សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសប៉េរូលាលែងពីតំណែង បន្ទាប់ពីភាពចម្រូងចម្រាស់ ក្នុងដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី ទៅកាន់សហរដ្ឋអាមេរិក

2023/11/07 01:53:02 pm        111
រដ្ឋមន្ត្រីការបរទេសប្រទេសប៉េរូ លោកស្រី Ana Cecilia Gervasi បានលាលែងពីតំណែង កាលពីថ្ងៃចន្ទ ក្នុងពេលមានការចោទសួរជុំវិញថាតើ លោកស្រីបានដោះស្រាយយ៉ាងដូចម្តេចចំពោះដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី លោកស្រី ឌីណា បូលូអាត( Dina Boluarte) កាលពីសប្តាហ៍មុន ទៅកាន់សហរដ្ឋអាមេរិក។ លោកស្រី Gervasi ពុំបាននិយាយយោងទៅរកដំណើរទស្សនកិច្ចនៅសហរដ្ឋអាមេរិក របស់លោកស្រី Boluarte នោះទេនៅក្នុងលិខិតលាលែងពីតំណែងរបស់លោកស្រី ដែលត្រូវបានឃើញដោយសារព័ត៌មានរ៉យទ័រ និងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀត។ ទោះជាយ៉ាងណា ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងតំបន់ បានរាយការណ៍ថា លោកស្រីស្ថិតនៅក្រោមសម្ពាធ បន្ទាប់ពីពុំបានរៀបចំជំនួបផ្លូវការរវាងលោកស្រី Boluarte និងប្រធានាធិបតី លោក Joe Biden។ ការលាលែងពីតំណែងរបស់លោកស្រី ត្រូវបានបញ្ជាក់ដោយនាយករដ្ឋមន្ត្រី លោក Alberto Otarola នៅក្នុងសន្និសីទសារព័ត៌មាន ទោះបីជាលោកពុំបាននិយាយយោងច្បាស់លាស់ចំពោះដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិកក៏ដោយ។ លោកបាននិយាយថាការដាក់ជំនួសលោកស្រី Gervasi អាចត្រូវប្រកាសនៅថ្ងៃអង្គារនេះ។ ឯកអគ្គរដ្ឋទូតរបស់ប្រទេសប៉េរូ ប្រចាំសហរដ្ឋអាមេរិក លោក Gustavo Meza Cuadra ក៏បានលាលែងកាលពីថ្ងៃចន្ទ។ នៅក្នុងលិខិតលាលែងពីតំណែងរបស់លោក លោកបាននិយាយលើកឡើងពី ដំណើរទស្សនកិច្ចរបស់លោកស្រី Boluarte ដោយនិយាយថាលោកទទួលខុសត្រូវសម្រាប់ការរៀបចំដំណើរទស្សនកិច្ចនេះ។ក្រសួងការបរទេសនិយាយថាជំនួសឲ្យជំនួបទ្វេភាគី លោកស្រី Boluarte និងលោក Biden មានការសន្ទនាជាលក្ខណៈឯកជននៅក្រៅសម្ព័ន្ធសម្រាប់វិបុលភាពសេដ្ឋកិច្ច ក្នុងកិច្ចប្រជុំកំពូលទ្វីបអាមេរិក ក្នុងទីក្រុងវ៉ាស៊ីនតោន។ សភា បានកោះហៅលោកស្រី Gervasi ទៅកាន់សវនាការ ជុំវិញមូលហេតុតម្រាយផ្លូវជាផ្លូវការសម្រាប់ដំណើរទស្សនកិច្ចរបស់លោកស្រី Boluarte រៀបរាប់ឲ្យដឹងចំពោះជំនួបទ្វេភាគី ដែលពុំបានធ្វើឲ្យកើតឡើង។

ម៉ាឡេស៊ី បញ្ជាក់ថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីលើក្រុមអ្នកគាំទ្រក្រុមប៉ាឡេស្ទីនទេ

