គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ប្រកាសបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហាខាងមុខនេះ

2024/05/30 09:01:00 am        146
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា បានប្រកាសចាប់ផ្ដើមបើកការដ្ឋានស្ថាបនា «ព្រែកជីកហ្វូណនតេជោ» នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនច្រើន ខណៈព្រែកជីកនេះ នឹងក្លាយជាសមិទ្ធផលប្រវត្តិសាស្រ្ដ និងផ្ដល់ឯករាជភាពនយោបាយដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជាតែម្ដង។សម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ។សម្ដេចធិបតីបានថ្លែងថា «កិច្ចការងារនេះ យើងមិនដំអក់ទេ។ ព្រែកជីកនេះ ទៅថ្ងៃមុខ ពេលដែលចាប់ផ្ដើមសាងសង់ និងមានប្រជាជនខ្មែរចូលរួមភាគច្រើន ពិតណាស់ គម្រោងព្រែកជីកនេះ រាជរដ្ឋាភិបាលបានចរចាជាមួយក្រុមហ៊ុនវិនិយោគចិន ដើម្បីក្រុមហ៊ុនទាំងនោះមានបច្ចេកទេស និងទុនវិនិយោគមួយចំនួន ប៉ុន្ដែឥឡូវនេះ រាជរដ្ឋាភិបាលបានចរចា ហើយខ្មែរយើងនឹងមានទុនវិនិយោគភាគច្រើន​ចំពោះគម្រោងស្ថាបនាព្រែកជីកហ្វូណនតេជោនេះ»។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា «ការបើកការដ្ឋានមិនចាំយូរនាំឱ្យយប់យូរសុបិនច្រើន ស្រមៃច្រើនពេក។ ចង់ឱ្យឈប់ស្រមៃទាល់តែធ្វើតែម្ដង អីចឹងយើងនឹងបើកការដ្ឋាននៅខែ៨ (ខែសីហា) តែម្ដង ដើម្បីស្ថាបនាព្រែកជីកហ្វូណនតេជោនេះតែម្ដង»។ក្នុងឱកាសនោះសម្ដេចធិបតី នាយករដ្ឋមន្រ្ដី មានប្រសាសន៍បញ្ជាក់ថាឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន។ គម្រោងព្រែកជីកហ្វូណនតេជោប៉ុណ្ណេះខ្មែរធ្វើបាន បើទោះពីជាគ្មាការ​ចូលរួម​វិនិយោគពីណាក៏ដោយក៏ខ្មែរអាចធ្វើបានដែរ។សូមជម្រាបថា គម្រោងព្រែកជីកហ្វូណនតេជោ មានប្រវែង១៨០គីឡូម៉ែត្រ ត្រូវបានសិក្សា​យ៉ាងល្អិតល្អន់​ពីក្រុមអ្នកជំនាញបច្ចេកទេសជាតិ និងអន្តរជាតិចំនួន៤២រូប ទាំងនៅលើដីផ្ទាល់ និងប្រើឧបករណ៍សិក្សាពីលើអាកាស។ ជាលទ្ធផលនៃការសិក្សាបង្ហាញថា គម្រោងដែលមាន​តម្លៃវិនិយោគប្រមាណ១ពាន់៧រយលានដុល្លារអាម៉េរិកនេះអាចដំណើរការទៅបានដោយគ្មានបង្កជាផលប៉ះពាល់ដល់បរិស្ថាន ឬលំហូរទឹករវាងទន្លេមេគង្គ ​និងសមុទ្រនោះទេ ប៉ុន្ដែព្រែកជីកនេះ​នឹងផ្ដល់ឯករាជភាពការដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា និងផ្ដល់ផលប្រយោជន៍ជាច្រើនដល់សេដ្ឋកិច្ច និងសង្គមកម្ពុជាជាវត្តិសាស្រ្ដ៕

ប្រមុខការពារជាតិអាមេរិក និងចិន នឹងជួបពិភាក្សាដ៏កម្រនៅសិង្ហបុរីនៅចុងសប្ដាហ៍នេះ

2024/05/30 08:44:47 am        104
ប្រមុខការពារជាតិអាមេរិក និងចិន គ្រោងរៀបចំកិច្ចចរចាដោយផ្ទាល់ដ៏កម្រនៅក្នុងប្រទេសសិង្ហបុរីនៅចុងសប្តាហ៍នេះ ដោយផ្តល់ក្តីសង្ឃឹមនៃការសន្ទនាផ្នែកយោធាបន្ថែមទៀតក្នុងគោលបំណងទប់ស្កាត់ការផ្ទុះជម្លោះដែលមិនអាចគ្រប់គ្រង។ កិច្ចប្រជុំដែលរំពឹងទុករវាងរដ្ឋមន្ត្រីការជាតិអាមេរិក លោក Lloyd Austin និងលោក ទុង ជុន (Dong Jun)របស់ចិននៅឯកិច្ចសន្ទនា សាំងគ្រីឡា (Shangri-La) នឹងក្លាយជាកិច្ចពិភាក្សាទល់មុខគ្នាដ៏សំខាន់លើកដំបូងរវាងប្រមុខការពារជាតិនៃប្រទេសទាំង២ ក្នុងរយៈពេល១៨ ខែចុងក្រោយនេះ។ វេទិកាសន្តិសុខនេះ គឺជាការជួបជុំប្រចាំឆ្នាំរបស់ប្រមុខការពារជាតិមកពីជុំវិញពិភពលោក ដែលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានក្លាយជាឧបករណ៍សម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងចិន។ ជំនួបនៅឆ្នាំនេះ ដែលចាប់ផ្តើមនៅថ្ងៃសុក្រ ៣១ ឧសភា សប្ដាហ៍នេះ នឹងកើតឡើងមួយសប្តាហ៍បន្ទាប់ពីប្រទេសចិន បានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ និងបានព្រមានពីសង្គ្រាមលើកោះនេះ។ ជម្លោះជុំវិញកោះតៃវ៉ាន់ គាំទ្រដោយប្រជាធិបតេយ្យ និងសហរដ្ឋអាមេរិក ដែលចិនបានប្ដេជ្ញាថានឹងនាំមកដាក់ក្រោមការគ្រប់គ្រងរបស់ខ្លួន គឺជាជម្លោះដ៏ធំបំផុតជាបន្តបន្ទាប់រវាងមហាអំណាចពិភពលោកទាំងពីរនេះ។ ទីក្រុងប៉េកាំង ក៏ខឹងសម្បារចំពោះទំនាក់ទំនងការពារជាតិកាន់តែស៊ីជម្រៅរបស់ទីក្រុងវ៉ាស៊ីនតោននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ផងដែរ ជាពិសេសជាមួយហ្វីលីពីន អំឡុងមានភាពតានតឹងខ្លាំងនៅសមុទ្រចិនខាងត្បូង៕

ប្រសាសន៍សំខាន់ៗសម្តេចធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា

2024/05/30 08:36:53 am        169
កំពង់ស្ពឺ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធឆ្លងធម្មចេតិយទី១ តម្កល់ព្រះត្រៃបីដក និងសមិទ្ធផលនានាក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ ។ ប្រសាសន៍សំខាន់ៗសម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖ -សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ សង្គ្រាមមិនមែនកើតមានដោយសារអាវុធនោះ ទេ។ សង្គ្រាមកើតមានដោយសារផ្នត់គំនិត និងមនោគមវិជ្ជា។ ហេតុនេះដាច់ខាតត្រូវរួមគ្នាទប់ស្កាត់ មនោគមវិជ្ជាជ្រុលនិយម រួមគ្នារក្សាសុខសន្តិភាពឱ្យខាងតែបាន និងអង្វែងយូរ។-សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសបើកការដ្ឋានស្ថាបនាព្រែកជីក ហ្វូណនតេជោ នៅខែសីហា ឆ្នាំ ២០២៤នេះ តែម្ដង ដើម្បីកុំឱ្យយប់យូរ សុបិនស្រើន។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ការដាក់ចេញគោលនយោបាយត្រូវ នាំឱ្យកម្ពុ ជាបញ្ចប់សង្គ្រាម ៥០០ ឆ្នាំកន្លងមកនៅត្រឹមរយៈពេល ២ ឆ្នាំ(សម្ដេចតេជោដាក់ចេញនយោបាយ ឈ្នះ ឈ្នះ នៅឆ្នាំ១៩៩៦ បញ្ចប់សង្គ្រាមទាំងស្រុងនៅឆ្នាំ១៩៩៨)។-សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកដំណើ រការសាងសង់ជាផ្លូវការនៅខែសីហា ឆ្នាំ២០២៤ នេះ។ គម្រោងនេះមានការចូលរួមភាគហ៊ុនពីខ្មែរ ច្រើន។ ព្រែកជីកហ្វូណន ជាគម្រោងដែលមិនធ្លាប់មានដោយមានលក្ខណៈជាតិនិយម ដែលមានការ ចូលរួមពីពលរដ្ឋខ្មែរគ្រប់និន្នាការទាំងអស់។-សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី៖ ព្រែកជីកហ្វូណនតេជោ នឹងមានតម្លៃជាប្រវត្តិ សាស្ត្រដូចប្រាង្គប្រាសាទនានា ដែលដូនតាខ្មែរបានបន្សល់ទុកឱ្យយើងជំនាន់នេះដែរ។

កូរ៉េខាងត្បូង៖ កូរ៉េខាងជើង ត្រូវសង្ស័យថាបានបាញ់មីស៊ីលរយៈចម្ងាយខ្លីជាច្រើនគ្រាប់

2024/05/30 08:23:08 am        134
យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃព្រហស្បតិ៍ (៣០ ឧសភា) ថា ប្រទេសកូរ៉េខាងជើង ប្រហែលជាបានបាញ់មីស៊ីលបាលិស្ទិករយៈចម្ងាយខ្លីចំនួន ១០ គ្រាប់ចេញពីឆ្នេរសមុទ្រភាគខាងកើតរបស់ខ្លួន។ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វ៊ូមីអូ គីស៊ីដា (Fumio Kishida) បាននិយាយថា កូរ៉េខាងជើង បានបាញ់មីស៊ីលបាលិស្ទិក ដែលបានចុះចតនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។យោធាកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មីស៊ីលដែលសង្ស័យនោះ ត្រូវបានបាញ់ចេញពីតំបន់ ស៊ូណាន (Sunan) ក្បែររដ្ឋធានីព្យុងយ៉ាង របស់ខ្លួននៅម៉ោង ៦:១៤ ព្រឹកនៅថ្ងៃព្រហស្បតិ៍ (ម៉ោងក្នុងស្រុក) ហើយបានហោះប្រហែល ៣៥០ គីឡូម៉ែត្រ មុនពេលធ្លាក់ចូលទៅក្នុងសមុទ្រ។ការបាញ់បង្ហោះនេះបានធ្វើឡើងបន្ទាប់ពីប្រទេសកូរ៉េខាងជើង បានបរាជ័យកាលពីថ្ងៃចន្ទ ក្នុងការប៉ុនប៉ងរបស់ខ្លួននៃការដាក់ផ្កាយរណបចារកម្មទីពីរចូលទៅក្នុងគន្លង នៅពេលដែលយានជំរុញដែលទើបនឹងបង្កើតថ្មីបានផ្ទុះនៅក្នុងការហោះហើរ។ បន្ទាប់ពីបរាជ័យ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានសន្យាថានឹងមិនបោះបង់គម្រោងឈ្លបយកការណ៍អវកាសឡើយ។នៅថ្ងៃព្រហស្បតិ៍ដដែលនេះ មន្ត្រីក្រសួងការបរទេសកូរ៉េខាងជើង មួយរូបបានថ្កោលទោសសេចក្តីថ្លែងការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរ៉េស (Antonio Guterres) ដែលថាការប៉ុនប៉ងបាញ់បង្ហោះផ្កាយរណបយោធាមួយផ្សេងទៀតដោយប្រើបច្ចេកវិទ្យាមីស៊ីលបាលិស្ទិកគឺប្រឆាំងនឹងសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ៕

អ៊ុយក្រែន៖ រុស្ស៊ី ដាក់សម្ពាធលើប្រទេសនានាដើម្បីមិនឱ្យចូលរួមកិច្ចប្រជុំកំពូលសន្តិភាព

