ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធីបតីដាក់ចេញគោលការណ៍ «ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ» ក្នុងការបណ្ដុះបណ្ដាលជំនាញដល់យុវជន ១,៥ លាននាក់

2023/11/02 12:27:50 pm        193
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានដាក់ចេញនូវ គោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” គឺជាពាក្យស្លោកគន្លឹះសម្រាប់ក្រុមការងារទទួលបន្ទុកលើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន យុវនារី មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យទូទាំងប្រទេស ចំនួន ១ លាន ៥ សែននាក់ យកទៅអនុវត្ត ក្នុងទិសដៅផ្តល់ការបណ្តុះបណ្តាលដល់សិក្ខាកាមឱ្យចំគោលដៅ ព្រមទាំងប្រកបដោយសមត្ថភាព និងជំនាញ ស្របតាមតម្រូវការការងារ និងទីផ្សារ។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងសារគន្លឹះសំខាន់ៗក្នុងពិធីសំណេះសំណាលជាមួយកម្មករ-និយោជិត ចំនួន ១៨ ១៩០ នាក់ មកពីរោងចក្រ-សហគ្រាសចំនួន ២៩ នៅសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២ តុលា ២០២៣ ។សម្ដេចធិបតីថ្លែងថា ក្នុងនាមជានាយករដ្ឋមន្ត្រី និងជាអ្នកនយោបាយ គឺត្រូវទទួលបន្ទុកធ្វើគោលនយោបាយ រៀបចំផែនការ ចាត់តាំងអនុវត្ត តាមដានត្រួតពិនិត្យការអនុវត្ត និងធ្វើការវាយតម្លៃ ដើម្បីធានាដល់ប្រសិទ្ធផលសម្រាប់ជាតិ និងប្រជាជន។ ដូចនេះ ទើបរាជរដ្ឋាភិបាលកម្ពុជា តែងយកគោលការណ៍ជាក់ស្តែងនិយម សម្រាប់យកទៅអនុវត្ត និងធ្វើសកម្មភាពដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ក្នុងន័យនេះ នាយករដ្ឋមន្ត្រី ចាំបាច់ត្រូវខិតខំរៀបចំ គិតគូរផែនការ គោលនយោបាយ ហើយពន្យល់ និងបកស្រាយដល់ប្រជាពលរដ្ឋឱ្យបានដឹង និងបានយល់ជ្រាបច្បាស់ថាអ្វីដែលជាគុណប្រយោជន៍ដែលនឹងត្រូវទទួលបានពីការដឹកនាំរបស់រាជរដ្ឋាភិបាល ។សម្ដេចធិបតីបញ្ជាក់ថា ប្រជាពលរដ្ឋ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺមិនខុសនោះទេ ពីព្រោះគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា បាន និងកំពុងក្លាយជាប្រទីបនាំផ្លូវ ដោយប្រែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបម្រើជាតិ និងប្រជាជនកម្ពុជា។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានអំពាវនាវដល់បងប្អូនទាំងអស់ចាប់យកឱកាសនេះ ដើម្បីជួយដល់ខ្លួនឯង អភិវឌ្ឍខ្លួន និងខិតខំដើម្បីការរីកចម្រើនទៅមុខ តាមរយៈការពង្រឹងសមត្ថភាព ពង្រឹងជីវភាពរស់នៅ។ រាជរដ្ឋាភិបាល មានតួនាទីជាអ្នកបង្ហាញទីកន្លែងដែលមានបឹង និងបង្រៀនប្រជាពលរដ្ឋឱ្យចេះស្ទួចត្រី ហើយក៏នឹងផ្តល់ត្រីជូនដល់ប្រជាពលរដ្ឋដែលមានការលំបាក ងាយរងហានិភ័យ និងមានតម្រូវការអាទិភាព ដើម្បីអាចរស់នៅបានល្អ និងមានលទ្ធភាពតស៊ូជម្នះការលំបាក។ សម្ដេចធិបតីថ្លែងថា កត្តាសំខាន់ ៣ ដែលរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់ គឺ៖ ១. ការធានាបរិស្ថានសុខសន្តិភាព ការលើកទឹកចិត្តដល់ការវិនិយោគ និងប្រកបធុរកិច្ចគ្រប់ប្រភេទ, ២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និង៣. ធនធានមនុស្ស៖ សុខភាព និងចំណេះដឹង ។សម្ដេចបញ្ជាក់ថា គោលដៅនៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នឹងផ្តោតសំខាន់លើគោលការណ៍ “ឱ្យចប់ ឱ្យចេះ និងឱ្យមានការងារ” ដែលត្រូវនឹងជំនាញ ដើម្បីធានាដល់ការងារ និងការលើកស្ទួយជីវភាព ឱ្យមានភាពម្ចាស់លើជោគវាសនាខ្លួនឯងផង និងព្រមទាំងជួយជ្រោមជ្រែងដល់ក្រុមគ្រួសារផងដែរ។ ជាមួយគ្នានេះ ក្រុមហ៊ុន ក៏អាចទទួលបាននូវបុគ្គលិកប្រកបដោយសមត្ថភាពពិតប្រាកដ ហើយអាចបំពេញការងារស្របតាមជំនាញ និងតម្រូវការ៕

សម្ដេចធិបតី ឱ្យក្រសួងការងារអនុវត្តតាមគោលការណ៍៤ យ៉ាង ដើម្បីផ្ដល់ភាពងាយស្រួលដល់យុវជនចុះឈ្មោះរៀនជំនាញវិជ្ជាជីវៈ

2023/11/02 12:18:36 pm        243
ភ្នំពេញ៖ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាគោលការណ៍ផ្តោតលើយុវជនជាង ១ លាន ៥ សែននាក់ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្នុងនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបានណែនាំដល់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈត្រូវអនុវត្តតាមគោលការណ៍ចំនួន ៤។គោលការណ៍ទាំង ៤ នោះរួមមានយុវជនត្រូវ៖ទី១. ការរៀបចំការចុះឈ្មោះ ដែលត្រូវធ្វើឱ្យងាយស្រួលទាំងផ្ទាល់ និងអនឡាញ,ទី២. ការចូលរៀនមិនបង់ប្រាក់ ហើយអ្នកមានប័ណ្ណក្រីក្រ នឹងមានប្រាក់ឧបត្ថម្ភប្រចាំខែ,ទី៣. ការរៀបចំកម្មវិធីសិក្សា ត្រូវមានភាពបត់បែន ទៅតាមលទ្ធភាពអ្នករៀន និងអ្នកធ្វើការ និងទី៤. ការបណ្តុះបណ្តាលចំពោះមុខ គឺផ្តោតលើ ១០ វិស័យ និង ៣៨ មុខជំនាញ ៕

លោក Biden ប្រឈមបញ្ហាដ៏លំបាក ជុំវិញការវាយប្រហាររបស់អ៊ីស្រាអែលលើជនស៊ីវិលហ្កាហ្សា

2023/11/02 11:38:38 am        158
លោកប្រធានាធិបតីអាមេរិក Joe Biden និងមន្ត្រីសន្តិសុខជាតិជាន់ខ្ពស់របស់លោកកំពុងប្រឈម នឹងបញ្ហាកាន់តែស្មុគស្មាញអំពីការប្តេជ្ញាចិត្តរបស់អ៊ីស្រាអែលក្នុងការកាត់បន្ថយការស្លាប់ជនស៊ីវិល និងរបៀបដែលការវាយប្រហារលើតំបន់ហ្កាហ្សាអាចប៉ះពាល់ដល់ជំហរនយោបាយក្នុងស្រុករបស់លោក។សូម្បីតែសម្ព័ន្ធមិត្តមួយចំនួននៃរដ្ឋបាលរបស់លោកក៏មានការព្រួយបារម្ភដែរថា ការការពារការឆ្លើយតបរបស់អ៊ីស្រាអែលចំពោះការវាយប្រហារភេរវកម្មថ្ងៃទី៧ ខែតុលា អាចក្លាយជាជំហរដែលមិនអាចប្រកែកបានសម្រាប់សេតវិមាន។ ការទម្លាក់គ្រាប់បែកដ៏ធំមួយ លើជំរំជនភៀសខ្លួន ចាបាលីយ៉ា (Jabalya) កាលពីថ្ងៃអង្គារ បានក្លាយជាបន្ទុកដ៏តឹងតែងសម្រាប់មាគ៌ារដ្ឋបាលរបស់លោក Biden ដែលកំពុងព្យាយាមដើរ ដែលគេបានមើលឃើញសាធារណៈថាអ៊ីស្រាអែល កំពុងព្យាយាមទប់ស្កាត់ជនស៊ីវិលប៉ាឡេស្ទីនដែលបាត់បង់ជីវិត សូម្បីតែឈុតឆាកនៃការបំផ្លិចបំផ្លាញបង្ហូរឈាមចេញពីតំបន់ហ្កាហ្សា ដែលធ្វើឲ្យសាធារណជនមានការភ្ញាក់ផ្អើល ផ្ទុះកំហឹង និងទាមទារឲ្យមានបទឈប់បាញ់។ ការវាយប្រហារតាមអាកាសដែលបានបង្កការបំផ្លិចបំផ្លាញដ៏មហន្តរាយ និងបានសម្លាប់មនុស្សមួយចំនួនធំបានចោទជាសំណួរថ្មីអំពីប្រសិទ្ធភាពរបស់លោក Biden និងមន្ត្រីកំពូលរបស់លោកក្នុងការបញ្ចុះបញ្ចូលសមភាគីអ៊ីស្រាអែលឱ្យការពារជីវិតជនស៊ីវិលប៉ាឡេស្ទីន ហើយក៏កំពុងធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងឡើងផងដែរនៅក្នុងរដ្ឋបាលដែលថា ចំនួនអ្នកស្លាប់ជាជនស៊ីវិលដែលចេះតែកើនឡើងអាចប៉ះពាល់ដល់ការគាំទ្រជាអន្តរជាតិសម្រាប់អ៊ីស្រាអែលបន្ថែមទៀត ដោយធ្វើឱ្យប្រទេសនេះឯកោ ក្នុងពេលមានអស្ថិរភាពក្នុងតំបន់ដ៏ជ្រៅ៕

