គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

អង្គការសហប្រជាជាតិ លើកឡើងថា ប្រព័ន្ធសុខាភិបាលហៃទីជិតដួលរលំហើយ

2024/05/23 10:57:49 am        119
ទីភ្នាក់ងារគាំពារកុមារ Unicef របស់អង្គការសហប្រជាជាតិ បានព្រមានថា ប្រព័ន្ធសុខភាពរបស់ប្រទេសហៃទី ជិតដួលរលំហើយ ដោយនិយាយថា មន្ទីរពេទ្យចំនួន ៦ ក្នុងចំណោម ១០ នៅក្នុងប្រទេសនេះ គឺស្ទើរតែមិនដំណើរការទៅហើយ។ លោក ព្រូណូ ម៉េស ( Bruno Maes) តំណាងអង្គការ Unicef ប្រចាំប្រទេសក្នុងតំបន់សមុទ្រការ៉ាអ៊ីបមួយនេះ បាននិយាយថា ការជំរុញបន្ថែមនៃអំពើហឹង្សា ការផ្លាស់ទីលំនៅដ៏ច្រើន ការរាតត្បាតជំងឺដ៏គ្រោះថ្នាក់ និងការកើនឡើងនៃកង្វះអាហារូបត្ថម្ភ បានធ្វើឱ្យប្រព័ន្ធសុខភាពរបស់ប្រទេសហៃទីស្ទើរតែដួល ។ ក្រុមជនអន្ធពាលប្រដាប់អាវុធ នៅតែគ្រប់គ្រងភាគច្រើននៃរដ្ឋធានី ព័រ-អូ-ប្រាំង (Port-au-Prince) ហើយអង្គការ Unicef និយាយថា កុមាររាប់លាននាក់កំពុងប្រឈមនឹងជំងឺ និងកង្វះអាហារូបត្ថម្ភ។ប្រទេសនេះ បានជួបប្រទះអស្ថិរភាពយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី ហ្សូវ៉េណេល ម៉យអ៊ីស (Jovenel Moïse)កាលពីឆ្នាំ ២០២១ ក្នុងអំឡុងពេល ដែលក្រុមជនអន្ធពាលបានគ្រប់គ្រងផ្ទៃដីដ៏ច្រើន របស់ប្រទេសនេះ។ អង្គការ Unicef បាននិយាយថា សរុបមក ប្រជាជនរហូតដល់ ៤លាន ៤សែន នាក់ នៅក្នុងប្រទេសនេះ កំពុងត្រូវការជំនួយជាបន្ទាន់ដូចជា ស្បៀងអាហារ ជាដើម ហើយមនុស្ស ១លាន៦សែននាក់ កំពុងប្រឈមកម្រិតអាសន្ននៃអសន្តិសុខស្បៀងធ្ងន់ធ្ងរ ដែលបង្កើនហានិភ័យខ្ពស់ ពិសេសកង្វះអាហារូបត្ថម្ភសម្រាប់កុមារ ៕

មេដឹកនាំពិភពលោក បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយ

2024/05/23 10:49:18 am        204
មេដឹកនាំពិភពលោកមកពីគ្រប់ទីកន្លែងនៃពិភពលោកបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការប្រកាន់ខ្ជាប់គោលការណ៍ចិនតែមួយ និងការប្រឆាំងគ្រប់ទម្រង់នៃការទាមទារឯករាជ្យកោះតៃវ៉ាន់ ។ ប្រធានាធិបតីនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោក ហ្វូស្ទីន អាឆាង តូឌើរ៉ា (Faustin-Archange Touadera) បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកបានប្តេជ្ញាចិត្តចំពោះគោលការណ៍ចិនតែមួយ នៅពេលខ្លួនបានបង្កើតទំនាក់ទំនងជាមួយប្រទេសចិនក្នុងឆ្នាំ ១៩៦៤ ហើយចាប់តាំងពីពេលនោះមក បានបញ្ជាក់ឡើងវិញនូវជំហររបស់ខ្លួនជាផ្លូវការ។ លោកនិយាយថា សាធារណរដ្ឋអាហ្រ្វិកកណ្តាល និងចិន គឺជាប្រទេសជាបងប្អូន និងជាមិត្ត។ ហើយយើងគាំទ្រគោលការណ៍ចិនតែមួយនៃសាធារណៈរដ្ឋប្រជាមានិតចិន។ លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា សាធារណរដ្ឋអាហ្វ្រិកកណ្តាលទទួលស្គាល់ដំណោះស្រាយលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ដែលបានស្ដារឡើងវិញនូវសិទ្ធិទាំងអស់របស់សាធារណៈរដ្ឋប្រជាមានិតចិន និងបានទទួលស្គាល់តំណាងរដ្ឋាភិបាលរបស់ខ្លួនជាតំណាងស្របច្បាប់តែមួយគត់របស់ប្រទេសចិនទៅកាន់អង្គការសហប្រជាជាតិ។គណៈកម្មាធិការអាហ្វ្រិក បានបង្ហាញការគាំទ្រ សម្រាប់គោលការណ៍ចិនតែមួយ ដោយលោកស្រីអ៊ីមីលី វ៉ាហ្កាសាណា (Emile Rwagasana) បញ្ជាក់ថា ចិន ចាត់ទុកកោះតៃវ៉ាន់ជាផ្នែកមួយនៃដែនដីរបស់ខ្លួនដែលមិនអាចបំបែកបាន។ នៅក្នុងតំបន់អាស៊ីខាងត្បូង ប្រធានសភាស្រីលង្កា លោកម៉ាហ៊ីនដា យ៉ាប៉ា អបេវ៉ាឌើណា (Mahinda Yapa Abeywardena)បានបញ្ជាក់ឡើងវិញ ថា ស្រីលង្កា ប្រកាន់ខ្ជាប់នូវគោលការណ៍ចិនតែមួយ និងប្រឆាំងរាល់ការប៉ុនប៉ងបំបែកបំបាក់ប្រទេសចិន។គោលនយោបាយចិនតែមួយក៏ជាទិដ្ឋភាពសំខាន់មួយទៀតនៃកិច្ចព្រមព្រៀងជាមូលដ្ឋានដែលស្រីលង្កា និងប្រទេសចិន ផងដែរ។ថ្មីៗនេះ ទីភ្នាក់ងារអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានានៅទីក្រុងហ្សឺណែវ បានអះអាងជាថ្មីនូវការប្រកាន់ខ្ជាប់នូវសេចក្តីសម្រេចលេខ២៧៥៨ នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងគាំទ្រយ៉ាងមុតមាំនូវគោលការណ៍ចិនតែមួយ ដើម្បីឆ្លើយតបទៅនឹងផែនការរបស់មេដឹកនាំតំបន់តៃវ៉ាន់ថ្មីលោក ឡៃឆឹង-ទ័រ (Lai Ching-te) ដើម្បីជំរុញផែនការឯករាជ្យភាពតៃវ៉ាន់៕

សម្តេចធិបតី៖ មេបក្សកម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើន ដើម្បីតែគេងចំណេញនយោបាយខ្លួនឯង

2024/05/23 09:44:15 am        139
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា លោក ស៊ុន ចន្ធី ប្រធានគណបក្ស កម្លាំងជាតិមានចេតនាបំភ្លៃការពិតច្រើនណាស់ ចំពោះរាជរដ្ឋាភិបាល ដើម្បីតែគេងចំណេញនយោបាយរបស់ខ្លួន ជាពិសេសគឺករណីដែលបានចោទប្រកាន់អាជ្ញាធរថា មានការរើសអើងចំពោះការធ្វើបណ្ណក្រីក្រ ជូនប្រជាពលរដ្ឋតែម្តង។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​គ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤​នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី បានលើកឡើងថា​ ការដែលអាជ្ញាធរ​ចាប់ខ្លួន​លោក ស៊ុន ចន្ធី គឺដោយសារបុគ្គលរូបនេះ និយាយមូលបង្កាច់ដល់រាជរដ្ឋាភិបាល​ជាច្រើនលើកច្រើន​សារមកហើយ ខណៈ ការនិយាយនេះ គឺដើម្បីតែផលប្រយោជន៍​នយោបាយរបស់ខ្លួន។លោក ស៊ុន ចន្ទី ដែលជាប្រធានគណបក្សកម្លាំងជាតិ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន នាព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ​នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញពីបទ «ញុះញង់​បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។ ក្រោយចាប់ខ្លួនតុលាការរាជធានីភ្នំពេញ​បានបញ្ជូនលោកទៅឃុំខ្លួន នៅនៅមណ្ឌលអប់រំកែប្រែទី៤(ម៤) នៅក្នុងខេត្តពោធិ៍សាត់។ជុំនៃការចាប់ខ្លួនលោក ស៊ុន ចន្ធីនេះ ត្រូវបានក្រសួងយុត្តិធម៌បញ្ជាក់បន្ថែមទៀតថា «ការចាប់ខ្លួននេះ​ត្រូវបានធ្វើឡើងតាមរយៈដីកាបញ្ជាឱ្យចូលខ្លួន របស់អយ្យការអមសាលាដំបូង​រាជធានីភ្នំពេញ ដែលជាការអនុវត្តច្បាប់ស្របតាមក្រមនីតិវិធីព្រហ្មទណ្ឌ ហើយការចាប់ខ្លួននេះ គឺពាក់ព័ន្ធទៅនឹងអង្គហេតុនៃបទល្មើស ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌជាធរមាន។ដូច្នេះការចាប់ខ្លួនឈ្មោះ ​ស៊ុន ចន្ធី គឺជាការអនុវត្តច្បាប់​សុទ្ធសាធ ជាពិសេសគឺផ្អែកតាម​ក្រម​ព្រហ្មទណ្ឌ និងក្រមនីតិវិធី ព្រហ្មទណ្ឌនៃព្រះរាជាណាចក្រកម្ពុជា។ មិនមែជាការរឹតបន្តឹង​ក្នុងការបញ្ចេញមតិ ​និងគំនាបនយោបាយ ​ដូចការចោទប្រកាន់របស់អង្គការ និងប្រទេសមួយ​ចំនួននោះឡើយ៕អត្ថបទបាន ចក់

សម្ដេចនាយករដ្ឋមន្រ្តី ចេញបទបញ្ជាឲ្យអាជ្ញាធររាជធានី-ខេត្តទំាងអស់ ចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង

2024/05/23 09:38:48 am        156
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទាំងអស់ត្រូវចាត់វិធានការឲ្យបានម៉ឺងម៉ាត់បំផុត ដោយគ្មានការលើកលែងចំពោះក្មេងទំនើង ដើម្បីធ្វើយ៉ាងណាធានាដល់សន្តិសុខសង្គម។ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទីបង្ហាញផ្លូវឆ្ពោះទៅ​គ្របដណ្ដប់​សុខភាពជាសកលនៅកម្ពុជា (ឆ្នាំ២០២៤-២០៣៥) នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា នាពេលបច្ចុប្បន្ននេះ គឺមានក្មេងទំនើងច្រើនណាស់​ ដោយបានកាន់ដាវស៊ាំម៉ារ៉ៃ តាមផ្លូវដោយ​អនាធិបតេយ្យ​ផងដែរ ដូច្នេះ​ចាប់ពីពេលនេះ តទៅអាជ្ញាធររាជធានី-ខេត្តទាំងអស់ ត្រូវចាត់វិធានការជាបន្ទាន់។ សម្តេចនាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ស្ថាប័នតុលាការត្រូវអនុវត្តច្បាប់ចំពោះក្មេងទំនើងនេះ ឲ្យ​បានត្រឹមត្រូវ និងម៉ងចត់ផងដែរ ដើម្បីពង្រឹងនូវគុណភាពនៃការអនុវត្តច្បាប់កម្ពុជា ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ជាមួយគ្នានោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ឪពុកម្តាយ និងអណាព្យាបាលទាំងអស់ គប្បីចូលរួមសហការជាមួយអាជ្ញាធរ និងត្រូវចូលរួមពង្រឹង​តាមដាន​និងអប់រំ កូនៗរបស់ខ្លួនឲ្យបានល្អ ​ដោយធ្វើយ៉ាងណាកុំបណ្តោយឲ្យពួកគេដើរលេង​អនាធិបតេយ្យ និង​បង្កើតបង តូចបងធំ ​ដែលជាការធ្វើឲ្យអសន្តិសុខសង្គមនោះ៕អត្ថបទ៖ បាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទី​បង្ហាញផ្លូវឆ្ពោះទៅគ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា

2024/05/23 09:02:52 am        162
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការផែនទី​បង្ហាញផ្លូវឆ្ពោះ​ទៅ​គ្របដណ្ដប់សុខភាពជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ។ប្រសាសន៍សំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្តេចធិបតី ហ៊ុន ម៉ាណែត បានកោតសរសើរដល់ក្រុមប្រឹក្សាជាតិគាំពារសង្គម និងស្ថាប័នពាក់ព័ន្ធដែលបានខិតខំធ្វើឱ្យសម្រេចបាននូវផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ រហូតឈានដល់ការដាក់ឱ្យអនុវត្តជាផ្លូវការនៅថ្ងៃនេះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជាថ្មីថា សម្រាប់អាណត្តិទី៧នេះ នៅក្នុងយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល មូលធនមនុស្សគឺជាកត្តាអាទិភាពទី១ ហើយដើម្បីឱ្យមូលធនមនុស្សដែលល្អ គឺត្រូវមានសុខភាពល្អជាចំបង និងដើម្បីទទួលបានសុខភាពល្អ គឺរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់មុនគេនៅលើការផ្ដល់សេវាសុខភាពល្អទៅដល់ប្រជាពលរដ្ឋ។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា ក្នុងរយៈពេល៤០ឆ្នាំមកនេះ គឺរាជរដ្ឋាភិបាល បានធ្វើការវិនិយោគច្រើនណាស់លើសុខាភិបាល ពោលគឺរហូតដល់ជាង ៥០០លានដុល្លារ អាមេរិកឯណោះ។-សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា គោលដៅរបស់រាជរដ្ឋាភិបាលអណត្តិទី៧នេះ គឺធ្វើយ៉ាងណាធ្វើឱ្យវិស័យសុខាភិបាលរបស់រដ្ឋក្លាយទៅជាទីពឹងរបស់ប្រជាពលរដ្ឋនៅគ្រប់ពេលវេលា ហើយនៅថ្នាក់មូលដ្ឋានអាចផ្ដល់សេវាឱ្យប្រជាពលរដ្ឋ ២៤ ម៉ោង ក្នុង១សប្ដាហ៍ពេញតែម្ដង។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ដាក់ឱ្យអនុវត្តជាផ្លូវការ ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥ គោលដៅ គឺកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋឱ្យបានយ៉ាងហោចអត្រាចំណាយពីហោប៉ៅលើការថែទាំសុខភាពឱ្យនៅត្រឹម ៣៥ ភាគរយនៃចំណាយសរុបលើវិស័យសុខាភិបាល។-សម្តេចធិបតី នាយករដ្ឋមន្រ្ដី បានឱ្យដឹងថា ក្នុងឆ្នាំ ២០២៣ រាជរដ្ឋាភិបាលបានចំណាយថវិកានៅក្នុងការគាំពារសង្គមសរុបចំនួន ៣៧១៥ ប៊ីលលានរៀល ស្មើនឹងប្រមាណ ៩២៩ លានដុល្លារ ដើម្បីជួយដល់ប្រជាពលរដ្ឋគោលដៅនៅទូទាំងប្រទេសប្រមាណ ៤ លាន ៧សែននាក់ ដោយបានអនុវត្តទៅលើកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គមនានា សម្រាប់ផ្តល់ការគាំពារដល់ពលរដ្ឋ ជាពិសេសគ្រួសារក្រីក្រ និងងាយរងគ្រោះនៅទូទាំងប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់មិត្តបរទេស ជាពិសេសប្រទេសប្រជាធិបតេយ្យ បើចង់ពង្រឹងការអនុវត្តច្បាប់នៅកម្ពុជា សូមពង្រឹងការអនុវត្តច្បាប់គ្រប់គ្នា ជាពិសេសការគោរពច្បាប់ មិនអាចបុគ្គលនោះជាសកម្មជនបក្សប្រឆាំង អាចមានសិទ្ធិធ្វើអ្វីល្មើសច្បាប់បាននោះទេ។-សម្តេចធិបតី នាយករដ្ឋមន្រ្ដីបញ្ជាក់ថា មិត្តបរទេស មិនគួរជួយ ឬមួយលើកទឹកចិត្តអ្នកខុសនោះទេ ប៉ុន្ដែគួរតែជួយណែនាំគាត់កុំឱ្យដើរហួសព្រំដែននៃច្បាប់។ ហើយមិត្តបរទេសមុននឹងវាយតម្លៃលើបុគ្គលនោះជានរណា តែគួរវាយតម្លៃលើថា តើបុគ្គលនោះធ្វើអ្វី។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានចេញបទបញ្ជាដល់អាជ្ញាធររាជធានី-ខេត្តទំាងអស់ត្រូវ រឹតបន្តឹងឲ្យបានម៉ឺងម៉ាត់បំផុត ចំពោះក្មេងទំនើង ដោយត្រូវតែចាត់វិធានការឲ្យបានទាន់ពេលវេលាដោយមិនត្រូវលើកលែងនោះឡើយ។-សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ស្ថាប័នតុលាការយកចិត្តទុកដាក់ក្នុងការអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ចំពោះករណីក្រុមក្មេងទំនើង។ ទន្ទឹមនឹងនេះ សម្ដេចធិបតី ក៏បានអំពាវនាវដល់ឪពុកម្ដាយ និងអ្នកអាណាព្យាបាលចូលរួមពង្រឹងតាមដាន និងអប់រំកូនចៅឱ្យបានល្អ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រួមគ្នាជាធ្លុងមួយក្នុងការអនុវត្តផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ ២០២៤-២០៣៥។

អាមេរិក៖ ការធ្វើប្រក្រតីភាពទំនាក់ទំនងរបស់អ៊ីស្រាអែល-អារ៉ាប៊ីសាអ៊ូឌីត តម្រូវឲ្យហ្កាហ្សាមានភាព ស្ងប់ស្ងាត់

2024/05/22 02:08:26 pm        130
បេសកជនអាមេរិកប្រចាំទីក្រុងហ្ស៊េរុយសាឡឹម បាននិយាយកាលពីថ្ងៃអង្គារថា ការបង្កើតទំនាក់ទំនងជាផ្លូវការរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអ៊ូឌីត ជាផ្នែកមួយនៃកិច្ចព្រមព្រៀងត្រីភាគីដែលកំពុងលេចចេញពាក់ព័ន្ធនឹងទីក្រុងវ៉ាស៊ីនតោន នឹងតម្រូវឲ្យមានការស្ងប់ស្ងាត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា និងការពិភាក្សាអំពីការរៀបចំសម្រាប់អភិបាលកិច្ចប៉ាឡេស្ទីន។ លោកឯកអគ្គរដ្ឋទូត Jack Lew បានបញ្ជាក់ថា៖«ខ្ញុំគិតថា វានឹងត្រូវមានភាពស្ងប់ស្ងាត់ខ្លះ នៅតំបន់ហ្កា ហ្សាហើយនឹងមានការសន្ទនាមួយអំពីរបៀបដែលអ្នកដោះស្រាយជាមួយនឹងបញ្ហាអំពីអនាគតនៃអភិបាលកិច្ចប៉ាឡេស្ទីន»។លោកបានថ្លែងប្រាប់សន្និសីទដែលរៀបចំឡើងដោយវិទ្យាស្ថានស្រាវជ្រាវលទ្ធិប្រជាធិបតេយ្យអ៊ីស្រាអែល(IDI)ថា៖«ទស្សនៈរបស់ខ្ញុំគឺ អត្ថប្រយោជន៍ជាយុទ្ធសាស្រ្ត គឺមានតម្លៃទទួលយកហានិភ័យចូលទៅក្នុងការសន្ទនានោះ។ ប៉ុន្តែ នោះគឺជាការសម្រេចចិត្តដែលរដ្ឋាភិបាលអ៊ីស្រាអែល នឹងត្រូវធ្វើ ហើយប្រជាជន អ៊ីស្រាអែលនឹងត្រូវធ្វើ។ សហរដ្ឋអាមេរិកកាលពីថ្ងៃចន្ទ បានពណ៌នាថា កិច្ចព្រមព្រៀងការពារទ្វេភាគីជាមួយអារ៉ាប៊ីសាអ៊ូឌីត គឺ«ជិតឈានដល់ទីបញ្ចប់ហើយ»។ នៅពេលដែលបានបញ្ចប់ វានឹងក្លាយជាផ្នែកមួយនៃកិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយ ដែលបានបង្ហាញដល់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ( Benjamin Netanyahu) ដើម្បីសម្រេចថាតើត្រូវធ្វើសម្បទាន ដើម្បីធានាឲ្យមានប្រក្រតីភាពទំនាក់ទំនង ជាមួយទីក្រុងរីយ៉ាដដែរឬទេ?

សមាជិកសភា អឺរ៉ុបអនុម័តច្បាប់បញ្ញាសប្បនិម្មិត AI ដ៏សំខាន់

2024/05/22 01:38:32 pm        112
ក្រុមប្រឹក្សាសហភាពអឺរ៉ុប កាលពីថ្ងៃអង្គារ បានអនុម័តច្បាប់ដ៏សំខាន់លើកដំបូងរបស់ពិភពលោកសម្រាប់ការគ្រប់គ្រងបញ្ញាសប្បនិម្មិត(AI) ហើយអាចនាំទៅរកការបង្កើតស្តង់ដារសកល។រដ្ឋមន្ត្រីមកពីប្រទេសសមាជិកសហភាពអឺរ៉ុបទាំង២៧ប្រទេស បានជួបប្រជុំគ្នានៅទីក្រុងព្រុចសែល ប្រទេសបែលហ្សិក និងបានផ្តល់ភ្លើងខៀវចុងក្រោយដល់អ្វីដែលគេហៅថា «ច្បាប់បញ្ញាសិប្បនិម្មិត»។លោក Mathieu Michel រដ្ឋមន្ត្រីការបរទេសបែលហ្ស៊ិកទទួលបន្ទុកឌីជីថលនីយកម្ម បាននិយាយថា អឺរ៉ុប បានធ្វើការជ្រើសរើសដើម្បីបង្កើត «ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍បញ្ញាសិប្បនិម្មិត ដែលមានសុវត្ថិភាព ផ្តោតលើមនុស្ស និងគួរឱ្យទុកចិត្តបាន។ បទប្បញ្ញត្តិថ្មី នឹងត្រូវបានចាត់ថ្នាក់ ផ្អែកទៅតាមហានិភ័យរបស់វា។បទប្បញ្ញត្តិនេះ នឹងហាមឃាត់ការវាយតម្លៃ ឬចាត់ថ្នាក់អ្នកដែលមានបញ្ហាក្នុងសង្គម ឬវិនិច្ឆ័យថាតើនរណាម្នាក់ទំនងជាប្រព្រឹត្តបទព្រហ្មទណ្ឌ។ វាក៏នឹងកំណត់ការប្រើប្រាស់អត្តសញ្ញាណនៅកន្លែងសាធារណៈផងដែរ។ ច្បាប់ថ្មីនេះក៏មានគោលបំណងធានាបាននូវតម្លាភាព និងការទទួលខុសត្រូវផងដែរ។ រូបភាព វីដេអូ និងសំឡេង ដែលបង្កើតឡើងដោយបញ្ញាសប្បនិម្មិត(AI) ដែលស្រដៀងនឹងមនុស្សដែលមានស្រាប់ ត្រូវតែដាក់ស្លាកសញ្ញាថាបង្កើតជាសិប្បនិម្មិត។ក្រុមហ៊ុនទាំងឡាយដែលបំពានលើច្បាប់នេះ អាចប្រឈមនឹងការផាកពិន័យរហូតដល់៣៨ លានដុល្លារ ឬ៧ភាគរយនៃប្រាក់ចំណូលប្រចាំឆ្នាំរបស់ពួកគេ។ បទប្បញ្ញត្តិនឹងត្រូវបានកំណត់ជាដំណាក់កាលនៅក្នុងការចាប់ផ្តើម នៅក្នុង២០២៦។

បណ្តាប្រទេសអឺរ៉ុប អនុម័តផែនការប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កករបស់រុស្ស៊ី សម្រាប់អ៊ុយក្រែន

2024/05/22 01:05:30 pm        154
រដ្ឋាភិបាលប្រទេសបែលហ្ស៊ិក បាននិយាយកាលពីថ្ងៃអង្គារថា បណ្តាប្រទេសសហភាពអឺរ៉ុប បានអនុម័តជាផ្លូវការ នូវផែនការដើម្បីប្រើប្រាស់ប្រាក់ចំណូលពីទ្រព្យបង្កកនៅធនាគារកណ្តាលរុស្ស៊ី នៅក្នុងសហភាពអឺរ៉ុប សម្រាប់ការការពារប្រទេសអ៊ុយក្រែន។ អ្នកការទូតជាន់ខ្ពស់រុស្ស៊ីម្នាក់ បានរិះគន់ខ្លាំងៗចំពោះផែនការនេះ ដោយនិយាយថាវានឹងមានផលវិបាកដែលមិនអាចស្មានទុកជាមុនបាន ដោយសហភាពអឺរ៉ុប មានកាតព្វកិច្ច មិនយូរមិនឆាប់នោះទេ ត្រូវតែប្រគល់ប្រាក់ចំណូលពីទ្រព្យបង្កកនេះ ទៅឲ្យរុស្ស៊ីវិញ ជាអ្វីដែលខ្លួនបានលួច។សហភាពអឺរ៉ុប កំពុងកាន់កាប់ទ្រព្យសកម្មរបស់ធនាគារកណ្តាលរុស្ស៊ីប្រហែល២១០ពាន់លានអឺរ៉ូ ឬប្រហែល២២៥ពាន់លានដុល្លារអាមេរិកនៅក្នុងតំបន់។ មូលនិធិនេះ ត្រូវបានបង្កក នៅពេលដែលរុស្ស៊ីត្រូវបានដាក់ទណ្ឌកម្ម ជាការឆ្លើយតបចំពោះការវាយលុកដោយយោធារបស់ខ្លួន លើប្រទេសអ៊ុយក្រែន។ ការប្រាក់ លើទ្រព្យបង្ក ត្រូវបានគេរំពឹងថានឹងផ្តល់ប្រហែល៣ពាន់លានអឺរ៉ូ ឬប្រហែល៣,៣ ពាន់លានដុល្លារ ក្នុងមួយឆ្នាំ។សហភាពអឺរ៉ុប រាយការណ៍ថាខ្លួនមានផែនការប្រើប្រាស់៩០ភាគរយនៃប្រាក់ចំណូលទាំងនោះ ដើម្បីផ្តល់ជំនួយយោធាដល់ប្រទេសអ៊ុយក្រែន ហើយនៅសល់១០ភាគរយ នឹងត្រូវប្រើប្រាស់ដើម្បីជួយកសាងអ៊ុយក្រែនឡើងវិញ និងសម្រាប់គោលបំណងផ្សេងៗទៀត។ ការផ្តល់មូលនិធិនេះ អាចចាប់ផ្តើមនៅដើមខែកក្កដា។ អ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov បានបង្ហាញថា ទីក្រុងមូស្គូ ជំទាស់ទៅនឹងវិធានការរបស់សហភាពអឺរ៉ុប។លោក Peskov បាននិយាយថា នឹងមានវិធានការផ្លូវច្បាប់ធ្ងន់ធ្ងរសម្រាប់អ្នកដែលធ្វើការសម្រេចចិត្តបែបនេះ និងអ្នកដែលទាញយកប្រយោជន៍ពីការសម្រេចចិត្តនេះ។ សហរដ្ឋអាមេរិក បានអនុម័តច្បាប់មួយ ដែលអនុញ្ញាតឲ្យរដ្ឋាភិបាល រឹបអូសទ្រព្យសម្បត្តិរដ្ឋរុស្ស៊ី និងប្រើប្រាស់ដើម្បីជួយដល់អ៊ុយក្រែន ប៉ុន្តែច្បាប់ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក ធ្វើការជាមួយក្រុមប្រទេសមានសេដ្ឋកិច្ចរីកលូតលាស់ទាំង៧ ឬ G7 សហភាពអឺរ៉ុប និងភាគីផ្សេងទៀត។កាលពីថ្ងៃអង្គារ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានអរគុណចំពោះការសម្រេចចិត្តរបស់សហភាពអឺរ៉ុប នៅក្នុងសន្និសីទសារព័ត៌មាន មួយក្នុងទីក្រុងគីវ ។ លោកបានបង្ហាញខ្លួននៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអាល្លឺម៉ង់ ដែលលោក Kuleba បាននិយាយថាសហភាពអឺរ៉ុ គួរតែរឹបអូសទ្រព្យសម្បត្តិរបស់រុស្ស៊ី យ៉ាងពិតប្រាកដ។

ពលរដ្ឋនៅតំបន់សំណង់មិនរៀបរយ ស្រែកទាមទាររកទឹក ខណៈរដ្ឋធានីឥណ្ឌាក្តៅហួតហែង

2024/05/22 01:01:04 pm        66
ប្រជាជននៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ ក្នុងទីក្រុង New Delhi បានស្រែកទាមទាររកទឹក កាលពីថ្ងៃអង្គារ ខណៈសីតុណ្ហភាពក្នុងរដ្ឋធានីប្រទេសឥណ្ឌា បានបន្តក្តៅហួតហែង។រយៈពេលយូរនៃកម្តៅក្តៅខ្លាំង បានធ្វើឱ្យអាងស្តុកទឹករីងស្ងួត និងបង្កើនតម្រូវការប្រើប្រាស់ទឹក ដោយមានរយន្តដឹកទឹកចំនួន៣គ្រឿង មកដល់ក្នុងមួយថ្ងៃ នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយ នៃជំរំ វីវេកកាណានដា(Vivekananda)នៅទីក្រុងឌេលី។ វិបត្តិទឹកនៅប្រទេសឥណ្ឌា ដែលកាន់តែអាក្រក់ទៅ នៅក្នុងរដូវក្តៅ បានធ្វើឲ្យប៉ះពាល់ដល់អ្នករស់នៅក្នុងតំបន់សំណង់លំនៅឋានមិនរៀបរយយ៉ាងខ្លាំង។ទន្ទឹមនឹងនេះ ការិយាល័យអាកាសធាតុ បានប្រកាសអាសន្នព័ណ៌ក្រហម សម្រាប់រលកកម្តៅក្នុងសប្តាហ៍នេះ នៅទីក្រុងឌេលី ដោយបង្ហាញពីលទ្ធភាពនៃសីតុណ្ហភាព ដែលអាចបណ្តាលឱ្យមានជំងឺទាក់ទងទៅនឹងកម្តៅ សម្រាប់អ្នកងាយទទួលរងផលប៉ះពាល់។ ទីក្រុងឌេលី នឹងត្រូវបោះឆ្នោតក្នុងការបោះឆ្នោតសកលដែលបន្ត នៅថ្ងៃសៅរ៍ ទី២៥ ខែឧសភា ខណៈសីតុណ្ហភាព ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងបន្ថែមទៀតរហូតដល់ ៤៦អង្សា។

ការស្ទង់មតិ៖ អត្រាគាំទ្ររបស់លោក Biden ធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិតពីរឆ្នាំ

2024/05/22 11:37:36 am        160
អត្រាគាំទ្រជាសាធារណៈរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) ក្នុងខែនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជិត ២ ឆ្នាំ នៅក្នុងសញ្ញាព្រមានដ៏គ្រោះថ្នាក់សម្រាប់កិច្ចខិតខំប្រឹងប្រែងជាប់បោះឆ្នោតឡើងវិញរបស់លោក នេះបើយោងតាមការស្ទង់មតិរបស់សារព័ត៌មាន រ៉យទ័រ និងស្ថាប័នស្រាវជ្រាវមតិសាធារណៈ អ៊ីបសូស (Ipsos)។ការស្ទង់មតិរយៈពេល ៤ ថ្ងៃដែលបានបិទកាលពីថ្ងៃចន្ទ (២០ ឧសភា) បានបង្ហាញថា ជនជាតិអាមេរិកត្រឹមតែ ៣៦ ភាគរយប៉ុណ្ណោះបានយល់ស្របលើការអនុវត្តការងាររបស់លោក បៃដិន ជាប្រធានាធិបតី ដោយធ្លាក់ចុះពីចំនួន ៣៨ ភាគរយនៅក្នុងខែមេសា។ នេះជាការវិលត្រឡប់ទៅកាន់ការវាយតម្លៃទាបបំផុតនៃតំណែងប្រធានាធិបតីរបស់លោក ដែលបានឃើញចុងក្រោយនៅក្នុងខែកក្កដា ឆ្នាំ២០២២។ ខណៈពេលដែលការធ្លាក់ចុះនៅក្នុងខែនេះខុសគ្នាត្រឹមតែប៉ុន្មានភាគរយពីខែមុន វាអាចជាសញ្ញាមិនល្អសម្រាប់លោក បៃដិន ស្របពេលដែលលោកប្រឈមមុខជាមួយបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។ លោក ត្រាំ បាននាំមុខបន្តិចលើលោក បៃដិន នៅក្នុងការស្ទង់មតិជាច្រើននៅក្នុងបណ្ដារដ្ឋដែលត្រូវបានគេមើលឃើញថាទំនងជាកំណត់អ្នកឈ្នះ។ អ្នកឆ្លើយសំណួរប្រហែល ៤០ ភាគរយនៅក្នុងការស្ទង់មតិបាននិយាយថា លោក ត្រាំ ដែលជាប្រធានាធិបតីពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២១ មានគោលនយោបាយប្រសើរសម្រាប់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក បើប្រៀបធៀបទៅនឹងចំនួន ៣០ ភាគរយដែលបានជ្រើសរើសលោក បៃដិន ខណៈដែលអ្នកផ្សេងទៀតនិយាយថាពួកគេមិនដឹង ឬមិនបានឆ្លើយតបសំណួរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្រុមចម្រុះមាន ៤០ប្រទេសដឹកនាំដោយអង់គ្លេស សន្យាចាត់វិធានការលើច្រកសមុទ្រ Hormuz
04/02/2026 08:04 PM
បេសកជន៖ អ៊ីរ៉ង់មិនមានបំណង «ចាប់ផ្តើមឡើងវិញ» ក្នុងការបង្កើនសារធាតុអ៊ុយរ៉ានីញ៉ូមទេ
04/02/2026 08:04 PM
នេប៉ាល់រៀបចំសម័យប្រជុំសភាជាលើកដំបូង ក្រោយការបោះឆ្នោត
04/02/2026 08:04 PM
លោក Macron ៖ វាមិនប្រាកដនិយមនោះទេក្នុងការបើកច្រកសមុទ្រ Hormuz ដោយកម្លាំង
04/02/2026 08:04 PM
ក្រុមឧទ្ទាមហ៊ូធីសម្របសម្រួលជាមួយអ៊ីរ៉ង់ ប៉ុន្តែនៅតែរក្សាឯករាជ្យភាព បើទោះបីជាមានសង្រ្គាមក៏ដោយ
04/02/2026 08:04 PM
ប្រទេសចំនួន ៨ ថ្កោលទោសចំពោះទោសប្រហារជីវិតរបស់អ៊ីស្រាអែលលើជនប៉ាឡេស្ទីន
04/02/2026 08:04 PM
តំបន់ភាគកណ្តាល និងភាគខាងត្បូងអ៊ីតាលី រងការវាយប្រហារដោយព្យុះព្រិល និងអាកាសធាតុអាក្រក់
04/02/2026 08:04 PM
មនុស្សម្នាក់ស្លាប់ ក្រោយព្យុះវាយប្រហារប្រទេសក្រិកបង្កជាទឹកជំនន់ និងបង្អាក់ការធ្វើដំណើរ
04/02/2026 08:04 PM
ស្ថានទូសហរដ្ឋអាមេរិក ព្រមានពីលទ្ធភាពនៃការវាយប្រហារជីវពលសម្ព័ន្ធមិត្តអ៊ីរ៉ង់នៅទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់
04/02/2026 08:04 PM
ភ្លៀងធ្លាក់ និងខ្យល់បក់ខ្លាំង បានបំផ្លាញសំពត់តង់ជនប៉ាឡេស្ទីនជម្លៀសខ្លួននៅទីក្រុង Khan Younis តំបន់ហ្កាហ្សា
04/02/2026 08:04 PM