2023/11/07 01:48:43 pm        154
ប្រទេសម៉ាឡេស៊ី បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួននឹងមិនទទួលស្គាល់ទណ្ឌកម្មឯកតោភាគីជាការឆ្លើយតបទៅនឹងសំណើច្បាប់របស់សហរដ្ឋអាមេរិក ដើម្បីដាក់ទណ្ឌកម្មប្រឆាំងនឹងក្រុមអ្នកគាំទ្របរទេសនៃក្រុមហាម៉ាស និងក្រុមសកម្មប្រយុទ្ធផ្សេងទៀត ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសប៉ាឡេស្ទីន។ច្បាប់ការពារហិរញ្ញប្បទានអន្តរជាតិរបស់ក្រុមហាម៉ាស ដែលមានគោលបំណងកាត់ផ្តាច់ការផ្តល់ហិរញ្ញប្បទានអន្តរជាតិដល់ក្រុមនេះ ត្រូវបានអនុម័តដោយសភាតំណាងសហរដ្ឋអាមេរិក កាលពីសប្តាហ៍មុន ហើយកំពុងរង់ចាំការបោះឆ្នោតពីព្រឹទ្ធសភា។នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បាននិយាយថា រដ្ឋាភិបាលរបស់លោក កំពុងតាមដានយ៉ាងដិតដល់នូវការវិវឌ្ឍលើការអនុម័តច្បាប់នេះ ដោយបន្ថែមថា វាអាចប៉ះពាល់ដល់ប្រទេសម៉ាឡេស៊ី លុះត្រាតែមានការបញ្ជាក់ឲ្យឃើញថា មានការផ្តល់ជំនួយជាសម្ភារៈដល់ក្រុមហាម៉ាស ឬក្រុមជីហាដអ៊ីស្លាមប៉ាឡេស្ទីន។លោកអាន់វ៉ា បាននិយាយនៅក្នុងការឆ្លើយតបជាលាយលក្ខណ៍អក្សរទៅកាន់សភានៅថ្ងៃអង្គារនេះថា៖ «ទណ្ឌកម្មណាមួយប្រឆាំងនឹងម៉ាឡេស៊ី ក៏អាចប៉ះពាល់ដល់ការវាយតម្លៃរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិនិងក្រុមហ៊ុនអាមេរិក ទៅកាន់ប្រទេសម៉ាឡេស៊ី ក៏ដូចជាប៉ះពាល់ដល់ឱកាសវិនិយោគរបស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ»។

លោក Netanyahu ៖អ៊ីស្រាអែល នឹងទទួលខុសត្រូវចំពោះសន្តិសុខរបស់តំបន់ហ្កាហ្សាក្រោយចប់សង្រ្គាម

2023/11/07 01:38:35 pm        86
លោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បាននិយាយកាលពីថ្ងៃចន្ទទី៦ខែវិច្ឆិកាថា ប្រទេសរបស់លោកនឹងទទួលខុសត្រូវទាំងស្រុងចំពោះសុវត្ថិភាពរបស់តំបន់ហ្កាហ្សាសម្រាប់រយៈពេលមិនកំណត់ បន្ទាប់ពីសង្រ្គោះរបស់យើង ជាមួយក្រុមហាម៉ាស បញ្ចប់ ។ លោកបាននិយាយក្នុងបទសម្ភាសន៍ ជាមួយទូរទស្សន៍ ABC News កាលពីថ្ងៃចន្ទ ថា អ៊ីស្រាអែលនឹងធានាពេលវេលាមិនកំណត់ អ៊ីស្រាអែល នឹងធានាខុសត្រូវផ្នែកន្តិសុខទាំងស្រុង ។ លោកបានបន្ថែមថា នៅពេលយើងពុំមានការទទួលខុសត្រូវសន្តិសុខ អ្វីដែលយើងមានគឺ ការផ្ទុះអំពើភេរវកម្មរបស់ក្រុមហាម៉ាសដ៏ធ្ងន់ធ្ងរដែលយើងមិនអាចស្មានដល់។ យោងតាមក្រុមអាជ្ញាធរអ៊ីស្រាអែល យោធាអ៊ីស្រាអែល បានបើកការវាយប្រហារឥតឈប់ឈរទៅលើតំបន់ហ្កាហ្សា តាមអាកាស ថ្មើរជើង និងសមុទ្រ ចាប់តាំងពីថ្ងៃទី៧ខែតុលាមក នៅពេលដែលក្រុមហាម៉ាសបានវាយប្រហារឆ្លងព្រំដែនសម្លាប់មនុស្សជាង១.៤០០នាក់ នៅក្នុងទីក្រុងជាច្រើនរបស់អ៊ីស្រាអែលភាគច្រើនជាជនស៊ីវិល និង ចាប់មនុស្សជាង២៤០នាក់ចំណាប់ថ្នូរ ។ ក្រសួងសុខាភិបាលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយកាលពីថ្ងៃចន្ទថា ចំនួនអ្នកស្លាប់នៅក្នុងតំបន់ហ្កាហ្សាតែមួយគត់ បានកើនឡើងជាង១០.០០០នាក់ រួមទាំងកុមារជាង៤.០០០នាក់ ។ លោក Netanyahu បានច្រានចោលចំពោះទិន្នន័យរបស់ក្រសួងសុខាភិបាលនេះ ដែលលោកនិយាយថា ទំនងជាត្រូវបានរាប់បញ្ចូលទាំងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន រងរបួសធ្ងន់រាប់ពាន់នាក់ផងដែរ៕

