ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន អញ្ជើញបើកការដ្ឋានសាងសង់​ផ្លូវលំ​ប្រវែង ៥.៧០០​ម៉ែត្រ ស្ថិតក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេចតេជោ ចាត់ទុក អតីតរដ្ឋមន្ត្រីការពារជាតិវៀតណាម ជាមិត្តចាស់របស់កម្ពុជា
ឯកឧត្តម ចាយ បូរិន អញ្ជើញចុះសួរសុខទុក្ខនិងនាំយកអំណោយដ៏ថ្លៃថ្លារបស់ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនឯកឧត្តម កង ណម នៅគេហដ្ឋាន
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រតិភូយុវជនកាកបាទក្រហម និងអឌ្ឍចន្ទក្រហមអាស៊ាន បានធ្វើដំណើរមកដល់កម្ពុជាជាបន្តបន្ទាប់

2023/09/16 03:21:13 pm        521
គណៈប្រតិភូយុវជន មកពីសមាគមជាតិចំនួន១០ ក្នុងភូមិភាគអាស៊ី-អាគ្នេយ៍ បាន​និងកំពុង​ធ្វើដំណើរ​មកដល់កម្ពុជាជាបន្តបន្ទាប់ហើយ ​ដើម្បីចូលរួមវេទិកាយុវជនលើកទី២ ចាប់ពីថ្ងៃទី ១៧-២០ ខែកញ្ញា ឆ្នាំ២០២៣ និងបន្តចូលរួមជាអ្នកសង្កេតការណ៍ក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ចាប់ពីថ្ងៃទី ២១-២២ ខែកញ្ញា ឆ្នាំ២០២៣។កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន នឹងធ្វើជាម្ចាស់ផ្ទះវេទិកាយុវជនលើកទី២ និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំលើកទី២០ ​នៃសមាគមជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម ភូមិភាគអាស៊ី-អាគ្នេយ៍។លោកស្រី ឌួង ទេពសុគន្ធា តំណាងប្រតិភូយុវជនកាកបាទក្រហមកម្ពុជា ​បានលើកឡើងថាដោយអនុវត្ត​តាមប្រសាសន៍ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន កាកបាទក្រហមកម្ពុជា បានរៀបចំក្រុមការងារទទួលស្វាគមន៍ ​និងបដិសណ្ឋារកិច្ច ​ដោយមានមន្ត្រីទំនាក់ទំនង (L.O) សម្រាប់ប្រតិភូយុវជនតាមសមាគមជាតិនីមួយៗ និងក្រុមការងារដែលជាប្រតិភូយុវជន​កាកបាទក្រហមកម្ពុជា រង់ចាំទទួលស្វាគមន៍គណៈប្រតិភូយុវជនអន្តរជាតិដោយផ្ទាល់​នៅអាកាសយានដ្ឋានភ្នំពេញអន្តរជាតិ។វេទិកាយុវជនលើកទី២នេះ មានគោលបំណងផ្ដល់ឱកាសដល់យុវជននៃសមាគមជាតិទាំង ១១ នៅក្នុងតំបន់អាស៊ី-អាគ្នេយ៍ ​ទទួលបានការបណ្ដុះបណ្ដាលជំនាញទំនាក់ទំនង និងការនិយាយ​ជាសាធារណៈក្នុងភាពជាអ្នកដឹកនាំវ័យក្មេងនាពេលបច្ចុប្បន្ន និងអនាគត។ ​លើសនេះទៅទៀត វេទិកាយុវជនលើកទី២ នឹងពិនិត្យរួមគ្នាលើការអនុវត្តសេចក្ដីថ្លែងការណ៍របស់យុវជន នៃវេទិកាយុវជនលើកទី១ ដែលធ្វើឡើងនៅប្រទេសព្រុយណេកាលពីឆ្នាំ ២០២២ រួមជាមួយនឹង​ការពិនិត្យពិភាក្សារកបញ្ហាប្រឈមនានាដែលកំពុងកើតឡើង និងរកដំណោះស្រាយថ្មីរួមគ្នា​ក្នុងវិស័យមនុស្សធម៌ ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការ ​សាមគ្គីភាពអន្តរជាតិក្នុងចលនាអន្ដរជាតិ កាកបាទក្រហម និងអឌ្ឍចន្ទក្រហមភូមិភាគអាស៊ី-អាគ្នេយ៍។គូសបញ្ជាក់ផងដែរថា ​វេទិកាយុវជនលើកទី២ មានកម្មវិធីពិសេសមួយ​ គឺពិធីដាំដើមឈើនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ​សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាក​​បាទក្រហមកម្ពុជា និងជាប្រធានកិច្ចប្រជុំថ្នាក់ដឹកនាំ ​ដាំដើមឈើចំនួនជាង ២ពាន់ដើម លើផ្ទៃដី ២ហិកតា នៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលស្ថិតនៅក្នុងឧទ្យានជាតិ​ព្រះសុរាម្រិតកុសុមៈគិរីរម្យ ខេត្តកំពង់ស្ពឺ។សកម្មភាពដាំដើមឈើនេះ គឺជាការបណ្ដុះនូវឆន្ទៈ និងក្ដីស្រលាញ់ចំពោះបរិស្ថាន និងការរួមចំណែក​នៃការកាត់បន្ថយហានិភ័យនៃការប្រែប្រួលអាកាសធាតុ ​ជំរុញឱ្យមានកំណើនបរិស្ថានបៃតង ដែលនឹង​មានការចូលរួមពីឥស្សរជនជាថ្នាក់ដឹកនាំ​តាមក្រសួងស្ថាប័នពាក់ព័ន្ធ គណៈកម្មាធិការ​សាខា យុវជន អ្នកស្ម័គ្រចិត្តទាំង ២៥រាជធានីខេត្ត ​ភ្ញៀវជាតិ-អន្តរជាតិ ​សរុបប្រមាណ ៥០០នាក់។ បន្តពីនេះប្រតិភូយុវជនទាំងអស់ នឹងទៅទស្សនកិច្ចនៅសារមន្ទីរប្រល័យពូជសាសន៍គុកទួលស្លែង ដើម្បីសិក្សាឱ្យស៊ីជម្រៅបន្ថែមនៃច្បាប់មនុស្សធម៌អន្តរជាតិតាមរយៈប្រវត្តិដ៏ជូរចត់ដែលធ្លាប់កើតមាននៅប្រទេសកម្ពុជា៕

ក្រោយកាយ និងស្តាររួចប្រឡាយមេធំៗក្នុងរាជធានី ជួយរំដោះទឹកជន់កាន់តែប្រសើរឡើង

2023/09/16 02:59:37 pm        820
ភ្នំពេញ៖ បន្ទាប់ពីអាជ្ញាធររាជធានីភ្នំពេញ បានកាយនិងស្តារនៅតាមបណ្តាប្រឡាយធំៗសំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ​ក្នុងមួយរយះក្រោយនេះរួចមក ឃើញថា ប្រឡាយទាំងអស់ អាចបង្ហូរទឹក​យ៉ាងលឿនរហ័ស និងរំដោះទឹកពីការជន់លិច​ នៃជំនន់ទឹកភ្លៀងជាដើម ​ខណៈដែលរដូវនេះ ក៏ជារដូវវស្សា ​ដែលមានភ្លៀងធ្លាក់ខ្លាំងជាបន្តបន្ទាប់ផងនោះ ។ប្រលាយសំខាន់ៗ ដែលជាអាទិភាពខ្ពស់ សម្រាប់ការរំដោះទឹក មានប្រលាយបឹងត្របែក ក៏ដូចជា​ប្រលាយ​បឹងសាឡាងជាដើម ​ដែលជាប្រព័ន្ធចរន្តបង្ហូរទឹកដ៏ចម្បង ​ដោយរំដោះទឹកពីតាមបណ្តា​ខណ្ឌធំៗជាច្រើន នៃកណ្តាលរាជធានីភ្នំពេញ ។ បច្ចុប្បន្នប្រឡាយមេធំខាងលើ គេសង្កេតឃើញថា មានជម្រៅជ្រៅជាងមុខ​ក្រោយអាជ្ញាធរ​បានកាយរួច ​ដែលអាចធ្វើឱ្យប្រឡាយមានបរិមាអាចផ្ទុកទឹកបានកាន់​តែច្រើន​ជាងមុនផងដែរ ។ ក្នុងនោះដែរប្រឡាយ ​ក៏ត្រូវបានសម្អាតស្អាតល្អ ​ដោយមិនមានសំរាមនៅលើផ្ទៃប្រឡាយនោះឡើយ ដែលនេះជាកត្តាងាយឱ្យទឹកអាចហូរទៅបានលឿន​ដោយមិនមានការរាំងស្ទះពីសំរាមនោះទេ ។ ប្រជាពលរដ្ឋនៅសង្កាត់បឹងសាឡាង ​ក៏បានបង្ហាញក្តីរីករាយផងដែរ ​ពេលសង្កេតឃើញថា អាជ្ញាធរបាន​យកចិត្តទុកដាក់ធ្វើការស្តារ ​និងកាយប្រឡាយធំៗ​ ដើម្បីរំដោះទឹក ​ព្រោះកន្លងទៅ នៅពេលមិនទាន់​មានការកាយប្រឡាយឱ្យបានធំនោះ ពលរដ្ឋតែងឧស្សាហ៍ជួបការជន់លិចជាខ្លាំង​នៅរៀងរាល់ភ្លៀងខ្លាំងម្តងៗ ​ដោយលិចដល់តាមខ្នងផ្ទះ ក៏ដូចជាជន់លិចតាមដងផ្លូវរំខាន​ដល់ការធ្វើ​ដំណើរជាដើម ។ ពលរដ្ឋបន្តលើកឡើងថា ការគិតគូរធ្វើការស្តារ និងកាយគ្រប់ប្រឡាយធំៗទាំងអស់បែបនេះ វាជា​ភាពប្រសើរខ្លាំងណាស់ ដើម្បីធានាបានថា ​ទោះរដូវវស្សាមកដល់ ​មានភ្លៀងខ្លាំងក៏ដោយ ក៏មិន​មានការជន់លិចក្នុងរាជធានីភ្នំពេញនោះទេ ​ប៉ុន្តែបើមានការលិច​ ក៏មិនអាចលិចក្នុងរយៈពេលយូរ ប៉ះពាល់​ដល់ពលរដ្ឋនោះដែរ ​ទាំងការរស់នៅ និងការធ្វើដំណើរជាដើម ។គួររំលឹកផងដែរថា​ អភិបាលរាជធានីភ្នំពេញ ​ឯកឧត្តមឃួង ស្រេង​ កាលពីល្ងាចថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣កន្លងទៅ ​បានណែនាំដល់ក្រុមមន្ត្រីជំនាញ ​នៃមន្ទីរសាធារណការ ​និងដឹកជញ្ជូន ត្រូវស្ដារលូ ​និងប្រឡាយមេធំៗជាបន្ទាន់ដើម្បីរំដោះទឹកភ្លៀងកុំឱ្យមានការជន់លិច ប៉ះពាល់​ដល់ពលរដ្ឋ ។ ​ការណែនាំរបស់លោកអភិបាល ​ធ្វើឡើងគ្រាដែលលោក ​និងក្រុមមន្ត្រី ចុះទៅ​ចុះពិនិត្យមើលប្រព័ន្ធលូ ​និងប្រឡាយបឹងសាឡាង ​ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីរិះរក​គ្រប់មធ្យោបាយ​ ធ្វើយ៉ាងណាឱ្យលូ ​និងប្រឡាយទាំងនេះ ​អាចរំដោះទឹកបាន នៅពេលមាន​ជំនន់​ទឹកភ្លៀងខ្លាំងម្តងៗ ។ក្រោយទទួលបានការណែនាំពីឯកឧត្តមអភិបាលរាជធានីរួចមក ​ឃើញថា ​នៅថ្ងៃបន្តបន្ទាប់ មន្ទីរសាធារណការ ​និងដឹក​ជញ្ជូន​ បានសហការជាមួយអាជ្ញាធរខណ្ឌទួលគោក ​និងខណ្ឌចំការមន ប្រើអេស្កាវ៉ាទ័រ ​ចុះស្តារ ​និងកាយប្រឡាយមេសម្ខាន់ៗ ​នៅក្នុងមូលដ្ឋានតែម្តង មានដូចជាប្រឡាយ​បឹងសាឡាយ ​និងប្រឡាយបឹងត្របែក ជាដើម ដើម្បីធានាបានថាប្រឡាយអាចបង្ហូរទឹកទៅ​បាន​ដោយមិនមានការរាំងស្ទះ ​បង្កជាការជន់​លិច​ប៉ះពាល់ដល់ពលរដ្ឋក្នុងរាជធានីភ្នំពេញបន្តទៀត ៕ អត្ថបទ ៖ លីហេង 

ពេលត្រូវបានសួរពីកោះតៃវ៉ាន់ អនុប្រធាន UN និយាយថា ការដកនរណាម្នាក់ចេញ អាចប៉ះពាល់ដល់គោលដៅសកល

2023/09/16 01:44:37 pm        394
អគ្គលេខាធិការរងរបស់អង្គការសហប្រជាជាតិ (UN) លោកស្រី Amina Mohammed បាននិយាយ កាលពីថ្ងៃសុក្រ (ទី១៥ ខែកញ្ញា) ថា ការមិនរាប់បញ្ចូលអ្នកណាម្នាក់ ត្រូវប៉ះពាល់ដល់កិច្ចប្រឹងប្រែងនានា ក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍សកល ដោយនេះជាការលើកឡើង បន្ទាប់ពីត្រូវបានសួរអំពីការអំពាវនាវរបស់កោះតៃវ៉ាន់ឲ្យបញ្ចូលខ្លួនទៅក្នុងយុទ្ធនាការ។គួរបញ្ជាក់ដែរថា មេដឹកនាំពិភពលោក នឹងជួបប្រជុំគ្នា នាសប្តាហ៍ក្រោយ នៅឯមហាសន្និបាតប្រចាំឆ្នាំរបស់អង្គការសហប្រជាជាតិ។ ប៉ុន្តែកោះតៃវ៉ាន់មិនត្រូវបានរាប់បញ្ចូលនោះឡើយ នៅក្រោមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ ឆ្នាំ១៩៧១ ដែលទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិនថា ជាតំណាងស្របច្បាប់របស់ប្រទេសចិនប្រចាំនៅអង្គការសហប្រជាជាតិ។បណ្ដារមេដឹកនាំទាំងអស់ ក៏នឹងចូលរួមផងដែរ ក្នុងកិច្ចប្រជុំកំពូលស្តីពីគោលដៅអភិវឌ្ឍន៍ដោយចីរភាព ជាបញ្ជីកិច្ចការ «ត្រូវធ្វើ» ជាសកល ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៥ ដែលរួមមានបញ្ចូលបញ្ហានានា ដូចជាការដោះស្រាយវិបត្តិអាកាសធាតុ ការសម្រេចបាននូវសមភាពយេនឌ័រ ហើយនិងការបញ្ចប់ភាពអត់ឃ្លាន និងភាពក្រីក្រ។លោកស្រី Mohammed បានប្រាប់អ្នកសារព័ត៌មាន កាលពីថ្ងៃសុក្រថា៖ «ខ្ញុំគិតថា ការមិនរាប់បញ្ចូលនរណាម្នាក់ រារាំងដល់គោលដៅនានា។ យើងបាននិយាយថា កុំទុកនរណាម្នាក់ចោល ហើយខ្ញុំគិតថា រដ្ឋជាសមាជិកត្រូវតែរកវិធី ដើម្បីធ្វើឲ្យប្រាកដថា យើងមិនស្ថិតនៅក្នុងទីតាំង ដែលយើងកំពុងបដិសេធមនុស្សទាំងឡាយ។ មនុស្សគ្រប់រូប មានសារៈសំខាន់ មិនថាកោះតៃវ៉ាន់ ឬផ្នែកផ្សេងទៀតនោះទេ។ ហើយខ្ញុំគិតថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលរដ្ឋជាសមាជិត្រូវស្វែងរកដំណោះស្រាយ»។តែអ្នកនាំពាក្យរងរបស់អង្គការសហប្រជាជាតិ លោក Farhan Haq បាននិយាយថា អង្គការសហប្រជាជាតិប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ ដោយបន្ថែមថា «យើងមិនមានបំណងទុកប្រជាជនចិនណាមួយចោលនោះទេ ហើយយើងគាំទ្រប្រជាជនចិនទាំងអស់ ប៉ុន្តែយើងប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ»។សូមបញ្ជាក់ថា កោះតៃវ៉ាន់បានអំពាវនាវជាយូរមកហើយឲ្យអង្គការសហប្រជាជាតិទទួលស្គាល់ខ្លួនជាសមាជិក៕

រដ្ឋបាលរាជធានីយកស្ពានបេឡេពីឫស្សីកែវ ទៅតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់អភិវឌ្ឍន៍ជើងឯក

2023/09/16 12:51:17 pm        2095
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំយកស្ពានដែកបេឡេពីឫស្សីកែវ ទៅដាក់នៅតំបន់ចាក់អង្រែក្រោម ​ដើម្បីតភ្ជាប់ផ្លូវ៥០ម៉ែត្រឆ្ពោះទៅតំបន់ជើងឯក។រដ្ឋបាលរាជធានីភ្នំពេញ បាននឹងកំពុងរៀបចំរុះរើយកស្ពានដែកបេឡេឬស្សីកែវ ទៅដាក់នៅ​តំបន់ចាក់​អង្រែក្រោម ស្ថិតលើផ្លូវ៥០ម៉ែត្រ ដើម្បីទុកឱ្យប្រជាពលរដ្ឋឆ្លងទៅតំបន់អភិវឌ្ឍជើងឯក​ជាបណ្តោះអាសន្នសិន។ នេះបើតាមឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍នាពេលអញ្ជើញ ក្នុងពិធីតភ្ជាប់ស្ពានកោះពេជ្រ កោះនរា។ឯកឧត្តមអភិបាលរាជធានី ក៏បានឱ្យដឹងដែរថា ចំពោះគម្រោងសាងសង់ស្ពានឆ្លងទន្លេបាសាក់​ពីចាក់អង្រែក្រោម ​ទៅព្រែកប្រា បច្ចុប្បន្ននេះកំពុងតែស្ថិតនៅក្រោមការសិក្សានៅឡើយ ដែល​គម្រោងនេះក៏ជាការតភ្ជាប់ព្រែកប្រាទៅជាប់នឹងផ្លូវ ៥០ម៉ែត្រផងដែរ។ប្រភពព័ត៌មានបានឱ្យដឹងថា ​គម្រោងសាងសង់ស្ពានព្រែកប្រានេះ​ ក្រសួងសាធារណការ និងដឹក​ជញ្ជូន ​បានកំពុងធ្វើការជាមួយភាគីបរទេស​ និងក្រសួងសេដ្ឋកិច្ច ​និងហិរញ្ញវត្ថុ ដើម្បីវាយ​តម្លៃ​អំពីការចំណាយ សម្រាប់សាងសង់ស្ពានមួយនេះ។សូមជម្រាបថា ខ្សែផ្លូវ ៥០ម៉ែត្រ ​គឺជាផ្នែកមួយនៃគម្រោងអភិវឌ្ឍន៍ទីក្រុងរណប ING នៅតំបន់បឹងទំពុន ​និងបឹងជើងឯក ​នឹងតភ្ជាប់រហូតទៅដល់ផ្លូវលេខ​ ២១៧ ដែលខ្សែផ្លូវ ៥០ម៉ែត្រនេះ ​បាននឹងកំពុងស្ថាបនាចេញជាតួផ្លូវខ្លះហើយ៕អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ជំរុញអាជ្ញាធរតាមរាជធានីខេត្ត ចូលរួមលុបបំបាត់បទល្មើសគ្រឿងញៀន

2023/09/16 12:25:51 pm        428
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀន ​បានជំរុញអាជ្ញាធរតាមរាជធានីខេត្ត ​បន្តចូលរួមគ្នា ដើម្បីលុបបំបាត់​បទល្មើសគ្រឿងញៀន។ថ្លែងនាសន្និសិទ្ធសារព័ត៌មានស្តីពីការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន នាព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នៅមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ​ឯកឧត្តម ​នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិ​ប្រយុទ្ធប្រឆាំង​បទល្មើសគ្រឿងញៀន បានលើកឡើងពីគោលដៅសំខាន់​បំផុតផ្តោតទៅ​លើការប្រយុទ្ធប្រឆាំងបទល្មើស​គ្រឿងញៀន​នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ។ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានជំរុញទៅដល់សមត្ថកិច្ច និងអាជ្ញាធរទាំង២៥រាជធានី ខេត្តត្រូវចូលរួមសហការរួមគ្នាលុបបំបាត់ឱ្យអស់រាល់បទល្មើសគ្រឿងញៀន​នៅតាមមូលដ្ឋាន​រៀងៗខ្លួន ក្នុងនោះ​ត្រូវតាមដានត្រួតពិនិត្យ​តាមទីឋានកម្សាន្តនានា ។ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ​បានបញ្ជាក់ពីគោលដៅ​អនុវត្តការប្រយុទ្ធប្រឆាំងបទល្មើស​គ្រឿងញៀន​ចំពោះមុខមានប្រាំចំណុច ១. ផ្សព្វផ្សាយ អប់រំ ២. ​យន្តការគ្រប់គ្រងសារធាតុគីមីផ្សំ ៣.ទប់ស្កាត់ការហូរចូល ​និងចេញគ្រឿងញៀន ៤.ទប់ស្កាត់កុំឱ្យមានការលួចកែច្នៃផលិត​គ្រឿងញៀន ​និង៥.លុបបំបាត់ការប្រើប្រាស់ ​ចែកចាយ​គ្រឿងញៀន​នៅ​កន្លែងសប្បាយ ​ដូចជា ក្លឹបរាត្រី KTV និងបាបារាំង៕ អត្ថបទ ៖ តារាវុទ្ធី 

ប៉ូឡូញ ហុងគ្រី និងស្លូវ៉ាគី នឹងណែនាំការហាមឃាត់ផ្ទាល់ខ្លួន លើគ្រាប់ធញ្ញជាតិអ៊ុយក្រែន

2023/09/16 11:59:36 am        353
ប្រទេសប៉ូឡូញ ស្លូវ៉ាគី និងប្រទេសហុងគ្រី បានប្រកាសពីការរឹតត្បិតផ្ទាល់ខ្លួនលើការនាំចូលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ បន្ទាប់ពីគណៈកម្មការអឺរ៉ុប បានសម្រេចមិនបន្ថែមពេលការហាមឃាត់របស់ខ្លួនលើការនាំចូលទៅកាន់ប្រទេសជិតខាងសហភាពអឺរ៉ុបចំនួនប្រាំរបស់អ៊ុយក្រែន។ កសិករអ៊ុយក្រែន បានពឹងផ្អែកលើការនាំចេញគ្រាប់ធញ្ញជាតិតាមរយៈប្រទេសជិតខាងចាប់តាំងពីជម្លោះ ចាប់ផ្តើម ខណៈពុំអាចប្រើប្រាស់ផ្លូវដែលអំណោយផលតាមរយៈកំពង់ផែសមុទ្រខ្មៅ។ ប៉ុន្តែលំហូរនៃគ្រាប់ធញ្ញជាតិ និងប្រេងគ្រាប់ធញ្ញជាតិ ចូលទៅក្នុងប្រទេសជិតខាងបានកាត់បន្ថយតម្លៃនៅទីនោះ ដែលប៉ះពាល់ដល់ប្រាក់ចំណូលរបស់កសិករក្នុងស្រុក ហើយបានបណ្តាលឲ្យរដ្ឋាភិបាលនានាហាមឃាត់ការនាំចូលកសិផលពីអ៊ុយក្រែន។ សហភាពអឺរ៉ុប កាលពី ខែឧសភា បានចាប់ផ្តើមចំណាត់ការដើម្បីទប់ស្កាត់ប្រទេសនីមួយៗដែលដាក់បម្រាមជាឯកតោភាគី និងដាក់បម្រាមដោយខ្លួនឯងលើការនាំចូលទៅកាន់ប្រទេសជិតខាង។ ស្នងការពាណិជ្ជកម្មសហភាពអឺរ៉ុប លោក វ៉ាល់ឌីស ដូមប្រូវស្គី(Valdis Dombrovskis) បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសនានាគួរតែបដិសេធពីវិធានការឯកតោភាគីលើនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន ប៉ុន្តែប៉ូឡូញ ស្លូវ៉ាគី និងហុងគ្រី បានឆ្លើយតបភ្លាមៗដោយដាក់ការរឹតបន្តឹងផ្ទាល់ខ្លួនរបស់ពួកគេលើការនាំចូលគ្រាប់ធញ្ញជាតិអ៊ុយក្រែន។ លោក Terry Reilly អ្នកយុទ្ធសាស្រ្តកសិកម្មជាន់ខ្ពស់របស់ក្រុមហ៊ុន Marex បាននិយាយថា «ដរាបណា អ៊ុយក្រែនអាចបញ្ជាក់បានថា គ្រាប់ធញ្ញជាតិនឹងទៅដល់ប្រទេសគោលដៅ តាមរយៈរថយន្តដឹកទំនិញ និងរថភ្លើង បម្រាមការប្រើប្រាស់ក្នុងស្រុកពិតជានឹងមិនធ្វើឱ្យប៉ះពាល់សមត្ថភាពរបស់អ៊ុយក្រែនក្នុងការនាំចេញនោះទេ»។ លោកបានកត់សម្គាល់ថា ការរំខានដល់ការនាំចេញនៅសមុទ្រខ្មៅគឺជាកង្វល់ធំជាងនេះ។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានស្វាគមន៍ការសម្រេចចិត្តរបស់សហភាព អឺរ៉ុប ដែលមិនបន្ថែមពេកការហាមឃាត់លើការនាំចេញគ្រាប់ធញ្ញជាតិរបស់ទីក្រុង Kyiv ប៉ុន្តែបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងប្រតិកម្ម តាមរបៀបអភិវឌ្ឍ ប្រសិនបើរដ្ឋជាសមាជិកសហភាពអឺរ៉ុប បំពានច្បាប់របស់សហភាពអឺរ៉ុប។

មេដឹកនាំប្រទេសសកលខាងត្បូងពិភាក្សាបញ្ហាប៉ាឡេស្ទីន និងការដាក់ទណ្ឌកម្មអន្តរជាតិ នៅកិច្ចប្រជុំកំពូល G77 ប្រទេសគុយបា

2023/09/16 11:55:34 am        365
នៅក្នុងសុន្ទរកថាពេញមួយថ្ងៃ មេដឹកនាំនិងប្រមុខរដ្ឋនៃក្រុមប្រទេសសកលខាងត្បូង (Global South) បានលើកយកមកពិភាក្សានូវផលប្រយោជន៍រួម ក្នុងការចាប់ផ្តើមកិច្ចប្រជុំកំពូល G77 ដែលរៀបចំនៅទីក្រុងឡាហាវ៉ាន់ ប្រទេសគុយបា។ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Nicolas Maduro បាននិយាយអំពីយុគសម័យគ្មានអាណានិគមថ្មី នៅក្នុងសតវត្សរ៍ទី ២១នេះ ខណៈលោក Daniel Ortega មេដឹកនាំប្រទេសនីការ៉ាហ្គ័ ផ្តោតលើការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងតួនាទីរបស់ប្រទេសចិនជាមហាអំណាចអន្តរជាតិ។ប្រធានាធិបតីប្រទេសកូឡុំប៊ី លោក Gustavo Petro បានប្រៀបធៀបជំហរសហគមន៍អន្តរជាតិ ជុំវិញសង្រ្គាមនៅអ៊ុយក្រែន ក្នុងប្រៀបធៀបនឹងជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន។ខណៈត្រូវបានញាំញីដោយអាកាសធាតុក្តៅខ្លាំង ជំងឺរាតត្បាត ភាពតានតឹងអន្តរជាតិ និងការលំបាកផ្នែកសេដ្ឋកិច្ច ប្រទេសកំពុងអភិវឌ្ឍន៍ទាំងនេះបានជំរុញឱ្យមានការប្រព្រឹត្តដោយយុត្តិធម៌ពីប្រទេសអភិវឌ្ឍន៍ ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិចំពោះការបែងចែកបច្ចេកវិទ្យា។ G77 ដែលបានចាប់ផ្តើមដំបូងក្នុងឆ្នាំ ១៩៦៤ មានប្រទេសចំនួន ៧៧ បច្ចុប្បន្ននេះមានសមាជិកចំនួន១៣៤ប្រទេស។ ប្រទេសចិន អះអាងថា ខ្លួនពុំមែនជាសមាជិក G77 ទេ ទោះបីជាត្រូវបានចុះបញ្ជីជាសមាជិកមួយដោយប្លុកនេះក៏ដោយ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា ខ្លួនបានគាំទ្រការអះអាងស្របច្បាប់របស់ក្រុមនេះ និងរក្សាទំនាក់ទំនងសហប្រតិបត្តិការ។ ខណៈ គណៈប្រតិភូជាង ៩០ប្រទេស កំពុងចូលរួមក្នុងកិច្ចប្រជុំកំពូល ដែលនឹងបញ្ចប់នៅថ្ងៃសៅរ៍នេះ មានតែប្រទេសមួយចំនួនប៉ុណ្ណោះដែលត្រូវបានដឹកនាំដោយប្រមុខរដ្ឋ។

សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ប្រកបដោយសុវត្ថិភាព

2023/09/16 11:52:06 am        314
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន ប្រកបដោយសុវត្ថិភាព និងទទួលស្វាគមន៍ដោយ តំណាងតំបន់ស្វយ័តជនជាតិក្វាងស៊ី អមដំណើរដោយ អគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងណាននីង ទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន, រសៀលថ្ងៃសៅរ៍ ទី១៦ កញ្ញា ២០២៣ ។

លោក Trump និយាយវាយប្រហារគូប្រជែងលោក DeSantis ក្នុងការជួបជុំគ្នានៅទីក្រុងវ៉ាស៊ីនតោនថា «លោកបរាជ័យហើយ»

2023/09/16 11:39:46 am        378
អតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយវាយប្រហារបេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណៈរដ្ឋ Ron DeSantis ដោយហៅលោកថា «បេក្ខជនបរាជ័យ» នៅក្នុងព្រឹត្តិការណ៍មួយដែលរៀបចំដោយក្រុមអភិរក្សនិយម Concerned Women for America កាលពីថ្ងៃសុក្រ ទី១៥ ខែកញ្ញា។ លោក Trump និងអភិបាលរដ្ឋ Florida លោក Ron DeSantis បានលើករឿងរ៉ាវរបស់ពួកគេ ទៅកាន់អ្នកបោះឆ្នោតដែលសម្តែងការសាទរ បានប្រមូលផ្តុំគ្នានៅទីក្រុងវ៉ាស៊ីនតោនសម្រាប់ព្រឹត្តិការណ៍ចំនួនពីរកាលពីថ្ងៃសុក្រ ដោយស្វែងរកកាគាំទ្ររឹងមាំជាមួយប្លុកបោះឆ្នោតដែលទំនងជាដើរតួយ៉ាងសំខាន់ក្នុងការជ្រើសរើសបេក្ខភាពប្រធានាធិបតីនៅឆ្នាំ ២០២៤ ។បេក្ខជនទាំងពីរ បាននិយាយនៅក្នុងកិច្ចប្រជុំកំពូលថ្នាក់ជាតិចំនួនពីរ ដែលបានកោះប្រជុំដោយ ក្រុម Concerned Women of America និងក្រុមប្រឹក្សាស្រាវជ្រាវគ្រួសារ ក្រុមអ្នកគាំទ្រសាទរដែលគាំទ្រច្បាប់រឹតបន្តឹងការរំលូតកូន ក្នុងចំណោមបញ្ហាផ្សេងៗទៀត។ យោងតាមការស្ទង់មតិរបស់សារព័ត៌មាន Reuters ឬ Ipsos ដែលបានបិទកាលពីថ្ងៃព្រហស្បតិ៍ ទី ១៤ ខែកញ្ញាបានឲ្យដឹងថា លោក Trump ទទួលបានពិន្ទុនាំមុខប្រហែល ៣៥ ភាគរយលើលោក DeSantis និងលោក Vivek Ramaswamy ក្នុងចំណោមគ្រឹស្តសាសនិកដ៏ស្មោះស្ម័គ្រ។

ការធ្វើសមយុទ្ធសុខាភិបាលជាមួយចិន គឺដើម្បីបង្កើនសមត្ថភាពផ្នែកសង្រ្គោះ ដល់កងទ័ពកម្ពុជាបន្ថែមទៀត

2023/09/16 11:25:40 am        365
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង​យោធពលខេមរភូមិន្ទ ​និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ ​និងសមយុទ្ធរវាងកង​យោធពលខេមរភូមិន្ទ ​ជាមួយបណ្តាប្រទេសជាមិត្ត ​និងការចាត់តាំងសមយុទ្ធនានា​ក្នុងកង​យោធពលខេមរភូមិន្ទ បានថ្លែងថា ការធ្វើសមយុទ្ធផ្នែក ​សុខាភិបាលជាមួយកងទ័ពចិននាពេលនេះ គឺដើម្បីបង្កើន​សមត្ថភាពផ្នែកសង្រ្គោះដល់​កងទ័ពកម្ពុជាបន្ថែមទៀត។ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយអញ្ជើញចូលរួមក្នុងពិធីបើកជាផ្លូវការនៃការធ្វើសមយុទ្ធ រវាងកងទ័ពកម្ពុជា-ចិនផ្នែកសុខាភិបាលដែលមានឈ្មោះថា«ទេវតាសន្តិភាពឆ្នាំ២០២៣» ​នាថ្ងៃទី១៦ ខែ​កញ្ញានេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ​នាសង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញនេះ ​នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានបញ្ជាក់ថា ​ការធ្វើសមយុទ្ធរួមគ្នារវាង​កងទ័ពកម្ពុជា និងចិន ក្រៅពី​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ផ្នែកសង្រ្គោះគ្រោះមហន្តរាយ ក៏ដើម្បីអបអរសាទរខួប​លើកទី៦៥ឆ្នាំ ​នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិនផងដែរ។នាយឧត្តមសេនីយ៍ ឥត​ សារ៉ាត់ បានបញ្ជាក់បន្ថែមទៀតថា ​សមយុទ្ធនេះគឺនឹងធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក៏ដើម្បីលើកកម្ពស់​សមត្ថភាព,ការផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល, ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។ សមយុទ្ធរវាងកងទ័ពកម្ពុជា-ចិនជាលើកដំបូងផ្នែកសុខាភិបាលនេះ ​ភាគីទាំងពីរបានកំណត់យក​ប្រធានបទ«ប្រតិបត្តិការសង្គ្រោះសុខាភិបាល ​មនុស្សធម៌អន្តរជាតិរួមគ្នា​ នៅតំបន់គ្រោះមហន្តរាយ ខ្យល់ព្យុះ និងទឹកជំនន់ធ្ងន់ធ្ងរ»ជាដើម។ សមយុទ្ធនេះនឹងធ្វើនៅទីតាំងផ្សេងគ្នា ​ដោយក្នុងនោះនៅទីកន្លែងបញ្ជាការដ្ឋានទ័ពពិសេស កង​ទ័ពជើងគោក(អតីតកងពលតូច 911) ​នៅមន្ទីរពេទ្យព្រះកេតុមាលា ​នៅព្រលានយន្តហោះយោធា និងនៅមន្ទីរពេទ្យ​យោធភូមិភាគទី៤ ខេត្តសៀមរាប៕អត្ថបទ៖ បាន ចក់

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក RUBIO និយាយថា យុទ្ធនាការយោធារបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់គឺ «ចប់ហើយ»
05/06/2026 06:05 PM
UNEP បានសន្យាពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា លើការគ្រប់គ្រងធនធានធម្មជាតិ, កាត់បន្ថយការបំពុល, និងការបន្ស៊ាំទៅនឹងការប្រែប្រួលអាកាសធាតុ
05/06/2026 06:05 PM
ប៉ាគីស្ថានសង្ឃឹមមានកតិកាសញ្ញាយូរអង្វែងអាមេរិក-អ៊ីរ៉ង់ ក្រោយបេសកកម្មនៅចក្រសមុទ្រ Hormuz ត្រូវបានផ្អាក
05/06/2026 06:05 PM
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ស្នើឲ្យបង្កើតរចនាសម្ព័ន្ធសន្តិសុខថ្មីនៅមជ្ឈិមបូព៌ា
05/06/2026 06:05 PM
ការបិទផ្លូវប្រេងរបស់អ៊ីរ៉ង់ បង្កការខូចខាត ដែលអាចអូសបន្លាយពេលយូរជាងការប្រឈមមុខដាក់គ្នាទៅទៀត
05/06/2026 05:05 PM
អគ្គមេបញ្ជាការ៖ ហ្វីលីពីននឹងកសាងប្រវត្តិសាស្ត្រ នៃជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ បញ្ចប់ដោយហ្វីលីពីន
05/06/2026 05:05 PM
អ៊ីរ៉ង់ និងអារ៉ាប៊ីសាអ៊ូឌីត សង្កត់ធ្ងន់លើការទូត ដើម្បីទប់ស្កាត់កុំឲ្យមានភាពតានតឹងបន្ថែមទៀត
05/06/2026 05:05 PM
រដ្ឋមន្ត្រី៖ ស៊ែរប៊ីមើលឃើញលក្ខខណ្ឌផ្គត់ផ្គង់ឧស្ម័នរបស់រុស្ស៊ីថា មានអំណោយផល
05/06/2026 05:05 PM
ប្រជាពលរដ្ឋស្រុកក្រូចឆ្មារ សាទរចំពោះសមិទ្ធផលថ្មី និងអរគុណដល់រាជរដ្ឋាភិបាលដែលស្ថាបនាផ្លូវបេតុង
05/06/2026 05:05 PM
កូរ៉េខាងជើង បានលុបចោលឯកសារយោងស្ដីពីការបង្រួបបង្រួមចេញពីរដ្ឋធម្មនុញ្ញ
05/06/2026 05:05 PM