ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden បញ្ជូនសារទៅUN ថា ពិភពលោកមិនរង់ចាំយើង ប៉ុន្តែវាពឹងផ្អែកលើយើង

2023/09/20 01:14:24 pm        91
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Jie Biden បានអំពាវដល់មេដឹកនាំពិភពលោក នៅមហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃអង្គារ ដើម្បីឈរជាមួយអ៊ុយក្រែនប្រឆាំងអ្នកឈ្លានពានរុស្ស៊ី ដោយសង្ឃឹមថាសមាជិកគណបក្សសាធារណៈរដ្ឋ នៅក្នុងសភានឹងកត់សំគាល់។លោក Biden ជាអ្នកប្រជាធិបតេយ្យ បានប្រមូលផ្តុំសម្ព័ន្ធមិត្តសហរដ្ឋអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន ជាផ្នែកនាំមុខមួយនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក ដោយអះអាងថា ពិភពលោក ត្រូវបញ្ជូនសញ្ញាច្បាស់លាស់ទៅកាន់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា លោកនឹងមិនអាចនៅស៊ូទ្រាំជាមួយលោកខាងលិចនោះទេ។ លោក Biden បានប្រឈមមុខការរិះគន់ ពីសមាជិកគណបក្សសាធារណៈរដ្ឋមួយចំនួន ជាអ្នកដែលចង់ឲ្យសហរដ្ឋអាមេរិក ចំណាយថវិកាកាន់តែតិចលើកិច្ចប្រឹងប្រែងសង្គ្រាម។ អតីតប្រធានាធិបតីលោក Donald Trump បានសន្យាស្វែងរកការបញ្ចប់សង្គ្រាមឲ្យបានឆាប់រហ័ស ប្រសិនបើលោកបានត្រលប់មកកាន់អំណាចវិញ។ លោកTrump បានបង្ហាញពីភាពមិនជឿជាក់អំពីការចូលរួមរបស់ទីក្រុងវ៉ាស៊ីនតោន ជាមួយសម្ព័ន្ធមិត្តជាប្រពៃណី រួមមានទាំងសម្ព័ន្ធយោធាណាតូ។

មេដឹកនាំនីហ្សេរីយ៉ាប្រាប់UN ថាលោកព្យាយាមស្តារឡើងវិញ សណ្តាប់ធ្នាប់លទ្ធិប្រជាធិបតេយ្យនៅនីហ្សេ

2023/09/20 01:06:58 pm        74
ប្រធានាធិបតីប្រទេសនីហ្សេរីយ៉ា លោក Bola Tinubu បាននិយាយកាលពីថ្ងៃអង្គារថា លោកកំពុងព្យាយាមបង្កើតឡើងវិញសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងនយោបាយ នៅក្នុងប្រទេសនីហ្សេដែលនៅជិតខាង បន្ទាប់ពីរដ្ឋប្រហារកាលពីខែកក្កដា និងបានស្វាគមន៍ការគាំទ្រណាមួយសម្រាប់ដំណើរការនេះ។ លោក Tinubu គឺជាប្រធាន ប្លុកអាហ្រ្វិកខាងលិច ECOWAS កំពុងព្យាយាម ចរចាជាមួយរបបយោធាប្រទេសនីហ្សេ។ ប្លុកអាហ្រ្វិកខាងលិច ECOWAS បាននិយាយថា ខ្លួនបានត្រៀមរួចរាល់ដាក់ពង្រាយកងទ័ពដើម្បីស្តារឡើងវិញសណ្តាប់ធ្នាប់ ប្រសិនបើកិច្ចប្រឹងប្រែងផ្នែកការទូតបរាជ័យ។ នៅក្នុងសុន្ទរកថា នៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញ៉ូវយ៉ក លោក Tinubu បានរិះគន់រដ្ឋប្រហារយោធា ដែលបានរាលដាលនៅទូទាំងអាហ្វ្រិកខាងលិច កាលពីប៉ុន្មានឆ្នាំកន្លងទៅនេះ ហើយពេលខ្លះត្រូវបានសាទរដោយពលរដ្ឋ។ ការសម្រេចចិត្តធ្វើឡើងដោយ ប្លុកអាហ្វ្រិកខាងលិច ECOWAS កាលពីខែសីហា ដើម្បីធ្វើឲ្យសកម្ម នូវអ្វីដែលគេហៅថាកងកម្លាំងឈរជើងសម្រាប់អន្តរាគមន៍ដែលអាចកើតមាន បានបង្កើនការព្រួយបារម្ភពីការរីកកាន់តែធំ ដែលអាចបង្កអស្ថិរភាពបន្ថែមទៀតដល់តំបន់ Sahel ញាំញីដោយការប៉ះបោ។ កាលពីខែមុន ក្រុមយោធានៅក្នុងប្រទេសនីហ្សេ បានបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបន្តការប្រុងប្រយ័ត្នខ្ពស់ ដោយលើកឡើងពីការគំរាមការវាយប្រហារកើនឡើង។

ការតវ៉ានៅស៊ីរីប្រឆាំងនឹងលោក Assad ខណៈដែលលោកព្យាយាមដាក់សង្រ្គាមស៊ីវិលនៅពីក្រោយលោក

2023/09/20 12:50:34 pm        89
ការតវ៉ាប្រឆាំងរដ្ឋាភិបាល បាននិងកំពុងកើនឡើងនៅក្នុងប្រទេសស៊ីរីអស់រយៈពេលជាងមួយខែមកហើយ ដោយបន្ត ធ្វើបាតុកម្ម ដែលលោកប្រធានាធិបតី បាសា អាសាដ ( Bashar Assad) បានបញ្ជូនកងកម្លាំងសន្តិសុខរបស់លោក ទៅបង្ក្រាបក្នុងឆ្នាំ២០១១ ដោយបានធ្វើឲ្យប្រទេសនេះធ្លាក់ចូលទៅក្នុងភាពវឹកវរកាន់តែខ្លាំងឡើង ដែលបានក្លាយទៅជាសង្គ្រាមស៊ីវិលពេញទំហឹង។ បាតុកម្មដែលផ្តោតភាគច្រើនទៅលើទីក្រុងស៊ូវ៉េដា( Suwayda) ភាគខាងត្បូង ត្រូវបានជំរុញដោយវិបត្តិជីវភាពរស់នៅ កាន់តែជ្រៅៗទៅ សេដ្ឋកិច្ចរបស់ប្រទេសស៊ីរី ត្រូវបានចុះខ្សោយដោយសារសង្រ្គាមជាច្រើនឆ្នាំ និងកំពុងតានតឹងក្រោមទម្ងន់នៃទណ្ឌកម្មអន្តរជាតិយ៉ាងច្រើន។ ប៉ុន្តែកំហឹងចំពោះសេដ្ឋកិច្ចដែលដួលរលំ បានវិវឌ្ឍន៍យ៉ាងឆាប់រហ័សទៅជាការទាមទារធ្វើយ៉ាងឲ្យរដ្ឋាភិបាលរបស់លោកអាសាដ ដួលរលំ។បាតុកម្មនៅទីក្រុងស៊ូវ៉េដា និងនៅជិតទីក្រុងឌីរ៉ា (Deraa) ដែលជាកន្លែងការបះបោរឆ្នាំ ២០១១ បានកើតឡើង បានចាប់ផ្តើមបន្ទាប់ពីរដ្ឋាភិបាលរបស់លោកអាសាដកាត់បន្ថយការឧបត្ថម្ភធនប្រេងឥន្ធនៈ និងដំឡើងថ្លៃសាំងជិត២៥០ភាគរយ នៅក្នុងខែសីហា។

ឯកអគ្គរាជទូតអង់គ្លេស បង្ហាញកិច្ចសហការល្អពេលបំពេញបេសកកម្មជាមួយមន្រ្ដីជាស្រ្ដីនៅកម្ពុជា

2023/09/20 12:23:45 pm        167
ភ្នំពេញ៖ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា នៅថ្ងៃទី ២០ ខែកញ្ញាឆ្នាំ ២០២៣នេះ បានបង្ហាញរូបភាពនៃបេសកកម្មរបស់ឯកឧត្តមនៅខេត្តកោះកុង ដោយភ្ជាប់ជាមួយនៅខ្លឹមសារស្ងើច​សរសើរ​ដល់ស្រ្ដីដែលកំពុងមានតួនាទីជាថ្នាក់ដឹកនាំ និងជាអ្នកចូលរួមធ្វើការងារសង្គមជាច្រើនទៀត​ជាមួយនឹងបណ្ដាញស្រ្ដីឆ្នើម។ ឯកឧត្តម Dominic Williams ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បាន​សរសេរថា៖«នៅខេត្តកោះកុង ខ្ញុំបានជួបស្ត្រីដ៏អស្ចារ្យជាច្រើន។ លោកជំទាវ មិថុនា ភូថង គឺជាអភិបាលខេត្តស្ត្រីដំបូងដែលខ្ញុំបានជួប ​ហើយអភិបាលរងស្ត្រី អ៊ី នារីនេត Y Nearynet បានចូលរួមជាមួយពួកយើងសម្រាប់ទស្សនាកិច្ចភាគច្រើននៅក្នុងខេត្ត»។ លោកបន្តថា៖«យើងបានជួបបណ្តាញស្ត្រីឆ្នើមដែលបង្កើតឡើងដោយ ActionAid Cambodia - រួមទាំង លោកស្រី ចាន់ គឹមឆេង ផងដែរ ដែលបណ្តាញនេះធ្វើការដើម្បីដោះស្រាយបញ្ហា​នៅ​ក្នុងសហគមន៍ ស្តីពីការប្រែប្រួលអាកាសធាតុ។ ឯកឧត្តឯកអគ្គរាជទូត បន្តថា៖‍«ចុងក្រោយ ខ្ញុំបានធ្វើដំណើរជាមួយសហការីស្រីដ៏អស្ចារ្យពីរនាក់ពី​ស្ថានទូត​របស់យើង Chivyvatey Khieng Tep Chanmarina»៕

កម្មកររោងច្រកធំៗនៅភ្នំពេញ អបអរសាទរការដាក់«ប្រាសាទកោះកេរ» ជាសម្បត្តិបេតិកភណ្ឌពិភពលោក

2023/09/20 12:13:35 pm        142
ភ្នំពេញ៖ កម្មករនិយោជិតតាមបណ្តារោងចក្រសហគ្រាសធំៗ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ នេះ បានជួបជុំគ្នានៅក្នុងបរិវេណរោងចក្រ សហគ្រាសរៀងៗខ្លួន អបអរសាទរចំពោះការដាក់​បញ្ចូលប្រាសាទកោះកេររបស់ខ្មែរចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ការចេញគាំទ្ររបស់រោងចក្រកាត់ដេរទាំងនេះ គឺធ្វើឡើងព្រមៗគ្នាជាមួយក្រសួង មន្ទីរ វត្តអារាម និងប្រជាជនខ្មែរទូទាំងប្រទេស ​ក៏ដូចជាប្រជាជនខ្មែរនៅទូទាំងពិភពលោក​ដែលប្រាសាទដូនតារបស់ខ្លួនមួយទៀត ត្រូវចូលជាសម្បត្តិរបស់មនុស្សជាតិក្នុងលោក។ កម្មករនិយោជិតបាននាំគ្នាស្រែកព្រមៗគ្នាថា៖ «សូមអបអរ ! ប្រាសាទកោះកេរត្រូវ​បានដាក់បញ្ជូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជ័យយោ ! ព្រះរាជណាចក្រកម្ពុជា »។កម្មករនិយោជិតបាននាំគ្នាស្រែកហោយ៉ាង​អឺងកង អ្នកខ្លះ គោះត្រដោក គោះធុង ដោយទឹកមុខសប្បាយរីករាយ និងបង្ហាញពីទឹកចិត្តមោទកភាពចំពោះព្រឹត្តិការណ៍​ជាប្រវត្តិសាស្ត្រ​នេះ​ដែលរាជរដ្ឋាភិបាលសម្រេចបានយ៉ាង​ត្រចេះត្រចង់​ចំពោះការ​ចុះនូវសម្បត្តិវប្បធម៌ដែល​ដូនតាខ្មែរបន្សល់ទុក។រោងចក្រទាំងនោះរួមមាន ក្រុមហ៊ុន W&D ស្ថិតនៅក្នុងខណ្ឌមានជ័យ ក្រុមហ៊ុន ឌីឡាក់ ហ្គា ស្ថិតនៅក្នុងខណ្ឌពោធិសែនជ័យ រោងចក្រ ត្រាកស៍ អឹ ឌី ស្ថិតនៅក្នុងសែនសុខ ក្រុមហ៊ុន អ៊ីស្តក្រោន ស្ថិតនៅក្នុងខណ្ឌមានជ័យ និង ក្រុមហ៊ុន លីឌីងស្តារ ស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ និងតាមបណ្តារោងចក្រសហគ្រាសផ្សេងទៀតផងដែរ។សូមបញ្ជាក់ថា «រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ​នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យ​ប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត៕