ពលរដ្ឋអាហ្វហ្គានីស្ថាន ប្រឈមវិបត្តិក្រោមរបបដឹកនាំតាលីបង់ ក្រោយចាកចេញពីប៉ាគីស្ថាន

2023/11/07 01:30:53 pm        79
អង្គការសហប្រជាជាតិ បានប៉ាន់ប្រមាណថា ជនជាតិអាហ្វហ្គានីស្ថានជាង ២០០.០០០ នាក់ ដែលគ្មានឯកសារបានចាកចេញពីប៉ាគីស្ថានទៅកាន់អាហ្វហ្គានីស្ថានចាប់តាំងពីទីក្រុងអ៊ីស្លាម៉ាបាដបានប្រកាស ផែនការធ្វើមាតុភូមិនិវត្តន៍ជនបរទេសខុសច្បាប់ របស់ខ្លួនកាលពីជាងមួយខែមុន។ ប្រជាជនអាហ្វហ្គានីស្ថាន ប្រឈមនឹងវិបត្តិក្រោមរបបដឹកនាំរបស់ក្រុមតាលីបង់ ក្រោយពួកគេត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសក្បែរខាងប៉ាគីស្ថាន ។នៅចំណតរថយន្តក្រុងចុងក្រោយ ចំពីមុខព្រំដែនតំបន់ភ្នំរបស់ប៉ាគីស្ថានជាមួយអាហ្វហ្គានីស្ថាន លោក គុលខាន់ (Gul Khan ) វ័យ៣៥ឆ្នាំ កំពុងដឹកជញ្ជូនទូទឹកកកតូចមួយ តាមរថយន្តដឹកទំនិញ ធ្វើដំណើរទៅកាន់ទឹកដីដូនតារបស់លោកវិញ។លោក Khan ដែលកំពុងចាកចេញជាមួយប្រពន្ធ និងកូនប្រាំបីរបស់លោក មិនធ្លាប់ឈានជើងចូលក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅក្រោមការគ្រប់គ្រងរបស់ក្រុមតាលីបង់អ៊ីស្លាមទេ អស់រយៈពេលជាងពីរឆ្នាំមកហើយ។ លោកបានកើតនៅប្រទេសប៉ាគីស្ថានពីឪពុកម្តាយដែលបានភៀសខ្លួនចេញពីស្រុកកំណើតរបស់ពួកគេបន្ទាប់ពីសូវៀតបានឈ្លានពានកាលពីឆ្នាំ ១៩៧៩ ។ ពលរដ្ឋម្នាក់ទៀត លោក បាលុច(Baloch) បាននិយាយថា ការព្រួយបារម្ភដែលយើងមានគឺថា ក្នុងចំណោមជនជាតិអាហ្វហ្គានីស្ថានគ្មានឯកសារ គឺជាមនុស្សដែលមានការភ័យខ្លាច ចំពោះសុវត្ថិភាពរបស់ពួកគេ នៅពេលពួកគេត្រូវបានបញ្ជូនត្រឡប់មកវិញ។មនុស្សជាច្រើនបានត្រលប់មកពីប្រទេសប៉ាគីស្ថានវិញ ប៉ុន្តែមានការបង្ហាញយ៉ាងច្បាស់ថាពួកគេបានចាកចេញពី អាហ្វហ្គានីស្ថានដោយខ្លាចថាមានការឃុំខ្លួនឬចាប់ខ្លួន។ប៉ាគីស្ថានបាននិយាយថាការសម្រេចចិត្តរបស់ខ្លួនគឺដើម្បីឆ្លើយតបទៅនឹងការកើនឡើងនៃចំនួននៃការវាយប្រហារភេរវករនៅឆ្នាំនេះ ដែលមនុស្សរាប់រយនាក់បានស្លាប់ ហើយដែលក្រុមមន្ត្រីបាននិយាយថា ភាគច្រើនធ្វើឡើងដោយក្រុមដែលមានមូលដ្ឋាននៅអាហ្វហ្គានីស្ថាន។ ទីភ្នាក់ងារជំនួយបាននិយាយថា ជនជាតិអាហ្វហ្គានីស្ថានរហូតដល់ ១,៧ លាននាក់រស់នៅក្នុងប្រទេសប៉ាគីស្ថានដោយគ្មានទិដ្ឋាការ ឬការចុះឈ្មោះ រួមទាំងភាគច្រើននៃមនុស្សប្រហែល៦០០.០០០នាក់ ដែលបានភៀសខ្លួនក្រោយឆ្នាំ ២០២១៕-

ក្រសួងវប្បធម៌-ស៊ីកាដា ចុះMOU ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារ​ប្រកបដោយ​និរន្តរភាព​ដល់​ឧស្សាហកម្មវប្បធម៌

2023/11/07 12:51:25 pm        381
អនុស្សរណៈយោគយល់គ្នា រវាងក្រសួវប្បធម៌ និងវិចិត្រសិល្បៈ និងសមាគមដើម្បីការអភិវឌ្ឍ និង​ការ​គាំទ្រ​ឧស្សាហកម្មកែច្នៃ នៃកម្ពុជា (ស្ថាប័នអនុវត្តគម្រោងសមាគមស៊ីកាដា) មានសុពលភាព​ចាប់​ពី​កាល​បរិច្ឆេទ នៃការចុះហត្ថលេខា និងមានសុពលភាពរហូតដល់បីឆ្នាំ, នាព្រឹកថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០២៣នេះ នៅទីសី្តការក្រសួង។អនុស្សរណៈយោគយល់គ្នានេះ ធ្វើឡើងក្រោមវត្តមានលោកជំទាវ ប៉ែន មុនីមករា តំណាង​ដ៏​ខ្ពង់​ខ្ពស់​លោក​ជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និង​លោកស្រី សូ ភីណា នាយិកាសមាគមស៊ីកាដា។គោលបំណង នៃកិច្ចសហប្រតិបតិ្តការក្នុងគម្រោង ដោយបង្កើតឡើងធ្វើជាតំណាង និងស្វែង​រក​ការគាំទ្រ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តរភាពដល់ឧស្សាហកម្មវប្បធម៌ និង​ច្នៃប្រតិដ្ឋ​នៅក្នុងប្រទេសកម្ពុជា តាមរយៈកិច្ចសហប្រតិបតិ្តការជាមួយក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ និងដៃគូដទៃទៀត។បើតាម​លោកស្រី សូ ភីណា ថ្លែងប្រាប់BTV ព័ត៌មានក្រោយពិធីចុះកិច្ចព្រមព្រៀងថា មាន​សេចកី្ត​រីករាយ​ជា​ខ្លាំង​ដែល​ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ សម្រេចចុះកិច្ចព្រមព្រៀង​ជាមួយ​សមាគម​ស៊ីកាដា លោកស្រីសង្ឃឹមថា ការចុះកិច្ចព្រមព្រៀងនឹងធ្វើឲ្យសមាគមស៊ីកាដា អាច​អនុវត្ត​សកម្មភាព​​ចម្បងៗ ដោយសហការកាន់តែស៊ីជម្រៅជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បី​រួម​គ្នា​អ​​ភិវឌ្ឍវិស័យសិល្បៈវប្បធម៌ និងឧស្សាហកម្មច្នៃប្រតិដ្ឋនៅកម្ពុជា។លោកស្រី បានបញ្ជាក់ទៀតថា សមាគមស៊ីកាដា គឺជាសមាគមដែលមានសមាជិក និង​មិន​ស្វែង​រក​ប្រាក់​កម្រៃ។ សមាគមស៊ីកាដា មានសេចក្តីប្រាថ្នា ចង់ឃើញសង្គមកម្ពុជា រីកចម្រើន​ប្រកប​ដោយ​ភាព​ផ្សេងៗគ្នា ដែលផ្ដល់តម្លៃ និងមានការអភិវឌ្ឍល្អបំផុត នៃឧស្សាហកម្មវប្បធម៌ និង​ច្នៃ​ប្រតិដ្ឋ​។ បេសកកម្មរបស់ សមាគមស៊ីកាដា គឺធ្វើជាតំណាង និងស្វែង​រកការ​គាំទ្រ​ដល់​ឧស្សាហកម្ម​វប្បធម៌ និងច្នៃប្រតិដ្ឋ ដើម្បីអភិវឌ្ឍរចនាសម្ព័ន្ធដៃគូការងារប្រកបដោយនិរន្តភាព និង​បរិយាបន្នមួយ ដែលធានាថាឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ គឺជាបេះដូងនៃការ សម្រេច​ចិត្ត​ក្នុង​គោល​នយោបាយ សេដ្ឋកិច្ច និងសង្គម៕ អត្ថបទ រដ្ឋា

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការបង្កើតការងារ ជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន

2023/11/07 12:39:04 pm        114
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសសន៍ថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ថ្លែងក្នុងឱកាសពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី អេសអ៊ីហ្សេត ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ វិច្ឆិកា ២០២៣នេះថា បច្ចុប្បន្នក្រោមម្លប់សន្តិភាព ស្ថិរភាព និងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល បានធ្វើឱ្យកម្ពុជាមានសមត្ថភាពម្ចាស់ការផលិតដោយខ្លួនឯង ហើយមានសមត្ថភាពផលិតទំនិញគុណភាពខ្ពស់ និងស្តង់ដារ ដើម្បីនាំចេញទៅក្រៅប្រទេស ផងដែរ បន្ទាប់ពីបានឆ្លងកាត់ការកែទម្រង់ជាច្រើនដំណាក់កាល ក្នុងនោះក៏មានការកែទម្រង់ទីផ្សារ ពីសេដ្ឋកិច្ចផែនការ មកជាសេដ្ឋកិច្ចទីផ្សារ ជាសក្ខីភាពស្រាប់ ។សម្ដេចធិបតីថ្លែងថា ឈរលើមូលដ្ឋាននៃការគិតគូរអំពីអត្ថប្រយោជន៍ និងការយកចិត្តទុកដាក់ដល់ប្រជាជនជាអាទិភាព រាជរដ្ឋាភិបាលបានចាត់ទុកការបង្កើតការងារ គឺជាការបង្កើតឆ្នាំងបាយសម្រាប់ប្រជាជន។ ជាក់ស្តែង ខេត្តព្រះសីហនុ ជាខេត្តដែលពោរពេញដោយសក្តានុពលក្នុងវិស័យការងារ ដើម្បីបង្កើតផលប្រយោជន៍ឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀតជូនប្រជាពលរដ្ឋ ដោយក្នុងនេះ ចាំបាច់ត្រូវធានាឱ្យបាននូវកត្តា ៣ យ៉ាង គឺ៖ ១. កត្តាសុខសន្តិភាព-ស្ថិរភាព, ២. កត្តាគោលនយោបាយត្រឹមត្រូវ ដូចជា គោលនយោបាយបញ្ចប់សង្គ្រាម គោលនយោបាយសេដ្ឋកិច្ចបើកចំហ និងគោលនយោបាយការទូតល្អ, និង ៣. កត្តាហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ និងធនធានមនុស្ស។ សម្ដេចបញ្ជាក់ថា៖«ដូចនេះ យើងទាំងអស់គ្នា ត្រូវបន្តរួមគ្នា ខិតខំថែរក្សាសមិទ្ធផលជំនាន់មុនឱ្យបានល្អប្រសើរ និងខិតខំបង្កើតថ្មីឱ្យកាន់តែប្រសើរ ហើយបន្តកេរដំណែលសម្រាប់កូនចៅជំនាន់ក្រោយៗទៀត»។ សម្ដេចនាយករដ្ឋមន្រ្ដីថ្លែងថា យោងតាមលទ្ធផលនៃការបោះឆ្នោត គឺប្រជាពលរដ្ឋ ៨៦.៥០% ក្នុងខេត្តព្រះសីហនុ បានចេញទៅបោះឆ្នោត ហើយ ៨៦.១៥% បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលនេះ ពិតជាបានបញ្ជាក់អំពីជំនឿជឿជាក់ ភាពរីករាយ និងភាពកក់ក្តៅចំពោះគោលនយោបាយដ៏ជាក់លាក់របស់ សម្តេចតេជោ ហើយដែលត្រូវបានបន្តអនុវត្តដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន និងទៅអនាគត។សម្ដេចបញ្ជាក់ថា ជីវភាពរស់នៅ និងសុខទុក្ខរបស់កម្មករ-និយោជិតទាំងអស់ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងការព្យាយាមបង្កើនប្រាក់បៀវត្សអប្បបរមា បូកនឹងអត្ថប្រយោជន៍ផ្សេងៗផងដែរ។ ដូចនេះអត្ថប្រយោជន៍ទាំងអស់នេះ ក៏នឹងត្រូវបន្តផ្តល់ជូន និងពង្រឹងបន្ថែម ជូនដល់កម្មករ-និយោជិតទាំងអស់ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ៕

អ្នកហាត់របាំប្តេជ្ញាអភិរក្ស និងលើកស្ទួយរបាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញ

2023/11/07 11:55:03 am        241
ភ្នំពេញ៖ សិស្សសាលាមធ្យមវិចិត្រសិល្បៈ និងអតីតអ្នករបាំ បានប្តេជ្ញាថានឹងចូលរួមអភិរក្ស និងលើកស្ទួយ របាំព្រះរាជទ្រព្យឱ្យកាន់តែមានភាពល្បីល្បាញថែមទៀតក្នុងប្រទេសកម្ពុជា និងបរទេស។ ការប្តេជ្ញានេះ ធ្វើឡើងចំថ្ងៃខួប២០ឆ្នាំ «របាំព្រះរាជទ្រព្យ» របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិ ។លោកស្រី ស៊ិន ស័កក្ដា អតីតអ្នករាំរបាំព្រះរាជទ្រព្យ និងគ្រូបង្ហាត់បច្ចេកទេសនៅសាលាមធ្យម វិចិត្រសិល្បៈ ​នៅថ្ងៃទី៧ ខែវិច្ឆិកា នេះ បានប្រាប់BTV​ ឲ្យដឹងថា ​ក្នុងខួប២០ឆ្នាំ ដែលរបាំ​ព្រះរាជទ្រព្យ របស់ប្រទេសកម្ពុជា ត្រូវបានដាក់​បញ្ចូល​ក្នុង​បញ្ជីសម្បត្តិបេតិកភណ្ឌ​វប្បធម៌អរូបី​នៃមនុស្សជាតិ គឺមានអារម្មណ៍រំភើបរីករាយ និងមោទកភាព​ ដែលបានកើតមកជាកូនខ្មែរ។ លើសពីនេះ លោកស្រី ​បានអំពាវនាវ​ដល់ប្រជាពលរដ្ឋ​ចូលរួម​ថែរក្សា អភិរក្ស និងលើកស្ទួយ​របាំព្រះរាជទ្រព្យ ​ឱ្យកាន់តែល្បីល្បាញបន្ថែមទៀត។សិស្សនៅសាលាមធ្យមវិចិត្រសិល្បៈ បានឱ្យដឹងដែរថា ​ការហាត់របាំព្រះរាជទ្រព្យ ​មានផលលំបាក ខ្លះៗដែរ ​តែមិនបោះបង់នោះទេ ​ព្រោះជាការស្រលាញ់ពេញចិត្ត។​ លើសពីនេះ​ ពួកគេប្តេជ្ញាថែរក្សា អភិរក្ស ​របាំព្រះរាជទ្រព្យឱ្យនៅស្ថិតស្ថេរគង់វង្ស។សូមរំលឹកថា​របាំព្រះរាជទ្រព្យ ត្រូវបានចុះក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០០៣​ នៅប្រទេសតួកគី ។ របាំនេះ​ ជាប្រភេទរបាំ ដែលនាដករ ប្រើចលនាកាយ វិការក្បាច់ និងមនោសញ្ចោតនា​យ៉ាង​ប៉ិនប្រសប់​ទៅ​តាមការវិវត្ត ​នៃសាច់រឿង ដែល​រៀបរាប់បញ្ជាក់ដោយ ទំនុកច្រៀង ​នៃក្រុម​ចម្រៀងជាពួក ​ដែលមានតួនាទីច្រៀងជូនរបាំនេះ ជាមួយនឹងវង់ភ្លេងពិណពាទ្យ៕ អត្ថបទ៖ ទូច សោភ័ណ 

ប្រភព៖ អាមេរិកគ្រោងបញ្ជូនគ្រាប់បែកកំណត់គោលដៅទៅឲ្យអ៊ីស្រាអែល

2023/11/07 11:20:40 am        112
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក Joe Biden បានជូនដំណឹងដល់សភាសហរដ្ឋអាមេរិកថា ខ្លួនកំពុងរៀបចំផែនការផ្ទេរប្រាក់ចំនួន ៣២០លានដុល្លារនៃការលក់គ្រាប់បែកកំណត់គោលដៅសម្រាប់អ៊ីស្រាអែល នេះបើយោងតាមប្រភពដែលដឹងអំពីផែនការនេះបាននិយាយកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។សារព័ត៌មាន WSJ បានរាយការណ៍ជាលើកដំបូងថា រដ្ឋបាលអាមេរិកបានផ្ញើការជូនដំណឹងជាផ្លូវការកាលពីថ្ងៃទី៣១ ខែតុលា ដល់បណ្ដាមេដឹកនាំសភា អំពីការផ្ទេរផែនការនៃប្រភេទគ្រាប់បែកកំណត់គោលដៅ ដែលជាប្រភេទអាវុធដឹកនាំដោយយន្តហោះចម្បាំង។សារព័ត៌មាននោះបាននិយាយដោយដកស្រង់ការឆ្លើយឆ្លងដែលខ្លួនបានមើលឃើញថា ក្រុមហ៊ុនផលិតអាវុធ រ៉ាហ្វាអែល (Rafael) របស់អាមេរិក នឹងផ្ទេរគ្រាប់បែកទាំងនោះទៅឱ្យក្រុមហ៊ុនមេរបស់អ៊ីស្រាអែល ឈ្មោះថាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធកាពារជាតិអ៊ីស្រាអែល RADS សម្រាប់ប្រើប្រាស់ដោយក្រសួងការពារជាតិរបស់ប្រទេសនេះ។កាលពីព្រឹកថ្ងៃច័ន្ទ អង្គការសហប្រជាជាតិបាននិយាយថា តំបន់ហ្កាហ្សា កំពុងក្លាយជា «ទីបញ្ចុះសពសម្រាប់កុមារ» ដែលបង្កើនការទាមទារឱ្យមានបទឈប់បាញ់ ខណៈក្រុមអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលមានលើសពី ១០.០០០នាក់ហើយ ៕

ប្រធានាធិបតីរុស្ស៊ីលោក ពូទីន អាចនឹងបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០

2023/11/07 11:13:12 am        129
ប្រភពចំនួនប្រាំមួយបានប្រាប់សារព័ត៌មាន រ៉យទ័រ ថា លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតីខែមីនា ខាងមុខនេះ ដោយនោះជាចំណាត់ការមួយដែលនឹងធ្វើឱ្យលោកបន្តកាន់អំណាចរហូតដល់ឆ្នាំ ២០៣០ ខណៈប្រធានវិមានក្រឹមឡាំងរូបនេះ មានអារម្មណ៍ថាខ្លួនត្រូវតែដឹកនាំប្រទេសរុស្ស៊ី ឆ្លងកាត់រយៈពេលដ៏គ្រោះថ្នាក់បំផុតក្នុងរយៈពេលជាច្រើនទសវត្សរ៍។បន្ទាប់ពីបានបង្រ្កាបការបះបោរប្រដាប់អាវុធដោយមេដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner កាលពីខែមិថុនា លោក ពូទីន បានបង្កើនការគាំទ្រក្នុងចំណោមមូលដ្ឋានស្នូលរបស់ខ្លួននៅក្នុងកងកម្លាំងសន្តិសុខ កងកម្លាំងប្រដាប់អាវុធ និងជាមួយអ្នកបោះឆ្នោតក្នុងតំបន់នៅខាងក្រៅទីក្រុងមូស្គូ ខណៈដែលក្រុមទាហានស៊ីឈ្នួល Wagner ត្រូវបាននាំមកនៅក្រោមការគ្រប់គ្រងរបស់លោក។ប្រភពមួយផ្សេងទៀត ដែលដឹងពីបញ្ហានៅវិមានក្រឹមឡាំង បានបញ្ជាក់ថា ការសម្រេចមួយត្រូវបានធ្វើឡើង ហើយទីប្រឹក្សារបស់លោកពូទីន កំពុងរៀបចំសម្រាប់ការចូលរួមរបស់លោកនៅក្នុងការបោះឆ្នោត។ ជាមួយគ្នានោះ ប្រភពចំនួនបីផ្សេងទៀតបាននិយាយថា ការសម្រេចឈរឈ្មោះក្នុងការបោះឆ្នោតប្រធានាធិបតី ខែមីនា ឆ្នាំ២០២៤ ត្រូវបានកំណត់រួចហើយ។ខណៈដែលបណ្ដាអ្នកការទូត អ្នកស៊ើបការណ៍ និងក្រុមមន្ត្រីជាច្រើនបាននិយាយថា ពួកគេរំពឹងថាលោកពូទីន នឹងបន្តកាន់អំណាចអស់មួយជីវិត រហូតមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ជាក់លាក់ណាមួយអំពីផែនការរបស់លោកពូទីន ក្នុងការឈរឈ្មោះសម្រាប់ការបោះឆ្នោតឡើងវិញនោះទេ៕

អាមេរិក និងអ៊ីស្រាអែល ពិភាក្សាពីលទ្ធភាពនៃការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ នៅក្នុងជម្លោះតំបន់ហ្កាហ្សា

2023/11/07 10:22:24 am        134
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានពិភាក្សាអំពីលទ្ធភាពសម្រាប់ «ការផ្អាកសង្រ្គាមជាយុទ្ធសាស្ត្រ» ក្នុងការប្រយុទ្ធគ្នានៅតំបន់ ហ្កាហ្សា សម្រាប់ហេតុផលមនុស្សធម៌ និងការដោះលែងចំណាប់ថ្នូរ ដែលអាចធ្វើឡើង នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃច័ន្ទ (០៦ វិច្ឆិកា)។អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអ៊ីស្រាអែល នឹងបន្តទំនាក់ទំនងគ្នាលើលទ្ធភាពនៃការផ្អាកសង្រ្គាមបណ្តោះអាសន្ន ហើយថាលោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ បានយល់ព្រមបន្តកិច្ចចរចានៅប៉ុន្មានថ្ងៃខាងមុខនេះ។លោក Kirby បាននិយាយថា ការសន្ទនាទាំងនោះបានកើតឡើងនៅពេលដែលជនជាតិអាមេរិក កាន់តែច្រើនត្រូវបានគេរំពឹងថា នឹងចាកចេញពីតំបន់ហ្កាហ្សា នៅថ្ងៃច័ន្ទ ហើយនៅពេលដែលជំនួយកាន់តែច្រើនចូលទៅក្នុងទឹកដីនោះ។ លោក បៃដិន និងលោក ណេតាន់យ៉ាហ៊ូ ក៏បានពិភាក្សាអំពីស្ថានភាពនៅតំបន់វេស ប៊ែង ផងដែរ។សេតវិមាន ដែលប្រកាន់ជំហរថា បទឈប់បាញ់ជាទូទៅនឹងមិនមែនជាជំហានដ៏សមស្របមួយសម្រាប់ជម្លោះនោះទេ បាននិងកំពុងជំរុញឱ្យមានការផ្អាករយៈពេលខ្លីៗក្នុងការវាយប្រហារ ដើម្បីសម្រេចបាននូវគោលដៅមនុស្សធម៌ជាក់លាក់៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

សេដ្ឋកិច្ចប្រទេសអ៊ីរ៉ង់ អាចបង្ហាញថាមានភាពធន់ទៅនឹងការបិទផ្លូវទឹករបស់លោក Trump
05/01/2026 12:05 PM
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ជាប់គាំងនៅព្រំដែនប៉ាគីស្ថាន ខណៈការប្រយុទ្ធគ្នាផ្ទុះឡើងជាថ្មី
05/01/2026 12:05 PM
ស្ថានទូតអ៊ីរ៉ង់ ច្រានចោលដែលថាខ្លួនជាប់ពាក់ព័ន្ធជាមួយ «សកម្មភាពហិង្សា និងឧបទ្ទវហេតុ» នៅអង់គ្លេស
05/01/2026 11:05 AM
យោធាអាមេរិកនិយាយថា នាវាកងទ័ពជើងទឹកកំពុងត្រូវបានដាក់បំពេញស្តុកបន្ថែម នៅមជ្ឈិមបូព៌ា
05/01/2026 11:05 AM
អ៊ីរ៉ង់ ត្រូវបានគេរាយការណ៍ថា កំពុងប្រើប្រាស់បទឈប់បាញ់ដើម្បីទាញយកអាវុធដែលកប់ទុក
05/01/2026 11:05 AM
ប្រេងអាមេរិកឡើងដល់៤,៣០ដុល្លារក្នុងមួយហ្គាឡុង ដោយលោក Trump និយាយថាតម្លៃនឹងធ្លាក់ចុះក្រោយសង្គ្រាមនៅអ៊ីរ៉ង់
05/01/2026 11:05 AM
ចិនជំរុញឱ្យសហរដ្ឋអាមេរិករក្សាស្ថិរភាពក្នុងទំនាក់ទំនង ដោយព្រមានថាតៃវ៉ាន់គឺជាចំណុចហានិភ័យ
05/01/2026 11:05 AM
រដ្ឋមន្រ្ដី៖ បរិមាណកុងតឺន័រឆ្លងកាត់ផែព្រះសីហនុកើនដល់ជាង ១,៣៤លាន TEUs ក្រោយអភិវឌ្ឍបង្កើនសមត្ថភាព
05/01/2026 11:05 AM
អាវុធហត្ថរាជធានី ឆ្មក់ចុះបង្រ្កាបភោជនីយដ្ឋាន «មហាមេឃ» សង្ស័យបង្កប់សេវាបម្រើផ្លូវភេទ ឃាត់មនុស្សប្រុសស្រី ៥៣នាក់
05/01/2026 11:05 AM
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច៖ ក្នុងស្ថានភាពមិនប្រាកដប្រជាការកែទម្រង់គឺជាការចាំបាច់ដើម្បីរក្សាលំនឹងសេដ្ឋកិច្ច
05/01/2026 10:05 AM