គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់ ក្រោយការអះអាងពីការជោគជ័យនៃការបាញ់មីស៊ីលបំពាក់ក្បាល

2024/07/01 08:36:30 am        148
នៅថ្ងៃចន្ទ ១ កក្កដា នេះ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងពីរគ្រាប់ ដោយយោធាកូរ៉េខាងត្បូងបានបញ្ជាក់ថា ជាការសាកល្បងអាវុធចុងក្រោយពីសំណាក់ក្រុងព្យុងយ៉ាង ដែលបានធ្វើឱ្យទំនាក់ទំនងជាមួយទីក្រុងសេអ៊ូលកាន់តែយ៉ាប់យ៉ឺន។នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង (JCS) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលផ្លោងរយៈចម្ងាយខ្លី មួយត្រូវបានបាញ់បង្ហោះនៅព្រឹកព្រលឹមថ្ងៃចន្ទនេះ។ ប្រហែល ១០ នាទីក្រោយមកមីស៊ីលទីពីរដែលមិនទាន់ស្គាល់អត្តសញ្ញាណ ត្រូវបានប្រទះឃើញ។នាយសេនាធិការចម្រុះយោធាកូរ៉េខាងត្បូង បាននិយាយថា យោធារបស់យើងបានពង្រឹងការឃ្លាំមើល និងការត្រៀមយ៉ាងប្រុងប្រយ័ត្នសម្រាប់ការបាញ់បន្ថែមទៀត ដោយបន្ថែមថាខ្លួនបានចែករំលែកព័ត៌មានអំពីឧបទ្ទវហេតុជាមួយសហរដ្ឋអាមេរិក និងជប៉ុន។ទីភ្នាក់ងារសារព័ត៌មានកណ្ដាលផ្លូវការរបស់កូរ៉េខាងជើង (KCNA) មិនបានផ្តល់ការបញ្ជាក់ភ្លាមៗអំពីការបាញ់នោះទេ។កាលពីសប្តាហ៍មុន កូរ៉េខាងជើងបានអះអាងថាបានបាញ់សាកល្បងដោយជោគជ័យនូវ មីស៊ីលបំពាក់ក្បាលគ្រាប់ជាច្រើន ប៉ុន្តែកូរ៉េខាងត្បូងបាននិយាយថា ការបាញ់បង្ហោះកាលពីថ្ងៃពុធសប្ដាហ៍មុនត្រូវបានបញ្ចប់ដោយការផ្ទុះនៅកណ្តាលអាកាស។ទំនាក់ទំនងរវាងកូរ៉េទាំងពីរគឺស្ថិតនៅចំណុចទាបបំផុតមួយក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយទីក្រុងព្យុងយ៉ាងបានបង្កើនការសាកល្បងអាវុធ ខណៈ មានការទម្លាក់សំរាមជាបន្តបន្ទាប់ដោយប្រើបាឡុងក្នុងទឹកដីកូរ៉េខាងត្បូង។ការបាញ់មីស៊ីលថ្មីនេះកើតមានឡើង ខណៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បាននិយាយកាលពីថ្ងៃអាទិត្យ ៣០ មិថុនានេះថា កូរ៉េខាងជើង បានរិះគន់យ៉ាងខ្លាំងលើសមយុទ្ធយោធារួមគ្នាដោយកូរ៉េខាងត្បូង ជប៉ុន និងសហរដ្ឋអាមេរិកដែលបានធ្វើឡើងក្នុងខែនេះ ដោយនិយាយថា សមយុទ្ធបែបនេះបង្ហាញពីទំនាក់ទំនងក្នុងចំណោមប្រទេសទាំងបីនេះ បានវិវត្តទៅជា ដៃជើងសម្ព័ន្ធយោធា ណាតូ នៅទ្វីបអាស៊ី៕

ទិវាមច្ឆជាតិនាថ្ងៃទី១កក្កដានេះ សម្តេចធិបតីនឹងអញ្ជើញលែងកូនត្រី១.៥លានក្បាល នៅខេត្តកំពង់ចាម

