អត្តពលិក ៥០ប្រទេស ត្រៀមចូលរួមព្រឹត្តិការណ៍រត់ចម្ងាយឆ្ងាយលើទឹកដីអង្គរ នាចុងសប្ដាហ៍នេះ
ឯកឧត្តម ហួត ហាក់ ដឹកនាំគណៈប្រតិភូចូលរួមវេទិកាទេសចរណ៍អាស៊ានឆ្នាំ២០២៥ កិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីទេសចរណ៍អាស៊ាន លើកទី២៨ នៅម៉ាឡេស៊ី
ព្រឹត្តិការណ៍សំណេរអង្គរលើកទី២ មានបេក្ខជនសរុប ១២០០នាក់ ខណៈមានបេក្ខជន​អាយុតិចជាងគេ ៦ឆ្នាំ និង​វ័យចាស់ជាងគេ ៨១ឆ្នាំ
ក្រសួងវប្បធម៌ គ្រោងរៀបចំព្រឹតិ្តការណ៍ «រាត្រីសមោសរ សំពត់បត់ខ្មែរ» លើកទី២ នៅខែកុម្ភៈ ឆ្នាំ២០២៥

វប្បធម៌ និងទេសចរណ៍

ក្រុមការងារអន្តរក្រសួងរៀបចំផែនការទាក់ទាញទេសចរអន្តរជាតិទស្សនាខេត្តសៀមរាបឲ្យមានកំណើនគ្រប់រដូវ

2024/11/07 11:45:14 am        181
នៅថ្ងៃទី៧ ខែវិច្ឆិកានេះ ក្រុមការងារអន្តរក្រសួង នៃគណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍​ទេសចរណ៍​សៀមរាបអង្គរ បើកកិច្ចប្រជុំឆ្លងសេចក្តីព្រាង ផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ​២០២៥ -ឆ្នាំ២០២៨ ដែល​ក្នុង​សេចក្តី​ព្រាង​ផែនការ​គឺ​មាន​គោល​បំណង​សំខាន់​ជំរុញ​ការ​រៀបចំ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាខេត្តសៀមរាប ឲ្យកំណើននៅរដូវកាល។ឯកឧត្តម ថោង ខុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាប្រធានគណៈកម្មគ្រប់គ្រង និង​អភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរ ថ្លែងថា នៅក្នុងកិច្ចប្រជុំ ឆ្លងសេចក្តី​ព្រាង​គណៈកម្មការ​ថ្ងៃ​នេះ បានបង្ហាញសេចក្តីព្រាងចំនួន២ រួមមាន៖ សេចក្តីព្រាង វិធានការគន្លឹះ​អភិវឌ្ឍន៍​ទេសចរណ៍​ខេត្តសៀមរាប ឆ្នាំ២០២៥ និងសេចព្រាងផែនការ​អភិវឌ្ឍន៍​ទេសចរណ៍ ខេត្ត​សៀមរាប ឆ្នាំ២០២៥ ឆ្នាំ២០២៨ ដែលក្នុងសេចក្តីព្រាងផែនការអភិវឌ្ឍនេះ គឺមាន​គោល​បំណង​សំខាន់ កាត់បន្ថយ​គន្លាត​កំណើន​ភ្ញៀវទេសចរ​អន្តរជាតិ​ទស្ស​នា​ខេត្ត​សៀមរាប​នៅ​ក្នុង​រដូវ​ភ្លៀង​ភ្ញៀវ​តិច និងរដូវទេសចរច្រើន ជំរុញការទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​ទស្សនា​បាន​នៅ​គ្រប់​រដូវមកច្រើនដង ស្នាក់នៅយូរ ចំណាយច្រើន។ឯកឧត្តម ណេប សាមុត រដ្ឋលេខាធិការធិការទីស្តីការគណៈរដ្ឋមន្ត្រី និង​ក្នុង​នាម​ជា​ប្រធាន​លេខា​ធិការដ្ឋាន គណៈកម្មគ្រប់គ្រង និងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប អង្គរថ្លែងថា នៅ​ក្នុង​ដំណើរ​រៀបចំ​ទាក់​ទាញភ្ញៀវទេសចរអន្តរមកទស្សនាខេត្តសៀមរាប អង្គរ ក្នុងរដូវភ្លៀង ទេសចរណ៍បៃតង គឺ​គណៈកម្មការក៏មានផែនការជំរុញរៀបចំព្រឹត្តិការណ៍ទេសចរណ៍ឲ្យបានច្រើន ជំរុញ​ការ​រៀបចំ​កញ្ចប់​ទេសចរណ៍ពិសេស និងផ្តល់គោលនយោបាយទិដ្ឋាការ ការស្នាក់នៅខេត្ត រៀបចំ​ផលិត​ផល​ទេសចរណ៍​ខេត្តសៀមរាបឲ្យមានគុណភាព និងទាក់ទាញជាដើម។ឯកឧត្តម ណេប សាមុត បន្តថា នៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២៥ ឆ្នាំ​២០២៨ ក៏នឹងរៀបចំគម្រោងអនុវត្តជាអាទិភាពចំនួន៧គម្រោង ជា​ពិសេស​គម្រោង​អភិវឌ្ឍ​សង្កាត់​ទេសចរណ៍គំរូ រៀបចំវត្តទេសចរណ៍គំរូ អភិវឌ្ឍន៍ទេសចរណ៍ឌីជីថល និងការអភិវឌ្ឍ​តំបន់​ចុង​ឃ្នៀស កំពង់ភ្លុក និងតំបន់គូលេន និងតំបន់មានសក្តានុពលរដ្ឋទេសចរណ៍នានាទៀត។ឯកឧត្តម បញ្ជាក់ថា ជារួមនៅក្នុងផែនការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបនេះ នឹងជំរុញ​ការ​ទាក់​ទាញ​ភ្ញៀវទេសចរអន្តរជាតិទស្សនាសៀមរាបឲ្យបាន៤លាននាក់នៅឆ្នាំ២០២៨៕ អត្ថបទ៖ ស៊ុម សុខជា

គម្រោងថែទាំ និងជួសជុលកំពែងក្រុងអង្គរធំក្នុង ប្រវែង២៥ម៉ែត្រ នឹងបញ្ចប់នាចុងឆ្នាំនេះ

2024/11/06 04:41:22 pm        445
សៀមរាប៖ តាមរយៈការខិតខំប្រឹងប្រែងរបស់ក្រុមអ្នកជំនាញ នៃអាជ្ញាធរជាតិអប្សរា បាន​ចំណាយ​​ពេលជិត៦ខែមកហើយ ដើម្បីជួសជុល ថែទាំ និងពង្រឹងកំពែងធ្វើអំពីថ្មបាយក្រៀម របស់​ក្រុងអង្គរធំ ស្ថិតនៅប៉ែកខាងជើង ខ្លោងទ្វារដីឆ្នាំងឱ្យរឹងមាំឡើងវិញ។ មកដល់ពេលនេះ គម្រោងថែទាំ និងជួសជុល កំពែងក្រុងអង្គរធំ ក្នុងប្រវែង២៥ម៉ែត្រ សម្រេច​លទ្ធផល​បាន​ជាង​៧០​ភា​គរយហើយ ដោយគម្រោងនិងបញ្ចប់នាខែធ្នូ ឆ្នាំ២០២៤ខាងមុខ។លោក ម៉ៅ សុខនី មន្ត្រីបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរ​ជាតិ​អប្សរា​ បានឱ្យដឹងថា គម្រោងថែទាំ ជួសជុល និងពង្រឹងកំពែងក្រុងអង្គរធំ នៅប៉ែកខាងជើង ខ្លោងទ្វារ​ដីឆ្នាំង ក្នុងប្រវែង២៥ម៉ែត្រ ឈានចូលដំណាក់កាលទី៦ហើយ ដោយបាន​ចាប់​ផ្តើម​ពី​ខែ​មិថុនា ឆ្នាំ២០២៤ មកដល់ពេលនេះអនុវត្តបានប្រមាណជាង៧០ភាគរយ ដោយគ្រោង​និង​បញ្ចប់​គម្រោង​នា​ខែធ្នូ ឆ្នាំ២០២៤ខាងមុខ។ លោកបញ្ជាក់ថា ដោយសារកត្តាអាយុកាលរបស់ថ្ម ព្រម​ទាំង​កត្តាធម្មជាតិមួយចំនួនទៀតដូចជា ទឹកភ្លៀងហូរច្រោះ រុក្ខជាតិ​ដុះ​ចាក់​ឬស​ធ្វើ​ឱ្យ​ថ្មញែក​ចេញ​ពីគ្នា ព្រមទាំងកង្វះការថែទាំ ធ្វើឱ្យថ្មជញ្ជាំងកំពែងពុកផុយ ហើយដួលរលំ។ ដូច្នេះដំណើរ​ការ​ជួស​ជុល អ្នកជំនាញអាចយកថ្មចាស់ខ្លះមកជួសជុលរៀបផ្គុំវិញនៅផ្នែកខឿន បានប្រមាណ​៣០​ភាគរយ ចំណែកដីដែលហូរច្រោះ ត្រូវចំណាយយកដីមកចាក់បំពេញបន្ថែម។ ចំណែក​បច្ចេក​ទេស​ជួស​ជុល អ្នកជំនាញអះអាងថា អនុវត្តទៅតាមបច្ចេកទេសពីបុរាណមក ដោយគ្រាន់​តែ​បន្ថែម​ជញ្ជាំង​ទប់ពីខាងក្រោយ បន្ថែមកម្លាំងឱ្យរឹងមាំ ទប់ស្កាត់កម្លាំង​រុញ​រប​ស់​ដី​ដែល​ហូរ​បុក​មក​។ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកជំនាញធ្លាប់បានជួសជុលកំពែងរបស់ក្រុងអង្គរធំ ដែល​សាង​សង់​ពី​ថ្ម​បាយ​ក្រៀម​ចំនួ​ន៥កន្លែងរួចមកហើយ។ ការជួសជុលថែទាំ ពង្រឹងកំពែងក្រុងអង្គរធំ ក្រៅពីផ្តល់​ឱ្យ​​ពលរដ្ឋ​រស់នៅជុំវិញនោះមានការងារ ក៏ជួយឱ្យកំពែងមានសោភ័ណ្ឌឡើងវិញ ចៀស​ផុត​ពី​ការ​ដួល​រលំ និងអាចរក្សាទីក្រុងបុរាណមួយនេះ ឱ្យមានរូបរាងដើម ស្រស់ស្អាត បន្តដល់កូន​ចៅ​ជំនាន់​ក្រោយ និងអាចទាក់ទាញទេសចរឱ្យមកកម្សាន្តបានទៀតផង៕

រយៈពេល១០ខែឆ្នាំនេះ គ្រឹះស្ថានអង្គរទទួលបានចំណូលជាង ៣៥លានដុល្លារ ពីការលក់សំបុត្រ​ចូលទស្សនាអង្គរ

2024/11/04 11:07:40 am        168
សៀមរាប៖ ក្នុងរយៈពេល១០ខែឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ បានទទួលប្រា​ក់ចំណូល​ជាង​៣៥​លាន ៩៨ម៉ឺនដុល្លាអាមេរិក ពីការលក់​សំបុត្រ​ឱ្យ​ភ្ញៀវ​ទេសចរ​អន្ដរជាតិ​ចូល​ទស្សនា​រមណីយ​ដ្ឋាន​អង្គរ​។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់គ្រឹះស្ថានអង្គរ។ សេចក្ដី​ប្រកាសព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពល១០ខែ ចាប់ពីខែមករា ដល់ខែដំណាច់​ខែ​តុលា​ឆ្នាំ​២០២៤​នេះ ភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាអង្គរមានចំនួនជាង៧ម៉ឺន៧ពាន់នាក់ នាក់ កើន​ឡើងជាង២៨ភាគរយ បើធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ និងទទួល​បាន​ប្រាក់​ចំណូល​ចំនួន​៣៥ ៩៨៧ ៩៦១ដុល្លាអាមេរិក កើនឡើងជាង២៨ភាគរយ បើធៀបនឹង​ឆ្នាំ​២០២៣​កន្លង​ទៅ​។​សេចក្ដីប្រកាសព័ត៌មានបន្ថែមថា សម្រាប់ខែតុលាឆ្នាំ២០២៤នេះ មានភ្ញៀវ​ទេសចរ​អន្ដរជាតិ​ទិញ​បណ្ណ​ចូល​ទស្សនាអង្គរ មានចំនួន៧៤ ៣៥៣នាក់ បើធៀបនឹងឆ្នាំ​២០២៣​កន្លង​ទៅ​កើន​ឡើង​ជាង​​១៨​ភាគរយ និងផ្ដល់ចំណូលថវិកាចំនួន៣ ៤៦៥ ២៣១ដុល្លា កើនឡើងជាង១៨ភាគរយ បើ​ធៀបក្នុងរយៈពេលដូចគ្នានៃឆ្នាំ២០២៣៕

ភ្ញៀវទេសចរជាង ១១ម៉ឺននាក់មកកម្សាន្តក្នុងកម្មវិធីប្រណាំងទូកក្នុងក្រុងដូនកែវ ខេត្តតាកែវ

2024/11/03 01:34:39 pm        570
រយៈពេលពីរថ្ងៃ នៃពិធីប្រណាំងទូកនៅក្នុងក្រុងដូន​កែវ​ដែល​អាជ្ញាធរ​ខេត្ត​តាកែវ​បាន​រៀបចំ​ធ្វើ​ឡើង មានភ្ញៀវទេសចរជាតិ និងអន្តរជាតិបានមកចូលលេងកម្សាន្តនៅក្នុងពិធីនេះចំនួនជាង ១១ ម៉ឺននាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តតាកែវ។ថ្លៃងនៅនៅ​ក្នុងពិធីប្រណាំងទូកនៅថ្ងៃទី២ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ​បាន​ថ្លៃង​អំណរ​គុណ​ដល់សមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ​ទាំង​អស់​ដែល​បាន​ប្រឹង​ប្រែង​ចូល​រួម​ការពារ​ថែ​រក្សា​សុ​​ខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋជាង ១០ ម៉ឺននាក់​ដែល​បាន​ចូល​រួម​លេង​កម្សាន្ត​នៅ​ក្នុង​ពិធី​ប្រណាំងទូកនៅក្នុងក្រុងដូនកែវ​រយៈពេល​២​ថ្ងៃ​នេះ​ប្រកប​ដោយ​សុខ​សុវត្ថិភាព​មិន​មាន​បញ្ហា​អ្វី​កើត​ឡើងនៅក្នុងពិធីនេះទេ។ឯកឧត្តមអភិបាលខេត្តតាកែវ ក៏បានលើកឡើងពីកត្តាសុខសន្តិភាពនៅក្នុងប្រទេស ព្រោះបើ​គ្មាន​សុខ​សន្តិភាព​ទេ​រដ្ឋបាល​ខេត្តតាកែវ​មិន​អាច​រៀបចំ​ពិធី​ប្រណាំ​ង​ទូក​បាន​យ៉ាង​ជោគ​ជ័យ​បែប​នេះ​ឡើយ ដូច្នេះគប្បីថែរក្សាសុខសន្តិភាពសម្រាប់ប្រទេសជាតិឲ្យបានយូរអង្វែងតរៀងទៅ។ថ្លែង​នៅក្នុងពិធីបិទការប្រណាំងទូកនៅក្នុងក្រុងដូនកែវខេត្តតាកែវឯកឧត្តម ជា វណ្ណដេត រដ្ឋមន្ត្រី​ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានក្រុម​ការងារ​រាជ​រដ្ឋាភិបា​ល​ចុះ​ជួយ​ខេត្តតាកែវ បានសំដែង​ការ​កោត​សរសើរ​ចំពោះ​រដ្ឋបាល​ខេត្តតាកែវ​ដែល​បាន​ប្រឹង​ប្រែង​បង្កើត​កម្មវិធី​នេះ​ឡើង​បង្ក​ការ​កម្សាន្ត​សប្បាយ​ជូន​ដល់​បងប្អូន​ប្រជាពលរ​ដ្ឋ​នៅ​ក្នុង​ខេត្ត​និង​ប្រជា​ពលរដ្ឋ​មក​ពី​រាជ​ធានីភ្នំពេញនិងបណ្ដាខេត្តផ្សេងៗទៀតបានមកចូលរួមលេងកម្សាន្តយ៉ាងច្រើនកុះករ។ ឯកឧត្តម មានប្រសាសន៍បន្តថា ក្រោមផ្កា​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើកា​រ​ណែ​នាំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ក្រុងរៀបចំ​ពិធី​ផ្សេង​ៗ​ដើម្បី​បង្ក​លក្ខណៈ​ឱ្យ​បង​ប្អូន​ប្រជាពលរ​ដ្ឋបាន​សប្បាយ​រីករាយ​ដែល​ក្នុង​នោះខេត្តតាកែវបានរៀបចំពិធីប្រណាំងទូកនេះឡើងក្នុងរយៈពេល ២ ថ្ងៃប្រកប​ដោយ​ជោគ​ជ័យ​ជាពិសេស​អាជ្ញាធរ​បាន​ថែ​រក្សា​សុខ​សុវត្ថិភាព​បាន​យ៉ាង​ល្អ​ប្រសើរ​ជូន​បង​ប្អូន​ប្រជា​ពលរដ្ឋ​។គួបញ្ជាក់ថាសម្រាប់លទ្ធផលនៃការប្រណាំងទូកក្នុងរយៈពេល ២ ថ្ងៃកន្លងមកនេះ ទូកដែល​ទទួល​បាន​លេខ១ បានទៅលើទូករបស់មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ លេខ ២ បាន​ទៅ​លើ​ទូក​បាយ៉ង់កោរបារមីរមានជ័យបស់សាលាស្រុកគីរីវង់ លេខ ៣ បានទៅលើក​ទូក​ព្រះខ័ណ្ឌ​មាន​ជ័យបារមីព្រៃកប្បាសរបស់រដ្ឋបាលស្រុកព្រៃកប្បាស លេខ ៤ បានទៅលើទូកសែន​ជ័យ​បារមី​ទន្លេ​បាទី​របស់សាលាសុខបាទី និងលេខ ៥ បានទៅលើទូកធីវេតសែនជ័យ​បារមី​តេជោ​របស់​វិទ្យា​ស្ថាន​ពហុបច្ចេកវិទ្យាតេជោសែន៕

ព្រឹត្តិការណ៍វប្បធម៌តាមតំបន់លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ «មរតកយើង»

2024/11/03 12:17:19 pm        629
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានរៀបចំព្រឹត្តិការណ៍ «វប្បធម៌តាមតំបន់» លើកទី២ ឆ្នាំ២០២៤ ផ្តោតលើប្រធានបទ(មរតកយើង) នៅថ្ងៃទី២-៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ស្ថិត​នៅ​ក្នុង​បរិវេណ​វិទ្យាល័យទូកមាស ក្នុងស្រុកបន្ទាយមាស ខេត្តកំពត ដោយមាន​ដាក់​បង្ហាញ​ស្វែង​យល់​នូវ​សិល្បៈ​បុរាណខ្មែរ បេតិកភណ្ឌវប្បធម៌ខ្មែរ និងការបង្ហាញ​ទេពកោសល្យ​សិល្បៈ​របស់​យុវជន​ផង​ដែរ​។លោក ហ៊ួន សាវង ប្រធាននាយកដ្ឋានសិល្បៈសូនរូប និង សិល្បៈសិប្បកម្មបានថ្លែងថា “មរតកយើង” គឺជាប្រធានបទសំខាន់នៃព្រឹត្តិការណ៍វប្បធម៌ បានប្រារព្ធឡើងលើកទី១ កាល​ពី​ឆ្នាំ២០២៣ នៅក្នុងខេត្តពោធិ៍សាត់។ ហើយក្នុងឆ្នាំ២០២៤នេះ "មរតកយើង "បាន​ជ្រើសរើ​ស​ទីតាំង​ប្រារព្ធនៅក្នុងបរិវេណវិទ្យាល័យទូកមាស ស្រុកបន្ទាយមាស ខេត្តកំពត ដែលមានកម្ម​វិធី​សំខាន់​ៗ​ដូចជា កម្មវិធីស្វែងយល់​អំពី​បេតិកភណ្ឌ​វប្បធម៌​ខ្មែរ​សម្រាប់​សិស្សានុ​សិស្ស​, ការ​បង្ហាញ​ទេពកោសល្យ​សិល្បៈរបស់សិស្សវិទ្យាល័យ ,កម្មវិធីដាល់ អំបុក និង ការបង្ហាញសិល្បៈ​ចម្អិន​ម្ហូប​អាហារ​ខ្មែរ, ពិព័រណ៍បង្ហាញកម្មវិធីបណ្តុះបណ្តាលជំនាញសិល្បៈពិព័រណ៍វត្ថុសិប្បកម្មប្រពៃណី និង​ផលិត ផលសិល្បៈជំនាញជូនតា, ការសម្តែងសិល្បៈទស្សនីយ ភាពចម្រុះ ព្រម​ទាំង​កម្ម​វិធី​សិល្បៈ​វប្បធម៌ជាច្រើនទម្រង់ទៀតសម្តែងក្នុងពេលរាត្រី ។លោកបន្តថា នៅក្នុងព្រឹត្តិការណ៍នេះ មានគោលដៅបញ្ជ្រៀបការ ស្វែងយល់អំពី​សិល្បៈ​វប្បធម៌​សិប្បកម្ម និងប្រពៃណីដល់យុវជន និងការបំផុសសិល្បៈមហាជនក្នុងតំបន់ជុំវិញ និង សហគមន៍​សិប្បកម្ម​មួយ​ចំនួនមកដាក់តាំងបង្ហាញផលិតរបស់ខ្លួនដូចជា សិប្បកម្មអនុស្សាតម្បាញចេកខ្មែរ មកពីស្រុកបាណន់ ខេត្តបាត់ដំបង សិប្បកម្មកូកូ ដឺតាកែវ នៅខេត្ត តាកែវ សិប្បកម្មត្នោត ខេត្ត​ពោធិ៍សាត់ និង សិប្បកម្មប្រពៃណីក្នុងសហគមន៍មូលដ្ឋានជុំវិញដូចជា ស្មូនក្អមឆ្នាំង​នៅ​ភូមិ​ដំណាក់​ចំបក់ តម្បាញកន្ទេលចចូត វេញខ្សែ ជក់ត្នោត ជាដើម ។ លោកជំទាវ ប៉ែន មុនីមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និង វិចិត្រសិល្បៈបាន​កោត​សរសើរ​ចំពោះ​ក្រុម​ការងារ​នាយកដ្ឋាន សិល្បៈសូនរូបនិងសិល្បៈសិប្បកម្ម ក្រុមការងាររដ្ឋបាលស្រុកបន្ទាយមាស និង​ក្រុម​ការងា​រ​វិទ្យាល័យទូកមាស ដែលបានខិតខំ​ប្រឹង​ប្រែង​សហការ​សាមគ្គី​គ្នា​យ៉ាង​ល្អ​រៀប​ចំ​ព្រឹត្តិការណ៍​មួយ​នេះ​ឲ្យលេចរូបរាងឡើងយ៉ាងឱឡាឫកគួរជាទីមោទនៈ។ លោកជំទាវ ប៉ែន មុនីមករា បាត់​ចាត់​ទុក​ព្រឹត្តិការណ៍ទាំង២ថ្ងៃនេះ ជាព្រឹត្តការណ៍ដ៏មានសារៈសំខាន់មួយផ្នែកទៀត នៃការចូលរួម​អភិរក្ស ផ្សព្វផ្សាយ និងលើកតម្លៃមត៌កវប្បធម៌ឱ្យកាន់តែផុលផុស។ ទន្ទឹមនឹងនេះ ការ ចូល​រួម​និង​ការ​ខិតខំ​បញ្ចេញសមត្ថភាពទេពកោសល្យរបស់សិល្បករ-សិល្បការិនី និង​សិស្សា​នុសិស្ស​ក្នុង​ព្រឹត្តិការណ៍​នេះ ក៏សបញ្ជាក់អំពីភាពផ្សេងៗគ្នានៃវប្បធម៌តាមសហគមន៍នៅកម្ពុជា ដែលយើង​ទាំង​អស់​គ្នាត្រូវលើកតម្លៃស្របទៅតាមអនុសញ្ញាឆ្នាំ ២០០៥ របស់អង្គការយូណេស្កូ។សូម​ជម្រាបថា ក្នុងព្រឹត្តិការណ៍នេះមានរៀបចំស្តង់តាំងបង្ហាញ និង​បង្ហាត់​បង្រៀន​អំពី​ផលិត​ផល​វប្បធម៌​ផ្នែក​សិល្បៈគំនូរ ឌុក ស្មាច់ ដេប៉ាក់ បត់ផ្កា ធ្វើខ្លែង គូរគំនូរ ផាត់ពណ៌ ដាល់អំបុក ព្រម​ទាំង​វេទិកា​ពិភាក្សាស្វែង យល់ពីមរតកវប្បធម៌ និងសិល្បៈផ្សេងៗទៀតនៅក្នុងកម្មវិធីពេលថ្ងៃ ចាប់​ពី​ម៉ោង៨ ព្រឹកដល់ម៉ោង៧ល្ងាច។ ក្នុងកម្មវិធីនេះ សាធារណជន ជាពិសេសយុវជន និង​ក្មួយៗកុមារអាចចូលរួមបានដោយសេរីនៅតាមស្តង់នីមួយ។ដោយឡែកចំពោះទម្រង់សិល្បៈទស្សនីយ​ភាព​មកសម្តែងជូនសាធារណជនបានទស្សនាទាំងពីររាត្រីនេះមានក្រុម ភ្លេងប្រពៃណី, គុន​ល្បុក្កតោ, ចាប៉ីដឹងវែង, សិល្បៈសហសម័យ, ល្ខោនបុរាណ, សិល្បៈសៀក អង្គកាហ្វារពន្លឺ​សិល្បៈ, និងយីកេអង្គប្រៃ ឬអ្នកស្រុកហៅថា “ឡាំអង្គប្លែ” ក្នុងស្រុកឈូក ខេត្តកំពត ផងដែរ ៕ អត្ថបទ៖ ភារម្យ

កម្ពុជាស្ថិតនៅជួរមុខនៃការអភិរក្ស ប្រភេទសត្វត្រយងយក្សក្នុងពិភពលោក

2024/11/01 03:19:21 pm        527
ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជា (CIWG) បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ២០២៣ នៅថ្ងៃសុក្រ ទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដើម្បីអបអរសាទរចំពោះកិច្ចសហការប្រឹងប្រែងលើការអភិរក្សយ៉ាងយកចិត្តទុកដាក់ចំពោះប្រភេទសត្វត្រយងជិតផុតពូជរបស់កម្ពុជា គឺសត្វត្រយងយក្ស (Thaumatibis gigantea) និងសត្វត្រយងចង្កំកស (Pseudibis davisoni)។ របាយការណ៍នេះបង្ហាញពីការសម្រេចបានសំខាន់ៗដែលបានធ្វើឡើងក្នុងកិច្ចការពារ និងអភិរក្សប្រភេទសត្វដែលជានិមិត្តរូបទាំងពីរនេះក្នុងកំឡុងពេលចាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។នៅឆ្នាំ២០២៣ ក្រុមការងារសត្វត្រយងនៅកម្ពុជា ដែលមានសមាជិកពីស្ថាប័នរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាល សម្រេចបាននូវសមិទ្ធផលដ៏គួរឱ្យកត់សម្គាល់ក្នុងកិច្ចការអភិរក្ស ដែលក្នុងនោះមានដូចជាការបង្កាត់ពូជសត្វត្រយងចង្កំកស បានជោគជ័យជាលើកដំបូងសំរាប់កម្ពុជាក៏ដូចជាសម្រាប់សកលលោក និងកិច្ចខិតខំប្រឹងប្រែងនៅលើទីវាល បានរកឃើញសំបុកសត្វត្រយងយក្សច្រើនជាង៤០សំបុក។ ចំនួនសំបុកសត្វត្រយងយក្សដែលបានរកឃើញនេះ បានឆ្លុះបញ្ចាំងពីការកើនឡើងចំនួនសំបុកជោគជ័យកាលពីឆ្នាំមុន។ ការបន្តពូជរបស់សត្វត្រយងចង្កំកស ក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដោយកូនកើតថ្មីចំនួន១៧៥ក្បាល បានហើរចេញពីសំបុកដោយជោគជ័យ។ ការធ្វើជំរឿនថ្នាក់ជាតិបានបញ្ជាក់បន្ថែមពីសារៈសំខាន់នៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា ដោយបានកត់ត្រាសត្វត្រយងចង្កំកស ចំនួន ៧៨៤ក្បាល ដែលជាចំនួនច្រើនគួរឱ្យចាប់អារម្មណ៍ព្រោះវាស្មើនឹង៨៧ ទៅ៩៥% នៃចំនួនប្រជាសាស្ត្រសត្វត្រយងចង្កំកស ដែលមាននៅក្នុងពិភពលោក។ ការកត់ត្រាបានចំនួនដ៏ច្រើននេះបញ្ចាក់អំពីសមិទ្ធផលសម្រេចដ៏ធំនៃការងារអភិរក្សនាពេលកន្លងមក។ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងថា៖ «ប្រទេសកម្ពុជាស្ថិតនៅលំដាប់ជួរមុខ នៃកិច្ចខិតខំប្រឹងប្រែងជាសាកលក្នុងការអភិរក្សសត្វត្រយងយក្ស និងសត្វត្រយងចង្កំកស ដែលភាគច្រើននៃចំនួនប្រជាសាស្ត្ររបស់ប្រភេទសត្វទាំងនេះ មានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ច្រើនជាងគេបំផុតនៅក្នុងពិភពលោក។ នេះជាភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់កម្ពុជាយើង ក្នុងការធានាបានកិច្ចការពារ ថែរក្សា និងអភិរក្សធនធានធម្មជាតិទាំងអស់នៅក្នុងតំបន់ការពារធម្មជាតិ»។ អ្នកនាំពាក្យរូបនេះ បានឱ្យដឹងថា ក្រសួងបរិស្ថាន អ្នកពាក់ព័ន្ធ និងអង្គការដៃគូអភិរក្សចាំបាច់ណាស់ បន្តការចូលរួមអនុវត្តវិធានការ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងធនធានធម្មជាតិ ក្នុងនោះ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» ដើម្បីកម្ពុជាមានភាពស្អាត ភាពបៃតង និងចីរភាព ជាពិសេសធានាថា សត្វស្លាបដែលជានិមិត្តរូបទាំងនេះ ត្រូវបានការពារពីការវិនាសផុតពូជ។ នៅក្នុងឆ្នាំ២០២៣ កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា (CIWG) បានផ្តោតលើទីជម្រកសំខាន់ៗនៅភាគខាងកើត និងឦសាននៃប្រទេសកម្ពុជា រួមមាន៖ ក្នុងខេត្តព្រះវិហារ ស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងខេត្តរតនគិរី។ តំបន់ទាំងនេះមានសារៈសំខាន់សម្រាប់ទ្រទ្រង់ការរស់រានមានជីវិតរបស់សត្វត្រយង ហើយក៏ជាទីតាំងដែលកំពុងមានសកម្មភាពអង្កេតតាមដាន សង្រ្គោះ និងការពារនៅក្នុងធម្មជាតិ។ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជា បានបញ្ជាក់ថា៖ «កិច្ចខិតខំប្រឹងប្រែងអភិរក្សរបស់ក្រុមការងារអភិរក្សសត្វត្រយង នៅកម្ពុជាក្នុងឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB) បានបង្កាត់ពូជសត្វត្រយងចង្កំកស ដោយជោគជ័យ ដែលនេះជាប្រវត្តិសាស្ត្រនៃការសម្រេចបាននឹងកំពុងដំណើរការបន្តយ៉ាងល្អ។ ភាពជោគជ័យនេះបង្ហាញពីតួនាទីដ៏សំខាន់នៃកម្មភាពអភិរក្សនៅក្រៅទីជម្រកធម្មជាតិក្នុងការលើកកម្ពស់ការរស់រានមានជីវិតនៃប្រភេទសត្វជិតផុតពូជទាំងនេះ និងបញ្ជាក់អំពីតម្រូវការអភិរក្សរបៀបនេះបន្តទៀត។ ក្រុមការងារអភិរក្សសត្វត្រយងនៅកម្ពុជាត្រូវបានបង្កើតឡើងដើម្បីប្រមូលធនធាន និងបង្កើនកិច្ចសហការណ៍លើការងារអភិរក្សសត្វត្រយងជិតផុតពូជទាំងពីរប្រភេទនេះ ក្រុមការងារយើងពឹងផ្អែកលើរបាយការណ៍ នៃការអភិរក្សសត្វត្រយងថ្នាក់ជាតិប្រចាំឆ្នាំនេះដើម្បីតាមដានវឌ្ឍនភាពនៃការអភិរក្សឆ្លើយតបទៅនឹងផែនការសកម្មភាពអភិរក្សសត្វត្រយងដែលបានដាក់ចេញ។ លទ្ធផលដែលបានបង្ហាញក្នុងរបាយការណ៍ដែលផ្សព្វផ្សាយថ្ងៃនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងរួមគ្នា ហើយក៏ជាការលើកទឹកចិត្តដល់ក្រុមការងារយើង ក្នុងការអភិរក្ស និងការពារទីជម្រករបស់ពួកវាបន្តទៀតដើម្បីធានាវត្តមានរបស់ពួកវានៅក្នុងប្រទេសកម្ពុជា»។សត្វត្រយងយក្ស និងសត្វត្រយងចង្កំកស កំពុងប្រឈមនឹងកត្តាគំរាមកំហែងជាច្រើនរួមមាន ការបាត់បង់ទីជម្រក និងសកម្មភាពរបស់មនុស្សដូចជាការបរបាញ់ជាដើម។ សត្វត្រយងយក្សដែលមានចំនួនតិចជាង ២០០ក្បាល នៅទូទាំងពិភពលោកត្រូវបានចាត់ជាបក្សីតំណាងជាតិរបស់កម្ពុជា ខណៈសត្វត្រយងចង្កំកស បាននិងកំពុងរងគ្រោះកាន់តែខ្លាំងឡើងៗ ទាមទារជាបន្ទាន់នូវកិច្ចខិតខំប្រឹងប្រែងអភិរក្សជាបន្ត៕ 

៩ខែដើមឆ្នាំ២០២៤ មន្រ្តីអន្តោប្រវេសន៍កម្ពុជាទទួលភ្ញៀវអន្តរជាតិជាង៤លាននាក់ បដិសេធមិនឱ្យចូលប្រមាណមួយពាន់នាក់

2024/11/01 02:54:52 pm        555
មិនទាន់មួយឆ្នាំផង ពោលគឺត្រឹមរយៈពេល៩ខែ ឆ្នាំ២០២៤នេះ មន្រ្តីអន្តោប្រវេសន៍ នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា បានទទួលភ្ញៀវជាលក្ខណៈអន្តរជាតិចូលមកតាមបណ្ដាច្រកទ្វាព្រំដែនគោក និង​អាកាស​រហូត​ទៅដល់ ៤.៨៤៩.៩២២នាក់ ស្មើនឹង ២១៧សញ្ជាតិ កើនឡើង៦,៧៦% ក្នុងនោះ​ភ្ញៀវ​ទេសចរមានចំនួន ៣.៧៦៧.៥១៨នាក់ ស្មើនឹង ៧៧,៦៨%។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ ដោយឡែក ក្នុងរយៈពេល៩ខែដើមឆ្នាំ២០២៤នោះដូចគ្នា លោកបណ្ឌិត ទូច សុឃៈ បាន​ឱ្យ​ដឹង​ទៀត​ថា ក៏មានជនបរទេសចំនួន ១.០២៤នាក់ ស្មើនឹង ៧៨សញ្ជាតិ ត្រូវបានមន្រ្តីអន្តោប្រវេសន៍ បដិសេធ​ការផ្តល់ទិដ្ឋាការ និងបដិសេធមិនឱ្យចូលព្រះរាជាណាចក្រកម្ពុជាផងដែរ។ បន្ទាប់ពី​បាន​រក​ឃើញ​ពាក់ព័ន្ធក្នុងបញ្ជីមុខសញ្ញា រកឃើញការប្រើប្រាស់លិខិតឆ្លងដែនមិនប្រក្រតី មានគោល​បំណង​មិន​ច្បាស់លាស់ និងមិនគ្រប់លក្ខណៈសម្បត្តិឱ្យចូលប្រទេស។ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឱ្យដឹងដែរលទ្ធផលការងារក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៤នេះ បាន​សម្រេចឡើង បើទោះបីជាសភាពការណ៍សន្តិសុខពិភពលោកនៅតែបន្តភាពស្មុគស្មាញ ក្នុងនោះ​សង្គ្រាមរវាង រុស្សី-អ៊ុយក្រែន និងសង្គ្រាមរវាងអ៊ីស្រាអែល និងប្រទេស​ក្នុង​តំបន់​មជ្ឈិម​​បូព៌ា​មួយ​ចំនួនក៏បាននិងកំពុងបន្តការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរ។ បន្ថែមពីលើនេះ ប្រទេស ក្នុង​តំបន់​មួយ​ចំនួន​បានរងគ្រោះធម្មជាតិ។ វិបត្តិទាំងនេះ បានជះឥទ្ធិពល អវិជ្ជមានដល់​វិស័យ​ទេសចរណ៍​ជា​សកល រួមទាំងព្រះរាជាណាចក្រកម្ពុជាផងដែរ។ តែទោះជាយ៉ាងនេះក្តី លោកបណ្ឌិត ទូច សុឃៈ បានគូសបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជា នៅ​តែ​បន្ត​រក្សាបាន សុខសន្តិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្កបរិយាកាស​ដល់​ដំណើរ​ការ​ប្រទេស​ទៅ​តាមវិស័យនីមួយៗ ប្រព្រឹត្តទៅដោយរលូន ស្របតាមកម្មវិធីនយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំ​ប្រកប​ដោយ​ថាមពល ភាពឈ្លាសវៃ និងចក្ខុវិស័យច្បាស់លាស់ របស់ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា។ជាមួយគ្នានោះដើម្បីសម្រួលដល់ការលំបាក និងដោះស្រាយរបាំងនានាដែលប៉ះពាល់​ដល់​អ្នក​ដំណើរ​ចេញ​ចូល រួមមាន ការពង្រឹងសេវាកម្មអន្តោប្រវេសន៍នៅតាមច្រកទ្វារអន្តរជាតិ លុប​បំបាត់​បាតុភាព​អសកម្ម និងការសម្រួលបែបបទអោយ បានងាយស្រួល ប្រមុខរាជរដ្ឋាភិបាល ការ​ដាក់​ឱ្យ​ដំណើរ​ការ​ប្រព័ន្ធ​សាល​ក្របត្រអេឡិចត្រូនិកចូលព្រះរាជាណាចក្រ កម្ពុជា (Cambodia e-Arrival) ដែលបានដាក់អោយអនុវត្តជំហានដំបូងនៅតាមច្រកទ្វារអាកាសយានដ្ឋាន អន្តរជាតិ នាថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤៕ 

ក្រសួងវប្បធម៌នឹងបើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ នៅចុងខែវិចិ្ឆកានេះ

2024/11/01 01:22:10 pm        210
នាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោង​បើកមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៤ ក្រោមប្រធានបទ «ភាពយន្តខ្នាតខ្លី ជា​ជំហាន​ឆ្ពោះ​ទៅកាន់ភាពយន្តខ្នាតវែង» ដែលគ្រោងនឹងរៀបចំនាថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤​ខាង​មុខនេះ។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ បានថ្លែងប្រាប់ BTV ព័ត៌មាននាព្រឹកថ្ងៃទី១ ខែវិចិ្ឆកា ឆ្នាំ២០២៤នេះថា តាមរយៈនៃ​មហោ​ស្រព​ជាតិ​ភាពយ​ន្ត​ខ្នាត​ខ្លី​នេះ​គឺ​ជា​ព្រឹត្តិការណ៍ដ៏មានសារសំខាន់ និងចាំបាច់ក្នុងការជំរុញលើកទឹកចិត្ត ដល់យុវជន​ដើម្បី​បញ្ចេញ​គំនិតច្នៃ​ប្រឌិត ចែករំលែកនូវព័ត៌មានដែលពួកគេមានតាមរយៈ អេក្រង់ ឬផ្ទាំងសំពត់ស និង​ជា​ជំហានដំបូងក្នុងការនាំពួកឲ្យក្លាយជាផលិតករភាពយន្ត។ លោកបន្តថា មហោស្រពនេះធ្វើ​ឡើង​ដើម្បី​ប្រកួត​ប្រជែង​វាស់​ស្ទង់​កម្រិត​សមត្ថភាព​របស់​យុវ​ផលិត​ករ​វ័យក្មេងព្រមទាំងចែករំលែកបទពិសោធន៍ថ្មីៗក្នុងគោលបំណងពង្រឹង និង​លើក​កម្ពស់​ធន​ធាន​មនុស្ស រួមចំណែកអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជា ឲ្យកាន់តែប្រសើរឡើង និង​ដើម្បី​បង្កើននូវបរិយាកាសដ៏សំបូរបែប នៃព្រឹតិ្តការណ៍វប្បធម៌ និងបង្កើននូវផលិតផលវប្បធម៌ថ្មីៗ ដែល​មិនត្រឹមតែជួយអភិវឌ្ឍវិស័យភាពយន្តប៉ុណ្ណោះទេ តែថែមទាំង​រួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ផ្សព្វ​ផ្សាយពីវប្បធម៌ ប្រពៃណី កិត្យានុភាព និងអត្តសញ្ញាណជាតិ នៅលើឆាកអន្តរជាតិ​ផង​ដែរ​។លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយ​វប្បធម៌លើកឡើងថា ​«ការ​រៀប​ចំមហោស្រ​ពនេះ យើងនឹងគ្រោងធ្វើពិធីបើកនាថ្ងៃទី២៥ ខែវិចិ្ឆកា នៅសាលសន្និសីទចតុម្មុខ ហើយ​យើងរៀបចំពិធីបិទ និងប្រកាសជាផ្លូវការផ្តល់ពានរង្វាន់ នៅថ្ងៃទី៣០ ខែវិចិ្ឆកា ឆ្នាំ២០២៤ មក​ដល់​ថ្ងៃនេះយើងបានបិទបញ្ចប់ការទទួលពាក្យចូលរួមប្រកួតប្រជែងរបស់យុវជនផលិតករ ត្រឹម​ថ្ងៃទី៣១ ខែតុលា យើងបានបិទបញ្ចប់ការទទួលពាក្យរួចរាល់ហើយ។ តទៅនេះ​ក្នុង​ដំណើរ​ការ​រៀប​ចំ យើងយកស្នាដៃភាពយន្តសម្រាប់ចូលរួមប្រជែងទាំងអស់នេះ យកទៅសម្រាប់​គណៈ​កម្មាធិការ​មេ​ប្រយោគពិនិត្យវាយតម្លៃ និងធ្វើការជ្រើសរើសភាពយន្ត សម្រាប់ទៅក្នុងវ​គ្គ​ផ្តាច់​ព្រ័ត្រ។​ ហើយក្នុងអំឡុងពេលនៃការរៀបចំពិធីចន្លោះពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៩ ក៏មានការ​ចាក់​បញ្ចាំង​ស្នាដៃភាពយន្តនៅតាមរោងភាពយន្តមួយចំនួនក្នុងរាជធានីភ្នំពេញ ដើម្បីឲ្យទស្សនិក​ជន​ មហាជនចូលទស្សនាគាំទ្រស្នាដៃផលិតកររបស់យើង ឬអាចបោះ​ឆ្នោត​ជ្រើស​រើស​ស្នាដៃ​ភាព​យន្ត​ណាដែ​លខ្លួនពេញចិត្ត ដែល ផ្តល់ជាពិន្ទុ ក្នុងន័យថា ផ្តល់ជារង្វាន់ដែល​ភាព​យន្ត​នោះ​មាន​មហា​ជន​គាំទ្រច្រើន ជាផ្នែកមួយផងដែរ»។សូមរំលឹកថា ចាប់តាំងពីការបង្កើតឡើងនៅឆ្នាំ២០១៦ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជា បាន​ដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតធនធានមនុស្សថ្មីៗ ប្រកបដោយ​សមត្ថភាព​ទេពកោសល្យ​ក្នុង​វិស័យភាពយន្ត សម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ យុវជនទាំងអស់ បាន​ចូល​រួម​ចំណែកយ៉ាងសកម្មក្នុងការបង្កើតស្នាដៃភាពយន្តថ្មីៗ ប្រកបដោយគំនិតច្នៃប្រឌិត ព្រមទាំង​បាន​បង្គប់​នូវអត្ថន័យខ្លឹមសារអប់រំ សីលធម៌ គុណធម៌ និងអត្តសញ្ញាណជាតិ ដែលសកម្មភាព​ទាំង​នេះ មិនត្រឹមតែបានជួយអភិវឌ្ឍន៍ឧស្សាហកម្មភាពយន្តកម្ពុជាប៉ុណ្ណោះទេ តែថែមទាំង​បាន​ចូល​រួម​ចំណែកយ៉ាងសំខាន់ក្នុងការថែរក្សា ការពារវប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​របស់​ជាតិ​យើង​៕ អត្ថបទ រដ្ឋា 

