BREAKING NEWS|កម្ពុជាចាត់ទុកផែនការថៃចង់ដណ្តើមប្រាសាទតាក្របី និងបិទប្រាសាទតាមាន់ធំគឺជាការប៉ុនប៉ងឈ្លានពានកម្ពុជាគិតទុកជាមុន និងមិនគោរពបទឈប់បាញ់
សម្ដេចតេជោ៖សង្គ្រាមព្រំដែនកម្ពុជា-ថៃបានផ្ទេរពីសង្គ្រាមប្រើប្រាស់អាវុធមកជាសង្រ្គាម ប្រើប្រាស់ជំពាមកៅស៊ូ ខណៈបើពិនិត្យឲ្យសុីជម្រៅវាជារឿងធំ ប្រសិនបើមិនទប់ស្កាត់
ឯកឧត្តម ចាន់ ដារ៉ុង ដឹកនាំគណៈកម្មការ​អន្តរ​ក្រសួង​ចុះ​ពិនិត្យ​វាយ​តម្លៃ​បញ្ចប់​សុពល​ភាព​ការងារ​ថែ​ទាំ​ផ្លូវ​ខួបចំនួន ៣កំណាត់ ក្នុងខេត្តពោធិ៍សាត់
BREAKING NEWS! សម្តេចធិបតី អបអរសាទរចំពោះការប្រព្រឹត្តទៅដោយជោគជ័យ​នូវ​កិច្ច​ប្រជុំ​​វិសាមញ្ញ នៃ​គណៈកម្មាធិកា​រ​ព្រំដែន​ទូទៅកម្ពុជា-ថៃ

នយោបាយ​ និង ការអភិវឌ្ឍន៍

អ៊ុយក្រែន រិះគន់ សម្ដេចប៉ាប ចំពោះការអត្ថាធិប្បាយឲ្យលើកទង់ស ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី

2024/03/11 10:29:01 am        247
ប្រទេសអ៊ុយក្រែន បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការអំពាវនាវរបស់សម្តេចប៉ាប ហ្វ្រង់ស៊ីស ( Pope Francis) ឲ្យទីក្រុងគីវ (Kyiv) ចរចាបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី និងជំរុញឲ្យលើកទង់ស។ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែននិយាយថា ខ្លួននឹងមិនលើកទង់ណាមួយ ក្រៅតែពីពណ៌ខៀវ និងលឿងរបស់ប្រទេសអ៊ុយក្រែនឡើយ។ ហើយប្រធានាធិបតីរបស់ប្រទេសនេះលោក Volodymyr Zelensky បានច្រានចោលការអត្ថាធិប្បាយថាជា ការសម្របសម្រួលគ្មានមូលដ្ឋាន ។ ក្រោយមកអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់បាននិយាយថា សម្តេចប៉ាប កំពុងមានព្រះបន្ទូលអំពីការបញ្ឈប់ការប្រយុទ្ធគ្នាតាមរយៈការចរចា មិនមែនជាលក្ខខណ្ឌនោះទេ។ បទសម្ភាសន៍ជាមួយទូរទស្សន៍ RSI របស់ប្រទេសស្វីស ដែលបានថតកាលពីខែកុម្ភៈ គ្រោងនឹងចាក់ផ្សាយនៅថ្ងៃទី២០ ខែមីនា ជាផ្នែកនៃកម្មវិធីវប្បធម៌។ យោងតាមលិខិតមួយដែលដកស្រង់ដោយទីភ្នាក់ងារសារព័ត៌មាន Reuters សម្តេចប៉ាប ត្រូវបានស្នើឱ្យធ្វើអត្ថាធិប្បាយលើការជជែកដេញដោលគ្នារវាងអ្នកដែលចង់ឱ្យអ៊ុយក្រែនស្វែងរកដំណោះស្រាយជាមួយរុស្ស៊ី ឬគ្រវី"ទង់ស" ខណៈមានការលើកឡើងថា ការធ្វើដូច្នេះនឹងធ្វើឱ្យមានការឈ្លានពានស្របច្បាប់។សម្តេចប៉ាបត្រូវបានគេដកស្រង់សម្តីថា៖ អ្នកខ្លាំងបំផុតគឺអ្នកដែលមើលស្ថានភាព គិតពីប្រជាជន ហើយជំរុញឲ្យលើកទង់ស ចរចា។សម្ដេចបានបន្ថែមថា នៅពេលអ្នកមើលឃើញថាអ្នកចាញ់ នោះអ្វីៗមិនដំណើរការល្អទេ អ្នកត្រូវចូលរួមក្នុងការចរចា៕

កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសក្នុងតំបន់អាស៊ាន ជំរុញរៀបចំកិច្ចព្រមព្រៀងក្របខណ្ឌ សេដ្ឋកិច្ចឌីជីថលអាស៊ាន

2024/03/11 10:05:46 am        223
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអះអាងថា នា​ពេល​នេះ​ប្រទេស​កម្ពុជា​​បាន និងកំពុងចូលរួមជាមួយប្រទេសជាសមាជិកអាស៊ាន ជំរុញ​រៀបចំ​កិច្ច​ព្រម​ព្រៀង​ក្រប​ខណ្ឌ​សេដ្ឋកិច្ច​ឌីជីថលអាស៊ាន ដើម្បីធ្វើយ៉ាង​ណាជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ាន​ពី​មួយ​ទ្រី​លាន​ដុល្លារ ដល់ពីរទ្រីលានដុល្លារអាមេរិក ក្នុងឆ្នាំ២០៣០។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី​នេះ​គឺ​បាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​ពិធី​បើក​វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេកវិ​ទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោ​ម​ប្រធានបទ«ការលើកកម្ពស់ចិរភាព និង​បរិយាប័ន្ន​នៃ​ការ​អភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ​២០២៤​នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ៕អត្ថបទ៖ បាន ចក់

កងទ័ពស៊ូដង់៖ គ្មានបទឈប់បាញ់នៅខែបុណ្យរ៉ាម៉ាដាននោះទេ បើគ្មានការដកថយរបស់កងកម្លាំងគាំទ្ររហ័ស

2024/03/11 10:03:18 am        288
ឧត្តមសេនីយ៍យោធាជាន់ខ្ពស់ របស់ប្រទេសស៊ូដង់ម្នាក់ បាននិយាយកាលពីថ្ងៃអាទិត្យថា នឹងពុំមានបទឈប់បាញ់សម្រាប់ខែបុណ្យរ៉ាម៉ាដាន នៅក្នុងជម្លោះរបស់ប្រទេសស៊ូដង់នោះទេ លុះត្រាតែកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ា ចាកចេញពីលំនៅឋានជនស៊ីវិល និងអគារសាធារណៈ។ សេចក្តីថ្លែងការណ៍នេះ ធ្វើឡើងបន្ទាប់ពីមានការអំពាវនាវដោយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ឱ្យផ្អាកការប្រយុទ្ធគ្នាសម្រាប់ខែដ៏ពិសិដ្ឋរបស់ពលរដ្ឋមូស្លីម។ កងកម្លាំងគាំទ្ររហ័ស ដែលបានប្រយុទ្ធជាមួយកងទ័ពអស់រយៈពេលជិត ១១ខែមកនេះ បានស្វាគមន៍ការអំពាវនាវនេះ។ ប៉ុន្តែទោះជាយ៉ាងណា នៅក្នុងសេចក្តីថ្លែងការណ៍របស់លោក ឧត្តមសេនីយ Yasser al-Atta បានលើកឡើងពីការរុលទៅមុខរបស់យោធានាពេលថ្មីៗនេះដោយកងទ័ពនៅក្នុងទីក្រុង Omdurman ជាផ្នែកនៃរដ្ឋធានីដ៏ធំទូលាយរបស់ប្រទេសស៊ូដង់។ កាលពីចុងសប្តាហ៍ ទាហានរបស់ប្រទេសស៊ូដង់ អាចត្រូវបានគេឃើញដើរនៅក្នុងស្រុក Wad Nubawi របស់ទីក្រុង Omdurman។ នៅក្នុងជម្លោះ កងទ័ពបានរុលទៅមុខភាគច្រើន ប៉ុន្តែកាលពីខែកុម្ភៈ បានអះអាងពីការរុលចូលទៅមុខយ៉ាងខ្លាំងលើកដំបូងរបស់ខ្លួន ខណៈដណ្តើមបានផ្នែកមួយចំនួននៅទីក្រុង Omdurman។ សង្រ្គាមរវាងកងទ័ព និងកងកម្លាំងគាំទ្ររហ័ស បានផ្ទុះឡើងកាលពីខែមេសា ឆ្នាំ ២០២៣ ក្នុងពេលមានភាពតានតឹងជុំវិញផែនការសម្រាប់ការផ្លាស់ប្តូរទៅជាការគ្រប់គ្រងតាមបែបស៊ីវិល។ អង្គការសហប្រជាជាតិនិយាយថា អំពើហឹង្សាបានបណ្តាលឱ្យមនុស្សជិត ២៥លាននាក់ ជាចំនួនពាក់កណ្តាលនៃប្រជាជនរបស់ប្រទេសស៊ូដង់ ត្រូវការជំនួយ ខណៈមនុស្ស ៨ លាននាក់ទៀត បានភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេ ហើយភាពអត់ឃ្លានកំពុងកើនឡើង។ សហរដ្ឋអាមេរិក និយាយថា ភាគីទាំងពីរបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាម។

សម្តេចធិបតី៖ បច្ចេកវិទ្យា​ជាអាទិភាពថ្មីមួយ ក្នុងយុទ្ធសាស្រ្ត​បញ្ចកោណ​របស់រាជរដ្ឋាភិបាល នីតិកាលទី៧

2024/03/11 09:54:46 am        257
សម្តេចមហាបវតធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានថ្លែងថា បច្ចេកវិទ្យា គឺ​ជា​អាទិភាព​ថ្មី​មួយ ​ក្នុងយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ ហើយ​រាជ​រដ្ឋាភិបាល​នឹង​ខិតខំ​លើក​កម្ពស់នូវឌីជីថលូបនីយកម្មឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បី​ជំរុញ​សេដ្ឋកិច្ច​កម្ពុ​ជា​ឲ្យ​កាន់​តែ​ល្អ​ប្រសើរ។ក្នុងឱកាសអញ្ជើញជាអធិបតីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍​រដ្ឋាភិបាល​ឌីជីថល និង​បច្ចេក​វិទ្យា​ឌីជីថល​នៅ​កម្ពុជា​អន្តរជាតិ លើកទី១ ឆ្នាំ២០២៤ ក្រោម​ប្រធាន​បទ ​«ការ​លើក​កម្ពស់​ចិរ​ភាព និងបរិយាប័ន្ននៃការអភិវឌ្ឍ និងតាមរយៈការអនុវត្តគោលនយោបាយឌីជីថល» នៅ​ព្រឹក​ថ្ងៃ​ទី១១ ខែមីនា ឆ្នាំ២០២៤នេះ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ថ្មី​របស់​បង​ប្អូន​ប្រជាពលរ​ដ្ឋក​ម្ពុជា និងអាស៊ាន និងក្នុងដំណើរឆ្ពោះទៅកាន់សេដ្ឋកិច្ច និង​សង្គម​ឌីជីថល​ពេញ​លេញ​នោះ​សម្តេច​សូមធ្វើ​ការកោតសរសើរ និងវាយ តម្លៃខ្ពស់​ចំពោះ​ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ទាក់ទងនឹងការលើកកម្ពស់វិស័យបច្ចេកវិទ្យានេះ ខណៈ​វិស័យ​មួយ​នេះ​បាន​កំពុង​ស្ថិត​នៅ​ជា​អាទិភាពមួយក្នុងយុទ្ធសាស្រ្តបញ្ច​កោណរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ។សម្តេចធិបតី នាយករដ្ឋមន្រ្តីបានបន្ថែមទៀតថា សម្រាប់កម្ពុជាការធ្វើបរិវត្តកម្មឌីជីថល គឺជាការ ចាប់​យក និងទាញយកផលប្រយោជន៍ជាអតិបរមា នៃការរីកចម្រើនបច្ចេកវិទ្យាគមនាគមន៍ ព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំង​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋ​អាច​ទទួល​បាន​ផល​ប្រយោជន៍​ពី​ការ​ប្រើប្រាស់សេ​វា​ឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយ​ដំណាល​គ្នា​នេះ​ក៏​រក្សាឲ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម សុខ ចិន្តាសោភា៖«ខ្ញុំមានមហិច្ឆតាចង់ឱ្យក្មួយៗនៅស្រុកអង្គស្នួលមានអ្វីៗមិនចាញ់យុវជននៅភ្នំពេញជាពិសេសក្នុងវិស័យអប់រំ និងកីឡា»

2024/03/10 08:18:47 pm        94
កណ្ដាល៖ កាលពីព្រឹកថ្ងៃអាទិត្យ ទី១០ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួលបានចូលរួមជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវានារីអន្តរជាតិ ៨ មីនា ក្រោមមូលបទ៖ ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មវិធីឌីជីថល នៅទីស្នាក់ការគណបក្សស្រុកអង្គស្នួល ខេត្តកណ្តាល។ ពិធីនេះក៏មានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួល សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ គណៈចលនានារីស្រុក ចលនានារីឃុំ កុមារី ក្រុមកីឡាករ កីឡាការិនី និងក្រុមគ្រូបង្វឹកកីឡាករ សរុប ២៧៤នាក់។ ក្នុងឱកាសនោះ ឯកឧត្តម សុខ ចិន្តាសោភា ប្រធានក្រុមការងារ បានលើកឡើងពីសមិទ្ធផលសំខាន់ៗ និងគុណបំណាច់ដែលមិនអាចកាត់ថ្លៃបានរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ក្នុងការជួយ សង្គ្រោះប្រជាជនកម្ពុជាឱ្យរស់រានមានជីវិតឡើងវិញ ដែលនាំឱ្យប្រជាពលរដ្ឋមានជីវភាពរុងរឿង និងការអភិវឌ្ឍយ៉ាងឆាប់រហ័សរហូតមកដល់សព្វថ្ងៃនេះ។ គណបក្សប្រជាជនកម្ពុជាបានខិតខំបំពេញកិច្ចការងារជាច្រើនដោយមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ប្រជាជន និងបានយកចិត្តទុកដាក់ខ្ពស់បំផុតលើវិស័យអប់រំ ជាពិសេស តាមរយៈការសាងសង់សាលារៀន ផ្តល់សម្ភារៈសិក្សា ជាដើម។ ឯកឧត្តមប្រធានក្រុមការងារ ក៏បានលើកឡើងថា មូលបទនៃទិវានារីអន្តរជាតិឆ្នាំនេះគឺពិតជាត្រឹមត្រូវណាស់។ ជាការពិត នៅតាមបណ្តាប្រទេសមួយចំនួននៅលើសកលលោក ស្ត្រីពុំមានសិទ្ធិស្មើនឹងបុរសដូចនៅប្រទេសកម្ពុជាទេ រួមទាំងពុំមានសិទ្ធិក្នុងការបើកបរ និងពុំមានសិទ្ធិក្នុងការចូលរួមបោះឆ្នោត ដូចការចូលរួមរបស់នារីក្នុងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅកម្ពុជា កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣កន្លងទៅនោះទេ។ ឯកឧត្តមប្រធានក្រុមការងារក៏បានសង្កត់ធ្ងន់អំពីសារសំខាន់នៃការអប់រំ ដោយបានថ្លែងអំណរគុណដល់ឱពុកម្តាយទាំងអស់ដែលបានបញ្ជូនកូនរបស់ខ្លួនទៅសាលារៀន។ ក្នុងបរិបទបច្ចុប្បន្ននេះ សិស្សានុសិស្សមិនត្រឹមតែត្រូវមានចំណេះដឹងមូលដ្ឋាន ប៉ុណ្ណោះទេ ប៉ុន្តែត្រូវមានចំណេះដឹងផ្នែកបច្ចេកវិទ្យា និងឌីជីថលទៀតផង។ សម្រាប់មូលដ្ឋានស្រុកអង្គស្នួល កាលពីឆ្នាំ២០១៤ អត្រាសិស្សានុសិស្សដែលបានប្រឡងជាប់កម្រិតបាក់ឌុប មានត្រឹមតែ ៣៣ភាគរយប៉ុណ្ណោះ ប៉ុន្តែតែនៅឆ្នាំមុននេះ អត្រាសិស្សានុសិស្សបានប្រឡងជាប់មានរហូតដល់ជិត ៩០ភាគរយ ក្នុងនោះ សិស្សានុសិស្សនិទ្ទេស A មានរហូតដល់ទៅ ២២នាក់ ដែលមិនធ្លាប់មានពីមុនឡើយ។ លទ្ធផលនៃការសិក្សាដ៏ត្រចះត្រចង់នេះ មានការចូលរួមពីតួអង្គ៣ សំខាន់ៗ គឺសិស្ស លោកគ្រូអ្នកគ្រូ និងឳពុកម្តាយ។ ឯកឧត្តមប្រធាន និងអនុប្រធានក្រុមការងារបានប្រគល់បាច់ផ្កាជូនតំណាងនារី និងការឧបត្ថម្ភមួយចំនួន ដល់គណៈចលនានារីស្រុក-ឃុំ កុមារី ក្រុមកីឡាករនិងកីឡាការិនី និងគ្រូបង្វឹក ព្រមទាំងឧបត្ថម្ភកំព្យូទ័រយួរដៃចំនួន ១០គ្រឿងដល់ចលនានារីឃុំសម្រាប់ទុកបម្រើការផងដែរ។ នៅក្នុងកម្មវិធីនេះ លោកជំទាវ រ័ត្ន ម៉ានី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកអង្គស្នួល បានអានព្រះរាជសាររបស់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងឱកាសអបអរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនាផងដែរ។ក្រោយការសំណេះសំណាលរបស់ឯកឧត្តមប្រធានក្រុមការងាររួច ក៏មានការពិសារអាហារសាមគ្គីរួមគ្នាផងដែរ។ អ្នកចូលរួមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ឯកឧត្តមប្រធាន ឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ សមាជិកគណៈអចិន្ត្រៃយ៍គណបក្សស្រុក ប្រធានគណបក្សឃុំ និងសមាជិក-សមាជិកាក្រុមការងារចុះមូលដ្ឋានស្រុកអង្គស្នួលទាំងអស់ដែលតែងតែយកចិត្តទុកដាក់ចំពោះតម្រូវការ និងជីវភាពរបស់ប្រជាជន ព្រមទាំងបន្តចូលរួមអភិវឌ្ឍក្នុងមូលដ្ឋានស្រុកអង្គស្នួលឱ្យកាន់តែរីកចម្រើន៕

ឯកឧត្តម អ៊ាង សុផល្លែត និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ

2024/03/10 04:36:20 pm        519
ពោធិ៍សាត់៖ នៅរសៀលថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ នៅសាលប្រជុំរដ្ឋបាលសាលាខេត្តពោធិ៍សាត់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីបង្ការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ អញ្ជើញដឹកនាំអង្គប្រជុំរៀបចំផែនការយុទ្ធនាការទប់ស្កាត់ និងបង្ក្រាបបទល្មើសកាប់ព្រៃទន្ទ្រានយកដីរដ្ឋ នៅភូមិសាស្ត្រខេត្តពោធិ៍សាត់ ជាពិសេសបទល្មើសកាប់ទន្ទ្រានដីព្រៃរដ្ឋដោយខុសច្បាប់ដែលបាន និងកំពុងកើតមានឡើងនៅក្នុងភូមិសាស្ត្រ ស្រុកវាលវែង។ក្នុងនោះផងដែរ ឯកឧត្តម អ៊ាង សុផល្លែត បានផ្តល់ជូនថវិកាមុន តាមសំណូមពររបស់ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត ចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ និង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា បានផ្តល់ជូនថវិកាចំនួន ១០០លានរៀល និងប្រេងសាំង ១០,០០០លីត្រ (សរុបថវិកា ២០០លានរៀល និងប្រេងសាំង ២០,០០០លីត្រ) សម្រាប់កម្លាំង​ចុះប្រតិបត្តិការការពារការកាប់ទន្ទ្រានដីរដ្ឋ ។

លោក Biden និយាយថា លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់អ៊ីស្រាអែលជាជាងជួយប្រទេសនេះ

2024/03/10 03:57:28 pm        349
លោកប្រធានាធិបតីអាមេរិក Joe Biden បាននិយាយថាលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu កំពុងធ្វើឲ្យប៉ះពាល់កាន់តែខ្លាំងជាជាងជួយប្រទេសនេះ ដោយសារតែការមិនខ្វល់ពីការស្លាប់ជនស៊ីវិលប៉ាឡេស្ទីនជាង៣ ម៉ឺននាក់ ក្នុងតំបន់ហ្កាហ្សា ខណៈសង្រ្គាមជាមួយក្រុមហាម៉ាសនៅតែបន្ត ប៉ុន្តែនោះពុំមានន័យថា ទីក្រុងវ៉ាស៊ីនតោន នឹងបញ្ឈប់ការគាំទ្ររដ្ឋជ្វីហ្វមួយនេះនោះទេ។ អំឡុងបទសម្ភាសន៍របស់លោកជាមួយទូរទស្សន៍ MSNBC កាលពីចុងសប្ដាហ៍ លោក Biden បានរិះគន់លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែលជាថ្មីទៀត ជុំវិញប្រតិបត្តិការយោធារបស់ប្រទេសនេះក្នុងតំបន់ហ្កាហ្សា។ លោកប្រធានាធិបតីអាមេរិករូបនេះបានបញ្ជាក់ថា លោក Netanyahu មានសិទ្ធិការពារអ៊ីស្រាអែល លោកមានសិទ្ធិបន្តស្វែងរកការកម្ចាត់ក្រុមហាម៉ាស ប៉ុន្តែលោកត្រូវតែគិតគូរឲ្យបានហ្មត់ចត់ចំពោះអាយុជីវិតជនស៊ីវិលស្លូតត្រង់។ លោកថា ប៉ុន្តែមិនមែនការធ្វើបែបនេះនោះទេ លោក Netanyahu កំពុងធ្វើឲ្យប៉ះពាល់ដល់មុខមាត់អ៊ីស្រាអែល ជាជាងការជួយអ៊ីស្រាអែល។ នេះផ្ទុយទៅនឹងជំហររបស់អ៊ីស្រាអែល។ ខ្ញុំគិតថា នេះជាកំហុសធំណាស់ ដូច្នេះខ្ញុំចង់មើលឃើញបទឈប់បាញ់។ លោកបានបន្តថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស គួរតែមានរយៈពេល៦សប្ដាហ៍ និងមើលឃើញការដោះដូរអ្នកទោស ដោយលោកបន្ថែមថា គួរតែមិនអាចមានអ្វីកើតឡើងក្រៅតែពីការប្រយុទ្ធគ្នា អំឡុងខែពិសិដ្ឋមូស្លីមរ៉ាម៉ាដាន (Ramadan)ដែលបានចាប់ផ្ដើមនៅថ្ងៃអាទិត្យ១០មីនានោះទេ៕

លោកBiden និង លោកTrump ប្រមូលផ្តុំគ្នានៅរដ្ឋចចា ខណៈការប្រកួតឡើងវិញឆ្នាំ ២០២៤ កាន់តែកៀក

2024/03/10 03:19:07 pm        307
ទាំងលោក Donald Trump ទាំងលោកប្រធានាធិបតី Joe Biden បានរៀបចំយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅក្នុងរដ្ឋ ចចា (Georgia) របស់សហរដ្ឋអាមេរិក ខណៈការបោះឆ្នោតសកលរបស់បេក្ខជនទាំង២ ត្រូវបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំង។អតីតប្រធានាធិបតី វ័យ៧៧ ឆ្នាំរូបនេះ បានថ្កោលទោសសុន្ទរកថាប្រចាំឆ្នាំ របស់លោក Bidenកាលពីថ្ងៃព្រហស្បតិ៍ថា ជា ការខឹងសម្បារដ៏ងងឹតងងុល និងស្អប់ខ្ពើម។ រយៈពេលមួយម៉ោងក្នុងយុទ្ធនាការ លោកប្រធានាធិបតី Biden វ័យ៨១ ឆ្នាំ បានបង្ហាញការឯកភាពថ្មីនៅពេលលោកកំពុងបញ្ចេញវោហាសាស្ត្រប្រឆាំងគូប្រជែងរបស់លោក។ ឥឡូវនេះ បេក្ខជនទាំងពីរខិតកាន់តែជិតក្នុងការដណ្តើមបានការតែងតាំងជាបេក្ខជនប្រកួតប្រជែងតំណែងប្រធានាធិបតីនៅខែវិច្ឆិកា ឆ្នាំ២០២៤ខាងមុខ នេះ។ រហូតមកដល់ពេលនេះ លោក Trump ប្រមូលបានគណៈប្រតិភូចំនួន១.០៧៦នាក់ ហើយនៅខ្វះតែ១៣៩នាក់ទៀត គ្រប់ចំនួនដែលត្រូវការក្នុងការតែងតាំងជាផ្លូវការខាងគណបក្សសាធារណរដ្ឋ។ ចំណែកលោក Biden ប្រមូលបានប្រតិភូចំនួន ១.៨៥៩នាក់ នៅសល់តែ១០៩នាក់ទៀតប៉ុណ្ណោះ ជាចំនួនតិចតួច ជាអ្វីដែលរូបលោកត្រូវការដើម្បីឈ្នះការតែងតាំងក្នុងគណបក្សប្រជាធិបតេយ្យ។បេក្ខជនម្នាក់ៗមានឱកាសក្នុងការបញ្ចប់ភារកិច្ចក្នុងការប្រកួតប្រជែងបឋមកាលពីថ្ងៃអង្គាររួមទាំងរដ្ឋចចាផង៕

ប្រជាពលរដ្ឋប្រមាណ៦០០០នាក់ ក្នុងស្រុកបាកាន បានទទួលការពិនិត្យសុខភាពបឋម និងថ្នាំដោយឥតគិតថ្លៃ

2024/03/10 12:45:23 pm        222
ពោធិ៍សាត់៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម កែវ រតនៈ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តពោធិ៍សាត់ សហការជាមួយក្រុមការងារឯកឧត្តមបណ្ឌិត ទី នរិន្ទ ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកបកាន បានផ្តល់សេវាពិនិត្យសុខភាពបឋម និងផ្តល់ថ្នាំដល់ប្រជាពលរដ្ឋប្រមាណ ៦០០០នាក់ មកពីបណ្តាឃុំទាំង៩ ក្នុងស្រុកបាកានដោយមិនប្រកាន់និន្នាការនយោបាយ ។ សកម្មភាពមនុស្សធម៌នេះ បានចាប់ផ្តើមពីខែមករាឆ្នាំ២០២៤ ជារៀងរាលថ្ងៃចុងសប្តាហ៍ តាមបណ្តាភូមិនានាក្នុងស្រុកបាកាន រហូតដល់ពេលនេះសម្រេចបានតាមផែនការជុំទី១ហើយ ។ តាមផែនការ សកម្មភាពមនុស្សធម៌នេះ នឹងបន្តពេញមួយឆ្នាំ២០២៤ ដោយប្តូរវេណតាមឃុំរៀងរាល់៣ខែម្តង ។ បើប្រជាពលរដ្ឋគ្រាំទ្រច្រើន សកម្មភាពនេះនឹងបន្តទៅឆ្នាំក្រោយៗទៀត ។ក្នុងឱកាសអញ្ជើញមកទទួលការពិនិត្យព្យាបាលជំងឺបឋមដោយឥតគិតថ្ងៃ លោកយាយដែល​ជាប្រជាពលរដ្ឋ​ក្នុងឃុំស្នាមព្រះ ​បានសម្តែងក្តីរីករាយ ​ដោយមានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត របស់ក្រុមការងារ​គណបក្ស​ប្រជាជនកម្ពុជា បានចុះមកជួយពិនិត្យព្យាលបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃ​ដល់មូលដ្ឋានប្រជាពលរដ្ឋ ហើយសូមស្នើរឲ្យក្រុមគ្រូពេទ្យ​ចុះមកជាបន្តបន្ទាប់ទៀត ។ ក្នុងនោះដែរ ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាស្រុកបាកាន បានសម្តែងក្តីរីករាយ​ដែល​បានចូលរួមជួយរៀបចំកម្មវិធីពិនិត្យជំងឺបឋមដោយឥតគិតថ្លៃ ​ជូនប្រជាពលរដ្ឋក្នុងស្រុកបាកាន ព្រោះនេះជាការងារ​ជួយដល់សហគមន៍ជួយដល់សង្គម ផ្តល់អត្ថប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋានដោយមិនប្រកាន់និន្នាការនយោបាយ ។គួរឲ្យដឹងដែរថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តពិនិត្យព្យាបាលជំងឺបឋមដោយឥតគិតថ្ងៃ​ជូនដល់​ប្រជាពលរដ្ឋ​ក្នុងស្រុកបាកាន ​ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម​ និងឧបត្ថម្ភ​ដោយ ​ឯកឧត្តម កែវ រតនៈ និងសម្របសម្រួលដោយ​ឯកឧត្តមបណ្ឌិត ទី នរិន្ទ ។ការបង្កើតឲ្យមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះ ឡើងគឺជាការយកចិត្តទុកដាក់គិតគូរពីសុខុមាលភាព និងជួយសម្រួលការលំបាក​របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកបាកាន ស្របតាមគន្លឹះអាទិភាព​ចំនួន៥គឺ «មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា» នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលដឹកនាំដោយសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ៕ អត្ថបទ៖ ភិរុណ ពៅ

សហរដ្ឋអាមេរិកបញ្ជូននាវាដើម្បីផ្ដល់ជំនួយមនុស្សធម៌ តាមសមុទ្រទៅឲ្យតំបន់ហ្កហ្សា

2024/03/10 12:34:31 pm        211
បញ្ជាការកណ្ដាលសហរដ្ឋអាមេរិក បាននិយាយ នៅក្នុងសេចក្ដីថ្លែងការមួយ នៅព្រឹកថ្ងៃអាទិត្យនេះថា នាវារបស់កងទ័ពអាមេរិកមានឈ្មោះថា ជែនណើរ៉ល ហ្រ្វេង អេស បេសសុន (General Frank S. Besson) បានចេញដណើរពីមូលដ្ឋានរួម ឡេងលី យូសទីស ( Langley Eustis) ឆ្ពោះទៅកាន់សមុទ្រមេឌីទែរណេខាងកើត ដើម្បីផ្ដល់ជំនួយមនុស្សធម៌តាមសមុទ្រទៅឲ្យតំបន់ហ្កាហ្សា។តាមសេចក្ដីថ្លែងការណ៍ បានអោយដឹងថា នាវា បេសសុន (Besson) ជានាវាផ្ដល់ភស្ដុភារ បានចេញដំណើរមិនតិចជាង៣៦ម៉ោងទេបន្ទាប់ពីប្រធានាធិបតីចូបៃឌិន បានប្រកាសថា សហរដ្ឋអាមេរិក នឹងផ្ដល់ជំនួយមនុស្សធម៌តាមសុទ្រទៅឲ្យតំបន់ហ្កាហ្សា។សេចក្ដីថ្លែងការណ៍ដដែល បានបន្ថែមថា នាវានោះ កំពុងដឹកឧបករណ៍សាងសង់កំពង់ផែបណ្ដោះអាសន្នសម្រាប់បញ្ជូនគ្រឿងផ្គត់ផ្គង់មនុស្សធម៌។រូបថត ជាច្រើនសន្លឹកបានផ្សព្វផ្សាយតាមរយ: គណនីផ្លូវការ Xរបស់បញ្ជាការកណ្ដាល បានបង្ហាញនាវាបេសសុន (Besson) ចតនៅឯមូលដ្ឋានរួម ឡេងលី យូសទីស (Langley-Eustis) មុនពេលចេញដំណើរកាលពីថ្ងៃសៅរ៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោកជំទាវលីម ដារ៉ែន ជួន ណារិន្ទ ផ្តល់ម៉ូតូ២០គ្រឿង និងអំណោយមួយចំនួន ទៅកាន់វរៈនគរបាល និងកងទ័ពការពារព្រំដែន
08/16/2025 06:08 PM
ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំកណ្តឹងស្រុកបាទី ខេត្តតាកែវនិងរដ្ឋបាលឃុំកណ្តឹងប្រារព្វពិធីផ្សព្វផ្សាយពីបញ្ហាគ្រឿងញៀន និង ពិធីបង្សុកូលឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធវិរះកងទ័ពកម្ពុជាដែលបានពលីជីវិតក្នុងសមរភូមិ
08/16/2025 06:08 PM
ហ្វីលីពីន និងអូស្ត្រាលី ចាប់ផ្តើមសមយុទ្ធដ៏ធំបំផុតមិនធ្លាប់មាន នៅជិតសមុទ្រចិនខាងត្បូង
08/16/2025 05:08 PM
ទីក្រុងគីវ៖ រុស្ស៊ីបាញ់យាន ៨៥គ្រឿង និងមីស៊ីល ១គ្រាប់ លើអ៊ុយក្រែន ប៉ុន្មានម៉ោងក្រោយមានជំនួប Trump-Putin
08/16/2025 05:08 PM
ផ្ទុះរោងចក្រ នៅតំបន់ Ryazan របស់រុស្ស៊ី បណ្ដាលឲ្យមនុស្ស ១១នាក់ស្លាប់ និង ១៣០នាក់របួស
08/16/2025 05:08 PM
នាយករដ្ឋមន្ត្រីដាណឺម៉ាក និយាយថា លោក Netanyahu បានប្រែទៅជាបង្ក «បញ្ហាដោយខ្លួនលោកផ្ទាល់»
08/16/2025 05:08 PM
ឯកឧត្តមសាស្ត្រាចារ្យ ប៉ិច សុធី អញ្ជើញបើកសន្និសីទប្រចាំឆ្នាំលើកទី១ របស់សមាគមគ្រូពេទ្យបង្កកំណើតកម្ពុជា
08/16/2025 04:08 PM
មេដឹកនាំអឺរ៉ុបស្វាគមន៍កិច្ចប្រឹងប្រែងរបស់លោក Trump ប៉ុន្តែបញ្ជាក់ថា សម្ពាធលើរុស្ស៊ី ត្រូវតែមានបន្ត
08/16/2025 04:08 PM
មេភូមិភាគ៣កម្ពុជាស្នើថៃជៀសវាងសកម្មភាពទាំងឡាយដែលនាំឲ្យមានភាពតានតឹងនៅតាមព្រំដែនជាយថាហេតុ
08/16/2025 04:08 PM
[UPDATE] ក្រុមអ្នកជួយសង្គ្រោះប៉ាគីស្ថាន ពិបាកស្រង់សាកសព ក្រោយភ្លៀងរដូវមូសុង សម្លាប់មនុស្សយ៉ាងតិច ៣២០នាក់
08/16/2025 03:08 PM