2024/07/01 07:33:27 am        215
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤នេះអញ្ជើញជាអធិបតីភាពប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ១កក្កដា លើកទី១៩ ហើយជាមួយនឹងការប្រារព្ធនូវពិធីនេះ សម្តេចនឹងមានការលែងកូនត្រី ១.៥លានក្បាលចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដ៏ធំ ស្ថិតក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាមផងដែរ។ចាប់តាំងពីឆ្នាំ២០០៣មក ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានធ្វើការប្រារព្ធទិវាមច្ឆជាតិ ១កក្កដា ដើម្បីផ្សព្វផ្សាយទិវាមច្ឆជាតិ១កក្កដា និងបំផុសស្មារតីឱ្យប្រជាពលរដ្ឋនៅទូទាំងប្រទេសចូលរួមអភិរក្ស និងអភិវឌ្ឍធនធានជលផល ប្រកបដោយនិរន្តរភាព សំដៅបង្កើនផលស្តុកមច្ឆជាតិ បំពេញសេចក្តីត្រូវការអាហារមូលដ្ឋានប្រចាំថ្ងៃធានាសន្តិសុខស្បៀង និងជួយទ្រទ្រង់ជីវភាពប្រជាពលរដ្ឋជាដើម។ ជារៀងរាល់ឆ្នាំ ត្រីមេពូជ កូនត្រី និងវារីសត្វពូជក្នុងស្រុកប្រមាណ ៥លានក្បាល ត្រូវបានលែងចូលទៅក្នុងដែនទឹកធម្មជាតិ។សម្រាប់ឆ្នាំ២០២៤នេះ ក្រសួងកសិកម្មរៀបចំទិវាមច្ឆជាតិ ១ កក្កដា លើកទី១៩ នៅទីតាំងបឹងធំ ក្នុងភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ក្នុងនោះត្រីមេពូជ កូនត្រី និងវារីសត្វសរុបជាង២០ប្រភេទ ចំនួនប្រមាណ ១.៥លានក្បាល ដូចជាត្រីប្រា ត្រីពោ ត្រីឆ្ពិន ត្រីកាហែ ត្រីគល់រាំង បង្កងទឹកសាប អណ្តើក កន្ធាយ និងប្រភេទត្រីជាច្រើនទៀតជាដើម៕អត្ថបទបាន ចក់

ប្រមុខណាតូ៖ ការគាំទ្រសព្វាវុធរបស់កូរ៉េខាងត្បូង សម្រាប់អ៊ុយក្រែន ខុសពីការផ្គត់ផ្គង់អាវុធរបស់កូរ៉េខាងជើងដល់រុស្ស៊ី

2024/06/28 02:36:03 pm        211
ប្រមុខនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាង(ណាតូ) បាននិយាយថា ការគាំទ្រអាវុធដ៏សំខាន់របស់កូរ៉េខាងត្បូងសម្រាប់អ៊ុយក្រែន មិនគួរត្រូវបានមើលឃើញថា មានលក្ខណៈដូចគ្នានឹងការបញ្ជូនអាវុធរបស់កូរ៉េខាងជើង ទៅឲ្យប្រទេសរុស្ស៊ីដែលពាក់ព័ន្ធនឹងស្ថានភាពខុសច្បាប់នៃការឈ្លានពានរបស់រុស្ស៊ីនោះទេ។ អគ្គលេខាធិការអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) ក៏បាននិយាយផងដែរថា អង្គការណាតូ នឹងស្វាគមន៍ «ការគាំទ្រដ៏សំខាន់ណាមួយ» ពីកូរ៉េខាងត្បូង ដើម្បីជួយអ៊ុយក្រែន ក្នុងការប្រយុទ្ធប្រឆាំងនឹងរុស្ស៊ី ដោយចង្អុលបង្ហាញថា បញ្ហាដូចជាការគំរាមកំហែងរបស់កូរ៉េខាងជើង និងសង្រ្គាមនៅអ៊ុយក្រែន បញ្ជាក់ថា ការធានាសន្តិសុខ គឺពិតជាចំបាច់ណាស់។ លោក ស្តូលថិនប៊ឺក បានថ្លែងនៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មាន Yonhap នៅទីក្រុងប្រ៊ុចសែល កាលពីថ្ងៃព្រហស្បតិ៍ថា៖«យើងមិនគួរមានសមភាពផ្នែកសីលធម៌ណាមួយរវាងការគាំទ្ររបស់កូរ៉េខាងជើងចំពោះប្រទេសរុស្ស៊ី និងការគាំទ្រដ៏មានសក្តានុពលពីកូរ៉េខាងត្បូងដល់អ៊ុយក្រែននោះទេ ដោយសារនេះ គឺជាសង្គ្រាមឈ្លានពាន»។លោក បាននិយាយថា៖«ប្រទេសរុស្ស៊ី បានបំពានច្បាប់ វាយប្រហារប្រទេសជិតខាង ដូច្នេះការគាំទ្រចំពោះសង្គ្រាមខុសច្បាប់របស់រុស្ស៊ី គឺខុសច្បាប់។ ការគាំទ្រដល់អ៊ុយក្រែន ការការពារខ្លួន គឺស្របច្បាប់។ លក្ខខណ្ឌនេះ មានចែងនៅក្នុងធម្មនុញ្ញអង្គការសហប្រជាជាតិ»។លោក ស្តូលថិនប៊ឺក ក៏បានបញ្ជាក់ដែរថា៖ «ការប៉ុនប៉ងណាមួយ ដើម្បីធ្វើឲ្យការគាំទ្រដល់រុស្ស៊ីស្នើគ្នាជាមួយការគាំទ្រអ៊ុយក្រែន គឺខុសទាំងស្រុង»។

សារព័ត៌មានNBC៖ អាមេរិក ត្រៀមជម្លៀសពលរដ្ឋរបស់ខ្លួន ចេញពីប្រទេសលីបង់

2024/06/28 02:32:22 pm        135
សារព័ត៌មាន NBC បានរាយការណ៍ដោយដកស្រង់ប្រភពមួយចំនួនថា ក្រសួងការពារជាតិសហរដ្ឋ អាមេរិក កំពុងឲ្យកងកម្លាំងរបស់ខ្លួនចល័តចូលខិតទៅជិតព្រំដែនអ៊ីស្រាអែល-លីបង់ ដើម្បីជម្លៀសពលរដ្ឋរបស់ខ្លួនចេញពីប្រទេសលីបង់ភ្លាមៗ ប្រសិនបើចាំបាច់។យោងតាមរបាយការណ៍ ទីក្រុងវ៉ាស៊ីនតោន បារម្ភថា អ៊ីស្រាអែល អាចនឹងចាប់ផ្តើមប្រតិបត្តិការជើងគោកនៅប្រទេសលីបង់ ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។កាលពីថ្ងៃពុធ នាវាវាយប្រហារពហុបំណង USS Wasp របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក និងអង្គភាពបេសកកម្មដែនសមុទ្រទី២៤ ត្រូវបានដាក់ពង្រាយឡើងវិញ ទៅកាន់សមុទ្រមេឌីទែរ៉ាណេ។ លើសពីនេះទៅទៀតនោះ នាវា USS Oak Hill ក៏បានចូលនៅក្នុងតំបន់នេះដែរ។ ក្រៅពីនេះ មន្ត្រីអាមេរិក នៅតែទាក់ទងជាមួយសម្ព័ន្ធមិត្ត ដើម្បីសម្របសម្រួលការជម្លៀសរួមគ្នា ប្រសិនបើចាំបាច់នោះ។គួរបញ្ជាក់ផងដែរថា មានការរាយការណ៍មុននេះថា កងទ័ពអ៊ីស្រាអែល បានអនុម័តផែនការប្រតិបត្តិការមួយសម្រាប់ការវាយលុកនៅក្នុងប្រទេសលីបង់ នៅពាក់កណ្តាលខែមិថុនា។ បន្ទាប់ពីប្រតិបត្តិការប្រឆាំងនឹងចលនាបដិវត្តន៍ ប៉ាឡេស្ទីនហាម៉ាស នៅតំបន់ហ្កាហ្សាស្ទ្រីប អាជ្ញាធររបស់ប្រទេសរំពឹងថា នឹងវាយប្រហារក្នុងពេលដំណាលគ្នាជាមួយក្រុមហេសបូឡានៅប្រទេសលីបង់។ ក្រុមហេសបូឡា ដូចជាក្រុមហាម៉ាស ប្រឆាំងអ៊ីស្រាអែល ហើយតែងតែបាញ់ផ្តោងចូលទឹកដីរបស់ប្រទេសនេះ ពីភាគខាងជើង។

ក្រុមប្រឹក្សាUN បន្តរបបទណ្ឌកម្មថ្មី លើសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ

2024/06/28 02:19:09 pm        67
ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចបន្តរបបទណ្ឌកម្មថ្មី ចំពោះសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) រហូតដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៥ និងអាណត្តិនៃក្រុមអ្នកជំនាញផ្នែកឆ្លើយឆ្លង នឹងបន្តរហូតដល់ថ្ងៃទី ១ ខែសីហា ឆ្នាំ២០២៥។ក្រុមប្រឹក្សា បានអនុម័តជាឯកច្ឆ័ន្ទនូវសេចក្តីសម្រេចលេខ២៧៣៨ ដែលបានសម្រេចបន្តថ្មីវិធានការទាក់ទងទៅនឹងអាវុធ ហិរញ្ញវត្ថុ និងការធ្វើដំណើរទៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ រហូតដល់ថ្ងៃទី ១ ខែកក្កដា ឆ្នាំ២០២៥។ក្រុមប្រឹក្សា ក៏បានបន្តថ្មី ពីការបញ្ជាក់ឡើងវិញកាលពីមុនរបស់ខ្លួន នូវវិធានការដាក់លើសព្វាវុធ លែងឲ្យអនុវត្តការផ្គត់ផ្គង់ ការលក់ ឬការផ្ទេរសព្វាវុធ និងសម្ភារៈដែលពាក់ព័ន្ធ ការផ្តល់ជំនួយណាមួយ ឬការបណ្តុះបណ្តាលទាក់ទងទៅនឹងសកម្មភាពយោធាដល់រដ្ឋាភិបាលកុងហ្គោ។ ក្រុមប្រឹក្សា បានស្នើសុំបន្ថែមទៀតដល់អគ្គលេខាធិការអង្គការសហប្រជាជាតិ ឱ្យចាត់វិធានការរដ្ឋបាលដែលចាំបាច់ ដើម្បីបង្កើតក្រុមអ្នកជំនាញឡើងវិញ ហើយបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការធានាបានសុវត្ថិភាព និងសន្តិសុខនៃសមាជិករបស់ខ្លួន ហើយក៏បានស្នើសុំ ឲ្យក្រុមអ្នកជំនាញផ្តល់ដល់ក្រុមប្រឹក្សាសន្តិសុខ នូវរបាយការណ៍ពាក់កណ្តាលអាណត្តិ មិនឲ្យហួសពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤ និងរបាយការណ៍ចុងក្រោយ មិនហួសពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។សេចក្តីសម្រេច ក៏បានរំលឹកពីការប្តេជ្ញាចិត្តរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិថា នឹងធ្វើអ្វីៗគ្រប់យ៉ាងដែលអាចធ្វើទៅបាន ដើម្បីធានាបានថា អ្នកប្រព្រឹត្តការសម្លាប់សមាជិកក្រុមអ្នកជំនាញចំនួនពីរនាក់ និងជនជាតិកុងហ្គោបួននាក់ដែលអមដំណើរពួកគេ ត្រូវបាននាំមកកាត់ទោស ហើយបានបញ្ជាក់ពីសារៈសំខាន់ នៃការដាក់ពង្រាយដែលនៅតែបន្ត នៃយន្តការតាមដាន សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដើម្បីជួយដល់ការស៊ើបអង្កេតជាតិ។

ការធ្វើមិនបានល្អរបស់លោក Biden ក្នុងពេលជជែកដេញដោល ធ្វើឱ្យបក្សប្រជាធិបតេយ្យ ព្រួយបារម្ភ

2024/06/28 02:15:58 pm        149
ការធ្វើមិនបានល្អរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ប្រឆាំងនឹងគូប្រជែងលោក ដូណាល់ ត្រាំ (Donald Trump) កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានធ្វើឱ្យគណបក្សប្រជាធិបតេយ្យមានភាពច្របូកច្របល់ និងបានជំរុញឱ្យក្រុមអ្នកយុទ្ធសាស្រ្តមួយចំនួនចោទសួរថាតើគណបក្សរបស់ពួកគេគួរតែចាត់វិធានការដែលមិនធ្លាប់មានពីមុនមក គឺរើសអ្នកជំនួសលោកជាបេក្ខជនប្រធានាធិបតីរបស់ពួកគេ ឬទេ។អ្នកគាំទ្រលោក បៃដិន សង្ឃឹមថាការជជែកដេញដោលនៅយប់ថ្ងៃព្រហស្បតិ៍នេះ នឹងបំបាត់ការព្រួយបារម្ភដែលថាមេដឹកនាំវ័យ ៨១ ឆ្នាំរូបនេះចំណាស់ពេកក្នុងការកាន់អាណត្តិមួយទៀត ប៉ុន្តែការប៉ះទង្គិចគ្នាក្នុងការជជែកដេញដោលរយៈពេល ៩០ នាទីនោះ ហាក់ដូចជាបង្ហាញភាពផ្ទុយពីនេះ។ ទាំងលោក បៃដិន និងលោក ត្រាំ បានប្រឈមនឹងការព្រួយបារម្ភអំពីវ័យចំណាស់ និងកាយសម្បទារបស់ពួកគេនៅក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប៉ុន្តែបញ្ហានោះបានដាក់បន្ទុកយ៉ាងធ្ងន់ទៅលើលោក បៃដិន។ ឥឡូវនេះ តិចជាងប្រាំខែមុនពេលការបោះឆ្នោតអាមេរិក អ្នកយុទ្ធសាស្រ្តបក្សប្រជាធិបតេយ្យ និងអ្នករៃអង្គាសប្រាក់មួយចំនួនកំពុងចោទសួរជាឯកជនថា តើប្រធានាធិបតីរូបនេះគួរតែត្រូវបានជំនួសឬទេ។ក្នុងសំឡេងដ៏ស្អករបស់ខ្លួននៅក្នុងអ្វីដែលមន្រ្តីសេតវិមានបានប្រាប់អ្នកយកព័ត៌មានថាមានភាពត្រជាក់ លោក បៃដិន បានប្រញាប់ប្រញាល់រំលងចំណុចនិយាយខ្លះរបស់ខ្លួននៅលើវេទិកា ដោយបានរអាក់រអួលខ្លាំងលើចម្លើយមួយចំនួន។ នៅដើមដំបូងនៃការជជែកដេញដោល លោក បៃដិន បានផ្អាកនៅពេលដែលលោកកំពុងរកនឹកប្រធានបទនិយាយអំពីវិស័យថែទាំសុខភាព និងកំណែទម្រង់ពន្ធ ហើយហាក់ដូចជាភ្លេចភ្លាំងបាត់បង់ការគិតរបស់ខ្លួន៕

