ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រធានាធិបតីនីហ្សេ ម៉ូហាម៉េដ បាហ្សូម អំពាវនាវរកជំនួយពីសហរដ្ឋអាមេរិក និងអន្តរជាតិ ក្រោយរដ្ឋប្រហារ

2023/08/04 10:19:56 am        182
នីហ្សេ៖ មេដឹកនាំដែលត្រូវបានទម្លាក់ចេញពីតំណែងរបស់ប្រទេសនីហ្សេ បានជំរុញសហរដ្ឋអាមេរិក និងសហគមន៍អន្តរជាតិទាំងមូលឲ្យជួយស្ដារអំណាច និងសណ្តាប់ធ្លាប់តាមរដ្ឋធម្មនុញ្ញឡើងវិញ បន្ទាប់ពីរដ្ឋប្រហារកាលពីសប្ដាហ៍មុន។  ក្នុងអត្ថបទដែលបង្ហាញពីគំនិតមួយ នៅក្នុងសារព័ត៌មាន Washington Post លោកប្រធានាធិបតី     ម៉ូហាម៉េដ បាហ្សូម (Mohamed Bazoum) បាននិយាយថា លោកបានសរសេរថា លោកត្រូវបានចាប់ជាចំណាប់ខ្មាំង។  ភាពរំជួបរំជួលបានផ្ទុះឡើងនៅក្នុងរដ្ឋស្ថិតនៅអាហ្វ្រិកខាងលិចមួយនេះចាប់តាំងពីលោកត្រូវបានគេដណ្ដើមអំណាចមក។  កាលពីថ្ងៃព្រហស្បតិ៍ ក្រុមមេដឹកនាំរដ្ឋប្រហារបានប្រកាសថា ពួកគេបានដកឯកអគ្គរដ្ឋទូតរបស់ប្រទេសនេះ ចេញពីប្រទេសបារាំង អាមេរិក នីហ្សេរីយ៉ា និងតូហ្គោ។  នៅក្នុងអត្ថបទចុះផ្សាយនៅតាមកាសែតរបស់លោក លោក Bazoum បានព្រមានថារដ្ឋប្រហារនេះ ថាប្រសិនបើទទួលជោគជ័យ  នឹងនាំមហន្តរាយដល់ប្រទេសរបស់យើង  តំបន់របស់យើង និងពិភពលោកទាំងមូល។ លោកបានសរសេរថា ប្រជាជននីហ្សេនឹងមិនបំភ្លេចការគាំទ្ររបស់អ្នកឡើយ ក្នុងពេលវេលាដ៏សំខាន់បែបនេះក្នុងប្រវត្តសាស្ត្ររបស់យើង៕

កូរ៉េខាងជើងរិះគន់ជំនួយសព្វាវុធរបស់អាមេរិកកាន់កោះតៃវ៉ាន់ ថាជាការបង្ករឿងដ៏គ្រោះថ្នាក់

