កម្ពុជាថ្កោលទោសយោធាថៃបានបំផ្លាញខូចខាតទាំងស្រុងប្រាសាទតាក្របីរបស់កម្ពុជា ខណៈប្រាសាទនេះជានិមិត្តរូប នៃវប្បធម៌អរិយធម៌ដ៏រុងរឿងរបស់ខ្មែរ
ក្រសួងទេសចរណ៍ និងស្ថានទូតបារាំងប្រចាំកម្ពុជា សហការរួមគ្នាអភិវឌ្ឍវិស័យទេសចរណ៍ និង​ការ​បណ្តុះ​បណ្តាលវិជ្ជាជីវៈទេសចរណ៍ឱ្យដល់កម្រិតអន្តរជាតិ
សត្វស្លាបនៅតំបន់រ៉ាមសារព្រែកទាល់ កើនឡើងច្រើន​ដែលជាផ្នែក​មួយ​យ៉ាង​សំខាន់​ទាក់​ទាញ​ភ្ញៀវ​ទេសចរ
ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាធុរកិច្ចអាម៉េរិក-អាស៊ាន-USABC សហការ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជា

វប្បធម៌ និងទេសចរណ៍

កម្ពុជា ស្នើក្រុមហ៊ុនអាកាសចរណ៍ Emirates Airline ពិចារណាលើការហោះហើរត្រង់មកកម្ពុជា

2025/11/07 01:43:23 pm        328
នាឱកាសដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងទេសចរណ៍ និងក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និង​ផ្សព្វ​ផ្សាយ​ទេសចរណ៍កម្ពុជា (CTB) នៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋ​មន្ត្រី​ក្រសួង​ទេសចរណ៍ បានជួបពិភាក្សាការងារជាមួយលោកស្រី Helen Breen នាយិកា​ផ្នែក​លក់​របស់​ក្រុមហ៊ុន Emirates Airline អំពីកិច្ចសហប្រតិបត្តិការជម្រុញការតភ្ជាប់តាមផ្លូវអាកាស និង​ការផ្សព្វផ្សាយសក្តានុពលទេសចរណ៍។ ក្នុងជំនួបពិភាក្សាប្រកបដោយផ្លែផ្កានេះ ឯកឧត្តមរដ្ឋមន្រ្តី ស្នើក្រុម​ហ៊ុន​ពិនិ​ត្យ​លទ្ធភាព​បង្កើត​ជើង​ហោះ​ហើរ​ត្រង់​មក​កម្ពុជាផ្ទាល់ ដោយសារបច្ចុប្បន្ននេះ កម្ពុជា មានអាកាសយានដ្ឋានកម្រិត 4F គឺ​អាកាសយានដ្ឋានអន្តរជាតិតេជោ ហើយក៏មានក្រុមហ៊ុនអាកាសចរណ៍ធំៗ អន្តរជាតិ​ជា​ច្រើន​ដូចជា ​Turkish Airlines និង Etihad បានចាប់ផ្តើមជើងហោះហើរត្រង់មកកម្ពុជាផងដែរ។ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានអញ្ជើញលោកស្រី និងសហការី មក​ទស្សន​កិច្ច​នៅ​ព្រះរាជា​ណា​ចក្រក​ម្ពុជា ជាពិសេសនៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីពិនិត្យមើល​ស្ថានភាព​ចំនួន​ភ្ញៀវ​ទេសចរជាក់ស្តែង និងសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា។

ភ្ញៀវទេសចរជិត ២០ម៉ឺននាក់មកសម្រាកលម្ហែនៅខេត្តកំពត ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក

2025/11/07 09:13:31 am        201
មន្ត្រីជំនាញបានបញ្ជាក់ថា រយៈពេលឈប់សម្រាក៣ថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែត​ប្រទីប និង​សំពះព្រះខែ អកអំបុក ខេត្តកំពតបានទទួលទេសចរជិត ២០ម៉ឺននាក់។ លោក​ថា​នេះ​ជា​ជោគ​ជ័យ​មួយសម្រាប់ខេត្តកំពត។ ហើយថា ដំណើរកម្សាន្តរបស់ពលរដ្ឋដ៏ច្រើនបែបនេះ ក៏​បាន​បង្ហាញ​អំពី​ភាព​ជឿជាក់លើរាជរដ្ឋាភិបាល ក្រោយពេលមានកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។ ក្រុមអ្នកផ្តល់សេវាទេសចរណ៍​បាន​ថ្លែង​អំណរ​គុណ​ដល់​ឯកឧត្តម​អភិបាល​ខេត្ត​ដែល​បា​ន​ធ្វើ​ឲ្យ​ខេត្ត​កំពត​មានភ្ញៀវមកច្រើន។ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានប្រាប់ឲ្យដឹងថា ថ្ងៃឈប់សម្រាកនៃ ព្រះ​រាជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក រយៈពេលបីថ្ងៃកន្លងមកនេះ បាន​នាំ​មកនូវភាពសប្បាយរីករាយយ៉ាងខ្លាំងចំពោះពលរដ្ឋកម្ពុជា។ ហើយ​ក្នុង​នោះ​ខេត្ត​កំពត​ទទួល​បាន​ភ្ញៀវម​កសម្រាកលម្ហែសរុបចំនួន ១៩៥ ៦៩១នាក់ កើនឡើង៥០.៩៧% បើ​ធៀប​នឹ​ង​ឆ្នាំ​២០២៤ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួន ១ ៤៨៧នាក់។ លោកថា​វត្ត​មាន​ភ្ញៀវ​ដ៏​ច្រើន​បែប​នេះ ​ក៏បានបង្ហាញអំពីភាពជឿជាក់ និងសប្បាយរីករាយរបស់ពលរដ្ឋ ក្រោយពេល​រាជ​រដ្ឋាភិបាល​បាន​ដោះស្រាយប​ញ្ហាព្រំដែនឲ្យមាន ក្រោមកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ។    ចំណែកអ្នកផ្តល់សេវាទេសចរណ៍ បានឲ្យដឹងថា បីថ្ងៃនេះកន្លែងពួកគាត់ពេញអស់ និង​សូម​អធ្យា​ស្រ័យ​ចំពោះ​ភ្ញៀវដែលមិនបានទទួលសេវារបស់ពួកគាត់ ឬមានការខ្វះចន្លោះត្រង់ណាមួយ ដោយ​សារ​ចំនួន​ភ្ញៀវសម្រុកមកច្រើន។ ទន្ទឹមនឹងនោះពួកគាត់ក៏បានថ្លែងអំណរគុណដល់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ដែល​បានរៀបចំខេត្ត ល្អគ្រប់ជ្រុងជ្រោយ ទាំងសុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់ ពិសេស​ការ​រៀប​ចំ​តុប​តែង​លម្អ និងការបង្កើតសមិទ្ធផលថ្មីប្លែកៗសម្រាប់ទាក់ទាញភ្ញៀវទេសចរ។ យ៉ាងណាក៏ដោយ ទាំងភ្ញៀវទេសចរ និងអ្នកផ្តល់សេវាទេសចរណ៍ សុទ្ធតែរំពឹងថា ខេត្តកំព​តក្រោម​ការ​ដឹកនាំងរបស់ឯកឧត្តមបណ្ឌិត ម៉ៅ ធនិន នឹងមានសមិទ្ធផលទេសចរណ៍ថ្មីល្អឯក លេច​ចេញជារូបរាងជាបន្តបន្ទាប់ទៀត នៅពេលខាងមុខ៕

ប្រជាជនចិន ចាប់អារម្មណ៍មកលេងកម្ពុជា បន្ទាប់ពីបានរីករាយនឹង "ពិធីបុណ្យកម្ពុជា" នៅ​សាល​ពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ

2025/11/03 09:21:38 am        262
កាលពីរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតី និងថ្លែងសុន្ទរកថា​បើក​សម្ពោធ​ព្រឹត្តិ​ការណ៍​ជំរុញ​ទេសចរណ៍​កម្ពុជា​ តាម​រយៈ​ការ​សម្តែង​សិល្បៈ "ពិធីបុណ្យកម្ពុជា" ដែលរៀបចំនៅសាលពិព័រណ៍អន្តរជាតិ ទីក្រុងស៊ូចូវ ខេត្ត​ជាំងស៊ូ ដោយមានការចូលរួមពីឯកឧត្តម Li Chuan អគ្គនាយករងមន្ទីរវប្បធម៌ និងទេ​សច​រណ៍ខេ​ត្ត​ជាំងស៊ូ, លោកស្រី Ji Jing អភិបាលរងក្រុងស៊ូចូវ និងតំណាងក្រុមហ៊ុនទេសចរណ៍ធំៗ នៅ​ក្នុងខេត្តជាំងស៊ូ និងខេត្តផ្សេងៗទៀតមកពីប្រទេសចិន អ្នកវិនិយោគិនចិន និងអន្តរជាតិ ព្រម​ទាំង​ភ្ញៀវ​កិត្តិយសប្រមាណ ៣០០នាក់។ថ្លែងក្នុងសុន្ទរកថាបើកព្រឹត្តិការណ៍ផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជាតាមរយៈការសម្តែងសិល្បៈ ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ជូនភ្ញៀវកិត្តិយស និងប្រជាជនចិន​ដែល​អញ្ជើញ​ចូល​រួម​ទស្សនា​ពី​សក្តានុពលទេសចរណ៍ និងសម្បត្តិវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ព្រមទាំងកា​លា​នុវត្ត​ភាព​វិនិយោគ​ដែលជាទីផ្សារទើបនឹងរះឡើង រួមទាំងកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ សុវត្ថិភាព យន្តការ​លើក​ទឹក​ចិត្ត​ដ៏​ទាក់​ទាញ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​ក្រោម​ការ​ដឹកនាំ​ប្រកប​ដោយ​គតិ​បណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រ​កម្ពុជា​។ ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់​ពី​ការ​ធានា​សុខ​សុវត្ថិភាព​ដល់​ភ្ញៀវ​ទេសចរ​អន្តរជាតិពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា​ និងស្នើឱ្យប្រជាជនចិន និងអន្តរជាតិ​មក​ទស្សនា​កម្ពុជា​ឱ្យបានច្រើនឡើង៕

រដ្ឋបាលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរទេសចរណ៍ខេត្ត រៀបចំព្រឹត្តិការណ៍ “សម្លព្រូង​បំពង់​ប្ញស្សី” លើកទី១ រយៈពេល៣ថ្ងៃ ដើម្បីលើកស្ទួយមុខម្ហូបជនជាតិដើមភាគតិច

2025/11/02 10:08:52 am        205
រដ្ឋបាលខេត្តមណ្ឌលគិរី និងមន្ទីរទេសចរណ៍ខេត្ត បានសហការរៀបចំពិធីបើកព្រឹត្តិការណ៍ “សម្ល​ព្រូង​បំពង់​ប្ញស្សី” លើកទី១ ឆ្នាំ២០២៥ រយៈពេល៣ថ្ងៃ គឺ​នៅថ្ងៃអង្គារ-ពុធ-ព្រហស្បតិ៍ ទី៤-៥-៦ ខែ​វិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណសួនច្បារដំរីដែក ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ នេះ​បើ​យោង​តាម​​សេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍។ព្រឹត្តិការណ៍ “សម្លព្រូងបំពង់ប្ញស្សី” រៀបចំឡើងក្នុងគោលបំណង​ ដើម្បីលើក​ស្ទួយ​មុខម្ហូប​របស់​បង​ប្អូ​នជនជាតិដើមភាគតិច ខេត្តមណ្ឌលគិរី ព្រមទាំង​​ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និង​អន្តរ​ជាតិ​ មកទស្សនាកម្សាន្តតំបន់ទេសចរណ៍ និង​ស្វែង​យល់​អំពីប្រពៃណី​វប្បធម៌​របស់​ជន​ជាតិ​ដើម​ភាគ​តិច នារដូវកាលបៃតង ក្នុងខេត្តមណ្ឌលគិរី។ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការដាក់តាំងបង្ហាញនូវសម្លព្រូងបំពង់ឫស្សី ដើម្បី​ភ្លក់​នូវ​រស​ជាតិ​ដើ​ម​ដោយ​សេរី និងមានការសម្ដែង​សិល្បៈរបាំប្រពៃណីរបស់បងប្អូនជនជាតិដើមភាគតិច ជាមួយ​កម្ម​វិធី​កម្សាន្ត​​​ជាច្រើន ព្រមទាំងមានការដាក់​តាំង​បង្ហាញ​នូវ​ផលិតផ​លផ្លែ​ឈើជា​ច្រើន​​ប្រភេទ​របស់​ខេត្ត​មណ្ឌល​គិរីផងដែរ៕

ការទស្សនាប្រាសាទអង្គរវត្តដើរចូលពីទិសខាងលិច ទេសចរគ្រប់រូបនឹងឃើញទិដ្ឋភាពដ៏ស្គឹមស្កៃ និងគោរពលើកតម្លៃប្រាសាទ

2025/10/16 11:15:10 am        157
ការដែលចូលមកទស្សនាប្រាសាទអង្គរវត្ត ដើរចូលពីច្រកចូលទិសខាងលិច ទេសចរគ្រប់រូបនឹងអាចមើលឃើញនូវទិដ្ឋភាពនៃសំណង់ប្រាសាទអង្គរវត្តដែលជានិមិត្តរូបនៃព្រលឹងជាតិខ្មែរ លេចត្រដែតដ៏ស្គឹមស្កៃ លាយលំជាមួយធម្មជាតិ រុក្ខជាតិតូចធំនានា មានសោភ័ណភាពគ្មានគូប្រៀប។ មុននឹងចូលទៅដល់នៃប្រាង្គប្រាសាទ ទេសចរដើរឆ្លងកាត់ស្ពានហាល កសិន្ធុទឹក ខ្លោងទ្វារ ដែលមើលពីចម្ងាយទេសចរបានគយគន់កំពូលនៃប្រាសាទអង្គរវត្ត នាំឱ្យទេសចរបំភ្លេចមិនបាននូវស្នាដៃរចនាសម្ពន្ធស្ថាបត្យកម្មដូនតាខ្មែរ ក៏ដូចជាការគោរពលើកតម្លៃប្រាសាទអង្គរវត្តផង។ ដូច្នេះហើយ ទើបអាជ្ញាធរជាតិអប្សរា ខិតខំរៀបចំបរិវេណខាងមុខប្រាសាទអង្គរវត្ត ឱ្យសក្តិសមនឹងអច្ឆរិយៈវត្ថុនៅក្នុងសកលលោក សម្រាប់ទទួលទេសចរចម្រុះជាតិសាសន៍មកទស្សនាប្រាសាទអង្គរវត្ត៕

ចម្លាក់ទេពអប្សរនៅប្រាសាទអង្គរ មានអាយុកាលជិត១ពាន់ឆ្នាំ បង្អួតសម្រស់ជាមួយភ្ញៀវទេសចរ

2025/10/13 02:15:26 pm        137
ពេលដែលភ្ញៀវទេសចរជាច្រើន បានមកទស្សនាប្រាសាទអង្គរវត្ត ក្រៅតែពីគេចាប់អារម្មណ៍ទៅលើសំណង់បុរាណដ៏អស្ចារ្យ ក្នុងនោះ ក៏ចាប់អារម្មណ៍ទៅលើចម្លាក់ទេពអប្សរនៅតាមជញ្ជាំងនៃប្រាសាទអង្គរវត្ត ដែលមានការឆ្លាក់លម្អពីមួយទីមួយខុសប្លែកពីគ្នា មានភាពរស់រវើកគួរឱ្យកោតស្ងប់ស្ញែងក្រៃលែង។ ចម្លាក់ទេពអប្សរទាំងអស់នោះ បង្ហាញនូវសម្លៀកបំពាក់ ម៉ូដសក់ គ្រឿងអលង្ការ ទម្រង់មុខ ដងខ្លួន មានភាពប្រណិតល្អឥតខ្ចោះនៃជាងចម្លាក់ដ៏បុិនប្រសព្វ ធ្វើឱ្យទេសចរមានអារម្មណ៍ត្រឡប់ពេលវេលាទៅសម័យអង្គរដ៏រុងរឿងដូច្នោះដែរ ដែលបានទាក់ទាញទេសចរជាតិ-អន្តរជាតិ ទស្សនាមិនជិនណាយ និងថតផ្តិតរូបភាពជាអនុស្សាវរីយ៍ផង៕ រូបអជ្ញាធរអប្សរា

