គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ទួរគីហៅបេសកកម្មរំដោះចំណាប់ថ្នូរអ៊ីស្រាអែលថា ជាការវាយប្រហារដ៏ព្រៃផ្សៃ

2024/06/10 02:14:02 pm        96
ប្រទេសទួរគី បានថ្កោលទោសប្រតិបត្តិការរបស់អ៊ីស្រាអែល ក្នុងការដោះលែងចំណាប់ថ្នូររបស់ខ្លួននៅតំបន់ហ្កាហ្សាស្ទ្រីបថា ជា«ការវាយប្រហារដ៏ព្រៃផ្សៃ» ហើយបានចោទប្រកាន់អ៊ីស្រាអែលពីបទឧក្រិដ្ឋកម្ម សង្គ្រាម។ក្រសួងការបរទេសនៅទីក្រុងអង់ការ៉ា បាននិយាយកាលពីថ្ងៃអាទិត្យថា៖« ជាមួយនឹងការវាយប្រហារដ៏ព្រៃផ្សៃចុងក្រោយនេះ អ៊ីស្រាអែល បានបន្ថែមករណីថ្មីមួយ ទៅក្នុងបញ្ជីឧក្រិដ្ឋកម្មសង្គ្រាម ដែលខ្លួនបានប្រព្រឹត្ត នៅក្នុងតំបន់ហ្កាហ្សា» ដោយមិបានលើកឡើងអំពីការជួយសង្គ្រោះចំណាប់ខ្មាំងទាំងនោះទេ។កាលពីថ្ងៃសៅរ៍ យោធាអ៊ីស្រាអែល បានដោះលែងមនុស្ស ៤នាក់ ដែលត្រូវបានចាប់ពង្រត់ពីអ៊ីស្រាអែលអំឡុងការសម្លាប់រង្គាលថ្ងៃទី ៧ ខែតុលា។ ពួកគេ ត្រូវបានគេរកឃើញនៅតំបន់ហ្កាហ្សាស្ទ្រីបភាគកណ្តាល បន្ទាប់ពីត្រូវបានចាប់ឃុំខ្លួន អស់រយៈពេល ៨ខែ។មានការវាយប្រហារតាមអាកាសយ៉ាងខ្លាំងក្លា និងការបាញ់កាំភ្លើងធំដែលអមដំណើរបេសកកម្មជួយសង្គ្រោះនោះ។ រូបភាពទូរទស្សន៍ បានបង្ហាញពីអ្នកស្លាប់ និងរបួសយ៉ាងច្រើន និងមន្ទីរពេទ្យមានអ្នកសម្រាកព្យាបាលដ៏ច្រើនលើសលប់។ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់ហាម៉ាស បាននិយាយថា ជនជាតិប៉ាឡេស្ទីន ២១០នាក់ ត្រូវបានសម្លាប់ និងប្រហែល ៤០០នាក់ បានរងរបួសនៅក្នុងទីក្រុង Nuseirat ដែលជាទីតាំងមួយក្នុងចំណោម ទីតាំងដែលប្រតិបត្តិការបានកើតឡើង។ ព័ត៌មានពុំអាចត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យដំបូងឡើយ។

អ៊ីស្រាអែលទាមទារចម្លើយពី Al Jazeera ថា ហេតុអ្វីបានជា«ភេរវករហាម៉ាស» ធ្វើការជាអ្នករាយការណ៍?

2024/06/10 02:10:37 pm        182
កងកម្លាំងការពារអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ បានចោទប្រកាន់ស្ថាប័នព័ត៌មាន Al Jazeera ដែលគ្រប់គ្រងដោយរបបកាតាថា បានជួលភេរវករហាម៉ាម្នាក់ ដែលក្រុមគ្រួសាររបស់ខ្លួន បានចាប់ចំណាប់ថ្នូរបីនាក់ ដែលត្រូវបានដោះលែង នៅក្នុងការវាយឆ្មក់របស់កងកម្លាំងការពារអ៊ីស្រាអែល (IDF) កាលពីថ្ងៃ សៅរ៍។កងកម្លាំងការពារអ៊ីស្រាអែល បានសម្លាប់អ្នកយកព័ត៌មាន Al Jazeera លោក Abdallah Aljamal អំឡុងពេលបេសកកម្មជួយសង្គ្រោះរបស់ខ្លួននៅជំរំជនភៀសខ្លួន Nuseirat ក្នុងតំបន់ហ្កាហ្សាស្ទ្រីប។IDF បានសរសេរនៅលើបណ្តាញសង្គម Xថា៖«អ្នកសារព័ត៌មាន លោក Abdallah Aljamal គឺជាភេរវករហាម៉ាសដែលបានចាប់ Almog, Andrey និង Shlomi ធ្វើជាចំណាប់ថ្នូរ នៅក្នុងផ្ទះគ្រួសាររបស់ខ្លួន នៅ ជំរំជនភៀសខ្លួន Nuseirat ។ ពុំមានអាវកាក់សារព័ត៌មានណាមួយ អាចធ្វើឲ្យលោកគ្មានទោសពីឧក្រិដ្ឋកម្ម ដែលលោក បានប្រព្រឹត្តនោះទេ។ កងកម្លាំងការពារអ៊ីស្រាអែល បានសួរសារព័ត៌មាន AlJazeera ថាតើភេរវករនេះ កំពុងធ្វើអ្វី នៅលើគេហទំព័ររបស់អ្នកនោះ?សារព័ត៌មាន Al Jazeera បានចុះឈ្មោះលោក Aljamal ជាអ្នកនិពន្ធនៅលើគេហទំព័ររបស់ខ្លួន ហើយលោកត្រូវបានគេរាយការណ៍ថា បានសរសេរអត្ថបទយ៉ាងហោចណាស់មួយសម្រាប់បណ្តាញដែលមានមូលដ្ឋាន នៅទីក្រុងដូហា។ប៉ុន្តែប្រធានការិយាល័យនៃការិយាល័យ Al Jazeera នៅទីក្រុងហ្ស៊េរុយសាឡឹម ដែលបិទនៅពេលនេះ លោក Omar al-Walid បានបដិសេធថា លោក Aljamal មិនបានធ្វើការឲ្យសារព័ត៌មាន Al Jazeera ទេ។ នេះបើយោងតាមសារព័ត៌មាន Times of Israel។

