មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ការអត្ថាធិប្បាយរបស់លោក Trump លើអ្នកបោះឆ្នោតជនជាតិស្បែកខ្មៅ ទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំង

2024/02/26 09:20:24 am        164
ការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ (Donald Trump) ដែលអះអាងថា អ្នកបោះឆ្នោតជនជាតិស្បែកខ្មៅកាន់តែគាំទ្ររូបលោក បន្ទាប់ពីការចោទប្រកាន់ជាច្រើនរបស់ខ្លួនលើបទចោទព្រហ្មទណ្ឌ បានទាក់ទាញការស្តីបន្ទោសយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ពីគូប្រជែងគណបក្សសាធារណរដ្ឋសម្រាប់ការតែងតាំងតំណែងបេក្ខជនប្រធានាធិបតី សកម្មជនសិទ្ធិមនុស្ស និងអ្នកដទៃទៀត។លោក ត្រាំ កាលពីថ្ងៃសុក្រ (២៣ កុម្ភៈ) មុនពេលការបោះឆ្នោតបឋមនៅរដ្ឋសៅ ខារ៉ូឡាញណា(South Carolina) ដែលលោកបានទទួលជ័យជម្នះ បានប្រដូចការចោទប្រកាន់ព្រហ្មទណ្ឌចំនួន ៩១ ករណីរបស់ខ្លួននៅក្នុងសំណុំរឿងព្រហ្មទណ្ឌចំនួនបួនដាច់ដោយឡែកពីគ្នា ទៅនឹងការរើសអើងដែលប្រឈមមុខដោយជនជាតិអាមេរិកស្បែកខ្មៅ។លោកប្រធានាធិបតី ចូ បៃដិន បានប្រតិកម្មទៅនឹងការលើកឡើងនោះថា «ការអះអាងរបស់លោក ត្រាំ ដែលថាជនជាតិអាមេរិកស្បែកខ្មៅនឹងគាំទ្រលោកដោយសារតែបទចោទព្រហ្មទណ្ឌរបស់ខ្លួននោះគឺជាការប្រមាថយ៉ាងខ្លាំង»។ អតីតអភិបាលរដ្ឋ សៅ ខារ៉ូឡាញណា លោកស្រី នីកគី ហាលី បាននិយាយថា «ការលើកឡើងនោះជារឿងគួរឱ្យស្អប់ខ្ពើម»។បញ្ហាប្រឈមផ្លូវច្បាប់របស់លោក ត្រាំ រួមទាំងបទចោទប្រកាន់សហព័ន្ធលើកិច្ចខិតខំប្រឹងប្រែងព្យាយាមបង្វែរលទ្ធផលឆ្នោតឆ្នាំ២០២០ និងការមិនប្រគល់ឯកសារសម្ងាត់ ក្នុងចំណោមការចោទប្រកាន់របស់រដ្ឋ និងបណ្តឹងរដ្ឋប្បវេណីផ្សេងទៀត មានភាពខុសប្លែកគ្នាយ៉ាងខ្លាំងពីវិសមភាពជាប្រវត្តិសាស្ត្រដែលជនជាតិអាមេរិកស្បែកខ្មៅបានជួបប្រទះនៅក្នុងប្រព័ន្ធយុត្តិធម៌ព្រហ្មទណ្ឌ៕

លោក Zelensky ៖ទាហាន៣១.០០០នាក់ បានស្លាប់ ចាប់តាំងពីការវាយលុកពេញបន្ទុករបស់រុស្ស៊ី

2024/02/26 08:39:46 am        129
លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាននិយាយថា ទាហានអ៊ុយក្រែនចំនួន៣១.០០០នាក់ បានស្លាប់ អំឡុងការវាយលុកពេញបន្ទុករបស់រុស្ស៊ី។ លោកប្រធានាធិបតីរូបនេះ លើកឡើងថា លោកនឹងមិនផ្ដល់ចំនួនទាហានរងរបួសទេ ព្រោះនឹងជួយដល់ផែនការយោធារបស់រុស្ស៊ី ។ តាមធម្មតា ក្រុមមន្ត្រីអ៊ុយក្រែន មិនដែលបង្ហាញទិន្នន័យអ្នកស្លាប់ឬរបួសជាសាធារណៈទេ ហើយ មានការប៉ាន់ប្រមាណផ្សេងទៀតថា ចំនួនអាចមានច្រើនជាងនេះ។ ការបង្ហាញទិន្នន័យកងទ័ពបាត់បង់ជីវិតនៅសមរភូមិនេះ បានកើតមានឡើង បន្ទាប់ពីមន្ត្រីការពារជាតិបាននិយាយថា ជំនួយលោកខាងលិចទាំងអស់សម្រាប់អ៊ុយក្រែន ត្រូវបានពន្យាពេល ដែលនាំឲ្យមានការបាត់បង់ជីវិត និងទឹកដី។លោក Zelensky បាននិយាយកាលពីថ្ងៃអាទិត្យថា លោកកំពុងផ្ដល់ចំនួនអ្នកស្លាប់ឆ្លើយតបទៅនឹងទិន្នន័យបំប៉ោងដែលប្រទេសរុស្ស៊ី បានដកស្រង់មកនិយាយ។ លោកបានបញ្ជាក់ថា ទាហានចំនួន៣១.០០០នាក់ បានស្លាប់ នៅក្នុងសង្រ្គាមនេះ មិនមែន៣០ម៉ឺននាក់ ឬ១៥ម៉ឺននាក់ទេ ឬដូចអ្វីដែលលោក Putinកំពុងកុហកនោះឡើយ។ ប៉ុន្តែការបាត់បង់នីមួយៗ គឺជាការខាតបង់ធំបំផុតសម្រាប់យើង។ ថ្លែងពីការបាត់បង់ដ៏ធំធេងក្នុងសង្រ្គាមនេះ លោក Zelensky បាននិយាយថាជនស៊ីវិលរាប់ម៉ឺននាក់បានស្លាប់ក្នុងតំបន់ជាច្រើនគ្រប់គ្រងដោយរុស្ស៊ី ប៉ុន្តែចំនួនពិតប្រាកដមិនត្រូវបានគេដឹងទេ។ ក្រុមមន្ត្រីអាមេរិកកាលពីខែសីហា បានដាក់ចំនួនទាហានអ៊ុយក្រែនស្លាប់ ៧ម៉ឺននាក់ និងប្រហែល១២០.០០០នាក់ រងរបួស។ ចំពោះការបាត់បង់របស់រុស្ស៊ី វិញ លោក Zelensky បាននិយាយថា ទាហានរុស្ស៊ីចំនួន១៨០.០០០នាក់ បានស្លាប់ និងរាប់ម៉ឺននាក់បានរងរបួស៕

ដំណើរការបោះឆ្នោតព្រឹទ្ធសភា បានប្រព្រឹត្តទៅដោយរលូន ខណៈការិយាល័យមួយចំនួន​បានបិទបញ្ចប់

2024/02/25 12:35:21 pm        390
ដំណើរការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ដែលបានចាប់​ផ្ដើម​តាំង​ពី​ព្រឹក​ថ្ងៃ​ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់ថ្ងៃត្រង់នេះ គឺបានប្រព្រឹត្តដោយរលូន មានសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ល្អ គ្មានអំពើហិង្សា និងពុំមាន​បាតុភាពណាមួ​យ​កើត​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​ឡើយ ខណៈការិយាល័យមួយ​ចំនួនក៏បាន​ប្រកាស​បិទ​បញ្ចប់​ក្រោយ​អង្គបោះឆ្នោត​បាន​ចូល​រួមបោះឆ្នោតគ្រប់គ្នា។គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានឱ្យដឹងថា ការិយាល័យបោះឆ្នោតទាំង ៣៣ ការិយាល័យ នៅតាមរាជធានី ខេត្តចំណុះឱ្យភូមិភាគទាំង ៨ បាន​បើក​ដំណើរការ​ព្រមៗ​គ្នា​តាំង​ពីម៉ោង ៧:០០ ព្រឹកថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោត​ជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ ក្នុងបរិយាកាស មានសន្តិសុខ សុវត្ថិភាព និង​សណ្តាប់ធ្នាប់ល្អ។អ្នកបោះឆ្នោតដែលជាតំណាងរាស្ត្រក្នុងតំណែង និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ក្នុងតំណែង ដែ​ល​មានសិទ្ធិបោះឆ្នោត បានអញ្ជើញ​ទៅ​ចូល​រួម​បោះឆ្នោត​ដោយ​ស្ម័គ្រ​ចិត្ត​រៀងៗ​ខ្លួន​នៅតា​ម​កា​រិយាល័យ​បោះឆ្នោតដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោតផ្លូវការ។ បើ​តាម​ការបញ្ជាក់របស់ គ.ជ.ប ការបោះឆ្នោតនឹងត្រូវបិទបញ្ចប់នៅវេលាម៉ោង ៣:០០ រសៀល​ថ្ងៃនេះ ប៉ុន្តែប្រសិនបើនៅតែ មានអ្នកបោះឆ្នោតស្ថិតក្នុងការិយាល័យបោះឆ្នោត ឬឈរតម្រង់ជួរ ឬ​ស្ថិតនៅ​ក្នុងបរិវេណខាងក្នុងការិយាល័យបោះឆ្នោតទៀត អ្នកបោះឆ្នោត​ទាំង​នោះ​ត្រូវ​តែ​បាន​អនុញ្ញាត​ឱ្យ​បោះឆ្នោត។ ហើយប្រធានគណៈកម្មការការិយាល័យបោះឆ្នោត អាចប្រកាស​បិទ​បញ្ចប់​ការ​បោះឆ្នោតនៅការិយាល័យរបស់ខ្លួននៅមុនម៉ោង ៣:០០ រសៀលនេះបាន​ប្រសិន​បើ​អ្នក​បោះឆ្នោត​ដែល​មានឈ្មោះក្នុងបញ្ជីបោះឆ្នោតនៃ ការិយាល័យបោះឆ្នោត​នោះ​បាន​បោះឆ្នោត​គ្រប់​គ្នា​អស់​ហើយ​។ផ្អែកតាម​បញ្ជីបោះឆ្នោតផ្លូវការសម្រាប់បម្រើឱ្យការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ អ្នកបោះឆ្នោត មានចំនួនសរុប ១១.៧៤៧ នាក់ ក្នុងនោះ​តំណាង​រាស្ត្រ​ក្នុងតំណែង មានចំនួន ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ទាំងអស់ក្នុងតំណែង មាន​ចំនួន ១១ ៦២២ នាក់។ការបោះឆ្នោតជ្រើស​តំាងសមាជិកព្រឹទ្ធសភា ជាការបោះឆ្នោតអសកល ដែលមានសមាជិក​សមាជិកា​រដ្ឋសភា និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត។ អនុវត្ត​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ ព្រះរាជាណាចក្រកម្ពុជា បាន​រៀប​ចំ​ការ​បោះឆ្នោតសកល និងអសកលជាទៀងទាត់ស្របតាមច្បាប់ជាធរមាន។ក្នុង​ចំណោម​សមាជិកព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះឆ្នោតជ្រើសតំាង មាន​សមាជិក​ព្រឹទ្ធ​សភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រ និង២ រូបទៀតជ្រើស​តំាង​ដោយ​រដ្ឋសភា​តាម​មតិភាគ​ច្រើន​។ សុខសន្តិភាព គឺ​ជាមូល​ដ្ឋាន​គ្រឹះ​ធ្វើ​ឱ្យ​កម្ពុជា​មាន​លទ្ធភាព​ក្នុង​ការ​ពង្រឹង​លទ្ធិ​ប្រជាធិបតេយ្យ និង ពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់​ជីវភាព​ពលរដ្ឋ​ឱ្យ​មាន​ការ​រីក​ចម្រើនជា​លំដាប់។សូមជម្រាបជូនថា គ.ជ.បនឹង​បើក​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នឹង​ការ​បោះឆ្នោត​ស្តីពី​ការ​សរុប​ព្រឹត្តិការណ៍ទូទៅនៃដំណើរការបោះឆ្នោត ជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ​២០២៤ នៅវេលាម៉ោង ៥:០០ ល្ងាចថ្ងៃនេះ បន្ទាប់​ម​ក​នឹង​ធ្វើ​ការ​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះឆ្នោត​ព្រឹទ្ធសភាតែម្ដង៕

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ខេត្តឧត្តរមានជ័យ ប្រព្រឹត្តិទៅមានសណ្តាប់ធ្នាប់ ល្អប្រសើរ គ្មានការបង្ខិតបង្ខំ

2024/02/25 11:29:56 am        437
នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​ខេត្ត​ឧត្តរមានជ័យ បានដំណើរការការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មណ្ឌល​ខេត្ត​ឧត្តរមានជ័យ ភូមិភាគ៤ ដែលមាន ១ការិយាល័យ(លេខ៤០០៧ ) នៅវិទ្យាល័យ​តេជោ​សែន សំរោង មាន​សមាជិក​ក្រុម​ប្រឹក្សាឃុំសង្កាត់​ដែល​មាន​ឈ្មោះ​ចូលរួម​បោះឆ្នោត​ចំនួន ១៥៣នាក់ក្នុងនោះសមាជិកព្រឹទ្ធសភាមួយរូប ។លោកស្រី ត្រាន់ សួគ៌ា ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តឧត្តរមានជ័យបានឲ្យដឹងថា ចំពោះ​ស្ថានភាពទូទៅនៅថ្ងៃបោះឆ្នោតនាពេលនេះ គឺប្រព្រឹត្តិទៅមានភាពរលូន មាន​សណ្តាប់​ធ្នាប់ សន្តិសុខ ល្អប្រសើរ មិនមានការបង្ខិត​បង្ខំ ចំពោះបក្សនយោបាយណាមួយឡើយ និង​មាន​អ្នកសង្កេតការណ៍ជាតិមកពីក្រុមយុវជន និងគណបក្ស​នយោបាយ​មួយចំនួន​ចូលរួម​សង្កេតការណ៍​ផងដែរ។សូមជម្រាបថា ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ មាន​គណបក្ស​នយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន គណបក្ស​ប្រជាជនកម្ពុជា, គណបក្សហ្វ៊ុនស៊ិនប៉ិច, គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។ សម្រាប់​អង្គបោះឆ្នោតរួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានៅខេត្តបាត់ដំបង ប្រព្រឹត្តទៅដោយរលូន

2024/02/25 11:09:09 am        489
បាត់ដំបង៖ ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិភាគ៤ ខេត្តបាត់ដំបង បានប្រព្រឹត្តទៅដោយរលូនក្រោមបរិយាកាសសន្តិសុខ សុវត្ថិភាព​ និងសណ្ដាប់ធ្នាប់ល្អប្រសើរ។ដំណើរការបោះឆ្នោតនាព្រឹកនេះប្រព្រឹត្តទៅដោយមានអង្គបោះឆ្នោតជាច្រើននាក់បានមកឈររង់ចាំ និងពិនិត្យបញ្ជីឈ្មោះមុនការិយាល័យបោះឆ្នោតបើកដំណើរការ ខណៈអង្គបោះឆ្នោត​បាន​ត្រៀម​បម្រុង​ជា​ស្រេច​នូវ​ឯកសារ​សម្រាប់​បម្រើ​ឱ្យ​ការ​បោះឆ្នោ​ត​ធ្វើ​ឱ្យ​ដំណើរ​ការ​បោះឆ្នោត​ប្រព្រឹត្ត​ទៅ​ដោយ​រលូន។អង្គបោះឆ្នោតដែលបានបោះឆ្នោតរួចរាល់ បង្ហាញការកត់សម្គាល់ថា ដំណើរ​ការ​បោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតីមានសន្តិសុខសណ្ដាប់ធ្នាប់ល្អប្រសើរ ស្របទៅ​តាម​ច្បាប់​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំកាបោះឆ្នោត។អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និង​ប្រកាន់​ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។សូមបញ្ជាក់ថា ក្នុងខេត្តបាត់ដំបងមានអង្គបោះឆ្នោត និងអ្នកបោះឆ្នោតសរុបចំនួន៨៣១នាក់ ក្នុង​នោះ​អ្នក​បោះឆ្នោតជាអ្នកតំណាងរាស្រ្ត ក្នុងមុខតំណែងមានចំនួន ៨រូប និង​អង្គបោះឆ្នោត​ជា​សមាជិក​ក្រុម​ប្រឹក្សាឃុំ សង្កាត់ក្នុងមុខ​តំណែង​មាន​ចំនួន ៨២៣រូប។ ចំពោះ​ការិយាល័យ​បោះឆ្នោត​មាន​ចំនួន២ ការិយាល័យដែលមានទីតាំង នៅក្នុងបរិវេណវិទ្យាល័យសម្ដេចឪ ក្រុង​បាត់ដំបង​៕

ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នៅមណ្ឌលកំពង់ចាម បានបិទបញ្ចប់ហើយរាប់សន្លឹកឆ្នោត ខណៈអ្នកមកបោះឆ្នោតបាន ១០០%

2024/02/25 10:52:26 am        554
បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ ការិយាល័យចំនួន២ នៃវិទ្យាល័យព្រះសីហនុ ក្រុងកំពង់ចាម ជា​មណ្ឌល​ភូមិ​ភាគ២ គឺប្រព្រឹត្តយ៉ាងរលូតល្អ ហើយនៅម៉ោង១០នេះ ដំណើរ​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ត្រូវបិទបញ្ចប់ ខណៈអង្គ​បោះឆ្នោត​បាន​មកចូ​ល​រួម​បោះឆ្នោ​ត​គ្រប់ចំនួន ១០០%។ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ ដែល​នៅ​វិទ្យាល័យ​ព្រះសីហនុ​ គឺមានការិយាល័យចំនួន២ គឺការិយាល័យ២០០១ និង២០០២ មកដល់​ពេល​នេះ គឺ​បាន​ប្រព្រឹត្ត​ទៅ​ដោយរលូនក្រោមបរិយាកាសសន្តិសុខ សណ្ដាប់ធ្នាប់ល្អប្រសើរ។ ​លោកឧត្តមសេនីយ៍ត្រី សោម រស់ ស្នងការរងផ្នែកសណ្ឋាប់ធ្នាប់ និងចរាចរណ៍ នៃ​​ស្នង​ការដ្ឋាន​នគរបាលខេត្តកំពង់ចាម បានប្រាប់BTVឲ្យដឹងថា ដំណើរការបោះឆ្នោត​នាព្រឹកនេះ​គឺ​ប្រព្រឹត្ត​ទៅ​យ៉ាងរលូន​ទាំងក្រៅមណ្ឌល និងក្នុងមណ្ឌលបោះឆ្នោត ពោលគឺអង្គបោះឆ្នោតគោ​រព​ទៅ​តាម​ច្បាប់​បាន​យ៉ាងល្អ សេចក្ដី ថ្លៃថ្នូរល្អ។ទន្ទឹមនឹងនេះដែរ អង្គបោះឆ្នោត និងភ្នាកងារអង្កេតការណ៍តាមការិយាល័យ បោះឆ្នោតរួចរាល់ បង្ហាញ​ការ​កត់សម្គាល់ថា ដំណើរការបោះឆ្នោត​បាន​ប្រព្រឹត្ត​ទៅ​ដោយ​ប្រក្រតី​មាន​សន្តិសុខ​សណ្ដាប់​ធ្នាប់​ល្អប្រ​សើរ ស្របទៅតាមច្បាប់​កំណត់​របស់​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​កា​បោះឆ្នោត​។ អង្គបោះឆ្នោត អះអាងថា អង្គបោះឆ្នោតទាំងអស់បានចូលរួមបោះឆ្នោតដោយគ្មានការបង្ខិតបង្ខំ និងប្រកាន់ខ្ជាប់ទៅតាមគោលការណ៍របស់គ.ជ.ប។សូមបញ្ជាក់ថា មណ្ឌលភូមិភាគ២ កំពង់ចាម -ត្បូងឃ្មុំ បានបែងចែកជា៣ការិយាល័យ ក្នុង​នោះ​ខេត្ត​កំពង់ចាម បានជ្រើសយកវិទ្យាល័យព្រះសីហនុក្រុងកំពង់ចាម ជាមណ្ឌលបោះឆ្នោត ដោយ​បាន​បែង​ចែកជា២ការិយាល័យ ខណៈមានអង្គបោះឆ្នោតក្នុងបញ្ជីចំនួន៨២៧រូប នឹងដោយឡែក ខេត្តត្បូងឃ្មុំ មានអង្គបោះឆ្នោតក្នុងបញ្ជី៥៤៤រូប បែងចែកមួយការិល័យនៅក្នុង បរិវេណ​វត្តវិហារទន្ទឹមក្រុងសួងផងដែរ៕

សម្តេចពញាចក្រី ហេង សំរិន បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នៅខេត្តត្បូងឃ្មុំ

2024/02/25 08:55:05 am        469
នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ សម្តេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុម​ឧត្តម​ប្រឹក្សា​ផ្ទាល់​ព្រះមហាក្សត្រ បានអញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ រួចរាល់​នៅការិយាល័យ២០០៣ ក្នុងខេត្តត្បូងឃ្មុំ។ដំណើរការការបោះឆ្នោតបានប្រព្រឹត្តទៅក្នុងស្ថានភាពទៅល្អ ដោយមិន​មានបាតុភាព​អ្វី​កើត​ឡើង​គួរ​ឱ្យកត់​សម្គាល់នោះទេ។ការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 08:22:30 am        504
នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញបោះឆ្នោតជ្រើសតាំង​សមាជិ​កព្រឹទ្ធសភា​ នីតិកាលទី៥ នៅការិយាល័យ ៣០០១ មជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ហ៊ុន សែន ខេត្តកណ្តាល។ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នេះ មានគណបក្សនយោបាយចំនួន៤ បាន​ចូលរួម​ប្រកួត​ប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្ស​កម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ។សម្រាប់អង្គបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ រួមមាន៖ សមាជិកព្រឹទ្ធសភាក្នុងតំណែងចំនួន ១២៥រូប សមាជិកក្រុមប្រឹក្សាឃុំ/សង្កាត់ ក្នុងតំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧រូប ស្រី ២,៥៨៤រូប៕

ថ្ងៃនេះ កម្ពុជាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥

2024/02/25 07:54:49 am        500
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កម្ពុជារៀបចំការបោះឆ្នោត​ជ្រើស​តាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥។អ្នកមានសិទ្ធិបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា គឺអ្នកបោះឆ្នោតដែលស្ថិតក្នុងអង្គបោះ ឆ្នោតជាតំណាងរាស្ត្រ និងជាសមាជិកក្រុមប្រឹក្សា ឃុំ សង្កាត់ទាំងអស់ក្នុងតំណែង ដែល​សរុប​មាន​ចំនួន ១១.៧៤៧ រូប ពោលគឺអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងមុខតំណែង ១១៦២២ ជាមួយនឹងសមាសភាពតំណាងរាស្ត្រចំនួន ១២៥រូប សរុបទៅ ១១៧៤៧នាក់។មណ្ឌលបោះឆ្នោតត្រូវរៀបចំ និងបែងចែកជា ៨ភូមិភាគ ដូចជា៖ ភូមិភាគទី១ រាជធានីភ្នំពេញ មាន៦ អាសនៈ, ភូមិភាគទី២ ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ មាន៨ អាសនៈ, ភូមិភាគទី៣ ខេត្តកណ្ដាល មាន៥ អាសនៈ, ភូមិភាគទី៤ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប ខេត្តឧត្តរមានជ័យ និងខេត្តប៉ៃលិន មាន១០ អាសនៈ, ភូមិភាគទី៥ ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប មាន៧ អាសនៈ, ភូមិភាគទី៦ ខេត្តព្រៃវែង និងខេត្តស្វាយរៀង មាន៧ អាសនៈ, ភូមិភាគទី៧ ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តកោះកុង និងខេត្តព្រះសីហនុ មាន៩ អាសនៈ, ភូមិភាគទី៨ ខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី មាន៦ អាសនៈ។សូមជម្រាបជូនថា ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មានគណបក្ស​នយោបាយ​ចំនួន៤ បានចូលរួមប្រកួតប្រជែង ក្នុងនោះរួមមាន៖ គណបក្សប្រជាជនកម្ពុជា គណបក្សហ្វ៊ុនស៊ិនប៉ិច គណបក្សកម្លាំងជាតិ និងគណបក្សឆន្ទៈខ្មែរ៕

អាជ្ញាធរពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសរៀបចំបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភានីតិកាលទី៥

2024/02/24 05:42:10 pm        579
ភ្នំពេញ៖ នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ គឺនៅមុនការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ មួយថ្ងៃ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ រួមជាមួយមន្ត្រីរៀបចំ​ការបោះឆ្នោតរាជធានីភ្នំពេញ បានអញ្ជើញពិនិត្យមើលដំណើរការ​នៃការរៀចំការិយាល័យ​បោះឆ្នោត នៅវិទ្យាល័យព្រះស៊ីសុវត្ថិ ស្ថិតក្នុងខណ្ឌដូនពេញ ដែលមានចំនួន២ ការិយាល័យនៃភូមិភាគ១។ឯកឧត្តមអភិបាល បានណែនាំឱ្យមន្ត្រីពាក់ព័ន្ធក៏ដូចអាជ្ញាធរត្រូវបន្តពង្រឹងសន្តិសុខសណ្តាប់ របៀបរៀប​រយសាធារណៈឱ្យបានកាន់តែល្អប្រសើរថែមទៀត ខណៈការបោះឆ្នោតជ្រើសតាំង​សមាជិកព្រឹទ្ធសភា នីតិកាលទី៥ នឹងដំណើរការនៅថ្ងៃអាទិត្យទី២៥ កុម្ភៈ ស្អែកនេះហើយ ដោយត្រូវ​សម្រេចឱ្យបាននូវការបោះឆ្នោតមួយដែលសេរីត្រឹមត្រូវយុត្តិធម៌ គ្មានការបំភិតបំភ័យ ឬគំរាមកំហែង​ក្នុងបរិបទប្រជាធិបតេយ្យសេរីពហុបក្ស។ ឯកឧត្តម ឃួង ស្រេង បន្ថែមថា តាមការសង្កេតជាទូទៅក្នុងដំណាក់កាលនៃយុទ្ធនាការឃោសនា​រកសំឡេង​ឆ្នោតរបស់គណបក្សនយោបាយក្នុងរយៈពេល១៤ ថ្ងៃកន្លងទៅ​ គឺមានបរិយាកាសល្អ ពុំមានអំពើហិង្សា គំរាមកំហែង បំភិតបំភ័យ​កើតឡើងគួរឱ្យកត់សម្គាល់នោះទេ។ ក្រៅពីការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ក្នុងរាជធានីភ្នំពេញ ​ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំ​ឱ្យបាញ់​ទឹកលាងសម្អាតបរិវេណជុំវិញការិយាល័យបោះឆ្នោត​ឱ្យបានស្អាត​នឹងដាក់កម្លាំង​យាមកាមឱ្យបានត្រឹមត្រូវ។ សូមបញ្ជាក់ថា អង្គបោះឆ្នោតដែលជាសមាជិកក្រុមប្រឹក្សាសង្កាត់ក្នុងតំណែង ដែល​ត្រូវបោះឆ្នោតសម្រាប់រាជធានីភ្នំពេញ មានចំនួន ៩១១រូប ក្នុងនោះ ក៏មានអ្នកតំណាងរាស្ត្រចំនួន ១២រូបផងដែរ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម ហ៊ុន ម៉ានី៖ ពាក់ព័ន្ធលើរឿង “អាវក្រៅ jacket” គឺត្រូវមើលលើសពី “ម៉ាក brand របស់អាវ” ដែលនៅលើអាវ ដោយបង្វែរមកមើលពីសារៈសំខាន់ពីអត្ថន័យ និងអនុស្សាវរីយ៍នៃ “អាវក្រៅ jacket” វិញ
04/22/2026 05:04 PM
សង្គ្រាមអ៊ីរ៉ង់ធ្វើឲ្យក្រុមហ៊ុនការពារជាតិអាមេរិកទទួលបានការបញ្ជាទិញគ្រឿងយុទ្ធោបករណ៍កាន់តែច្រើន
04/22/2026 05:04 PM
មនុស្សជិត៨០០០នាក់ស្លាប់ ឬបាត់ខ្លួនក្នុងដំណើរចំណាកស្រុកជនអន្តោប្រវេសន៍ឆ្នាំ២០២៥
04/22/2026 05:04 PM
កិច្ចព្រមព្រៀងសន្តិភាពនៅអ៊ីរ៉ង់ដោយគ្មានការត្រួតពិនិត្យកម្មវិធីនុយក្លេអ៊ែរ គឺជាកំហុសឆ្គងមួយ
04/22/2026 05:04 PM
សង្គ្រាមជាមួយប៉ាគីស្ថាន ធ្វើឲ្យកុមារនៅតាមព្រំដែនអាហ្វហ្គានីស្ថានមិនបានចូលរៀន
04/22/2026 05:04 PM
​​សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អញ្ជើញជួបជាមួយរដ្ឋមន្រ្ដីការបរទេស និងរដ្ឋមន្រ្ដីការពារជាតិចិន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ
04/22/2026 05:04 PM
នាវាបីគ្រឿង ត្រូវបានរងការបាញ់ប្រហារនៅក្នុងច្រកសមុទ្រ Hormuz ហើយក្រុមនាវិកមានសុវត្ថិភាព
04/22/2026 05:04 PM
អង្គការសហប្រជាជាតិទាមទារឲ្យមានច្រករបៀងមនុស្សធម៌សម្រាប់ជនភៀសខ្លួនស៊ីរី
04/22/2026 05:04 PM
ឯកអគ្គរដ្ឋទូតចិន៖ ចិន និងរុស្ស៊ី ត្រូវតែធ្វើការរួមគ្នា ដើម្បីធ្វើឲ្យពិភពលោកកាន់តែមានភាពធន់
04/22/2026 04:04 PM
ទីក្រុងឡុងដ៍ធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សាយោធាស្តីពីបេសកកម្មរបស់បារាំង និងអង់គ្លេសនៅច្រកសមុទ្រ ហ័រមូស
04/22/2026 04:04 PM