កម្ពុជាត្រៀមខ្លួនជាគោលដៅទេសចរណ៍មូស្លីមប្រកបដោយភាពកក់ក្ដៅ សុវត្ថិភាព និងទំនុកចិត្ត

2025/10/12 01:39:11 pm        265
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាគណៈអធិបតី និងក្នុង​ពិធី​បើក​សម្ពោធ​ពិព័រណ៍ឧបករណ៍ផ្ទះបាយសម្រាប់ផ្ទះ និងពាណិជ្ជកម្មអន្តរជាតិ រួមនឹងសេវា​កម្ម​ទេសចរណ៍​នៅ​សណ្ឋាគារហ៊ីម៉ាវារី នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ នេះ។ កម្មវិធីពិព័រណ៍ដែលផ្តោតលើការបង្ហាញនូវឧបករណ៍ផ្ទះបាយទំនើប និងបច្ចេកវិទ្យា​ចុង​ក្រោយ​សម្រាប់​វិស័យ​សណ្ឋាគារ និង ភោជនីយដ្ឋាន ព្រមទាំងការបង្ហាញពីស្តង់ ដារអាហារហាឡា សម្រាប់​ជួយលើសុវត្ថិភាពម្ហូបអាហារ មានការចូលរួមពីសំណាក់ឯកឧត្តម Shaharuddin Bin Onn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពម៉ាឡេស៊ីប្រចាំកម្ពុជា,ឯកឧត្តមបណ្ឌិត Santo Darmo Sumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពឥណ្ឌូណេស៊ីប្រចាំកម្ពុជា,ឯកឧត្តម-លោក ជំទាវ ជារដ្ឋលេខាធិការ- អនុរដ្ឋលេខាធិការ និងតំណាងអង្គ ទូតវៀតណាម សិង្ហបូរី ចុងភៅប្រចាំសណ្ឋាគារល្បីៗ ពីប្រទេសម៉ាឡេស៊ីនិងកម្ពុជា ភ្ញៀវកិត្តយសជាតិនិងអន្តរជាតិជាង១០០នាក់ ។ ថ្លែងក្នុងឱកាសដ៏មានសារៈសំខាន់សម្រាប់វិស័យទេសចរណ៍កម្ពុជា ឯកឧត្តមរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ពិព័រណ៌អន្តរជាតិនៅថ្ងៃនេះ ពិតជាបានបង្ហាញឱ្យឃើញពីកាលានុ វត្តភាពកាន់តែប្រសើរឡើងសម្រាប់កម្ពុជាក្នុងការច្បាមយកឱកាស និងធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ដើម្បីពង្រឹង និងពង្រីកសក្ដានុពលវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ ការត្រៀមខ្លួនជាស្រេចដើម្បីចាប់យកទីផ្សារទេសចរណ៍មូស្លីមដែលជាទីផ្សារប្រកបដោយសក្តានុពលមួយ មកបំពេញបន្ថែមទីផ្សារអន្តរជាតិដែលមានស្រាប់ សំដៅជំរុញការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ ។ លោក អ៊ារីក លីម នាយកប្រតិបត្តិ ADVANTAGE នៃ Universal Alliance Co., Ltd.បានថ្លែង វិស័យទេសចរណ៍ គឺជាផ្នែកទីពីរដែលចូលរួមចំណេញសេដ្ឋកិច្ចកម្ពុជា ដូច្នេះយើងទាំងអស់គ្នាត្រូវរួមចំណែកស្វែងរកទីផ្សារថ្មី ដើម្បីបន្ថែមជីវភាព និងទ្រព្យសម្បត្តិប្រជាជនកម្ពុជា។ ខណៈ Universal Alliance នឹងបានរៀបចំ និងទទួលសិទ្ធិក្នុងការនាំ United World Halal Day មកកម្ពុជានៅក្នុងមីនា ២០២៦ ដែលនឹងនាំមកជាប្រទេសអ៊ិស្លាមចំនួន ៥៧ ប្រទេស៕ អត្ថបទ.ភារម្យ

