មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ ដែលបង្កើនការព្រួយបារម្ភអំពីកំណើនសេដ្ឋកិច្ចរយៈពេលវែង

2024/01/17 02:02:10 pm        336
ចំនួនប្រជាជនរបស់ប្រទេសចិនបានធ្លាក់ចុះសម្រាប់ឆ្នាំទី២ ជាប់គ្នាក្នុងឆ្នាំ២០២៣ ដោយសារអត្រាកំណើតធ្លាក់ចុះ និងរលកនៃការស្លាប់ដោយសារវីរុស COVID-19 នៅពេលវិធានការបិទខ្ទប់ដ៏តឹងរ៉ឹងបានបញ្ចប់ បានបង្កើនល្បឿននៃការធ្លាក់ចុះដែលនឹងមានឥទ្ធិពលយូរអង្វែងលើសក្តានុពលកំណើនសេដ្ឋកិច្ច របស់ប្រទេសនេះ។ ការិយាល័យស្ថិតិជាតិបាននិយាយថាចំនួនប្រជាជនសរុបនៅក្នុងប្រទេសចិនបានធ្លាក់ចុះពី២,៧៥ លាននាក់មកនៅត្រឹម១,៤០៩លាន ក្នុងឆ្នាំ២០២៣ ជាការធ្លាក់ចុះលឿនជាងកាលពីឆ្នាំ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១ក្នុងអំឡុងគ្រោះទុរ្ភិក្សដ៏ធ្ងន់ធ្ងរនៃសម័យកាលរបស់លោក ម៉ៅសេទុង(Mao Zedong)។ ប្រទេសចិនបានឆ្លងកាត់ការកើនឡើងនៃវីរុស COVID-19 នៅទូទាំងប្រទេសកាលពីដើមឆ្នាំមុន បន្ទាប់ពីការតាមដានយ៉ាងតឹងរ៉ឹងរយៈពេលបីឆ្នាំ និងវិធានការដាក់ឱ្យនៅដាច់ដោយឡែក រហូតដល់ក្រុមអាជ្ញាធរបានលុបចោលវិធានការទប់ស្កាត់ភ្លាមៗកាលពីខែធ្នូ ឆ្នាំ ២០២២។ អត្រាកំណើតរបស់ប្រទេសនេះ បានធ្លាក់ចុះអស់ជាច្រើនទសវត្សរ៍មកហើយ ដោយសារគោលនយោបាយមានកូនតែមួយ ដែលបានអនុវត្តពីឆ្នាំ១៩៨០ ដល់ឆ្នាំ ២០១៥ និងលំហូរអ្នកចូលទៅរស់នៅក្នុងទីក្រុងយ៉ាងឆាប់រហ័សក្នុងអំឡុងពេលនោះ។ ដូចទៅនឹងការរីកចំរើនផ្នែកសេដ្ឋកិច្ចមុនៗនៅក្នុងប្រទេសជប៉ុន និងកូរ៉េខាងត្បូង ប្រជាជនដ៏ច្រើន បានផ្លាស់ប្តូរទីលំនៅពីកសិដ្ឋានជនបទនានារបស់ប្រទេសចិន ចូលទៅកាន់ទីក្រុង ជាទីដែលការមានកូនមួយៗ ត្រូវចំណាយច្រើនជាងជនបទ។យោងតាមការប៉ាន់ប្រមាណរបស់អង្គការសហប្រជាជាតិ ចំនួនប្រជាជនរបស់ប្រទេសឥណ្ឌាបានឈ្នះដាច់ប្រទេសចិន ជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតរបស់ពិភពលោកកាលពីឆ្នាំមុន ដោយជំរុញឱ្យមានការជជែកវែកញែកកាន់តែច្រើនអំពីគុណសម្បត្តិនៃការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ដែលមានមូលដ្ឋាននៅប្រទេសចិនមួយចំនួនទៅកាន់ទីផ្សារផ្សេងទៀត ជាពិសេសនៅពេលដែលភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកើនឡើងរវាងទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន៕

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន និយាយថា ការបោះឆ្នោតនៅអាមេរិក កន្លងមកមានការក្លែងបន្លំ

2024/01/17 01:50:12 pm        373
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដែលឈរឈ្មោះសម្រាប់អាណត្តិថ្មីរយៈពេលប្រាំមួយឆ្នាំនៅក្នុងការបោះឆ្នោតដែលគូប្រជែងរបស់លោកនិយាយថាជាការលេងសើចនៃលទ្ធិប្រជាធិបតេយ្យ បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាការបោះឆ្នោតនៅសហរដ្ឋអាមេរិកកន្លងមកត្រូវបានបំភាន់ដោយការបោះឆ្នោតតាមប្រៃសណីយ៍។លោកពូទីន បាននិយាយដោយមិនបានផ្ដល់ភស្ដុតាងថា «នៅសហរដ្ឋអាមេរិក ការបោះឆ្នោតមុនៗត្រូវបានក្លែងបន្លំតាមរយៈការបោះឆ្នោតតាមប្រៃសណីយ៍ ពួកគេបានទិញសន្លឹកឆ្នោតក្នុងតម្លៃ ១០ដុល្លារ បំពេញសន្លឹកឆ្នោតនោះ ហើយបោះវាទៅក្នុងប្រអប់សំបុត្រដោយមិនមានការត្រួតពិនិត្យពីអ្នកសង្កេតការណ៍»។គូប្រជែងរបស់លោក ពូទីន និយាយថា ការបោះឆ្នោតខែមីនា នៅរុស្ស៊ី មិនមែនជាការប្រកួតប្រជែងពិតប្រាកដទេ ខណៈដែលប្រធានាធិបតីរូបនេះកាន់អំណាចដោយមិនមានការជំទាស់ ហើយគូប្រជែងសំខាន់របស់ខ្លួនគឺលោក អាឡិចហ្ស៊ី ណាវ៉ាលនី (Alexei Navalny) កំពុងជាប់ពន្ធនាគារជាង ៣០ឆ្នាំ លើបទចោទប្រកាន់ដែលលោក ណាវ៉ាលនី និយាយថាត្រូវបានរៀបចំឡើង។ពួកគេនិយាយថា ការប្រើប្រាស់ការបោះឆ្នោតតាមប្រព័ន្ធអេឡិចត្រូនិច អាចបង្កើតវិសាលភាពសម្រាប់អាជ្ញាធរដើម្បីរៀបចំការបោះឆ្នោតតាមការពេញចិត្តរបស់លោក ពូទីន ដោយមិនមានការត្រួតពិនិត្យត្រឹមត្រូវ៕

រដ្ឋមន្ត្រីកូរ៉េខាងជើង សាទរចំណងមិត្តភាពជាមួយរុស្ស៊ី ខណៈជួបជាមួយលោក ពូទីន នៅវិមានក្រឹមឡាំង

2024/01/17 01:20:16 pm        354
រដ្ឋមន្ត្រីការបរទេសកូរ៉េខាងជើង បានកោតសរសើរចំពោះទំនាក់ទំនងមិត្តភាពជាមួយរុស្ស៊ី កាលពីថ្ងៃអង្គារ (១៦ មករា) ហើយបន្ទាប់មកបានជួបពិភាក្សាដ៏កម្រនៅក្នុងវិមានក្រឹមឡាំងជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន ដែលត្រូវបានអញ្ជើញដោយលោក គីម ជុងអ៊ុន ឱ្យទៅបំពេញទស្សនកិច្ចនៅប្រទេសផ្តាច់ខ្លួនដែលមានអាវុធនុយក្លេអ៊ែរមួយនេះ។វិមានក្រឹមឡាំងបាននិយាយនៅលើកម្មវិធីផ្ញើសារតេឡេក្រាម ថាលោកស្រី ឆូ ស៊ុនហួយ (Choe Son Hui) របស់កូរ៉េខាងជើង និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្កេ ឡាវរ៉ូវ (Sergei Lavrov) បានពន្យល់ប្រាប់លោក ពូទីន អំពីលទ្ធផលនៃកិច្ចចរចារបស់ពួកគេនៅមុនថ្ងៃនោះ ប៉ុន្តែមិនមានព័ត៌មានលម្អិតបន្ថែមភ្លាមៗទេ។លោកពូទីន បានពង្រឹងទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយកូរ៉េខាងជើង ចាប់តាំងពីការឈ្លានពានអ៊ុយក្រែន ក្នុងឆ្នាំ២០២២ មកហើយសហរដ្ឋអាមេរិក និងបណ្ដាសម្ព័ន្ធមិត្តបានថ្កោលទោសនូវអ្វីដែលពួកគេនិយាយថា ជាការបញ្ជូនមីស៊ីលកូរ៉េខាងជើងដ៏សំខាន់ដល់រុស្ស៊ីដើម្បីជួយដល់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់ខ្លួន។ទាំងរុស្ស៊ី និងកូរ៉េខាងជើង បានច្រានចោលការរិះគន់នេះម្តងហើយម្តងទៀត។ ទីក្រុងមូស្គូ បាននិយាយថា ខ្លួននឹងអភិវឌ្ឍទំនាក់ទំនងជាមួយប្រទេសណាក៏ដោយដែលខ្លួនចង់ធ្វើ ហើយថាកិច្ចសហប្រតិបត្តិការរបស់ខ្លួនជាមួយទីក្រុងព្យុងយ៉ាង មិនបំពានលើកិច្ចព្រមព្រៀងអន្តរជាតិឡើយ៕

ឯកឧត្តម លី ធុជ៖ សម្តេចធិបតី តែងតែផ្សព្វផ្សាយពីសក្តានុពលជាតិរាល់ជំនួប និងវេទិកានានាលើឆាកអន្តរជាតិ

2024/01/17 01:11:15 pm        383
កំពង់ចាម៖ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម បានថ្លែងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែផ្សព្វផ្សាយអំពីឧត្តមប្រយោជន៍ និងសក្តានុពលរបស់ប្រទេសជាតិក្នុងរាល់ជំនួប និងវេទិកានានាលើឆាកអន្តរជាតិដើម្បីទាក់ទាញវិនិយោគិន និងស្វែងរកជំនួយគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា។ការលើកឡើងរបស់ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋ មន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និង​ជាប្រធាន​ក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម តាង នាម​ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាធាយ និង​សំណេះសំណាលជាមួយមន្រ្តីរាជការ និងអាជ្ញាធរមូលដ្ឋាន នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នៅសាលាស្រុកបាធាយ ខេត្តកំពង់ចាម។ ឯកឧត្តម លី ធុជ បញ្ជាក់ថា បំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ដើម្បីទទួលបាននូវជីវភាពមួយដែលល្អប្រសើរ គឺជាបេសកកម្មចម្បងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តី។ ដូច្នេះក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានស្រុកបាធាយ ខេត្តកំពង់ចាម ឯកឧត្តមបានណែនាំឱ្យសមាជិក សមាជិកា និងអាជ្ញាធរគ្រប់លំដាប់ ថ្នាក់ ត្រូវបន្តតាមដាន និងក្តាប់ឱ្យបាននូវការវិវត្តនានារបស់សង្គមជាតិ ស្ថានភាពនយោបាយ និងសមិទ្ធផលសម្រេចបានរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើការផ្សព្វផ្សាយដល់សា ធារណជន ជាពិសេសក្តាប់ឱ្យបានបញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ ដើម្បីធ្វើការពិនិត្យ និងដោះស្រាយឱ្យទាន់ពេលវេលា។ឯកឧត្តម លី ធុជ ក៏បានថ្លែងអំណរគុណចំពោះសមាជិកក្រុមការងាររាជរដ្ឋាភិបាល ដែល​បានស្ម័គ្រចិត្តចូលរួមក្នុងការផ្សារភ្ជាប់នូវទំនាក់ទំនងយ៉ាងល្អប្រសើរវាងរាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ ដែលការកសាងទំនាក់ទំនងនេះ ត្រូវតែធ្វើឡើងជាប្រចាំឱ្យមានស្និទ្ធស្នាល និងស្អាតស្អំ។ សមាជិកក្រុមការងារទាំងអស់ ត្រូវបន្តសហការជាមួយអាជ្ញាធរមូលដ្ឋាន និងត្រូវចេះ​ជួយគ្នាទៅវិញទៅមកដោយត្រូវចាត់ទុកថារាល់បញ្ហាប្រឈម និងទុក្ខកង្វល់នានារបស់ប្រជាពលរដ្ឋ​ដែលទទួលបានហើយ ត្រូវតែមានដំណោះស្រាយដាច់ខាតសម្រាប់​បម្រើផលប្រយោជន៍​ដល់មូលដ្ឋាន៕ដោយ៖ ភារម្យ

ក្រុមហ៊ុនឈានមុខគេមួយក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគចង់ ពង្រីកឱកាសវិនិយោគនៅកម្ពុជា

2024/01/17 12:51:03 pm        400
ស្វីស៖ នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Jared Cohen ប្រធានផ្នែកកិច្ចការសកល នៃក្រុមហ៊ុន Goldman Sachs ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោក Jared Cohen បានថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក ចូលជួបសម្តែងការគួរសម និងបានជម្រាបជូនអំពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន Goldman Sachs Group, Inc. ដែលជាក្រុមហ៊ុនឈានមុខគេមួយ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដោយបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនគ្រប់មជ្ឈដ្ឋាន ជាអាទិ៍ សាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល ជាដើម ។ លោក Jared Cohen ក៏បានជម្រាបជូន សម្តេចធិបតី ផងដែរ អំពីគោលបំណងពង្រីកឱកាសវិនិយោគរបស់ខ្លួនមកកាន់ប្រទេសកម្ពុជា ព្រមទាំងបានបង្ហាញនូវភាពជឿជាក់ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចធិបតីនាយករដ្ឋន្ត្រី កម្ពុជានឹងបន្តការអភិវឌ្ឍប្រកបដោយភាពជឿជាក់ ជាមួយនឹងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងសុខសន្តិភាពពេញលេញ ។ ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយ និងស្វាគមន៍ចំពោះបំណងរបស់ក្រុមហ៊ុនក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនសហការជាមួយគ្រប់ភាគីពាក់ព័ន្ធនៅកម្ពុជា ក្នុងការសិក្សានិងស្វែងយល់អំពីសក្តានុពលរបស់កម្ពុជា និងលទ្ធភាពក្នុងការវិនិយោគជាក់ស្តែង.សូមបញ្ជាក់ថា ក្រុមហ៊ុន Goldman Sachs Group, Inc. គឺជាក្រុមហ៊ុនឈានមុខគេ ក្នុងការវិនិយោគលើវិស័យធនាគារ មូលបត្រ និងគ្រប់គ្រងការវិនិយោគ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៨៦៩ ដោយផ្តល់សេវាកម្មហិរញ្ញវត្ថុដល់អតិថិជនដ៏ច្រើន និងចម្រុះ ដែលរួមមានសាជីវកម្ម ស្ថាប័នហិរញ្ញវត្ថុ រដ្ឋាភិបាល និងបុគ្គល៕

ប៉ាគីស្ថានថ្កោលទោសការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់មកលើទឹកដីខ្លួនថា ជាការរំលោភបំពានដោយគ្មានមូលហេតុ

2024/01/17 12:40:35 pm        387
ប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់នៅខាងក្នុងព្រំដែនរបស់ខ្លួន ដែលបានសម្លាប់កុមារពីរនាក់ ដោយហៅវាថាជា «ការរំលោភបំពានដែនអាកាសរបស់ខ្លួន» និងការព្រមានអំពីការសងសឹក។អ៊ីរ៉ង់បាននិយាយថា ខ្លួនបានប្រើ «មីស៊ីលរយៈចម្ងាយខ្លី និងការវាយប្រហារដោយយានដ្រូន ដើម្បីបំផ្លាញទីតាំងរឹងមាំពីររបស់ក្រុមសកម្មប្រយុទ្ធនិកាយស៊ុននី ចៃអាល់អាដល (Jaish al-Adl) ដែលត្រូវបានគេស្គាល់ថាជា ចៃអាល់ឌុល (Jaish al-Dhulm) នៅតំបន់ Kouh-Sabz (ភ្នំបៃតង)នៃខេត្តបាឡូជីស្ថាន (Balochistan) ភាគនិរតីនៃប្រទេសប៉ាគីស្ថាន នេះបើតាមទីភ្នាក់ងារព័ត៌មានTasnim ដែលគាំទ្រដោយរដ្ឋរបស់អ៊ីរ៉ង់។ ការវាយប្រហារនោះ កើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បានបាញ់មីស៊ីលនៅប្រទេសអ៊ីរ៉ាក់ភាគខាងជើង និងស៊ីរីកាលពីថ្ងៃចន្ទ នៅក្នុងការកើនឡើងចុងក្រោយនៃអរិភាពនៅមជ្ឈិមបូព៌ា ជាកន្លែងដែលសង្រ្គាមដែលកំពុងបន្តរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា ប្រឈមមុខនឹងជម្លោះក្នុងតំបន់កាន់តែធំឡើង។ក្រសួងការបរទេសប៉ាគីស្ថាន បាននិយាយថា ការវាយប្រហារលើទឹកដីរបស់ខ្លួនបានសម្លាប់ «កុមារស្លូតត្រង់ពីរនាក់ ខណៈដែលក្មេងស្រីបីនាក់ បានរងរបួស» ហើយបានព្រមានអ៊ីរ៉ង់អំពី «ផលវិបាកដ៏ធ្ងន់ធ្ងរ» ។ក្រសួងនេះ បានពិពណ៌នាអំពីការវាយប្រហារតាមអាកាសថាជា «ការរំលោភបំពានដែនអាកាសរបស់ខ្លួនដោយអ៊ីរ៉ង់ ...នៅខាងក្នុងទឹកដីប៉ាគីស្ថាន»។ក្រសួងការបរទេស បាននិយាយទៀតថា៖«វាកាន់តែព្រួយបារម្ភថា ទង្វើខុសច្បាប់នេះ បានកើតឡើង ទោះបីជាមានបណ្តាញទំនាក់ទំនងជាច្រើនរវាងប៉ាគីស្ថាន និងអ៊ីរ៉ង់ក៏ដោយ»។

សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហាម៉ាស

2024/01/17 12:34:38 pm        358
សហភាពអឺរ៉ុប(EU)បានដាក់ទណ្ឌកម្មលើមេដឹកនាំក្រុមហាម៉ាសលោក យ៉ាយ៉ា ស៊ីនវ៉ា (Yahya Sinwar) កាលពីថ្ងៃអង្គារសម្រាប់តួនាទីរបស់ខ្លួនក្នុងការរៀបចំផែនការសម្លាប់រង្គាលកាលពីថ្ងៃទី៧ ខែតុលា នៅអ៊ីស្រាអែល។សហភាពអឺរ៉ុប ក៏បានបន្ថែមលោកស៊ីនវ៉ាទៅក្នុងបញ្ជីភេរវកម្មរបស់EU ផងដែរ។ យោធាអ៊ីស្រាអែល បានប៉ុនប៉ងចាប់ខ្លួន ឬសម្លាប់លោកស៊ីនវ៉ា ចាប់តាំងពីការវាយប្រហារថ្ងៃទី៧ ខែតុលា ប៉ុន្តែរហូតមកទល់ពេលនេះ រកមិនឃើញជោគជ័យនៅឡើយ។សហភាពអឺរ៉ុប បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «[លោក យ៉ាយ៉ា ស៊ីនវ៉ា] ត្រូវបានគេបង្កកមូលនិធិ និងទ្រព្យសម្បត្តិហិរញ្ញវត្ថុផ្សេងទៀតនៅក្នុងរដ្ឋជាសមាជិកសហភាពអឺរ៉ុប។ វាក៏ត្រូវបានហាមឃាត់ផងដែរសម្រាប់ប្រតិបត្តិករសហភាពអឺរ៉ុប ក្នុងការបង្កើតមូលនិធិ និងធនធានសេដ្ឋកិច្ច ដែលមានសម្រាប់រូបលោក។របាយការណ៍ថ្មីៗ បានបញ្ជាក់ថា អ៊ីស្រាអែលស្គាល់ពីទីតាំងរបស់លោកស៊ីនវ៉ា ប៉ុន្តែមិនអាចវាយប្រហារលើរូបលោកបានទេ ដោយសារលោក ត្រូវបានឡោមព័ទ្ធខ្លួនជាមួយចំណាប់ថ្នូរអ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបដិសេធមិនធ្វើអត្ថាធិប្បាយលើរបាយការណ៍ដែលថា ខ្លួនដឹងពីទីតាំងរបស់មេដឹកនាំភេរវករនេះទេ។អ៊ីស្រាអែលជឿថា យ៉ាងហោចណាស់មានចំណាប់ថ្នូរជនជាតិអ៊ីស្រាអែល និងបរទេសចំនួន ១៣៣ នាក់ត្រូវបានឃុំខ្លួន នៅតំបន់ហ្កាហ្សា ទោះបីជាមិនទាន់ច្បាស់ថាតើពួកគេប៉ុន្មាននាក់ នៅរស់រានមានជីវិតក៏ដោយ។

លោក Blinken៖ បណ្ដាប្រទេសអារ៉ាប់មិនចង់កសាងហ្កាហ្សាឡើងវិញទេ ប្រសិនបើវានឹងត្រូវបំផ្លាញម្ដងទៀត

2024/01/17 12:31:30 pm        349
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់តូនី ប្លីងខិន (Antony Blinken) បាននិយាយកាលពីថ្ងៃអង្គារ (១៦ មករា) ថាបណ្តាប្រទេសអារ៉ាប់មិនមានបំណងចង់ចូលរួមក្នុងការកសាងតំបន់ហ្កាហ្សា ឡើងវិញនោះទេ ប្រសិនបើតំបន់ហ៊ុមព័ទ្ធប៉ាឡេស្ទីនមួយនេះនឹងត្រូវបាន «បំផ្លាញ» បែបនេះម្តងទៀតក្នុងរយៈពេលពីរបីឆ្នាំខាងមុខ ហើយសង្កត់ធ្ងន់លើសារៈសំខាន់នៃរដ្ឋប៉ាឡេស្ទីនសម្រាប់ការតាំងទីលំនៅណាមួយក្នុងតំបន់។ថ្លែងទៅកាន់ស្ថានីយទូរទស្សន៍ CNBC ក្នុងបទសម្ភាសន៍មួយនៅទីក្រុងដេវ៉ូស ប្រទេសស្វីស លោក ប្លីងខិន បាននិយាយថាមាន «សមីការថ្មី» នៅមជ្ឈិមបូព៌ា ដែលបណ្ដាប្រទេសជិតខាងអារ៉ាប់ និងមូស្លីមរបស់អ៊ីស្រាអែល ត្រូវបានរៀបចំដើម្បីធ្វើសមាហរណកម្មអ៊ីស្រាអែលចូលទៅក្នុងតំបន់ ប៉ុន្តែពួកគេបានប្តេជ្ញាស្មើគ្នាចំពោះផ្លូវទៅកាន់រដ្ឋប៉ាឡេស្ទីន។លោកបាននិយាយថា ទាំងរដ្ឋអារ៉ាប់ និងទីក្រុងវ៉ាស៊ីនតោន ជឿជាក់ថា រហូតដល់បញ្ហានោះត្រូវបានដោះស្រាយ ទាំងអ៊ីស្រាអែល និងតំបន់ នឹងមិនមានសន្តិភាព ស្ថិរភាព និងសន្តិសុខឡើយ។លោក ប្លីងខិន ក្នុងដំណើរចុងក្រោយរបស់ខ្លួនទៅកាន់មជ្ឈិមបូព៌ាកាលពីមួយសប្តាហ៍មុន បាននាំមកយកកិច្ចព្រមព្រៀងដ៏លំបាកមួយទៅកាន់ប្រទេសអ៊ីស្រាអែល ដែលថាប្រទេសជិតខាងមូស្លីមភាគច្រើនរបស់ខ្លួននឹងជួយស្តារតំបន់ហ្កាហ្សាឡើងវិញបន្ទាប់ពីសង្គ្រាម និងបន្តសមាហរណកម្មសេដ្ឋកិច្ចជាមួយអ៊ីស្រាអែល ប៉ុន្តែលុះត្រាតែអ៊ីស្រាអែលមានការប្តេជ្ញាចិត្តថានឹងអនុញ្ញាតឱ្យបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យ៕

ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskiy ជំរុញឱ្យលោកខាងលិចបន្តដាក់សម្ពាធលើរុស្ស៊ី

2024/01/17 12:25:05 pm        391
ប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ៊្សេឡិនស្គី (Volodymyr Zelenskiy) កាលពីថ្ងៃអង្គារ (១៦ មករា) បានជំរុញឱ្យលោកខាងលិចបន្តរឹតបន្តឹងការដាក់សម្ពាធលើមេដឹកនាំវិមានក្រឹមឡាំងលោក វ្ល៉ាឌីមៀ ពូទីន និងបង្កើនការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ ដើម្បីធានាថាទីក្រុងមូស្គូ មិនទទួលបានជោគជ័យក្នុងសង្គ្រាមរបស់ខ្លួន។ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុងដេវ៉ូស (Davos) ក្នុងសុន្ទរកថាដ៏រំជួលចិត្តមួយថា ការស្ទាក់ស្ទើររបស់លោកខាងលិចក្នុងការគាំទ្ររបស់ខ្លួនសម្រាប់ទីក្រុងគីវ និងការភ័យខ្លាចនៃការកើនឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី បានធ្វើឱ្យខាតបង់ពេលវេលា និងអាយុជីវិតមនុស្សជាច្រើន ហើយអាចអូសបន្លាយការប្រយុទ្ធគ្នារាប់ឆ្នាំទៀត។ជាមួយនឹងការគាំទ្រក្នុងសម័យសង្រ្គាមដ៏រឹងមាំរបស់លោកខាងលិចសម្រាប់ទីក្រុងគីវ ដែលឥឡូវនេះកំពុងជួបឧបសគ្គស្របពេលមានជម្លោះនយោបាយនៅទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប្រ៊ុចសែល លោក ហ៊្សេឡិនស្គី បាននិយាយថា ប្រជាជនអឺរ៉ុបចាំបាច់ត្រូវយល់ថាផែនការរបស់លោកពូទីន មិនមែនត្រឹមតែសង្គ្រាមនៅអ៊ុយក្រែនទេ។រយៈពេលជិតពីរឆ្នាំបន្ទាប់ពីរុស្ស៊ីបានបើកការឈ្លានពានពេញលេញរបស់ខ្លួន លោក ហ៊្សេឡិនស្គី បាននិយាយថា លោកប្រឆាំងយ៉ាងខ្លាំងចំពោះការបង្កកជម្លោះនៅតាមខ្សែសមរភូមិបច្ចុប្បន្នរបស់ខ្លួន។ លោកបានបន្ថែមថា ការដាក់ទណ្ឌកម្មលើទីក្រុងមូស្គូ ចាំបាច់ត្រូវអនុវត្តឲ្យបានត្រឹមត្រូវ ហើយថាកង្វះទណ្ឌកម្មលើវិស័យនុយក្លេអ៊ែររបស់រុស្ស៊ី គឺជាការបង្ហាញពីភាពទន់ខ្សោយរបស់លោកខាងលិច៕

ក្រុមហ៊ុនជំនាញកសិកម្មឈានមុខនៅអាស៊ី ស្វែងរកឱកាសវិនិយោគលើដំណាំស្រូវ និងអំពៅ នៅកម្ពុជា

2024/01/17 12:12:26 pm        357
នារសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Kuok Khoon Hong ប្រធាន​អគ្គនាយក​ក្រុមហ៊ុន ​Wilmar International Group ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុង​ឱកាស​ចូល​រួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស ប្រទេសស្វីស ។ក្នុងជំនួបនេះ លោកប្រធានអគ្គនាយក Kuok Khoon Hong បានថ្លែងអំណរគុណចំពោះ សម្តេច​ធិបតី ដែលបានអនុញ្ញាតឱ្យរូបលោក និងសហការី ចូល​ជួប​សម្តែង​ការ​គួរ​សម​នា​ឱកា​សនេះ និងបានជម្រាបជូន សម្តេចធិបតី អំពីគោលបំណងរបស់ក្រុមហ៊ុន ក្នុង​ការ​ស្វែង​រក​ឱកាស​វិនិយោគ​លើ​វិស័យកសិកម្មនៅកម្ពុជា ដោយផ្តោតលើដំណាំស្រូវ និងអំពៅ ក្នុងខ្សែ​ច្រវាក់​ផលិត​កម្ម​ទាំង​មូល រាប់ទាំងការដាំដុះ, ការប្រមូលផល, ការកែច្នៃ, ការវេចខ្ចប់ និងការ​នាំចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ។ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវក្តីរីករាយចំពោះជំនួបជាមួយលោក ប្រធាន​​អគ្គ​នាយក និងបានបង្ហាញ​នូវ​ការ​ស្វាគមន៍​ចំពោះ​បំណង​របស់​ក្រុមហ៊ុន​ក្នុង​ការ​បណ្តាក់​ទុន​វិនិយោគ​លើវិស័យកសិកម្មនៅកម្ពុជា ដែលជាវិស័យមួយប្រកបដោយសក្តានុពល និង​ជា​វិស័យ​អាទិភាព​របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដើម្បីលើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាជន​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។គួរបញ្ជាក់ថា ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនដែលមានធុរកិច្ចចម្បង ក្នុង​វិស័យ​កសិកម្ម និងត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩១ នៅប្រទេសសិង្ហបុរី ។ សព្វថ្ងៃ ក្រុមហ៊ុន Wilmar International Group គឺជាក្រុមហ៊ុនឈានមុខគេមួយនៅអាស៊ី ហើយ​ក្រុម​ហ៊ុន​មាន​បច្ចេក​ទេសខ្ពស់ក្នុងវិស័យកសិកម្ម រាប់ចាប់ពីការដាំដុះ, ការកែច្នៃ, ការវេចខ្ចប់, ការផ្គត់ផ្គង់ និង​ការ​ចែក​ចាយ​យ៉ាងទូលំទូលាយ ហើយផលិតផលចម្បងរបស់ក្រុមហ៊ុន មានដូចជា៖ ប្រេងដូង ប្រេង​ធញ្ញជាតិ ម្សៅ និងស្ករ ជាដើម ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កងទ័ព៖ ខ្មាន់កាំភ្លើងធ្វើការវាយប្រហារក្នុងពេលដំណាលគ្នា នៅក្នុង និងក្រៅរដ្ឋធានីរបស់ម៉ាលី
04/25/2026 05:04 PM
បង្រ្កាបអគារប្រព្រឹត្តបទល្មើស Online Scams នៅទីតាំង ១កន្លែង ក្នុងក្រុងប៉ោយប៉ែត ឃាត់ខ្លួនមនុស្សប្រមាណ ៣០០នាក់
04/25/2026 05:04 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ជួបពិភាក្សាជាមួយប្រមុខកងទ័ពប៉ាគីស្ថាន អំពីលទ្ធភាពនៃការចរចាជុំទី២ ជាមួយអាមេរិក
04/25/2026 05:04 PM
អ៊ីរ៉ង់ប្រហារជីវិតបុរសម្នាក់ ជុំវិញ «បេសកកម្ម» តំណាងឲ្យទីភ្នាក់ងារចារកម្មអ៊ីស្រាអែល
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន សែន ណែនាំដល់មន្ត្រីរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គមឲ្យបានល្អ ពិសេសបទល្មើសអនឡាញត្រូវបង្ក្រាបកុំអោយងើបឡើងវិញអោយសោះ
04/25/2026 05:04 PM
សម្តេចតេជោ ហ៊ុន​ សែន ណែនាំដល់មន្ត្រីយកចិត្តទុកដាក់គ្រប់គ្រងនិងមើលថែដល់អតីតយុទ្ធជន និងនិវត្តជននៅតាមមូលដ្ឋាន
04/25/2026 04:04 PM
មនុស្ស ៣នាក់ស្លាប់ អំឡុងការប៉ះទង្គិច នៅភាគឦសានរដ្ឋមានជម្លោះ Manipur របស់ឥណ្ឌា
04/25/2026 04:04 PM
របាយការណ៍៖ អ៊ីរ៉ង់បញ្ជាក់ថា សមត្ថភាពមីស៊ីលភាគច្រើនមិនត្រូវបានប្រើឡើយ ក្នុងសង្គ្រាមជាមួយអាមេរិក
04/25/2026 04:04 PM
រដ្ឋមន្ត្រីការបរទេស៖ ទួរគីអាចនឹងពិចារណាតួនាទីដោះមីន នៅច្រកសមុទ្រ Hormuz ក្រោយមានកិច្ចព្រមព្រៀងអ៊ីរ៉ង់-អាមេរិក
04/25/2026 03:04 PM
អ្នកចរចាអាមេរិក នឹងទៅទីក្រុងអ៊ីស្លាម៉ាបាដ ប៉ុន្តែអ៊ីរ៉ង់ប្រាប់ថា មិនមានការចរចាដោយផ្ទាល់ទេ
04/25/2026 03:04 PM