គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

រុស្ស៊ី៖ ជម្លោះអ៊ុយក្រែន នឹងចប់ក្នុងរយៈពេលពីរសប្តាហ៍ ប្រសិនបើលោកខាងលិច បញ្ឈប់ការគាំទ្ររបស់ខ្លួន

2024/05/09 12:41:38 pm        179
រុស្ស៊ីបាននិយាយកាលពីថ្ងៃពុធថា ជម្លោះនៅអ៊ុយក្រែន នឹងបញ្ចប់ក្នុងរយៈពេលតែពីរសប្តាហ៍ប៉ុណ្ណោះ ប្រសិនបើលោកខាងលិច បញ្ឈប់ការផ្គត់ផ្គង់យោធាដល់ទីក្រុងគីវ ដោយលើកឡើងពីការអត្ថាធិប្បាយរបស់ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក ចូសិប បូរ៉ែល (Josep Borrell)។លោក បូរ៉ែល បាននិយាយនៅដើមខែនេះថា ភាពឋិតថេររបស់អ៊ុយក្រែន ពឹងផ្អែកលើលោកខាងលិច ហើយថា សង្រ្គាមនឹងត្រូវបញ្ចប់ក្នុងរយៈពេលពីរបីសប្តាហ៍ ប្រសិនបើការផ្គត់ផ្គង់សព្វាវុធរបស់លោកខាងលិច បានបញ្ចប់។ លោកបានបញ្ជាក់ថា លោកមិនចង់ឲ្យសង្គ្រាម ចប់បែបនេះទេ។នៅពេលសួរអំពីរបៀបកាត់បន្ថយការប្រឈមមុខដាក់គ្នារវាងរុស្ស៊ី និងលោកខាងលិច អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បាននិយាយថា លោកខាងលិច បានលើកឡើងនូវវោហា ស័ព្ទអំពីប្រទេសរុស្ស៊ី។អ្នកស្រី Zakharova បានបញ្ជាក់ថា៖«ចំពោះអ្វីដែលត្រូវការសម្រាប់ការបន្ធូរបន្ថយភាពតានតឹង លោក បូរ៉ែល បាននិយាយថា ប្រសិនបើអ្នក ឈប់ផ្គត់ផ្គង់អាវុធដល់ទីក្រុងគីវ អ្វីៗគ្រប់យ៉ាងនឹងចប់ ក្នុងរយៈពេលពីរសប្តាហ៍។ នេះហើយ គឺជារូបមន្តកាត់បន្ថយភាពតានតឹង»។

មេដឹកនាំកូរ៉េខាងជើង បង្ហាញការគាំទ្រចំពោះលោក Putin នៅក្នុងសារទិវាជ័យជំនះ

2024/05/09 11:49:57 am        132
ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បាននិយាយនៅថ្ងៃព្រហស្បតិ៍ (០៩ ឧសភា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសម្តែងនូវ «ការគាំទ្រយ៉ាងរឹងមាំ និងសាមគ្គីភាព» សម្រាប់ប្រទេសរុស្ស៊ី នៅក្នុងសារអបអរសាទររបស់លោកទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) ក្នុងទិវាជ័យជំនះ ដែលប្រារព្ធខួបលើកទី៧៩ នៃការបញ្ចប់សង្គ្រាមលោកលើកទី២។ប្រទេសរុស្ស៊ី នៅថ្ងៃព្រហស្បតិ៍នេះ ប្រារព្ធទិវាជ័យជម្នះរបស់សហភាពសូវៀត លើពួកណាហ្ស៊ី អាល្លឺម៉ង់ ក្នុងសង្គ្រាមលោកលើកទីពីរ ខណៈដែលទំនាក់ទំនងជាមួយលោកខាងលិច កាន់តែធ្លាក់ជ្រៅទៅក្នុងវិបត្តិ ជុំវិញការវាយរុលទៅមុខនៃកងទ័ពរុស្ស៊ី ប្រឆាំងនឹងកងកម្លាំងដែលគាំទ្រដោយលោកខាងលិច របស់អ៊ុយក្រែន។លោក គីម បាននិយាយនៅក្នុងលិខិតជូនដល់លោក ពូទីន ថា «ខ្ញុំបង្ហាញការគាំទ្រយ៉ាងម៉ឺងម៉ាត់ និងសាមគ្គីភាពជាមួយនឹងបុព្វហេតុដ៏ពិសិដ្ឋនៃប្រទេសរុស្ស៊ី ដោយសង្ឃឹមថាអ្នក រួមទាំងកងទ័ព និងប្រជាជនរុស្ស៊ីដ៏ក្លាហាន នឹងទទួលជ័យជម្នះថ្មីនៅក្នុងការតស៊ូដើម្បីកម្ចាត់គោលនយោបាយអនុត្តរភាពរបស់ពួកចក្រពត្តិនិយម»។សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តផ្សេងទៀតបានចោទប្រកាន់កូរ៉េខាងជើង ថាបានផ្ទេរសព្វាវុធទៅឱ្យរុស្ស៊ី សម្រាប់ប្រើប្រាស់ប្រឆាំងនឹងអ៊ុយក្រែន ដែលខ្លួនបានបើកការវាយលុកកាលពីខែកុម្ភៈ ឆ្នាំ២០២២។ ទាំងក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែបានប្តេជ្ញាកាលពីឆ្នាំមុនថានឹងធ្វើឱ្យទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅ៕

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១

2024/05/09 10:24:26 am        119
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ព្រឹទ្ធសភាលើកទី១ នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ ដើម្បីពិនិត្យ និងសម្រេចទៅលើលើរបៀបវារៈចាំបាច់មួយចំនួន។ របៀបវារៈចាំបាច់ទាំងនោះរួមមាន៖១. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ។២. សម្រេចអំពីការចាត់តាំងក្រុមសមាជិកព្រឹទ្ធសភា។៣. សម្រេចអំពីការចាត់តាំងក្រុមជនបង្គោលប្រឆាំងអំពើពុករលួយរបស់ព្រឹទ្ធសភា។៤. សម្រេចអំពីការចាត់តាំងគណៈកម្មការក្រមសីលធម៌សភារបស់សមាជិកព្រឹទ្ធសភា។

ចិន និងស៊ែរប៊ី ប្ដេជ្ញាចែករំលែកអនាគតរួមគ្នា ខណៈលោក Xi Jinping កំពុងបន្តទស្សនកិច្ចក្នុងទឹកដីអឺរ៉ុប

2024/05/09 10:11:18 am        121
ប្រទេសចិន និងស៊ែរប៊ី កាលពីថ្ងៃពុធបានព្រមព្រៀងអនុវត្តតាមការប្ដេជ្ញា "អនាគតរួមគ្នា" ខណៈលោកប្រធានាធិបតី Xi Jinping បានទៅទស្សនាប្រទេសនៅតំបន់បាល់កង់ ដែលជាផ្នែកមួយនៃបំណងរបស់លោកដើម្បីបង្កើតទំនាក់ទំនងកាន់តែរឹងមាំជាមួយសម្ព័ន្ធមិត្តនៅមាត់ទ្វារផ្ទះសហភាពអឺរ៉ុប។លោក Xi កំពុងស្ថិតក្នុងដំណើរទស្សនកិច្ចនៅក្នុងតំបន់អឺរ៉ុបលើកដំបូងក្នុងរយៈពេល ៥ ឆ្នាំ ហើយ ដំណើរនេះ ត្រូវគេមើលឃើញថាជាកិច្ចខិតខំប្រឹងប្រែងដើម្បីពង្រឹងទំនាក់ទំនងជាមួយបណ្តាប្រទេសអឺរ៉ុបខាងកើតដែលគាំទ្ររុស្ស៊ី និងជាអ្នកទទួលការវិនិយោគដ៏ធំពីចិន។ មេដឹកនាំរូបនេះកំពុងមានវត្តមាននៅក្នុងប្រទេសហុងគ្រីនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ។លោកប្រធានាធិបតីស៊ែរប៊ី អាឡេកសាន់ឌើ វូស៊ីក (Aleksandar Vucic) បានប្រាប់ពិធីជួបជុំដ៏ធំមួយដែលបានប្រមូលផ្តុំនៅមុខវិមានប្រធានាធិបតីស៊ែរប៊ី អំឡុងពិធីស្វាគមន៍លោក Xi ដោយអបអរសាទរ និងស្រែកថា "ប្រទេសចិនៗ" "យើងកំពុងកត់ត្រាប្រវត្តិសាស្រ្តនៅថ្ងៃនេះ" ។ប្រទេសទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន ២៩ ដែលជំរុញកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និយតកម្ម និងសេដ្ឋកិច្ច។ ស៊ែរប៊ី ក៏នឹងក្លាយជាប្រទេសអឺរ៉ុបដំបូងគេក្នុងរយៈពេលជាច្រើនឆ្នាំដែលបានចូលទៅក្នុងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសចិន នៅពេលដែលកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាកាលពីឆ្នាំមុន នឹងចូលជាធរមាននៅថ្ងៃទី១ ខែកក្កដាខាងមុខ។ លោក Vucic បាននិយាយថា ចាប់តាំងពីឆ្នាំ ២០២០មក ប្រទេសចិនគឺជាអ្នកវិនិយោគដ៏ធំបំផុតតែមួយគត់នៅក្នុងប្រទេសស៊ែរប៊ី ហើយការវិនិយោគរបស់ខ្លួនបានកើនឡើង ៣០ ដងក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ។ លោកបាននិយាយថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនឹងធានាការនាំចេញដោយមិនយកពន្ធ ៩៥% នៃផលិតផលស៊ែរប៊ីទៅកាន់ប្រទេសចិនក្នុងរយៈពេល ៥ទៅ ១០ ឆ្នាំខាងមុខ៕

សហរដ្ឋអាមេរិក បញ្ជូននាវាចម្បាំងឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ មុនមេដឹកនាំថ្មីឡើងកាន់តំណែង

2024/05/09 10:02:45 am        132
នាវាចម្បាំងអាមេរិកមួយគ្រឿង បានបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ដ៏តូចចង្អៀតកាលពីថ្ងៃពុធ (០៨ ឧសភា) រយៈពេលតិចជាងពីរសប្តាហ៍មុនពេលមេដឹកនាំថ្មីរបស់កោះនេះចូលកាន់តំណែង ដែលបណ្តាលឱ្យមានការរិះគន់យ៉ាងខឹងសម្បារពីទីក្រុងប៉េកាំង។ប្រទេសចិន ទាមទារអធិបតេយ្យភាពលើកោះតៃវ៉ាន់ ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យ ហើយនិយាយថាខ្លួនមានយុត្តាធិការលើច្រកសមុទ្រនេះ។ កោះតៃវ៉ាន់ និងអាមេរិកមិនយល់ស្របលើការអះអាងនោះ ដោយនិយាយថាច្រកសមុទ្រតៃវ៉ាន់ ជាផ្លូវទឹកអន្តរជាតិ។នាវាចម្បាំងអាមេរិក ហើយម្តងម្កាលមានយន្តហោះល្បាតរបស់កងទ័ពជើងទឹកអាមេរិក ឆ្លងកាត់ ឬបើកនៅលើច្រកសមុទ្រនោះប្រហែលមួយដងក្នុងមួយខែ។ ពេលវេលានៃបេសកកម្មចុងក្រោយនេះគឺមានភាពរសើបខ្លាំងជាងពេលមុនៗ ដោយសារបានកើតឡើងនៅមុនថ្ងៃទី២០ ខែឧសភា ដែលមេដឹកនាំជាប់ឆ្នោតថ្មីរបស់តៃវ៉ាន់ លោក ឡៃ ឈីងទឺ (Lai Ching-te) ដែលចិន និយាយថាជាអ្នកផ្ដាច់ខ្លួនដ៏គ្រោះថ្នាក់ ឡើងកាន់តំណែង។យោធារបស់ប្រទេសចិនបានពណ៌នាការបើកឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ នៃនាវាចម្បាំងអាមេរិកនេះថាជា «ការឃោសនាបំផ្លើសជាសាធារណៈ» ដោយបន្ថែមថា ខ្លួនបានបញ្ជូនកងកម្លាំងជើងទឹក និងអាកាស ដើម្បីឃ្លាំមើល និងព្រមាននាវាអាមេរិក ពេញមួយការធ្វើដំណើររបស់ខ្លួន ហើយ «ដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ»៕