លោក Erdogan និងលោក Netanyahu ជួបគ្នាជាលើកដំបូងនៅមហាសន្និបាតអង្គការសហប្រជាជាតិ ខណៈទំនាក់ទំនងយ៉ាប់យ៉ឺន

2023/09/20 12:03:26 pm        76
លោកប្រធានាធិបតីទួរគី Tayyip Erdogan និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានជួបគ្នាជាលើកដំបូងក្នុងជំនួបទល់មុខគ្នាកាលពីថ្ងៃអង្គារ ដែលជាបង្កើតបានជាជំនួបប្រវត្តិសាស្ត្រដ៏សំខាន់មួយ ខណៈទំនាក់ទំនងរវាងប្រទេសទាំង២ មានភាពល្អប្រសើរតិចតួច។ ធ្លាប់ជាសម្ព័ន្ធមិត្តជិតស្និទ្ធក្នុងតំបន់ ទំនាក់ទំនងរវាងអ៊ីស្រាអែល និងទួរគី ត្រូវបានប្រេះស្រាំ រយៈពេលជាង១ ទសវត្សរ៍ ដោយក្រុងអង់ការ៉ា បណ្ដេញឯកអគ្គរដ្ឋទូតរស់អ៊ីស្រាអែល ក្រោយការវាយឆ្មក់របស់អ៊ីស្រាអែលកាលពីឆ្នាំ២០១០ លើនាវាមួយគ្រឿងដែលដឹកជំនួយទៅកាន់តំបន់ហ្កាហ្សា សម្លាប់ពលរដ្ឋទួរគី១០នាក់។ទំនាក់ទំនងការទូត ត្រូវបានស្ដារឡើងវិញកាលពីឆ្នាំ២០១៦ ប៉ុន្តែ២ឆ្នាំ ក្រោយមក ទួរគី បានហៅអ្នកការទូតរបស់ខ្លួនពីអ៊ីស្រាអែលវិញ ហើយបានបណ្តេញបេសកជនអ៊ីស្រាអែលនៅពេលដែលកងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនមួយចំនួន ដែលបានចូលរួមក្នុងការតវ៉ានៅតំបន់ហ្គាហ្សា។ មេដឹកនាំទាំង២ បានពិភាគក្សាពីបញ្ហានយោបាយ ថាមពល បច្ចេកវិទ្យា សេដ្ឋកិច្ច និងប្រធានបទក្នុងតំបន់ ព្រមទាំងបញ្ហារវាងអ៊ីស្រាអែល -ប៉ាឡេស្ទីន អំឡុងជំនួបជាន់ខ្ពស់នៅអង្គមហាសន្និបាតអង្គការសហប្រជាជាតិ៕

សម្តេច ហ៊ុន ម៉ាណែត៖ កម្ពុជាប្ដេជ្ញាចិត្តលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការអភិវឌ្ឍទាំងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ

2023/09/20 11:52:16 am        122
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាប្តេជ្ញាចិត្តខ្ពស់ក្នុងចូលរួមលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខ ដើម្បីសន្តិភាព សុវត្តិភាព ភាពសុខដុមរមនា និងការអភិវឌ្ឍ ទាំងក្នុងថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបានបញ្ជាក់បែបនេះ​ ក្នុងឱកាសថ្លែងសុន្ទរកថា បើកសន្និសីទ​ប្រចាំឆ្នាំ២០២៣ នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល​ក្រោមប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» ​តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។សន្និសីទប្រចាំឆ្នាំ២០២៣ ​នៃវេទិកាកិច្ចសហប្រតិបត្តិការសន្តិសុខសាធារណសកល ក្រោម​ប្រធានបទ ‌‍«ពិភពលោកមួយសន្តិសុខរួម» ធ្វើឡើងទីក្រុង Lianyungang ខេត្ត Jiangsu ភាគខាងកើត​ប្រទេសចិន ដោយមានការចូលរួមពីមន្ត្រីអនុវត្តច្បាប់ អ្នកជំនាញ ​មកពីប្រទេស និងតំបន់ចំនួន៥០។សម្ដេចធិបតីថ្លែងថា ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ​សម្តែងនូវការអបអរសាទរជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជននៃប្រជាមានិតចិន ចំពោះគំនិត​ផ្តួចផ្តើម​នៃការរៀចបំនូវវេទិកាកិច្ចសហប្រតិបត្តិការ​សន្តិសុខ​សាធារណៈសកលនេះចាប់តាំងពីឆ្នាំ២០១៥មក។សម្តេចធិបតីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ត្រៀមខ្លួនរួចរាល់ដើម្បីចូលរួមរៀបចំលិខិតតុបករណ៍ យុទ្ធសាស្ត្រ​ គោលនយោបាយពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ ​ការផ្សាភ្ជាប់ជិតស្និត រវាង​កងកម្លាំង​អនុវត្តច្បាប់ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ​ជាមួយនឹងកិច្ចសហប្រតិបត្តិការនេះនឹងអាចប្រមូលផ្តុំ​នូវវិធានការ​សរុប ឈានទៅដោះស្រាយបាននូវបញ្ហាប្រឈមនានាដែលជាក្តី​បារម្ភរួម​ពាក់ព័ន្ធជាមួយ​វិស័យសន្តិសុខ ក្នុងបុព្វហេតុរួមនៃសន្តិភាព ​ការអភិវឌ្ឍ ​និងវិបុលភាពសម្រាប់ប្រជាជាតិទាំងអស់៕

រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា រៀបចំពិធីទូងស្គរ អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

2023/09/20 11:03:34 am        89
ភ្នំពេញ៖ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានអញ្ជើញដឹកនាំមន្រ្តី​រាជការ​ក្រោមឱវាទរៀបចំពិធីវាយគង ជួង រគាំង និងទូងស្គរជ័យ​ ដើម្បីអបអរសាទរ​ រមណីយដ្ឋាន​ប្រាសាទ​កោះកេរ របស់ព្រះរាជាណាចក្រកម្ពុជា ​ត្រូវបានអង្គការយូណេស្កូ ​សម្រេចដាក់​ជាសម្បត្តិ​បេតិកភណ្ឌវប្បធម៌​ពិភពលោក ដែលរៀបចំឡើងនៅទីស្តីការក្រសួង ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ។ក្រសួងធម្មការ និងសាសនា បានចេញសេចក្តីជម្រាបទៅលោកប្រធានមន្ទីរធម្មការ និងសាសនា រាជធានី-ខេត្តទាំងអស់ ​សហការឱ្យបានជិតស្និទ្ធបំផុតជាមួយព្រះមេគណ ​ព្រះអនុគណ ព្រះចៅអធិការ​ និងថ្នាក់ដឹកនាំសាសនាផ្សេងៗទូទាំងប្រទេស ​ត្រៀមរៀបចំវាយគង​ ជួង រគាំង ទូងស្គរជ័យ ​និងគោះត្រដោកព្រមៗគ្នា នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង៧.00ព្រឹក ដើម្បីអបអរសាទរព្រឹត្តិការណ៍​ ជាប្រវត្តិសាស្រ្ត និងជាទីមោទនកភាពជាតិ។ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ ​និងសាសនា ​បានចាត់ទុកថា នេះជាព្រឹត្តិការណ៍​ប្រវត្តិ​សាស្រ្តថ្មីមួយទៀត និងជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ដោយ​គណៈកម្មាធិការ​បេតិកភណ្ឌពិភពលោក នៃអង្គការយូណេស្កូ ក្នុងសម័យប្រជុំលើកទី៤៥​ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត ​បាន​សម្រេច​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទកោះកេ​រ របស់ខ្មែរ ជា​សម្បត្តិបេតិកភណ្ឌពិភពលោក ដែលបង្ហាញយ៉ាងច្បាស់ទៅអន្តរជាតិ និងពិភពលោកថា​ប្រទេសកម្ពុជា ​សម្បូរទៅដោយសម្បត្តិបេតិកភណ្ឌវប្បធម៌ ​ជាច្រើន​នៅមិន​ទាន់​ដាក់បញ្ចូល ហើយ​សាកសម​ជាព្រះរាជាណាចក្រអច្ឆរិយៈ។សូមជម្រាបជូនថា ​ការចុះបញ្ជី ​រមណីយដ្ឋានប្រាសាទកោះកេរ ​ជាបេតិកភណ្ឌវប្បធម៌ពិភពលោក របស់​អង្គការយូណេស្កូ នាពេលនេះ ​ជាមោទនភាពជាតិខ្មែរយ៉ាង​ធំធេងជាថ្មីទៀត បន្ទាប់ពី​ប្រាសាទអង្គរវត្ត ត្រូវបានចុះបញ្ជីបេតិកភណ្ឌវប្បធម៌ពិភព​លោកកាលពីថ្ងៃទី១៤​ ខែធ្នូ ឆ្នាំ១៩៩២ ប្រាសាទព្រះវិហារ ​ចុះបញ្ជីបេតិកភណ្ឌពិភពលោក​ នៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨ ហើយ​និងប្រាសាទ​សំបូរព្រៃគុក ​បានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក​ កាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧៕ អត្ថបទ រដ្ឋា

រដ្ឋបាលខណ្ឌ៧មករារៀបចំពិធីទូងស្គរ អបអរសាទររមណីយដ្ឋានប្រាសាទកោះកេរ ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក

2023/09/20 10:50:05 am        119
ភ្នំពេញ៖ លោក ថេង សុថុល អភិបាលនៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំ​មន្រ្តីរាជការ​ក្រោមឱវាទរៀបចំពិធី ទូងស្គរ ដើម្បីអបអរសាទរ រមណីយដ្ឋានប្រាសាទកោះកេរ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ត្រូវបានអង្គការយូណេស្កូ សម្រេចដាក់ជាសម្បត្តិ​បេតិកភណ្ឌវប្បធម៌ ពិភពលោក ដែលរៀបចំឡើងនៅរដ្ឋបាលខណ្ឌ៧មករា ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។រដ្ឋបាលខណ្ឌ៧មករា ចេញសេចក្តីជូនដំណឹងសង្កាត់ទាំង៨សហការឱ្យបាន​ជិត​ស្និទ្ធបំផុត ជា​រដ្ឋបាលខណ្ឌ ត្រៀមរៀបចំវាយគង ជួង ទូងស្គរ និងគោះត្រដោក ព្រមៗគ្នា​នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧និង០០នាទីព្រឹក ដើម្បី​អបអរ​ព្រឹត្តិការណ៍​ជាប្រវត្តិសាស្រ្ត និងជាទីមោទនកភាពជាតិ។លោក ថេង សុថុល អភិបាលខណ្ឌ៧មករា ​បានចាត់ទុកថា​ នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តថ្មី​មួយ​ទៀត និងជាមោទកភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី​ដោយគណៈកម្មាធិការបេតិកភណ្ឌពិភព​លោក ​នៃអង្គការយូណេស្កូ ​ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ​ ប្រទេសអារ៉ាប៊ីសាអូឌីត បាន​សម្រេច​បញ្ចូល​រមណីយដ្ឋាន​ប្រាសាទកោះកេរ ​របស់ខ្មែរជាសម្បត្តិ​បេតិកភណ្ឌពិភពលោក ដែល​បង្ហាញយ៉ាងច្បាស់​ទៅអន្តរជាតិ និង​ពិភពលោកថា ​ប្រទេសកម្ពុជា​សម្បូរទៅដោយ​សម្បត្តិ​បេតិកភណ្ឌជាច្រើន ​នៅមិនទាន់ដាក់បញ្ចូល ​ហើយសាកសម​ជាព្រះរាជាណាចក្រអច្ឆរិយៈ៕អត្ថបទ៖ កុម្ភៈ

UN៖ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នៅលីប៊ី រួមមានជនអន្តោប្រវេសន៍ចំនួន៤០០នាក់

2023/09/20 10:36:09 am        71
UN៖របាយការណ៍ការិយាល័យមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃអង្គារ (១៩ កញ្ញា) ដោយសំអាងដល់របាយការណ៍ពីមន្ទីរពេទ្យថា ជនអន្តោប្រវេសន៍ប្រហែល៤០០នាក់ ត្រូវបានសម្លាប់នៅក្នុងទឹកជំនន់ ដែលបានវាយប្រហារភាគខាងកើតប្រទេសលីប៊ីកាលពីសប្តាហ៍មុន។ របាយការណ៍នេះបានដកស្រង់ពីទីភ្នាក់ងារសុខភាពរបស់អង្គការសហប្រជាជាតិ អង្គការសុខភាពពិភពលោក ដែលបាននិយាយថា រហូតមកដល់ពេលនេះ តួលេខអ្នកស្លាប់ចំនួន៤,០០០នាក់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសលីប៊ីដោយមន្ទីរពេទ្យ រួមទាំងជនអន្តោប្រវេសន៍ចំនួន៤០០នាក់ផងដែរ។ជនអន្តោប្រវេសន៍អាហ្វ្រិក និងមជ្ឈិមបូព៌ារាប់ពាន់នាក់ មានមូលដ្ឋានបណ្តោះអាសន្នក្នុងប្រទេសលីប៊ី ហើយមនុស្សជាច្រើនបានធ្វើដំណើរឆ្លងកាត់សមុទ្រ មេឌីទែរ៉ាណេ ដ៏គ្រោះថ្នាក់ជារៀងរាល់ឆ្នាំ ដើម្បីគេចចេញពីភាពក្រីក្រ និងជម្លោះ។ អង្គការអន្តរជាតិសម្រាប់ការធ្វើអន្តោប្រវេសន៍ ធ្លាប់បាននិយាយថា ជនអន្តោប្រវេសន៍ជាង១០០.០០០ នាក់ បានរស់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់ រួមទាំងជាង៨.០០០នាក់រស់នៅក្នុងទីក្រុង Derna របស់លីប៊ី ហើយពួកគេភាគច្រើនមកពីប្រទេសឆាដ អេហ្ស៊ីប និងស៊ូដង់ ផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

TOP STORY | សម្ដេចតេជោ ហ៊ុន សែន ប្រកាស​គាំទ្រពេញ​ទំហឹង​​គោល​ជំហរ​រាជ​រដ្ឋាភិបាល​លើ​ដំណោះ​​ស្រា​​យ ស្តីពីតំបន់សមុទ្រត្រួតស៊ី​គ្នាកម្ពុជា ថៃ ក្រោយពេលភាគីថៃលុបចោល MOU 2001 ជាឯកតោភាគី
05/06/2026 11:05 AM
ព្រះខ័នរាជ ជួបបឹងកេតស្អែក មុនហោះទៅប្រកួតវគ្គផ្ដាច់ព្រ័ត្រ AFC Challenge League ​នៅ​កូវ៉ែត
05/06/2026 11:05 AM
ប្រធានាធិបតីអ៊ីរ៉ង់ លោក Pezeshkian៖ «គ្មាននរណាម្នាក់អាចធ្វើឱ្យយើងចុះចាញ់បានទេ»
05/06/2026 10:05 AM
អាមេរិក និងរដ្ឋឈូងសមុទ្រ ពង្រាងសេចក្តីសម្រេចរបស់ UN ស្តីពីការធានាសុវត្ថិភាពនៃការឆ្លងកាត់ច្រកសមុទ្រ Hormuz
05/06/2026 10:05 AM
ភាពអស្ចារ្យនៃស៊ីហ្គេម-២០២៣ នៅដកជាប់ក្រអៅបេះដូងពលរដ្ឋខ្មែរជានិច្ច ដ្បិតកន្លងផុត ៣ឆ្នាំក្ដី
05/06/2026 10:05 AM
សាលារៀនទីក្រុងបេរូតដែលត្រូវបានប្តូរទៅជាទីជម្រកសម័យសង្គ្រាម បានក្លាយជាចំណុចក្តៅសម្រាប់ភាពតានតឹង
05/06/2026 10:05 AM
អង្គការសហប្រជាជាតិស្វាគមន៍ចំពោះបទឈប់បាញ់ឯកតោភាគីរបស់រុស្ស៊ី និងអ៊ុយក្រែន
05/06/2026 10:05 AM
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដឹកនាំកិច្ចប្រជុំជាមួយក្រសួងស្ថាប័ន ពាក់ព័ន្ធពិភាក្សាអំពីក្របខ័ណ្ឌច្បាប់អនុវត្តចំពោះករណីក្មេងទំនើង
05/06/2026 10:05 AM
ប្រេងធ្លាក់ថ្លៃជាង២ដុល្លារ ក្រោយលោក Trump ផ្អាកការបើកច្រកសមុទ្រ Hormuz ដើម្បីស្វែងរកកិច្ចព្រមព្រៀង
05/06/2026 09:05 AM
ផែនការរបស់អាមេរិកក្នុងការដំឡើងពន្ធរថយន្តអឺរ៉ុបដល់២៥% នឹងប៉ះពាល់បំផុតដល់ទីផ្សារទំនើប
05/06/2026 09:05 AM