ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

នយោបាយ​ និង ការអភិវឌ្ឍន៍

កូរ៉េខាងជើង៖ ការជ្រៀតជ្រែកក្នុងប្រតិបត្តិការផ្កាយរណប នឹងត្រូវបានចាត់ទុកថា ជាការប្រកាសសង្គ្រាម

2023/12/02 03:26:10 pm        107
កូរ៉េខាងជើង នៅថ្ងៃសៅរ៍ (ទី២ ខែធ្នូ) នេះ បាននិយាយថា ខ្លួននឹងចាត់ទុកការជ្រៀតជ្រែកណាមួយ ក្នុងប្រតិបត្តិការផ្កាយរណបរបស់ខ្លួនថា ជាការប្រកាសសង្គ្រាម ហើយនឹងប្រមូលផ្តុំកម្លាំងទប់ស្កាត់សង្គ្រាមប្រសិនបើការវាយប្រហារណាមួយប្រឆាំងនឹងធនធានយុទ្ធសាស្ត្ររបស់ខ្លួន ជិតកើតមាន។ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍ថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបទៅនឹងការជ្រៀតជ្រែកណាមួយរបស់សហរដ្ឋអាមេរិក នៅក្នុងលម្ហអាកាស ដោយការបំផ្លាញសមត្ថភាពផ្កាយរណបចារកម្មរបស់សហរដ្ឋអាមេរិក។សូមបញ្ជាក់ថា កូរ៉េខាងជើងបាននិយាយថា ខ្លួនបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាដំបូងរបស់ខ្លួនដោយជោគជ័យ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ដោយបង្ហាញពីរូបថតនៃការដំឡើងមូលដ្ឋានយោធា នៅដីគោករបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកោះហ្គាមរបស់សហរដ្ឋអាមេរិក។សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (ទី៣០ ខែវិច្ឆិកា) បានដាក់ទណ្ឌកម្មលើកូរ៉េខាងជើងថ្មីបន្ថែម បន្ទាប់ពីការបាញ់បង្ហោះនោះ ដោយកំណត់ចំពោះភ្នាក់ងារជាច្រើន ដែលមានមូលដ្ឋាននៅបរទេស ដែលខ្លួនបានចោទប្រកាន់ថា បានជួយសម្របសម្រួលឲ្យប្រទេសនេះគេចពីទណ្ឌកម្ម ដើម្បីទទួលបានប្រាក់ចំណូល និងបច្ចេកវិទ្យា សម្រាប់កម្មវិធីអាវុធប្រល័យលោករបស់ខ្លួន។កាលពីថ្ងៃសុក្រ ប្រទេសកូរ៉េខាងត្បូង បានដាក់ជនជាតិកូរ៉េខាងជើងចំនួន ១១នាក់ ក្នុងបញ្ជីខ្មៅ សម្រាប់ការមានចំណែកនៅក្នុងការអភិវឌ្ឍផ្កាយរណប និងមីស៊ីលបាលីស្ទិករបស់ប្រទេសកូរ៉េខាងជើង ដោយហាមឃាត់ពួកគេមិនឲ្យមានប្រតិបត្តិការហិរញ្ញវត្ថុ៕

សម្ដេច ម៉ែន សំអន អញ្ជើញជាអធិបតីមហាមិទ្ទីញអបអរខួបលើកទី ៤៥ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា

2023/12/02 02:50:17 pm        309
ភ្នំពេញ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញជាអធិបតីក្នុង មីទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០២៣) នៅសាលមហោស្រពកោះពេជ្រ នាព្រឹក ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ។ មីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា ២ ធ្នូ គឺជាទិវារំលឹកថ្ងៃចាប់ផ្តើមដំបូង នៃការរួមសាមគ្គីគ្នារវាងកងកម្លាំងស្នេហាជាតិ ធ្វើការរំដោះ​ប្រទេសជាតិកម្ពុជា​ចេញរួចផុតរបបកាប់សម្លាប់ខ្មែរក្រហមប៉ុលពត។រណសិរ្ស ២ ធ្នូ មិនត្រឹមតែបានជួយសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យចាកចេញពី​មហន្តរាយនៃរបបអាវខ្មៅ ប៉ុណ្ណោះទេ ប៉ុន្តែបានជួយស្តារ កសាង និងអភិវឌ្ឍន៍ មាតុភូមិកម្ពុជាឱ្យមានការកែប្រែមុខមាត់ថ្មីជាបន្តបន្ទាប់រហូតទទួលបានសុខ សន្តិភាព ឯកភាពជាតិ និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។ ទន្ទឹមនឹងការចាប់បដិសន្ធិ រណសិរ្ស២ធ្នូ បានប្រមូលផ្តុំកម្លាំងប្រជាពលរដ្ឋនៅតាមជាយក្រុងដែលទើបនិងរំដោះរួចពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ធ្វើយ៉ាងណាធានានូវជីវភាពរស់នៅបានដោយបង្កបង្កើនផលកសិកម្ម។ឆ្លៀងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត បានមានប្រសាសន៍ថា នៅក្នុងរបបកម្ពុជា​ប្រជាធិបតេយ្យ​បានបង្ខំប្រជាជនកម្ពុជាឲ្យធ្វើការជាទម្ងន់ បង្អត់អាហារ គ្មានថ្មាំព្យាបាល ខ្វះសម្លៀកបំពាក់ គ្មានជម្រករស់នៅសមរម្យ បំបិទសិទ្ធិសេរីភាពគ្រប់យ៉ាង ពិសេស ពួកឃាតករអាវខ្មៅបានសម្លាប់ប្រជាជនកម្ពុជាដោយគ្មានកំហុស។ សម្តេចកិត្តិសង្គហបណ្ឌតិ បានបន្តទៀតថា ដើម្បីរំដោះប្រទេសជាតិចេញពីរបបដ៏ខ្មៅ​ងងឹត​នេះ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ស្ថិតក្នុងតំបន់រំដោះ នាភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្ដក្រចេះ « រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា» ដែលបច្ចុប្បន្ន ហៅថា «រណសិរ្សសាមគ្គីអភិវឌ្ឍន៍​មាតុភូមិកម្ពុជា» ត្រូវបានបង្កើតឡើងដោយកម្លាំង «មហាសាមគ្គី» របស់ប្រជាជនទាំងមូលទាំងក្នុង​និងក្រៅប្រទេសដែលមាន សម្តេចពញ្ញាចក្រី ហេង សំរិន បច្ចុប្បន្នជាប្រធានរដ្ឋសភា សម្តេចធម្មពោធិសាល ជា ស៊ីម អតីតជាប្រធានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន និង «វីរជនស្នេហាជាតិ» ជាច្រើននាក់ទៀត ក្នុងការរៀបចំកម្លាំងផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និងទទួលបានជ័យជម្នះលើរបបនេះ នៅថ្ងៃទី ៧ មករា ឆ្នាំ ១៩៧៩ ។ «ព្រឹត្តិការណ៍ទាំងនេះ ក៏ត្រូវបានប្រជាជនគ្រប់រូបសុទ្ធតែយល់ច្បាស់ថា បើគ្មានថ្ងៃកំណើតរណសិរ្ស ២ធ្នូ និងជ័យជំនះ ៧មករា ទេនោះ ក៏គ្មានអ្វីៗដូចថ្ងៃនេះដែរ «នេះគឺជាសច្ចធម៌ នៃប្រវត្ដិសាស្ដ្រ»។សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបន្តទៀតថា អង្គមិទ្ទីញនាពេលនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងរំលឹកឡើងវិញ នូវទិវាជាប្រវត្តិសាស្ត្រ នៃដំណើរចាប់ផ្ដើមរស់រានមានជីវិតរបស់ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា និងដើម្បីប្រកាសជាឱឡារិកថា រណសិរ្ស២ធ្នូ មិនត្រឹមតែសង្គ្រោះយើងទាំងអស់គ្នា ឲ្យចាកផុតពីគ្រោះមហន្តរាយ នៃរបបប្រល័យពូជសាសន៍ប៉ុណ្ណោះទេ ប៉ុន្តែរណសិរ្យ ២ធ្នូ ក៏បានរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋាភិបាល ក្នុងការស្តារកសាង និងអភិវឌ្ឍន៍សង្គមជាតិ នៅគ្រប់ដំណាក់កាលធ្វើឲ្យមាតុភូមិកម្ពុជា ប្រែមុខមាត់ថ្មីជាបន្តបន្ទាប់។ ក្នុងឱកាសមហាមិទ្ទីញនេះ ថ្នាក់ដឹកនាំក្រក្រសួង ស្ថាប័ននានា បានគោរពថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាពោធិសាល ជា ស៊ីម សម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជន យុទ្ធនារី ទាំងអស់ដែលបានខិតខំប្រឹងប្រែង​ក្នុងរំដោះប្រទេសជាតិ និងសូមធ្វើការគោរពវិញ្ញាណខន្ធដល់អ្នកតស៊ូដែល​បាន​ពលីជីវិតក្នុងបុព្វហេតុ រំដោះជាតិ ​និងបុព្វហេតុការពារកសាងអភិវឌ្ឍន៍ជាតិ៕

សម្តេចធិបតី ហ៊ុន ម៉ាណែត បង្កើតក្រុមការងារចម្រុះទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញា នៅភូមិគ្រឹះរបស់សម្តេច ក្នុងក្រុងតាខ្មៅ

2023/12/02 02:40:04 pm        975
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្ដេច ក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។ក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងគ្រប់មុខសញ្ញានៅភូមិគ្រឹះរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត មាននាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិ នាយករងខុទ្ធកាល័យសម្តេចធិបតី នាយករដ្ឋមន្ត្រី ជាប្រធាននិងមានអនុប្រធាន សមាជិកមួយចំនួនទៀត៕

AUKUS នឹងបង្កើនការសាកល្បងយានដ្រូន នៅសមុទ្រ ចំពេលមានពង្រីកកងទ័ពជើងទឹករបស់ចិន

2023/12/02 01:21:25 pm        135
សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី បានព្រមព្រៀងគ្នា កាលពីថ្ងៃសុក្រ (ទី១ ខែធ្នូ) ក្នុងការចាប់ផ្តើមគំនិតផ្តួចផ្តើមលើការសាកល្បងរួមគ្នា លើប្រព័ន្ធការពារដែនសមុទ្រ ដែលមិនមានមនុស្សបញ្ជា ចំពេលមានក្តីបារម្ភ ជុំវិញការពង្រីកកងទ័ពជើងទឹករបស់ប្រទេសចិន ដោយគំនិតផ្តួចផ្តើមនេះកើតឡើងនៅពេលដែលរដ្ឋមន្ត្រីការពារជាតិអាមេរិកលោក Lloyd Austin បានជួបពិភាក្សាជាមួយសមភាគីអង់គ្លេស និងអូស្ត្រាលី លោក Grant Shapps និងលោក Richard Marles នៅទីក្រុង Mountain View រដ្ឋកាលីហ្វ័រញ៉ា។ប្រទេសទាំង៣ បានបង្កើតកតិកាសញ្ញាសន្តិសុខ ដែលគេស្គាល់ថា AUKUS ក្នុងឆ្នាំ២០២១ ដែលនឹងជួយឲ្យអូស្ត្រាលីទទួលបាននាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ និងគាំទ្រដល់កិច្ចសហប្រតិបត្តិការលើបច្ចេកវិទ្យាការពារជាតិកម្រិតខ្ពស់ ដូចជាប្រព័ន្ធស្វយ័ត បញ្ញាសិប្បនិមិត្ត (AI) ហើយនិងសមត្ថភាពអ៊ីនធឺណិត និងលឿនជាងសំឡេង។ក្នុងសន្និសីទសារព័ត៌មានរួមគ្នា លោក Austin បាននិយាយថា៖ «យើងបានប្រើប្រាស់ប្រយោជន៍ពីវិស័យនវានុវត្តន៍ និងឧស្សាហកម្មផ្នែកការពារជាតិរៀងៗខ្លួន ដើម្បីអភិវឌ្ឍ និងផ្តល់ឲ្យនូវសមត្ថភាពកម្រិតខ្ពស់ ក្នុងគោលបំណងឲ្យអ្នកចម្បាំងរបស់យើងអាចស្តាប់ មើលឃើញ និងធ្វើសកម្មភាពប្រកបដោយការមានប្រៀបយ៉ាងដាច់ខាត។ ម្តងហើយម្តងទៀត AUKUS បង្ហាញថា យើងកាន់តែរឹងមាំជាមួយគ្នា។ ហើយជារៀងរាល់ថ្ងៃ យើងធ្វើដំណើរឆ្ពោះទៅកាន់តែកៀកនឹងចក្ខុវិស័យរួមរបស់យើង ក្នុងការមានតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ»។ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយលើចំណុចជាក់លាក់នោះ មន្ត្រីការពារជាតិជាន់ខ្ពស់របស់អាមេរិក បានប្រាប់អ្នកសារព័ត៌មាន នៅមុនកិច្ចប្រជុំត្រីភាគីថា ការពិសោធន៍ និងសមយុទ្ធ មានពាក់ព័ន្ធនឹង «ប្រព័ន្ធមួយចំនួនធំ» ដោយបន្ថែមថា ប្រទេសទាំង៣ នឹងសាកល្បងនៅតំបន់ទាំងលើផ្ទៃ និងក្រោមសមុទ្រ ដែល «នឹងបង្កើតឲ្យមានភាពខុសគ្នាក្នុងការផ្តល់នូវសមត្ថភាពថ្មីដល់ការប្រយុទ្ធ នៅក្នុងសង្គ្រាម»។ជាមួយគ្នានេះទីក្រុងវ៉ាស៊ីនតោន ឡុងដ្រ៍ និងកង់បេរ៉ា កំពុងអភិវឌ្ឍប្រព័ន្ធ AI ទូទៅ ដើម្បីបង្កើនសមត្ថភាពធ្វើសង្គ្រាមប្រឆាំងនាវាមុជទឹករបស់ពួកគេ។ ការផ្តោតលើដែនសមុទ្ររបស់ AUKUS នេះ ឆ្លុះបញ្ចាំងពីការបារម្ភកាន់តែខ្លាំងឡើង ដែលថា ប្រទេសចិនកំពុងវ៉ាសហរដ្ឋអាមេរិកលើផ្នែកអំណាចកងទ័ពជើងទឹក៕

នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ សម្ពោធបើកពិព័រណ៍រូបថត ក្រោមប្រធានបទ ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង

2023/12/02 12:07:55 pm        385
ភ្នំពេញ៖ នាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្ពោធបើកពិព័រណ៍រូបថត ក្រោមប្រធានបទ "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង" នាថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៣ នៅសារមន្ទីរខ្លែងខ្មែរ។លោក រឿង សារ៉េត ប្រធានស្តីទីនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ បានលើកឡើងក្នុងរបាយកាណ៍ថា ពិព័រណ៍​រូបថត​ដែលនឹងបើកសម្ពោធ ថ្ងៃនេះមានគោលបំណងសំខាន់បីគឺ៖ (១). អបអរសាទរខួប៣១ឆ្នាំ នៃការបញ្ចូលតំបន់អង្គរទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (២). រំលឹកស្នាដៃរបស់អ្នកជំនាញថតរូបជប៉ុនឈ្មោះ Baku Saito ដែលបានផ្តិតយករូបភាពសំខាន់ៗ នៃរមណីយដ្ឋានអង្គរកាលពីជាង៣០ឆ្នាំមុន និង (៣) បើកឱកាសឱ្យយុវជនបានទស្សនាសិក្សា​ស្វែងយល់​ពីឯកសាររូបថតដ៏សំខាន់ពាក់ព័ន្ធនឹងអង្គរកាលពី ៣ទសវត្សរ៍កន្លង។ ដូច្នេះគ្រប់ផ្ទាំងរូបថតដែលដាក់តាំង បង្ហាញពេលនេះ សុទ្ធសឹងជាឯកសារដ៏មានតម្លៃ និងជាស្នាដៃដ៏វិចិត្រក្នុងវិស័យសិល្បៈថតរូប ផ្តិតយកទិដ្ឋភាព សំខាន់ៗនៃប្រាសាទក្នុងតំបន់អង្គរ សម្រាប់ការសិក្សាស្វែងយល់ទូទៅ ជាពិសេសអំពីស្ថានភាពប្រាសាទបុរាណ ក្រោយសង្គ្រាមធៀប​នឹងលទ្ធផលសព្វថ្ងៃ ក្រោមការខិតខំប្រឹងប្រែងថែទាំ ជួសជុល អភិរក្សរបស់អ្នកជំនាញខ្មែរ និង បរទេស។ នាឱកាសឯកឧត្តម ខឹម ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ បណ្ឌិតសភាចារ្យ ភឿងសកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងថា "ក្រឡេកមើលអង្គរ ៣ទសវត្សរ៍កន្លង” គឺជាប្រធានបទល្អ ដែលនាំឱ្យយើងទាំងអស់គ្នា ជាពិសេស យុវជន និងក្មួយៗសិស្សានុសិស្ស បានចូលសិក្សាស្វែងយល់អំពីតំបន់អង្គរកាលពីជាង៣០ឆ្នាំមុន ពោលគឺក្នុងរវាង ទសវត្សរ៍ទី៩០។ ពិតណាស់ ក្នុងគ្រានោះកម្ពុជាទើបនឹងទទួលបានសុខ​សន្តិភាព​នៃនយោបាយឈ្នះឈ្នះ ក្រោមការ ដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយកដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែយ៉ាងណាក្ដី ក្រោយសង្គ្រាមបញ្ចប់ទៅ យើងទាំងអស់គ្នាដឹងហើយថា ប្រាសាទនិងរមណីដ្ឋានបុរាណ ជាច្រើនសុទ្ធតែត្រូវបានបំផ្លិចបំផ្លាញ ជីកកកាយពីសំណាក់ក្រុមឈ្មួយទុច្ចរិត ដែលក្នុងនោះរួមទាំងតំបន់អង្គរផង។ ដូច្នេះ កិច្ចការសំខាន់ ក្នុងការស្រោចស្រង់បេតិកភណ្ឌវប្បធម៌នៅពេលនោះ គឺការរៀបចំឯកសារបញ្ចូលតំបន់ អង្គរទៅ​ក្នុងបញ្ជីអង្គការយូណេស្កូ រហូតទទួលបានជោគជ័យនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២។ឯកឧត្តម រដ្ឋលេខាធិការ បញ្ជាក់ថា ជាការពិត “អង្គរ" មានអត្ថន័យធំធេងណាស់ ហើយ​ក្នុងឱកាសនេះ សូមរំលឹកខ្លះអំពីអត្ថន័យ "អង្គរ" សម្រាប់ជាការស្វែងយល់ទូទៅ។ អត្ថន័យទី១ “អង្គរ” គឺជាសម័យកាលដ៏រុងរឿងបំផុតនៃប្រវត្តិសាស្ត្រខ្មែរ ចន្លោះពីសតវត្សរ៍ទី៩ដល់សតវត្សរ៍ទី១៤​នៃគ្រិស្តសករាជ ហើយដែលអ្នកស្រាវជ្រាវជាតិនិងអន្តរជាតិ តែងតែចាប់អារម្មណ៍ បំផុតលើ​វិសាលភាព​ទឹកដីដ៏ធំទូលាយនៃសម័យអង្គរ និងរចនាបថសិល្បៈជាដើម។ អត្ថន័យទី២ “អង្គរ” គឺជា អត្តសញ្ញាណខ្មែរដែលតែងបង្ហាញជាប់លើទង់ជាតិគ្រប់របបនយោបាយតាំងពីដើមរៀងមកដល់បច្ចុប្បន្ន។ អត្ថន័យ ទី៣ “អង្គរ” គឺជារមណីយដ្ឋានបុរាណវិទ្យាដែលមានវិសាលភាពយ៉ាងធំទូលាយ កំណត់ដោយព្រះរាជក្រឹត្យលេខ ០០១ ន.ស. ចុះថ្ងៃទី២៩ ខែឧសភា ឆ្នាំ១៩៩៤ បន្ទាប់ពីបានចុះក្នុងបញ្ជីអង្គការយូណេស្កូ ដោយបែងចែកតំបន់ គ្រប់គ្រងជា៥ គឺតំបន់ទី១ ជារមណីយដ្ឋានមានប្រាសាទ, តំបន់ទី២ ជាឧទ្យានបុរាណវត្ថុត្រូវការពារតំបន់, ទី៣ ជាទេសភាពវប្បធម៌ត្រូវការពារ, តំបន់ទី៤ ជាចំណុចមានសារៈសំខាន់ផ្នែកបុរាណវិទ្យា នរវិទ្យា ឬប្រវត្តិវិទ្យា និង តំបន់ទី៥ គឺជាបរិវេណអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងវប្បធម៌នៃតំបន់សៀមរាបអង្គរ ហើយទាំងអស់ហៅជារួមថា “តំបន់អង្គរ"៕អត្ថបទ រដ្ឋា

អភិបាលរាជធានី ជំរុញសិស្សានុសិស្សត្រូវខិតខំរៀនសូត្រ ដើម្បីខ្លួនឯង គ្រួសារ និងសង្គមជាតិ

2023/12/02 11:57:04 am        243
មានប្រសាសន៍ក្នុងពិធីបើកបវសនកាលឆ្នាំសិក្សា២០២៣-២០២៤ និងចែករង្វាន់ដល់សិស្សពូកែរាជ​ធានីភ្នំពេញ ដែលប្រារព្ធឡើងនៅវិទ្យាល័យ ជាស៊ីម ឈូកវ៉ា សង្កាត់គោករកា ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត វិស័យអប់រំត្រូវបានលុបចោលទាំងស្រុង ជាមួយនឹងការកាប់​សម្លាប់គ្រូបង្រៀន និងអ្នកចេះដឹងអស់ស្ទើរដល់ឬសគល់។ ក្រោយការរំដោះប្រទេសពីរបបនេះ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៧៩ កម្ពុជាបានបើកបវសនកាលឡើងវិញ ដោយពេលនោះ កម្ពុជាបានអនុវត្ត គឺអ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនចេះសោះ។ឯកឧត្តម ឃួង ស្រេង ក៏បានណែនាំសិស្សានុសិស្សទាំងអស់ត្រូវព្យាយាមរៀនសូត្រ​កុំដើរលេងកម្សាន្ត ច្រើនជាងការរៀនសូត្រ នាំឲ្យសោកស្ដាយនៅពេលអនាគត ខណៈដែលក្មួយៗ មានឱកាសក្នុងការសិក្សារៀនសូត្រ ក្រោមម្លប់នៃសន្តិភាព។ ​សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានយកចិត្តទុកដាក់ខ្លាំងណាស់ ​ដោយរកអស់គ្រប់មធ្យោបាយ ដើម្បីធ្វើយ៉ាងណាឲ្យកម្ពុជា​មានភាពរីកចម្រើនរុងរឿង ក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ការខិតខំប្រឹងប្រែងរៀនសូត្ររបស់ក្មួយៗ ​គឺដើម្បីខ្លួនឯងផង ​ដើម្បីគ្រួសារផង និងពិសេសគឺ​ដើម្បីសង្គមជាតិទាំងមូល ដោយពេលនេះក្មួយៗមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសិក្សារៀនសូត្រ ពោលគឺក្មួយៗអាចរៀនសូត្របានតាមប្រព័ន្ធអ៊ីនធឺណែតថែមទៀតផង។ឯកឧត្តម ឃួង ស្រេង បន្ថែមថា ការទទួលបានមេដាយរបស់ក្មួយៗ គឺជាកិត្តិយសរបស់ក្មួយៗ កិត្តិយសរបស់អាណាព្យាបាលឪពុកម្ដាយរបស់ក្មួយៗ ហើយក៏ជាកិត្តិយសរបស់ជាតិផងដែរ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញតែងតែជួយគាំទ្រ​ ទាំងសម្ភារៈ និងថវិកា ជាមួយនឹងការតម្រង់​ទិសក្មួយៗឲ្យដើរផ្លូវត្រូវ ជៀសវាង ការប្រព្រឹត្តនៅអបាយមុខផ្សេងៗ ។ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតក្រុមតេឡេក្រាមមួយ ដោយភ្ជាប់គ្នារវាងសាលារៀន​ជាមួយនឹង​អាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាឲ្យនៅតាមសាលារៀន​មាន​សន្តិសុខល្អ មិនមានគ្រឿងញៀន ​និងមិនមានក្រុមបងតូចបងធំ ដើម្បីឲ្យក្មួយៗសិស្សានុសិស្ស​បានសិក្សារៀនសូត្រ ក្លាយជា​ទំពាំង​ស្នងឬស្សីរបស់ជាតិនាពេលអនាគត៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

អង្គការ AHFកម្ពុជា អំពាវនាវឲ្យប្រយុទ្ធនឹងមេរោគអេដស៍ ជំងឺអេដស៍ ព្រោះអេដស៍មិនទាន់ដល់ទីបញ្ចប់ទេ

2023/12/02 11:43:32 am        274
ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ (AHF) កម្ពុជា នៅព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣នេះ បានរំលឹកដល់ពិភពលោកពីការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ។ជាមួយនឹងការរៀបចំព្រឹត្តិការណ៍ដើម្បីរំលឹក និងអបអរសាទរ នៅថ្ងៃទី២ ខែធ្នូនេះ ប្រារព្ធធ្វើឡើងនៅសួនកំសាន្តយូរ៉ូផាក ក្នុងបុរីប៉េងហួត បឹងស្នោ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍នេះនឹងធ្វើការរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតដោយសារជំងឺអេដស៍ ហើយផ្តល់ការគាំទ្រដល់អ្នកដែលបន្តការប្រយុទ្ធប្រឆាំង និងបង្រួបបង្រួមប្រជាជនទូទាំងពិភពលោក ក្នុងការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍។ ទិវានេះ មានការចូលរួមពីឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ (NAA)និង អ្នកតស៊ូមតិ និងអ្នកស្ម័គ្រចិត្តចំនួន៦០០នាក់។ក្នុងឱកាសនោះ លោកស្រីវេជ្ជបណ្ឌិត ហួយ ស៊ីខេង ប្រធានគ្រប់គ្រងកម្មវិធីប្រចាំប្រទេស បានមានប្រសាសន៍ថា ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ គឺមិនទាន់ដល់ទីបញ្ចប់ទេ យើងអំពាវនាវជាសំឡេងតែមួយ ដោយរួមជាមួយនឹងសហគមន៍ដែលជាអ្នករស់នៅជាមួយមេរោគអេដស៍ ក្រុមប្រឈមមុខខ្ពស់ ឬអ្នករងផលប៉ះពាល់ដោយមេរោគអេដស៍ គឺជាការអំពាវនាវឱ្យមានសកម្មភាពក្នុងការប្រយុទ្ធនឹងមេរោគអេដស៍។ជាមួយគ្នានោះដែរ ឯកឧត្តមបណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ បានថ្លែងថា ការបញ្ចប់ជំងឺអេដស៍តម្រូវឱ្យយើងទាំងអស់គ្នាកសាងភាព​ជា​អ្នកដឹកនាំ​ដ៏រឹងមាំ ដើម្បីជំរុញភាពជាដៃគូដែលមានបរិយាបន្ន និងការវិនិយោគធនធាន និងពេលវេលា​ក្នុងការដោះស្រាយតម្រូវការរបស់ជនងាយរងគ្រោះ និងអ្នកដែលរងផលប៉ះពាល់ដោយសារ​មេរោគអេដស៍ និងជំងឺអេដស៍។សូមបញ្ជាក់ថា ខណៈដែលពិភពលោកកំពង់តែមានការរីកចម្រើនគួរឱ្យកត់សម្គាល់​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍កន្លងមកនេះ ការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ ជាសកលកំពុងប្រឈម​នឹងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ បូករួមទាំងការទទួលបានមូលនិធិមិនគ្រប់គ្រាន់ ជាមួយអត្រាគ្រោះ​ថ្នាក់ខ្ពស់ នៃការចម្លងមេរោគអេដស៍ថ្មីចំនួន ១.៣ លាននាក់ជារៀងរាល់ឆ្នាំ ការស្លាប់ប្រមាណជា ៦៣ម៉ឺននាក់ក្នុង១ឆ្នាំ ​ហើយការឆ្លើយតបនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនត្រូវបានផ្តល់អាទិភាព​ខ្ពស់គ្រប់គ្រាន់ ជាពិសេសនៅក្នុងបណ្តាប្រទេសដែលមាន​ចំណូលទាបនោះទេ ហើយអង្គការ​មូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ គឺជាអង្គការពិភពលោកដ៏ធំបំផុតដែលបាននិងកំពុង​ផ្តល់​សេវាថែទាំ ព្យាបាលដោយមិនគិតពីលទ្ធភាពនៃការបង់ប្រាក់ ដល់អតិថិជនជាង ១.៩លាននាក់​ក្នុង៤៥ប្រទេសជុំវិញពិភពលោក មានដូចជានៅសហរដ្ឋអាមេរិក អាហ្វ្រិក អាមេរិកឡាទីន ការាបៀន តំបន់អាស៊ី ប៉ាស៊ីហ្វិក និងអឺរ៉ុប៕អត្ថបទ រដ្ឋា

UN និយាយថា អ៊ីស្រាអែល នឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីផ្តល់ជំនួយជាន់ខ្ពស់នោះទេ

2023/12/02 11:05:41 am        137
អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីស្រាអែល បានប្រាប់អង្គការសហប្រជាជាតិថា ខ្លួននឹងមិនបន្តថ្មី ទិដ្ឋាការសម្រាប់មន្ត្រីជាន់ខ្ពស់ផ្តល់ជំនួយមនុស្សធម៌ របស់អង្គការសហប្រជាជាតិ នៅតំបន់ហ្កាហ្សាប៉ាឡេស្ទីន និងតំបន់ West Bankនោះទេ ។ អ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយកាលពីថ្ងៃសុក្រ ថា ការផ្តល់ជំនួយមនុស្សធម៌ទៅកាន់តំបន់ហ្កាហ្សា គឺជាការធ្វើមិនដឹងមិនលឺ បន្ទាប់ពីការចាប់ផ្តើមការប្រយុទ្ធគ្នាឡើងវិញ។យន្តហោះចម្បាំងរបស់អ៊ីស្រាអែល បានវាយលុកលើតំបន់ហ្កាហ្សាកាលពីថ្ងៃសុក្រ បន្ទាប់ពីកិច្ចពិភាក្សាដើម្បីបន្ថែមពេលបទឈប់បាញ់រយៈពេលមួយសប្តាហ៍ជាមួយក្រុមហាម៉ាសបានដួលរលំ ដោយបានបញ្ជូនពលរដ្ឋប៉ាឡេស្ទីនរងរបួស និងស្លាប់ ទៅកាន់មន្ទីរពេទ្យ ហើយពលរដ្ឋដទៃទៀតត្រូវឡើងមកលើដងផ្លូវដើម្បីស្វែងរកទីសុវត្ថិភាព។

ការប៉ះសំដីគ្នា ជុំវិញឥន្ធនៈហ្វូស៊ីល និងសង្គ្រាមនៅហ្កាហ្សា នៅកិច្ចប្រជុំកំពូលអាកាសធាតុ COP28

2023/12/02 10:23:53 am        140
អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានជំរុញឱ្យមេដឹកនាំពិភពលោកនៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 រៀបចំផែនការសម្រាប់អនាគតគ្មានឥន្ធនៈហ្វូស៊ីល ដោយនិយាយថា ពុំមានវិធីផ្សេងទៀតដើម្បីទប់ស្កាត់ការឡើងកម្តៅផែនដីនោះទេ។ ថ្លែងមួយថ្ងៃ បន្ទាប់ពីប្រធានកិច្ចប្រជុំ COP28 លោក Sultan Ahmed al-Jaber បានស្នើឱ្យទទួលយកការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលនៅបន្ត ដែលលោក Guterres បាននិយាយថា យើងពុំអាចជួយសង្គ្រោះភពផែនដីដែលកំពុងឡើងកម្តៅដោយបំពង់បញ្ចេញផ្សែងនៃឥន្ធនៈហ្វូស៊ីលបាននោះទេ។លោកនិយាយថា ដែនកំណត់ ១,៥ អង្សារគឺអាចធ្វើទៅបាន លុះត្រាតែយើងបញ្ឈប់ការដុតឥន្ធនៈហ្វូស៊ីលទាំងអស់។ ចក្ខុវិស័យប្រកួតប្រជែង មានការលំបាកក្នុងកិច្ចពិភាក្សាស្តីពីអាកាសធាតុរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអារ៉ាប់រួមជាប្រទេសផលិតប្រេង ដែលមានការបែងចែកលើឥន្ធនៈហ្វូស៊ីល និងភាពខ្វែងគំនិតគ្នាលើការផ្តល់ហិរញ្ញប្បទានយឺតយ៉ាវ និងភាពតានតឹងភូមិសាស្ត្រនយោបាយជុំវិញសង្រ្គាមនៅតំបន់ហ្កាហ្សា ដែលបានធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍គណៈប្រតិភូពុំមានភាពវិវឌ្ឍន៍។កិច្ចព្រមព្រៀងមួយត្រូវបានឈានដល់កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ការបង្កើតមូលនិធិសម្រាប់ការបំផ្លាញ និងការខាតបង់ ដើម្បីជួយប្រទេសក្រីក្រទប់ទល់ផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ ដែលភាគច្រើនជាលទ្ធផលនៃការប្រើប្រាស់ឥន្ធនៈហ្វូស៊ីលដោយប្រទេសអ្នកមាន ដែលបានបង្កើតចំណែកដ៏ធំនៃការបំភាយឧស្ម័ន។ ជាមួយគ្នានេះ មេដឹកនាំពិភពលោក បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខស្បៀងនៅកិច្ចប្រជុំ COP28 កាលពីថ្ងៃសុក្រ ថ្ងៃទី ១ ខែធ្នូ ដែលក្នុងនោះប្រទេសចំនួន ១៣៤ នឹង ធ្វើសមាហរណកម្មប្រព័ន្ធស្បៀងអាហារទៅក្នុងផែនការអាកាសធាតុនៅឆ្នាំ២០២៥ ។

សមាជិកព្រឹទ្ធសភា៥រូប ស្នើឱ្យលោក Biden ដាក់បម្រាមធ្វើដំណើរលើប្រទេសចិន បន្ទាប់ពីមានករណីជំងឺផ្លូវដង្ហើម

2023/12/02 10:06:42 am        102
សមាជិកព្រឹទ្ធសភា មកពីគណបក្សសាធារណរដ្ឋចំនួន៥រូប ដឹកនាំដោយលោក Marco Rubio កាលពីថ្ងៃសុក្រ បានស្នើឱ្យរដ្ឋបាលរបស់ប្រធានាធិបតី លោក Joe Biden ដាក់បម្រាមធ្វើដំណើររវាងសហរដ្ឋអាមេរិកនិងប្រទេសចិន បន្ទាប់ពីមានករណីជំងឺផ្លូវដង្ហើមនៅចិនកើនឡើង។ លិខិតដែលត្រូវបានចុះហត្ថលេខាដោយលោក Rubio សមាជិកជាន់ខ្ពស់គណបក្សសាធារណរដ្ឋនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់ព្រឹទ្ធសភា បាននិយាយថា យើងគួរតែរឹតត្បិតភ្លាមៗការធ្វើដំណើររវាងសហរដ្ឋអាមេរិក និង ប្រទេសចិន រហូតដល់យើងទទួលបានព័ត៌មានបន្ថែមអំពីគ្រោះថ្នាក់ដែលបង្កឡើងដោយជំងឺថ្មីនេះ។ការកើនឡើងនៃករណីនេះ បានក្លាយជាបញ្ហាសកលកាលពីសប្តាហ៍មុន នៅពេលដែលអង្គការសុខភាពពិភពលោក បានស្នើសុំប្រទេសចិនសម្រាប់ព័ត៌មានបន្ថែម ដោយលើកឡើងពីរបាយការណ៍ស្តីពីចង្កោមនៃជំងឺរលាកសួតដែលពុំបានធ្វើរោគវិនិច្ឆ័យទៅលើកុមារ ដោយកម្មវិធីសម្រាប់ការតាមដានជំងឺដែលកំពុងលេចចេញ។ លោកស្រី Maria Van Kerkhove នាយកស្តីទីនៃនាយកដ្ឋានប្រយុទ្ធប្រឆាំងនិងបង្ការជំងឺរាតត្បាតរបស់អង្គការសុខភាពពិភពលោក បាននិយាយកាលពីដើមសប្តាហ៍នេះថា ការកើនឡើងនេះទំនងជាត្រូវបានជំរុញដោយការកើនឡើងចំនួនកុមារដែលឆ្លងវីរុស ដែលពួកគេបានចៀសផុតក្នុងអំឡុងពេលពីរឆ្នាំនៃការរឹតត្បិតជំងឺ COVID-19 ។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ សហរដ្ឋអាមេរិក និងចិន បាននិងកំពុងបង្កើនការជើងហោះហើរជាលំដាប់រវាងប្រទេសទាំងពីរ ដែលនៅទាបជាងឆ្ងាយពីកម្រិតកាលពីឆ្នាំ ២០១៩ នៅឡើយ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM