BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

នាយករដ្ឋមន្ត្រីប៉ាគីស្ថាន តែងតាំងគណៈរដ្ឋមន្ត្រីដែលមានភារកិច្ច បញ្ចប់វិបត្តិសេដ្ឋកិច្ច

2024/03/13 12:22:09 pm        150
នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Shehbaz Sharif បានប្រកាសសមាជិកសំខាន់ៗនៃគណៈរដ្ឋមន្ត្រីរបស់លោក ដោយបានប្រគល់ភារកិច្ចឲ្យពួកគេដឹកនាំប្រទេសចេញពីវិបត្តិសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរដែលបង្កឡើងដោយបំណុល អតិផរណាកើនឡើង និងតម្លៃប្រាក់រូពីធ្លាក់ចុះ។រដ្ឋមន្ត្រីថ្មីទាំង ១៩រូបរបស់ប៉ាគីស្ថាន បានស្បថចូលកាន់តំណែងកាលពីថ្ងៃចន្ទ បន្ទាប់ពីការបោះឆ្នោតមួយត្រូវបានរំខានដោយការចោទប្រកាន់ពីការក្លែងបន្លំសន្លឹកឆ្នោត។រដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Muhammad Aurangzeb ដែលជាប្រធានធនាគារឈានមុខគេរបស់ប៉ាគីស្ថាន ដែលមានប្រវត្តិផ្នែកហិរញ្ញវត្ថុអន្តរជាតិ គឺជាអ្នកបច្ចេកទេសតែមួយគត់ ដែលត្រូវបានតែងតាំងក្នុងចំណោមក្រុមអ្នកស្មោះត្រង់នឹងលោក Sharif ។នាយករដ្ឋមន្ត្រីជាលើកទីពីរលោក Sharif ដឹកនាំសម្ព័ន្ធភាពដ៏ផុយស្រួយ ដែលគាំទ្រដោយគូប្រជែងយូរអង្វែងរបស់គណបក្សសម្ព័ន្ធអ៊ីស្លាមប៉ាគីស្ថាន- Nawaz គឺគណបក្សប្រជាជនប៉ាគីស្ថាន (PPP)។សេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន ពឹងផ្អែកលើប្រាក់កម្ចីរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដើម្បីផ្តល់សេវាទូទាត់សងរបស់ខ្លួន ជាកម្មវិធីដែលភ្ជាប់មកជាមួយលក្ខខណ្ឌជាច្រើន។លោក Sharif បានប្រាប់គណៈរដ្ឋមន្ត្រីរបស់ខ្លួនកាលពីថ្ងៃចន្ទថា ពួកគេនឹងត្រូវធ្វើ «ការវះកាត់ដ៏ជ្រៅ» លើបញ្ហាហិរញ្ញវត្ថុរបស់ប្រទេស ដោយបន្ថែមថា «បញ្ហាប្រឈមចម្បងបំផុតដែលប្រទេសរបស់យើងប្រឈមមុខ គឺអតិផរណា»។

ប្រមុខអង្គការសហប្រជាជាតិ ទទួលស្គាល់កិច្ចព្រមព្រៀង ដែលមានគោលបំណង បញ្ចប់វិបត្តិនៅហៃទី

