សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Netanyahu និងលោក Biden ជួបគ្នាតាមទូរស័ព្ទក្រោយការវាយប្រហាររបស់អ៊ីរ៉ង់

2024/04/15 10:39:32 am        253
សេតវិមាននិយាយថា នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Benjamin Netanyahu និងប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបសន្ទនាគ្នាតាមទូរស័ព្ទកាលពីយប់ថ្ងៃសៅរ៍ (ពេលនៅសហរដ្ឋអាមេរិក) ក្រោយអ៊ីរ៉ង់បើកការវាយប្រហារសងសឹកដោយយានដ្រូន និងមីស៊ីលលើអ៊ីស្រាអែល ។ រូបថតសន្លឹកបង្ហោះដោយការិយាល័យព័ត៌មានអ៊ីស្រាអែល ឃើញលោក Netanyahu និយាយតាមទូរស័ព្ទកាលពីព្រឹកថ្ងៃអាទិត្យ(ពេលនៅអ៊ីស្រាអែល) ខណៈដែលរូបភាពវីដេអូឃ្លីប និងរូបថតសន្លឹកបញ្ចេញដោយយោធាអ៊ីស្រាអែល ឃើញនាយអគ្គសេនាកងទ័ពអ៊ីស្រាអែលលោក Herzi Halevi និយាយជាមួយក្រុមមន្រ្តីកងទ័ព និងកងកម្លាំងទ័ពអាកាស ក្នុងបន្ទប់ប្រតិបត្តិការ ។ ទោះបីជាយ៉ាងណាក៏ដោយ ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ពុំអាចបញ្ជាក់ផ្ទៀងផ្ទាត់ដោយឯករាជ្យបានឡើយពីរូបភាពវីដេអូឃ្លីបនេះ ។ សូមបញ្ជាក់ថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងបាញ់មីស៊ីលលើអ៊ីស្រាអែល កាលពីយប់ថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកនឹងការវាយប្រហារសង្ស័យលើបរិវេនស្ថានទូតរបស់ពួកគេនៅក្នុងទីក្រុងដាម៉ាស់ ប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ៕

លោកហ្សេឡិនស្គី ថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់ ដោយនិយាយថា អ៊ុយក្រែនត្រូវការជំនួយដូចជាអ៊ីស្រាអែល

2024/04/15 10:34:06 am        121
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សិឡិនស្គី ( Volodymyr Zelenskiy) កាលពីថ្ងៃអាទិត្យ បានថ្កោលទោសការវាយប្រហារដោយយានដ្រូន និងមីស៊ីលរបស់អ៊ីរ៉ង់មកលើអ៊ីស្រាអែល ហើយបាននិយាយថា ប្រទេសរបស់លោកត្រូវការជំនួយពីសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីដែនអាកាសដូចអ៊ីស្រាអែល បានធ្វើដែរ។ជាថ្មីម្តងទៀត លោកហ្សេឡិនស្គី បានអំពាវនាវដល់សភាសហរដ្ឋអាមេរិកឲ្យអនុម័តកញ្ចប់ជំនួយដ៏សំខាន់មួយដែលត្រូវបានរារាំងអស់រយៈពេលជាច្រើនខែ ដោយការប៉ះទង្គិចផ្នែកនយោបាយ។ កងកម្លាំងអ៊ុយក្រែនកំពុងប្រឈមនឹងការវាយលុកថ្មីពីកងទ័ពរុស្ស៊ីនៅភាគខាងកើត និងការវាយប្រហារប្រចាំថ្ងៃលើទីក្រុង និងហេដ្ឋារចនាសម្ព័ន្ធពីមីស៊ីល និងយានដ្រូនរបស់រុស្ស៊ី។ដោយសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X លោកហ្សេឡិនស្គី បានបញ្ជាក់ថា៖«សកម្មភាពរបស់អ៊ីរ៉ង់គំរាមកំហែងដល់តំបន់ទាំងមូល និងពិភពលោក ដូចជាសកម្មភាពរបស់រុស្ស៊ីគំរាមកំហែងដល់ជម្លោះកាន់តែធំ ហើយការសហការជាក់ស្តែងរវាងរបបទាំងពីរក្នុងការផ្សព្វផ្សាយភេរវកម្ម ត្រូវតែប្រឈមមុខនឹងការឆ្លើយតបយ៉ាងម៉ឺងម៉ាត់ និងឯកភាពពីពិភពលោក»។ថ្លែងនៅពេលក្រោយនៅក្នុងសុន្ទរកថាតាមវីដេអូនៅពេលរាត្រី លោកប្រធានាធិបតី បាននិយាយថា ពិភពលោក បានមើលឃើញថា៖«អ៊ីស្រាអែលមិនមែនតែម្នាក់ឯងក្នុងការការពាររបស់ខ្លួននោះទេ ការគំរាមកំហែងនៅលើមេឃ ក៏ត្រូវបានបំផ្លាញដោយសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ។លោកបានបញ្ជាក់ថា៖នៅពេលដែលអ៊ុយក្រែន និយាយថា សម្ព័ន្ធមិត្តមិនអាចបើកភ្នែកមើលមីស៊ីល និងយានដ្រូនរបស់រុស្ស៊ីបានទេ វាមានន័យថា គឺចាំបាច់ត្រូវតែធ្វើសកម្មភាព និងធ្វើសកម្មភាពឲ្យបានខ្លាំង»។លោកបានបន្ថែមទៀតថា ដែនអាកាសរបស់អ៊ុយក្រែន មិនត្រូវបានការពារដោយវោហាស័ព្ទបានទេ។

មេដឹកនាំកូរ៉េខាងជើងអះអាងថា លោកនឹងបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន

2024/04/15 10:31:01 am        88
សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើងលោក Kim Jong បានជួបសម្តែងការគួរសមជាមួយនិយ័តករជាន់ខ្ពស់ចិនលោក Zhao Leji ហើយលោក បានបញ្ជាក់ពីគោលជំហររបស់លោកក្នុងការបង្កើតទំនាក់ទំនងយូរអង្វែងជាមួយចិន ។ ទូរទស្សន៍រដ្ឋកូរ៉េខាងជើង KRT បានចាក់ផ្សាយវីដេអូឃ្លីបនៃជំនួបរបស់លោក Zhao និងលោក Kim កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន និងការទស្សនាការប្រគុំតន្រ្តីជាមួយក្រុមមន្រ្តីជាន់ខ្ពស់ជាច្រៀនទៀតរបស់កូរ៉េខាងជើងកាលពីថ្ងៃពុធ ។ សូមបញ្ជាក់ថា លោក Zhao ដែលបានបញ្ចប់ដំណើរទស្សនកិច្ចសុឆន្ទៈរបស់លោកទៅកាន់កូរ៉េខាងជើងកាលពីថ្ងៃព្រហស្បតិ៍នោះ គឺជាមន្រ្តីជាន់ខ្ពស់បំផុតរបស់ចិន បំពេញទស្សនកិច្ចទៅកាន់កូរ៉េខាងជើង ចាប់តាំងពីឆ្នាំ ២០១៨ ។ ចិនគឺជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសម្រាប់កូរ៉េខាងជើងដែលរងគ្រោះធ្ងន់ធ្ងរដោយសារទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធនឹងកម្មវិធីនុយក្លេអ៊ែររបស់ពួកគេ ៕

ចិនមានការព្រួយបារម្ភខ្លាំងចំពោះភាពតានតឹងកើនឡើង ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 10:27:48 am        138
អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉េកាំង មានការព្រួយបារម្ភចំពោះភាពតានតឹងឡើងកម្តៅខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ក្រោយអ៊ីរ៉ង់ បើកការវាយប្រហារដោយយានដ្រូន និងមីស៊ីល ដែលជាការវាយប្រហារសងសឹកលើអ៊ីស្រាអែល ។ អ្នកនាំពាក្យក្រសួងការបរទេសចិន និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ចិនសូមអំពាវនាវដល់ភាគីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្តអត់ធ្មត់ និងស្ងប់ស្ងៀម ដើម្បីចៀសផុតពីភាពតានតឹងឡើងកម្តៅបន្ថែមទៀត ។ សេចក្តីថ្លែងការណ៍នេះ ត្រូវបានបង្ហោះនៅលើគេហទំព័រផ្ទាល់របស់ក្រសួងការបរទេសចិន ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានបើកការវាយប្រហារដោយផ្ទាល់ជាលើកដំបូងលើទឹកដីអ៊ីស្រាអែល ជាហេតុធ្វើឲ្យមានក្តីកង្វល់ពីជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ជាទីដែលចិនព្យាយាមធ្វើជាអ្នកសម្របសម្រួល និងជាកន្លែងដែលទីក្រុងប៉េកាំង ចង់នាំចូលថាមពល ។ ខណៈពេលនោះដែរ ស្ថានទូតចិននៅក្នុងប្រទេសអ៊ីរ៉ង់ បានណែនាំជនជាតិចិន និងក្រុមហ៊ុនចិននៅក្នុងប្រទេសមួយនេះ បន្តការប្រុងប្រយ័ន្តខ្ពស់ផ្នែកសន្តិសុខ ស្របពេលដែលភាពតានតឹងនៅតែបន្តកើតមាន ៕

អ៊ីស្រាអែលអះអាងថា ខ្លួនបានបាញ់ទម្លាក់ ៩៩ភាគរយនៃមីស៊ីល និងយានដ្រូន បាញ់ដោយអ៊ីរ៉ង់

2024/04/15 09:49:38 am        99
យោធាអ៊ីស្រាអែល និយាយកាលពីថ្ងៃអាទិត្យថា អ៊ីរ៉ង់ បានបាញ់យានដ្រូនជាង ៣០០គ្រឿង និងមីស៊ីលជាច្រើនគ្រាប់មកលើអ៊ីស្រាអែល ប៉ុន្តែ ៩៩ភាគរយនៃការវាយប្រហារនេះ ត្រូវបានបាញ់ទម្លាក់ ។ លោកឧត្តមនាវីទោ Daniel Hagari គឺជាអ្នកនាំពាក្យយោធាអ៊ីស្រាអែល បាននិយាយថា សកម្មភាពរបស់អ៊ីរ៉ង់ គឺពិតជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយវានឹងធ្វើឲ្យភាពតានតឹងក្នុងតំបន់ ឡើងកម្តៅខ្លាំង ។ គួរឲ្យដឹងថា អ៊ីរ៉ង់ បានវាយប្រហារដោយយានដ្រូនផ្ទុកគ្រឿងផ្ទុះ និងមីស៊ីលមកលើអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ដែលជាការវាយប្រហារដោយផ្ទាល់លើកដំបូងរបស់ពួកគេលើដែនដីអ៊ីស្រាអែល ជាការសងសឹកមួយធ្វើឲ្យមានការគំរាមកំហែងដល់ជម្លោះទ្រង់ទ្រាយធំជាងនេះនៅក្នុងតំបន់ ។ ដោយឡែក ប្រភពព័ត៌មានសន្តិសុខក្នុងតំបន់ចំនួន ២ បានឲ្យដឹងថា ប្រទេសហ្សកដានី ដែលស្ថិតនៅចម្លោះអ៊ីរ៉ង់ និងអ៊ីស្រាអែលនោះ បានត្រៀមប្រព័ន្ធការពារដែនអាកាស ដើម្បីបាញ់ស្កាត់យានដ្រូន ឬមីស៊ីលណាមួយ ដែលបានបំពានលើទឹកដីរបស់ពួកគេ ។ ទូរទស្សន៍អ៊ីស្រាអែល Channel 12 រាយការណ៍ថា យន្តហោះសហរដ្ឋអាមេរិក និងអង់គ្លេស បានចូលរួមបាញ់ទម្លាក់យានដ្រូនរបស់អ៊ីរ៉ង់ផងដែរ នៅលើព្រំដែនអ៊ីរ៉ាក់ និងស៊ីរី ៕

សម្ព័ន្ធមិត្តអ៊ីរ៉ង់ វ៉េណេហ្ស៊ុយអេឡា កំពុងតាមដាន«ព្រឹត្តិការណ៍គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា

2024/04/15 09:44:29 am        85
រដ្ឋាភិបាលរបស់ប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡា លោកនីកូឡាស ម៉ាឌូរ៉ូ ( Nicolas Maduro) កំពុងតាមដាន «ព្រឹត្តិការណ៍ដ៏គួរឲ្យព្រួយបារម្ភ» នៅមជ្ឈិមបូព៌ា ប៉ុន្តែខ្លួនមិនបានថ្កោលទោសការវាយប្រហារសងសឹករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល នៅមុនថ្ងៃនោះទេ។វ៉េណេហ្ស៊ុយអេឡា ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ រុស្ស៊ី និងចិន។ ការប្រាស្រ័យទាក់ទងរបស់ខ្លួនជាមួយសហរដ្ឋអាមេរិក មានភាពប្រសើរឡើងខ្លះក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ខណៈដែលរដ្ឋាភិបាលរបស់លោក ម៉ាឌូរ៉ូ បានសន្យាជាមួយសហរដ្ឋអាមេរិកថា វានឹងអនុញ្ញាតឲ្យមានការចូលរួមកាន់តែច្រើនពីក្រុមប្រឆាំងនយោបាយ នៅក្នុងការបោះឆ្នោត នាពេលខាងមុខ។រដ្ឋមន្ត្រីការបរទេសវ៉េណេហ្ស៊ុយអេឡា លោក Yvan Gil បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមXថា សន្តិភាពនៅមជ្ឈិមបូព៌ា អាចត្រូវបានធានាបាន លុះត្រាតែយុត្តិធម៌ និងច្បាប់អន្តរជាតិ ត្រូវបានបង្កើតឡើងវិញ ដោយបន្ថែមថា បញ្ហានេះ គឺភាគច្រើនទាក់ទងនឹងប្រជាជនប៉ាឡេស្ទីន និងរដ្ឋ។សេចក្តីថ្លែងការណ៍ បានឲ្យដឹងថា៖«ដោយសារអំពើប្រល័យពូជសាសន៍នៅប៉ាឡេស្ទីន និងភាពមិនសមហេតុផលនៃរបបអ៊ីស្រាអែល ក៏ដូចជាភាពអសកម្មរបស់អង្គការសហប្រជាជាតិ ស្ថានភាពអស្ថិរភាពក្នុងតំបន់កាន់តែអាក្រក់ឡើងៗ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ»។«ប្រទេសវ៉េណេហ្ស៊ុយអេឡា បានគាំទ្រដល់កសាងសន្តិភាពដោយយុត្តិធម៌ ដូចដែលប្រទេសភាគច្រើនក្នុងពិភពលោក ចង់បាន»។

ប្រមុខ UN លោក Antonio Guterres អំពាវនាវឲ្យមានការអត់ធ្មត់ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល

2024/04/15 09:31:22 am        81
អគ្គលេខាធិការអង្គការសហប្រជាជាតិ(UN)លោក Antonio Guterres បានអំពាវនាវឲ្យមានការអត់ធ្មត់បំផុត ក្រោយអ៊ីរ៉ង់វាយប្រហារអ៊ីស្រាអែល ។ អំឡុងជំនួបក្រុមប្រឹក្សាសន្តិសុខ UN លោក Guterres និយាយថា តំបន់មជ្ឈិមបូព៌ា ស្ថិតនៅលើមាត់ជ្រោះនៃផ្ទុះសង្រ្គាមទ្រង់ទ្រាយធំ ។ មនុស្សនៅក្នុងតំបន់ប្រឈមនឹងគ្រោះថ្នាក់ពិតប្រាកដដោយសារតែជម្រោះ ។ លោកបន្តថា បច្ចុប្បន្នវាដល់ពេលដែលត្រូវបន្ធូរបន្ថយភាពតានតឹង និងការអត់ធ្មត់ខ្លាំងបំផុត ។ អ៊ីរ៉ង់ បានសងសឹកអ៊ីស្រាអែល ដោយសារការវាយប្រហារសង្ស័យរបស់អ៊ីស្រាអែលលើបរិវេនស្ថានទូតរបស់ខ្លួននៅក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី ១ ខែមេសាកន្លងទៅ ដែលបានសម្លាប់មេបញ្ជាការឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ២នាក់ និងបន្ទាប់ពីមានការប៉ះទង្គិចគ្នារយៈពេលរាប់ខែរវាងអ៊ីស្រាអែល និងសម្ព័ន្ធមិត្តក្នុងតំបន់របស់អ៊ីរ៉ង់ បង្កឡើងដោយសារតែសង្រ្គាមនៅតំបន់ហ្កាហ្សាស្រ្ទីប ។ អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហារដោយមីស៊ីល និងយានដ្រូនជាង ៣០០គ្រឿង មកលើប្រទេសអ៊ីស្រាអែល កាលពីថ្ងៃសៅរ៍ ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែល លោកឧត្ដមនាវីឯក Daniel Hagari បាននិយាយនៅព្រឹកថ្ងៃអាទិត្យថា អ៊ីរ៉ង់បានចាប់ផ្ដើមវាយប្រហាយានដ្រូនជាង ២០០គ្រឿង និងម៉ាស៊ីលរាប់រយគ្រាប់ មកលើទឹកដីអ៊ីស្រាអែល ៕

អ្នកទេសចរណ៍ជាង៤៦ម៉ឺននាក់ ដើរកម្សាន្តក្នុងព្រឹត្តិការណ៍សៀមរាបសង្ក្រាន្តរយៈពេលពីរថ្ងៃ

2024/04/15 07:29:48 am        123
ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានដើរលេងកម្សាន្តក្នុងខេត្តសៀមរាប ក្នុងឱកាសបុណ្យបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៤នេះ មានចំនួនជាង៤៦ម៉ឺនាក់ ។យោងតាមរបាយការណ៍មន្ទីរទេសចរណ៍ បានបង្ហាញកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤នេះ សម្រាប់រយៈពេល ០២ ថ្ងៃ នៃថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ មានភ្ញៀវទេសចរ និងបងប្អូន​ប្រជាពលរដ្ឋ​ដើរលេងកម្សាន្តក្នុងខេត្តសៀមរាប សរុបមានចំនួនប្រមាណ ៤៦៣,៥៤០ នាក់ ក្នុងនោះ ៖ភ្ញៀវទេសចរអន្ដរជាតិមានចំនួន៧,៨០៧នាក់ និងភ្ញៀវទេសចរជាតិ រួមទាំងប្រជាពលរដ្ឋខ្មែរ មានប្រមាណ ៤៥៨,០០០ នាក់ ។តាមរបាយការណ៍បន្ថែមថា នៅថ្ងៃទី១៤ ខែ មេសា ឆ្នាំ២០២៤ មានចំនួនប្រមាណ ៤១៧,៨១៩ នាក់ ក្នុងនោះ៖ ភ្ញៀវទេសចរបរទេសមានចំនួន ៤,៣៥៤ នាក់ ខណៈដែលភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋមានចំនួនប្រមាណ ៤១៥,០០០ នាក់ ក្នុងនោះភ្ញៀវទេសចរជាតិ មានប្រមាណ ២៣៥,០០០ នាក់ និងប្រជាពលរដ្ឋក្នុងខេត្ដ មានចំនួនប្រមាណ ១៨០,០០០ នាក់ ៕

អាមេរិក និយាយថា គ្មានហេតុផលដែលចិនត្រូវ មានប្រតិកម្មជ្រុលហួសហេតុចំពោះសមយុទ្ធជាមួយសម្ព័ន្ធមិត្តនោះទេ

2024/04/12 02:34:03 pm        73
ទីប្រឹក្សាសេតវិមានមួយរូបបាននិយាយថា គ្មានហេតុផល ដែលប្រទេសចិន ត្រូវមានប្រតិកម្មជ្រុលហួសហេតុ ចំពោះសកម្មភាពល្បាតដែនសមុទ្ររួមគ្នាដោយសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងប្រទេសហ្វីលីពីននោះទេ ។ ទីប្រឹក្សាផ្នែកទំនាក់ទំនងសន្តិសុខជាតិ លោក John Kirby ត្រូវបានដកស្រង់សម្ដីដោយនិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយ បញ្ចេញដោយការិយាល័យទំនាក់ទំនងរបស់លោកប្រធានាធិបតីហ្វីលីពីន Ferdinand Marcos Jr ថា នេះគឺនិយាយពីសេរីភាពនៃការធ្វើនាវាចរណ៍ដែនសមុទ្រ ។នេះគឺជា ការប្រកាន់ខ្ជាប់ច្បាប់អន្តរជាតិ ។ នេះគឺជាការផ្ដុំចំណុចសាមញ្ញ ដែលយើង និងសម្ព័ន្ធមិត្ត នឹងហោះហើរ បើកបរលើសមុទ្រ និងធ្វើប្រតិបត្តិការគ្រប់ទីកន្លែង ដែលច្បាប់អន្តរជាតិ អនុញ្ញាតឲ្យយើងធ្វើ ហើយ យើងធ្វើនៅក្នុងសមុទ្រចិនខាងត្បូង យើងក៏បានធ្វើរួចមកហើយ ។ លោក Marcos ដែលបានអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសលោកនៅក្នុងផ្លូវទឹកដ៏សំខាន់ បានជួបទល់មុខគ្នារួចមកហើយកាលពីថ្ងៃព្រហស្បតិ៍ទី១១មេសាសប្ដាហ៍នេះ នៅក្នុងទីក្រុងវ៉ាស៊ីនតោន ជាមួយ លោកប្រធានាធិបតីអាមេរិក Joe Biden និង លោកនាយករដ្ឋមន្ត្រីហ្វីលីពីន Fumio Kishida ខណៈសហរដ្ឋអាមេរិក ពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយបណ្ដាសម្ព័ន្ធមិត្តនៅអាស៊ី។ ក្នុងជំនួបនោះ លោកប្រធានាធិបតី ក៏បាននិយាយផងដែរថា អាមេរិក នឹងការពារហ្វីលីពីន ប្រសិនបើនាវារងការវាយប្រហារ។ គួររម្លឹកថា កាលពីថ្ងៃទី៧ មេសា មុនជំនួប ប្រជុំត្រីភាគី សហរដ្ឋអាមេរិក អូស្ត្រាលី ជប៉ុន និងហ្វីលីពីន បានធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសមុទ្រចិនខាងត្បូង ជាទីដែលទីក្រុងប៉េកាំង បានអះអាងសិទ្ធិគ្រប់គ្រងភាគច្រើន។យោធារបស់ចិន ក៏បានធ្វើសមយុទ្ធកងទ័ពជើងទឹក និងអាកាសនៅក្នុងសមុទ្រខាងត្បូងផងដែរ៕

អាមេរិក ជប៉ុន និងហ្វីលីពីន ចុះកិច្ចព្រមព្រៀងលើវិស័យការពារជាតិ និងការិនិយោគក្នុងជំនួបត្រីភាគី

2024/04/12 11:46:14 am        77
នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden និងប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr បានបង្ហាញនូវកិច្ចព្រមព្រៀងជាច្រើន ដើម្បីបង្កើនទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ក្នុងអំឡុងជំនួបកំពូលត្រូភាគី ដែលធ្វើឡើងនៅសេតវិមានក្នុងសប្តាហ៍នេះ។ជប៉ុន និងសហរដ្ឋអាមេរិក បានប្រកាសផែនការធ្វើឱ្យប្រសើរឡើងនូវសម្ព័ន្ធភាពយោធារបស់ខ្លួន រួមទាំងបញ្ជាការយោធាសហរដ្ឋអាមេរិកនៅក្នុងប្រទេសជប៉ុននិងការអភិវឌ្ឍន៍រួមគ្នាបន្ថែមទៀតនៃគ្រឿងយុទ្ធោបករណ៍ការពារជាតិ។ សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយ បាននិយាយថា ក្របខ័ណ្ឌបញ្ជាការ និងត្រួតពិនិត្យយោធាថ្មីនឹងអនុញ្ញាតឱ្យមានអន្តរប្រតិបត្តិការ និងការធ្វើផែនការ កាន់តែច្រើនថែមទៀត នៅក្នុងពេលវេលាសន្តិភាព និងអំឡុងពេលមានឧបទ្ទវហេតុនានា។ ក្រុមមេដឹកនាំទាំង៣រូប ក៏បានប្រកាសពីចេតនារបស់ខ្លួនផងដែរក្នុងការធ្វើឱ្យប្រសើរឡើងនូវបណ្តាញទំនាក់ទំនងការពារជាតិ និងបណ្តាញសមត្ថភាពការពារដែនអាកាសរវាងសហរដ្ឋអាមេរិក អូស្ត្រាលី និងជប៉ុន ដើម្បីប្រឆាំងនឹងការគំរាមកំហែងផ្លូវអាកាស និងមីស៊ីល។ ផែនការការពារជាតិនេះ នឹងឃើញភាគីទាំងពីរបង្កើតវេទិកាមួយដើម្បីកំណត់តំបន់សម្រាប់សហអភិវឌ្ឍន៍ និងការផលិតមីស៊ីលរួមគ្នា និងការថែរក្សានាវាចម្បាំង និងយន្តហោះរបស់សហរដ្ឋអាមេរិក។មេដឹកនាំទាំងនោះ ក៏នឹងបង្កើតក្រុមការងារសម្រាប់ការបណ្តុះបណ្តាលអ្នកបើកយន្តហោះចម្បាំង រួមទាំង បញ្ហាសិប្បនិម្មិត AI និងឧបករណ៍ពិសោធន៏កម្រិតខ្ពស់ ព្រមទាំងការអភិវឌ្ឍន៍ផងដែរ។ កិច្ចប្រជុំរបស់លោក Biden ជាមួយលោក Kishida បានលើកឡើងអំពីការចូលរួមរបស់ប្រទេសជប៉ុននៅក្នុងគម្រោងសមត្ថភាពកម្រិតខ្ពស់នៃកិច្ចព្រមព្រៀងសន្តិសុខ AUKUS ។ សហរដ្ឋអាមេរិក អង់គ្លេស និងអូស្ត្រាលីបានបង្កើត AUKUS ក្នុងឆ្នាំ ២០២១ ដើម្បីរុញច្រានប្រឆាំងនឹងឥទ្ធិពលដែលកំពុងកើនឡើងរបស់ចិន។សេចក្តីថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូលមួយបាននិយាយថា ដៃគូសម្ព័ន្ធភាព AUKUS ចំនួនបីដែលមានស្រាប់កំពុងពិចារណាកិច្ចសហប្រតិបត្តិការជាមួយប្រទេសជប៉ុននៅក្នុងផ្នែកនៃផែនការដែលរួមបញ្ចូលនូវសមត្ថភាព និងបច្ចេកវិទ្យាកម្រិតខ្ពស់នៅទូទាំងតំបន់ជាច្រើន រួមមាន បច្ចេកវិទ្យាប្រព័ន្ធកុំព្យូទ័រ ការស្រាវជ្រាវបាតសមុទ្រ មីស៊ីលល្បឿនលឿនជាងសំឡេង បញ្ញាសិប្បនិម្មិត និងការវាយប្រហារតាមបច្ចេកវិទ្យា។ក្រុមហ៊ុន Microsoft បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងវិនិយោគ២,៩ ពាន់លានដុល្លារក្នុងរយៈពេល ២ ឆ្នាំ ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ Cloud និង AI នៅក្នុងប្រទេសជប៉ុន៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM