កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារ ជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ

2023/09/05 08:46:49 am        335
សម្តេច ហ៊ុន ម៉ាណែត អញ្ជើញចូលរួមអាហារពេលព្រឹកការងារជាមួយនាយករដ្ឋមន្ត្រីវៀតណាម និងឡាវ ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជានាព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ ២០២៣នេះបានជួបទទួលទានអាហារពេលព្រឹក និងកិច្ចពិភាក្សាការងារត្រីភាគីជាមួយ ឯកឧត្តម ផាម មីញជីញ (Pham Minh Chính ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម សនសៃ ស៊ីផាន់ដន (Sonexay Siphandone ) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ការជួបទទួលទានអាហារពេលព្រឹកនេះ គឺជាការបន្តប្រពៃណី ដែលថ្នាក់ដឹកនាំនៃប្រទេសទាំងបីតែងបានអនុវត្តកន្លងមក នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗ នៅក្នុងតំបន់។នៅក្នុងជំនួបនេះ, ថ្នាក់ដឹកនាំនៃប្រទេសទាំងបី បានពិភាក្សា និង បានឯកភាពជាគោការណ៍ដូចជា ទី១. បន្តរក្សាប្រពៃណីនៃការជួបទទួលទានអាហារពេលព្រឹក និង ពិភាក្សាការងារត្រីភាគី នៅមុនពេលបើកកិច្ចប្រជុំកំពូលធំៗក្នុងតំបន់ ដែលតែងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រទេសទាំងបី ។ ទី២. បន្តដោះស្រាយជាមួយគ្នា និង ជំរុញសម្រេចឱ្យបាននូវលទ្ធផល ចំពោះបញ្ហាដែលនៅសេសសល់ទាំងឡាយ ។ ទី៣. បន្តអនុវត្តន៍យន្តការនៃការកំណត់ព្រំដែនរវាងប្រទេសទាំងបី ដើម្បីបញ្ចប់ទាំងស្រុង នាពេល ឆាប់ៗខាងមុខ ។ ទី៤. បន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី ទាំងក្នុងទិដ្ឋភាពសង្គម-សេដ្ឋកិច្ច, សន្តិសុខ, ការផ្សារភ្ជាប់រវាងប្រជាជន និង ប្រជាជន, វប្បធម៌ និង ប្រពៃណី ។ ទី៥. ជំរុញបន្ថែមនូវទំនាក់ទំនង និង ការផ្សារភ្ជាប់រវាងប្រទេសទាំងបី លើគ្រប់មធ្យោបាយរួមទាំងហេដ្ឋារចនាសម្ព័ន្ធ ដូចជា ស្ពាន ផ្លូវ ផ្លូវដែក និងកំពង់ផែ, ខ្សែច្រវាក់ផ្គត់ផ្គង់, និងទេសចរណ៍ ។នៅក្នុងជំនួបនេះផងដែរ ឯកឧត្តមនាយករដ្ឋមន្ត្រីវៀតណាម បានផ្ដាំផ្ញើការសួរសុខទុក្ខ និង ក្តីនឹករលឹកជូនចំពោះ សម្ដេចតេជោ ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង បានបង្ហាញបំណងចង់ជួបសំណេះសំណាលដោយផ្ទាល់ជាមួយ សម្តេចតេជោ នៅក្នុងពេលណាមួយខាងមុខ ។ ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ ក៏បានអញ្ជើញ សម្តេចមហាបវរធិបតី ទៅបំពេញទស្សនកិច្ចផ្លូវការទៅកាន់ប្រទេសឡាវ នាឆ្នាំ២០២៤ ខាងមុខ៕

សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ផ្ដល់ផ្ទះមនុស្សធម៌ជូនពលរដ្ឋជួបការលំបាកចំនួន២គ្រួសារ

