ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤

នយោបាយ​ និង ការអភិវឌ្ឍន៍

អ្នកការទូតរុស្ស៊ី៖ សន្តិសុខរបស់អ៊ីស្រាអែលមិនអាចកើតឡើងទេ បើគ្មានការដោះស្រាយបញ្ហាប៉ាឡេស្ទីន

2023/11/30 12:18:01 pm        155
តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយកាលពីថ្ងៃពុធថា សន្តិសុខរបស់អ៊ីស្រាអែល អាចត្រូវបានធានាបានតែតាមរយៈដំណោះស្រាយយូរអង្វែងចំពោះបញ្ហាប៉ាឡេស្ទីន ហើយប្រទេសរុស្ស៊ី មិនបានខិតខំប្រឹងប្រែង ដើម្បីសម្រេចវានោះទេ។លោកបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខUN ស្តីពីមជ្ឈិមបូព៌ាថា៖« «សម្រាប់ជម្លោះនៅថ្ងៃស្អែក វាដល់ពេលដែលត្រូវគិតអំពីថ្ងៃខានស្អែក។ សំណួរជាច្រើន កើតឡើងអំពីវិធីនៃការធ្វើឲ្យតំបន់ហ្កាហ្សារស់ឡើងវិញ និងអំពីដំណោះស្រាយយូរអង្វែងនាពេលអនាគតចំពោះបញ្ហាប៉ាឡេស្ទីនជាទូទៅ ព្រោះវាមិនអាចទៅរួចទេក្នុងការធានាសន្តិសុខរបស់អ៊ីស្រាអែល ដោយគ្មានការដោះស្រាយទេ។ ប្រទេសរុស្ស៊ី កំពុងធ្វើការយ៉ាងសកម្មក្នុងទិសដៅនេះ»។លោកបានបន្ថែមថា៖«ការធ្វើឲ្យប្រសើរឡើងនូវយន្តការនៃការគាំទ្រពីខាងក្រៅសម្រាប់ការព្រមព្រៀងលក្ខខណ្ឌសម្រាប់ដំណោះស្រាយយូរអង្វែង និងស្ថិរភាពនៅលើមូលដ្ឋាននៃដំណោះស្រាយរដ្ឋទាំងពីរ គួរតែមានពិតប្រាកដ និងរួមបញ្ចូលអ្នកដើរតួក្នុងតំបន់ ដែលយល់ច្បាស់ពីវិធីទាំងអស់ ដើម្បីឈានទៅដល់ដំណោះស្រាយដែលនឹងផ្អែកលើច្បាប់អន្តរជាតិ។។ «យើងត្រៀមខ្លួនរួចជាស្រេចសម្រាប់ការងារបែបនេះ បន្ទាប់ពីអណ្តាតភ្លើងនៃការកើនឡើងភាពតានតឹងក្នុងតំបន់បច្ចុប្បន្ន ត្រូវបានពន្លត់។ ប៉ុន្តែគួរឲ្យសោកស្ដាយ វានឹងមិនមានក្នុងពេលឆាប់ៗនេះទេ»។

មីយ៉ាន់ម៉ា និងចិន ធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈការប្រយុទ្ធគ្នាកើនឡើងតាមតំបន់ព្រំដែន

2023/11/30 12:11:34 pm        110
មីយ៉ាន់ម៉ា និងចិនកំពុងធ្វើសមយុទ្ធកងទ័ពជើងទឹករួមគ្នា ខណៈរដ្ឋាភិបាលយោធាក្នុងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះ បានបាត់បង់ដីនៅតំបន់ព្រំដែនភាគឦសានរបស់ខ្លួនទៅលើក្រុមចម្រុះនៃកងជីវពលដែលមានទំនាក់ទំនងល្អជាមួយទីក្រុងប៉េកាំងផងដែរ។កាសែតរដ្ឋ Myanma Alinn បាននិយាយកាលពីថ្ងៃពុធថា នាវាចិនចំនួនបីគ្រឿង ត្រូវបានបោះយុថ្កានៅទីក្រុង យ៉ាងហ្គូន(Yangon) ដែលជាទីក្រុងធំបំផុតរបស់សហភាពមីយ៉ាន់ម៉ា ហើយថាក្រុមមន្ត្រីមកពីប្រទេសទាំងពីរបានជួបគ្នាកាលពីថ្ងៃអង្គារពិភាក្សាអំពីសមយុទ្ធសន្តិសុខដែនសមុទ្រ។នាវាចិន ដូចជានាវាពិឃាត ហ្ស៊ីប៉ូ(Zibo) នាវាចម្បាំង ជីងចូវ (Jing Zhou) និងនាវាផ្គត់ផ្គង់យោធា ឈាន តាវ ហ៊ូ( Qian Dao Hu) ដឹកក្រុមនាវិកប្រហែល ៧០០ នាក់ ហើយបានទៅដល់កំពង់ផែ មីយ៉ាន់ម៉ា កាលពីថ្ងៃចន្ទ។ របាយការណ៍នេះពុំបានផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីសមយុទ្ធនេះទេ។ យោធាមីយ៉ាន់ម៉ា បានដណ្តើមអំណាចពីរដ្ឋាភិបាលជាប់ឆ្នោត របស់លោកស្រីអ៊ុងសានស៊ូជី កាលពីឆ្នាំ ២០២១ ហើយ ចាប់តាំងពីពេលនោះមកមានជម្លោះប្រដាប់អាវុធជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងកងជីវពលជនជាតិភាគតិចនានានៅតាមតំបន់ព្រំដែន។ ដំណើរទស្សនកិច្ចរបស់នាវាចិននេះ កើតឡើងក្នុងអំឡុងពេលមានការកើនឡើងនៃអំពើហិង្សានៅតាមតំបន់ព្រំដែនមីយ៉ាន់ម៉ាជាមួយប្រទេសចិន ដោយសម្ព័ន្ធភាតរភាពចំនួនបីក្រុមដែលបានបើកការវាយលុកកាលពីថ្ងៃទី ២៧ តុលា លើកងកម្លាំងយោធាដែលកំពុងក្ដោបក្ដាប់អំណាច៕

កូរ៉េខាងជើង នឹងមិនចរចាអធិបតេយ្យភាពជាមួយប្រទេសមុខពីរដូចជាអាមេរិក នោះទេ

2023/11/30 11:47:49 am        239
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៣០ វិច្ឆិកា) នេះថា ប្រទេសកូរ៉េខាងជើង នឹងមិនចរចាអំពីអធិបតេយ្យភាពរបស់ខ្លួនជាមួយសហរដ្ឋអាមេរិកឡើយ ដោយបានរិះគន់ទីក្រុងវ៉ាស៊ីនតោន ថាជាប្រទេស «មុខពីរ» សម្រាប់ការផ្តល់កិច្ចពិភាក្សាសន្តិភាព ខណៈពេលដែលបង្កើនសកម្មភាពយោធានៅក្នុងតំបន់។លោកស្រី គីម យ៉ូជុង (Kim Yo Jong) ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) និងជាមន្ត្រីជាន់ខ្ពស់បាននិយាយថា សហរដ្ឋអាមេរិកបានបង្ហាញ «ស្តង់ដារពីរជ្រុលនិយម» នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍នេះ ជុំវិញការបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់កូរ៉េខាងជើង នាពេលថ្មីៗនេះ។កិច្ចប្រជុំនេះបានក្លាយជាឆាកសម្រាប់ការឈ្លោះប្រកែកគ្នាជាសាធារណៈដ៏កម្ររវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោកស្រី លីនដា ថូម៉ាសហ្គ្រីនហ្វីល (Linda Thomas-Greenfield) និងឯកអគ្គរដ្ឋទូតកូរ៉េខាងជើង លោក គីម សុង (Kim Song) ដោយអ្នកទាំងពីរបានប្រកែកថាសកម្មភាពយោធារបស់ប្រទេសពួកគេ គឺជាការការពារខ្លួនប៉ុណ្ណោះ។ សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានថ្កោលទោសការបាញ់បង្ហោះផ្កាយរណបនេះថាជាការរំលោភលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលហាមប្រាមកូរ៉េខាងជើងមិនឲ្យប្រើប្រាស់បច្ចេកវិជ្ជាបាលិស្ទិកណាមួយនោះឡើយ។ លោកស្រី គីម យ៉ូជុង បាននិយាយថា «អធិបតេយ្យភាពនៃរដ្ឋឯករាជ្យមិនអាចជារបៀបវារៈសម្រាប់ការចរចាបានទេ ដូច្នេះហើយ កូរ៉េខាងជើង នឹងមិនអង្គុយទល់មុខជាមួយសហរដ្ឋអាមេរិក សម្រាប់គោលបំណងនោះឡើយ»។លោកស្រី គីម ក៏បាននិយាយផងដែរថា វាគឺជា «ស្តង់ដារពីរ» និង «ការអនុវត្តហួសហេតុ និងតាមអំពើចិត្ត» របស់ទីក្រុងវ៉ាស៊ីនតោន មិនមែនជាកម្មវិធីអវកាសរបស់ប្រទេសកូរ៉េខាងជើង ដែលបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់នោះទេ៕

