មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋសភាបង្ហាញលទ្ធផលការងាររយៈពេល៦ខែ និងប្ដេជ្ញាបន្តបេសកកម្មឱ្យបានសកម្មទទួលខុសត្រូវចំពោះសេចក្តីទុកចិត្តរបស់ពលរដ្ឋ

2024/02/06 02:42:40 pm        345
ភ្នំពេញ៖ រដ្ឋសភានីតិកាលទី៧មាន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ជាប្រធានបានចាប់ផ្ដើមដំណើរការចាប់ពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣មក ហើយបានបិទបញ្ចប់សម័យប្រជុំលើកទី១ នីតិកាលទី៧ កាលពីចុងខែធ្នូឆ្នាំ២០២៣ ប្រកបដោយភាពជោគជ័យ និងទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈក្នុងការបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិលើការបំពេញមុខងារទាំងបីរបស់រដ្ឋសភារួមមានមុខងារនីតិកម្ម តាមដានការអនុវត្តច្បាប់ និងភាពជាតំណាង។ ពេលនេះគឺសម័យកាលចន្លោះសម័យប្រជុំរដ្ឋសភាលើកទី១ និងសម័យប្រជុំរដ្ឋសភាលើកទី២ ដែលជាពេលវេលាមួយសម្រាប់សមាជិកសមាជិការដ្ឋសភា បំពេញមុខងារតាមដានការអនុវត្តច្បាប់។ចំពោះមុខងារតាមដានការអនុវត្តច្បាប់ក្នុងរយៈពេល៦ខែមកនេះ គណៈកម្មការនានានៃរដ្ឋសភាបាន អញ្ជើញសមាជិករាជរដ្ឋាភិបាល និងប្រធានស្ថាប័ននានាចំនួន ១៧ សា្ថប័ន និងអង្គភាពឱ្យមកប្រជុំពិភាក្សាការងារ ដើម្បីសិក្សាស្វែងយល់អំពីការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧។ ជាមួយគ្នានេះរដ្ឋសភានឹងបន្តអញ្ជើញសមាជិកនៃរាជរដ្ឋាភិបាលនិងប្រធានស្ថាប័ននានា ចំណុះរាជរដ្ឋាភិបាលមកជួបពិភាក្សាការងារ ជាការចូលរួមគាំទ្រដល់ផែនការអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ។ប្រធានស្ថាប័នរដ្ឋ និងសមាជិករាជរដ្ឋាភិបាលដែលបានអញ្ជើញមកធ្វើបទបង្ហាញ និងពិភាក្សាការងារ ជាមួយគណៈកម្មការនានារបស់រដ្ឋសភា នៅក្នុងរយៈពេល៦ខែកន្លងមកនេះមានជាអាទិ៍៖អាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយលោកជំទាវ សោម គឹមសួគ៌ អគ្គសវនករនៃអាជ្ញាធរសវនកម្មជាតិ។ ធនាគារជាតិនៃកម្ពុជា ដឹកនាំដោយលោកជំទាវ ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រី។ ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម ហ៊ុន ម៉ានី រដ្ឋមន្ត្រី។ អគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសនៃក្រសួងការពារជាំតិ ដឹកនាំដោយ ឯកឧត្តមឧត្តម សេនីយ៍ឯក សួន សំណាង អគ្គនាយក។ ក្រសួងមហាផ្ទៃ ដឹកនាំដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី។ ក្រសួងព័ត៌មានដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រី។ ក្រសួងធម្មការ និងសាសនា ដឹកនាំដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រី។ ក្រសួងទេសចរណ៍ដឹកនាំដោយ ឯកឧត្ដម សុខ សូកេន រដ្ឋមន្ត្រី។ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដឹកនាំដោយ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រី។ ក្រសួងកិច្ចការនារី ដឹកនាំដោយ លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រី។ ក្រសួងសុខាភិបាល ដឹកនាំដោយ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រី។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រី។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ដឹកនាំដោយ ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រី។ ក្រសួងរ៉ែ និងថាមពល ដឹកនាំដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ។ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដឹកនាំដោយឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រី។ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ឧបនាយករដ្ឋមន្តី រដ្ឋមន្ត្រី។ក្រោយពីបានជួបប្រជុំពិភាក្សាគ្នាក្នុងស្មារតីទទួលខុសត្រូវចំពោះមុខប្រជាពលរដ្ឋ និងជាដៃគូដែលមិនអាច ខ្វះបានរវាងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ ដូចរៀបរាប់ខាងលើរួចមក រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់បំផុតចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់ទី១ ផ្តោតការយកចិត្តទុកដាក់ជាអាទិភាពលើធនធាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាពនិងចីរភាព ជាពិសេសបានផ្តល់ អាទិភាពលើការធានាការពារសុខសន្តិភាពដែលជាតម្លៃស្នូលរបស់សង្គម និងបានពន្លឿនការអភិវឌ្ឍប្រទេសជាតិ លើកកម្ពស់ជីវភាពពលរដ្ឋឱ្យមានការរីកចម្រើនលូតលាស់ជាលំដាប់ ស្របតាមការត្រួសត្រាយផ្លូវជាប្រវត្តិសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់អគ្គមគ្គទេសក៍ជាតិដ៏ឆ្នើម សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា។រដ្ឋសភាបានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចរបស់ក្រសួង-ស្ថាប័ន អង្គភាព ចំណុះរាជរដ្ឋាភិបាល ទោះនៅក្នុងរយៈពេលខ្លីក៏អាចសម្រេចបាននូវលទ្ធផលគួរជាទីពេញចិត្ត មានការដឹកនាំ គ្រប់គ្រងប្រកបដោយភាពច្នៃប្រឌិត បត់បែនតាមសភាពការណ៍ ក្នុងស្មារតីទទួលខុសត្រូវ អនុវត្តយុទ្ធសាស្ត្រ និង កម្មវិធីរបស់រាជរដ្ឋាភិបាលឱ្យទទួលបានជោគជ័យ ទៅតាមវិស័យការងារក្រសួង អង្គភាពសាមីរៀងៗខ្លួន។ ក្រៅពីការអញ្ជើញសមាជិករាជរដ្ឋាភិបាលមកប្រជុំនៅវិមានរដ្ឋសភាគណៈកម្មការជំនាញរបស់រដ្ឋសភា ក៏ដូចជាសមាជិក សមាជិការដ្ឋសភាទាំងអស់ បានចុះមូលដ្ឋានសិក្សាស្វែងយល់ពីការអនុវត្តច្បាប់ និងកម្មវិធី នយោបាយរបស់រាជរដ្ឋាភិបាលនៅតាមក្រសួង ស្ថាប័ន និងមណ្ឌលនៅទូទាំងប្រទេស ដើម្បីស្វែងយល់ពីតម្រូវការ របស់ប្រជាពលរដ្ឋនិងអ្នកអនុវត្តច្បាប់ ទទួលសំណូមពរយកមកដោះស្រាយទៅតាមយន្តការរបស់រដ្ឋសភា។រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាប្រកាសបន្តបេសកកម្មតាមមុខងាររបស់ខ្លួនឱ្យបានសកម្ម ទទួលខុសត្រូវ ចំពោះសេចក្តីទុកចិត្តរបស់ប្រជាពលរដ្ឋ លើកកម្ពស់ប្រសិទ្ធភាពការងារនិងនីតិរដ្ឋ រួមសហការជាមួយស្ថាប័ននីតិ ប្រតិបត្តិ ពង្រឹងអភិបាលកិច្ចល្អ ដោយតម្កល់ផលប្រយោជន៍ប្រជាពលរដ្ឋជាអាទិភាព ដើម្បីរក្សាបាននូវសុខសន្តិ ភាព វិបុលភាព កិត្យានុភាព និងឈានឆ្ពោះទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ ជាប្រទេសមានចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕ 