កម្ពុជា និងឥណ្ឌា រៀបចំវេទិកាទេសចរណ៍ឆ្នាំ២០២៤ ប្រធានបទ «សក្តានុពល​នៃ​ទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ»

2024/10/31 11:31:10 am        127
ក្រសួងទេសចរណ៍ និងស្ថានទូតឥណ្ឌាប្រចាំកមកម្ពុជា បានរៀបចំវេទិកាទេសចរណ៍កម្ពុជា ឥណ្ឌា ឆ្នាំ២០២៤ ដើម្បីលើកកម្ពស់វិស័យទេសចរណ៍នៃប្រទេសទាំងពីរ។ព្រឹត្តិការណ៍ទេសចរណ៍នេះក្រោមប្រធានបទ «សក្តានុពលនៃទីផ្សារទេសចរណ៍ឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជា៖ កាលានុវត្តភាព និងការត្រៀមលក្ខណៈសម្បត្តិ» ដែលធ្វើឡើង នៅខេត្តសៀមរាបនាថ្ងៃទី៣១ខែតុលាឆ្នាំ២០២៤នេះ ។ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្ដីក្រសួងទេសចរណ៍លើកឡើងថា ព្រឹត្តិការណ៍នេះ ក៏ជាសកម្មភាពមួយក្នុងចំណោមសកម្មភាពសំខាន់ៗ ដែលក្រសួងទេសចរណ៍ បានទទួលគោលការណ៍អនុញ្ញាតពីរាជរដ្ឋាភិបាល ក្នុងការអនុវត្តគាំទ្រដល់យុទ្ធនាការ «ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤» ដែលត្រូវបានប្រកាសបើកជាផ្លូវការកាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូដេលី នៃសាធារណរដ្ឋឥណ្ឌា ស្របជាមួយការបើកជើងហោះហើរត្រង់ជាប្រវត្តិសាស្ត្ររវាងប្រទេសទាំងពីរដោយក្រុមហ៊ុនអាកាសចរណ៍ជាតិ កម្ពុជាអង្គរអ៊ែរ។ឯកឧត្ដមបន្ដថា កាលពីឆ្នាំ២០២៣កន្លងមក កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ៥,៤៥ លាននាក់ ក្នុងនោះ ភ្ញៀវទេសចរឥណ្ឌាមានចំនួនប្រមាណ ៦,៩ ម៉ឺននាក់ និងទេសចរជាតិប្រមាណ១៨,៥ លាននាក់។ ដោយឡែក សម្រាប់រយៈពេល ៨ខែ ដើមឆ្នាំ២០២៤ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណ៤,២៩ លាននាក់ កើនឡើង ២២,៥% ក្នុងនោះ ទេសចរឥណ្ឌាមានចំនួនប្រមាណ ៥ ម៉ឺននាក់ កើនឡើង ១៥,២%។វិស័យទេសចរណ៍កម្ពុជា ផ្សារភ្ជាប់យ៉ាងជិតស្និតជាមួយប្រទេសឥណ្ឌាដែលមានទាំងលំហូរទេសចរ និងវិនិយោគឥណ្ឌាផងដែរ។ឯកឧត្ដមបន្ដថា កំណើនទេសចរឥណ្ឌា គឺជាកាលានុវត្តន៍សំខាន់ ដែលមិនត្រឹមតែជំរុញនូវការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតនូវឱកាសវិនិយោគក្នុងវិស័យផ្សេងៗទៀតសម្រាប់មូលដ្ឋាននៃកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិរបស់កម្ពុជា។តាមរយៈព្រឹត្តិការណ៍នានារួមគ្នារវាងកម្ពុជា-ឥណ្ឌា ក្នុងក្របខណ្ឌនៃយុទ្ធនាការ “ឆ្នាំទេសចរណ៍ កម្ពុជា-ឥណ្ឌា លើកទី១ ឆ្នាំ២០២៤” នាពេលនេះ នឹងអាចផ្សព្វផ្សាយកាន់តែច្បាស់ពីវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់ប្រទេសយើងទាំងពីរ ដែលនឹងមិនត្រឹមតែចូលរួមដល់ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ការបង្កើនទំនាក់ទំនងលើវិស័យទេសចរណ៍រវាងកម្ពុជា-ឥណ្ឌាប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីការយកចិត្តទុកដាក់ជាអាទិភាពយ៉ាងសំខាន់លើប្រភពទីផ្សារឥណ្ឌាសម្រាប់វិស័យទេសចរណ៍កម្ពុជាផងដែរ។ព្រឹត្តិការណ៍នេះក៏នឹងផ្តល់ឱកាសឱ្យអ្នកជំនាញទេសចរណ៍ វិស័យឯកជន ភាគីពាក់ព័ន្ធនៃប្រទេសទាំងពីរបានជួបជុំពិភាក្សា ចែករំលែកគំនិតថ្មីៗ ផ្លាស់ប្តូរបទពិសោធន៍ល្អៗ និងរិះរកយុទ្ធសាស្ត្រចូលរួមអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាព និងភាពទទួលខុសត្រូវ និងផ្ដល់ឱកាសសម្រាប់វិស័យឯកជននៃប្រទេសទាំងពីរបានជួបជុំគ្នា ពង្រឹងទំនាក់ទំនងទៅវិញទៅមក។«ឆ្នាំទេសចរណ៍កម្ពុជា-ឥណ្ឌាលើកទី១» ត្រូវបានបើកនៅទីក្រុងញូវដេលី ប្រទេសឥណ្ឌារួចហើយកាលពីខែមិថុនា កន្លងទៅ៕

ក្រុមការងារចុះជួយស្រុកបាកានរៀបចំទស្សនកិច្ចកម្សាន្តទៅកាន់ខេត្តសៀមរាប ជូនសិស្សទី១២ ប្រមាណ ១០០០នាក់

2024/10/30 11:31:09 am        217
ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរ​ទស្សន​កិច្ច​កម្សាន្ត​ទៅ​កាន់​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រខេត្តសៀមរាប ជូនដល់ លោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ ក្នុងស្រុកបាកាន ដែលបានប្រឡងបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សរុបប្រមាណជិត១០០០នាក់ មកពីវិទ្យាល័យបាកាន វិទ្យាល័យអូរតាប៉ោង វិទ្យាល័យព្រះម្លូរ វិទ្យាល័យរំលេច និងសិស្សក្នុងឃុំស្នាមព្រះដែលរៀននៅវិទ្យាល័យទាចំរ៉ាត់ ។ ដំណើរទស្សនកិច្ចកម្សាន្តនេះ ទទួលបានការឧបត្ថម្ភទាំងស្រុងពី ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ និង ឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន និងដោយមានឯកឧត្តមបណ្ឌិត ទី ថានី អនុប្រធានក្រុមការងារចុះជួយស្រុកបាកាន ទទួលបន្ទុករៀបចំ ។ឯកឧត្តមបណ្ឌិត ទី នរិន្ទ មានប្រសាសន៍លើកឡើងថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន បានរៀបចំដំណើរទស្សនកិច្ចកម្សាន្តនេះ ក្នុងគោលបំណង ឱ្យសិស្សានុសិស្សជួបជុំគ្នាបង្កើតបានជាអនុស្សាវរីយ៍លើទឹកដីអង្គរ ក្រោយពេលបញ្ចប់ការសិក្សារយៈពេល១២ឆ្នាំ ហើយក៏ជាពេលដែលត្រូវបែកគ្នា ដើម្បីបន្តការសិក្សា និងស្វែងរកអនាគត់រៀងៗខ្លួន ហើយនេះក៏ជាការចូលរួមគាំទ្រទេសចរណ៍ក្នុងស្រុកផងដែរ ជាពិសេសឱ្យសិស្សានុសិស្សដែលជាយុវជនបានឃើញស្នាដៃមរតកដ៏អស្ចារ្យរបស់ដូនតាខ្មែរបានបន្សល់ទុកឱ្យកូនចៅជំនាន់ក្រោយ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថា ក្រុមការងារចុះជួយមូលដ្ឋានស្រុកបាកាន តែងតែយកចិត្តទុកដាក់រួមចំណែកចូលរួមជួយជម្រុញការសិក្សារបស់សិស្សានុសិស្ស ដោយបានឧបត្ថម្ភគាំទ្រដល់ការរៀបចំការប្រឡងតេស៍សមត្ថភាពសិស្សទី១២ ការបើកវគ្គបង្រៀនបំប៉ន់តៀមប្រឡង កម្មវិធីចែករំលែកបទពិសោធន៍ការជ្រើសរើសជំនាញនិងស្វែងរកអាហារូបកណ៍ រួមនិងកម្មវិធីលើកទឹកចិត្តផ្សេងៗ ដើម្បីធ្វើយ៉ាងណា ឱ្យសិស្សទទួលបានភាគខ្ពស់ក្នុងការប្រឡងជាប់ និងទទួលបានលទ្ធផលល្អ ។ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានបន្តថាក្រុមការងារចុះជួយស្រុកបាកាន ក៏បានតៀមរួចជាស្រេចក្នុងការផ្តល់អាហាររូបកណ៍ និងរៀបចំផ្ទះសម្រាប់ស្នាក់នៅដោយមិនគិតប្រាក់នៅក្រុងភ្នំពេញ ជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាត់ផងដែរ ។ ក្នុងនោះ ឯកឧត្តមបណ្ឌិត ទី នរិន្ទ បានលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវមានភាពក្លាហាន កុំឱ្យអស់សង្ឃឹមចំពោះលទ្ធផលប្រឡងជាប់ធ្លាក់ ឬបានលទ្ធផលល្អមិនល្អ ព្រោះបច្ចុប្បន្ន រាជរដ្ឋាភិបាលមានការយកចិត្តទុកដាក់ខ្ពស់ដល់យុវជន ហើយមានជម្រើសច្រើនដើម្បីបន្តអភិវឌ្ឍន៍ខ្លួនឱ្យក្លាយជាធនធានល្អមានគុណភាព ឆ្ពោះទៅរកអនាគត់ល្អភ្លឺស្វាង សម្រាប់ខ្លួនឯង គ្រួសារ និងសង្គមជាតិ ឱ្យតែមានការតាំងចិត្តកុំបោះបង់ កុំយករឿងអបាយមុខដាក់ខ្លួន ព្រោះនេះគ្រាន់តែជាដំណាកកាលដំបូង មិនប្រាកដថាអ្នកប្រឡងជាប់សុទ្ធតែមានអនាគត់ល្អ ហើយអ្នកធ្លាក់គ្មានអនាគតល្អនោះទេ ។ឯកឧត្តមបណ្ឌិត ទី ថានី អ្នកដឹកនាំរៀបចំដំណើរកម្សាន្តនេះ បានឱ្យដឹងថា នេះជាឆ្នាំទី២ហើយដែលក្រុមការងារចុះជួយស្រុកាបាន បានរៀបចំដំណើរកម្សាន្តមកកាន់ខេត្តសៀមរាបជូនដល់សិស្សប្រឡងចប់បាក់ឌុប ដោយឆ្នាំនេះសិស្សជិត១០០០នាក់ត្រូវបែងចែកជា៣ក្រុម ធ្វើដំណើរមកបន្តបន្ទាប់គ្នា ចំពោះទីតាំងជូនទស្សនាមានដូចជា បារាយណ៍ទឹកថ្លា ប្រាសាទអង្គវវត្ត ប្រាសាទនាគព័ន្ធ ប្រាសាទព្រះខ័ន ប្រាសាទបាយ័ន ព្រះពន្លាជល់ដំរី និងប្រាសាទជាច្រើនទៀត ហើយក៏មានរៀបចំអាហារសាមគ្គីជុំគ្នា និងផ្តិតរូបថតអនុស្សាវរីយ៍ជុំគ្នាជូនដល់សិស្សានុសិស្សដែលបានចូលរួមទាំងអស់ផងដែរ ៕ ភិរុណ ពៅ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ឡដុតសំណល់ឆ្លងរោគ នឹងចូលរួមជួយកាត់បន្ថយការចម្លងរោគសុវត្ថិភាព សុខភាពសាធារណៈ បរិស្ថាននៅកម្ពុជា»
01/22/2025 10:01 PM
ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា «ស្នើសាកលវិទ្យាល័យណាហ្គោយ៉ា ជប៉ុន បង្កើនកិច្ចសហប្រតិបត្តិក្នុងការបណ្តុះបណ្តាលនិស្សិត ពិសេសថ្នាក់បណ្ឌិត (PHD)»
01/22/2025 09:01 PM
UN ស្វែងរក ៩១០លានដុល្លារ សម្រាប់វិបត្តិមនុស្សធម៌ នៅភាគឦសាននីហ្សេរីយ៉ា
01/22/2025 08:01 PM
នាយករដ្ឋមន្ត្រីប៉ូឡូញ៖ អឺរ៉ុបគួរតែស្វាគមន៍ការអំពាវនាវរបស់លោក Trump ក្នុងការឲ្យបង្កើនការចំណាយនៅក្នុងសម្ព័ន្ធណាតូ
01/22/2025 08:01 PM
ព្រិលទន្ទឹងរង់ចាំអស់រយៈពេលជាយូរនាំភាពសប្បាយរីករាយដល់តំបន់ភ្នំ Chrea របស់អាល់ហ្សេរី
01/22/2025 07:01 PM
ប្រធានជំនួយ៖ អាហ្វហ្គានីស្ថាន ស្ថិតក្នុង «មហន្តរាយ» ដោយសារការផ្អាកជំនួយរបស់សហរដ្ឋអាមេរិក
01/22/2025 07:01 PM
ជប៉ុន៖ ការវិនិយោគទុនលើហេដ្ឋារចនាសម្ព័ន្ធ AI នឹងជំរុញដល់សេដ្ឋកិច្ចប្រទេសទាំង ២
01/22/2025 07:01 PM
រថយន្តដឹកគ្រឿងចក្រ ធ្វើដំណើរឆ្លងកាត់ច្រកព្រំដែន Rafah របស់អេហ្ស៊ីបជាមួយតំបន់ហ្កាហ្សា
01/22/2025 07:01 PM
ចិននិយាយថាគ្មានអ្នកឈ្នះអ្នកចាញ់នោះទេនៅក្នុងសង្រ្គាមពាណិជ្ជកម្ម ក្រោយការគំរាមចុងក្រោយរបស់លោក Trump
01/22/2025 07:01 PM
ប្រមុខ UN ជួបជាមួយក្រុមថែរក្សាសន្តិភាព UNIFIL នៅតំបន់ភាគខាងត្បូងប្រទេសលីបង់
01/22/2025 07:01 PM