គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចិន ផ្អាកសម្បទានពន្ធលើទំនិញជាង ១៣០ មុខ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មកោះតៃវ៉ាន់

2024/05/31 11:43:58 am        153
ក្រសួងហិរញ្ញវត្ថុរបស់ប្រទេសចិន បាននិយាយនៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ខ្លួននឹងផ្អាកសម្បទានពន្ធដែលផ្តល់ឱ្យកោះតៃវ៉ាន់ លើទំនិញចំនួន ១៣៤ ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដោយនិយាយថាទីក្រុងតៃប៉ិ បានបរាជ័យក្នុងការចាត់វិធានការប្រកបដោយប្រសិទ្ធភាពដើម្បីដកការរឹតបន្តឹងពាណិជ្ជកម្មនៅលើចិនដីគោក។កិច្ចព្រមព្រៀងក្របខណ្ឌកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងច្រកសមុទ្រ (ECFA) រវាងចិន និងកោះតៃវ៉ាន់ ត្រូវបានចុះហត្ថលេខាដំបូងក្នុងឆ្នាំ២០១០។ ប្រទេសចិន ក្នុងខែធ្នូ បានផ្អាកសម្បទានពន្ធសម្រាប់ផលិតផលមួយចំនួនប៉ុណ្ណោះក្រោមកិច្ចព្រមព្រៀង ECFA នេះ ប៉ុន្តែក្រសួងហិរញ្ញវត្ថុបាននិយាយថា កោះនេះមិនទាន់បានដោះស្រាយលើការរឹតបន្តឹងពាណិជ្ជកម្មរបស់ខ្លួនឡើយ។ក្រសួងហិរញ្ញវត្ថុបាននិយាយថា «តំបន់តៃវ៉ាន់ បានអនុម័តជាឯកតោភាគីនូវវិធានការរើសអើង ដូចជាការហាមឃាត់ និងរឹតបន្តឹងការនាំចេញផលិតផលចិនដីគោក ដែលបំពានលើបទប្បញ្ញត្តិនៃកិច្ចព្រមព្រៀង»។ ក្រសួងបានបន្ថែមថា ការផ្អាកសម្បទានពន្ធនឹងធ្វើឡើងចាប់ពីថ្ងៃទី១៥ ខែមិថុនា ខាងមុខនេះ ហើយនឹងអនុវត្តចំពោះផលិតផលដែលនាំចូលពីកោះតៃវ៉ាន់ រួមទាំងផលិតផលចម្រាញ់ប្រេងផងដែរ៕

កូរ៉េខាងជើង៖ មីស៊ីល ១៨ គ្រាប់ដែលបានបាញ់នោះ ជាការព្រមានដល់កូរ៉េខាងត្បូង

2024/05/31 11:36:02 am        163
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍នៅថ្ងៃសុក្រ (៣១ ឧសភា) នេះថា ប្រទេសកូរ៉េខាងជើង បាននិយាយថា ខ្លួនបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១៨ គ្រាប់ក្នុងអំឡុងពេលសមយុទ្ធ ដែលជាការបង្ហាញអំពីឆន្ទៈរបស់ខ្លួនក្នុងការបើកការវាយប្រហារជាមុនប្រឆាំងនឹង «របបជនអន្ធពាល» របស់កូរ៉េខាងត្បូង ប្រសិនបើចាំបាច់ដើម្បីប្រឆាំងនឹងការវាយប្រហារ។ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានដឹកនាំសមយុទ្ធបាញ់គ្រាប់រ៉ូកែតទំហំ ៦០០ មីលីម៉ែត្រ «ដ៏ធំអស្ចារ្យ» កាលពីថ្ងៃព្រហស្បតិ៍។ របាយការណ៍នេះ បានកើតឡើងបន្ទាប់ពីកូរ៉េខាងត្បូងបាននិយាយថា ខ្លួនបានរកឃើញមីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីយ៉ាងហោចណាស់ ១០ គ្រាប់ ដែលកូរ៉េខាងជើងបាញ់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន ហើយបានហៅវាថាជាលទ្ធភាពនៃការបង្ហាញពីសមត្ថភាពអាវុធដល់អ្នកទិញ រួមទាំងរុស្ស៊ី ផងដែរ។របាយការណ៍ KCNA បានបន្ថែមថា លោក គីម បានជំរុញឱ្យមានការត្រៀមខ្លួនដោយកម្លាំងនុយក្លេអ៊ែរដើម្បីអនុវត្តបេសកកម្មទប់ស្កាត់សង្គ្រាម ក៏ដូចជាការផ្តួចផ្តើមគំនិតក្នុងករណីមានសង្គ្រាម។ ការបាញ់បង្ហោះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកនេះត្រូវបានថ្កោលទោសដោយក្រសួងការបរទេសសហរដ្ឋអាមេរិក ថាជាទង្វើមិនប្រុងប្រយ័ត្ន និងរំលោភលើសេចក្ដីសម្រេចជាច្រើនរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

ភាគហ៊ុនរបស់ក្រុមហ៊ុនលោក Trump បានធ្លាក់ចុះ បន្ទាប់ពីការកាត់ទោសលើបណ្ដឹងប្រាក់បំបិទមាត់

2024/05/31 11:29:00 am        43
ភាគហ៊ុនរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងបច្ចេកវិទ្យា ត្រាំ (Trump Media & Technology Group) បានធ្លាក់ចុះ ៦,៥ ភាគរយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បន្ទាប់ពីគណៈវិនិច្ឆ័យទីក្រុងញូវយ៉ក បានផ្តន្ទាទោសលោកអតីតប្រធានាធិបតី ដូណាល់ ត្រាំ (Donald Trump) ពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់បំបិទមាត់តារាភាពយន្តអាសអាភាសនៅមុនការបោះឆ្នោតឆ្នាំ២០១៦។ភាគហ៊ុនរបស់ក្រុមហ៊ុនមេ របស់បណ្ដាញសង្គម ទ្រូស សូសល់ (Truth Social) ដែលភាគច្រើនគ្រប់គ្រងដោយលោក ត្រាំ មួយនេះ បានជួញដូរនៅតម្លៃ ៤៨,៤៤ ដុល្លារប៉ុណ្ណោះ បន្ទាប់ពីបិទការទិញលក់ ដែលជាធម្មតាភាគហ៊ុនក្រុមហ៊ុននេះធ្លាប់បានបិទនៅតម្លៃ ៥១,១២ ដុល្លារ។បន្ទាប់ពីការពិភាក្សាអស់រយៈពេលពីរថ្ងៃ គណៈវិនិច្ឆ័យដែលមានសមាជិក ១២ រូបបានប្រកាសថាខ្លួនបានរកឃើញថាលោក ត្រាំ មានទោសលើការចោទប្រកាន់ទាំង ៣៤ ករណីដែលលោកបានប្រឈម។ ប្រធានចៅក្រមយុត្តិធម៌ លោក វ័ន មើឆាន (Juan Merchan) បានកំណត់ការកាត់ទោសនៅថ្ងៃទី ១១ ខែកក្កដាដែលនឹងមានរយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះមុនថ្ងៃទី១៥ ខែកក្កដា នៃពិធីមួយរបស់បក្សសាធារណរដ្ឋដែលរំពឹងថានឹងតែងតាំងលោក ត្រាំ ជាបេក្ខជនប្រធានាធិបតីជាផ្លូវការ។នៅក្នុងការជួញដូរជាសាធារណៈដំបូងរបស់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ត្រាំ មីឌៀ (Trump Media) កាលពីថ្ងៃទី២៦ ខែមីនា ក្រុមអ្នកគាំទ្រលោក ត្រាំ បានសម្រុកទិញភាគហ៊ុនរបស់ក្រុមហ៊ុននេះដោយធ្វើឱ្យកើនឡើងរហូតដល់ ៥៩ ភាគរយ។ ក្រុមហ៊ុនបានរាយការណ៍ពីប្រាក់ចំណូលចំនួន ៧៧០.៥០០ ដុល្លារសម្រាប់ត្រីមាសខែមីនា និងការខាតបង់ក្នុងប្រតិបត្តិការចំនួន ១២,១ លានដុល្លារ៕

ប្រធានាធិបតីស៊ីរី និងមេដឹកនាំកំពូលអ៊ីរ៉ង់ ជួបគ្នានៅទីក្រុងតេអេរ៉ង់ និយាយថា ទំនាក់ទំនងប្រទេសទាំងពីររឹងមាំ

2024/05/31 09:53:49 am        73
បណ្តាញព័ត៌មាននិស្សិតអ៊ីរ៉ង់ (SNN) បានរាយការណ៍ថា ប្រធានាធិបតីស៊ីរី លោក Bashar al-Assad បានជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសអ៊ីរ៉ង់ លោក អាយ៉ាតូឡា អាលី ខាមីណេ(Ayatollah Ali Khamenei) ជាសម្ព័ន្ធមិត្តជិតស្និទ្ធ នៅទីក្រុងតេអេរ៉ង់ កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់ប្រធានាធិបតី លោក អ៊ីប្រាហ៊ីម រ៉េស៊ី(Ebrahim Raisi)។លោក Raisi បានស្លាប់នៅពេលដែលឧទ្ធម្ភាគចក្ររបស់លោក បានធ្លាក់កាលពីថ្ងៃទី ១៩ ខែឧសភានៅជិតព្រំដែនប្រទេសអាស៊ែបៃហ្សង់។លោក Khamenei និង លោក Assad បានជួបគ្នាចុងក្រោយកាលពីឆ្នាំ២០២២ នៅទីក្រុងតេអេរ៉ង់ ប្រទេសអ៊ីរ៉ង់ ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានអំពាវនាវឱ្យមានទំនាក់ទំនងកាន់តែរឹងមាំ។កាលពីថ្ងៃព្រហស្បតិ៍ លោក Assad និងលោក Khamenei បាននិយាយថា ទំនាក់ទំនងមានភាពរឹងមាំ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ការិយាល័យប្រធានាធិបតីស៊ីរី។ លោក Assad អាចបង្វែរជំនោរនៃសង្គ្រាមស៊ីវិលរបស់ប្រទេសស៊ីរី ដែលបានផ្ទុះឡើងពីបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏ធំ នៅក្នុងឆ្នាំ២០១១ ដោយមានជំនួយដ៏សំខាន់ពីកងជីវពលតំណាងរបស់ប្រទេសអ៊ីរ៉ង់ និងការអន្តរាគមន៍យោធារបស់ប្រទេសរុស្ស៊ី ក្នុងឆ្នាំ២០១៥ ។អ៊ីស្រាអែល ដែលអត្ថិភាព ពុំត្រូវបានទទួលស្គាល់ដោយសាធារណរដ្ឋអ៊ីស្លាម បានវាយប្រហារជាញឹកញាប់លើអ្វីដែលខ្លួនបានចាត់ទុកថាជាគោលដៅរបស់អ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី ជាកន្លែងដែលកងកម្លាំងគាំទ្រដោយទីក្រុងតេអេរ៉ង់ រួមទាំងកងជីវពលហេសបូឡា របស់ប្រទេសលីបង់ បានដាក់ពង្រាយក្នុងរយៈពេលមួយទសវត្សរ៍កន្លងទៅនេះ ដើម្បីគាំទ្រលោក Assad ក្នុងសង្រ្គាមស៊ីរី។

ចិន៖ សមយុទ្ធជុំវិញកោះតៃវ៉ាន់ បានសម្រេចគោលដៅ ប៉ុន្តែក៏នឹងត្រៀមមានសកម្មភាពបន្ថែមទៀត

2024/05/31 09:48:44 am        94
អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា យោធារបស់ប្រទេសចិន បានសម្រេច «គោលដៅរំពឹងទុក» ក្នុងអំឡុងពេលពីរថ្ងៃនៃសមយុទ្ធនៅជុំវិញកោះតៃវ៉ាន់ កាលពីសប្តាហ៍មុន ប៉ុន្តែខ្លួនក៏បានត្រៀមរៀបចំសម្រាប់សកម្មភាពយោធាបន្ថែមទៀតផងដែរ ប្រសិនបើមានការបង្កហេតុ។ប្រទេសចិន ដែលចាត់ទុកកោះស្វ័យគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ តៃវ៉ាន់ ថាជាទឹកដីរបស់ខ្លួននោះ បានរៀបចំហ្គេមសង្រ្គាមរយៈពេលពីរថ្ងៃជុំវិញកោះនេះ បន្ទាប់ពីពិធីចូលកាន់តំណែងរបស់មេដឹកនាំថ្មី លោក ឡៃ ឆឹងទ័រ (Lai Ching-te) ដែលទីក្រុងប៉េកាំង ហៅថាជា «ជនផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់»។ ការអត្ថាធិប្បាយកាលពីថ្ងៃព្រហស្បតិ៍ នេះបានកើតឡើងប៉ុន្មានម៉ោងបន្ទាប់ពីកោះតៃវ៉ាន់ បានព្រមានថាទីក្រុងប៉េកាំង កំពុងព្យាយាម «លុបបំបាត់» ដែនអាកាសរបស់ខ្លួន និងបង្កើតភាពធម្មតាថ្មីមួយជាមួយនឹងសមយុទ្ធ និងសកម្មភាពផ្សេងទៀតដើម្បីដាក់សម្ពាធលើរដ្ឋបាលថ្មីរបស់លោក ឡៃ។អ្នកនាំពាក្យលោក អ៊ូ ឈាន (Wu Qian) បាននិយាយនៅក្នុងទីក្រុងប៉េកាំង ថា សមយុទ្ធរួមគ្នាដោយកងទ័ពរំដោះប្រជាជនគឺជា »វិធានការដើម្បីទប់ស្កាត់ឯករាជ្យភាព និងសកម្មភាពផ្ដាច់ខ្លួនរបស់តៃវ៉ាន់ដ៏ឈ្លានពាន និងការព្រមានប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស»។ ខណៈពេលដែលសមយុទ្ធបានបញ្ចប់ជាផ្លូវការ សកម្មភាពយោធារបស់ចិនមិនបានបញ្ឈប់នោះទេ ដោយតៃវ៉ាន់ បាននិយាយកាលពីថ្ងៃពុធ ថា យន្តហោះចម្បាំង និងនាវាចម្បាំងរបស់ចិន បានអនុវត្ត «ការល្បាតត្រៀមប្រយុទ្ធរួមគ្នា» នៅក្បែរនោះ៕

សាលក្រមមានទោសរបស់លោក Trump ជំរុញឱ្យមានការគាំទ្រកាន់តែខ្លាំងពីម្ចាស់ជំនួយ

2024/05/31 09:45:47 am        139
បណ្ដាម្ចាស់ជំនួយមកពីគណបក្សសាធារណរដ្ឋសំខាន់ៗបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ពួកគេមានឆន្ទៈគាំទ្រអតីតប្រធានាធិបតីអាមេរិក ដែលជាប់ទោសព្រហ្មទណ្ឌដំបូងគេរូបនេះ ឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី ដោយយ៉ាងហោចណាស់ម្ចាស់ជំនួយម្នាក់បានផ្តល់ប្រាក់ដល់លោក ដូណាល់ ត្រាំ (Donald Trump) ជាលើកដំបូង នេះបើយោងតាមអ្នកផ្តល់ជំនួយ និងអ្នករៃអង្គាសប្រាក់ប្រហែលរាប់សិបនាក់។ម្ចាស់ជំនួយអភិរក្សនិយមជាច្រើនបានចាត់ទុកសំណុំរឿងប្រាក់បំបិទមាត់នៅក្រុងញូវយ៉ក (New York) នេះថាជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ដោយបានជំរុញការអះអាងរបស់បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលថាគណបក្សប្រជាធិបតេយ្យកំពុងព្យាយាមធ្វើឱ្យលោកបាត់បង់ប្រជាប្រិយភាពនៅមុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា ប្រឆាំងនឹងលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) ប៉ុន្តែរដ្ឋអាជ្ញាបានច្រានចោលការអះអាងទាំងនោះថាមិនពិត។គណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ បានរកឃើញថាលោក ត្រាំ មានទោសពីបទក្លែងបន្លំឯកសារដើម្បីបិទបាំងការបង់ប្រាក់ដើម្បីបំបិទមាត់តារាភាពយន្តអាសអាភាសម្នាក់នៅមុនការបោះឆ្នោតឆ្នាំ២០១៦។ សាលក្រមនេះបានជំរុញម្ចាស់ជំនួយមួយចំនួនឱ្យបង្កើនការគាំទ្រផ្នែកហិរញ្ញវត្ថុរបស់ពួកគេកាន់តែខ្លាំងឡើងសម្រាប់លោក ត្រាំ។បន្ទាប់ពីការកាត់ទោសកាលពីថ្ងៃព្រហស្បតិ៍ លោក ដន ថាភា (Don Tapia) អតីតឯកអគ្គរដ្ឋទូតជំនាន់រដ្ឋបាលលោក ត្រាំ ប្រចាំប្រទេសហ្សាម៉ាអ៊ីក បានប្រាប់សារព័ត៌មានរ៉យទ័រ ថា ក្រុមម្ចាស់ជំនួយមានបំណងផ្តល់ប្រាក់ជាង ១ លានដុល្លារសម្រាប់ការចំណាយដល់ក្រុមគាំទ្រលោក ត្រាំ ឈ្មោះថា ម៉ាហ្កា អាយអែនស៊ី (MAGA Inc) ក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។ ម្ចាស់ជំនួយផ្សេងទៀតដែលត្រូវបានសម្ភាសដោយសារព័ត៌មានរ៉យទ័រ ក៏មានការរំពឹងទុកយ៉ាងទូលំទូលាយអំពីជ័យជម្នះលោក ត្រាំ ក្នុងខែវិច្ឆិកា ដោយផ្អែកលើការស្ទង់មតិសាធារណៈមួយចំនួនដែលបង្ហាញថាលោក ត្រាំ នាំមុខលោក បៃដិន នៅក្នុងរដ្ឋសំខាន់ៗមួយចំនួន៕

ប្រតិកម្មពីពិភពនយោបាយអាមេរិក បន្ទាប់ពីលោក Trump មានទោសក្នុងសំណុំរឿងប្រាក់បំបិទមាត់

2024/05/31 09:40:11 am        121
ក្រុមអ្នកនយោបាយអាមេរិក បញ្ចេញប្រតិកម្មរបស់ខ្លួនចំពោះសាលក្រមប្រវត្តិសាស្ត្រក្នុងបណ្ដឹងប្រាក់បំបិទមាត់របស់លោក ដូណាល់ ត្រាំ (Donald Trump) បន្ទាប់ពីគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉ក (New York) កាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) បានរកឃើញថាលោក ត្រាំ មានទោសពីបទក្លែងបន្លំកំណត់ត្រាអាជីវកម្មដើម្បីបិទបាំងការបង់ប្រាក់ដល់តារាភាពយន្តអាសអាភាស ដែលធ្វើឱ្យលោកក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេ ដែលត្រូវបានកាត់ទោសពីបទព្រហ្មទណ្ឌ។លោក ត្រាំ បាននិយាយថា «នេះជាភាពអាម៉ាស់ និងជាការកាត់ក្តីដោយចៅក្រមពុករលួយ ហើយយើងនឹងបន្តតស៊ូរហូតដល់ទីបញ្ចប់។ សាលក្រមពិតប្រាកដនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែវិច្ឆិកា ដោយប្រជាជន ព្រោះពួកគេដឹងច្បាស់ពីអ្វីដែលបានកើតឡើងនៅទីនេះ»។យុទ្ធនាការរបស់លោកប្រធានាធិបតី ចូ បៃដិន (JOE BIDEN) និងអនុប្រធានាធិបតី លោកស្រី ខាម៉ាឡា ហារីស (KAMALA HARRIS) បានលើកឡើងថា «លោក ត្រាំ តែងយល់ច្រឡំថាខ្លួននឹងមិនប្រឈមមុខនឹងផលវិបាកចំពោះការបំពានច្បាប់ ប៉ុន្តែសាលក្រមថ្ងៃនេះបង្ហាញថាពុំមាននរណាម្នាក់នៅលើច្បាប់នោះទេ»។ ប្រធានសភា លោក ម៉ៃ ចនសុន (MIKE JOHNSON) បាននិយាយថា «ថ្ងៃនេះជាថ្ងៃដ៏អាម៉ាស់ក្នុងប្រវត្តិសាស្ត្រអាមេរិក។ សមាជិកបក្សប្រជាធិបតេយ្យ បានត្រេកអរនៅពេលពួកគេកាត់ទោសមេដឹកនាំបក្សប្រឆាំង លើការចោទប្រកាន់ដ៏គួរឱ្យអស់សំណើច»។បន្ថែមពីលើនេះ អ្នកនយោបាយអាមេរិកជាច្រើនរូបទៀតបានបញ្ចេញប្រតិកម្មរបស់ពួកគេនៅជុំវិញការកាត់ក្ដីនោះ ដោយសមាជិកបក្សសាធារណរដ្ឋនិយាយថា សាលក្រមនេះគឺជាភាពបរាជ័យដ៏អាក្រក់សម្រាប់ជនជាតិអាមេរិក ហើយនេះជាការជ្រៀតជ្រែកក្នុងការបោះឆ្នោត និងការបញ្ឈប់លោក ត្រាំ ពីការឈ្នះឆ្នោតឡើងវិញដ៏ត្រឹមត្រូវ។ចំណែកក្រុមបក្សប្រជាធិបតេយ្យ បានសម្តែងការពេញចិត្ត ដោយនិយាយថា យើងដឹងថា លោក ត្រាំ មានឆន្ទៈធ្វើគ្រប់យ៉ាងដើម្បីការពារផលប្រយោជន៍ផ្ទាល់ខ្លួន រួមទាំងការបំផ្លាញការបោះឆ្នោត។ គ្មាននរណានៅពីលើច្បាប់នោះទេ ហើយយើងរីករាយណាស់ដែលមើលឃើញថា យុត្តិធម៌ពិតជាមានប្រាកដមែន៕

របាយការណ៍៖សមយុទ្ធយោធា កំពុងកើនឡើងនៅអាស៊ី ប៉ុន្តែចិននៅតែបង្កើនការទប់ទល់អាមេរិក និងសម្ព័ន្ធមិត្ត