2024/05/30 08:19:18 am        149
ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) បាននិយាយកាលពីថ្ងៃពុធ (២៩ ឧសភា) ថា រុស្ស៊ី នៅតែព្យាយាមរំខានដល់ «កិច្ចប្រជុំកំពូលសន្តិភាព» ពិភពលោកនៅខែក្រោយ ដែលជាកិច្ចខិតខំប្រឹងប្រែងជួយដោះស្រាយជម្លោះជាមួយរុស្ស៊ី ហើយកំពុងដាក់សម្ពាធលើប្រទេសនានាឱ្យនៅឆ្ងាយពីការជួបជុំមួយនេះ។លោក ហ៊្សេឡិនស្គី ចង់ឱ្យកិច្ចប្រជុំកំពូល ដែលគ្រោងធ្វើនៅថ្ងៃទី ១៥-១៦ ខែមិថុនា នៅប្រទេសស្វីស បង្កើតបានជាលទ្ធផលដើម្បីដាក់សម្ពាធលើប្រទេសរុស្ស៊ី និងជំរុញ «រូបមន្តសន្តិភាព» របស់លោក ដែលអំពាវនាវឱ្យមានការដកកងទ័ពរុស្ស៊ី និងការស្ដារឡើងវិញនូវព្រំដែនឆ្នាំ១៩៩១ របស់អ៊ុយក្រែន។នៅក្នុងសុន្ទរកថាវីដេអូពេលយប់របស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា «បណ្ដាប្រទេស និងអង្គការអន្តរជាតិជិត ១០០» ឥឡូវនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹង «កិច្ចខិតខំប្រឹងប្រែងជាសកលនេះ» ដើម្បីដោះស្រាយជម្លោះនេះ។ ប្រទេសស្វីស ដែលជាម្ចាស់ផ្ទះរបស់កិច្ចប្រជុំកំពូលនេះ មិនបានអញ្ជើញរុស្ស៊ីទេ ហើយទីក្រុងមូស្គូ បានច្រានចោលព្រឹត្តិការណ៍នេះថាគ្មានន័យបើមិនមានវត្តមានរបស់ខ្លួន៕ វិមានក្រឹមឡាំង និយាយថា ខ្លួនបានរៀបចំដើម្បីចរចាលើការបញ្ចប់ជម្លោះ ហើយលើកឡើងថានោះជាកិច្ចពិភាក្សាចំណុចចាប់ផ្តើម ដែលបានធ្វើឡើងនៅក្នុងសប្តាហ៍ដំបូងនៃសង្រ្គាមកាលឆ្នាំ២០២២ ដែលហាក់ដូចជាជិតសម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែក្រុមអ្នកចរចាអ៊ុយក្រែន នៅពេលនោះបានបដិសេធ៕

សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ខេត្តបាត់ដំបង

2024/05/29 03:05:19 pm        445
បាត់ដំបង៖ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទត្រូវបានរកឃើញនៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទមានដោយកម្រ និងប្រភេទមានដោយបង្គួរ ដែលត្រូវបានរកឃើញទាំងនោះរួមមាន៖ សត្វកែះ ឆ្មាដាវ ឆ្កែចចក ក្តាន់ញ៉ែងតូច ប្រម៉ា សំពោចក្រអូប ឈ្លូស ស្វាត្រោស ស្វាក្ដាម កន្ថឹក មាន់ព្រៃជាដើម ។ ការបង្ហាញនេះ បន្ទាប់ពីមន្រ្តីជំនាញរបស់ក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (FFI) សហការជាមួយរដ្ឋបាលខេត្តបាត់ដំបង អាជ្ញាធរ និងសហគមន៍មូលដ្ឋាន បានចុះដាក់ម៉ាស៊ីន​ថតស្វ័យប្រវត្ត ចំនួនជាង៣០គ្រឿង កាលពីខែមករា ឆ្នាំ២០២៤ កន្លងមកនេះ នៅតំបន់ទេសភាព​ភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដើម្បីប្រមូលទិន្នន័យជីវចម្រុះក្នុងការគាំទ្រផែនការ​អភិរក្សការការពារភ្នំថ្មកំបោរ​ ក្រោមជំនួយ​ឧបត្ថម្ភ​ថវិកាដោយសហភាពអឺរ៉ុប ក្រោមគម្រោង «ការអភិរក្សជីវៈចម្រុះ ​ដើម្បីកាត់បន្ថយហានិភ័យនៃជំងឺឆ្លង»។ ថ្លែងប្រាប់អ្នកសារព័ត៌មាន នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ខ្វៃ អាទិត្យា បាន​បញ្ជាក់​ជាមួយការបង្ហាញពីមោទកភាពចំពោះក្រុមការងារស្រាវជ្រាវរបស់មន្រ្តីជំនាញក្រសួងបរិស្ថាន និងអង្គការសត្វព្រៃ ​និងរុក្ខជាតិប្រចាំកម្ពុជា(FFI) រួមជាមួយ​អ្នកពាក់ព័ន្ធ ដែលបាន​ខិតខំ​ប្រឹងប្រែង​ការសិក្សាស្រាវជ្រាវ​ ប្រមូលចងក្រងទិន្នន័យប្រភេទសត្វព្រៃ​ ដែលមានវត្តមាន នៅក្នុងតំបន់​អភិរក្សរបស់ប្រទេសកម្ពុជា ​ដើម្បីជាប្រយោជន៍​សម្រាប់ការអភិរក្ស ​និងសម្រាប់ការយល់ដឹងរបស់​សាធារណេជន ។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់បន្ថែមថា «ការរកឃើញតាមរយៈការសិក្សាបង្ហាញថាជីវៈចម្រុះនៅ​ប្រទេស​កម្ពុជា ​ត្រូវបានយកចិត្តទុកដាក់ការពារ និងអភិរក្សខ្ពស់បំផុតក្នុងពិភពលោក ជាពិសេស​នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា ដែលអាចវាយតម្លៃឃើញថា មានកើនឡើង និងមានការរស់រាន​មានជីវិតរបស់ពួកវាក្នុងរយៈពេលវែង និងមានស្ថានភាពល្អប្រសើរ»។ ក្រសួងបរិស្ថាន នឹងបន្តធ្វើការជាមួយដៃគូ និងអាជ្ញាធរមានសមត្ថកិច្ច អាជ្ញាធរមូលដ្ឋានថ្នាក់ក្រោមជាតិ គ្រប់ថ្នាក់ រួមជាមួយ សហគមន៍ និងវិស័យឯកជន ដើម្បី​អភិរក្សតំបន់​ការពារធម្មជាតិ​ ដែលធនធាន​ជីវៈចម្រុះកំពុង​មានចំនួនកើនឡើងនិងកំពុងរស់នៅ»។ ឯកឧត្តម ខ្វៃ អាទិត្យា បានបន្ថែមទៀតថា ក្រសួងបរិស្ថាន ក៏កំពុងអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យ​បរិស្ថាន ដែលផ្តោតលើមុំយុទ្ធសាស្រ្តបីចម្បង គឺស្អាត បៃតង និងចីរភាព ។ ក្នុងនោះ មុំ​យុទ្ធសាស្រ្តទី២ «បៃតង» គឺជំរុញនូវអាទិភាព៣ ក្នុងនោះ ១.ជំរុញការដាំឈើ​ឱ្យបាន​ច្រើន យ៉ាង​តិចចំនួន ១លានដើមក្នុង១ឆ្នាំ ចែកកូនឈើតាមរយៈយុទ្ធនាការ«ពន្លកបៃតង» ដើម្បីចែកជូនកូនឈើដោយឥតគិថ្លៃដល់ប្រជាពលរដ្ធដាំ ចាប់ពីថ្ងៃទ១០ ខែកក្កដា ឆ្នាំ ២០២៤ ដើម្បីស្តារព្រៃឈើ ដាំតាមទីសាធារណៈ វត្តអារាម សាលរៀន និងតាមមូលដ្ឋាន និងបង្កើនគម្របបៃតង ឈានឆ្ពោះទៅ សម្រេចផែនការគម្របព្រៃកើនឡើង ៦០% នៅឆ្នាំ២០៥០។២.ការពង្រឹងការអនុវត្តច្បាប់១០០% ព្រមទាំងសហការជាមួយអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ កងកម្លាំង​ប្រដាប់អាវុធគ្រប់ប្រភេទ និងអង្គភាពប្រឆាំងងអំពើពុករលួយ ដើម្បីពង្រឹងការទប់ស្កាត់ និងប្រឆាំងបទល្មើសធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ ស្របតាមបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចធិបតី ហ៊ុន ម៉ាណែត ។ ៣ ជំរុញការចូលរួមពីសហគមន៍ក្នុងការពារនិងអភិរក្សធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់​ជីវភាព​សហគមន៍មូលដ្ឋាន ដើម្បីប្រជាសហគមន៍ ​មានជីវភាពរីកចម្រើន មានជម្រើសពីការចូលព្រៃ មក​បង្កើតមុខរបរថ្មី ជាពិសេសគម្រោងអភិវឌ្ឍន៍​គោលដៅលំហែរបៃតង ​ដែលប្រជាសហគមន៍​អាចរកចំណូល​បានពីទេសចរណ៍ធម្មជាតិ ។សូមបញ្ជាក់ថា ប្រទេសកម្ពុជាមានភ្នំថ្មកំបោរយ៉ាងច្រើន​ ដែលភាគច្រើនស្ថិតនៅក្នុងខេត្តបាត់ដំបង កំពត និងស្ទឹងត្រែង ដែលភ្នំកំបោរទាំងនោះមានសារៈសំខាន់យ៉ាងខ្លាំង ​ផ្នែកប្រព័ន្ធអេកូឡូស៊ី និងតម្លៃផ្នែកវប្បធម៌ ​ហើយវាក៏ជាជម្រកធម្មជាតិសម្រាប់ប្រភេទសត្វព្រៃជាច្រើនផងដែរ ៕​

