រី (Equinox) កើត​ឡើង​ចំនួន​២ដងជារៀងរាល់ឆ្នាំ គឺសមរាត្រីរដូវប្រាំង (វសន្តរដូវ) កើតឡើងនៅថ្ងៃទី២១ ខែមីនា និង​សម​រាត្រីរដូវវស្សាកើតឡើងនៅថ្ងៃទី២២ ខែកញ្ញានេះ៕

ពលរដ្ឋចំនួន ២០០នាក់បន្តទស្សនកិច្ចទៅខេត្តទិសឦសាន ជើងទី៣ ស្វែងយល់ពីអធិបតេយ្យភាពជាតិ

2024/09/22 06:22:56 pm        315
ដំណើរទស្សនកិច្ចសិក្សារបស់ប្រជាពលរដ្ឋស្ម័គ្រចិត្ត មកកាន់ទិសឦសាន ដោយឥតគិតថ្លៃ ជើង​ទី៣ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមជាង ៦០០ នាក់​​មកពីរាជធានីភ្នំពេញ ខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តព្រះវិហារ។ ជាដំណើរទស្សនកិច្ចដ៏មានសារៈសំខាន់ដើម្បីឱ្យសាធារណជនបានឃើញការស្វែងយល់ពីអធិបតេយ្យ​ភាពជាតិ និងបូរណភាពទឹកដី ការបោះបង្គោលព្រំដែន និងការកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅ​តាមខេត្តជាប់ព្រំដែន។ក្នុងតម្រាយផ្លូវទស្សនកិច្ចក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តមណ្ឌលគិរី នេះ អ្នក​ចូល​រួម​ទាំង​អស់មានឱកាសអញ្ជើញទៅពិនិត្យ​មើលដោយផ្ទាល់​នូវបង្គោល​ព្រំដែន​នៅ​ក្នុង​ទីតាំង​ចំនួ​ន​៧ ទីតាំង ដែលជាទីតាំងបង្គោលមេ ព្រម​ទាំងអញ្ជើញទៅពិនិត្យ​មើល​ដោយ​ផ្ទាល់​នូវ​ទីតាំង​បង្គោល​សំខាន់ៗផ្សេងៗទៀត ដែលជាទីតាំងបង្គោលបំពេញបន្ថែម និងទីតាំង​បង្គោល​តម្រុយ​ព្រំដែន​។ ក្រៅពីដំណើរទស្សនកិច្ចរៀបចំដោយរដ្ឋាភិបាលក៏មានការរៀបចំដោយក្រសួងស្ថាប័នអង្គភាព និង​ក្រុមហ៊ុនឯកជននានាដើម្បីឱ្យមន្ត្រី និងបុគ្គលិករបស់ខ្លួនបានស្គាល់ច្បាស់ពីទឹកដី ដោយ​មិន​លង់​ក្នុង​ការ​បោកប្រាស់ និងការបំភ្លៃរបស់ក្រុមជ្រុលនិយមមួយក្តាប់តូច​ដែលតែងតែ​យក​បញ្ហា​ព្រំដែន និង​ទឹក​ដីមកបន្លាច និងបង្កចលាចលសង្គម។ដំណើរទស្សន​កិច្ចប៉ែកឦសាននេះ គឺជាសក្ខីកម្មរស់ដោយប្រជាពលរដ្ឋ ស្តីពីការពិត និង​ស្ថាន​ភាព​ជាក់​ស្តែងនៃការងារព្រំដែន ការគ្រប់គ្រងនិងការពារទឹកដី របស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើនឡើងៗ ជាពិសេសអ្នក​ដែលបាន​ទៅ​ដល់​តំបន់​ក្រវាត់​ព្រំដែន​ដោយ​ផ្ទាល់​រួច​ហើយ បានចែករំលែកបទពិសោធន៍​ល្អអំពី​ដំណើរ​ទស្សន​កិច្ច​នេះ​ដែល​ពោរពេញ​ដោយ​ការ​ផ្តល់​នូវ​ចំណេះ​ដឹង និងភាពសប្បាយរីករាយ ជាពិសេសការបង្ក​ឱកាស​បង្កើន​សាមគ្គីភាព​ជាតិ​កម្ពុជា​ឱ្យ​កាន់​តែរឹ​ងមាំ សម្រាប់ចូលរួមថែរក្សាបូរណភាពទឹកដីឱ្យស្ថិតនៅគង់វង្សជាដរាបមិនឱ្យបាត់សូម្បី ១មីលីម៉ែត្រឡើយ។ជាងនេះទៀត សកម្មភាពនៃដំណើរទស្សនកិច្ចដែលទទួលបានការសាទរពីប្រជាពលរដ្ឋ និង​យុវជន​ទាំង​អស់ដែលបានចូលរួម ត្រូវបានផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​កម្ពុជា ហើយត្រូវបានចាត់ទុកជាដំណើរទស្សនកិច្ចកម្រនិងមានសារៈសំខាន់។ ដំណើរ​ទស្សន​កិច្ច​នេះ​បាន​ក្លាយជាសាក្សីរស់ដ៏សំខាន់បញ្ជាក់ពីភាពច្បាស់លាស់ប្រាកដប្រជា និងឆន្ទៈ​មុះមុត​របស់​រាជ​រដ្ឋាភិបាលកម្ពុជាក្នុងការបន្តបេសកកម្ម ដើម្បីការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី និង​បន្ត​ធានាសុខសន្តិភាព និងស្ថិរភាពសង្គម-សេដ្ឋកិច្ចសម្រាប់ជាប្រយោជន៍ដល់ជាតិ និង​ប្រជាជន​កម្ពុជាទាំងអស់។សូមរំឭកថា ដំណើរទស្សនកិច្ច​នេះ​ត្រូវ​បានបើកទូលាយសម្រាប់សាធារណ​ជន​ទូទៅ​ទាំង​អស់​ពី​គ្រប់​មជ្ឈ​ដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញ​ព័ត៌មាន​ងាយៗ​តាម​ការ​ចុះឈ្មោះ​អន​ឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកា​សម្រាប់​ការ​ចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកា​នេះ​ជា​ថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន​ពាក់​ព័ន្ធ​នឹង​ថវិកា​ជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

ពលរដ្ឋថៃជាច្រើននាក់ធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃ ដើម្បីទស្សនាប្រាសាទអង្គរវត្ត

2024/09/12 09:35:56 pm        258
នៅព្រឹកថ្ងៃទី១២កញ្ញាឆ្នាំ២០២៤នេះមានប្រជាពលរដ្ឋថៃដែលជាភ្ញៀវទេសចរបានធ្វើដំណើរឆ្លងដែនចេញពីប្រទេសថៃចូលមកកម្ពុជាតាមច្រកទ្វារព្រំដែនអន្តរជាតិក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ​ជាច្រើននាក់ដើម្បីបន្តដំណើរទៅលេងខេត្តសៀមរាប ទស្សនាប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញនគរបាលអន្តោប្រវេសន៌ច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់បានឲ្យដឹងថា ជា​រៀង​រាល់​ថ្ងៃ​មាន​ភ្ញៀវ​ទេសចរចេញ-ចូលតាមច្រកទ្វារព្រំដែន​អន្តរជាតិអូរស្មាច់​ហ៊ាក់​ចំនួន​កើត​ឡើង​បន្តិច​ចំពោះ​អ្នក​ធ្វើដំណើរឆ្លងដែនតាមច្រកនេះ។មន្រ្តី​ជំនាញបានបន្ត ជាក់ស្តែងភ្ញៀវទេសចរពលរដ្ឋថៃ តែង​តែ​មាន​វត្តមាន​ឆ្លង​ដែន​ចូល​មក​មាន​ចំនួន​ច្រើន​ដើម្បីធ្វើដំណើរបន្តទៅលេងខេត្តសៀមរាប ប្រាសាទអង្គរវត្ត ។មន្រ្តីជំនាញបានបន្តថា