សម្ដេចធិបតី៖ អាណត្តិទី៧នេះ បានប្រគល់ភារកិច្ចអាទិភាពចំនួន៥ ដល់ក្រសួងរ៉ែ និងថាមពល

2023/11/30 11:14:30 am        303
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា សម្រាប់អាណត្តិទី៧នេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចអាទិភាពចំនួន ៥ ដល់ក្រសួង រ៉ែ និងថាមពល ដើម្បីធ្វើការអភិវឌ្ឍវីស័យថាមពល អគ្គិសនី និងវិស័យរ៉ែ នៅក្នុងប្រទេសកម្ពុជា។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសានស៍ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដោយបានប្រគល់ភារកិច្ចឱ្យក្រសួងរ៉ែ និងថាមពល ដឹកនាំ និងសម្របសម្រួលលើការងារអន្តរកាលវិស័យថាមពលដូចជា ជំរុញការអនុវត្តការងារ​ប្រសិទ្ធភាពថាមពល ស្របតាមគោលនយោបាយជាតិស្តីពីប្រសិទ្ធភាព​ថាមពល ២០២២-២០៣០ ដែលរាជរដ្ឋាភិបាលបានអនុម័ត និងស្របទៅតាមផែនការសកម្មភាពដែលបានគ្រោង។ ជំរុញលើកទឹកចិត្តឲ្យប្រជាពលរដ្ឋខ្មែរប្រើប្រាស់យានយន្តអគ្គិសនី (EV) ខណៈការប្រើប្រាស់យាន​យន្តអគ្គិសនី ជួយបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពល ដោយសារការប្រើម៉ូទ័រអគ្គិសនី គឺមានប្រសិទ្ធភាពជាងការប្រើម៉ូទ័រឥន្ធនៈជាដើម។ ក្នុងឱកាសនេះសម្តេចធិបតី នាយករដ្ឋមន្រ្ដីបានថ្លែងថា កម្ពុជាមានមោទនភាព បច្ចុប្បន្នកម្ពុជា​មានប្រភពអគ្គិសនីកកើតឡើងវិញប្រមាណ ៦២ ភាគរយ​ និងតាំងចិត្តសម្រេចឱ្យបាន ៧០ ភាគរយ​នៅឆ្នាំ២០៣០ ខណៈប្រទេសក្នុងតំបន់មួយចំនួនប្រភពអគ្គិសនីកកើតឡើងវិញ​តិចតួចនៅឡើយ។សម្ដេចធិបតី ក៏បានណែនាំដល់គណៈគ្រប់គ្រង និងបុគ្គលិកនៃក្រុមហ៊ុនទទួលសាងសង់ ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ត្រូវយកចិត្តទុកដាក់ ​ជាមួយនឹងការទទួលខុសត្រូវខ្ពស់ ចំពោះការ​គ្រប់គ្រងកិច្ចដំណើរការនៃការសាងសង់រោងចក្រវារីអគ្គិសនី ​ស្របទៅតាមបទដ្ឋានបច្ចេកទេស ឱ្យបានប្រកបដោយគុណភាព ​និងមានសុវត្ថិភាពខ្ពស់ ដើម្បីធានាបាននូវគុណសម្បត្តិរបស់គម្រោង សម្រាប់ជាគុណប្រយោជន៍ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់កម្ពុជា ដោយមិន​មានបច្ច័យអាក្រក់ណាមួយ បង្កទៅជាផលប៉ះពាល់ដល់បរិស្ថាន និងមនុស្ស៕ អត្ថបទ៖វ៉ន ដារ៉ា

សម្ដេចធិបតី ជំរុញឱ្យតភ្ជាប់បណ្ដាញអគ្គិសនីទៅដល់ពលរដ្ឋជាង ៦០០ គ្រួសារក្នុងស្រុកថ្មបាំង មុនខែកុម្ភៈឆ្នាំក្រោយ

2023/11/30 11:08:09 am        334
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានជំរុញឱ្យអគ្គិសនីកម្ពុជា ត្រូវពន្លឿនការតភ្ជាប់ បណ្ដាញអគ្គិសនីតង់ស្យុង ៣៥ គីឡូវ៉ុលឱ្យទៅដល់ប្រជាពលរដ្ឋជាង ៦០០ គ្រួសារ ដែលស្ថិតនៅនៅឃុំតាតៃលើ ឃុំជំនាប់ និងឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង ប្រវែង ៣៣ គីឡូម៉ែត្រឱ្យបានរួចរាល់នៅមុនបំណាច់ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី​ មានប្រសានស៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កាលពីមុន ភូមិសាស្ត្រស្រុកថ្មបាំង គឺជាកន្លែងលាក់ទ័ពក្នុងសម័យសង្គ្រាម និងជាកន្លែងវេទនាបំផុត។ ប៉ុន្ដែបច្ចុប្បន្នដោយកត្តាសុខសន្តិភាពរបស់ប្រទេសកម្ពុជា បានប្រែក្លាយស្រុកថ្មបាំងជាកន្លែងអភិវឌ្ឍន៍ មិនមែនជាកន្លែងលាក់ទ័ព ដើម្បីប្រយុទ្ធគ្នាទៀតនោះទេ។ ដូច្នេះក្នុងឱកាសថ្ងៃនេះ សម្ដេចធិបតី បានជំរុញឱ្យអគ្គិសនីកម្ពុជាធ្វើការ តបណ្ដាញប្រព័ន្ធអគ្គិសនីជូនដល់ប្រជាពលរដ្ឋនៅឃុំ ​តាតៃលើ ឃុំជំនាប់ ឃុំប្រឡាយជាង ៦៦៣ គ្រួសារ និងអាចកើនលើសពីនេះ នាពេលខាងមុខឱ្យបានគ្រប់ខ្នងផ្ទះ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានបន្តទទួលខុស​ត្រូវ​ចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំងប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២​ ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យ​បានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់ និងទី៣ ​ទទួលខុសត្រូវលើផលប៉ះពាល់បរិស្ថានពិភពលោក និងការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតីបានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ​១០០ លានដុល្លារ សម្រាប់​ទទួលខាតបង់ថ្លៃអគ្គិសនី និងជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចធិបតី៖រដ្ឋនឹងផ្ដល់អគ្គិសនីដល់ពលរដ្ឋជាង១% ដែលមិនទាន់មានអគ្គិសនីប្រើប្រាស់នៅមុនឆ្នាំ២០៣០

2023/11/30 11:03:02 am        246
កោះកុង៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់គោលដៅក្នុងការផ្គត់ផ្គង់អគ្គិសនីដល់ប្រជាពលរដ្ឋដែលមិនទាន់មានអគ្គិសនីប្រើប្រាស់ជាង ១% ឱ្យបានគ្រប់គ្រាន់នៅទូទាំងប្រទេស នៅមុនបំណាច់ឆ្នាំ ២០៣០។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានមានប្រសានស៍បែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាទ ខេត្តកោះកុង នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។សម្ដេចធិបតី បានបង្ហាញក្តីសោមនស្សរីករាយក្រៃលែង ដែលបានអញ្ជើញចូលរួម​បិទស្ទឹងសាងសង់វារីអគ្គិសនីតាតៃលើ ដែលមានអានុភាពរហូតដល់ ១៥០ មេហ្គាវ៉ាត់។ សម្តេចធិបតីថ្លែងថា វិស័យថាមពលអគ្គិសនីគឺជាវិស័យអាទិភាពមួយក្នុងចំណោមវិស័យអាទិភាព ដែលរាជរដ្ឋាភិបាលកម្ពុជាយកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ហើយនៅតែជារបៀប​វារៈដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិអាណត្តិទី៧នេះ បានបន្តទទួល​ខុសត្រូវចំពោះពលរដ្ឋ និងប្រទេសជាតិលើអាទិភាពចំនួន ៣ គឺទី១ ជំរុញជីវភាពពលរដ្ឋទូទាំង​ប្រទេស និងសេដ្ឋកិច្ចជាតិឱ្យកាន់តែរីកចម្រើន ទី២ ​ទទួលខុសត្រូវលើរាល់ការអភិវឌ្ឍទាំងអស់ ត្រូវគិតឱ្យបានហ្មត់ចត់បញ្ចៀសរាល់ការប៉ះពាល់​ និងទី៣ ទទួលខុសត្រូវលើផល​ប៉ះពាល់​បរិស្ថានពិភពលោក ​និងការប្រែប្រួលអាកាសធាតុ។ សម្តេចធិបតី ​បានបញ្ជាក់ថា ក្នុង១ឆ្នាំៗ រាជរដ្ឋាភិបាលត្រៀមថវិកាចំនួន ​១០០ លានដុល្លារ ​សម្រាប់ទទួលខាតបង់ថ្លៃអគ្គិសនី និង​ជួយទប់ទល់ការឡើងថ្លៃតម្លៃអគ្គិសនីដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖ វ៉ន ដារ៉ា

ក្រសួងការបរទេស៖ បារាំងមានបំណងរៀបចំបញ្ចប់កិច្ចព្រមព្រៀងសន្តិសុខជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤

2023/11/30 10:51:26 am        103
អ្នកនាំពាក្យក្រសួងការបរទេសរបស់ខ្លួន បាននិយាយកាលពីថ្ងៃពុធថា ប្រទេសបារាំង មានបំណងបញ្ចប់កិច្ចព្រមព្រៀងធានាសន្តិសុខទ្វេភាគីជាមួយអ៊ុយក្រែន នៅដើមឆ្នាំ២០២៤។ក្រុមមន្ត្រី បាននិយាយថា ក្រុមប្រទេស G7 កាលពីខែមិថុនា បានបង្ហាញក្របខណ្ឌអន្តរជាតិសម្រាប់សន្តិសុខរយៈពេលវែងរបស់អ៊ុយក្រែន ដើម្បីបង្កើនហិរញ្ញវត្ថុ និងការការពារប្រឆាំងនឹងរុស្ស៊ី ក្នុងគោលបំណងរារាំងទីក្រុងម៉ូស្គូពីការឈ្លានពាន នាពេលអនាគត។មិនអាចចូលរួមជាមួយអង្គការណាតូ (NATO) ខណៈពេលដែលសង្រ្គាមជាមួយរុស្ស៊ីនៅតែបន្ត ដោយហេតុថា មាត្រា៥របស់ណាតូ ដែលកំណត់ថា ការវាយប្រហារលើសមាជិកតែមួយ គឺជាការវាយប្រហារលើទាំងអស់គ្នា អាចរុញច្រានវាចូលទៅក្នុងសង្រ្គាមជាមួយរុស្ស៊ី ប្រទេសអ៊ុយក្រែន បានបញ្ចុះបញ្ចូលឲ្យមានការប្តេជ្ញាចិត្តផ្នែកសន្តិសុខរយៈពេលវែងពីអ្នកគាំទ្រសំខាន់ៗរបស់ខ្លួន។ប្រទេសនានារួមទាំងបារាំងផង បាននិងកំពុងចរចាទ្វេភាគី តាំងពីខែមិថុនាមកម្ល៉េះ ប៉ុន្តែមានព័ត៌មានលម្អិតតិចតួចអំពីអ្វី ដែលប្រទេសនេះមានឆន្ទៈធ្វើ ហើយដោយសង្គ្រាមឈានចូលដល់ឆ្នាំទីពីរនោះ មានសំណួរសួរថាតើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មានការប្តេជ្ញាចិត្តបែបណានោះ។អ្នកស្រី Anne-Claire Legendre បានថ្លែងប្រាប់អ្នកសារព័ត៌មានថា៖«ចំពោះការធានាសន្តិសុខ និងការងារដែលយើងបានធ្វើជាមួយដៃគូអ៊ុយក្រែនរបស់យើង...យើងកំពុងធ្វើការឆ្ពោះទៅរកការបញ្ចប់កិច្ចព្រមព្រៀងនេះ ជាមួយអាជ្ញាធរអ៊ុយក្រែន នៅចុងឆ្នាំនេះ គឺនៅដើមឆ្នាំក្រោយ»។-

សម្ដេចធិបតីចេញបញ្ជាឱ្យបញ្ឈប់គម្រោងរោងចក្រអគ្គិសនី ដើរដោយថាមពលធ្យូងថ្ម

2023/11/30 10:29:01 am        612
កោះកុង៖ មានប្រសាសន៍ក្នុងពិធីអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹងសាងសង់ទំនប់វារីអគ្គិសនីស្ទឹងតាតៃលើ ស្ថិតក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានចេញបញ្ជាឱ្យបញ្ឈប់គម្រោង​អភិវឌ្ឍន៍​រោងចក្រអគ្គិសនី​ដែលប្រើធ្យូងថ្ម និង​បញ្ជាឱ្យបញ្ឈប់ដំណើរការ​រោងចក្រអគ្គិសនីដើរ​ដោយថាមពលធ្យូងថ្ម​នៅមុនពេលកំណត់ផងដែរ។សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវដល់វិនិយោគិនទាំងឡាយដែលចង់បោះទុនវិនិយោគលើ គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនោះ សូមបញ្ឈប់គម្រោងវិនិយោគបែបនេះ ព្រោះ កម្ពុជាបានសម្រេចមិនឱ្យមានរោងចក្របែបនេះ ដំណើរការនៅកម្ពុជាទៀតនោះឡើយ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានរម្លឹកឱ្យដឹងផងដែរថា កន្លងមកថ្មីៗនេះ សម្ដេចក៏បានសម្រេចឱ្យបញ្ឈប់គម្រោងរោងចក្រអគ្គិសនីដើរដោយថាមពលធ្យូងថ្មនៅកោះកុង ដែ លអាចផ្ដល់ថាមពលអគ្គិសនីរហូតដល់ ៧០០ មេហ្គាវ៉ាត់ ឱ្យបញ្ឈប់ដំណើរការរួចហើយផងដែរ។រោងចក្រដែលដំណើរការដោយធ្យូងថ្ម បានបង្កផលប៉ះពាល់ច្រើនដល់ការរស់នៅរបស់មនុស្ស ជាពិ សេសគឺផ្សែងដែលហុយចេញពីការដុតនោះ ដែលបង្កើតជាឧស្ម័នពុល បង្កឱ្យធ្លុះធ្លាយ​ស្រទាប់​អូហ្សូន ដែលការពារមិនឱ្យកម្ដៅព្រះអាទិត្យបុកចូលខ្លាំងមកផែនដីដែលមានមនុស្ស សត្វ និងរុក្ខជាតិនានា កំពុងស្ថិតនៅ៕ដោយ៖ គង់ ឌិន

សម្តេចធិបតី៖ សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុត សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ជាតិ

2023/11/30 10:17:35 am        173
កោះកុង៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា សន្តិសុខថាមពល គឺជាកត្តាសំខាន់ខ្លាំងបំផុតសម្រាប់អភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ជាតិ ខណៈថាមពលអគ្គិសនីនេះ គឺជាវិស័យអាទិភាពមួយដ៏ធំផងដែរ ក្នុងវិស័យអាទិភាពដទៃទៀត ក្នុងយុទ្ធសាស្រ្តបច្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ។ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទស្ទឹង និងបើកការដ្ឋានសាងសង់ «ទំនប់វារីអគ្គីសនីស្ទឹងតាតៃលើ» ​ដែលមានអនុភាព១៥០មេហ្គាវ៉ាត់ ​នៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង នាព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ​សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ការអភិវឌ្ឍសេដ្ឋកិច្ច គឺមិនអាចចោលបាននូវវិស័យថាមពលអគ្គិសនីនោះឡើយ ដូច្នេះរាជរដ្ឋាភិបាលបានដាក់គោលដៅច្បាស់លាស់ក្នុងការជំរុញវិស័យថាមពលអគ្គិសនីនេះជានិច្ច ដោយនឹងធ្វើការពង្រីកជាបន្តបន្ទាប់ ដើម្បីបង្រ្គប់តម្រូវការរបស់ប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទុនទាំងអស់។សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងទៀតថា ​រាជរដ្ឋាភិបាលបានខិតខំ​រកប្រភពទាំងអស់ ដើម្បីស្វែងរកថាមពលអគ្គិសនី​ ខណៈសម្តេចចាត់ទុកថា សន្តិសុខថាមពលនេះ​គឺជាកត្តាសំខាន់​បំផុត ​សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ​និងសេដ្ឋកិច្ចខ្មែរទាំងមូល ​ហើយរាជរដ្ឋាភិបាលនឹងព្យាយាម​គ្រប់​យ៉ាងដើម្បី ធ្វើយ៉ាងណាកុំឲ្យភ្លើងអគ្គិសនីនេះ​មានព្រឹកអត់ល្ងាច ​មានល្ងាចអត់យប់នោះ៕អត្ថបទបាន ចក់

ប្រជាពលរដ្ឋឃុំពន្លៃ ស្រុកបរិបូណ៌ សប្បាយរីករាយ ក្រោយទទួលបានផ្លូវល្អស្អាតប្រើប្រាស់

2023/11/30 10:02:50 am        160
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋក្នុងឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង បានសំដែង​នូវ​ការ​ត្រេក​អរ​ជា​ពន់​ពេក ក្រោយពីរាជរដ្ឋាភិបាល បានប្រគល់ជូននូវផ្លូវបេតុង ២ខ្សែ មានប្រវែង១៤០០ម៉ែត្រ ទទឹង​៦​ម៉ែត្រ ឆ្លងកាត់៣ភូមិ គឺភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ឃុំពន្លៃ ។ ការអភិវឌ្ឍន៍បែបនេះ ធ្វើអោយជីវភាពប្រជាពលរដ្ឋ បានធូរធារឡើងមួយកម្រឹតទៀត ដោយសារ​ពួក​គាត់មានផ្លូវល្អសម្រាប់ប្រើប្រាស់ក្នុងដឹកជញ្ជូនកសិផល ក៏ដូចជាការធ្វើដំណើរទូទៅនៅ​ក្នុង​មូល​ដ្ឋានរបស់ខ្លួន មិនលំបាកដូចពេលមុន។តំណាងប្រជាពលរដ្ឋបានអោយដឹងថា ក្រោយពីទទួលបានផ្លូវបេតុងទាំង២ខ្សែនេះ ពី​រាជ​រដ្ឋាភិបាល​មក ពួកគាត់ជាប្រជាពលរដ្ឋក្នុងភូមិកែវឡាត ភូមិស្វាយគយ និងភូមិជើងខ្នារ ក៏​ដូច​ជា​ប្រជាពលរដ្ឋ​ក្នុងឃុំពន្លៃ និងស្រុកបរិបូណ៌ទាំងមូល មានចិត្តសប្បាយរីករាយជាពន់ពេក ព្រោះ​ពី​មុន​មិន​ដែលមានផ្លូវស្អាតល្អសំរាប់ធ្វើដំណើរឡើយ។ ការប្រគល់ជូនផ្លូវបេតុងទាំង២ខ្សែនេះ បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋក្នុងភូមិឃុំស្រុក អាចធ្វើដំណើរបានងាយស្រួល មិនចំណាយ​ប្រាក់​​ច្រើន។ ពួក​គាត់​បានអរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលតែង​តែ​យក​ចិត្ត​ទុក​ដាក់ចំពោះជីវភាព និងសុខទុក្ខប្រជាជននៅតាមមូលដ្ឋាន។ក្នុងឱកាសចុះពិនិត្យផ្លូវបេតុងទាំង ២ខ្សែនេះ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ បានថ្លែងបញ្ជាក់ថា ផ្លូវបេតុងទាំង២ខ្សែនេះ កសាងឡើងយដោយ​ថវិកា​ជំនួយ​ពី​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ និងកសាងដោយនាយកដ្ឋានស្ថាបនា និង​វិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុក្រសួងមហាផ្ទៃ ។ ក្នុង​នោះ​ផ្លូវ​បេតុង​ខ្សែ​ទី​១​ចាប់​ពី​ផ្លូវ​ជាតិ​លេខ៥ ស្ថិតក្នុងភូមិកែវឡាត ទៅទល់នឹងភូមិស្វាយគយ មានប្រវែង៦៦០ម៉ែត្រ ទទឹង៦​ម៉ែត្រ និងខ្សែទី២ ពីភូមិស្វាយគយទៅទល់នឹងភូមិជើងខ្នារ មានប្រវែង៧៤០ម៉ែត្រ ទទឹង៦​ម៉ែត្រផ​​ងដែរ។ ផ្លូវនេះ ត្រូវបានត្រួតពិនិត្យពីក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអោយការសាងសង់ផ្លូវបេតុង ស្រប​ទៅ​តាមបច្ចេកទេស និងមានគុណភាព សំរាប់ប្រជាពលរដ្ឋប្រើប្រាស់។ ផ្លូវបេតុង​ទាំង​២​ខ្សែ​នេះ ជាប្រយោជន៍យ៉ាងសំខាន់សំរាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូច​ជា​ការ​ដឹក​ជញ្ជូន​ ការធ្វើដំណើរទៅមកសាលារៀន និងការយកអ្នកជំងឺទៅមន្ទីរពេទ្យបានរហ័សផងដែរ៕ អត្ថបទ៖ កាំង ហុងវាស្នា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ប្រធានជំនួយ UN ធ្វើដំណើរទៅកាន់សូម៉ាលី ខណៈកង្វះខាតស្បៀងអាហារ និងមូលនិធិកាន់តែធ្ងន់ធ្ងរ
04/29/2026 09:04 PM
អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តបេសកកម្មតម្រង់ទិសស្ដីពី «ប្រសិទ្ធភាពព័ត៌មាន និងការគ្រប់គ្រងសាធារណមតិ»
04/29/2026 09:04 PM
រូបិយប័ណ្ណរបស់អ៊ីរ៉ង់ធ្លាក់ដល់កម្រិតទាបបំផុត ខណៈបន្តមានបទឈប់បាញ់ផុយស្រួយជាមួយអាមេរិក
04/29/2026 08:04 PM
ហេតុការណ៍ដេញចាក់នៅតំបន់ជនជាតិជ្វីហ្វទីក្រុងឡុងដ្រ៍ បណ្តាលឲ្យមនុស្ស ២នាក់ រងរបួស
04/29/2026 08:04 PM
ចិននឹងហាមឃាត់ការលក់យានដ្រូន នៅទីក្រុងប៉េកាំង ដោយសារក្ដីបារម្ភផ្នែកសន្តិសុខ
04/29/2026 08:04 PM
ផ្កាថ្មប៉ប្រះទឹក Abrolhos របស់ប្រេស៊ីល ធ្លាក់ចុះ ១៥ភាគរយ ក្នុងរយៈពេលជាង ១៨ឆ្នាំ
04/29/2026 08:04 PM
រុស្ស៊ី៖ ការចាកចេញពី OPECរបស់អារ៉ាប់រួម នឹងបង្កើនផលិតកម្មសកល ធ្វើឲ្យតម្លៃប្រេងធ្លាក់ចុះនៅពេលអនាគត
04/29/2026 08:04 PM
សង្រ្គាមនៅអ៊ុយក្រែនបង្កើនការប្រើប្រាស់រថពាសដែកផលិតនៅប្រទេសស៊ុយអែត
04/29/2026 08:04 PM
រុស្ស៊ី៖ ការផ្គត់ផ្គង់យានដ្រូនអឺរ៉ុបដល់អ៊ុយក្រែន អាចមានផលវិបាកមិនអាចព្យាករបាន
04/29/2026 08:04 PM
សីតុណ្ហភាពកើនឡើងនៅប្រទេសឥណ្ឌា ជំរុញតម្រូវការកង្ហា និងម៉ាស៊ីនត្រជាក់
04/29/2026 08:04 PM