ក្រសួងទេសចរណ៍ និង ដៃគូឯកជន ​សហការ​រៀប​ចំ​ផែន​ការ​យុទ្ធសាស្ត្រ​ទីផ្សារ​ថ្មី​ដើម្បី​ទាក់​ទាញ​ទេសចរ​អន្តរជាតិ
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង

វប្បធម៌ និងទេសចរណ៍

អ្នកប្រកបរបរធាក់ស៊ីក្លូនៅភ្នំពេញទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំ

2024/02/13 12:07:44 pm        447
បច្ចុប្បន្នក្រុមអ្នកប្រកបរបរធាក់ស៊ីក្លូនៅរាជធានីភ្នំពេញ នៅតែ​មាន​ភាព​ញញឹក​ដឹកភ្ញៀវ​ទេសចរ​បរទេស​ជា​ប្រចាំ។ ពួកគេតែងតែទៅទទួលភ្ញៀវចុះពីកាប៉ាល់នៅចំណុចផែស្ងួត ក្បែរ​ស្ពាន​ជ្រោយ​ចង្វារ និងនៅតាមសណ្ឋាគារ។ ការទទទួលបានភ្ញៀវទេសចរបរទេសដឹកជាប្រចាំនេះ បាន​ចូល​រួម​ផ្ដល់​កម្រៃ ប្រាក់ឧបត្ថម្ភ ដល់ក្រុមអ្នកប្រកបរបរនេះ។ ជារៀងរាល់ព្រឹកក្រុមអ្នកធាក់ស៊ីក្លូជាច្រើន តែងមកជួបជុំគ្នាចាំទទួលភ្ញៀវទេសចរបរទេស ចុះ​ពី​កាប៉ាល់​នៅ​ចំណុចផែស្ងួត ក្បែរស្ពានជ្រោយចង្វារ។ រីឯអ្នកធាក់ស៊ីក្លូខ្លះ ទៅរង់ចាំ​ភ្ញៀវ​ទេសចរ​បរទេស នៅតាមសណ្ឋាគារ ដោយពួកគេទទួលបានការដឹកជាប្រចាំ។ ថ្ងៃខ្លះទទួលបានការដឹក ទាំង​ព្រឹក ទាំងល្ងាចថែមទៀតផង។ នេះជាការលើកឡើង របស់អ្នកធាក់ស៊ីក្លូ ដែល​មក​ទទួល​ភ្ញៀវ​ចុះ​ពី​កាប៉ាល់។ក្រុមអ្នកធាក់ស៊ីក្លូលើកឡើងថា ការទទួលបានភ្ញៀវបរទេសដឹកជាប្រចាំថ្ងៃនេះ ជួយ​សម្រួល​ពួក​គាត់​បាន​ច្រើន​លើជីវភាព។ ពួកគាត់ទទួលបានថវិកាពីតម្លៃសេវា ថែមទាំង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ថែម​ពី​ភ្ញៀវទៀតផង។ ពួកគាត់ពិតជា​សប្បាយ​ចិត្ត​ដែល​មាន​វត្ត​មាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​បន្ត​ប្រើ​ប្រាស់​សេវា​ស៊ីក្លូបែបនេះ។សម្រាប់ការដឹកភ្ញៀវទេសចរបរទេសជាប្រចាំនេះ ក៏មានការជួយរៀបចំដោយសមាគមអភិរក្សស៊ីក្លូ និង​មុខ​របរក្រៅប្រព័ន្ធផងដែរ។ លោក អ៊ឹម សម្បត្តិ ប្រធានសមាគម លើកឡើងថា សមាគមតែង​រៀបចំ​ឱ្យ​អ្នកធាក់ស៊ីក្លូ ឆ្លាស់វេនគ្នា ដឹកភ្ញៀវបរទេស។ លោកថា ចំនួនភ្ញៀវទេសចរបរទេសជិះស៊ីក្លូ មាន​ជា​ប្រចាំថ្ងៃ ហើយថ្ងៃខ្លះមានចំនួនរហូតដល់ប្រមាណ ១០០នាក់។ លោកបន្តថា ចំនួន​ភ្ញៀវ​ទេសចរ​ចុះ​ពីកាប៉ាល់នេះនឹងបន្តមានរហូតដល់ខែ មីនា ទើបមានភាពស្ងប់ស្ងាត់។សូមជម្រាបថា អ្នកប្រកបរ​បរ​ធាក់​ស៊ីក្លូ​ក៏ជាក្រុមគោលដៅ​ដែល​ទទួល​បាន​ការ​ជួយឧ​បត្ថម្ភ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា​ផងដែរ។ ជាក់ស្ដែងសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា បាន​បង្កើតមូលនិធិស៊ីក្លូ កាលពីឆ្នាំ ២០១៨កន្លងទៅ។ មូលនិធិនេះ បានផ្ដល់ថវិកា ២១ ម៉ឺន​រៀល ក្នុងមួយខែ ជូនអ្នកប្រកបរបរធាក់ស៊ីក្លូ។ លើសពីនេះ រាល់អ្នកធាក់ស៊ីក្លូទាំងអស់ ក៏​ទទួល​បាន បណ្ណ ប ស ស សម្រាប់ការទៅទទួលសេវាពិនិត្យ ព្យាបាលដោយមិនគិតថ្លៃផងដែរ៕ អត្ថបទ៖ គឹមហុក 

នាវាទេសចរណ៍មួយគ្រឿងទៀតដឹកភ្ញៀវទេសចរជាង ៧០០ នាក់ ចូលទស្សនាកម្សាន្ត នៅខេត្តព្រះសីហនុ

2024/02/12 03:19:51 pm        237
ព្រះសីហនុ៖ នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈនេះ បានដឹកភ្ញៀវទេសចរជាង ៧០០ នាក់ ចូលទស្សនាកម្សាន្តនៅខេត្តព្រះសីហនុ។យោងតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ ឈ្មោះ SEVEN SEA EXPLORER សញ្ជាតិ MARSHALL ISLAND ដែលមានប្រវែងបណ្តោយ ២២៣.៧៤ ម៉ែត្រ ទទឹង ៣១ម៉ែត្រ ជម្រៅ៧ ម៉ែត្រ ចេញដំណើរមកពីប្រទេសថៃ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុដោយសុវត្ថិភាព ដើម្បីនាំយកភ្ញៀវទេសចរមកទស្សនា កម្សាន្តតំបន់ទេសចរណ៍ក្នុងខេត្តព្រះសីហនុ ។ នាវាទេសចរណ៍នេះមាននាវិកសរុបចំនួន៥៤៨នាក់ ស្រី ១១១នាក់ មាន ៤៣សញ្ជាតិ និងមានភ្ញៀវទេសចរ សរុបចំនួន ៧២៦នាក់ ស្រី ៣៧៣នាក់ មាន ២៩សញ្ជាតិ (សញ្ជាតិដែលមានភ្ញៀវច្រើនជាងគេ គឺ អាមេរិក ៤៨៣នាក់ កាណាដា៦៦នាក់ និង អង់គ្លេស ៦៥នាក់ ) ក្នុងគោលបំណងមកទស្សនាប្រទេសកម្ពុជារយៈពេល១ថ្ងៃ (ក្នុងខេត្តព្រះសីហនុ ) នាវានេះនឹងចាកចេញទៅវិញ វេលាម៉ោង ១៩.៤០នាទី នៅថ្ងៃ ខែ ឆ្នាំដដែល ឆ្ពោះទៅប្រទេសវៀតណាម៕

ទេសចរ ១ម៉ឺន៦ពាន់នាក់មកលេងខេត្តកោះកុង អំឡុងបុណ្យចូលឆ្នាំចិន៣ថ្ងៃ

2024/02/12 12:44:50 pm        147
មន្រ្តីមន្ទីរទេសចរណ៍ខេត្តកោះកុង បង្ហាញថា ៣ថ្ងៃអំឡុងពិធីបុណ្យចូលឆ្នាំចិនវៀតណាម មាន​អ្នក​ទេសចរសរុបប្រមាណ១ម៉ឺន៦ពាន់នាក់ មានមកលេងលំហែនៅតាមរមណីយដ្ឋានក្នុងខេត្ត។គិតចាប់​ពី​ថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ ខេត្តកោះកុងបានស្វាគមន៍ទទួលភ្ញៀវទេសចរសរុប១៦.៣៩៩នាក់ ដោយតួលេខ​នេះ​បាន​កើន​ឡើង​ ៥.៧៦៣នាក់ ស្មើនឹង៥៤ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះ​ភ្ញៀវ​បរទេស​ចំនួន៣៥៥នាក់។លោក សាគុណ ភក្តី ប្រធានការិយាល័យព័ត៌មាន និងផ្សព្វផ្សាយនៃមន្ទីរទេសចរណ៍ខេត្តកោះកុង បាន​ឱ្យដឹងនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ បាន​សម្រុក​ទៅ​លេង​ឆ្នេរ​សមុទ្រនៅរមណីយដ្ឋានកោះស្តេច ដែលស្ថិតនៅក្នុងស្រុកគិរីសារគរ គឺមាន​ចំនួន​ច្រើន​ជាង​គេ ព្រោះទីនោះមានសក្តានុពលទេសចរធម្មជាតិទាក់ទាញខ្លាំង។លោក សាគុណ ភក្តី បន្ថែមថា ក្រៅពីតំបន់ទេសចរណ៍កោះស្តេច ពលរដ្ឋ និងអ្នក​ទេសចរ​មក​ពី​បណ្តា​រាជ​ធានីខេត្ត ក៏ទៅលេងកម្សាន្តឆ្នេរនេសាទ ស្រុកស្រែអំបិល ឆ្នេរប៉ាក់​ខ្លង​ស្ថិត​នៅ​ស្រុក​មណ្ឌល​សីមា និងតំបន់ធម្មជាតិនៅស្រុកថ្មបាំងផងដែរ។ ដោយឡែកតម្លៃចំណីអាហារ និង​សេវា​កម្ម​ស្នាក់​នៅមួយចំនួន បានតម្លើងថ្លៃសេវារបស់ខ្លួន ទោះបីជា​មាន​ការ​ផ្សព្វផ្សាយ​អប់រំ​ណែនាំ​ពី​មន្រ្តី​ជំនាញ ព្រមទាំងអាជ្ញាធរសមត្ថកិច្ចមូលដ្ឋានក៏ដោយ។លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ ថ្លែងថា ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិនវៀតណាម លំហូ​ភ្ញៀវ​ទេសចរ​គ្រប់មជ្ឈដ្ឋានបានសម្រុកចូលមកលេងកម្សាន្តច្រើនខ្លាំងមែនទែន ធៀបនឹង​ឆ្នាំ​កន្លង​ទៅ​។ ទន្ទឹមនោះ តាមផែនការបទបញ្ជារបស់លោក ចេង មុន្នីរិទ្ធ អភិបាលស្រុកគិរីសាគរ គឺលោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ បាន​ចាត់​ពង្រាយ​កង​កម្លាំង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ចុះ​ល្បាត​ការ​ពារ​សុវត្ថិភាព​សន្តិសុខ​សណ្តាប់​ធ្នាប់​តាម​គោល​ដៅ​ទេសចរណ៍​នានា​ក្នុង​ដែន​គ្រប់​គ្រង​របស់​ខ្លួន​ផងដែរ ដោយមិនបាតុភាពបញ្ហាអ្វីកើតមានឡើងនោះទេ។បន្ថែម​លើនេះ លោកអភិបាលរងស្រុក ក៏ពន្យល់ណែនាំដល់អ្នកទេសចរទាំងអស់ ចូលរួមថែ​រក្សា​បរិស្ថាន​អនាម័យ​សោភ័ណ្ឌភាព ក្រោយស្នាក់នៅ ឬបរិភោគចំណី​រួច​រាល់​ត្រូវ​វេច​ខ្ចប់​ដាក់​ធុង​សំរាម​ឱ្យ​ត្រឹម​ត្រូវ ដើម្បីរមណីយដ្ឋានស្រស់ស្អាត៕

អាជ្ញាធរជាតិអប្សរា រៀបចំដំឡើងបង្កាន់ដៃជណ្តើរឈើចំនួន ៣កន្លែងនៅប្រាសាទអង្គរវត្ត ដើម្បីសម្រួលសុវត្ថិភាពភ្ញៀវទេសចរ

2024/02/09 01:34:10 pm        202
ក្រុមការងារត្រួតពិនិត្យសេវាកម្មទេសចរណ៍(TSC) របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និង​វប្បធម៌ នៃអាជ្ញាធរជាតិអប្សរា បានដំឡើងបង្កាន់ដៃជណ្ដើរឈើចំនួនបីទីតាំង នៅ​ប្រាសាទ​អង្គរ​វត្ត​ក្នុង​គោល​បំណង ជួយសម្រួលដល់ការឡើងចុះរបស់ភ្ញៀវទេសចរឱ្យងាយស្រួល និងសុវត្ថិភាព​ផង​។ កន្លែងទាំងបី ដែលក្រុមការងារដំឡើងបង្កាន់ដៃជណ្ដើរនោះ គឺនៅរួតព្រះពាន់ នៅ​ចំណុច​កណ្តាល និងនៅអមសងខាង នៃរួតព្រះពាន់ឡើង-ចុះរួត​បាកាណ​(កំពូល​កណ្ដាល) របស់​ប្រាសាទ​អង្គរវត្ត។ប្រធានក្រុមការងារពលករនៅនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ លោក ប៊ូ ផានេត ឱ្យ​ដឹង​ថា ការដំឡើងបង្កាន់ដៃជណ្ដើរឈើទាំងនេះ ក្នុងគោល​បំណង​ជួយ​សម្រួល​ដល់​ការ​ឡើង​ចុះ​របស់​ភ្ញៀវទេសចរផង និងក៏ជួយការពារគ្រោះថ្នាក់ដល់ភ្ញៀវទេសចរ ដែលអាច​នឹង​កើត​ឡើង​ជាយ​ថា​ហេតុ​ណាមួយផង។ ប្រការទី២ គឺជួយបង្ការកុំឱ្យភ្ញៀវទេសចរចាប់តោង ឬក៏ប៉ះ​ផ្ទាល់​ទៅ​លើ​ថ្ម​ប្រាសាទ ដែលអាចនាំឱ្យសឹករឹករិលក្បាច់ចម្លាក់ជាដើម ជាពិសេស​ជួយ​សម្រួល​បាន​ច្រើន​ដល់​ភ្ញៀវ​ទេសចរ​នៅរដូវធ្លាក់ភ្លៀងបង្ការកុំឱ្យរអិលទៀតផង។ លោក ផានេត បន្ថែមទៀតថា ការ​ដំឡើង​បង្កាន់ដៃនេះ បានប្រើឆ្អឹងដែកស្រោបឈើលើដើម្បីការពារកុំឱ្យច្រេះ និង​មិន​ឱ្យ​ប៉ះពាល់​ដល់​សោភ័ណភាពនៃប្រាសាទនោះទេ។ ក្រុមទេសចរចម្រុះជាតិសាសន៍ ព្រមទាំង​មគ្គទេសក៍​ទេសចរណ៍​ជា​ច្រើន បានសម្តែង​ការ​សប្បាយ​ចិត្ត​នៅ​ពេល​ឃើញ​អាជ្ញាធរ​ជាតិ​អប្សរា​ដំឡើង​បង្កាន់​ដៃ​ជណ្ដើរទាំងនេះ។មគ្គទេសក៍ទេសចរណ៍ ភាសាជប៉ុន លោក យ៉ែម រ៉ូហ្សា បានបង្ហាញក្តីរំភើប នៅពេលដែល​រូប​លោក​បាន​នាំ​ភ្ញៀវមកទស្សនាប្រាសាទអង្គរវត្ត ចំពេលដែលក្រុមការងារ នៃអាជ្ញាធរជាតិ​អប្សរា​បាន​រៀបចំ​ដំឡើងបង្កាន់ដៃជណ្ដើរនេះរួចរាល់ហើយ។ មគ្គទេសក៍រូបនេះនិយាយថា កាល​ពី​មុន​ជណ្ដើរ​ទាំង​នោះ ពិបាកឡើងចុះ ហើយនៅកន្លែងខ្លះដែលងងឹតបន្តិចផងនោះ តែងធ្វើឱ្យ​ភ្ញៀវ​ទេសចរ​មួយចំនួន ដែលមានវ័យចាស់ៗ ពិតជាពិបាកឡើងចុះ ប៉ុន្តែពេលនេះ វាពិត​មាន​ភាព​ងាយ​ស្រួល​ជាង​កាលពីមុនឆ្ងាយណាស់។ លោក យ៉ែម រ៉ូហ្សា គិតថា នេះជាគំនិតល្អ ដែលអាជ្ញាធរ​ជាតិ​អប្សរា​បាន​គិតគូរដល់សុវត្ថិភាពរបស់ភ្ញៀវទេសចរជាចម្បង ពីព្រោះតែប្រាសាទខ្ពស់ៗ ជណ្តើរ​ក៏​ច្រើន​ហើយ​កន្លែងខ្លះក៏ងងឹតថែមទៀតនោះ៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជិត ១០០០នាក់ ចូលចតធ្វើទស្សនកិច្ច ក្នុងខេត្ដព្រះសីហនុ

2024/02/09 11:45:52 am        124
ព្រះសីហនុ៖ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា ថ្ងៃទី​០៩ ខែកុម្ភៈ ឆ្នាំ២០២៤ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ឈ្មោះ SEA BOURN ENCORE សញ្ជាតិ BAHAMAS ផ្ទុកអ្នកដំណើរបម្រុះជាតិសាសន៍ ៩៨៥នាក់ ធ្វើដំណើរ​មក​ពី​ប្រទេស​ថៃ ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បី​ធ្វើ​ទស្សនកិច្ច​នៅ​ខេត្ដ​ព្រះសីហនុ រយៈពេល ១ថ្ងៃ រួចបន្ដទៅប្រទេសវៀតណាមនៅយប់ថ្ងៃដដែល។ លោកវរសេនីយ៍ បន្ដថា បន្ទាប់ពីវិបត្ដិជំងឺកូវីដ-១៩ មាននាវាទេសចរណ៍បរទេសខ្នាតយក្ស ផ្ទុក​អ្នក​ដំណើររាប់រយ រាប់ពាន់នាក់ បាន​ចូល​ចត​ជា​បន្ដ​បន្ទាប់​នៅ​កំពង់ផែ​ស្វយ័ត​អន្ដរជាតិ​ក្រុង​ព្រះសីហនុ ធ្វើទស្សនកិច្ចក្នុងខេត្ដព្រះសីហនុនិងក្នុងព្រះរាជាណាចក្រកម្ពុជា។ នាវាដែល​ចូល​ចត​ថ្ងៃ​នេះ បានធ្វើដំណើរមកពីប្រទេសថៃ ដែលមានផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៩៧៧​នាក់ ក្នុងនោះ មានភ្ញៀវទេសចរចំនួន ៥៦០ និងនាវិកសរុបចំនូន ៤២៥នាក់ ជាតិសាសន៍​ដែល​ច្រើន​ជាង​គេបង្អស់ គឺសញ្ជាតិអាមេរិក និងអង់គ្លេស។ ការចូលចតនាវាទេសចណ៍ បានផ្ដល់​ឱកាស​ឱ្យ​ភ្ញៀវ​ទេសចរចម្រុះជាតិសាសន៍បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបាន​ស្វែង​យល់​ពី​វប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិង​ធនធាន​ធម្មជា​តិដ៏​សម្បូរបែប​របស់​ខេត្ដ​ព្រះសីហនុ​។ ទាំងនេះ បានបញ្ជាក់យ៉ាងច្បាស់ថា សេដ្ឋកិច្ចពិភពលោកបានដំណើរការឡើងវិញ ក្រោម​ដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វ​ផ្សាយ​ពី​ខេត្ដ​ព្រះសីហនុ ក៍ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់​លើក​កម្ពស់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍មួយចំនួន ដល់​ប្រជា​ពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូ​កង់បី និងម៉ូតូឌុប ។ល។  

សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីតាំងបង្ហាញហូល ផាមួង ស្នាដៃអ្នកស្រុកព្រៃកប្បាស ជូនសាធារណជនបានសិក្សាស្វែងយល់

2024/02/05 03:27:03 pm        459
សៀមរាប៖ សារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី នឹងរៀបចំពិធីតាំងពិព័រណ៍មិនអចិន្រ្តៃយ៍រយៈពេល៦ខែ ដើម្បី​ឱ្យសាធារណជន និងភ្ញៀវទេសចរ បានចូលទស្សនា ក៏ដូចជាសិក្សាស្វែងយល់ពីហូល ផាមួងខ្មែរ ចាស់​ៗ​ដែលជាស្នាដៃរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ។លោក សែន គឹមស៊ុន នាយករងស្ដីទីនៃសារមន្ទីរវាយណភណ្ឌប្រពៃណីអាស៊ី នៃអាជ្ញាធរជាតិអប្សរា បាន​ឱ្យដឹងថា ពិព័រណ៍ខាងលើនេះ នឹងមានសមុច្ច័យជាហូល ផាមួង អាវប៉ាក់ សរុបចំនួន២១ សម្រាប់​តាំង​បង្ហាញ​។ លោកបន្តថា ពិព័រណ៍នេះនឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដែលមានរយៈពេល៦ខែ។ សមុច្ច័យខាងលើ គឺសារមន្ទីរបានមកពីការបរិច្ចាគរបស់ពលរដ្ឋស្រុកព្រៃកប្បាស ខេត្តតាកែវ សរុប​មាន​ចំនួន​៥១ ដែលក្នុងនោះមានសំពត់ផាមួង អាវ និងក្រណាត់ហូលជាដើម។ ក្រុម​ការងារ​សារ​មន្ទីរ​បាន​ទៅ​ទទួល សមុច្ច័យទាំងនោះនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់មកមានការចុះបញ្ជីរៀបចំអភិរក្ស សម្អាត និងជួសជុល មុននឹងរៀបចំឱ្យមានពិព័រណ៍បង្ហាញដល់សាធារណជនបានទស្សនា។ ក្រណាត់​ហូល ផាមួងខ្លះមានអាយុកាលចន្លោះពី៤០ទៅ៦០ឆ្នាំ ដែលពលរដ្ឋបានថែទាំយ៉ាងយកចិត្តទុកដាក់ មុន​និង​ក្នុង​សម័យខ្មែរក្រហម។នេះជាដំណាក់កាលទី១នៃការរៀបចំពិព័រណ៍ដែលលោក សែន គឺមស៊ុន ពន្យល់ថា សារមន្ទីរបានរើស សមុច្ច័យ​ចំនួន២១ក្នុងចំណោម៥១ ហើយនិងមានការបង្ហាញនៅដំណាក់កាលក្រោយៗទៀត។ លោក សែន គឹមស៊ុន អំពាវនាវឱ្យសាធារណចូលទស្សនាក្នុងពិព័រណ៍ដ៏មានសារសំខាន់នេះ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​ឱ្យ​តម្លៃ និងសិក្សាស្វែងយល់ពីស្នាដៃសិល្បៈនៃហូល ផាមួងរបស់អ្នកស្រុកព្រៃកប្បាស ខេត្តតាកែវ៕ ប្រភព៖អាជ្ញាធរអប្សរា

ខែមករាឆ្នាំ២០២៤ អ្នកដំណើរអន្តរជាតិមកកម្ពុជាកើនឡើងជាង ៤.៦%

2024/02/05 12:37:20 pm        274
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃបានឲ្យដឹងថា ក្នុងខែមករាឆ្នាំ២០២៤ មាន​ភ្ញៀវ​អន្តរជាតិ​ធ្វើ​ដំណើរចូលមកប្រទេសកម្ពុជា ដើម្បីទេសចរ វិនិយោគ និងការ​ប្រកបរបរ​ការងារ​ផ្សេង​ៗ​មាន​ប្រមាណជិត ៧០ ម៉ឺននាក់ កើនឡើង ៤.៦០% ប្រៀបធៀបខែធ្នូ ឆ្នាំ២០២៣។ក្រុមភ្ញៀវអន្តរជាតិ មកប៉ែកខាងអឺរ៉ុប បានថ្លែងប្រាប់ BTV នៅថ្ងៃទី៥ ខែកុម្ភៈនេះ ថា ពួក​គេ​ធ្វើ​ដំណើរ​មក​កម្ពុជា នៅក្នុងផ្លូវដ៏សែនឆ្ងាយ មកកម្ពុជា នាពេលនេះ គឺមានគោល​បំណង​សំខាន់​ដើរ​កម្សាន្ត និងចង់ស្គាល់ភូមិសាស្ត្រ ប្រពៃណីវប្បធម៌ ប្រជាជនប្រទេសកម្ពុជា។ ហើយ​តាម​រយៈ​ការ​ដើរ​កម្សាន្ត​អស់រយៈពេលជាច្រើនថ្ងៃមកនេះ កម្ពុជាជាគោលដៅមានភាពទាក់ទាក់ ហើ​យ​ពលរដ្ឋ​រុះរាយរាក់ទាក់។នាយឧត្តមសេនីយ កែវ វណ្ណថន អគ្គនាយករង និងជា​អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេសន៍​បាន​ឲ្យ​ដឹង​ថា ក្នុងខែមករា ឆ្នាំ២០២៤ អ្នកដំណើរបរទេស​ចូល​មក​កម្ពុជា​តាម​ច្រក​ព្រំដែន​អន្តរជាតិ ផ្លូវគោគ ផ្លូវទឹក និងផ្លូវអាកាស មាន ចំនួន ៦៩ ម៉ឺននាក់ ខណៈនៅក្នុងខែធ្នូ ឆ្នាំ​២០២៣ អ្នកដំណើរបរទេសចូលមកកម្ពុជា ៦៦ ម៉ឺននាក់ ហើយតាមរយៈពេលតួលេខនេះ អ្នក​ដំណើរ​បរទេស​ធ្វើដំណើរចូលមកកម្ពុជា គឺមានកំណើនជារៀងរាល់ខែ គិតចាប់តាំងពីខែមករា ដើម​ឆ្នាំ​២០២៣មក។ពាក់ព័ន្ធនឹងការធ្វើដំណើរតាមផ្លូវអាកាសវិញ ឯកឧត្តម ជា អូន រដ្ឋលេខាធិការ និង​ជា​អ្នក​នាំពាក្យ​រដ្ឋលេខា​ធិ​ការដ្ឋានអាកាសចរណ៍ស៊ីវិល បានថ្លែងថា ចាប់តាំងពីកម្ពុជា បើកដំណើរ​ការ​អាកាស​យានដ្ឋាន​អន្តរជាតិ​សៀមរាបអង្គរមក ព្រលានយន្តហោះថ្មីនេះ គឺបានទទួល​ជើង​យ​ន្ត​ហោះ​ខ្នាត​ធំ​ដឹក​អ្នក​ដំណើរបរទេសចុះចតជាបន្តបន្ទាប់មកពីប៉ែកខាងអឺរ៉ុប អាមេរិច និង​ធ្វើឲ្យ​អ្នក​ដំណើរ​អន្តរជាតិ​មាន​កំណើនជាបន្តបន្ទាប់។ឯកឧត្តម បន្តថា តាមរយៈការមានព្រលានយន្តហោះទទួលជើងយន្តហោះរយៈចម្ងាយឆ្ងាយនេះ រដ្ឋ​មន្ត្រី​អាកាសចរណ៍ស៊ីវិលកម្ពុជា ក៏បានអញ្ជើញទៅបើកកិច្ចចចារ និងបានចុះហត្ថលេខា តភ្ជាប់​ជើង​ហោះហើរត្រង់ពីបណ្តាប្រទេសជិតឆ្ងាយមកកាន់កម្ពុជាបានជិត ៥០ ជា​ពិសេស​បណ្តា​ប្រទេស​នៅ​ប៉ែកអឺរ៉ុប អូស្តា្រលី ជប៉ុន ឥណ្ឌា ចិន កាណាដានិងអាមេរិចជាដើម ដើម្បី​ឲ្យ​ប្រទេស​ទំាង​នោះ​តភ្ជាប់​ជើងយន្តហោះហោះត្រង់មកកាន់ខេត្តសៀមរាបផងដែរ៕ អត្ថបទ៖ ស៊ុម សុខជា 

នៅដើមឆ្នាំនេះ កម្ពុជាទទួលគម្រោងវិនិយោគថ្មីចំនួន៣២ មានទុនវិនិយោគជាង ១៨៧ លានដុល្លារ

2024/02/01 12:59:37 pm        350
ក្នុងរយៈពេល១ខែ ដើមឆ្នាំ ២០២៤ នេះ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​អនុម័ត​គម្រោង​វិនិយោគ​ថ្មីចំនួន៣២ មានទំហំទុនវិនិយោគប្រមាណជាង ១៨៧លានដុល្លារអាមេរិក និង​បង្កើត​ការងារ​បាន​ជិត ២៩ពាន់កន្លែង បន្ថែមលើកម្លាំងពលកម្មដែលមានស្រាប់។ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ចេញសេចក្តីប្រកាសព័ត៌មាន នៃសំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន​ ក្នុងនោះគិតក្នុងរយៈ ពេល ១ ខែ ដើមឆ្នាំ ២០២៤ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បាន​សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ នៃគម្រោង ពង្រីកផលិតកម្មចំនួន ៣២ គម្រោង មានទុនវិនិយោគសរុបប្រមាណជាង ១៨៧ លានដុល្លារអាមេរិក គម្រោងទាំង​នេះ​អាច​បង្កើត​ការងារកម្លាំង​ពលកម្មថ្មី បានប្រមាណជិត ២៩ ពាន់កន្លែង បន្ថែម​លើ​កម្លាំង​ពលកម្ម​ដែល​មាន​ស្រាប់ ដែលជាការចូលរួមចំណែកក្នុងវិស័យការងារនៅកម្ពុជា។ជាការកត់សម្គាល់ សម្រាប់គម្រោងវិនិយោគដែលមានភាពលេចធ្លោជាងគេប្រចាំខែមករា ឆ្នាំ ២០២៤ នេះរួមមាន៖ គម្រោង បង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិកនៅស្រុកសំរោង ខេត្តតាកែវ, គម្រោងបង្កើតរោងចក្រផ្គុំ ដំឡើងម៉ូតូ កង់ រ៉ឺម៉ក (អគ្គិសនី) និងឧបករណ៍បញ្ចូល ឬ​សាកថ្ម នៅស្រុកកៀនស្វាយ ខេត្តកណ្តាល, គម្រោងបង្កើតរោងចក្រកែច្នៃអាលុយមីញ៉ូម ដែក និង​ទង់ដែង នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ, និងគម្រោងបង្កើតរោងចក្រតម្បាញក្រណាត់ និង​កាត់​ដេរ​សម្លៀកបំពាក់នៅស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្នុងនោះទុនវិនិយោគប្រមាណជាង ៧៨% មានប្រភពមកពីប្រទេសចិន, ៩,៦៥% មកពីប្រទេសសិង្ហបុរី, ៥,៣៤% មកពី​សហរដ្ឋ​អាមេរិក, ៣,៥៥% មកពីសាធារណរដ្ឋកូរ៉, និង ២,៧៣% មកពីប្រភពក្នុងស្រុក។សូមបញ្ជាក់ថា នៅក្នុងឆ្នាំ ២០២៣ កន្លងមកនេះ កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៦៨ មានទុនវិនិយោគសរុបប្រមាណ ជិត ៤,៩ ពាន់លានដុល្លារអាមេរិក ក្នុងនោះបាន​អនុម័ត​គម្រោង​ថ្មី​ចំនួន ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ និងគម្រោង វិនិយោគ ចំនួន ៧១ បាន​បណ្តាក់ទុនវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដោយគម្រោងវិនិយោគទាំងអស់នេះ និង​អាច​បង្កើត ការងារបានប្រមាណជាង ៣០ ម៉ឺនកន្លែង៕ អត្ថបទ៖ សុន រ៉ាឌី