ប្រមុខយោធាហ្វីលីពីនចោទចិនថា កំពុងប្រឹងប្រែងប្រើប្រាស់ឥទ្ធិពលបែបគុំកួន

2024/05/09 08:55:18 am        533
ប្រមុខយោធាហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនពីបទ បង្កើនកិច្ចខិតខំប្រឹងប្រែងប្រើប្រាស់ឥទ្ធិពលបែបគុំកួន កាលពីថ្ងៃពុធ បន្ទាប់ពីកាសែតក្នុងស្រុកមួយ បានរាយការណ៍ថា លោកអនុឧត្តមនាវីហ្វីលីពីនបានធ្វើកិច្ចព្រមព្រៀងជាមួយទីក្រុងប៉េកាំង ដើម្បីកាត់បន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូង។ កាសែត Manila Times បានចុះផ្សាយនូវអ្វីដែលខ្លួនបាននិយាយថា គឺជាសំឡេងនៃការសន្ទនាតាមទូរស័ព្ទ ដែលបាននិយាយថា ឧត្តមនាវីហ្វីលីពីនមួយរូបបានយល់ព្រមចំពោះសំណើរបស់ចិននៃគំរូថ្មីដែលហ្វីលីពីន នឹងប្រើប្រាស់ចំនួននាវាតិចជាងមុន ក្នុងបេសកកម្មផ្គត់ផ្គង់ដល់កងទ័ពនៅឯដែនទឹកមានជម្លោះសេខិន ថូម៉ាស់ស៊ូល ( Second Thomas Shoal) និងជូនដំណឹងដល់ទីក្រុងប៉េកាំងអំពីបេសកកម្មនានារបស់ខ្លួនជាមុន។សារព័ត៌មាន Reuters ពុំបានឮការសន្ទនាតាមទូរស័ព្ទដែលបានរាយការណ៍ទេ ហើយមិនអាចផ្ទៀងផ្ទាត់ខ្លឹមសារនៃសំឡេងសុន្ទនា ដែលបានចេញផ្សាយនោះទេ។ កាសែត Manila Times បាននិយាយថា ការសន្ទនានោះ បានកើតឡើងនៅក្នុងខែមករា ហើយសំឡេងនោះ ត្រូវបានផ្តល់ដោយមន្ត្រីជាន់ខ្ពស់មួយរូបរបស់ចិន ដែលពុំបានបញ្ចេញឈ្មោះ។ តំបន់ដែនទឹកមានជម្លោះ ស៊ូលនេះ គឺជាចំណុចក្ដៅមួយសម្រាប់ការប្រឈមដាក់គ្នាដ៏ក្តៅគគុករវាងអង្គភាពឆ្មាំល្បាតឆ្នេររបស់ចិន និងនាវាហ្វីលីពីនកាលពីឆ្នាំមុន ដែលធ្វើអោយទំនាក់ទំនងរវាងប្រទេសជិតខាងទាំងពីរកាន់តែតានតឹង។ ហ្វីលីពីន បានបដិសេធមិនស្តាប់តាមការអំពាវនាវរបស់ចិនឲ្យខ្លួនចាកចេញពីតំបន់នោះ។ប្រមុខយោធាហ្វីលីពីន លោក រ៉ូម៉ូ ប្រាវនើ (Romeo Brawner) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការអះអាងរបស់ចិនចំពោះការសំឡេងនោះ គឺមិនសមឲ្យមានការព្រួយបារម្ភខ្លាំងនោះទេ ព្រោះទំនងជាការខិតខំប្រឹងប្រែងប្រើប្រាស់ឥទ្ធិពលបែបគុំកួនពីបក្សកុម្មុយនិស្តចិន៕

លោក Biden និយាយថា អាមេរិក នឹងលែងផ្ដល់អាវុធឲ្យអ៊ីស្រាអែល បើឈ្លានពានតំបន់រ៉ាហ្វា

2024/05/09 08:11:13 am        239
លោកប្រធានាធិបតី Joe Biden បានព្រមានអ៊ីស្រាអែលជាសាធារណៈជាលើកដំបូងថា សហរដ្ឋអាមេរិកនឹងឈប់ផ្គត់ផ្គង់អាវុធឱ្យសម្ព័ន្ធមិត្តមួយនេះ ប្រសិនបើកងកម្លាំងអ៊ីស្រាអែល បើកការវាយលុកដ៏ធំចូលទីក្រុងរ៉ាហ្វា (Rafah) ដែលជាទីក្រុងមួយនៅភាគខាងត្បូង ដែនដីហ្កាហ្សា។លោក Biden បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN ថា ខ្ញុំបានបញ្ជាក់យ៉ាងច្បាស់ថា ប្រសិនបើពួកគេចូលទៅក្នុងទីក្រុងរ៉ាហ្វា ខ្ញុំនឹងមិនផ្គង់ផ្គង់អាវុធដើម្បីឲ្យពួកគេយកទៅកម្ទេចតំបន់រ៉ាហ្វា បំផ្លិចបំផ្លាញ ទីក្រុងនានា តាមអំពើចិត្តនោះទេ។លោក Biden បានទទួលស្គាល់ថា អាវុធរបស់អាមេរិក ត្រូវបានប្រើប្រាស់ដោយអ៊ីស្រាអែល ដើម្បីសម្លាប់ជនស៊ីវិលនៅដែនដីហ្កាហ្សា ជាទីដែលអ៊ីស្រាអែលបានលុកលុយរយៈពេល៧ខែក្នុងគោលបំណងបំផ្លាញក្រុមហាម៉ាសទាំងឬស។ ក្រសួងសុខាភិបាលហ្កាហ្សាបាននិយាយថា រហូតមកដល់ពេលនេះ យុទ្ធនាការរបស់អ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីនប្រមាណ ៣៤.៧៨៩ នាក់ ដែលភាគច្រើនជាជនស៊ីវិល ជាស្ត្រី និងកុមារ។អ៊ីស្រាអែលក្នុងសប្តាហ៍នេះបានវាយប្រហារលើក្រុងរ៉ាហ្វា ជាជម្រកចុងក្រោយរបស់ពលរដ្ឋ ជាទីដែលប្រជាជនប៉ាឡេស្ទីនជាងមួយលាននាក់បានស្វែងរកការជ្រកកោន។មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បាននិយាយសុំមិនបញ្ចេញឈ្មោះថា ទីក្រុងវ៉ាស៊ីនតោន បានពិនិត្យឡើងវិញដោយប្រុងប្រយ័ត្នចំពោះការបញ្ជូនសព្វាវុធ ដែលអាចប្រើប្រាស់ក្នុងទីក្រុងរ៉ាហ្វា ហើយជាលទ្ធផលបានផ្អាកការដឹកជញ្ជូនដែលមានគ្រាប់បែកចំនួន ១.៨០០ គ្រាប់ដែលមានទម្ងន់ ៩០៧  គីឡូក្រាម និងគ្រាប់បែកចំនួន ១.៧០០ គ្រាប់ ទម្ងន់២២៧ គីឡូក្រាម។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បាននិយាយថា ការសម្រេចចិត្តនេះត្រូវបានដកចេញពីការព្រួយបារម្ភចំពោះក្រុងរ៉ាហ្វា ដែលទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងការឈ្លានពានរបស់អ៊ីស្រាអែល ទ្រង់ទ្រាយធំ ដោយគ្មានការការពារជីវិតជនស៊ីវិល។ លោកបាននិយាយនៅពេលសួរអំពីគ្រាប់បែកទម្ងង់៩០៧ គីឡូក្រាមដែលបញ្ជូនទៅអ៊ីស្រាអែល ថា ជនស៊ីវិលត្រូវបានសម្លាប់នៅក្នុងតំបន់ហ្កាហ្សា ដោយសារគ្រាប់បែកទាំងនោះ និងមធ្យោបាយផ្សេងទៀត៕

អាមេរិក អូស្ត្រាលី និងហ្វីលីពីន បន្តសមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំ ក្នុងដែនទឹកមានជម្លោះសមុទ្រចិនខាងត្បូង

2024/05/08 01:05:29 pm        165
កងកម្លាំងយោធាមកពីសហរដ្ឋអាមេរិក អូស្ត្រាលី និងហ្វីលីពីន បានបង្កើតរនាំងគ្រាប់រ៉ូកែត មានសមត្ថភាពខ្ពស់ កាំភ្លើងធំ និងការវាយប្រហារតាមអាកាស ដើម្បីពន្លិចនាវានៅថ្ងៃពុធនេះ ជាផ្នែកនៃសមយុទ្ធសង្រ្គាមទ្រង់ទ្រាយធំនៅក្នុងដែនទឹកប្រឈមជម្លោះនៅសមុទ្រចិនខាងត្បូង ដែលបានធ្វើឱ្យមានជម្លោះជាមួយទីក្រុងប៉េកាំងកាន់តានតឹង។ ក្រុមមន្ត្រីយោធា និងអ្នកការទូតមកពីប្រទេសជាច្រើន រួមជាមួយក្រុមអ្នកសារព័ត៌មាន បានមើលការបង្ហាញកម្លាំងអាវុធដ៏ខ្លាំងក្លាពីកំពូលភ្នំមួយ តាមបណ្តោយឆ្នេរខ្សាច់ក្នុងទីក្រុងឡូអាង (Laoag)នៅថ្ងៃពុធនេះ ក្នុងខេត្ត អ៊ីឡូកូស ណូតេ (Ilocos Norte) ដែលជាខេត្តភាគខាងជើងនៃស្រុកកំណើតរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr។ បុគ្គលិកយោធាជាង ១៦.០០០នាក់ មកពីសហរដ្ឋអាមេរិក និងហ្វីលីពីន គាំទ្រដោយទាហានអូស្ត្រាលីពីរ-បីរយនាក់ និងក្រុមអ្នកសង្កេតការណ៍យោធាមកពី១៤ ប្រទេសបានចូលរួមក្នុងសមយុទ្ធត្រៀមប្រយុទ្ធប្រចាំឆ្នាំ ដែលមានឈ្មោះថាបាលីកាតាន ( Balikatan) មានន័យថាស្មាប្រកៀកស្មា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២២ ខែមេសា ហើយនឹងបញ្ចប់នៅថ្ងៃសុក្រសប្ដាហ៍នេះ ។នេះ គឺជាការបង្ហាញចុងក្រោយអំពីរបៀបដែលសហរដ្ឋអាមេរិក និងហ្វីលីពីនបានពង្រឹងសម្ព័ន្ធភាពសន្ធិសញ្ញាការពារជាតិ ដែលបានចាប់ផ្តើមនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៥០។លោក Marcos បានបញ្ជាឱ្យយោធារបស់លោកផ្លាស់ប្តូរការយកចិត្តទុកដាក់របស់ខ្លួនចំពោះការការពារខាងក្រៅពីប្រតិបត្តិការប្រឆាំងការបះបោរក្នុងស្រុកអស់រយៈពេលជាច្រើនទសវត្សរ៍ ខណៈ សកម្មភាពយោធាកាន់តែខ្លាំងពីប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូង បានក្លាយជាកង្វល់ដ៏ធំបំផុត។ ការផ្លាស់ប្តូរយុទ្ធសាស្ត្រនោះ មានការខិតខំប្រឹងប្រែងពីលោកប្រធានាធិបតី Joe Biden និងរដ្ឋបាលរបស់លោក ដើម្បីពង្រឹងសម្ព័ន្ធភាពនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីទប់ទល់នឹងប្រទេសចិន៕

វិទ្យាស្ថានស្រាវជ្រាវអាមេរិក៖ កូរ៉េខាងជើង សាកល្បងម៉ាស៊ីនបាញ់រ៉ុក្កែត កាលពីខែមេសា

2024/05/08 12:40:38 pm        97
វិទ្យាស្ថានស្រាវជ្រាវ Think Tank របស់សហរដ្ឋអាមេរិក និយាយថា ប្រទេសកូរ៉េខាងជើង បានធ្វើការសាកល្បងចំហេះម៉ាស៊ីនបាញ់រ៉ុក្កែតកាលពីចុងខែមេសា នៅទីតាំងសាកល្បងនៃស្ថានីយ៍បាញ់បង្ហោះផ្កាយរណប Sohae នៅភាគពាយ័ព្យរបស់ប្រទេស។ មជ្ឈមណ្ឌលសម្រាប់យុទ្ធសាស្ត្រ និងការសិក្សាអន្តរជាតិ ឬ CSIS បានចេញផ្សាយកាលពីថ្ងៃចន្ទដោយការរកឃើញការវិភាគនៃរូបភាពផ្កាយរណបនៃស្ថានីយ៍បាញ់បង្ហោះ។ រូបភាពនេះត្រូវបានថតកាលពីថ្ងៃទី ២៩ ខែមេសា។ក្រុមអ្នកស្រាវជ្រាវរបស់មជ្ឈមណ្ឌល CSIS បាននិយាយថា ពួកគេបានបញ្ជាក់ពី រុក្ខជាតិដែលឆេះ និងស្លាកស្នាមផ្ទៃដី នៅជិតទីតាំងសាកល្បងម៉ាស៊ីន។ ពួកគេក៏និយាយផងដែរថា រូបភាព និងប្រភពជាច្រើន បាននិយាយថា ការសាកល្បងម៉ាស៊ីនរ៉ុក្កែតជំរុញដោយឥន្ធៈរាវ ត្រូវបានធ្វើឡើង។ យោធា ប្រទេសកូរ៉េខាងត្បូង បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារថា ខ្លួនបានដឹងអំពីការសាកល្បងចំហេះនៅទីតាំងបាញ់បង្ហោះនោះ។យោធា បាននិយាយថា កូរ៉េខាងជើង កំពុងត្រៀមរៀបចំសម្រាប់ការបាញ់បង្ហោះផ្កាយរណបចារកម្មយោធាមួយផ្សេងទៀត ទោះបីជាពុំមានសញ្ញានៃការបាញ់បង្ហោះនាពេលខាងមុខក៏ដោយ។ ប្រទេសកូរ៉េខាងជើង បានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថា ខ្លួនបានដាក់ផ្កាយរណបឈ្លបយកការណ៍យោធាដំបូងរបស់ខ្លួនទៅក្នុងគន្លងតារាវិថី ហើយទីក្រុងព្យុងយ៉ាង បានបង្ហាញពីផែនការបាញ់បង្ហោះផ្កាយរណបចំនួនបីបន្ថែមទៀត នៅឆ្នាំនេះ។

