គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ
គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ (ស្គន់-ក្រុងកំពង់ចាម) ជាបួនគន្លង សម្រេចលទ្ធផលការងារបានជិត ៩០%ហើយ គិតត្រឹមខែមីនា ឆ្នាំ២០២៦នេះ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden ចុះហត្ថលេខា លើពង្រាងច្បាប់ឲ្យក្លាយជាច្បាប់ហាមប្រាមវត្តមានបណ្ដាញសង្គម TikTokនៅទឹកដីអាមេរិក

2024/04/25 09:41:38 am        374
លោកប្រធានាធិបតី Joe Biden បានចុះត្ថេលេខាលើកញ្ចប់ជំនួយបរទេស ដែលរួមទាំងសេចក្ដីពង្រាងច្បាប់ មួយដែលនឹងហាមប្រាមវត្តមានបណ្ដាញសង្គម TikTok ក្នុងទឹកដីអាមេរិក ប្រសិនបើក្រុមហ៊ុន មេ ByteDance មានមូលដ្ឋាននៅក្នុងប្រទេសចិន មិនព្រមលក់ appនេះនៅក្នុងរយៈពេលមួយឆ្នាំ ។ ពេលនេះ ពង្រាងច្បាប់ហាមប្រាម ឬត្រូវលក់ឲ្យអាមេរិក បានក្លាយជាច្បាប់ពេញលេញហើយ ដែលជាពេលវេលាដ៏តានតឹងសម្រាប់ក្រុមហ៊ុន ByteDance ត្រូវសម្រេចចិត្ត។ ដំបូងឡើយ ក្រុមហ៊ុននេះមានរយៈពេល៩ខែដើម្បីបង្កើតកិច្ចព្រមព្រៀងមួយ ទោះបីជាលោកប្រធានាធិបតី អាចបន្ថែមពេលវេលា៣ខែទៀត ប្រសិនបើលោកមើលឃើញថាករណីនេះមានភាពរីកចម្រើនហើយនោះក៏ដោយ។ ស្របពេលទើបតែថ្មីៗនេះ ច្បាប់នេះទំនងជាប់គាំងនៅក្នុងព្រឹទ្ធសភា បន្ទាប់ពីត្រូវបានអនុម័តនៅក្នុងសភា សម្ពាធនយោបាយបានជួយបញ្ជូនពង្រាងច្បាប់នោះទៅកាន់តុរបស់លោក Biden ។ ពង្រាងច្បាប់របស់សភាស្ដីពីការហាមប្រាមការប្រើប្រាស់បណ្ដាញសង្គម TikTok ដែលបានបន្ថែមពេលវេលាសម្រាប់ការដកខ្លួនចេញពីក្រុមហ៊ុនមេ របស់ចិនរយៈពេល៦ខែ ដែលត្រូវបានអនុញ្ញាតនៅក្នុងវគ្គមុន ក៏មានការអនុម័តលើកញ្ចប់ជំនួយបរទេសដល់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកផងដែរ ដែលបង្ខំឱ្យព្រឹទ្ធសភាពិចារណាវិធានការរួមគ្នាប្រកបដោយប្រសិទ្ធភាព។ អ្នកនាំពាក្យក្រុមហ៊ុនបណ្ដាញសង្គម TikTok លោក អាឡិច ហូរ៉េក (Alex Haurek) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមហ៊ុនគ្រោងប្រឈមនឹងច្បាប់នៅក្នុងតុលាការ ដែលទីបំផុតអាចពន្យារពេលវេលា ប្រសិនបើតុលាការផ្ដល់ពេលបន្ថែមក្នុងការអនុវត្តដោយរង់ចាំដំណោះស្រាយ។ បញ្ហានេះ ក៏នៅតែមានសំណួរអំពីរបៀបដែលប្រទេសចិននឹងឆ្លើយតប និងថាតើចិននឹងអនុញ្ញាតឱ្យក្រុមហ៊ុន ByteDance លក់App TikTok ដែរឬទេ ហើយសំខាន់បំផុតនោះ គឺដំណោះស្រាយរបស់ខ្លួន ដែលចង់រក្សាអ្នកប្រើប្រាស់ឱ្យត្រលប់មកប្រើ app នេះវិញ៕

នាវាទេសចរណ៍បរទេស ផ្ទុកអ្នកដំណើរជាង ៧០០នាក់ ចូលចតធ្វើទស្សនកិច្ចខេត្ដព្រះសីហនុ

2024/04/25 08:42:41 am        387
ព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមេសាឆ្នាំ២០២៤ នាយនគរបាលអន្ដោប្រវេសន៍ច្រកទ្វារកំពង់ផែអន្ដរជាតិក្រុងព្រះសីហនុ ប្រាប់ថា នាវាទេសចរណ៍បរទេស ឈ្មោះ Sea Bourn Sojourn សញ្ជាតិ Bahamas ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍ ៧១៣នាក់ មកពីប្រទេសវៀតណាម ចូលចតនៅកំពង់ផែស្វយ័តអន្ដរជាតិក្រុងព្រះសីហនុ ដើម្បីធ្វើទស្សនកិច្ចនៅខេត្ដព្រះសីហនុ រួចហើយនឹងបន្តដំណើរឆ្ពោះទៅប្រទេសថៃ នៅយប់ថ្ងៃ ខែ ឆ្នាំដដែល។ លោកវរសេនីយ៍ បន្ដថា នាវានេះ ផ្ទុកអ្នកដំណើរចម្រុះជាតិសាសន៍សរុបចំនួន ៧១៣នាក់ ក្នុងនោះ មានភ្ញៀវទេសចរ ៣៦០នាក់ និងនាវិកសរុបចំនូន ៣៥៣នាក់ ជាតិសាសន៍ដែលច្រើនជាងគេបង្អស់ គឺសញ្ជាតិអាមេរិក និងអូស្រ្ដាលី បានធ្វើដំណើរមកពីប្រទេសវៀតណាម ហើយនឹងចាកចេញដំណើរ​បន្ដទៅប្រទេសថៃ នៅយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ការចូលចតនាវាទេសចណ៍ បានផ្ដល់ឱកាសឱ្យភ្ញៀវទេសចរ បានទស្សនាពីវឌ្ឍនភាពខេត្ដព្រះសីហនុ និងបានស្វែងយល់ពី​វប្បធម៌រស់នៅរបស់ប្រជាពលរដ្ឋខ្មែរ ជាមួយនិងធនធានធម្មជាតិដ៏សម្បូរបែបរបស់​ខេត្ដព្រះសីហនុ។ ក្រោមដំបូលសុខសន្ដិភាពនៅព្រះរាជាណាចក្រកម្ពុជា នឹងអាចឱ្យភ្ញៀវទេសចរ បន្ដផ្សព្វផ្សាយពីខេត្ដព្រះសីហនុ ក៏ដូចជាប្រទេសកម្ពុជា ក្នុងការទាក់ទាញភ្ញៀវទេសចរ សម្រាប់លើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។ ម្យ៉ាងវិញទៀត ការចូលចតនេះ បានផ្ដល់អត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខេត្ដព្រះសីហនុ ដែលជាអ្នកលក់ផលិតទេសចរណ៍ ពិសេសអ្នករត់តាក់ស៊ី ឬម៉ូតូកង់បី និងម៉ូតូឌុប ។ល។

ក្រុមហ៊ុនTikTokនឹងតតាំងច្បាប់ហាមប្រាមរបស់អាមេរិកតាមផ្លូវតុលាការ

2024/04/25 08:19:27 am        386
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok បានប្តេជ្ញាកាលពីថ្ងៃពុធ ២៤ មេសា ថានឹងតតាំងនៅក្នុងតុលាការដើម្បីលុបចោលច្បាប់ថ្មីរបស់សហរដ្ឋអាមេរិកបន្ទាប់ពីបានចុះហត្ថលេខារួចដែលអាចឃើញកម្មវិធីដ៏ពេញនិយមមួយនេះត្រូវបានហាមប្រាមដោយសារតែការចោទប្រកាន់ថាបណ្ដាញសង្គមមួយនេះត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុនTikTok ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance ពុំនោះត្រូវបិទទីផ្សារនៅសហរដ្ឋអាមេរិក។ក្រុមមន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀត បានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ បណ្ដាញសង្គមកម្សាន្តបង្ហោះវីដេអូខ្លីៗដ៏ល្បីល្បាញមួយនេះមានអ្នកប្រើប្រាស់ជាង១៧០លាននាក់នៅក្នុងសហរដ្ឋអាមេរិកតែមួយគត់ ដែលភាគច្រើនជាយុវជនក្មេងៗ។ ក្រុមអ្នករិះគន់និយាយថា បណ្ដាញសង្គមដ៏ធំ TikTok ក៏ជាផ្លូវសម្រាប់ផ្សព្វផ្សាយការឃោសនាដែរ។ ប្រទេសចិន និងក្រុមហ៊ុន បានបដិសេធយ៉ាងដាច់អហង្ការចំពោះការអះអាងទាំងនេះ។ លោក ចូវ ស៊ីឈូ (Shou Zi Chew) អគ្គនាយកបណ្ដាញសង្គម TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok ភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា កុំធ្វើឲ្យមានកំហុស នេះគឺជាការហាមប្រាម។នេះគឺជាការហាមប្រាមនៅលើ TikTok និងការហាមប្រាមលើអ្នក និងសំឡេងរបស់អ្នក ដោយសង្កត់ធ្ងន់ថា ក្រុមហ៊ុននេះ នឹងបន្តធ្វើប្រតិបត្តិការជាក្រុមហ៊ុនកំពុងប្រឈមការរឹតត្បិត។ លោកឈូ បានហៅចំណាត់ការនេះថាជារឿង ហួសចិត្ត ដោយសារសេរីភាពនៃការបញ្ចេញមតិនៅលើ TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាសញ្ញានៃសេរីភាព។ សេចក្ដីពង្រាងច្បាប់ដែលអាចបង្កឱ្យមានជំហានដ៏កម្រនៃការរារាំងក្រុមហ៊ុនមួយពីប្រតិបត្តិការនៅក្នុងទីផ្សារសហរដ្ឋអាមេរិកបានឆ្លងកាត់ព្រឹទ្ធសភាដោយការបោះឆ្នោតគាំទ្រសំឡេង ៧៩ទល់នឹង១៨ បីថ្ងៃបន្ទាប់ពីបានបើកផ្លូវនៅសភា ដោយមានការគាំទ្រយ៉ាងខ្លាំងពីគណបក្សទាំង២៕

ខណៈកិច្ចពិភាក្សាសន្ធិសញ្ញាប្លាស្ទីកចាប់ផ្តើម ប្រទេសនានាស្ថិតក្រោមសម្ពាធ

2024/04/24 02:14:52 pm        217
ប្រទេសជាច្រើន កំពុងស្ថិតនៅក្រោមសម្ពាធក្នុងការធ្វើឱ្យមានវឌ្ឍនភាព លើសន្ធិសញ្ញាប្លាស្ទិកជាសកលលើកដំបូងមិនធ្លាប់មានក្នុងសប្តាហ៍នេះ ប៉ុន្តែប្រទេសនានាប្រឈមមុខនឹងការចរចាដ៏តានតឹង នៅក្នុងរដ្ឋធានីប្រទេសកាណាដា ដោយភាគីជាច្រើនបានខ្វែងគំនិតគ្នាយ៉ាងខ្លាំង ជុំវិញអ្វីដែលសន្ធិសញ្ញា គួរតែរួមបញ្ចូល ខណៈកិច្ចពិភាក្សា ចាប់ផ្តើមកាលពីថ្ងៃអង្គារ។ប្រសិនបើរដ្ឋាភិបាលនានា អាចព្រមព្រៀងលើសន្ធិសញ្ញាមានកាតព្វកិច្ចស្របច្បាប់ ដែលមិនត្រឹមតែនិយាយអំពីរបៀបដែលប្លាស្ទិកត្រូវបានបោះចោលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងចំនួនប៉ុន្មានដែលប្លាស្ទិក ត្រូវបានផលិត និងតើវាត្រូវបានប្រើប្រាស់ក្នុងរបៀបណាខ្លះ ដែលសន្ធិសញ្ញានេះ អាចក្លាយជាកតិកាសញ្ញាសំខាន់បំផុត ដើម្បីដោះស្រាយការបំភាយឧស្ម័នឡើងកម្តៅផែនដីសកល ចាប់តាំងពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥។ប៉ុន្តែខណៈការចរចា ចាប់ផ្តើមនៅទីក្រុងអូតាវ៉ា ប្រទេសកាណាដា មានការជំទាស់យ៉ាងម៉ឺងម៉ាត់ពីការតវ៉ាផ្នែកគីមីឥន្ធនៈ និងរដ្ឋាភិបាលមួយចំនួន ដែលពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ចំពោះការកំណត់ការផលិត ឬការដាក់បម្រាមលើសារធាតុគីមីមួយចំនួន។ការផលិតផ្លាស្ទិចមានចំនួនប្រហែល ៥% នៃការបំភាយក្នុងអាកាសធាតុ ហើយអាចកើនឡើងដល់ ២០% នៅត្រឹមឆ្នាំ២០៥០ លុះត្រាតែត្រូវបានកំណត់ នេះបើយោងតាមរបាយការណ៍កាលពីសប្តាហ៍មុនពីមន្ទីរពិសោធន៍ជាតិ ឡរ៉ែន ប៊ឺកែលលី(Lawrence Berkeley) សហព័ន្ធសហរដ្ឋអាមេរិក។គណៈប្រតិភូរាប់ពាន់នាក់ រួមមានអ្នកចរចា អ្នកសម្របសម្រួល និងអ្នកសង្កេតការណ៍ដែលមិនរកប្រាក់ចំណេញ ត្រូវបានគេរំពឹងថាចូលរួមនៅក្នុងកិច្ចប្រជុំកំពូលទីក្រុង Ottawa ដែលជាជុំចរចាលើកទីបួន មុនកិច្ចព្រមព្រៀងចុងក្រោយធ្វើឡើងនៅខែធ្នូ ។

អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៊ី ត្រូវចាប់ខ្លួនពីបទសង្ស័យទទួលសំណូក

2024/04/24 01:12:53 pm        362
គណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសនេះ បានប្រកាសកាលពីយប់ថ្ងៃអង្គារថា ប្រទេសរុស្ស៊ី បានចាប់ខ្លួនអនុរដ្ឋមន្ត្រីការពារជាតិម្នាក់ពីបទសង្ស័យថា បានទទួលសំណូក។ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានរាយការណ៍ថា លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ត្រូវបានគេជូនដំណឹងអំពីការឃុំខ្លួនមន្ត្រីជាន់ខ្ពស់ លោក Timur Vadimovich Ivanov ក្នុងសកម្មភាពដ៏កម្រមួយ ចំពេលមានការវាយលុក នៅក្នុងប្រទេសអ៊ុយក្រែន។សកម្មជនប្រឆាំងអំពើពុករលួយអស់រយៈពេលជាច្រើនឆ្នាំ បានរិះគន់អ្វីដែលពួកគេនិយាយថា អំពើពុករលួយរីករាលដាល នៅក្រោមការគ្រប់គ្រងរបស់លោកពូទីន។គណៈកម្មាធិការនេះ បាននិយាយនៅលើបណ្តាញសង្គម Telegram ថា៖«អនុរដ្ឋមន្ត្រីក្រសួងការពារជាតិនៃសហព័ន្ធរុស្ស៊ី លោក Timur Vadimovich Ivanov ត្រូវបានឃុំខ្លួន ជុំវិញការសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋតាមផ្នែកទី៦ នៃមាត្រា២៩០នៃក្រមព្រហ្មទណ្ឌ (ការទទួលសំណូក)» ។គណៈកម្មាធិការ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតទេ។បទល្មើសនេះ ត្រូវផ្តន្ទាទោសដោយពិន័យជាប្រាក់ដ៏ច្រើន ឬជាប់ពន្ធនាគារលើសពីមួយទសវត្សរ៍ អាស្រ័យលើព័ត៌មានលម្អិតនៃបទឧក្រិដ្ឋនេះ។លោក Ivanov គឺស្ថិតនៅក្រោមការដាក់ទណ្ឌកម្មពីសហភាពអឺរ៉ុប ក្នុងឋានៈជាមន្ត្រីជាន់ខ្ពស់របស់ក្រសួងការពារជាតិដែលទទួលបន្ទុកសាងសង់មូលដ្ឋានយោធា។

ចិន ថ្កោលទោសការទាមទារជ្រុលហួសហេតុរបស់អាមេរិក មុនដំណើរទស្សនកិច្ចរបស់លោក Blinken

2024/04/24 01:09:39 pm        284
ប្រទេសចិនបានវាយប្រហារដោយពាក្យសម្ដីយ៉ាងខ្លាំងក្លាបំផុតរបស់ខ្លួនរហូតមកដល់បច្ចុប្បន្នលើពាក្យបណ្តឹងរបស់សហរដ្ឋអាមេរិកអំពីសមត្ថភាពឧស្សាហកម្មដ៏ច្រើនហួសប្រមាណរបស់ចិន ជាសញ្ញាថា រដ្ឋមន្ត្រីការបរទេសលោក Antony Blinken អាចនឹងមានការសន្ទនាដ៏លំបាកមួយចំនួនក្នុងអំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសចិន នៅថ្ងៃទី២៤ ដល់២៦មេសា សប្តាហ៍នេះ។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន ចេញផ្សាយកាលពីថ្ងៃអង្គារទី២៣ មេសា សប្ដាហ៍នេះ អ្នកការទូតចិន បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននាពេលថ្មីៗនេះ ថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកមាន ចេតនាព្យាបាទក្នុងការទប់ស្កាត់ និងបង្រ្កាបការអភិវឌ្ឍន៍ឧស្សាហកម្មរបស់ប្រទេសចិន ក្នុងគោលបំណងស្វែងរកទីតាំងប្រកួតប្រជែងដ៏អំណោយផល និងអត្ថប្រយោជន៍ទីផ្សារ។ ប្រភពដដែលនេះ បានបន្ថែមថា ទង្វើរបស់សហរដ្ឋអាមេរិក គឺជាការបង្ខិតបង្ខំ និងគំរាមសម្លុតខាងសេដ្ឋកិច្ច ។ ប្រទេសចិនកម្រនឹងធ្វើសេចក្តីរាយការណ៍បែបនេះណាស់ មុនពេលមន្ត្រីជាន់ខ្ពស់របស់សហរដ្ឋអាមេរិកមកទស្សនកិច្ចក្នុងប្រទេសរបស់ខ្លួន។ ដំណើរទស្សនកិច្ចនេះកើតឡើង ស្របពេលបញ្ហាមួយចំនួនបានសាកល្បងស្ថិរភាពនៃទំនាក់ទំនងរវាងមហាអំណាចទាំង២ ដែលបានបែកបាក់ដល់កម្រិតទាបបំផុត កាលពីឆ្នាំមុនបន្ទាប់ពីមានការចោទប្រកាន់ថាចិនបានបង្ហោះបាឡុងចារកម្មលើសហរដ្ឋអាមេរិក។ ខណៈកំពុងធ្វើយុទ្ធនាការកាលពីសប្តាហ៍មុន លោកប្រធានាធិបតី Joe Biden បានបន្ទោសទីក្រុងប៉េកាំងថាជា មនុស្សគួរឲ្យខ្លាច ហើយបានប្តេជ្ញាថានឹងដំឡើងពន្ធបីដងលើការនាំចេញដែកថែប និងអាលុយមីញ៉ូមរបស់ចិន៕

ព្រឹទ្ធសភាអាមេរិក អនុម័តសំណើច្បាប់ដែលអាចមើលឃើញការហាមប្រាមបណ្ដាញសង្គម TikTok

2024/04/24 12:56:59 pm        234
ព្រឹទ្ធសភាអាមេរិកបានអនុម័តវិសេចក្ដីពង្រាងច្បាប់ដ៏ចម្រូងចម្រាសដែលអាចមើលឃើញបណ្ដាញសង្គមកម្សាន្តវីដេអូខ្លីៗ TikTok ត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិក។ការអនុម័តនេះ ផ្តល់ឱ្យម្ចាស់ក្រុមហ៊ុនមេបណ្ដាញសង្គមដ៏ល្បី TikTok គឺ ByteDance របស់ចិនរយៈពេល៩ ខែ ដើម្បីលក់ក្រុមហ៊ុនរបស់ខ្លួនឬ app កម្មវិធីនេះ ពុំនោះនឹងត្រូវបានបិទការប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។សេចក្ដីស្នើច្បាប់នេះ នឹងត្រូវបញ្ជូនទៅតុរបស់លោកឱ្យប្រធានាធិបតីអាមេរិក Joe Biden ដែលបាននិយាយថាលោក នឹងចុះហត្ថលេខា ឲ្យក្លាយជាច្បាប់ភ្លាមៗនៅពេលដែលទៅដល់តុរបស់លោក។ក្រុមហ៊ុនមេ ByteDance បានប្រាប់ទូរទស្សន៍ BBC ថាខ្លួនពុំមានការឆ្លើយតបភ្លាមៗទេចំពោះវិធានការនេះ។ កន្លងមកក្រុមហ៊ុន ធ្លាប់បាននិយាយថា ខ្លួននឹងប្រឆាំងរាល់ការប៉ុនប៉ងបង្ខំឱ្យលក់ក្រុមហ៊ុនហ៊ុន TikTok ។ ប្រសិនបើសហរដ្ឋអាមេរិកទទួលបានជោគជ័យក្នុងការបង្ខំបណ្ដាញសង្គមដ៏ធំ ByteDance ឱ្យលក់ TikTok កិច្ចព្រមព្រៀងណាមួយនឹងនៅតែត្រូវការការយល់ព្រមពីមន្ត្រីចិនដដែល ប៉ុន្តែទីក្រុងប៉េកាំងបានប្តេជ្ញាថានឹងប្រឆាំងវិធានការបែបនេះ។ ក្រុមអ្នកវិភាគនិយាយថា ដំណើរការនេះអាចស៊ីពេលពេលរាប់ឆ្នាំឯណោះ៕

ក្រុមមន្ត្រីកូរ៉េខាងជើង ធ្វើទស្សនកិច្ចទៅកាន់អ៊ីរ៉ង់ ក្នុងដំណើរជាសាធារណៈដ៏កម្រមួយ

2024/04/24 12:38:34 pm        120
ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់កូរ៉េខាងជើង បាននិយាយនៅថ្ងៃពុធ (២៤ មេសា) នេះថា គណៈប្រតិភូកូរ៉េខាងជើង ដឹកនាំដោយរដ្ឋមន្ត្រីមកពីគណៈរដ្ឋមន្រ្តីពាណិជ្ជកម្មអន្តរជាតិ កំពុងបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ នៅក្នុងរបាយការណ៍សាធារណៈដ៏កម្រមួយអំពីការផ្លាស់ប្តូររវាងប្រទេសទាំងពីរ ដែលគេជឿថាមានទំនាក់ទំនងយោធាដោយសម្ងាត់។ទីភ្នាក់ងារសារព័ត៌មាន KCNA របស់កូរ៉េខាងជើងបាននិយាយថា រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងសេដ្ឋកិច្ចបរទេស លោក យ៉ុន ចុងហូ (Yun Jong Ho) បានចាកចេញពីទីក្រុងព្យុង យ៉ាងកាលពីថ្ងៃអង្គារ ដោយដឹកនាំគណៈប្រតិភូក្រសួងទៅបំពេញទស្សនកិច្ចនៅអ៊ីរ៉ង់ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ។កូរ៉េខាងជើង និងអ៊ីរ៉ង់ ត្រូវបានគេសង្ស័យជាយូរមកហើយថា បានសហការគ្នាលើកម្មវិធីមីស៊ីលបាលិស្ទិក ហើយប្រហែលជាអាចផ្លាស់ប្តូរជំនាញបច្ចេកទេស និងសមាសធាតុផ្សំទៅក្នុងការផលិតសព្វាវុធទាំងនោះទៀតផង។សារព័ត៌មានរ៉យទ័រ បានរាយការណ៍កាលពីខែកុម្ភៈ ថាអ៊ីរ៉ង់ បានផ្តល់មីស៊ីលបាលិស្ទិកជាច្រើនដល់រុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមរបស់ខ្លួនជាមួយអ៊ុយក្រែន។ ប្រទេសកូរ៉េខាងជើង ក៏ត្រូវបានគេសង្ស័យផងដែរថាបានផ្គត់ផ្គង់ដល់ប្រទេសរុស្ស៊ី នូវមីស៊ីល និងកាំភ្លើងធំ បើទោះបីជាប្រទេសទាំងពីរបានបដិសេធការចោទប្រកាន់នេះក៏ដោយ៕

