ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្ដេចតេជោ បង្ហាញមូលហេតុ៤ ដែលត្រូវលះបង់តំណែងនាយករដ្ឋមន្រ្ដីនាពេលនេះ

2023/08/03 12:26:29 pm        664
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញ​មូលហេតុ​ចំនួន៤យ៉ាង ដែលសម្ដេចត្រូវតែលះបង់តំណែងនាយករដ្ឋមន្រ្ដីនាពេលនេះ ដល់អ្នកដឹកនាំបន្តវេន គឺដើម្បីធានាសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលវែងរបស់ប្រទេសកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ថ្លែងក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ​ក្រវាត់​ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះថា ការលះបង់តំណែងរបស់សម្ដេច ក្នុងពេលសម្ដេចមានជីវិត គឺជាការប្រសើរ​ជាងការផ្ទេរតំណែងពេលអស់ជីវិត។ សម្តេចតេជោ បានបញ្ជាក់ថា ការរៀបចំផ្ទេរតំណែងបន្តវេនរបស់​សម្តេច​នាពេលនេះ គឺយកតាម​ព្រះរាជគំរូ​របស់​ព្រះបរមរតនកោដ្ឋ។សម្ដេចតេជោ បានចោទសួរថា ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​ មាន​មេដឹកនាំ​រូបណាខ្លះ ស្ម័គ្រចិត្តបោះបង់​តំណែងនោះ?ដូច្នេះការ ​ការប្រគល់តួនាទីឱ្យក្រុមយុវជនជំនាន់ក្រោយនាពេលនេះ ជាពេលវេលា​ដ៏ស័ក្តិសមសម្រាប់ការធានាបានសុខសន្តិភាព​ និងការអភិវឌ្ឍរបស់កម្ពុជា។សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ការបង្កើតរាជរដ្ឋាភិបាលអាណត្តិថ្មីនេះ គឺមាន​សេណារីយោចំនួនពីរ។ ទី១ គឺរៀបចំឱ្យអ្នកចាស់ដឹកនាំមួយឆ្នាំ ​ទៅពីរឆ្នាំសិន ​និងសេណារីយោ ទី២ គឺឱ្យអ្នកថ្មីដឹកនាំចាប់ពីដើមអាណត្តិតែម្តង។ ដូច្នេះតាមរយៈសំឡេងឆ្នោតគាំទ្រ លើសលុប​របស់ប្រជាពលរដ្ឋ សម្ដេចសម្រេចយកជ្រើសរើស​យក​សេនារីយោទី២តែម្ដង៕អត្ថបទ៖ វ៉ន ដារ៉ា

សម្ដេចតេជោ៖ បើគណៈរដ្ឋមន្រ្ដីថ្មីប្រព្រឹត្តិកំហុស នឹងអញ្ជើញមកដោះស្រាយនៅវិមាន៧មករា

2023/08/03 12:13:08 pm        290
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបញ្ជាក់ថា ក្រោយសម្ដេចឈប់កាន់តំណែង ជានាយករដ្ឋមន្រ្ដី សម្ដេចនឹងមិនធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ អំណាច​របស់​នាយករដ្ឋមន្រ្ដី ​ឬគណៈរដ្ឋមន្រ្ដីថ្មីនោះទេ ប៉ុន្ដែបើគណៈរដ្ឋមន្រ្ដីណាម្នាក់​ប្រព្រឹត្តិកំហុស នឹង​ត្រូវកោះហៅមកដោះស្រាយនៅវិមាន៧មករា ក្នុងក្របខណ្ឌគណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ​បានបញ្ជាក់បែបនេះ ក្នុងឱកាស​អញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) ​និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣នេះ។សម្ដេចតេជោ ហ៊ុន សែន បានប្រកាសទៀតថា ទោះបីជាសម្ដេច​លាលែងតំណែង​នាយករដ្ឋមន្រ្ដី​នៅពេលនេះក្ដី ប៉ុន្ដែសម្ដេច​នៅតែគ្រប់គ្រងអំណាចក្នុង​វិស័យ​នយោបាយក្នុងនាម​ជាប្រធាន​គណបក្សប្រជាជនកម្ពុជា​ និងជាប្រធានព្រឹទ្ធសភានាពេលខាងមុខ។ សម្ដេចតេជោ បានបញ្ជាក់ថា សម្ដេច និងមន្រ្ដីជំនាន់ចាស់ គឺមិនទាន់ចាកចេញពីវិស័យ​នយោបាយ​របស់កម្ពុជានោះទេ ខណៈសម្ដេចតេជោ នឹងនៅតែមបន្តធ្វើជាប្រធានគណបក្ស។ ចំណែកមន្រ្ដីចាស់ៗ មួយចំនួនទៀតក៏នឹងបន្តធ្វើការងារលើវិស័យនយោបាយ នៅក្នុងជួរគណបក្សប្រជាជនកម្ពុជានេះផងដែរ៕អត្ថបទ៖ វ៉ន ដារ៉ា