លោក Blinken កំពុងធ្វើដំណើរទៅកាន់អេហ្ស៊ីប សម្រាប់ការជំរុញលើបទឈប់បាញ់ហ្កាហ្សា

2024/06/10 02:07:00 pm        145
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) គ្រោងនឹងទៅដល់ទីក្រុងគែរ នៅថ្ងៃចន្ទ (១០ មិថុនា) ក្នុងពេលដ៏សំខាន់មួយ ខណៈដែលក្រុងវ៉ាស៊ីនតោន ស្វះស្វែងរកការបង្កើនសម្ពាធលើក្រុមហាម៉ាស និងអ៊ីស្រាអែល ដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សា និងធានាថាសង្រ្គាមមិនរីករាលដាលដល់ប្រទេសលីបង់។នៅក្នុងដំណើរទស្សនកិច្ចលើកទីប្រាំបីរបស់ខ្លួនទៅកាន់តំបន់នេះចាប់តាំងពីក្រុមសកម្មប្រយុទ្ធហាម៉ាសបានវាយប្រហារអ៊ីស្រាអែល កាលពីថ្ងៃទី០៧ ខែតុលា ដែលបង្កឱ្យមានការបង្ហូរឈាមបំផុតនៅក្នុងជម្លោះអ៊ីស្រាអែល-ប៉ាឡេស្ទីន អស់រយៈពេលជាច្រើនទសវត្សរ៍មកនោះ ប្រមុខអ្នកការទូតរបស់សហរដ្ឋអាមេរិករូបនេះក៏គ្រោងនឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ហ្ស៊កដានី និងកាតា ផងដែរក្នុងសប្តាហ៍នេះ។ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃទី៣១ ឧសភា បានគូសបញ្ជាក់អំពីសំណើបទឈប់បាញ់បីដំណាក់កាល មួយពីអ៊ីស្រាអែល។ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាធូ មីលឡឺ (Matthew Miller) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ សប្ដាហ៍មុនថា លោក ប្លីងខិន ក្នុងអំឡុងពេលធ្វើដំណើរសប្តាហ៍នេះ នឹងពិភាក្សាជាមួយដៃគូអំពីតម្រូវការក្នុងការឈានដល់កិច្ចព្រមព្រៀងឈប់បាញ់ដែលធានាការដោះលែងចំណាប់ថ្នូរទាំងអស់ ក៏ដូចជាតម្រូវការដើម្បីការពារជម្លោះកុំឱ្យកើនឡើងបន្ថែមទៀត។ ក្រុមមន្ត្រីអាមេរិកនិយាយថា ដោយសារសំណើបទឈប់បាញ់នោះជាផែនការរបស់អ៊ីស្រាអែល គេរំពឹងថាអ៊ីស្រាអែល ទំនងជាទទួលយកវា ប៉ុន្តែកាតា បាននិយាយថា អ៊ីស្រាអែលចាំបាច់ត្រូវផ្តល់ជំហរច្បាស់លាស់លើផែនការនោះ ដែលតំណាងឱ្យរដ្ឋាភិបាលទាំងមូល ខណៈអ្នកមួយចំនួនក្នុងគណៈរដ្ឋមន្រ្តីអ៊ីស្រាអែល បានប្រឆាំងមិនឱ្យមានបទឈប់បាញ់៕

នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក ប្រកាសលាលែងពីតំណែង

2024/06/10 02:03:58 pm        180
ដោយសារតែការបង្ហាញពីការខកចិត្តរបស់គណបក្ស Open VLD របស់លោកនៅក្នុងការបោះឆ្នោតសភា នាយករដ្ឋមន្ត្រីប្រទេសបែលហ្ស៊ិក លោក អាឡិចសានឌ័រ ដេ ក្រូ(Alexander De Croo) បានប្រកាសកាលពីល្ងាចថ្ងៃអាទិត្យថា លោកនឹងលាលែងពីតំណែង ចាប់ពីថ្ងៃទី១០ ខែមិថុនានេះ។លោកបាននិយាយថា សម្រាប់ពួកយើង វាជាពេលល្ងាចដ៏ពិបាកបំផុត យើងបានចាញ់ក្នុងការបោះឆ្នោត។ ចាប់ពីថ្ងៃទី១០ ខែមិថុនា លោកនឹងលាលែងពីតំណែងនាយករដ្ឋមន្ត្រី។ លោក បានសាទរអ្នកទទួលជ័យជម្នះក្នុងការបោះឆ្នោត។ គណបក្សរបស់លោកទទួលបានសំឡេង ៥,៩ ភាគរយ នៃសម្លេងឆ្នោត នៅក្នុងការបោះឆ្នោតសហព័ន្ធ និង ៨,១ ភាគរយ នៅក្នុងការបោះឆ្នោតថ្នាក់តំបន់។យោងតាមការបង្ហាញលទ្ធផលបឋម ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងមហាផ្ទៃប្រទេសបែលហ្ស៊ិក គណបក្ស N-VA នឹងនៅតែជាក្រុមសភានាំមុខ។គណបក្សចលនាកំណែទម្រង់ (MR) ទទួលបានជ័យជម្នះដាច់ ទាំងនៅទីក្រុងប្រ៊ុចសែល និង នៅទីក្រុង Wallonia ដោយទទួលបាន ២៦,១ ភាគរយ និង២៩,៨ ភាគរយនៃការបោះឆ្នោតនៅទីក្រុងនីមួយៗ។ប្រជាជនបែលហ្ស៊ិក ត្រូវបានអំពាវនាវឱ្យទៅបោះឆ្នោតសម្រាប់សភាសហព័ន្ធថ្មី សភាប្រចាំតំបន់ និងសមាជិកសភាសហភាពអឺរ៉ុប កាលពីថ្ងៃអាទិត្យ។

ស្ថាប័នបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក បញ្ជាក់ពីជ័យជម្នះរបស់ប្រធានាធិបតី លោកស្រី Sheinbaum

2024/06/10 02:00:27 pm        92
ស្ថាប័នរៀបចំការបោះឆ្នោតរបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ បាននិយាយថា ស្ថាប័ន បានបញ្ចប់ការរាប់សន្លឹកឆ្នោត ពីការបោះឆ្នោតសាកលកាលពីថ្ងៃទី២ ខែមិថុនា ដោយបញ្ជាក់ពីជ័យជម្នះតំណែងប្រធានាធិបតីនៃបេក្ខជនរបស់គណបក្សកាន់អំណាច លោកស្រី ក្លៅឌៀ ស្សេនបូម(Claudia Sheinbaum)។ វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានបើកសម័យប្រជុំវិសាមញ្ញ ដើម្បីប្រកាសថា លោកស្រី Sheinbaum ដែលបានឈរឈ្មោះសម្រាប់ក្រុមចម្រុះ ដឹកនាំដោយចលនា Morena ដែលកំពុងគ្រប់គ្រង បានទទួលជ័យជម្នះក្នុងសំឡេង៥៩,៧៥ ភាគរយ នៃសន្លឹកឆ្នោត។ប្រធានការិយាល័យលេខាធិការដ្ឋានប្រតិបត្តិរបស់វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) លោក ក្លៅឌៀ អ៊ីឌីត សួរ៉េស(Claudia Edith Suarez) បាននិយាយថា ជំហានបន្ទាប់គឺសម្រាប់តុលាការបោះឆ្នោត នៃសាខាតុលាការសហព័ន្ធ (TEPJF) ដើម្បីអនុវត្តការរាប់ចុងក្រោយ និងអនុម័តលទ្ធផល។អ្នកទទួលបានការគាំទ្របន្ទាប់ លោកស្រី សូឈីត ហ្គាល់វ៉េស(Xochitl Galvez) នៃបក្សចម្រុះប្រឆាំង ទទួលបានសំឡេងគាំទ្រ ២៧,៤៥ ភាគរយ ខណៈបេក្ខជនទទួលសំឡេងគាំទ្រទីបី គឺលោក ចច អាល់វ៉ារ៉េស(Jorge Alvarez) មកពីគណបក្សចលនាប្រជាជន ទទួលបានសំឡេង ១០,៣២ ភាគរយ។វិទ្យាស្ថានជាតិរៀបចំការបោះឆ្នោត (INE) បានឲ្យដឹងថា អ្នកបោះឆ្នោតដែលបានចុះឈ្មោះចំនួន ៦០.១១៥.១៨៤នាក់ បានទៅបោះឆ្នោត។ អាណត្តិរបស់ប្រធានាធិបតី លោក Andres Manuel Lopez Obrador នឹងបញ្ចប់នៅចុង ខែកញ្ញា ខាងមុខនេះ។