បក្សកុម្មុយនិស្តចិន បណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិពីររូបចេញពីបក្ស ជុំវិញអំពើពុករលួយ

2024/06/28 02:07:13 pm        95
ទីភ្នាក់ងារសារព័ត៌មានរដ្ឋស៊ីនហួ (Xinhua) បានរាយការណ៍ថា គណបក្សកុម្មុយនិស្តចិន កាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) បានបណ្តេញអតីតរដ្ឋមន្ត្រីការពារជាតិ លោក លី សាងហ្វ៊ូ (Li Shangfu) និងអ្នកកាន់តំណែងមុនគឺលោក វ៉ី ហ្វឹងហឺ (Wei Fenghe) ពីបទ «បំពានវិន័យយ៉ាងធ្ងន់ធ្ងរ» ដែលជាឃ្លាប្រើជំនួសអំពើពុករលួយ។របាយការណ៍បាននិយាយដោយដកស្រង់គណៈកម្មាធិការមជ្ឈិមដែលបញ្ជាឱ្យស៊ើបអង្កេតថា លោក លី ត្រូវបានគេសង្ស័យថាបានទទួល «ចំនួនលុយដ៏ច្រើន» ក្នុងការសូកប៉ាន់ ក៏ដូចជាបានសូកប៉ាន់អ្នកដទៃ ហើយការស៊ើបអង្កេតបានរកឃើញថា លោក «មិនបានបំពេញទំនួលខុសត្រូវផ្នែកនយោបាយ» និង «កេងផលប្រយោជន៍បុគ្គលិកសម្រាប់ខ្លួនឯង និងអ្នកដទៃ»។លោក លី ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីការពារជាតិ យ៉ាងអាថ៌កំបាំងដោយគ្មានការពន្យល់កាលពីខែតុលា ឆ្នាំមុន បន្ទាប់ពីបាត់ខ្លួនអស់រយៈពេលពីរខែ។ នេះជាលើកទីមួយហើយ ដែលប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់ថា លោក លី ស្ថិតនៅក្រោមការស៊ើបអង្កេត ក៏ដូចជាព័ត៌មានលម្អិតអំពីលក្ខណៈនៃបទល្មើសរបស់លោក។ជាមួយគ្នានេះ លោក វ៉ី ហ្វឹងហឺ ដែលជាអ្នកកាន់តំណែងពីមុនរបស់លោក លី ក៏បានបាត់ខ្លួនពីទិដ្ឋភាពសាធារណៈចាប់តាំងពីលោកត្រូវបានជំនួសកាលពីខែមីនា ឆ្នាំមុន ក្នុងអំឡុងពេលការរុះរើគណៈរដ្ឋមន្ត្រីដែលបានគ្រោងទុក។ សារព័ត៌មានស៊ីនហួ បានរាយការណ៍ថា ការស៊ើបអង្កេតមួយដែលបានបើកដំណើរការលើលោក វ៉ី កាលពីខែកញ្ញា ឆ្នាំមុន បានរកឃើញថាលោកបានទទួលយក «ប្រាក់ក្នុងចំនួនដ៏ច្រើន និងវត្ថុមានតម្លៃ» នៅក្នុងសំណូក និង «បានជួយអ្នកដទៃឱ្យទទួលបានអត្ថប្រយោជន៍មិនសមរម្យនៅក្នុងការរៀបចំជួរបុគ្គលិក»។ របាយការណ៍បានបន្ថែមថា មន្ត្រីទាំងពីររូបនេះក៏ត្រូវបានរកឃើញថាបានប្រព្រឹត្តការរំលោភបំពានមិនជាក់លាក់ផ្សេងទៀតដែរ បុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕

លោក Biden និងលោក Trump ប៉ះទង្គិចគ្នាលើគោលនយោបាយការបរទេសជុំវិញសង្រ្គាមអ៊ុយក្រែន

2024/06/28 02:02:48 pm        139
ឈ្មោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ត្រូវបានលោកឡើងដោយលោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) និងគូប្រជែងលោក ដូណាល់ ត្រាំ (Donald Trump) ចំនួនរាប់សិបដងក្នុងអំឡុងការជជែកដេញដោលបេក្ខជនប្រធានាធិបតីអាមេរិក ក្នុងរយៈពេលមួយម៉ោងកន្លះកាលពីថ្ងៃព្រហស្បតិ៍ (២៧ មិថុនា) ខណៈដែលអ្នកទាំងពីរកំពុងប្រជែងគ្នាដើម្បីបង្ហាញថាអ្នកណាខ្លាំងជាង លើគោលនយោបាយការបរទេស។លោក ត្រាំ បាននិយាយអំពីលោក បៃដិន ដោយចាប់ផ្តើមការប៉ះទង្គិចគ្នាជាបន្តបន្ទាប់រវាងបេក្ខជនទាំងពីរជុំវិញសង្គ្រាមនៅអ៊ុយក្រែនថា «ប្រសិនបើយើងមានប្រធានាធិបតីពិតប្រាកដមួយរូប ដែលត្រូវបានគោរពដោយលោក ពូទីន នោះលោកប្រហែលជាមិនឈ្លានពានអ៊ុយក្រែនទេ»។លោក បៃដិន បានតបទៅលោក ត្រាំ ថា «អញ្ជើញចុះ! ទុកឱ្យលោក ពូទីន ចូលទៅគ្រប់គ្រងអ៊ុយក្រែន រួចបន្តទៅកាន់ប៉ូឡូញ និងកន្លែងផ្សេងទៀតចុះ ហើយចាំមើលថាមានអ្វីកើតឡើង។ លោក ត្រាំ មិនដឹងទេថាខ្លួនកំពុងនិយាយផ្ដេសផ្ដាសប៉ុណ្ណា»។របៀបបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន ការជជែកដេញដោលលើការគាំទ្ររបស់សហរដ្ឋអាមេរិក ចំពោះអង្គការណាតូ និងថាតើបណ្តាប្រទេសនៅអឺរ៉ុប កំពុងរួមចំណែកគ្រប់គ្រាន់ដល់កិច្ចខិតខំប្រឹងប្រែងប្រឆាំងនឹងប្រតិបត្តិការយោធារុស្ស៊ី ដែរឬទេ បានគ្របដណ្តប់យ៉ាងក្ដៅគគុកលើការពិភាក្សាលើជម្លោះ។ ចំណែកលោក ពូទីន ធ្លាប់បានបង្ហាញការព្រងើយកន្តើយរបស់ខ្លួនចំពោះលទ្ធផលនៃការបោះឆ្នោតអាមេរិក ដោយនិយាយកាលពីខែមុនថា លោកមិនខ្វល់ឡើយថាអ្នកណានឹងឈ្នះ។នៅពេលដែលពលរដ្ឋអាមេរិកទៅបោះឆ្នោតនៅថ្ងៃទី០៥ ខែវិច្ឆិកា មនុស្សជាច្រើននឹងថ្លឹងថ្លែងលើបញ្ហាគោលនយោបាយការបរទេសដូចជាបញ្ហាអ៊ុយក្រែន និងអ៊ីស្រាអែល ប្រឆាំងនឹងក្តីកង្វល់ដែលនៅជិតខ្លួនដូចជាបញ្ហាអន្តោប្រវេសន៍ ការរំលូតកូន និងសេដ្ឋកិច្ចជាដើម៕