តម្លៃប្រេងកើនឡើងតិចតួច ខណៈដែលទីផ្សារថ្លឹងថ្លែងទិន្នន័យសន្និធិ ការវាយតម្លៃរបស់សហរដ្ឋអាមេរិកធ្លាក់ចុះ

2023/08/03 12:09:32 pm        213
អាមេរិក៖ តម្លៃប្រេង បានកើនឡើងបន្តិចនៅក្នុងការជួញដូរនៅអាស៊ីដំបូង នៅថ្ងៃព្រហស្បតិ៍នេះ ខណៈដែលទីផ្សារបានថ្លឹងថ្លែងនូវទិន្នន័យសន្និធិរបស់សហរដ្ឋអាមេរិក ដែលមានការកើនឡើងកាលពីថ្ងៃពុធ ហើយទំនងជាការបន្តកាត់បន្ថយទិន្នផលរបស់អង្គការ OPEC+ ( អូប៉ិចបូក) ទល់នឹងការធ្លាក់ចុះនៃការចំណាត់ការទាញទម្លាក់របស់ទីភ្នាក់ងារវាយតម្លៃFitchផ្នែកឥណទានដ៏ធំរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។ភាគហ៊ុនប្រេងឆៅBrent បានកើនឡើង ២៧ សេន ឬ ០,៣២ ភាគរយដល់៨៣,៤៧ដុល្លារក្នុងមួយបារ៉ែលត្រឹមម៉ោង ០០០១ ម៉ោងសកល ខណៈប្រេងឆៅរបស់ក្រុមហ៊ុនប្រេង West Texas Intermediate របស់អាមេរិក បានកើនឡើង ២៩ សេន ឬ ០,៣៦ ភាគរយដល់ ៧៩,៧៨ ដុល្លារក្នុងមួយ  បារ៉ែល។ស្តង់ដារទាំងពីរ ត្រូវបានជួញដូរនៅជិតកម្រិតខ្ពស់បំផុតរបស់ពួកគេ ចាប់តាំងពីខែមេសា កាលពីថ្ងៃពុធ ប៉ុន្តែបានបិទ ធ្លាក់ចុះ ២ភាគរយ ចំពេលមានការបារម្ភពីវិនិយោគិនចំពោះហានិភ័យ បន្ទាប់ពីការធ្លាក់ចំណាត់ថ្នាក់។កាលពីថ្ងៃអង្គារ ទីភ្នាក់ងារវាយតម្លៃ Fitch បានទម្លាក់ចំណាត់ថ្នាក់រូបិយប័ណ្ណបរទេសរយៈពេលវែងរបស់សហរដ្ឋអាមេរិកទៅជាAA+ ពី AAA ដោយឆ្លុះបញ្ចាំងពីការថមថយសារពើពន្ធដែលរំពឹងទុកក្នុងរយៈពេល ៣ ឆ្នាំខាងមុខ ក៏ដូចជាការព្រួយបារម្ភអំពីបន្ទុកបំណុលរដ្ឋាភិបាលទូទៅដែលកើនឡើងខ្ពស់ បែកបាកផ្នែកនយោបាយ និងស្ថានភាពអន្តរជាតិនៃប្រាក់ដុល្លារអាមេរិក៕

សម្ដេចតេជោ ផ្ដាំគណៈរដ្ឋមន្រ្ដីថ្មីឱ្យមើលថែមន្រ្ដីចាស់ៗ ក្រោយប្ដូរគណៈរដ្ឋមន្រ្ដី

2023/08/03 12:06:55 pm        386
កណ្ដាល៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានផ្ដាំផ្ញើដល់គណៈរដ្ឋមន្រ្ដីថ្មី ត្រូវមើលថែមន្រ្ដីចាស់ៗ ដែលកំពុងបម្រើការនៅក្នុងក្រសួង ស្ថាប័ន ក្រោយការតែងតាំងគណៈរដ្ឋមន្រ្ដីថ្មី ក្នុងអាណត្តិទី៧នេះ ខណៈមន្រ្ដីនយោបាយនានា គឺនៅបន្តមុខតំណែងដដែលមិនត្រូវបានផ្លាស់ប្ដូរឡើយ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានផ្ដាំផ្ញើបែបនេះ ក្នុងឱកាសអញ្ជើញសម្ពោធ​ដាក់​ឱ្យប្រើប្រាស់ផ្លូវក្រវាត់ក្រុងទី៣ (រង្វង់មូលមហាវិថីឈ្នះឈ្នះ-ផ្លូវជាតិលេខ១) ​និងផ្លូវខ្នែង នៅព្រឹក ថ្ងៃទី០៣ ខែសីហា​ ឆ្នាំ២០២៣នេះ។ សម្តេចតេជោ បញ្ជាក់ថា ការប្ដូរគណៈរដ្ឋមន្រ្ដីថ្មីនៅក្នុងអាណត្តិទី៧នេះ គឺប្ដូរតែតំណែង​នាយករដ្ឋមន្រ្ដី ឧប​នាយករដ្ឋមន្រ្ដី និងរដ្ឋមន្រ្ដីប៉ុណ្ណោះ មិនមាន​ការ​ប៉ះពាល់​ដល់មន្រ្ដី​នយោបាយផ្សេងៗ ​ដែលមានតួនាទីរដ្ឋលេខាធិការ ​អនុរដ្ឋលេខាធិការ ឬមន្រ្ដីថ្នាក់ក្រោមផ្សេងទៀតនោះទេ។បើតាមការបញ្ជាក់របស់​សម្ដេចតេជោ ​សមាសភាពគណៈរដ្ឋមន្រ្ដីថ្មីបានរៀបចំឡើង​តាំងពី ចុងខែធ្នូ ឆ្នាំ២០២១ មកម្ល៉េះ ដែលការរៀបចំនេះជាផែនការច្បាស់លាស់របស់​គណបក្សប្រជាជនកម្ពុជា ក្នុងការ​ដឹកនាំរាជរដ្ឋាភិបាល​ និងប្រទេសកម្ពុជា ​ឱ្យមានសន្ដិភាព ស្ថិរភាព និង​ការអភិវឌ្ឍទៅមុខជានិច្ច៕អត្ថបទ៖ វ៉ន ដារ៉ា

រដ្ឋប្រហារនៅប្រទេសនីហ្សេ អាចបង្កគ្រោះថ្នាក់ដល់ប្រតិបត្តិការប្រឆាំងភេរវកម្មរបស់អាមេរិកនៅទ្វីបអាហ្វ្រិក

2023/08/03 12:05:35 pm        180
នីហ្សេ៖ ការផ្តួលរំលំប្រធានាធិបតីដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ កាលពីថ្ងៃទី២៦ ខែកក្កដា កំពុងធ្វើឱ្យមានហានិភ័យដល់បេសកកម្មប្រឆាំងភេរវកម្មរបស់សហរដ្ឋអាមេរិកនៅក្នុងទ្វីបអាហ្រ្វិកជាច្រើន ហើយបានចោទជាសំណួរអំពីសមត្ថភាពរបស់អាមេរិកក្នុងការអនុវត្តប្រតិបត្តិការយោធានៅក្នុងតំបន់នោះ។សហរដ្ឋអាមេរិក និងបារាំងបានថ្កោលទោសការដណ្តើមអំណាចរបស់យោធា ដែលដឹកនាំដោយលោក Abdourahamane Tchiani ដែលជាមេដឹកនាំថ្មីស្វ័យប្រកាសរបស់នីហ្សេ។ បណ្តាប្រទេសនៅអាហ្វ្រិកខាងលិចមួយក្រុមកាលពីថ្ងៃទី៣០ ខែកក្កដា បានដាក់ទណ្ឌកម្ម និងថែមទាំងបានគំរាមកំហែងប្រើប្រាស់កម្លាំង ប្រសិនបើអំណាចរបស់ប្រធានាធិបតីនីហ្សេលោក Mohammad Bazoum មិនត្រូវបានស្ដារឡើងវិញទេនោះ។មិនទាន់មានសញ្ញាណាមួយដែលបង្ហាញថា របបយោធាដែលដណ្តើមបានការគ្រប់គ្រងនោះ កំពុងថយក្រោយ ហើយការព្រួយបារម្ភបានកើនឡើងព្រោះថា រុស្ស៊ីអាចនឹងព្យាយាមទាញយកផលប្រយោជន៍ពីភាពចលាចលនេះ។ សម្រាប់ពេលនេះ សហរដ្ឋអាមេរិកបានផ្អាកកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសនីហ្សេ ខណៈដែលបុគ្គលិកអាមេរិកភាគច្រើនកំពុងស្នាក់នៅក្នុងមូលដ្ឋានរបស់ខ្លួន។សហរដ្ឋអាមេរិកនិយាយថា ខ្លួននៅតែរក្សាក្តីសង្ឃឹមថាអំណាចរបស់លោក Bazoum អាចត្រូវបានស្ដារឡើងវិញ ហើយក្រុមមន្ត្រី និងអ្នកវិភាគរបស់សហរដ្ឋអាមេរិកជាច្រើនបាននិយាយថា ស្ថានភាពនីហ្សេនៅតែមិនទាន់ច្បាស់លាស់នៅឡើយ៕

សម្ដេចតេជោ ថ្លែងអំណរគុណពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជន ឱ្យឈ្នះដ៏លើសលប់

2023/08/03 11:49:23 am        178
កណ្តាល៖ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏រួមគ្នាជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥២​គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣សីហានេះ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងនូវអំណរគុណ ដល់ប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រគណបក្សប្រជាជនរហូតដល់ជាង៨២%។សម្តេចតេជោ បានហៅលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២៣នេះ ​ជាការបំបែកឯតទគ្គកម្ម ដែល​មានន័យថា គណបក្សប្រជាជនកម្ពុជា នៅតែជាជម្រើស និងជាបង្អែកដ៏រឹងមាំសម្រាប់ប្រជាជន។សូមបញ្ជាក់ថា ក្រោយពីដំណើរការបោះឆ្នោតដោយជោគជ័យ កាលពីថ្ងៃទី២៣ កក្កដា រហូតមកដល់ថ្ងៃនេះ គឺនៅសល់តែ១៩ថ្ងៃទៀតទេ​ ពោលគឺនៅថ្ងៃទី២២សីហា រាជរដ្ឋាភិបាលថ្មី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដែលដឹកនាំដោយបណ្ឌិត ហ៊ុន ម៉ាណែត នឹងប្រសូត្រចេញជាផ្លូវការហើយ៕អត្ថបទ៖ មុត​ សុទ្ធ

សហរដ្ឋអាមេរិកលើកឡើងពីកង្វល់ជុំវិញការជំរុញប្រឆាំងចារកម្មរបស់ចិន

2023/08/03 11:38:41 am        203
អាមេរិក៖ កាលពីថ្ងៃពុធ សហរដ្ឋអាមេរិកបានលើកឡើងពីកង្វល់លើការអំពាវនាវរបស់ចិន ក្នុងការលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម ហើយបាននិយាយថាខ្លួនកំពុងតាមដានយ៉ាងដិតដល់នូវការអនុវត្តច្បាប់ប្រឆាំងចារកម្មដែលបានពង្រីវិសាលភាពករបស់ទីក្រុងប៉េកាំង។ក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិនកាលពីថ្ងៃអង្គារបាននិយាយថា ប្រទេសចិនគួរតែលើកទឹកចិត្តពលរដ្ឋរបស់ខ្លួនឱ្យចូលរួមក្នុងការងារប្រឆាំងចារកម្ម រួមទាំងការបង្កើតបណ្តាញសម្រាប់បុគ្គលដើម្បីរាយការណ៍ពីសកម្មភាពគួរឱ្យសង្ស័យ និងផ្តល់រង្វាន់ដល់ពួកគេផងដែរ។សកម្មភាពនោះបានអនុវត្តតាមការពង្រីកច្បាប់ប្រឆាំងចារកម្មរបស់ប្រទេសចិន ដែលបានចូលជាធរមានក្នុងខែកក្កដា និងហាមឃាត់ការផ្ទេរព័ត៌មានដែលខ្លួនមើលឃើញថាពាក់ព័ន្ធនឹងសន្តិសុខជាតិ។ ច្បាប់នេះ បានធ្វើឱ្យសហរដ្ឋអាមេរិកមានការព្រួយបារម្ភ ដោយបានព្រមានថាក្រុមហ៊ុនបរទេសនៅក្នុងប្រទេសចិន អាចត្រូវបានដាក់ទណ្ឌកម្មចំពោះសកម្មភាពអាជីវកម្មជាប្រចាំរបស់ពួកគេ៕

មជ្ឈមណ្ឌលពាណិជ្ជកម្មឥណ្ឌា Gurugram នៅតែមានភាពតានតឹង បន្ទាប់ពីការប៉ះទង្គិចគ្នារវាងអ្នកកាន់សាសនាហិណ្ឌូ និងពលរដ្ឋមូស្លីម

2023/08/03 11:35:31 am        204
ឥណ្ឌា៖ ចរាចរណ៍មានភាពធូរស្រាលជាងធម្មតាកាលពីថ្ងៃពុធ (២ សីហា) ហើយផ្លូវមួយចំនួនមិនមានមនុស្សម្នា នៅក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ភាគខាងត្បូងនៃរដ្ឋធានីញូវដែលី្លរបស់ឥណ្ឌា ខណៈដែលក្រុមអាជ្ញាធរបាននិយាយថា ចំនួនអ្នកស្លាប់ពីការប៉ះទង្គិចគ្នាពីរថ្ងៃនៃក្រុមអ្នកសាសនាហិណ្ឌូ-ពលរដ្ឋមូស្លីម នៅក្នុងតំបន់នេះ បានកើនឡើងដល់៧នាក់ហើយ។អំពើហឹង្សាបានផ្ទុះឡើងក្នុងអំឡុងពិធីដង្ហែសាសនាដោយពួកហិណ្ឌូនៅក្នុងសង្កាត់ Nuh ដែលគ្រប់គ្រងដោយពលរដ្ឋមូស្លីមកាលពីថ្ងៃចន្ទ ដែលបណ្តាលឱ្យមនុស្ស៦នាក់ស្លាប់ រួមទាំងបុគ្គលិកនគរបាលពីរនាក់ និងប្រហែល៦០នាក់ បានរងរបួស។ភាពចលាចលបានរាលដាលដល់មជ្ឈមណ្ឌលពាណិជ្ជកម្ម Gurugram ដែលនៅជិតខាងនោះកាលពីយប់ថ្ងៃច័ន្ទ និងបន្តរហូតដល់ថ្ងៃអង្គារ ដោយវិហារអ៊ីស្លាមមួយត្រូវបានដុត ហើយបព្វជិតរបស់វិហារម្នាក់បានស្លាប់ផងដែរ។ បណ្ដាហាង និងភោជនីយដ្ឋានជាច្រើនត្រូវបានកម្ទេច ឬដុតបំផ្លាញ។ អ្នកស្រុកមួយចំនួនក្នុងទីក្រុងបានភៀសខ្លួននិយាយថា ពួកគេបានប្រឈមមុខនឹងការគំរាមកំហែង៕

សម្ដេចតេជោ៖ ផ្តើមពីការរីកចម្រើន ទើបនាំឱ្យមានការកសាងផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់

2023/08/03 11:32:36 am        216
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងពីសារៈប្រយោជន៍​ដ៏ធំធេង​នៃការកសាងហេដ្ឋរចនាសម្ព័ន្ធតភ្ជាប់ ផ្លូវ ស្ពាន ជាពិសេសផ្លូវក្រវាត់ក្រុងជាបន្តបន្ទាប់ គឺដោយសារតែកំណើន នៃប្រជាពលរដ្ឋតាមរយៈការរីកចម្រើននៃប្រទេសជាតិ។សម្តេចតេជោ បានមានប្រសាសន៍ជាថ្មី អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​នៅ​គ្រប់​កាលៈទេសៈ នៃការដឹកនាំ​ប្រទេស ជាពិសេសការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់​ប្រឡាក់ក្រឡា ទាំងនៅទីក្រុង និងជនបទ ដើម្បីបំរើដល់ការធ្វើដំណើរឱ្យបានងាយស្រួលជូនដល់​ពលរដ្ឋនេះ ត្រូវបានលើកឡើងនៅក្នុងពេលដែលសម្តេចមានវត្តមានដ៏ខ្ពង់ខ្ពស់ជាមួយឯកឧត្តម វ៉ាង វិនធៀន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ក្នុងពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវក្រវ៉ាត់ក្រុងទី៣ ប្រវែងជាង៥២គីឡូម៉ែត្រ ដែលប្រារព្ធធ្វើឡើងនៅ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល នាព្រឹកថ្ងៃទី៣ ខែសីហានេះ។នៅក្នុងពិធីនេះ សម្តេច បានដាក់ចេញជាសំណួរថា ហេតុអ្វីបានជាចាំបាច់ត្រូវធ្វើផ្លូវក្រវាត់ក្រុង។សម្តេច បានបន្តថា គឺដោយសារតែផ្តើមចេញពីតម្រូវការរបស់ប្រជាជនរបស់យើង ហើយបើ​ប្រទេសជាតិមិនមានការរីកលូតលាស់ទេ ​នោះក៏យើងមិនចាំបាច់ធ្វើផ្លូវក្រវាត់ក្រុងលេខ១ លេខ២ ឬលេខ៣នេះជាបន្តបន្ទាប់ដែរ។សូមបញ្ជាក់ថា ផ្លូវក្រវាត់ក្រុងទី៣ មានប្រវែងជិត ៥៣គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីរង្វង់ មូល មហាវិថីឈ្នះ-ឈ្នះ ដែលមានចម្ងាយ ៥០០ម៉ែត្រពីផ្លូវជាតិលេខ៤ (គីឡូ ម៉ែត្រលេខ១៤+១០៥) ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ឆ្លងកាត់ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិ លេខ២ ផ្លូវជាតិលេខ២១ ផ្លូវជាតិលេខ២១A ផ្លូវខេត្តលេខ១១០ រហូត ដល់ផ្លូវជាតិលេខ១ (គីឡូម៉ែត្រលេខ២៤+៨៤០) ស្ថិតនៅភូមិដីឥដ្ឋកោះផុស ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ៕ 

អ្នកគាំទ្រគណបក្សបោះជំហានទៅមុខ MFP តាមដានគណបក្សភឿថៃយ៉ាងជិតស្និទ្ធ

2023/08/03 11:31:37 am        172
ថៃ៖ អ្នកគាំទ្រគណបក្សបោះជំហានទៅមុខ (MFP) កំពុងតាមដានយ៉ាងដិតដល់នូវចលនាបន្ទាប់របស់គណបក្សភឿថៃ ដើម្បីចង់ដឹងថាតើគណបក្សណា ដែលបក្សភឿថៃនឹងស្នើសុំឱ្យចូលរួមជាមួយសម្ព័ន្ធរបស់ខ្លួន បន្ទាប់ពីគណបក្ស MFP ត្រូវបានដកចេញពីក្រុមចម្រុះសម្ព័ន្ធភាពកាលពីថ្ងៃពុធ (២ សីហា)។គណបក្ស MFP ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកលនៅថ្ងៃទី១៤ ខែឧសភា បានសុំឱ្យគណបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះមួយ បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់គណបក្ស MFP បរាជ័យ។ អ្នកស្រី Arnon Nampa (អាណុន ណាមផា) ដែលជាសកម្មជននយោបាយ និងជាមេដឹកនាំសំខាន់នៃក្រុមគាំទ្រគណបក្ស MFP បាននិយាយថា ក្រុមនេះកំពុងរង់ចាំមើលថាតើគណបក្សភឿថៃនឹងធ្វើអ្វីបន្តទៀត។កាលពីរសៀលថ្ងៃពុធ ក្រុមអ្នកគាំទ្រមកពីរណសិរ្សរួបរួមនៃធម្មសាស្ត្រ និងបាតុកម្ម បានប្រមូលផ្តុំគ្នានៅទីស្នាក់ការកណ្តាលគណបក្សភឿថៃ ដើម្បីជំរុញឱ្យមានការរួបរួមគ្នាជាមួយគណបក្ស MFP និងដៃគូចម្រុះផ្សេងទៀត រហូតដល់អាណត្តិព្រឹទ្ធសភាផុតកំណត់នៅពាក់កណ្តាលខែឧសភាឆ្នាំក្រោយ ដូច្នេះពួកគេអាចបង្កើតរដ្ឋាភិបាលមួយបាន។នៅពេលពួកគេដឹងថា បក្សភឿថៃបានដកខ្លួនចេញពីក្រុមចម្រុះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីព្យាយាមបង្កើតរដ្ឋាភិបាលដោយគ្មានគណបក្ស MFP ក្រុមបាតុករទាំងនោះមានអារម្មណ៍មិនពេញចិត្តជាខ្លាំង។ ពួកគេបានដុតបំផ្លាញរូបសំណាក ខណៈអ្នកខ្លះទៀតព្យាយាមទម្លុះចូលទៅក្នុងទីស្នាក់ការរបស់គណបក្សភឿថៃ។ រនាំងជាច្រើនត្រូវដាក់នៅទីនោះ ខណៈនគរបាល និងមន្ត្រីសន្តិសុខកំពុងព្យាយាមទប់ទល់នឹងហ្វូងមនុស្ស៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

រដ្ឋសភា ជំរុញការអភិវឌ្ឍ និងធ្វើទំនើបកម្ម គេហទំព័រ
10/07/2025 09:10 PM
ប្រភព៖ អភិបាលក្រុង នៅភាគខាងលិចអាល្លឺម៉ង់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ក្រោយត្រូវបានចាក់
10/07/2025 08:10 PM
រញ្ជួយដីកម្រិត ៦,៦រ៉ិចទ័រ បានអង្រួនទីក្រុង Lae នៅប៉ាពួញូវហ្គីណេ
10/07/2025 07:10 PM
ស្លូវ៉ាគីប្រកាសកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរថ្មី
10/07/2025 07:10 PM
សិក្ខាសាលារបស់អ្នកជំនាញសារមន្ទីរ បានបញ្ចប់ដោយជោគជ័យ
10/07/2025 07:10 PM
ជនអន្តោប្រវេសន៍ ៤នាក់ បានស្លាប់ បន្ទាប់ពីលិចនាវា ម្ដុំកោះ Lesbos របស់ក្រិក
10/07/2025 07:10 PM
រដ្ឋមន្រ្តីសុខាភិបាល៖ គោលដៅរបស់ក្រសួងសុខាភិបាល គឺធ្វើឱ្យសេវាសុខាភិបាលបានល្អ
10/07/2025 07:10 PM
ពានរង្វាន់ណូបែលផ្នែករូបវិទ្យា ប្រគល់ទៅអ្នករូបវិទ្យាកង់ទិច ៣រូប
10/07/2025 06:10 PM
ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទជាតិស្តីពីកិច្ចការពារទិន្នន័យបុគ្គល ឆ្នាំ២០២៥
10/07/2025 06:10 PM
ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងជំរុញតំបន់ជនបទឱ្យក្លាយជាតំបន់មានសក្តានុពលសេដ្ឋកិច្ច
10/07/2025 06:10 PM