សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥
សម្ដេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាចិត្តយ៉ាងមុតមាំលើកកម្ពស់ការងារអក្ខរកម្ម និងបំពាក់បំប៉ន ជំនាញ និងឱកាសសិក្សាពេញមួយជីវិត ជាពិសេសជំនាញឌីជីថល
ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចធិបតី៖ ការចំណាយសម្រាប់ពលរដ្ឋទៅកម្សាន្តនៅខេត្តទិសឦសាន មិនប្រើប្រាស់ថវិការដ្ឋឡើយ

2024/09/05 04:37:58 pm        502
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៅព្រឹកថ្ងៃទី៥ ខែកញ្ញានេះដែរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញទៅទស្សនាកម្សាន្តនៅខេត្តទិសឦសានរបស់កម្ពុជា ខណៈការទៅលេងកម្សាន្តដោយឥតគិតថ្លៃ ហើយការចំណាយទាំងអស់គឺជាថវិកា​របស់​ក្រុមគ្រួសារសម្ដេច និងសប្បុរសជននានាបានចូលរួមគាំទ្រ​ដោយ​មិនប្រើប្រាស់ថវិការដ្ឋឡើយ។សម្ដេចធិបតីនាយករដ្ឋមន្រ្ដី មានប្រសាសន៍ថា បើបងប្អូនមានការកង្វល់ ខ្លាចបាត់បង់ទឹកដី សូមបងប្អូនអញ្ជើញទៅលេងកម្សាន្តនៅតាមបណ្ដាខេត្តនាទិសឦសានកម្ពុជាឱ្យបានច្រើន ដើម្បី​ចូលរួមលើកកម្ពស់សេដ្ឋកិច្ចពលរដ្ឋនៅតាមបណ្ដាខេត្តនោះដោយផ្ទាល់ផង និងបានឃើញ​ពី​ទិដ្ឋភាពជាក់ស្ដែងនៃការអភិវឌ្ឍនៅទីនោះផងដែរ។សម្ដេចធិបតី បន្តថា ​សូមបងប្អូនប្រជាពលរដ្ឋកុំជឿតាមការញុះញង់របស់ក្រុមជ្រុលនិយម​នៅ​ក្រៅស្រុក​មួយក្ដាប់តូចនោះ ប៉ុន្ដែសូមអញ្ជើញទៅទស្សនាដោយផ្ទាល់ ដូចពាក្យចាស់បានពោលថា លើគេនិយាយមួយពាន់ដងមិនស្មើបានទៅឃើញដោយផ្ទាល់ម្ដងឡើយ។សូមជម្រាបថា បើតាមទិន្នន័យរបស់ក្រសួងព័ត៌មានគិតត្រឹមថ្ងៃទី៥ ខែកញ្ញានេះ​មានបងប្អូន​ប្រជាពលរដ្ឋ​ជាង ១ ពាន់នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត​នៅតាមបណ្ដាខេត្តទិឦសាន​របស់កម្ពុជា ខណៈដែលដំណើរទស្សនកិច្ចលើកដំបូងនឹង​ចាប់ផ្ដើមនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ចុងសប្ដាហ៍នេះ។បើតាមក្រសួងព័ត៌មាន ​បញ្ជាក់ថា កម្មវិធីដំណើរទស្សនកិច្ចទៅកាន់ទិសឦសាន្តនេះ ធ្វើឡើង​នៅរៀងរាល់ចុងសប្តាហ៍ថ្ងៃសៅរ៍ចាប់ពីថ្ងៃទី៧ ខែកញ្ញាតទៅ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ការធ្វើដំណើរទស្សនកិច្ច នឹងរៀបចំឡើង មួយលើកចំនួន២០០នាក់ ដោយនឹងមានផ្តល់ការ​ធ្វើដំណើរ ផ្តល់ម្ហូបអាហារ និងការស្នាក់នៅដោយមិនគិតថ្លៃ។សម្រាប់ទីតាំងដំណើរទស្សនកិច្ច គឺបានរៀបចំបែងចំនួន៣ទីតាំង ៖ ទីតាំងទី១ គឺធ្វើដំណើរទស្សនកិច្ចតាមបណ្តោយព្រំដែន ខេត្តត្បូងឃ្មុំ ក្រចេះ និងមណ្ឌលគិរី មានរយៈពេលពេញ១ថ្ងៃ ។ ទីតាំងទី២ ​ធ្វើដំណើរតាមបណ្តោយព្រំដែនក្នុងខេត្តក្រចេះ និង​មណ្ឌលគិរី គឺត្រូវទស្សនាសម្រាកមួយយប់ និងទីតាំងទី៣ ធ្វើដំណើរតាមបណ្តោយព្រំដែន​ក្នុងខេត្តស្ទឹងត្រែង និងខេត្តរតនគិរី ទស្សនាសម្រាកមួយយប់៕

ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ មានកម្លាំង ៤០០ មេហ្គាវ៉ាត់ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង

2024/09/05 04:29:14 pm        147
ស្ថានីយ៍វារីអគ្គិសនីសេសានក្រោម ២ ត្រូវបានបញ្ចប់ក្នុងឆ្នាំ ២០១៨ ដោយមានសមត្ថភាពផលិតអគ្គិសនីចំនួន ៤០០មេហ្គាវ៉ាត់ ដែលស្ថិតនៅក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ហើយក៏ជាវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជា ក្នុងសមត្ថភាពផលិតស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស ។ ស្ថានីយ៍នេះ គឺមានសារៈសំខាន់ណាស់ ដើម្បីធានាសន្តិសុខថាមពលរបស់ប្រទេសកម្ពុជា ហើយវាបានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់ប្រទេសកម្ពុជា និងប្រជាជនទាំងមូល ។

សម្តេចធិបតី៖ រាជរដ្ឋាភិបាលប្តេជ្ញាបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីការពារបូរណភាពទឹកដី

2024/09/05 02:56:47 pm        121
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា នឹងបោះបង្គោលព្រំដែនជាមួយវៀតណាមឱ្យចប់ ដើម្បីធានា ការពារនូវបូរណភាព អធិបតេយ្យភាពទឹកដី រវាងប្រទេសជិតខាងជាប់របងគ្នាមួយនេះ។នៅក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវី នៃព្រះរាជា ណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៥ ខែកញ្ញា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានបញ្ជាក់ថា រាជរដ្ឋាភិបាល បានស្តាប់មតិពលរដ្ឋគ្រប់មជ្ឈដ្ឋាន​ដែលបានបញ្ចេញតាម​ហ្វេសប៊ុក​អំពីកង្វល់​នៃការការពារទឹកដី ប៉ុន្តែ សម្តេចបញ្ជាក់ថា រាជរដ្ឋាភិបាលបានកំណត់ពី​កង្វល់ពិតប្រាកដដែលជា​កង្វល់រួម ដោយមិនត្រូវមើលតែពី ការចង់ឈ្នះ ចង់ចាញ់ រវាងអ្នកគាំទ្រ ឬមិនគាំទ្រគម្រោងនោះទេ ប៉ុន្តែត្រូវមើលអំពីកិច្ចការរួមដែលជា កង្វល់របស់អ្នកទាំងអស់គ្នានោះ បើមិនបាន១០០% ក៏បាន៩០% ដែលពួកគេមានកង្វល់ធំ គឺការពារទឹក ដី អធិបតេយ្យភាព និងអភិវឌ្ឍន៍តំបន់ទាំង៤ ដូច្នេះហើយទើបកាលពីថ្ងៃទី២២ ខែសីហា សម្តេចបានដាក់ ចេញនូវគោលនយោបាយ និងវិធានការមួយចំនួន ។សូមបញ្ជាក់ថា លទ្ធផលនៃការបោះបង្គោលព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម មកដល់ ពេលនេះ សម្រេចបាន៨៤%ហើយ ពោលគឺសល់សល់ត្រឹមតែ១៦%ទៀតប៉ុណ្ណោះ។ ​សម្តេចធិបតី បនាបន្តថា ​មិនអាចនៅប្រើកម្លាំង​ដើម្បីដើរល្បាតមើលព្រំដែន​ជារៀងរហូតទេ​ ប៉ុន្តែ​ត្រូវអភិវឌ្ឍន៍ និងពង្រាយ ​ពលរដ្ឋឱ្យទៅរស់នៅ ​មានន័យថា ប្រើពលរដ្ឋ ​ដើម្បីធ្វើជារបងការពារព្រំដែន នោះទើបមានចីរភាព ​សហប្រតិបត្តិការ និងយូរអង្វែង ៕ អត្ថបទ៖ មុត សុទ្ធ

សម្ដេចធិបតី៖ រាជរដ្ឋាភិបាលចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព

2024/09/05 02:26:51 pm        76
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវីសរុប១,៦៦០រូប នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា មានប្រសសន៍បញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានចាត់ទុកការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ជាការងារអាទិភាព និងបានរៀបចំការងារកំណែទម្រង់នេះជាមុំមួយក្នុងចំណោមមុំទាំង៥ នៃយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។ សម្ដេចធិបតីនាយករដ្ឋមន្រ្ដីបញ្ជាក់ថា ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ នៅក្នុងនីតិកាលទី៧នៃរដ្ឋសភារាជរដ្ឋភិបាលបានដាក់ចេញនៅវិធានការគន្លឹះជាអាទិភាពចំនួន៥ រួមមានទី១ ការពង្រឹងសមត្ថភាពរដ្ឋបាលសាធារណៈ, ទី២ ការលើកកម្ពស់គុណភាពអប់រំ, ទី៣ ការលើកកម្ពស់គុណភាពសេវាសុខាភិបាល ទី៤ ការពង្រឹងការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព និងទី៥ ការពង្រឹងការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌នេះឯង។ សូមជម្រាបថា ដើម្បីលើកម្ពស់គុណភាព និងប្រសិទ្ធភាពនៃប្រព័ន្ធយុត្តិធម៌ឱ្យកាន់តែល្អប្រសើរ រាជរដ្ឋាភិបាលនីតិកាលទី៧ បានសម្រេចប្រគល់ភារកិច្ចជូនក្រសួងយុត្តិធម៌ក្នុងការរៀបចំ ផែនការ សកម្មភាពជាក់ស្ដែង សំដៅធ្វើយ៉ាងណាសម្រេចឱ្យបាននូវកិច្ចការងារអាទិភាពសំខាន់ៗចំនួន៣ រួមមានទី១ ការបង្កើតយន្តការដោះស្រាយវិវាទ​ក្រៅប្រព័ន្ធតុលាការបន្ថែម លើយន្តការដែល​មានស្រាប់​ ដើម្បីជួយសម្របសម្រួល ដោះស្រាយវិវាទឱ្យបានឆាប់រហ័ស ជាពិសេសវិវាទរបស់​ប្រជាពលរដ្ឋនៅមូលដ្ឋាន។ ទី២ ការជំរុញ និង​ការ​ដោះស្រាយសំណុំរឿង​ក្ដី​នៅតាមតុលាការ​ឱ្យ​បានឆាប់រហ័ស និងទី៣ ការត្រួតពិនិត្យ និង​ដោះស្រាយ​ភាព​មិន​ប្រក្រតី​នៅ​តាមតុលាការ​សំដៅជួយ​ដោះស្រាយ​រកយុត្តិធម៌ជូនប្រជាពលរដ្ឋ ​ក៏ដូចជាការលើកកម្ពស់តម្លាភាព​ សុចរិតភាព និងភាពត្រឹមត្រូវ​ក្នុងការអនុវត្តច្បាប់ ​និងចំណាត់ការរឿងក្ដីដោយតុលាការ៕អត្ថបទ៖វ៉ន ដារ៉ា

គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១%

2024/09/03 12:41:21 pm        155
គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុប ៣៣,៤៥៩គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ "មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា" នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕ 

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល

2024/09/03 11:28:54 am        151
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹក​ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញ ដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅ​ហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា, ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង, ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជា​អនុប្រធានកាកបាទក្រហមកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។តាមរយៈសារលិខិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជា​ណាចក្រ​កម្ពុជា ផ្ញើជូន លោកជំទាវឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល។ សម្ដេចតេជោ និងសម្តេច​កិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាទីបំផុត និងសម្តែងនូវការ​សោកស្តាយ​ប្រកបដោយក្តី សង្វេគ ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតី​ស្រឹង្គារ ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយ​ព្រហ្ម​វិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះ ក្រុមគ្រួសារ ដែលកន្លង​មក សម្តេច តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធាន​មនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគំរូដ៏ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាមអង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។សម្ដេចតេជោ និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភពគ្រប់ជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕

គិតត្រឹមរសៀលម្សិលមិញ មានពលរដ្ឋជាង ៧០០នាក់ហើយ បានចុះឈ្មោះទៅលេង​កម្សាន្ត​តាមខេត្ត​ទិសឦសាន

2024/09/03 11:13:29 am        88
ក្រោយរាជរដ្ឋាភិបាលបានប្រកាសឱ្យពលរដ្ឋចុះឈ្មោះទៅលេងកម្សាន្តតាមបណ្ដាខេត្តទិសឦសាន នៃតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ រហូតមកដល់រសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤នេះ មានប្រជាពលរដ្ឋ សិស្ស និស្សិត​​ជាង ៧០០នាក់ហើយ ដែលបានចុះឈ្មោះទៅលេងកម្សាន្ត ខណៈចំនួន​ការ​ចុះឈ្មោះ​កំពុង​បន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ឯកឧត្តម ប៉ែន បូណា បានថ្លែងប្រាប់ BTV ថា ចំពោះវិធីសាស្រ្ដនៃការចុះឈ្មោះនេះ ក្រុម​ការងារ​បាន​ប្រើ​ប្រាស់​វិធី​ចុះតាមអនឡាញ ដោយការស្កេនឃ្យូអរកូដ ដើម្បីផ្ដល់ភាពងាយស្រួល យុត្តិធម៌​ដល់​ប្រជាពលរដ្ឋទាំងអស់ដែលមានបំណងចុះឈ្មោះទៅលេងកម្សាន្ត។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ដែលចុះឈ្មោះមុននឹងបានទៅលេងកម្សាន្តមុនតាមលេខរៀង លំដាប់​លំដោយ​ត្រឹម​ត្រូវ និងមិនចំណាយពេលច្រើនទៅចុះឈ្មោះដោយផ្ទាល់ឡើយ។បើតាម​ឯកឧត្តម ប៉ែន បូណា ដំណើរកម្សាន្តលើកដំបូង នឹងចាប់ផ្ដើមចេញដំណើរនៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញានេះហើយ ដោយចេញដំណើរពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅ​វេលាម៉ោងប្រមាណ៤ទៀបភ្លឺ។ ឯកឧត្តមបានបញ្ជាក់ថា នៅមុនBelចេញដំណើរកម្សាន្ត នៅ​ថ្ងៃ​សុក្រ ទី៦ ខែកញ្ញានេះ អ្នកធ្វើដំណើរកម្សាន្តទាំងអស់នឹងធ្វើការជួបជុំគ្នានៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីទទួលបានព័ត៌មានមួយចំនួនទាក់ទងនឹងដំណើរកម្សាន្ត ក្នុង​នោះ​រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នឹងធ្វើបទបង្ហាញអំពីកិច្ចការងារព្រំដែន និងការ​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន និងការបង្ហាញអំពីតម្រាយផ្លូវក្នុងការធ្វើដំណើរកម្សាន្តនេះផងដែរ។ ដំណើរកម្សាន្តលើកដំបូងនេះនៅថ្ងៃទី៧ ខែកញ្ញាខាងមុខនេះ នឹងឆ្លងកាត់ខេត្តចំនួន ៣ គឺ​ខេត្ត​ត្បូង​ឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី ហើយវិលត្រលប់មកភ្នំពេញវិញ ដូច្នេះការធ្វើ​ដំណើរ​កម្សាន្ត​នេះ​ គឺត្រូវចំណាយពេល១ថ្ងៃពេញតែម្ដង។ សូមជម្រាបថាដំណើរទស្សនកិច្ចទិសឦសានរាជរដ្ឋាភិបាលបានរៀបចំឡើងដោយឥតគិតថ្លៃ ដើម្បី​ផ្តល់ឱកាសដល់បងប្អូនប្រជា ពលរដ្ឋបាន​ឃើញ​ដោយ​ផ្ទាល់​នូវ​ការ​អភិវឌ្ឍ​ជាក់​ស្តែង​នៅ​តាម​តំប​ន់​ព្រំដែន ការកសាងហេដ្ឋរចនាសម្ព័ន្ធផ្លូវ ក្រវាត់ព្រំដែន និងការ​អភិវឌ្ឍ​ជារួម​របស់​ប្រជាពលរដ្ឋ​ក្នុង​ភូមិភាគឦសាន៕ អត្ថបទ៖ វ៉ន ដារ៉ា

សម្តេចធិបតី ហ៊ុន ម៉ាណែត បន្តថ្លែងអំណរគុណជនរួមជាតិ ខណៈចលនាជាតិគាំទ្រ​មូលនិធិ​កសាង​ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែននៅបន្តមិនដាច់

2024/09/03 10:06:45 am        151
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជាមានមោទនភាពយ៉ាង​ក្រៃលែង និង​បាន​បន្ត​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅដល់ជនរួមជាតិទាំងក្នុង និងក្រៅប្រទេ​ស​ដែល​បាន​និង​កំពុង​បន្ត​ចូល​រួម​គាំទ្រមូល​និធិកសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តាមព្រំដែន​នៅ​ភូមិភាគ​ឦសាន​យ៉ាង​សស្រាក់​សស្រាំ​។តបទៅនឹងទឹកចិត្តដ៏ប្រពៃថ្លៃថ្លារបស់ជនរួមជាតិ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ​កម្ពុជាបន្តចេញលិខិតថ្លែងអំណរគុណដល់ជនរួមជាតិដោយសេចក្តីសោមនស្សរីករាយ។ក្នុង​នាមរាជរដ្ឋាភិបាល និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបាន​ថ្លែងអំណរ​គុណ​ចំពោះ​សន្តាន​ចិត្ត​របស់​ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលបានចូលរួម​នូវ​ថវិកា​ដោយ​ស្ម័គ្រចិត្ត ក្នុង “មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ដើម្បីកសាងហេដ្ឋា​រចនាសម្ព័ន្ធ​តាម​បណ្តោយ​ព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ។ សម្តេចបានកោតសរសើរដោយស្មោះ ចំពោះកាយវិការ និងមនសិការស្នេហាជាតិដ៏ឧត្តុង្គឧត្តម សរបញ្ជាក់អំពីធ្លុងមហាសាមគ្គី ស្មារតីជាតិខ្មែរតែមួយ ដើម្បីសុខសន្តិភាព អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី រួមទាំងការអភិវឌ្ឍនៅតាមតំបន់ព្រំដែនឲ្យបានកាន់តែរឹងមាំប្រកបដោយ ចីរភាព។ជាមួយទឹកចិត្តដ៏ថ្លៃថ្លានេះ សម្តេចបានសូមជូនពរ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នក​នាង​កញ្ញា បានជួបប្រទះតែនឹងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណ កុំបីឃ្លៀងឃ្លាតឡើយ។គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៦ ខែសីហា ខុទ្ទកាល័យសម្តេចធិបតី នាយករដ្ឋ​មន្ត្រី​បាន​ចេញ​សេចក្តី​ជូន​ដំណឹង ស្តីពី «មូលនិធិកសាងហេដ្ឋា​រចនា​សម្ព័ន្ធ​តាម​ព្រំដែន» ដោយ​មាន​ខ្លឹមសារ​ថា​ ខុទ្ទកាល័យ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី មានកិត្តិយសសូមជម្រាបជូនដំណឹងដល់ សាធារណជន មេត្តាជ្រាបថា៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ កន្លងទៅនេះ សម្តេច​មហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសបង្កើតនូវ “មូលនិធិ កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន” ក្នុង​គោលបំ​ណង​ដើម្បី​កៀរគរ​ថវិកា​បន្ថែម​សម្រាប់​កសាងហេដ្ឋារចនាសម្ព័ន្ធតាម បណ្តោយព្រំដែន ដោយផ្តោតលើ​ការ​កសាង​ផ្លូវ​ក្រវាត់​ព្រំ​ដែន ព្រមទាំងដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋខ្មែរគ្រប់ មជ្ឈដ្ឋានក្នុងនិងក្រៅប្រទេស បាន​ចូលរួម​ចំណែក​ដោយ​ផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងបុព្វហេតុរួមគ្នាកសាង និង ការពារមាតុភូមិ​របស់​យើង​៕ អត្ថបទ៖ មុត សុទ្ធ

អភិបាលខេត្តស្ទឹងត្រែង ចាត់ទុកដំណើរទស្សនកិច្ចរបស់ពលរដ្ឋទៅកម្សាន្ត​ទិសឦសាន​នាពេលនេះ​គឺជាសាក្សីរស់

2024/09/02 03:45:19 pm        1166
អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម សរ សុពុត្រា បានចាត់ទុកដំណើរ​ទស្សនកិច្ច​របស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស ដែលដឹកនាំដោយ​ក្រុម​សេនា​សន្តិភាព​ឆ្ពោះ​ទៅកាន់តំបន់បួនខេត្ត គឺខេត្តស្ទឹងត្រែង ក្រចេះ មណ្ឌលគិរី និងរតនគិរី នាពេល​នេះ​គឺជាសាក្សីរស់ និងឃើញដោយផ្ទាល់នឹងភ្នែកនូវការធានា និងការពារបាន​យ៉ាង​គត់មត់​នូវ​អធិបតេយ្យ​ជាតិបានយ៉ាងរឹងមាំ ដោយមិនបានបាត់ បង់ដូចការ​លើក​ឡើង​របស់​ជន​អគតិ​មួយក្តាប់​តូចនោះឡើយ។ការលើកឡើងរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងរូបនេះ គឺបានធ្វើឡើងក្នុង ឱកាសអញ្ជើញទទួលបដិសណ្ឋារកិច្ចបងប្អូនប្រជាពលរដ្ឋខ្មែរមកពីស៊ុយអែត បារាំង ជប៉ុន និង​ពលរដ្ឋ​ខ្មែរ នៅតាមបណ្តាខេត្ត​នានាអញ្ជើញ​ទៅ​ទស្សន​កិច្ច​សិក្សា​ស្វែង​យល់​អំពី​ការ​អភិវឌ្ឍ​នៅ​តាម​ខេត្ត​តំបន់​ភូមិភាគឦសាន ដែលជាខេត្តកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ចាប់ពី ថ្ងៃទី១ដល់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះ។ឯកឧត្តម សរ សុពុត្រា បានបញ្ជាក់ថា« ជំនួសមុខឱ្យប្រជាពលរដ្ឋ និងអាជីវករ នៅខេត្តស្ទឹងត្រែង ខ្ញុំ​សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះបងៗសេនាសន្តិភាព ដែលបាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ចតាមតំបន់ទេសចរ និងតំបន់ព្រំដែនក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង។ វត្តមាន​របស់​បង​ៗ គឺពិតជាបានរួមចំណែកក្នុងការបង្កើនជីវភាពរបស់ប្រជាពលរដ្ឋយើងខ្ញុំ យ៉ាងជាក់​ប្រាកដ​។ ហើយបងៗ ក៏ជាសាក្សីរស់ និងជាអ្នកនាំពាក្យ​ពី​ភាព​ច្បាស់​លាស់​ដែល​បាន​ឃើញ​នឹង​ភ្នែក​ផ្ទាល់ នូវការធានា និងការការពារដ៏គត់មត់បំផុតនូវដែនអធិបតេយ្យជាតិ និងបូរណភាព​ទឹកដី​នៃ​កម្ពុជា ផងដែរដោយសេចក្តីគោរពបងៗ»៕ អត្ថបទបាន ចក់

សម្ដេចធិបតី ថ្លែងអំណរគុណ និងមានមោទនភាពចំពោះការគាំទ្រយ៉ាងផុលផុសជាមួយ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»