វិទ្យាស្ថានអាមេរិក៖ វៀតណាម បានពង្រីកទីតាំងឈរជើងនៅសមុទ្រចិនខាងត្បូងយ៉ាងឆាប់រហ័ស

2024/06/10 01:52:45 pm        132
វិទ្យាស្ថានស្រាវជ្រាវមួយរបស់សហរដ្ឋអាមេរិក និយាយថា វៀតណាម បានពង្រីកទីតាំងឈរជើងរបស់ខ្លួនយ៉ាងឆាប់រហ័សនៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលប្រទេសនេះមានជម្លោះដែនទឹកជាមួយចិន និងប្រទេសផ្សេងៗទៀត។ មជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) បានចេញផ្សាយការវិភាគរបស់ខ្លួននៃរូបភាពផ្កាយរណប និងទិន្នន័យផ្សេងទៀតដោយនិយាយថា វៀតណាមបានបង្កើតផ្ទៃដីទំហំ ២,៨ គីឡូម៉ែត្រក្រឡា ឆ្លងកាត់ដែនទឹក ១០ ទីតាំងនៅប្រជុំកោះស្ព្រាតលី (Spratly) ក្នុងរយៈពេលប្រាំមួយខែរហូតដល់ខែឧសភា។វិទ្យាស្ថាននេះក៏និយាយដែរថា ការបូមខ្សាច់ និងការចាក់ដីសរុបរបស់ប្រទេសនេះបានឈានដល់ទំហំ ៦,៥ គីឡូម៉ែត្រក្រឡា ដែលស្មើនឹងប្រហែល ៤០ ភាគរយនៃផ្ទៃដីដែលចិនបានបង្កើតឡើងជាមួយនឹងការអះអាងសិទ្ធឡើងវិញរបស់ខ្លួន។ មជ្ឈមណ្ឌលនេះបន្ថែមថា គ្រឿងបរិក្ខារដូចជា ទីតាំងចតឧទ្ធម្ភាគចក្របណ្តោះអាសន្ន និងកំពង់ផែបានលេចឡើងនៅទីស្នាក់ការនោះ។ ទីក្រុងប៉េកាំង ទាមទារអធិបតេយ្យភាពស្ទើរតែទាំងអស់នៃសមុទ្រចិនខាងត្បូង។ ប្រទេសនេះបាននិងកំពុងអនុវត្តគម្រោងអះអាងសិទ្ធិឡើងវិញនៅប្រជុំកោះ ស្ព្រាតលី ដើម្បីប្រែក្លាយតំបន់ថ្មប៉ប្រះទឹក មីសឆីហ្វ (Mischief) និងដែនទឹក ស៊ូប៊ី (Subi) ឱ្យទៅជាទីតាំងយោធា។ វៀតណាម ម៉ាឡេស៊ី ហ្វីលីពីន និងកោះតៃវ៉ាន់ ក៏កំពុងសាងសង់កំពង់ផែ និងផ្លូវរត់របស់យន្តហោះនៅលើថ្មប៉ប្រះទឹកដែលពួកគេគ្រប់គ្រងផងដែរ៕

កូរ៉េខាងត្បូង និងអាមេរិក នឹងរៀបចំកិច្ចចរចាស្តីពីផែនការនុយក្លេអ៊ែរ នៅទីក្រុងសេអ៊ូល

2024/06/10 01:32:41 pm        101
កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គ្រោងនឹងជួបពិភាក្សាគ្នានៅថ្ងៃចន្ទ (១០ មិថុនា) នេះ នៅទីក្រុងសេអ៊ូល ស្តីពីការសម្របសម្រួលឱ្យកាន់តែប្រសើរឡើងនូវការឆ្លើយតបនុយក្លេអ៊ែររបស់សម្ព័ន្ធមិត្ត ក្នុងអំឡុងពេលសង្រ្គាមជាមួយកូរ៉េខាងជើង ស្របពេលមានការព្រួយបារម្ភអំពីឃ្លាំងអាវុធដែលកំពុងកើនឡើងរបស់ទីក្រុងព្យុងយ៉ាង។កិច្ចប្រជុំលើកទីបីនៃក្រុមប្រឹក្សានុយក្លេអ៊ែរ (NCG) នេះ ត្រូវបានរៀបចំឡើងដើម្បីបន្តតាមដានលើកិច្ចប្រជុំកំពូលកាលពីឆ្នាំមុន ក្នុងអំឡុងពេលដែលសហរដ្ឋអាមេរិក បានសន្យាថានឹងផ្តល់ឱ្យកូរ៉េខាងត្បូង នូវការយល់ដឹងបន្ថែមទៀតអំពីផែនការនុយក្លេអ៊ែររបស់ខ្លួនសម្រាប់ជម្លោះជាមួយកូរ៉េខាងជើង។កិច្ចពិភាក្សានេះបានកើតឡើងនៅពេលដែលកូរ៉េខាងជើង កំពុងប្រណាំងប្រជែងឆ្ពោះទៅមុខដើម្បីជំរុញសមត្ថភាពអាវុធនុយក្លេអ៊ែររបស់ខ្លួន និងប្រព័ន្ធចែកចាយ ដែលបង្កឱ្យមានចម្ងល់នៅក្នុងប្រទេសកូរ៉េខាងត្បូង អំពីការពឹងផ្អែករបស់ខ្លួនលើ «ការរារាំងបន្ថែម» ដែលជាខ្លឹមសារនៃឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក។អ្នកនយោបាយមួយចំនួន រួមទាំងសមាជិកជាន់ខ្ពស់មួយចំនួននៃគណបក្សរបស់លោកប្រធានាធិបតី យ៉ុន សុកយ៉ុល (Yoon Suk Yeol) បានអំពាវនាវឱ្យទីក្រុងសេអ៊ូល អភិវឌ្ឍអាវុធនុយក្លេអ៊ែររបស់ខ្លួន ប៉ុន្តែទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងគំនិតនោះ។ កិច្ចពិភាក្សាចុងក្រោយនេះនឹងត្រូវដឹកនាំដោយលោក ឆូ ឆាងងេ (Cho Chang-rae) អនុរដ្ឋមន្ត្រីការពារជាតិកូរ៉េខាងត្បូងទទួលបន្ទុកគោលនយោបាយ និងលោក វីភីន ណារ៉ាង (Vipin Narang) ជំនួយការរដ្ឋមន្ត្រីការពារជាតិស្តីទីរបស់សហរដ្ឋអាមេរិក សម្រាប់គោលនយោបាយអវកាស៕