2023/09/04 05:48:24 pm        320
ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ​និងសហការី ព្រមទាំង ព្រះសង្ឃ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣ ​បាននិមន្ត ​និងអញ្ជើញប្រគល់​ផ្ទះមនុស្សធម៌ ទី១៥ និងទី១៦ នៅទីតាំង២កន្លែងផ្សេងគ្នា ជូន​ពលរដ្ឋទ័លលំបាក ២គ្រួសារ ​ដោយ១គ្រួសារ ស្ថិតក្នុងស្រុកកំពង់សៀម និង១គ្រួសារទៀត ក្នុងស្រុកកងមាស។លោក ទូច ឆៃ នាយកប្រតិបត្តិសាខាកាកបាទក្រហមខេត្តកំពង់ចាម បានឱ្យដឹងថា​ គ្រួសារទី១ រស់នៅភូមិគគរ ២ ឃុំគគរ ស្រុកកំពង់សៀម មានប្តីជាជនពិការភ្នែក ​និងជើង​ មិនអាចធ្វើការបាន មានជីវភាពលំបាកយ៉ាប់យ៉ឺនខ្លាំង​ ដោយរស់នៅពឹងផ្អែកតែលើការជួយពីរាជរដ្ឋាភិបាល តាម​រយៈបណ្ណសមធម៌ ក្រ ២ គួបផ្សំចំណូលតិចតួច ​ដែលបានពីប្រពន្ធ ដើរស៊ីឈ្នួលបោកខោអាវ​តាមផ្ទះអ្នកស្រុក។ ចំណែក គ្រួសារទី២. ជាស្រ្តីមេម៉ាយពិការភ្នែក មានកូនស្រី១នាក់ ​រស់នៅភូមិអន្លង់អកកើត ឃុំសូរគង ស្រុកកងមាស ​ដោយរស់នៅពឹងផ្អែកលើសប្បុរសជន​ អ្នកជិតខាង រួមជាមួយ​ការ​ឧបត្ថម្ភរបស់អាជ្ញាធរភូមិឃុំ ​និងការជួយពីរាជ ​រដ្ឋាភិបាល​ តាមរយៈប័ណ្ណសមធម៌ ក្រ ១ផងដែរ ។ដោយឡែកដើម្បីជួយសម្រាលជីវភាពរស់នៅ ​ឯកឧត្ដម អ៊ុន ចាន់ដា បានផ្តល់សម្ភារៈ គ្រឿង​ឧបភោគ បរិភោគ ជូនគ្រួសារទាំង២ សម្រាប់​សង្កត់ផ្ទះថ្មីនេះ​ ដោយក្នុង១គ្រួសារ ​ទទួលបាន​ អង្ករ ៥០គក្រ គ្រឿងឧបភោគបរិភោគ ប្រើប្រាស់ និងថវិកា២០ម៉ឺនរៀល។ ទន្ទឹមនឹងនោះ ​លោកតា លោកយាយ ​ដែលចូលរួមជាសាក្សី ​ក្នុងពិធីប្រគល់-ទទួលផ្ទះថ្មី ទាំង២ខ្នងនេះ ក្នុងម្នាក់ៗ​ ទទួលបានអង្ករ ត្រីខ ឃីត ​មី ទឹកត្រី ទឹកស៊ីអ៊ីវ សាប៊ូ អាវយឺត ព្រមទាំង​ថវិកាចំនួន ២ម៉ឺនរៀលផងដែរ ៕អត្ថបទ៖ ថុង សីហា

កិច្ចប្រជុំប្រាក់ឈ្នួល៖ ភាគីសហជីពស្នើតួលេខ២១៥ដុល្លារ ឯភាគីនិយោជកស្នើតួលេខ២០១ ដុល្លារ

