ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ប្រមុខUNថ្កោលទោសការវាយប្រហាររុស្ស៊ីលើកំពង់ផែអ៊ុយក្រែន

2023/07/21 11:47:32 am        168
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) បានថ្កោលទោសយ៉ាងដាច់អហង្ការកាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ចំពោះការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែសមុទ្រខ្មៅរបស់អ៊ុយក្រែន។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា៖ «ការវាយប្រហារទាំងនេះ ក៏កំពុងមានផលប៉ះពាល់លើសពីអ៊ុយក្រែនផងដែរ។ យើងកំពុងមើលឃើញឥទ្ធិពលអវិជ្ជមានលើតម្លៃស្រូវសាលី និងពោតពិភពលោកដែលប៉ះពាល់ដល់មនុស្សគ្រប់គ្នាប៉ុន្តែជាពិសេសអ្នកដែលងាយរងគ្រោះនៅភាគខាងត្បូងពិភពលោក។ ប្រទេសរុស្ស៊ី បានធ្វើឱ្យទីផ្សារគ្រាប់ធញ្ញជាតិពិភពលោកមានភាពរំជើបរំជួលជាមួយនឹងការកើនឡើងភាពតានតឹតនៅសមុទ្រខ្មៅ ដោយបានវាយប្រហារតាមផ្លូវអាកាសនៅយប់ទីបីជាប់ៗគ្នាលើកំពង់ផែអ៊ុយក្រែន និងបានចេញការគំរាមកំហែងប្រឆាំងនឹងនាវាដែលមានទិសដៅទៅព្រំដែនអ៊ុយក្រែន។ទីក្រុងគីវ បានឆ្លើយតបដោយប្រកាសវិធានការស្រដៀងគ្នានេះប្រឆាំងនឹងនាវាដែលមាន​ទិសដៅទៅប្រទេសរុស្ស៊ី ឬទឹកដីអ៊ុយក្រែនដែលរុស្ស៊ីកាន់កាប់។ទីក្រុងមូស្គូបានពណ៌នាការវាយប្រហារកំពង់ផែថា ជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែនលើស្ពានរបស់រុស្ស៊ីទៅកាន់តំបន់គ្រីម៉េ កាលពីថ្ងៃចន្ទ។ការសម្រេចនេះ បានកើតឡើងតែប៉ុន្មានថ្ងៃបន្ទាប់ពីប្រទេសរុស្ស៊ី បានចាកចេញពីកិច្ចព្រមព្រៀងមួយ ដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងទួរគី ដែលអនុញ្ញាតឲ្យមានការនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន នៅសមុទ្រខ្មៅប្រកបដោយសុវត្ថិភាពសម្រាប់ឆ្នាំមុន។បេសកកម្មរបស់ចក្រភពអង់គ្លេសប្រចាំនៅអង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃសុក្រអំពី«ផលវិបាកមនុស្សធម៌» នៃការដកខ្លួនរបស់រុស្ស៊ីចេញពីកិច្ចព្រមព្រៀងសមុទ្រខ្មៅ។

ប្រធានាធិបតី Herzog៖ យើងរំពឹងថា Unនឹងឈរជាមួយយើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់

2023/07/21 11:22:08 am        77
លោកប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិឈរជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងជួយរារាំងប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ។លោកHerzog បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលជួបជាមួយលោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។លោកHerzog បាននិយាយនៅលើធ្វីធើថា៖ ថ្ងៃនេះបានជួបជាមួយលោកអគ្គលេខាធិការUN ហ្គុយតឺរេស រួមជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Gilad Erdan។ ខ្ញុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអរិភាពចំពោះអ៊ីស្រាអែល នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិដែលឃើញក្នុងការបោះឆ្នោតអវិជ្ជមាន និងទស្សនៈម្ខាងនៃជម្លោះក្នុងតំបន់របស់យើង»។លោកបានបន្ថែមថា៖«យើងរំពឹងថា អង្គការសហប្រជាជាតិ នឹងឈរយ៉ាងម៉ឺងម៉ាត់ជាមួយយើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលអំពាវនាវជាសាធារណៈឲ្យមានការបំផ្លិចបំផ្លាញអ៊ីស្រាអែល និងបញ្ឈប់ប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ»។

ឯកឧត្តម វេង សាខុន ដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតនៅស្រុកតំបែរ ខេត្តត្បូងឃ្មុំ

2023/07/21 10:14:59 am        76
ត្បូងឃ្មុំ៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាម អមដោយឯកឧត្តម ចាយ បូរិន អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ និងឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និង​ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំក្រុមការងារគ្រប់លំដាប់ថ្នាក់ និងសមាជិក សមាជិកាគណបក្សមូលដ្ឋានដង្ហែរក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលមានសមាជិកគណបក្សចូលរួមសរុប ៣ ០០០នាក់ រថយន្តចំនួន ២២៤គ្រឿង ម៉ូតូចំនួន ២៩០គ្រឿង៕

ឯកឧត្តម ហ៊ុន ម៉ាណែត៖ ប្រវត្តិសាស្រ្តបញ្ជាក់ថា មានតែគណបក្សប្រជាជនទេ ដែលមានលទ្ធភាពដឹកនាំប្រទេសឆ្ពោះទៅរកភាពរុងរឿង

2023/07/21 10:09:01 am        170
ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ាណែត បានថ្លែងថា ប្រវត្តិសាស្រ្តបានបញ្ជាក់ថា មានតែគណបក្ស​ប្រជាជន​កម្ពុជាទេ ​ដែលមានសមត្ថភាព និងលទ្ធភាពដឹកនាំប្រទេសបាន​ប្រកបដោយភាពរុងរឿង និងសុខសាន្តរបស់បងប្អូនប្រជាពលរដ្ឋខ្មែរ​ទាំងមូល​ ដូច្នេះបងប្អូន​ទាំង​អស់គប្បីបោះឆ្នោត​ជូន​គណបក្សប្រជាជនកម្ពុជា​ឱ្យដឹកនាំប្រទេសជាបន្តទៀត។ក្នុងឱកាសដឹកនាំនៃការជួបជុំសមាជិកសមាជិកា របស់គណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ នៅមជ្ឈមណ្ឌលកោះពេជ្យ ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនា​បោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧នេះ ឯកឧត្តម ហ៊ុន ម៉ាណែត ​បានលើកឡើងថា នៅក្នុងរយៈពេលជាង៤៤ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា​បានរួមសុខរួមទុក្ខជាមួយ​ប្រជាជនកម្ពុជានៅគ្រប់កាលៈទេស បានដឹកនាំប្រទេសជាតិឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាង​ទាំងអស់ តាំងពីតំណាក់កាលនៃថ្ងៃរំដោះជាតិខ្មែរឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតមក។ តំណាក់កាលកសាងប្រទេសជាតិ និងការបង្រួបង្រួមជាតិ និងបានកសាងនូវសុខសន្តិភាព និងការអភិវឌ្ឍជាតិឲ្យមានការរីកចម្រើនដូចសព្វថ្ងៃនេះជាដើម។ឯកឧត្តម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សច្ចធម៌នៃប្រវត្តិសាស្រ្តកម្ពុជានេះ បានបញ្ជាក់ថា មានតែ គណបក្សប្រជាជនកម្ពុជាតែមួយទេ​ ដែលមានសមត្ថភាព និងលទ្ធភាព​ក្នុងការដឹកនាំកម្ពុជាឆ្ពោះ​ទៅ​ត្រើយសុភមង្គលរបស់ប្រជាជនទូទាំងប្រទេស។ដូចនេះ​ការបោះឆ្នោតជូនដល់គណបក្ស​ប្រជាជន​កម្ពុជា គឺពិតជាបានបោះឆ្នោតជូនខ្លួនឯងយ៉ាងពិតប្រាកដ»។ជាមួយគ្នានោះដែរឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានរំលឹកផងដែរថា ​រៀងរាល់​អាណត្តិ៥ឆ្នាំម្តង គណបក្សប្រជាជនកម្ពុជា តែងតែដាក់ចេញនូវគោលនយោបាយ​ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចដែលមានភាពប្រាកដនិយម ច្បាស់លាស់ ជាក់លាក់ ឆ្លើយតបទៅហ្នឹងស្ថានភាព និង​តម្រូវការជាក់ស្តែង របស់ប្រជាជនកម្ពុជា ​ដោយផ្តើមចេញពីយុទ្ធសាស្រ្តត្រីកោណ និង​យុទ្ធសាស្រ្ត​ចតុកោណ​ទាំងបួនតំណាក់កាល​ផងដែរ ខណៈយុទ្ធសាស្រ្តទាំងអស់​នេះរាជ​រដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្សប្រជាជនកម្ពុជា​ បានសម្រេចនូវលទ្ធផលយ៉ាងធំធេងរាប់​មិនអស់​សម្រាប់ជាតិ និង​ប្រជាជនខ្មែរទាំងមូលនោះ៕ អត្ថបទ៖ បាន ចក់

អ្នកសង្កេតការណ៍អន្តរជាតិតាមបណ្ដាប្រទេសនានា អញ្ជើញមកដល់កម្ពុជាក្នុងថ្ងៃនេះ

2023/07/21 09:55:39 am        126
ភ្នំពេញ៖ អ្នកសង្កេតការណ៍អន្តរជាតិមកពីតាមបណ្ដាប្រទេស និងស្ថានប័ននានា នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជា ដើម្បីចូលរួមសង្កេតការណ៍​ក្នុងព្រឹត្តិការណ៍​បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត សម្រាប់នីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី ២៣ខែកក្កដា ឆ្នាំ ២០២៣ ខាងមុខនេះ។ឯកឧត្ដម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឱ្យដឹងថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកដល់ប្រទេសកម្ពុជានាថ្ងៃនេះ បានចាប់​ផ្ដើមមកដល់ពីម៉ោងប្រមាណ ៩ព្រឹក រហូតដល់ម៉ោង ៧យប់ ក្នុងនោះ​អ្នកសង្កេតការណ៍​តំណាងមកពីប្រទេសប្រទេសថៃ ឥណ្ឌា ទីម័រ មីយ៉ាន់ម៉ា រុស្ស៊ី និងប្រទេសហ្វីលីពីន បានអញ្ជើញមកដល់នាព្រឹកនេះ។អ្នកសង្កេតការរបស់ប្រទេសថៃ ដែលទើបអញ្ជើញមកដល់ប្រទេសកម្ពុជា នាព្រឹកនេះ បានថ្លែងប្រាប់ BTV ថា ក្នុងនាមជាអ្នកសង្កេតការណ៍តំណាងប្រទេសថៃ លោក​មាន​សេចក្ដីសប្បាយរីករាយ​ដែល​បានចូលរួមធ្វើជាអ្នកសង្កេតការណ៍ក្នុងព្រឹក្តិការណ៍បោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ​សម្រាប់​នីតិកាលទី៧ របស់ប្រទេសកម្ពុជានាពេលនេះ។បើតាមឯកឧត្ដម ហង្ស ពុទ្ធា ក្នុងឱកាសការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣នៅកម្ពុជា ​នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ​មានអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ​មកពីបណ្ដាប្រទេស ស្ថាប័ន អង្គការ សមាគមនានា ​ប្រមាណ​ ៩ ​ម៉ឺននាក់ ក្នុងនោះមានអ្នក​សង្កេតការណ៍​អន្តរជាតិជាង ៦០០ នាក់ដែលនឹងចូលរួម​សង្កេតការណ៍បោះឆ្នោត​នៅក្នុងប្រទេសកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា

រាជរដ្ឋាភិបាលអនុញ្ញាតឱ្យចេញប្លង់កម្មសិទ្ធិដីទំហំ៣៣៥ហិកតា ក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ជូនប្រជាពលរដ្ឋ

2023/07/20 03:40:55 pm        234
ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ បានអញ្ជើញជួបសំណេះសំណាល និងប្រកាសបើកយុទ្ធនាការចុះវាស់វែងកាត់ ឈ្វៀលដីធ្លី ស្ថិតនៅតំបន់កូនភ្នំ ភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ជូនបងប្អូនប្រជាពលរដ្ឋដែលមានទំហំសរុប ៣៣៥ហិកតា ដែលចែកចេញជាប្រភេទក្បាលដី សម្រាប់ចែកជូនប្រជាពលរដ្ឋ និងក្បាលដីបម្រុងរបស់រដ្ឋ ដែលក្នុង នោះដីបម្រុងរបស់រដ្ឋមានទំហំ ៨៥ហិកតា។ ពិធីបានប្រព្រឹត្តទៅនៅក្នុងបរិវេណសាលា ក្រុងព្រះ វិហារ ដោយមានការចូលរួម ពីសំណាក់អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងបងប្អូន ប្រជាពលរដ្ឋ ស្ថិតក្នុងក្រុងព្រះវិហារ ប្រមាណជិត ៣០០នាក់។នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានឱ្យដឹងថា ដោយទទួលបាននូវការទទូចស្នើសុំពីសំណាក់​បងប្អូន​ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់កូនភ្នំ ​ស្តីពីការស្នើ សុំអោយជួយ​វាស់វែង​ដើម្បី​ចេញប្លង់​កម្មសិទ្ធិទៅលើដីធ្លីងដែលស្ថិត ក្នុងតំបន់ខាងលើជូនដល់ ពួកគាត់។ក្រោយពីទទួលបាន​ការស្នើសុំ​របស់បងប្អូនប្រជាពលរដ្ឋ តាមរយៈឯកឧត្តមផ្ទាល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​ក៏បានសម្រេចអនុញ្ញាតអោយរដ្ឋបាលខេត្ត ព្រះវិហារ ចាត់ចែង​ក្រុមការងារ ដើម្បីវាស់វែងដីធ្លីដែលស្ថិតនៅក្នុងចំនុច​ តំបន់ខាងលើជូនដល់ បងប្អូនប្រជាពលរដ្ឋទៅតាមសំណូមពរ។ក្នុងឱកាសនោះផងដែរ ឯកឧត្តម ក៏បានចូលរួមអបអរសាទរ ​ជាមួយបងប្អូនប្រជាពលរដ្ឋ ដែល​ទទួលបានការយកចិត្តទុកដាក់គិតគូរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដើម្បីវាស់វែង និងផ្តល់ជូន​នូវប្លង់កម្មសិទ្ធិដីធ្លីជូនដល់បងប្អូន។ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានស្នើអោយបងប្អូនត្រូវចុះកំណត់ព្រំដីរបស់បងប្អូនអោយ បានច្បាស់លាស់ ​ដើម្បីងាយស្រួលក្នុងការវាស់វែង ​និងត្រូវចេះអនុគ្រោះ អត់អោនរវាងគ្នានិងគ្នា ដែលមានព្រំដីជាប់គ្នា។នៅក្នុងឱកាសនោះបងប្អូនប្រជាពលរដ្ឋ បានបង្ហាញនូវការរីករាយសប្បាយ ចិត្តជា ខ្លាំង ដោយបានបង្ហាញនូវអារម្មណ៍រីករាយតាមរយៈ ការថ្លែងអំណរគុណ ​និងជូនពរជ័យសិរីមង្គល ដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ទទួលបាន​នូវសុខភាពល្អ និងជ័យជំនះគ្រប់ភារកិច្ច ​ជាពិសេសទទួលបានជ័យជំនះ ក្នុងការបោះឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ៕ 

ឯកឧត្តម ប៉ាន សូរស័ក្តិ៖ គណបក្សប្រជាជនកម្ពុជា ផ្តើមចេញពីយកអាយុជីវិតធ្វើជាដើមទុន

2023/07/20 03:28:28 pm        77
ភ្នំពេញ៖ បេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកព្រៃឈរ និងស្រុកបាធាយ បានលើកឡើងថា សមិទ្ធផលនានា និងសុខសន្តិភាពសព្វថ្ងៃនេះ គឺទទួលបានពីការយកអាយុជីវិតធ្វើជាដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា។ការលើកឡើងខាងលើនេះរបស់ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត ធ្វើឡើងក្នុងយុទ្ធនាការឃោសនាបោះឆ្នោត និងជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋម្ចាស់ឆ្នោតប្រមាណជិត ៤០០នាក់ ក្នុងមូលដ្ឋានឃុំទំនប់ ស្រុកបាធាយ កាលពីព្រឹកថ្ងៃទី២០ ខែកក្កដានេះ នៅបរិវេណវត្តទំនប់ព្រះអង្គមានជ័យ។ ក្នុងឱកាសនោះ ឯកឧត្តម បានពាំនាំនូវការផ្ដាំផ្ញើការសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់បក្ខពួក ពណ៌សប្បុរ សាសនា ឬនិន្នាការនយោបាយអ្វីឡើយ។ក្នុងឱកាសនោះដែរ ឯកឧត្តមបេក្ខជនតំណាងរាស្រ្ត បានរំឮកនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ក្នុងការជួយសង្រ្គោះប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត, ជាពិសេសនយោបាយឈ្នះឈ្នះ ដែលធ្វើឱ្យប្រទេសកម្ពុជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ រហូតទទួលបានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ព្រមទាំងទទួលបានសមិទ្ធផល និងភាពជោគជ័យជាច្រើន រួមមាន៖ ផ្លូវ ស្ពាន បណ្ដាញទឹកស្អាត អណ្ដូងទឹក ភ្លើងអគ្គិសនី រោងចក្រកសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម។ល។, ជោគជ័យនៃការប្រយុទ្ធឈ្នះជំងឺកូវីដ-១៩, ជោគជ័យដ៏ត្រចះត្រចង់ក្នុងការធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន, ជោគជ័យក្នុងការរៀបចំកម្មវិធីអង្គរសង្ក្រាន, ជោគជ័យជាប្រវត្តិសាស្រ្ត ក្នុងការធ្វើជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលទើបបិទបញ្ចប់កាលពីពេលថ្មីៗកន្លងទៅនេះ។ ឯកឧត្តមបន្ថែមថា សមិទ្ធផលទាំងនេះ សុទ្ធតែបានមកពីផ្លែផ្កានៃសន្តិភាព ដោយការយក​អាយុជីវិតធ្វើជា​ដើមទុន និងពលិកម្មដ៏ធំធេងរបស់សមាជិក ​សមាជិកាគណបក្សប្រជាជនកម្ពុជា។អាស្រ័យហេតុនេះ ​យើងទាំងអស់គ្នាដែលជាកូនចៅជំនាន់ក្រោយ នឹងចងចាំជានិច្ចនូវ​គុណូបការៈដ៏ថ្លៃថ្លានេះ និងប្តេជ្ញាចិត្តចូលរួមក្នុងការការពារសន្តិភាព​ឱ្យរឹងមាំស្ថិតស្ថេរគង់វង្សជានិច្ច តាមរយៈការទៅចូលរួមបោះឆ្នោតនៅថ្ងៃទី២៣ ​ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះឱ្យបានគ្រប់ៗគ្នា ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ​ដែលមានលេខរៀងទី១៨ និងមានរូប​សញ្ញាទេវតា​បាចផ្កាជាសម្គាល់ ដើម្បីរក្សាសុខសន្តិភាព ការអភិវឌ្ឍ និងភាពរីកចម្រើនបន្តទៀត៕

ប្រទេសសិង្ហបុរីត្រូវបានរង្គោះរង្គើ ដោយសាររឿងអាស្រូវនយោបាយដ៏កម្រ

2023/07/20 03:14:43 pm        111
ប្រទេសសិង្ហបុរីដែលត្រូវបានគេស្គាល់ដោយសារស្ថិរភាពនយោបាយរបស់ប្រទេសនេះ ត្រូវបានរង្គោះរង្គើដោយសាររឿងអាស្រូវនយោបាយដ៏កម្រមួយ។ កាលពីសប្តាហ៍មុន ទេសរដ្ឋមន្ត្រីមួយរូបត្រូវបានចាប់ខ្លួននៅក្នុងការស៊ើបអង្កេតអំពើពុករលួយ ដែលជាការចាប់ខ្លួនលើកដំបូងក្នុងរយៈពេល ៤ទសវត្សរ៍ដែលត្រូវបានជាប់ពាក់ព័ន្ធក្នុងការស៊ើបអង្កេតបែបនេះ។ហើយកាលពីថ្ងៃចន្ទ សមាជិកសភាពីររូប ដែលម្នាក់ក្នុងចំណោមពួកគេធ្លាប់មានឋានៈជានាយករដ្ឋមន្ត្រីដ៏មានសក្តានុពល បានលាលែងពីតំណែង បន្ទាប់ពីត្រូវបានគេបង្ហាញថា ពួកគេកំពុងមានទំនាក់ទំនងស្នេហាក្រៅឆាក។ បញ្ហានេះបានធ្វើឱ្យប្រជាជនដែលរស់នៅក្នុងរដ្ឋ-ទីក្រុងមួយនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលប្រទេសនេះធ្លាប់មានមោទនភាពចំពោះកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់អភិបាលកិច្ចស្អាតស្អំ និងមានមេដឹកនាំដែលមានប្រាក់ខែខ្ពស់បំផុតនៅក្នុងពិភពលោក។ក្រុមអ្នកវិភាគនិយាយថា រឿងអាស្រូវដែលលាតត្រដាងទាំងនេះអាចរារាំងការគាំទ្រដល់គណបក្សសកម្មភាពប្រជាជន (PAP) ដែលកាន់អំណាចតាំងពីឆ្នាំ១៩៥៩មក និងទទួលបានសំឡេងភាគច្រើននៅក្នុងសភា។ ពួកគេក៏និយាយដែរថា បញ្ហានេះធ្វើឱ្យមានការសង្ស័យថា តើនៅពេលណាដែលលោកនាយករដ្ឋមន្ត្រី លី សៀនឡុង អាចប្រគល់តំណែងដឹកនាំឲ្យអ្នកផ្សេងបាន៕

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Yellen ជួបជាមួយទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Hong

2023/07/20 02:08:40 pm        124
អាមេរិក៖ រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោកស្រី Janet Yellen បានជួបជាមួយទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong ( ង្វៀន ធី ហុង) នៅទីក្រុងហាណូយ នៅថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) ដែលជាការចាប់ផ្តើមដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃរបស់លោកស្រីមកកាន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។ខណៈពេលដែលទស្សនកិច្ច នៅទីក្រុងហាណូយ លោកស្រី Yellen នឹងពិភាក្សាអំពីវិធីជួយដល់ការផ្លាស់ប្តូររបស់ប្រទេសទៅកាន់ថាមពលស្អាត ដែលត្រូវបានផ្តល់ហិរញ្ញប្បទានដោយមូលនិធិ ១៥ពាន់លានដុល្លារពីក្រុមប្រទេសអ្នកមានទាំង៧ (G7)។ លោកស្រីរដ្ឋមន្ត្រីក៏ត្រូវបានគេរំពឹងដែរថា នឹងពិភាក្សាអំពីការអនុវត្តរបស់ប្រទេសវៀតណាមក្នុងការរក្សាតម្លៃរូបិយប័ណ្ណដុងឲ្យទាប អំឡុងពេលជួបជាមួយមេដឹកនាំកំពូលរបស់ប្រទេសនេះ។ដំណើរទស្សនកិច្ចរបស់លោកស្រី Yellen ទៅកាន់ទីក្រុងហាណូយនេះ កើតឡើងនៅពេលដែលពាណិជ្ជកម្ម រវាងប្រទេសវៀតណាម និងសហរដ្ឋអាមេរិក បានធ្លាក់ចុះយ៉ាងខ្លាំង នៅឆមាសទី១នៃឆ្នាំនេះ។ យោងតាមទិន្នន័យគយរបស់រដ្ឋាភិបាល បានឲ្យដឹងថា ការនាំចេញរបស់វៀតណាមទៅអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ខ្លួន បានធ្លាក់ចុះ ២២ភាគរយ ក្នុងចន្លោះពេលពីខែមករា ដល់ខែមិថុនា ដោយធ្លាក់មកត្រឹម ៤៤,៤ពាន់លានដុល្លារ។ ការនាំចេញសំខាន់ៗរបស់វៀតណាមទៅកាន់សហរដ្ឋអាមេរិក រួមមាន ទូរស័ព្ទស្មាតហ្វូន សម្លៀកបំពាក់ និងស្បែកជើង។សូមបញ្ជាក់ដែរថា ដំណើររបស់លោកស្រី Yellen គឺជាផ្នែកនៃការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ជាបន្តបន្ទាប់ រវាងប្រទេសទាំង២ ដែលឆ្នាំនេះ គឺជាប្រារព្ធខួបលើកទី១០ នៃភាពជាដៃគ្រប់ជ្រុងជ្រោយផ្លូវការដែលមានស្រាប់៕

វ៉េណេហ្ស៊ុយអេឡា ស្នើអាមេរិក ឲ្យធ្វើបត្យាប័នអតីតប្រមុខចារកម្មយោធា

2023/07/20 02:05:37 pm        130
វេណេហ្ស៊ុយអេឡា៖ កាលពីថ្ងៃពុធ (១៩ កក្កដា) រដ្ឋសភានៃប្រទេសវេណេហ្ស៊ុយអេឡា បានស្នើឱ្យសហរដ្ឋអាមេរិក ធ្វើបត្យាប័នអតីតប្រមុខចារកម្មលោក Hugo Carvajal ទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា ដើម្បីឲ្យលោកអាចប្រឈមមុខនឹងការចោទប្រកាន់នានារួមទាំងមូលហេតុ និងការផ្តល់ហិរញ្ញប្បទានភេរវកម្មផងដែរ។លោក Carvajal អតីតប្រមុខចារកម្មយោធារបស់ប្រទេសវេណេហ្ស៊ុយអេឡា បានទៅដល់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ ដើម្បីប្រឈមមុខនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន បន្ទាប់ពីត្រូវបានធ្វើបត្យាប័នពីប្រទេសអេស្ប៉ាញ។ មេធាវីរបស់លោកឈ្មោះ Zachary Margulis-Ohnuma បាននិយាយថា លោក Carvajal ត្រូវបានគេរំពឹងថានឹងបង្ហាញខ្លួនជាលើកដំបូងនៅក្នុងតុលាការសហព័ន្ធប្រចាំតំបន់ Manhattan នៅព្រឹកថ្ងៃព្រហស្បតិ៍ (២០ កក្កដា)នេះ។លោក Carvajal មានរហស្សនាមថា 'El Pollo' ដែលត្រូវបានចាត់ទុកជាជាភ្នែក និងត្រចៀករបស់អតីតប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក Hugo Chavez ក្នុងជួរយោធារបស់វេណេហ្ស៊ុយអេឡាជាងមួយទសវត្សរ៍ ត្រូវបានចាប់ខ្លួនជាលើកដំបូងនៅក្នុងប្រទេសអេស្ប៉ាញកាលពីឆ្នាំ២០១៩ ប៉ុន្តែបានទៅលាក់ខ្លួនបន្ទាប់ពីតុលាការបានអនុម័តការធ្វើបត្យាប័នរបស់លោក។ លោក Carvajal ត្រូវបានចាប់ខ្លួនម្តងទៀតកាលពីខែកញ្ញា ឆ្នាំ២០២១ នៅទីក្រុងម៉ាឌ្រីដ ប្រទេសអេស្ប៉ាញ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

លទ្ធផល នៃការចុះឆែកឆេរឃ្លាំងនៅស្ទឹងមានជ័យ កម្លាំងចម្រុះរកឃើញទំនិញនាំចូលពីថៃ និងចិនជាង៧០តោន មិនបង់ពន្ធ
10/04/2025 08:10 PM
រដ្ឋមន្ត្រីការបរទេសតាលីបង់អាហ្វហ្គានីស្ថាន គ្រោងនឹងបំពេញទស្សនកិច្ចនៅឥណ្ឌា ជាលើកដំបូង
10/04/2025 05:10 PM
ទួរគីចាប់ឃុំខ្លួនមនុស្សជាង ៩១នាក់ ក្នុងការវាយឆ្មក់ទូទាំងប្រទេស ជុំវិញការពាក់ព័ន្ធនឹងរដ្ឋប្រហារឆ្នាំ ២០១៦
10/04/2025 05:10 PM
ផ្សែងហុយពេញតំបន់ហ្កាហ្សានៅពេលព្រឹកព្រលឹម បន្ទាប់ពីក្រុមហាម៉ាសឆ្លើយតបនឹងផែនការរបស់លោក Trump
10/04/2025 05:10 PM
ពលរដ្ឋខ្មែរនៅក្រៅប្រទេសលើកទឹកចិត្ត និងនាំយកអំណោយផ្ដល់ជូនកងទ័ព និងពលរដ្ឋ​នៅ​ព្រំដែន​កម្ពុជា-ថៃ
10/04/2025 05:10 PM
ទស្សនាវដ្តីអាមេរិក៖ អ៊ុយក្រែនទំនងជាមិនទទួលបានមីស៊ីល Tomahawk ទេ
10/04/2025 05:10 PM
ប្រជាជនស៊ីរីជាច្រើន មិនបានដឹងពីការបោះឆ្នោតសភាលើកដំបូង ចាប់តាំងពីការដួលរលំរបបរបស់ លោក Assad
10/04/2025 05:10 PM
សម្ដេចសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញបិទវគ្គបណ្ដុះបណ្ដាល «គ្រូបង្គោល​លើការងារ​មហាជន​រាជធានី-ខេត្ត»
10/04/2025 04:10 PM
ប៊ុលហ្គារី ទទួលបានយន្តហោះចម្បាំង F-16ថ្មី ចំនួន ២គ្រឿង
10/04/2025 03:10 PM
កងកម្លាំងសហរដ្ឋអាមេរិក បានសម្លាប់មនុស្ស ៤នាក់ ក្នុងការវាយប្រហារថ្មីលើទូករត់ពន្ធគ្រឿងញៀន
10/04/2025 03:10 PM