ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចធិបតី ផ្តល់អនុសាសន៍ ៦ចំណុចដល់ស្ថាប័នពាក់ព័ន្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាល

2023/10/24 02:48:57 pm        179
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តល់អនុសាសន៍ ៦ ចំណុច ជូនថ្នាក់ដឹកនាំ និងមន្រ្តីគ្រប់លំដាប់ថ្នាក់នៃក្រសួងសុខាភិបាល ព្រមទាំងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិយកទៅអនុវត្ត ដើម្បីលើកកម្ពស់ប្រសិទ្ធភាពសេវាសុខាភិបាលនៅកម្ពុជា។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍បែបនេះ ក្នុងឱកាស អញ្ជើញជាអធិបតីក្នុង​ពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យជាតិ តេជោសន្តិភាព» និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវការពង្រីក វិសាលភាពមូលនិធិសមធម៌ដល់គ្រួសារងាយរងហានិភ័យ ដែលជាកម្មវិធីទី១ នៃគោលនយោបាយជាអាទិភាពទាំង៦ នៃយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣នេះ។អនុសាសន៍ទាំង ៦ ចំណុចនោះរួមមាន ទី១ ក្រសួងសុខាភិបាល ត្រូវគិតគូរ និងយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់គុណភាពសេវាសុខាភិបាល នៅថ្នាក់ក្រោមជាតិ ជាពិសេស ពង្រឹងមន្ទីរពេទ្យ​ខេត្តឱ្យក្លាយជាមន្ទីរពេទ្យឈានមុខ ដែលមានសមត្ថភាពខ្ពស់ សមមូលនឹងមន្ទីរពេទ្យនៅ​រាជធានីភ្នំពេញ ក្នុងការពិនិត្យ, ការព្យាបាលជំងឺ​ និងការផ្តល់សេវាសុខាភិបាលនានា សំដៅបង្កើនប្រសិទ្ធភាព​នៃការផ្តល់សេវាសុខាភិបាលផង និងកាត់បន្ថយចំណាយក្នុងការធ្វើ​ដំណើរមកទទួលសេវារបស់ប្រជាជនផង។ទី២. សម្ដេចធិបតីលើកទឹកចិត្ត ឱ្យបន្តលើកកម្ពស់ និងពង្រឹងកិច្ចសហការរវាងក្រសួង-ស្ថាប័ន ដើម្បីធានាប្រសិទ្ធភាពនៃការអនុវត្តកម្មវិធីមូលនិធិសមធម៌ សម្រាប់គ្រួសារក្រីក្រ និងគម្រោងបេឡាជាតិសន្តិសុខសង្គមផ្នែកថែទាំសុខភាព ជាពិសេសត្រូវធានាឱ្យបានថា គ្មានប្រជាពលរដ្ឋណាម្នាក់ត្រូវបានបដិសេធការទទួលបានសេវាថែទាំសុខភាព ដោយសារតែគ្មានលទ្ធភាពបង់ថ្លៃសេវាឡើយ។ទី៣. ក្រសួងសុខាភិបាលត្រូវពង្រឹងឱ្យបានជាអតិបរមានូវយន្តការផ្តល់សេវាសុខាភិបាល ទាំងរដ្ឋ និងឯកជន ក៏ដូចជាការពង្រឹងការបណ្តុះបណ្តាលជំនាញ ទាំងផ្នែកសុខាភិបាល និង ជំនាញទន់។ សម្ដេចបាន លើកទឹកចិត្តដល់មន្ត្រីសុខាភិបាល, វេជ្ជបណ្ឌិត, គ្រូពេទ្យ និងបុគ្គលិកថែទាំវេជ្ជសាស្ត្រទាំងអស់ សូមបង្កើនការយកចិត្តដាក់ខ្ពស់ ជាពិសេស ការធ្វើអាទិភាវូបនីយកម្មលើការសង្គ្រោះជីវិតមនុស្សលើសអ្វីៗទាំងអស់ ដោយប្រកាន់ខ្ជាប់នូវក្រមសីលធម៌អាជីព, ព្រោះថា អាជីពជាចម្បងរបស់អ្នកទាំងអស់គ្នា គឺការសង្គ្រោះជីវិតប្រជាជនទូទៅ ដែលតម្រូវឱ្យមានការព្យាបាល ប្រកបដោយទឹកចិត្តបរិសុទ្ធ, គោរពស្រឡាញ់អ្នកជំងឺ និងអ្នកទទួលសេវាសុខាភិបាល ដូចសមាជិកក្រុមគ្រួសាររបស់ខ្លួន។ទី៤. ក្រសួងសុខាភិបាល ត្រូវសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ជាពិសេស ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងអប់រំ យុវជន និងកីឡា, និងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត រួមគ្នាកំណត់សកម្មភាពជាក់លាក់ដើម្បីទប់ស្កាត់ ឬរឹតបន្តឹងការផលិត, ការកែច្នៃ, ឬ ការនាំចូលម្ហូបអាហារ និងគ្រឿងបរិភោគ ដែលមានផលប៉ះពាល់អវិជ្ជមានដល់សុខភាពប្រជាជន។ យន្តការអន្តរក្រសួងនេះ ក៏ត្រូវជំរុញការងារផ្សព្វផ្សាយ និងការអប់រំលើម្ហូបអាហារ និងគ្រឿងបរិភោគដែលមានផលប៉ះពាល់អវិជ្ជមានទាំងនេះ ព្រោះយើងមិនចង់ឃើញ សុខភាពដ៏មានតម្លៃរបស់ប្រជាជនយើង ត្រូវបានបំផ្លាញ ដោយសារតែម្ហូបអាហារ និងគ្រឿងបរិភោគទាំងនេះនោះទេ។ទី៥. ក្រសួងសុខាភិបាល ត្រូវសហការជាមួយជាមួយក្រសួងប្រៃសណីយ៍ និងទូរគម-នាគមន៍ ក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពន្លឿនការប្រើប្រាស់ប្រព័ន្ធ ឌីជីថល ក្នុងវិស័យសុខាភិបាលទាំងមូល ជាពិសេស គ្រប់មន្ទីរពេទ្យ, ទាំងថ្នាក់ជាតិ និង ក្រោម-ជាតិ ព្រមទាំងជំរុញការបណ្តុះបណ្តាលឱ្យវេជ្ជបណ្ឌិត, គ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ឱ្យចេះប្រើប្រាស់បច្ចេកវិទ្យាផ្នែកសុខាភិបាលបានទូលំទូលាយ។ទី៦. ក្រៅពីចំណុចទាំង៥ ខាងលើ សម្ដេចធិបតី បានស្នើដល់ក្រសួងសុខាភិបាល ក្នុងនាមជាលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងវិស័យសុខាភិបាលសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធដទៃទៀត តាមរយៈក្រុមប្រឹក្សាជាតិគាំពារសង្គម ដើម្បីពន្លឿនការដាក់ចេញ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា»។ ផែនទីបង្ហាញផ្លូវនេះ ចាំបាច់បំផុត ត្រូវមានសង្គតិភាពជាមួយក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្រ្តដទៃទៀត, ជាពិសេស យុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលទើបបានដាក់ចេញ ហើយអាទិភាពចម្បងបំផុត ត្រូវផ្តល់ទៅលើការសម្រួលការលំបាករបស់ប្រជាជន ខណៈដែលពួកគាត់ទទួលបាននូវសេវាសុខាភិបាលមួយ ប្រកបដោយគុណភាព៕

កងទ័ពជើងទឹកមានបំណងពន្លឿនការងារសាងសងនាវាមុជទឹករបស់ទីក្រុងវ៉ាស៊ីនតោន ដែលនៅសេសសល់ ក្នុងករណីមានការពន្យាពេលការធ្វើតេស្ត

2023/10/24 02:14:06 pm        149
កងទ័ពជើងទឹកសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីពន្លឿនការងារសាងសង់ដែលនៅសេសសល់លើនាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងរបស់ទីក្រុងវ៉ាស៊ីនតោន ដើម្បីទប់ទល់នឹងការពន្យារពេល ដែលអាចកើតមាន ក្នុងអំឡុងពេលធ្វើតេស្តនាវាលើកដំបូង នៅចុងទសវត្សរ៍នេះ។កងទ័ពជើងទឹក និងក្រុមការងារម៉ៅការសំខាន់ Electric Boatsរបស់ក្រុនហ៊ុន General Dynamics' ពីដើមឡើយ បានសាងសង់របាំងការពារនាវារយៈពេល៦ខែទៅក្នុងកាលវិភាគសាងសង់សម្រាប់ទីក្រុងវ៉ាស៊ីននាពេលអនាគត នាវាមុជទឹកមីស៊ីលបាលិស្ទិកដំបូងគេនេះ ត្រូវបានសាងសង់ តាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ក្រុមអ្នកដឹកនាំ បានបញ្ជាក់ថា របាំងការពារនាវានោះ ត្រូវបានរុះចេញទាំងស្រុង ដោយសារតែបញ្ហាប្រឈមទាក់ទងនឹងជំងឺរាតត្បាត និងការបំពេញការងាររបស់អ្នកម៉ៅការ ទោះបីជានាវានេះ នៅតែស្ថិតក្នុងកាលវិភាគកំណត់តាមកិច្ចសន្យាក្តី។ឧត្តមនាវីឯក Scott Pappano នាយកប្រតិបត្តិកម្មវិធីសម្រាប់នាវាមុជទឹកយុទ្ធសាស្ត្រ បានប្រាប់សារព័ត៌មាន Defence News ក្នុងកិច្ចប្រជុំកំពូលមួយនៅដើមខែនេះថា ខ្លួនកំពុងធ្វើការជាមួយអ្នកសាងសង់នាវា ដើម្បីទទួលបាននូវរបាំងការពារនាវានោះ «ដើម្បីផ្តល់ឲ្យយើងនូវឲ្យកាស ដើម្បីជៀសវាងបញ្ហានានាក្នុងការធ្វើតេស្តវា ដែលជានាវានាំមុខនោះ»។

អាមេរិកបដិសេធការអំពាវនាវបទឈប់បាញ់នៅមជ្ឈិមបូព៌ា ដោយនិយាយថា នឹងផ្តល់ប្រយោជន៍ដល់ក្រុមហាម៉ាស

2023/10/24 01:41:55 pm        98
សហរដ្ឋអាមេរិក បានព្រមានកាលពីថ្ងៃចន្ទ ទី២៣ ខែតុលា ថា បទឈប់បាញ់ណាមួយនៅតំបន់ហ្គាហ្សា របស់អ៊ីស្រាអែល នឹងផ្តល់ផលប្រយោជន៍ដល់ក្រុមហាម៉ាស ខណៈសហភាពអឺរ៉ុប ពិចារណាការអំពាវនាវឱ្យផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌។ អ្នកនាំពាក្យក្រសួងការបរទេស លោក Matthew Miller បានប្រាប់អ្នកសារព័ត៌មានថា បទឈប់បាញ់នឹងផ្តល់ឱ្យក្រុមហាម៉ាសនូវលទ្ធភាពសម្រាក ជួសជុលឡើងវិញ និងត្រៀមខ្លួនដើម្បីបន្តការវាយប្រហារភេរវកម្មប្រឆាំងមកលើអ៊ីស្រាអែល។ លោកបាននិយាយថា អ្នកអាចយល់បានយ៉ាងច្បាស់ថាហេតុអ្វីបានជានោះជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់អ៊ីស្រាអែល ព្រោះវានឹងក្លាយជាស្ថានភាពដែលមិនអាចអត់ឱនឲ្យបានសម្រាប់ប្រទេសណាមួយដែលទទួលរងការវាយប្រហារភេរវកម្មដ៏ឃោរឃៅបែបនេះ ហើយបន្តមើលឃើញការគំរាមកំហែងភេរវករនៅព្រំដែនរបស់ខ្លួន។ លោក Miller បាននិយាយថា សហរដ្ឋអាមេរិក កំពុងធ្វើការដាច់ដោយឡែកដើម្បីធានាបានលំហូរនៃការផ្តល់ជំនួយសង្គ្រោះមនុស្សធម៌ចូលទៅកាន់តំបន់ហ្គាហ្សា ដោយមានបេសកជនពិសេសសហរដ្ឋអាមេរិកម្នាក់គឺលោក David Satterfield នៅលើមូលដ្ឋានការងារយ៉ាងយកចិត្តទុកដាក់លើការផ្តល់ជំនួយ។ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទថា លោករំពឹងថាមេដឹកនាំរបស់ប្លុកនេះ នឹងគាំទ្រការអំពាវនាវឱ្យផ្អាកការប្រយុទ្ធដើម្បីអនុញ្ញាតការផ្តល់ជំនួយ។ លោក Borrell បាននិយាយបន្ទាប់ពីកិច្ចពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅប្រទេសលុចសំបួរថា លោកជឿថាគំនិតនៃការផ្អាកសង្គ្រាមសម្រាប់ផ្នែកមនុស្សធម៌គឺដើម្បីជួយសម្រួលដល់ការមកដល់នៃជំនួយសង្គ្រោះមនុស្សធម៌ ដែលនឹងអនុញ្ញាតឱ្យជនភៀសខ្លួនស្វែងរកទីជម្រក គឺជាអ្វីដែលមេដឹកនាំទាំងអស់នឹងគាំទ្រ។

ប្រមុខការបរទេសចិន លោក Wang Yi នឹងទៅអាមេរិកនៅសប្ដាហ៍នេះ មុនដំណើរទស្សនកិច្ចរបស់លោក Xi

2023/10/24 01:37:55 pm        111
សហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃចន្ទ ២៣ តុលាថា ប្រមុខការទូតរបស់ចិននឹងធ្វើទស្សនកិច្ចដ៏កម្រទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ជាការត្រួសត្រាយផ្លូវសម្រាប់ដំណើរទស្សនកិច្ចដ៏សំខាន់របស់ប្រធានាធិបតី Xi Jinping ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង។ រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ជាមន្ត្រីជាន់ខ្ពស់ចិន ដែលបានចេញចូលក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិកក្នុងរយៈពេលជិត ៥ឆ្នាំ មកនេះ នឹងធ្វើទស្សនកិច្ចចាប់ពីថ្ងៃព្រហស្បតិ៍ដល់ថ្ងៃសៅរ៍ស្របពេលស្ថានភាពដ៏ស្រអាប់ ជុំវិញពាណិជ្ជកម្ម សង្រ្គាមអ៊ុយក្រែន ជម្លោះនៅមជ្ឈិមបូព៌ា កោះតៃវ៉ាន់ និងសកម្មភាពអះអាងសិទ្ធិគ្រប់គ្រងរបស់ប្រទេសចិននៅដែនសមុទ្រក្បែរហ្វីលីពីន។ មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបាននិយាយថា ដំណើរនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរវាងប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទាំងពីរក្នុងពិភពលោក ដើម្បីគ្រប់គ្រងការប្រកួតប្រជែងរបស់ប្រទេសទាំងពីរប្រកបដោយការទទួលខុសត្រូវ។ លោកបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា យើងបន្តជឿថា ការទូតទល់មុខគ្នាដោយផ្ទាល់គឺជាមធ្យោបាយដ៏ល្អបំផុតក្នុងការលើកឡើងនូវបញ្ហាប្រឈមនានា ការដោះស្រាយការខ្វែងគំនិតគ្នា និងការប្រាស្រ័យទាក់ទងគ្មានភាពស្មោះត្រង់ និងស្វែងរកការធ្វើការជាមួយចិនជាទីដែល ប្រទេសទាំងពីរទទួលបានផលប្រយោជន៍ស្មើរភាពគ្នា។ លោក Wang នឹងបំពេញទស្សនកិច្ចទៅអាមេរិក ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដែលបានទៅកាន់ទីក្រុងប៉េកាំងកាលពីខែមិថុនាឆ្នាំនេះ ជាមន្ត្រីជាន់ខ្ពស់អាមេរិកដែលធ្វើដំណើរទៅកាន់ប្រទេសចិនចាប់តាំងពីឆ្នាំ ២០១៨ ។លោក Biden ដែលបានជួបលោក Xi កាលពីខែវិច្ឆិកាឆ្នាំមុន នៅក្រៅកិច្ចប្រជុំកំពូល G20 នៅកោះបាលីប្រទេសឥណ្ឌូនេស៊ី បានអញ្ជើញមេដឹកនាំចិនទៅកាន់កាន់ទីក្រុង San Francisco នៅខែក្រោយ ជាទីដែលអាមេរិកនឹងធ្វើជាម្ចាស់ផ្ទះនៃជំនួបកំពូលកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក(APEC)៕

ក្រសួងការពារជាតិរុស្ស៊ី ចាប់ផ្តើមជ្រើសរើសស្ត្រីសម្រាប់ធ្វើសង្រ្គាមនៅអ៊ុយក្រែន

2023/10/24 12:19:47 pm        128
ក្រសួងការពារជាតិរុស្ស៊ី បានចាប់ផ្តើមជ្រើសរើសស្ត្រី ដើម្បីចូលរួមក្នុងសង្គ្រាមនៅអ៊ុយក្រែន ក្នុងការចាប់ បំបែកអ្នកបាញ់ស៊ីប និងប្រតិបត្តិករយានដ្រូន។ការបោះពុម្ពផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ Vazhnye Istorii របស់រុស្ស៊ី បានឃើញសេចក្តីប្រកាសមួយនៅក្នុងបណ្តាញសង្គមរុស្ស៊ី VKontakte ដែលក្រុមហ៊ុនយោធាឯកជន Redut គ្រប់គ្រងដោយក្រសួងការជាតិ ស្វះស្វែងរកជ្រើសរើសស្ត្រីសម្រាប់ជំនាញប្រយុទ្ធ នៅក្នុងកងវរសេនាតូចស្ម័គ្រចិត្ត Borz ដើម្បីចូលរួមក្នុងសង្គ្រាម នៅអ៊ុយក្រែន។ទាហានស៊ីឈ្នួលដែលមានសក្តានុពល ត្រូវបានផ្តល់កិច្ចសន្យារយៈពេល៦ខែជាមួយនឹងប្រាក់ខែ ២២០. ០០០ រូប្លិ៍ [ប្រហែល ២.៣០០ដុល្លារអាមេរិក] ។ ប្រសិនបើបេក្ខជន មិនមានជំនាញក្នុងការគ្រប់គ្រងអាវុធ ពួកគេត្រូវបានសន្យាថា នឹងទទួលការបណ្តុះបណ្តាលនៅតំបន់ Donetsk ដែលកាន់កាប់ជាបណ្តោះអាសន្ន។ដោយស្លៀកសំលៀកបំពាក់របស់បេក្ខជនដែលសំខាន់សម្រាប់តួនាទីនេះ អ្នកសារព័ត៌មាន បានហៅអ្នកជ្រើសរើសកងវរសេនាតូចBorz ជាមួយនឹងសញ្ញាហៅ Vesta។

ក្រសួងប្រៃសណីយ៍បើកសន្និសីទស្តីពីការជំរុញអភិបាលកិច្ច និងបច្ចេកវិទ្យាឌីជីថលលើកដំបូង

2023/10/24 11:49:53 am        226
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០២៣នេះ បានប្រកាសបើក សន្និសីទស្តីពី «ការជំរុញអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល» ហៅកាត់ថា សន្និសីទ GovTech ជាលើកដំបូង នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ក្រោមប្រធានបទ «ការជំរុញបរិវត្តកម្មឌីជីថលនៅក្នុងវិស័យសាធារណៈ»។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេសពីក្រសួង ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍ អង្គការសមាគម និងវិស័យឯកជនផងដែរ។ឯកឧត្តមបណ្ឌិត សេង សុភាព ប្រធានបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សន្និសីទ GovTech នាពេលនេះ មានគោលបំណងសំខាន់ចំនួន ៣ ដូចជា ទី១ ផ្តល់វេទិកាសម្រាប់មន្រ្តីបច្ចេកទេសឌីជីថលក្នុងការចែករំលែកបទពិសោធ ឧត្តមានុវត្តន៍ និងករណីសិក្សាពាក់ព័ន្ធនឹងអភិបាលកិច្ចនិងបច្ចេកវិទ្យាឌីជីថល ទី២ ជំរុញនិងបង្កើនភាពស្និទស្នាលនិងដៃគូសហការ និងទី៣ កំណត់អំពីចំណុចខ្វះខាតនិងកាលានុវត្តភាពសម្រាប់ការស្រាវជ្រាវ នវានុវត្តន៍ និងការរៀបចំគោលនយោបាយបន្ថែម។ក្នុងឱកាសនោះ ឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំកម្ពុជាថ្លែងថា បរិវត្តកម្មឌីជីថលមិនត្រឹមតែផ្លាស់ប្តូររបៀបដែលប្រជាពលរដ្ឋប្រាស្រ័យទាក់ទងជាមួយរដ្ឋាភិបាលប៉ុណ្ណោះទេ ថែមទាំងផ្លាស់ប្តូររបៀបដំណើរការទំនាក់ទំនងការងារផ្ទៃក្នុង និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋផងដែរ។ ឯកឧត្តមបន្ថែមថា តាមរយៈការលើកកម្ពស់ចំណេះដឹងផ្នែកបច្ចេកវិទ្យាឌីជីថលក្នុងវិស័យសាធារណៈ គឺជាមូលដ្ឋានគ្រឹះសម្រាប់កសាងរដ្ឋាភិបាលឌីជីថលមួយដែលមានប្រសិទ្ធភាព ការឆ្លើយតប និងផ្តោតការយកចិត្តទុកដាក់កាន់តែច្រើនលើប្រជាពលរដ្ឋ។ ឯកឧត្តមរដ្ឋមន្រ្តី ជា វ៉ាន់ដេត មានប្រសាសន៍ថា ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ការកសាងរដ្ឋាភិបាលឌីជីថល គឺជាសកម្មភាពមួយដ៏សំខាន់សម្រាប់ប្រទេសកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈក្នុងសេដ្ឋកិច្ច និងសង្គមឌីជីថល។ ឯកឧត្តមរដ្ឋមន្រ្តី បញ្ជាក់ថា សន្និសីទនេះ ជាការចាប់ផ្តើមថ្មីមួយទៀត ក្នុងកិច្ចការសកម្មភាពទាក់ទងនឹងការជំរុញកិច្ចសន្ទនា ការផ្លាស់ប្តូរបទពិសោធ និងការបញ្ជ្រាបការយល់ដឹងក្នុងការចាប់យក និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការធ្វើឱ្យប្រសើរឡើងនូវការផ្តល់សេវាសាធារណៈ ព្រមទាំងការស្វែងយល់ពីបញ្ហាប្រឈម និងដំណោះស្រាយកន្លងមកជូនគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរវាងក្រសួង ស្ថាប័ន ដើម្បីចូលរួមក្នុងដំណើរនៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងគាំទ្រដល់ការអនុវត្តគោលនយោបាយនានារបស់រាជរដ្ឋាភិបាលកម្ពុជា៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

សហភាពអឺរ៉ុប ប្រឈមមុខនឹងហានិភ័យនៃលំហូរជនអន្តោប្រវេសន៍ថ្មី ស្របពេលមានជម្លោះនៅអ៊ីស្រាអែល

2023/10/24 11:27:39 am        122
រដ្ឋមន្ត្រីអន្តោប្រវេសន៍របស់ប្រទេសក្រិក លោក Dimitris Kairidis បាននិយាយកាលពីថ្ងៃចន្ទ (២៣ តុលា) ថា សហភាពអឺរ៉ុប ប្រឈមនឹងហានិភ័យនៃលំហូរចូលភ្លាមៗនៃជនជនអន្តោប្រវេសន៍ ដែលភៀសខ្លួនចេញពីសង្រ្គាមអ៊ីស្រាអែល និងក្រុមហាម៉ាស ខណៈលោក Kairidis បានអំពាវនាវឱ្យមានការប្រុងប្រយ័ត្ន និងសាមគ្គីភាពបន្ថែមទៀតក្នុងចំណោមបណ្ដារដ្ឋជាសមាជិក។ក្នុងអំឡុងពេលវិបត្តិជនជនអន្តោប្រវេសន៍របស់អឺរ៉ុប ឆ្នាំ២០១៥ រដ្ឋាភិបាលសហភាពអឺរ៉ុប បានជួបការលំបាកក្នុងការទប់ទល់នឹងលំហូរចូលនៃមនុស្សជាង ១លាននាក់ ដែលភាគច្រើនជាជនភៀសខ្លួនស៊ីរីដែលបានឆ្លងពីប្រទេសទួរគី ទៅកាន់ប្រទេសក្រិក ដែលបណ្ដាលឲ្យមានវបត្តិសន្តិសុខ និងបណ្តាញសុខុមាលភាពដ៏លើសលប់ ព្រមទាំងការជំរុញឱ្យមានមនោសញ្ចេតនាទៅរកបក្សស្តាំនិយមជ្រុលរបស់ក្រិកផងដែរ។បច្ចុប្បន្ន ប្លុកនេះកំពុងចាត់វិធានការដើម្បីកែសម្រួលច្បាប់អន្តោប្រវេសន៍ មុនការបោះឆ្នោតនៅអឺរ៉ុបនៅឆ្នាំក្រោយ បន្ទាប់ពីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងខែនេះ ស្តីពីមធ្យោបាយដោះស្រាយបញ្ហាអន្តោប្រវេសន៍មិនទៀងទាត់ នៅពេលមានការមកដល់យ៉ាងច្រើនពីជនអន្តោប្រវេសន៍ ជាពិសេសតម្រូវការសំខាន់របស់បណ្ដាប្រទេសជួរមុខភាគខាងត្បូង រួមទាំងប្រទេសក្រិកផងដែរ៕

សម្ដេចធិបតី ជំរុញឱ្យផ្នែកពាក់ព័ន្ធទាំងអស់រួមគ្នាគិតគូរខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ

2023/10/24 11:09:12 am        146
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន​ជំរុញ​ទៅ​គ្រប់​ផ្នែកទាំងអស់ ត្រូវរួមគ្នាគិតគូរឲ្យបានខ្ពស់ ចំពោះសុវត្ថិភាពចំណីអាហារ លុបបំបាត់​ការ​ផលិត នាំចូល និងចែកចាយផលិតផលក្លែងក្លាយ និងខូចគុណភាព ។ក្នុងឱកាសសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “មន្ទីរពេទ្យជាតិ តេជោសន្តិភាព” នៅថ្ងៃទី២៤ ខែ​តុលា ឆ្នាំ២០២៣ សម្ដេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ថា ត្រូវយកចិត្តទុកដាក់ ចំពោះ​សុវត្ថិភាព​ចំណី​អាហារ និងថ្នាំសង្កូវដែលជាចំណុចសំខាន់ណាស់ ព្រោះគ្មាន​នរណា​ម្នាក់​សុទ្ធ​តែ​ជា​អ្នក​ផ្គត់ផ្គង់ទាំងអស់ ដោយអ្នកផ្គត់ផ្គង់ក៏ជាអ្នកប្រើប្រាស់ ហើយពលរដ្ឋទាំងអស់ គឺសុ​ទ្ធតែ​ជា​អ្នក​ប្រើ​ប្រាស់ បរិភោគអាហារ និងលេបថ្នាំ ។សម្ដេចធិបតី បានបន្តថា ការចង់ឲ្យម្ហូបអាហារ ថ្នាំ មានសុវត្ថិភាព គឺជា​គោ​ល​ដៅ​គ្រប់​ភាគី​ទាំងអស់ ទាំងប្រជាពលរដ្ឋ អ្នកផ្គត់ផ្គង់ និងរាជរដ្ឋាភិបាលចង់បាន ប៉ុន្តែចំពោះការងារនេះ នៅ​មាន​ភាព​ចន្លោះ​ប្រហោង ដែលត្រូវនាំគ្នាពិនិត្យឡើងវិញ ។សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា ពាក់ព័ន្ធនឹងការងារសុវត្ថិភាពម្ហូបអាហារនេះ គឺត្រូវ​មាន​ការ​អប់​រំ​បណ្ដុះបណ្ដាល សម្រាប់វិស័យឯកជន ដែលពេលខ្លះពួកគេ ក៏ត្រូវកាជួយ​ពី​ខាង​វិស័យ​រដ្ឋ លើជំនួយបច្ចេកទេស ឬជំនួយផ្សេងៗ ដូចនេះក្រសួងសុខាភិបាល ត្រូវ​ធ្វើ​ការ​ជា​មួយ​គណៈសហគមន៍ និងជាមួយសមាគមទាំងនោះ ដើម្បីជួយដល់ពួកគេ ។នាយករដ្ឋ​មន្ត្រី​នៃកម្ពុជា បានគូសបញ្ជាក់ថា អ្នកលក់ផលិតផលអនឡាញភាគច្រើន គឺនៅក្រៅ​ប្រព័ន្ធ ដែលកន្លងមកសម្ដេចប្រកាសគោលនយោយបាយជួយអ្នកក្រៅប្រព័ន្ធ ឲ្យចូលក្នុងប្រព័ន្ធ ក៏​មាន​អ្នកលក់អាហារបំប៉ន និងលក់ទំនិញផ្សេងៗផងដែរ គឺពួកគេក៏ត្រូវការជួយ និងការតម្រង​ទិស ព្រោះរាជរដ្ឋាភិបាលត្រូវការវិស័យឯកជន ជួយស្រាវជ្រាវ និង​ផលិត​នូវ​ផលិត​ផល​ដែល​សម្បូរ​បែប​ មានគុណភាព និងមានតម្លៃសមរម្យ ។ពាក់ព័ន្ធចំណីអាហារសុវត្ថិភាព និងថ្នាំសង្កូវនេះ សម្ដេចធិបតី បានណែនាំទៅក្រសួងមហាផ្ទៃ ក្រសួង​ពាណិជ្ជកម្ម ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ពិនិត្យ និងវាយតម្លៃ​ឡើង​វិញ​ពីយន្តការដែលមានស្រាប ហើយគិតគូរក្នុងក្របខណ្ឌ ក្នុងការ​ដាក់​ចេញ​នូវ​គោល​នយោបាយ​មួយ​ មានប្រសិទ្ធភាព រួមគ្នាកុំឲ្យធ្វើដាច់ដោយដុំ ហើយជួយគ្នា និងត្រូវការចូលរួមពីវិស័យឯកជន ដោយ​រដ្ឋ​មិនមែនចាប់អាជីវករនោះទេ តែត្រូវជួយពង្រឹងវិស័យសុខាភិបាលទាំងអស់គ្នា៕  អត្ថបទ បាន សុខរិទ្ធិ

រដ្ឋមន្ត្រីការពារជាតិ និយាយថា អ៊ីស្រាអែលកំពុងត្រៀមខ្លួនយ៉ាងរឹងមាំសម្រាប់ជំហានបន្ទាប់

2023/10/24 11:04:40 am        97
រដ្ឋមន្ត្រីការពារជាតិប្រទេសអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសរបស់លោក កំពុងត្រៀមយ៉ាងរឹងមាំសម្រាប់ជំហានបន្ទាប់ ខណៈកងទ័ព បានប្រមូលផ្តុំនៅព្រំដែនតំបន់ហ្កាហ្សា សម្រាប់ការវាយលុកតាមផែនការ។លោក Yoav Gallant បានធ្វើដំណើរទស្សនកិច្ចទៅកាន់ឆ្នេរសមុទ្រនៅព្រំដែនភាគខាត្បូងប្រទេសអ៊ីស្រាអែល និងបានធ្វើទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹក Ashdod ជាកន្លែងដែលលោកពិនិត្យឡើងវិញប្រតិបត្តិការរបស់កងទ័ពជើងទឹក។ អ៊ីស្រាអែល បានបាញ់ផ្លោងទៅលើគោលដៅរាប់រយកន្លែងក្នុងតំបន់ហ្កាហ្សាពីលើអាកាស កាលពីថ្ងៃចន្ទខណៈទាហានរបស់ខ្លួនប្រយុទ្ធប្រឆាំងក្រុមសកម្មប្រយុទ្ធហាម៉ាស់អំឡុងការវាយឆ្មក់ចូលទៅក្នុងតំបន់ប៉ាឡេស្ទីនដែលត្រូវបានហ៊ុមព័ទ្ធ ជាកន្លែងអ្នកស្លាប់កំពុងកើនឡើង ហើយជនស៊ីវិលបានជាប់នៅក្នុងស្ថានភាពព្រួយបារម្ភខ្លាំង។ ការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល បង្កឡើងដោយការវាយប្រហារឆ្លងកាត់ព្រំដែន កាលពីថ្ងៃទី៧ ខែតុលាទៅលើសហគមន៍របស់អ៊ីស្រាអែលធ្វើ់ឡើងដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ដែលបានសម្លាប់មនុស្ស១.៤០០នាក់ និងបានចាប់ជាចំណាប់ថ្នូរជាង២០០នាក់ ជាការវាយប្រហារដ៏ឃោឃៅបំផុតតែមួយថ្ងៃ ចាប់តាំងពីរដ្ឋអ៊ីស្រាអែល ត្រូវបានបង្កើតឡើង៧៥ឆ្នាំមកនេះ។ ក្រសួងសុខាភិបាល បាននិយាយថា ពលរដ្ឋប៉ាឡេស្ទីន យ៉ាងហោចណាស់ ៥.០៨៧នាក់ បានស្លាប់ ក្នុងរយៈពេល២សប្តាហ៍នៃការវាយប្រហារ ដោយរួមមានទាំងកុមារចំនួន ២.០៥៥នាក់។

ក្រសួងការបរទេសរុស្ស៊ី៖ រុស្ស៊ីនិងអ៊ីរ៉ង់ពង្រឹងទំនាក់ទំនងក្នុងបរិយាកាសគួរឲ្យជឿទុកចិត្ត

2023/10/24 10:49:11 am        70
ក្រសួងការបរទេសរុស្ស៊ី បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា រុស្ស៊ី និងអ៊ីរ៉ង់ កំពុងពង្រឹងទំនាក់ទំនងទ្វេភាគីក្នុងបរិយាកាស «គួរឲ្យជឿទុកចិត្ត» បន្ទាប់ពីប្រមុខរបស់ខ្លួនគឺលោក សឺហ្គេ ឡាវរ៉ូវ( Sergei Lavrov) ត្រូវបានទទួលដោយប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉េស៊ី ( Ebrahim Raisi) ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់ទីក្រុងតេអេរ៉ង់។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា៖«នៅក្នុងបរិយាកាសគួរឲ្យទុកចិត្តជាប្រពៃណី បញ្ហាបច្ចុប្បន្ននៃរបៀបវារៈទ្វេភាគី ត្រូវបានពិភាក្សាយ៉ាងសំខាន់ជាមួយនឹងការសង្កត់ធ្ងន់បន្ថែមទៀតលើការកសាងភាពត្រឹមត្រូវទាំងស្រុងនៃភាពជាដៃគូពហុភាគីរុស្ស៊ី-អ៊ី រ៉ង់»។លោកឡាវរ៉ូវ ដែលបានធ្វើដំណើរទៅទីក្រុងតេអេរ៉ង់ភ្លាមៗ បន្ទាប់ពីដំណើរទស្សនកិច្ចនៅអាស៊ីទៅកាន់ប្រទេសចិន និងកូរ៉េខាងជើង បានពិភាក្សាអំពីគម្រោងថាមពល និងភ័ស្តុភារជាមួយរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក ហ៊ូសេន អាមីរ៉ាប់ឌូឡាហៀន (Hossein Amirabdollahian) ។ដូចដែលធ្លាប់ជាបទដ្ឋានរបស់រុស្ស៊ី ព័ត៌មានលម្អិតមួយចំនួននៃកិច្ចពិភាក្សា ដែលបានធ្វើឡើង ចំពេលមានភាពតានតឹង កើនឡើងនៅមជ្ឈិមបូព៌ា ត្រូវបានបង្ហាញឲ្យដឹង។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
05/02/2026 01:05 PM
ក្រសួងសុខាភិបាល បើកសន្និសីទប្រចាំឆ្នាំ លើកទី៣ សមាគម​គ្រូពេទ្យ​វះកាត់​រោគ​ស្រី្ត​អង់​ដូ​ស្កុប​ពី​កម្ពុជា
05/02/2026 12:05 PM
ថ្ងៃដ៏បង្ហូរឈាមមួយផ្សេងទៀតនៅខាងត្បូងលីបង់ ក្នុងពេលមានការបាញ់ផ្លោងរបស់អ៊ីស្រាអែល
05/02/2026 12:05 PM
សម្តេច ម៉ែន សំអន៖ សម្ពោធសមិទ្ធផលនៅ វត្តព្រៃខ្លូតតម្លៃជាង ២៣ម៉ឺនដុល្លារ បង្ហាញពីជំនឿ ការរីកចម្រើននៃសេដ្ឋកិច្ចជាតិ និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋមានការកើនឡើង
05/02/2026 12:05 PM
ក្រុមសកម្មប្រយុទ្ធ ដណ្តើមយកបានទីក្រុងភាគខាងជើងប្រទេសម៉ាលី ខណៈក្រុមមានទំនាក់ទំនងជាមួយក្រុមអាល់កៃដា បង្កើតចំណុចត្រួតពិនិត្យនៅជិតរដ្ឋធានី
05/02/2026 12:05 PM
មេដឹកនាំអ៊ុយក្រែន៖ ការវាយប្រហារ បានធ្វើឱ្យរុស្ស៊ីខាតបង់ប្រាក់ចំណូលប្រេង៧ពាន់លានដុល្លារនៅឆ្នាំនេះ
05/02/2026 11:05 AM
អគ្គមេបញ្ជាការកងទ័ព៖ វិធានការច្បាប់អនុវត្តចំពោះក្មេងទំនើង គឺពិតជាមានសារសំខាន់
05/02/2026 11:05 AM
លោកTrump៖ កងទ័ពជើងទឹកអាមេរិកធ្វើសកម្មភាព«ដូចជាចោរសមុទ្រ» ដើម្បីបិទផ្លូវទឹកកំពង់ផែអ៊ីរ៉ង់
05/02/2026 11:05 AM
អ្នកជំនាញច្បាប់អន្តរជាតិ៖ ថៃនឹងរំលោភច្បាប់អន្តរជាតិធ្ងន់ធ្ងរ ប្រសិនបើលុបចោល MoU2001 ជាមួយ​កម្ពុជា
05/02/2026 11:05 AM
គ្រូជំនាញ កំពុងផ្ទេរចំណេះដឹងផ្នែកចម្លាក់ពុម្ពទៅកាន់ពលរដ្ឋនៅក្រុងរុនតាឯកតេជោសែន ក្នុងគម្រោងបណ្តុះបណ្តាលជំនាញមរតកដូនតា
05/02/2026 11:05 AM