អ្នកតំណាងរាស្ត្រ៖ ភាពសុខដុមនៃជនជាតិ និងសាសនា ធ្វើឲ្យកម្ពុជាមានការអភិវឌ្ឍ​ទៅមុខជានិច្ច

2025/03/23 01:24:22 pm        208

ពោធិ៍សាត់៖ ឯកឧត្តម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់ បានថ្លែងថា ភាពសុខដុមនៃជនជាតិ និងសាសនា បានធ្វើឲ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍឆ្ពោះទៅមុខជានិច្ច ដែលអ្វីទាំងអស់នេះហើយ គឺជាការចង់បានរបស់ប្រជាពលរដ្ឋ ។

ឯកឧត្តម រ៉ូហ្វី អូស្មាន ថ្លែងបែបនេះ ក្នុងឱកាស នាំយកគម្ពីរគួរអាន ១ ៤២០ ក្បាល ប្រគល់ជូនអ៊ីមាំខេត្ត អ៊ីមាំស្រុក-ក្រុង និងហាគីម ស្ថិតនៅម៉ាស្ជិទកំពង់កែស ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ដែលជាព្រះរាជអំណោយរបស់ព្រះចៅសាល់ម៉ាន ពិន អាប់ឌុលអាហ្ស៊ីស អាល់សាអ៊ូដ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ផ្តល់ជូនតាមរយៈមជ្ឈមណ្ឌលឥស្លាមភ្នំពេញ (PPIC) ។

ក្នុងឱកាសនោះ ឯកឧត្តម រ៉ូហ្វី អូស្មាន បានបង្ហាញនូវសេចក្ដីរីករាយ ដែលបានជួបបងប្អូនសាសនិកឥស្លាម ទួនៗ ក្នុងខែបួសរ៉ាមាឌន និងកំពង់ប្រតិបត្តិសាសនារៀងៗខ្លួនក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះការចូលរួមបន្តថែរក្សាសុខសន្តិភាព សុខដុមនីយកម្ម ជាតិសាសន៍ និងសាសនា ហើយបន្តមានជំនឿជឿជាក់លើការដឹកនាំ របស់សម្តេចតេជោ និងសម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃកម្ពុជាបច្ចុប្បន្ន ។

នារសៀលថ្ងៃដដែល ឯកឧត្តមតំណាងរាស្ត្រមណ្ឌលពោធិ៍សាត់ និងឯកឧត្ដម លី សារី សមាជិកព្រឹទ្ធសភា ព្រមទាំងឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អ៊ីមាំខេត្ត យុវជន អាជ្ញាធរមូលដ្ឋាន ចុះសំណេះសំណាល និងចែកកញ្ចក់អាហារស្រាយបួស ខែរ៉ាម៉ាឌន ចំនួន២៥០គ្រួសារ អំណោយទាំងនេះ ទទួលបានពីអង្គការសប្បុរសធម៌ប្រទេសកាតាតាមរយៈអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា ស្ថិតនៅភូមិទទឹងថ្ងៃ សង្កាត់បឹងទូក ក្រុងបូកគោ ។

ឯកឧត្តម មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ ចំពោះសុខដុមនីកម្មសាសនា ដើម្បីធានាថា កម្ពុជាមិនមានជម្លោះជាតិសាសន៍ និងសាសនាឡើយ ហើយ សុខដុមនីយកម្មនៃជនជាតិ និងសាសនា គឺមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់កិច្ចអភិវឌ្ឍន៍សង្គមកម្ពុជាបច្ចុប្បន្ននេះ ដើម្បរស់នៅជាមួយគ្នាប្រកបដោយភាពសុខសាន្ត ក្រោមម្លប់នៃសុខសន្តិភាព និងបានអនុញាតិឲ្យសាសនាផ្សេងៗនៅកម្ពុជាគោរពប្រតិបត្តិតាមជំនឿរៀងៗខ្លួន ។

ឯកឧត្តម រ៉ូហ្វី អូស្មាន គូសបញ្ជាក់ថា ពោលក្នុងគោលបំណង ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព ជម្រុញ លើកទឹកចិត្ត និងបណ្តុះស្មារតីដល់បងប្អូនខ្មែរឥស្លាម ឱ្យមានការចូលរួមយ៉ាងសកម្មជាងមុនទៅទៀត ក្នុងកិច្ចការងារសហគមន៍ និងសង្គមជាតិទាំងមូល ជាពិសេស ទៅទៀត គឺពង្រឹងការប្រតិបត្តិកាតព្វកិច្ចការតមចំណីអាហារ “ការបួស” ដែលមានក្នុងច្បាប់ឥស្លាមផងដែរ ។ ជាមួយនេះឯកឧត្តម ក៏បានថ្លែងអំណរគុណដល់ម្ចាស់ជំនួយផងដែរ៕ អត្ថបទ បាន សុខរិទ្ធិ 

អត្ថបទដែលទាក់ទង

ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ
2025/08/02 01:19:41 pm        1
ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm        1
ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ក្រសួងមុខងារសាធារណៈ រៀបចំការប្រឡងជ្រើសរើសមន្ត្រីសម្រាប់ពីរក្រសួង-ស្ថាប័នក្នុងថ្ងៃតែមួយ

2025/08/02 01:19:41 pm
​ឯកអគ្គរាជទូតចក្រភពអង់គ្លេស ដែលចុះពិនិត្យដោយផ្ទាល់នៅព្រំដែនកម្ពុជា-ថៃ ប្រកាស​ស្វាគមន៍​បទឈប់បាញ់ និងលើកទឹកចិត្តប្រទេសទាំងពីរ រក្សា​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​កិច្ច​សន្ទនា​ដោយ​សន្តិវិធី
2025/08/02 01:10:22 pm
​ស្វីសស្រឡាំងកាំងនឹងអាត្រាពន្ធខ្ពស់ខ្លាំងរបស់អាមេរិក ខណៈស្វែងរកដំណោះស្រាយអាចទទួលយកបាន
2025/08/02 01:07:56 pm
​ទាហានខ្មែរ១៨នាក់ដែលទាហានថៃចាប់ទៅមានសុវត្ថិភាព ខណៈកម្ពុជា​បន្ត​ចរចា​យក​ចិត្ត​ទុក​ដាក់​ដើម្បី​ឲ្យ​ថៃប្រគល់មកវិញឆាប់ៗ
2025/08/02 12:46:09 pm
​ប៉ូឡូញ ចុះកិច្ចព្រមព្រៀងទិញរថក្រោះប្រយុទ្ធរបស់កូរ៉េខាងត្បូងបន្ថែមទៀត
2025/08/02 11:49:31 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2025/08/01 03:57:38 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2025/08/01 08:01:25 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2025/08/01 10:22:41 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2025/08/01 03:30:57 am
​កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះឡោមព័ទ្ធសណ្ឋាគារសឹងប៉ាវឡុង និងក្លឹបកំសាន្ត នៅខណ្ឌបឹងកេងកង
2025/08/01 10:49:19 am

ព័ត៌មានវីដេអូ

​រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី

2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am
សម្តេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារពេលព្រឹក ជាមួយប្រធានរដ្ឋវៀតណាម
2022/09/27 09:16:39 am