ក្នុងការធ្វើដំណើរឆ្លងដែនចេញ-ចូលរបស់អ្នក​ធ្វើ​ដំណើរ​ក៏​ដូចជា​ភ្ញៀវ​ទេសចរ​គ្រប់​ជាតិសាសន៍ មន្រ្តីជំនាញ​នគរបាល​អន្តោ​ប្រវេសន៍​ប្រចាំ​ការ​ច្រកទ្វារ​ព្រំដែន​អូរ​ស្មាច់​តែង​តែ​ធ្វើ​ការសម្របសម្រួលរាល់បែបបទ ទិន្នការ នានាដើម្បីធ្វើយ៉ាង​ណា​សម្រួល​ជូន​ដល់​ភ្ញៀវ​ទាំង​អស់​នោះឲ្យបានឆាប់រហ័សក្នុងការផ្តល់សេវាផ្សេងៗ​ប្រកប​ដោយភាពរីករាយរាក់​ទាក់​ផង​ដែរ​។ កត្តា​ទាំងអស់នះ​គឺ​ដោយសារ​រាជរដ្ឋាភិបាលកម្ពុជាមានសហប្រតិបត្តិការ​ ល្អជា​មួយ​និង​រាជ​រដ្ឋាភិបាល​ថៃក្នុ​ង​បើចំហរលើវិស័យទេសចររវាងប្រទេសទាំងពីរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គ​រាជទូត​កម្ពុជា​ប្រចាំ​នៅ​សាធារណរដ្ឋ​កូរ៉េ​ ជួបថ្នាក់ដឹកនាំសាកលវិទ្យាល័យកូរ៉េ និងស្នើបន្តគាំទ្រ​ លើវិស័យអប់រំ សុខាភិបាល​ និងមានកិច្ចសហប្រតិបត្តិជាមួយសាលាការពារជាតិកម្ពុជា
09/04/2026 06:09 PM
មេក្រុមកម្មករនេប៉ាល់ដែលត្រូវបានជួយសង្រ្គោះនិយាយថា លោកនៅក្រោយគេ ដើម្បីជួយអ្នកផ្សេងទៀត
09/04/2026 05:09 PM
សំណើថវិការបស់​​ជប៉ុន ហក់​ដល់កម្រិតសម័យកាលជំងឺរាតត្បាត ក្រោមរដ្ឋាភិបាល​លោកស្រី​ Takaichi
09/04/2026 05:09 PM
មេដឹកនាំអាហ្សង់ទីន​សន្យា​ដាក់ទណ្ឌកម្មកាន់តែ​តឹងរ៉ឹង និងជំរុញសមត្ថភាព​​ការពារ ជុំវិញ​បញ្ហាខួង​ប្រេង
09/04/2026 05:09 PM
ព្យុះទីហ្វុង Saudel នាំ​ឱ្យ​មាន​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ នៅ​តំបន់ឆ្នេររបស់ចិន
09/04/2026 05:09 PM
លោក Trump បញ្ជាក់​ថា អង់គ្លេសស្ថិតលើមាត់ជ្រោះ​មហន្តរាយ ដោយលើកពីក្ដី​បារម្ភ អំពី​អន្តោប្រវេសន៍ និងថាមពល
09/04/2026 05:09 PM
ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា អញ្ជើញប្រគេនទៀនព្រះវស្សា និងនាំយកទេយ្យវត្ថុ ប្រគេនវត្តចំនួន១២វត្ត និងចែកអំណោយដល់យាយជីតាជី នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង
09/04/2026 05:09 PM
មន្ត្រី៖ ការខាតបង់ដោយសារទឹកជំនន់នៅនេប៉ាល់ មាន​ចំនួន​ប្រមាណជា​ ២,៥៦ពាន់លានដុល្លារ
09/04/2026 04:09 PM
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញប្រកាសជាផ្លូវការបណ្តាញអគ្គលេខាធិការនៃក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ
09/04/2026 04:09 PM
លោក Vance ប្រាប់​ថា លំហូរប្រេងនៅច្រកសមុទ្រ Hormuz កៀក​កម្រិតមុនសង្គ្រាម និង​ថា ចិនចង់​ជួយធ្វើ​ឱ្យ​អ៊ីរ៉ង់ឯកោ
09/04/2026 04:09 PM