សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ហ៊ុន ម៉ាណែត អះអាងថា កងយោធពលខេមរភូមិន្ទប្តូរផ្តាច់​ឥតងាករេការពាររដ្ឋធម្មនុញ និងព្រះមហាក្សត្រ

2023/11/09 11:06:16 am        314
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងអះអាងថា នាយទាហាន និង​ពលទាហាន​ទាំងអស់ នៃ​កង​យោធពលខេមរភូមិន្ទ​នឹង​បន្ត​ប្ដូរ​ផ្ដាច់​ដោយ​ឥត​ងាក​រេ​ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម បូជាសាច់ស្រស់ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពារ​រដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលកើតចេញពីការបោះឆ្នោត ដែលផ្អែកលើរដ្ឋធម្មនុញ្ញ និង​លទ្ធិ​ប្រជាធិបតេយ្យសេរីពហុបក្សជាដើម។ថ្លែងទៅកាន់អង្គមិទ្ទិញរំលឹកខួប ៧០ឆ្នាំនៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា(៩វិច្ឆិកា ១៩៥៣-៩វិច្ឆិកា ២០២៣ ) និងខួប៧០ឆ្នាំ នៃការបង្កើតកងយោធពលខេមរភូមិន្ទនៅមុខព្រះបរ មរាជវាំង ក្រោមព្រះវត្តមានដ៏ខ្ពង់ខ្ពស់បំផុត ពីព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា «នាយទាហាន និង​ពលទាហានគ្រប់រូប នៃកងយោធពលខេមរភូមិន្ទនឹងបន្តប្ដូរផ្ដាច់ឥតងាករេ ក្នុង​ការ​បន្ត​ធ្វើ​ពលីកម្ម​បូជាសាច់​ស្រស់​ឈាម​ស្រស់​ការពារ​ទឹកដី​, ការពារ​អង្គ​ព្រះមហាក្សត្រ, ការពាររដ្ឋធម្មនុញ្ញ, ការពាររាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតដោយ ផ្អែក​លើ​រដ្ឋធម្មនុញ្ញ និង​លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស»។សម្តេចធិបតី នាយករដ្ឋមន្រ្តី បានបន្ថែមទៀតថា កងយោធពល​ខេមរភូមិន្ទ​ក៏​នឹង​បន្ត​ជ្រោង​ទង់​ជាតិ​ខ្មែរ​ឲ្យល្បីរន្ទឺពេញពិភពលោកតាមរយៈការចូលរួមជាកម្លាំងសន្តិភាពនៅបណ្ដាប្រទេស ជា​ច្រើន​ក្នុងនាមជាវីរៈកុលបុត្រខ្មែរ ដែលត្រូវ​បាន​ពិភពលោក​ទទួល​ស្គាល់​ថា​ជា​កម្លាំង​ដែល​មាន​វិន័យ​មាន​មនសិការ​វិជ្ជាជីវៈខ្ពស់និងមានសេចក្តីថ្លៃថ្នូរ។យ៉ាងណាក៏ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តី ក៏បានរំលេចផងដែរថា រាជរដ្ឋាភិបាលនឹងមិនអាច បំភ្លេច​បាននូវការធ្វើពលីកម្មយ៉ាងធំធេងរបស់នាយនគរបាល និងពល​នគរបាល នៃ​អគ្គស្នង​ការដ្ឋាន​នគរបាលជាតិ ដែលបានចូលរួមយ៉ាងសកម្ម ដើម្បីការពារជាតិមាតុភូមិ សន្តិសុខ​ផ្ទៃ​ក្នុង​ប្រទេស សណ្តាប់ធ្នាប់ សង្គម ហើយតែងតែផ្តល់ភាពកក់ក្តៅជូនដល់ប្រជាពលរដ្ឋ ក្នុង​នាម​ជា​កង​កម្លាំង​ដែល​ស្ថិតនៅជិត និងជាប់ប្រជាជន និងទទួលបានសេចក្តីស្រលាញ់ពីប្រជាជន។ សម្តេចក៏បានថ្លែងកោតសរសើរ និងអគុណដល់កងកម្លាំងគ្រប់ប្រភេទទាំងអស់ ដែលបានចូលរួម យ៉ាង​សកម្មក្នុងការទប់ស្កាត់ និងបង្ការនូវមេរោគកូវីដ១៩ នាពេលកន្លងមកផងដែរ៕ អត្ថបទ៖ បាន ចក់

សម្ដេចតេជោ ហ៊ុន សែន បង្ហាញគណនី ជនខិលខូចកំពុងក្លែងបន្លំតេឡេក្រាមរបស់សម្ដេច

2023/11/09 10:57:20 am        3798
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានបង្ហាញគណនីតេឡេក្រាមជនខិលខូចមួយចំនួន ដែលកំពុងក្លែងបន្លំ តេឡេក្រាមរបស់សម្ដេចផ្ទាល់។ សម្ដចេតេជោថ្លែងថា៖«សូមជូនជាព័ត៌មានបងប្អូនទាំងអស់បានជ្រាបថាពេលនេះមានជនខឹលខូចកំពុងក្លែងបន្លំតេឡេក្រាមខ្ញុំដូចមានរូបរាងខាងក្រោមនេះ»។

ប្រមុខការពារជាតិ រំលេចស្នាដៃ និងសមិទ្ធផលកងទ័ព ក្នុងការចូលរួមថែរក្សាសន្តិភាព និងបូរណភាពទឹកដី

2023/11/09 10:35:13 am        278
ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៧០ នៃការបង្កើតកងយោធពលខេមរភូមិន្ទ និងចំ​ថ្ងៃ​ខួបទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣)ផងនោះ នាយ​ឧត្តម​សេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា បានរំលេច និងវាយ​តម្លៃ​ខ្ពស់នូវស្នាដៃ និងសមិទ្ធរបស់កងទ័ពដែលបានចូលរួមថែរក្សាការពារសុខសន្តិភាព ឯករាជ្យ​អធិបតេយ្យ បូរណភាពទឹកដី និងកិច្ចការមនុស្សធម៌ និងសង្គម​ជា​ច្រើន​ទៀត​ជា​មួយ​រាជរដ្ឋាភិបាល។តាមរយៈសារជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន ក្នុងឱកាសខួបទី៧០ នៃ ការ​បង្កើតកងទ័ព នាយឧត្តមឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងថា ឯកឧត្តម «សូម​សម្តែង​នូវការកោតសរសើរយ៉ាងស្មោះចំពោះរាល់ស្នាដៃ និងសមិទ្ធផលដ៏ថ្លៃថ្លាមិនអាចកាត់ថ្លៃបាន ដែល​កង​យោធពលខេមរភូមិន្ទខិតខំប្រឹងប្រែង សម្រេចបាននា​ពេលកន្លង​មក​ទៅ​ក្នុង​កិច្ច​ការពារ​សន្តិភាព ឯករាជ្យអធិបតេយ្យ បូរភាពទឹកដីយ៉ាងគង់វង្ស ស្ថិតស្ថេរគ្រប់កាលៈទេសៈ ពង្រឹង​ខឿន​ការពារ​ជាតិរ​បស់ប្រជាជន រឹងមាំខ្លាំងក្លា និងធ្វើឲ្យប្រជាជន​បាន​រស់​នៅ​ដោយ​សុខដុមរមនា​លើ​ទឹក​ដី​របស់ខ្លួន និងមានឱកាសពេញលេញសម្រាប់ ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច»។នាយឧត្តមសេនីយ៍ ទៀ សីហា បានលើកឡើងទៀតថា ជាមួយនឹងស្នាដៃសមិទ្ធផលលេចធ្លោ សម្រេច​បាន​ខាងលើ កងយោធពលខេមរភូមិន្ទបានកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវយុទ្ធសាស្រ្ត ខ្សែ​ព្រំដែន កសាងភូមិ ឃុំ និងអភិវឌ្ឍន៍សហគមន៍ប្រជាពលរដ្ឋនៅតាមព្រំដែន តាមរយៈការបង្កើត និង​អភិវឌ្ឍន៍តំបន់ ប្រវត្តិសាស្រ្តយោធានៅតាមព្រំដែន សំដៅលើក​កម្ពស់​ការ​ពង្រឹង​យុទ្ធសាស្រ្ត​ការពារ​ព្រំដែន​យូរអង្វែង ដែលជាមូលដ្ឋានរឹងមាំមួយ សម្រាប់កិច្ចការពារបូរណភាពទឹកដី និង​កសាង​ព្រំដែនជាតំបន់សន្តិភាព មិត្ត ភាព សហប្រតិបត្តិការ និងការអភិវឌ្ឍ ព្រមទាំង​ប្រែ​ក្លាយ​អតីត​សមរភូមិជាតំបន់ផលិតកម្មទីផ្សារ និងទេសចរណ៍ជាដើម។តាមរយៈសារលិខិតជូនពរនេះ ប្រមុខការពារជាតិកម្ពុជា ក៏បានរំលេចផងដែរថា កងយោធពល ខេមរភូមិន្ទ បានសហការជាមួយក្រសួង ស្ថាប័ន សមត្ថកិច្ចពាក់ព័ន្ធ រួមចំណែក​យ៉ាង​សំខាន់​ក្នុង​ការ​ថែរក្សា សន្តិសុខជាតិ តាមរយៈការអនុវត្តគោលនយោបាយ«ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ការ​អភិវឌ្ឍសេដ្ឋកិច្ច -សង្គម ការកសាងហេដ្ឋារចនាសម្ព័ន្ធ ការការពារធនធានធម្មជាតិ ការ​បោស​សម្អាត​មីន និងយុទ្ធភ័ណ្ឌមិន ទាន់ផ្ទុះ និងការ​ជួយ​សង្រ្គោះ​ប្រជាជន​ពេល​កើត​មាន​គ្រោះ​មហន្ត​រាយ​ផ្សេងៗ ដូចជាគ្រោះទឹកជំនន់ គ្រោះ រាំងស្ងួត ជំងឺ​ឆ្លងរាតត្បាត និងពង្រឹង​កិច្ច​សហប្រតិបត្តិការ​ជា​មួយបណ្តាប្រទេសក្នុងវិស័យការពារជាតិ ដោយផ្អែកលើរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និង​ច្បាប់អន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពការពារជាតិ ពង្រឹងអធិបតេយ្យជាតិ និង​លើក​កម្ពស់​ការ​ចូល​រួម​ក្នុង​បេសសកម្មថែរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ នៅបណ្តា​ប្រទេស​ដែល​កំពុង​មាន​វិបត្តិនៅទ្វីបអាហ្វ្រិក និងតំពន់មជ្ឈមបូព៌ា, ការទប់ស្កាត់ការរីករាលដាល នូវកូវីដ១៩ និង​ស្នាដៃជាច្រើនទៀត។ យ៉ាង​ណាក៏ដោយនៅក្នុងឱកាសខួបលើកទី៧០ នៃការបង្កើតកងទ័ពនេះ នាយឧត្តមសេនីយ៍ ទៀ សីហា ក្នុងនាមថ្នាក់ដឹកនាំក្រសួងការពារជាតិ សូមប្រសិទ្ធពរជ័យជូនចំពោះនាយទាហាន នាយ​ទាហានរង និងពលទាហានទាំងអស់នៅគ្រប់ទីកន្លែង មានសុខភាពល្អ និងបន្ត​ទទួល​បា​ន​ជោគ​ជ័យ​គ្រប់ភារកិច្ច ផងដែរ៕ អត្ថបទ៖ បាន ចក់

ព្រះមហាក្សត្រ៖ កម្ពុជាកំពុងមានស្ថិរភាពនយោបាយសន្តិសុខជាតិពេញលេញ និងត្រូវបានបន្តធានា​ដោយរាជរដ្ឋាភិបាល អាណត្តិទី៧

2023/11/09 10:03:08 am        150
ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះអង្គបានមានព្រះរាជបន្ទូលថា ខណៈដែលកម្ពុជាប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួបទី៧០ នៃ​ថ្ងៃបង្កើត​កង​យោធពលខេមរភូមិន្ទ​នា​ពេល​នេះ​គឺ​ស្រប​ពេល​ដែល​ប្រទេស​កម្ពុជា​កំពុង​មាន​ស្ថិរភាពនយោបាយ និងសន្តិសុខជាតិ ពេញលេញ។ព្រះករុណាព្រះបាទជីវិតលើត្បូង បានមានព្រះរាជបន្ទូលទៀតថា ៩វិច្ឆិកានេះ ជា​ថ្ងៃ​បុណ្យ​ឯករាជ្យ​របស់​ប្រជាជនខ្មែរគ្រប់រូប ហើយប្រជាជន​ចងចាំ​ជានិច្ច​ព្រះរាជបូជនីយកិច្ច​ដ៏​ឧត្តុង​ឧត្តមរបស់​ព្រះករុណា ព្រះបិតាឯករាជ្យជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត រួម​ដង្ហែ​ដោយ​យុទ្ធជន យុទ្ធនារី ខ្មែរអ្នកស្នេហាជាតិ និងប្រជារាស្រ្តទូទាំងព្រះរាជាណាចក្រកម្ពុជា ដើម្បី​បុព្វហេតុ​ឯករាជ្យជាតិ។ ថ្ងៃ៩ វិច្ឆិកា នេះ ក៏ចំថ្ងៃខួបលើកទី៧០ នៃការ​បង្កើត​កង​យោធពល​ខេមរភូមិន្ទ​ផងដែរ។ព្រះអង្គបានមានព្រះរាជបន្ទូលទៀតថា«ខណៈដែលយើងទាំងអស់គ្នា ប្រារព្ធ​ពិធី​ខួប​អនុស្សាវរីយ៍ លើកទី៧០ នៃថ្ងៃបុណ្យឯករាជ្យជាតិខ្មែរ ៩វិច្ឆិកា(៩ វិច្ឆិកា ១៩៥៣-៩ វិច្ឆិកា ២០២៣) និង​ខួបទី៧០ នៃ​ថ្ងៃបង្កើតកងយោធពលខេមរភូមិន្ទនាពេលនេះ គឺក្នុងដំណាក់កាល ដែល​ព្រះរាជាណា​ចក្រកម្ពុជាយើងកំ ពុង​មាន​ស្ថិរភាព​នយោបាយ និង​សន្តិសុខ​ជាតិ​ត្រូវ​បាន​ធានា​ពេញ​លេញ និងស្របពេលដែលរាជរដ្ឋាភិបាល អាណត្តិទី៧ នៃ​រដ្ឋសភា កំពុង​តែ​ចាប់​ផ្តើម​បំពេញ​ភារកិច្ច​ដ៏ឧត្តុង្គឧត្តមតាមតួនាទីរបស់ខ្លួនយ៉ាងសកម្ម»។នៅក្នុងឱកាសនោះដែរ ព្រះករុណាព្រះមហាក្សត្រ ព្រះអង្គក៏បានមានព្រះរាជបន្ទូលផងដែរថា រយៈ​ពេលកន្លងមកនេះមាតុភូមិកម្ពុជា និងប្រជាពលរដ្ឋ​យើង​មាន​ការ​ប្រែប្រួល​មុខ​មាត់​ថ្មី​គួរ​ឲ្យ​កោត​សរសើរ ខណៈការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បានដាក់ចេញ​នូវ​យុទ្ធសាស្រ្ត​បច្ចកោណ​ ដំណាក់កាលទី១ និងគោលនយោបាយដ៏ត្រឹមត្រូវក្នុងការប្រតិបត្តិតាមមាគ៌ាដ៏ល្អប្រពៃ និង​មរតកនយោបាយ ដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព សាមគ្គីភាព ឯកភាពជាតិ មានកិត្យានុ ភាពជាតិល្បីរន្ទឺលើឆាកអន្តរជាតិ ហើយយើង​ទាំង​អស់​គ្នា​កំពុង​តែ​សប្បាយរីករាយ និងទទួលបានផលជា វិជ្ជមាន ដែលផ្តើមចេញពីកម្លាំងកសាង និង​ការពារ​ជាតិ​មាតុភូមិប្រកបដោយសុខដុមរមនារបស់ជនរួម ជាតិខ្មែរទាំងមូលផងដែរ។ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះដែរ ព្រះករុណា ព្រះមហាក្សត្រព្រះអង្គ ក៏បានមានព្រះរាជបន្ទូល អំពាវ​នាវ​ដល់​ប្រជានុរាស្រ្តរបស់ព្រះអង្គគ្រប់មជ្ឈដ្ឋាន សូមបន្តរូបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្ថិត​ក្រោម​ដំបូលរដ្ឋធម្មនុញ្ញ នៃច្បាប់រដ្ឋដើម្បីចូលរួមចំណែកនៃការពារ និង​កសាង​មាតុភូមិ​លើ​គ្រប់​វិស័យ ខណៈព្រះ អង្គរំពឹងថា មាតុភូមិ និងប្រជាជន​កម្ពុជា​គ្រប់​រូបពិត​នឹង​ទទួល​បាន​អនាគត​ភ្លឺស្វាង​ក្នុង​ក្តីសង្ឈឹមខ្ពស់ នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ ដែលធានាបាន​ឯកភាព​ជាតិ​ដ៏រឹងមាំ​ក្រោម​ទង់​ដ៏ជាងជ័យនៃការមហា សាមគ្គីជាតិ ក្រោមទង់ដ៏សុខសាន្តនៃព្រះពុទ្ធសាសនា និង​ក្រោម​បារមី​ព្រះមហាក្សត្រ ដែលជាបុព្វបុរសជាតិ ជា​ព្រះស្ថាបនិក​ដ៏​ល្បីល្បាញ នៃ​ការ​កសាង​ប្រាង្គ​ប្រាសាទ​ដ៏​ល្អប្រណិត​ស្ថិតនៅស្កឹមស្កៃគ្រប់ទិសទី ក្នុង ទូទាំង​ព្រះរាជាណា​ចក្រ​កម្ពុជា​មាតុភូមិ ដែលជាកេរមរតកជាតិដ៏មានតម្លៃមិនអាចកាត់ថ្លៃបានរបស់យើង ដោយ​គ្មាន​សត្រូវ​ណាមួយ​រំលោភ​ឈ្លាន​ពានលើបូរណភាពទឹកដីបានឡើយ៕ អត្ថបទ៖ បាន ចក់