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ អភិបាលកិច្ចល្អនឹងជួយឱ្យស្ថាប័នរដ្ឋក្លាយជារដ្ឋបាលទំនើប

2024/06/10 01:28:30 pm        96
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា អភិបាលកិច្ចល្អ គឺជាការធានា​នូវការ​ប្រតិបត្តិរួមគ្នា ប្រកបដោយសង្គតិភាព និងការទទួលខុសត្រូវ ដែលនឹងជួយធ្វើទំនើបកម្ម​ស្ថាប័ន​រដ្ឋ​ទាំងថ្នាក់ជាតិ និងក្រោមជាតិឱ្យក្លាយទៅជារដ្ឋបាលទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងបន្តថា ការអនុវត្តសិទ្ធិអំណាចរដ្ឋ ជាពិសេសការធានានិរន្តរភាពតាមរយៈការអនុវត្តសិទ្ធិអំណាច និងដំណើរការអនុវត្តរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាជន និងការវិវត្តនៃសង្គមសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ភាពធន់ និងចីរភាព គឺជាអ្វីដែលស្របទៅនឹងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។សម្តេចធិបតីនាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា រាជរដ្ឋាភិបាលតាំងពីអាណត្តិមុនៗ និងអាណត្តិទី៧នេះ បានធ្វើវិមជ្ឈការ និងវិសហមជ្ឈការទៅថ្នាក់ក្រោមជាតិ គឺដើម្បីផ្ដល់សេវាបម្រើប្រជាពលរដ្ឋ​ឱ្យទៅដល់គ្រប់ទីកន្លែង និងរឹតតែល្អនៅថ្នាក់ក្រោមជាតិ។ សម្តេចធិបតីបន្តថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងធ្វើទំនើបកម្មលើការផ្ដល់សេវាដល់ប្រជាពលរដ្ឋ​ពីថ្នាក់ជាតិទៅដល់ថ្នាក់ក្រោមជាតិ​ ដូចជាការចុះបញ្ជីពាណិជ្ជកម្មអាជីវកម្មរបស់ប្រជាពលរដ្ឋ គឺអាចធ្វើឡើងបានតាមរយៈប្រព័ន្ធឌីជីថល ឬអ៊នឡាញ។សូមជម្រាបថា គោលនយោបាយស្នូលនៃ «យុទ្ធសាស្ត្របច្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល គឺការពង្រឹងអភិបាលកិច្ច ហើយដើម្បីធ្វើឱ្យអភិបាលកិច្ចមានភាពល្អប្រសើរ គឺត្រូវការកត្តាសំខាន់ចំនួនពីរ គឺយន្តការ និងមនុស្ស។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា រាជរដ្ឋាភិបាលដឹកនាំគណបក្សប្រជាជនកម្ពុជា តាំងពីថ្ងៃរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍មក រាជរដ្ឋាភិបាលមានគោលបំណងតែមួយ គឺប្រទេសជាតិមានភាពរឹងមាំ ជីវភាពប្រជាពលរដ្ឋកាន់តែល្អ និងលើកកម្ពស់សមត្ថភាព​បម្រើ​របស់មន្ត្រីរាជការកាន់តែល្អប្រសើរ ហើយការធ្វើទំនើបកម្មការផ្តល់សេវា គឺជាការយកចិត្តទុកដាក់​ខ្ពស់​មួយរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន៕អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី៖រាជរដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរ

2024/06/10 01:18:55 pm        70
ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ពិធី បិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល នៅវិទ្យាស្ថានជាតិអប់រំនាព្រឹកនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ការដាក់ចេញគោលនយោបាយវិមជ្ឈការ និងសហវិមជ្ឈការ គឺសំដៅបង្កើនប្រសិទ្ធភាព ការរៀបចំយន្តការ និងប្រព័ន្ធការងាររបស់រាជរដ្ឋាភិបាលឱ្យបានល្អ និងធានាបានការបម្រើប្រជាពលរដ្ឋឱ្យបានលឿន និងប្រកបដោយប្រសិទ្ធភាព បង្ខិតសេវាឱ្យទៅកៀកជាមួយប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន។សម្តេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បន្តថា ការរៀបចំដាក់ចេញនូវប្រព័ន្ធច្រកចេញ​ចូល​តែមួយបានជួយកាត់បន្ថយពេលវេលា កាត់បន្ថយចំណាយ កាត់បន្ថយការិយាធិបតេយ្យ និងដើម្បី​បង្កើនប្រសិទ្ធភាពជូនប្រជាពលរដ្ឋ។ សម្ដេចបន្តថា ដូច្នេះការកែទម្រង់គឺធ្វើឡើងដោយផ្អែកលើទិសដៅច្បាស់លាស់ ពោលគឺចាប់តាំង​ពីការរំដោះពីរបបប្រល័យពូជសាសន៍ពលពតមក រដ្ឋាភិបាលមានទិសដៅធ្វើឱ្យប្រទេសរឹងមាំ​ឱ្យប្រជាជនកាន់តែមានជីវភាពល្អប្រសើរ និងលើកកម្ពស់សមត្ថភាពរបស់រាជរដ្ឋាភិបាលខ្លួនឯង​ក្នុងការបម្រើប្រជាពលរដ្ឋឱ្យបានកាន់តែល្អ។សូមជម្រាបថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដោយឈរលើមូលដ្ឋាននៃសមិទ្ធផល ដែលសម្រេច​បានក្នុងរយៈពេល ២៥ ឆ្នាំ កន្លងមក និងការពិនិត្យវាយតម្លៃនិន្នាការតំបន់ និងសកលជាមួយនឹងការ​ប្រមើលទៅមុខ២៥ឆ្នាំ សំដៅឆ្លើយតបនឹងបំណងប្រាថ្នាប្រជាជនឆ្ពោះទៅសម្រេច​បាននូវចក្ខុវិស័យ​កម្ពុជា ឆ្នាំ ២០៥០ រាជរដ្ឋាភិបាលដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោ» ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និង រក្សាចីរភាព សម្រាប់សង្គមជាតិ​កម្ពុជាទាំងមូល៕អត្ថបទ៖ វ៉ន ដារ៉ា