2024/05/31 09:29:22 am        126
ការសិក្សាថ្មីមួយបានរកឃើញថា សហរដ្ឋអាមេរិក និងចិនបានបង្កើនទំហំសមយុទ្ធយោធានៅទូទាំងអាស៊ី ស្របពេលមានភាពតានតឹងក្នុងតំបន់កើនឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទោះបីជាសមយុទ្ធរបស់ទីក្រុងប៉េកាំងនៅតែមានទំហំធំ និងភាពស្មុគស្មាញក៏ដោយ ។ នៅក្នុងការវាយតម្លៃនៃសមយុទ្ធយោធានៅក្នុងតំបន់អាស៊ីចន្លោះឆ្នាំ ២០០៣និង២០២២ វិទ្យាស្ថានអន្តរជាតិនៃការសិក្សាយុទ្ធសាស្ត្រដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍្រចក្រភពអង់គ្លេសបាននិយាយថា សមយុទ្ធកំពុងពង្រីកក្នុងអត្រាកើនឡើងដ៏ខ្ពស់ ដែលជំរុញដោយផ្នែក ដោយកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក និងចិន ដើម្បីសាកល្បងសមត្ថភាព និងជំរុញការទូតជាយុទ្ធសាស្ត្រ។ ការសិក្សារបស់វិទ្យាស្ថាន IISS ខាងលើដែលបានចេញផ្សាយនៅថ្ងៃសុក្រទី៣១ខែឧសភា បានធ្វើតារាងលំហាត់សមយុទ្ធរបស់សហរដ្ឋអាមេរិកចំនួន១.១១៣ លើក ដែលចូលរួមជាមួយបណ្តាប្រទេសនៅអាស៊ី ធៀបនឹង សមយុទ្ធចំនួន ១៣០លើក របស់ប្រទេសចិន។ ការសិក្សានេះបានកត់សម្គាល់ថា សហរដ្ឋអាមេរិកនឹងព្យាយាមរក្សាការនាំមុខរបស់ខ្លួនតាមរយៈការធ្វើសមយុទ្ធយោធាជាច្រើនជាមួយបណ្តាប្រទេសក្នុងតំបន់ស្ទើរតែទាំងអស់។ចិននឹងព្យាយាមបង្រួមគម្លាតដោយធ្វើឱ្យទំនាក់ទំនងសមយុទ្ធរបស់ខ្លួនកាន់តែស៊ីជម្រៅជាមួយដៃគូក្នុងតំបន់មួយចំនួនតូច។ កាន់តែទូលំទូលាយថែមទៀត ការដាក់ពង្រាយយោធានៅទូទាំងតំបន់បានកើនឡើងជាច្រើនឆ្នាំ មកនេះ ខណៈមានភាពតានតឹងលើកោះតៃវ៉ាន់ ដែលចិនអះអាងថាជាកម្មសិទ្ធិខ្លួន និងជម្លោះដែនទឹកនៅក្នុងផ្លូវទឹកពាណិជ្ជកម្មដ៏សំខាន់នៃសមុទ្រចិនខាងកើត និងខាងត្បូង។ ចិន កូរ៉េខាងជើង និងរុស្ស៊ី សុទ្ធតែបានត្អូញត្អែរថា ការកើនឡើងនៃសមយុទ្ធរបស់សហរដ្ឋអាមេរិក ដោយមាន និងគ្មានសម្ព័ន្ធមិត្ត កំពុងជំរុញឱ្យមានភាពតានតឹងនៅក្នុងតំបន់ និងបង្កឱ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ៕

សម្ដេចតេជោ ហ៊ុន សែន បើកកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា

2024/05/31 09:01:35 am        137
នៅវេលាម៉ោង ៨.៣០នាទីព្រឹក ថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។២- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក្រ កម្ពុជា ដែលទទួលបន្ទុកសហប្រតិបត្តិការជាមួយអង្គការអន្តរសភា។៣- ការពិនិត្យ និងសម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភានៃព្រះរាជាណាចក កម្ពុជា សម្រាប់ត្រៀមសហការនិងចូលរួមជាមួយរដ្ឋសភាក្នុងកិច្ចប្រជុំនៃអង្គការអន្តរសភា។៤- បញ្ហាផ្សេងៗ៕

ក្រុមហាម៉ាស ត្រៀមខ្លួនរួចរាល់សម្រាប់កិច្ចព្រមព្រៀងពេញលេញ បើអ៊ីស្រាអែល បញ្ឈប់សង្គ្រាម