ក្រសួងអប់រំមិនឱ្យមានការតវ៉ាចំពោះលទ្ធផលប្រឡងបាក់ឌុប ឆ្នាំនេះឡើយ

2023/11/08 04:06:56 pm        634
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសមិនឱ្យមានគោលការណ៍ចំពោះការ តវ៉ាលើលទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំនេះនោះទេ។ នេះបើតាមការបញ្ជាក់ជាថ្មីរបស់អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ក្រោយពេលដែលការប្រឡងត្រូវបានបិទបញ្ចប់។ លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ ថ្លែងប្រាប់ BTV នាថ្ងៃទី៨ ខែវិច្ឆិកានេះថា ការមិនមានគោលការណ៍ឱ្យតវ៉ានេះ ក៏ដោយសារតែ ការធ្វើកំណែក៏ដូចជាការបូកស្រង់ពិន្ទុ គឺរៀបចំដោយភាពត្រឹមត្រូវ និងប្រុងប្រយ័ត្នគ្រប់ជំហានទាំងអស់។លោកជំទាវ បានឱ្យដឹងថា នៅថ្ងៃទី ៨ខែវិច្ឆិកានេះ ក្រសួងអប់រំបានចាប់ផ្ដើមដឹកសន្លឹក កិច្ចការ​ប្រឡងបាក់ឌុប​ទូទាំងប្រទេស​មករក្សាទុកនៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ សន្លឹកកិច្ចការ​ទាំងនោះ ក៏ត្រូវបែកចែកទៅតាមមណ្ឌលកំណែផ្សេងទៀត​ទៅតាមមុខវិជ្ជានីមួយៗ ដោយ​មណ្ឌល​កំណែសរុបមានចំនួន ១០មណ្ឌល។ ចំណែកលទ្ធផលប្រឡងនឹងប្រកាសជូនបេក្ខជននៅថ្ងៃទី ២៧ ខែវិច្ឆិកា សម្រាប់រាជធានីភ្នំពេញ ​និងខេត្តកណ្ដាល រីឯកបណ្ដាខេត្តផ្សេងទៀត ត្រូវប្រកាសថ្ងៃទី ២៨ ខែវិច្ឆិកា។លោកជំទាវបញ្ជាក់ថា ក្នុងដំណាក់កាលបូកស្រង់ពិន្ទុ ក៏ត្រូវបានរៀបចំដោយយកចិត្តទុកដាក់បំផុត និងរក្សាភាពសម្ងាត់ផងដែរ។ ​មន្រ្តីជំនាញបានពិនិត្យរួចរាល់​ នូវប្រព័ន្ធបញ្ចូលពិន្ទុ និងមានការ​បណ្ដុះបណ្ដាលត្រឹមត្រូវ ​ដល់មន្ត្រីជំនាញធ្វើការលើការងារនេះ។សូមជម្រាបថា ក្រោយបញ្ចប់ការប្រឡងកាលពីម្សិលម៉ិញ ក្រសួងអប់រំ​ បានវាយតម្លៃថា តាម​មណ្ឌលប្រឡងនីមួយៗ​មានដំណើរការល្អ មានសភាព​ស្ងប់ស្ងាត់​ និងរបៀបរៀបរយល្អ ព្រមទាំង​បានអនុវត្តតាមសេចក្ដីណែនាំរបស់ក្រសួង។ ខណៈមានបេក្ខជន អវត្តមានចំនួន ២.៣២៨ នាក់ ស្មើនឹង ១,៦៩ ភាគរយ នៃបេក្ខជនចុះឈ្មោះសរុប។ ក្នុងនោះមានបេក្ខជនមានបញ្ហាសុខភាព ៨៥ករណី ​ក្នុងនោះបេក្ខជនមានបញ្ហាសុខភាពមិនអាចបន្តការប្រឡងបានចំនួន៥ករណី៕អត្ថបទ៖ គឹមហុក  

កម្មវិធីបណ្តុះបណ្តាលជំនាញយុវជន១,៥លាននាក់នឹងបើកទទួលពាក្យចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកាតទៅ

2023/11/08 03:42:33 pm        2870
ភ្នំពេញ៖ មន្រ្តីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការទទួលពាក្យចុះឈ្មោះរបស់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសាររងហានិភ័យចំនួន ១,៥លាននាក់ ដើម្បីសិក្សាជំនាញនានា នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែវិច្ឆិកា គឺបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសដាក់ឲ្យដំណើរការជាផ្លូវការនៃកម្មវិធីនេះនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខ។ ឯកឧត្តម កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ប្រាប់ BTV នាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះថា កម្មវិធីបណ្តុះបណ្តាលជំនាញនេះ ក្រសួងការងារ បានកំណត់យកមុខជំនាញសម្រាប់ជហានដំបូងចំនួន ​៣៨ មុខជំនាញ នៅក្នុងវិស័យ​អាទិភាពចំនួន ១០ សម្រាប់កម្មវិធីបណ្តុះបណ្តាលជំនាញ​បច្ចេកទេស និងវិជ្ជាជីវៈក្នុងម្រិតសញ្ញាបត្រ​បច្ចេកទេស និងវិជ្ជាជីវៈ១ ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។ ឯកឧត្តមបន្តថា វិស័យអាទិភាពទាំង១០​ ដែលបានជ្រើសរើស រួមមាន៖ សំណង់ អគ្គិសនីនិងថាមពល អេឡិចត្រូនិក, បរិក្ខារត្រជាក់និងកម្ដៅ, កម្មន្តសាល, មេកានិកទូទៅ/មេកានិករថយន្ត, ទេសចរណ៍, សេវាកម្ម, កសិកម្ម និងកសិ-ឧស្សាហកម្ម, និង ធុរកិច្ចនិងព័ត៌មានវិទ្យា។ ដោយឡែកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដូនតា ​ត្រូវបានរៀបចំ និង​អនុវត្តដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ​ ក្នុងគោលបំណងអភិរក្សចំណេះដឹង និងជំនាញដូនតា​ឲ្យបានគង់វង្ស និងអភិវឌ្ឍន៍​ឧស្សាហកម្មវប្បធម៌ ​និងច្នៃប្រឌិតថ្មី។ ពាក់ព័ន្ធកម្មវិធីបណ្តុះបណ្តាលនេះដែរ​ ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏បានរៀបចំឲ្យ​មានការចុះឈ្មោះចូលរៀនតាមរយៈថ្នាលឌីជីថល និងបើកផ្តល់ឲ្យដៃគូនានា​ដែលអាចប្រើថ្នាល​ឌីជីថលនេះ ដើម្បីជួយចុះឈ្មោះជូនអ្នកមានបំណងចង់ចូលរៀន ក្រៅពីការចុះឈ្មោះផ្ទាល់ជាមួយ​គ្រឹះស្ថាននានា​ដែលជាដៃគូសហការផងដែរ។ ពាក់ព័ន្ធ និងលក្ខខណ្ឌឯកឧត្តម បញ្ជាក់ថា ដើម្បីចូលរៀនក្នុងកម្មវិធីនេះបាន ​យុវជនគោលដៅ​ត្រូវតែជាយុវជនមកពីគ្រួសារក្រីក្រ ​និងគ្រួសាររងហានិភ័យ ​(ក្រុមគោលដៅអាទិភាពទី១) , ត្រូវមាន​អាយុចាប់ពី ១៥ឆ្នាំឡើង , ត្រូវមានអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ ឬសំបុត្រកំណើត និង​មានបណ្ណសមធម៌ (កម្រិតភាពក្រីក្រ១ និងក្រីក្រ២) ឬបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យ៕អត្ថបទ៖ ឈិត បូរ៉ាវី 

រុស្ស៊ីដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាកងកម្លាំងប្រដាប់អាវុធអឺរ៉ុប ក្រោយសង្គ្រាមត្រជាក់ដ៏សំខាន់

2023/11/08 01:45:07 pm        128
ប្រទេសរុស្ស៊ី កាលពីថ្ងៃអង្គារ (០៧ វិច្ឆិកា) បានដកខ្លួនជាផ្លូវការចេញពីសន្ធិសញ្ញាសន្តិសុខដ៏សំខាន់មួយដែលដាក់កម្រិតប្រភេទសំខាន់ៗនៃកងកម្លាំងប្រដាប់អាវុធធម្មតា ដោយបានបន្ទោសសហរដ្ឋអាមេរិក ចំពោះការធ្វើឱ្យខូចសន្តិសុខក្រោយសង្គ្រាមត្រជាក់ជាមួយនឹងការពង្រីកសម្ព័ន្ធភាពយោធារបស់អង្គការណាតូ។សន្ធិសញ្ញាស្តីពីកងកម្លាំងប្រដាប់អាវុធធម្មតានៅអឺរ៉ុប (CFE) ឆ្នាំ១៩៩០ មួយនេះ ត្រូវបានចុះហត្ថលេខារយៈពេលមួយឆ្នាំបន្ទាប់ពីព្រឹត្តិកាណ៍ដួលរលំនៃជញ្ជាំងក្រុងប៊ែរឡាំង និងបានដាក់ដែនកំណត់ដែលអាចផ្ទៀងផ្ទាត់បានលើប្រភេទគ្រឿងយុទ្ធោបករណ៍យោធាធម្មតាដែលអង្គការណាតូ និងសន្ធិសញ្ញាវ៉ាសូវី អាចដាក់ពង្រាយបាន។សន្ធិសញ្ញានេះត្រូវបានបង្កើតឡើងដើម្បីការពារភាគីណាមួយនៃសង្រ្គាមត្រជាក់ ពីការប្រមូលផ្តុំកងកម្លាំងសម្រាប់ការវាយលុកយ៉ាងឆាប់រហ័សប្រឆាំងនឹងភាគីម្ខាងទៀតនៅក្នុងទ្វីបអឺរ៉ុប ប៉ុន្តែមិនមានប្រជាប្រិយនៅក្នុងទីក្រុង មូស្គូ នោះទេ ព្រោះវាបានធ្វើឱ្យខូចប្រយោជន៍របស់សហភាពសូវៀត នៅក្នុងការប្រើប្រាស់សព្វាវុធធម្មតា។ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា រុស្ស៊ីបានដកខ្លួនជាផ្លូវការពីសន្ធិសញ្ញានេះនៅពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយពេលនេះសន្ធិសញ្ញានេះបានក្លាយជា «ប្រវត្តិសាស្ត្រ» សម្រាប់រុស្ស៊ី ហើយ។ បន្ទាប់ពីរុស្ស៊ីបានប្រកាសពីចេតនារបស់ខ្លួនក្នុងការចាកចេញពីសន្ធិសញ្ញានៅឆ្នាំនេះ អង្គការណាតូ បានថ្កោលទោសការសម្រេចនេះដោយនិយាយថា វាបានធ្វើឱ្យខូចខាតដល់សន្តិសុខរបស់អឺរ៉ុប-អាត្លង់ទិក៕

យុវជនកម្ពុជា នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុនលើកទី៤៧ខាងមុខ

2023/11/08 01:38:30 pm        360
ភ្នំពេញ៖ យុវជនកម្ពុជា ដែលត្រូវបានសម្រេចជ្រើសរើសកាលពីថ្មីៗនេះ នឹងចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន លើកទី៤៧ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាដំណាច់ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។ឯកឧត្តម វង សូត អនុប្រធានទី២រដ្ឋសភានៃកម្ពុជា នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជួប​សម្តែងការគួរសម ជាមួយប្រតិភូយុវជនកម្ពុជា​ដែលដឹកដោយសមាគមនាវាយុវជន​អាស៊ីអាគ្នេយ៍​កម្ពុជា ដើម្បីត្រៀមចូលរួមកម្មវិធីសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុន​ លើកទី៤៧ ក្នុងភាព​ជាតំណាងកម្ពុជា ​ដើម្បីបង្ហាញពីកិច្ចសហប្រតិបត្តិការរវាងយុវជនកម្ពុជាជាមួយយុវជន​ក្នុងតំបន់អាស៊ីអាគ្នេយ៍។បើតាមលោកស្រី ឡា សុភៈ អនុប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ថ្លែងថា ក្នុង​ដំណើររបស់យុវជនកម្ពុជានាពេលខាងមុខ ​នឹងទទួលបានផ្លែផ្កាជាច្រើន ដូចជា កិច្ចសហប្រតិបត្តិការ​ក្នុងនាមយុវជនកម្ពុជាដ៏មានសមត្ថភាព ហើយថែមទាំងជាឱកាសផ្សព្វផ្សាយ​វប្បធម៌ និងទេសចរណ៍របស់កម្ពុជា។លោកស្រី ឡា សុភៈ បានឱ្យដឹងទៀតថា ​ក្នុងស្មារតីនេះដែរ ដើម្បីចូលរួមអភិវឌ្ឍន៍​មូលធនមនុស្ស តាមរយៈក្របខណ្ឌកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន យុវជនកម្ពុជានឹងបន្តចូលរួម​យ៉ាង​សកម្ម និងអស់ពីកម្លាំងកាយចិត្ត ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍-ជប៉ុននេះ ​សំដៅពង្រឹង និង​ពង្រីកកិច្ចសហប្រតិបត្តិការបង្កើនការយល់ដឹងអន្តរវប្បធម៌ និងអភិវឌ្ឍន៍​បញ្ញាញាណ ដើម្បីត្រឡប់មកចូលរួមក្នុងការកសាងប្រទេសជាតិ។ក្នុងជំនួបខាងនេះ ឯកឧត្តម វង សូត បានសង្ឃឹមយ៉ាងមុតមាំថា អនុសាសន៍ រួមទាំងទស្សនៈ និងឧត្តមគតិក្នុងជំនួបនាពេលនេះជាយុទ្ធសាស្ត្រ ​ដើម្បីជាកម្លាំងចិត្ត និងជាទុនចំណេះដឹង​ដល់​សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ​ជាពិសេសសម្រាប់យុវជនចូលរួមឆ្នាំ២០២៣​នៅ​ប្រទេសជប៉ុន ក្នុងគោលដៅផ្សារភ្ជាប់អ្វីដែលព្រះរាជាណាចក្រកម្ពុជា​ និងយុវជនកម្ពុជាត្រូវធ្វើ ដើម្បីវឌ្ឍនភាពកម្ពុជា និងអ្វីដែលយុវជនកម្ពុជា​ធ្វើបានអាចទាញយកបានពីកម្មវិធីផ្លាស់ប្តូរ​យុវជនថ្នាក់តំបន់ដ៏សំខាន់នេះ ​ដើម្បីចូលរួមក្នុងវឌ្ឍនភាពជាវិជ្ជមានសម្រាប់កម្ពុជា៕អត្ថបទ សេក ឧត្តម 

អារ៉ាប៊ីសាអ៊ូឌីត៖​ ខ្លួននឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអារ៉ាប់ និងឥស្លាម ដើម្បីពិភាក្សាអំពីជម្លោះហ្កាហ្សា

2023/11/08 12:55:48 pm        128
រដ្ឋមន្ត្រីវិនិយោគរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត បាននិយាយនៅថ្ងៃពុធនេះថា អារ៉ាប៊ីសាអ៊ូឌីត នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃប្រទេសអារ៉ាប់ និងឥស្លាម នៅប៉ុន្មានថ្ងៃខាងមុខ ដើម្បីពិភាក្សាអំពីជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ លោក Khalid Al-Falih រដ្ឋមន្ត្រីក្រសួងវិនិយោគអារ៉ាប៊ីសាអ៊ូឌីត លោក Khalid Al-Falih បានថ្លែងនៅឯវេទិកាសេដ្ឋកិច្ចថ្មីរបស់សារព័ត៌មាន Bloomberg ក្នុងប្រទេសសិង្ហបុរីថា៖«នៅសប្តាហ៍នេះ ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ យើងនឹងឃើញអារ៉ាប៊ីសាអ៊ូឌីត នឹងរៀបចំកិច្ចប្រជុំកំពូលអារ៉ាប់ជាបន្ទាន់ នៅទីក្រុងរីយ៉ាដ»។លោកបាននិយាយថា៖«នៅប៉ុន្មានថ្ងៃទៀត អ្នកនឹងឃើញអារ៉ាប៊ីសាអ៊ូឌីត រៀបចំកិច្ចប្រជុំកំពូលឥស្លាមមួយ»។«ក្នុងរយៈពេលខ្លី គោលបំណងនៃការរៀបចំកិច្ចប្រជុំកំពូលទាំងបីនេះ និងកិច្ចប្រជុំផ្សេងទៀត ក្រោមការដឹកនាំរបស់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នឹងជំរុញឆ្ពោះទៅរកដំណោះស្រាយជម្លោះដោយសន្តិវិធី»។សារព័ត៌មាន Etemadonline បានរាយការណ៍ថា ប្រធានាធិបតីអ៊ីរ៉ង់ លោកអ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) នឹងធ្វើដំណើរទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត នៅថ្ងៃអាទិត្យ ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៃអង្គការកិច្ចសហប្រតិបត្តិការឥស្លាម ជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអ៊ីរ៉ង់ ចាប់តាំងពីទីក្រុងតេអេរ៉ង់ និងទីក្រុងរីយ៉ាដ បានបញ្ចប់ភាពអរិភាពជាច្រើនឆ្នាំ ក្រោមកិច្ចព្រមព្រៀងដែលសម្របសម្រួលដោយប្រទេសចិន កាលពីខែមីនា។

លោក Biden ស្នើឱ្យលោក Netanyahu យល់ព្រមចំពោះការផ្អាកសង្គ្រាមរយៈពេល៣ថ្ងៃ

2023/11/08 12:45:41 pm        85
ការរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទូចឱ្យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ព្រមព្រៀងចំពោះការផ្អាកសង្គ្រាមរយៈពេលបីថ្ងៃនៅក្នុងការប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ គេហទំព័រព័ត៌មានអាមេរិក Axios បានចេញរបាយការណ៍មួយកាលពីថ្ងៃអង្គារ ដែលគេហទំព័រនេះ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែល និយាយថា លោក Biden បានធ្វើសំណើនេះ នៅពេលមេដឹកនាំទាំងពីរសន្ទនាគ្នាតាមទូរស័ព្ទកាលពីថ្ងៃ ចន្ទ។ ការផ្អាកសង្គ្រាមត្រូវបានគេនិយាយថា ត្រូវការដើម្បីអនុញ្ញាតឱ្យមានវឌ្ឍនភាពបន្ថែមទៀតក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការដោះលែងចំណាប់ថ្នូរ ដែលកំពុងត្រូវបានឃុំខ្លួនដោយក្រុមហាម៉ាស។របាយការណ៍បាននិយាយថា សហរដ្ឋអាមេរិក អ៊ីស្រាអែល និងប្រទេសកាតា បាននឹងកំពុងពិភាក្សាលើសំណើមួយទាក់ទងទៅនឹងការដោះលែងចំណាប់ថ្នូរ។ ប្រទេសកាតា កំពុងធ្វើការជាអ្នកសម្របសម្រួលរវាងក្រុមហាម៉ាស់ និងភាគីផ្សេងទៀត។ យោងតាមសំណើនេះបានឲ្យដឹងថា ក្រុមហាម៉ាស់នឹងដោះលែងចំណាប់ថ្នូរពី ១០ ទៅ ១៥ នាក់ ហើយប្រើប្រាស់ការផ្អាកសង្គ្រាមរយៈពេល ៣ ថ្ងៃដើម្បីផ្ទៀងផ្ទាត់អត្តសញ្ញាណនៃចំណាប់ថ្នូរទាំងអស់ដែលនៅសល់។ ក្រុមនេះក៏នឹងផ្តល់បញ្ជីឈ្មោះអ្នកដែលត្រូវបានឃុំខ្លួនផងដែរ។ គេហទំព័រ Axios បាននិយាយថា ខ្លួនបានទទួលព័ត៌មាននេះពីមន្ត្រីអាមេរិក។របាយការណ៍ បានដកស្រង់សម្តីមន្ត្រីអាមេរិក និងអ៊ីស្រាអែលថា លោក Netanyahu បានប្រាប់លោក Biden ថា លោកមិនជឿជាក់លើបំណងរបស់ក្រុមហាម៉ាសនោះទេ។ មេដឹកនាំអ៊ីស្រាអែលរូបនេះ បាននិយាយថា លោកមិនជឿថាក្រុមហាម៉ាសបានត្រៀមខ្លួនដើម្បីយល់ព្រមលើកិច្ចព្រមព្រៀងនេះទេ។ លោក Netanyahu ត្រូវបានគេរាយការណ៍ថា បានប្រាប់លោក Biden ថា អ៊ីស្រាអែលអាចបាត់បង់ការគាំទ្រជាអន្តរជាតិដែលខ្លួនមាន សម្រាប់ប្រតិបត្តិការនាពេលបច្ចុប្បន្ន ប្រសិនបើការប្រយុទ្ធត្រូវផ្អាករយៈពេលបីថ្ងៃ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

យោធាមីយ៉ាន់ម៉ា និយាយថាអតីតមេដឹកនាំ លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងផ្ទះ
05/01/2026 08:05 AM
វត្ថុបុរាណខ្មែរ១២២រូប ដាក់​​តាំងពិព័រណ៍​មិនអចិន្ត្រៃយ៍ នៅក្នុងសារមន្ទីរ Meet You Museum ក្រុងប៉េកាំង
05/01/2026 08:05 AM
សាលារៀន និងមន្ទីរពេទ្យបង្អែកក្នុងស្រុកបន្ទាយស្រី និងស្វាយលើ ទទួល​បាន​គាំ​ពារ​ផ្នែក​ទឹក​ស្អាត ​សម្រាប់សិស្ស និងអ្នកជំងឺប្រើប្រាស់បរិភោគ
05/01/2026 08:05 AM
អ៊ីរ៉ង់ព្រមានអាមេរិកពីការឈឺចាប់អូសបន្លាយពេលយូរស្របពេលមានរបាយការណ៍ស្តីពីផែនការវាយប្រហារដ៏ខ្លាំងក្លា
05/01/2026 08:05 AM
ប្រាសាទនាគព័ន្ធ ទេសភាពជលសារដ៏វិចិត្រ និងទំនាក់ទំនងក្នុងជំនឿខ្មែរ
05/01/2026 08:05 AM
សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន វាយតម្លៃខ្ពស់ចំពោះACUក្នុងការស៊ើបអង្កេត និងបំបែកសំណុំរឿងធំៗ
04/30/2026 08:04 PM
EU៖ ការដាក់ពង្រាយកងទ័ព នៅអឺរ៉ុប គឺ «ដើម្បីផលប្រយោជន៍របស់សហរដ្ឋអាមេរិក»
04/30/2026 08:04 PM
លោក Trump ៖ សហរដ្ឋអាមេរិកនឹងបញ្ចេញឯកសារមនុស្សពិភពផ្កាយក្នុងពេលដ៏ខ្លីខាងមុខនេះ
04/30/2026 08:04 PM
ជនជាតិជ្វីហ្វអង់គ្លេស ទាមទារកិច្ចប្រឹងប្រែងបន្ថែមទៀតពីរដ្ឋាភិបាល ក្រោយការវាយប្រហារដោយកាំបិត
04/30/2026 08:04 PM
កណ្តុររាតត្បាតជំរំតង់នៅតំបន់ហ្គាហ្សា ខាំក្មេងៗ និងធ្វើឲ្យរីករាលដាលជំងឺ
04/30/2026 08:04 PM