2023/09/04 02:20:22 pm        749
ភ្នំពេញ៖ ពាក់ព័ន្ធនឹងការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ភាគីសហជីពបានស្នើតួលេខ ២១៥ដុល្លារ ភាគីនិយោជកស្នើតួលេខត្រឹមតែ ២០១ដុល្លារ ខណៈភាគីរាជរដ្ឋាភិបាលមិនទាន់បង្ហាញតួលេខនៅឡើយទេ ហើយក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល​អប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាបន្តនៅលើកទី៤ខាងមុខ។នៅក្នុងកិច្ចប្រជុំទាំង៣លើកនេះ​ តំណាងភាគីរាជរដ្ឋាភិបាលក៏បានសម្របសម្រួល និងផ្តល់នូវ​ការពន្យល់បន្ថែមលើចំណុចនានា ​ដែលតំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក​មានចម្ងល់ផងដែរ។ ជាលទ្ធផល ​តំណាងភាគីកម្មករនិយោជិតបានលើកឡើងនូវតួលេខចំនួន ២១៥ដុល្លារអាម៉េរិក ​និងតំណាងភាគីនិយោជកបានលើកឡើងនូវតួលេខចំនួន ២០១ដុល្លារ​អាម៉េរិក។អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាបន្តទៀត នៅម៉ោង ៩:០០នាទីព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៣។ ទោះជាយ៉ាងណា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តកិច្ចប្រជុំសម្រេច​កំណត់​ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ ​កាត់ដេរ ​ផលិតស្បែកជើង និងផលិតផលិតផល​ធ្វើដំណើរ និងកាបូប ​សម្រាប់ឆ្នាំ២០២៤ ​ឱ្យបានចប់នៅមុនពិធីបុណ្យភ្ជុំបិណ្ឌ ​តាមការអនុសាសន៍​ណែនាំរបស់​សម្ដេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អាស៊ាន នឹងធ្វើការឆ្ពោះទៅមុខប្រសិនបើបញ្ហាមីយ៉ាន់ម៉ា ត្រូវបានដោះស្រាយ

2023/09/04 01:57:33 pm        545
ឥណ្ឌូនេស៊ី បានទទួលស្គាល់ថាវិបត្តិនៅមីយ៉ាន់ម៉ា បានរារាំងដល់ផែនការអាស៊ានជាច្រើន ក្នុងការធ្វើការឆ្ពោះទៅមុខ។ ទាក់ទងទៅនឹងបញ្ហានេះ អាស៊ាន ត្រូវតែដឹកនាំការស្វែងរកដំណោះស្រាយប្រកប ដោយសន្តិវិធី សម្រាប់សហភាពមីយ៉ាន់ម៉ា។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ ដែលមានជាបន្តបន្ទាប់ នៅថ្ងៃទី២ ដល់ថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២៣នេះ ក្នុងទីក្រុងហ្សាកាតា គឺជាឱកាសមួយផ្សេងទៀតសម្រាប់ការស្វែងរកនេះ។ រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បាននិយាយថាអាស៊ាន បានដឹងអំពីផលលំបាកជាច្រើននៅក្នុងតំបន់។ ទោះជាយ៉ាងណា យើងមិនត្រូវបណ្តោយឲ្យបញ្ហាទាំអអស់នេះ ប៉ះពាល់ដល់កិច្ចប្រឹងប្រែងបំពេញការងាររបស់យើងនោះទេនៅក្នុងកិច្ចប្រជុំកំពូល។ លោកស្រីបាននិយាយនៅក្នុងការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន(AMM) នៅថ្ងៃចន្ទនេះក្នុងទីក្រុងហ្សាកាតា ថា ការសំឡឹងមើលរបស់ពលរដ្ឋរបស់យើងមកលើយើងដើម្បីបញ្ជាក់ថាអាស៊ាននៅតែសំខាន់ និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងភាពរុងរឿងនៅក្នុងតំបន់។ បញ្ហាមួយក្នុងចំណោមបញ្ហាទាំងអស់ដែលចាំបាច់ត្រូវដោះស្រាយដោយអាស៊ាន គឺបញ្ហាសហភាពមីយ៉ាន់ម៉ា។ ភាពជាអ្នកដឹកនាំរបស់យើងកំពុងធ្វើការយ៉ាងខ្លាំងដើម្បីធ្វើឲ្យប្រសើរដំណោះស្រាយរួមគ្នា ជាមួយអាស៊ាន។ អាស៊ានអាចធ្វើការឆ្ពោះទៅមុខក្នុងល្បឿនពេញលេញប្រសិនបើយើងអាចធានាបាននូវដំណោះស្រាយប្រកបដោយសន្តិវិធី និងនិរន្តរភាពក្នុងសហភាពមីយ៉ាន់ម៉ា។ ខណៈកិច្ចប្រជុំជាច្រើនរបស់អាស៊ានកាលពីពេលមុន ធ្វើជាប្រធានដោយប្រទេសឥណ្ឌូនេស៊ី សហភាពមីយ៉ាន់ម៉ានៅតែគ្មានអ្នកតំណាងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស។ កៅអីសម្រាប់អ្នកតំណាងមីយ៉ាន់ម៉ា នៅក្នុងបន្ទប់កិច្ចប្រជុំនេះគឺពុំមាននោះទេ។