ប្រធានាធិបតី៖ ប្រទេសកូឡុំប៊ី នឹងផ្អាកការនាំចេញធ្យូងថ្មទៅអ៊ីស្រាអែល

2024/06/10 12:21:34 pm        122
ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក ហ្គាស្តាវ៉ូ ប៉េត្រូ(Gustavo Petro) បានប្រកាសនៅលើគណនីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោកថា ប្រទេសរបស់លោក នឹងផ្អាកការនាំចេញធ្យូងថ្មទៅកាន់ប្រទេសអ៊ីស្រាអែល ដោយសារតែការវាយប្រហាររបស់ប្រទេសនេះលើតំបន់ហ្កាហ្សាស្ទ្រីប ដែលលោកបានហៅជាថ្មីម្តងទៀតថាជា «អំពើប្រល័យពូជសាសន៍»។សេចក្តីព្រាងក្រិត ដែលចែករំលែកដោយក្រុមហ៊ុនលោក Petro នឹងត្រូវបានផ្សព្វផ្សាយដោយក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍ នៅលើគេហទំព័ររបស់ខ្លួននៅចន្លោះថ្ងៃទី ១១ និង១៧ ខែមិថុនា សម្រាប់មតិយោបល់ មុនពេលចូលជាធរមាន។ទិន្នន័យផ្លូវការបង្ហាញថា ប្រទេសកូឡុំប៊ី បាននាំចេញធ្យូងថ្មមានតម្លៃចំនួន៤៤៧លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងឆ្នាំ២០២៣ ដែលធ្លាក់ចុះ៥៧ភាគរយពីឆ្នាំ២០២២ ខណៈក្នុងរយៈពេល៤ខែដំបូងនៃឆ្នាំ២០២៤ ធ្យូងថ្មមានតម្លៃចំនួន ៨៨លានដុល្លារ ត្រូវបាននាំចេញទៅកាន់ប្រទេសអ៊ីស្រាអែល។ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះជុំថ្មី រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ទំនាក់ទំនងរវាងប្រទេសកូឡុំប៊ី និងអ៊ីស្រាអែល កាន់តែមានភាពតានតឹង។ លោក Petro បានរិះគន់អ៊ីស្រាអែលម្តងហើយម្តងទៀត និងបានអំពាវនាវឱ្យប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត ចូលរួមជាមួយប្រទេសកូឡុំប៊ី ដើម្បីថ្កោលទោសប្រទេសអ៊ីស្រាអែល។នៅក្នុងសុន្ទរកថា កាលពីថ្ងៃទី១ខែឧសភា លោក Petro បានប្រកាសពីការផ្តាច់ទំនាក់ទំនងផ្នែកការទូតរបស់ប្រទេសកូឡុំប៊ី ជាមួយប្រទេសអ៊ីស្រាអែល។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កុមារបួននាក់ ត្រូវបានចាក់សម្លាប់នៅសាលាមត្តេយ្យប្រទេសអ៊ុយហ្គង់ដា ជនសង្ស័យត្រូវបានចាប់ខ្លួន
04/03/2026 08:04 AM
សហរដ្ឋអាមេរិក កំណត់ការដំឡើងពន្ធថ្មី ១០០% លើឱសថ និងកែសម្រួលពន្ធលើលោហៈធាតុ
04/03/2026 08:04 AM
នគរបាលជាតិបង្ក្រាបទីតាំងប្រព្រឹត្តិបទល្មើសអនឡាញ រួមទាំងស្កេម នៅកាស៊ីណូ ខេត្តស្វាយរៀង ឃាត់ខ្លួនជនពាក់ព័ន្ធ១០៧នាក់
04/03/2026 08:04 AM
[TOP STORY] សម្ដេចធិបតី ចេញបទបញ្ជាឲ្យស្រាវជ្រាវបណ្ដាញលួចនាំប្រេងខុសច្បាប់ពីថៃ ចូលម​កកម្ពុជា បើមានមន្ដ្រីពាក់ព័ន្ធត្រូវបញ្ចប់តួនាទី និងបណ្ដេញចេញពីក្របខណ្ឌ
04/03/2026 07:04 AM
អ៊ីរ៉ង់សន្យាវាយកម្ទេចសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ក្រោយការគំរាមកំហែងរបស់លោក Trump
04/02/2026 08:04 PM
ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM