ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ឯកឧត្តម វេង សាខុន បន្តចុះជួបសំណេះសំណាល និងបង្រៀនគូសសន្លឹកឆ្នោតដល់សមាជិកបក្សនៅឃុំទ្រាន និងឃុំរអាង ស្រុកកំពង់សៀម

2023/07/12 10:35:25 am        86
កំពង់ចាម៖ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម និងសហការីបានអញ្ជើញមកជួបសំណេះសំណាល និងណែនាំអំពីរបៀបគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវជូនដល់លោកយាយ លោកតា លោកអ៊ុំ អ្នកមីង និងបងប្អូនសមាជិកគណបក្សនៅឃុំទ្រានចំនួន ១០០នាក់ និងឃុំរអាងចំនួន ១០០នាក់ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៣នេះ។ជារួមការសាកល្បងគូសសន្លឹកឆ្នោតឃើញថា គូសបានត្រឹមត្រូវល្អយកជាការបាន។ សមាជិកបក្សទាំងអស់បានធ្វើការប្តេជ្ញាទៅបោះឆ្នោតនៅថ្ងៃទី២៣ ខាងមុខ ដោយបោះ ឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ ដែលមានរូបសញ្ញាទេវតាបាចផ្កា ដើម្បីបន្តទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ អង្គពិធីទាំងមូលបានសន្យាបន្តរក្សាភក្តីភាព និងគាំទ្រយ៉ាងពេញទំហឹងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។ ឯកឧត្តមបានណែនាំដល់ក្រុមអ្នកសង្កេតការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អត្រឹមត្រូវ ពិសេសពិនិត្យតាមដានការរាប់សន្លឹកឆ្នោតសន្លឹកឆ្នោតបានការ។ សកម្មជនបក្សត្រូវណែនាំសមាជិកទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ហើយត្រូវយកទៅជាមួយនូវអត្តសញ្ញាណប័ណ្ណ ក្នុងករណីសមាជិកណាម្នាក់គ្មាន ត្រូវជួយសម្រួលធ្វើយ៉ាងណាឱ្យគាត់មានឯកសារបញ្ជាក់ ឯ.អ ដើម្បីបានបោះឆ្នោតគ្រប់ៗគ្នា។ សូមជម្រាបជូនថា គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រីគណបក្សមូលដ្ឋាន បានចុះឃោសនាផ្សព្វផ្សាយគោលនយោ បាយរបស់គណបក្ស និងបង្រៀនគូសសន្លឹកឆ្នោតនៅតាមខ្នងផ្ទះរបស់សមាជិកាគណបក្សទូទាំងស្រុកកំពង់សៀមបានចំនួន ១៧,៦៩៧ ខ្នងផ្ទះ និងមានសមាជិកចូលរួមចំនួន ២៥,០៧១នាក់ ស្មើ ៥៩%៕

លោក Zelenskiy នឹងជួបក្រុមមេដឹកនាំណាតូ ក្រោយពេលវេលាកំណត់សម្រាប់សមាជិកភាព ត្រូវបានច្រានចោល

2023/07/12 10:25:01 am        312
អ៊ុយក្រែន៖ លោកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀ ហ្សេឡិនស្គី (Volodymyr Zelenskiy) នឹងជួបក្រុមមេដឹកនាំសម្ព័ន្ធយោធាណាតូ ណាតូ(NATO) នៅថ្ងៃពុធនេះ បន្ទាប់ពីបណ្ដាមេដឹកនាំទាំងនោះ បានប្រកាសពីអនាគតនៃប្រទេសរបស់លោក ស្ថិតនៅក្នុងសម្ព័ន្ធភាពនេះ ប៉ុន្តែបានច្រានចោលការអំពាវនាវរបស់លោកចំពោះការកំណត់ពេលវេលានៃការចូលជាសមាជិកនៃអង្គការនេះ។ លោក Zelenskiy នឹងចូលរួមជំនួបជាមួយក្រុមមេដឹកនាំណាតូ នៅថ្ងៃទី២ នៃកិច្ចប្រជុំកំពូលនេះនៅក្នុងទីក្រុងវីលនីញូស(Vilnius) សម្រាប់ការបើកសម័យប្រជុំនៃក្រុមប្រឹក្សា -ណាតូ អ៊ុយក្រែន ជាគណៈកម្មការមួយដែលត្រូវបានបង្កើតឡើងដើម្បីបង្កើនទំនាក់ទំនង រវាងទីក្រុងគីវ និងសម្ព័ន្ធយោធាឆ្លងមហាសគរអាត្លង់ទិកដែលមានសមាជិក៣១ប្រទេស។ លោកក៏នឹងជួបលោកប្រធានាធិបតីអាមេរិក Joe Biden ក្នុងចំនួបដាច់ដោយឡែកផងដែរ ខណៈលោកព្យាយាមស្វែងរកជំនួយគ្រឿងសព្វាវុធនិងគ្រាប់រំសេវបន្ថែមទៀតពីសហរដ្ឋអាមេរិក និងបណ្ដាប្រទេសអង្គការណាតូផ្សេងទៀត ដើម្បីប្រយុទ្ធក្នុងសង្រ្គាមបង្កឡើងដោយការវាយលុករបស់រុស្ស៊ីកាលពីថ្ងៃទី២៤ខែកុម្ភៈ២០២២។  យោងតាមក្រុមមន្ត្រី មានការរំពឹងទុកថា សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់ នឹងផ្ដល់ការធានាគាំទ្រសន្តិសុខរយៈពេលយូរ ក្នុងការផ្ដល់អាវុធទំនើប បណ្ដុះបណ្ដាល និងជំនួយយោធាផ្សេងទៀត ឆាប់ៗតាមដែលអាចធ្វើទៅបាន បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលនេះ ៕

ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បោះបង់គម្រោងបន្ទះឈីប Vedanta តម្លៃ ១៩,៥ពាន់លានដុល្លារក្នុងការវាយលុកទីផ្សារឥណ្ឌា

2023/07/11 02:52:33 pm        140
តៃវ៉ាន់៖ ក្រុមហ៊ុន Foxconn របស់កោះតៃវ៉ាន់បានដកខ្លួនចេញពីការបណ្តាក់ទុនឧបករណ៍បន្ទះអេឡិចត្រូនិចរួមគ្នាតម្លៃ១៩,៥ពាន់លានដុល្លារជាមួយក្រុមហ៊ុនពហុឧស្សាហកម្មលោហធាតុ-ប្រេង Vedanta របស់ឥណ្ឌា ដោយក្រុមហ៊ុននេះបាននិយាយកាលពីថ្ងៃចន្ទ (១០ កក្កដា) នៅក្នុងជំហានថយក្រោយនៃផែនការផលិតបន្ទះឈីបលោករបស់នាយករដ្ឋមន្ត្រី Narendra Modi សម្រាប់ប្រទេសឥណ្ឌា។ក្រុមហ៊ុនទាំងពីរនេះបានចាប់ដៃគូកាលពីឆ្នាំមុនក្នុងការបង្កើតរោងចក្រផលិតបន្ទះអេឡិចត្រូនិក និងការដាក់តាំងបង្ហាញនៅរដ្ឋ Gujarat ប្រទេសឥណ្ឌា។ កង្វល់អំពីការពន្យារពេលអនុម័តលើការលើកទឹកចិត្តដោយរដ្ឋាភិបាលរបស់ប្រទេសឥណ្ឌា បានរួមចំណែកដល់ការសម្រេចរបស់ក្រុមហ៊ុន Foxconn ក្នុងការដកខ្លួនចេញពីការបណ្តាក់ទុននេះ ដោយប្រភពដែលដឹងពីបញ្ហានេះបានប្រាប់សារព័ត៌មាន រ៉យទ័រ កាលពីថ្ងៃចន្ទ។ក្រុមហ៊ុននេះបាននិយាយថា ខ្លួនបានធ្វើការជាមួយក្រុមហ៊ុន Vedanta អស់រយៈពេលជាងមួយឆ្នាំដើម្បីនាំយក "គំនិតផលិតបន្ទះអេឡិចត្រូនិកដ៏អស្ចារ្យមួយនេះឲ្យក្លាយជាការពិត" ប៉ុន្តែពួកគេបានសម្រេចព្រមគ្នាដើម្បីបញ្ចប់ការបណ្តាក់ទុនរួមគ្នា ហើយនឹងដកឈ្មោះចេញពីអង្គភាពអាជីវកម្ម ដែលឥឡូវនេះត្រូវបានគ្រប់គ្រងទាំងស្រុងដោយក្រុមហ៊ុន Vedanta ។ក្រុមហ៊ុន Vedanta បាននិយាយថា ខ្លួនមានការប្តេជ្ញាចិត្តយ៉ាងពេញទំហឹងចំពោះគម្រោងផលិតបន្ទះអេឡិចត្រូនិករបស់ខ្លួន ហើយបាន "ប្រមូលដៃគូផ្សេងទៀត ដើម្បីបង្កើតរោងចក្រដំបូងបង្អស់របស់ប្រទេសឥណ្ឌា"។ ក្រុមហ៊ុននេះបានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ក្រុមហ៊ុន Vedanta បានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឡើងវិញ" ដើម្បីបំពេញចក្ខុវិស័យរបស់លោកនាយករដ្ឋបន្រ្តី Modi ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Vedanta របស់ឥណ្ឌាបានធ្លាក់ចុះជាង ២% នៅថ្ងៃអង្គារ (១១ កក្កដា)នេះ ជុំវិញបញ្ហាមួយនេះ៕

រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីជំរុញឲ្យតំបន់អាស៊ានគ្មាននុយក្លេអ៊ែរ

2023/07/11 02:42:39 pm        130
ឥណ្ឌូណេស៊ី៖ រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី Retno Marsudi បានបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន (សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍) ប្រចាំឆ្នាំនៅថ្ងៃអង្គារ (១១ កក្កដា)នេះ ដោយជំរុញឱ្យតំបន់នេះគ្មានអាវុធនុយក្លេអ៊ែរ។សុន្ទរកថាបើកនៃកិច្ចប្រជុំនេះ ត្រូវបានបន្តដោយសម័យប្រជុំបិទទ្វាររវាងប្រទេសជាសមាជិក ដែលសន្ធិសញ្ញាតំបន់គ្មានអាវុធនុយក្លេអ៊ែរអាស៊ីអាគ្នេយ៍ ដែលមិនមានរដ្ឋណាមួយក្នុងចំណោមរដ្ឋអាវុធនុយក្លេអ៊ែរទាំងប្រាំបានបានព្រមព្រៀងគ្នានោះ ត្រូវបានលើកយកទៅពិភាក្សា។កិច្ចប្រជុំប្រចាំឆ្នាំនេះធ្វើឡើង ស្របពេលមានសម្ពាធដើម្បីដោះស្រាយវិបត្តិនយោបាយបង្ហូរឈាមនៅក្នុងសហភាពមីយ៉ាន់ម៉ា និងដោះស្រាយភាពតានតឹងនៅសមុទ្រចិនខាងត្បូង ដែលសមាជិកអាស៊ានមួយចំនួនមានការទាមទារទឹកដីត្រួតស៊ីគ្នាជាមួយប្រទេសចិន។អាស៊ានក៏នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ីបូព៌ា និងវេទិកាតំបន់អាស៊ាននៅចុងសប្តាហ៍នេះផងដែរ ដោយមានរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken និងរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov សុទ្ធតែបានគ្រោងនឹងចូលរួមក្នុងព្រឹត្តិការណ៍ទាំងនោះ៕

ទីភ្នាក់ងារអាកាសធាតុUN ៖ សប្តាហ៍ទី១ ខែកក្កដានេះ មានអាកាសធាតុក្តៅបំផុតក្នុងកំណត់ត្រា

2023/07/11 02:37:42 pm        166
UN៖ យោងតាមអង្គការឧតុនិយមពិភពលោក (WMO) របស់អង្គការសហប្រជាជាតិកាលពីថ្ងៃច័ន្ទ បានឱ្យដឹងថា សប្តាហ៍ដំបូងនៃខែកក្កដានេះគឺជារយៈពេលដែលមានសីតុណ្ហភាពក្តៅបំផុតក្នុងកំណត់ត្រា ដោយបានព្រមានអំពីសីតុណ្ហភាពពិភពលោកនឹងកើនឡើងនៅពេលដែលឥទ្ធិពលនៃបាតុភូត អ៊ែល នីញ៉ូ (El Nino) កើតមានឡើងនៅចុងឆ្នាំនេះ។យោងតាមទិន្នន័យពីអង្គការ WMO បានឲ្យដឹងថា ភពផែនដីទើបតែជួបប្រទះខែមិថុនាដ៏ក្តៅបំផុតចាប់តាំងពីកំណត់ត្រាបានចាប់ផ្តើម។ សីតុណ្ហភាពជាមធ្យមនៃខែមិថុនាឆ្នាំនេះគឺ ០,៦អង្សាសេខ្ពស់ជាងខែមិថុនា ពីឆ្នាំ១៩៩១ ដល់ឆ្នាំ២០២០។ នៅពេលដែលខែកក្កដាបានចាប់ផ្តើម សីតុណ្ហភាពពិភពលោកនៅតែបន្តកើនឡើង។ដោយសំអាងដល់ទិន្នន័យបឋមរបស់ទីភ្នាក់ងារឧតុនិយមជប៉ុន អង្គការ WMO បាននិយាយថា ថ្ងៃទី ៧ ខែកក្កដា គឺជាថ្ងៃដ៏ក្តៅបំផុត។ សីតុណ្ហភាពជាមធ្យមរបស់ពិភពលោកស្ថិតនៅកម្រិត ១៧,២៤ អង្សាសេ ពោលគឺ ០,៣អង្សារសេខ្ពស់ជាងមុនធៀបនឹងកំណត់ត្រាមុនដែលមានត្រឹម ១៦,៩៤អង្សារសេ ដែលបានកត់ត្រានៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៦។សីតុណ្ហភាពក្នុងមហាសមុទ្រនានាក្នុងខែឧសភា និងមិថុនា ក៏បានបំបែកកំណត់ត្រាផងដែរ។ ក្រុមអ្នកឧតុនិយមបានរកឃើញរលកកំដៅសមុទ្រ (MHW) នៅជិតប្រទេសអៀរឡង់ ចក្រភពអង់គ្លេស និងសមុទ្របាល់ទិក។ ទន្ទឹមនឹងនេះដែរ តំបន់ទឹកកកនៃសមុទ្រអង់តាក់ទិកបានរលាយធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែមិថុនា គឺតិចជាងជាមធ្យមចំនួន ១៧ភាគរយ។អង្គការ WMO បាននិយាយថា សីតុណ្ហភាពខ្ពស់ដែលបំបែកកំណត់ត្រានេះ អាចបង្កការខូចខាតដល់ប្រព័ន្ធអេកូឡូស៊ី និងបរិស្ថាន។ នេះឆ្លុះបញ្ចាំងពីផលប៉ះពាល់យូរអង្វែងនៃសកម្មភាពរបស់មនុស្សទៅលើអាកាសធាតុនៃភពផែនដីរបស់យើង៕

ឆ្មាំល្បាតឆ្នេរអេស្ប៉ាញជួយសង្គ្រោះជនអន្តោប្រវេសន៍យ៉ាងតិច៨៦នាក់ចេញពីប្រជុំកោះកាណារី

2023/07/11 02:34:06 pm        118
អេស្ប៉ាញ៖ យ៉ាងហោចណាស់មានជនអន្តោប្រវេសន៍ចំនួន៨៦នាក់ ត្រូវស្ទាក់ចាប់បាន និងជួយសង្គ្រោះដោយឆ្មាំល្បាតឆ្នេរអេស្ប៉ាញកាលពីថ្ងៃច័ន្ទ (១០ កក្កដា) ដែលមានចម្ងាយ ១១៣ គីឡូម៉ែត្រ (៧០ ម៉ាយ) ពីកោះ ក្រាន កាណារីយ៉ា។ នាវាកុងតឺន័រ MSC Marta ត្រូវបានបង្វែរទិសដៅទៅតំបន់នោះ ដើម្បីផ្តល់ការគាំទ្រ បន្ទាប់ពីយន្តហោះស្វែងរក និងជួយសង្គ្រោះ បានរកឃើញទូកខ្នាតតូចផ្ទុកមនុស្ស៨០នាក់ និងស្ត្រី ៦នាក់។ជនអន្តោប្រវេសន៍ទាំងនោះ ត្រូវបានបញ្ចូនទៅកាន់នាវាឆ្មាំល្បាតឆ្នេរ ហើយបន្ទាប់មកពិនិត្យ និងថែទាំដោយសេវាសង្គ្រោះបន្ទាន់នៅកំពង់ផែ Arguineguin នៅលើកោះ ក្រាន កាណារីយ៉ា។ ទិន្នន័យរបស់រដ្ឋាភិបាលអេស្ប៉ាញបានបង្ហាញថាមនុស្ស ៧.២១៣នាក់បានទៅដល់ប្រជុំកោះកាណារីនៅចន្លោះខែមករាដល់ចុងខែមិថុនាឆ្នាំនេះ ដែលតួលេខនេះបានធ្លាក់ចុះ ១៨,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

ការដ្ឋានសាងសង់ស្ពានអាកាសព្រះមុនីវង្ស សម្រេចបាន២៥ភាគរយហើយ

2023/07/11 02:18:21 pm        655
ភ្នំពេញ៖ លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣នេះថា គម្រោងសាងសង់ស្ពានអាកាសព្រះមុន្នីវង្ស បច្ចុប្បន្នខាងក្រុមហ៊ុនសាងសង់កំពុងតែធ្វើការដំឡើងសសរស្ពានខ្លះហើយ សម្រេចការងារបានស្មើនឹង ២៥ភាគរយនៃគម្រោង ។ចំពោះមុខ គឺការដ្ឋានកំពុងមានសកម្មភាពនៅលើផ្លូវ៦០ ម៉ែត្រ នៅតំបន់ N1 និងនៅតំបន់ N2 និងការដ្ឋាននៅលើមហាវិថីព្រះមុនីវង្ស តំបន់ N3 បានខួងគ្រឹះហើយដែរ។ ដោយឡែកនៅលើផ្លូវលេខ ២៧១ ពុំទាន់បានចូលសាងសង់នៅឡើយនោះទេ។ការសាងសង់ស្ពានអាកាសព្រះមុនីវង្ស គឺដើម្បីសម្រួលការធ្វើចរាចរណ៍ក្នុងរាជធានីភ្នំពេញ ដែលមានកំណើនយានយន្ត និងការធ្វើចរាចរណ៍កាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ស្ពានអាកាសនេះ សាងសង់ស្ថិតនៅចំណុចប្រសព្វ​មហាវិថីសម្តេចតេជោ ហ៊ុន សែន មហាវិថីព្រះមុនីវង្ស ជាមួយវិថីកងយោធពលខេមរភូមិន្ទ ហៅផ្លូវលេខ២៧១ ក្នុងទឹកដីខណ្ឌចំការមន និងខណ្ឌមានជ័យ។ ស្ពានអាកាសទាំងនេះ ​សាងសង់ដោយក្រុមហ៊ុនវិនិយោគទុន​អាណិកជន​កម្ពុជា OCIC គ្រោងចំណាយថវិកាជាង ៣៦លានដុល្លារ និងចំណាយពេលវេលាសាងសង់ ៣៦ខែ។គម្រោងស្ពានអាកាស ព្រះមុនីវង្ស មានសាងសង់ផ្លូវផ្ទាល់ដី ដែលមានរង្វង់មូលបែងចែកទិស និងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន វិថីកងយោធពលខេមរភូមិន្ទ ឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២។ បន្ទាប់មកសាងសង់ស្ពានអាកាសចំនួនពីរជាន់។ ស្ពានអាកាសជាន់ទី១ ជាស្ពានរង្វង់មូល នៅត្រង់ចំណុចប្រសព្វ ដែលបំបែកខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោ ហ៊ុន សែន ស្ពានព្រះមុនីវង្ស មហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ។ ស្ពានអាកាសជាន់ទី២ ជាផ្លូវទ្វេទិស មានទិសដៅទៅមក រវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីសម្តេចតេជោ ហ៊ុន សែន។ ក្រៅពីស្ពានអាកាស ព្រះមុនីវង្ស រដ្ឋបាលរាជធានីភ្នំពេញក៏បានតៀមដំណើរការការដ្ឋានសាងសង់ស្ពានអាកាសមួយកន្លែងទៀតស្ថិតនៅចំណុចប្រសព្វមហាវិថីសហព័ន្ធរុស្ស៉ី ជាមួយមហាវិថីសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ហៅផ្លូវលេខ២០០៤ ក្នុងខណ្ឌពោធិ៍សែនជ័យ។បច្ចុប្បន្ននៅក្នុងរាជធានីភ្នំពេញ មានស្ពានអាកាសចំនួន៧ ដែលបានសាងសង់រួចរាល់ និងកំពុង​ប្រើប្រាស់ រួមមាន ស្ពានអាកាសក្បាលថ្នល់ ស្ពានអាកាស៧មករា ​ស្ពានអាកាសស្ទឹងមានជ័យ ស្ពានអាកាស៥មករា​ ស្ពានអាកាសមិត្តភាពកម្ពុជា-ចិន សែនសុខ ​ឬហៅថា ស្ពានអាកាសផ្សារដីហ៊ុយ ស្ពានអាកាសចោមចៅ ​និងស្ពានអាកាសលើផ្លូវជាតិលេខ៥ ឫស្សីកែវ៕ អត្ថបទ ៖ ប្រាក់ វ៉ាន់ដា

UN៖ គោលដៅសកលស្តីពីការប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងវិសមភាព កំពុងស្ថិតស្ថានភាពគ្រោះថ្នាក់

2023/07/11 01:32:30 pm        79
អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងរបាយការណ៍មួយដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (ថ្ងៃទី១០ខែ កក្កដា) ថា គោលដៅដែលពិភពលោក កំណត់ដើម្បីកាត់បន្ថយភាពក្រីក្រខ្លាំង ធ្វើអោយប្រសើរឡើងនូវលទ្ធភាពទទួលបានទឹកស្អាត និងចាត់វិធានការឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាពសម្រាប់មនុស្សជាតិទាំងអស់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) ព្រមានក្នុងបុព្វបទនៃរបាយការណ៍វាយតម្លៃគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិសម្រាប់ឆ្នាំ២០៣០ថា បើយើងមិនធ្វើសកម្មភាពពីឥឡូវនេះទេ របៀបវារៈឆ្នាំ២០៣០ អាចនឹងក្លាយត្រឹមតែជាសំណល់ឯកសារប៉ុណ្ណោះសម្រាប់ពិភពលោក។ក្នុងឆ្នាំ២០១៥ រដ្ឋជាសមាជិកអង្គការសហប្រជាជាតិ បានអនុម័តគោលដៅចំនួន ១៧ ដែលមានបំណងកសាងអនាគតដ៏ល្អប្រសើរ និងមាននិរន្តរភាពបន្ថែមទៀតសម្រាប់ពិភពលោកទាំងមូល នៅចុងទសវត្សរ៍នេះ។របាយការណ៍ បាននិយាយថា ប៉ុន្តែពាក់កណ្តាលផ្លូវដល់ឆ្នាំ ២០៣០ គោលដៅទាំងនោះ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយមានជាងពាក់កណ្តាលនៃពិភពលោក ទំនងជាត្រូវបានទុកចោល។ របាយការណ៍ បានកត់សម្គាល់ថា អ្នកជំនាញបានវាយតម្លៃតំបន់គោលដៅចំនួន ១៤០ ដែលបង្កើតឡើងក្រោមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព រាប់ចាប់ពីការទទួលបានការថែទាំសុខភាព និងការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុ រហូតដល់ការប្រយុទ្ធប្រឆាំងនឹងវិសមភាព និងកម្រិតនៃការទទួលបានថាមល៕

បទវិភាគ៖ របបរាជានិយមរបស់ប្រទេសថៃលេចចេញជារនាំងសម្រាប់ការតែងតាំងនាយករដ្ឋមន្ត្រី

2023/07/11 01:07:19 pm        106
តួនាទីរបស់រាជានិយមនៅក្នុងប្រទេសថៃគឺជាស្នូលនៃភាពជាប់គាំងដែលកំពុងលេចចេញ ដែលអាចនាំឲ្យសេដ្ឋកិច្ចរបស់ប្រទេសធំបំផុតទីពីររបស់អាស៊ីអាគ្នេយ៍មួយនេះធ្លាក់ចូលក្នុងវិបត្តិ ដោយក្រុមអ្នកកំណែទម្រង់បានប្រជែងគ្នាម្តងទៀតដើម្បីទទួលបានការក្តាប់អំណាចនៃការបង្កើតយោធារាជានិយម។ទោះបីជាបានទទួលជ័យជម្នះដ៏គួរឲ្យភ្ញាក់ផ្អើលជាមួយសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា លើគណបក្សដែលគាំទ្រយោធាក៏ដោយក៏គណបក្សឆ្ពោះទៅមុខ(Move Forward ) ដែលដឹកនាំដោយលោកភីថា លីមចារើនរ៉ាត់ (Pita Limjaroenrat) ប្រឈមនឹងផ្លូវមិនច្បាស់លាស់ទៅកាន់ការគ្រប់គ្រងរដ្ឋាភិបាលដែរ។ មូលហេតុសំខាន់ គឺថាផ្នែកនៃកម្មវិធីនយោបាយរបស់គណបក្ស Move Forward គឺជាសំណើដែលមិននឹកស្មាន​ដល់​ក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្រ របស់ប្រទេសថៃ មាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលដាក់ទោសការប្រមាថព្រះមហាក្សត្រដោយដាក់ពន្ធនាគាររហូតដល់ ១៥ ឆ្នាំ។ នៅក្នុងប្រទេសដែលមានការគោរពយ៉ាងខ្លាំង​ចំពោះព្រះមហាក្សត្រអស់ជាច្រើន​ទសវត្សរ៍​ត្រូវបានលើកតម្កើងថាជាចំណុចកណ្តាលនៃអត្តសញ្ញាណជាតិ គំនិតនេះគឺជ្រុលនិយមដែលក្រុមគណបក្សសំឡេងភាគតិច និងសមាជិកព្រឹទ្ធសភាជាច្រើននាក់ដែលត្រូវបានតែងតាំងបានប្តេជ្ញាថានឹងរារាំង លោក ភីថា មិនឲ្យក្លាយជានាយករដ្ឋមន្ត្រី។សមាជិកព្រឹទ្ធសភា លោក សេរីស៊ូវ៉ាន់ផាណុន(Seri Suwanpanon) បានប្រាប់សារព័ត៌មានរ៉យទ័រថា ការស្នើវិសោធនកម្មនេះគឺជាការមិនគោរព និងជាការប្រមាថដល់របបរាជានិយម។ ក្រុមអ្នករិះគន់និយាយថា អស់រយៈពេលជាច្រើនទសវត្សរ៍ មកនេះ យោធាបានទាមទារកាតព្វកិច្ច​របស់​ខ្លួនក្នុងការការពាររបបរាជាធិបតេយ្យដើម្បីបង្ហាញអំពីការធ្វើអន្តរាគមន៍ក្នុងនយោបាយ និងបានប្រើច្បាប់ប្រមាថព្រះមហាក្សត្រដើម្បីរារាំងក្រុមអ្នកដែលប្រឆាំងនឹងរបបសឹក។ នៅក្នុងសភា ព្រះឆាយាល័ក្ខណ៍ដ៏ធំរបស់ព្រះមហាក្សត្រព្រះបាទមហាវេជ្ជរាឡុងកន(Maha Vajiralongkorn) ដែលមានព្រះជន្ម៧០ព្រះវស្សា ត្រូវបានព្យួរលើសភា ដែលសមាជិក នឹងបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ ទី១៣ខែកក្កដា សប្ដាហ៍នេះ ៕

ឯកឧត្តម វេង សាខុន ចុះពិនិត្យនិងវាយតម្លៃរួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេល១០ថ្ងៃកន្លងមក

2023/07/11 12:56:38 pm        186
កំពង់ចាម៖ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៣ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងស្រុកកំពង់សៀម ខេត្តកំពង់ចាម ចុះពិនិត្យ និងវាយតម្លៃជារួមលើលទ្ធផលនៃយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ១០ថ្ងៃកន្លងមក និងរៀបចំរបៀបគូសសន្លឹកឆ្នោតសាកល្បង​ឱ្យបានត្រឹមត្រូវ​ជូនសមាជិកគណបក្សឃុំតំបែរចំនួន ៣៥០នាក់ និងឃុំគោក ស្រុកចំនួន ១៥០នាក់។ជារួមសកម្មភាពយុទ្ធនាការឃោសនាបោះឆ្នោតទូទាំងស្រុកទទួលបានលទ្ធផលគួរជាទីមោទន ហើយលទ្ធផលដ៏ល្អនេះ ឯកឧត្តម បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់លើការខិតខំ និងស្មារតីលះបង់គ្រប់បែបយ៉ាងរបស់ឯកឧត្តមប្រធាន​ អនុប្រធាន សមាជិកក្រុមការងារ​ចុះមូលដ្ឋានឃុំគ្រប់លំដាប់ថ្នាក់ និងបានគាំទ្រ លើកទឹកចិត្តសមាជិកបក្សទាំងអស់ឱ្យ​ខិតខំបន្តយុទ្ធនាការនេះឱ្យកាន់តែសកម្មថែមទៀតដើម្បីឈានទៅសម្រេចជោគជ័យធំធេងនៅថ្ងៃទី២៣ ខាងមុខ។ ទិសដៅចំពោះមុខ ឯកឧត្តមបានណែនាំដល់សកម្មជនគណបក្សឱ្យបន្តចុះគ្រប់ខ្នង ផ្ទះដើម្បីជួយ​ពន្យល់ ណែនាំ និងបង្រៀនសមាជិកគណបក្សគ្រប់ៗរូបត្រូវត្រៀម​លក្ខណ​សម្បត្តិឱ្យបានគ្រប់គ្រាន់ និងត្រឹមត្រូវ (អត្តសញ្ញាណបណ្ណ មធ្យោបាយធ្វើដំណើរ និងពេលវេលា) មុននឹងចេញ​ទៅបំពេញ​កាតព្វកិច្ចជាពលរដ្ឋកម្ពុជាម្នាក់ ​គឺទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ហើយត្រូវចងចាំ​ជានិច្ចថា បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លេខរៀងទី១៨ ​ដែលមានរូបសញ្ញាទេវតាបាចផ្កា គឺបោះឆ្នោតឱ្យខ្លួនឯង​ ធានាបន្តទទួលបាននូវសុខសន្តិភាព និងការអភិវឌ្ឍ។ គិតត្រឹមថ្ងៃ១១ ខែកក្កដា ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុក ឃុំ និងភូមិ រួមនិងមន្ត្រី​គណបក្ស​មូលដ្ឋាន បានអញ្ជើញចុះឃោសនាផ្សព្វផ្សាយគោល​នយោបាយរបស់គណបក្ស និង​បង្រៀន​គូសសន្លឹក​ឆ្នោតនៅតាមខ្នងផ្ទះទូទាំងស្រុកបានចំនួន ៤,៧៩៥ និងបានជួប​សមាជិកបក្ស​ចំនួន ២២,៤៨៥ ក្នុងចំណោមសមាជិកបក្សទូទាំងស្រុកចំនួន ៣៦,៥៨០នាក់ ស្នើនឹង ៦១%៕ 

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អេស្ប៉ាញរកឃើញមនុស្សស្លាប់ខ្ពស់បំផុតពាក់ព័ន្ធនឹងកម្តៅក្នុងខែឧសភា ចាប់តាំងពីឆ្នាំ ២០១៥
06/03/2026 09:06 PM
អគ្គិភ័យ និងការខូចខាត បានកើតមាននៅអាកាសយានដ្ឋានគូវែត ក្រោយការវាយប្រហាររបស់អ៊ីរ៉ង់
06/03/2026 08:06 PM
ឥណ្ឌាអនុម័តមូលនិធិជាង ១ពាន់លានដុល្លារ ដើម្បីជួយក្រុមហ៊ុនអាកាសចរណ៍ ស្របពេលប្រេងយន្តហោះឡើងថ្លៃ
06/03/2026 08:06 PM
ក្រុមអ្នកតាំងលំនៅនិគមន៍អ៊ីស្រាអែលវាយប្រហាររថយន្តដឹកគ្រួសារប៉ាឡេស្ទីននៅតំបន់វ៉េសប៊ែង
06/03/2026 08:06 PM
ឈីលីកម្ទេចបណ្តាញលាងលុយកខ្វក់ដែលមានការជាប់ពាក់ព័ន្ធនឹងក្រុមឧក្រិដ្ឋជន Tren de Aragua
06/03/2026 08:06 PM
អរិភាពនៅតំបន់ឈូងសមុទ្រឡើងកម្តៅជាថ្មី ខណៈកិច្ចប្រជុំសន្តិភាពអាមេរិក-អ៊ីរ៉ង់ជាប់គាំង
06/03/2026 08:06 PM
កូដកម្មជុំវិញកំណែទម្រង់ការងារ ធ្វើឲ្យប៉ះពាល់ដល់រថភ្លើង ជើងហោះហើរ និងសាលារៀននៅព័រទុយហ្គាល់
06/03/2026 08:06 PM
ចិនច្រានចោលអំណះអំណាងការងារដោយបង្ខំ ជាការឆ្លើយតបនឹងសំណើពន្ធអាមេរិក
06/03/2026 08:06 PM
វិមានក្រឹមឡាំង៖ រុស្ស៊ីនឹងបន្តវាយប្រហារអ៊ុយក្រែនជាប្រព័ន្ធ ក្រោយការវាយប្រហារដ្រូននៅទីក្រុង St Petersburg
06/03/2026 08:06 PM
អ្នកវិទ្យាសាស្រ្តព្រមានថា បាតុភូតអែល នីញ៉ូ អាចនឹងវាយប្រហារតំបន់ភាគខាងត្បូងប្រេស៊ីលក្នុងឆ្នាំនេះ
06/03/2026 08:06 PM