2024/09/02 01:54:27 pm        208
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា នារសៀលថ្ងៃទី២ ខែ​កញ្ញា ឆ្នាំ២០២៤នេះ បានបង្ហោះសារលើបណ្ដាញសង្គម ថ្លែងអំណរព្រះគុណ និង​អរគុណដល់ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះសង្ឃ មន្ត្រីរាជការ កង​កម្លាំង​ប្រដាប់​អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវករ កសិករ និង​ប្រជាពលរដ្ឋ​ខ្មែរ​គ្រប់​មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោកយាយ លោកតា អ៊ំ ពូ មីង និងបងប្អូន​ជាច្រើន​នៅ​តាមមូលដ្ឋានភូមិស្រុក តាមរយៈការសស្រាក់សស្រាំចូលរួមបរិច្ចាគថវិកា មានតិច មានច្រើ​ន​ទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយ​ក្នុង​ធ្លុង​មហា​សាមគ្គី​ជាតិ និងស្មារតីខ្មែរតែមួយ។សម្ដេចធិបតី នាយករដ្ឋមន្រ្ដីមានប្រសាសន៍ថា កាលពីថ្ងៃទី២២ សីហា ២០២៤ កន្លងទៅ ទូល​ព្រះបង្គំ សម្ដេចបានប្រកាសបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដោយ​ផ្តោត​លើ​ការ​កសាង​ផ្លូវក្រវាត់ព្រំដែន ហើយដែលចាប់ពីថ្ងៃទី២៦ សីហា ២០២៤ មក ក្រុម​ការងារ​មូល​និធិ​បាន​ចាប់ផ្តើមទទួលការបរិច្ចាគថវិកាដោយស្ម័គ្រចិត្តពីជនរួមជាតិខ្មែរគ្រប់ទិសទីទាំងក្នុង និង​ក្រៅ​ប្រទេស ។សម្ដេចធិបតីបញ្ជាក់ថា សម្ដេចពិតជាមានមោទនភាពក្រៃលែង ដែលមូល​និធិ​មួយ​នេះ​បាន​ទទួល​ការ​គាំទ្រ​យ៉ាងផុលផុសពីសំណាក់អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី ឥស្សរជនថ្នាក់ដឹកនាំ ព្រះ​សង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត កម្មករ និយោជិត អាជីវ​ករ កសិករ និងប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋានទាំងក្នុង និងក្រៅប្រទេស ជាពិសេស លោក​យាយ ​លោកតា អ៊ំ ពូ មីង និងបងប្អូនជាច្រើននៅតាមមូលដ្ឋានភូមិស្រុក តាមរយៈ​ការ​សស្រាក់​សស្រាំ​ចូលរួមបរិច្ចាគថវិកា មានតិច មានច្រើនទៅតាមលទ្ធភាព និងប្រកបដោយ​ស្នាម​ញញឹម​សប្បាយ​រីករាយក្នុងធ្លុងមហាសាមគ្គីជាតិ និងស្មារតីខ្មែរតែមួយ ។ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមសម្ដេចផ្ទាល់ បានថ្លែងអំណរព្រះគុណ និងអរគុណ​យ៉ាង​ជ្រាល​ជ្រៅ​ប្រគេនថ្វាយជូនចំពោះព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ អង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី លោកយាយ លោកតា អ៊ំ ពូ មីង និង​បង​ប្អូន​ជនរួម​ជាតិ​ទាំងអស់ ចំពោះការចូលរួមចំណែកដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ ដែលនេះគឺ​ជា​វិភាគ​ទាន​ដ៏​មាន​តម្លៃ​បំផុត និងមិនអាចកាត់ថ្លៃបានឡើយ ហើយក៏ជាការឆ្លុះ​បញ្ចាំ​ង​អំពី​ទឹក​ចិត្ត​មន​សិការ​ស្នេហា​ជាតិ​មាតុភូមិរបស់ជនរួមជាតិខ្មែរយើង ដែលតែងតែត្រៀមខ្លួន​ជានិច្ច​ក្នុង​ការ​បូជា​លះបង់​គ្រប់​បែប​យ៉ាងនៅក្នុងមហាចលនាជាតិដើម្បីបុព្វហេតុកសាង ការពារ និងអភិវឌ្ឍមាតុភូមិកម្ពុជា ដោយ​ឈរលើមូលដ្ឋាន និងស្មារតីនៃខឿនការពារជាតិរបស់ប្រជាជននៅគ្រប់កាលៈទេសៈ។សម្ដេច​ធិបតីនាយករដ្ឋមន្រ្ដីថ្លែងថា៖«ក្រុមការងារមូលនិធិបាន និងកំពុង​ខិតខំ​រៀបចំ​លិខិត​ថ្លែង​អំណរ​គុណ​ជូនដល់បងប្អូនប្រជាពលរដ្ឋជាសប្បុរសជនជាបន្តបន្ទាប់យ៉ាងសស្រាក់សស្រាំ។ ទន្ទឹមគ្នានេះ ខ្ញុំក៏សូមបន្តអំពាវនាវដល់ជនរួមជាតិ មេត្តាបន្តចូលរួម​ឱ្យ​បាន​កាន់​តែ​ច្រើន​មូល​មី​បន្ថែម​ទៀត ហើយក្រុមការងារមូលនិធិនឹងបន្តទទួលស្វាគមន៍ដោយក្តីរីករាយ»៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីកសិកម្មកម្ពុជា ជូនដំណើរ រដ្ឋមន្ត្រីកសិកម្មហ្វីលីពីន បំពេញទស្សនកិច្ច សហគមន៍កសិកម្មទំនើប
09/09/2025 09:09 PM
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា បញ្ហាជម្លោះព្រំដែនកម្ពុជាថៃ ជាជម្លោះរវាងប្រទេស និងប្រទេស មិនមែនជម្លោះព្រំដីរវាងប្រជាជននិងប្រជាជនទេ សូមមើលអោយទូលាយបន្តិច
09/09/2025 09:09 PM
កម្ពុជា នឹងធ្វើជាម្ចាស់រៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ លើកទី១៣ (13th AMMDM)
09/09/2025 08:09 PM
សេចក្តីព្រាងរបាយការណ៍ យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន គ្រោងដាក់ជូន ទីស្តីការគណៈរដ្ឋមន្ត្រី នាពេលឆាប់ខាងមុខ
09/09/2025 08:09 PM
ឯកឧត្តម ហ៊ុន ម៉ានី អំពាវនាវជនរួមជាតិ បន្តជឿជាក់រាជរដ្ឋាភិបាលលើការដោះស្រាយរឿងព្រំដែន និងវីរកងទ័ព
09/09/2025 08:09 PM
រដ្ឋមន្ត្រីសុខាភិបាល ជំរុញមន្រ្តីរំលឹកដល់សហភាតរៈ កំពុងបម្រើសេវាសុខាភិបាល ក្នុងវិស័យឯកជន ឱ្យចូលរួមជាមួយសេវាសាធារណៈ ក្នុងការលើកកំពស់គុណភាពសេវាថែទាំ និងព្យាបាលឱ្យបានជាប្រយោជន៍ច្រើនបំផុតដល់ប្រជាជនកម្ពុជា
09/09/2025 08:09 PM
អេស្ប៉ាញដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល ២រូប
09/09/2025 08:09 PM
ប្រធានាធិបតី៖ រុស្សីកំពុងប្រឹងប្រែង «មានឥទ្ធិពល» លើម៉ុលដាវី អំឡុងការបោះឆ្នោតដ៏សំខាន់
09/09/2025 07:09 PM
អេត្យូពីបើកសម្ពោធន៍ឲ្យប្រើប្រាស់ទំនប់វារីអគ្គិសនីធំបំផុតប្រចាំនៅអាហ្វ្រិក
09/09/2025 07:09 PM
ប្រជាពលរដ្ឋរត់គេចខ្លួនស៊ូដង់រៀបរាប់ពីការឡោមព័ទ្ធទីក្រុង al-Fashirពីសំណាក់កងកម្លាំង RSF
09/09/2025 07:09 PM