បក្សនយោបាយនានាស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព

2024/06/28 01:59:35 pm        117
គណបក្សនយោបាយនានា ស្ងើចសរសើរពីការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា និងមានសាមគ្គីភាព ទើបធ្វើឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងពិតប្រាកដ។ថ្លែងប្រាប់ BTV នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ស្របពេល​គណបក្ស​ប្រជាជន​កម្ពុជា​អបអរ​សាទ​រ​ខួបលើកទី៧៣នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា បណ្តាមេដឹកនាំគណបក្សនយោបាយ បានចូលរួមបង្ហាញការអបអរសាទរជាមួយនឹងការតស៊ូ និង​ឆន្ទៈ​មុះមុត​របស់​ថ្នាក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ដែលបានពុះពារគ្រប់ឧបសគ្គដ៏វែងឆ្ងាយក្នុងការសង្គ្រោះ និងកសាងកម្ពុជា​ពី​បាត​ដៃ​ទទេ ពោលពីប្រទេសដែលធ្លាប់ធ្លាក់ក្នុងភ្លើងសង្គ្រាមមកជាប្រទេសមានកិត្យានុភាព និង​រីក​ចម្រើន​ទាំង​ក្នុងតំបន់ និងអន្តរជាតិ។ លោក អ៊ុន វិសិទ្ធគុន ប្រធានគណបក្សកម្លាំងប្រជាធិបតេយ្យ លើកឡើងថា គណបក្សប្រជាជន​មាន​ឆន្ទៈ​ស្រលាញ់ជាតិ និងប្រជាជន ជាង៤៥ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជាបានស្វាគមន៍ និង​បើកចំហរភាពស្និទ្ធស្នាលជាមួយ​អ្នក​នយោបាយ​គ្រប់​និន្នាការ​ក្នុង​ស្មារតី​បន្ត​ដឹកនាំ​កម្ពុជា​ឱ្យ​មាន​សន្ដិភាព និងស្ថិរភាពតទៅមុខទៀត។ជាមួយគ្នាលោក អ៊ុន ជឹម ប្រធានគណបក្សឯកភាពជាតិខ្មែរ បានស្ងើច​សរសើរ​ចំពោះ​គុណ​បំណាច់​របស់​គណបក្សប្រជាជនកម្ពុជាជួយប្រជាជនផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និង​បន្តដឹកនាំមាគ៌ាពីប្រទេសក្សត់ខ្សោយទាំងសេដ្ឋកិច្ចរហូតនាំមកនូវលទ្ធិប្រជាធិបតេយ្យ សេរី ពហុ​បក្សពិតប្រាកដ។ ទន្ទឹមគ្នានេះ លោក ហួត សុខដុម ប្រធានគណបក្សនគរប្រជាធិបតេយ្យ លើកឡើងដែរថា គណបក្ស​ប្រជាជនកម្ពុជាបានបង្កើតចលនាមហាជន និងតែងតែលើកស្ទួយលទ្ធិប្រជាធិបតេយ្យ ដោយ​មិន​ប្រកាន់និន្នការ ក្នុងន័យសាមគ្គីភាព និងរួបរួមគ្នាជាខ្មែរតែមួយ ដើម្បីធានា​ឱ្យ​សង្គម​ជាតិ​រុង​រឿង​ជា​និរន្ត។សូមជម្រាបថា ក្រៅពីរយៈពេល៧៣ឆ្នាំនៃការកកើតគណបក្សប្រជាជនកម្ពុជា ក្នុង​នោះ​រយៈពេល​៤៥​ឆ្នាំ​គណបក្សដ៏មានវ័យចំណាស់ និងរឹងមាំមួយ​នេះបាន​នាំ​ឱ្យកម្ពុជា​ឆ្លង​ផុត​ដំណាក់​កាល​ដ៏​ឃោឃៅ​គឺ​របបប្រល័យពូជសាសន៍ ប៉ុល ពត ដែលជួយសង្គ្រោះជីវិតប្រជាជនជាច្រើនលាននាក់ រហូត​នាំឱ្យកម្ពុជាមានសន្តិភាព ស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចតាមរយៈនយោបាយឈ្នះ ឈ្នះ ដែលមានប្រតិបត្តិករមគ្គុទេសឯក សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាច្រើនរូបទៀត៕អត្ថបទ សេក ឧត្តម 

ប្រធានាធិបតីចិន លោក Xi ជំរុញឱ្យបង្កើនភាពជិតស្និទ្ធ ស្របពេលជម្លោះពាណិជ្ជកម្ម និងការទូត