ទេសចរអន្តរជាតិភាគច្រើនប្រើប្រាស់ប្រាក់រៀលពេលមកកម្សាន្តនៅប្រទេសកម្ពុជា

2024/02/01 10:39:03 am        281
បណ្តាភ្ញៀវទេសចរអន្តរជាតិ ដែលមកទស្សនាកម្សាន្តនៅប្រទេសកម្ពុជា ភាគច្រើន​បានប្តូរ​ប្រាក់​ប្រទេស​របស់​ខ្លួន​មក​ប្រើ​ប្រាស់​ប្រាក់រៀល ក្នុងការទូទាត់ចំណាយចាយវាយទិញទំនិញ និង​សេវា​កម្ម​នានា នៅលើទីផ្សារកម្ពុជា។បណ្តា​ទេសចរអន្តរជាតិមកទស្សនារាជធានីភ្នំពេញបានថ្លែងប្រាប់ BTV នៅថ្ងៃទី១ ខែកុម្ភៈ ថា ជា​ទូទៅ នៅពេលពួកគេធ្វើដំណើរមកដល់ប្រទេសកម្ពុជា គឺបានប្តូរ​ប្រាក់​របស់​ខ្លួន​មក​ប្រើប្រាស់​ប្រាក់​រៀល​វិញ ដើម្បីទូទាត់ចាយវាយទិញទំនិញ និងសេវាកម្មនៅលើទីផ្សារ និងការចំណាយ​លើ​មធ្យោបាយ​​​ធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ ទេសចរបរទេសលើកឡើងថា ការទូទាត់ចាយប្រាក់រៀលធ្វើឲ្យពួកគេទទួលបានអនុស្សាវរីយ៍ ចំណេះ​ដឹ​ង បទពិសោធន៍ការប្រើប្រាស់ប្រាក់រៀល និងចង់រួម​ចំណែក​លើក​កម្ពស់​ការ​ប្រើប្រាស់​ប្រាក់​រៀលរបស់​ប្រទេស​កម្ពុជាផងដែរ។អាជីវករផ្សារធំថ្មី និងអ្នកបម្រើការងារនានាក្នុងវិស័យទេសចរណ៍អះអាងថា ជាទូទៅ​ភ្ញៀវ​ទេសចរ​អន្តរជាតិ ដែលមកកម្ពុជា ពួកគេទិញទំនិញ និងសេវាកម្មនានាស្ទើរ ៩០% បានប្រើប្រាស់​ប្រាក់​រៀល ក្នុងការទូទាត់ ចំណាយលើការទិញទំនិញ និងសេវាកម្ម។ លោកជំទាវ ជា សេរី ទេសាភិបាលធនាគារជាតិកម្ពុជា ក្នុងពេលថ្មីៗ​នេះ​បាន​អំពាវ​នាវ​ឲ្យ​មហា​ជន​ទូទៅ​រួមគ្នា ប្រើប្រាស់ប្រាក់រៀលខ្មែរ និងបើកគណនីធនាគារដាក់ជាប្រាក់រៀលខ្មែរ ដើម្បីទូទាត់ ចំណាយ​ចាយ​វាយផ្សេងៗនៅលើទីផ្សារកម្ពុជា ខណៈការប្រើ​ប្រាស់​ប្រាក់​រៀល​នេះ​ពិត​ជា​មាន​តម្លៃ​ខ្លាំង​ណាស់​ សម្រាប់​ប្រទេសជាតិទាំងមូល ជាពិសេស ការលើកតម្កើងមុខមាត់ប្រទេសជាតិ រក្សា​ស្ថេរភាព​ថ្លៃ ការពារការឡើងថ្លៃទំនិញនៅលើទីផ្សារ រក្សាឧត្តម​ភាព​ប្រកួត​ប្រជែង​ស្មើភា​ព​នៅ​លើ​ទីផ្សារ​អន្តរជាតិ និងធនារក្សាជំរុញកំណើនសេដ្ឋកិច្ចជាតិមានភាពរឹងម៉ាំ៕ អត្ថបទ៖ ស៊ុម សុខជា 

ឯកឧត្តម ថោង ខុន និងគណៈកម្មការរៀបចំទិវារត់ប្រណាំង Angkor Ultra Trail រំពឹងឆ្នាំក្រោយ មានអ្នកចូលរួមទ្វេដង