បណ្ដាគណបក្សនយោបាយគាំទ្រចំណាត់ការរបស់មេធាវីក្នុងការប្តឹងមន្រ្ដីសមាគមអាដហុក

2024/02/06 02:06:58 pm        327
បណ្ដាគណបក្សនយោបាយនានា បន្តគាំទ្រចំណាត់ការរបស់មេធាវីតំណាងគណបក្សប្រជាជនកម្ពុជាក្នុងការប្តឹងមន្រ្ដីសមាគមអាដហុក ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ។បន្ទាប់ពីមេធាវីតំណាងគណបក្សប្រជាជនកម្ពុជា បានស្រង់នូវខ្លឹមសារសម្ភាសន៍របស់លោក ស៊ឹង សែនករុណា មន្រ្តីសមាគមអាដហុក ពាក់ព័ន្ធនឹងនឹងករណីលោក សុន ឆ័យ នូវខ្លឹមសារមានចេតនាបំភ្លៃផ្ទុយពីការពិតថា គណបក្សប្រជាជនកម្ពុជាប្រើប្រព័ន្ធតុលាការមកដោះស្រាយ និងតែងតែយកតុលាការមកធ្វើជារបាំងក្នុងការគាបសង្កត់ដៃគូនយោបាយប្រឆាំងរបស់ខ្លួននោះ មានគណបក្សនគរប្រជាធិបតេយ្យ បានចេញញត្តិគាំទ្រ និងថ្កោលទោសចំពោះទង្វើខាងលើ ដែលមានចរិតលក្ខណៈកេងចំណេញនយោបាយ គ្មានមូលដ្ឋានផ្នែកច្បាប់ ប៉ះពាល់ដល់ស្ថាប័នតុលាការ និងបានធ្វើឱ្យប៉ះពាល់ដល់ការអនុវត្តសិទ្ធិតាមផ្លូវច្បាប់របស់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។ជាមួយនឹងបណ្តឹងនេះ គណបក្សនគរប្រជាធិបតេយ្យ បញ្ជាក់ថា បទសម្ភាសន៍នេះវាយប្រហារមកលើរាជរដ្ឋាភិបាល ក៏ដូចជាគណបក្សប្រជាជនកម្ពុជា ដែលកន្លងមកតែងតែធ្វើសកម្មភាពនយោបាយញុះញង់ឱ្យអ្នកគាំទ្រ ធ្វើសកម្មភាពខុសច្បាប់ជាច្រើនដែលរូបលោក និងបក្ខពួកបានបណ្ដុះនូវចិត្តគំនិតទុច្ចរិត ទម្លាក់កំហុសដោយអសុទ្ធចិត្តលើគណបក្សប្រជាជនកម្ពុជាធ្វើឱ្យខ្មែរនឹងខ្មែរស្អប់គ្នា និយាយលាបពណ៌បង្កើតការរើសអើងជាតិសាសន៍ជាដើម។យ៉ាងណាមិញ គណបក្សនគរប្រជាធិបតេយ្យ ប្រកាសនឹងរួមសហការគ្នាដើម្បីទប់ស្កាត់ និងកំចាត់ចោលនូវនយោបាយជ្រុល និយមចេញឲ្យផុតពីព្រះរាជាណាចក្រកម្ពុជា និងសុំធ្វើការថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះក្រុមប្រឆាំងជ្រុល និយមមួយក្តាប់តូចដេកចាំស៊ីប្រាក់ខែបរទេស យកលុយបរទេស ដែលនឹងកំពុងធ្វើសកម្មភាពនយោបាយទុច្ចរិត ញុះញង់លាបពណ៌ឲ្យខ្មែរ បែកបាក់សាមគ្គីផ្ទៃក្នុងជាតិ ឆ្លៀតបម្រើនយោបាយឲ្យបរទេស ក្នុងគោលដៅដណ្តើមអំណាច តាមរូបភាពដោយខុសច្បាប់ ដែលត្រូវយកផ្តន្ទាទោសដោយគ្មានការលើកលែង។ដោយឡែក គណបក្សខ្មែរតែមួយ យល់ឃើញថា ការធ្វើសកម្មភាពនយោបាយរបស់លោក សុន ឆ័យ តែងតែនិយាយញុះញង់ឲ្យអ្នកគាំទ្រធ្វើសកម្មភាពខុសច្បាប់ ដោយបានថ្កោលទោសយ៉ាងដាច់អហង្ការចំពោះលោក សុន ឆ័យ និងគាំទ្រចំពោះសាលដីការបស់តុលាការកំពូល ដែលជាសេចក្តីសម្រេចចុងក្រោយ បិទផ្លូវតវ៉ា និងផ្តល់យុត្តិធម៌ជូនដល់គណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹងរដ្ឋប្បវេណី។លើសពីនេះ គណបក្សខ្មែរតែមួយ បានអំពាវនាវឱ្យស្ថាប័នអនុវត្តច្បាប់ ចាត់វិធានការតាមនីតិវិធីច្បាប់ ដោយគ្មានការលើកលែងឡើយ ចំពោះអ្នកនយោបាយ បុគ្គល ឬក្រុមណាមួយ ដែលមានចិត្តគំនិតបំបែកបំបាក់ផ្ទៃក្នុងជាតិ និងធ្វើឲ្យប្រទេសជាតិកម្ពុជា អស្ថិរភាព អសន្តិសុខ និងអនាធិបតេយ្យ ដើម្បីជាការធានាបាននូវសុខ សន្តិភាពជូនជាតិ និង ប្រជាពលរដ្ឋ។សូមជម្រាបថា បណ្តឹងរបស់តំណាងគណបក្សប្រជាជនកម្ពុជា ធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រតិកម្ម និងបង្ហោះខ្លឹមសារថា គ្មានការយោគយល់ចំពោះការវាយប្រហារមានចរិកលក្ខណៈបែបនេះឡើយ ដោយត្រូវទាមទាររកយុត្តិធម៌តាមផ្លូវច្បាប់៕ អត្ថបទ សេក ឧត្តម

សម្ដេចធិបតី៖ ការអន្តរាគមន៍របស់រដ្ឋាភិបាលជួយដល់ពលរដ្ឋមិនមែនជា​កិច្ចការងារអចិន្រ្ដៃយ៍នោះទេ

2024/02/06 01:38:44 pm        336
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា កិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងគ្រាជួបគ្រោះអាសន្ន គឺមិនមែនជាការជួយជាអចិន្រ្ដៃយ៍នោះទេ ប៉ុន្ដែជាការជួយប្រជាពលរដ្ឋក្នុងគ្រាមានទុក្ខលំបាក ហើយធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាពល្អប្រសើរឡើងវិញ រករស់បានដោយខ្លួនឯង។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។សម្ដេចធិបតីថ្លែងថាសេដ្ឋកិច្ចរបស់កម្ពុជា គឺជាសេដ្ឋកិច្ចទីផ្សារសេរី ដូច្នេះរាជរដ្ឋាភិបាលចង់ធ្វើយ៉ាងណាឱ្យប្រជាជនមានជីវភាព រកត្រីបានដោយខ្លួនឯង គឺអាចរស់ដោយខ្លួនឯងបាន។ ប៉ុន្ដែត្រូវទទួលស្គាល់ផងថា រាល់ពេលទាំងអស់នៅក្នុងប្រទេសកម្ពុជាតែងតែមានពលរដ្ឋមិនអាចរកត្រីបានហើយ ដូចជាពលរដ្ឋមានពិការភាព ពលរដ្ឋមានសុខភាពមិនល្អពីកំណើត កុមារកំព្រាជាដើម ដែលទាំងនេះរដ្ឋត្រូវយកចិត្តទុកដាក់ជួយដល់ពួកគេ។ក្នុងឱកាសនោះសម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលនយោបាយអាទិភាពទាំង៦ ដែលរាជរដ្ឋាភិបាលបានដាក់ចេញត្រៀមថវិកាជិត ៤៥០ លានដុល្លារ សម្រាប់ជួយដល់ប្រជាពលរដ្ឋ។ ក្នុងនោះគោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី ហើយអាចឱ្យគាត់មានលទ្ធភាពរស់ក្នុងរយៈពេលវែង៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖ ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពគឺត្រូវឱ្យពលរដ្ឋ​អាចមានលទ្ធភាពរស់ដោយខ្លួនឯង

2024/02/06 01:28:32 pm        314
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាពនីមួយៗ គឺត្រូវបង្កើតវប្បធម៌ និងលក្ខណៈសម្បត្តិឱ្យប្រជាជនអាចមានលទ្ធភាពរស់ខ្លួនឯងបាន មិនអាចរដ្ឋចិញ្ចឹមរហូតនោះទេ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី បានមានប្រសាសនស៍បញ្ជាក់បែបនេះ ក្នុងឱកាសអញ្ជើញជាធិបតី ក្នុងពិធី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គម កិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច។ ក្នុងឱកាសនោះសម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានថ្លែងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គ្រប់អាណត្តិ គឺធ្វើយ៉ាងណាឱ្យប្រទេសកាន់តែរីកចម្រើន តាមរយៈធ្វើឱ្យប្រជាពលរដ្ឋរីកចម្រើន កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព។ សម្តេចបានថ្លែងថា ២០ឆ្នាំក្រោយមានសុខសន្តិភាព រាជរដ្ឋាភិបាល បានប្រឹងប្រែងប្រែក្លាយជីវភាពប្រជាពលរដ្ឋ ពីកម្រិតក្រីក្រ ទៅជាចំណូលមធ្យម និងពីមធ្យម ទៅចំណូលខ្ពស់។សម្តេចធិបតី នាយករដ្ឋមន្រ្ដីបានរម្លឹកថា ជាការសោកស្តាយវិបត្តិជំងឺកូវីដ១៩ និងវិបត្តិអតិផរណា ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ច និងជីវភាពប្រជាពលរដ្ឋធ្លាក់ចុះ តែរាជរដ្ឋាភិបាលមិនអង្គុយកើតទុក្ខ ឬយំនោះទេ ហើយបានប្រឹងប្រែងដោះស្រាយបញ្ហាទាំងអស់នោះជាបន្តបន្ទាប់។ ក្នុងនោះការជួយប្រជាពលរដ្ឋ គឺជាការជួយសេដ្ឋកិច្ចជាតិ។ សម្តេចបន្ថែមថា សេដ្ឋកិច្ចជាតិមិនអាចមានលំនឹងទេ បើសេដ្ឋកិច្ចប្រជាពលរដ្ឋគ្មានលំនឹង៕ អត្ថបទ៖ វ៉ន ដារ៉ា 

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាល នីតិកាលទី៧ ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់»

2024/02/06 12:24:25 pm        297
នាព្រឹកថ្ងៃទី៦ ខែ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ ២០២៣ និងលើកទិសដៅការងារ ឆ្នាំ ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ។ មានប្រសាសន៍ក្នុងពិធីដ៏អធិកអធមនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានធ្វើការគូសបញ្ជាក់ថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ប្តេជ្ញាបន្តអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យមានលក្ខណៈប្រមូលផ្តុំ, សង្គតិភាព, ប្រសិទ្ធភាព, សមធម៌ និងចីរភាព ដោយឈរលើស្មារតី «មិនបោះបង់ពលរដ្ឋណាម្នាក់» តាមរយៈការផ្តោតកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលលើគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ។ ជាក់ស្តែង នៅដើមនីតិកាលទី ៧ នៃរដ្ឋសភានេះ, រាជរដ្ឋាភិបាល បានកំណត់យក «ការធ្វើស្ថាប័នូបនីយកម្មកម្មវិធីជាតិជំនួយសង្គមសម្រាប់គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះនៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិសេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន» ជាកម្មវិធីគោលនយោបាយអាទិភាពទី ៣ ក្នុងចំណោមកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ ដើម្បីជំរុញការកសាងប្រព័ន្ធជំនួយសង្គម សំដៅកសាងសង្គមកម្ពុជាមួយដែលមានភាពធន់ និងបរិយាប័ន្ន តាមរយៈការអភិវឌ្ឍមូលធនមនុស្ស, និងការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋក្រីក្រ ក្រុមជនងាយរងគ្រោះ និង គ្រួសារងាយរងហានិភ័យ ។ លើសពីនេះ សម្តេចធិបតី ក៏បានផ្តល់អនុសាសន៍ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ឱ្យបន្តជំរុញការអនុវត្តកម្មវិធីជំនួយសង្គមក្នុងកញ្ចប់គ្រួសារ និងកម្មវិធីកិច្ចគាំពារសង្គមឆ្លើយតបនឹងគ្រោះអាសន្ន ស្របតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដែលមានវិសាលភាពគ្របដណ្តប់គ្រប់អ្នកទទួលផលទាំងអស់ ឱ្យទទួលបានលទ្ធផលតាមផែនការដែលបានគ្រោងទុក ។សម្តេចធិបតី បានបន្តទៀតថា កត្តាចម្បង គឺការមានទឹកចិត្តក្នុងការជួយដល់ប្រជាពលរដ្ឋដែលជាគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ តាមរយៈការបន្តអនុវត្តនូវគោលនយោបាយជំនួយសង្គម និងការរៀបចំប្រព័ន្ធអន្តរាគមន៍នានា ហើយជាចក្ខុវិស័យរយៈពេលវែង របស់រាជរដ្ឋាភិបាល គឺការបន្តពង្រឹងការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមនៅកម្ពុជាឱ្យកាន់តែរឹងមាំ សំដៅផ្តល់ការគាំពារជូនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូបពីអសន្តិសុខប្រាក់ចំណូល ក្នុងអំឡុងពេលប្រឈមនឹងហានិភ័យនានា ដែលអាចកើតមានឡើងនៅក្នុងវដ្ដជីវិតនីមួយៗ តាមរយៈការបន្តពង្រីកវិសាលភាពរបបសន្តិសុខសង្គម និងកម្មវិធីជាតិជំនួយសង្គមដែលមានស្រាប់ ទៅកាន់ក្រុមពលរដ្ឋដែលមិនទាន់ទទួលបានការគាំពារ ព្រមទាំង ពិនិត្យលទ្ធភាពដាក់ចេញនូវ របប ឬកម្មវិធីថ្មីៗ ទៅតាមភាពជាក់ស្តែងនៃការវិវឌ្ឍនៃសង្គម-សេដ្ឋកិច្ច ។ ជាចុងក្រោយ សម្តេចមហាបវរធិបតី បានកោតសរសើរដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា, ក្រសួង-ស្ថាប័នពាក់ព័ន្ធ, ក្រុមប្រឹក្សាជាតិគាំពារសង្គម, រដ្ឋបាលថ្នាក់ក្រោមជាតិ, ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធនានា ចំពោះកិច្ចសហប្រតិបត្តិការល្អ និងការបំពេញការងារប្រកបដោយស្មារតីទទួលខុសត្រូវ និងគោរពតាមអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ» និងបានកំពុងចូលរួមកែលម្អវិស័យសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សំដៅជំរុញភាពធន់នៃសេដ្ឋកិច្ចគ្រួសារ, លើកកម្ពស់ជីវភាពប្រជាជន និងកាត់បន្ថយភាពក្រីក្រ តាមរយៈការគាំពារគ្រួសារក្រីក្រ, ក្រុមជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ នៅកម្ពុជា ៕

សម្តេចធិបតីអះអាងថា រាជរដ្ឋាភិបាលមិនទុកឲ្យពលរដ្ឋណាម្នាក់ស្លាប់ ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរដ្ឋនោះឡើយ

2024/02/06 10:09:08 am        356
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលមិនឲ្យបងប្អូន ប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយសារតែខ្វះការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល និងរដ្ឋនោះ ឡើយ ខណៈទិសដៅរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះនឹងបន្ត​ផ្តល់​ជំនួយ​សង្គមដល់​ប្រជាពលរដ្ឋ​ក្រីក្រ និងងាយរងគ្រោះបន្ថែមទៀត។ក្នុងឱកាសអញ្ជើញជាអធិបតីនៃពិធីបិទសន្និបាតបូកសរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីត​យុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានបញ្ជាក់ថា ដើម្បីចក្ខុវិស័យ និងក្តីស្រមៃ​របស់​ប្រជាពលរដ្ឋ​គ្រប់​រូប​នោះ រាជរដ្ឋាភិបាលអាណត្តិទី៧នេះ ក្រោមការដឹកនាំ​របស់​គ​ណបក្ស​ប្រជាជន​កម្ពុជា​ប្តេជ្ញា​បន្ត​អភិវឌ្ឍន៍​ប្រព័ន្ធគាំពារសង្គម ឲ្យមានលក្ខណៈប្រមូលផ្តុំ សុគតភាព ប្រសិទ្ធភាព សមធម៌ និង​ចេរភាព ដោយឈរលើស្មារតីមិនបោះបង់ប្រ ជាពរដ្ឋណាម្នាក់នោះឡើយ។ជាមួយគ្នានោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​បាន​ថ្លែង​អះ​អាង​ផង​ដែរ​ថា រាជរដ្ឋាភិបាលកម្ពុជាបានដោះស្រាយបញ្ហាចំទិសដៅ និងការអន្តរាគមន៍ជាច្រើន ដើម្បី​ដោះ​ស្រាយ​​ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុង​អំឡុង​ពេល​ជួប​វិបត្តិសកល​ផ្ទួន​ៗ​នា​ពេល​កន្លង​មក ជាក់ស្តែងដូចជាបញ្ហាកូវីដ១៩ជាដើម ដោយរា​ជ​រដ្ឋាភិបាល​បាន​ចំណាយ​ថវិកា​រាប់​រយ​រាប់​ពាន់​លាន​ដុល្លារដើម្បីជួយដល់ ពលរដ្ឋរបស់ខ្លួន តាមរយៈបណ្ណសមធម៌ និងតាមរូបភាព​ផ្សេង​ៗ​មួយ​ចំនួន​ទៀត​៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ បញ្ហាគ្រឿងញៀន ការជួញដូរមនុស្ស និងការរំលោភបំពានកុមារទាមទារឲ្យ​រាជរដ្ឋាភិបាលដោះស្រាយ​ជាចាំបាច់បំផុត

2024/02/06 09:04:35 am        511
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា បញ្ហា​សេព​គ្រឿង​ញៀន​ក្នុង​សង្គម បញ្ហាការជួញដូរមនុស្ស អំពើហិង្សាលើគ្រួសារ បញ្ហាការរំលោភបំពានលើកុមារ និងប​ញ្ហាមួយចំនួនទៀត ទាមទារឲ្យរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ និងធ្វើការ​ដោះស្រាយ​ខ្ពស់​បំផុត។សម្តេចធិបតីបានថ្លែងថា កម្ពុជាក៏ដូចជាប្រទេសនានានៅ​លើ​ពិភព​លោក​កំពុងរងឥទ្ធិពល នៃ​ជម្លោះ​ភូមិសាស្រ្ត​នយោបាយ, ការប្រជែកឥទ្ធិលរបស់ប្រទេសមហាអំណាច, សង្រ្គាម, ការប្រែ​ប្រួល​អាកាសធាតុ និងបញ្ហាផ្សេងៗជាច្រើនទៀត ខណៈបច្ច័យ​ទាំង​នេះ​ព្រម​ទាំង​ស្ថាន​ភាព​រង​គ្រោះ និងងាយរងគ្រោះដូចជាករណីសេពគ្រឿងញៀន ការជួញដូរមនុស្ស បញ្ហាហិង្សាលើគ្រួសារ និ​ង​ការរំលោភបំពានលើកុមារ សុទ្ធតែជាបញ្ហាកង្វល់ ដែល​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល​ត្រូវ​យក​ចិត្តទុកដាក់ និងដោះស្រាយខ្ពស់បំផុត។ការលើកឡើងរបស់សម្តេចធិបតីនេះ គឺបាន​ធ្វើ​ឡើង​ក្នុង​ឱកាស​អញ្ជើញ​ជា​អធិបតី​នៃ​ពិធី​បិទ​សន្និបាត​បូក​សរុបការងារប្រចាំឆ្នាំ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នា​ព្រឹក​ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ៕ អត្ថបទ៖ បាន ចក់

សម្តេចធិបតី៖ គ្រូឯកទេសអប់រំកាយទាំង១០០រូប ទើបប្រឡងជាប់ នឹងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការកែទម្រង់វិស័យអប់រំ

2024/02/06 07:52:56 am        373
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា គ្រូឯកទេសអប់រំកាយ និងកីឡាទាំង១០០រូប ដែលទើបតែប្រឡងជាប់នាពេលប៉ុន្មានថ្ងៃកន្លងទៅ នឹងក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាងនូវមូលធនមនុស្ស ខណៈគ្រូទាំង១០០នាក់ គឺបានឆ្លងកាត់នៃការប្រឡងប្រកបដោយគុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ និងបរិយាបន្ននោះ។តាមរយៈបណ្តាញសង្គមហ្វេសបុក នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា ក្រោយពីការប្រឡងប្រជែងប្រកបដោយ គុណាធិបតេយ្យ តម្លាភាព យុត្តិធម៌ បរិយាបន្ន និងប្រសិទ្ធភាព ដែលជាគោលការណ៍ចម្បងរបស់រដ្ឋាភិបាលក្នុងការអនុវត្តប្រព័ន្ធជ្រើសរើសមន្ត្រីចូលបម្រើការងារ, ក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ យុវជន និងកីឡា ជ្រើសរើសបាននូវគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ចំនួន ១០០នាក់ ជាស្ថាពរ ចេញពីបេក្ខជនប្រឡងប្រជែង ចំនួន ១ ៨៩២នាក់ (ស្រី្ត ៥៧៩នាក់) ។សម្តេចធិបតី លើកឡើងទៀតថា បេក្ខជនដែលជាប់ជាស្ថាពរទាំង ១០០ នាក់ ក្នុងគោលដៅ​ខេត្តចំនួន ២១ មានដូចជា កម្រិតបណ្តុះបណ្តាល ១២+២ ចំនួន ៧៥នាក់ (ស្រ្តី ០៧ នាក់) បែងបចែកតាមបណ្តាខេត្តចំនួន២០ ក្នុងនោះ មានវិទ្យាល័យចំនួន២១ និងអនុវិទ្យាល័យចំនួន៥៤។កម្រិតបណ្តុះបណ្តាល ១២+៤ ចំនួន ២៥នាក់ ( ស្ត្រី ០១ នាក់) បែងចែកតាមបណ្តាខេត្តចំនួន ១៣ ក្នុងនោះមាន វិទ្យាល័យ ចំនួន១៥ និងអនុវិទ្យាល័យ ចំនួន ១០។សម្តេចធិបតី បានបញ្ជាក់ថា«គ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡាទាំង ១០០រូបត្រូវបំពេញ​តាមសេចក្តីណែនាំរបស់ក្រសួងមុខងារសាធារណៈ ដើម្បីអាចក្លាយជាកាតាលីករដ៏មានសក្តានុពល និងចូលរួមជាមួយរាជរដ្ឋាភិបាល ​នីតិកាលទី៧ ក្នុងការពង្រឹងវិស័យអប់រំ ក៏ដូចជាកសាង​នូវមូលធនមនុស្ស ក្លាយជាប្រជាជនសកល​ ពោរពេញដោយសក្តានុពល និងសមត្ថភាព ស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដែលបានដាក់ឱ្យអនុវត្តនាថ្ងៃទី២៤ សីហា ២០២៣ និងផ្នែកមួយដ៏សំខាន់ ដើម្បីសម្រេច​បាននូវចក្ខុវិស័យក្លាយជាប្រទេស​ដែលមាន​ចំណូលមធ្យមកម្រិតខ្ពស់ ក្នុងឆ្នាំ២០៣០ និងក្លាយជាប្រទេសអ្នកមាន ក្នុងឆ្នា២០៥០ជាដើម»៕អត្ថបទ៖ បាន ចក់

ឯកឧត្តម គឹម រិទ្ធី អញ្ជើញជាអធិបតី ក្នុងពិធីបញ្ជុះបឋមសិលាសាងសង់អគារផ្ដល់ឈាមនៅមន្ទីរពេទ្យបង្អែក ១៦មករា

2024/02/05 05:26:27 pm        95
នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្ត អញ្ជើញជាអធិប តីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគារផ្តល់ឈាម ស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែក១៦ មករាខេត្តព្រះវិហារ ដែលពិធីនេះ មានការចូលរួមពីលោកអភិបាលរងខេត្ត លោកអភិបាលក្រុង ប្រធាន អនុប្រធាន មន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងលោកគ្រូ អ្នកគ្រូពេទ្យជាច្រើនរូប ។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត បានលើកឡើងថា ពិធីបញ្ចុះបឋមសិលានេះ គឺជា​សមិទ្ធផលគួរជាទីមោទនរបស់ប្រជាជនខេត្តព្រះវិហារ ទាំងមូល ដែលក្នុងមន្ទីរពេទ្យរបស់យើង​បាន​កសាងអគារផ្តល់ឈាមមួយក្នុងចំណោមសមិទ្ធផលថ្មីជាច្រើន ​ហើយអាគារផ្តល់ឈាមនេះ សម្រាប់​រក្សាទុកឈាមឲ្យបានល្អ ដើម្បីជួយសង្គ្រោះ អាយុជីវិតរបស់ប្រជាពលរដ្ឋ ដែលត្រូវការឈាម​សម្រាប់សង្គ្រោះបន្ទាន់ ។ លើសពីនេះទៅទៀតអគារផ្តល់ាឈាមនេះមានសារៈសំខាន់ខ្លាំងណាស់​ ក្នុងការផ្តល់ឈាម និង​រក្សាឈាមដែលយើង ទទួលបានពីគ្រប់មជ្ឈដ្ឋាន ដែលបានផ្តល់ឈាមជូនដល់មន្ទីរពេទ្យខេត្តរបស់​យើងពីសំណាក់ប្រជាពលរដ្ឋប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពខ្ពស់ក្នុងការ​យកទៅផ្គត់ផ្គង់​ដល់បងប្អូន ​ដែលគាត់មានតម្រូវការឈាម ។គួបញ្ជាក់ថា អគារផ្តល់ឈាមថ្មីនេះមាន ទំហំ១៦ម៉ែត្រX៨ម៉ែត្រ ប្រក់ក្បឿងកម្ពស់មួយ ជាន់​តាមការគ្រោងទុក និងត្រូវបានបញ្ចប់ឲ្យបានរួចរាល់ដើមខែឧសភា​ ឆ្នាំ២០២៤ខាងមុខ ក្រោមការ​ឧបត្ថម្ភថវិកាផ្ទាល់​របស់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត គឺសាងសង់​ដើម្បីធានានូវ ដំណើរការ​ផ្តល់ឈាម ដោយក្នុងនោះរួមមាន កន្លែងស្តុកឈាម ​បន្ទប់រងចាំ ​កន្លែងផលិត ផ្តល់ឈាម ក៏ដូចជា​បន្ទាប់សម្រាប់ទទួលអំណោយឈាម ។ ឈាមនិងសមាសសភាពឈាមមាន សារៈសំខាន់ណាស់ សម្រាប់​ជួយជិវិតមនុស្សឲ្យរួចផុតពីស្ថានភាពធ្ងន់ធ្ងរនៃជំងឺដូចជា៖ ​ការវះ កាត់ធំៗ ការសម្រាលកូន​មិនប្រក្រតី គ្រោះថ្នាក់ធ្ងន់ធ្ងរ ជំងឺមហារី ជំងឺខ្សោយតម្រងនោម ៕

បណ្ដាបេក្ខជនប្រធានាធិបតីឥណ្ឌូនេស៊ី ហាក់មានភាពផ្សះផ្សានៅក្នុងការជជែកដេញដោលមុនការបោះឆ្នោត

2024/02/05 02:44:35 pm        79
បេក្ខភាពប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី ហាក់មានការផ្សះផ្សាគ្នាខុសប្លែកពីធម្មតានៅក្នុងការជជែកដេញដោលតាមទូរទស្សន៍ចុងក្រោយបង្អស់ ខណៈដែលការប្រកួតប្រជែងដ៏ក្តៅគគុកដើម្បីដឹកនាំប្រទេសប្រជាធិបតេយ្យដ៏ធំបំផុតទីបីរបស់ពិភពលោកមួយនេះឈានចូលដល់ដំណាក់កាលចុងក្រោយរបស់ខ្លួន។នៅមុនការបោះឆ្នោតថ្ងៃទី១៤ ខែកុម្ភៈ រដ្ឋមន្ត្រីការពារជាតិ និងបេក្ខជនប្រធានាធិបតីនាំមុខ លោក ប្រាបូវ៉ូ ស៊ូបៀនតូ (Prabowo Subianto) អតីតអភិបាលក្រុងហ្សាកាតា លោក អានីស៍ បាស្វេដាន (Anies Baswedan) និងអតីតអភិបាលខេត្តជ្វា លោក ហ្កានចា ប្រាណូវ៉ូ (Ganjar Pranowo) បង្ហាញភាពស្និទ្ធស្នាល មិនដូចការជជែកដេញដោលគ្នាពីមុន ដែលការវាយប្រហារពាក្យសម្ដីយ៉ាងខ្លាំងក្លាចង្អុលទៅលើបេក្ខជននាំមុខ។លោករដ្ឋមន្ត្រី ប្រាបូវ៉ូ កំពុងប្រកួតក្នុងការបោះឆ្នោតជាមួយកូនប្រុសរបស់ប្រធានាធិបតីដែលជិតផុតអាណត្តិ លោក ចូកូ វីដូដូ (Joko Widodo) ដែលជាការពិតមួយបានធ្វើឱ្យប្រជាជនឥណ្ឌូនេស៊ីព្រួយបារម្ភអំពីការជ្រៀតជ្រែកផ្នែកនយោបាយ និងការងើបឡើងវិញនៃនយោបាយរាជវង្សនៅក្នុងលទ្ធិប្រជាធិបតេយ្យវ័យក្មេងមួយនេះ។លោកអតីតអភិបាលខេត្តជ្វា ហ្កានចា បានជំរុញអ្នកបោះឆ្នោតឱ្យប្រយុទ្ធប្រឆាំងនឹងនយោបាយរាជវង្ស ដោយនិយាយថាផលប្រយោជន៍របស់គ្រួសារត្រូវបានផ្តល់អាទិភាពលើសពីបញ្ហាប្រទេសជាតិ។ ទន្ទឹមនឹងនេះ លោកអតីតអភិបាលក្រុងហ្សាកាតា អានីស៍ បានរិះគន់អ្វីដែលលោកពណ៌នាថាជានយោបាយនៃកម្មវិធីជំនួយសង្គមរបស់រដ្ឋាភិបាលរបស់លោក ប្រាបូវ៉ូ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធថាមិនមានបេក្ខជនណាម្នាក់ដែលទទួលបានអត្ថប្រយោជន៍ពីកម្មវិធីនេះ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធាន JICA ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍
04/24/2026 09:04 AM
ប្រមុខការទូតកម្ពុជាជួបពិភាក្សាការងារជាមួយប្រមុខការទូតប្រទេសលីទុយអានី លើការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ
04/24/2026 09:04 AM
សហភាពអឺរ៉ុប អនុម័តជាផ្លូវការប្រាក់កម្ចីដល់អ៊ុយក្រែនចំនួន៩០ពាន់លានអឺរ៉ូ និងដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
04/24/2026 09:04 AM
ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី សាទរ​ចំពោះ​ផ្លែផ្កា​នៃ​កិច្ច​ប្រជុំ«២+២» កម្ពុជា-ចិន ហើយ​បាន​សម្រេច​ឈាន​ទៅ​ដល់កម្រិតកិច្ចប្រជុំ«៣+៣» នាពេលខាងមុខទៀត
04/24/2026 08:04 AM
លោក Trump ត្រូវបានរាយការណ៍ថានឹងអញ្ជើញលោក Putin ចូលរួមកិច្ចប្រជុំកំពូល G20 នៅទីក្រុង Miami
04/24/2026 08:04 AM
លោកTrump៖ លីបង់និងអ៊ីស្រាអែល ព្រមព្រៀងបន្ថែមពេលបទឈប់បាញ់អ៊ីស្រាអែល-ហេសបូឡា រយៈពេល៣សប្តាហ៍
04/24/2026 08:04 AM
លោក Trump និយាយថា សហរដ្ឋអាមេរិក មិនប្រញាប់ប្រញាល់បញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ទេ
04/24/2026 08:04 AM
ប្រមុខការទូតកម្ពុជាប្រកាសត្រៀមធ្វើការយ៉ាងជិតស្និទ្ធជាមួយទូតថ្មីប្រទេសនូវែលសេឡង់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើង
04/24/2026 08:04 AM
ថ្លៃលក់រាយប្រេងឥន្ធនៈតាមស្ថានីយចាប់ថ្ងៃទី២៤ មេសានេះ សាំងឡើងបន្ដិច ខណៈ​ម៉ាស៊ូត​បន្ត​ធ្លាក់​ចុះ
04/24/2026 07:04 AM
ការវាយប្រហារយានដ្រូនរុស្ស៊ីសម្លាប់មនុស្ស ៣នាក់ នៅទីក្រុង Dnipro របស់អ៊ុយក្រែន
04/23/2026 09:04 PM