2024/06/28 01:57:25 pm        55
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) នៅថ្ងៃសុក្រ (២៨ មិថុនា) នេះ បានអំពាវនាវឱ្យមានការកសាង «ស្ពានចម្លង» និងបង្កើនភាពជិតស្និទ្ធនៅក្នុងសេដ្ឋកិច្ចពិភពលោក ខណៈដែលទីក្រុងប៉េកាំង កំពុងដោះស្រាយជម្លោះសេដ្ឋកិច្ច និងសន្តិសុខជាមួយប្រទេសជិតខាង ព្រមទាំងដៃគូពាណិជ្ជកម្មជុំវិញពិភពលោក។ប្រទេសចិន នឹងមិនចាកចេញពីផ្លូវនៃការអភិវឌ្ឍន៍ដោយសន្តិវិធីនោះទេ នេះបើតាមលោក ស៊ី បានលើកឡើងនៅក្នុងសន្និសីទមួយដែលរំលឹកដល់គោលការណ៍ណែនាំរបស់ប្រទេសចិន សម្រាប់កិច្ចការបរទេសដែលបានបង្កើតជាលើកដំបូងកាលពី ៧០ ឆ្នាំមុន។លោក ស៊ី បានប្រាប់អ្នកចូលរួមសន្និសីទ ដែលរួមមានអតីតប្រធានាធិបតីមីយ៉ាន់ម៉ា លោក ថេន សេន (Thein Sein) និងអតីតអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក នុង ឌុកម៉ាញ់ (Nong Duc Manh) ថា ប្រទេសចិន នឹងមិនក្លាយជា «រដ្ឋដ៏រឹងមាំ» ដែលព្យាយាមគ្របដណ្ដប់សង្កត់សង្កិនលើប្រទេសដទៃនោះទេ។ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៥០ មក បក្សកុម្មុយនិស្តដែលកំពុងកាន់អំណាចរបស់ប្រទេសចិន បានចាកចេញពីការមិនទទួលស្គាល់ដោយអង្គការសហប្រជាជាតិ ទៅជាប្រទេសមានឥទ្ធិពលការទូតដ៏ធំបំផុតនៅក្នុងពិភពលោក និងជាមហាអំណាចលើសេដ្ឋកិច្ចធំបំផុតទីពីរ។ ឥឡូវនេះទីក្រុងប៉េកាំង បង្ហាញការចង់បានមួយដែលឱ្យរដ្ឋផ្សេងទៀតមើលឃើញថាខ្លួនមានឥទ្ធិពលលើសលប់ខ្លាំងខាងការទូត ទោះបីជាប្រទេសមួយចំនួនចោទប្រកាន់ដោយមិនសមហេតុផលថាចិនមានការបង្ខិតបង្ខំផ្នែកសេដ្ឋកិច្ច និងការប្រកួតប្រជែងមិនយុត្តិធម៌ក៏ដោយ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ពលករ និងសហគមន៍ខ្មែរជាង ៤០០០នាក់នៅក្នុងក្រុងក្វាងជូនៃប្រទេសកូរ៉េខាងត្បូង ប្រារព្ធកម្មវិធីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
04/05/2026 08:04 PM
មន្ត្រីនគរបាលព្រំដែនខេត្តកោះកុង ដែលបាញ់មនុស្សស្លាប់ចូលសារភាពហើយ
04/05/2026 06:04 PM
ក្រុមហេសបូឡា អះអាងថា ខ្លួនបានវាយប្រហារនាវាចម្បាំងអ៊ីស្រាអែលដោយមីស៊ីលតម្រង់គោលដៅ
04/05/2026 05:04 PM
អាជ្ញាធរខេត្តព្រះសីហនុបើកប្រតិបត្តិការបង្ក្រាប online scam មួយកន្លែងឃាត់ខ្លួនជនបរទេស១២១នាក់
04/05/2026 05:04 PM
អាជ្ញាធរអាមេរិកចាប់ខ្លួនសាច់ញាតិរបស់អតីតមេបញ្ជាការយោធាអ៊ីរ៉ង់ ដែលរស់នៅក្រុង Los Angeles
04/05/2026 05:04 PM
មន្ត្រី៖ ភ្លៀង និងព្យុះ សម្លាប់មនុស្សយ៉ាងតិច ១២១នាក់ នៅអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន រយៈពេល ២សប្តាហ៍
04/05/2026 05:04 PM
ស្ថាប័នការពារជនស៊ីវិល នៅហ្កាហ្សា ឲ្យដឹងថា ការវាយប្រហាររបស់អ៊ីស្រាអែល សម្លាប់មនុស្ស ៤នាក់
04/05/2026 05:04 PM
របាយការណ៍៖ អ៊ីរ៉ង់អនុម័តឲ្យការធ្វើដំណើរមនុស្សធម៌ ឆ្លងកាត់ច្រកសមុទ្រ Hormuz
04/05/2026 04:04 PM
អ៊ុយក្រែនរំពឹងថា បេសកជនជាន់ខ្ពស់អាមេរិក នឹងមានវត្តមាននៅទីក្រុងគីវ ដើម្បីចាប់ផ្តើមការចរចាឡើងវិញ
04/05/2026 03:04 PM
អ៊ីរ៉ង់៖ «វត្ថុហោះរបស់សត្រូវ» ជាច្រើន ត្រូវបានបំផ្លាញ អំឡុងបេសកកម្មសង្គ្រោះអាកាសយានិកអាមេរិក
04/05/2026 03:04 PM