ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ព្យុះទីហ្វុង Doksuri បណ្តាលឲ្យបិទធុរកិច្ច និងមិនឲ្យមានការហោះហើរនៅកោះតៃវ៉ាន់ ក្រោយសម្លាប់មនុស្ស ៦នាក់នៅហ្វីលីពីន

2023/07/27 12:28:05 pm        166
តៃវ៉ាន់៖ រលកសមុទ្រធំៗ និងភ្លៀងធ្លាក់ខ្លាំង បានវាយប្រហារតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់នៅថ្ងៃព្រហស្បតិ៍នេះ ជាទីដែលវិស័យធុរកិច្ច និងសាលារៀន ត្រូវបានបិទទ្វារ ហើយការព្រមានពីបំណាក់ដី ត្រូវបានចេញផងដែរ ក្រោយព្យុះទីហ្វុង Doksuri បោកបក់លើប្រទេសហ្វីលីពីន ជាមួយនឹងខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់បង្កជាទឹកជំនន់ ហើយនិងបំណាក់ដី ដែលបានសម្លាប់មនុស្សយ៉ាងហោច ៦នាក់ ។  តំបន់ភាគខាងត្បូងកោះតៃវ៉ាន់ បានបិទវិស័យធុរកិច្ច និងសាលារៀន ស្របពេលដែលក្រុមហ៊ុនអាកាសចរណ៍ លុបចោលជើងហោះហើរ ក្រោយការព្រមានពីបំណាក់ដី និងទឹកជំនន់ ពេលដែលព្យុះទីហ្វុង Doksuri បោកបក់ឆ្លងកាត់កោះមួយនេះ ។  នៅវេលាម៉ោង ១០ និង ១៥នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង ២ និង ១៥នាទីម៉ោងសកល ព្យុះទីហ្វុង Doksuri ដែលត្រូវបានគេចាត់ថ្នាក់ថាជាកម្រិតព្យុះទីហ្វុងខ្លាំងបំផុតលំដាប់ទី ២ដោយមន្ទីរឧតុនិយមកោះតៃវ៉ាន់នោះ បានធ្វើដំណើរទៅទិសខាងត្បូងឆ្ពោះទៅកាន់ច្រកសមុទ្រតៃវ៉ាន់ ជាមួយនឹងកម្លាំងខ្យល់បក់អតិបរមា ១៩១គ.មក្នុង១ម៉ោង ។   ជើងហោះហើរក្នុងស្រុកទាំងអស់ និងសេវាកម្មដឹកជញ្ជូនរបស់នាវាចម្លង ត្រូវបានផ្អាក ស្របពេលដែលជើងហោះហើរអន្តរជាតិជាង ១០០វ៉ុល ត្រូវបានលុបចោល ឬពន្យារពេល ។  ដោយឡែក សេវាកម្មផ្លូវដែក ចន្លោះតំបន់ភាគខាងត្បូង និងតំបន់ភាគខាងកើតកោះតៃវ៉ាន់ ត្រូវបានបិទដំណើរការបណ្តោះអាសន្ន ក្នុងនោះមនុស្សជាង ៥.៧០០នាក់ ត្រូវបានជម្លៀសខ្លួន ដើម្បីបង្ការទុកជាមុន ។  ព្យុះទីហ្វុងនេះដែរ បានកាត់ផ្តាច់ចន្តរអគ្គិសនីពីផ្ទះសម្បែងជាង ១៥.៧០០គ្រួសារនៅទូទាំងកោះតៃវ៉ាន់ ប៉ុន្តែភាគច្រើនៃភាពរអាក់រអួលចរន្តអគ្គិសនីទាំងនេះនេះ ត្រូវបានស្តាឡើងវិញហើយ ចាប់តាំងពីពេលនោះមក ។   លោក Chen Chi-mai គឺជាអភិបាលក្រុង Kaohsiungបាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Facebookកាលពីល្ងាចថ្ងៃពុធថា សម្រាប់ព្យុះទីហ្វុង Doksuri ពួកយើងមិនអាចមើលស្រាលបាននោះទេ ពីឥទ្ធិពល និងកម្លាំងបោកបក់របស់វា ៕

មន្ត្រីអាមេរិកគ្រោងជួបតំណាងតាលីបង់នៅទីក្រុងដូហា

2023/07/27 12:22:48 pm        236
អាមេរិក៖ ក្រសួងការបរទេសសហរដ្ឋអាមេរិក បានប្រកាសថា អ្នកការទូតសហរដ្ឋអាមេរិក នឹងជួបជាមួយតំណាងក្រុមតាលីបង់ក្នុងប្រទេសកាតាក្នុងសប្តាហ៍នេះ ជាអ្វីដែលនឹងជាកិច្ចពិភាក្សាដ៏កម្រនិងដោយផ្ទាល់រវាងទីក្រុងវ៉ាស៊ីនតោន និងក្រុមអាហ្វហ្គានីស្ថានដែលកំពុងកាន់អំណាច។  ក្រសួងការបរទេស បាននិយាយកាលពីថ្ងៃពុធថា លោក ថូម៉ាស វែសធ៍ (Thomas West) និង លោកស្រី អាមីរី (Rina Amiri) នឹងបើកកិច្ចប្រជុំស្តីពីប្រទេសអាហ្វហ្គានីស្ថាននៅទីក្រុងអាស្តាណា ( Astana) ប្រទេសកាហ្សាក់ស្ថានជាមួយនឹងក្រុមអ្នកតំណាងមកពីកាហ្សាក់ស្ថាន សាធារណរដ្ឋកៀហ្ស៊ីស៊ីស្ថាន តាហ្ស៊ីគីស្ថាន តួកមេនីស្ថាន និងអ៊ូសបេគីស្ថាន។លោកថូម៉ាស វែសធ៍ តំណាងពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអាហ្វហ្គានីស្ថាន និងលោកស្រីអាមីរី បេសកជនពិសេសរបស់សហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការស្ត្រី ក្មេងស្រី និងសិទ្ធិមនុស្សអាហ្វហ្គានីស្ថាន បន្ទាប់មកនឹងជួបជាមួយគណៈប្រតិភូតំណាងតាលីបង់ និងក្រុមមន្ត្រីក្រសួងអាហ្វហ្គានីស្ថានផ្សេងទៀត នៅរដ្ឋធានីដូហា ប្រទេសកាតា។ក្រសួងការបរទេស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមទាំងពីរ នឹងពិភាក្សាអំពីផលប្រយោជន៍សំខាន់ៗ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងអំឡុងពេលកិច្ចប្រជុំនៅទីក្រុងដូហា៕

សម្ព័ន្ធយោធាណាតូ បង្កើនសកម្មភាពល្បាត នៅសមុទ្រខ្មៅ

2023/07/27 12:13:41 pm        207
ណាតូ៖ សម្ព័ន្ធយោធាណាតូ និយាយថា ខ្លួនកំពុងពង្រឹងសកម្មភាពស៊ើបការណ៍ និងឈ្លបយកការណ៍ នៅតំបន់សមុទ្រខ្មៅ បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងរបស់រុស្ស៊ី ក្នុងការអនុញ្ញាតិឲ្យមាការនាំចេញគ្រាប់ធញ្ញជាតិពីកំពង់ផែប្រទេសអ៊ុយក្រែន។ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ បានបើកកិច្ចប្រជុំមួយកាលពីថ្ងៃពុធ តាមសំណើរបស់ប្រទេសអ៊ុយក្រែន សម្រាប់ការពិភាក្សាពីវិបត្តិ។ ក្របខណ្ឌការងារត្រូវបានបង្កើតឡើងកាលពីដើមខែនេះ។ ក្រុមអ្នកចូលរួម បានពិភាក្សាពីការវាយលុកដដែលៗរបស់រុស្ស៊ីទៅលើទីក្រុងកំពង់ផែ Odesa របស់អ៊ុយក្រែន នៅភាគខាងត្បូង នឹងនៅកន្លែងផ្សេងទៀត បន្ទាប់ពីការដកខ្លួនចេញពីកិច្ចព្រមព្រៀងជាឯកតោភាគី។ បន្ទាប់ពីកិច្ចពិភាក្សា សម្ព័ន្ធយោធាណាតូ និងប្រទេសអ៊ុយក្រែន បានថ្កោលទោសយ៉ាងខ្លាំងលើសកម្មភាពរបស់ទីក្រុងមូស្គូ។ ក្រុមប្រឹក្សាបានកត់សំគាល់ថា ការព្រមានថ្មីរបស់រុស្ស៊ីទៅលើនាវានៅសមុទ្រខ្មៅបានបង្កើតហានីភ័យថ្មីសម្រាប់ការភ័នច្រឡំ និងការធ្វើឲ្យបញ្ហាកាន់តែរីកធំ ហើយសេរីភាពនៃការធ្វើនាវាចរណ៍ត្រូវបានរារាំងយ៉ាងខ្លាំង។  ទីក្រុងមូស្គូ បាននិយាយកាលពីដំបូងថា ខ្លួនបានចាត់ទុកនាវាណាមួយដែលធ្វើដំណើរទៅកាន់កំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន អាចមានផ្ទុកទំនិញផ្នែកយោធា។ ក្រុមប្រឹក្សានិយាយថា ណាតូ និងសម្ព័នមិត្តរបស់ខ្លួន បានបង្កើនសកម្មភាពល្បាតដែនសមុទ្រ នៅក្នុងតំបន់ ដោយប្រើប្រាស់យន្តហោះ និងយានដ្រូន៕

យោធាមីយ៉ាន់ម៉ា មានផែនការផ្ទេរលោកស្រី អ៊ុងសានស៊ូជី ទៅកាន់ការឃុំខ្លួននៅលំនៅឋាន

2023/07/27 12:10:24 pm        202
មីយ៉ាន់ម៉ា៖ យោងតាមការរាយការណ៍របស់សារព័ត៌មានរ៉យទ័រ បានឲ្យដឹងថា យោធាសហភាពមីយ៉ាន់ម៉ា មានផែការផ្ទេរមេដឹកនាំដែលត្រូវបានបណ្តេញចេញ លោកស្រី អ៊ុងសាន ស៊ូជី ពីពន្ធនាគារទៅកាន់ការឃុំខ្លួននៅក្នុងផ្ទះ។ លោកស្រី ស៊ូជី បានស្ថិតនៅក្នុងការឃុំឃាំងចាប់តាំងពីយោធាបានរុះរើគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី នៅក្នុងរដ្ឋប្រហារឆ្នំា២០២១។បច្ចុប្បន្នលោកស្រី អ៊ុង សានស៊ូជី បានជាប់នៅក្នុងពន្ធនាគារក្នុងរដ្ឋធានីណៃពិដោ ។ មន្ត្រីជាន់ខ្ពស់ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានប្រាប់សារព័ត៌មាន AP ថា រដ្ឋាភិបាលយោធា មានផែនការប្រកាសការដោះលែងលោកស្រី ស៊ូជី ក្នុងពេលឆាប់ៗនេះ។ ការរាយការណ៍ និយាយថា ចំណាត់ការនេះគឺជាសកម្មភាពនៃការលើកលែងទោសចំពោះអ្នកជាប់ទោស ជាផ្នែកនៃពិធីសាសនា ដែលនឹងកំណត់ពេលធ្វើឡើងនៅសប្តាហ៍ក្រោយ។យោធាបានសាងសង់រូបបដិមាព្រះពុទ្ធទ្រង់ភ្នែនដ៏ធំអស្ចារ្យថ្មីមួយព្រះអង្គ ជានិមិត្តរូបនៃការបូជា និងបើកសម្រាប់សាធារណៈជន នៅថ្ងៃទី៣ ខែសីហា។ លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ៣៣ឆ្នាំ បន្ទាប់ពីមានបទចោទប្រកាន់ជាបន្តបន្ទាប់ ត្រូវនាំមកដោយយោធា។ បទចោទប្រកាន់ភាគច្រើន អ្នកជំនាញអះអាងថា ត្រូវបាននាំមកដើម្បីធ្វើឲ្យលោកស្រីចេញឆ្ងាយពីការប្រមូលផ្តុំការគាំទ្រជាសាធារណៈ៕

ចាស់ទុំក្នុងសង្គមគាំទ្រឯកឧត្តម ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីថ្មី បន្តពីសម្តេចតេជោ

2023/07/27 12:05:04 pm        130
ភ្នំពេញ៖ ប្រជាពលរដ្ឋដែលមានភាពចាស់ទុំក្នុងសង្គម បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសឱ្យមានការអភវិឌ្ឍរីកចម្រើន និងបានសម្ដែងនូវការគាំទ្រ​ចំពោះ​ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត​ ជានាយករដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧នេះ ។ប្រជាពលរដ្ឋចំណាស់ៗ ដែលបានឆ្លងកាត់សង្គមនយោបាយកម្ពុជាច្រើនជំនាន់ ​បានលើកឡើងថា ឯកឧត្តម ហ៊ុន ម៉ាណែត ពិតជា​ស័ក្ដិសម​ធ្វើជានាយករដ្ឋមន្រ្តីថ្មី ព្រោះឯកឧត្តម រៀនបានខ្ពង់ខ្ពស់ និងមាន ​សមត្ថភាពគ្រប់គ្រាន់អាចដឹកនាំប្រទេសជាតិ​ បន្តធានានិរន្តរភាពសុខសន្តិភាព និងការ​អភិវឌ្ឍប្រទេសជាតិ រីកចម្រើនទៅមុខ ។ពួកគេបានសំដែងការអរគុណចំពោះ សម្តេចតេជោ ដែលបានលះបង់កម្លាំងកាយចិត្ត ដឹកនាំប្រទេស​ជាតិ ក្នុងនាមជានាយករដ្ឋមន្រ្តី ធ្វើឱ្យប្រជាពលរដ្ឋរស់នៅសុខស្រួល​ក្រោម​ម្លប់សន្តិភាព និង បន្សល់ទុកមរតកជាច្រើនសម្រាប់ប្រទេសជាតិ ។ ពួកគេ នឹងចងចាំកេរមរតកទាំងអស់នេះជានិច្ច ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីចាំផ្ទះ កាលពីម្សិលមិញ បានប្រកាសជាសាធារណៈ ថា នឹងមិនបន្តធ្វើជានាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧ឡើយ ​ដោយបានផ្ទេរដំណែងនាយករដ្ឋមន្ត្រីនេះ ឱ្យទៅ ឯកឧត្តម ហ៊ុន ម៉ាណែត វិញ ។ សម្ដេចតេជោ បានបញ្ជាក់ថា ការលាឈប់ពីតំណែងជានាយករដ្ឋមន្ត្រីនេះ គឺជាការរៀបចំទុកជាមុន សម្រាប់ការរក្សាស្ថិរភាពរយៈពេលវែង ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ ប្រទេសជាតិ ៕អត្ថបទ៖ ទូច សោភ័ណ 

បង្រៀននៅឈីលី ដើរចេញពីថ្នាក់រៀនដើម្បីធ្វើកូដកម្មជុំវិញលក្ខខណ្ឌការងារ

2023/07/27 12:02:05 pm        81
ឈីលី៖ គ្រូបង្រៀននៅក្នុងប្រទេសឈីលី ត្រូវបានអំពាវនាវឲ្យធ្វើកូដកម្មនៅទូទាំងប្រទេសរយៈពេល២៤ម៉ោង កាលពីថ្ងៃពុធដើម្បីទាមទារឲ្យរដ្ឋាភិបាលបំពេញតម្រូវការរបស់ពួកគេសម្រាប់លក្ខខណ្ឌការងារកាន់តែប្រសើរ។ នៅក្នុងទីក្រុង Santiago គ្រូបង្រៀនជាច្រើន កំពុងកាន់បដា និងស្រែកពាក្យផ្សេងៗ និងបានដង្ហែក្បួននៅតាមផ្លូវធំមួយ។ ក្រុមអ្នកតវ៉ា បានទទូចសុំការចំណាយលើបំណុលប្រវត្តិសាស្ត្រ ជាការចំណាយដែលរដ្ឋាភិបាលបានជំពាក់គ្រូបង្រៀនចាប់តាំងពីឆ្នាំ១៩៨១ ជាផែនការមួយដើម្បីដោះស្រាយអំពើហិង្សានៅសាលារៀន ដែលការចំណាយនោះគឺទៅលើប្រាក់លើកទឹកចិត្តការចូលនិវត្តន៍ដែលមិនទាន់បានសងចាប់តាំងពីឆ្នាំ២០២០ ក្នុងចំណោមបញ្ហាផ្សេងទៀត៕

គ.ជ.ប បើកសវនាការជំនុំជម្រះលើបណ្តឹងពាក់ព័ន្ធករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត

2023/07/27 11:57:45 am        1104
ភ្នំពេញ៖ ថ្ងៃនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បើកសវនាការជំនុំជម្រះលើបណ្តឹងចំនួន៥ ពាក់ព័ន្ធនឹងករណីញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។ នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣នេះ ឯកឧត្តម ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប និងជាប្រធាន ក្រុម​ប្រឹក្សាជំនុំជម្រះ រួមជាមួយសមាជិក គ.ជ.ប ចំនួន៩រូប ​ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ បានបើក​សវនាការជាសាធារណៈ ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងចំនួន៥ មានលេខ០០១ ចុះថ្ងៃទី១៨ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០២ និងលេខ០០៣ ចុះថ្ងៃទី១៩ ខែកក្កដា ​ឆ្នាំ២០២៣ លេខ០០៤ និងលេខ០០៥ ចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣។ ពាក្យបណ្ដឹងទាំង៥ខាងលើ ជាបណ្តឹងក្នុងចំណោមសរុប៣៥បណ្តឹងមកពីបណ្តារាជធានី-ខេត្ត ហើយមាន៣០បណ្តឹង​បានសម្រេចផ្តន្ទាទោស ​ដោយមានទាំងការផាកពិន័យជាប្រាក់ រួមទាំង​លុបឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ​និងដកសិទ្ធិមិនឲ្យឈរឈ្មោះ លើកលែង​តែ៥បណ្តឹងនេះ​បានប្តឹងតវ៉ាជំទាស់ទៅកាន់ គ.ជ.ប ​ខណៈ​សវនាការ​ជំនុំជម្រះកំពុង​បន្តការពិភាក្សាគ្នានៅឡើយ។ សូមជម្រាបថា ​បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច ​តំណាងដើមចោទ ឬ​ចុងចោទ​អាច​បន្តប្តឹង​ជំទាស់​ទៅក្រុមប្រឹក្សាធម្មនុញ្ញ ​ក្នុងរយៈពេល៧២ម៉ោង។ បន្ទាប់ពីដោះស្រាយបណ្តឹងបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន ​នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាស នាថ្ងៃទី៩ សីហាខាងមុខ៕ អត្ថបទ សេក ឧត្តម

រដ្ឋមន្ត្រីពាណិជ្ជកម្មអាមេរិក៖ការគ្រប់គ្រងការនាំចេញរបស់ចិន នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក

2023/07/27 11:53:32 am        66
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោកស្រី ហ្គីណា រ៉េម៉ុនដូ (Gina Raimondo) បាននិយាយកាលពីថ្ងៃពុធថា រដ្ឋបាលលោកបៃដិន កំពុងស្វែងរកគោលដៅយ៉ាងប្រុងប្រយ័ត្នលើការគ្រប់គ្រងរបស់សហរដ្ឋអាមេរិកលើការនាំចេញទៅកាន់ប្រទេសចិន ប៉ុន្តែច្បាប់នឹងធ្វើឲ្យបណ្តាក្រុមហ៊ុនខាតបង់ប្រាក់ចំណូលមួយចំនួន។លោកស្រី រ៉េម៉ុនដូ បានថ្លែងនៅក្នុងវេទិកាមួយថា ការរឹតបន្តឹងមិនគួរមានលក្ខណៈទូលំទូលាយទេ ដែលអ្នករារាំងដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនអាមេរិក ហើយចិនអាចទទួលបានផលិតផលនៅកន្លែងផ្សេង ឬចិនអាចទទួលបានផលិតផលពីប្រទេសផ្សេងទៀត។ ច្បាប់នឹងរឹតត្បិតប្រាក់ចំណូលមួយចំនួនដល់ក្រុមហ៊ុនអាមេរិក ប៉ុន្តែយើងគិតថា វាមានតម្លៃ។កាលពីសប្តាហ៍មុន នាយកប្រតិបត្តិក្រុមហ៊ុនបន្ទះឈីបរបស់សហរដ្ឋអាមេរិក បានជួបជាមួយក្រុមមន្ត្រីជាន់ខ្ពស់នៃរដ្ឋបាលរបស់លោកបៃដិនរួមទាំងលោកស្រី រ៉េម៉ុនដូ ដើម្បីពិភាក្សាអំពីគោលនយោបាយរបស់ប្រទេសចិន ខណៈដែលក្រុមអ្នកភ្ញៀវដ៏មានឥទ្ធិពលបំផុតនៃបន្ទះអេឡិចត្រូនិក (semiconductor)បានជំរុញឲ្យបញ្ឈប់ការទប់ស្កាត់បន្ថែមទៀត ដែលកំពុងត្រូវបានពិចារណា។លោកស្រីរ៉េម៉ុនដូ បាននិយាយថា រដ្ឋបាលនេះ កំពុងជួបពិភាក្សាជាមួយក្រុមហ៊ុន ដើម្បីទៅដល់កន្លែងដែលត្រឹមត្រូវ ដូច្នេះយើងមិនធ្វើឲ្យប៉ះពាល់អាជីវកម្មអាមេរិកទេ ប៉ុន្តែការពារសន្តិសុខជាតិអាមេរិកដោយស្មោះត្រង់បំផុត។

