សម្ដេចតេជោ ផ្តាំទៅសារព័ត៌មានថៃថា «បើ​ឆ្កួត​សូម​ឆ្កួត​តែ​ពួក​ឯង​ចុះ» ខណៈ​សម្ដេច​ជា​មនុស្ស​ទី​ពីរ​​បន្ទាប់ពីព្រះមហាក្សត្រចាំបាច់អីទៅធ្វើជាអគ្គបញ្ជាការកងទ័ព
ឯកឧត្តម ប៉ែន បូណា៖ ដើម្បីបណ្តុះបានមនុស្សពូកែ ទាល់តែគ្រូខ្លាំង
សម្ដេចធិបតី៖ កងកម្លាំងនគរបាលជាតិដើរតួនាទី និងបំពេញភារកិច្ចសំខាន់ធានាសន្តិសុខ សុវត្ថិភាព
សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រគល់សញ្ញាបត្រដល់ជ័យលាភីបញ្ចប់ការសិក្សានៅបណ្ឌិត្យសភានគរបាលជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋ​ប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ

2024/12/02 12:47:29 pm        104
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញទៅដល់រដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្តិភាព ដើម្បីបំពេញទស្សនកិច្ចមិត្តភាពផ្លូវការ រយៈពេល៣ថ្ងៃ ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ ០០១ បានធ្វើការចុះចតនៅអាកាសយានដ្ឋានអន្តរជាតិកាពីតល់ កាលពីវេលាម៉ោង១៣និង១០នាទី ម៉ោងនៅរដ្ឋធានីប៉េកាំង ត្រូវនឹងម៉ោង១២និង១០នាទី ម៉ោងនៅរាជធានីភ្នំពេញ។វត្តមាននៃការអញ្ជើញដល់របស់សម្តេចតេជោប្រធានព្រឹទ្ធសភា និងគណៈប្រតិភូជាន់ខ្ពស់ របស់ព្រះរាជាណាចក្រកម្ពុជា ត្រូវបានការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីឯកឧត្តម លីវ ជិនថាវ រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងអន្តរជាតិ នៃបក្សកុម្មុយនីស្តចិន ព្រមទាំងឯកឧត្តម លោកជំទាវជាឥស្សរជនថ្នាក់ដឹកនាំជាន់ខ្ពស់បក្ស រដ្ឋ ថ្នាក់ដឹកនាំរដ្ឋធានីប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋប្រជាមានិតចិន ជាច្រើនរូប។សូមជម្រាបថា នៅក្នុងឱកាសទស្សនកិច្ចនេះសម្តេចតេជោ ហ៊ុន សែន នឹងមានជំនួបទ្វេភាគីជាមួយ លោក ស៊ី ជីនពីង អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងមានជំនួបពិភាក្សាការងារដាច់ដោយឡែក ជាមួយលោក វ៉ាង ហ៊ូនឹង ប្រធានគណៈកម្មាធិការជាតិ នៃសភាប្រឹក្សានយោបាយនៃប្រជាជនចិន និង លោក ចាវ ឡីជី ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍នៃសភាតំណាងប្រជាជនចិន។ស្របពេលដែល កម្ពុជា-ចិន បិទបញ្ចប់ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ជាលើកទី១ ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋប្រជាមានិតចិននឹងផ្តល់សម្ទុះថ្មីក្នុងការពង្រឹងមិត្តភាពដែកថែប លើកកម្ពស់កិច្ចសហប្រតិបត្តិការនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ សំដៅធ្វើឱ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងជំរុញការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មីប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់៕ 

សហជីព និងប្រជាពលរដ្ឋ​ថ្កោលទោសជនក្បត់ជាតិ៣ជំនាន់​បង្កើត​ចលនាផ្ការីក​ធ្វើ​បដិវត្តន៍​ពណ៌​លើ​កម្ពុជា

2024/12/02 09:27:53 am        262
សហជីពតំណាងកម្មករទូទាំងប្រទេស និងប្រជាពលរដ្ឋទូទៅបានកើតទុក្ខមិនសុខចិត្ត និង​ថ្កោល​ទោស​យ៉ាង​ដាច់អហង្ការ ចំពោះជនក្បត់ជាតិ៣ជំនាន់ សម រង្ស៊ី ដែលដឹកនាំចលនាផ្ការីក ធ្វើ​បដិវត្តន៍​ពណ៌​មកលើប្រទេសកម្ពុជា ចង់បំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍ ស្រប​ពេល​ប្រជា​ពលរដ្ឋកំពុងសប្បាយរីករាយ ក្រោមម្លប់សន្តិភាព។លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានថ្លែង​ថ្កោល​ទោស​យ៉ាង​ដាច់​អង្ហការ​ចំពោះ​ចលនាបដិវត្តន៍ពណ៌របស់ក្រុមប្រឆាំងជ្រុលនិយម ដែលមានចេតនាបំផ្លាញសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍនៅកម្ពុជា។ ក្រុមទណ្ឌិតសម រង្ស៊ី មានចេត​នា​រុញ​ឱ្យ​ប្រទេស​ជាតិ ធ្លាក់ក្នុងភ្នក់ភ្លើងសង្គ្រាម ការបង្ហូឈាម និងការបំផ្លាញសេដ្ឋកិច្ចប្រជាពលរដ្ឋ ក៏ដូចជា​កម្មករ​និយោជិត។ លោកថ្លែងថា៖«ក្នុងនាមសហជីព ក៏ដូចជាកម្មករនិយោជិតទូទាំងប្រទេស សូម​ធ្វើ​ការ​ថ្កោល​ទោស​យ៉ាង​ដាច់អង្ការចំពោះចលនាបដិវត្តន៍ពណ៌ ដឹកនាំដោយក្រុមជនក្បត់ជាតិ៣ជំនាន់សមរង្ស៊ី ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត»។ ជាមួយការថ្លែងថ្កោលទោសចំពោះទណ្ឌិតសម រង្ស៊ីនេះដែរ លោក អ៊ុន ដារា ប្រធាន​សហភាព​កម្ពុជា​ពន្លឺ​កម្មករ លើកឡើងថា យុទ្ធសាស្ត្រផ្ការីករបស់មេដឹកនាំក្រុមជ្រុលនិយមបង្ហាញថា ទណ្ឌិត សម រង្ស៊ី ពិតជាមេដឹកនាំអនុវត្តបដិវត្តន៍ពណ៌ប្រាកដមែន។បំណងរបស់សម រង្ស៊ី មាន​តែ​មួយ​គត់ គឺផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា បំផ្លាញប្រទេសជាតិ មិនចង់ឱ្យប្រជាពលរដ្ឋបានសុខ។លោកបញ្ជាក់ថា៖«អ្វីដែល សម រង្ស៊ី ធ្វើនេះ គឺចេតនាតែ១គត់ គឺធ្វើយ៉ាងណា មិនឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា​រស់​នៅបានសុខ ឃើញប្រជាពលរដ្ឋបានសុខ គាត់មិនសប្បាយចិត្តទេ គាត់ចង់ធ្វើយ៉ាង​ណា​ឱ្យ​តែ​ប្រទេសចលាចល ធ្វើយ៉ាងណាឱ្យតែប្រទេសមានបញ្ហា ហើយដាក់បន្ទុក​លើ​មេដឹ​ក​នាំ​ប្រទេស​»។ លោកបន្តថា«ខ្ញុំសូមថ្កោលទោសនូវអំពើទុច្ចរិត របស់លោក​សមរង្ស៊ី និង​ក្រម​បក្ខ​ពួក​ដែល​តែង​តែរិះ​រក គំនិតអាក្រក់ដើម្បីផ្តួលរំលំ រដ្ឋាភិបាលក៏ដូចជាធ្វើទុក្ខបុកម្នេញ ឱ្យប្រជាពលរដ្ឋ​រស់​នៅ​មិន​បាន​សុខ​»។រីឯ លោក ហង្ស រ៉ាវី ប្រធានសហភាពសហជីពរក្សាសិទ្ធិកម្មករកម្ពុជា ថ្លែងថា ការបង្ហោះរូបផ្ការីក យុទ្ធសាស្ត្រផ្ការីក របស់ទណ្ឌិត សម រង្ស៊ី គឺជាបដិវត្តន៍ពណ៌ទាំងស្រុង សូម​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​ក្នុង និងក្រៅប្រទេស កុំចូលរួមជាមួយសម រង្ស៊ី ព្រោះនេះជាក្រុមទណ្ឌិតក្បត់ជាតិ៣ជំនាន់ ដែល​ធ្វើ​សកម្មភាពគ្រប់យ៉ាងដើម្បីតែបំផ្លាញសេចក្តីសុខប្រជាជន និងប្រទេសជាតិ។លោកថ្លែងថា៖«ខ្ញុំសូមថ្កោលទោសទណ្ឌិត សម រង្ស៊ី យ៉ាងដាច់អង្ការ ចំពោះទង្វើដ៏ថោកទាប ចង់​បំផ្លាញប្រទេសកម្ពុជាទាំងមូល ដែលកន្លងមកគាត់ធ្វើសកម្មភាពបន្តពីឪពុករបស់គាត់ គឺជា​ឈាម​ដ៏​អាក្រក់ ចាំតែបំផ្លាញប្រទេសកម្ពុជា មិនចង់ឱ្យប្រទេសរីកចម្រើន»។ លោក ទុយ កុសល ប្រជាពលរដ្ឋនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានចំអកថា សកម្មភាព​បដិវត្តន៍​ពណ៌​របស់ទណ្ឌិត សម រង្ស៊ីនេះ សាបដូចទឹកមាត់ គ្មានឥទ្ធិពល គ្មានប្រជាប្រិយ គ្មាន​ពល​រដ្ឋ​ណាអើពើជាមួយឡើយ។ប្រជាពលរដ្ឋសម័យនេះ មានការយល់ដឹង ចេះដឹងច្រើន ដែលក្រុមសម រង្ស៊ី បោក​លែង​បាន​ទៀត​ហើយ​។ លោកនិយាយថា៖«ក្នុងនាខ្ញុំជាប្រជាពលរដ្ឋ១រូប មិនចូលរួមជាដាច់ខាត ក្នុងការធ្វើបដិវត្តន៍ពណ៌ របស់សម រង្ស៊ី នេះ។ ខ្ញុំសូមធ្វើការថ្កោលទោស ចំពោះលោកសម រង្ស៊ី តែងតែរកវិធីសាស្ត្រ លាបពណ៌ញុះញង់ បំបែកបំបាក់សាមគ្គីជាតិប្រទេសជាតិ ឱ្យធ្លាក់ក្នុងភ្លើងសង្គ្រាមម្តងទៀត»។ ចំណែក លោក ឡេវ សំអាន ប្រជាពលរដ្ឋម្នាក់ទៀតនៅតំបន់ផ្លូវវេងស្រេង រាជធានីភ្នំពេញ បានហៅទណ្ឌិត សម រង្ស៊ីថា ជាជនបំបង់បាយ ជាមេរោគបំផ្លាញសង្គមជាតិ ដ៏ចង្រៃផុតលេខ កើត​មក​ជា​ខ្មែរ តែលក់ក្បាលបម្រើបរទេស ចង់ឱ្យតែប្រទេសវិនាស ដើម្បីសម្រេច​មហិច្ឆិតា​ផល​ប្រយោជន៍​ខ្លួនឯង និងបក្ខពួក។ លោកបញ្ជាក់ថា៖«ក្នុងនាមពលរដ្ឋ១រូបខ្ញុំមិនចូលរួមដាច់ខាត ជាមួយបដិវត្តន៍ពណ៌លោកសម រង្ស៊ី ហើយខ្ញុំសូមធ្វើការថ្កោលទោស ជនជ្រុលនិយម ក្បត់ជាតិ៣​ជំនាន់​យ៉ាង​ដាច់​អង្ការ​ដែល​តែង​ប្រើ​វិធី​សាស្ត្រ ញុះញង់លាបពណ៌ ចង់បំបែកបំបាក់ សាមគ្គីភាព ប្រទេសជាតិ»។ ជាមួយនឹងការថ្កោលទោសយ៉ាងដាច់អហង្ការចំពោះជនក្បត់ជាតិ៣ជំនាន់ សហជីព និងប្រជាពលរដ្ឋខាងលើ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេស ឈប់ចូលរួមជាមួយក្រុមក្បត់ជាតិទាំងនោះ ហើយចូលរួមធ្វើសកម្មភាពល្អៗ ដើម្បីប្រទេសជាតិមាតុភូមិវិញ ប្រសើរជាង៕

សម្ដេច​ធិបតី៖ ភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះ ជាសមិទ្ធផល នៃការប្រើប្រាស់​គោល​នយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន

2024/11/29 03:25:53 pm        302
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធី “សម្ពោធសមិទ្ធផលនានា​នៅ​តំបន់អភិវឌ្ឍន៍​បឹង​ជង្រុក​តេជោ​ឈ្នះ ឈ្នះ” នៅព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងស្រុកម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ សម្តេចបវរធិបតី បានលើកឡើងថា ការអភិវឌ្ឍនៅតបន់បឹងជង្រុកនេះ បន្ទាប់​ពី​អវត្ថមាន​សង្គ្រាម ​ហើយយើងនឹងបន្តអភិវឌ្ឍតំបន់នេះបន្ថែមទៀត។ តំបន់អភិវឌ្ឍ​ន៍​បឹង​ជង្រុក គឺជាសមិទ្ធផលដែលកើតចេញពីការអនុវត្តនូវនយោបាយ ឈ្នះ ឈ្នះ ២ដង ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​ជា​ប្រធាន​គណបក្សប្រជាជនកម្ពុជា ទី១).ការបញ្ចប់សង្គ្រាមរ៊ាំរ៉ៃនៅកម្ពុជា និង២)​ការ​បញ្ចប់​ជម្លោះ​ដីធ្លី​ជាង២០ឆ្នាំរវាងប្រជាជន និងប្រជាជន។ នយោបាយឈ្នះ ឈ្នះ គឺជាមូលដ្ឋាន​គ្រឹះ​យ៉ាង​សំខាន់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញឯកភាពទឹកដី បូរណភាពទឹកដី និង​ជា​ឱកាស​ដ៏​វិសេសវិសាល សម្រាប់ការអភិវឌ្ឍលើគ្រប់វិស័យនៅកម្ពុជា។ សន្តិភាព​ទទួលបានក្រោយការបញ្ចប់សង្គ្រាម គឺជាការលំបាកមួយ ប៉ុន្តែការថែរក្សាសន្តិភាព និង​ស្ថិរភាព​សង្គមជាតិ គឺជាការលំបាកមួយកម្រិតទៀត។ សង្គ្រាមអាចកើតឡើងបានយ៉ាងឆាប់រហ័ស និង​ផុយស្រួយណាស់ តាមរយៈការញុះញង់ បញ្ឆេះកំហឹងប្រជាជន ឱ្យស្អប់​រាជ​រដ្ឋាភិបា​ល​ដែល​ឈាន​ទៅ​បង្កើត​ការតវ៉ាផ្សេងៗ។ ក្នុងន័យនេះ សម្តេចបវរធិបតី សូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមកុំជឿក្រុមអគតិ និង​ជន​បោក​ប្រាស់​ ដើម្បីចូលទន្ទ្រាន ឬ រំលោភដីធ្លីខុសច្បាប់ ហើយបាន​បញ្ជាក់​ថា​រាជ​រដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​គោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចជូនដល់ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ ហើយ​ប្រជាពលរដ្ឋដែលខ្វះដីពិតប្រាកដ អាចស្នើសុំ មករាជរាជរដ្ឋាភិបាល។ សម្តេច​បវរ​ធិបតី​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​កុំ​ប្រើប្រាស់​មធ្យោបាយ​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជ​រដ្ឋាភិបាល​តាម​ការ​អូសទាញ ឬឧបាយកលរបស់ក្រុមប្រឆាំង ឬញ៉ុះញង់ផ្សេងៗ ឈានទៅ​ធ្វើ​សកម្មភាព​ខុស​ច្បាប់​ហើយ​សូមបងប្អូនប្រជាពលរដ្ឋរក្សាឱ្យបាននូវសាមគ្គីជាតិ ឯកភាពជាតិ និងរួមគ្នា​ជា​មួយ​រាជ​រដ្ឋាភិបាល​ក្នុង​ការការពារទឹកដី និងមិនចូលរួមជា​មួយ​ក្រុម​ជ្រុល​និយម​គ្រប់​រូប​ភាព​ក្នុង​ការ​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល។មុននឹងបញ្ចប់ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏បានដោះស្រាយ​ជាពិសេស​សម្រាប់​ករណី​ផ្សារ​បឹងឈូក នៅខេត្តបាត់ដំបងដែលជួបបញ្ហាកន្លងមក និងរងគ្រោះដោយអគ្គិភ័យ ដោយ​សម្រេច​កាត់​ចេញ​ពីការវិនិយោគនៃវិស័យឯកជន ដោយ​យក​មក​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​រាជ​រដ្ឋាភិបាល​វិញ ជាមួយនឹងការកសាងឡើងវិញ។ ជាមួយគ្នានេះ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បាន​សម្រេចផ្តល់សិទ្ធិក្នុងការគ្រប់គ្រង និងអាស្រ័យផលជូនអាជីវករផ្សារ លើតូបអាជីវកម្ម​ពេញ​មួយ​ជីវិត​។ ចំពោះភូមិអភិវឌ្ឍបឹងជង្រុកតេជោឈ្នះ ឈ្នះវិញ សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី ក៏​បាន​សម្រេចអភិវឌ្ឍបន្ថែមតាមសំណើ ដោយសម្រេចកសាងបន្ថែមនូវអាគារសិក្សាចំនួន ១ខ្នង, កសាង​ផ្លូវតភ្ជាប់ប្រវែងជាង ៩គម ទៅជាបេតុង/កៅស៊ូ ព្រមទាំង​សម្រេច​ផ្តល់​ក្រប​ខ័ណ្ឌ​ដល់​លោក​គ្រូ និង​អ្នកគ្រូ ចំនួន ១១នាក់ផងដែរ៕ 

លោកថុង ម៉េងដាវិត៖ការបង្ហោះសារផ្ការីករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ គឺជា​ការ​បញ្ឆេះ​បដិវត្តន៍ពណ៌​លើកម្ពុជា

2024/11/28 04:43:50 pm        208
អ្នកវិភាគភូមិសាស្ត្រនយោបាយនៅកម្ពុជា លោក ថុង ម៉េងដាវិត បានឱ្យដឹងថា ការ​សរសេរ​បង្ហោះ​សារ​ផ្ការីកលើ​ទំព័រ​ហ្វេសប៊ុករបស់ទណ្ឌិតក្បត់ជាតិបីជំនាន់ សម រង្ស៊ី នៅថ្ងៃទី២៦ ខែវិច្ឆិកា គឺ​ជា​សញ្ញា​បញ្ឆេះ​ប​ដិវត្តន៍ពណ៌លើប្រទេសកម្ពុជា ក្នុងចេតនាផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ អ្នក​វិភាគរូបនេះបានប្រាប់ថា មិនមែនតែកម្ពុជាទេដែលទទួលរងការបញ្ឆេះបដិវត្តន៍ពណ៌។ ថ្មី​ៗ​កន្លង​ទៅ​នេះ មានបដិវត្តន៍ពណ៌ជាច្រើនបានកើតឡើងរួមមាន បដិវត្តន៍​ពណ៌​ទឹក​ក្រូច​អ៊ុយ​ក្រែន​ឆ្នាំ​២០០៤ និងឆ្នាំ២០១៤ និងបដិវត្តន៍ផ្កាធូលីប នៅគៀរហ្គីស្ថាន ក្នុងឆ្នាំ២០០៥ និង​បដិវត្តន៍​ដើម​កេដារ​នៅលីបង់ ក្នុងឆ្នាំ២០០៥ ជាដើម។ លោកថ្លែងថា«បដិវត្តន៍ពណ៌នេះគឺកើតចេញពីពាក្យថាស្នេហាជាតិ ស្រលាញ់ប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្ស ដែលពាក្យទាំងអស់នេះត្រូវបានក្រុមជ្រុលនិយមប្រើប្រាស់សម្រាប់ អូស​ទាញ​ប្រជាជន ជាពិសេសយុវជនឱ្យក្រោកឡើងប្រឆាំងបះបោរ និងថ្នាក់ដឹកនាំរបស់ខ្លួន»។ លោក​​ដាវិតប​ន្តថា «ក្រុមប្រឆាំងជ្រុលនិយមបានប្រើវិធីសាស្ត្រជាច្រើនទាំងហិង្សា និងអហិង្សា នៅ​តាមកន្លែងផ្សេងៗ តាមសួនច្បារសាធារណៈ ដើរដង្ហែរតាមផ្លូវ ការប្រើប្រាស់ដបសាំង បដា ការ​កៀរគរបាតុករ និងប្រើប្រាស់ប្រព័ន្ធបណ្តាញសង្គមជាដើម ដើម្បីទាមទារ​ឱ្យ​ថ្នាក់​ដឹក​នាំ​ប្រទេស​ចុះ​ចេញពីតំណែង»។ លោកបានរំលឹកថា នៅក្នុងអំឡុងពេលបោះឆ្នោត ២០១៨ គណបក្សប្រជាជនកម្ពុជា បាន​ឈ្នះ​ឆ្នោត​ដោយ​​ទទួលបានកៅអីភាគច្រើននៅក្នុងសភា ក៏ប៉ុន្តែអតីតមេដឹកនាំគណបក្សសង្រ្គោះជាតិ ទណ្ឌិត សម រង្សី បានប្រកាសពីយុទ្ធនាការ និងរដ្ឋប្រហារទម្លាក់សម្តេចតេជោ ហ៊ុន សែន ចេញ​ពី​តំណែង។ ក្រុម​ជ្រុលនិយមបាន ប្រើប្រព័ន្ធផ្សព្វផ្សាយ [វិទ្យុអាស៊ីសេរី និង Cambodia Daily]​ធ្វើការ​បំភ្លៃ​ព័ត៌មាន និងការលាបពណ៌ប្រជាជនខ្មែរគ្នាឯង ជាយុទ្ធសាស្រ្តដែល​ទណ្ឌិត​នេះ​បាន​ប្រើប្រាស់​ក្នុង​ការ​បំបែក​បំបាក់សាមគ្គីភាពជាតិ និងការរើសអើងជាតិសាសន៍នៅក្នុងសង្គមខ្មែរ។ ទណ្ឌិត​ សម រង្សី គឺជាឧក្រិដ្ឋជនខុសច្បាប់ ដែលមានបំណងប្រើប្រាស់ប្រជាជនខ្មែរ ជាពិសេស​អ្នក​រស់​នៅ​ទីជនបទដែលមិនពេញចិត្តរដ្ឋាភិបាល ឱ្យក្រោកឡើងធ្វើបាតុកម្មប្រឆាំង និង​ទម្លាក់​រដ្ឋាភិបាលជាប់ឆ្នោតស្របច្បាប់។ មិនតែប៉ុណ្ណោះ ទណ្ឌិត​រូបនេះបាន​អំពាវនាវ​ឱ្យស​ហគមន៍​អន្តរជាតិ​ ជាពិសេសសហរដ្ឋអាម៉េរិក និងសហគមន៍អឺរ៉ុប ដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងសម្ពាធ​នយោបាយ​បន្ថែមទៀត លើរដ្ឋាភិបាលកម្ពុជា ក្នុងបំណងធ្វើឱ្យរង្គោះរង្គើ និងបំផ្លាញសេដ្ឋ​កិច្ច​កម្ពុជា​ តាមរយៈការដកប្រព័ន្ធអនុគ្រោះពន្ធ និងចោទប្រកាន់រដ្ឋាភិបាលពុករលួយ និងផ្តាច់ការ ផងដែរ៕

ក្រុមហ៊ុន YCH Group បង្ហាញបំណងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់នៅកម្ពុជាផ្ដោត​លើវិស័យ​ដឹកជញ្ជូន និងឡូជីស្ទីក

2024/11/28 03:14:50 pm        214
ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក Robert Yap ប្រធាន​ក្រុម​ប្រឹក្សាភិបាល នៃក្រុមហ៊ុន YCH Group ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។នៅក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន បានគោរពជម្រាបជូនសម្ដេច​បវរធិបតីអំពី​អាជីវកម្ម​របស់ក្រុមហ៊ុន ដែលកំពុងប្រតិបត្តិការនៅតាមបណ្ដាប្រទេសចំនួន១៦ ហើយក្រុមហ៊ុនមានឧត្តមភាពលើផ្នែកដឹកជញ្ជូន និងឡូជីស្ទីក ដែលបានធ្វើឱ្យក្រុមហ៊ុនប្រែក្លាយជាក្រុមហ៊ុនឈានមុខមួយ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សម្រាប់តំបន់អាស៊ី។ លោកប្រធានក្រុមហ៊ុន ក៏បានសម្ដែងនូវចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះកម្ពុជា ដែលសម្រេចបាននូវកំណើនសេដ្ឋកិច្ចមួយដ៏ខ្ពស់ប្រកបដោយចីរភាព ហើយតាមរយៈនេះ ក្រុមហ៊ុនក៏បានសម្លឹងឃើញនូវកាលានុវត្តភាព និងសក្ដានុពលជាច្រើននៅក្នុងប្រទេសកម្ពុជា ដោយក្រុមហ៊ុនបានបង្ហាញបំណងវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ ដែលរួមមានវិស័យដឹកជញ្ជូន និងឡូជីស្ទីក ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតីបានសម្តែងក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា លើហេដ្ឋារចនាសម័្ពន្ធតភ្ជាប់នៅកម្ពុជា។ សម្ដេចបវរធិបតីបានគូសបញ្ជាក់អំពីសារសំខាន់នៃវិស័យនេះ ដែលធានាបាននូវភាពប្រកួតប្រជែងរបស់កម្ពុជាទាំងនៅក្នុងតំបន់ និងពិភពលោក។ ក្នុងន័យនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការកសាងប្រព័ន្ធហេដ្ឋារចនាសម័្ពន្ធតភ្ជាប់ ដើម្បីគាំទ្រទៅដល់វិស័យដឹកជញ្ជូន និងឡូជីស្ទីក មានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិ, កំពង់ផែទឹកជ្រៅ, ផ្លូវល្បឿនលឿន, ការលើកកម្ពស់គុណភាពផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ស្ពាន ថ្នល់ ជាច្រើន។ សម្ដេចបវរធិបតីក៏បានគូសបញ្ជាក់បន្ថែមថា ទន្ទឹមនឹងការទាក់ទាញវិនិយោគិនថ្មីៗមកកម្ពុជា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ជាអាទិភាពចំពោះការធានាឱ្យបាននូវបរិយាកាសអំណោយផល, ភាពប្រកួតប្រជែង, ភាពរីកចម្រើន, និងភាពជោគជ័យរបស់វិស័យឯកជន ដែលកំពុងតែមានប្រតិបត្តិការអាជីវកម្ម និងវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ សម្ដេចបវរធិបតីក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពិភាក្សាឱ្យបានលម្អិត និងគ្រប់ជ្រុងជ្រោយបន្ថែមទៀតជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់រាជរដ្ឋាភិបាល ក្នុងការរៀបចំផែនការអាជីវកម្មសម្រាប់ពេលអនាគត របស់ក្រុមហ៊ុន៕

គណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចង់ឱ្យកម្ពុជាមានច្បាប់ដាក់​ក្រុមជ្រុលនិយម​ជា«ក្រុមភេរវកម្ម»

2024/11/27 04:08:47 pm        325
គណបក្សនយោបាយក្រៅរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល ចង់ឱ្យកម្ពុជា​មាន​ច្បាប់​ដាក់​ក្រុម​ជ្រុល​និយម​ក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដោយសារពួកគេបង្កើតចលនាខុសច្បាប់ និង​ដុត​រោល​ប្រជាជាតិ​ឱ្យធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ក្រោយពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រាប់​ទៅ​ក្រុម​អ្នកច្បាប់ឱ្យ សិក្សារៀបចំតាក់តែងច្បាប់នេះ។លោកស្រី ពោធិតី សាវត្ថី ប្រធានគណបក្ស​ធម្មាធិបតេយ្យ​បាន​ប្រកាស​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែងថា «តើគួរដល់ពេលហើយឬនៅ សម្រាប់​ការតាក់តែងច្បាប់ដាក់ក្រុមជ្រុលនិយមក្រៅប្រទេសជា«ក្រុមភេរវកម្ម» ដែល​បាន​លើក​ឡើង​ក្នុង​មហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣២ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤​កន្ល​ង​ទៅ។លោកស្រីបញ្ជាក់ថា៖«ច្បាប់ហ្នឹង ត្រូវតែយកចិត្តយ៉ាងតឹងរឹង ដើម្បីកម្ចាត់​ក្រុម​ជ្រុល​និយម​នៅ​ក្រៅ​ប្រទេស ​មិនមែនត្រឹមតែដាក់ជនជ្រុលនិយមជាខ្មែរទេ ថែមទាំង​ជន​បរទេស​ដែល​មាន​បំណង​ជ្រៀត​ជ្រែក​ផ្ទៃក្នុងកម្ពុជាដែរ។ បើយើងមានច្បាប់នេះ ទោះបីជាជនជ្រុលនិយមជាជនបរទេស ឬ​ក៏​ខ្មែរ​ គឺយើងមានសិទ្ធប្ដឹងនគរបាលអាំងទែរប៉ូល ដើម្បីចាត់​វិធានការ​ពួក​គេ​ទៅ​តាម​ច្បាប់​របស់​កម្ពុជា​»។លោកស្រីបានចាត់ទុកក្រុមជ្រុលនិយមក្រៅប្រទេសបានរៀបចំសេណារីយ៉ូរចនាសម្ព័ន្ធបក្ខពួកបែបទុច្ចរិត ព្យាយាមបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃការពិត បំពុលសង្គម ញុះញង់ប្រជាពលរដ្ឋ ដោយ​ប្រើវិធីផ្សេងៗម្តង ហើយម្តងទៀត​ក្នុង​ចេតនា​ផ្ដួល​រំលំ​រដ្ឋាភិបាលក​ម្ពុជា​តាម​បែប​បដិវត្តន៍​ពណ៌ បង្កអសន្តិសុខ អស្ថេរភាពនយោបាយរវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសជិតខាង។លោក គុជ លី ប្រធានគណបក្ស​ខ្មែរ​តែ​មួយ​បា​ន​ប្រកាស​គាំទ្រ​យ៉ាង​ពេ​ញ​ទំហឹង​ចំពោះ​ប្រសាសន៍​របស់​សម្តេចតេជោ ហ៊ុន សែន ហើយបានស្ដីបន្ទោសក្រុមនេះថា បានដុតរោលប្រជាជាតិ ព្យាយា​ម​រុញ​ច្រានប្រទេសកម្ពុជាឱ្យធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម និងបង្កអស្ថេរ​ភាព​នយោបា​យ​នៅ​ក្នុង​តំបន់​។លោកបានអំពាវនាវដល់ប្រជាពលរដ្ឋកម្ពុជារក្សាភាពស្ងប់ស្ងាត់ និងឃ្លាត​ឆ្ងាយ​ពី​ការ​ធ្វើ​បាតុកម្ម​បង្ក​ឡើង​ដោយ​ក្រុម​នយោបាយ​ជ្រុល​និយម​នៅ​ក្រៅប្រទេ​ស​ដែល​បាន​បំផុស​គំនិត​គ្មាន​មូល​ដ្ឋាន​ច្បាស់​លាស់ ហើយគួរទុកលទ្ធភាពឱ្យរដ្ឋាភិបាលកម្ពុជា និងថៃធ្វើការចរចាប្រកបដោយសន្តិវិធី ដើម្បី​ផលប្រយោជន៍រួមគ្នា។ចំណែកលោក ថុល សុផាន់ណា អ្នកនាំពាក្យសមាគមសម្ព័ន្ធភាព ដើម្បី​មនុស្ស​ធម៌​បាន​លើក​ឡើង​ថា ​ការប៉ុនប៉ងធ្វើរដ្ឋប្រហារផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ ពីជាចេកនា​ខុស​ច្បាប់​ទាំង​ស្រុង និងធ្វើឡើងផ្ទុយពីរដ្ឋធម្មនុញ្ញកម្ពុជា និងផ្ទុយពីគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស។លោកបញ្ជាក់ថា «វាជាចលនាមួយផ្ទុយពីរដ្ឋធម្មនុញ្ញ និងលទ្ធិប្រជាធិបតេយ្យ ដែលផ្ដោត​សំខាន់​ទៅ​លើការ​ធ្វើរដ្ឋប្រហារ ដើម្បីផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ហើយអ្វី​ដែល​យើង​មើល​ឃើញ​ថែម​ទៀត​នោះ គឺចលនាជ្រុលនិយមដែលដឹកនាំដោយទណ្ឌិត សម រង្ស៊ី តែងតែបង្កើត​សកម្មភាព​ផ្ទុយ​ពី​គោល​ការណ៍ច្បាប់ជាតិ និងអន្តរជាតិ ហើយយកទឹកដី​ប្រទេសដទៃ​ប្រមូល​ផ្ដុំ​ប្រឆាំង​នឹង​រាជ​រដ្ឋាភិបាល»។សមាគមសម្ព័ន្ធភាពដើម្បីមនុស្សធម៌ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងក្នុង និង​ក្រៅ​ប្រទេស​នៅ​ឆ្ងាយ​ពី​ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចកំពុងព្យាយាម​ឃោសនា​ញុះញង់​បោក​ប្រាស់​ម្តង​ហើយ​ម្តង​ទៀត។ ជាពិសេស ស្នើដល់ក្រុមប្រឹក្សាអ្នកច្បាប់តាក់តែងច្បាប់ ដើម្បីរៀបចំនូវ​ច្បាប់​ដាក់​ក្រុម​ជ្រុលនិ​យមមួយក្តាប់តូចនៅក្រៅប្រទេស និងបក្ខពួកជាក្រុមភេរវកម្មឱ្យបានលឿនបំផុត ដើម្បី​ថែ​រក្សាការពារ សុខសន្តិភាពជូនជាតិ និងប្រជាជនកម្ពុជា។លោក ហេង សំណាង ប្រធានយុវជនសង្គមស៊ីវិលបានថ្លែងថា បញ្ហាកោះផុត ត្រូវបានក្រុម​ប្រឆាំង​ជ្រុល​និយម​មួយចំនួននៅក្រៅប្រទេសព្យាយាមយកមកកេងចំណេញនយោបាយ ហើយ​ពួក​គេ​ព្យាយាម​​បំផុសបំផុលឱ្យមានបាតុកម្ម អុចអាល រុញប្រជាពលរដ្ឋឱ្យមានការបោះបោរ និងបង្កើត​ជា​ជម្លោះ​ជាមួយ​ប្រទេសជិតខាង។លោកបញ្ជាក់ថា៖«យើងត្រូវតែសាមគ្គីគ្នា រួបរួមគ្នា ដើម្បីកម្ចាត់នយោបាយមនោគម​វិទ្យា​ខ្មៅ​ងងឹត​របស់​ក្រុម​ទណ្ឌិត សម រង្ស៊ី ដែលជារូបភាពភេរវកម្មឱ្យអស់ពីកម្ពុជា ហើយក៏មិនអាចឱ្យ​កើត​មាន​នៅ​កម្ពុជា​ដែរ ហើយយើងនាំគ្នាថ្កោលទោសសកម្មភាពទាំងអស់នោះ ដើម្បីបញ្ឈប់ទង្វើ​ទាំង​អស់​នេះ ព្រោះពលរដ្ឋកម្ពុជាទាំងអស់ ស្អប់ខ្ពើមការធ្វើបាតុកម្មប្រឆាំងនឹងរាជរដ្ឋាភិបាល»។ចំណែក​សម្ព័ន្ធភាពបណ្ដុំសមាគមអង្គការសង្គមស៊ីវិលចំនួន ២០ អង្គភាពផ្សេងទៀត ក៏បាន​ប្រកាស​​គាំទ្រប្រសាសន៍សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីទាក់ទងនឹងបញ្ហាកោះគុតដែរ ដោយពួកគេបានចាត់ទុកសម្ដេចទាំងពីរ មាន​គោលជំហរចាស់ទុំខាងនយោបាយ និងការទទួលខុសត្រូវខ្ពស់ចំពោះជាតិ ប្រជាជន បូរណ​ភាព​ទឹកដី និងអធិបតេយ្យជាតិកម្ពុជា៕

ប្រធានវិទ្យាស្ថាន KSI មានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យ និង​ភាព​ឈ្លាសវៃ​របស់សម្ដេចបវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់​មួយថែម​ទៀត

2024/11/26 11:33:08 am        124
នាព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណាច​ក្រកម្ពុជា បានអនុញ្ញាតឱ្យ លោកតាន់ស្រ៊ី​ មីសែល យ៉ាវ( Tan Sri Micheal Yeoh) ប្រធានវិទ្យាស្ថានយុទ្ធសាស្ត្រ ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក (KSI) ចូលជួបសម្ដែង​ការ​គួរសម និងពិភាក្សាការងារ នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ។នៅក្នុងឱកាសនៃជំនួប លោកប្រធានវិទ្យាស្ថាន KSI បានគោរពជម្រាបជូនសម្ដេចបវរធិបតី អំពី​ដំណើរ​ការ​នៃការរៀបចំកិច្ចប្រជុំកំពូល “សេដ្ឋកិច្ច និងបច្ចេកវិទ្យាចិនសកលឆ្នាំ ២០២៤” នៅ​កម្ពុជា ដែលមានការចូលរួមពីធុរជនជាច្រើនមកពីទ្វីបអឺរ៉ុប អាស៊ី និងបណ្ដាប្រទេសធំៗ ដូចជា ចក្រ​ភពអង់គ្លេស អាល្លឺម៉ង់ អូស្រ្ដាលី​ ជប៉ុន ចិន និងបណ្ដាប្រទេស​ជាច្រើន​ទៀត​នៅ​ក្នុង​តំបន់​អាស៊ាន​។ កិច្ចប្រជុំកំពូលនេះមានគោលបំណងបង្កើតជាវេទិកាមួយដើម្បីផ្ដល់ឱកាសដល់ធុរជន និង​វិនិយោគិនបរទេសបានស្វែងយល់កាន់តែច្បាស់ថែមទៀតអំពីកាលានុវត្តភាព និង​សក្ដានុពល នៃ​ការ​វិនិយោគនៅកម្ពុជា ហើយបណ្ដាវិនិយោគិនដែលមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះ ក៏​មាន​បំណង​វិនិយោគនៅកម្ពុជាផងដែរ។ ជាមួយគ្នានោះ លោកប្រធានក៏បានគូសបញ្ជាក់ថា​ វិទ្យាស្ថាន​ KSI នឹងអាចចូលរួមជាផ្នែកមួយក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ លោក​ប្រធា​នវិទ្យាស្ថានមានជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំ​ប្រកប​ដោយ​ភាព​ឈ្លាស​វៃ​របស់​សម្ដេច​បវរធិបតី កម្ពុជានឹងបន្តអភិវឌ្ឍ រីកចម្រើនឈានទៅកម្រិតខ្ពស់មួយថែមទៀតជា​ការឆ្លើយតប សម្ដេចបវរធិបតីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ដល់វិទ្យាស្ថាន KSI ដែល​បាន​រៀប​ចំកិច្ចប្រជុំកំពូលនេះនៅកម្ពុជា និងបានគូសបញ្ជាក់ថា​ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃ​រដ្ឋសភា បានដាក់ចេញនូវ​យុទ្ធសាស្ត្រ​បញ្ចកោណ​-ដំណាក់​កាល​ទី​១​ ដើម្បី​កំណើន​ ការងារ សមធម៌​ប្រសិទ្ធភាព​ និងចីរភាព។ សម្ដេចបវរធិបតីបានគូសបញ្ជាក់ផងដែរថា ការជំរុញ​កំណើន​សេដ្ឋកិច្ច​ គឺជាអាទិភាពចម្បងរបស់រដ្ឋាភិបាលកម្ពុជា ហើយវិស័យ​ឯកជន​បាន​ដើរ​តួនាទី​គន្លឹះ​ក្នុង​ការ​បង្កើតការងារ​ ដើម្បី​ចូលរួម​ចំណែក​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់​តែ​ល្អប្រ​សើរ និងជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។ ទន្ទឹមនឹងនោះ រាជ​រដ្ឋាភិបាល​ក៏​បាន​ដាក់​ចេញនូវគោលនយោបាយ​ យន្តការ​ចាំបាច់នានា និង​ការលើក​ទឹកចិត្ត​ដើម្បី​ធានា​បរិយាកាស​វិនិយោគប្រកបដោយភាពប្រកួតប្រជែង និងការតភ្ជាប់ទៅកាន់ទីផ្សារតំបន់ និង​ពិភព​លោក តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី​ និងពហុភាគី សំដៅធានា​នូវ​ភាព​ជោគ​ជ័យ និងកាលានុវត្តភាពកាន់តែច្រើនថែមទៀត សម្រាប់វការវិនិយោគនៅកម្ពុជា។នាឱកាសនោះ លោកប្រធានវិទ្យាស្ថាន KSI ក៏បានប្រគល់ពានរង្វាន់ “ភាព​ជា​អ្នក​ដឹក​នាំ​ឆ្នើម​ពិភព​លោក​” ជូនសម្ដេចបវរធិបតី ផងដែរ៕

សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍ព្រឹទ្ធសភា ដើម្បីពិនិត្យសម្រេចលើរបៀបវារៈចំនួន៣

2024/11/25 05:05:07 pm        71
ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ១៥:០០នាទី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដើម្បីពិនិត្យ សម្រេចលើរបៀបវារៈចំនួន៣ មានដូចខាងក្រោម៖១-ពិនិត្យ និងសម្រេចលើសំណើរបស់គណបក្សប្រជាជនកម្ពុជាលេខ៖ ០៧១/១១២៤/លគ.គក ចុះថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៤។២-កំណត់កាលបរិច្ឆេទ និងរបៀបវារៈបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-ផ្សេងៗ។បន្ទាប់ពីបានពិនិត្យ និងពិភាក្សារួចមក គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃចន្ទ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នាវេលាម៉ោង១៥:៣០នាទីរសៀល ដើម្បីបន្តសម័យប្រជុំលើកទី២ ព្រឹទ្ធសភានីតិកាលទី៥ ដោយមានរបៀបវារៈដូចខាងក្រោម៖១-ប្រកាសទទួលស្គាល់សមាជិកព្រឹទ្ធសភាថ្មី។២-បោះឆ្នោតជ្រើសរើសអនុប្រធានទី១ និងអនុប្រធានទី២ ព្រឹទ្ធសភានីតិកាលទី៥។៣-បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី២ ព្រឹទ្ធសភានីតិកាលទី៥៕

គណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត៖ ដំណើរស្វែងរកសុខសន្ដិភាពរបស់កម្ពុជា គឺជាគំរូ និង​បទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែក​ទៅកាន់បណ្ដា​ប្រទេសនានានៅលើពិភពលោក

2024/11/24 07:39:33 pm        184
នារសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូប្រធានសភានៃប្រទេសជាមិត្ត ដឹកនាំដោយ ឯកឧត្តម Dev Rej Ghimire ប្រធានរដ្ឋសភានៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។ក្នុងឱកាសនៃជំនួប ឯកឧត្តមប្រធានគណៈប្រតិភូបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំដ៏ល្អរបស់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសម័យប្រជុំពេញអង្គសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព លើកទី១១ (IPTP 11) និងអរគុណចំពោះការស្វាគមន៍​ និងការធ្វើបដិសណ្ឋារកិច្ចប្រកបដោយភាពកក់ក្ដៅដល់គណៈប្រតិភូ IPTP ទាំងអស់។ ឯកឧត្តមប្រធានគណៈប្រតិភូក៏បានកត់សម្គាល់ថា កម្ពុជា​ ជាប្រទេសដែលធ្លាប់រងគ្រោះដោយសង្គ្រាមស៊ីវិលរ៉ាំរ៉ៃ និងបានឆ្លងកាត់របបប្រល័យពូជសាសន៍ដ៏ខ្មៅងងឹត ប៉ុន្តែតាមរយៈការទទួលបានសុខសន្ដិភាពពេញលេញ​ កម្ពុជា​បានកសាងប្រទេសឱ្យមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យដូចសព្វថ្ងៃនេះ។ ឯកឧត្តមក៏បានគូសបញ្ជាក់ជូនសម្ដេចបវរធិបតីថា ដំណើរឈានទៅរកការរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ និងដំណើរការនៃការស្វែងរកសុខសន្ដិភាពរបស់កម្ពុជា​ គឺជាគំរូ និងបទពិសោធន៍ដ៏ជោគជ័យមួយដែលគួរតែត្រូវបានផ្សព្វផ្សាយ និងចែករំលែកទៅកាន់បណ្ដាប្រទេសលើពិភពលោក។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានគណៈប្រតិភូ និងគណៈប្រតិភូ IPTP ទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំពេញអង្គ IPTP លើកទី១១ ក្នុងឱកាសដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ សម្ដេចបវរធិបតីក៏បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏មានសារៈសំខាន់របស់ IPTP ដែលជាវេទិកាមួយដ៏ល្អសម្រាប់ជួយកសាងបណ្ដាញរវាងប្រទេសក្នុងតំបន់ និងសកលលោក ក៏ដូចជាការពង្រឹងទំនាក់ទំនងរវាងសភានិងសភា រដ្ឋាភិបាលនិងរដ្ឋាភិបាល ព្រមទាំងរវាងគណបក្ស និងគណបក្ស សំដៅរួបរួមគ្នា និងជួយគ្នាទៅវិញទៅមក ក្នុងពេលចាំបាច់។ សម្ដេចបវរធិបតី ក៏បានគូសបញ្ជាក់ពីដំណើរការនៃការស្វែងរកសុខសន្ដិភាព និងការបង្រួបបង្រួមជាតិនៅកម្ពុជា ដោយសម្ដេចបវរធិបតីបានសង្កត់ធ្ងន់ថា នៅពេលអវត្តមាននូវសន្ដិភាព នោះប្រទេសជាតិនឹងត្រូវបានបំផ្លិចបំផ្លាញ តែនៅពេលដែលប្រទេសជាតិទទួលបានសុខសន្ដិភាពពេញលេញ​ នោះប្រទេសនឹងមានការរីកចម្រេីន​ និងការអភិវឌ្ឍលើគ្រប់វិស័យ។

សម្ដេចតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯក​ប្រជាធិបតេយ្យ​លើ​លោកក្នុងការបង្កការឈឺចាប់លើកម្ពុជា

2024/11/24 05:09:43 pm        159
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានបន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា។ សម្ដេចតេជោ ហ៊ុន សែន បានរម្លឹកបែបនេះ ក្នុងឱកាស អញ្ជើញចូលរួមជាអធិបតី​ពិធី​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើកទី១១ នៃសភាអន្តរជាតិដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) និងធ្វើ​បាឋកថា​ពិសេសមួយអំពី «បទពិសោធដឹកនាំ និងចក្ខុវិស័យសន្តិភាព» ស្តីពីដំណើរការកសាងសន្តិភាព តាមរយៈការអនុវត្តនយោបាយឈ្នះ-ឈ្នះ នៅព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ សម្តេតេជោ ហ៊ុន សែន បន្តរំលឹកពីការឈឺចាប់ចំពោះប្រទេសតាំងខ្លួនជាជើងឯកប្រជាធិបតេយ្យលើលោកក្នុងការបង្កការឈឺចាប់លើកម្ពុជា ទោះបីមានរយៈពេលយូរប៉ុណ្ណា ក៏មិនអាចភ្លេចរឿងដ៏ឈឺចាប់នេះបានឡើយ ហើយត្រូវបន្តរំលឹកពួកគេ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយពេលទ័ពវៀតណាម ដកចេញពីកម្ពុជា បានធ្វើឱ្យសម្តេចមានទម្ងន់កាន់តែខ្លាំងលើកិច្ចចរចារកសន្តិភាពនៅកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមប្រទេសមហាអំណាចថា គេមិនគួរលេងតាមរូបមន្ត «១-១ ស្មើសូន្យ» នោះទេ មានន័យថា ថ្កោលទោសទាំងអ្នកវាយប្រហាររបប ប៉ុល ពត ហើយថ្កោលទោសទាំងរបប ប៉ុល ពត។សម្ដេចតេជោ មាន​ប្រសាសន៍ថា បើទទួលស្គាល់កម្ពុជាមានរបបប្រល័យពូជសាសន៍ ហេតុអ្វីក៏កម្ពុជាវាយផ្តួលរំលំប្រល័យពូជសាសន៍មិនបាន? សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីចាយប្រាក់ជាង ២ពាន់លានដុល្លារ អ៊ុនតាក់បានដកខ្លួនចេញពីកម្ពុជា គឺទុកឱ្យកម្ពុជាជាប់ផុងក្នុងសង្គ្រាមដដែល។ សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីការអនុវត្តន៍នយោបាយឈ្នះឈ្នរបស់សម្តេចក្នុងការបញ្ចប់សង្គ្រាមស៊ីវិលនៅក្នុងប្រទេសកម្ពុជា។ សម្ដេចតេជោបន្តថា បើគ្មានតួអង្គសម្តេចពិជ័យសេនា ទៀ បាញ់ ទេនោះ តើអាចជោគជ័យដែរឬទេ?។សម្តេចតេជោ បានប្រាប់ទៅប្រតិភូអន្តរជាតិថា សន្តិភាពដែលកម្ពុជាមាននៅពេលនេះ ជាសន្តិភាពវែងជាងគេ គឺជិត២៧ឆ្នាំហើយ នៃប្រវត្តិសាស្ត្ររបស់កម្ពុជា យ៉ាងហោចណាស់ក្នុងរយៈពេល៥០០ឆ្នាំចុងក្រោយ។ សម្តេចតេជោបានថ្លែងថា សុខសន្តិភាព ពិតណាស់ជារឿងសំខាន់ដែលត្រូវការពារឱ្យជាប់ជានិច្ច ហើយមុននិយាយអ្វីផ្សេង ត្រូវនិយាយពីសន្តិភាព។ កម្ពុជាឈឺចាប់គ្រប់គ្រាន់ហើយ អត់ត្រូវការបង្កើតសង្គ្រាមទៀតទេ។ សម្តេចតេជោ បានថ្លែងសូមការយោគយល់ប្រិយមិត្តបរទេស ចំពោះការប្រើកណ្តាប់ដៃដែកកម្ចាត់បដិវត្តន៍ពណ៌ គឺដើម្បីធានាការពារនូវសុខសន្តិភាពប៉ុណ្ណោះ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជនជាតិប៉ាឡេស្ទីនជាង៥៤០នាក់ ត្រូវបានសម្លាប់ក្នុងពេល១ខែពេលស្វែងរកជំនួយពីកន្លែងចែកចាយរបស់អាមេរិក និងអ៊ីស្រាអែល
06/27/2025 10:06 AM
អ៊ីស្រាអែល បញ្ឈប់ជំនួយទៅតំបន់ហ្កាហ្សាភាគខាងជើង ខណៈបារម្ភថាក្រុមហាម៉ាស លួចគ្រឿងផ្គត់ផ្គង់
06/27/2025 09:06 AM
មេដឹកនាំកំពូលអ៊ីរ៉ង់ បង្ហាញមុខជាលើកដំបូងតាំងពីមានបទឈប់បាញ់ ដោយព្រមានសងសឹកវិញ បើត្រូវវាយប្រហារម្ដងទៀត
06/27/2025 09:06 AM
ប្រមុខការពារជាតិអាមេរិក៖ គ្មានព័ត៌មានចារកម្មដែលថាអ៊ីរ៉ង់បានបញ្ជូនចេញធាតុអ៊ុយរ៉ានីញ៉ូមមុនការវាយប្រហារទេ
06/27/2025 09:06 AM
គណៈកម្មអន្តរក្រសួងចុះពិនិត្យផ្លូវបេតុង ផ្លូវក្រាលដីល្បាយគ្រួស និងលូ នៅខេត្តព្រៃវែង កំពង់ចាម និងខេត្តកណ្តាល
06/27/2025 07:06 AM
បណ្តាប្រទេសនៅតំបន់បាល់កង់ប្រឈមនឹងរលកកម្តៅដ៏សែនក្តៅបំផុតបំបែកកំណត់ត្រា
06/26/2025 08:06 PM
វិបត្តិទឹកជំរុញឲ្យកសិករអ៊ីរ៉ាក់បោះបង់ចោលដីស្រែចម្ការរបស់ពួកគេនៅខេត្ត Najaf
06/26/2025 08:06 PM
លោក Lavrov ៖ ការបង្កើនថ្លៃការពារណាតូ នឹងមិនប៉ះពាល់ដល់សន្តិសុខរបស់រុស្ស៊ីនោះទេ
06/26/2025 08:06 PM
លោក Khamenei ៖ រាល់ការឈ្លានពាននាពេលអនាគតណាមួយលើអ៊ីរ៉ង់ នឹងត្រូវតបស្នងខ្លាំងបំផុត
06/26/2025 08:06 PM
ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៣០នាក់នៅតំបន់ហ្កាហ្សា
06/26/2025 08:06 PM