ប្រទេសចិន បញ្ជូនយន្តហោះយោធា និងនាវា រាប់សិបគ្រឿង ទៅជិតកោះតៃវ៉ាន់

2023/11/02 11:35:51 am        162
ប្រទេសចិនបានបញ្ជូនយន្តហោះចម្បាំងចំនួន៤៣ គ្រឿង និងនាវា ៧ គ្រឿងនៅជិតកោះតៃវ៉ាន់កាលពីថ្ងៃពុធនៅក្នុងសមយុទ្ធទ្រង់ទ្រាយធំមួយផ្សេងទៀត ក្នុងគោលបំណងដាក់សម្ពាធលើកោះតូចមួយនេះដែលទីក្រុងប៉េកាំងប្រកាសសិទ្ធិគ្របគ្រងថាជាខេត្តមួយរបស់ប្រទេសចិន។ អាជ្ញាធរការពារជាតិរបស់កោះតៃវ៉ាន់បាននិយាយថា យន្តហោះចំនួន ៣៧ គ្រឿងបានឆ្លងកាត់ខ្សែបន្ទាត់មេដ្យាននៃច្រកសមុទ្រតៃវ៉ាន់ ហើយបានចូលដែនអាកាសរបស់កោះនេះនៅព្រឹកព្រលឹមថ្ងៃដដែលនោះ ។ ក្រុមមន្ត្រីកោះតៃវ៉ាន់បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បានតាមដានស្ថានការណ៍នេះ និងបានដាក់ពង្រាយយន្តហោះ នាវាកងទ័ពជើងទឹក និងប្រព័ន្ធមីស៊ីលបាញ់ពីលើដី ដើម្បីឆ្លើយតបទៅនឹងសកម្មភាពមួយដែលកោះនេះយល់ឃើញថាជាការឈ្លានពាន។ សមយុទ្ធយោធានេះ គឺជាការសំម្ញែងសាច់ដុំយោធាធំបំផុតចុងក្រោយប្រឆាំងនឹងកោះស្វ័យគ្រប់គ្រងតៃវ៉ាន់ ចាប់តាំងពីឆ្នាំ ១៩៤៩ បន្ទាប់ពីប្រជាជនរបស់ខ្លួនបានរត់ចេញពីការគ្រប់គ្រងរបស់ចិនកុម្មុយនិស្ត។ ក្រុមមន្ត្រីតៃវ៉ាន់ បង្ហោះព័ត៌មានថ្មីៗអំពីសមយុទ្ធរបស់ចិន ជារឿយៗ ទោះបីជាសកម្មភាពយោធាភាគច្រើនមានការចូលរួមពីយន្តហោះ ឬនាវាមួយចំនួនតូច មិនមែនរាប់សិបគ្រឿងក៏ដោយ។ ប្រទេសចិនបាននិយាយជាសាធារណៈថា សមយុទ្ធនេះគឺមានគោលបំណងសម្រាប់កងកម្លាំងរបស់ខ្លួនអនុវត្តយុទ្ធសាស្ត្រយោធា និងដើម្បីព្រមានប្រទេសបរទេសនានាប្រឆាំងនឹងការធ្វើអន្តរាគមន៍។ ដំណឹងនេះកើតឡើងពីរថ្ងៃបន្ទាប់ពីឧត្តមសេនីយចាង យូសៀ (Zhang Youxia) មន្ត្រីយោធាឋានៈទីពីរនៅក្នុងប្រទេសចិន បានព្រមាននៅក្នុងសន្និសីទនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងយោធាចិននឹងមិនអនុញ្ញាតឱ្យកោះ តៃវ៉ាន់បំបែកចេញពីដីគោកជាដាច់ខាត៕

អ៊ីស្រាអែល រិះគន់បណ្តាប្រទេសនៅអាមេរិកខាងត្បូង បន្ទាប់ពីពួកគេបានកាត់ផ្តាច់ទំនាក់ទំនងការទូតជុំវិញជម្លោះ នៅតំបន់ហ្កាហ្សា

2023/11/02 11:32:52 am        127
អ៊ីស្រាអែល បានរិះគន់ប្រទេសបូលីវី ឈីលី និងកូឡុំប៊ី កាលពីថ្ងៃពុធ បន្ទាប់ពីបណ្តាប្រទេសនៅអាមេរិកខាងត្បូង បានអនុវត្តវិធានការការទូតជាបន្តបន្ទាប់ ដើម្បីប្រឆាំងនឹងប្រតិបត្តិការយោធារបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស នៅតំបន់ហ្គាហ្សា។ប្រទេសនៅអាមេរិកឡាទីនផ្សេងទៀត រួមទាំងអាហ្សង់ទីន និងប្រេស៊ីល ក៏បានបង្កើនការរិះគន់របស់ពួកគេអំពីផលប៉ះពាល់ដែលប្រតិបត្តិការយោធារបស់អ៊ីស្រាអែល កំពុងមានលើជនស៊ីវិល។សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស បានឲ្យដឹងថា អ៊ីស្រាអែលកាលពីថ្ងៃពុធ បានអំពាវនាវឲ្យប្រទេសកូឡុំប៊ី និងឈីលី «ថ្កោលទោសយ៉ាងច្បាស់លាស់ចំពោះអង្គការភេរវកម្មហាម៉ាស ដែលបានសម្លាប់ និងចាប់ពង្រត់ទារក កុមារ ស្ត្រី និងមនុស្សចាស់»។ ការអំពាវនាវនេះ បានធ្វើឡើងប៉ុន្មានម៉ោងបន្ទាប់ពីប្រទេសឈីលី និងកូឡុំប៊ី បានកោះហៅត្រឡប់មកវិញនូវឯកអគ្គរដ្ឋទូតរបស់ពួកគេប្រចាំនៅអ៊ីស្រាអែល កាលពីល្ងាចថ្ងៃអង្គារ ចំពេលមានការរិះគន់ចំពោះការសម្លាប់ជនស៊ីវិល នៅតំបន់ហ្កាហ្សា។

