កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឲ្យប្រជាសហគមន៍ ដាំដើមឈើដើម្បីបង្កើនប្រាក់ចំណូល

2023/09/03 06:37:12 pm        574
ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចេះដាំដើមឈើ ដាំស្តាព្រៃ និងចូលរួមការពារអភិរក្សព្រៃឈើ ដើម្បីបង្កើនគម្របព្រៃ និងអាចលក់កាបូនបង្កើនប្រាក់ចំណូល​នៅក្នុងសហគមន៍។ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងយ៉ាងដូច្នេះ ក្នុងដំណើរទស្សនកិច្ច ចុះសួរសុខទុក្ខ​ប្រជាសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម នៅព្រឹកថ្ងៃ០៣ខែកញ្ញាឆ្នាំ២០២៣។ប្រធានសហគមន៍តំបន់ការពារធម្មជាតិតាតៃក្រោម លោក ទេព ម៉ាឡា បានអះអាងថា សហគមន៍​បានចូលរួមការពារនិអភិរក្សធនធានធម្មជាតិ​ ដោយមិនមានទៀតទេ​ ការកាប់រានព្រៃ ឬការដកហូត​អនុផលេព្រៃឈើលើសលប់ក៏មិនមានដែរ។ តំបន់នេះ កំពុងមានការចាប់​អារម្មណ៍ខ្លាំងពីភ្ញៀវ​ទេសចរណ៍ជាតិ ​អន្តរជាតិ ក្នុងការមកទស្សនាធនធានធម្មជាតិដែលមានរួមមាន ទឹកជ្រោះ ទេសភាពដងព្រែក ភូមិបូរាណ​ និងការជិះទូកលេងកំសាន្ត ហើយប្រជាសហគមន៍កំពុង​ទទួល​បានចំណូលតាមរយៈវិស័យទេសចរណ៍ធម្មជាតិនេះ។ទន្ទឹមនឹងមានការគាំទ្រ​ពីភ្ញៀវទេសចរណ៍​លើធនធានធម្មជាតិ កត្តាផ្លូវ ចំណតឡាន​ ទឹកស្អាត និងមជ្ឈមណ្ឌលព័ត៌មាន សម្រាប់​ភ្ញៀវទេសចរណ៍ក៏ជាតម្រូវការអភិវឌ្ឍបន្ថែមទៀត របស់សហគមន៍។ជាមួយគ្នានេះដែរ ឯកឧត្តម អ៊ាង សុផល្លែត បានថ្លែងថា ដើម្បីធានានិរន្តភាពបរិស្ថាន និងជីវភាព​សហគមន៍ ប្រជាសហគមន៍ ត្រូវនាំគ្នាដាំដើមឈើឱ្យបានច្រើន ​ពីព្រោះដើមឈើគឺជាប្រភពប្រាក់​ចំណូល ​តាមរយៈការទាញចំណូលពីការលក់កាបូន ​ ហើយចំណូលពីការលក់បូន នឹងជួយដល់ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យប្រជាពលរដ្ឋមានចំណូលបន្ថែម លើសពីចំណូលតាមរយៈភ្ញៀវ​ទេសចរណ៍នាពេលបច្ចុប្បន្ននេះ។គួររម្លឹកដែលថា ការជំរុញឱ្យមានការដាំដើមឈើ ដើម្បីឱ្យប្រជាសហគមន៍ទទួលបានប្រាក់ចំណូល ពីការលក់កាបូននេះ ​គឺជាយុទ្ធសាស្រ្តរបស់ក្រសួងបរិស្ថាន ​ដែលអនុវត្តស្របតាមយុទ្ធសាស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ​នៅក្នុងគោលដៅយុទ្ធសាស្រ្តទាំងប្រាំ ត្រង់ចំណុចទី១​ ដែលធានាឱ្យបានកំណើនសេដ្ឋកិច្ច​ ក្នុងអត្រាមធ្យមប្រចាំឆ្នាំក្នុងរង្វង់ ៧% ប្រកបដោយ ភាពធន់ និងវិបត្តិនានា៕

ក្រុមការងារចុះមូលដ្ឋាន ប្ដេជ្ញាបន្តចូលរួមជាមួយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្នុងការអភិវឌ្ឍភូមិឃុំ

2023/09/03 04:57:13 pm        572
ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង ប្រធានក្រុមការងារចុះមូលដ្ឋានឃុំព្រះផុស ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង និងក្រុមការងារ បានប្ដេជាបន្តចូលរួមជាមួយរាជរដ្ឋាភិបាល នីតិកាលទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងកាអភិវឌ្ឍភូមិឃុំ ឲ្យកាន់តែរីកចម្រើនបន្ថែមទៀត ។ក្នុងពិធីបរិភោគអាហារសាមគ្គីជាមួយប្រជាពលរដ្ឋ ជាម្ចាស់ឆ្នោតទូទាំងឃុំព្រះផុស ដោយមាន​ការ​ចូលរួមពីសំណាក់លោកជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមកាងារ និងក្រុមការងារ រួមទាំង​ប្រជាពលរដ្ឋប្រមាណជាង ១ពាន់នាក់ និងជូនលិខិតថ្លែងអំណរគុណដល់​ក្រុមការងារ​ចុះជួយឃុំ កាលពីល្ងាចថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ ​ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណ​ដល់​ប្រជាពលរដ្ឋ ដែលបានទៅបោះឆ្នោត អាណត្តិទី៧ និងបោះជូនគណបក្សប្រជាជនកម្ពុជា ឲ្យទទួលជ័យជំនះសារជាថ្មី ក្នុងសំឡេងឆ្នោតដ៏ច្រើនលើសលុប ។ឯកឧត្តមប្រធានក្រុមការងារ បានបន្តថា ការទទួលបាននូវជ័យជំនះរបស់គណបក្ស​ប្រជាជន​កម្ពុជានេះ បានបង្ហាញពីការផ្ដល់យុត្តិធម៌ពីសំណាក់ប្រជាពលរដ្ឋ និងគាំទ្រថែរក្សាសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិកាន់តែរីកចម្រើន​បន្ថែមទៀត ។ ជាពិសេសប្រជាពលរដ្ឋទទួលបានរាជរដ្ឋាភិបាលថ្មី ក្រោមការដឹកនាំរបស់ឥស្សរជន​ឆ្នើម​បន្តវេនសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ។ជាមួយនេះ ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង នឹងខិតខំបន្តចូលរួមជាមួយរាជរដ្ឋាភិបាលអាណត្តិថ្មី អភិវឌ្ឍន៍​សមិទ្ធផលផ្សេងៗមូលដ្ឋានឲ្យកាន់តែរីកចម្រើន ដើម្បីបម្រើផលប្រយោជន៍របស់​ប្រជាពលរដ្ឋ ។ជាចុងបញ្ចប់ឯកឧត្តមបណ្ឌិត ​ក៏បានគូសបញ្ជាក់ជូនប្រជាពលរដ្ឋម្ចាស់ឆ្នោតអំពីការ​យកចិត្តទុក​ដាក់ខ្ពស់​ របស់ថ្នាក់ដឹកនាំគណបក្សគ្រប់ជាន់ថ្នាក់​ និង​ការចុះជាប់ជាមួយប្រពលរដ្ឋ ដូច្នេះ ​សូម​ប្រជាពលរដ្ឋទាំងអស់បន្តការគាំទ្រ ​និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ក្នុងបុព្វហេតុថែ​រក្សា​សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិទាំងអស់គ្នា ៕អត្ថបទ បាន សុខរិទ្ធ

ការតវ៉ាដ៏ធំបានផ្ទុះឡើងនៅកូរ៉េខាងត្បូង ប្រឆាំងនឹងការបង្ហូរទឹកសំណល់នុយក្លេអ៊ែររបស់ជប៉ុន

2023/09/03 03:57:04 pm        524
បាតុកររាប់ម៉ឺននាក់ក្នុងប្រទេសកូរ៉េខាងត្បូង បានធ្វើបាតុកម្មទ្រង់ទ្រាយធំមួយនៅថ្ងៃចុងសប្ដាហ៍នេះ ដោយចូលរួមជាមួយក្រុមបរិស្ថាន និងសង្គម ដែលបានប្រមូលផ្តុំគ្នាជាបន្តបន្ទាប់​អស់រយៈពេលជាង​មួយសប្តាហ៍ ប្រឆាំងចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែរហ្វូគូស៊ីម៉ា ដែលត្រូវបាន​បំផ្លាញជាបន្តបន្ទាប់របស់ជប៉ុនចូលទៅក្នុងសមុទ្រពីរោងចក្រថាមពលនុយក្លេអ៊ែរដៃអ៊ីឈិ។នៅកណ្តាលទីក្រុងសេអ៊ូល ក្រុមអ្នកនេសាទ និងអ្នកនយោបាយបានប្រមូលផ្តុំគ្នាថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់រដ្ឋាភិបាលជប៉ុន ដោយចាត់ទុកពួកគេថាជាមនុស្សអាត្មានិយម។ ក្រុមអ្នកតវ៉ាក៏បានរិះគន់របស់ពួកគេចំពោះរដ្ឋាភិបាលកូរ៉េខាងត្បូង ផងដែរ ដោយចោទប្រកាន់ថាបានប្រកាន់ជំហរមិនទទួលខុសត្រូវដោយអនុញ្ញាតឲ្យបញ្ចេញទឹកសំណល់មានសារធាតុវិទ្យុសកម្ម។ អ្នកតវ៉ាម្នាក់ឈ្មោះ គីម ស៊ូដុង (Kim Soo-dong) បាននិយាយថា "តើពួកគេអាចមើលរំលងការខូចខាតដល់សត្វសមុទ្រ និងបរិស្ថានសមុទ្រដោយរបៀបណា? គ្មានបញ្ហាអីទេ ទោះបីជាពុំបង្កគ្រោះថ្នាក់ដល់មនុស្សក៏ដោយ ឬ ? ផែនដីនេះពុំមែនជារបស់យើងតែម្នាក់ឯងនោះទេ។យើងទាំងអស់គ្នា បានផ្សាផ្ជាប់ទៅនឹង ប្រព័ន្ធអេកូឡូស៊ី។ នៅក្នុងការស្ទង់មតិមួយដែលបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃ ដោយមានការចូលរួមពីមនុស្សពេញវ័យចំនួន ១.០០០ នាក់ ហើយបានសន្និដ្ឋានកាលពីថ្ងៃពុធ ជាង ៧០ ភាគរយនៃប្រជាជនកូរ៉េខាងត្បូងបានជំទាស់យ៉ាងដាច់ណាត់ចំពោះការបង្ហូរទឹកសំណល់មានសារធាតុនុយក្លេអ៊ែររបស់ប្រទេសជប៉ុនចូលទៅក្នុងមហាសមុទ្រ។ រដ្ឋាភិបាលកូរ៉េខាងត្បូងបានរក្សាជំហរអព្យាក្រឹត ដោយមិនបង្ហាញការគាំទ្រ ឬប្រឆាំងប្រឆាំងនឹងការបង្ហូរសំណល់ទឹកមានសារធាតុនុយក្លេអ៊ែរចូលទៅក្នុងមហាសមុទ្រ។ជប៉ុនបានចាប់ផ្តើមបង្ហូរទឹកសំណល់មានសារធាតុវិទ្យុសកម្មដំបូងគេទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកកាលពីថ្ងៃទី ២៤ ខែសីហាថ្មីៗនេះ៕

ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងអំណរគុណ សមាជិក-សមាជិកា គណបក្សឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ

2023/09/03 02:15:52 pm        351
កំពង់ស្ពឺ៖ ឯកឧត្តម ហ៊ុន ម៉ានី សមាជិកគណៈកម្មការធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និង ជាអនុប្រធានទី១ នៃក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ បានបន្តអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា ក្នុង​ឃុំជំពូព្រឹក្ស ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ ដើម្បីអបអរសាទរជ័យជម្នះជារួមរបស់​គណបក្សប្រជាជនកម្ពុជាទូទាំងប្រទេស និងដោយឡែកសម្រាប់ឃុំដែលទទួលបានជ័យជម្នះ​លេខ១ ក្នុងស្រុកសាមគ្គីមុនីជ័យ។ក្រោមបរិយាកាសដ៏សប្បាយរីករាយនាឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកប្រសាសន៍​ផ្ដាំផ្ញើ​ការសួរសុខទុក្ខពីសំណាក់សម្តេចប្រធានបក្ស សម្តេចអនុប្រធាន រួមទាំងប្រសាសន៍ផ្ដាំផ្ញើសួរ​សុខទុក្ខ​ពី​សំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជាផងដែរ។ ឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរ ថ្លែងអំណរគុណដល់គណៈកម្មការចុះជួយឃុំ ជំពូព្រឹក្ស ក្រុមការងារ រួមទាំងសមាជិក សមាជិកាបក្សទាំងអស់ ដែលបានខិតខំប្រឹងប្រែង លះបង់កម្លាំង​កាយចិត្តបំពេញភារកិច្ច ផ្ដល់ជំនឿចិត្តជូនគណបក្សប្រជាជនកម្ពុជា ដែលបានចេញទៅបោះឆ្នោត ៩១.០៩% រហូតទទួលបានជ័យជម្នះយ៉ាងត្រចះត្រចង់នាពេលនេះ។ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្ម ក្រោមការដឹកនាំរបស់សម្តេចប្រធានបក្ស និងបន្តឆ្ពោះទៅមុខបន្ថែមទៀត។ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី គឺធានាថា អត្ថប្រយោជន៍របស់កម្មករ កម្មការិនី នឹងមានការកើនឡើងបន្ថែមទៀត។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលនឹងរក្សានូវគោលនយោបាយគាំពារសង្គម និងបន្តបេសកកម្មក្នុងការធានា​ឱ្យបាននូវសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍគ្រប់វិស័យជូនប្រជាពលរដ្ឋផងដែរ។នាឱកាសនៃពិធីសំណេះសំណាលនេះ ប្រជាពលរដ្ឋឃុំជំពូព្រឹក្សសម្តែងនូវសេចក្តី​សោមនស្សរីករាយ ក្រោយទទួលជ័យជម្នះលេខ១ ជាឃុំបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ច្រើន​ជាងគេ ក្នុងស្រុកសាមគ្គីមុនីជ័យ។ ក្រោមម្លប់នៃសុខសន្តិភាព និងក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានការងារធ្វើ និងមានពេលវេលាចូលរួមអបអរសាទរ រាំលេងកំសាន្ត ក្រោមបរិយាកាសដ៏ស្និតស្នាលជាមួយថ្នាក់ដឹកនាំ ក្រុមការងារ សមាជិក សមាជិកាបក្សផងដែរ។ សូមជម្រាបជូនថា នារសៀលថ្ងៃនេះផងដែរ ឯកឧត្តម ហ៊ុន ម៉ានី នឹងបន្តអញ្ជើញជួប​សំណេះ​សំណាល និងថ្លែងអំណរគុណជូនដល់ក្រុមការងារ​ រចនាសម្ព័ន្ធគណៈកម្មាធិការគណបក្ស និងសមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ៕អត្ថបទ រដ្ឋា

នាយករដ្ឋមន្ត្រីដាស់តឿនរដ្ឋមន្ត្រីឱ្យបែងចែកភារកិច្ចជូនរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ តាមក្រសួងស្ថាប័នឱ្យរួចរាល់នៅសប្តាហ៍ក្រោយ

2023/09/03 01:49:26 pm        325
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកដាស់តឿនដល់រដ្ឋមន្រ្តីដែលមិនទាន់បែងចែកភារកិច្ច ត្រូវប្រញាប់ប្រញាល់រៀបចំបែងចែកជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ឱ្យបានរួចរាល់នៅសប្តាហ៍ក្រោយនេះ។យោងតាមសារតាមតេឡេក្រាមនៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលឹកដាស់តឿនដល់រដ្ឋមន្រ្តីក្រសួងណា ដែលមិនទាន់បែងចែកភារៈកិច្ចច្បាស់លាស់ជូនថ្នាក់រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ សូមប្រញាប់បែកចែកជាបន្ទាន់ឲ្យរួចរាល់នៅសប្តាហ៍ក្រោយនេះ ដើម្បីធានាដល់និរន្តរភាព និងចីរភាពទាំងលើការ ដឹកនាំ ទាំងលើការងារអនុវត្តន៍ការរបស់ក្រសួងស្ថាប័ន។សម្តេចបញ្ជាក់ថា ការបែងចែកតួនាទីភាគី ត្រូវធានាឱ្យបានច្បាស់លាស់ រវាងការដឹកនាំខាងនយោបាយ និងបច្ចេកទេស ដើម្បីធានាស្ថិរភាពស្ថាប័ន ជៀសវាងការលូកដៃចូលការងារជំនាញក្រសួងស្ថាប័ន ដោយមិនឆ្លង ឬរំលងឋានានុក្រុមបច្ចេកទេស។សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តថា ការរៀបចំតួនាទីមន្ត្រីត្រូវផ្អែកលើគោលការណ៍គ្រឹះចំនួនពីរ គឺ គោលការណ៍គុណាធិបតេយ្យ រួមមាន៖ គុណសម្បត្តិ ស្នាដៃ សមត្ថភាព ចំណេះដឹង ទេពកោសល្យ និងក្រមសីលធម៌ និងគោលការណ៍គុណធម៌ ស្របតាម ទិសស្លោក «ចាស់ស្គាល់ផ្លូវ ក្មេងមានកម្លាំង»៕

ឯកឧត្តមបណ្ឌិត ម៉ឹង មករា ថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលបោះឆ្នោតគាំទ្រ គណបក្សប្រជាជន ទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក

2023/09/03 11:29:20 am        428
កំពង់ចាម៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅទី០២ ខែកញ្ញា ម្សិលមិញនេះ បានជួបសំណេះសំណាល ពិសាអាហារសាមគ្គី និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋ ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោយទទួលបានចំណាត់ថ្នាក់លេខ១ប្រចាំស្រុក លេខ៤ប្រចាំខេត្ត និងលេខ១៦ ទូទាំងប្រទេស នៃអត្រាកំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា ។ពិធីនេះធ្វើឡើងក្នុងគោលបំណងអបអរសាទរ គណបក្សប្រជាជនកម្ពុជាទទួលបានជ័យជម្នះ ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ និងថ្លែងអំណរអរគុណ​ចំពោះ​ថ្នាក់ដឹកនាំ សកម្មជន យុវជនបក្ស និងប្រជាពលរដ្ឋមូលដ្ឋាន ដែលបានគាំទ្រ និងចូលរួមក្នុង​សកម្មភាព​គោលនយោបាយគណបក្ស នាពេលកន្លងមក ជាពិសេសបានបោះឆ្នោតជូន​គណបក្ស​ប្រជាជនកម្ពុជា ដោយទទួលបានជ័យជម្នះដ៏ត្រចេះត្រចង់ ដើម្បីបន្តដឹកនាំរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្នុងទិសដៅរក្សាឲ្យបាន នូវសុខសន្តិភាពនិងការអភិវឌ្ឍជូនជាតិមាតុភូមិ និង ការរស់នៅដោយសុខក្សេមក្សាន្តនិងសម្បូរសប្បាយរបស់ប្រជាជនកម្ពុជា។តាមរយៈលទ្ធផលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែ​កក្កដា ឆ្នាំ២០២៣ បានបញ្ជាក់ឲ្យឃើញថា ឃុំផ្តៅជុំ ស្រុកជើងព្រៃ មានកំនើនប្រជាពលរដ្ឋ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​យ៉ាងច្រើនសន្ធឹកសន្ធាប់ ដែលធ្វើឲ្យឃុំផ្តៅជុំ ទទួលបានចំណាត់ថ្នាក់លេខ៤ ប្រចាំខេត្តកំពង់ចាម និងលេខ១៧ ទូទាំងប្រទេស នៃអត្រា​កំនើនអ្នកបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជា។ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាឃុំមួយដែលមានការប្រទាញប្រទង់គ្នាយ៉ាងខ្លាំង និងបានបាត់បង់កៅអ៊ីមេឃុំទៅគណបក្សភ្លើងទៀនកាលពីបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ ដោយបាត់បង់សម្លេងគាំទ្រចំនួន ២២០សម្លេង ប៉ុន្តែក្នុងការបោះឆ្នោត ឆ្នាំ២០២៣ សម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា បានកើនឡើងចំនួន ១២២១សម្លេង ក្នុងអត្រាកំណើន ៣៧,០៣%។ជ័យជម្នះនេះ សម្រេចបានក៏អាស្រ័យដោយការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ​គណបក្សប្រជាជន​កម្ពុជាគ្រប់ជាន់ថ្នាក់ និងគ្រប់មជ្ឍដ្ឋាន ​ក្នុងនោះក្រុមការងារជនបង្គោលចុះជួយស្រុកជើងព្រៃ ខេត្តកំពង់ចាម ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល បានអនុវត្តសកម្មភាពគោលនយោបាយគណបក្សយ៉ាងជាប់លាប់ ដែលបានធ្វើឲ្យសកម្មជន​គណបក្ស​ភ្លើងទៀន ឃុំផ្ដៅជុំ ស្រុកជើងព្រៃ ចំនួន ១៨៦រូប​ (ក្នុងខែមិថុនា ឆ្នាំ២០២៣) មកចូលរួម​រស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជន។ ឯកឧត្តមបណ្ឌិត ម៉ឹង មករា ប្រធានក្រុមការងារជនបង្គោល ចុះជួស្រុកជើព្រៃ តែងតែណែនាំ និង​លើកទឹកចិត្ដដល់ថ្នាក់ដឹកនាំ សមាជិក ​សមាជិកាគណបក្សទាំងអស់ ធ្វើខ្លួនជាកម្លាំងចលករ​ក្នុងការ​ពង្រឹងការងារឃោសនាអប់រំគោលនយោបាយបក្ស​ និងបំផុសចលនាមហាជនក្នុងមូលដ្ឋាន ឲ្យមកចូលរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ មានសមាជិកច្រើនជាងគេ មានគោលនយោបាយច្បាស់លាស់ និងមានសក្តានុពលភាពជាងគេ ក្នុងការគ្រប់គ្រង ដឹកនាំ និងកសាងប្រទេសជាតិ ឱ្យមានសុខសន្តិភាព និងការអភិវឌ្ឍន៍ជានិរន្តរ៍។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលប្រសូតចេញពីប្រជាជន ដើម្បីប្រជាជន បម្រើប្រជាជន និងធ្វើអ្វីគ្រប់យ៉ាងដើម្បីបុព្វជាតិមាតុភូមិ និងប្រជាជន។ក្រោមការចង្អល់បង្ហាញដ៏ខ្ពង់ខ្ពស់ ពីសំណាក់ ឯកឧត្តមកិតិ្តទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នាពេលកន្លងមកក្រុមការងារជនបង្គោល ចុះជួយ​ស្រុកជើងព្រៃ ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានរួមចំណែកចុះជួយប្រជាពលរដ្ឋ រួមមាន៖ ការកសាងផ្លូវថ្នល់ សាលារៀន មន្ទីរពេទ្យ វត្តអារាម ទំនប់ទឹក ប្រឡាយទឹក ស្រះទឹក ការដាំកូនឈើ ព្រមទាំងការងារសេដ្ឋកិច្ចសង្គម រួមមានវិស័យសុខាភិបាល វិស័យអប់រំ ជាពិសេស វិស័យកសិកម្មដែលជាសសរស្ដមសេដ្ឋកិច្ចជាតិដ៏មានសារៈសំខាន់សម្រាប់គ្រួសារប្រជាពលរដ្ឋនៅជនបទ៕

សម្តេចប្រធានរដ្ឋសភា និងសម្តេចនាយករដ្ឋមន្រ្តី ប្តេជ្ញាការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ

2023/09/03 11:07:38 am        405
ភ្នំពេញ៖ តាមរយៈសារលិខិតថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះមហាក្សត្រ នៃព្រះរាជាណា​ចក្រកម្ពុជា សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និង​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តីនៃកម្ពុជា ​បានប្រកាសប្តេជ្ញា​បន្តធានាការពារ​ឯករាជ្យជាតិ អធិបតេយ្យជាតិ និងបូរណភាពទឹកដី, ការពារដាច់ខាតនូវរាជបល្ល័ង្ក និងរបបរាជា​និយម​អាស្រ័យរដ្ឋធម្មនុញ្ញ​នៅកម្ពុជា, បន្តលើកស្ទួយជីវភាពរស់នៅរបស់ពលរដ្ឋឲ្យកាន់តែប្រសើរ រួមទាំង​លើក​កម្ពស់​កិត្យានុភាព​ជាតិនៅលើឆាកអន្តរជាតិឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ។យោងតាមសារលិខិតរបស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នាថ្ងៃទី២ ​ខែកញ្ញា ឆ្នាំ២០២៣នេះលើកឡើងថា«ទូលព្រះបង្គំខ្ញុំម្ចាស់ សូមព្រះរាជ​បរម​រាជានុញ្ញាតសម្តែង ថ្វាយនូវសេចក្តីអំណរព្រះមហាករុណាទិគុណជាអនេកប្បការ​ដ៏ស្មោះស្ម័គ្របំផុត ដែលព្រះអង្គទ្រង់បានប្រោសព្រះរាជទាននូវគោរមងារ «សម្តេចមហារដ្ឋសភាធិការធិបតី» ប្រកប​ដោយព្រះរាជ​ហឫទ័យ​ដ៏មហាប្រសើរ និងប្រកបដោយព្រះព្រហ្មវិហារធម៌​ដ៏ឧត្តុង្គឧត្ដម​ដល់ទូលព្រះបង្គំខ្ញុំម្ចាស់ ​ដែលជាព្រះរាជគុណដ៏មហាធំធេង មិនអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ»។សម្តេចប្រធានរដ្ឋសភាបានបញ្ជាក់បន្ថែមទៀតថា« ទូលព្រះបង្គំខ្ញុំម្ចាស់ សូមប្តេជ្ញាខិតខំឱ្យអស់​ពី​សមត្ថភាព ដើម្បីបំពេញភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើនិង​ ការពារផលប្រយោជន៍ជាតិ មាតុភូមិ និងប្រជាជនកម្ពុជា​ មានស្វាមីភក្តិយ៉ាងស្មោះស្ម័គ្រចំពោះរាជបល្ល័ង្ក ​ការពារនិង គោរព​ព្រះពុទ្ធសាសនា ការពារយុត្តិធម៌សង្គម ​ដើម្បីនិរន្តរភាពរាជានិយម នៃព្រះរាជាណាចក្រកម្ពុជា»។ដោយឡែកសារលិខិតរបស់សម្តេចមហាបវរធិបតី ​ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាវិញ បានបញ្ជាក់យ៉ាងច្បាស់ថា« ជាមួយនឹងព្រះរាជហឫទ័យជឿទុកចិត្តពីសំណាក់​ព្រះករុណា​ជា​អម្ចាស់ជីវិតលើត្បូង ជាទីគោរព សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គទ្រង់បានព្រះរាជទាន​ដល់ទូលព្រះបង្គំជាខ្ញុំនាឱកាសដ៏ថ្លៃថ្លានេះ​ ទូលព្រះបង្គំជាខ្ញុំ សូមប្តេជ្ញាខិតខំបំពេញ​បេសកកម្ម​ជាតិដ៏ឧត្តុង្គឧត្តមថ្លៃថ្លានេះ​ ប្រកបដោយសេចក្តីស្មោះត្រង់ ​និងការទទួលខុសត្រូវខ្ពស់ ក្នុងការ​បម្រើជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ពិសេស ​ការបន្តធានាការពារឯករាជ្យជាតិ​ អធិបតេយ្យជាតិ និង ​បូរណភាពទឹកដី, ការធានាការពារជាដាច់ខាតនូវ រាជបល្ល័ង្ក និងរបបរាជានិយម​អាស្រ័យ​រដ្ឋធម្មនុញ្ញនៅកម្ពុជា, ការបន្តធានាការពារឱ្យបានដាច់ខាតនូវសុខសន្តិភាព ​និងស្ថិរភាពសង្គមជាតិ, ការបន្តជំរុញការអភិវឌ្ឍប្រទេសជាតិឱ្យ ​មានការរីកចម្រើនជឿនលឿន និងការបន្តលើកកម្ពស់​ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ​ក៏ដូចជាការបន្តលើកស្ទួយ កិត្យានុភាពជាតិនៅ​លើឆាកអន្តរជាតិ»។តាមរយៈសារលិខិតដែលបានទូលថ្វាយថ្លែងអំណរព្រះរាជគុណដល់ព្រះករុណាជាអម្ចាស់ជីវិត​លើត្បូង ​ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនេះដែរ សម្តេចប្រធានរដ្ឋសភា ​និង​សម្តេចនាយករដ្ឋ​មន្រ្តីក៏បាន ​សូមព្រះបរមរាជានុញ្ញាតបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី ​ទេវតាថែរក្សា ព្រះមហាស្វេតច្ឆត្រ ព្រះវិញ្ញាណក្ខន្ធ​អតីតព្រះមហាក្សត្រ ​ព្រះមហាក្សត្រិ​យានីខ្មែរគ្រប់ព្រះអង្គ សូមព្រះមេត្តាប្រសិទ្ធ ពរជ័យបវរសួស្តី មហាប្រសើរថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គ មានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន​ ព្រះជន្មាយុយឺនយូរ ​ដើម្បីគង់ប្រថាប់ដ៏សុខដុមរមនា ​ជាមហាម្លប់ ដ៏ត្រជាក់ដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួត របស់ព្រះអង្គ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ជ្រកកោនជាយូរអង្វែង ​តរៀងទៅផងដែរ៕អត្ថបទ៖ បាន ចក់

សម្តេចតេជោ សម្រេចមកប្រើប្រាស់Facebook វិញ ខណៈក្រុមហ៊ុននេះ ផ្តល់យុត្តិធម៌ជូនសម្ដេច

2023/09/03 10:42:43 am        673
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានសរសេរលើបណ្តាញសង្គមfacebook នៅព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៣ថា បងប្អូនជនរួមជាតិជាទីស្រឡាញ់! ខ្ញុំសម្រេចមកប្រើប្រាស់ Facebook វិញ គួបផ្សំជាមួយtwitter,YouTube,TikTok Telegram ,instagram,បន្ទាប់ពីក្រុម ហ៊ុន Facebook ទាត់ចោលអនុសាសន៍របស់ក្រុមមនុស្សខូច និងផ្តល់យុត្តិធម៌សម្រាប់រូបខ្ញុំ។សម្តេចតេជោ ហ៊ុន សែន បានបន្តថា "ខ្ញុំសង្ឃឹម ថាក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវ​ក្រម​សីលធម៌​មិនងងិតងងុលដូចក្រុមមនុស្សខូចដែលជាមនុស្សមិន​ត្រូវបាន​ស្វាគមន៍​នៅកម្ពុជា​នោះឡើយ។ សង្ឃឹមថាក្រុមហ៊ុន Facebook ​នឹង​ទទួល​បានប្រាក់ចំណេញ​លើស​២០០លានដុល្លារ​ក្នុង​មួយឆ្នាំនៅកម្ពុជា​ឯរាជរដ្ឋាភិបាលទទួលបាន ​ ១០ភាគរយ​ដែលមានទឹកប្រាក់​លើស​២០​លានដុល្លារក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)។ក្រសួងប្រៃសណីយ៍ និងទូរគនាគមន៍បាន​ចេញសេចក្តីប្រកាសទទួល​យកតំណាង​ក្រុមហ៊ុន​Facebook ​ឲ្យចូលមកធ្វើការ​នៅកម្ពុជាវិញ​តែមិនស្វាគមន៍ក្រុមមនុស្សខូចដែលផ្តល់​អនុសាសន៍​មិនត្រឹមត្រូវនោះឡើយ។សម្តចតេជោ បានបញ្ជាក់ថា ការសម្រេចប្រើ ឬមិនប្រើ Facebook ​គឺជាសិទ្ធផ្តាច់មុខរបស់ខ្ញុំ (only one Hun Sen)។ ​ចាប់ពីពេលនេះទៅបងប្អូនអាចរកខ្ញុំឃើញ​នៅគ្រប់បណ្តាញសង្គម​តែភាគច្រើនខ្ញុំ​នៅជាមួយTikTok និងTelegram ។ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន សូមអំនាវនាវជាថ្មីម្តងទៀតចំពោះបងប្អូន​ដែល​ប្រើ​ឈ្មោះ​សម្ដេច​បង្កើត Facebook, TikTokក្លែងក្លាយ សូ​មលុបចោល​ជា​បន្ទាន់​ដើម្បី​ជៀសវាង​ការ​ភ័ន្តច្រឡំ៕

ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី

2023/09/02 08:25:12 pm        328
ភ្នំពេញ៖​ ព្រះករុណា ព្រះមហាក្សត្រ ត្រាស់បង្គាប់កំណត់គោរមងារជា«សម្តេច»ជូនឥស្សរជនជាន់ខ្ពស់ដែលមានមុខតំណែងជាប្រធានព្រឹទ្ធសភា,រដ្ឋសភា និងនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី

2023/09/02 08:21:23 pm        333
ភ្នំពេញ៖ព្រះករុណា ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យ ប្រោសព្រះរាជទានគោរមងារ ដល់លោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី ជាសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជា បដិសេធ និងចាត់ទុកជាការមួលបង្កាច់ចំពោះការផ្សាយរបស់សារព័ត៌មានថៃចោទប្រកាន់កម្ពុជាថា បានបាញ់ចំនួន ១១គ្រាប់ នៅទីតាំងច្រកអន្តរជាតិអូស្មាច់
05/13/2026 10:05 PM
[UPDATE] លោក Trump ធ្វើដំណើរទៅដល់ទីក្រុងប៉េកំាង សម្រាប់ជំនួបកំពូលជាមួយប្រធានធិបតីចិន
05/13/2026 09:05 PM
ស្រ្តីជាម្តាយប៉ាឡេស្ទីនសោកសៅចំពោះការរំឭកដល់ការចងចាំដ៏ជូរចត់នៃសង្រ្គាមនៅតំបន់ហ្កាហ្សា
05/13/2026 09:05 PM
អង្គការណាតូអញ្ជើញកាតា អារ៉ាប់រួម បារ៉ែន និងគូវ៉ែត ចូលរួមកិច្ចប្រជុំកំពូល Ankara
05/13/2026 08:05 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីអាចធ្វើអាជីវកម្មជាមួយអាមេរិក បើឈប់យកបញ្ហាពាណិជ្ជកម្មទៅពាក់ព័ន្ធអ៊ុយក្រែន
05/13/2026 08:05 PM
មនុស្សជាង ១.៧០០នាក់ត្រូវឃុំខ្លួនលើនាវាទេសចរណ៍នៅបារាំង ក្រោយសង្ស័យមានអ្នកស្លាប់ដោយវីរុសណូរ៉ូ
05/13/2026 08:05 PM
ទាហាន និងផ្សែងហុយត្រូវបានមើលឃើញនៅតាមបណ្តោយព្រំដែនអ៊ីស្រាអែល-លីបង់ ខណៈការប្រយុទ្ធគ្នានៅតែបន្ត
05/13/2026 08:05 PM
វិទ្យាសា្ថនសុខាភិបាលហូឡង់បន្ទាបហានិភ័យនៃការរីករាលដាលឆ្លងវីរុស Hanta
05/13/2026 07:05 PM
របាយការណ៍៖ ការជ្រើសរើសទាហានថ្មីរបស់បែលហ្ស៊ិក ឈានដល់កម្រិតខ្ពស់បំផុត ដោយមានទាហានថ្មីជិត ៣.០០០នាក់
05/13/2026 07:05 PM
UPDATE | សំឡេងកាំភ្លើងបាន​បន្លឺឡើង ខណៈភាពច្របូកច្របល់​កើតមាន​នៅព្រឹទ្ធសភាហ្វីលីពីន
05/13/2026 07:05 PM