នាយករដ្ឋមន្ត្រីអាជ្ញាធរប៉ាឡេស្ទីន ប្រកាសកញ្ចប់កំណែទម្រង់ថ្មី

2024/04/24 12:26:11 pm        210
នាយករដ្ឋមន្ត្រីប៉ាឡេស្ទីនដែលទើបតែងតាំងថ្មី លោក ម៉ូហាម៉េដ មូស្តាហ្វា (Mohammad Mustafa) បានប្រកាសកញ្ចប់កំណែទម្រង់កាលពីថ្ងៃអង្គារ ក្នុងគោលបំណងពង្រឹងអាជ្ញាធរប៉ាឡេស្ទីន (PA) ចំពេលមានការកើនឡើងសម្ពាធជាសកលសម្រាប់ការស្តារឡើងវិញនៃការសន្ទនានយោបាយជាមួយអ៊ីស្រាអែល។លោកមូស្តាហ្វាដែលត្រូវបានតែងតាំងដោយប្រធានអាជ្ញាធរប៉ាឡេស្ទីន លោកម៉ាខ្មូដ អាបាស( Mahmoud Abbas) កាលពីដើមឆ្នាំនេះ បាននិយាយថា រដ្ឋាភិបាលរបស់លោក នឹងដាក់ចេញនូវវិធានការ ដើម្បីកែលម្អតម្លាភាព និងប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ស្តារប្រព័ន្ធយុត្តិធម៌ និងវិស័យសន្តិសុខ និងកែលម្អប្រសិទ្ធភាពក្នុងវិស័យសាធារណៈ។លើសពីនេះទៅទៀតនោះ លោកបានថ្លែងថា ប្រព័ន្ធសុខាភិបាល និងអប់រំ នឹងត្រូវបានកែលម្អ ហិរញ្ញវត្ថុសាធារណៈ ត្រូវបានពង្រឹង និងកំណែទម្រង់សេដ្ឋកិច្ច ក៏ត្រូវបានអនុវត្តផងដែរ។ការសន្យាកំណែទម្រង់នេះ ភាគច្រើនត្រូវគ្នានឹងការសន្យាដែលបានធ្វើឡើងពីមុនដោយអ្នកកាន់តំណែងមុនរបស់ខ្លួន គឺលោក ម៉ូហាម៉េដ ស្តាយយ៉េ ( Mohammed Shtayyeh) ដែលបានប្រកាសលាលែងពីតំណែងកាលពីខែកុម្ភៈ ខណៈដែលអាជ្ញាធរប៉ាឡេស្ទីន សម្លឹងមើលការកសាងការគាំទ្រសម្រាប់តួនាទីពង្រីក ចំពេលមានសង្រ្គាមរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមឥស្លាមហាម៉ាស នៅតំបន់ហ្កាហ្សា។សហរដ្ឋអាមេរិក និងដៃគូអន្តរជាតិផ្សេងទៀត បានជំរុញអាជ្ញាធរប៉ាឡេស្ទីន ឲ្យអនុវត្តកំណែទម្រង់យ៉ាងទូលំទូលាយ ដើម្បីស្តារទំនុកចិត្តឡើងវិញ ក្នុងចំណោមប្រជាជនប៉ាឡេស្ទីន ដែលបានខកចិត្តយ៉ាងខ្លាំងចំពោះស្ថាប័នដែលបានបង្កើតឡើងក្រោមកិច្ចព្រមព្រៀងសន្តិភាព Oslo បណ្តោះអាសន្នជាង ៣០ឆ្នាំមុន។ភាពបន្ទាន់ដើម្បីធ្វើកំណែទម្រង់ បានកើនឡើង នៅពេលដែលការយកចិត្តទុកដាក់ បានងាកទៅរកអភិបាលកិច្ចនៃតំបន់ហ្កាហ្សា នៅពេលដែលអ៊ីស្រាអែល ចាប់ផ្តើមយុទ្ធនាការយោធារបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស បន្ទាប់ពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ទៅលើអ៊ីស្រាអែល ដែលដឹកនាំដោយក្រុមយុទ្ធជនមកពីចលនាឥស្លាម។