អ្នកតវ៉ា ចោទកងទ័ពថា បានរួមគំនិត ក្នុងការសម្លាប់រង្គាលចំពោះនិស្សិតម៉ិកស៊ិក

2023/07/27 11:50:25 am        105
ម៉ិកស៊ិក៖ ឪពុកម្តាយជាច្រើនរូបរបស់សិស្សានុសិស្សដែលបាត់ខ្លួនចំនួន ៤៣នាក់របស់ប្រទេសម៉ិកស៊ិក បានដឹកនាំការហែក្បួនតវ៉ា កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ដើម្បីទាមទារឲ្យមានថ្ងៃផ្ដល់យុត្តិធម៌កើតឡើង បន្ទាប់ពីរបាយការណ៍ឯករាជ្យមួយ បានបង្ហាញថា កងកម្លាំងសន្តិសុខម៉ិកស៊ិក រួមចំណែកធ្វើឲ្យមានភាពស្មុគស្មាញពាក់ព័ន្ធនឹងការបាត់ខ្លួនរបស់សិស្សទាំងនេះ។ឪពុកម្តាយរបស់គរុសិស្ស និងដែលត្រូវបានចាប់ពង្រាត់ក្នុងឆ្នាំ២០១៤ ត្រូវបានចូលរួមដោយអ្នកមានសមានចិត្តអាណិតអាសូររាប់សិបនាក់ ដើម្បីដើរតវ៉ាតាមផ្លូវ Reforma ក្នុងទីក្រុងម៉ិកស៊ិកកូស៊ីធី (Mexico City) ដោយមានគោលបំណងទាមទាររកយុត្តិធម៌ សម្រាប់ការសម្លាប់រង្គាលដែលមិនត្រូវបានដោះស្រាយអ្វីសោះ។ក្រុមអន្តរកម្មាធិការនៃអ្នកជំនាញឯករាជ្យ (GIEI) ជាក្រុមដែលត្រូវបានតែងតាំងដោយគណៈកម្មការអន្តរអាមេរិកស្តីពីសិទ្ធិមនុស្ស ដែលទទួលបន្ទុកស៊ើបអង្កេតលើករណីនេះ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានផ្សព្វផ្សាយជាសាធារណៈ កាលពីថ្ងៃអង្គារ (ទី២៧ ខែកក្កដា) ថា កងទ័ព កងទ័ពជើងទឹក នគរបាល និងទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ បានដឹងរៀងរាល់នាទីថា គរុសិស្សទាំងនោះ ស្ថិតនៅទីណា។យុវជនដែលបាត់ខ្លួនចំនួន ៤៣នាក់ គឺជាផ្នែកនៃសិស្សមួយក្រុមធំពីមហាវិទ្យាល័យគ្រូបង្រៀនជនបទ Ayotzinapa ដែលរងការវាយប្រហារ នៅទីក្រុង Iguala រដ្ឋ Guerrero កាលពីយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ហើយសិស្សក្រុមខ្លះ បានស្លាប់នៅកន្លែងកើតហេតុតែម្ដង៕

សហរដ្ឋអាមេរិកជំរុញឲ្យដោះលែងប្រធានាធិបតីនីហ្សេ ខណៈគ្មានការជម្លៀសប្រជាជនអាមេរិកទេសម្រាប់ពេលនេះ

2023/07/27 11:47:46 am        86
អាមេរិក៖ ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមានលោក Jake Sullivan កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) បាននិយាយថា សហរដ្ឋអាមេរិក សូមថ្កោលទោសចំពោះកិច្ចប្រឹងប្រែង ក្នុងការឃុំឃាំង ឬផ្ដួលរំលំការបំពេញតួនាទីរបស់រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់ប្រទេសនីហ្សេ ហើយបានជំរុញឲ្យដោះលែងប្រធានាធិបតីលោក Mohamed Bazoum បន្ទាប់ពីរូបលោកត្រូវបានឃុំខ្លួន នៅខាងក្នុងវិមានរបស់ប្រធានាធិបតី។លោក Sullivan បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «យើងជំរុញជាពិសេសអ្នករួមគំនិតជាមួយឆ្មាំការពារប្រធានាធិបតីឲ្យដោះលែងប្រធានាធិបតីលោក Bazoum ពីការឃុំខ្លួន និងជៀសវាងការកើតមានអំពើហិង្សា។ សេតវិមានកំពុងតាមដានស្ថានការណ៍នេះ ដើម្បីធានាសុវត្ថិភាពដល់ពលរដ្ឋអាមេរិក»។តែយ៉ាងណាក្ដី ពាក់ព័ន្ធនឹងស្ថានភាពនេះ អ្នកនាំពាក្យសន្តិសុខជាតិរបស់សេតវិមានលោក John Kirby បានប្រាប់អ្នកសារព័ត៌មានថា នៅពេលនេះមិនទាន់មានការពិភាក្សាអំពីការជម្លៀសពលរដ្ឋអាមេរិកចេញពីប្រទេសនីហ្សេទេ ហើយបាននិយាយថា សហរដ្ឋអាមេរិកនៅតែបន្តប្រមូលព័ត៌មានលម្អិតអំពីការវិវឌ្ឍនៃស្ថានភាពនេះ។ក្រុមអង្គរក្សការពារប្រធានាធិបតី កំពុងឃុំប្រធានាធិបតីនីហ្សេ នៅខាងក្នុងវិមានរបស់លោក ក្នុងរដ្ឋធានីនីញ៉ាម៉េ (Niamey) កាលពីថ្ងៃពុធ (ទី២៦ ខែកក្កដា) ជាអ្វីដែលប្រទេសជិតខាងហៅថា ការប៉ុនប៉ងធ្វើរដ្ឋប្រហារប៉ុន្តែជាអ្វីដែលលោកប្រធានាធិបតី បានពិពណ៌នាថា ជាចលនា «ប្រឆាំងសាធារណរដ្ឋ» ឥតប្រយោជន៍៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អន្តរក្រសួង ពិភាក្សាអំពី បេសកកម្មគាំទ្រការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជាលើកទី៩
10/06/2025 04:10 PM
ឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តជនជាតិកូរ៉េ ចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ នៅមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ
10/06/2025 04:10 PM
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សម្ពោធពិព័រណ៌ស្តីពី «ស្នាដៃមរតកមនុស្សរស់» រយៈពេល០៣ថ្ងៃ
10/06/2025 04:10 PM
ឯកឧត្ដម ហ៊ុន ម៉ានី ថ្លែងថា ទង្វើដែលជនជាតិថៃដាក់តាំងរូបសម្ដេចតេជោបាញ់យករង្វាន់ ជាទង្វើអសីលធម៌ មិនសាកសមជាប្រជាជនស៊ីវិល័យទេ
10/06/2025 04:10 PM
OPEC + សម្រេចបង្កើនទិន្នផលប្រេងបន្តិច ខណៈក្ដីបារម្ភពីការផ្គត់ផ្គង់លើស កើនឡើង
10/06/2025 04:10 PM
[UPDATE] នាយករដ្ឋមន្ត្រីបារាំង លោក Sebastien Lecornu បានលាលែង ក្រោយកាន់តំណែងមិនដល់ ១ខែ
10/06/2025 04:10 PM
រាជរដ្ឋាភិបាល ប្រកាសប្រើប្រាស់ថ្នាលគាំពារសង្គមឌីជីថល ដើម្បីផ្តល់​សេវាកាន់តែ​ងាយ​ស្រួល​ជូន​ពលរដ្ឋ
10/06/2025 03:10 PM
កម្មវិធី​ប្រកួតប្រជែងបច្ចេកវិទ្យាច្នៃប្រឌិតរដូវកាលទី៣ ប្រកាសបើកជាផ្លូវការ ដើម្បី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​នានា​ក្នុងសង្គម
10/06/2025 03:10 PM
កម្ពុជានឹងទទួលជើងហោះហើរថ្មីចំនួនពីរបន្ថែមទៀត នាចុងឆ្នាំ២០២៥នេះ
10/06/2025 03:10 PM
រដ្ឋមន្ត្រីក្រសួងអប់រំ៖ ទិវាគ្រូបង្រៀនប្រារព្ធឡើង​ជាការរំឭកគុណគ្រូបង្រៀនគ្រប់ជំនាន់
10/06/2025 03:10 PM