រមណីយដ្ឋាន មរកត ម្លេច ខេត្តកំពតផ្តល់សេវាជិះសេះកម្សាន្តដល់ភ្ញៀវទេសចរ និង​អ្នក​ស្នេហា​កីឡា​ជិះសេះ

2025/10/12 12:27:46 pm        237
ដើម្បីលើកកម្ពស់ និងទាកទាញទេសចរឲ្យមកកម្សាន្តនៅខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត ម្លេច​(The Morokot Mlech Kampot) ដែលទើបបើកដំណើរការថ្មី បានបន្ថែម​សេវា​កម្ម​ប្លែក​ៗ​ជា​ច្រើន​លើ​អ្វី​ដែលមានស្រាប់ ពិសេសការជិះសត្វសេះកម្សាន្តគយគន់ទេសភាព ភ្នំ វាលស្រែ បឹង ប្រឡា​យ​ជាដើមដើម្បីលើកកម្ពស់កីឡាជិះសេះកម្ពុជា និងការអភិរក្សសត្វសេះខ្មែរផង។ នេះបើ​តាម​ការ​បញ្ជាក់របស់តំណាងរមណីយដ្ឋាន។ តំណាងម្ចាស់រមណីយដ្ឋាន ឌឺ មរកត ម្លេច និងជាអ្នកជំនាញខាងបង្ហាត់ និង​ស្រឡាញ់​កីឡា​ជិះ​សេះ​បានប្រាប់ឲ្យដឹងថា ដើម្បីរួមគ្នាលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា តាមការ​ណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋាភិបាល និងក៏ដូចជា ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត រមណីយដ្ឋាន ឌឺ មរកត​ម្លេច ដែលទើបចាប់ផ្តើមបើកដំណើរថ្មី បានខិតខំរៀបចំនូវសេវាកម្មថ្មីៗជាច្រើន សម្រាប់​ផ្តល់​ជូន​ដល់ភ្ញៀវទេសចរ ដែលចង់មកសម្រាកលម្ហែ ទទួលយកបទពិសោធជីវិត រស់នៅ​ជា​មួយ​ធម្មជាតិ ជាពិសេសការផ្តល់ជូនសេវាជិះសេះកម្សាន្ត និងលក្ខណៈ​ហាត់​ជិះ​សេះ​ដើម្បី​ចូល​រួម​ប្រកួត​។ ការផ្តល់សេវាជិះសេះជាការផ្សាភ្ជាប់ ទេសចរណ៍ និងកីឡាក្នុងកញ្ចប់តែមួយ។ លោកបានបញ្ជាក់ថា ការជិះសេះ មានសុវត្ថិភាពទាំងស្រុង ព្រោះសេះ​ទាំង​អស់​សុទ្ធ​តែ​ត្រូវ​បាន​បង្ហាត់​បង្រៀន​រាល់ថ្ងៃ ហើយពេលភ្ញៀវជិះ មានអ្នកចាំជួយបង្រៀន និងតាមមើលរហូត។ ហើយ​ភ្ញៀវ​អាច​ទិញសំបុត្រជិះគិតជាម៉ោង ឬជិះកម្សាន្តនៅក្នុងរមណីយដ្ឋាន ដើម្បីថតរូប​អនុស្សាវ​រីយ​ក៏​បាន​ចំណែកតម្លៃ សមរម្យបំផុត មិនថ្លែនោះទេ។ កុមារាស្រឡាញ់កីឡាជិះសេះម្នាក់ បានប្រាប់ឲ្យដឹងថា ការជិះសេះដំបូងខ្លាចផង ភ័យ​ខ្លាច​ធ្លាក់​ផង​ ប៉ុន្តែបន្ទាប់ពីបានដឹងរបៀបជិះសេះ និងស្គាល់សត្វសេះ គឺមានភាពងាយស្រួល ហើយ​មា​ន​អារម្មណ៍ ដូចបានរត់លេងជាមួយមិត្តភក្តិម្នាក់អីចឹង។ បើតាមស្ថិតិរបស់ក្រុមរក្សាការពារសត្វសេះបានបង្ហាញថា កម្ពុជាមានសត្វសេះខ្មែរ ប្រហែល​៦​ពាន់​ក្បាល​ហើយ​សត្វ​សេះ​ល្អ​ដែល​អាច​យក​មក​បម្រើ​សេវា​ដល់​ភ្ញៀវ​ទេសចរ​បាន​មាន​ប្រមាណ​៣០០​ក្បាល​៕

ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោក Etihad Airways បានចុះចតដោយជោគជ័យ​នៅអាកាស​យានដ្ឋាន​អន្តរជាតិតេជោ

2025/10/04 01:25:33 pm        653
ភ្នំពេញ៖ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ដែលជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) នៅ​ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥នេះ បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិតេជោ របស់ប្រទេសកម្ពុជា បានដោយជោគជ័យ។ ការមកដល់នៃក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកនេះ មានការចុះទៅទទួលដោយផ្ទាល់ពី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំរដ្ឋលេខាធិការអាកាសចរស៊ីវិល អ្នកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC) និងស្ថាប័នពាក់ព័ន្ធមួយចំនួនផ្សេងទៀតជាច្រើនរូប។គួរបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ Etihad Airways ជាក្រុមហ៊ុនអាកាសចរណ៍ដ៏ធំលំដាប់ទី២ នៃ​ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE) មានទីស្នាក់ការកណ្តាលរបស់ខ្លួននៅរដ្ឋធានីអាប៊ុយដាប៊ី «Abu Dhabi» មានយន្តហោះជាង១១០ គ្រឿង និង ហោះហើរទៅ​កាន់​គោល​ដៅ​ជាង​១២០​កន្លែង ក្នុងពិភពលោក ដោយបានដឹកអ្នកដំណើរជាង២០លាននាក់ ក្នុងរយៈ ពេល១២​ខែ​ចុង​ក្រោយ​នេះ។​

មោទនភាពជាតិខ្មែរ! កម្ពុជាកំពុងសាទរចំពោះជើងហោះហើរ​ត្រង់លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Etihad Airways លំដាប់​ពិភព​លោក មកពីទីក្រុងអាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម

2025/10/04 01:18:10 pm        339
ព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បាន​ដឹកនាំ​ប្រតិភូ​ក្រ​សួងទេសចរណ៍ និងវិស័យឯកជន រួមជាមួយថ្នាក់ដឹកនាំអាកាសចរណ៍ស៊ីវិល អញ្ជើញ​ទទួល​បដិ​សណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways ដែលបានសម្រេចបើកជើងហោះហើរត្រង់ជាលើកដំបូង មកពីទីក្រុងអាប៊ូដាប៊ី ប្រទេស​អារ៉ាប់រួម មកកាន់ព្រះរាជាណាចក្រកម្ពុជា ចុះចតដោយជោគជ័យ នៅអាកាស​យានដ្ឋាន​អន្តរជាតិ​តេជោ នេះសបញ្ជាក់ឱ្យឃើញពីការចាប់ផ្តើម​ប្រតិបត្តិការ​ហោះហើរ​ភ្ជាប់​កម្ពុជា​ទៅ​កាន់​ពិភព​លោក និងភ្ជាប់ពិភពលោកមកកាន់កម្ពុជា។ក្នុងឱកាសពោរពេញដោយអត្ថន័យនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការតភ្ជាប់​ជើង​ហោះ​កម្រិត​ពិភពលោកនេះ ពិតជាបានឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ចាំបាច់​នូវ​កំណើន​ភ្ញៀវ​ទេសចរ​មក​កាន់​កម្ពុជា ជាពិសេសពិជាឆ្លើយតបទៅនឹងការជឿន​លឿនយ៉ាង​ឆាប់​រហ័ស​ក្នុង​វិស័យ​អាកាសចរណ៍​របស់​កម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ។ ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ក្នុងន័យនេះបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាល​ទី​៧​នៃ​រដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Etihad Airways (Cambodia) ចាប់ពីថ្ងៃទី៣ ខែតុលា ឆ្នាំ​២០២៥ ក្រុមហ៊ុនអាកាសចរណ៍កម្រិតពិភពលោក Etihad Airways បានតភ្ជាប់​ជើង​ហោះហើ​រ​ត្រង់​ជា​លើកដំបូង ពីទីក្រុងអាប៊ូដាប៊ី មកកាន់រាជធានីភ្នំពេញ ដោយទទួលបាន​អ្នក​ដំណើរ​សរុបចំនួន ១៥៤នាក់ និងអ្នកដំណើរដែលអញ្ជើញត្រឡប់ទៅវិញចំនួន ៩០នាក់ ដែល​ចំណាយ​ពេល​ជាង ៧ម៉ោងមិនឈប់ ហើយជើងហោះហើរនេះមាន ៤ជើង ក្នុងមួយសប្តាហ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បារាំងប្រកាសគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យកម្ពុជា-ថៃ មានបទឈប់បាញ់ភ្លាមៗហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ
12/14/2025 08:12 PM
TOP STORY | សម្ដេចតេជោ៖ ការផ្អាកការធ្វើដំណើរចេញចូលកម្ពុជា-ថៃ គឺ​គួរ​ធ្វើ​តែ​តាម​ផ្លូវ​គោក​ប៉ុណ្ណោះ​ ផ្លូវ​អាកាសអាចធ្វើដំណើរបានធម្មតា
12/14/2025 07:12 PM
កងទ័ពនារីនៃកងពលតូចដឹកជញ្ជូនលេខ៩៩ បន្តនាំយកគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនដល់វីរកងទ័ព
12/14/2025 05:12 PM
មកទល់រសៀលនេះ យោធាថៃ​បន្តការ​បាញ់​ប្រហារ​មក​លើ​ដែន​អធិបតេយ្យ​ភាព​កម្ពុជា​ក្នុង​ភូមិ​សាស្រ្ដ​យោធភូមិទី៤ និងទី៥
12/14/2025 05:12 PM
ជនភៀសសឹកកម្ពុជាកើនជាង ៣៩ម៉ឺននាក់ ខណៈមានអ្នកស្លាប់១១នាក់ ដោយសារ​ថៃឈ្លានពាន
12/14/2025 05:12 PM
BREAKING NEWS | ម៉ោង១៦:០៤នាទី យោធាថៃបានបាញ់​ប្រហារ​មក​លើ​កម្ពុជា​ដោយ ​ប្រើប្រាស់​គ្រាប់បែកចង្កោមយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងភូមិសាស្ត្រប្រាសាទតាមាន់ធំ
12/14/2025 05:12 PM
[BREAKING NEWS] មនុស្ស ១០នាក់ បានស្លាប់ ក្នុងការបាញ់ប្រហារទ្រង់ទ្រាយធំនៅឆ្នេរប្រទេសអូស្រ្តាលី
12/14/2025 04:12 PM
គោលនយោបាយប្រឆាំងជនអន្តោប្រវេសន៍ កាន់តែខ្លាំងក្លាឡើងនៅទូទាំងទ្វីបអឺរ៉ុប
12/14/2025 04:12 PM
ភាពភ័យខ្លាចគ្របដណ្ដប់ក្រុង Uvira របស់កុងហ្គោ ខណៈហិង្សាក្រុមឧទ្ទាម សម្លាប់មនុស្សរាប់រយនាក់
12/14/2025 04:12 PM
រុស្ស៊ី បើកការវាយប្រហារផ្លូវអាកាសទ្រង់ទ្រាយធំ ធ្វើឱ្យអ៊ុយក្រែន ដាច់ចរន្តអគ្គិសនីទូទាំងប្រទេស
12/14/2025 04:12 PM