2024/05/31 08:56:50 am        138
ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ខ្លួនបានប្រាប់អ្នកសម្រុះសម្រួលថាក្រុមនេះនឹងមិនចូលរួមក្នុងការចរចាបន្ថែមទៀតទេក្នុងអំឡុងពេលការឈ្លានពានដែលកំពុងបន្ត ប៉ុន្តែបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ «កិច្ចព្រមព្រៀងពេញលេញមួយ» រួមទាំងការផ្លាស់ប្តូរចំណាប់ថ្នូរ និងអ្នកទោស ប្រសិនបើអ៊ីស្រាអែល បញ្ឈប់សង្គ្រាម។កិច្ចពិភាក្សា ដែលសម្របសម្រួលដោយប្រទេសអេហ្ស៊ីប និងកាតា ដើម្បីរៀបចំបទឈប់បាញ់រវាងអ៊ីស្រាអែល និងចលនាអ៊ីស្លាមនិយមមួយនេះនៅក្នុងសង្គ្រាមហ្កាហ្សា បានជាប់គាំងម្តងហើយម្តងទៀត ដោយភាគីទាំងពីរបានបន្ទោសគ្នាទៅវិញទៅមកចំពោះដំណើរការដ៏យឺតយ៉ាវនេះ។សេចក្តីថ្លែងការណ៍ចុងក្រោយរបស់ក្រុមហាម៉ាស នេះបានកើតឡើងនៅពេលដែលអ៊ីស្រាអែល បានបន្តការវាយលុកលើទីក្រុងរ៉ាហ្វា (Rafah) ភាគខាងត្បូងនៃតំបន់ហ្កាហ្សា ទោះបីជាមានដីកាពីតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ដែលជាតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ឱ្យបញ្ឈប់ការវាយប្រហារនេះក៏ដោយ។ សេចក្តីថ្លែងការណ៍នោះបាននិយាយថា «យើងបានជូនដំណឹងដល់អ្នកសម្រុះសម្រួលអំពីជំហររបស់យើងថា បើអ៊ីស្រាអែលបញ្ឈប់សង្គ្រាម នោះយើងត្រៀមខ្លួនដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងពេញលេញ ដែលរួមបញ្ចូលទាំងកិច្ចព្រមព្រៀងផ្លាស់ប្តូរដ៏ទូលំទូលាយមួយ»។ អ៊ីស្រាអែល បានច្រានចោលការផ្តល់ជូនរបស់ក្រុមហាម៉ាស កន្លងមកថាមិនគ្រប់គ្រាន់ និងបាននិយាយថាខ្លួនប្តេជ្ញាថានឹងលុបបំបាត់ក្រុមដែលប្រកាន់យកការបំផ្លិចបំផ្លាញមួយនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Trump គំរាមវាយអ៊ីរ៉ង់ខ្លាំងឡើង ខណៈគោលបំណងស្នូលក្នុងសង្គ្រាម ជិតសម្រេចអស់ហើយ
04/02/2026 09:04 AM
អ្នកការទូតរុស្ស៊ី បាននិយាយបន្ទាប់ពីនាវាដឹកប្រេងដំបូងទៅដល់គុយបាថា រុស្ស៊ីនឹងបន្តជួយគុយបា
04/02/2026 09:04 AM
ការវាយប្រហារនៅទីក្រុងបេរូត បានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុមហេសបូឡា
04/02/2026 08:04 AM
អ៊ីរ៉ង់បដិសេធការអះអាងរបស់លោក Trump ដែលថាប្រធានាធិបតីអ៊ីរ៉ង់ បានស្នើសុំបទឈប់បាញ់
04/02/2026 08:04 AM
លោក Trump បញ្ជាក់ជាថ្មីថា អាមេរិកនឹងចេញពីអ៊ីរ៉ង់ «ឆាប់ៗ» ហើយនឹងត្រឡប់ទៅវិញបើចាំបាច់
04/02/2026 08:04 AM
កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ជនបរទេស២០នាក់
04/02/2026 07:04 AM
លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
04/01/2026 08:04 PM
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
04/01/2026 08:04 PM
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
04/01/2026 08:04 PM
មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
04/01/2026 08:04 PM