ចាប់ពីខែសីហាមកដល់ពេលនេះ រដ្ឋឧបត្ថម្ភប្រាក់៥លានដុល្លារដល់ស្រ្តីមានផ្ទៃពោះ

2023/11/02 10:01:02 am        312
កណ្ដាល៖ គិតក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលកម្ពុជា បានឧបត្ថម្ភសាច់ប្រាក់ជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និងក្រោយពេលសម្រាលកូនចំនួនប្រមាណ ៥ លានដុល្លារអាម៉េរិក ដើម្បីចូលរួមដល់សុខុមាលភាពមាតា និងទារកនៅតាមបណ្ដារោងចក្រ សហគ្រាសទូទាំងប្រទេសកម្ពុជា។ តាមយរៈកម្មវិធីចុះជួបសំណេះសំណាលជាមួយកម្មករនិយោជិតមកពីរោងចក្រសហគ្រាសនានា នៅក្រុងតាខ្មៅ ខេត្តកណ្តាល​ ចំនួនជិត ២ម៉ឺននាក់​ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅព្រឹកថ្ងៃទី២ ខែវិច្ឆិកានេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ​បានមានប្រសាសន៍ឲ្យដឹងថា តារមយៈការអនុវត្តកម្មវិធី​ឧបត្ថម្ភសាច់ប្រាក់​ដល់ស្រ្តីមានផ្ទៃពោះ ​ទាំងមុនពេលសម្រាលកូន ពេលសម្រាលកូន និងក្រោយ​ពេលសម្រាលកូនឲ្យបានល្អ និងកាន់តែមានភាពងាយស្រួល គិតចាប់ពីថ្ងៃទី១ ខែសីហា ដល់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាល ​បានចំណាយថវិកាប្រមាណ ៥លានដុល្លារអាម៉េរិក ដើម្បីជួយកម្មការិនី​ មន្រ្តីរាជការ មន្រ្តីកិច្ចសន្យា ជាស្រ្តីសម្រាលកូនចំនួន១ម៉ឺន ៥ពាន់ ៥០១នាក់ ចំនូនកូន ១ម៉ឺន ៥ពាន់ ៦១១នាក់ ​ដោយបានពិនិត្យសុខភាពមុនក្រោយសម្រាល ​ពេលសម្រាល និងចាក់វ៉ាក់សាំង​សរុបចំនួន ៥ម៉ឺន ៣ពាន់ ៦១៤នាក់ករណី។ឯកឧត្តមថ្លែងថា ​តាមរយៈគោលនយោបាយប្រាក់ឧបត្ថម្ភនេះ​បានបង្ហាញឲ្យឃើញថា រាជរដ្ឋា​ភិបាល​មិនត្រឹមគិតគូរទៅដល់កម្មករនិយោជិត​ដែលកំពុងធ្វើការងារនោះទេ ថែមទាំង​បានគិតគូរ​ទៅដល់សុខភាព និងការរីកលូតលាស់នៃកូនរបស់កម្មករនិយោជិតផងដែរ ដែលធ្វើឲ្យកម្មករ​និយោជិតកាន់តែមានជំនឿ និងជឿជាក់ទៅលើការរីកចម្រើនលូតលាស់របស់កូនទៅ​ថ្ងៃអនាគតដែរ។សូមជម្រាបថា ក្រៅពីការបើកផ្តល់ប្រាក់ឧបត្ថម្ភជូនដល់ស្រ្តីមានផ្ទៃពោះ ទាំងមុនពេល និង​ក្រោយពេលសម្រាលកូននេះ រាជរដ្ឋាភិបាលកម្ពុជា ​ក្នុងអាណិត្តទី៧ នៃរដ្ឋសភា បានណែនាំ​ឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយក្រសួងពាក់ព័ន្ធ និងតំណាងភាគី​និយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និង​មតេ្តយ្យសហគមន៍​នៅតាមតំបន់ដែលមានរោងចក្រ ដើម្បីគិតអំពីយន្តការនៃការកសាង ការគ្រប់គ្រង ការធានាគុណភាព និងការរក្សានិរន្តភាពនៃទារកដ្ឋាន និងមត្តេយ្យសហគមន៍នៅតំបន់រោងចក្រផងដែរ ដើម្បីផ្តល់ភាពងាយស្រួលដល់កម្មករ កម្មការិនី បានយកកូនៗរបស់ខ្លួនទៅទទួលសេវាថែទាំ និងអប់រំបានត្រឹមត្រូវ៕អត្ថបទ៖ ឈិត បូរ៉ាវី

នាយករដ្ឋមន្រ្តី ណែនាំឲ្យក្រសួងការងារសហការជាមួយវិស័យឯកជន ផ្សព្វផ្យាយពីកម្មវិធីបណ្តុះបណ្តាលជំនាញដល់ពលរដ្ឋ

2023/11/02 09:44:08 am        181
កណ្ដាល៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានណែនាំដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈគប្បីសហការជាមួយវិស័យឯកជន ដើម្បីធ្វើយ៉ាងណាផ្សព្វផ្សាយ​ឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋអំពីគោលនយោបាយ នៃកម្មវិធីបណ្ដុះបណ្ដាលជំនាញ​បច្ចេកទេស ជាពិសេសជួយសម្រួលភាពងាយស្រួល​ដល់កម្មករ-កម្មការិនី ដែលកំពុងបំពេញ​ការងារ​តាមរោងចក្រ​សហគ្រាសនានា ​អាចមានពេលវេលាគ្រប់គ្រាន់ទទួលបានការបណ្ដុះបណ្ដាលនេះ សំដៅបង្កើនសមត្ថភាពវិជ្ជាជីវៈដល់ពួកគាត់បន្ថែមទៀត។ក្នុងឱកាសបន្តចុះជួបសំណេះសំណាល​ជាមួយបងប្អូនកម្មករ និយោជិតមកពីតាមបណ្តារោងចក្រ​នានានៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាល​ជំនាញបច្ចេកទេសវិជ្ជាជីវៈដល់​យុវជន ជាពិសេសគឺគ្រួសារកីក្រតែម្តង ដោយត្រូវឲ្យពួកគាត់បានផ្ដោតសំខាន់លើការ​បណ្ដុះ​បណ្ដាល​ជំនាញសំខាន់ៗ ​ដែលបានដាក់​ចេញ​នាពេលកន្លងមក គឺផ្ដោតរៀន ចប់ ចេះ មានការងារធ្វើ និងចំគោលដៅ។សូមបញ្ជាក់ថា គ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំង​ប្រទេសចំនួនជាងមួយ​លាន​ប្រាំសែននាក់ ដែលរាជរដ្ឋាភិបាលកំណត់ថា ​នឹងធ្វើការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ដល់ពួកគាត់​ដោយមិនគិតលុយនោះឡើយ ហើយការ​បណ្តុះបណ្តាល​ដល់ពួកគាត់​នោះគឺផ្តោត​ទៅលើវិស័យចំនួន១០​ ក្នុងនោះ មានមុខជំនាញជិត ៤០ជំនាញ៕អត្ថបទបាន ចក់

ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញជួបជាមួយកម្មករជិត២ម៉ឺននាក់ នៅខេត្តកណ្ដាល

2023/11/02 09:13:46 am        247
កណ្ដាល៖ នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញ​ចុះជួប​សំណេះសំណាល​ជា​មួយ​បង​ប្អូ​ន​កម្មករនិយោជិតចំនួន ១៨ ១៩០នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែល​មាន​មូលដ្ឋាន​ក្នុង​ស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។*ប្រសាសន៍សំខាន់ៗរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលមានខ្លឹមសារដូចខាងក្រោម៖-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការចុះជួបសំណេះសំណាលផ្ទាល់ជាមួយកម្មករ និយោជិត គឺដើម្បីស្វែង យល់ពីសុខទុក្ខរបស់កម្មករ និយោជិត និងផ្សព្វផ្សាយពីគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ ឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។-សម្ដេចធិបតី៖ ការរៀបចំផែនការរបស់រដ្ឋាភិបាល គឺចុះស្រាវជ្រាវនៅគ្រប់តំបន់ គ្រប់ផ្នែក គ្រប់ភាគីពាក់ព័ន្ធ ដើម្បីដាក់ចេញនូវគោលនយោបាយឱ្យចំទិសដៅ និងជាក់ស្ដែងនិយម។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ រាជរដ្ឋាភិបាលបានកំណត់គោលដៅឆ្នាំ២០៥០ កម្ពុជាក្លាយជាប្រទេសរីកចម្រើន។-សម្ដេចធិបតី៖ គោលដៅរបស់រាជរដ្ឋាភិបាល គឺដើម្បីជាតិនិងប្រជាជនកម្ពុជា ដែលជា អ្នកកំណត់ជោគវាសនាប្រទេស។-សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូនប្រជាពលរដ្ឋរីកចម្រើន និងមានបាននោះទេ ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ ជានាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោល​នយោបាយ​ច្បាស់លាស់​ដើម្បីជាប្រទីពដឹកនាំប្រទេសឲ្យកាន់តែរីកចម្រើនបន្ថែមទៀតនោះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រទេសយើងខ្លាំងទាល់តែប្រជាជនរស់រវើក មានសមត្ថភាព និងមាន សុខភាពរឹងមាំ។-សម្ដេចធិបតី៖ ការយល់យោគនាំឱ្យខ្មែរខ្លាំង នយោបាយឈ្នះ ឈ្នះ អនុវត្តបានជោគជ័យ គឺដោយសារការយល់យោគនេះឯង។-សម្តេចធិបតី ហ៊ុន ម៉ាណែត ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលរិះគន់ដល់ការកាន់តំណែងរបស់សម្តេចរយៈពេល២ខែមកនេះថា មិនបានធ្វើអ្វីសោះគិតតែពីដើរនិយាយ ដោយការលើកឡើងរបស់ជនអគតិទាំងនោះ ត្រូវបានសម្តេចធិបតី ឆ្លើយតបទៅវិញថា ការដើរនិយាយរបស់សម្តេចនេះ​គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាល បន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសជាតិ មិនចេះតែនឹកឃើញ និង​ឆក់កណ្ដៀត​តាម​អារម្មណ៍​ដូចអ្នកអង្គុយរិះគន់នោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ប្រទេសជាតិប្រៀបដូចភោជនីយដ្ឋាន ឬ ហាងមួយដែរ ដើម្បីជោគជ័យ ត្រូវមានអតិថិជនច្រើន មានចំណូលច្រើន និងពង្រីកសាខាទៅកាន់តំបន់ផ្សេងៗ ដើម្បីជោគជ័យទាំងនេះ គឺត្រូវមានសុខសុវត្ថិភាព មានផាសុកភាព ការធ្វើដំណើរងាយស្រួល បរិស្ថានរស់នៅ និងការបំពេញការងារស្រួល ព្រមទាំងពលរដ្ឋមានភាពរួសរាយរាក់ទាក់ មានសុខភាពល្អ មានជំនាញវិជ្ជាជីវៈ មានសមត្ថភាពគ្រប់គ្រាន់បំពេញគ្រប់តម្រូវការ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ដើម្បីប្រជាពលរដ្ឋរឹងមាំ គឺរាជរដ្ឋាភិបាលដាក់ចេញនូវយុទ្ធសាស្ត្រ បង្រៀនពលរដ្ឋឱ្យចេះស្ទូចត្រី តាមរយៈការដាក់ចេញនូវវិធីសាស្ត្របណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ពិតប្រាកដជូនប្រជាពលរដ្ឋ ដើម្បីបានប្រកបការងារផ្សេងៗ ចិញ្ចឹមជីវិត និងធ្វើឱ្យជីវភាពគ្រួសារកាន់ តែប្រសើរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា ជំរុញឱ្យផ្សព្វផ្សាយឱ្យបានទូលំទូលាយអំពី កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរង​ហានិភ័យ​នៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ នៅតាមបណ្ដាខេត្ត ដើម្បីឱ្យយុវជនគោលដៅបានចូលមកសិក្សាលើជំនាញនេះ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំចុះឈ្មោះពលរដ្ឋ ដែលចង់រៀនជំនាញវិជ្ជាជីវៈនានា ឱ្យកាន់ តែងាយស្រួល និងត្រូវដកចេញនូវនីតិវិធីដែលស្មុគស្មាញចោល។-សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តជំរុញឱ្យសម្របសម្រួលជាមួយភាគីពាក់ព័ន្ធអនុញ្ញាតឱ្យកម្មករ​និយោជិត​អាចចូលរៀនជំនាញវិជ្ជាជីវៈលើ កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់​យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដល់កម្មករនិយោជិតផងដែរ​ ដើម្បីបង្កើនផលិតភាព ប្រសិទ្ធភាព ការងារនៅកន្លែង​ការងារ ដោយត្រូវរៀបចំវគ្គបណ្តុះបណ្តាលនៅវេនពេលយប់ ឬចុងសប្ដាហ៍។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី ស្នើឱ្យរៀបចំវគ្គបណ្ដុះបណ្ដាលជូនពលរដ្ឋឱ្យកាន់តែច្រើន ទាំងវគ្គបណ្ដុះ បណ្ដាលពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ, វគ្គថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ និងវគ្គបណ្ដុះបណ្ដាលពេលយប់ជាដើម។-សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្មវិធីបណ្ដុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់នេះ គឺបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលលើវិស័យសំខាន់ៗចំនួន ១០ ក្នុងនោះមានមុខជំនាញចំនួន ៣៨ មុខជំនាញ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី បញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ ដែលគ្រោងនឹងដំណើរការ ជាផ្លូវការនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខ គឺផ្ដោតលើវិស័យចំនួន ១០ ដែលក្នុងនោះមានជំ នាញចំនួន ៣៨ មុខ។-សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានណែនាំទៅអ្នកនយោបាយចាស់វស្សានៅក្រៅប្រទេសមួយរូបដែលបន្តរកវិធីរិះគន់លើសញ្ញាបត្រថ្នាក់បណ្ឌិតរបស់សម្ដេច ដោយគ្រាន់តែយកសម្អាងពីអ្នកសារព័ត៌មានបរទេសមួយរូបដែលទៅសុំនិក្ខេបបទរបស់សម្ដេចមិនបាននោះ គឺជាការមិយល់ពីអ្វីដែលជាការសិក្សាថ្នាក់បណ្ឌិតរបស់សម្ដេចនោះទេ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ និក្ខេបបទបណ្ឌិតដែលខ្ញុំបានសរសេរកាលពីជាង ២០ ឆ្នាំមុនដែលផ្ដោត លើសហគ្រាសធុនតូច និងមធ្យម ដែលស្រាវជ្រាវពីបទពិសោធន៍របស់ប្រទេសនានាជិត ១០០ ប្រទេ សនោះ គឺត្រូវនឹងបរិបទសង្គមបច្ចុប្បន្ន និងត្រូវគ្រប់ប្រទេសកំពុងអភិវឌ្ឍ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ គោលដៅរបស់រាជរដ្ឋាភិបាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺ ផ្ដោតជាសំខាន់លើការរៀនចប់ចេះ មានការងារធ្វើ និងចំគោលដៅ។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈនៅពេលខាងមុខ គឺផ្ដោតទាំងលើជំ នាញសម្រាប់បំពេញការងារផង និងឥរិយាបថនៅក្នុងការបំពេញការងារផងដែរ។-សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យលើការបណ្ដុះបណ្ដាលជំនាញដល់យុវជនចំនួន ១,៥ លាននាក់នាពេលខាងមុខ គឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និងចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស។-សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង។-សម្ដេចធិបតីនាយករដ្ឋមន្ត្រី៖ ខេត្តកណ្ដាល បានបាត់ទឹកដីបន្តិចម្ដងៗ ចូលទៅរាជធានីភ្នំពេញ ដោយ សារការរីកចម្រើន។-សម្ដេចធិបតី នាយករដ្ឋមន្ត្រី៖ នៅលើពិភពលោកមានប្រទេសរាប់រយ ដែលត្រូវប្រកួតប្រជែងជាមួយកម្ពុជា ហេតុនេះរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា។

សម្តេចធិបតី៖ គោលនយោបាយរាជរដ្ឋាភិបាលមិនចេះតែនឹកឃើញនិយាយ និង​ឆក់កណ្ដៀត​ដូចអ្នកអង្គុយចាំរិះគន់នោះទេ

2023/11/02 08:47:25 am        147
កណ្ដាល៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា គោលនយោបាយ​របស់​រាជរដ្ឋាភិបាលគឺបានដាក់ចេញច្បាស់លាស់ ​ដើម្បីផលប្រយោជន៍​របស់​ប្រជាជន និង​ប្រទេសជាតិទាំងមូល ​មិនចេះតែនឹកឃើញ​ និង​ឆក់កណ្ដៀត​ដូចអ្នកអង្គុយចាំរិះគន់នោះទេ។ការលើកឡើងរបស់សម្តេចធិបតី នាយករដ្ឋមន្រ្តីបែបនេះ គឺចង់ចំអកឲ្យក្រុមអ្នកវិភាគមួយក្តាប់តូច ដែលបានរិះគន់ដល់សម្តេចធិបតីថា ​បានកាន់​តំណែង​ជានាយករដ្ឋមន្រ្តី ក្នុងរយៈពេលពីរខែមក​នេះ​គឺគ្មាន ធ្វើអ្វីសោះក្រៅពីដើរនិយាយ ​និងដើរជួបកម្មករ ​និយោជិតនោះ។ក្នុងឱកាស​បន្តចុះ​ជួប​សំណេះសំណាល​ជាមួយ​បងប្អូនកម្មករ និយោជិតមកពីតាមបណ្តា​រោងចក្រ​នានា​នៅ​ក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាថ្ងៃទី២ ​ខែវិច្ឆិកា ​ឆ្នាំ២០២៣នេះ សម្តេចធិបតី ​ហ៊ុន ម៉ាណែត បានបញ្ជាក់ថា មានអ្នកអង្គុយរិះគន់​ដល់​សម្តេចថា ​មិនបានធ្វើអ្វីសោះ​ក្នុង​រយៈពេលពីរខែ ​មកនេះ គិតតែពីដើរនិយាយ ​ដូច្នេះសម្តេច បានឆ្លើយទៅពួកទាំងនោះវិញថា ការ​ដើរនិយាយរបស់សម្តេចនេះ គឺជាការផ្សព្វផ្សាយអំពីគោលនយោបាយច្បាស់លាស់​របស់​រាជរដ្ឋាភិបាលបន្ទាប់មកគឺអនុវត្តជាក់ស្តែងតែម្តង ដើម្បីផលប្រយោជន៍ប្រជាជន​ និងប្រទេសជាតិ មិនចេះតែនឹកឃើញ ​និង​ឆក់កណ្ដៀត​តាមអារម្មណ៍​ដូចអ្នកអង្គុយរិះគន់នោះទេ។នៅក្នុងឱកាសនោះដែរសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីក៏បានលើកឡើងផងដែរថា ប្រជាពលរដ្ឋគឺជាជោគវាសនារបស់ប្រទេស ​ដូច្នេះរាជរដ្ឋាភិបាលគ្មានអ្វីក្រៅពីធ្វើឲ្យបងប្អូន​ប្រជាពលរដ្ឋរីក​ចម្រើន ​និងមានបានកាន់តែច្រើននោះទេ ​ខណៈរយៈពេលពីរខែ ដែលសម្តេចធ្វើ​ជា​នាយករដ្ឋមន្រ្តីនេះ គឺបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីជាប្រទីពដឹកនាំ​ប្រទេស​ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ​នេះហើយគឺជា​កម្រិត​នយោបាយរបស់រាជរដ្ឋាភិបាល​ដែល​ត្រូវដាក់ចេញ៕ អត្ថបទ៖ បាន ចក់

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដាក់ចេញផែនការសកម្មភាព រយៈពេល២ឆ្នាំខាងមុខ ឲ្យក្រសួងការងារ យកចិត្តទុកដាក់អនុវត្តការងារអាទិភាព៤

2023/11/02 08:33:56 am        525
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាពក្នុងរយៈពេលពីរឆ្នាំខាងមុខឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ យក​ចិត្តទុកដាក់អនុវត្តលើការងារអាទិភាពចំនួន ៤ បន្ថែមទៀត ក្នុងនោះរួមមាន៖១៖ សហការជាមួយក្រសួងកិច្ចការនារី ក្រសួងអប់រំ យុវជន និងកីឡា តំណាងភាគីនិយោជក និងតំណាងភាគីកម្មករនិយោជិត រួមគ្នាសិក្សាលទ្ធភាពបង្កើតទារកដ្ឋាន និងមត្តេយ្យសហគមន៍ នៅតាមតំបន់ដែលមានរោងចក្រ ដោយមានការចូលរួមទ្រទ្រង់ពីនិយោជក និងភាគីពាក់ព័ន្ធនានា។២៖ សហការជាមួយភាគីពាក់ព័ន្ធជំរុញការកែលម្អកន្លែងហូបបាយ ឬអាហារដ្ឋាន​នៅតាម​រោងចក្រ ដែលកំពុងដំណើរការឱ្យបានសមរម្យសម្រាប់កម្មករនិយោជិត និងតម្រូវ​ឱ្យ​មាន​ការ​រៀបចំ​កន្លែង​ហូបបាយ ឬអាហារដ្ឋានសម្រាប់រោងចក្រដែលត្រូវបង្កើតថ្មី។៣៖ សហការជាមួយភាគីពាក់ព័ន្ធសិក្សាយន្តការគាំទ្រ និងលើកទឹកចិត្ត​ឱ្យមា​ន​ការ​ផ្លាស់​ប្ដូរ​ជា​បណ្តើរ​ៗ​នូវមធ្យោបាយដឹកជញ្ជូនកម្មករនិយោជិត ដែលស្របតាមបទដ្ឋានបច្ចេកទេស និង ផាសុខភាពជាងមុនត្រឹមឆ្នាំ២០២៧។៤៖ ជំរុញកម្មវិធីធ្វើតេស្តទទួលស្គាល់ជំនាញ ដែលជាឱកាសសម្រាប់កម្មករនិយោជិត ទាំងក្នុង និង​ក្រៅប្រទេសអាចមានវិញ្ញាបនបត្រទទួលស្គាល់ជំនាញមួយ ដើម្បីបង្ហាញពីសមត្ថភាព និង​កម្រិត​ជំនាញរបស់ខ្លួនផងដែរ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្រុករស់នៅទីក្រុងដាម៉ាសវាយតម្លៃផលប៉ះពាល់ ខណៈការចំណាយកើនឡើងដោយសារជម្លោះនៅមជ្ឈិមបូព៌ា
05/01/2026 08:05 PM
សិស្សសាលាស៊ូដង់មិនបានចូលរៀនជាច្រើនឆ្នាំ ដោយសារសង្គ្រាម
05/01/2026 08:05 PM
អ៊ីស្រាអែលនឹងដោះលែងអ្នកជាប់ឃុំប៉ាឡេស្ទីនដែលរងរបួសធ្ងន់
05/01/2026 08:05 PM
ចំនួនមនុស្សស្លាប់ក្នុងឧបទ្ទេវហេតុលិចទូកនៅឥណ្ឌា កើនឡើងដល់ ៦នាក់
05/01/2026 08:05 PM
អាមេរិកចាប់ផ្តើមឡើងវិញជើងហោះហើរដឹកអ្នកដំណើរទៅកាន់វេណេស៊ុយអេឡា ក្រោយផ្អាករយៈពេល ៧ឆ្នាំ
05/01/2026 08:05 PM
លោក Trumpនិយាយថា លោកប្រហែលជាដកទាហានសហរដ្ឋអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ
05/01/2026 08:05 PM
ជំរំរដ្ឋ Texas ជាទីដែលទឹកជំនន់សម្លាប់មនុស្ស ២៨នាក់ ផ្អាកផែនការបើកឡើងវិញក្នុងរដូវក្តៅនេះ
05/01/2026 07:05 PM
ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយមនុស្ស ៦នាក់ រងការចាក់ដោយកាំបិតនៅវិទ្យាល័យរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក
05/01/2026 07:05 PM
មនុស្សរាប់ពាន់នាក់នាំគ្នាតវ៉ាក្នុងទីក្រុងម៉ានីល នៅទិវាពលកម្មអន្តរជាតិ ដោយទាមទារដំឡើងប្រាក់ខែ និងបញ្ចប់ជម្លោះមជ្ឈិមបូព៌ា
05/01/2026 07:05 PM
នាយករដ្ឋមន្ត្រីស្លូវ៉ាគី និយាយថា EU សួរសំណួរអំពីកិច្ចពិភាក្សារបស់លោកជាមួយលោក PUTIN
05/01/2026 07:05 PM