អាណាព្យាបាលវេចខ្ចប់ម្ហូបអាហារសម្រាប់កូនទៅរៀន ដើម្បីលើកកម្ពស់សុវត្ថិភាពសុខភាព

2023/09/04 01:35:32 pm        670
ភ្នំពេញ៖ បច្ចុប្បន្នអាណាព្យាបាលមួយចំនួនពិសេសនៅរាជធានីភ្នំពេញ បានចាប់ផ្ដើមវេចខ្ចប់​ម្ហូបអាហារ​ ក៏ដូចជាទឹកពិសារ ​សម្រាប់កូនទៅសិក្សាជារៀងរៀងរាល់ថ្ងៃ។ ការអនុវត្តនេះ គឺស្រប​ទៅ​តាមគោលការណែនាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការលើកកម្ពស់សុវត្ថិភាព​សុខភាព​របស់សិស្សនៅតាមគ្រឹះស្ថានសិក្សា។ សកម្មភាពវេចខ្ទប់ម្ហូបអាហារដល់កូនក្នុងពេល​ទៅសិក្សានៅសាលានេះ ​សង្កេតឃើញមានច្រើន​នៅ​តាមសាលាគំរូ បឋមសិក្សាចតុមុខ ​រាជធានីភ្នំពេញ ដោយសិស្សគ្រប់រូបសុទ្ធតែមានកញ្ចប់​ម្ហូប​អាហារពីផ្ទះ ​សម្រាប់បរិភោគ។ក្នុងនាមជាអាណាព្យាបាល ​ដែលបានរៀបចំម្ហូបអាហារ ក៏ដូចជាទឹកពិសារសម្រាប់កូនមកសិក្សា​រៀង​រាល់ថ្ងៃនេះអ្នកអាណាព្យាលបាលបានលើកឡើងថា ​សុខភាពរបស់កូន ជារឿងសំខាន់សម្រាប់​អាណាព្យាបាលគ្រប់រូប។ ដូច្នេះទោះជារវល់យ៉ាងណាក្ដីក៏ត្រូវតែរៀបចំម្ហូប​អាហារ​សម្រាប់​កូនរៀងរាល់ថ្ងៃដែរ។លោក សូ ធី នាយករងក្ដាប់រួមសាលាបឋមសិក្សាចតុមុខ​ លើកឡើងថា សាលាបានដាក់គោល​ការណ៍ ​និងមានការឯកភាពពីអាណាព្យាបាល ​ក្នុងរៀបចំម្ហូបអាហារសម្រាប់​កូនមកសិក្សា។ សាលាបាន​គ្រប់គ្រងលើបញ្ហា​សុខភាព​របស់សិស្ស ​ដោយមិនអនុញ្ញាតឱ្យសិស្សចេញ​ទៅទិញចំណី​អាហារ​នៅខាងក្រៅសាលានោះទេ ហើយសាលាក៏មិនទាន់បើកឱ្យមានការលក់​ដូរក្នុង​សាលាផងដែរ។ឯកឧត្តម ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងអប់រំ ​យុវជន និងកីឡា បាន​លើកឡើងថា​ ការលើកកម្ពស់សុវត្ថិភាព​នៅតាមសាលារៀន ​ជាការងារអាទិភាព។ ការងារនេះ គឺទាមទារឱ្យគ្រប់គ្នាចូលរួមអនុវត្តឱ្យបានខ្ជាប់ខ្ជួន។ សូមជម្រាបថា​ ក្រសួងអប់រំបានចេញសេចក្ដីណែនាំពីចំណីអាហារហាមប្រាម ក្នុងការលក់ដូរ​ក្នុង​គ្រឹះស្ថានសិក្សា។ ចំណីអាហារដែលត្រូវបានហាមប្រាម ​ព្រោះវាអាចប៉ះពាល់ដល់សុខភាពនោះ គឺមាន ៦ប្រភេទ។ ចំណីអាហារទាំងនោះរួមមាន ​ចំណីអាហារគ្រប់ប្រភេទដែលហួសកំណត់កាល​បរិច្ឆេទ​ប្រើប្រាស់ គ្រឿងស្រវឹង ​និងផលិតផលថ្នាំជក់គ្រប់ប្រភេទ ចំណីអាហារដែលមិនមាន​ប្រភពច្បាស់លាស់ ភេសជ្ជៈប៉ូវកម្លាំង ភេសជ្ជៈផ្អែម ​កាហ្វេ ការ៉េម ទឹកស៊ីរ៉ូគ្រប់ប្រភេទ​ ស្ករសូកូឡា ស្ករគ្រាប់ ​និងស្ករកៅស៊ូគ្រប់ប្រភេទ ​និងចាហួយគ្រប់ប្រភេទ ​នំដូណាត់ ​និងនំផ្អែមជាដើម៕អត្ថបទ៖ គឹមហុក

