ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

កោះតៃវ៉ាន់លុបចោលសមយុទ្ធយោធា ខណៈដែលខ្យល់ព្យុះទីហ្វុងធ្វើដំណើរជិតមកដល់

2023/07/25 11:10:10 am        183
តៃវ៉ាន់៖ កោះតៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធយោធាប្រចាំឆ្នាំរបស់ខ្លួននៅថ្ងៃអង្គារ (ទី២៥ កក្កដា)នេះ ខណៈដែលអាជ្ញាធរបង្កើនការត្រៀមលក្ខណៈសម្រាប់អ្វីដែលពួកគេនិយាយថា អាចជាខ្យល់ព្យុះទីហ្វុងដ៏អាក្រក់បំផុត ដែលបានវាយប្រហារកោះនេះ ក្នុងរយៈពេលជិត៤ឆ្នាំ។ព្យុះទីហ្វុង គឺជារឿងធម្មតា នៅពេលនេះនៃឆ្នាំនេះ នៅជិតកោះតៃវ៉ាន់ ប៉ុន្តែកោះត្រូពិចនេះ មិនត្រូវបានវាយប្រហារដោយផ្ទាល់ដោយព្យុះទីហ្វុង ចាប់តាំងពីឆ្នាំ២០១៩ ដែលជំរុញឲ្យក្រុមមន្ត្រីមានការប្រុងប្រយ័ត្នខ្ពស់។ក្រុមមន្ត្រីអាកាសធាតុ បាននិយាយថា ព្យុះទីហ្វុងDoksuri ដែលត្រូវបានចាត់ថ្នាក់ជាព្យុះទីហ្វុងកម្លាំងខ្លាំង ប្រភេទទី៤ក្នុងមាត្រដ្ឋានពី១ដល់៥នៃហានិភ័យនៃព្យុះត្រូពិច ត្រូវបានគេរំពឹងថា នឹងធ្វើបោកបក់ចូលផ្លូវទឹក Bashi Channel ដែលខណ្ឌចែកកោះតៃវ៉ាន់ និងហ្វីលីពីនក្នុងទិសដៅភាគពាយព្យឈៀងខាងលិច ហើយខិតទៅជិតដែនទឹកនៃឆ្នេរសមុទ្រភាគខាងត្បូងរបស់កោះនេះ មុនពេលបោកបក់ចូលដល់ដីគោកនៅក្នុងប្រទេសចិនភាគខាងត្បូង។ក្រសួងការពារជាតិរបស់តៃវ៉ាន់ បានលុបចោលផ្នែកខ្លះនៃសមយុទ្ធ Han Kuang ប្រចាំឆ្នាំដ៏សំខាន់ដែលគ្រោងធ្វើនៅថ្ងៃអង្គារ ដោយលើកឡើងពីការព្រួយបារម្ភអំពីសុវត្ថិភាពនិងតម្រូវការក្នុងការរៀបចំសម្រាប់ព្យុះនាពេលខាងមុខ។ការិយាល័យអាកាសធាតុរបស់កោះតៃវ៉ាន់ បានចេញការព្រមានតាមសមុទ្រ ហើយបាននិយាយថា ខ្លួននឹងចេញការព្រមាននៅលើដីគោកសម្រាប់តំបន់ភាគខាងត្បូងរបស់ខ្លួននៅល្ងាចថ្ងៃអង្គារ ដោយជំរុញឲ្យប្រជាជននៅទីនោះ ត្រៀមខ្លួនសម្រាប់ពេលភ្លៀងធ្លាក់ខ្លាំង និងខ្យល់បក់បោកខ្លាំង។

សារព័ត៌មាន៖ ដីកាចាប់ខ្លួនថ្មី ត្រូវបានធ្វើឡើងសម្រាប់អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan

2023/07/25 10:57:15 am        204
ប៉ាគីស្ថាន៖ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន Geo news បានរាយការណ៍ កាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា) ថា គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសប៉ាគីស្ថាន បានចេញដីកាចាប់ខ្លួនអតីតនាយករដ្ឋមន្ត្រី លោក Imran Khan ដោយការសម្រេចចុងក្រោយបង្អស់នេះ នឹងធ្វើឲ្យអ្នកនយោបាយក្លាយពីកីឡាករគ្រិកឃីតរូបនេះប្រឈមនឹងឧបសគ្គផ្លូវច្បាប់ជាបន្តបន្ទាប់។លោក Khan ត្រូវបានចាប់ខ្លួនកាលពីខែឧសភា ដោយអាជ្ញាធរប៉ាគីស្ថាន ពាក់ព័ន្ធនឹងករណីពុករលួយ ដែលការចាប់ខ្លួននោះ បានបង្កឲ្យមានចលាចលដែលបណ្ដាលឲ្យមានមនុស្សបាត់បង់ជីវិត នៅទូទាំងប្រទេស។ រូបលោកត្រូវបានដោះលែងឲ្យនៅក្រៅឃុំក្នុងរង្វង់ប៉ុន្មានថ្ងៃ។ភ្លាមៗ គេមិនទាន់ដឹងច្បាស់ទេថា តើការចោទប្រកាន់អ្វីទាក់ទងនឹងបញ្ជារបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ហើយថា តើនគរបាលនឹងចាត់ការតាមដីកា ឬយ៉ាងណា។ លោក Khan បានប្រឈមនឹងការចោទប្រកាន់ជាច្រើនករណីនៅក្នុងស្ថាប័នផ្សេងៗគ្នា និងតុលាការ គិតចាប់តាំងពីលោកត្រូវបានទម្លាក់ចេញពីអំណាច ដោយក្នុងនោះរួមទាំងបទចោទប្រកាន់អំពើពុករលួយ ឃាតកម្ម និងការបង្កចលចលផងដែរ។ ពាក់ព័ន្ធនឹងប្រភពដែលដឹងពីករណីនេះ ប្រព័ន្ធផ្សព្វផ្សាយ Geo News មិនបានបង្ហាញអត្តសញ្ញាណឲ្យដឹងនោះឡើយ។ករណីចុងក្រោយបំផុតនេះ បានកើតឡើងកាលពីសប្តាហ៍មុន នៅពេលដែលរដ្ឋមន្ត្រីមហាផ្ទៃប៉ាគីស្ថាន បាននិយាយថា រដ្ឋាភិបាលនឹងបើកដំណើរការនីតិវិធីព្រហ្មទណ្ឌប្រឆាំងនឹងលោក Khan លើការចោទប្រកាន់ពីបទលាតត្រដាងអាថ៌កំបាំងផ្លូវការ ទាក់ទងនឹងការឆ្លើយឆ្លងការទូត រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងអ៊ីស្លាម៉ាបាដ៕

កូរ៉េខាងជើង បាញ់មីស៊ីល២គ្រាប់បន្ថែមទៀត បន្ទាប់ពីនាវាមុជទឹកអាមេរិកទៅដល់កូរ៉េខាងត្បូង

2023/07/25 10:43:02 am        244
កូរ៉េខាងជើង៖ កូរ៉េខាងត្បូងនិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក២គ្រាប់ចូលសមុទ្រក្បែរតំបន់ឆ្នេរសមុទ្ររបស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទ ប៉ុន្មានម៉ោង បន្ទាប់ពីនាវាមុជទឹកបំពាក់ដោយនុយក្លេអ៊ែររបស់អាមេរិក បានទៅដល់មូលដ្ឋានអង្គភាពកងទ័ពជើងទឹកក្នុងប្រទេសកូរ៉េខាងត្បូង។  កូរ៉េខាងជើង បានបញ្ចេញប្រតិកម្មយ៉ាងខ្លាំងក្លា ដោយនិយាយថាការដាក់ពង្រាយនាវានេះ អាចជួបប្រទះការឆ្លើយតបយ៉ាងធ្ងន់ធ្ងរដោយការប្រើអាវុធនុយក្លេអ៊ែររបស់ខ្លួន។  នាយសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយថា ក្នុងការបាញ់លើកទី៣ ចាប់តាំងពីសប្ដាហ៍មុន កូរ៉េខាងជើង បានបាញ់មីស៊ីលជាបន្តបន្ទាប់កាលពីយប់ថ្ងៃចន្ទ ពីម៉ោង១១និង៥៥នាទីយប់ រហូតដល់យប់ជ្រៅ ពីតំបន់មួយជិតរដ្ឋធានី ព្យុងយ៉ាង របស់ខ្លួន។  ប្រភពខាងលើនិយាយថា មីស៊ីលទាំង២គ្រាប់បានហោះជាង៤០០គីឡូម៉ែត្រ មុនពេលធ្លាក់ក្នុងដែនទឹកក្បែរឆ្នេរភាគខាងកើតរបស់ឧបទ្វីបកូរ៉េ ។  ក្រសួងការពារជាតិជប៉ុនក៏បានរាយការណ៍ផងដែរពីការបាញ់នេះជាអ្វីដែលខ្លួននិយាយថាជាមីស៊ីលបាលីស្ទីកចំនួន២គ្រាប់ដែលបាញ់ដោយកូរ៉េខាងជើង ហើយមីស៊ីលទាំង២គ្រាប់នោះ បានធ្លាក់នៅក្រៅតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួន។  យោធាកូរ៉េខាងត្បូង បានហៅការបាញ់មីស៊ីលរបស់កូរ៉េខាងជើងថាជាការបង្ករឿងដ៏ធ្ងន់ធ្ងរ ដែលគំរាមកំហែងដល់ស្ថិរភាពនិងសន្តិភាពក្នុងតំបន់។  នៅថ្ងៃអង្គារទី២៥កក្កដានេះដែរ លោកនាយករដ្ឋមន្ត្រី ជប៉ុន ហ្វូមីអូ គីហ្ស៊ីដា (Fumio Kishida ) បានថ្កោលទោសទង្វើនេះ ៕

អាមេរិកប្តឹងរដ្ឋតិចសាស់ ជុំវិញរបាំងនៅព្រំដែនបណ្តែតទឹក

2023/07/25 10:39:09 am        200
អាមេរិក៖ ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក កាលពីថ្ងៃចន្ទ បានប្តឹងរដ្ឋតិចសាស់ ជុំវិញរបាំងបណ្តែតទឹក ដែលដំឡើងដោយរដ្ឋនេះ នៅលើដងទន្លេ Rio Grande ដើម្បីរារាំងជនអន្តោប្រវេសន៍ដែលឆ្លងកាត់មកពីប្រទេសម៉ិកស៊ិក។ អាជ្ញាធររដ្ឋតិចសាស់ បានចាប់ផ្តើមដំឡើងខ្សែពោងបណ្តែតទឹក នៅកណ្តាលទន្លេ នៅជិតទីក្រុង Eagle Pass រដ្ឋតិចសាស់កាលពីចុងសប្តាហ៍ជាផ្នែកនៃគំនិតផ្តួចផ្តើមរបស់អភិបាលរដ្ឋនេះ លោក Greg Abbott អភិបាលរដ្ឋគណបក្សសាធារណៈរដ្ឋ នៅរដ្ឋតិចសាស់ ដែលបង្កើតជាប្រតិបត្តិការដាច់តែឯង ដើម្បីរារាំងជនអន្តោប្រវេសន៍។ យោងតាមបណ្តឹងនៅតុលាការបានឲ្យដឹងថា ពាក្យបណ្តឹងដែលត្រូវបានដាក់ទៅកាន់តុលាការតំបន់ក្នុងសហរដ្ឋអាមេរិក នៅតំបន់ភាគខាងលិចរដ្ឋតិចសាស់ ព្យាយាមដកចេញរចនាសម្ព័ន្ធនិងការររាំង រួមទាំងរបាំងបណ្តែតទឹក និងហេដ្ឋារចាសម្ព័ន្ធទាក់ទងទៅនឹងរបាំងបណ្តែតទឹក នៅលើទន្លេ Rio Grande ។ក្នុងប៉ុន្មានខែថ្មីៗនេះ កងកម្លាំងឆ្មាំជាតិ បានពង្រាយខ្សែបន្លាលួស ដើម្បីរារាំងជនអន្តោប្រវេសន៍មិនឲ្យឆ្លងកាត់ទន្លេ Rio Grande ។ ចំនួនជនអន្តោប្រវេសន៍ដែលចាប់បានឆ្លងកាត់នៅព្រំដែនម៉ិកស៊ិក-អាមេរិក ដោយខុសច្បាប់ បានធ្លាក់ចុះ ចាប់តាំងពីលោក Biden បានអនុវត្តគោលនយោបាយសុំសិទ្ធិជ្រកកោនថ្មី ដែលមានការរឹតត្បិត កាលពីខែឧសភា។ ទោះជាយ៉ាងណា មនុស្ស១សែននាក់ ត្រូវបានឃុំខ្លួន កាលពីខែមិថុនា៕

អាមេរិកជំរុញប្រទេសហ្គាតេម៉ាឡាឲ្យធានាកុំឲ្យមានការជ្រៀតជ្រែកក្នុងការបោះឆ្នោតក្រោយមានការវាយឆ្មក់

2023/07/25 10:35:31 am        186
អាមេរិក៖ មន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិក លោក Brian Nichols បាននិយាយកាលពីថ្ងៃចន្ទ (ទី២៤ ខែកក្កដា)ថា លោកបាននិយាយជាមួយរដ្ឋមន្ត្រីការបរទេសហ្គាតេម៉ាឡា លោក Mario Bucaro ដើម្បីសង្កត់ធ្ងន់លើភាពចាំបាច់ក្នុងការរៀបចំការបោះឆ្នោត ដោយសេរី និងយុត្តិធម៌ ក្នុងការបោះឆ្នោតប្រធានាធិបតីរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ នៅខែក្រោយ។លោក Nichols បាននិយាយនៅលើធ្វីធើថា លោកបានគូសបញ្ជាក់ពីតម្រូវការ ដើម្បីបន្តដោយគ្មានការជ្រៀតជ្រែកឬការយាយីលើបេក្ខជន និងគណបក្ស បន្ទាប់ពីការប៉ុនប៉ងដើម្បីព្យួរគណបក្សរបស់បេក្ខជនប្រឆាំងអំពើពុករលួយ លោក Bernardo Arevalo។សហរដ្ឋអាមេរិក បានរិះគន់ការវាយឆ្មក់របស់នគរបាលទៅលើការិយាល័យនៃគណបក្ស Semilla ឆ្វេងនិយមកណ្តាលរបស់លោក Arevalo កាលពីថ្ងៃសុក្រ។មន្ត្រីជាន់ខ្ពស់ម្នាក់នៃរដ្ឋបាលលោកបៃដិនកាលពីសប្តាហ៍មុន បានពណ៌នាការវាយឆ្មក់នោះថា តំណាងឲ្យ «ការអនុវត្តផ្តាច់ការ»និងការរំលោភលើបទដ្ឋានប្រជាធិបតេយ្យដោយក្រសួងសាធារណៈរបស់ប្រទេសហ្គាតេម៉ាឡា។មន្ត្រីរូបនេះ បានបន្ថែមថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវការប្រកួតប្រជែងក្នុងការបោះឆ្នោត ហើយនឹងធ្វើជាម្ចាស់ផ្ទះទទួលលោកArevalo និងគូប្រជែងរបស់គាត់ គឺអតីតស្ត្រីទី១ លោកស្រី Sandra Torres សម្រាប់កិច្ចពិភាក្សានៅទីក្រុងវ៉ាស៊ីនតោនក្នុងសប្តាហ៍នេះ ដើម្បីបង្ហាញការគាំទ្រដល់ការបោះឆ្នោតដោយសេរី និងយុត្តិធម៌៕

រុស្ស៊ី គំរាមសងសឹកក្រោយយានដ្រូនអ៊ុយក្រែនវាយប្រហារជិតទីបញ្ជាការកងទ័ពក្នុងក្រុងម៉ូស្គូ

2023/07/25 10:21:19 am        235
រុស្ស៊ី៖ នៅក្នុងឧបទ្ទវហេតុថ្មីៗនេះ យានដ្រូន២គ្រឿងបានបង្កការខូចខាតដល់អគារមួយចំនួនក្នុងទីក្រុងម៉ូស្គូ (Moscow) រួមទាំងអគារមួយនៅជិតទីបញ្ជាការរបស់ក្រសួងការពារជាតិ ។ ប្រទេសរុស្ស៊ី បានចាត់ទុកជាទង្វើភេរវកម្ម និងបានគំរាមចាត់វិធានការដាក់ទោសយ៉ាងស័ក្ដិសមលើអ៊ុយក្រែនជាការសងសឹក។ ការវាយប្រហារនេះ គឺជាសកម្មភាពធ្ងន់ធ្ងរ ខណៈយានដ្រូនមួយគ្រឿងក្នុងចំណោមយានដ្រូនទាំងនោះ បានវាយប្រហារអគារជិតអគារមូលដ្ឋានក្រសួងការពារជាតិក្រុងម៉ូស្គូ ជាទីតាំងសម្រាប់យោធារុស្ស៊ីផ្ដល់របាយការណ៍អំពីប្រតិបត្តិការសឹកពិសេសរបស់ខ្លួន។  ឧបទ្ទវហេតុនេះ បានបង្ហាញពីការឈានដល់ និងការប៉ះពាល់ធ្ងន់ធ្ងរបណ្ដាលមកពីយានដ្រូន ទោះបីជាគ្មានសេចក្ដីរាយការណ៍ពីមនុស្សស្លាប់ ឬរងរបួសក៏ដោយ ។ មន្ត្រីជាន់ខ្ពស់អ៊ុយក្រែនមួយរូប បានបង្ហាញថា ការវាយប្រហារដោយយានដ្រូនទាំងនេះ នឹងបន្ត ដែលជាការបង្កើនភាពតានតឹងកាន់តែខ្លាំងថែមទៀត រវាងប្រទេសទាំង២។  សង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែន នៅតែបន្ត ដោយភាគីទាំង២ ធ្លាក់ចូលក្នុងអរិភាពកាន់តែខ្លាំង ។ ជម្លោះនេះ បានបណ្ដាល មនុស្សស្លាប់ និងរបួស និងខូចខាចហេដ្ឋារចនាសម្ព័ន្ធ។ខណៈស្ថានភាពយ៉ាប់យ៉ឺនកាន់តែខ្លាំង គេមិនច្បាស់ថាប្រទេសទាំងពីរនឹងបន្តដំណើរការយ៉ាងដូចម្តេចនោះទេ។ ការប្រើប្រាស់យានដ្រូនក្នុងសមរភូមិ បានក្លាយទៅជាកង្វល់ដ៏ធំមួយ ដោយសារបានផ្តល់នូវទិដ្ឋភាពថ្មីដល់យុទ្ធសាស្ត្រយោធា។ ទាំងរុស្ស៊ី ទាំងអ៊ុយក្រែន ទំនងជានឹងបន្តរិះរកយុទ្ធសាស្ត្រ និងវិធានការវាយបក ដើម្បីដោះស្រាយប្រកបដោយប្រសិទ្ធភាព និងការគំរាមកំហែងដែលនៅតែបន្ត៕

ការតវ៉ាធ្វើឲ្យកក្រើកប្រទេសអ៊ីស្រាអែល ក្រោយការអនុម័តច្បាប់ទប់ស្កាត់អំណាចតុលាការកំពូល

2023/07/25 10:16:51 am        217
អ៊ីស្រាអែល៖ សភាអ៊ីស្រាអែលកាលពីថ្ងៃចន្ទបានអនុម័តសេចក្តីស្នើច្បាប់លើកដំបូងនៃកំណែទម្រង់ប្រព័ន្ធតុលាការបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី Benjamin Netanyahu បន្ទាប់ពីកិច្ចខិតខំប្រឹងប្រែងដែលត្រូវបានសម្របសម្រួលដ៏ចម្រូងចម្រាសចុងក្រោយ បានដួលរលំ និងបរាជ័យក្នុងការបន្ធូរបន្ថយវិបត្តិរដ្ឋធម្មនុញ្ញ ដែលបានធ្វើឲ្យប្រជាពលរដ្ឋផ្ទុះកំហឹងរយៈពេលជាច្រើនខែមកនេះ ហើយក្រុមអ្នកតវ៉ានៅតែបន្តបេ្ដជ្ញាប្រឆាំងនឹងច្បាប់នេះ។  វិសោធនកម្មនេះ រឹតត្បិតអំណាចរបស់តុលាការកំពូលក្នុងការចាត់ទុកជាមោឃភាពនូវការសម្រេចចិត្តមួយចំនួន របស់រដ្ឋាភិបាល ប្រសិនបើចាត់ទុកថាសេចក្ដីសម្រេចទាំងនោះ "មិនសមហេតុផល" ដែលបានអនុម័តដោយសម្លេងគាំទ្រ ៦៤ ទល់នឹង ០ បន្ទាប់ពីសមាជិកសភារបស់គណបក្សប្រឆាំងបានបោះបង់ចោលសម័យប្រជុំ ជាការតវ៉ាបង្ហាញការមិនពេញចិត្ត ដោយខ្លះបានស្រែកថា"ភាពអាម៉ាស់!"។  បាតុកម្មប្រឆាំងនឹងវិសោធនកម្មនេះ បានចាប់ផ្តើមនៅព្រឹកព្រលឹម ដោយនគរបាលបានអូសក្រុមបាតុករ ដែលបានដាក់ច្រវាក់ខ្លួនឯងទៅកាន់ប៉ុស្តិ៍នគរបាល និងបិទផ្លូវនៅខាងក្រៅសភា។ នៅពេលល្ងាច មនុស្សរាប់ពាន់នាក់បានចេញតវ៉ាតាមផ្លូវទូទាំងប្រទេស ដោយបិទផ្លូវហាយវ៉េនិងប៉ះទង្គិចជាមួយនគរបាល។នគរបាលអ៊ីស្រាអែលនិយាយថា មនុស្ស១៩នាក់ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃចន្ទ។ប៉ុន្តែរដ្ឋាភិបាលបានប្រកាន់ខ្ជាប់ជំហរការធ្វើកំណែទម្រង់នេះ។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោកយ៉ារីវ ឡេវីន (Yariv Levin) ដែលជានិម្មាបនករនៃកញ្ចប់នីតិបញ្ញត្តិ ស្នើឡើងដោយលោក Netanyahu ជាការតម្រូវដ៏ចាំបាច់ក្នុងការបង្កើតតុល្យភាពបន្ថែមទៀតក្នុងចំណោមអង្គតុល្យភាពអំណាចនៃរដ្ឋាភិបាល បានហៅការបោះឆ្នោត កាលពីថ្ងៃចន្ទថាជា "ជំហានដំបូង" ។ ក្រុមអ្នករិះគន់និយាយថាការផ្លាស់ប្តូរនេះនឹងបើកទ្វារឲ្យមានការរំលោភបំពានអំណាចដោយដកចេញការត្រួតពិនិត្យតុល្យភាពប្រកបដោយប្រសិទ្ធភាពលើសិទ្ធិអំណាចនិតិប្រតិបត្តិ។ ការផ្លាស់ប្តូរដែលបានគ្រោងទុកបានបណ្តាលឲ្យមានការតវ៉ាទូទាំងប្រទេសដែលមិនធ្លាប់មានជាច្រើនខែ ហើយបានធ្វើឲ្យមានការព្រួយបារម្ភក្នុងចំណោមសម្ព័ន្ធមិត្តនៅបរទេសចំពោះសុខភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែល៕

[BREAKING NEWS]៖ មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេស ថៃស្នើឲ្យតុលា ការ ធម្មនុញ្ញព ន្យារពេ លបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃទី២៧ខែកក្កដានេះ

2023/07/25 09:15:47 am        284
ថៃ៖ ការបោះឆ្នោតនាយករដ្ឋមន្រ្ដីបន្ទាប់ដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍ទី២៧ខែកក្កដាសប្ដាហ៍នេះ អាចនឹងត្រូវបានគេពន្យារពេល បន្ទាប់ពី មន្ត្រីទទួលពាក្យបណ្តឹងពលរដ្ឋរបស់ប្រទេសថៃ(Ombudsman) បានសម្រេចថា ការបោះឆ្នោតគួរតែត្រូវបានផ្អាកដោយរង់ចាំការសម្រេចរបស់តុលាការធម្មនុញ្ញលើការបដិសេធការតែងតាំងនាយករដ្ឋមន្ត្រីរបស់មេដឹកនាំគណបក្ស បោះជំហានទៅមុខ Move Forward លោក Pita Limjaroenrat។

គណបក្សភឿថៃ នឹងសម្រេចជោគវាសនាគណបក្សបោះជំហ៊ានទៅមុខ Move Forward

2023/07/24 03:33:58 pm        218
សម្ព័ន្ធភាពប្រាំបីគណបក្ស នឹងជួបប្រជុំគ្នានៅថ្ងៃអង្គារដើម្បីសម្រេចថា តើគណបក្សបោះជំហ៊ានទៅមុខ (MFP) នឹងនៅតែចូលរួមជាមួយពួកគេក្នុងការបង្កើតរដ្ឋាភិបាលថ្មី ឬយ៉ាងណា បន្ទាប់ពីគណបក្សផ្សេងទៀតបដិសេធមិនគាំទ្រក្រុមចម្រុះនៅ ក្នុងការបោះឆ្នោតនាយករដ្ឋមន្ត្រី ប្រសិនបើគណបក្ស MFP នៅតែបន្តឈរឈ្មោះ។ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ គណបក្សភឿថៃ (PT) ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង ​ដើម្បីរួមគ្នាបង្កើតរដ្ឋាភិបាលមួយ បន្ទាប់ពីគណបក្ស MFP បរាជ័យក្នុងការបោះឆ្នោតសភា​លើកទីមួយ​ដើម្បីតែងតាំងមេដឹកនាំដែលជាប់ឆ្នោតសកលរបស់ខ្លួនឱ្យកាន់តំណែង​ជាបេក្ខជន​នាយករដ្ឋមន្រ្តី បានស្នើសុំឱ្យគណបក្សនានាគាំទ្របក្សភឿថៃ ក្នុងអំឡុងពេលបោះឆ្នោត​លើកទីពីរដែលគ្រោងធ្វើនៅថ្ងៃព្រហស្បតិ៍នេះ។លោក Cholnan Srikaew( ឆុនឡាក់ណាន ស៊ីកែវ) មេដឹកនាំគណបក្សភឿថៃ បាននិយាយថា ការឆ្លើយតបជាទូទៅគឺពួកគេមិនអាចយល់ព្រមធ្វើការជាមួយគណបក្សភឿថៃនោះទេ ប្រសិនបើគណបក្ស MFP ដែលជាដៃគូចម្រុះដ៏សំខាន់របស់ខ្លួន ឈរលើផែនការក្នុងការកែប្រែ​មាត្រាទី១១២ នៃក្រមព្រហ្មទណ្ឌ ដែលត្រូវបានគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ខណៈកំពុងរង់ចាំគណបក្សភឿថៃបង្កើតរដ្ឋាភិបាលចម្រុះ ព្រឹទ្ធសភាបានស្នើកាលពីថ្ងៃអាទិត្យថា បក្សភឿថៃអាចពិចារណាពន្យារពេលការបោះឆ្នោតនាយករដ្ឋមន្ត្រីបន្ទាប់ទៅដើមខែសីហាខាងមុខនេះ ប្រសិនបើខ្លួនមិនទាន់ប្រមូលសំឡេងគាំទ្រគ្រប់គ្រាន់សម្រាប់បេក្ខជនរបស់ខ្លួន ហើយនៅតែមិនទាន់ត្រៀមខ្លួនសម្រាប់ការបោះឆ្នោតបន្ទាប់៕

ប្រទេសចិនត្រៀមខ្លួនធ្វើការជាមួយប្រទេសកេនយ៉ា ដើម្បីសម្រេចបាននូវការអភិវឌ្ឍរួម

2023/07/24 03:04:29 pm        205
អ្នកការទូតជាន់ខ្ពស់ចិន លោក Wang Yi បានជួបជាមួយលោក Alfred Mutua លេខាធិការទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្រ្តីនៃក្រសួងការបរទេស និងជនភៀសខ្លួននៃប្រទេសកេនយ៉ា នៅទីក្រុងណៃរ៉ូប៊ី (Nairobi) កាលពីថ្ងៃសៅរ៍។លោក Wang ប្រធានការិយាល័យគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកោតសរសើរចំពោះលទ្ធផលប្រកបដោយផ្លែផ្កាដែលប្រទេសចិន និងកេនយ៉ាសម្រេចបានក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី ដែលលោកបាននិយាយថាមានភាពលេចធ្លោក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន និងបណ្តាប្រទេសអាហ្វ្រិកជាច្រើន។លោក Wang បាននិយាយថា ក្នុងនាមជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសកេនយ៉ា ប្រទេសចិនបានរក្សានូវគោលនយោបាយស្ថិរភាព និងជាប់លាប់ចំពោះប្រទេសអាហ្រ្វិកខាងកើត ដោយបន្ថែមថាប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍សមភាព និងការជឿទុកចិត្តគ្នាទៅវិញទៅមកក្នុងរឿងនេះ។លោកបានបន្ថែមទៀតថា ប្រទេសចិនគាំទ្រយ៉ាងរឹងមាំចំពោះកេនយ៉ាក្នុងការការពារអធិបតេយ្យភាពជាតិ និងឯករាជ្យភាពរបស់ខ្លួន និងបន្តដំណើរឆ្ពោះទៅរកការអភិវឌ្ឍន៍ដែលសមស្របនឹងលក្ខខណ្ឌជាតិរបស់ខ្លួនផងដែរ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លោក Putin និយាយថា ការផ្គត់ផ្គង់មីស៊ីល Tomahawk ឱ្យអ៊ុយក្រែន នឹងបំផ្លាញទំនាក់ទំនងអាមេរិក-រុស្ស៊ី
10/05/2025 05:10 PM
អេហ្ស៊ីប នឹងធ្វើជាម្ចាស់ផ្ទះកិច្ចពិភាក្សារវាងអ៊ីស្រាអែល-ហាម៉ាស លើសំណើបទឈប់បាញ់ហ្កាហ្សា របស់អាមេរិក
10/05/2025 05:10 PM
អ៊ីស្រាអែល សង្ឃឹមថា កិច្ចព្រមព្រៀងហ្កាហ្សា នឹងត្រូវប្រកាសនៅ "ប៉ុន្មានថ្ងៃខាងមុខ" ក្រោយក្រុមហាម៉ាស ឆ្លើយតប
10/05/2025 04:10 PM
ប្រទេសស៊ីរី ចាប់ផ្ដើមការបោះឆ្នោតសភា ជាលើកដំបូងក្រោយការដួលរលំនៃរបបលោក Assad
10/05/2025 04:10 PM
នគរបាលអង់គ្លេស ចាប់ខ្លួនមនុស្សរាប់រយនាក់ ក្នុងការតវ៉ាគាំទ្រក្រុមសកម្មភាពប៉ាឡេស្ទីន ដែលត្រូវហាមឃាត់
10/05/2025 04:10 PM
ទឹកជំនន់បានសម្លាប់មនុស្សជាង ៥០នាក់ នៅប្រទេសនេប៉ាល់ និងឥណ្ឌា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃ
10/05/2025 04:10 PM
ពលរដ្ឋរាប់ម៉ឺននាក់នៅប្រទេសអឺរ៉ុបជាច្រើន ចេញធ្វើបាតុកម្មទ្រង់ទ្រាយធំដើម្បីគាំទ្រប៉ាឡេស្ទីន
10/05/2025 04:10 PM
មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើតវិធានការយោធាបន្ថែមទៀតដើម្បីឆ្លើយតបនឹងសហរដ្ឋអាមេរិក
10/05/2025 03:10 PM
រុស្ស៊ី វាយស្រោចយានដ្រូន និងមីស៊ីលលើអ៊ុយក្រែន ដែលនាំឱ្យប៉ូឡូញ ប្រុងប្រៀបយន្តហោះចម្បាំង
10/05/2025 02:10 PM
ភ្លៀងធ្លាក់ខ្លាំងនៅនេប៉ាល់ សម្លាប់មនុស្សជាង ២០នាក់ និងបង្កការខូចខាតយ៉ាងច្រើន
10/05/2025 02:10 PM