2024/03/13 12:16:05 pm        200
អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres កាលពីថ្ងៃអង្គារ បានបង្ហាញការវាយតម្លៃចំពោះសហគមន៍តំបន់សមុទ្រការ៉ាអ៊ីប និងដៃគូរបស់ខ្លួនសម្រាប់ការបង្កើតដំណោះស្រាយ ចំពោះវិបត្តិនៅក្នុងប្រទេសហៃទី។ លោក Stephane Dujarric ប្រធានអ្នកនាំពាក្យរបស់លោក Guterres បាននិយាយថា ប្រមុខអង្គការ សហប្រជាជាតិ បានអំពាវនាវឱ្យភាគីពាក់ព័ន្ធទាំងអស់នៅក្នុងប្រទេសហៃទី ធ្វើសកម្មភាពប្រកបដោយ ការទទួលខុសត្រូវ និងមានចំណាត់ការឆ្ពោះទៅរកការអនុវត្តន៍កិច្ចព្រមព្រៀងលើការរៀបចំអភិបាលកិច្ច អន្តរកាល ដើម្បីស្តារ ស្ថាប័នលទ្ធិប្រជាធិបតេយ្យឡើងវិញ តាមរយៈការបោះឆ្នោតដោយសន្តិវិធី គួរឱ្យ ទុកចិត្ត និងមានការចូលរួម។ កិច្ចព្រមព្រៀងនេះ រួមមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតី និងការតែងតាំងនាយករដ្ឋមន្ត្រីបណ្តោះអាសន្ន។ លោក Dujarric បាននិយាយថា លោក Guterres ក៏បានទទួលស្គាល់ការប្រកាសរបស់នាយករដ្ឋមន្ត្រី លោក អារីយ៉ែល ហេនរី(Ariel Henry) ថាលោក នឹងលាលែងពីតំណែង ភ្លាមៗនៅពេលមានការបង្កើតក្រុមប្រឹក្សាប្រធានាធិបតីអន្តរកាល។ អ្នកនាំពាក្យរូបនេះបាននិយាយថាលោកអគ្គលេខាធិការ បានបញ្ជាក់ឡើងវិញ នូវសាមគ្គីភាពមិនផ្លាស់ប្តូរ របស់លោក ជាមួយប្រជាជនហៃទី ដែលត្រូវការសុវត្ថិភាព ទីជម្រក ស្បៀងអាហារ និងការថែទាំសុខភាព ហើយត្រូវរស់នៅក្នុងសេចក្តីថ្លៃថ្នូរ។ វាមានសារៈសំខាន់ដែលសហគមន៍អន្តរជាតិ សហគមន៍តំបន់ សមុទ្រការ៉ាអ៊ីបនិងអ្នកដទៃ គាំទ្រមធ្យោបាយនេះ ហើយយើងសង្ឃឹមថានឹងនាំទៅរកថ្ងៃល្អប្រសើរ សម្រាប់ប្រជាជនហៃទី។ លើផ្នែកមនុស្សធម៌ អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ថាប័នពិភពលោក និងដៃគូរបស់ខ្លួន បន្តផ្តល់ជំនួយសង្គ្រោះក្នុងពេលមានអំពើហឹង្សារបស់ក្រុមជនអន្ធពាល។ លោកបាន និយាយថា អង្គការទេសន្តរប្រវេសន៍អន្តរជាតិ និងដៃគូរបស់ខ្លួន បន្តដំណើរការគ្លីនិកវេជ្ជសាស្រ្តចល័ត នៅតាមទីតាំងសម្រាប់ជនភៀសខ្លួន ហើយកំពុងបង្កើតមន្ទីរពេទ្យបង្អែកសម្រាប់ករណី ងាយរងគ្រោះ បន្ថែមទៀត។

យានចម្លង Space One Kairos របស់ជប៉ុន បានផ្ទុះនៅលើអាកាស ក្រោយការបាញ់បង្ហោះភ្លាមៗ

2024/03/13 12:05:00 pm        169
យានចម្លង Space One Kairosរបស់ប្រទេសជប៉ុន បានផ្ទុះភ្លាមៗក្រោយការបាញ់បង្ហោះនៅថ្ងៃពុធទី១៣មីនានេះ ខណៈដែលក្រុមហ៊ុននេះ បានព្យាយាមក្លាយជាក្រុមហ៊ុនរបស់ជប៉ុនលើកដំបូងដើម្បីដាក់ផ្កាយរណបនៅក្នុងគន្លងតារាវិថី។ យានចម្លងដើរដោយតឥន្ធនៈរឹង ៤ ដំណាក់កាល ប្រវែង១៨ ម៉ែត្រ ឬស្មើ ៥៩ហ្វីត បានផ្ទុះប៉ុន្មានវិនាទីបន្ទាប់ពីបានហោះឡើងនៅម៉ោង១១និង១នាទីព្រឹក ម៉ោងនៅប្រទេសជប៉ុន បង្កឲ្យមានផ្សែងហុយខ្មួលខ្មាញ់ និងឆេះនៅជិតទីតាំងបាញ់បង្ហោះនៅលើចុងឧបទ្វីប គី (Kii)ប្រទេសជប៉ុនភាគខាងលិច។ យានចម្លង Kairos បានដឹកផ្កាយរណប ពិសោធន៍មួយរបស់រដ្ឋាភិបាលដែលអាចជំនួសជាបណ្ដោះអាសន្ននូវផ្កាយរណបចារកម្មបច្ចុប្បន្ន ដែលកំពុងស្ថិតក្នុងគន្លងតារាវិថី ប្រសិនបើផ្កាយរណបទាំងនោះដាច់សេវា ។ មិនទាន់មានការបញ្ជាក់ពីមូលហេតុនៃការផ្ទុះនេះ ឬមានអ្នករងរបួសនោះទេ។ ជាធម្មតានៅជិតទីតាំងបាញ់បង្ហោះ ពុំមានមនុស្សនៅក្បែរនោះទេ អំឡុងពេលចាប់ផ្តើមដំណើរការ៕

លោកBiden ទទួលបានការតែងតាំងជាបេក្ខជនដែលនឹងជួបគ្នាជាថ្មីទៀត ជាមួយលោកTrump ក្នុងការបោះឆ្នោតប្រធានាធិបតីនៅចុងឆ្នាំនេះ

2024/03/13 11:52:03 am        202
លោកប្រធានាធិបតី Joe Biden បានឈ្នះប្រតិភូរគ្រប់គ្រាន់កាលពីថ្ងៃអង្គារទី១២មីនា ដើម្បីទទួលបានការតែងតាំងជាបេក្ខភាពប្រធានាធិបតីរបស់គណបក្សប្រជាធិបតេយ្យ ដែលនឹងត្រូវជួបអតីតប្រធានាធិបតីលោក Donald Trump នាពេលខាងមុខជាអ្វីដែលនឹងក្លាយជាការជួបគ្នាជាថ្មីរវាងបេក្ខជនទាំង២ក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងរយៈពេលជិត៧០ឆ្នាំ។ លោក Biden ត្រូវការប្រតិភូ១.៩៦៨នាក់ ដើម្បីទទួលបានការតែងតាំង ជាចំនួនមួយដែលស្ថាប័នស្រាវជ្រាវ Edison Research បាននិយាយថា លោកទទួលបានសំឡេងលើសចំនួន នៅរាត្រីថ្ងៃអង្គារSuper Tuesday ខណៈទទួលបានលទ្ធផលពីការប្រកួតប្រជែងបឋមក្នុងរដ្ឋចចា មុនលទ្ធផលដែលបានរំពឹងទុកពី នៅរដ្ឋ Mississippi, Washington ដែនដីប្រជុំកោះម៉ារីយ៉ាណាខាងជើង និងអ្នកប្រជាធិបតេយ្យដែលកំពុងរស់នៅបរទេស។ លោក Biden បានចេញសេចក្ដីថ្លែងការណ៍មួយបន្ទាប់ពីទទួលបានដំណឹង ក្នុងបំណងជាអ្វីដែលលោកបានហៅយុទ្ធនាការរបស់លោក Trump ថាជាយុទ្ធនាការពោពេញដោយកំហឹង ការសងសឹក និងការដាក់ទោស ដែលគំរាមកំហែងដល់គ្រប់ផ្នត់គំនិតរបស់សហរដ្ឋអាមេរិក។លោកបាននិយាយថា ពេលនេះ អ្នកបោះឆ្នោតមានជម្រើសអំពីអនាគតរបស់ប្រទេសនេះហើយ។ តើយើងនឹងក្រោកឈរនិងការពារលទ្ធិប្រជាធិបតេយ្យរបស់យើង ឬបណ្ដោយឲ្យអ្នកផ្សេងមកផ្ដួលរំលំ? តើយើងនឹងត្រូវស្ដារសិទ្ធិសេរីភាពរបស់យើងដើម្បីជ្រើសរើសនិងការពារសិទ្ធិសេរីភាពរបស់យើង ឬត្រូវបណ្ដោយឲ្យក្រុមជនជ្រុលនិយមដណ្ដើមយកពីយើងទៅ?។ លោក Trump ត្រូវគេរំពឹងថាឈានទៅកាន់តែជិតទទួលបានការតែងតាំងជាបេក្ខជនប្រធានាធិបតី សម្រាប់គណបក្សសាធារណរដ្ឋកាលពីល្ងាចថ្ងៃអង្គារ ខណៈរដ្ឋចំនួន៤ បានរៀបចំការប្រកួតប្រជែងរួមទាំងរដ្ឋចចា ជារដ្ឋដ៏ប្រទាញប្រទង់ជាទីដែលលោក Trumpប្រឈមនឹងបទចោទប្រកាន់ព្រហ្មទណ្ឌចំពោះការព្យាយាមបង្វែរលទ្ធផលឆ្នោតកាលពីឆ្នាំ២០២០៕

ទ្រព្យរុស្ស៊ី ដែលត្រូវបង្កកដោយសហភាពអឺរ៉ុប នឹងបង្កើតប្រាក់ចំណេញបានរាប់ពាន់លានអឺរ៉ូ រហូតដល់ឆ្នាំ២០២៧

2024/03/13 11:44:38 am        95
មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបម្នាក់បាននិយាយថា ទ្រព្យសកម្មរបស់រុស្ស៊ី ដែលត្រូវបានបង្កកនៅក្នុងសហភាពអឺរ៉ុប បន្ទាប់ពីការលុកលុយរបស់ទីក្រុងមូស្គូ លើអ៊ុយក្រែន ទំនងជាអាចទទួលបានពី ១៥ ពាន់លានទៅ ២០ ពាន់លានអឺរ៉ូ នៅក្នុងប្រាក់ចំណេញក្រោយការបង់ពន្ធរហូតដល់ឆ្នាំ២០២៧ អាស្រ័យលើការវិវត្តនៃអត្រាការប្រាក់សកល។មន្ត្រីរូបនេះបានឱ្យដឹងថា ផ្នែកមួយនៃប្រាក់ចំណេញ ក៏ដូចជាពន្ធលើចំនួនសរុប ទំនងជាត្រូវបានផ្ទេរពីសហភាពអឺរ៉ុប ទៅទីក្រុងគីវ ជាទៀងទាត់ ប៉ុន្តែប្រាក់មួយចំនួននឹងត្រូវទុកនៅលោកខាងលិច ដើម្បីបង្កើតការទប់ស្កាត់ប្រឆាំងនឹងការសងសឹកដែលរំពឹងទុករបស់រុស្ស៊ី ដែលអាចធ្វើឲ្យប្រព័ន្ធហិរញ្ញវត្ថុពិភពលោកមានអស្ថិរភាព។មន្ត្រីសហភាពអឺរ៉ុប ដែលជិតស្និទ្ធនឹងការចរចាស្តីពីការប្រើប្រាស់ទ្រព្យសម្បត្តិនេះបាននិយាយថា «យើងចង់ជួយអ៊ុយក្រែន ប៉ុន្តែយើងក៏នឹងត្រូវតែធានាថាមិនមានការរំលោភលើស្ថិរភាពហិរញ្ញវត្ថុ»។ប្រហែល ៧០ ភាគរយនៃទ្រព្យសកម្មរុស្ស៊ីទាំងអស់ដែលជាប់គាំងនៅលោកខាងលិច គឺត្រូវបានរក្សាទុកនៅក្នុងឃ្លាំងមូលបត្រកណ្តាលរបស់ប្រទេសបែលហ្ស៊ិក យ៉ូរ៉ូឃ្លៀ (Euroclear) ដែលមានតម្លៃស្មើនឹង ១៩០ ពាន់លានអឺរ៉ូនៃតម្លៃមូលបត្រ និងសាច់ប្រាក់របស់ធនាគារកណ្តាលរុស្ស៊ីផ្សេងៗ៕

នាយករដ្ឋមន្ត្រីបារាំង ព្រមានអំពីចំណុចផ្លាស់ប្តូរដ៏សំខាន់ នៅអ៊ុយក្រែន

2024/03/13 11:41:24 am        198
នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal កាលពីថ្ងៃអង្គារ បានថ្លែងប្រាប់សភាថា ការប្រយុទ្ធរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី បានឈានដល់«ចំណុចផ្លាស់ប្តូរដ៏សំខាន់» ដោយព្រមានអំពី«គ្រោះថ្នាក់ជាក់ស្តែង និងពិតប្រាក» សម្រាប់ប្រទេសបារាំង ប្រសិនបើរុស្ស៊ីទទួលបានជ័យជម្នះលើកងកម្លាំងរបស់ទីក្រុងគីវ។លោក Attal បានចេញនូវទស្សនៈយ៉ាងម៉ឺងម៉ាត់អំពីហានិភ័យនៃការមិនគាំទ្រអ៊ុយក្រែន នៅមុនការបោះឆ្នោតជានិមិត្តរូបនៅក្នុងសភាលើយុទ្ធសាស្ត្រអ៊ុយក្រែនរបស់លោកប្រធានាធិបតីអេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) ខណៈដែលភាពតានតឹងក្នុងស្រុក បានផ្ទុះឡើង នៅក្នុងការបោះឆ្នោតសភាអឺរ៉ុប នៅខែមិថុនា។យុទ្ធនាការរបស់លោកម៉ាក្រុង បាននិងកំពុងស្វែងរកនៅក្នុងប្រទេសនូវសារៈសំខាន់នៃការគាំទ្រកាន់តែច្រើនសម្រាប់អ៊ុយក្រែន ដែលកំពុងតែអស់គ្រាប់រំសេវ ដោយទទូចថា សន្តិសុខរបស់អឺរ៉ុប កំពុងប្រឈមនឹងគ្រោះថ្នាក់។បន្ទាប់ពីការជជែកដេញដោល សភាជាន់ទាប បានអនុម័តយុទ្ធសាស្ត្រអ៊ុយក្រែនរបស់រដ្ឋាភិបាល រួមទាំងកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីដែលចុះហត្ថលេខាដោយលោកម៉ាក្រុង និងប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូមៀ ហ្សេឡិនស្គី (Volodymyr Zelensky) កាលពីខែមុន។លោក Attal បានថ្លែងកិច្ចប្រជុំសភាថា៖«អ៊ុយក្រែន កំពុងមើលពួកយើង រង់ចាំការបញ្ជាក់ និងសញ្ញានៃការរួបរួមរបស់យើង នៅពីក្រោយពួកគេ»។លោកបានបន្ថែមថា យើងកំពុងឈានដល់ចំណុចផ្លាស់ប្តូរដ៏សំខាន់មួយ នៅក្នុងជម្លោះ ហើយថា ជ័យជម្នះរបស់រុស្ស៊ីមាន «គ្រោះថ្នាក់ជាក់ស្តែង» សម្រាប់«ជីវិតប្រចាំថ្ងៃរបស់ប្រជាជនបារាំង»។

ទួរគី ព្រមានប្រឆាំងនឹងការរីករាលដាលជម្លោះអ៊ុយក្រែន ទៅអង្គការណាតូ ដែលធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរ

2024/03/13 11:38:10 am        90
ប្រធានាធិបតីទួរគី លោក ថាយីប អឺដូហ្កាន់ (Tayyip Erdogan) បាននិយាយកាលពីថ្ងៃអង្គារ (១២ មីនា) ថារាល់ជំហានដែលនឹងធ្វើឱ្យសង្គ្រាមកាន់តែធ្ងន់ធ្ងរនៅអ៊ុយក្រែន និងអាចរីករាលដាលជម្លោះទៅកាន់អង្គការណាតូ ត្រូវតែជៀសវាង ដោយបន្ថែមថា លោកនឹងធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) បន្ទាប់ពីការបោះឆ្នោតនៅចុងខែនេះ។សមាជិកណាតូ ទួរគី គាំទ្របូរណភាពទឹកដីអ៊ុយក្រែន ប៉ុន្តែប្រទេសនេះក៏រក្សាទំនាក់ទំនងស្និទ្ធស្នាលជាមួយរុស្ស៊ី និងបាននិយាយជាទៀងទាត់ជាមួយភាគីទាំងពីរក្នុងជម្លោះ។ ទួរគីបានផ្តល់ឱ្យអ៊ុយក្រែននូវការគាំទ្រផ្នែកយោធា និងនយោបាយ ប៉ុន្តែក៏ប្រឆាំងនឹងការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ផងដែរ។លោក អឺដូហ្កាន់ បាននិយាយនៅក្នុងឯកសារយោងទៅកាន់កិច្ចប្រជុំកំពូលសន្តិភាពអ៊ុយក្រែន ដែលបានគ្រោងទុកនៅប្រទេសស្វីសនៅចុងឆ្នាំនេះថា «ផែនការសន្តិភាពដែលមិនរាប់បញ្ចូលរុស្ស៊ី នឹងមិនផ្តល់លទ្ធផលអ្វីនោះទេ ហើយយើងប្រាកដថា ជំហានដែលនឹងធ្វើឱ្យជម្លោះកាន់តែធ្ងន់ធ្ងរនៅក្នុងតំបន់ ដែលនឹងរីករាលដាលដល់អង្គការណាតូ ត្រូវតែជៀសវាង»។ប្រទេសទួរគី ធ្វើជាម្ចាស់ផ្ទះកិច្ចចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីពេលនោះមកបានត្អូញត្អែរថាមិនមានវិធានការការទូតណាមួយត្រូវបានធ្វើឡើងដើម្បីជំរុញកិច្ចពិភាក្សាទាំងនេះទេ៕

សម្ដេចធិបតី៖ ទោះពេទ្យល្អ ព្យាបាលមិនបង់ប្រាក់ក្ដី ក៏គួរជៀសវាងទៅមន្ទីរពេទ្យ

2024/03/13 11:31:02 am        137
មានប្រសាសន៍ក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែន កោះធំ ស្ថិតនៅក្នុងស្រុកកោះធំ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូមរក្សាថែសុខភាពឱ្យបានល្អ ជៀសវាងចូលទៅមន្ទីរពេទ្យ ទោះមន្ទីរពេទ្យនោះរដ្ឋាភិបាលបានដាក់ពង្រាយគ្រូពេទ្យជំនាញ និងផ្ដល់បណ្ណ ប.ស.ស. សម្រាប់ព្យាបាលជំងឺ ដោយមិនមានបង់ថវិកាក្ដី។ដើម្បីថែរក្សាសុខភាពឱ្យបានល្អ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានសំណូមពរដល់ពលរដ្ឋទាំងអស់ សូម ឧស្សាហ៍ហាត់ប្រាណឱ្យបានជាប្រចាំ។សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរំលេចឱ្យដឹងផងដែរថា នៅបណ្ដាប្រទេស ជាច្រើនក្នុងពិភពលោក មានដូចជាអាម៉េរិកក្ដី គេបានចេញច្បាប់មួយ ដើម្បីផ្ដល់ថវិកាសម្រាប់ពលរដ្ឋ ចំណាយលើការហាត់ប្រាណផ្ទាល់ខ្លួន។ ពលរដ្ឋដែលបានហាត់ប្រាណទៀងទាត់មានសុខភាពល្អ ពលរដ្ឋមានសុខភាពល្អ រដ្ឋមិនចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋនោះទេ។សម្ដេចធិបតីបញ្ជាក់បន្ថែមថា ការចំណាយថវិកាលើការព្យាបាលជំងឺជូនពលរដ្ឋ គឺច្រើនជាងចំណាយ លើការផ្ដល់ថវិកាសម្រាប់ឱ្យពលរដ្ឋទៅហាត់ប្រាណទៅទៀត៕ដោយ៖ គង់ ឌិន

ឥស្សរជនរុស្ស៊ី រំពឹងថាលោក ពូទីន នឹងរុះរើមុខតំណែងមួយចំនួន បន្ទាប់ពីឈ្នះឆ្នោត

2024/03/13 10:59:52 am        81
ប្រភពចំនួនបួនដែលជិតស្និទ្ធនឹងអាជ្ញាធរបាននិយាយថា ឥស្សរជនរបស់រុស្ស៊ី កំពុងរំពឹងថាលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន នឹងរុះរើមុខតំណែងរដ្ឋាភិបាលដើម្បីនាំយកមនុស្សវ័យក្មេងមកធ្វើការ បន្ទាប់ពីអ្វីដែលគេមើលឃើញថាជាទម្រង់នៃជ័យជម្នះក្នុងការបោះឆ្នោតដ៏ខ្លាំងក្លារបស់លោកនៅចុងសប្តាហ៍នេះ។ដោយគ្រប់គ្រងលើគ្រប់រដ្ឋទាំងអស់ និងគ្មានគូប្រជែងនយោបាយពិតប្រាកដ លោក ពូទីន ដែលកាន់អំណាចជាប្រធានាធិបតី ឬនាយករដ្ឋមន្ត្រីចាប់តាំងពីថ្ងៃចុងក្រោយនៃឆ្នាំ១៩៩៩ មក ត្រូវបានគេរំពឹងយ៉ាងទូលំទូលាយថានឹងឈ្នះតំណែងប្រធានាធិបតីលើកទី៥ របស់ខ្លួន និងកាន់អំណាចរយៈពេល ៦ ឆ្នាំទៀត។ប្រភពទាំងបួននេះបាននិយាយថា ពួកគេរំពឹងថាមនុស្សវ័យក្មេងនឹងត្រូវបាននាំយកទៅក្នុងមុខតំណែងជាន់ខ្ពស់ក្នុងជួររដ្ឋាភិបាលបន្ថែមទៀត រួមទាំងអាចជាអនុរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋាន ហើយសម្រាប់មន្ត្រីរដ្ឋាភិបាលជំនាន់ចាស់ នឹងត្រូវទម្លាក់ ឬចូលនិវត្តន៍ក្រោយការបោះឆ្នោត។ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលបានចាប់ផ្តើមការលុកលុយពេញប្រទេសអ៊ុយក្រែនកាលពីពីរឆ្នាំមុន គ្រោងនឹងឈ្នះអាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំទៀតនៅក្នុងការបោះឆ្នោតថ្ងៃទី១៥ ដល់១៧ ខែមីនា។ ប្រសិនបើជាប់ឆ្នោតជាថ្មីនៅថ្ងៃអាទិត្យនេះ និងជាប់ម្តងទៀតក្នុងឆ្នាំ២០៣០ លោក ពូទីន វ័យ ៧១ ឆ្នាំ នឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ២០៣៦៕

សម្ដេចនាយករដ្ឋមន្រ្តី សន្យាថា នឹងពង្រឹងវិស័យសុខាភិបាលឲ្យកាន់តែល្អបន្ថែមទៀត នៅគ្រប់លំដាប់ថ្នាក់ទាំងអស់

2024/03/13 10:39:25 am        135
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលនឹងខិតខំពង្រឹង និង ពង្រីកវិស័យសុខាភិបាលជូនដល់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែងទាំងអស់ ឲ្យកាន់តែល្អប្រសើរ​បន្ថែម​ទៀតទាំងសមត្ថភាព និងសម្ភារៈពេទ្យ ខណៈនៅតាមមណ្ឌលសុខភាព​ទាំងអស់​គ្រូពេទ្យត្រូវតែប្រចាំការ ២៤ម៉ោងលើ២៤ម៉ោង ដើម្បីត្រៀមចាំបម្រើសេវាសុខភាពជូន​ដល់បងប្អូន​ប្រជាពលរដ្ឋទាំងយប់ទាំងថ្ងៃ។ក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ ខេត្តកណ្តាល ​នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានថា រាជរដ្ឋាភិបាលនឹងបង្កើនសមត្ថភាពគ្រូពេទ្យដល់មូលដ្ឋានទាំងអស់ ពោលគឺឲ្យស្របទៅតាមគោលនយោបាយអាទិភាពចំនួនបីចំណុចរបស់រាជរដ្ឋាភិបាល លើការពង្រឹងវិស័យសុខាភិបាលដោយក្នុងនោះទី១.ត្រូវពង្រឹងមូលដ្ឋានគ្រឹះមន្ទីរពេទ្យ ដែល​រួមមានដូចជា មន្ទីរពេទ្យបង្អែក, មន្ទីរពេទ្យស្រុក និងមណ្ឌលសុខភាព។ទី២.ត្រូវពង្រឹង និងបង្កើន​សមត្ថភាពគ្រូពេទ្យគ្រប់ថ្នាក់ ជាពិសេសផ្តោតទៅលើគ្រូពេទ្យ នៅតាមបណ្ដាខេត្ត។ និងទី ៣.ត្រូវបង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងរដ្ឋ ជាដើម។យ៉ាងណាក៏ដោយសម្តេចធិបតី នាយករដ្ឋមន្រ្តី ក៏បានអំពាវនាវដល់ក្រុមគ្រូពេទ្យទាំងអស់ត្រូវតែ គោរពទៅតាមនិយាម និងក្រមសីលធម៌របស់ខ្លួនឲ្យបាន​ខ្ជាប់ខ្ជួន​បន្ថែមទៀត ក្នុងការបម្រើ ថែរក្សា ការពារ ​សុខភាពរបស់បងប្អូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរ ​ខណៈរាជរដ្ឋាភិបាលនឹងខិតំខំបំពាក់​នូវសម្ភារៈ និង ថ្នាំសង្កូវដល់គ្រប់មន្ទីរពេទ្យបង្អែកឲ្យកាន់​តែទំនើប និងកាន់តែច្រើន​បន្ថែមទៀត​ស្របទៅតាមតម្រូវការ របស់បងប្អូនប្រជាពលរដ្ឋនោះ៕អត្ថបទបាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ព្រះសង្ឃ និងពុទ្ធបរិសទ្ធនៅសៀមរាប រួមគ្នាយកអំណោយចែកជូនវីរកងទ័ពនៅព្រំដែនកម្ពុជា-ថៃ
08/17/2025 05:08 PM
សម្ដេច ម៉ែន សំអន អញ្ជើញចូលថ្វាយបង្គំ ថ្វាយភួងផ្កា ថ្វាយរបាំ ដល់ព្រះប្រតិមាទើបប្រទះឃើញ នៅសារមន្ទីរខេត្តកំពង់ធំ
08/17/2025 04:08 PM
សម្តេច ម៉ែន សំអន អញ្ជើញបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិ និងប្រជាពលរដ្ឋ នៅប្រាសាទសំបូរព្រៃគុក
08/17/2025 04:08 PM
លោក Trump នឹងជួបលោកZelensky នៅអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាដោយជោគជ័យ ជាមួយលោក Putin
08/17/2025 03:08 PM
ចំនួនអ្នកស្លាប់កើនឡើង ខណៈចំហេះព្រៃនៅតែបន្តឆាបឆេះពាសពេញអឺរ៉ុបភាគខាងត្បូង
08/17/2025 03:08 PM
ទឹកជំនន់នៅភាគខាងជើងប្រទេសចិន សម្លាប់មនុស្ស៨នាក់ និងបាត់ខ្លួន៤នាក់
08/17/2025 02:08 PM
បណ្ដាប្រទេសអារ៉ាប់ និងឥស្លាម ថ្កោលទោសការលើកឡើងរបស់លោក Netanyahu ដែលចង់ពង្រីកអ៊ីស្រាអែលកាន់តែអស្ចារ្យ
08/17/2025 01:08 PM
BREAKING NEWS! រញ្ជួយដីដ៏ខ្លាំងក្លាវាយប្រហារឥណ្ឌូនេស៊ី បានបណ្តាលឲ្យមនុស្សរាប់សិបនាក់រងរបួស និងពីរនាក់របួសធ្ងន់
08/17/2025 01:08 PM
ពលរដ្ឋខ្មែរនិងព្រះសង្ឃ ជាង ១០០០អង្គ/នាក់ ជួបជុំគ្នាបាតុកម្ម សុំឱ្យសហគមន៍អន្តរជាតិ អន្តរាគមន៍ឱ្យប្រទេសថៃ គោរពបទឈប់បាញ់ និងដោះលែងកងទ័ពកម្ពុជាដោយឥតលក្ខខណ្ឌ
08/17/2025 01:08 PM
មន្ត្រីសង្ឃខេត្តសៀមរាប នាំយកជំនួយសប្បុរសជននៅអាមេរិក ជូនកងទ័ពជួរមុខ ក្នុងខេត្តឧត្តរមានជ័យ
08/17/2025 01:08 PM