2024/01/28 09:09:51 am        144
ឯកឧត្តមបណ្ឌិត ថោង ខុន ទេសរដ្ឋមន្ដ្រី និងជា​ប្រធាន​គណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា​(NOCC) និងថ្នាក់ដឹកនាំក្រុមហ៊ុន Phoenix Voyages រំពឹងទិវារត់ប្រណាំងចម្ងាយឆ្ងាយ Angkor Ultra Trail ឆ្នាំក្រោយ នឹងមានកំណើនអ្នកចូលរួមទ្វេដង ក្រោយទទួលបាន​អ្នកចូលរួម​តាម​ការ​គ្រោងទុក ក្នុងព្រឹត្តិការណ៍ Angkor Ultra Trail លើកទី៧ នៅតំបន់ឧទ្យានអង្គរ នៅថ្ងៃ​ទី២៧ ខែមករា ឆ្នាំ២០២៤។ថ្លែងក្នុងពិធីប្រគលរង្វាន់ជយលាភី នៅក្នុងបរិណព្រះលានជល់ដំរី ឯក​ឧត្តម​ទេសរដ្ឋមន្ដ្រី មាន​ប្រសាសន៍​ថា ទិវារត់ប្រណាំងបែបផ្សងព្រេងឆ្នាំនេះ គឺជាជោគជ័យថ្មីមួយ ក្រោម​កិច្ច​សហការ​រួម​គ្នា​រវាង​គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រុមហ៊ុន Phoenix Voyages ដោយទទួល​បាន​អ្នក​ចុះ​ឈ្មោះចូ​លរួមសរុបចំនួន ១,៥០០នាក់ មកពី ៥១ប្រទេស កើនឡើង ២៥% បើធៀប​នឹង​កាល​ពី​ឆ្នាំ​២០២៣ កន្លងទៅ។ឯកឧត្តមបណ្ឌិត ថោង ខុន បន្ដថា កំណើនអ្នកចូលរួមនេះ ស្របពេលរាជរដ្ឋាភិបាលកម្ពុជា បាន​យក​ចិត្តទុកដាក់ខ្ពស់ លើការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងមធ្យោបាយ​ធ្វើដំណើរ​ចូលរួម​កាន់​តែ​ងាយ​ស្រួល ជាក់ស្ដែងការបើកដំណើរការជើងហោះហើរត្រង់ផ្លូវឆ្ងាយមកកាន់ទឹកដីសៀមរាបអង្គរ និង​ការ​សិក្សា​គម្រោង​អភិវឌ្ឍន៍ផ្លូ​វ​រថភ្លើង​ធុន​ស្រាល​តភ្ជាប់​ពី​អាកាស​យានដ្ឋាន​អន្ដរជាតិ​សៀមរាប​-អង្គរថ្មី និងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប ឯកឧត្ដមសង្ឃឹមថា ព្រឹត្តិការណ៍ Angkor Ultra Trail ឆ្នាំក្រោយៗ នឹងមានអ្នកចុះឈ្មោះចូលរួមកាន់តែច្រើន ។លោក Edouard George ប្រធានក្រុមហ៊ុន Phoenix Voyages បានសម្ដែងក្ដីរីករាយ ដែល​រាជ​រដ្ឋាភិបាល​កម្ពុជា តាំងពីសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា រហូតដល់​សម្ដេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលនៅ​តែ​បន្ដ​ការ​គាំទ្រ​ឲ្យ​រៀប​ចំ​ព្រឹត្តិការណ៍ Angkor Ultra Trail ជារៀងរាល់ឆ្នាំ។ ដោយមាន​ការ​កិច្ច​សហការ​ល្អ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ ពិសេសថ្នាក់ដឹកនាំគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានជំរុញឲ្យព្រឹត្តិការណ៍នេះ ទទួល​បានជោគជ័យកាន់តែខ្លាំង ហើយលោកសង្ឃឹមថា ឆ្នាំក្រោយ នឹងមានអ្នកចូលរួមទ្វេដង ។គួរដឹងថា ព្រឹត្តិការណ៍ Angkor Ultra Trail រៀបចំឡើងក្នុងគោលបំណងជំរុញការផ្សព្វផ្សាយ និង​អភិវឌ្ឍ​ចលនាកីឡា, ជំរុញ និងបង្កើនការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ, ផ្សព្វផ្សាយ និងលើក​កម្ពស់​បរិស្ថាន​តំបន់បេតិកភណ្ឌ និងជំរុញការផ្សព្វផ្សាយទាក់ទាញភ្ញៀវទេសចរ ។ ម្យ៉ាងព្រឹត្តិការណ៍​នេះ​ក៏​បាន​បង្ហាញយ៉ាងច្បាស់ទៅកាន់ភ្ញៀវទេសចរណ៍អន្តរជាតិ និងពិភពលោកថា កម្ពុជា​ពោរ​ពេញ​ទៅ​ដោយ​សុខសន្ដិភាព និងមានលក្ខណៈស្រស់បំព្រងទាំងធម្មជាតិ និងប្រជាជន​ប្រកប​ដោយ​ភាព​រួស​រាយរាក់ទាក់ផងដែរ ។បន្ទាប់ពីវិញ្ញាសាខ្លះ រត់ពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅនេះដែរ សម្រាប់រត់ចម្ងាយ ១០០​គីឡូម៉ែត្រ លេខ១ បានទៅកីឡាករ Ni Yusheng មកពីចិន និងផ្នែកនារី លេខ១ បាន​ទៅ​កីឡា​ការិនី​ចិន​ដូច​គ្នា គឺកីឡាការិនី Wei Xinshuang ។ វិញ្ញាសារត់ ៦៤គីឡូម៉ែត្រ លេខ១ ផ្នែកបុរស បាន​ទៅ​កីឡាករស្វីស Pagani Livio និងលេខ១ ផ្នែកនារី បានទៅកីឡាការិនី Gaardhoim Mari Kittel មកពីប្រទេសណ័រវ៉េ ។ ក្រៅពីនេះ ក៏មានការផ្ដល់ជយលាភីជូនអ្នករត់ចម្ងាយ ៤២គីឡូម៉ែត្រ, ៣២គីឡូម៉ែត្រ, ១៨គីឡូម៉ែត្រ និង ៨គីឡូម៉ែត្រផងដែរ៕ អត្ថបទ៖ លី ឈុនឡា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចាត់មន្ត្រីកាកបាទក្រហមកម្ពុជា នាំយកថវិកា ៤លានរៀល និងសម្ភារមួយចំនួន ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជូនគ្រួសារសពកម្មករ-កម្មការិនី ដែលបាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរ
05/23/2026 08:05 PM
រដ្ឋមន្ដ្រីក្រសួងការងារ និងថ្នាក់ដឹកនាំក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសពកម្មករនិយោជិតក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ខណៈដែលក្រសួងរាប់រងការចំណាយបុណ្យសពទាំងមូល
05/23/2026 07:05 PM
[UPDATE] យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ យ៉ាងហោចណាស់មានមនុស្ស ៩០នាក់បានស្លាប់នៅក្នុងការផ្ទុះអណ្តូងរ៉ែធ្យូងថ្មមួយនៅភាគខាងជើងប្រទេសចិន
05/23/2026 07:05 PM
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ដាក់បទបញ្ជាដល់មន្ត្រីក្រោមឱវាទបង្ក្រាបក្មេងទំនើង, គ្រឿងញៀន និងបង្ក្រាបទីតាំងល្បែងអនឡាញ ការឆកបោកតាមប្រព័ន្ធបច្ចេកវិទ្យា
05/23/2026 07:05 PM
អតីយុទ្ធជន និងនិវត្តន៍ជន ដឹងគុណសម្តេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលដែលតែងយកចិត្តទុកដាក់មើលថែពួកគាត់
05/23/2026 07:05 PM
អភិបាល​ខេត្ត​បន្ទាយមានជ័យ​ បន្ត​នាំយកអំណោយសម្តេចធិបតី​ផ្តល់ជូនគ្រួសារវីរៈកងទ័ព
05/23/2026 07:05 PM
ក្រសួងសុខាភិបាលប្រកាសព័ត៌មានស្តីពីការ «ការពារខ្លួនពីការឆ្លងជំងឺអេបូឡា (Ebola)»
05/23/2026 07:05 PM
របាយការណ៍៖ ទួរគីឃាត់ខ្លួនជនបរទេសជាង ៨០នាក់ ដែលមានគម្រោងទៅប្រទេសស៊ីរី
05/23/2026 04:05 PM
UN៖ មនុស្សរាប់លាននាក់នៅនីហ្សេរីយ៉ាប្រឈមនឹងភាពអត់ឃ្លាននៅក្នុងរដូវគ្មានស្បៀងអាហារខាងមុខនេះ
05/23/2026 04:05 PM
សប្បុរសជន ឧបត្ថម្ភអាហារបំប៉នសុខភាពជូនដល់កងពលធំអន្តរាគមន៍លេខ៣ និងកងតូចអន្តរាគមន៍ចំណុះទាំង៣
05/23/2026 04:05 PM