BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានសភាទីម័រឡេស្តេ នៅទីក្រុងឌីលី

2025/05/08 11:52:49 am        127
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ (Maria Fernanda Lay) ប្រធានរដ្ឋសភាទីម័រឡេស្តេ នៅវិមានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ នៃទីក្រុងឌីលី ក្នុងឱកាសដែលសម្តេចតេជោ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការរយយៈពេល៣ថ្ងៃ នៅប្រទេសទីម័រឡេស្តេ។

មន្រ្ដីនាំពាក្យ៖ ស្ពានមេគង្គក្រចេះបានដំឡើងធ្នឹមទាំងអស់ហើយដើម្បីភ្ជាប់តួស្ពានទាំងមូល ខណៈគ្រោងបើកធ្វើដំណើរបណ្តោះអាសន្ននៅខែកញ្ញាខាងមុខនេះ

2025/05/07 01:00:48 pm        380
ក្រចេះ៖ នៅវេលាម៉ោ ១០ព្រឹក ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ ក្រុមហ៊ុនសំណង់សៀងហៃ(SCG)បានដំឡើងធ្នឹមស្ពានបង្ហើយនៅប្រឡោះទី២៦ ដើម្បីភ្ជាប់តួស្ពានទាំងមូល។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ផន រឹម អ្នកនាំពាក្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន។ចំពោះស្ពានទាំងមូលចែកចេញជា ៣ផ្នែក គឺផ្នែកខាងកើត ជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន២០ប្រឡោះ,ផ្នែកកណ្តាល ជាប្រភេទធ្នឹមប្រអប់ មានចំនួន៦ប្រឡោះ និងផ្នែកខាងលិចជាប្រភេទធ្នឹមរាងជាអក្សរ(T)មានចំនួន១០ប្រឡោះ។ឯកឧត្ដមបន្តថា គិតត្រឹមដើមខែឧសភា ឆ្នាំ២០២៥នេះ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ សម្រេចលទ្ធផល ៩៤,១០% ខណៈដែលគម្រោងទាំងមូលរួមមាន៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះប្រវែង ១៧៦១ម៉ែត្រ, ផ្លូវមេតភ្ជាប់មានប្រវែងសរុប១៥,៤៩០ គ.ម (ផ្លូវមេតភ្ជាប់ត្រើយខាងកើតប្រវែង ៧,៦៨៤គ.ម និងត្រើយខាងលិចប្រវែង ៧,៨០៦គ.ម) និងផ្លូវខ្នែងមានចំនួន៤ខ្សែ ប្រវែងសរុប ១៦,២០៨ គ.ម សម្រេចលទ្ធផល ៦៩,៩១%។ បើគ្មានការប្រែប្រួលទេ ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ នឹងបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរឆ្លងកាត់បណ្តោះអាសន្ន នៅកំឡុងខែកញ្ញា ឆ្នាំ២០២៥ខាងមុខ។ សូមបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ និងផ្លូវតភ្ជាប់នេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយក្នុងនោះត្រូវសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គប្រវែង ១៧៦១ម៉ែត្រ មានមុខកាត់ទទឹង១៣,៥ម៉ែត្រ ដែលត្រើយខាងកើតស្ថិតត្រង់ ភូមិតាលុស ឃុំបុសលាវ ស្រុកចិត្របុរី និងត្រើយខាងលិចត្រង់ភូមិថ្មរាប ឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ចំណែកឯផ្លូវតភ្ជាប់មានប្រវែង១៥,៤៩គីឡូម៉ែត្រ និងផ្លូវខ្នែង៤ខ្សែក្នុងក្រុងក្រចេះប្រវែង១៦,២០៨គីឡូម៉ែត្រ៕

មន្ទីរសាធារណការខេត្តព្រះវិហារ ជួសជុលថែទាំផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា-ថៃ ប្រវែង១៧គីឡូម៉ែត្រ​ក្នុងស្រុកជាំក្សាន្ត

2025/05/07 12:51:28 pm        160
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារបានឱ្យដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ក្រុមការងារជួសជុលថែទាំផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានបន្តសកម្មភាពកៀរសម្រួលផ្លូវក្រាលដីល្បាយថ្ម លើកំណាត់ផ្លូវខេត្ត2PVH3 មានប្រវែង១៧គីឡូម៉ែត្រ ដែលជាផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជា ថៃ នៅជើងភ្នំប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនរបស់ប្រជាពលរដ្ឋ និងកងទ័ពឱ្យមានភាពងាយស្រួល។លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណការ បានអំពាវនាវដល់អ្នកដំណើរលើកំណាត់ផ្លូវនេះ​សូម​ចូល​រួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដោយមិនត្រូវបើកបរលើសល្បឿនកំណត់ និងបើកបរ​ស្ថិត​ក្នុង​ស្ថានភាពស្រវឹង៕

ក្រុមការងារក្រសួងធនធានទឹកចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងធ្វើទំនើបកម្មវិស្វកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិត ស្ថិតក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

2025/05/07 12:43:15 pm        208
កំពង់ធំ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងនាមតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងការដ្ឋាន​ធ្វើទំនើបកម្ម​វិស្វកម្ម​ប្រព័ន្ធធារាសាស្រ្តស្ទឹងជីនិត ក្នុងភូមិសាស្រ្តស្រុកសន្ទុក ខេត្តកំពងធំ ដែលបានទទួល​ហិរញ្ញប្ប​ទាន​ពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍លើកឡើងថា ដោយអនុវត្តតាមបេសកកម្ម និងយុទ្ធសាស្រ្ត ក៏ដូចជា នយោបាយទឹក ការគ្រប់គ្រងទឹក ការបញ្ជាទឹក និងការប្រើប្រាស់​ទឹ​ក​របស់​ក្រសួងក្នុងរយៈពេលយូរអង្វែងហើយធានាបាននូវសន្តិសុខទឹក ធនាគារអភិវឌ្ឍន៍​អាស៊ី​(ADB) បានអនុវត្ត​ការ​ធ្វើទំនើបកម្ម​វិស្វកម្ម​ក្នុង​តំបន់​ប្រព័ន្ធ​ធារា​សាស្រ្ត​ស្ទឹង​ជីនិត​រហូត​ដល់​ប្រព័ន្ធ​ធារា​សាស្រ្ត​នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដែលរួមចំណែកក្នុងការលើកកម្ពស់កម្រិតជីវភាព និង​ប្រាក់ចំណូលរបស់បងប្អូនប្រជាកសិករឱ្យកាន់តែល្អប្រសើរឡើង កាត់បន្ថយ​ឱ្យ​បាន​ជា​អតិបរិមា​លើចលនាចំណាកស្រុក ព្រមទាំងបង្កើនការអភិរក្សសត្វកម្រ ហង្សទេព ដែលមាននៅ​សល់​ប្រមាណ ១០០ ក្បាល ក្នុងតំបន់៣ នៃប្រព័ន្ធធារាស្រ្តស្ទឹងជីនិតផងដែរ។ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ថា ការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រស្ទឹងជីនិតបាន ចូលរួមចំណែកប្រកបដោយការប្រទាក់ក្រឡាជាមួយប្រព័ន្ធធារាសាស្រ្តទំនប់អាងទឹកកំពង់គោ ក្នុងការកាត់បន្ថយគ្រោះមហន្តរាយដែលកើតឡើងដោយសារជំនន់និងគ្រោះរាំងស្ងួត ធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាឈានទៅមានលក្ខណៈប្រកួតប្រជែង ប្រកបដោយប្រសិទ្ធភាពខ្ពស់ជាមួយបណ្តាប្រទេសក្នុងតំបន់ និងក្នុងពិភពលោក៕

សម្ដេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវតែធ្វើការជាមួយគ្នាឱ្យរឹងមាំបន្ថែមទៀត និងត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារក្នុងតំបន់

2025/05/06 02:25:06 pm        134
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញធ្វើជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មាធិការអចិន្ត្រៃយ៍អាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន នាទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី។នៅក្នុងជំនួបនេះ ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ គឹមហួន អគ្គលេខាធិការអាស៊ាន តំណាងគណៈកម្មការអចិន្ត្រៃយ៍អាស៊ាន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ និងគណៈប្រតិភូជាន់ខ្ពស់របស់កម្ពុជាដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន។ ឯកឧត្តម អគ្គលេខាធិការអាស៊ាន បានលើកឡើងថា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រី កម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលមកដល់ពេលនេះគឺជាខួបលើកទី២៦ឆ្នាំ ដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ឯកឧត្តមបានរំលេចថាចាប់តាំងពីកម្ពុជាបានចូលជាសមាជិកអាស៊ានមក កម្ពុជាបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងាររបស់អាស៊ាន និងដោះស្រាយបញ្ហារបស់អាស៊ាន តួយ៉ាងដូចជាកម្ពុជាបានធ្វើជាប្រធានអាស៊ានចំនួន៣លើក គឺនៅឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ ២០២២ ដែលតួនាទីរបស់កម្ពុជាជាប្រធានអាស៊ានបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកាតដោះស្រាយបញ្ហាប្រឈមរបស់អាស៊ាន នាពេលកន្លងមកក៏ដូចជានៅថ្ងៃអនាគត ដែលកម្ពុជាកំពុងចូលរួមចំណែកយ៉ាងសកម្មផងដែរ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តម កៅ គឹមហួន ក៏បានរំលេចនូវតួនាទីដ៏សំខាន់របស់កម្ពុជាជាពិសេស សម្ដេចតេជោ ដែលបានជួយគាំទ្រដល់ទីម័រឡេស្តេឲ្យបានចូលជាសមាជិកពេញសិទ្ធិអាស៊ាន ជាពិសេសនៅក្នុងឆ្នាំ២០២២ កន្លងទៅនេះ នៅពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន សម្ដេចតេជោបានជួយឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកអង្កេតការណ៍របស់អាស៊ាន ហើយសូមបញ្ជាក់ថា ទីម័រឡេស្តេ នៅពេលនេះគឺជាសមាជិកអង្កេតការណ៍ របស់អាស៊ាន។ ហើយសម្ដេចតេជោកំពុងតែខិតខំជំរុញឲ្យ ទីម័រឡេស្តេ បានចូលជាសមាជិកពេញសិទ្ធរបស់អាស៊ាននៅឆ្នាំ២០២៥នេះ។ នៅក្នុងឱកាសនោះដែរ ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តម អគ្គលេខាធិការអាស៊ាន ដែលបានស្វាគមន៍ចំពោះសម្ដេចនិងសហការី ក្នុងឱកាសនៃការទស្សនកិច្ចលេខាធិការដ្ឋានអាស៊ាននៅពេលនេះ។ សម្ដេចតេជោបានរំលេចថានៅពេលដែលសម្ដេចបានធ្វើជាប្រធានអាស៊ាន៣ដងនៅក្នុងកិច្ចប្រជុំអាស៊ានកាលពីពេលសម្ដេចនៅជានាយករដ្ឋមន្ត្រី គឺនៅឆ្នាំ២០០២ ២០១២ និង២០២២ សម្ដេចមិនដែលបានអញ្ជើញមកទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាននោះទេ។ ហើយនេះជាដំណើរទស្សនកិច្ចលេខាធិការដ្ឋានអាស៊ានលើកដំបូងរបស់សម្ដេច ថ្វីត្បិតកាលពីឆ្នាំ ២០២១ សម្ដេចបានមកប្រជុំនៅលេខាធិការដ្ឋានអាស៊ានលើបញ្ហាមីយ៉ាន់ម៉ា ប៉ុន្តែសម្ដេចក៏មិនបានធ្វើដំណើរទស្សនកិច្ចពិនិត្យមើលលេខាធិការដ្ឋានអាស៊ានដូចលើកនេះឡើយ។ នៅក្នុងឱកាសនេះដែរសម្ដេចតេជោ ក៏បានរំលេចនូវព្រឹត្តិការណ៍២៦ឆ្នាំមុន នៅពេលដែលកម្ពុជាបានចូលជាសមាជិកអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩ ដែលក្នុងពេលនោះកម្ពុជាបានចូលរួមចំណែក និងខិតខំប្រឹងប្រែងទម្រាំបានចូលជាសមាជិកអាស៊ាន។ ហើយនៅក្នុងចំណុចនេះសម្ដេចតេជោក៏បានប្រៀបធៀបទៅនឹងករណីទីម័រឡេស្តេ។ កម្ពុជាកាលពី២៦ឆ្នាំមុននៅមុនពេលកម្ពុជាចូលជាសមាជិកអាស៊ាន និងទីម័រឡេស្តេបបច្ចុប្បន្នគឺស្ថានភាពរបស់ទីម័រឡេស្តេគឺប្រសើរជាងកម្ពុជាឆ្ងាយណាស់។ ហើយសម្ដេចសង្ឃឹមថាទីម័រឡេស្តេ នឹងអាចចូលជាសមាជិកអាស៊ាននៅឆ្នាំ២០២៥នេះពីព្រោះវត្តមានរបស់ទីម័រឡេស្តេនៅក្នុងអាស៊ាននឹងធ្វើឲ្យអាស៊ានពង្រីកខ្លួនកាន់តែធំនៅក្នុងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិថែមទៀត។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានចែករំលែកនូវបញ្ហាដែលកំពុងប្រឈមក្នុងពេលបច្ចុប្បន្ន គឺពិសេសគឺបញ្ហាសង្គ្រាមពាណិជ្ជកម្ម។ សម្ដេចតេជោបានរំលេចថានាពេលបច្ចុប្បន្ននេះសង្គ្រាមពាណិជ្ជកម្មកំពុងតែភ្ជាប់នឹងបញ្ហាឧបសគ្គនយោបាយដែលធ្វើឲ្យមានផលប៉ះពាល់ដល់បណ្ដាលប្រទេសនានា លើសាកលលោកក៏ដូចជាក្នុងតំបន់អាស៊ានផងដែរ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់អគ្គលេខាធិការណ៍អាស៊ានថាប្រទេសទាំងអស់ ពិសេសនៅក្នុងតំបន់អាស៊ានកំពុងជួបបញ្ហា ដូច្នេះអាស៊ានត្រូវតែធ្វើការជាមួយគ្នារឹងមាំនិងខ្លាំងបន្ថែមទៀតហើយអាស៊ានត្រូវតែក្រឡេកមើលការផ្គត់ផ្គង់ទីផ្សារនៅក្នុងតំបន់អាស៊ាន ជាពិសេសទីផ្សារដែលមានស្រាប់តាមរយៈកិច្ចព្រមព្រៀង RCEP ដែលប្រទេសនៅក្នុងអាស៊ានមិនគួរមើលរំលងនោះឡើយ។ សម្ដេចតេជោក៏បានរំពឹងថា ក្នុងឆ្នាំនេះនៅពេលដែលប្រទេសម៉ាឡេស៊ីធ្វើជាប្រធានអាស៊ានប្ដូរវេន នឹងអាចចូលរួមចំណែកដោះស្រាយនូវបញ្ហាទាំងអស់នេះបាន។ជាចុងក្រោយនៃជំនួបនេះឯកឧត្តម កៅ គឹមហួន បានសម្ដែងនៅក្ដីត្រេកអរសារជាថ្មីហើយបញ្ជាក់ពីមោទនភាពដែល ឯកឧត្តម និងសហការីបានទទួលវត្តមានដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ នៅលេខាធិការដ្ឋានអាស៊ាន ហើយក៏បានអរគុណចំពោះសម្ដេចតេជោ ដែលបានចែករំលែកនូវសារសំខាន់ៗទាក់ទងទៅនឹងការងាររបស់សម្ដេចក្នុងពេលធ្វើជានាយករដ្ឋមន្ត្រី៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញបំពេញទស្សនកិច្ចការងារនៅប្រទេសឥណ្ឌូនេស៊ី និងទស្សនកិច្ចផ្លូវការទីម័រឡេស្តេ

2025/05/05 08:45:08 am        205
នៅព្រឹកថ្ងៃចន្ទ ៩កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋឥណ្ឌូណេស៊ី ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ និងបន្តបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៥ ។តាមកម្មវិធីគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចការងារនៅឥណ្ឌូណេស៊ី សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបសម្តែង ការគួរសម និងពិភាក្សាការងារដាច់ដោយឡែកៗពីគ្នា ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ឥណ្ឌូណេស៊ី រួមមាន ឯកឧត្តម ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតី, ឯកឧត្ដម ស៊ុលតាន់ បាចទីយ៉ា ណាចាមូឌីន ប្រធាន ព្រឹទ្ធសភា, និងលោកជំទាវ ពាន់ ម៉ាហារ៉ានី ប្រធានរដ្ឋសភា។ ក្នុងឱកាសស្នាក់នៅរដ្ឋធានីហ្សាការតា សម្ដេចតេជោ ប្រធានព្រឹទ្ធសភា នឹងអញ្ជើញបំពេញទស្សនកិច្ចនៅលេខាធិការដ្ឋានអាស៊ាន និងមាន (១) ជំនួបរួមគ្នាជាមួយអគ្គលេខាធិការអាស៊ាន គណៈកម្មាធិការ តំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន និងឯកអគ្គរដ្ឋទូតទីម័រឡេស្តេប្រចាំអាស៊ាន និង (២)ផ្តល់បាឋកថាពិសេស ក្រោមប្រធានបទ “កម្ពុជា និងអាស៊ាន, អាស៊ាន និងពិភពលោក” ដែលជាវិភាគទានដ៏សំខាន់ក្នុងការអបអរសាទរខួប ២៦ឆ្នាំ នៃការចូលជាសមាជិកអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ សម្តេចតេជោ នឹងអញ្ជើញថ្លែងបាឋកថា ក្រោមប្រធានបទស្តីពី «ទស្សនៈ និងបទពិសោធន៍ នៃកិច្ចខិតខំកសាងសន្តិភាពនៅកម្ពុជា» នៅសាលាសិក្សាអំពីរដ្ឋាភិបាលនៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច អាស៊ាន និងអាស៊ីបូព៌ា (ERIA School of Government) ដែលនឹងមានការចូលរួមដោយអគ្គលេខាធិការ អាស៊ាន តំណាងអចិន្ត្រៃយ៍អាស៊ាន, អង្គទូតប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ីនិងប្រចាំអាស៊ាន, ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំនៃក្រសួង/ស្ថាប័នរដ្ឋឥណ្ឌូណេស៊ី និងអង្គការសង្គមស៊ីវិលនៅឥណ្ឌូណេស៊ី។ដោយឡែកកម្មវិធីដែលបានគ្រោងទុក ក្នុងអំឡុងទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ សម្តេចតេជោ ប្រធានព្រឹទ្ធសភា នឹងមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយ ឯកឧត្តម ចូហ្សេ រ៉ាមូស អវតា ប្រធានាធិបតីទីម័រឡេស្តេ, ឯកឧត្តម កៃ វ៉ាឡា សាណាណា ហ្គូសម៉ៅ នាយករដ្ឋមន្ត្រីទីម័រឡេស្តេ, និងលោកជំទាវ ម៉ារៀ ហ្វើណាន់ដា ឡៃ ប្រធានរដ្ឋសភាទីម័រឡេស្តេ។ ក្នុងឱកាសទស្សនកិច្ចនេះដែរ សម្ដេចតេជោ នឹងអញ្ជើញ ថ្លែងសុន្ទរកថា ក្នុងសម័យប្រជុំពិសេស នៅរដ្ឋសភាទីម័រឡេស្តេ និងផ្ដល់បាឋកថាលើប្រធានបទស្តីពី «មេរៀនរបស់ ហ៊ុន សែន៖ ពីរបបប្រល័យពូជសាសន៍ និងភាពក្រីក្រឆ្ពោះទៅកាន់សេរីភាព និងវិបុលភាព» នៅវិមានប្រធានាធិបតី ដោយមានការចូលរួមពីសមាជិកសភា, មន្ត្រីរដ្ឋាភិបាល, អង្គទូត, និស្សិត, និង សង្គមស៊ីវិលទីម័រឡេស្តេ។ គួរកត់សំគាល់ផងដែរថា ជាកិច្ចតបស្នងទៅនឹងគុណបំណាច់ និងវិភាគទាន ដ៏សំខាន់របស់ សម្ដេចតេជោ ក្នុងការជួយគាំទ្រដល់ទីម័រឡេស្តេ ជាង ២ទសវត្សរ៍កន្លងមក ជាពិសេស ចំពោះការជម្រុញទីម័រឡេស្តេ ចូលជាសមាជិកពេញសិទ្ធិរបស់អាស៊ាន ឯកឧត្តម ប្រធានាធិបតីទីម័រឡេស្ដ នឹងបំពាក់គ្រឿងឥស្សរិយយស Grand Collar of the Order of Timor-Leste ដែលជាឥស្សរិយយស កម្រិតខ្ពស់បំផុត និងក៏ជាការផ្តល់កិត្តិយសដ៏ធំធេងពីភាគីទីម័រឡេស្តេជូនសម្តេចតេជោ ប្រធានព្រឹទ្ធសភា៕ 

សម្ដេចតេជោ ហ៊ុន សែន៖ កំពង់ផែមូលដ្ឋានកងទ័ពជើងទឹករាម កំពុងក្លាយជាច្រកការទូតមួយ​ដ៏សំខាន់​ក្នុងការតភ្ជាប់ទំនាក់ទំនងវិស័យកងទ័ពរវាងកម្ពុជាជាមួយបណ្ដាប្រទេសនានា

2025/05/02 01:29:27 pm        353
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បាន​អញ្ជើញ​មក​​កាន់ប្រទេសកម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការី​ស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។ ក្នុងឱកាសជំនួបនេះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភា បានថ្លែងអំណរគុណ​ដល់​សម្ដេចតេជោ និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុញ្ញាត​ឱ្យ​នាវា​កង​ស្វ័យ​ការពារ​របស់​ជប៉ុន​បាន​ចូល​ចត​កាលពីពេលកន្លងទៅនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាម ដែលនេះបានបង្ហាញ​យ៉ាង​ច្បាស់ អំពីការបើកជំហ របស់កម្ពុជាដោយមិនមានការរើសអើងចំពោះប្រទេសណាមួយទេ ដោយ​ប្រទេសដែលជាសម្ព័ន្ធមិត្តកម្ពុជាអាចចូលចតបាននៅកំពង់ផែ មូលដ្ឋាន​កង​ទ័ព​ជើង​ទឹក​រាម​នេះ ហើយវាក៏ជាការ​បង្ហាញនូ​វ​អ្វី​ដែល​កម្ពុជា​ធ្លាប់​បាន​សន្យា​ជាមួយ​ជប៉ុន​ក្នុង​ការ​អនុញ្ញាត​ឱ្យ​នាវា​របស់​ជប៉ុន​បានចូលចតផងដែរ។ ទាក់ទងនឹងរឿងនាវាចូលចតនៅកំពង់ផែ មូលដ្ឋានកងទ័ពជើងទឹករាមនេះដែរ សម្ដេចតេជោ ហ៊ុន សែន បានរំលេចដែរថា កម្ពុជាបានធ្វើការងារនេះ ដោយបើកចំហ ចំពោះ​ប្រទេស​ដែល​ជា​សម្ព័ន្ធ​មិត្ត ដែលចង់ចូលសំចតមិនថាចំពោះប្រទេសណាមួយសម្រាប់ប្រើសប្រាស់នោះឡើយ គឺជាសិទ្ធិ និង​អធិបតេយ្យរបស់កម្ពុជា ក្នុងការសម្រេច ក្នុងការអនុញ្ញាត​ឱ្យ​ប្រទេស​ណា​ចូល​សំចត​នាវា​ក៏បាន​ដែរ គឺជាអធិបេតេយ្យភាពរបស់កម្ពុជា ដូច្នេះជាការសម្រេចរបស់កម្ពុជា។ សម្ដេចតេជោ បានចាត់ទុកថា ការចូលសំចតនាវាបរទេសនៅ មូលដ្ឋានកងទ័ពជើងទឹករាម ក៏ជាផ្នែកមួយដែលកំពង់ផែនេះ កំពុងក្លាយ​ជា​ច្រក​ការ​ទូត​មួយ​ដ៏​សំខាន់​ក្នុង​ការ​ភ្ជាប់​ទំនាក់​ទំនង​រវាង​កម្ពុជា​ក្នុង​វិស័យកងទ័ព និងជាផ្នែកមួយ​នៃ​ការទូត​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​នឹង​បណ្ដា​ប្រទេស​នានា។ សម្ដេចមានប្រសាសន៍ថា តួយ៉ាងដូចជាពេលថ្មីៗនេះ មានប្រទេ​ស​ជប៉ុន​បាន​សំចត​នាវា​របស់​ខ្លួន​នៅ​កំពង់​ផែ មូលដ្ឋានកងទ័ពជើងទឹករាម ក្រោយមកមានវានាប្រទេសរុស្ស៊ី, នាវាប្រទេសឥណ្ឌា និង​នាវារបស់ប្រទេសវៀតណាមជាដើម។សម្ដេចតេជោ បានបញ្ជាក់ថា ដូច្នេះ មូលដ្ឋានកងទ័ពជើងទឹករាម បានក្លាយទៅ​ជា​ការ​តភ្ជាប់​នូវ​ទំនាក់​ទំនងការទូតថ្មីមួយទៀតរបស់កម្ពុជា ហើយសម្ដេចបានគូសបញ្ជាក់ថា វាគឺជាអធិបតេយ្យ​របស់​កម្ពុជា ដែលកម្ពុជា​មាន​សិទ្ធិ​ក្នុង​ការ​សម្រេច​ឱ្យ​នាវា​របស់​ប្រទេស​ណា​ចូល​សំចត​ក៏​បាន​ដែរ​តាម​ការ​សម្រេចរបស់កម្ពុជា៕

សម្ដេចតេជោ ហ៊ុន សែន៖ ធនធានយុវជនគឺជាកត្តាកំណត់ពីការអភិវឌ្ឍក្នុងប្រទេសនីមួយៗ រួមទាំង​កម្ពុជាផងដែរ

2025/05/02 01:03:58 pm        135
នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក បណ្ឌិត បាក់ អ៊ុកស៊ូ (Ock Soo Park) ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ (International Youth Fellowship-IYF) ចូលជួប​សម្ដែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។ ជាកិច្ចចាប់ផ្ដើមសម្ដេចតេជោ បានសម្ដែងនូវការស្វាគមន៍ចំពោះលោក បណ្ឌិត បាក់ អ៊ុកស៊ូ ស្ថាបនិក​អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងសហការី​ដែល​បាន​អញ្ជើញ​មក​កាន់​ព្រះរាជា​ណា​ចក្រ​កម្ពុជា​។ សម្ដេចតេជោ ក៏បានអរគុណដល់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបាន​ចូល​រួម​ចំណែក​ក្នុង​ការជួយដល់យុវជនកម្ពុជា និងយុវជននានានៅលើសកលលោក។ នៅក្នុងឱកាសនោះ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានសម្ដែងនូវ​ការ​អរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ចំពោះ​សម្ដេ​ច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី បាន​ចូល​ជួបសម្ដែងការគួរសមនៅក្នុងឱកាសនេះ។ នៅក្នុងឱកាសនោះ លោកបណ្ឌិត បាន​ជម្រាប​ជូន​សម្ដេច​តេជោ​នូវសកម្មភាពរបស់អង្គការរបស់លោកដែលបានសហការជាមួយក្រសួងអប់រំ យុវជន និងកីឡា កម្ពុជា បានជួយដល់យុវជកម្ពុជា និងយុវជននានា​នៅ​លើ​សកល​លោក​នា​ពេល​កន្លង​មក ដែលជាតួនាទីស្នូលរបស់អង្គការជាពិសេស អង្គការ​បាន​ផ្ដោត​ទៅ​លើ​ការ​អប់រំ​ផ្លូវ​ចិត្ត​របស់​យុវជន។ លោក បណ្ឌិត បាក់ អ៊ុកស៊ូ បានគោរពអរគុណដល់សម្ដេចតេជោ ដែលបាន​គាំទ្រដ​ល់​សកម្មភាពការងាររបស់ អង្គការ សម្ព័ន្ធយុវជនអន្តរជាតិ និងស្នើសម្ដេចតេជោបន្តគាំទ្របន្តទៀត ដើម្បី​មាន​ឱកាសធ្វើសកម្មភាពកាន់តែច្រើនជួយដល់យុវជននៅកម្ពុជា។ក្នុងឱកាស​នោះសម្ដេចតេជោ ហ៊ុន សែន បានអរគុណជាថ្មីចំពោះអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ដែលបានរួមចំណែកជួយដល់យុវជនកម្ពុជា។ សម្ដេចបានលើកឡើងថា បញ្ហាយុវជនជាបញ្ហាធំ ជាបញ្ហាស្នូលសម្រាប់ប្រទេសនីមួយនៅលើសកលលោក ហើយសម្រាប់ប្រទេសកម្ពុជាក៏ដូចគ្នាដែរ ការគិតគូរមកលើយុវជនគឺជាអាទិភាពមួយដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់។ សម្ដេចតេជោ បានបញ្ជាក់ថា មាននិស្សិតជាង ៤ លាននាក់ ហើយរាជរដ្ឋាភិបាលកម្ពុជា កំពុងខិតខំប្រឹងប្រែងដើម្បីបណ្ដុះនូវធនធានជំនាញរបស់យុវជន ដូចជាការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈដល់យុវជនចំនួន ១,៥ លាននាក់ ដែលរដ្ឋាភិបាលអាណត្តិទី៧បាននឹងកំពុងធ្វើ និងការផ្ដល់ឱកាការងារដល់យុវជនដើម្បីកុំឱ្យពួកគេធ្វើទង្វើដែលមិនគប្បីនៅក្នុងសង្គម។ សម្ដេចតេជោបានបញ្ជាក់ទៀតថា សម្រាប់ប្រទេសកម្ពុជាក្នុងចំណោមប្រជាជនប្រមាណ ១៧ លាននាក់កម្ពុជាសម្បូរដោយធនធានយុវជនច្រើន ក្នុងនោះកម្លាំងពលកម្មយុវជនវ័យក្មេងក៏មានច្រើន ដែលជាផ្នែកដ៏សំខាន់រាជរដ្ឋាភិបាលកំពុងតែមាននូវអាទិភាព និងកំពុងពង្រឹងបន្ថែមទៀតចំពោះករលើកកម្ពស់សមត្ថភាពយុវជននេះ។ សម្ដេចតេជោបានបញ្ជាក់ទៅកាន់ ស្ថាបនិកអង្គការ សម្ព័ន្ធយុវជនអន្តរជាតិ ទៀតថា កម្ពុជាមិនមែនត្រឹមតែគិតគូរលើយុវជនប៉ុណ្ណោះទេ ប៉ុន្ដែកម្ពុជាក៏បានគិតគូរទៅដល់កុមារ និងស្រ្ដីផងដែរ ជាពិសេសគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការជួយដល់ស្រ្ដីមានផ្ទៃពោះ លើការពិនិត្យសុខភាពចំនួន៤ដងដោយិនគិតថ្លៃ និងផ្ដល់ការឧបត្ថម្ភថវិកាបន្ថែម ការជួយឧបត្ថម្ភពេលសម្រាលកូន និងជួយទៅដល់កូនក្រោយពេលសម្រាលរហូតដល់អាយុពីរឆ្នាំបន្ថែមទៀត រួមជាមួយនឹងគោលនយោបាយជាច្រើនទៀតដែលបានដាក់ចេញសម្រាប់ជួយដល់ស្រ្ដី និងកុមារកម្ពុជា។ សម្ដេចតេជោ បានរំលេចថា ធនធានយុវជន គឺជាកត្តានៃការកំណត់ពីការអភិវឌ្ឍនៅក្នុងប្រទេសនីមួយៗ ជាក់ស្ដែងដូចជាប្រទេសកម្ពុជា គឺមិនអាចអភិវឌ្ឍបានឡើយ ប្រសិនបើធនធាន ចំណេះដឹង ឬជំនាញរបស់យុវជនកម្ពុជាខ្សោយ ដូច្នេះទើបរាជរដ្ឋាភិបាលខិតខំប្រឹងប្រែងយកចិត្តទុកដាក់ចំពោះយុវជន។ នៅក្នុងឱកាសនោះសម្ដេចតេជោ ក៏បានបញ្ជាក់ថា សម្ដេចផ្ទាល់ក៏បានផ្ដល់តម្លៃសំខាន់ចំពោះតួនាទីរបស់យុវជនដែរ ហើយសម្ដេចក៏ជាអ្នកដែលបានផ្ដល់ឱកាស និងលុបបំបាត់ដែលើកឡើងថា យុវជននៅក្មេងពេកមិនអាចតែងតាំង ឬផ្ដល់តួនាទី សំខាន់បាន ដោយបានលុបបំបាត់នូវគំនិតនេះ ជាពិសេសនូវទសវត្សរ៍ឆ្នាំ ១៩៨០-១៩៩០ ដែលសម្ដេចបានខិតខំរំដោះប្រទេសជាតិ និងបានក្លាយជាយុវជនដ៏សកម្ម និងក្លាយជារដ្ឋមន្រ្ដីការបរទេសក្នុងវ័យត្រឹមតែ ២៧ឆ្នាំ និងជានាយករដ្ឋមន្រ្ដីក្នុងវ័យ ៣២ឆ្នាំ ដែលលទ្ធផលនេះបានឆ្លុះញ្ចាំងអំពីសារៈសំខាន់របស់យុវជននៅពេលនោះបានកើតមានសម្រាប់ប្រទេសកម្ពុជាដោយមិនមានការរើសអើងពីភាពក្មេងខ្ចីឡើយឱ្យតែមានសមត្ថភាព៕

សម្ដេចតេជោ ហ៊ុន សែន៖ ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ជួយស្វែងរកសន្តិភាព និងការអភិវឌ្ឍ​កម្ពុជា

2025/05/02 12:24:06 pm        177
នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ (NISHIMURA Yasutoshi) សមាជិករដ្ឋសភា និងជាអតីតរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ឧស្សាហក​ម្ម​នៃ​ប្រទេសជប៉ុន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។យោងតាម ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាកិច្ចចាប់ផ្ដើមនៃជំនួបនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅ ដែលឯកឧត្តម បានអញ្ជើញ​មក​កាន់​ប្រទេស​កម្ពុជា ហើយសម្ដេចសង្ឃឹមថា ឯកឧត្តម និងសហការរីស្នាក់​នៅ​ប្រទេស​កម្ពុជា​ប្រកប​ដោយ​ភាពរីករាយ និងបានឃើញពីការរីកចម្រើននៅក្នុងប្រទេសកម្ពុជា។សម្ដេចតេជោ បានរំលេចដែរថា សម្ដេចរីករាយដែលបានជួបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិក​រដ្ឋសភារបស់ជប៉ុនសារជាថ្មីក្រោយពីបានជួបកាលពីឆ្នាំ ២០១៨-២០១៩ កាល​ដែល​ឯកឧត្តម​នៅ​ជានាយករងខុទ្ទកាល័យរបស់អតីតនាយករដ្ឋមន្រ្ដីជប៉ុន ឯកឧត្តម ស៊ីនហ្សូ អាបេ។ សម្ដេចបានចាត់ទុកវត្តមានរបស់ឯកឧត្តមអញ្ជើញមកដល់កម្ពុជាជាថ្មីនេះ ក៏ជាការរួមចំណែក​មួយ​នៃ​ការ​ពង្រឹងមិត្តភាពរវាងកម្ពុជា និងប្រទេសជប៉ុនផងដែរ។នៅក្នុងឱកាសនោះ ឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានថ្លែងអំណរ​គុណ​សម្ដេច​តេជោ ដែលបានស្វាគមន៍ និងផ្ដល់ឱកាសឱ្យឯកឧត្តម និងសហការីបាន​ជួប​សម្ដែង​ការ​គួរ​សម​នៅ​ក្នុង​ឱកាសនេះ។ ឯកឧត្តម ក៏បានរំលេចអំពី​អនុស្សាវរីយ​ដែល​បាន​ជួប​ជាមួយ​សម្ដេច​តេជោ កាលនៅជាអតីតនាយករងខុទ្ទកាល័យរបស់ ឯកឧត្តម ស៊ីនហ្សូ អាបេ កន្លងទៅដែរ។ ឯកឧត្តមបានសម្ដែងនូវក្ដីរីករាយចំពោះក្រោយបានឃើញនូវភាពរីកចម្រើនរបស់កម្ពុជានាពេលកន្លងមក និងបច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្ដេចតេជោ ដែលជាអតីតនាយករដ្ឋមន្រ្ដី និ​ង​បន្ត​ដឹក​នាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឱ្យប្រទេស​កម្ពុជា​កាន់​តែរីក​ចម្រើន​បន្ត​ទៅ​មុខ​ជានិច្ច។ក្នុងឱកាសនោះ ឯកឧត្តម សមាជិករដ្ឋសភារបស់ជប៉ុន ក៏បានរម្លឹកអំពី​អនុស្សាវរីយ​មួយ​ដែលឯ​កឧត្តម​បានមកចូលរួមនៅក្នុងកម្មវិធីប្រជុំនៅខេត្តសៀមរាប ក្នុងឋានៈពេលនោះឯកឧត្តមជា រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុនផងដែរ ដែលបាន​ឃើញ​ពី​ការ​អភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា។ ឯកឧត្តមលើកឡើងថា កូនស្រី និងគ្រួសាររបស់​ឯក​ឧត្តម​បាន​អញ្ជើញ​មក​កម្ពុជា ក៏បានបង្ហាញនូវការរីករាយ សប្បាយចិត្ត និងចាត់ទុកប្រទេស​កម្ពុ​ជា​ជា​ប្រទេស​ទី​ពីរ ដែលបានពេញចិត្ត និងចង់រស់នៅ។ជា​ការឆ្លើយតប សម្ដេចតេជោ បានបង្ហាញការត្រេកអរ ដែលឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន និងក្រុមគ្រួសារ បានពេញចិត្ត និងឃើញនូវ​ផល​នៃ​ផ្លែ​ផ្កា​នៃ​ការ​អភិវឌ្ឍ​របស់កម្ពុជា តាមរយៈការរក្សាបាននូវសន្ដិភាពជាង ២៦ឆ្នាំកន្លងមកនេះ ពោលគឺ​តាំង​ពី​ឆ្នាំ​១៩៩៨ ដែលមកដល់ពេលនេះកម្ពុជាមានសន្ដិភាព និងមានការរីកចម្រើន។សម្ដេចតេជោ ក៏បានបញ្ជាក់ផងដែរថា ការរីកចម្រើន​របស់​កម្ពុជា​ក៏​មិន​អាច​កាត់​ផ្ដាច់​បាន​នូវ​តួនាទី​យ៉ាង​សំខាន់​របស់ជប៉ុន ជាពិសេសបើយើងត្រលប់ទៅក្រោយ គឺការស្វែងរកសន្ដិភាព គឺ​ជប៉ុន​មិន​ត្រឹម​តែ​បាន​ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការអភិវឌ្ឍកម្ពុជានោះទេ ក៏ប៉ុន្ដែពី​អតីត​កាល​ជប៉ុន​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុងការស្វែងរកសន្តិភាព ​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​សន្តិភាពទីក្រុងប៉ារីស ២៣ តុលា ១៩៩១ កន្លងទៅ ដែលជប៉ុនបាន​ចូល​រួម​ចំណែក​ក្នុង​ការ​ពង្រឹង​ និងនាំឱ្យកម្ពុជាមានសន្ដិភាព។ ក្រៅពីនេះ ជប៉ុនបានចូលរួមចំណែកយ៉ាងសកម្ម ក្រោយ​ពី​កម្ពុជា​មាន​សន្ដិភាព ដោយបានជួយស្ដារសេដ្ឋកិច្ច សង្គមកម្ពុជា​ឡើង​វិញ​ក្រោយ​សង្គ្រាម​រ៉ាំ​រ៉ៃ​រាប់​ទសវត្សរ៍​។ សម្ដេចតេជោ បានគត់សម្គាល់ថា កម្ពុជាសម្ដេចបាននូវភាពរីកចម្រើនៅពេលនេះ គឺ​មិន​អាច​កាត់ផ្ដាច់ពីការឧបត្ថម្ភ និងជំនួយនានារបស់រដ្ឋាភិបាល និងប្រជាជនជប៉ុននោះទេ។ក្នុង​ជំនួបនេះដែរ សម្ដេចតេជោ បានលើកឡើងពីការពង្រីកនូវទំនាក់ទំនងជាពិសេស លើ​ការ​ផ្ដល់​ជំនួយ​របស់ជប៉ុនចំពោះកម្ពុជា ដោយសម្ដេចតេជោ បានស្នើឱ្យជប៉ុន​បន្ត​គាំទ្រ​ជួយ​ដល់​កម្ពុជា​បន្ថែម​ទៀត​ ពោលគឺការអភិវឌ្ឍនូវកំពុងផែស្វយ័តក្រុងព្រះសីហនុ ដើម្បីឱ្យកម្ពុជា​មាន​លទ្ធភាព​ទទួល​យក​នូវនាវាគ្រប់ប្រភេទអាចចូលចតក្នុងការដឹកញ្ជូនទំនិញ និងឈានទៅ​កាត់​បន្ថយ​នូវ​ថ្លៃ​ចំណាយ​លើ​ការដឹកញ្ជូនតាមផ្លូវទឹក។ សម្ដេចតេជោ មានប្រសនស៍ថា ប្រសិនបើកម្ពុជា​មិន​មាន​នូវ​កំពង់​ផែទឹកជ្រៅដែលជប៉ុនបានជួយនេះទេ កម្ពុជានឹងមាន​ផល​វិបាក​ដល់​ការ​ដឹក​ជញ្ជូន​លើ​ការ​ដឹក​ទំនិញ​តាមផ្លូវទឹកនេះពុំខានឡើយ ដូច្នេះសម្ដេចតេជោ បានស្នើភាគីជប៉ុនបន្តយកចិត្តទុកដាក់ និង​ជួយ​គាំទ្រលើការភិវឌ្ឍកំពង់ផែទឹកជ្រៅកម្ពុជានេះ។ជាការឆ្លើយ​តបឯកឧត្តម និស៊ិមីរ៉ា យ៉ាសឹតុស៊ិ សមាជិករដ្ឋសភាជប៉ុន បានសន្យាជា​មួយ​សម្ដេច​តេជោ​ថា នឹងខិតខំប្រឹង​ប្រែង​ក្នុង​ការ​ជួយ​ជ្រោម​ជ្រែង​កម្ពុជា​នៅ​ក្នុង​ការ​អភិវឌ្ឍ​កំពង់​ផែ​ស្វយ័ត​ខេត្ត​ព្រះសីហនុ បន្ថែមទៀត ដើម្បីជួយសម្រួលដល់ការដឹកញ្ជូនផ្លូវទឹករបស់កម្ពុជា។ ឯកឧត្តម​ក៏​បា​ន​សន្យា​ថា នឹងខិតខំប្រឹងប្រែងពង្រីកនូវទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសជ​ប៉ុន​ឱ្យកា​ន់​តែ​រឹង​មាំ​បន្ថែមទៀត៕

កម្ពុជាត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការជាមួយអាម៉េរិកនៅថ្ងៃទី១៤-១៥ ឧសភានេះ នៅវ៉ាស៊ីនតោន

2025/05/02 11:30:51 am        202
ក្រុមការងាររបស់រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀង ពាណិជ្ជ​កម្ម​បដិការ​រវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែ​ឧសភា ឆ្នាំ២០២៥នេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើយោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នក​នាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។សេចក្ដីប្រកាសព័ត៌មានរបស់ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានឱ្យដឹងថា នៅព្រឹក​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ២០២៥ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តម ស៊ុន ចាន់ថុល ឧប​នាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម បានដឹកនាំ​ក្រុម​ការងារ​ចំពោះ​កិច្ច​សម្រប​សម្រួល​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម និងវិនិយោគទ្វេភាគី កម្ពុជា-សហរដ្ឋអាមេរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាង​ពាណិជ្ជកម្មសហរដ្ឋអាមេរិក ដឹកនាំដោយ លោកជំទាវ Surah Ellerman អនុ​ប្រធាន​តំណាង​ពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀម​សម្រាប់​ការ​ចរចា​លើ​កិច្ច​ព្រម​ព្រៀង ពាណិជ្ជកម្មបដិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅ​ថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។សូមបញ្ជាក់ថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នឹង​បន្ត​ធ្វើ កិច្ចការងារនេះដោយយកចិត្តទុកដាក់បំផុត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្ដមរដ្ឋមន្ត្រី ជា វ៉ាន់ដេត អញ្ជើញជាចូលរួមកម្មវិធីជាមួយវិស័យឯកជននិងទីភ្នាក់ងារជំនាញនៃប្រទេសម៉ាឡេស៊ី
08/15/2025 10:08 PM
បុរសប៉ាឡេស្ទីនជម្លៀសខ្លួនពិបាកស្វែងរកស្បៀងអាហារសម្រាប់ក្រុមគ្រួសាររបស់លោកនៅតំបន់ហ្កាហ្សា
08/15/2025 08:08 PM
លោក Trump៖ អ៊ុយក្រែន គឺជាអ្នកសម្រេចដោយផ្ទាល់ ជុំវិញការដោះដូរដែនដី
08/15/2025 08:08 PM
អេស្ប៉ាញទទួលបានយន្តហោះទម្លាក់ទឹក Canadair ចំនួន ២គ្រឿងពីបារាំង ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃ
08/15/2025 08:08 PM
នគរបាល៖ មនុស្ស ២នាក់ រងរបួសនៅក្នុងហេតុការណ៍បាញ់ប្រហារ ក្បែរវិហារឥស្លាម នៅស៊ុយអែត
08/15/2025 08:08 PM
ជនប៉ាឡេស្ទីននាំគ្នាប្រញាញចំណីអាហារនៅផ្ទះបាយស៊ុបនៅទីក្រុងហ្កាហ្សា ខណៈវិបត្តិអត់ឃ្លាននៅតែបន្ត
08/15/2025 08:08 PM
ក្នុងជំនួបរវាងឯកឧត្តម Wang Yi រដ្ឋមន្រ្ដីការបរទេសកម្ពុជា និងថៃ, ភាគីទាំងបីសម្រេចបានកុងសុងស៊ីសចំនួន៥ចំណុច
08/15/2025 08:08 PM
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់មន្ត្រីចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនក្រុមគ្រួសាររបស់វីរៈយុទ្ធជន ៦រូប រស់នៅខេត្តសៀមរាប ដែលត្រូវបានចាប់ខ្លួនក្រោយមានបទឈប់បាញ់​
08/15/2025 08:08 PM
រដ្ឋមន្ត្រីអ៊ីស្រាអែលស្តាំនិយមជ្រុលបង្កឲ្យមានការភ្ញាក់ផ្អើល ដោយទៅសួរសុខទុក្ខមេដឹកនាំប៉ាឡេស្ទីន នៅពន្ធនាគារ
08/15/2025 08:08 PM
លោក Prabowo៖ ថវិកាឆ្នាំ២០២៦ របស់ឥណ្ឌូនេស៊ី ត្រូវបានរៀបចំឡើង ដើម្បីធ្វើឲ្យប្រទេសរឹងមាំ
08/15/2025 08:08 PM