ឯកឧត្តម គីម រិទ្ធី នាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារងគ្រោះដោយសារ ខ្យល់កន្ត្រាក់

2024/05/08 12:17:41 pm        123
ព្រះវិហារ៖ ឯកឧត្តម គីម រិទ្ធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ និងជាអភិបាលខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី៧ ខែឧសភា ម្សិលមិញនេះ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនគ្រួសារសព និងគ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ១៧ គ្រួសារនៅឃុំស្តៅ ស្រុកសង្គមថ្មី និងបន្តចុះសួរសុខទុក្ខគ្រួសាររង គ្រោះ បណ្តាលមកពីអគ្គីភ័យឆេះការ៉ាស់សាំង កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិស្រយង់ត្បូង(ចំណុចបេងដូប) ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។ នៅក្នុងឱកាសនោះឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានចូលរួមសោកស្តាយ ជាមួយគ្រួសារដែលបានបាត់បង់សាច់ញាតិ​ និងបងប្អូនដែលបានខូចខាតនូវទ្រព្យសម្បត្តិ ដែល បានបណ្តាលមកពីខ្យល់កន្ត្រាក់ និងបណ្តាលមកពីអគ្គីភ័យ។ ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានលើកឡើងថា កាកបាទក្រហមកម្ពុជា ដែលមាន​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រានី ហ៊ុនសែន ជាប្រធានតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនជានិច្ច ជាក់ស្តែងទី​ណាមានការលំបាកទីនោះមានកាកបាទក្រហមកម្ពុជានិង ផ្តាំផ្ញើសូម​អោយបងប្អូនមានប្រុងប្រយ័ត្ន នៅពេលមានភ្លៀងត្រូវបិទទូរស័ព្ទ ការពារគ្រោះថ្នាក់កើតឡើង​ជាយថាហេតុ។ សូមបញ្ជាក់ថាប្រជាពលរដ្ឋទាំង១៧ គ្រួសារដែល រងគ្រោះដោយសារខ្យល់កន្ត្រាក់​ស្ថិត​នៅក្នុងឃុំស្តៅ ​បានបណ្ដាលអោយមានមនុស្សស្លាប់ចំនួន ១នាក់ ភេទស្រីអាយុ៦០ឆ្នាំ។សម្ភារៈផ្ដល់ជូន នាឱកាសនោះរួមមាន គ្រួសារសពទទួលបាន អង្ករ ១០០គីឡូក្រាម មី ២កេស ត្រីខ ២យួរ ទឹកស៊ីអីវ ១យួរ ទឹកសុទ្ធ ២កេស ឃីត១ និងថវិកាចំនួន ១លានរៀល។-គ្រួសាររងគ្រោះដោយសារខ្យល់កន្ត្រាក់ចំនួន ១៦គ្រួសារ ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម មី ១កេស ត្រីខ ១យួរ ទឹកស៊ីអ៉ីវ ១យួរ ក្នុងនោះគ្រួសារ ដែលរលំផ្ទះ ៤គ្រួសារ ទទួលតង់ ក្នុង១ គ្រួសារៗចំនួន១បន្ថែមទៀត។ នៅរសៀលថ្ងៃដដែលនេះផងដែរ គណៈកម្មាធិការសាខា ដែលមាន លោក យ៉ុង គឹមហ៊ន ជានាយកប្រតិបត្តិសាខា បានទទួលបទបញ្ជាពី ឯកឧត្តម គីម រិទ្ធី បន្តនាំយក អំណោយ​មនុស្សធម៌ទៅផ្តល់ជូន ប្រជាពលរដ្ឋដែលរងគ្រោះដោយសារ គ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិ ម្រេច ឃុំស្រយ៉ង់ ស្រុក គូលែនខេត្តព្រះវិហារ ចំនួន ១០ គ្រួសារ និង គ្រួសារមានជីវភាពខ្វះខាតចំនួន៧ គ្រួសារ។សម្រាប់សម្ភារៈដែលបានផ្ដល់ជូន នាឱកាសនោះ រួមមាន គ្រួសារ​ដែលទទួលរងគ្រោះដោយខ្យល់​កន្ត្រាក់ទាំង១០​ គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី១កេស​ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ថវិកា ១០ម៉ឺនរៀល ក្នុងនោះគ្រួសារចំនួន៣ ដែលរលំផ្ទះ ទទួលបានតង់ម្នាក់១ បន្ថែមទៀត។បន្ថែមពីទៀត ឯកឧត្តម គីម រិទ្ធី តាមរយៈក្រុមការងារ បានបន្ថែមជូននូវថវិកាផ្ទាល់ខ្លួនរបស់​ឯកឧត្តម ដល់គ្រួសារដែលរងគ្រោះ ចំនួន ៨ គ្រួសារ និងគ្រួសារដែលមានជីវភាពខ្វះខាត ចំនួន៧ គ្រួសារដោយក្នុង១ គ្រួសារៗ ទទួលបាន ថវិកា ៤០ម៉ឺនរៀល។ និងបានផ្ដល់ជូនដែក​ស័ង្កសី សម្រាប់គ្រួសាររំលំផ្ទះក្នុង១ គ្រួសារៗ២០សន្លឹក គ្រួសាររងផលប៉ះពាល់ទទួលបាន ក្នុង១ គ្រួសារៗ ១៥ សន្លឹក និង គ្រួសារ ងាយរងគ្រោះ ក្នុង១គ្រួសារ ៗ ទទួលបាន១០ សន្លឹក៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រាជរដ្ឋាភិបាល បាននិងកំពុងបន្តធ្វើការកែទម្រង់រដ្ឋបាលឱ្យកាន់តែស៊ីជម្រៅ ទូលំទូលាយ មានភាពស៊ីចង្វាក់ ប្រទាក់ក្រឡាគ្នា និងគាំទ្រគ្នាលើការដ្ឋានកំណែទម្រង់ស្នូលផ្នែកអភិបាលកិច្ច
04/03/2026 11:04 AM
សម្តេចធិបតីនឹងអញ្ជើញទៅប្រទេសបារាំងរយៈពេល ៤ថ្ងៃ ដើម្បី​ចូល​រួម​កិច្ច​ប្រជុំ​កំពូល​ស្តីពី​សុខភាព​តែមួ​យ
04/03/2026 11:04 AM
អវកាសយានិកណាសា ចូលកាន់តែកៀកនឹងឋានព្រះចន្ទ ក្នុងបេសកកម្មបំបែកកំណត់ត្រាពិភពលោក
04/03/2026 11:04 AM
ប្រទេសចិន មានបេសកកម្មបញ្ជូនអវកាសយានិកឱ្យចុះចតលើឋានព្រះចន្ទ នៅឆ្នាំ២០៣០
04/03/2026 11:04 AM
ប្រមុខUN អំពាវនាវជាថ្មីឱ្យសហរដ្ឋអាមេរិក និងអ៊ីស្រាអែល បញ្ឈប់សង្គ្រាមប្រឆាំងអ៊ីរ៉ង់
04/03/2026 10:04 AM
រុស្ស៊ី នឹងបញ្ជូននាវាដឹកប្រេងទីពីរ ទៅប្រទេសគុយបា ក្នុងពេលមានការបិទផ្លូវរបស់សហរដ្ឋអាមេរិក
04/03/2026 10:04 AM
លោក Trump ព្រមានទីក្រុងតេអេរ៉ង់ថា«នៅមានរឿងច្រើនទៀតដែលនឹងកើតឡើង»ក្រោយបំផ្លាញស្ពានធំបំផុតរបស់អ៊ីរ៉ង់
04/03/2026 10:04 AM
ប្រជាជនគុយបា ជិះកង់ និងកង់បីអគ្គិសនី ដើម្បីហែក្បួនតវ៉ាប្រឆាំងនឹងទណ្ឌកម្មប្រេងរបស់អាមេរិក
04/03/2026 10:04 AM
កញ្ចប់ថវិកាការពារជាតិឆ្នាំ២០២៧ តម្លៃ ១,៥ សែនកោដិដុល្លាររបស់លោក Trump ផ្ដល់អាទិភាពលើខែលមីស៊ីល
04/03/2026 10:04 AM
រុស្ស៊ី បើកការវាយប្រហារដោយយានដ្រូនលើអ៊ុយក្រែនច្រើនបំផុត ខណៈទាត់ចោលបទឈប់បាញ់ថ្ងៃបុណ្យ Easter
04/03/2026 10:04 AM