គ្រប់មជ្ឈដ្ឋាន គឺផ្តោតទៅលើរដ្ឋភាគខាងជើងសម្រាប់ការបោះឆ្នោតឡើងវិញ របស់លោក ម៉ូឌី

2024/05/29 01:27:21 pm        134
នៅពេលដែលប្រទេសឥណ្ឌាដែលនឹងបោះឆ្នោតជ្រើសរើសរដ្ឋាភិបាលថ្មី គ្រប់មជ្ឈដ្ឋាន គឺផ្តោតទៅលើរដ្ឋភាគខាងជើងគឺ រដ្ឋ Uttar Pradesh ដែលត្រូវបានគេស្គាល់ជាទូទៅដោយអក្សរកាត់ថា UP។ដោយលាតសន្ធឹងលើតំបន់មួយដែលមានទំហំជិតស្មើនឹងចក្រភពអង់គ្លេស រដ្ឋUP មានប្រជាជនរស់នៅយ៉ាងច្រើន។ ដោយមានប្រជាជនប្រមាណ ២៥៧លាននាក់ វាជារដ្ឋដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ឥណ្ឌា ហើយនឹងក្លាយជារដ្ឋធំជាងគេទី៥ នៅលើពិភពលោក ប្រសិនបើវាជាប្រទេសឯករាជ្យ បន្ទាប់ពីឥណ្ឌា ចិន សហរដ្ឋអាមេរិក និងឥណ្ឌូនេស៊ី ហើយនាំមុខប៉ាគីស្ថាន ឬប្រេស៊ីល។រដ្ឋUP គឺស្ថិតក្នុងចំណោមរដ្ឋចំនួនបី ក្នុងប្រទេសឥណ្ឌា ដែលកំពុងបោះឆ្នោតក្នុងដំណាក់កាលទាំង៧ នៅក្នុងការបោះឆ្នោតដែលមានរយៈពេល ៤៤ថ្ងៃ។ (ការបោះឆ្នោត នឹងបញ្ចប់នៅថ្ងៃទី១ ខែមិថុនា ហើយលទ្ធផលនឹងត្រូវប្រកាស នៅថ្ងៃទី៤ ខែមិថុនា។ )ដូច្នេះ វាមិនមែនជារឿងចម្លែកទេ ដែលរដ្ឋ UP បោះឆ្នោតជ្រើសរើសសមាជិកសភាចំនួន ៨០រូប នៅក្នុងសភាជាន់ទាប ដែលមានសមាជិកចំនួន ៥៤៣រូប (សភាជាន់ទាប) ត្រូវបានចាត់ទុកថា ជាគន្លឹះសម្រាប់ការកិច្ចប្រឹងប្រែងក្នុងការបោះឆ្នោតឡើងវិញរបស់លោកនាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌី (Narendra Modi) ខណៈដែលលោក កំពុងប្រឹងប្រែងដើម្បីវិលត្រឡប់ទៅកាន់តំណែងវិញសម្រាប់អាណត្តិទី៣ ជាប់ៗគ្នា។

សភាដាណឺម៉ាក បដិសេធសំណើទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

2024/05/29 01:20:43 pm        167
សភារបស់ប្រទេសដាណឺម៉ាក បានច្រានចោលសំណើសុំទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ កាលពីថ្ងៃអង្គារ ដោយគាំទ្រទស្សនៈរបស់រដ្ឋាភិបាលថា លក្ខខណ្ឌចាំបាច់ មិនទាន់ត្រូវបានបង្កើតឡើងទេ បើទោះបីជាមានការសម្រេចចិត្តដោយប្រទេសអេស្ប៉ាញ អៀរឡង់ និងន័រវែស ដើម្បីគាំទ្រឯករាជ្យក៏ដោយ។អ៊ីស្រាអែល ដែលបានរកឃើញខ្លួនឯងកាន់តែឯកោ បន្ទាប់ពីជម្លោះជាង ៧ខែ ជាមួយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាសដែលគ្រប់គ្រងតំបន់ហ្កាហ្សា បានប្រតិកម្មដោយកំហឹងចំពោះការសម្រេចរបស់អឺរ៉ុប។ច្បាប់របស់ដាណឺម៉ាក ត្រូវបានស្នើឡើងដោយគណបក្សឆ្វេងនិយមចំនួន៤។លោកស្រី Sascha Faxe ជាសមាជិកសភានៃគណបក្ស The Alternative បាននិយាយថា ការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន គឺជាមធ្យោបាយតែមួយគត់ ដើម្បីសម្រេចបានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ា។លោកស្រី បានថ្លែងនៅក្នុងសភាថា៖«អ្នកនយោបាយដាណឺម៉ាកភាគច្រើនយល់ស្របថា នឹងមិនមានសន្តិភាពយូរអង្វែង នៅមជ្ឈិមបូព៌ាដោយគ្មានដំណោះស្រាយរដ្ឋពីរ» ដោយបន្ថែមថា លោកស្រី មើលឃើញការទទួលស្គាល់ជាមធ្យោបាយផ្តល់សិទ្ធិដល់ប្រជាជនប៉ាឡេស្ទីនធម្មតា។រដ្ឋមន្ត្រីការបរទេសលោក Lars Lokke Rasmussen ធ្លាប់បាននិយាយថា រដ្ឋាភិបាលដាណឺម៉ាក មិនអាចទទួលស្គាល់រដ្ឋប៉ាឡេស្ទីនបានទេ ដោយសារប៉ាឡេស្ទីន ពុំមានសិទ្ធិអំណាចចាត់ចែង ឬគ្រប់គ្រងលើទឹកដីរបស់ខ្លួនទេ។

លោក ហ្ស៊េឡិនស្គី ជំរុញឲ្យសម្ព័ន្ធមិត្តប្រើ «គ្រប់មធ្យោបាយ» ដើម្បីបង្ខំរុស្ស៊ីឲ្យចូលរួមការចរចាសន្តិភាព

2024/05/29 01:18:01 pm        129
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelensky)កាលពីថ្ងៃចន្ទ បានអំពាវនាវដល់លោកខាងលិចឲ្យ «ប្រើគ្រប់មធ្យោបាយ» ដើម្បីបង្ខំរុស្ស៊ីឲ្យធ្វើកិច្ចចរចាសន្តិភាព អំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងម៉ាឌ្រីដ ដែលបានសន្យាផ្តល់ជំនួយយោធាចំនួនមួយពាន់លានអឺរ៉ូ ខណៈដែលការវាយលុករបស់រុស្ស៊ីដណ្តើមបានមូលដ្ឋានថ្មី។ ចំណែករុស្ស៊ី បាននិយាយថា ខ្លួនបានដណ្តើមយកភូមិចំនួនពីរបន្ថែមទៀត ដែលជាផ្នែកមួយនៃការវាយលុករបស់ខ្លួន នៅអ៊ុយក្រែនភាគខាងកើត ហើយប្រមុខអង្គការណាតូ លោក ចេន ស្តូលថិនប៊ឺក (Jens Stoltenberg) បានជំរុញឲ្យសម្ព័ន្ធមិត្តគិតឡើងវិញនូវការរឹតបន្តឹងរបស់ពួកគេលើការប្រើប្រាស់អាវុធរបស់លោកខាងលិច ដើម្បីវាយប្រហារនៅក្នុងប្រទេសរុស្ស៊ី ដែលជាតម្រូវការសំខាន់របស់ប្រធានាធិបតីអ៊ុយ ក្រែន។លោក ហ្ស៊េឡិនស្គី បានប្រាប់សន្និសីទសារព័ត៌មានរួមគ្នាជាមួយនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Pedro Sanchez ថា៖«យើងត្រូវពង្រឹងការងាររួមរបស់យើងជាមួយដៃគូរបស់យើង ដើម្បីសម្រេចឲ្យបានកាន់តែច្រើន។នៅក្នុងការប្រឈមនឹងស្ថានភាពបច្ចុប្បន្ន ប្រទេសអ៊ុយក្រែន បាននឹងកំពុងដាក់សម្ពាធលើអ្នកគាំទ្ររបស់ខ្លួន ជាពិសេសសហរដ្ឋអាមេរិក ដើម្បីអនុញ្ញាតឲ្យខ្លួនប្រើប្រាស់អាវុធចម្ងាយឆ្ងាយ ដែលពួកគេផ្គត់ផ្គង់ ដើម្បីវាយប្រហារគោលដៅ នៅក្នុងប្រទេសរុស្ស៊ី។ទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តផ្សេងទៀត មានការស្ទាក់ស្ទើរក្នុងការអនុញ្ញាតឲ្យទីក្រុងគីវ ធ្វើការវាយប្រហារឆ្លងព្រំដែន ដោយសារតែការភ័យខ្លាចថា វាអាចទាញពួកគេឲ្យខិតទៅជិតជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីដែលមានអាវុធនុយក្លេអ៊ែរនោះ។

មនុស្សជាង ៧០ ម៉ឺននាក់ មិនមានអគ្គិសនីប្រើប្រាស់ក្នុងរដ្ឋជាច្រើននៅអាមេរិក ដោយសារព្យុះ

2024/05/29 01:13:41 pm        112
យោងតាមក្រុមអ្នកឧតុនិយម និងទិន្នន័យពីគេហទំព័រតាមដានការដាច់ចរន្តអគ្គិសនី PowerOutage.us បានឱ្យដឹងថា លំនៅឋាន និងអាជីវកម្មជាង ៧១៣.០០០ កន្លែងនៅរដ្ឋតិចសាស់ (Texas) រដ្ឋ ឃិនថាក់គី (Kentucky) និងបណ្ដារដ្ឋផ្សេងទៀត ពុំមានថាមពលអគ្គិសនីប្រើប្រាស់ទេកាលពីថ្ងៃអង្គារ (២៨ ឧសភា) ដោយសារព្យុះបានវាយលុកតំបន់នេះចាប់តាំងពីថ្ងៃបុណ្យទិវារំលឹកគុណកងទ័ព (Memorial Day) កាលពីចុងសប្តាហ៍មក។ព្យុះផ្គររន្ទះលាយឡំនឹងខ្យល់កួច ដែលបានបោកបក់លើតំបន់ទំនាបភាគខាងត្បូង និងភ្នំ អូហ្ស៊ាក (Ozark) បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២៤ នាក់ ធ្វើឱ្យមនុស្សរាប់រយនាក់របួស និងបង្កការបំផ្លិចបំផ្លាញយ៉ាងច្រើននៅទូទាំងរដ្ឋចំនួន ៧ របស់សហរដ្ឋអាមេរិក ក្នុងទិវារំលឹកខួបនៅចុងសប្តាហ៍នេះ។នៅទីក្រុង ដាឡាស (Dallas) ព្យុះបានបោកបក់បង្កការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធជាច្រើនក្នុងតំបន់ពាណិជ្ជកម្មរបស់ទីក្រុង។ នៅផ្នែកផ្សេងទៀតនៃទីក្រុងនេះ ដើមឈើត្រូវបានដួលរលំដោយសារខ្យល់ខ្លាំង សួនឧទ្យាននៅតំបន់ទំនាបពោរពេញដោយទឹកហូរខ្លាំង ហើយផ្លាកពាណិជ្ជកម្មជាច្រើនបានដួលរលំ ខណៈព្យុះថ្មីបន្ថែមទៀតកំពុងបោកបក់កាត់ភាគខាងជើងនៃរដ្ឋតិចសាស់ កាលពីល្ងាចថ្ងៃអង្គារ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្លាំងគណៈបញ្ជាការឯកភាពរាជធានី បើកការចុះបង្ក្រាបទីតាំងបង្កប់បទល្មើស Online Scams មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ជនបរទេស២០នាក់
04/02/2026 07:04 AM
លោក Trump អះអាងថា មេដឹកនាំអ៊ីរ៉ង់ស្នើសុំឲ្យមានបទឈប់បាញ់
04/01/2026 08:04 PM
ការនាំចេញតែរបស់កេនយ៉ារងផលប៉ះពាល់ដោយសារជម្លោះនៅប្រទេសអ៊ីរ៉ង់
04/01/2026 08:04 PM
ហ្វីលីពីនស្វែងរកច្រកសុវត្ថិភាពសម្រាប់ប្រេង អំឡុងជំនួបជាមួយអ៊ីរ៉ង់
04/01/2026 08:04 PM
មេដឹកនាំស៊ីរី ចាត់ទុកការអះអាងពីជនភៀសខ្លួនរបស់អធិការបតីអាល្លឺម៉ង់ថា ជា «ការបំផ្លើស»
04/01/2026 08:04 PM
អនុរដ្ឋមន្ត្រីបារាំង៖ អង្គការណាតូមិនមែនបង្កើតឡើង ដើម្បីធ្វើប្រតិបត្តិការ នៅច្រកសមុទ្រហ័រមូសទេ
04/01/2026 08:04 PM
មេដឹកនាំកំពូលអ៊ីរ៉ង់កោតសរសើរដល់ក្រុមហេសបូឡា និងសន្យាបន្តគាំទ្រពួកគេ
04/01/2026 08:04 PM
លោក Macron សរសើរ «ភាពអាចទស្សន៍ទាយបាន» របស់អឺរ៉ុប ដែលហាក់ប្រៀបទៅលោក Trump
04/01/2026 07:04 PM
ចិនជំទាស់នឹងការប្តូរឈ្មោះរបស់ហ្វីលីពីន ចំពោះកោះមានជម្លោះ នៅសមុទ្រចិនខាងត្បូង
04/01/2026 07:04 PM
មន្រ្តីជាន់ខ្ពស់ក្រសួងការពារជាតិថ្លែងអំណរគុណគណ:កម្មាធិការអន្តរជាតិនៃកាកបាទក្រហមដែលបានដើរតួនាទីយ៉ាងសំខាន់ពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
04/01/2026 07:04 PM