ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រទេសចិនបានរកឃើញករណីចារកម្មមួយផ្សេងទៀត ពីសហរដ្ឋអាមេរិក

2023/10/23 02:21:35 pm        161
ទីភ្នាក់ងារចារកម្មជាន់ខ្ពស់របស់ប្រទេសចិន បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា ពលរដ្ឋចិនម្នាក់ ដែលធ្វើការឱ្យវិទ្យាស្ថានការពារជាតិមួយ ត្រូវបានចោទប្រកាន់ពីបទចារកម្មឱ្យសហរដ្ឋអាមេរិក ហើយសំណុំរឿងរបស់ជនល្មើសរូបនោះ ត្រូវបានផ្ទេរទៅតុលាការនៅភាគនិរតីនៃទីក្រុង ជឹងទូ (Chengdu) ដើម្បីកាត់ទោស។ សណុំរឿងនេះ គឺជាករណីចុងក្រោយបង្អស់ ដើម្បីបញ្ជាក់ពីការប្តេជ្ញាចិត្តខ្ពស់របស់ទីក្រុងប៉េកាំង ចំពោះសន្តិសុខជាតិ ការពង្រីកច្បាប់ប្រឆាំងចារកម្ម និងការបង្ក្រាបអំពើពុករលួយក្នុងស្រុក។ទូរទស្សន៍រដ្ឋចិន CCTV បាននិយាយនៅក្នុងរបាយការណ៍មួយថា បុរសម្នាក់ដែលមាននាមត្រកូល ហូវ (Hou) ដែលធ្វើការនៅវិទ្យាស្ថានការពារជាតិមួយកន្លែង ត្រូវបានបញ្ជូនទៅនាក់សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៣ ក្នុងនាមជាអ្នកប្រាជ្ញទស្សនកិច្ចនៅសាកលវិទ្យាល័យអាមេរិកមួយកន្លែង ជាទីដែលលោកត្រូវបានបង្ខិតបង្ខំឱ្យបង្ហាញអាថ៌កំបាំងរដ្ឋរបស់ចិន។ទូរទស្សន៍ CCTV បានបន្តថា សាស្រ្តាចារ្យអាមេរិកម្នាក់ ដែលស្និទ្ធនឹងលោក ហូវ បានណែនាំលោកឱ្យស្គាល់មនុស្សម្នាក់ ដែលអះអាងថាជាបុគ្គលិកនៃក្រុមហ៊ុនប្រឹក្សាយោបល់ ប៉ុន្តែតាមពិតបុរសនោះគឺជា «មន្រ្តីស៊ើបការណ៍សម្ងាត់» ជនជាតិអាមេរិក ដែលប្រើប្រាស់ក្រុមហ៊ុននោះជាការលាក់បាំងអត្តសញ្ញាណរបស់ខ្លួនប៉ុណ្ណោះ។ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសចិនបានចាប់ខ្លួន និងឃុំខ្លួនជនជាតិចិន ព្រមទាំងជនបរទេសរាប់សិបនាក់ ពីបទសង្ស័យថាប្រព្រឹត្តចារកម្ម ដែលបង្កើនក្តីបារម្ភចំពោះសហរដ្ឋអាមេរិក ជុំវិញការជំរុញប្រឆាំងចារកម្មរបស់ខ្លួន៕

អ្នកវិភាគ៖ សមាជិកបក្សសាធារណរដ្ឋ កំពុងប្រឈមនឹងស្ថានភាពលំបាកក្នុងការរើសប្រធានសភាអាមេរិកថ្មី

2023/10/23 02:05:06 pm        118
អ្នកវិភាគម្នាក់បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា គណបក្សសាធារណរដ្ឋ ដែលកំពុងបែកបាក់គ្នាយ៉ាងជូរចត់ នឹងប្រឈមមុខនឹងការប្រយុទ្ធគ្នាដ៏ខ្លាំងមួយ ដើម្បីបង្រួបបង្រួមបេក្ខជនសម្រាប់តំណែងប្រធានសភាតំណាងរាស្រ្តអាមេរិក នៅពេលពួកគេជួបប្រជុំគ្នាដើម្បីតែងតាំងបេក្ខជនមួយរូប នៅថ្ងៃចន្ទ (២៣ តុលា) នេះ។លោកស្រី Elaine Kamarck សមាជិកជាន់ខ្ពស់នៅវិទ្យាស្ថាន ប្រ៊ូកឃីងស៎ (Brookings) បាននិយាយកាលពីថ្ងៃអាទិត្យ (២២ តុលា) ថា បេក្ខជនទាំងប្រាំបួននាក់ ត្រូវបានបែងចែកយ៉ាងស្មើៗគ្នារវាងពួកកណ្តាលនិយម និងក្រុមស្តាំនិយមជ្រុលនៃគណបក្សដែលចង់បិទរដ្ឋាភិបាល។លោក ជីម ជោឌែន (Jim Jordan) ដែលជាអ្នកអភិរក្សនិយម គឺជាសមាជិកសភាចុងក្រោយ ដែលត្រូវបានតែងតាំងសម្រាប់តំណែងនេះ ប៉ុន្តែលោកមិនអាចទទួលបានសម្លេងពីសមាជិកគណបក្សសាធារណរដ្ឋគ្រប់គ្រាន់ ដើម្បីគាំទ្រលោកនៅក្នុងការបោះឆ្នោតសភាពេញអង្គ ហើយពេលនេះ លោកមិនមែនជាបេក្ខជនសម្រាប់តំណែងប្រធានសភានេះទៀតនោះទេ។លោកស្រី Kamarck បានប្រាប់សារព័ត៌មាន រ៉យទ័រ ថា ដំណើរការនៃការជ្រើសរើសប្រធានសភា សម្រាប់បន្តតំណែងបន្ទាប់ពីអ្នកតំណាងរាស្រ្ត និងអតីតប្រធានសភា លោក Kevin McCarthy បានធ្វើឱ្យរដ្ឋាភិបាលស្ថិតក្នុងស្ថានភាពមិនអាចឆ្ពោះទៅមុខបាន ហើយបានធ្វើឱ្យមាន «សង្រ្គាមស៊ីវិល» នៅក្នុងចំណោមគណបក្សសាធារណរដ្ឋផងដែរ៕

អាមេរិកណែនាំប្រជាជនរបស់ខ្លួនកុំឲ្យធ្វើដំណើរទៅអ៊ីរ៉ាក់ ចំពេលមានការកើនឡើងនៃការវាយប្រហារលើបុគ្គលិកអាមេរិក

2023/10/23 02:01:35 pm        134
សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ បានណែនាំប្រជាជនអាមេរិកកុំឲ្យធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ាក់ បន្ទាប់ពីយោធាអាមេរិក និងបុគ្គលិកនៅក្នុងប្រទេសមជ្ឈិមបូព៌ា បានទទួលរងការវាយប្រហារ ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ។នៅក្នុងការណែនាំនោះ ក្រសួងការបរទេស បានចុះបញ្ជីប្រទេសអ៊ីរ៉ាក់នៅក្រោមកម្រិតខ្ពស់បំផុតលេខ៤ របស់ខ្លួនគឺ កុំធ្វើដំណើរទៅ ដោយសារតែអំពើភេរវកម្ម ការចាប់ពង្រត់ ជម្លោះប្រដាប់អាវុធ និងចលាចលស៊ីវិល។ការណែនាំ ត្រូវបានចេញ បន្ទាប់ពីក្រសួងការបរទេសកាលពីថ្ងៃសុក្រ បានបញ្ជាឲ្យសមាជិកគ្រួសារទាំងអស់ និងបុគ្គលិករដ្ឋាភិបាលអាមេរិកដែលមិនស្ថិតក្នុងស្ថានភាពគ្រាអាសន្នចាកចេញពីស្ថានទូតអាមេរិករបស់ខ្លួន នៅទីក្រុងបាកដាដ និងស្ថានអគ្គកុងស៊ុលនៅទីក្រុងអឺប៊ីល ( Erbil) ជុំវិញការគំរាមកំហែងផ្នែកសន្តិសុខដែលផ្តោតលើមន្ត្រីរដ្ឋាភិបាល និងផលប្រយោជន៍របស់អាមេរិក។ការណែនាំដដែល បានឲ្យដឹងទៀតថា៖«ពលរដ្ឋអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ប្រឈមនឹងហានិភ័យខ្ពស់ចំពោះសុវត្ថិភាព និងសន្តិសុខរបស់ពួកគេ រួមទាំងលទ្ធភាពអំពើហិង្សា និងការចាប់ជំរិត»។

ប្រព័ន្ធធារាសាស្រ្តកង្ហតខេត្តបាត់ដំបង ធានានិរន្តរភាពស្រោចស្រពផ្ទៃដីស្រូវប្រាំង និងវស្សាជិត ៨ ម៉ឺនហិកតា

2023/10/23 01:42:49 pm        952
បាត់ដំបង៖ ប្រព័ន្ធធារាសាស្រ្តកង្ហត ស្ថិតនៅក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ជំហានទី១ ត្រូវបានជួសជុល និងស្តារឡើងវិញក្នុងឆ្នាំ២០១០ បញ្ចប់នៅឆ្នាំ២០១៤ និងក្នុងឆ្នាំ២០១៥ បានបន្តជំហាន២ អនុវត្តដោយក្រសួងធនធានទឹក និងឧតុនិយម ដោយប្រើប្រាស់ថវិកាឥណទានសម្បទានពីសាធារណរដ្ឋប្រជាមានិតចិន។ ប្រព័ន្ធនេះបានដើរតួនាទីយ៉ាងសំខាន់សម្រាប់ការងារស្រោចស្រព ការគ្រប់គ្រងទឹកជំនន់ក្នុងតំបន់ ជាផ្លូវគមនាគមន៍ បម្រើដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាមធ្យោបាយសម្រាប់ដឹកកសិផលទៅកាន់ទីផ្សារ។ ប្រព័ន្ធធារាសាស្រ្តកង្ហត ទទួលបានប្រភពទឹកពីស្ទឹងសង្កែ និងពីផ្ទៃរងទឹកភ្លៀងពីផ្នែកខាងលើ តាមរយៈសំណង់កាត់ស្ទឹង បញ្ចាល់ទឹកតាមប្រឡាយមេបេតុង ប្រឡាយមេ និងប្រឡាយរងសម្រាប់ស្រោចស្រព។ ចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន ប្រព័ន្ធធារាសាស្ត្រកង្ហតទទួលបាននូវកិច្ចដំណើរការជួសជុល និងថែទាំជាប្រចាំលើបណ្តាញហេដ្ឋារចនាសម្ព័ន្ធនៃប្រព័ន្ធទាំងមូលបានប្រមាណ ៨០% ដែលធានាបាននូវនិរន្តរភាព និងប្រសិទ្ធភាពស្រោចស្រពផ្ទៃដីស្រូវវស្សាចំនួន ៦៧.០០០ហិកតា ស្រូវប្រាំងចំនួន ១១.៥០០ហិកតា និងដំណាំរួមផ្សំមួយចំនួន ជូនប្រពលរដ្ឋចំនួន ១៨ឃុំ ក្នុងស្រុកចំនួន៤ (ស្រុកបាណន់ ស្រុកមោងឫស្សី ស្រុកគាស់ក្រឡ និងស្រុកសង្កែ) និងក្រុងបាត់ដំបង៕ ប្រភព៖ ក្រសួងធនធានទឹក

សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ​ បើកពិធីការពារស្នាដៃនិស្សិត បញ្ចប់បរិញ្ញាបត្រសិល្បៈ សូនរូប ក្នុងឆ្នាំ សិក្សា២០២២-២០២៣

2023/10/23 01:38:54 pm        2720
ភ្នំពេញ៖ មហាវិទ្យាល័យសិល្បៈសូនរូប នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ បានប្រារព្ធពិធីការពារស្នាដៃនិសិ្សត បញ្ចប់បរិញ្ញាបត្រ សូនរូប ក្នុងឆ្នាំសិក្សា២០២២-២០២៣ ដល់បេក្ខជនទាំង០៤ ជំនាញឯកទេស សរុបចំនួន១៤៧នាក់ នារី៩៦នាក់។ពិធីការពារស្នាដៃនិសិ្សត ឋិតក្រោមវត្តមានឯកឧត្តម សោម សុគន្ធ រដ្ឋលេខាធិការ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រធានក្រុមប្រឹក្សាភិបាល ​សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ និងជាប្រធាន​គណៈកម្មការទទួលខុសត្រូវរួម នៃការប្រឡងបញ្ចប់បរិញ្ញាបត្រ​ នៅមហាវិទ្យាល័យសិល្បៈសូនរូប, ឯកឧត្តមបណ្ឌិត គឹម ពីនន់ អនុរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាអនុប្រធាន​គណៈកម្មការមេប្រយោគ, ឯកឧត្តមបណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្សល្បៈ។បើតាមលោកសាស្រ្តាចារ្យ សុផុន សំខាន់ ព្រឹទ្ធបុរសមហាវិទ្យាល័យសូនរូប បានឲ្យដឹងថា ក្នុងរយៈពេល៨ខែ នៃការធ្វើស្នាដៃប្រឡងបញ្ចប់ ដែលគិតចាប់ពីខែធ្នូឆ្នាំ២០២២ មកដល់ថ្ងៃទី០៨ ខែកញ្ញាឆ្នាំ២០២៣នេះ និស្សិតទាំងអស់ពុះពារការលំបាក ​ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបំពេញភារកិច្ច ដែលសាមីខ្លួនត្រូវប្រឡងរហូតដល់បានបញ្ចប់កិច្ចការជាស្ថាពរ យកមកដាក់ការពារនៅចំពោះមុខឯកឧត្តម លោក លោកស្រី ដែលជា​គណៈកម្មការកំណែនាថ្ងៃនេះ។ ចំនួននិស្សិតដែលជាបេក្ខជនត្រូវប្រលងទាំង៤ឯកទេសក្នុងឆ្នាំនេះ សរុបមានចំនួន ១៤៧ នាក់ / នារី ៩៦នាក់។ ឯកទេស តុបតែងលំអ នៃស្ថាបត្យកម្ម ជំនាន់ទី២៥ មានចំនួន ១០១នាក់ / នារី ៧៦នាក់, ឯកទេស គំនូរសារគមនាគមន៍ ជំនាន់ទី១៤ មានចំនួន ៣៧នាក់ / នារី ១៧នាក់, ឯកទេស វិចិត្រកម្ម ជំនាន់ទី៣១ មានចំនួន ០៧នាក់ / នារី ០៣នាក់ និងឯកទេស ចម្លាក់ ជំនាន់ទី២៩ មានចំនួន០២នាក់។ មហាវិទ្យាល័យបានបង្កើតគណៈកម្មការតាមជំនាញនីមួយៗ ដើម្បីធ្វើការវាយតម្លៃ និងកែតំរូវលើប្រធានបទស្នាដៃ របស់និស្សិតចំនួន៨លើកផងដែរ។ ទោះជាមានការមមាញឹកក្នុងការសិក្សាក្នុងថ្នាក់ឆ្នាំទី៤នេះក្តី ក៏ប្អូនៗនិស្សិតបាន ខិតខំប្រឹងប្រែងរៀនសូត្រ យ៉ាងយកចិត្តទុកដាក់ ក្នុងស្មារតីទទួលខ្ពស់ ដោយទទួលបានលទ្ធផលយ៉ាងល្អប្រសើរ នាពេលកន្លងមកនេះ។នាឱកាសនោះ ឯកឧត្តម សោម សុគន្ធ បានផ្ដល់ជាអនុសាសន៍​មួយចំនួនដល់ លោក លោកស្រី ដែលជាសាស្ត្រាចារ្យគ្រប់មុខវិជ្ជា ជំនាញឯកទេស មេត្តាខិតខំស្រាវជ្រាវបន្ថែមនូវចំណេះដឹងថ្មីៗ ដើម្បីជាទុនក្នុងការកសាងធនធានមនុស្សឆ្លើយតបទៅសង្គមសម័យឌីជីថល ម៉្យាងទៀតទោះបី​សង្គមមានការអភិវឌ្ឍក៏ពិតមែន ចំពោះវប្បធម៌ជាតិត្រូវជួយថែរក្សា និងអភិរក្សឲ្យមានចីរភាព។ ក្មួយៗនិស្សិតជាទីរាប់អាន​ ក្មួយជាបញ្ញាវ័ន្តមួយរូបដែលមានភារៈកិច្ច ចូលរួមចំណែកក្នុងការ​កសាងប្រទេស​របស់យើងដោយយកជំនាញដែលត្រូវប្រឡងបញ្ចប់ថ្ងៃនេះប្រើប្រាស់​ក្នុង​មុខរបរឲ្យបានល្អប្រសើរ ព្រោះជាកិត្តិយសរបស់ប្អូនៗ ​ក៏ដូចជាកិត្តិយសរបស់ជាតិ។ ក្មួយៗជាទីស្រឡាញ់ ក្នុងការសិក្សាមិនបញ្ចប់ត្រឹមបរិញ្ញាបត្រនេះទេ ក្មួយៗត្រូវខិតខំបន្តរៀន​យកបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ដើម្បីឆ្ពោះទៅរកភាពរុងរឿង៕ អត្ថបទ រដ្ឋ

ប្រតិភូប្រទេសអាមេនី កោតសសើរកម្ពុជាថា ជាប្រទេសគំរូក្នុងការបោសសម្អាតមីន

2023/10/23 01:31:21 pm        247
ភ្នំពេញ៖ ក្រុមប្រតិភូនៃមជ្ឈមណ្ឌលសកម្មភាព បោសសម្អាតមីននៅប្រទេសអាមេនី បានសម្តែងការកោតសសើរដល់កម្ពុជាយ៉ាងខ្លាំងថា ជាប្រទេសគំរូដែលខិតខំប្រឹងប្រែង និងទទួលបានជោគជ័យជាបន្តបន្ទាប់លើការបោសសម្អាតមីន ដើម្បីកម្ពុជាសម្រេចគោលដៅឲ្យអស់មីននៅក្នុងឆ្នាំ ២០២៥ ខាងមុខនោះ។នាឱកាសធ្វើទស្សនកិច្ចសិក្សាស្វែងយល់នៅទីតាំងមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីននៅកម្ពុជា នាវេលាព្រឹកថ្ងៃទី២៣ ខែតុលា២០២៣នេះ លោក វ៉ាហ្គហ៊ីណាក់ សាគស៊ីយ៉ាន ប្រធានប្រតិភូ នៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនមកពីប្រទេសអាមេនី​ បានថ្លែងកោតសសើរ និងវាយតម្លៃខ្ពស់​ដល់កម្ពុជាថា ជាប្រទេសគំរូដែលត្រូវរៀនសូត្រតាមលើសកម្មភាពបោសសម្អាតមីន ដើម្បី​ឲ្យអត្រាគ្រោះថ្នាក់ដោយសារគ្រាប់មីនលែងមានតទៅទៀត។ជាពិសេសក្នុងការរំដោះផ្ទៃដីពីចំការមីន ប្រែក្លាយមកជាផ្ទៃដីមានសុវត្ថិភាពសម្រាប់មនុស្ស​រស់នៅវិញ។ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកនៃមជ្ឈមណ្ឌលសកម្មភាព​កំចាត់​មីនកម្ពុជា (CMAC) បានឲ្យដឹងថា ​ប្រតិភូនៃអង្គភាពសម្របសម្រួលនៃការបោសសម្អាតមីន​នៃប្រទេសអាមេនីនេះ​បានចាប់​អារម្មណ៍យ៉ាងខ្លាំង​ពីការខិតខំរបស់ប្រតិបត្តិកររបស់កម្ពុជា​ដែល​មានបទពិសោធន៍បច្ចេកទេសគួបផ្សំ ​និងការធ្វើសមាហរណកម្មរវាងឧបករណ៍ជាមួយ និង​សត្វសុនខ និងសត្វកណ្តុរហិតមីនលើសកម្មភាព បោសសម្អាតមីនទទួលជោគជ័យជាបន្តបន្ទាប់។ឯកឧត្តម ហេង រតនា បានបន្តថា ដោយសារតែកម្ពុជាមានភាពជោគជ័យលើវិស័យមីន ភាគីនៃ​ប្រទេស​អាមេនីក៏បានស្មើសុំប្រតិភូកម្ពុជា ​ទៅធ្វើទស្សនកិច្ចនៅក្នុងប្រទេសអាមេនី នាពេលដ៏ខ្លី​ខាងមុខនេះដើម្បីពង្រឹងនៅកិច្ចសហប្រតិបត្តការជាមួយគ្នាឱ្យកាន់តែខ្លាំង លើការបោសសម្អាតមីន ពីព្រោះប្រទេសនេះក៏រង ​គ្រោះដោយសារសង្រ្គាមហើយមានជនរងគ្រោះដោយសារគ្រាប់មីន​យ៉ាងច្រើននាក់ផងដែរ។សូមជម្រាបជូនថា ក្រុមប្រតិភូប្រទេសអាមេនីបាន​មកធ្វើទស្សនកិច្ចស្វែងយល់ពី​គម្រោង​សមាហរណកម្ម បោសសម្អាតមីន និងការជួយសង្គ្រោះជនរងគ្រោះដោយសារគ្រាប់មីន​បន្សល់ពី​សម័យសង្គ្រាមនៅក្នុងប្រទេសកម្ពុជា។ ​ការធ្វើទស្សនកិច្ចនេះ ​មានចំនួន៤ថ្ងៃចាប់ពីថ្ងៃទី ២០ តុលាដល់ ២៣​ តុលាឆ្នាំ ២០២៣នេះនៅក្នុងខេត្តប៉ៃលិន កំពង់ កំពង់ឆ្នាំង បាត់ដំបង និងនៅរាជធានីភ្នំពេញ៕ អត្ថបទ៖ ភារម្យ 

សម្រស់ទិដ្ឋភាពប្រាសាទបេងមាលានារដូវវស្សា

2023/10/23 01:23:19 pm        300
សៀមរាប៖ ប្រាសាទបេងមាលាមានទីតាំងស្ថិតនៅភូមិ បេងមាលា ឃុំ បេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប នាទិសនារតីនៃភ្នំគូលេន និងមានចម្ងាយផ្លូវ ៧៧ គីឡូម៉ែត្រពីទីរួមខេត្តសៀមរាប។ប្រាសាទចំណាស់មួយនេះ បានសំងំក្នុងព្រៃរំលិចដោយសម្រស់ស្រស់ត្រកាលនារដូវវស្សាដែលភ្ញៀវទេសចរពុំគួររំលង។ អមជាមួយដើមឈើធំៗ ប្រាង្គប្រាសាទ​រុំព័ទ្ធ​ដោយស្លែរបានធ្វើឲ្យប្រាសាទបេងមាលាកាន់តែស្រស់ស្អាតផងដែរ។ បេងមាលាបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តជាតិមកទស្សនា ហើយតែងតែសរសើរមិនដាច់ពីមាត់ថាប្រាសាទចំណាស់នេះពិតស្រស់ស្អាតខ្លាំងបំផុត។ប្រាសាទបេងមាលាស្ថាបនាឡើងអំពីថ្មភក់និងថ្មបាយក្រៀម មានទ្រង់ទ្រាយប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្ត ដែលអ្នកស្រាវជ្រាវមួយចំនួនយល់ថា ប្រាសាទបេងមាលាជាគំរូសម្រាប់បុព្វបុរសខ្មែរកសាងអង្គរវត្ត។ ប្រាសាទបេងមាលា មានគូទឹកព័ទ្ធជុំវិញមានបណ្តោយប្រវែង ១២០០ ម៉ែត្រ ទទឹង ៩០០ ម៉ែត្រ ដែលជាតំណាងមហាសមុទ្រព័ទ្ធជុំវិញចក្កវាល។ ប៉ុន្តែតាមការស្រាវជ្រាវថ្មីៗ ដោយផ្អែកលើភស្តុតាង​នៃការសិក្សាលើវិស័យបដិមាសាស្ត្រនៃប្រវត្តិសិល្បៈ សំណង់ស្ថាបត្យកម្ម ព្រមទាំងសំណង់​ប្រាសាទ​នៅផ្នែកខាងកើត នាំឱ្យអ្នកស្រាវជ្រាវយល់ថាប្រាសាទនេះ​ទំនងជាស្ថាបនាក្រោយអង្គរវត្ត នាភាគខាងចុងនៃសតវត្សទី១២។ ពោលគឺសាងទ្បើងនៅចន្លោះសម័យសាងអង្គរវត្ត និងមុនសម័យសាងបាយ័ន៕

ឥណ្ឌានិយាយថា ទំនាក់ទំនងជាមួយកាណាដា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាក

2023/10/23 11:49:24 am        132
ប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យ (២២ តុលា) បាននិយាយថា ទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសកាណាដា កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ហើយមាន «ការជ្រៀតជ្រែកជាបន្តបន្ទាប់» ដោយបុគ្គលិកកាណាដា នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ទីក្រុង ញ៉ូវដេលី្ល។រដ្ឋាភិបាលឥណ្ឌា មានការខឹងសម្បារយ៉ាងខ្លាំង ដែលនាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau កាលពីខែមុន បាននិយាយថា ភ្នាក់ងារឥណ្ឌា ប្រហែលជាមានជាប់ពាក់ព័ន្ធក្នុងការសម្លាប់មេដឹកនាំផ្តាច់ខ្លួនសាសនាស៊ីក ក្នុងខេត្តប្រ៊ីធធីស កូឡំប៊ី កាលពីខែមិថុនា ហើយឥណ្ឌាបានបដិសេធការចោទប្រកាន់នេះ។រដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក S Jaishankar បាននិយាយនៅក្នុងព្រឹត្តិការណ៍មួយថា «ទំនាក់ទំនងរវាងឥណ្ឌា និងកាណាដា នៅពេលនេះ កំពុងឆ្លងកាត់ដំណាក់កាលដ៏លំបាកមួយ ប៉ុន្តែបញ្ហាដែលយើងមាននោះ គឺជាបញ្ហាមួយផ្នែកដ៏ជាក់លាក់ជាមួយនយោបាយកាណាដា និងគោលនយោបាយដែលហូរចេញពីនោះផងដែរ»។ប្រទេសកាណាដា បានដកអ្នកការទូតរបស់ខ្លួនចំនួន ៤១រូប ចេញពីប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ ខណៈទីក្រុងញ៉ូវដែលី្ល បានសម្រេចដកហូតឋានៈការទូតផ្លូវការរបស់ពួកគេជាឯកតោភាគី។ លោកនាយករដ្ឋមន្រ្តី Trudeau បាននិយាយកាលពីថ្ងៃសុក្រថា ការបង្រ្កាបរបស់រដ្ឋាភិបាលឥណ្ឌា លើអ្នកការទូតកាណាដា កំពុងធ្វើឱ្យស្ថានភាពរស់នៅមានការលំបាក សម្រាប់មនុស្សរាប់លាននាក់នៅក្នុងប្រទេសទាំងពីរ៕

បេសកកម្មផ្ទុកអវកាសយានិក ស៊ិនចូវ-១៧ របស់ចិន សាកល្បងមុនការបាញ់បង្ហោះ

2023/10/23 11:42:33 am        102
ការលាយបញ្ចូលគ្នានៃយានផ្ទុកអវកាសយានិក ស៊ិនចូវ-17 (Shenzhou-17) និង យានចម្លង Long March-2F ត្រូវបានបញ្ជូនទៅកាន់តំបន់បាញ់បង្ហោះនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប ជីវជ័ន (Jiuquan) ភាគពាយព្យប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍។ ការត្រួតពិនិត្យមុខងារមុនការបាញ់បង្ហោះយ៉ាងម៉ត់ចត់កាលពីថ្ងៃអាទិត្យ និងការសាកល្បងរួមគ្នាពាក់ព័ន្ធនឹងដំណើរការទាំងមូល និងប្រព័ន្ធទាំងអស់នៃបេសកកម្មបាញ់បង្ហោះ។ ជាផ្នែកមួយនៃការវាយតម្លៃ និងសុពលភាពនៃទីតាំងបាញ់បង្ហោះ និងយានដឹកជញ្ជូន សមាជិកអវកាសយានិក ស៊ិនចូវ -១៧ (Shenzhou-17) ទាំងបីនាក់ បានចូលរួមក្នុងដំណើរការប្រដូចទៅនឹងបាញ់បង្ហោះ ក្នុងការសមសម្រាប់ការបាញ់បង្ហោះទាន់ពេលវេលា។លោក ស៊ើ យ៉ាវស៊ីន (Shi Yaoxin) វិស្វករយានចម្លង ក្នុងក្រុមបាញ់បង្ហោះយានចម្លង Long March-2F មកពីវិទ្យាស្ថានបច្ចេកវិទ្យាបាញ់បង្ហោះយាននៃបណ្ឌិតសភាចិន បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ China Media Group ថា ប្រព័ន្ធយានចម្លងបានបញ្ចប់ ការប្រដូចទៅនឹងការហោះហើរចុងក្រោយក្នុងអំឡុងពេលហាត់សមកាលពីថ្ងៃអាទិត្យ។ លោកបានលើកឡើងថា នេះគឺជាការប្រៀបប្រដូចទៅនឹងការបាញ់ពិតប្រាកដទាំងស្រុង ដែលគ្របដណ្តប់លើការបង្ហាត់បង្រៀនទាំងអស់នៅក្នុងប្រព័ន្ធថាមពល និងអគ្គិសនី ពីការបញ្ឆេះរហូតដល់ការផ្ដាច់ខ្លួនរបស់យានចម្លង និងយានអវកាស ដោយបន្ថែមថា សញ្ញានៃការហាត់សមដែលប្រព័ន្ធទាំងអស់របស់យានចម្លងត្រូវបានរៀបចំយ៉ាងពេញលេញសម្រាប់ ការបំពេញឧបករណ៍ជំរុញ និងការហោះឡើងចុងក្រោយ។ អវកាសយានិក Shenzhen-17 នឹងត្រូវបានស្វាគមន៍នៅលើស្ថានីយ៍អវកាសរបស់ប្រទេសចិនដោយក្រុមអវកាសយានិក Shenzhou-16 ដែលបានទៅដល់ស្ថានីយ៍អវកាសកាលពីថ្ងៃទី៣០ ខែឧសភា៕

លោក Bidenនិងមេដឹកនាំលោកខាងលិចសំខាន់ៗ ជំរុញឲ្យអ៊ីស្រាអែល ការពារជនស៊ីវិល

2023/10/23 11:29:31 am        116
បណ្តាមេដឹកនាំរបស់សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី និងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បានបញ្ជាក់ពីការគាំទ្ររបស់ពួកគេចំពោះប្រទេសអ៊ីស្រាអែល និងសិទ្ធិដើម្បីការពារខ្លួន ប៉ុន្តែ ក៏បានជំរុញឲ្យប្រទេសនេះប្រកាន់ភ្ជាប់ចំពោះច្បាប់មនុស្សធម៌អន្តរជាតិ និងការពារជនស៊ីវិល។ នៅក្នុងសេចក្តីថ្លែងការណ៍រួម ដែលបានចេញបន្ទាប់ពីជំនួបតាមបណ្តាញអ៊ីនធឺណិតស្តីពីជម្លោះដែលកំពុងបន្តរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស់ មេដឹកនាំទាំងនេះ បានស្វាគមន៍ ការដោះលែងចំណាប់ថ្នូរ២រូបធ្វើឡើងដោយក្រុមហាម៉ាស់ និងបានអំពាវនាវសម្រាប់ការដោះលែងបន្ទាន់ចំណាប់ខ្មាំងដែលនៅសល់ទាំងអស់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានកោះប្រជុំ ដែលគេហៅថាក្រុមប្រទេសទាំង៥ មានសហរដ្ឋអាមេរិក បារាំង ចក្រភពអ់គ្លេស អាល្លឺម៉ង់ និងប្រទេសអ៊ីតាលី បូករួមទាំងកាណាដា បន្ទាប់ពីបានសន្ទនាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ។លោក Biden បានសរសេរលើបណ្តាញសង្គម Twitter អំពីការសន្ទនារបស់លោក ជាមួយលោក Netanyahu លើបណ្តាញ X ដែលគេស្គាល់កាលពីពេលមុនថា Twitter ហើយនាយករដ្ឋមន្ត្រីកាណាដាលោក Trudeau ក៏បានសរសេរលើបណ្តាញTwitter អំពីការសន្ទនារបស់លោក ជាមួយ ប្រធានាធិបតីអ៊ីស្រាអែលលោក Isaac Herzog ។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អង្គការ WHO អំពាវនាវឲ្យមានការបញ្ចូលថ្នាំពេទ្យជាបន្ទាន់ទៅកាន់តំបន់ហ្កាហ្សា ដើម្បីកសាងសេវាសុខភាពឡើងវិញ
05/02/2026 04:05 PM
មេធាវី៖ ជនអន្តោប្រវេសន៍អាហ្វ្រិក ៩នាក់ ត្រូវបានអាមេរិកនិរទេសទៅកាន់ប្រទេសកាមេរូន
05/02/2026 04:05 PM
លោក TRUMP ពង្រីកទណ្ឌកម្មរបស់សហរដ្ឋអាមេរិកប្រឆាំងរដ្ឋាភិបាលគុយបានិងក្រុមអ្នកគាំទ្រ
05/02/2026 04:05 PM
អ៊ីស្រាអែលរឹតត្បិតការជួបជុំគ្នានៅជិតព្រំដែនលីបង់ ស្របពេលការវាយប្រហារនៅតែបន្តនៅភាគខាងត្បូងប្រទេសនេះ
05/02/2026 04:05 PM
ប្រទេសចិនអំពាវនាវឲ្យបន្តការដឹកជញ្ជូនតាមច្រកសមុទ្រហ័រមូស ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន
05/02/2026 04:05 PM
អតីតពលករមកពីថៃជាង ២០នាក់ បាទទួលវិញ្ញាបនបត្របញ្ជាក់ជំនាញ ពីក្រសួងការងារ
05/02/2026 02:05 PM
សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក​ដល់​មន្រ្តី​រាជការ​ទាំង​អស់​ឲ្យ​បន្ត​យក​ចិត្ត​ទុក​ដាក់​បំពេញ​តួនាទី​ភារកិច្ច​បម្រើជាតិ និងប្រជាជនឱ្យបានល្អប្រសើរ
05/02/2026 02:05 PM
របាយការណ៍៖ មូលដ្ឋានយោធាភាគច្រើនរបស់សអាមេរិកនៅមជ្ឈិមបូព៌ា ត្រូវរងការខូចខាត ក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់
05/02/2026 02:05 PM
ទីភ្នាក់ងារជនភៀសខ្លួនUN ព្រមានថាវិបត្តិមជ្ឈិមបូព៌ារារាំងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយ
05/02/2026 02:05 PM
ក្នុងត្រីមាសទី១ ឆ្នាំនេះ កម្ពុជាទទួលបានភ្ញៀវអន្តរជាតិជាង ១លាននាក់ ក្នុងនោះ ភ្ញៀវចិន​ឈរ​នៅ​លំដាប់ទី១
05/02/2026 01:05 PM