BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល់ ប្រាដេស ជាផ្នែកមួយរបស់ឥណ្ឌា ស្របពេលភាពតានតឹងឥណ្ឌូចិន

2024/03/21 11:18:04 am        87
ក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធ (២០ មីនា) ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលស្គាល់រដ្ឋ អារូណាចាល ប្រាដេស (Arunachal Pradesh) ថាជាផ្នែកមួយនៃប្រទេសឥណ្ឌា និង «ប្រឆាំងយ៉ាងខ្លាំង» រាល់ការប៉ុនប៉ងជាឯកតោភាគីក្នុងការជំរុញការទាមទារទឹកដី ឬការទន្ទ្រានដោយយោធា ឬជនស៊ីវិល ឆ្លងកាត់បន្ទាត់នៃការគ្រប់គ្រងជាក់ស្តែង នៅក្នុងរដ្ឋភាគឦសានប្រទេសឥណ្ឌា ដែលមានព្រំដែនជាមួយប្រទេសចិន។ប្រទេសជិតខាង ដែលប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចិន និងឥណ្ឌា មានព្រំប្រទល់ប្រវែង ៣.០០០ គីឡូម៉ែត្រជាមួយគ្នា ដែលភាគច្រើននៃទឹកដីព្រំដែនទាំងនោះមិនត្រូវបានកំណត់ច្បាស់លាស់ទេ។ យ៉ាងហោចណាស់ទាហានឥណ្ឌា ២០ នាក់ និងទាហានចិន ៤ នាក់ ត្រូវបានសម្លាប់ក្នុងឆ្នាំ ២០២០ ក្នុងការប៉ះទង្គិចតាមព្រំដែនរបស់ពួកគេនៅតំបន់ភ្នំហិម៉ាឡៃភាគខាងលិចមួយនេះ។ប្រទេសចិន បានទាមទាររដ្ឋ អារូណាចាល ប្រាដេស ថាជាផ្នែកនៃភាគខាងត្បូងតំបន់ទីបេ របស់ខ្លួន ប៉ុន្តែទីក្រុង ញ៉ូវដេលី បដិសេធការអះអាងនេះ ដោយនិយាយថារដ្ឋភាគឦសានមួយនេះ តែងតែជាផ្នែកមួយនៃប្រទេសឥណ្ឌាជានិច្ច។ក្រសួងការបរទេសឥណ្ឌា បាននិយាយកាលពីថ្ងៃអង្គារថាប្រទេសចិន កំពុងធ្វើ «ការអះអាងមិនសមហេតុផល» លើរដ្ឋ អារូណាចាល ប្រាដេស ដោយបន្ថែមថារដ្ឋនេះនឹងតែងតែជា «ផ្នែកសំខាន់ និងមិនអាចកាត់ផ្តាច់បានរបស់ឥណ្ឌា»៕

គណៈកម្មាធិការរៀបចំការបោះឆ្នោតឥណ្ឌូនេស៊ី បញ្ជាក់ជាផ្លូវការថា លោក Prabowo ជាប្រធានាធិបតីថ្មី

2024/03/21 11:15:19 am        42
លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) ត្រូវបានបញ្ជាក់ជាផ្លូវការថាជាប្រធានាធិបតីបន្ទាប់របស់ប្រទេសឥណ្ឌូនេស៊ី ដោយបានផ្តួលគូប្រជែងពីររូប ដែលបានសន្យាថានឹងដាក់ពាក្យបណ្តឹងផ្លូវច្បាប់ជុំវិញការបោះឆ្នោតកាលពីខែកុម្ភៈ។ប្រធានគណៈកម្មាធិការរៀបចំការបោះឆ្នោតសកល លោក ហាសយីម អាស៊ីអារី (Hasyim Asy'ari) បាននិយាយកាលពីយប់ថ្ងៃពុធ (២០ មីនា) ក្នុងការប្រកាសលទ្ធផលផ្លូវការថា លោករដ្ឋមន្ត្រីការពារជាតិ ប្រាបូវ៉ូ (Prabowo) និងអនុប្រធានាធិបតីរបស់ខ្លួន គឺលោក ហ្គីប្រាន រ៉ាកាប៊ូមីង រាខា (Gibran Rakabuming Raka) បានទទួលសំឡេងភាគច្រើនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ដោយឈ្នះចំនួន ៥៩ ភាគរយ ឬច្រើនជាង ៩៦ លានសំឡេង។បេក្ខជនបោះឆ្នោត លោក អានីស បាស្វាដាន (Anies Baswedan) ទទួលបានសំឡេងគាំទ្រជិត ៤១ លានសំឡេង ឬ ២៥ ភាគរយនៃការរាប់សរុប ខណៈដែលបេក្ខជនបោះឆ្នោតមួយរូបទៀត លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) ទទួលបាន ២៧ លានសំឡេង ឬច្រើនជាង ១៦ ភាគរយ។លោក ប្រាបូវ៉ូ ដែលជាអតីតមេបញ្ជាការកងកម្លាំងពិសេស ដែលត្រូវបានចោទប្រកាន់ពីបទរំលោភសិទ្ធិមនុស្ស នឹងចូលកាន់តំណែងបន្តពីប្រធានាធិបតី ចូកូ វីដូដូ (Joko Widodo) ដែលជាឪពុករបស់លោក ហ្គីប្រាន និងត្រូវបានគេស្គាល់ជាទូទៅដោយឈ្មោះក្រៅថា ចូកូវី (Jokowi) នៅក្នុងខែតុលា បន្ទាប់ពីរយៈពេលអន្តរកាលនៃការផ្ទេរអំណាច៕

អ៊ុយក្រែន និយាយថា ពិភពលោកត្រូវតែធ្វើឱ្យនីតិរដ្ឋសកល ដំណើរការឡើងវិញ

2024/03/21 11:12:30 am        53
ប្រធានាធិបតីអ៊ុយក្រែន លោក វ្លូឌីមី ហ្ស៊េឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃពុធ (២០ មីនា) បានជំរុញបណ្ដាមេដឹកនាំពិភពលោក ឱ្យរៀបចំសណ្តាប់ធ្នាប់អន្តរជាតិដោយផ្អែកលើច្បាប់ «ឱ្យដំណើរការម្តងទៀត» ដោយក្រោកឈរឡើងប្រឆាំងចំពោះការប្រើប្រាស់កម្លាំងរបស់រុស្ស៊ី។នៅក្នុងវីដេអូសុន្ទរកថាទៅកាន់សន្និសិទពិភពលោក ដែលរៀបចំដោយកូរ៉េខាងត្បូង លោក ហ្ស៊េឡិនស្គី ដែលប្រទេសរបស់ខ្លួនត្រូវបានឈ្លានពានដោយរុស្ស៊ី ក្នុងឆ្នាំ២០២២ បាននិយាយថា បណ្ដាប្រទេស និងតំបន់ជាច្រើននៃពិភពលោក នឹងទទួលបានអត្ថប្រយោជន៍ពីការស្ដារនីតិរដ្ឋអន្តរជាតិ។លោកបានប្រាប់កិច្ចប្រជុំកំពូលលទ្ធិប្រជាធិបតេយ្យ (Summit for Democracy) ដែលជាគំនិតផ្តួចផ្តើមរបស់លោកប្រធានាធិបតីអាមេរិក ចូ បៃដិន (Joe Biden) ក្នុងគោលបំណងពិភាក្សារកវិធីបញ្ឈប់ជំហានថយក្រោយរបស់លទ្ធិប្រជាធិបតេយ្យ និងការសឹករិចរឹលនៃសិទ្ធិ និងសេរីភាព ថា «យើងត្រូវតែរួមគ្នាធ្វើឱ្យកងកម្លាំងដ៏ឆ្កួតលីលា ត្រលប់មកគោរពច្បាប់ ហើយធ្វើឱ្យច្បាប់ដំណើរការម្តងទៀត»។ទីក្រុងគីវ និងបណ្ដាដៃគូលោកខាងលិចរបស់ខ្លួន បានចោទប្រកាន់រុស្ស៊ី ថាបានប្រើលេសមិនពិតដើម្បីធ្វើសង្រ្គាមមិនសមហេតុផលនៃការដណ្តើមអាណានិគមនៅអ៊ុយក្រែន។ រុស្ស៊ីនិយាយថា ខ្លួនបានបញ្ជូនទាហានទៅអ៊ុយក្រែនកាលពីពីរឆ្នាំមុន នៅក្នុង «ប្រតិបត្តិការយោធាពិសេស» ដើម្បីធានាសន្តិសុខរបស់ខ្លួន៕

ចិនប្រាប់អាមេរិក កុំឱ្យចូលដៃជើងជាមួយហ្វីលីពីន លើបញ្ហាសមុទ្រចិនខាងត្បូង

2024/03/21 11:07:20 am        73
ប្រទេសចិន បាននិយាយថា សហរដ្ឋអាមេរិកត្រូវតែចៀសវាងពី «ការបង្កបញ្ហា» ឬចូលដៃចូលជើងលើបញ្ហាសមុទ្រចិនខាងត្បូង បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អង់តូនី ប្លីងខិន (Antony Blinken) បាននិយាយថា កិច្ចព្រមព្រៀងសន្តិសុខជាមួយទីក្រុងម៉ានីល បានពង្រីកដល់ការទប់ស្កាត់ការការវាយប្រហារលើឆ្មាំល្បាតឆ្នេរហ្វីលីពីន។លោក ប្លីងខិន បានហៅការប្តេជ្ញាចិត្តផ្នែកសន្តិសុខរបស់សហរដ្ឋអាមេរិកជាមួយហ្វីលីពីនថា «រឹងមាំដូចដែកថែប» ហើយបាននិយាយថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងបានបង្កឱ្យមានប្រតិកម្មជាអន្តរជាតិកាន់តែទូលំទូលាយ។ស្ថានទូតចិនប្រចាំប្រទេសហ្វីលីពីន បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ថា សកម្មភាពរបស់ចិននៅសមុទ្រចិនខាងត្បូងគឺ «ត្រឹមត្រូវ និងស្របច្បាប់» ដោយបន្ថែមថាការលើកឡើងរបស់លោក ប្លីងខិន «មិនអើពើនឹងការពិត ដោយចោទប្រកាន់ចិន ទាំងគ្មានមូលដ្ឋានច្បាស់លាស់»។ប្រទេសចិនបាននិយាយថា សហរដ្ឋអាមេរិកគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូង ហើយអាមេរិកមិនមែនជាភាគីនៃបញ្ហានៅទីនោះទេ និងគ្មានសិទ្ធិធ្វើអន្តរាគមន៍ក្នុងបញ្ហាសមុទ្ររវាងចិន និងហ្វីលីពីនឡើយ៕

ក្រុមហាម៉ាស៖ ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់របស់ខ្លួន គឺអវិជ្ជមាន

2024/03/21 10:58:15 am        106
មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃពុធថា ការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះសំណើបទឈប់បាញ់ហ្កាហ្សាចុងក្រោយរបស់ខ្លួន គឺអវិជ្ជមាន បន្ទាប់ពីក្រុមអ្នកសម្រុះសម្រួល បានប្រគល់វាត្រឡប់មកវិញនោះ។អ្នកសម្រុះសម្រួល លោក អូសាម៉ា ហាមដាន (Osama Hamdan) បានប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងបេរូត (Beirut)ថា៖«កាលពីល្ងាចថ្ងៃអង្គារ បងប្អូនយើង ដែលជាអ្នកសម្រុះសម្រួល បានជូនដំណឹងដល់យើងអំពីជំហរកាន់កាប់របស់អ៊ីស្រាអែលលើសំណើនេះ…វាគឺជាការឆ្លើយតបអវិជ្ជមានជាទូទៅ ហើយមិនឆ្លើយតបទៅនឹងការទាមទារនោះទេ.. តាមពិតទៅ អ៊ីស្រាអែល បានដកការយល់ព្រមដែលខ្លួនបានផ្តល់ឲ្យពីមុនមកនោះ»។ លោកបាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកបេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) និងរដ្ឋាភិបាលរបស់ខ្លួនទទួលខុសត្រូវចំពោះការបរាជ័យក្នុងការចរចារដោះលែងចំណាប់ថ្នូរ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងបញ្ឈប់ការប្រយុទ្ធគ្នា នៅតំបន់ហ្កាហ្សា។កិច្ចពិភាក្សាស្តីពីបទឈប់បាញ់ បានបន្តនៅសប្តាហ៍នេះ ក្នុងប្រទេសកាតា ប៉ុន្តែការចរចាជាច្រើនសប្តាហ៍មកទល់ពេលនេះ បានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស ដែលទីក្រុងវ៉ាស៊ីនតោន សង្ឃឹមថា នឹងកាត់បន្ថយវិបត្តិមនុស្សធម៌ ដែលកំពុងរួបរឹតតំបន់ហ្កាហ្សា។

កងទ័ពអ៊ីស្រាអែល រកឃើញលុយ និងអាវុធ របស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa

2024/03/21 10:47:10 am        154
កងទ័ពប្រទេសអ៊ីស្រាអែល បានបញ្ចេញវីដេអូ កាលពីថ្ងៃពុធ ដោយនិយាយថាកងទ័ពបានរកឃើញ លុយ និងអាវុធសម្រាប់ធ្វើប្រតិបត្តិការរបស់ក្រុមហាម៉ាស នៅក្នុងមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា។វីដេអូចែកចាយ បង្ហាញពីអ្នកនាំពាក្យរបស់កងកម្លាំងការពារជាតិអ៊ីស្រាអែល(IDF) លោក Daniel Hagari ដោយនិយាយថាទាហានបានជួបប្រទះ និងបានប្រយុទ្ធជាមួយក្រុមភេរវករហាម៉ាស និងក្រុមជីហាតអ៊ីស្លាម នៅក្នុងបរិវេណនោះ។វីដេអូកងទ័ព បានបង្ហាញពីអាវុធជាច្រើនដែលតាមការចោទប្រកាន់ថា បានរកឃើញនៅក្នុងមន្ទីពេទ្យ Al Shifa ។ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ ឃើញមានការកើនឡើងការប្រយុទ្ធគ្នានៅតំបន់ភាគខាងជើងតំបន់ហ្កាហ្សា ដែលថតបានដោយកងកម្លាំងអ៊ីស្រាអែលនៅក្នុងសង្រ្គាម រួមទាំងនៅមន្ទីរពេទ្យ Al Shifa ជាមន្ទីរពេទ្យធំបំផុតនៅតំបន់ហ្សា។ យោធាអ៊ីស្រាអែលបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានសម្លាប់ខ្មាន់កាំភ្លើងប្រហែល ៩០ នាក់ និងចាប់ខ្លួនមនុស្ស១៦០នាក់ ក្នុងការវាយឆ្មក់លើមន្ទីរពេទ្យ Al Shifa តំបន់ហ្កាហ្សា ជាការចោទប្រកាន់ដែលក្រុមហាម៉ាសអ៊ីស្លាមនិយម បានបដិសេធ។លោក Hagari បាននិយាយនៅក្នុងវីដេអូរបស់កងទ័ពដែលសំដៅទៅលើប្រតិបត្តិកររបស់ក្រុមហាម៉ាសថា ក្រុមនេះនៅតែលាក់ខ្លួននៅក្នុងអគារមន្ទីពេទ្យ នៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដោយប្រើប្រាស់អ្នកជំងឺ និងក្រុមគ្រូពេទ្យជាខែលការពារ។ការវាយឆ្មក់របស់អ៊ីស្រាអែលនៅមន្ទីរពេទ្យ បានចាប់ផ្តើមកាលពីថ្ងៃចន្ទ។ យោធាបាននិយាយថា ខ្លួនបានបញ្ជូនកងកម្លាំងពិសេសគាំទ្រដោយកងទ័ពជើងគោក និងរថក្រោះ ដោយផ្អែកលើការស៊ើបការណ៍សម្ងាត់ថា មន្ទីរពេទ្យនេះត្រូវបានខ្មាន់កាំភ្លើងប្រើប្រាស់ម្តងទៀត។

ទីប្រឹក្សាសន្តិសុខជាតិសេតវិមាននិយាយថា កញ្ចប់ជំនួយយោធាអាមេរិក នឹងទៅដល់អ៊ុយក្រែន

2024/03/21 10:35:00 am        113
ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan បាននិយាយក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុងគីវ កាលពីថ្ងៃពុធថា កញ្ចប់ជំនួយដ៏សំខាន់របស់សហរដ្ឋអាមេរិក ដែលត្រូវបានរារាំងដោយគណបក្សសាធារណរដ្ឋ អស់រយៈពេលជាច្រើនខែមកនោះ នឹងទៅដល់ប្រទេសអ៊ុយក្រែន ហើយបានប្តេជ្ញាថា ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោន នឹងនៅបន្ត។ជំនួយសំខាន់ៗរបស់សហរដ្ឋអាមេរិកសម្រាប់អ៊ុយក្រែន បានជាប់គាំងនៅក្នុងសភាចាប់តាំងពីចុងឆ្នាំមុន ដោយបានដាក់សម្ពាធបន្ថែមទៀតលើកងទ័ពអ៊ុយក្រែនដែលអស់អាវុធ ខណៈកំពុងប្រយុទ្ធជាមួយសត្រូវប្រដាប់អាវុធរយៈពេលពីរឆ្នាំកន្លងទៅនេះ ចាប់តាំងពីរុស្ស៊ី ចាប់ផ្តើមការវាយលុកទ្រង់ទ្រាយពេញលេញ។ លោក Sullivan បានថ្លែងក្នុងសន្និសីទសារព័ត៌មានរួមមួយ បន្ទាប់ពីជួបជាមួយនាយសេនាធិការរបស់ប្រធានាធិបតីអ៊ុយក្រែន លោក Andriy Yermak ដោយពុំបានកំណត់ពេលវេលាសម្រាប់ការមកដល់នៃជំនួយនោះទេ ប៉ុន្តែបាននិយាយថា មិនចាំបាច់និយាយអំពី «ផែនការ B» ដែលទំនងជាច្រានចោលគំនិតដែលថាជំនួយអាចត្រូវបានផ្តល់ឲ្យជាទម្រង់នៃប្រាក់កម្ចី។ ប្រទេសចិនដែលជាប្រទេសមានសេដ្ឋកិច្ចលំដាប់ទី២របស់ពិភពលោក ត្រូវបានគេមើលឃើញថាជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី និងមានទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងស៊ីជម្រៅជាមួយទីក្រុងមូស្គូ។ ការចូលរួមរបស់ប្រទេសនេះក្នុងកិច្ចប្រជុំកំពូល នឹងត្រូវបានគេមើលឃើញថាជាការទទួលជ័យជម្នះផ្នែកការទូតដ៏ធំមួយសម្រាប់អ៊ុយក្រែន។កងទ័ពរុស្ស៊ី បានចូលកាន់កាប់ច្រើនជាងមួយភាគប្រាំមួយនៃទឹកដីរបស់អ៊ុយក្រែន ហើយកំពុងវាយលុកម្តងទៀត បន្ទាប់ពីបានទប់ទល់ការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន។ទីក្រុងមូស្គូ បាននឹងកំពុងរុលចូលទៅមុខនៅភាគខាងកើត ខណៈ កងទ័ពអ៊ុយក្រែនប្រឈមមុខទៅនឹងកង្វះកាំភ្លើងធំ និងបញ្ហាកម្លាំងមនុស្ស។

ម៉ិកស៊ិក នឹងមិនទទួលយកការនិរទេសចេញពីរដ្ឋតិចសាស់ឡើយ ដោយហៅច្បាប់នោះថា «អមនុស្សធម៌»

2024/03/21 10:31:19 am        52
ប្រធានាធិបតីប្រទេសម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានរិះគន់ខ្លាំងៗចំពោះច្បាប់រដ្ឋតិចសាស់ ដែលនឹងផ្តល់សិទ្ធិអំណាចដល់អាជ្ញាធរអនុវត្តច្បាប់របស់រដ្ឋ ដើម្បីចាប់ខ្លួនមនុស្សដែលត្រូវបានគេសង្ស័យថាបានឆ្លងកាត់ព្រំដែនសហរដ្ឋអាមេរិក-ម៉ិកស៊ិក ដោយខុសច្បាប់ ដោយនិយាយថា ប្រទេសម៉ិកស៊ិក នឹងមិនទទួលយកនណាម្នាក់ដែលត្រូវបាននិរទេសដោយរដ្ឋតិចសាស់ឡើយ។លោក Lopez Obrador បានធ្វើសេចក្តីថ្លែងការណ៍កាលពីថ្ងៃពុធ នៅក្នុងសន្និសីទសារព័ត៌មាន ប្រចាំថ្ងៃរបស់លោក ដោយបាននិយាយថា ច្បាប់ ដែលត្រូវបានរារាំងជាថ្មីម្តងទៀតកាលពីល្ងាចថ្ងៃអង្គារដោយតុលាការឧទ្ធរណ៍សហព័ន្ធ ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានត្រួសត្រាយផ្លូវសម្រាប់ច្បាប់នេះឲ្យចូលជាធរមាន ដែលមានសភាពឃោឃៅ អមនុស្សធម៌ និងអយុត្តិធម៌។ច្បាប់ដែលគេស្គាល់ថា S.B. 4 នឹងធ្វើឱ្យវាក្លាយជាបទព្រហ្មទណ្ឌរបស់រដ្ឋក្នុងការចូលមកដោយខុសច្បាប់ ឬចូលមករដ្ឋតិចសាស់ជាថ្មីពីក្រៅប្រទេស ហើយនឹងអនុញ្ញាតឱ្យចៅក្រមរដ្ឋ បង្គាប់ឱ្យអ្នកបំពានត្រូវចាកចេញពីសហរដ្ឋអាមេរិក ហើយអាចត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររហូតដល់ ២០ ឆ្នាំ សម្រាប់អ្នកដែលមិនព្រមអនុវត្តតាម។ អ្នករិះគន់វិធានការនេះបានចង្អុលបង្ហាញថា ជនអន្តោប្រវេសន៍ដែលឆ្លងកាត់ព្រំដែនអាចត្រូវបានចោទប្រកាន់រួចហើយពីបទចូលមកដោយខុសច្បាប់ ឬចូលមកជាថ្មី ក្រោមច្បាប់សហព័ន្ធ ហើយអ្នកតស៊ូមតិសម្រាប់ជនអន្តោប្រវេសន៍និយាយថា ច្បាប់របស់រដ្ឋអាចជំរុញមានការរើសអើងពូជសាសន៍។

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលមិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះទេ

2024/03/21 09:36:38 am        122
ក្នុងពិធីសម្ពោធ សមិទ្ធផលមជ្ឈមណ្ឌលជាតិ នៃជនពិការតេជោសែន និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដែលមានទីតាំងនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ២១ ខែមីនា ២០២៤នេះ សម្តេចធិបតី នាយករដ្ឋមន្ត្រី បានថ្លែងដោយមោទនភាពថា រាជរដ្ឋាភិបាលមិនទុកជនមានពិការភាពណាម្នាក់ឱ្យនៅឯកោ ដោយគ្មានការជួយជ្រោមជ្រែងនោះឡើយ។សម្តេចធិបតី បានបញ្ជាក់ថា ជាការពិតការងារក្នុងវិស័យពិការភាព ពិតជាមានសារៈសំខាន់ និងចាំបាច់ត្រូវមានការចូលរួមពីគ្រប់ក្រសួង ស្ថាប័ន សង្គមស៊ីវិល និងសហគមន៍ និងបានលើក​ទឹកចិត្ត ដល់ក្រសួងស្ថាប័ន និងអង្គភាពថ្នាក់ក្រោមជាតិទាំងអស់​សូមចូលរួម​សហការស្របអភិក្រម​ចីរភាពនៃប្រព័ន្ធតួអង្គតែមួយ ដើម្បីអនុវត្តផែនការសកម្មភាពដែលបានដាក់​ចេញ​សំដៅសម្រេច​បានគោលដៅដែលបានកំណត់តាមស្មារតីនៃអង្គសន្និបាតរបស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន​និងយុវនីតិសម្បទាកាលពីពេលថ្មីៗនេះ ។សម្ដេចបន្តថា ការលើកកម្ពស់សិទ្ធិរស់រានមានជីវិត របស់ជនមានពិការភាពគឺជាការចាំបាច់ ដើម្បីធ្វើឲ្យបងប្អូនទាំងនោះ ទទួលបានសិទ្ធិដូចប្រជាជនខ្មែរដទៃទៀតដែលមិនមានពិការភាព រួមមានសិទ្ធិទទួលបានការអប់រំ ការថែទាំសុខភាព សេវាយុត្តិធម៌ និងការចូលរួមក្នុងសកម្មភាព​សង្គម សាសនា កីឡាសិល្បៈ នយោបាយដោយពេញលេញនិងស្មើភាពគ្នាដោយ​គ្មានការរើសអើង៕

ជប៉ុនផ្តល់ថវិកាជិត ៤ ម៉ឺនដុល្លារសម្រាប់ផ្តល់ឧបករណ៍តន្រ្តីបុរាណ នៅសាលាមធ្យមវិចិត្រសិល្បៈកម្ពុជា

2024/03/21 09:28:29 am        160
ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនកាលពីថ្ងៃទី២០ ខែមីនានេះ បានចុះហត្ថលេខាផ្តល់ថវិកាសរុបចំនួន ៣៨,៧៥០ ដុល្លារអាមេរិកដល់ សាលាមធ្យមវិចិត្រសិល្បៈក្រោមគ្រោងការណ៍ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌ (គូសាណូណិ) ដើម្បីផ្ដល់ឧបករន៍តម្រីបុរាណនៅសាលានេះ។ កិច្ចសន្យាផ្តល់ជំនួយ ត្រូវបានចុះហត្ថលេខានៅថ្ងៃនេះ ដោយ ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងអ្នកតំណាងសាលាមធ្យមវិចិត្រសិល្បៈ។ឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី មានប្រសាសន៍ថា ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយ​តូចវប្បធម៌នេះ គាំទ្រដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាលនានាក្នុងការអនុវត្តគម្រោង ដែលរួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់សកម្មភាពវប្បធម៌ កីឡា និងការអប់រំកម្រិតខ្ពស់ ក៏ដូចជាការអភិរក្សបេតិកភណ្ឌវប្បធម៌ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។ឯកឧត្តមបន្តថា សម្រាប់គម្រោងដែលចុះហត្ថលេខានាថ្ងៃនេះ រដ្ឋាភិបាលជប៉ុនផ្តល់ថវិកាចំនួន ៣៨,៧៥០ ដុល្លារ អាមេរិកទៅដល់សាលាមធ្យមវិចិត្រសិល្បៈ ក្នុងគោលបំណងតម្លើង​ឧបករណ៍​តន្រ្តីបុរាណខ្មែរចំនួន ១៥ប្រភេទ សរុប ២៤គ្រឿង។ ដោយសារកង្វះខាតឧបករណ៍តន្រ្តីបុរាណ សាលាមធ្យមវិចិត្រសិល្បៈ បាននឹងកំពុងប្រឈមមុខនឹងបញ្ហាក្នុងការបណ្តុះបណ្តាល យុវវ័យជំនាន់ថ្មី ដែលអាចលេងឧបករណ៍តន្រ្តីបុរាណទាំងនេះបាន។ ជាមួយការតម្លើងឧបករណ៍ថ្មី យើងរំពឹងថា លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នឹងមានឱកាសកាន់តែច្រើនក្នុងការសម្តែង និង​ហាត់សមឧបករណ៍តន្រ្តីបុរាណខ្មែរទាំងនោះ ហើយនឹងអាចពង្រីក ក៏ដូចជាបន្តវប្បធម៌ខ្មែរ​ទៅថ្ងៃអនាគត។ឯកអគ្គរាជទូត បញ្ជាក់ថា ជប៉ុន និងកម្ពុជាមានទំនាក់ទំនងការទូតជិតស្និទ្ធិជាង ៧០ឆ្នាំមកហើយ។ ខ្ញុំសង្ឃឹមថា គម្រោងនេះនឹងជួយសម្រួលដល់ការផ្លាស់ប្តូរវប្បធម៌ ក៏ដូចជាធ្វើឱ្យចំណងមិត្តភាព និងការយល់​អំពីគ្នាមានភាពកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ។ ជប៉ុន នឹងបន្តចូលរួមចំណែក​ក្នុងការដោះស្រាយបញ្ហាប្រឈម ដើម្បីកែលម្អគុណភាពជីវិត តាមរយៈគ្រោងការណ៍ជំនួយ​អភិវឌ្ឍន៍ផ្លូវការផ្សេងៗ ដែលរួមមាន ជំនួយឥតសំណងគូសាណូណិទាំងពីរទម្រង់ គឺ ជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ និងជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចវប្បធម៌។សូមជម្រាបថា គម្រោងទ្រង់ទ្រាយតូចវប្បធម៌ “គូសាណូណិ” របស់ប្រទេសជប៉ុន រួមចំណែកដោយផ្ទាល់ដល់ការលើកកម្ពស់វប្បធម៌ កីឡា និងសកម្មភាពអប់រំកម្រិតខ្ពស់ ក៏ដូចជា​ការអភិរក្សបេតិកភណ្ឌ វប្បធម៌ ធ្វើឡើងដោយអង្គការមិនរកប្រាក់ចំណេញ ដែលសកម្មនៅកម្រិត​មូលដ្ឋាន នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតពលការិនីត្រឡប់មកពីប្រទេសថៃ បីនាក់បងប្អូន ទទួលបានការងារធ្វើភ្លាមៗ នៅក្នុងខេត្តស្វាយរៀង ដោយម្នាក់ៗទទួលបានប្រាក់ឈ្នួលប្រចាំខែជិត ៥០០ដុល្លាអាមេរិក
08/21/2025 06:08 PM
ឯកឧត្តម ឃឹម ហ្វីណង់៖ទោះបីជាថ្លៃស្រូវបច្ចុប្បន្ននៅតែបន្តជាបញ្ហាប្រឈមតែការចូលរួមប្រមូលទិញស្រូវពីរោងម៉ាស៊ីនដៃគូពិតជាបានជួយកាត់បន្ថយយ៉ាងច្រើនដល់ការកកស្ទះនៅតាមទីវាល
08/21/2025 06:08 PM
រដ្ឋមន្ត្រីការបរទេស៖ ហុងគ្រីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចចរចាសន្តិភាពអ៊ុយក្រែន-រុស្ស៊ី
08/21/2025 06:08 PM
អ៊ូហ្គង់ដា ប្រាប់ថា ខ្លួនបានព្រមព្រៀងជាមួយអាមេរិក ដើម្បីយកអ្នកដែលមិនអាចទទួលបានសិទ្ធិជ្រកកោន
08/21/2025 06:08 PM
មេដឹកនាំប្រទេសយេម៉ែន ជួបពិភាក្សាជាមួយប្រេសិតUN អំពីការស្តារដំណើរការសន្តិភាពឡើងវិញ
08/21/2025 06:08 PM
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន ដឹកនាំប្រតិភូក្រសួងយុត្តិធម៌ចូលរួមវេទិកាច្បាប់អាស៊ាន ២០២៥ (ASEAN LAW FORUM 2025) និងការគាំទ្រសេចក្តីថ្លែងការណ៍រួមដោយរដ្ឋមន្រ្តីច្បាប់ និងយុត្តិធម៌អាស៊ាន
08/21/2025 06:08 PM
កម្ពុជាបន្តកោតសរសើរចំពោះតួនាទីចម្បងរបស់ប្រធានាធិបតី Donald J. Trump ក្នុងការសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាពរវាងអាមេនី និងអាស៊ែបៃហ្សង់
08/21/2025 06:08 PM
ត្រឹមថ្ងៃទី១៨សីហានេះសមត្ថកិច្ចបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបាន៧២ទីតាំងឃាត់ជនសង្ស័យ ៣,១៧០នាក់បញ្ចូនមេខ្លោង៦៦នាក់ទៅតុលាការ និងនិរទេសចេញពីកម្ពុជាជាង ២,៤៥០នាក់
08/21/2025 06:08 PM
ក្រសួងពាណិជ្ជកម្ម និងក្រុមហ៊ុនចិនមួយចុះហត្ថលេខានាំចេញដំឡូងមីស្ងួតចំនួន៥០ម៉ឺនតោនទៅកាន់ប្រទេសចិនសម្រាប់ឆ្នាំ២០២៥-២០២៦
08/21/2025 06:08 PM
ប្រធានក្រុមហ៊ុន Rosatom៖ ខែលការពារនុយក្លេអ៊ែររបស់រុស្ស៊ី ត្រូវធ្វើទំនើបកម្ម ដោយសារ «ការគំរាមកំហែងដ៏ធំ»
08/21/2025 05:08 PM