ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅចក្រភពអង់គ្លេសប្រកាសរៀបចំកូដកម្មបន្ថែម និងច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ឈ្នួល

2023/07/17 11:01:08 am        163
អង់គ្លេស៖ សហគមន៍វេជ្ជសាស្ត្រចក្រភពអង់គ្លេស (BMA) បាននិយាយនៅថ្ងៃចន្ទនេះថា ក្រុមវេជ្ជបណ្ឌិតជាន់ខ្ពស់នៅក្នុងចក្រភពអង់គ្លេស នឹងរៀបចំក្បួនកូដកម្មរយៈពេល២ថ្ងៃ នៅខែសីហា ដោយច្រានចោលកិច្ចព្រមព្រៀងដំឡើងប្រាក់ខែ៦% ដែលបានប្រកាសដោយរដ្ឋាភិបាលកាលពីសប្ដាហ៍មុន ថាជាការកាត់ប្រាក់ឈ្នួលតាមលក្ខខណ្ឌជាក់ស្តែងដោយខ្វះការពិចារណា។  ក្រុមវេជ្ជបណ្ឌិតកម្រិតពិគ្រោះយោបល់ នៅក្នុងសេវាសុខភាពជាតិដែលបានផ្ដល់មូលនិធិសាធារណៈរបស់ចក្រភពអង់គ្លេស នឹងរៀបចំកូដកម្មនៅថ្ងៃទី២៤និង២៥ខែសីហា ជាការបន្ថែមពីលើកូដកម្មនានាដែលធ្លាប់បានប្រកាសកាលពីកន្លងទៅនៅថ្ងៃទី២៩ និង២១ និងការគូសបញ្ជាក់ការបរាជ័យរបស់លោកនាយករដ្ឋមន្ត្រីរីស៊ីស៊ូណាក់(Rishi Sunak) ក្នុងការបញ្ចប់សកម្មភាពឧស្សាហកម្មជាច្រើនខែទូទាំងសេវាសាធារណៈ។ លោក Sunak កាលពីសប្ដាហ៍មុន បានហៅការដំឡើងប្រាក់ឈ្នួលវិស័យសាធារណៈនាពេលថ្មីៗនេះ ថាជាដំណោះស្រាយចុងក្រោយ ដោយព្រមានថា ពួកគេនឹងខាតបង់ប្រាក់រាប់លាន ការកាត់កញ្ចប់ថវិកាគ្រប់ទីកន្លែង និង ពុំមានការចរចាបន្ថែមទៀតនោះទេ។  ខណៈក្រុមសហជីពគ្រូបង្រៀន បានផ្អាកកូដកម្ម និងបានលើកឡើងពីការទទួលយកកិច្ចព្រមព្រៀងរបស់ពួកគេ ក្រុមសហជីពរបស់ក្រុមវេជ្ជបណ្ឌិត ពុំចាប់អារម្មណ៍ទេ  បន្ទាប់ពីអ្វីដែលពួកគេនិយាយថា មានការខាតបង់ជាច្រើនឆ្នាំសម្រាប់សមាជិករបស់ខ្លួន។  អត្រាអតិផរណារបស់ចក្រភពអង់គ្លេស បានហាក់ឡើងខ្ពស់ជាង១ឆ្នាំមកហើយ ដោយកើនឡើងជាង១១% កាលពីខែតុលា និង៨,៧%កាលពីខែឧសភា ជាកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសអភិវឌ្ឍ ដែលមានសេដ្ឋកិច្ចធំៗ៕

គូវ៉ែត គ្រោងនឹងបង្កើតមូលនិធិអធិបតេយ្យភាពថ្មី ដើម្បីអភិវឌ្ឍន៍គម្រោងធំៗ និងសេដ្ឋកិច្ចក្នុងស្រុក

2023/07/17 10:30:05 am        157
គូវ៉ែត៖ ប្រទេសគូវ៉ែត គ្រោងនឹងបង្កើតមូលនិធិអធិបតេយ្យភាពថ្មី ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងស្រុករបស់ខ្លួន គម្រោងធំៗសំខាន់ៗនិងទាក់ទាញមូលនិធិពីវិនិយោគិនបរទេស និងវិស័យឯកជន នេះបើយោងតាមផែនការរបស់រដ្ឋាភិបាលដែលសារព័ត៌មានReuters បានមើលឃើញ កាលពីថ្ងៃអាទិត្យ។ឯកសារនោះ បានឲ្យដឹងថា រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យក្រសួងហិរញ្ញវត្ថុ និងអាជ្ញាធរ វិនិយោគគូវ៉ែត (KIA) ក្នុងការសិក្សាផែនការសម្រាប់មូលនិធិដែលបានស្នើឡើង មានឈ្មោះថា Ciyada ជាភាសាអារ៉ាប់សម្រាប់អធិបតេយ្យភាព។ពុំមានការចង្អុលបង្ហាញអំពីតម្លៃនៃមូលនិធិដែលCiyada នឹងគ្រប់គ្រង ឬគម្រោងជាក់លាក់ណាមួយ ដែលវានឹងជួយផ្នែកហិរញ្ញវត្ថុនោះទេ។ឯកសារដដែល បានឲ្យដឹងទៀតថា មូលនិធិអភិវឌ្ឍន៍ Ciyada នឹងត្រូវបានប្រើ ដើម្បីដឹកនាំការវិនិយោគក្នុងស្រុក ដែលមានបំណងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងពង្រីកសេដ្ឋកិច្ចរបស់ប្រទេសគូវ៉ែត។អាជ្ញាធរវិនិយោគគូវ៉ែត (KIA) ដែលមានទ្រព្យសកម្មជាង ៨០០ ពាន់លានដុល្លាររួចទៅហើយ នៅក្រោមការគ្រប់គ្រង យោងទៅតាមអ្នកតាមដានមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាព Global SWF គ្រប់គ្រងការិយាល័យវិនិយោគកូវ៉ែត ដែលគ្រប់គ្រងមូលនិធិបម្រុងទូទៅ(GRF)និងមូលនិធិជំនាន់អនាគត(FGF)៕

ម៉ិកស៊ិក ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ

2023/07/17 10:25:19 am        154
ម៉ិកស៊ិក៖ អាជ្ញាធររបស់ប្រទេសម៉ិកស៊ិក កាលពីថ្ងៃអាទិត្យ (ទី១៦ ខែកក្កដា) បានឲ្យដឹងថា ពួកគេស្ទាក់ចាប់បានជនអន្តោប្រវេសន៍ជាង ៥០០នាក់ ក្នុងរយៈពេល ២ថ្ងៃ នៅភាគខាងកើតរដ្ឋ Veracruz ខណៈដែលអាជ្ញាធរ បង្ក្រាបលើការដឹកជញ្ជូនជនអន្តោប្រវេសន៍ទៅសហរដ្ឋអាមេរិក ដោយមិនមានស្ថានភាពសុវត្ថិភាព។ប្រភពពីវិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានប្រាប់ថា អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ២០៦នាក់ដែលត្រូវបានគេទុកចោលនៅក្នុងរថយន្តសណ្ដោងរ៉ឺម៉កមួយ កាលពីថ្ងៃសៅរ៍ (ទី១៥ ខែកក្កដា) នៅទីក្រុង Puente Nacional ក្នុងរដ្ឋ Veracruz។អភិបាលក្រុងលោក Roberto Montiel បានសរសេរនៅលើបណ្ដាញសង្គម Facebook ថា ជនអន្តប្រវេសន៍ជាង ១៨០នាក់ ត្រូវបានរកឃើញ ក្នុងនោះមានរួមទាំងស្ត្រី និងកុមារផងដែរ ដោយជនអន្តោប្រវេសន៍មួយចំនួន មានអាការខ្វះជាតិទឹក។ នៅព្រឹកថ្ងៃអាទិត្យ វិទ្យាស្ថានជាតិ សម្រាប់ជនអន្តោប្រវេសន៍ (INM) បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរស្ទាក់ចាប់បានជនអន្តោប្រវេសន៍ចំនួន ៣០៣នាក់នៅក្នុងប្រតិបត្តិការចំនួន២ កាលពីព្រឹកថ្ងៃសុក្រ (ទី១៤ ខេកក្កដា) ក្នុងរដ្ឋ Veracruz។កាលពីថ្ងៃសុក្រនោះដែរ អាជ្ញាធរបានរកឃើញជនអន្តោប្រវេសន៍ចំនួន ១៩៦នាក់ រួមទាំងអនីតិជនដែលមិនមានអ្នករួមដំណើរចំនួន ១៩នាក់ ត្រូវបានទុកក្នុងរថយន្ដសណ្ដោងរ៉ឺម៉កចតគ្មានសណ្ដាប់ធ្នាប់ ដែលត្រូវបានឃើញនៅលើផ្លូវមួយនៅជិតទីក្រុង Fortin de las Flores។ការរត់ពន្ធជនអន្តោរប្រវេសន៍ប្រកបដោយគ្រោះថ្នាក់ នៅលើផ្លូវឆ្ពោះទៅកាន់សហរដ្ឋអាមេរិក បានបញ្ចប់ទៅក្នុងទិដ្ឋភាពសោកនាដកម្មគួរឲ្យកត់សម្គាល់ នៅប៉ុន្មានឆ្នាំថ្មីៗនេះ។ក្នុងខែធ្នូ ឆ្នាំ២០២១ មនុស្ស ៥៥នាក់បានស្លាប់ បន្ទាប់ពីរថយន្តដឹកជនអន្តោប្រវេសន៍ប្រមាណ ១៦៦នាក់បានជួបឧបទ្ទវហេតុ នៅភាគខាងត្បូងរដ្ឋ Chiapas របស់ប្រទេសម៉ិកស៊ិក ហើយនៅខែមិថុនា ឆ្នាំ២០២២ ជនអន្តោប្រវេន៍ចំនួន ៥៣នាក់បានបាត់បង់ជីវិត ក្នុងរថយន្តសណ្ដោងរ៉ឺម៉កដែលកំពុងឆេះ នៅរដ្ឋតិចសាស់ ដែលនេះជាឧបទ្ទវហេតុជួញដូរជនអន្តោប្រវេសន៍ដ៏គួរឲ្យរន្ធត់បំផុត នៅសហរដ្ឋអាមេរិក៕

អ៊ុយក្រែន និងប៉ូឡូញ និយាយថា ក្រុមអ្នកប្រយុទ្ធវ៉េកណា បានទៅដល់ប្រទេសបេឡារុស ហើយ

2023/07/17 10:22:15 am        199
អ៊ុយក្រែន៖ ក្រុមមន្ត្រីអ៊ុយក្រែន និងប៉ូឡូញបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្រុមអ្នកប្រយុទ្ធមកពីក្រុម វ៉េកណា (Wagner) បានទៅដល់ប្រទេសបេឡារុសពីប្រទេសរុស្ស៊ី មួយថ្ងៃបន្ទាប់ពីទីក្រុង មីនស៍ ( Minsk) បាននិយាយថាទាហានស៊ីឈ្នួលកំពុងហ្វឹកហាត់ទាហានរបស់ប្រទេសនេះ នៅភាគអាគ្នេយ៍នៃរដ្ឋធានី។លោក អានឌ្រី ឌីមឆិនកូ (Andriy Demchenko) អ្នកនាំពាក្យរបស់ទីភ្នាក់ងារព្រំដែនអ៊ុយក្រែនបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើកម្មវិធីផ្ញើសារ Telegram ថា ក្រុមអ្នកប្រយុទ្ធទាហានស៊ីឈ្នួល វេកណា (Wagner) កំពុងស្ថិតនៅក្នុងប្រទេសបេឡារុស ។ លោកបាននិយាយថាចលនារបស់ក្រុមផ្ដាច់ខ្លួន ពីប្រទេសរុស្ស៊ី ត្រូវបានគេសង្កេតឃើញនៅក្នុងប្រទេសបេឡារុស។ប្រភពចំនួនពីរដែលជិតស្និទ្ធនឹងក្រុមអ្នកប្រយុទ្ធបានប្រាប់សារព័ត៌មាន Reuters ថា ក្រុមអ្នកប្រយុទ្ធ Wagner មួយចំនួន បានស្ថិតនៅក្នុងប្រទេសបេឡារុស ចាប់តាំងពីថ្ងៃអង្គារមក។ក្រសួងការពារជាតិបេឡារុស បានចេញផ្សាយវីដេអូមួយកាលពីថ្ងៃសុក្រ ដោយបង្ហាញពីអ្វីដែលខ្លួនបាននិយាយថា ក្រុមយុទ្ធជនWagnerកំពុងបណ្តុះបណ្តាលទាហានបេឡារុសនៅជួរយោធាក្បែរទីក្រុងអូស៊ីផូវីជី (Osipovichi) ។លោកប្រធានាធិបតី Vladimir Putin បាននិយាយថា សកម្មភាពរបស់ ក្រុមទាហានស៊ីឈ្នួល ទៅកាន់ប្រទេសបេឡារុស គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលបានបញ្ចប់ការប៉ុនប៉ងបះបោររបស់ក្រុមនេះកាលពីខែមិថុនា នៅពេលពួកគេបានកាន់កាប់ទីបញ្ជាការយោធារុស្ស៊ី ដោយបានដើរក្បួនទៅកាន់ទីក្រុងមូស្គូ និងបានគំរាមថានឹងបង្វែរប្រទេសរុស្ស៊ីចូលទៅក្នុងសង្រ្គាមស៊ីវិល ។ គេពុំបានមើលឃើញ ប្រធាន Wagner លោក យ៉េវហ្គេនី  ព្រីហ្គូស៊ីន (Yevgeny Prigozhin) បង្ហាញខ្លួនជាសាធារណៈទេ ចាប់តាំងពីលោកបានចាកចេញពីទីក្រុង រ៉ូស្តូវ អន ដុន ( Rostov-on-Don) ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីល្ងាចថ្ងៃទី ២៤ ខែមិថុនា។ លោក ស្តានីស្លាវ ហ្សារីន(Stanislaw Zaryn) អនុរដ្ឋមន្ត្រីសម្របសម្រួលសេវាកម្មពិសេសរបស់ប្រទេសប៉ូឡូញ បាននិយាយថាទីក្រុង               វ៉ាសូវី (Warsaw) ក៏មានការបញ្ជាក់ពីវត្តមានរបស់ក្រុមយុទ្ធជន Wagner នៅក្នុងប្រទេសបេឡារុសនោះផងដែរ៕

ឯកឧត្តម សុខ សូកេន ដឹកនាំក្រុមការងារចុះសំណេះសំណាលពលរដ្ឋតាមខ្នងផ្ទះ

2023/07/17 10:20:37 am        134
កណ្តាល៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញដឹកនាំក្បួនដង្ហែរឃោសនាបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំលើកទី៣ ដែលមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជានកម្ពុជាឃុំស្អាងភ្នំ ស្រុកស្អាង សរុបចំនួន៣០០នាក់ នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីសំណេះសំណាលមុន និងក្រោយការដង្ហែរក្បួន ឯកឧត្ដម សុខ សូកេន បានរំលេច​ពីសមិទ្ធផលធំៗដែលគណបក្សប្រជាជនកម្ពុជាសម្រេចបាន និងបានលើកឡើង ពី​គោលនយោបាយអាទិភាពចំនួន ៦ចំណុច និងកម្មវិធីនយោបាយសំខាន់ៗចំនួន ៦ចំណុចផ្សេងទៀត នៅក្នុងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដើម្បីឱ្យសមាជិកសមាជិកាបានយល់ច្បាស់អំពីខ្លឹមសារ និងអត្ថប្រយោជន៍ នៃគោលនយោបាយ​ដ៏ត្រឹមត្រូវ និងមានភាពច្បាស់លាស់របស់គណបក្សប្រជាជនកម្ពុជា។ បន្ថែមពីនេះទៀត ឯកឧត្ដម សុខ សូកេន ក៏បានអំពាវនាវដល់សកម្មជន សមាជិកសមាជិកា​គណបក្ស ឱ្យទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ពិសេសគឺត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញា «ទេវតាបាចផ្កា» និងស្ថិតនៅលេខរៀងទី១៨ ដើម្បីបន្តគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៧ និងគាំទ្រ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត។ ឯកឧត្តម សុខ សូកេន បានបន្តដឹកនាំក្រុមការងារចុះសំណេះសំណាលជាមួយសមាជិក​គណបក្ស​នៅតាមមណ្ឌលសកម្មភាពបក្ស ជួបកម្មករ កម្មការិនីរោងចក្រនិងចុះឃោសនា​តាមខ្នងផ្ទះរបស់​សមាជិកគណបក្ស ​ដើម្បីពិនិត្យឯកសារបោះឆ្នោត ​និងបង្ហាញលេខរៀងគណបក្សលើសន្លឹកឆ្នោត។ ក្រោយសកម្មភាពឃោសនា​បោះឆ្នោត ឯកឧត្តម សុខ សូកេន ក៏បានអញ្ជើញដឹកនាំក្រុមការងារ​ចុះត្រួត​ពិនិត្យសមិទ្ធផល​អភិវឌ្ឍន៍​មូលដ្ឋានឃុំស្អាងភ្នំដែលសម្រេចបាននាពេលកន្លងទៅរួមមាន៖ បង្គោល និងអំពូលសូឡាចំនួន ១៥០ ការជួសជុលផ្លូវនៅភូមិចំនួន០៨ក្នុងឃុំដែលរងការខូចខាត ការសាងសង់បង្គន់អនាម័យ ​ចំនួន ១៧បន្ទប់ កន្លែងលាងដៃនៅសាលារៀនចំនួន០១ និងការ​ជួសជុលអគារសិក្សាជាដើម៕ 

កម្ពុជាលើកបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងវឌ្ឍនភាពលើវិស័យសិទ្ធិមនុស្សក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្ស

2023/07/17 10:09:04 am        156
ភ្នំពេញ៖ ស្ថានបេសកកម្មអចិន្ត្រៃយ៍ នៃព្រះរាជាណាកម្ពុជាប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរ ជាតិនានា នៅទីក្រុងហ្សឺណែវ បានលើកបង្ហាញពីវឌ្ឍនភាព និងសមិទ្ធផលរបស់កម្ពុជា លើទិដ្ឋភាពច្បាប់ គោលនយោបាយ និងការអនុវត្តជាក់ស្ដែង ក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សគ្រប់ប្រភេទ មានដូចជា សិទ្ធិពលរដ្ឋ នយោបាយ សង្គម សេដ្ឋកិច្ច និងវប្បធម៌ ព្រមទាំងសិទ្ធិអភិវឌ្ឍន៍ ។ការលើកឡើងដូច្នេះរបស់តំណាងកម្ពុជា គឺក្នុងកិច្ចប្រជុំរយៈពេល៤សប្ដាហ៍ (ពីថ្ងៃទី១៩ ខែមិថុនា ដល់ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣) នៃកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស លើកទី៥៣ ។

លោក Putin៖ រុស្ស៊ីនឹងប្រើគ្រាប់បែកចង្កោមក្នុងប្រទេសអ៊ុយក្រែនប្រសិនបើចំបាច់

2023/07/17 09:52:13 am        219
រុស្ស៊ី៖ ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា ប្រទេសរុស្ស៊ី មានស្តុកគ្រាប់បែកចង្កោមគ្រប់គ្រាន់ និងមានសិទ្ធប្រើប្រាស់អាវុធទាំងនេះ ប្រសិនបើគ្រាប់រំសេវប្រភេទនេះ ជាការប្រើប្រាស់ដែលលោកនិយាយថា លោកបានចាត់ទុកវាជាបទឧក្រិដ្ឋ ត្រូវបានដាក់ពង្រាយដើម្បីប្រឆាំងមកលើកងកម្លាំងរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។អ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានទទួលគ្រាប់បែកចង្កោមពីសហរដ្ឋអាមេរិកជាអ្នកគាំទ្រផ្នែកយោធាធំបំផុតរបស់ខ្លួន ដែលបាននិយាយថា គ្រាប់រំសេវត្រូវការដើម្បីប៉ះប៉ូវសម្រាប់កង្វះគ្រាប់ផ្លោងដែលប្រឈមមុខដោយកងកម្លាំងទីក្រុងគីវ នៅពេលមួយដែលពួកគេ កំពុងរៀបចំការវាយបក។ គ្រាប់បែកចង្កោម ត្រូវបានហាមឃាត់នៅក្នុងបណ្តាប្រទេសជាង១០០ ព្រោះគ្រាប់បែកប្រភេទនេះ ជាធម្មតា បញ្ចេញចំនួនគ្រាប់បែកតូចៗជាច្រើនគ្រាប់ ដែលអាចសម្លាប់មនុស្សមិនរើសមុខ នៅតំបន់ដ៏ធំទូលាយ។ គ្រាប់បែកមួយចំនួនមិនបានផ្ទុះនោះទេ ហើយវាអាចបង្កគ្រោះថ្នាក់រយៈពេលជាច្រើនទសវត្សរ៍ ជាពិសេសសម្រាប់កុមារ។ ទីក្រុងគីវ បាននិយាយថា ខ្លួននឹងប្រើប្រាស់គ្រាប់បែកចង្កោមដើម្បីបណ្តេញការប្រមូលផ្តុំទាហានសត្រូវ នៅពេលកំពុងព្យាយាមដណ្តើមយកមកវិញទឹកដីរបស់ខ្លួន ប៉ុន្តែនឹងមិនប្រើប្រាស់ពួកវានៅលើទឹកដីរុស្ស៊ី នោះទេ។ លោក Putin បានប្រាប់ទូរទស្សន៍រដ្ឋ ថា ទីក្រុងមូស្គូ នឹងឆ្លើយតបប្រសិនបើវាំបាច់។ លោកនិយាយថា នៅក្នុងសហព័ន្ធរុស្ស៊ី មានស្តុកគ្រប់គ្រាន់នៃគ្រាប់បែកចង្កោមប្រភេទខុសៗគ្នា។ យើងមិនទាន់បានប្រើប្រាស់វានៅឡើយនោះទេ។ ប៉ុន្តែ ពិតណាស់ប្រសិនបើគ្រាប់បែកប្រភេទនេះត្រូវបានប្រើប្រាស់មកលើពួកយើង យើងមានសិទ្ធមានចំណាត់ការត្រលប់ទៅវិញ។ អង្គការឃ្លាំមើលសិទ្ធមនុស្ស និយាយថា ទាំងទីក្រុងមូស្គូ ទាំងទីក្រុងគីវ បានប្រើប្រាស់គ្រាប់បែកចង្កោមរួចទៅហើយ។ រុស្ស៊ី អ៊ុយក្រែន និងសហរដ្ឋអាមេរិក ពុំបានចុះហត្ថលេខាលើអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមនោះទេ ដែលអនុសញ្ញានេះហាមឃាត់ការផលិត ការស្តុកទុក ប្រើប្រាស់ និងផ្ទេរសព្វវុធ៕

ចិន-រុស្ស៊ី នឹងចាប់ផ្តើមសមយុទ្ធដែនអាកាស និងសមុទ្ររួមគ្នា នៅសមុទ្រជប៉ុន

2023/07/17 09:38:57 am        236
ចិន៖ កងនាវាតូចនៃកងទ័ពជើងទឹកចិនកាលពីថ្ងៃអាទិត្យ បានចេញដំណើរទៅចូលរួមជាមួយកងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ីនៅសមុទ្រជប៉ុនក្នុងសមយុទ្ធមួយ ដែលមានគោលបំណង«ការពារសន្តិសុខផ្លូវទឹកជាយុទ្ធសាស្ត្រ» នេះបើយោងតាមក្រសួងការពារជាតិចិន។សមយុទ្ធនេះ មានឈ្មោះថា «Northern/Interaction-2023» គឺជាការបង្កើនកិច្ចសហប្រតិបត្តិការយោធារវាងចិន និងរុស្ស៊ី ចាប់តាំងពីការលុកលុយរបស់ទីក្រុងមូស្គូមកលើអ៊ុយក្រែន ហើយកំពុងប្រព្រឹត្តទៅ    ខណៈ ដែលទីក្រុងប៉េកាំង នៅតែបន្តបដិសេធការអំពាវនាវរបស់សហរដ្ឋអាមេរិកឱ្យបន្តទំនាក់ទំនងយោធាឡើងវិញ។ក្រសួង បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីថ្ងៃអាទិត្យថា កងនាវាចិន មាននាវាចម្បាំងចំនួន ៥គ្រឿង និងឧទ្ធម្ភាគចក្រផ្ទុកនៅលើនាវាចំនួន ៤គ្រឿង បានចាកចេញពីកំពង់ផែភាគខាងកើតនៃទីក្រុង Qingdao ហើយនឹងជួបជាមួយកងកម្លាំងរុស្ស៊ីនៅក្នុង«តំបន់ដែលបានកំណត់ទុកជាមុន»។កាលពីថ្ងៃសៅរ៍ ក្រសួងបានឲ្យដឹងថា កងកម្លាំងទ័ពជើងទឹក និងដែនអាកាសរុស្ស៊ី នឹងចូលរួមក្នុងសយុទ្ធ ដែលធ្វើឡើងនៅសមុទ្រជប៉ុន។  សារព័ត៌មានរដ្ឋ Global Times បានដកស្រង់សម្តីអ្នកសង្កេតការណ៍យោធា ដោយនិយាយថា នេះគឺជាលើកទីមួយហើយដែលកងកម្លាំងរុស្ស៊ីទាំងពីរ ចូលរួមក្នុងសមយុទ្ធនេះ៕

សម្តេចតេជោ ហ៊ុន សែន ក្រើនរំលឹក និងបន្តអំពាវនាវឲ្យបងប្អូនជនរួមជាតិទាំងអស់កុំភ្លេចទៅបោះឆ្នោតឲ្យបានគ្រប់ៗគ្នា

2023/07/16 08:21:23 pm        538
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាក្រើនរំលឹក និងបន្តអំពាវនាវជាថ្មីម្តងទៀត ដល់បងប្អូនជនរួមជាតិទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោតសូមអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗ ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧នេះ កាន់តែខិតជិតមកដល់ហើយ។ តាមរយៈតេលេក្រាមនាយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«ចាប់តាំងពីបើកយុទ្ធនាការឃោសនាបោះឆ្នោត គិតរហូតមកដល់ពេលនេះ មានរយៈពេល១៦ថ្ងៃហើយ ដែលគ្រប់គណបក្សនយោបាយដែលចូលរួមប្រកួតប្រជែង បានធ្វើសកម្មភាពឃោសនាយ៉ាងសស្រាក់សស្រាំប្រកបដោយភាពសប្បាយរីករាយ និងហាក់ដូចជាចាត់ទុកថា អំឡុងយុទ្ធនាការឃោសនានេះជាបុណ្យមួយដ៏សប្បាយរីករាយរបស់ពួកគាត់ដូច្នោះដែរ»។ សម្តេចបានលើកឡើងទៀតថា «ស្របជាមួយនឹងព្រះរាជអំពាវនាវរបស់ ព្រះមហាក្សត្រ និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ខ្ញុំក្នុងនាមនាយករដ្ឋមន្ត្រី សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជី សូមអញ្ជើញទៅបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា»។ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ដោយគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យសេរីពហុបក្ស។សូមជម្រាបថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានឲ្យដឹងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល២១ថ្ងៃ ខណៈយុទ្ធនាការឃោសនារបស់គណបក្សទាំងអស់ក្នុងរយៈពេល១៦ថ្ងៃកន្លងមកនេះបានប្រព្រឹត្តទៅ ដោយរលូន មានសុខសុវត្ថិភាព សណ្តាប់ធ្នាប់ល្អ និងគ្មានអំពើហិង្សាណាមួយកើតឡើងនោះឡើយ៕ អត្ថបទ៖ បាន ចក់

ឯកឧត្តម នេត សាវឿន៖ រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការឃោសនាបោះឆ្នោត សភាពការណ៍ល្អប្រសើរ និងគ្មានអសន្ដិសុខណាមួយកើតឡើងឡើយ

2023/07/16 03:07:52 pm        458
ព្រៃវែង៖ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការ​កណ្តាល​គណបក្សប្រជាជនកម្ពុជា អនុប្រធានទី១ ក្រុមការងារគណបក្ស ចុះមូលដ្ឋាន​ខេត្ត​ព្រៃវែង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច បាន​លើក​ឡើង​ថា រយៈពេល១៥ថ្ងៃ នៃយុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ នីតិកាលទី៧ ឆ្នាំ២០២៣នេះ គឺសភាពការណ៍មានភាពល្អប្រសើរ និងគ្មាន​អសន្ដិសុខ​ណា​មួយ​កើត​ឡើង។ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសដែល ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រ​ជុំបូក​សរុប​លទ្ធផល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត នីតិកាលទី៧ រយៈពេល ១៥ថ្ងៃ ស្រុកស្វាយអន្ទរ និងស្រុកកញ្រ្ជៀច។ ពិធីនេះ ធ្វើ​ឡើង​នៅ​ទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកស្វាយអន្ទរ នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ​២០២៣។ក្នុង​ឱកាសនោះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា ក្នុងរយៈ​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត ១៥ថ្ងៃនេះ គឺសភាពការណ៍ មានភាពល្អប្រសើរ ដោយមិនមានពាក្យបណ្ដឹង និង​អសន្ដិសុខណាមួយកើតឡើងនោះឡើយ។ទន្ទឹម​គ្នានេះ ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ក៏បានណែ​នាំ​ដល់​ដែល​ក្រុម​ការងារ​គណបក្ស​ប្រជាជន នៅពេលដែលចុះឃោសនា និងបង្ហាញគូសសន្លឹកឆ្នោត មិនត្រូវចុះទៅភ្លាមៗ បង្រៀន​គូស​សន្លឹក​ឆ្នោតតែម្ដងនោះទេ គឺដំបូងត្រូវសំណេះសំណាល និងសាក​សួរ​សុខទុក្ខ​អំពី​ជីវភាព​ការ​រស់​នៅ និងបញ្ហាផ្សេងៗ របស់ពួកគាត់ ដែលរស់នៅជាប្រចាំថ្ងៃ៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ឯកឧត្តម វង្សី វិស្សុត ចុះសួរទុក្ខបងប្អូនពលករពីប្រទេសថៃ ក្នុងខេត្តកំពង់ធំ
10/03/2025 09:10 PM
ទីក្រុងគីវ៖ រុស្ស៊ីបើកការវាយប្រហារធំបំផុតមិនធ្លាប់មាន លើទីតាំងឧស្ម័ន
10/03/2025 08:10 PM
ប៉ាគីស្ថាន៖ ផែនការរបស់លោក Trump ពាក់ព័ន្ធនឹងហ្កាហ្សា មិនស្របនឹងសំណើរបស់បណ្ដារដ្ឋមូស្លីម
10/03/2025 08:10 PM
ប្រជាជនឆេកទៅបោះឆ្នោត ខណៈបេក្ខជននាំមុខគេ សន្យាចំណាយកាន់តែច្រើន និងបន្ថយជំនួយអ៊ុយក្រែន
10/03/2025 08:10 PM
អ្នកជំនាញ៖ វិស័យគណនេយ្យនិងសវកម្ម បានឆ្លើយតបទៅនិងការវិវត្តសេដ្ឋកិច្ច និងតម្រូវការអាជីវកម្ម
10/03/2025 08:10 PM
ប្រភព៖ អៀរឡង់ត្រៀមបន្ថយទណ្ឌកម្ម លើអ៊ីស្រាអែល ដោយសារមានសម្ពាធពីក្រុមហ៊ុន
10/03/2025 08:10 PM
យានដ្រូនវាយប្រហាររោងចក្រចម្រាញ់ប្រេង នៅទីក្រុង Orsk របស់រុស្ស៊ី ចម្ងាយ ១.៤០០គីឡូម៉ែត្រពីព្រំដែនអ៊ុយក្រែន
10/03/2025 07:10 PM
ស៊ុយអែតគ្រោងធ្វើឲ្យការឃ្លាំមើលរបស់ឆ្មាំល្បាតឆ្នេរកាន់តែប្រសើរឡើង នៅសមុទ្របាល់ទិក
10/03/2025 07:10 PM
ខេត្តព្រះសីហនុ ផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានពាក់ព័ន្ធការស្នាក់នៅ និងការប្រើប្រាស់ជនបរទេស នៅក្នុងក្រុមហ៊ុន និងកាស៊ីណូ
10/03/2025 06:10 PM
ឯកឧត្តមទេសរដ្ឋមន្រ្តី អៀង មូលី អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតអាហារូបករណ៍
10/03/2025 06:10 PM