រុស្ស៊ី គំរាមបង្កើនការវាយប្រហារលើឃ្លាំងអាវុធលោកខាងលិច ក្នុងប្រទេសអ៊ុយក្រែន

2024/04/24 12:20:53 pm        131
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក សើហ្កេ សយហ្គូ (Sergei Shoigu) បាននិយាយកាលពីថ្ងៃអង្គារ (២៣ មេសា) ថាប្រទេសរុស្ស៊ី នឹងបង្កើនការវាយប្រហារលើមជ្ឈមណ្ឌលដឹកជញ្ជូន និងឃ្លាំងផ្ទុកអាវុធលោកខាងលិចក្នុងប្រទេសអ៊ុយក្រែន នៅក្នុងការឆ្លើយតបដោយផ្ទាល់ជាលើកដំបូងរបស់ទីក្រុងមូស្គូ ចំពោះការអនុម័តជំនួយយោធារបស់សហរដ្ឋអាមេរិក សម្រាប់ទីក្រុងគីវ។រដ្ឋមន្ត្រីការពារជាតិរូបនោះបន្ថែមថា រុស្ស៊ី បាន «លុបបំបាត់ទេវកថានៃឧត្តមភាពសព្វាវុធរបស់លោកខាងលិច» ខណៈដែលកងកម្លាំងរបស់ខ្លួនមានប្រៀបនៅតាមបណ្តោយសមរភូមិជួរមុខ ហើយកំពុងឆ្ពោះទៅមុខប្រឆាំងនឹងកងកម្លាំងដ៏ទន់ខ្សោយអ៊ុយក្រែន។លោក សយហ្គូ បាននិយាយក្នុងអំឡុងពេលកិច្ចប្រជុំក្រុមប្រឹក្សារបស់ក្រសួងការពារជាតិថា ចាការសមាមាត្រទៅនឹងការគំរាមកំហែងដែលបង្កឡើងដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្ត រុស្ស៊ីនឹងបន្តធ្វើឱ្យប្រសើរឡើងនូវសមាសភាពយោធារបស់ខ្លួន និងផលិតអាវុធ ព្រមទាំងគ្រឿងយុទ្ធោបករណ៍ឱ្យកាន់តែច្រើន។ខណៈពេលដែលព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីថ្ងៃអង្គារបានអនុម័តកញ្ចប់ថវិកាចំនួន ៩៥ ពាន់លានដុល្លារ ដែលបានពន្យារពេលជាយូរមកហើយ ក្នុងការបញ្ជូនជំនួយទៅអ៊ុយក្រែន អ៊ីស្រាអែល និងកោះតៃវ៉ាន់ កងកម្លាំងរុស្ស៊ី បានបន្តវាយលុកអ៊ុយក្រែន ដោយមីស៊ីល យានដ្រូន និងកាំភ្លើងធំ ហើយដណ្ដើមទឹកដីមួយចំនួន និងបំផ្លាញគ្រឿងយុទ្ធោបករណ៍អ៊ុយក្រែន អស់ជាច្រើន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រុស្ស៊ីប្រគល់សាកសពទាហានអ៊ុយក្រែនចំនួន១.០០០នាក់ទៅឲ្យទីក្រុងគីវ ជាថ្នូរនឹងទាហានរុស្ស៊ី ៣៥នាក់
04/10/2026 03:04 PM
មន្ត្រីបារាំង៖ ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ នៅពេលកំពុងព្យាយាមឆ្លងកាត់ទន្លេ CHANNEL
04/10/2026 02:04 PM
អ្នកការទូតបារាំងបាននិយាយថា ក្រុមហេសបូឡា ត្រូវតែជ្រើសរើសរវាងប្រទេសលីបង់ និងអ៊ីរ៉ង់»
04/10/2026 02:04 PM
UN៖ បុគ្គលិកជំនួយជាង ១.០០០នាក់ ត្រូវបានសម្លាប់ នៅទូទាំងពិភពលោក ក្នុងរយៈពេល ៣ឆ្នាំ កន្លងមកនេះ
04/10/2026 02:04 PM
គូវ៉ែតចោទអ៊ីរ៉ង់ថា បានវាយប្រហារដោយដ្រូន ខណៈរោងចក្រថាមពលអារ៉ាប៊ីសាអ៊ូឌីត ត្រូវរងការវាយប្រហារ
04/10/2026 02:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានអាមេរិកកុំឲ្យលោក NETANYAHU «សម្លាប់ការទូត»
04/10/2026 02:04 PM
លោក NETANYAHU និយាយថា គ្មានបទឈប់បាញ់នៅលីបង់ទេ ខណៈអ៊ីស្រាអែលគម្រោងចរចាជាមួយក្រុងបេរូត
04/10/2026 02:04 PM
គណៈគ្រប់គ្រងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី រៀបចំសង្ក្រាន្ត បំផុសស្មារតីបុគ្គលិក សិស្សនិស្សិត លេងល្បែងប្រជាប្រិយ ដើម្បីថែរក្សាប្រពៃណីជាតិ
04/10/2026 02:04 PM
ក្រសួងការងារ ស្នើដល់ម្ចាស់ការ​ដ្ឋានសំណង់​ឱ្យ​ជួយ​ជំរុញបងប្អូនអតីតពលករ​ដែលមកពីថៃ​មកចុះ​ឈ្មោះ​ធ្វើ​តេស្ដទទួលស្គាល់​ជំនាញ​ដោយ​ឥត​គិត​ថ្លៃ
04/10/2026 01:04 PM
Mohammed Kudus របួសភ្លៅចាស់ទំនងត្រូវការវះកាត់ ទំនងមិនអាចបង្ហាញខ្លួននៅ World Cup
04/10/2026 01:04 PM