កម្ពុជា និងសហរដ្ឋអាម៉េរិក ប្ដេជ្ញាបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែស៊ីជម្រៅ
រដ្ឋសភាបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា និងការធានាទូទាត់ថាមពលអគ្គិសនី ដើម្បីពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ច
សម្ដេចធិបតី៖«ការស្វែងរកសន្ដិភាព និងថែរក្សាសន្ដិភាពមិនអាចសុំអ្នកណាក្រៅពីយើងខ្លាំងខ្លួនឯងទេ»
សម្ដេចធិបតី៖កម្ពុជារៀបចំច្បាប់ស្ដីពីកាតព្វកិច្ចយោធាដោយផ្អែកលើភាពចាំបាច់នៃបរិការណ៍ជាក់ស្ដែងថ្មី

នយោបាយ​ និង ការអភិវឌ្ឍន៍

រដ្ឋមន្ត្រីការបរទេសរបស់លីប៊ី ត្រូវបានផ្អាកពីតំណែង បន្ទាប់ពីជួបជាមួយសមភាគីអ៊ីស្រាអែល

2023/08/28 01:04:34 pm        140
លីប៊ី៖ នាយករដ្ឋមន្ត្រីលីប៊ី បានផ្អាកតំណែងរដ្ឋមន្ត្រីការបរទេស លោកស្រី Najla Mangoush កាលពីថ្ងៃអាទិត្យ ហើយបានបញ្ជូនលោកស្រីទៅធ្វើការស៊ើបអង្កេត បន្ទាប់ពីអ៊ីស្រាអែលបាននិយាយថា រដ្ឋមន្ត្រីការបរទេសរបស់ខ្លួនលោក Eli Cohen បានជួបលោកស្រីកាលពីសប្តាហ៍មុន បើទោះបីជាប្រទេសទាំងពីរនេះមិនមានទំនាក់ទំនងផ្លូវការជាមួយគ្នាក៏ដោយ។ សេចក្តីថ្លែងការណ៍របស់អ៊ីស្រាអែលស្តីពីកិច្ចប្រជុំនេះ ដែលក្នុងនោះបាននិយាយថា រដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន បង្កឱ្យមានការតវ៉ាតូចៗជាច្រើននៅក្នុងប្រទេសលីប៊ី ដែលមិនទទួលស្គាល់អ៊ីស្រាអែល។សេចក្តីថ្លែងការណ៍របស់នៃក្រសួងប្រទេសលីប៊ី បាននិយាយថា អន្តរកម្មនេះមិនរួមបញ្ចូល «ការពិភាក្សា កិច្ចព្រមព្រៀង ឬការពិគ្រោះណាមួយនោះទេ» ហើយបានបន្ថែមថា ក្រសួងបន្តការបដិសេធទាំងស្រុង និងយ៉ាងដាច់ខាតនៃការធ្វើឱ្យមានលក្ខណៈធម្មតាជាមួយអ៊ីស្រាអែល។ក្រសួងការបរទេសរបស់អ៊ីស្រាអែលបាននិយាយថា កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយរដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក Antonio Tajani ដោយបន្ថែមថាពួកគេបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបាន និងជំនួយរបស់អ៊ីស្រាអែលក្នុងបញ្ហាមនុស្សធម៌ កសិកម្ម និងការគ្រប់គ្រងទឹក។ គោលនយោបាយការបរទេសលីប៊ី មានភាពស្មុគស្មាញដោយសារជម្លោះជាច្រើនឆ្នាំរបស់ខ្លួន និងការបែងចែកផ្ទៃក្នុងដ៏ជូរចត់របស់ខ្លួនជុំវិញការគ្រប់គ្រងរដ្ឋាភិបាល និងភាពស្របច្បាប់នៃចលនាណាមួយដែលធ្វើឡើងដោយរដ្ឋបាលទ្រីប៉ូលីមួយនេះផងដែរ៕

បេក្ខជនប្រធានាធិបតីសឹង្ហបុរី ជំរុញឱ្យជៀសវាងការយកការបោះឆ្នោតប្រធានាធិបតីធ្វើជាបញ្ហានយោបាយ

2023/08/28 01:02:25 pm        118
សឹង្ហបុរី៖ បេក្ខភាពប្រធានាធិបតីក្នុងការបោះឆ្នោតរបស់សឹង្ហបុរី លោក Tharman Shanmugaratnam បានជំរុញឱ្យបេក្ខជនដទៃទៀត ជៀសវាងការយកការបោះឆ្នោតប្រធានាធិបតី ទៅធ្វើនយោបាយ បន្ទាប់ពីបេក្ខភាពប្រធានាធិបតីលោក Tan Kin Lian ត្រូវបានគាំទ្រដោយប្រធានគណបក្សសឹង្ហបុរី ជឿនលឿន(PSP) គឺលោកបណ្ឌិត Tan Cheng Bock ។អ្នកនាំពាក្យម្នាក់មកពីក្រុមយុទ្ធនាការរបស់លោក Tharman កាលពីថ្ងៃអាទិត្យ (២៧ សីហា) បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយអំពីការយល់ព្រមរបស់លោកបណ្ឌិត Tan Kin ក្នុងការគាំទ្រលោក Tan Kin Lian ថា «លោក Tharman បានដាស់តឿនចំពោះបេក្ខជនប្រធានាធិបតីទាំងអស់ថា ត្រូវជៀសវាងការធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី»។ក្រៅពីលោកបណ្ឌិត Tan អ្នកនយោបាយប្រឆាំងផ្សេងទៀត ក៏បានគាំទ្រលោក Tan Kin Lian ផងដែរ។ កាលពីថ្ងៃអាទិត្យ បេក្ខជនប្រធានាធិបតីលោកោ Ng Kok Song បាននិយាយថា សមាជិកបក្សប្រឆាំងដែលគាំទ្រលោក Tan Kin Lian កំពុងព្យាយាមធ្វើឱ្យប្រជាជនសិង្ហបុរីមានការភាន់ច្រឡំ និងធ្វើឱ្យមាននិន្នាការនយោបាយ ដោយការប៉ុនប៉ងធ្វើនយោបាយលើការបោះឆ្នោតប្រធានាធិបតី។ អតីតប្រធានផ្នែកវិនិយោគ GIC រូបនេះបាននិយាយថា តាមរយៈការធ្វើដូច្នេះ សមាជិកបក្សប្រឆាំងទាំងនេះកំពុងបង្ខូចកិត្តិយសការិយាល័យប្រធានាធិបតី ដែលមិនឲ្យមានការប្រកាន់បក្សពួក៕

មនុស្ស៤នាក់ បានស្លាប់ ក្នុងហេតុការណ៍បាក់រលំអណ្តូងរ៉ែធ្យូងថ្ម នៅប្រទេសវៀតណាម

2023/08/28 01:00:04 pm        160
វៀតណាម៖ សារព័ត៌មានរដ្ឋ Thanh Nien ( ថាច់ នៀន) បានរាយការណ៍កាលពីថ្ងៃអាទិត្យ (២៨សីហា)ថា មនុស្ស៤នាក់បានស្លាប់ ក្នុងការបាក់រលំអណ្តូងរ៉ែធ្យូងថ្មនៅក្នុងមជ្ឈមណ្ឌលរុករករ៉ែ Quang Ninh ប្រទេសវៀតណាម។ សារព័ត៌មាន Thanh Nien បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងកាលពីល្ងាចថ្ងៃសៅរ៍ នៅឯទីតាំងអណ្តូងរ៉ែមួយ ដែលដំណើរការដោយក្រុមហ៊ុនធ្យូងថ្ម Vang Danh ដែលជាអង្គភាពនៃក្រុមហ៊ុនរុករកធ្យូងថ្មរដ្ឋវៀតណាម Vinacomin ។ ក្រុមសង្គ្រោះបានទាញយកសាកសពកម្មកររ៉ែចំនួន៤នាក់ពីទីនោះ។សារព័ត៌មាននោះមិនបានប្រាប់ពីមូលហេតុនៃការបាក់រលំនោះទេ។ កាលពីខែមីនា ឧបទ្ទវហេតុស្រដៀងគ្នានេះបានកើតឡើងនៅអណ្តូងរ៉ែដែលធ្វើការនៅអណ្ដូងរ៉ែ Vang Danh ប៉ុន្តែគ្មាននរណាម្នាក់ស្លាប់ទេ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅតែពឹងផ្អែកភាគច្រើនលើរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មជាប្រភពថាមពល។ ក្រុមហ៊ុនធ្យូងថ្ម Vinacomin បាននិយាយកាលពីឆ្នាំមុនថា គ្រោះថ្នាក់អណ្តូងរ៉ែបានសម្លាប់កម្មករអណ្តូងរ៉ែយ៉ាងហោចណាស់១៧នាក់ក្នុងរយៈពេល៩ខែដំបូងកាលពីឆ្នាំ២០២២ ក្នុងប្រទេសវៀតណាម៕

មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុប អំពាវនាវឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ

2023/08/28 12:57:22 pm        113
អឺរ៉ុប៖ កាលពីថ្ងៃសៅរ៍ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបមួយរូប បានជំរុញឱ្យរុស្ស៊ីបន្តកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅដែលបានផុតកំណត់កាលពីខែមុន។ អនុប្រធានប្រតិបត្តិគណៈកម្មាធិការអឺរ៉ុប លោក Valdis Dombrovskis បាននិយាយថា ការរឹតបន្តឹងរបស់រុស្ស៊ីលើការដឹកជញ្ជូនគ្រាប់ធញ្ញជាតិអ៊ុយក្រែនតាមសមុទ្រខ្មៅ កំពុងបង្កើតបញ្ហាមិនត្រឹមតែសម្រាប់ទីក្រុងគីវប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនផងដែរ។អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រថា ជំហររបស់រុស្ស៊ីមិនផ្លាស់ប្តូរទេ។ លោកបាននិយាយថា ប្រទេសរុស្ស៊ីនឹងត្រលប់ទៅកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិវិញយ៉ាងពេញលេញ ប្រសិនបើភាគីពាក់ព័ន្ធបំពេញតាមការសន្យារបស់ពួកគេ ហើយមិនជៀសវាងដោយសារការភ័យខ្លាចពីការសន្ទនាលើបញ្ហានេះ។ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយរដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan ក្នុងទីក្រុងគីវកាលពីថ្ងៃសុក្រ ហើយបានពិភាក្សាអំពីកិច្ចព្រមព្រៀងនាំចេញគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ។ ក្រោយមកនៅល្ងាចថ្ងៃនោះ លោក Fidan បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba ថា ការបន្តកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ គឺជាអាទិភាពសម្រាប់ទីក្រុងអង់ការ៉ា ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងលើបញ្ហានេះ៕

ទីម័រខាងកើតថ្កោលទោសមីយ៉ាន់ម៉ា ជុំវិញការបណ្ដេញប្រមុខការទូតជាន់ខ្ពស់របស់ខ្លួន

2023/08/28 12:54:53 pm        190
ទីម័រខាងកើត៖ រដ្ឋាភិបាលនៃប្រទេសទីម័រខាងកើត ដែលជាអ្នករិះគន់ដ៏លេចធ្លោលើការដឹកនាំរបស់សហភាពមីយ៉ាន់ម៉ា បាននិយាយក្នុងសេចក្តីថ្លែងការណ៍ថ្កោលទោសសកម្មភាពដ៏កម្រនេះថា រដ្ឋភិបាលយោធាមីយ៉ាន់ម៉ា បានបញ្ជាឲ្យប្រមុខការទូតរបស់ទីម័រខាងកើត ចាកចេញពីប្រទេសនេះ។ រដ្ឋាភិបាលមីយ៉ាន់ម៉ា ដែលបានកាន់អំណាចក្នុងរដ្ឋប្រហារឆ្នាំ២០២១ មិនបានចេញសេក្ដីប្រកាសណាមួយអំពីបញ្ហានេះទេ ហើយអ្នកនាំពាក្យក៏មិនទាន់បានធ្វើអត្ថាធិប្បាយនោះដែរ។រដ្ឋាភិបាលទីម័រខាងកើតបាននិយាយកាលពីល្ងាចថ្ងៃសៅរ៍ថា ខ្លួនបានបញ្ជាក់សារជាថ្មីអំពីសារៈសំខាន់នៃការគាំទ្ររាល់កិច្ចខិតខំប្រឹងប្រែងសម្រាប់ការវិលត្រឡប់នៃសណ្តាប់ធ្នាប់ប្រជាធិបតេយ្យនៅក្នុងសហភាពមីយ៉ាន់ម៉ា និងបង្ហាញពីសាមគ្គីភាពរបស់ខ្លួនជាមួយប្រជាជនមីយ៉ាន់ម៉ា ខណៈពេលដែលជំរុញឱ្យរបបសឹករបស់ប្រទេសនេះ គោរពសិទ្ធិមនុស្ស និងស្វែងរកដំណោះស្រាយដោយសន្តិវិធី និងស្ថាបនាចំពោះវិបត្តិផ្សេងៗក្នុងប្រទេសនេះ។ បណ្ដាអ្នកនយោបាយទីម័រខាងកើត បាននិយាយរិះគន់រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា ហើយលោកប្រធានាធិបតីទីម័រខាងកើត លោក Jose Ramos-Horta បានជួបជាមួយអ្នកតំណាងជាន់ខ្ពស់មកពីរដ្ឋាភិបាលរួបរួមជាតិស្រមោលរបស់មីយ៉ាន់ម៉ា (NUG) ដែលប្រឆាំងនឹងការគ្រប់គ្រងដោយយោធា។ គួររម្លឹកផងដែរថា រដ្ឋមន្ត្រីសិទ្ធិមនុស្សមីយ៉ាន់ម៉ា លោក NUG Aung Myo Min បាននិយាយនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា អ្នកការទូតទទួលបន្ទុកកិច្ចការប្រទេសទីម័រខាងកើត ត្រូវតែចាកចេញពីប្រទេសមីយ៉ាន់ម៉ាត្រឹមថ្ងៃទី១ ខែកញ្ញា ខាងមុខនេះ៕

ស៊ីរីរិះគន់ការចោទប្រកាន់របស់បារាំង និងអាមេរិក ពីបទប្រើប្រាស់អាវុធគីមី

2023/08/28 12:52:23 pm        138
ស៊ីរី៖ កាលពីថ្ងៃសៅរ៍ ប្រទេសស៊ីរី បានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក និងបារាំងដែលថាប្រទេសនេះ ប្រើប្រាស់អាវុធគីមីនៅជិតទីក្រុង Damascus ក្នុងឆ្នាំ២០១៣។ ក្រសួងការបរទេសស៊ីរី បានថ្កោលទោសយ៉ាងខ្លាំងចំពោះសេចក្តីថ្លែងការណ៍ថ្មីៗរបស់ក្រសួងការបរទេសបារាំង និងអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិក អំពីការជាប់ពាក់ព័ន្ធរបស់កងកម្លាំងរដ្ឋាភិបាលស៊ីរីក្នុងការវាយប្រហារគីមីនៅលើទឹកដីស៊ីរី ដោយហៅការចោទប្រកាន់ទាំងនោះថា «ជារឿងមិនពិត និងជាឧប្បត្តិហេតុប្រឌិតឡើង»។ក្រសួងបាននិយាយថា ការប្រកាសទាំងនោះមានទំនាក់ទំនងយ៉ាងស៊ីជម្រៅជាមួយនឹងប្រវត្តិនៃព័ត៌មានមិនពិត និងការបោកប្រាស់ ហើយគ្រាន់តែជាការប៉ុនប៉ងបង្វែរការយកចិត្តទុកដាក់ពីពិរុទ្ធជនពិតប្រាកដប៉ុណ្ណោះ។ ក្រសួងបានថ្កោលទោសសហរដ្ឋអាមេរិក និងបារាំង «ថាបានឃុបឃិតគ្នា» ជាមួយអង្គការភេរវករ និងបានដាក់ទណ្ឌកម្មឯកតោភាគីប្រឆាំងនឹងស៊ីរី ដោយធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជនស៊ីរីធ្លាក់ក្នុងបញ្ហា ព្រមទាំងរំលោភលើច្បាប់អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិផងដែរ។ក្រសួងនោះបានលើកឡើងពីឧប្បត្តិហេតុឆ្នាំ២០១៣ នៅក្នុងតំបន់ Ghouta ភាគខាងកើតនៃទីក្រុង Damascus ហើយបានចោទប្រកាន់ប្រទេសបារាំង និងសហរដ្ឋអាមេរិកថា បានព្យាយាមបិទបាំងតួនាទីរបស់ពួកគេនៅក្នុងបញ្ហានេះ។ ក្រសួងការបរទេសនេះបានបន្ថែមថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច បានឈានទៅដល់ការផ្គត់ផ្គង់សម្ភារៈ និងអាវុធគីមី ដែលត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់ក្នុងឧប្បត្តិហេតុផ្សេងៗនៅទូទាំងទឹកដីស៊ីរី ផងដែរ៕

ជប៉ុនផ្អាកការបាញ់យានចម្លងផ្ទុកយានស្រាវជ្រាវឋានព្រះចន្ទ ដោយសារតែមានខ្យល់ខ្លាំង

2023/08/28 12:49:23 pm        121
ជប៉ុន៖ យោងតាមប្រតិបត្តិករក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បានឲ្យដឹងថាទីភ្នាក់ងារអវកាស ជប៉ុន បានផ្អាកការបាញ់បង្ហោះយានចម្លង H-IIA តាមផែនការនៅថ្ងៃចន្ទនេះ ដែលមានផ្ទុកយានស្រាវជ្រាវទៅកាន់ឋានព្រះចន្តចូលទៅកាន់អវាកាស។អង្គភាពសេវាបាញ់យានចម្លងរបស់ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi បាននិយាយនៅក្នុងការបង្ហោះលើគេហទំព័របណ្តាញផ្សព្វផ្សាយសង្គម X ដែលគេស្គាល់ជាផ្លូវការថា Twitter រយៈពេល២៤ម៉ោងមិនពេលវេលាបាញ់បង្ហោះតាមផែនការថា ការបាញ់បង្ហោះត្រូវបានលុបចោល ដោយសារតែស្ថានភាពខ្យល់មិនអំណោយផល នៅក្នុងបរិយាកាសខ្ពស់ ។យានចម្លង H-IIA No. 47 ត្រូវបានបាញ់បង្ហោះពីមជ្ឈមណ្ឌលអវកាស Tanegashima របស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន នៅប្រទេសជប៉ុនភាគខាងត្បូង នៅម៉ោង៩:២៦នាទីព្រឹកថ្ងៃចន្ទនេះ។ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) និយាយអំឡុងពេលផ្សាយផ្ទាល់តាមបណ្តាញ Youtube ថា ក្រុមហ៊ុនឧស្សាហកម្មធុនធ្ងន់ Mitsubishi នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមទៀត។យានចម្លងនេះ នឹងផ្ទុកយានស្រាវជ្រាវឡើងឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ ដែលជាយានអវកាសជប៉ុនដំបូង ដែលនឹងចុះចតនៅឋានព្រះចន្ទ។ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA)មានផែនការចាប់ផ្តើម ការចុះចតនៅឋានព្រះចន្ទរបស់យានស្រាវជ្រាវឋានព្រះចន្ទដ៏ឆ្លាតវៃរបស់ទីភ្នាក់ងាររុករកក្នុងអវកាសជប៉ុន (JAXA) សម្រាប់ការស៊ើបអង្កេតនៅឋានព្រះចន្ទ នៅខែមករាដល់ខែកុម្ភះឆ្នាំ២០២៤ បន្ទាប់ពីការបាញ់បង្ហោះនៅថ្ងៃចន្ទនេះ ក្នុងគោលបំណងដើម្បីអនុញ្ញាតភាពជោគជ័យ នៃបេសកកម្មរុករកនៅឋានព្រះចន្ទរបស់យាន Chandrayaan-3 របស់ប្រទេសឥណ្ឌា នៅខែនេះ៕

ឥណ្ឌូនេស៊ីដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន LRTក្រោយការពន្យាពេលជាបន្តបន្ទាប់

2023/08/28 12:46:47 pm        110
ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី បានដាក់ឲ្យប្រើប្រាស់ផ្លូវរថភ្លើងល្បឿនលឿន បន្ទាប់ពីការពន្យាពេលជាបន្តបន្ទាប់ និងបញ្ហាសន្តិសុខ ដែលបានរំខានដល់គម្រោងផ្តល់មូលនិធិដោយចិនមួយនេះ ។  ដំបូងឡើយ គម្រោងមួយនេះដែលជាផ្នែកមួយនៃបណ្តើមគំនិតផ្លូវមួយក្រវាត់មួយរបស់ចិន គ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៩ ប៉ុន្តែត្រូវបានគេកំណត់ពេលឡើងវិញ ដោយសារបញ្ហាមួយចំនួន រួមទាំងការចំណាយលើសគម្រោង ១,២ពាន់លានដុល្លារ និងការពន្យាពេលប្រតិបត្តិការពាណិជ្ជកម្មរបស់វា ។  ប្រធានាធិបតីឥណ្ឌូនេស៊ីលោក Joko Widodo និយាយថា នៅថ្ងៃនេះ ផ្លូវរថភ្លើងល្បឿនលឿន LRTរួចរាល់សម្រាប់ប្រតិបត្តិការចេញពីទីក្រុង Harjamukti, Cibubur និងទីក្រុង Bekasi ទៅកាន់ទីក្រុងហ្សាកាតា សម្រាប់ចម្ងាយ ៤១,២គ.ម និងចំណាយថវិកាអស់ ៣២,៦សែនកោដិរូពីយ៉ាឥណ្ឌូនេស៊ី ។  លោកបន្តថា ពួកយើងតែងតែត្រូវបានគេបញ្ចូលជាទីក្រុងកកស្ទះចរាចរណ៍ខ្លាំងបំផុតកំពូលទាំង ១០នៅលើពិភពលោក ។ ជារៀងរាល់ថ្ងៃ រថយន្ត ៩៩៦.០០០គ្រឿង បានបើកចូលទីក្រុងហ្សាកាតា ។ ហេតុដូច្នេះហើយ មាននូវការកកស្ទះចរាចរណ៍ ហើយការបំពុលតែងតែកើតមាននៅទីនេះ នៅក្នុងទីក្រុងហ្សាកាតា ។  គួររំឭកថា ប្រធានាធិបតីចិនលោក Xi Jinpingនិយាយប្រាប់ លោក Widodo អំឡុងដំណើរទស្សនកិច្ចរបស់មេដឹកនាំឥណ្ឌូនេស៊ីម្នាក់នេះ ទៅកាន់ចិនកាលពីខែមុនថា ប្រទេសទាំង ២ត្រូវតែធានាថា គម្រោងត្រូវតែប្រកាន់ភ្ជាប់កម្រិតស្តង់ដាខ្ពស់ ពេលដែលវាជិតបញ្ចប់ ៕

ក្រសួងប្រៃសណីយ៍ និង GIZ សហការបង្កើតមជ្ឈមណ្ឌលបរិវត្តន៍កម្មឌីជីថល ដើម្បីបម្រើដល់ការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា

2023/08/28 12:46:43 pm        189
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានសហការបង្កើតមជ្ឈមណ្ឌលបរិវត្តន៍កម្មឌីជីថល ដែលនឹងចូលរួមជួយគាំទ្រដល់សកម្មភាពនៃការធ្វើបរិវត្តកម្មឌីជីថល នៅតាមក្រសួងស្ថាប័ន សាកលវិទ្យាល័យ សហគ្រាស និងការលើកកម្ពស់ការចូលរួមរបស់ស្រ្តីក្នុងផ្នែកបច្ចេកវិទ្យា។ គម្រោងនេះ ត្រូវបានជួយឧបត្ថម្ភគាំទ្រពីអង្គការ GIZ នៃប្រទេសអាល្លឺម៉ង់ ក្នុងទំហំទឹកប្រាក់​ប្រមាណ ១.៤លានអឺរ៉ូ ក្នុងរយៈពេល២ឆ្នាំដំបូង ហើយក៏មានការគ្រោងកៀគរថវិកាពីប្រភពផ្សេងៗ​ទៀតក្នុងការរួមចំណែកអនុវត្តន៍គម្រោងសកម្មភាពនានា។ក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀង (MOU) អនុវត្តគម្រោងកិច្ចសហប្រតិបត្តិការបច្ចេកទេស​មជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលកម្ពុជា ​នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៣​ ឯកឧត្តម ខូវ មករា រដ្ឋលេខាធិការ​ក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបណ្ឌិតសភាបច្ចេកវិទ្យា​ឌីជីថលកម្ពុជា មានប្រសាសន៍ថា​ មជ្ឈមណ្ឌលនេះ នឹងចូលរួមជួយទាំង​ការអភិវឌ្ឍធនធានមនុស្ស បច្ចេកវិទ្យាផ្សេងៗពាក់ព័ន្ធនឹងឌីជីថល ដែលមានទាំងផ្នែករឹង (Hardware) និងផ្នែកទន់ (Software) ។ឯកឧត្តមបានបន្តថា សម្រាប់ការជួយបង្កើតមជ្ឈមណ្ឌលបរិវត្តកម្មឌីជីថលនេះ គឺភាគី GIZ នឹងមាន​ទាំងធនធាន​មនុស្សមកជួយ និងគាំទ្រផ្នែកបច្ចេកវិទ្យា ហើយរៀបចំឲ្យមានបណ្ដាញទំនាក់ទំនង​ក្នុងការគាំទ្រការធ្វើបរិវត្តន៍កម្មឌីជីថលរវាងអ្នកជំនាញកម្ពុជា ​និងអ្នកជំនាញអាល្លឺម៉ង់។ សកម្មភាពនានាដែលអនុវត្តក្នុងមជ្ឈមណ្ឌលនេះ ​ក៏នឹងចូលរួមចំណែក ក្នុងការអនុវត្តយុទ្ធសាស្ត្រ​បញ្ចកោណរបស់រាជរដ្ឋាភិបាល នៃអាណត្តិទី៧នេះ ។លោក Gunter Riethmacher ប្រធានអង្គការ GIZ ប្រចាំនៅកម្ពុជា លើកឡើងថា ឌីជីថលភាវូបនីយកម្ម ជាផ្នែកដ៏សំខាន់មួយ ដែលអាល្លឺម៉ងព្យាយាមគាំទ្រដល់រដ្ឋាភិបាលនៅជុំវិញពិភពលោក ដើម្បី​ធ្វើឱ្យប្រសើរឡើងយុទ្ធសាស្ត្រឌីជីថល​ ខណៈនៅកម្ពុជា​ គឺបានជួយគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនក្នុងវិស័យផ្សេងៗ ​ដែលមានទាំងវិស័យឌីជីថលភាវូបនីយកម្មនេះដែរ ដើម្បីតភ្ជាប់​ទៅផ្នែក​ផ្សេងៗទៀត ។លោកបានបន្តថា ការជួយបង្កើតមជ្ឈមណ្ឌល DTC គឺជាកម្មវិធីថ្មីនៅកម្ពុជា របស់រដ្ឋាភិបាល​អាល្លឺម៉ង់ ដោយវាជាកម្មវិធីសកល និងផ្តល់ហិរញ្ញប្បទានដល់ក្រសួង ដូច្នេះអត្ថប្រយោជន៍​នៃកម្មវិធីសកលនេះ គឺបទពិសោធន៍ពីប្រទេសផ្សេងៗ ត្រូវបានផ្តល់ដល់ការអនុវត្តសកម្មភាព​នៅទីនេះ ​និងបទពិសោធនៅកម្ពុជា ក៏នឹងត្រូវបានចែករំលែកទៅកាន់ប្រទេសផ្សេងៗដែរ ។ក្នុងឱកាសនោះ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ ​និងទូរគមនាគមន៍ បាន​សម្ដែងនូវការគាំទ្រ ចំពោះគម្រោងនេះ ​ហើយបានថ្លែងអំណរគុណដល់អង្គការ GIZ ដែលបានគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ​លើការងារអភិវឌ្ឍន៍វិស័យឌីជីថល ៕ អត្ថបទ បាន សុខរិទ្ធិ

ការមកដល់របស់ជនអន្តោប្រវេសន៍ដ៏ច្រើនមិនធ្លាប់មានពីមុនមក បានដាក់សម្ពាធលើប្រទេសអ៊ីតាលី

2023/08/28 12:44:26 pm        58
អ៊ីតាលី៖ ប្រមុខនគរបាលរដ្ឋនៃខេត្ត Agrigento លោក Emanuele Ricifari បានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃអាទិត្យ (២៧ សីហា)ថា យ៉ាងហោចណាស់ជនអន្តោប្រវេសន៍ប្រមាណ៤.២០០នាក់ បានទៅដល់ដល់ទីក្រុង Lampedusa ប្រទេសអ៊ីតាលី កាលពីចុងសប្តាហ៍ ដែលជាចំនួនច្រើនបំផុតក្នុងកំណត់ត្រានៃការមកដល់របស់ជនអន្តោប្រវេសន៍។ទិន្នន័យរបស់ក្រសួងមហាផ្ទៃបង្ហាញថា ប្រទេសអ៊ីតាលី ដែលជាផ្លូវដ៏សំខាន់មួយទៅកាន់ទ្វីបអឺរ៉ុបសម្រាប់អ្នកស្វែងរកសិទ្ធិជ្រកកោន និងជនអន្តោប្រវេសន៍រាប់រយរាប់ពាន់នាក់ផ្សេងទៀត បានមើលឃើញការមកដល់នៃជនអន្តោប្រវេសន៍ចំនួន១០៧.៥៣០នាក់ តាមសមុទ្ររហូតមកទល់ពេលនេះ ដោយកើនឡើងប្រហែល៤៥.០០០នាក់ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។លោក Ricifari បាននិយាយថា ការមកដល់ចុងក្រោយបំផុតនៃជនអន្តោប្រវេសន៍ កំពុងដាក់សម្ពាធយ៉ាងខ្លាំងលើកោះ Lampedusa និងក្រុមអាជ្ញាធរ ប៉ុន្តែពួកគេកំពុងដោះស្រាយបញ្ហានេះហើយ។ ទីភ្នាក់ងារព័ត៌មាន Ansa របស់ប្រទេសអ៊ីតាលីបាននិយាយថា ក្រុមអាជ្ញាធរកំពុងខិតខំប្រឹងប្រែងដើម្បីពន្លឿនការផ្ទេរអ្នកមកដល់ថ្មីពីកោះនេះទៅកាន់តំបន់ Porto Empedocle នៅលើដីគោកនៃកោះស៊ីស៊ីលី៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កម្ពុជាកំពុងប្រមូលធាតុចូល ដើម្បីកសាងយុទ្ធសាស្រ្តអភិវឌ្ឍន៍ធុរកិច្ច នៃដំណោះស្រាយថ្មីលើទីផ្សារ
05/14/2026 11:05 AM
សម្ដេច​ធិបតីអញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈឡាវ
05/14/2026 11:05 AM
នាយករដ្ឋមន្ត្រី​អង់គ្លេស​ ព្រមានពីភាពវឹកវរក្នុង​គណបក្ស ស្របពេលមានការរំពឹងទុកពីការផ្លាស់ប្តូរមេដឹកនាំ
05/14/2026 11:05 AM
យោធាអ៊ីរ៉ង់៖ ការគ្រប់គ្រងច្រកសមុទ្រ Hormuz នឹងនាំមកនូវប្រាក់ចំណូលសេដ្ឋកិច្ចដ៏សំខាន់
05/14/2026 11:05 AM
លោក Xi ប្រាប់លោក​​ Trump ថា​ ​ប្រទេស​​ចិន​ និងអាមេរិកគួរតែជា«ដៃគូ មិនមែនជាគូប្រជែង» ទេ​
05/14/2026 10:05 AM
កម្ពុជាឃាត់ខ្លួនជនជាតិថៃម្នាក់ ក្រោយចូលជ្រៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់ ខណៈកំពុងសម្របសម្រួលតាមយន្តការទំនាក់ទំនងព្រំដែនឈរលើគោលការណ៍មនុស្សធម៌ ដើម្បីបញ្ជូនខ្លូនទៅវិញ
05/14/2026 10:05 AM
សម្តេចតេជោ ស្នើឱ្យពិនិត្យដកមន្រ្តីកាំកុងត្រូល ខេត្តបាត់ដំបងដែលកុហករឿងទុរេននាំចូល ដើម្បីជាសារព្រមានមន្រ្តីទាំងអស់កុំឲ្យពូកែកុហកថ្នាក់លើ និងប្រជាជន
05/14/2026 10:05 AM
សម្ដេចតេជោ ហ៊ុន សែន ចាត់ទុកជាលទ្ធផលមិនអាចបន្ទោស ក្រោយ​ទស្សនា​ចប់​ជំនួប​ផ្ដាច់​ព្រ័ត្រ​រវាង​ព្រះខ័នរាជ និងKuwait SC
05/14/2026 10:05 AM
លោក​ Trump ប្រាប់លោក Xi ថា ទំនាក់ទំនងអាមេរិកជាមួយចិននឹង«ប្រសើរជាងពេលណាៗទាំងអស់»​
05/14/2026 10:05 AM
អ្នកការទូតចិន​និយាយថា ទីក្រុង​ប៉េកាំង​ ខកចិត្តយ៉ាងខ្លាំងចំពោះ​​ផែនការរឹតបន្តឹងការវិនិយោគរបស់អឺរ៉ុប​​​​
05/14/2026 09:05 AM