2023/08/04 10:17:13 am        243
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងនៅថ្ងៃសុក្រ (៤ សីហា)នេះ បានរិះគន់កញ្ចប់ជំនួយសព្វាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះតៃវ៉ាន់ ដោយចោទប្រកាន់សហរដ្ឋអាមេរិកថា បានជំរុញភាពតានតឹងនៅក្នុងតំបន់ទៅជា "ចំណុចបញ្ឆេះសង្រ្គាមមួយផ្សេងទៀត" ។ សហរដ្ឋអាមេរិកបានបង្ហាញកញ្ចប់ជំនួយសម្រាប់កោះតៃវ៉ាន់ ដែលមានតម្លៃរហូតដល់៣៤៥លានដុល្លារកាលពីថ្ងៃសុក្រ ខណៈដែលសភាបានអនុញ្ញាតឲ្យជំនួយអាវុធដល់ទៅ១ពាន់លានដុល្លារសម្រាប់កោះនេះ ជាផ្នែកនៃថវិកាឆ្នាំ២០២៣។នៅក្នុងសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយទីភ្នាក់ងារសារព័ត៌មានផ្លូវការ KCNA លោក Maeng Yong Rim អគ្គនាយកនៃនាយកដ្ឋានកិច្ចការចិនរបស់ក្រសួងការបរទេសកូរ៉េខាងជើង បាននិយាយថា ផែនការនេះគឺជាការបង្កហេតុខាងនយោបាយ និងយោធាដ៏គ្រោះថ្នាក់មួយ ព្រមទាំងជាការរំលោភយ៉ាងខ្លាំងក្លានៃគោលការណ៍ចិនតែមួយផងដែរ។សេចក្តីថ្លែងការណ៍របស់កូរ៉េខាងជើងបាននិយាយថា "នេះគឺជាចេតនាដ៏អាក្រក់របស់សហរដ្ឋអាមេរិកក្នុងការប្រែក្លាយកោះតៃវ៉ាន់ទៅជាមូលដ្ឋានទំនើបដ៏រឹងមាំ បានប្រឆាំងនឹងប្រទេសចិន ព្រមទាំងជាលេណដ្ឋានខ្សែត្រៀមទីមួយសម្រាប់ការអនុវត្តយុទ្ធសាស្ត្ររបស់ខ្លួនក្នុងការរារាំងប្រទេសចិន" ។យោងតាមអាជ្ញាធរការពារជាតិតៃវ៉ាន់បានឲ្យដឹងថា យោធាចិនបាននិងកំពុងដំឡើងសាច់ដុំជុំវិញកោះនេះ ដោយថ្មីៗនេះបានបញ្ជូនយន្តហោះចម្បាំង យន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះផ្សេងៗជាច្រើនគ្រឿង រួមទាំងយានដ្រូន ទៅកាន់ភាគខាងត្បូងនៃកោះតៃវ៉ាន់៕

ការជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃ ត្រូវបានពន្យារពេលម្តងទៀត ដើម្បីរង់ចាំការសម្រេចរបស់តុលាការលើបេក្ខជនឈ្នះការបោះឆ្នោត

2023/08/04 10:06:23 am        184
ថៃ៖ ការបោះឆ្នោតសភាដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសថៃដែលរំពឹងទុកនៅថ្ងៃសុក្រ (៤ សីហា) នេះ ត្រូវបានពន្យារពេលម្តងទៀតបន្ទាប់ពីតុលាការបានពន្យារពេលការសម្រេចនៅក្នុងសំណុំរឿង ដែលពាក់ព័ន្ធនឹងគណបក្សបោះជំហានទៅមុនដែលបានឈ្នះការបោះឆ្នោតសកលកាលពីខែឧសភា ដោយបន្ថែមភាពមិនច្បាស់លាស់កាន់តែខ្លាំងឡើង ថាតើពេលណាដែលរដ្ឋាភិបាលថ្មីអាចចូលកាន់តំណែងបាន។តុលាការធម្មនុញ្ញកាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួនត្រូវការពេលវេលាបន្ថែមទៀតដើម្បីពិចារណាថាតើត្រូវទទួលយកញត្តិពីអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ថាតើវាស្របតាមធម្មនុញ្ញដែរឬទេ ដែលសភារារាំងមេដឹកនាំគណបក្សបោះជំហានទៅមុខ លោក ភីថា លីមចារើនរ៉ាត់ ជាអ្នកឈ្នះការបោះឆ្នោតដ៏គួរឱ្យភ្ញាក់ផ្អើល មិនឲ្យការតែងតាំងជាបេក្ខជននាយករដ្ឋមន្ត្រី ជាលើកទីពីរនោះ។គណបក្សបោះជំហានទៅមុខមួយនេះ ទទួលបានជ័យជម្នះចំណាត់ថ្នាក់លេខមួយនៅក្នុងការបោះឆ្នោតសកលខែឧសភា ហើយបានប្រមូលផ្តុំគណបក្សចម្រុះចំនួន៨ មានអាសនៈចំនួន៣១២នៅក្នុងសភាជាន់ទាប ដែលមានសមាជិកចំនួន៥០០រូប។ ប៉ុន្តែសភាជួបការលំបាកក្នុងការទទួលយកនាយករដ្ឋមន្ត្រីថ្មី ដោយតម្រូវឱ្យមានការបោះឆ្នោតសំឡេងភាគច្រើនរួមជាមួយនឹងសមាជិកព្រឹទ្ធសភា២៥០រូប ដែលត្រូវបានតែងតាំងដោយអភិរក្សនិយម។បន្ទាប់ពីលោក ភីថា ត្រូវបានរារាំងមិនឲ្យសំណើបេក្ខជននាយករដ្ឋមន្រ្តីលើកទីពីរនោះ ពាក្យបណ្តឹងជាច្រើនត្រូវបានដាក់ជូនអង្គភាពទទួលពាក្យបណ្តឹងពលរដ្ឋ ដោយអះអាងថា សកម្មភាពនេះបានបំពានរដ្ឋធម្មនុញ្ញ។ ពាក្យបណ្តឹងទាំងនោះ រួមមានមកពីពលរដ្ឋជាកលក្ខណៈឯកជន និងតំណាងរាស្ត្រមកពីគណបក្សលោក ភីថា។ នៅពេលដែលសំណុំរឿងនេះ ត្រូវបានដាក់ទៅតុលាការកាលពីសប្តាហ៍មុន សភាបានពន្យារពេលការបោះឆ្នោត ប៉ុន្តែបានកំណត់ពេលវាម្តងទៀតប៉ុន្មានថ្ងៃក្រោយមក ទោះបីជាតុលាការមិនទាន់សម្រេចក៏ដោយ៕

Trump ផ្តល់ចម្លើយពីភាពគ្មានទោសពីបទរៀបចំផែនការបង្វែរលទ្ធផលបោះឆ្នោតដែលខ្លួនបរាជ័យ

2023/08/04 09:56:37 am        207
អាមេរិក៖ អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានផ្ដល់ចម្លើយពីភាពគ្មានទោស នៅក្នុងតុលាការទីក្រុងវ៉ាស៊ីនតោនឌីស៊ីចំពោះការសមគំនិតដើម្បីបង្វែរលទ្ធផលការបោះឆ្នោតដែលលោកបានបរាជ័យកាលពីឆ្នាំ២០២០។ អំឡុងពេលចូលខ្លួនរយៈពេលខ្លី លោកបាននិយាយបែបទន់ភ្លន់បញ្ជាក់ពីការផ្ដល់ចម្លើយពីភាពគ្មានទោស ឈ្មោះ និងអាយុរបស់លោក ហើយថាលោក មិនស្ថិតក្រោមឥទ្ធិពលនៃសាធាតុណាមួយទេ ។ ក្រោយមកលោកបានប្រាប់ក្រុមអ្នកសារព័ត៌មានថាករណីនេះគឺជាការធ្វើទុក្ខបុកម្នេញរបស់គូប្រែជែងនយោបាយ។ នេះ គឺជាការបង្ហាញខ្លួនលើកទី៣របស់អតីតប្រធានាធិបតីរូបនេះ ក្នុងរយៈពេល៤ខែជាជនជាប់ចោទបទព្រហ្មទណ្ឌ។  លោក Trump បានចូលតាមទ្វារក្រោយរបស់តុលាការកាលពីរសៀលថ្ងៃព្រហស្បតិ៍នៅកណ្ដាលរដ្ឋធានីរបស់ប្រទេសនេះ ស្ថិតនៅប៉ុន្មានម៉ែត្រពីកន្លែងកើតហេតុនៃកុបកម្មនៅវិមានកាពីតូល ដែលជាឬសគល់សំខាន់នៃករណីទោសទណ្ឌរបស់លោក ។  ជនជាប់ចោទប្រហែល១ពាន់នាក់ ដែលត្រូវបានចោទប្រកាន់ពីបទចូលរួមវាយសម្រុកចូលសភា កាលពីថ្ងៃទី៦ខែមករា ឆ្នាំ២០២១ បានបង្ហាញមុខនៅអគារតុលាការតែមួយ៕

ឥណ្ឌូណេស៊ីត្រៀមផ្ទៃដីចំនួន៥០០.០០០ហិចតាសម្រាប់ដំណាំស្រូវស្របពេលបាតុភូត អែលនីញ៉ូ

2023/08/04 09:49:09 am        230
ឥណ្ឌូណេស៊ី៖ រដ្ឋាភិបាលឥណ្ឌូណេស៊ីនឹងរៀបចំដីកសិកម្មចំនួន៥០០.០០០ហិចតា សម្រាប់ផលិតស្រូវក្នុងការប្រមើលមើលពីគ្រោះរាំងស្ងួតដ៏យូរអង្វែង ដែលបង្កឡើងដោយបាតុភូតអាកាសធាតុ អែល នីញ៉ូ ។យោងតាមសេចក្តីថ្លែងការណ៍របស់លេខាធិការដ្ឋានសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយ និងព័ត៌មាន (BPMI) រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Syahrul Yasin Limpo បាននិយាយកាលពីថ្ងៃពុធ (២ សីហា) ថា តំបន់មួយចំនួនក្នុងប្រទេសបានបង្ហាញពីការត្រៀមខ្លួនរបស់ពួកគេក្នុងការរៀបចំដីកសិកម្ម ដើម្បីធានាបាននូវលទ្ធភាពទទួលបានស្តុកអង្ករជាតិ។ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo នៅថ្ងៃដដែលនោះ បានណែនាំបុគ្គលិករបស់ខ្លួនឱ្យរៀបចំ និងធានាថាប្រជាជនអាចមានអង្ករប្រើប្រាស់គ្រប់គ្រាន់ បន្ទាប់ពីកិច្ចប្រជុំទាក់ទងនឹងលទ្ធភាពទទួលបានអង្ករ និងតម្លៃសមរម្យនៅក្នុងប្រទេសឥណ្ឌូនេស៊ី។នេះមិនមែនជាគម្រោងកសិកម្មដ៏មានមហិច្ឆតាលើកដំបូងរបស់ប្រទេសនេះទេ។ គម្រោងអចលនវត្ថុដែលកំពុងដំណើរការបានចាប់ផ្តើមកាលពីឆ្នាំ២០២០ ត្រូវបានគេរំពឹងថានឹងគ្របដណ្តប់លើផ្ទៃដីចំនួន៧៧០.០០០ហិចតា ឬច្រើនជាងទំហំ១០ដងនៃប្រទេសសិង្ហបុរី នេះបើយោងតាមសារព័ត៌មាន រ៉យទ័រ ។ គម្រោងនេះមានគោលបំណងទប់ស្កាត់ការពឹងផ្អែកលើការនាំចូលស្បៀងពីក្រៅប្រទេស៕

ក្រសួងទេសចរណ៍ ក្រើនរំលឹកភ្ញៀវទេសចរបង្កើនប្រុងប្រយ័ត្នពេលទៅកម្សាន្ត នារដូវមានជំនន់ទឹកភ្លៀង

2023/08/03 05:04:14 pm        572
ភ្នំពេញ៖ ក្រសួងទេសចរណ៍ បានប្រកាសក្រើនរំលឹកបណ្តាភ្ញៀវទេសចរជាតិ-អន្តរជាតិ ដែលដើរលេងកម្សាន្តទៅតាមគោលដៅទេសចរណ៍នានា ត្រូវបង្កើនការប្រុងប្រយ័ត្ន ពិនិត្យមើលព័ត៌មានការព្យាករណ៍អាកាសធាតុ ការណែនាំអាជ្ញាធរមូលដ្ឋាន និងអ្នកគ្រប់គ្រងគោលដៅទេសចរណ៍ ដើម្បីចៀសវាងគ្រោះថ្នាក់ដោយចៃដន្យនាអំឡុងរដូវភ្លៀងឈានចូលមកដល់នេះ។ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ថ្លែង BTV នៅថ្ងៃទី៣ ខែសីហានេះថា ដោយយោងទៅតាមការព្យាករអាកាសធាតុរបស់ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងទេសចរណ៍បានជូនដំណឹងដល់បណ្តាភ្ញៀវទេសចរជាតិអន្តរជាតិទាំងអស់ដែលដើរកម្សាន្ត តាមគោលដៅទេសចរណ៍នានាក្នុងប្រទេសកម្ពុជា ជាពិសេសគោលដៅទេសចរណ៍ផ្សងព្រេង​តំបន់ព្រៃជ្រោះ ជ្រលងដងភ្នំនានាត្រូវបង្កើនប្រុងប្រយ័ត្ន និងត្រូវរាយការណ៍ឲ្យអាជ្ញាធរមូលដ្ឋាន ឬអ្នកគ្រប់គ្រង់គោលដៅទេសចរណ៍បានដឹងជាមុន។អ្នកគ្រប់គ្រងទូកទេសចរណ៍ឈ្មោះ រ៉ាវី នៅរាជធានីភ្នំពេញ បានថ្លែងថា នៅក្នុងអំឡុង​ពេលអាកាស​ធាតុមានការប្រែប្រួល ​មានខ្យល់ភ្លៀង គឺភ្នាក់ងារទេសចរណ៍តែងមានការប្រុងប្រយ័ត្នចំពោះ​សុវត្ថិភាពភ្ញៀវ ​ហើយតែងប្រាប់ភ្ញៀវ និងអ្នកគ្រប់ទូកទេសចរណ៍មិនអាចដឹកភ្ញៀវជិះទស្សនាកម្សាន្ត​នៅពេលអាកាសធាតុមិនល្អនោះទេ។សូមជម្រាបថា តាមតួលេខក្រសួងទេសចរណ៍ ក្រោយបរិបទកូវីដ១៩ បច្ចុប្បន្ននៅរៀងរាល់ចុងសប្តាហ៍ ភ្ញៀវទេសចរជាតិអន្តរជាតិបានចេញដើរកម្សាន្ត​ក្នុងចន្លោះពី២០ទៅ៣០ម៉ឺននាក់ ជាពិសេសគោលដៅទេសចរណ៍ទៅកាន់ខេត្តបាត់ដំបង ខេត្តព្រះសីហនុ សៀមរាប រាជធានីភ្នំពេញ និងកំពត កែបជាដើម៕អត្ថបទ ស៊ុម សុខជា

ក្រុមអ្នកជំនាញ៖ ការធ្វើទារុណកម្ម អំពើហិង្សាផ្លូវភេទជាទូទៅត្រូវបានប្រើប្រាស់ដោយកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន

2023/08/03 02:54:01 pm        218
អ៊ុយក្រែន៖ ក្រុមអ្នកជំនាញអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធ នៅក្នុងការសង្ខេបនៃការរកឃើញចុងក្រោយរបស់ពួកគេថា អ្នកទោសមួយចំនួនធំ ដែលត្រូវបានឃុំខ្លួននៅក្នុងមណ្ឌលឃុំឃាំងបណ្តោះអាសន្ននៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន ត្រូវបានគេធ្វើទារុណកម្ម និងរំលោភផ្លូវភេទ។ ក្រុមយុត្តិធម៌ចល័ត (Mobile Justice Team) ដែលបង្កើតឡើងដោយក្រុមហ៊ុនច្បាប់មនុស្សធម៌អន្តរជាតិ អនុលោមសិទ្ធិសកលឬGlobal Rights Compliance បានធ្វើការជាមួយរដ្ឋអាជ្ញាឧក្រិដ្ឋកម្មសង្គ្រាមនៅសង្គ្រាមអ៊ុយក្រែន នៅក្នុងតំបន់ឃើសុន ( Kherson) ចាប់តាំងពីវាត្រូវបានដណ្តើមយកមកវិញ ក្នុងខែវិច្ឆិកា បន្ទាប់ពីរយៈពេលជាង៨ខែ ក្រោមការគ្រប់គ្រងរបស់រុស្ស៊ី។អាជ្ញាធរអ៊ុយក្រែន កំពុងពិនិត្យមើលរបាយការណ៍ជាង ៩៧.000 នៃអំពើឧក្រិដ្ឋកម្មសង្រ្គាម ហើយបានចោទប្រកាន់ជនសង្ស័យចំនួន២២០នាក់នៅក្នុងតុលាការក្នុងស្រុក។ ជនល្មើសកម្រិតខ្ពស់ អាចត្រូវបានកាត់ទោសនៅតុលាការព្រហ្មទណ្ឌអន្តរជាតិ(ICC)នៅទីក្រុងឡាអេដែលបានស្វែងរកចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន រួចហើយ។វិមានក្រឹមឡាំង បានបដិសេធឥតឈប់ឈរចំពោះការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន ដោយកងកម្លាំងចូលរួមក្នុង«ប្រតិបត្តិការយោធាពិសេស»ដែលខ្លួននិយាយថា ត្រូវបានចាប់   ផ្តើម ដើម្បីលុបបំបាត់ណាហ្ស៊ីនិយមពីអ្នកជិតខាងរបស់ខ្លួន និងការពារប្រទេសរុស្ស៊ី៕

ប្រទេសសេណេហ្គាល់ បានបិទកម្មវិធីវីដេអូកម្សាន្ត TikTok ក្នុងការពង្រីកការបង្ក្រាបលើក្រុមប្រឆាំង

2023/08/03 02:51:23 pm        155
សេណេហ្គាល់៖ កាលពីថ្ងៃពុធ (២ សីហា) ក្រុមអាជ្ញាធរសេណេហ្គាល់បានបិទការចូលប្រើកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គម TikTok ដោយពង្រីកការបង្ក្រាបលើក្រុមប្រឆាំងជាច្រើនថ្ងៃ បន្ទាប់ពីពួកគេបានរំលាយគណបក្សប្រឆាំងដ៏ធំរបស់ប្រទេស ហើយចាប់ឃុំខ្លួនមេដឹកនាំរបស់បក្សប្រឆាំងមួយនេះ។ការដណ្តើមអំណាចរវាងមេដឹកនាំគណបក្ស Pastef លោក Ousmane Sonko និងប្រធានាធិបតីសេណេហ្គាល់លោក Macky Sall បានបង្កឲ្យមានបាតុកម្មហិង្សាកាលពីថ្ងៃចន្ទ និងបានបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសសេណេហ្គាល់ ថាជាប្រទេសប្រជាធិបតេយ្យដែលមានស្ថិរភាពបំផុតនៅអាហ្វ្រិកខាងលិច។ តំបន់នេះបានឃើញរលកនៃរដ្ឋប្រហារយោធាក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ រួមទាំងមួយសប្តាហ៍មុនក្នុងប្រទេសនីហ្សេផងដែរ។ប្រទេសសេណេហ្គាល់បានរំលាយគណបក្ស Pastef និងរឹតបន្តឹងការចូលប្រើសេវាអ៊ីនធឺណិតកាលពីថ្ងៃចន្ទ ដោយលើកឡើងពីការគំរាមកំហែងដល់ស្ថិរភាពរបស់ប្រទេស។ រដ្ឋមន្ត្រីទំនាក់ទំនងរបស់ប្រទេសនេះ បានប្រើយុត្តិកម្មស្រដៀងគ្នាដើម្បីទប់ស្កាត់ទៅលើកម្មវិធីវីដេអូកម្សាន្ត TikTok ផងដែរ៕

មន្ត្រីអង្គការឧតុនិយមពិភពលោកព្រមានពីផលប៉ះពាល់លើបាតុភូតអែលនីញ៉ូ លើកសិកម្មសកល

2023/08/03 02:31:21 pm        181
អាមេរិក៖ លោក Chris Hewitt ប្រធានការិយាល័យអាកាសធាតុអន្តរជាតិសម្រាប់អង្គការឧតុនិយមពិភពលោក (WMO) បាននិយាយថា បាតុភូតអែលនីញ៉ូ ដែលកំពុងវិវឌ្ឍ ត្រូវបានគេរំពឹងថានឹងធ្វើឲ្យមានផលប៉ះពាល់អវិជ្ជមានលើផលិតកម្មកសិកម្មសកលនៅឆ្នាំនេះ។ កាលពីដើមខែកក្កដា អង្គការឧតុនិយមពិភពលោក បានប្រកាសថា ស្ថានភាពបាតុភូតអែលនីញ៉ូ បានវិវឌ្ឍនៅក្នុងតំបន់ប៉ាស៊ីហ្វិកត្រូពិកជាលើកដំបូង ក្នុងរយៈពេល៧ឆ្នាំមកនេះ ដែលកំពុងកំណត់តំណាក់កាលសម្រាប់ការកើនឡើងសីតុណ្ហភាពសកលដែលកើតមាន អាកាសធាតុដែលបង្កការរំខាន និងគំរូអាកាសធាតុ។ ខណៈព្រឹត្តិការណ៍អាកាសធាតុដែលកំពុងកើតឡើងដោយធម្មជាតិ បាតុភូតអែលនីញ៉ូ បានទាក់ទងទៅនឹងការឡើងកម្តៅនៃសីតុណ្ហភាពផ្ទៃសមុទ្រ នៅតំបន់ប៉ាស៊ីហ្វិកត្រូពិកភាគខាងកើតនិងភាគកណ្តាល។ វាបានកើតឡើងជាមធ្យមរៀងរាល់២ឆ្នាំទៅ៧ឆ្នាំ ហើយជាធម្មតាមានរយៈពេល៩ទៅ១២ខែ ហើយអាចបង្កឲ្យមានបម្រែបម្រួលអាកាសធាតុដូចជា ទឹកជំនន់ នៅក្នុងតំបន់ស្ងួតហួតហែងធម្មតា ដោយមានភ្លៀងធ្លាក់តិចតួច និងមានគ្រោះរាំងស្ងួត នៅក្នុងតំបន់មានទឹកទឹកភ្លៀងធ្លាក់ច្រើន។ លោក Hewitt បានពន្យលនៅក្នុងបទសម្ភាសន៍មួយកាលពីពេលថ្មីៗ ជាមួយទូរទស្សន៍កណ្តាលរដ្ឋចិនថា វាប្រែប្រួលច្រើនចន្លោះពី១ឆ្នាំ ទៅ១ឆ្នាំ ហើយផលប៉ះពាល់វាមានទៅលើតំបន់ខុសៗគ្នានៃការប្រែប្រួលលើពិភពលោកផងដែរ។ ដូច្នេះយើងពុំអាចដឹងថាតើនៅឆ្នាំនេះវាមានផលប៉ះពាល់ខ្លាំងឬយ៉ាងណានោះទេ។ លោកនិយាយថា ផ្នែកមួយចំនួននៃពិភពលោក អាចមានគ្រោះរាំងស្អួតទាក់ទងនឹងបាតុភូតអែលនីញ៉ូ ដូច្នេះផលប៉ះពាល់នៃគ្រោះរាំងស្ងួត ច្បាស់ណាស់វាមិនល្អសម្រាប់វិស័យកសិកម្មនោះទេ ហើយសម្រាប់សហគមន៍នានា ពួកគេចាំបាច់ត្រូវពិចារណាពីការស្រោចស្រពដំណាំរបស់ពួកគេ។ នៅផ្នែកដ៏ទៃទៀតនៃពិភពលោក អាចជួបប្រទះទឹកជំនន់ ហើយដូច្នេះកំពុងពឹងផ្អែកលើកម្លាំងនៃទឹកជំនន់ដែលអាចប៉ះពាល់ដល់វិស័យកសិកម្ម ដែលវាអាចបំផ្លាញដំណាំ។ ការធ្វើបច្ចុប្បន្នភាពរបស់អង្គការឧតុនិយមពិភពលោក ដែលបានរួមបញ្ចូលការព្យាករណ៍ និងការណែនាំរបស់អ្នកជំនាញពីជុំវិញពិភពលោក និយាយថា អាចកើតមាន៩០ភាគរយនៃព្រឹត្តិការណ៍បាតុភូតអែលនីញ៉ូ ដែលនៅបន្តក្នុងអំឡុងឆមាសទី២ នៃឆ្នាំ២០២៣ ហើយវាត្រូវបានគេរំពឹងថាយ៉ាងហោចណាស់មានស្ថានភាពខ្លាំងកម្រិតមធ្យម។

ប្រទេសកេនយ៉ាផ្អាកគម្រោងវើលខ័ញរូប័ណ្ណគ្រីបតូ ជុំវិញកង្វល់សុវត្ថិភាព

2023/08/03 02:28:18 pm        200
សម្រាប់សប្តាហ៍មុន ប្រជាជនកេនយ៉ារាប់រយនាក់បានតម្រង់ជួរយ៉ាងវែងនៅក្នុងផ្សារទំនើបជាច្រើន និងមជ្ឈមណ្ឌលសាធារណៈនានាទូទាំងរដ្ឋធានីណៃរ៉ូប៊ី ដោយនិយាយថា ពួកគេទៅទីនោះបន្ទាប់ពីបានឮអំពីគម្រោង វើលខ័ញ (Worldcoin) តាមអ៊ីនធឺណិត ដែលផ្ដល់ជូនប្រាក់ឥតគិតថ្លៃឱ្យប្រជាជន ជាថ្នូរនឹងការស្កេនភ្នែករបស់ពួកគេ។ទោះជាយ៉ាងណាក៏ដោយកាលពីថ្ងៃពុធ (២ សីហា) ក្រសួងមហាផ្ទៃកេនយ៉ាបាននិយាយថា ខ្លួនបានផ្អាកសកម្មភាពក្នុងតំបន់នៃគម្រោងរូបិយប័ណ្ណគ្រីបតូ ខណៈពេលដែលភ្នាក់ងាររដ្ឋាភិបាលវាយតម្លៃហានិភ័យដែលអាចកើតមានចំពោះសុវត្ថិភាពសាធារណៈ។ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថាប្រជាជនកេនយ៉ាជាង ៣៥០.០០០នាក់បានចុះឈ្មោះក្នុងគម្រោង វើលខ័ញ នេះគិតត្រឹមថ្ងៃអង្គារ (១ សីហា) ជាថ្នូរនឹងនិមិត្តសញ្ញារូបិយប័ណ្ណគ្រីបតូឥតគិតថ្លៃដែលមានតម្លៃប្រហែល៧.០០០ស៊ីលីងកេនយ៉ា (៤៩,០៩ដុល្លារ) ពីគម្រោង វើលខ័ញ នេះ ដែលជាគម្រោងរូបិយប័ណ្ណជីវមាត្រដែលបង្កើតឡើងដោយ ក្រុមហ៊ុនឧបករណ៍សម្រាប់មនុស្សជាតិដែលមានមូលដ្ឋាននៅទីក្រុង សានហ្រ្វាន់ស៊ីស្កូនិងប៊ែកឡាំង។គម្រោងនេះត្រូវបានបង្កើតឡើងដោយនាយកប្រតិបត្តិក្រុមហ៊ុន OpenAI លោក Sam Altman ដែលតម្រូវឱ្យអ្នកប្រើប្រាស់ផ្តល់ការស្កែនក្រយ៉ៅភ្នែករបស់ពួកគេ ជាថ្នូរនឹងលេខសម្គាល់ឌីជីថល ហើយនៅក្នុងប្រទេសមួយចំនួនអ្នកប្រើប្រាស់ក៏ទទួលបានរូបិយប័ណ្ណគ្រីបតូដោយឥតគិតថ្លៃ ជាផ្នែកនៃគម្រោងបង្កើតអត្តសញ្ញាណ និងបណ្តាញហិរញ្ញវត្ថុថ្មីផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ជប៉ុនផ្ដល់ឥណទានសម្បទានទឹកប្រាក់សរុបជិត ៣០០លានដុល្លារ សម្រាប់​អនុវត្ត​គម្រោង​ចំនួនពីរ​​នៅកម្ពុជា
10/08/2025 11:10 AM
ប្រទេសកាតា និងទួរគី ត្រៀមចូលរួមកិច្ចចរចាសន្តិភាពតំបន់ហ្កាហ្សា ថ្ងៃទីបីនៅអេហ្ស៊ីប
10/08/2025 11:10 AM
តំបន់រុស្ស៊ី បង្កើនប្រាក់បន្ថែមលើការចូលបម្រើយោធា ដើម្បីទាក់ទាញមនុស្សឱ្យចូលប្រយុទ្ធនៅអ៊ុយក្រែន
10/08/2025 11:10 AM
មនុស្ស៤នាក់បាត់ខ្លួន បន្ទាប់ពីអគារនៅទីក្រុង Madrid មួយផ្នែកបានបាក់រលំ
10/08/2025 11:10 AM
មនុស្សជាង១០នាក់បានស្លាប់នៅក្នុងបំណាក់ដីនៅភាគខាងជើងប្រទេសឥណ្ឌា
10/08/2025 11:10 AM
សហគមន៍ជ្វីហ្វនៅញូវយ៉កធ្វើពិធីរំលឹកដល់ជនរងគ្រោះនៃការវាយប្រហាររបស់ក្រុមហាម៉ាស
10/08/2025 11:10 AM
ក្រសួងបរិស្ថាននិងJICA ចុះហត្ថលេខាលើផែនការមេ ស្តីពីការគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងកម្រិតតំបន់នៃរាជធានីភ្នំពេញ
10/08/2025 11:10 AM
ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា៖ រយៈពេលជាង២ឆ្នាំនេះ កម្ពុជា បណ្ដេញជនបរទេស ពាក់ព័ន្ធ​បទល្មើសអនឡាញជាង ១ម៉ឺននាក់
10/08/2025 11:10 AM
ប្រធានាធិបតីបារាំង រងសម្ពាធកាន់តែខ្លាំងឱ្យបញ្ចប់ "ភាពរញ៉េរញ៉ៃ" ខាងនយោបាយ
10/08/2025 10:10 AM
ចលាចលផ្នែកគ្រប់គ្រងផ្លូវអាកាសរបស់សហរដ្ឋអាមេរិក បន្តដល់ថ្ងៃទីពីរ ដោយសារការបិទរដ្ឋាភិបាល
10/08/2025 10:10 AM