មន្ត្រីផែនការ-សង្គមស៊ីវិលសហការសម្ភាសន៍អ្នកបម្រើការទេសចរណ៍ក្រៅប្រព័ន្ធ ដើម្បីផ្តល់បណ្ណក្រីក្រ

2023/09/04 01:16:49 pm        541
ភ្នំពេញ៖ សមាគមន៍ អង្គការសង្គមស៊ីវិល ជាដៃគូមន្ទីរផែនការនៃរាជធានីភ្នំពេញ បានបង្កើន​កិច្ចសហការ ​បន្តស្វែងរកបុគ្គលបម្រើការតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែក​សេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានឈ្មោះនៅក្នុងបញ្ជី នៃក្រសួងផែនការ មកផ្តល់បទសំភាសន៍​នៅតាមសាលាសង្កាត់ ដើម្បីផ្តល់ជូនបណ្ណមូលនីធីសមធម៌សុខាភិបាល ​ទទួលបានអត្ថប្រយោជន៍ និងការពិនិត្យថែទាំសុខភាព ​ព្យាបាលជំងឺដោយមិនគិតថ្លៃ ពីរាជរដ្ឋាភិបាល។មន្ត្រីមន្ទីរផែនការរាជធានីភ្នំពេញ ​និងសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងការអភិវឌ្ឍ​ CWPD បានថ្លែងប្រាប់BTV នៅថ្ងៃទី៤ ខែកញ្ញានេះថា នៅពេលនេះ យុទ្ធនាការចុះសម្ភាសន៍​ផ្តល់​បណ្ណមូលនីធីសមធម៌ ឬបណ្ណក្រីក្រ ​ជូនបុគ្គលបម្រើការ ​នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍ ផ្នែកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ នៅបណ្តាខ័ណ្ឌនានា ​នៅក្នុងរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ ប៉ុន្តែ​សម្រាប់​អ្នកបម្រើការតាមសេវាកម្សាន្តនេះ​ ដែលនៅមិនទាន់ទៅផ្តល់សម្ភាសន៍ ​ត្រូវបានបុគ្គលិក នៃសមាគន៍ CWPD និងអង្គការជាដៃគូនានាទៀត គឺបាននិងកំពុងស្វែងរកបុគ្គលបម្រើការតាមសេវា​កម្សាន្ត​ទាំងនោះ ទៅទៅផ្តល់ការសម្ភាសន៍​ ធ្វើបណ្ណសមធម៌តាមសាលាសង្កាត់ដើម្បីបានបណ្ណក្រីក្រនោះ។បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ក្នុងវិស័យទេសចរណ៍ ​បានថ្លែងអរគុណរាជរដ្ឋាភិបាល និង​អាជ្ញាធរមូលដ្ឋានដែលសហការរៀបចំផ្តល់បណ្ណក្រីក្រ ​សម្រាប់អ្នកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ មកពី​តាមបណ្តាខេត្តនានា ​មកស្នាក់នៅបម្រើការ ​នៅក្នុងរាជធានីភ្នំពេញ។លោក កែវ អ៊ូលី ប្រធាននាយកដ្ឋានកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រនៃ​ ក្រសួងផែនការ បានថ្លែងថា ​បុគ្គលបម្រើការ ​នៅតាមមណ្ឌលសេវាកម្សាន្តទេសចរណ៍​ ក្រៅប្រព័ន្ធ ដែលមានជីវភាព​ក្រីក្រ ហើយអាចធ្វើបណ្ណក្រីក្រ​ បានគឺតម្រូវឲ្យមានអត្ថសញ្ញាណបណ្ណសញ្ជាតិខ្មែរ មានលិខិត​បញ្ជាក់ការស្នាក់នៅពីអាជ្ញាធរសង្កាត់ចំនួនបីខែឡើងទៅ ​និងមានឈ្មោះនៅក្នុងបញ្ជី ដែល​ផ្តល់មកពី អាជ្ញាធរមូលដ្ឋាន ឃុំសង្កាត់ ​អង្គការសង្គមស៊ីវិល និងមន្ទីរទេសចរណ៍រាជធានីខេត្ត​ជាដើម ​នៅតាមបណ្តាគោលដៅទេសចរណ៍​នានាទូទាំងប្រទេស៕អត្ថបទ ស៊ុម សុខជា

ប្រទេសទួរគី និងអ៊ីស្រាអែលពិភាក្សាគ្នាអំពីការនាំចេញឧស្ម័នធម្មជាតិ ដោយសម្លឹងឃើញអឺរ៉ុប

2023/09/04 01:15:07 pm        526
ទួរគី៖ មន្ត្រីទួរគី និងអ៊ីស្រាអែល បានជួបពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការថាមពល ខណៈដែលប្រទេសទាំងពីរ ស្វែងរកការពង្រីកទំនាក់ទំនងសេដ្ឋកិច្ច បន្ទាប់ពីមានជម្លោះរយៈពេលជាច្រើនឆ្នាំ។រដ្ឋមន្ត្រីថាមពលទួរគីលោក អាល់ប៉ាស្លាន បេរ៉ាក់តា (Alparslan Bayraktar) កាលពីថ្ងៃអាទិត្យ បានពិភាក្សាគ្នាអំពី«ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការថាមពលទ្វេភាគី និងក្នុងតំបន់ រួមទាំងឧស្ម័នធម្មជាតិ តាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក អ៊ីស្រាអែល កាត (Israel Katz)។លោកបេរ៉ាក់តា បាននិយាយនៅលើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមXថា៖«ខ្ញុំនឹងទៅទស្សនកិច្ចប្រទេសអ៊ីស្រាអែលតាមការអញ្ជើញរបស់លោករដ្ឋមន្ត្រីកាត នៅពេលវេលាឆាប់បំផុត ដែលអាចធ្វើទៅបាន» ។ប្រទេសទាំងពីរ កំពុងស្វែងរកការស្វែងរកឱកាសនាំចេញឧស្ម័នទៅអឺរ៉ុបតាមរយៈប្រទេសទួរគីតាមសមុទ្រ មេឌីទែរ៉ាណេចេញពីតំបន់ហ្គាហ្សាស្ទ្រីប៕

សម្តេចធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា ប្រកបដោយសុវត្ថិភាព

2023/09/04 12:47:03 pm        568
ភ្នំពេញ៖ គណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ បានមកដល់អាកាសយាន្តដ្ឋានអន្តរជាតិ Soekarno-Hatta ទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី ប្រកបដោយសុវត្ថិភាព ត្រូវបានទទួលស្វាគមន៍ដោយ ឯកឧត្តម H. Sandiaga Salahuddin Uno រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងច្នៃប្រឌិត ​អមដំណើដោយ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា​ តំណាងអចិន្ត្រៃយ៍ ប្រចាំអាស៊ាន និងភារធារីស្តីទី ​នៃស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី និងបានត្រៀមខ្លួនរួចរាល់​ សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ ចាប់ពីថ្ងៃទី៤-៧ កញ្ញា ២០២៣។

លទ្ធផលជំនួបសម្ដេចតេជោ ជួបជាមួយឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន

2023/09/04 12:38:56 pm        201
ភ្នំពេញ៖ នៅវិមាន៧មករា ព្រឹកមិញនេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានទទួលជួបឯកឧត្តម លីវ ជានឆាវ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង អន្តរជាតិនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ។បើតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្សប្រជាជនកម្ពុជាបានឱ្យដឹងថា«គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តចិន បន្តពង្រឹងកិច្ចសហប្រតិបត្តិការឆ្ពោះទៅការកសាងសហគមន៍​ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី»។

ក្រសួងការងារ បន្តបើកកិច្ចចចារប្រាក់ឈ្នួលអប្បបរមាកម្មករកាត់ដេរជាលើកទី៣ នាថ្ងៃនេះ

2023/09/04 12:30:06 pm        287
ភ្នំពេញ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បន្តបើកកិច្ចប្រជុំ ចចារលើការដំឡើងប្រាក់​ឈ្នួល​អប្បបរមាសម្រាប់ឆ្នាំ២០២៤ នាថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈនាព្រឹកនេះ ភាគីសហជីព និងភាគីនិយោជកបានបើកកិច្ចប្រជុំផ្ទៃក្នុងរៀងៗ មុននឹងបើកកិច្ចប្រជុំចចារលក្ខណៈត្រីភាគី។កិច្ចប្រជុំលើកនេះ គឺជាកិច្ចប្រជុំលើកទី៣ហើយ ​ដែលក្រុមប្រឹក្សាជាតិប្រាក់​ឈ្នួលអប្បបរមា ប្រកាស​បើកកិច្ចប្រជុំចចារ ដើម្បីកំណត់តួលេខប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត​ផ្នែកវាយនភ័ណ្ឌ កាត់ដេរ​ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប ​សម្រាប់ឆ្នាំ២០២៤ នៅទីស្តីការ​ក្រសួងការងារ ​និងបណ្តុះបណ្តាលវិជ្ជាជីវៈ។តាមលោក អាត ធន់ ប្រធានសភាពការងារកម្ពុជា បានឱ្យដឹងថា កាលពីកិច្ចប្រជុំលើកទី២កន្លងទៅ ភាគីសហជីពបាន​បញ្ចេញតួលេខចំនួន២ គឺស្នើសុំដំឡើង​ចំនួនជាង ​១២ដុល្លារ ​និងតួលេខមួយទៀត ស្នើសុំដំឡើងជាង ២០ដុល្លារ។ លោកបន្តថា ​នេះគ្រាន់តែជាតួលេខស្នើសុំក្នុងការពិភាក្សារបស់ក្រុមសហជីពទេ​ ដោយមិនដឹងថា ភាគីនិយោជកឯកភាពក្នុងចំនួនប៉ុន្មាននោះផងដែរ។សូមរម្លឹកទៀតថា កិច្ចប្រជុំចចារប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភ័ណ្ឌ កាត់ដេរ ​ផលិតស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរនិងកាបូប គឺត្រូវផ្អែកគោលការណ៍​លក្ខណ​វិនិច្ឆ័យបែបសង្គម (ស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ) និង​លក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ​ស្ថានភាពទីផ្សារការងារ និងកម្រិត​ចំណេញរបស់វិស័យ) ​ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជា​មូលដ្ឋានក្នុងការពិភាក្សា​ប្រាក់ឈ្នួល​អប្បបរមានៅកម្ពុជា។ ​គិតត្រឹមឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលអប្បរមាដែលកម្មករ​និយោជិតទទួលបាន គឺចំនួន ២០០ដុល្លារអាម៉េរិក ក្នុងមួយខែ។សូមជម្រាបថា ​តាមរយៈជំនួបជាមួយកម្មករកម្មការិនី កាលពីថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានប្រគល់ភារកិច្ចដល់ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ ​និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ត្រូវ​ប្រជុំ​ដោះស្រាយជាមួយភាគី​ពាក់ព័ន្ធ ​ដើម្បីកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ ​ផលិតស្បែកជើង និងផលិត​ផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៤ ឱ្យបានរួចរាល់នៅមុន​ថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ​នាខែតុលា ខាងមុខនេះ៕អត្ថបទ៖ ឈិត បូរ៉ាវី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM