ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

កម្លាំងយោធាត្រូវបានបញ្ជូនចេញទៅតំបន់ព្រំដែនជាប់ប្រទេសវៀតណាម ដើម្បីទប់ទល់នឹងបច្ចាមិត្ត

2023/06/27 04:45:17 pm        1519
ភ្នំពេញ៖ ក្រោយមានបញ្ជាពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅរសៀលថ្ងៃនេះ កម្លាំងយោធា ត្រូវបានបញ្ជូនចេញទៅកាន់ខេត្តព្រំដែនជាប់វៀតណាម ដើម្បីទប់ទល់នឹងការជ្រៀតចូលរបស់កម្លាំង បច្ចាមិត្តមកក្នុងទឹកដីប្រទេសកម្ពុជា ។ក្រោយពីមានបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ ​បញ្ជាការដ្ឋានអង្គរក្ស បាន បញ្ចេញកម្លាំងទ័ព រួមជាមួយអាវុធ ទៅកាន់តំបន់ព្រំដែនក្នុងខេត្តរតនគិរី ជាប់ព្រំដែនវៀតណាម ដើម្បីបាញ់កម្ទេចយន្ដហោះគ្មានមនុស្សបើក ​ដែលហោះចូលមកទឹកដីប្រទេសកម្ពុជា ។សូមបញ្ជាក់ថា នៅព្រឹកថ្ងៃនេះ​ សម្ដេចតេជោ ហ៊ុន សែន បានចេញបញ្ជាឱ្យបញ្ចេញកម្លាំងយោធា និងបំពាក់អាវុធទំនើបៗផង ​ទៅកាន់ខេត្តជាប់តំបន់ភាគខាងកើតជាប់ព្រំដែនវៀតណាមជាបន្ទាន់ ដើម្បី ត្រៀមបាញ់កម្ទេចយន្តហោះរបស់បច្ចាមិត្ត ​ដែលហោះចូលមកក្នុងទឹកដីកម្ពុជា ។សម្តេចតេជោ បានថ្លែងឱ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ មានដ្រូន ឬយន្តហោះគ្មានមនុស្សបើកជាច្រើន គ្រឿង ​បានហោះចូលទឹកដីខ្មែរ​ ជាបន្តបន្ទាប់​ នៅក្នុងតំបន់នៃខេត្តរតនគិរី ខណៈសម្តេចដាក់ការ​សង្ស័យថា​ ដ្រូនទាំងនោះ ​អាចជារបស់ពួកបច្ចាមិត្ត​ ឬក្រុមឧទ្ទាម ដែលបានធ្វើសកម្មភាពវាយ​ប្រហារ​អាជ្ញាធរ​វៀតណាម ​ហើយ​បាន​បាក់ទ័ពរត់ចូលទឹកដីកម្ពុជា ​នៅខេត្តតំបន់ខេត្តនេះ ។សម្ដេចតេជោ បានចេញបទបញ្ជាឱ្យដាក់ពង្រាយ​កងកម្លាំង ​ដែល​បញ្ជូនទៅ ​នេះឲ្យ​បាន​គ្រប់ច្រក ល្ហក​ទាំងអស់​ សម្រាប់ទប់ទល់​ នឹងការជ្រៀតចូលរបស់ពួកបច្ចាមិត្ត ៕អត្ថបទ៖ បាន ចក់

ក្រុមហ៊ុន ស្តាបាក់ស៍ នឹងចេញច្បាប់តុបតែង 'កាន់តែច្បាស់លាស់' បន្ទាប់ពីក្រុមគាំទ្រអ្នកស្រលាញ់ភេទដូចគ្នាប៉ះទង្គិចជាមួយសហជីព

2023/06/27 02:56:55 pm        266
ក្រុមហ៊ុនខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេ ស្តារបាក់ស៍ (Starbucks) បាននិយាយនៅក្នុងលិខិតផ្ទៃក្នុងមួយទៅកាន់និយោជិកថា ក្រុមហ៊ុន ស្តារបាក់ស៍ គ្រោងនឹងចេញគោលការណ៍ណែនាំជាកណ្តាល "ច្បាស់ជាងមុន" មួយចំនួនសម្រាប់ការដាក់បង្ហាញរូបភាពនៅក្នុងហាង បន្ទាប់ពីមានការចោទប្រកាន់របស់សហជីពដែលថាអ្នកគ្រប់គ្រងបានហាមឃាត់ការតុបតែងបែបពណ៌ឥន្ទធនូ ដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា។លិខិតនេះធ្វើឡើង បន្ទាប់ពីសហជីពតំណាងឱ្យបុគ្គលិកហាងកាហ្វេ របស់សមាគមន៍ខ្សែសង្វាក់ផ្គត់ផ្គង់កាហ្វេមួយនេះបានចោទប្រកាន់ថា អ្នកគ្រប់គ្រងនៅទីតាំងហាងកាហ្វេ ស្តារបាក់ស៍ រាប់សិបកន្លែងបានរារាំងបុគ្គលិកមិនឱ្យដំឡើងទង់ និងការតុបតែងសម្រាប់ទិវានៃខែឥន្ទធនូ ឬបានដកការតុបតែងទាំងនោះចេញ។ ក្រុមហ៊ុនកាហ្វេយក្សមួយនេះបានជំទាស់នឹងការចោទប្រកាន់ទាំងនេះ។សហជីពបាននិយាយកាលពីថ្ងៃសុក្រថា កម្មករជាង៣.០០០នាក់នៅហាងហាងកាហ្វេ ស្តារបាក់ស៍ ជាង១៥០ទីតាំងនៅសហរដ្ឋអាមេរិកនឹងដើរចេញពីការងារជុំវិញបញ្ហានេះ។ក្រុមហ៊ុន ស្តារបាក់ស៍ ក៏បានដាក់ពាក្យបណ្តឹងចំនួនពីរករណីប្រឆាំងនឹងសហជីពកម្មករទៅកាន់ក្រុមប្រឹក្សាទំនាក់ទំនងការងារជាតិ (NLRB) កាលពីថ្ងៃចន្ទ ដោយចោទប្រកាន់ថាសហជីពនោះបានធ្វើការអះអាងខុសលើគោលការណ៍ណែនាំការតុបតែងនៅក្នុងហាងរបស់ក្រុមហ៊ុន និងអត្ថប្រយោជន៍ការថែទាំដែលបញ្ជាក់ពីសមភាពយេនឌ័រ។ស្លាកយីហោលក់រាយរបស់សហរដ្ឋអាមេរិកជាច្រើន បានប្រឈមមុខនឹងការរិះគន់ពីអ្នកអភិរក្សជុំវិញការការបង្ហាញទំនិញដែលមានការតុបតែងពណ៌ឥន្ទធនូដែលតំណាងឲ្យសិទ្ធិក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQ+) ក៏ដូចជាការរិះគន់ពីក្រុមសិទ្ធិស្រឡាញ់ភេទដូចគ្នាចំពោះការគាំទ្រមិនគ្រប់គ្រាន់សម្រាប់សហគមន៍៕

កំណើនសេដ្ឋកិច្ចចិននឹងខ្ពស់ជាងមុននៅក្នុងត្រីមាសទី២ ដែលត្រូវបានព្យាករណ៍ថានឹងឈានដល់គោលដៅ ៥% ប្រចាំឆ្នាំ

2023/06/27 02:53:31 pm        195
ចិន៖ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិននៅក្នុងត្រីមាសទី ២ នឹងកើនឡើងខ្ពស់ជាងត្រីមាសទី ១ ហើយត្រូវបានគេព្យាករណ៍ថានឹងឈានដល់គោលដៅកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំប្រហែល ៥% នេះបើយោងតាមលោកនាយករដ្ឋមន្រ្តីចិនលោក Li Qiang ដែលបានប្រាប់បណ្ដាគណៈប្រតិភូនៅឯវេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង ធានជីង នៅថ្ងៃអង្គារ (២៧ មិថុនា)នេះ។ដោយសារទិន្នផលរោងចក្រធ្លាក់ចុះ ស្របពេលដែលតម្រូវការខាងក្រៅ និងក្នុងស្រុកចុះខ្សោយ លោក Li បាននិយាយថា ប្រទេសចិននឹងដាក់ចេញនូវគោលនយោបាយដ៏មានប្រសិទ្ធភាពបន្ថែមទៀត ដើម្បីពង្រីកតម្រូវការក្នុងស្រុក និងបើកចំហទីផ្សារ ព្រមទាំងបន្តជំរុញជាកម្លាំងចលករដ៏រឹងមាំសម្រាប់សេដ្ឋកិច្ចពិភពលោក។ធនាគារធំៗជាច្រើនបានកាត់បន្ថយការព្យាករណ៍កំណើនផលិតផលសរុបក្នុងស្រុក (GDP) នៅឆ្នាំ ២០២៣ បន្ទាប់ពីទិន្នផលឧស្សាហកម្មកាលពីខែឧសភា និងទិន្នន័យនៃការលក់រាយមិនដូចទៅនឹងការព្យាករណ៍ទុក ហើយបានបង្ហាញថាទីក្រុងប៉េកាំងនឹងត្រូវចាត់វិធានការបន្ថែមទៀតដើម្បីបង្កើនការងើបឡើងវិញក្រោយភាពរង្គោះរង្គើសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩។លោកនាយករដ្ឋមន្ត្រីចិនបាននិយាយថា និន្នាការនៃសកលភាវូបនីយកម្មនៅតែរក្សាដដែល បើទោះបីជាមានការលំបាកខ្លះក៏ដោយ ដោយបានរំលឹកឡើងវិញនូវប្រធានបទសំខាន់មួយចាប់តាំងពីឡើងកាន់តំណែងរបស់លោកថា ប្រទេសចិននៅតែបើកចំហសម្រាប់ធុរកិច្ច និងស្វាគមន៍វិនិយោគិនបរទេស៕

ប្រធាន WEF៖ សេដ្ឋកិច្ចរបស់ប្រទេសចិន បង្ហាញពីសក្ដានុពលនៃកំណើនដ៏ធំសម្បើម

2023/06/27 02:48:07 pm        208
ចិន៖ ថ្លែងកាលពីថ្ងៃចន្ទ នៅទីក្រុងធានជីន (Tianjin) ប្រទេសចិន មុនវេទិកាសេដ្ឋកិច្ចពិភពលោក(WEF) លើកទី១៤ នៃកិច្ចប្រជុំប្រចាំឆ្នាំជួយគាំទ្រថ្មី (AMNC) ដែលត្រូវបានគេស្គាល់ផងដែរថា ជាវេទិកា «ដាវ៉ូសរដូវក្តៅ» ប្រធាន WEF បានលើកឡើងថា សេដ្ឋកិច្ចរបស់ប្រទេសចិនបង្ហាញពីសក្តានុពលដ៏ធំសម្បើម ខណៈដែលប្រទេសនេះកំពុងចាត់វិធានការ ដើម្បីជំរុញឲ្យមានកំណែទម្រង់ និងបន្តការបោះជំហានយ៉ាងសំខាន់ ក្នុងវិស័យថាមពលកកើតឡើងវិញ។ កិច្ចប្រជុំ Summer Davos គ្រោងនឹងប្រារព្ធឡើងចាប់ពីថ្ងៃអង្គារ (ទី២៧ ខែមិថុនា) ដល់ថ្ងៃព្រហស្បតិ៍ (ទី២៩ ខែមិថុនា) នៅទីក្រុងធានជីន (Tianjin) បន្ទាប់ពីបានផ្អាករយៈពេល ៤ឆ្នាំ។ នៅក្នុងពិភពលោកមួយ ដែលកំណត់ឡើងវិញដោយការងើបឡើងដ៏យឺតយ៉ាវនៃសេដ្ឋកិច្ច ក្រោយជំងឺរាតត្បាត និងអតិផរណាឡើងខ្ពស់ ប្រធានបទនៃកិច្ចប្រជុំដាវ៉ូសរដូវក្តៅ (Summer Davos) នាឆ្នាំនេះ គឺសហគ្រិនភាព ពោលគឺ «កម្លាំងចលករនៃសេដ្ឋកិច្ចសកល»។អំឡុងពេលផ្ដល់បទសម្ភាសន៍ផ្តាច់មុខជាមួយបណ្តាញទូរទស្សន៍ចិនសកល (CGTN) ប្រធាន WEF លោក Borge Brende បាននិយាយថា សេដ្ឋកិច្ចរបស់ប្រទេសចិនមានវិសាលភាព ក្នុងការរីកចម្រើនប្រកបដោយគុណភាព ដោយសារកំពុងមានការរីកចម្រើនលឿនជាងសេដ្ឋកិច្ចប្រទេសភាគច្រើន ទោះបីជាសេដ្ឋកិច្ចពិភពលោក កំពុងមានវិបត្តិក៏ដោយ។លោក Brende បាននិយាយថា៖ «សេដ្ឋកិច្ចចិននៅតែមានសក្តានុពលដ៏ធំ។ សេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង ២,៨ភាគរយ នៅឆ្នាំនេះ។ ប្រទេសចិនមានការកើនឡើងស្ទើរតែទ្វេដង យ៉ាងហោចណាស់ក៏ច្រើនជាង ៤ភាគរយដែរ។ ដូច្នេះ សេដ្ឋកិច្ចចិន នៅតែរីកចម្រើនលឿនជាងសេដ្ឋកិច្ចរបស់បស្រទេសភាគច្រើន នៅលើពិភពលោក»។ លោកបានបន្តថា៖ «ខ្ញុំគិតថា រដ្ឋាភិបាលចិន ឥឡូវនេះ ក៏កំពុងចាត់វិធានការ ដើម្បីធ្វើឲ្យប្រាកដថាកំណើននេះ នៅតែបន្តឥតឈប់។ យើងបានមើលឃើញការរីកចម្រើននេះនៅលើការបញ្ចុះអត្រាការប្រាក់។ យើងក៏ឃើញដែរថា មានកំណែទម្រង់ថ្មីកំពុងកើតឡើង»។ជាមួយគ្នានេះ លោក Brende បានគូសបញ្ជាក់ថា ប្រទេសចិនបានដើរតួនាទីយ៉ាងខ្លាំងក្លា ក្នុងវិស័យជាច្រើន ហើយជាប្រទេសនាំមុខគេ ក្នុងវិស័យថាមពលកកើតឡើងវិញ ផ្លូវរថភ្លើងល្បឿនលឿន និងការផលិតយានយន្តអគ្គិសនី ខណៈលោកបានបន្ថែមថា ប្រទេសចិនត្រូវបន្តកំណែទម្រង់សេដ្ឋកិច្ច ដើម្បីឈានទៅរកខ្សែសង្វាក់តម្លៃឧស្សាហកម្មដ៏សំខាន់៕

ការលេចចេញនៃបេក្ខជនប្រឆាំងអំពើពុករលួយហ្គាតេម៉ាឡាធ្វើឱ្យរង្គោះរង្គើការបោះឆ្នោត

2023/06/27 02:44:16 pm        162
ហ្គាតេម៉ាឡា៖ ប្រជាជនហ្គាតេម៉ាឡាមានការធុញទ្រាន់នឹងរឿងអាស្រូវពុករលួយជាបន្តបន្ទាប់កាលពីថ្ងៃអាទិត្យ (២៥ មិថុនា) ដែលបានធ្វើឱ្យបេក្ខជនប្រឆាំងអំពើពុករលួយដែលមិនធ្លាប់មានពីមុនមកក្នុងការបោះឆ្នោតជុំទី២សម្រាប់តំណែងប្រធានាធិបតី ដោយបង្កើនក្តីសង្ឃឹមនៃការជំរុញជាថ្មីដើម្បីកែប្រែរដ្ឋាភិបាលបន្ទាប់ពីមានការខកចិត្តពីប្រជាជនជាច្រើនឆ្នាំ។លោក Bernardo Arevalo អតីតមន្ត្រីការទូត និងជាកូនប្រុសរបស់អតីតប្រធានាធិបតីលោក Juan Jose Arevalo ( វ៉ាន់ ហូសេ អារ៉េវ៉ាឡូ) មិនខ្វល់នឹងការព្យាករណ៍ការស្ទង់មតិដើម្បីបញ្ចប់ជាបេក្ខជនលំដាប់ទី២សម្រាប់ការបោះឆ្នោតជុំទីមួយក្នុងការបោះឆ្នោតប្រធានាធិបតីប្រទេសហ្គាតេម៉ាឡា ដោយបានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ដោយផ្តោតសំខាន់លើការខកចិត្តរបស់អ្នកបោះឆ្នោតជាមួយនឹងស្ថានភាពបច្ចុប្បន្ន សន្លឹកឆ្នោតជិតមួយភាគបួននៃសន្លឹកឆ្នោតសរុបដែលបានរាប់រួច ត្រូវបានខូច ឬមិនបានគូសអ្វីសោះ។ អ្នកជំនួញឈ្មោះ Carlos Pineda ដែលជាអ្នកនាំមុខមុនគេក្នុងការស្ទង់មតិបោះឆ្នោត បានជំរុញឱ្យអ្នកគាំទ្រគូសចោលសន្លឹកឆ្នោតរបស់ពួកគេ បន្ទាប់ពីលោកត្រូវបានរារាំងមិនឱ្យឈរឈ្មោះជាបេក្ខជនប្រធានាធិបតី។ចំនួនសន្លឹកឆ្នោតដែលបានខូច និងអ្នកបោះឆ្នោតដែលមិនសប្បាយចិត្តនឹងប្រព័ន្ធរដ្ឋាភិបាលនេះ អាចផ្តល់អត្ថប្រយោជន៍ដល់លោក Arevalo ក្នុងជុំទីពីរនៃការបោះឆ្នោតនៅថ្ងៃទី ២០ ខែសីហា នេះបើយោងតាមអ្នកវិភាគនយោបាយនៅប្រទេសហ្គាតេម៉ាឡា។លោក Arevalo ដែលបានហៅអំពើពុករលួយថាជា "មហារីកស៊ីសាច់" នៅប្រទេសហ្គាតេម៉ាឡានឹងត្រូវប្រឈមមុខនឹងអតីតស្រ្តីទីមួយលោកស្រី Sandra Torres ក្នុងការបោះឆ្នោតនេះ។លោកស្រី Torres ដែលកំពុងឈរឈ្មោះជាបេក្ខជនក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីលើកទីបីរបស់ខ្លួន ដោយលោកស្រីបានឈ្នះ ១៥,៨% នៃការបោះឆ្នោតជុំទីមួយទល់នឹង ១១,៨%របស់លោក Arevalo ។ ការប្រកួតប្រជែងនេះ អាចធ្វើឲ្យមានការចាប់អារម្មណ៍លើការកែប្រែនយោបាយហ្គាតេម៉ាឡា៕

ភាគហ៊ុនអាស៊ីមានការរង្គោះរង្គើដោយសារបញ្ហានៅរុស្ស៊ី កំណើនអត្រាការប្រាក់ និងហានិភ័យសេដ្ឋកិច្ចរបស់ចិន

2023/06/27 02:41:11 pm        206
រុស្ស៊ី៖ ភាគហ៊ុនអាស៊ីបានធ្លាក់ចុះនៅថ្ងៃអង្គារនេះ ខណៈដែលក្រុមក្រុមវិនិយោគិនកំពុងរង់ចាំយ៉ាងអន្ទៈសារនូវតម្រុយអំពីចក្ខុវិស័យអត្រាការប្រាក់ ព្រមទាំងការប្រុងប្រយ័ត្នចំពោះហានិភ័យនានាពីការស្ទុះងើបឡើងវិញរបស់ប្រទេសចិន និងដំណើរវិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីការបះបោរមិនបានសម្រេចរបស់ក្រុមទាហានស៊ីឈ្នួល។រង្វាស់ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកនៃសម្ព័ន្ធផ្គត់ផ្គង់សកល MSCI នៅខាងក្រៅប្រទេសជប៉ុនបានកើនឡើង ០,០៨% នៅម៉ោង ១:២៦នាទីយប់ (ម៉ោងសកល) បន្ទាប់ពីបានធ្លាក់ចុះ ០,០៦% កាលពីមួយម៉ោងមុននោះ។ តារាងសន្ទស្សន៍ភាគហ៊ុន Nikkei ជាមធ្យមរបស់ប្រទេសជប៉ុនបានធ្លាក់ចុះចំនួន ១% ។លោក Anderson Alves អ្នកវិភាគម៉ាក្រូសកលនៅក្រុមហ៊ុនពាណិជ្ជកម្ម ActivTrades បាននិយាយថា "ភាគហ៊ុនអាស៊ីមានទំនោរធ្លាក់ចុះនៅថ្ងៃអង្គារនេះ ដោយសារឥរិយាបថបង្ហាញពីទំនោរបញ្ចៀសហានិភ័យរបស់សម្ព័ន្ធហិរញ្ញវត្ថុ Wall Street របស់សហរដ្ឋអាមេរិក"។លោក Redmond Wong ដែលជាអ្នកយុទ្ធសាស្រ្តទីផ្សារតំបន់ពាណិជ្ជកម្ម Greater China នៅស្ថាប័ន Saxo Markets បាននិយាយថា បណ្ដាវិនិយោគិនក៏កំពុងរង់ចាំមើលយ៉ាងដិតដល់ផងដែរនូវលំហូរតុល្យភាពឡើងវិញនៃចុងបញ្ចប់ត្រីមាសនៅក្នុងភាគហ៊ុនរបស់សហរដ្ឋអាមេរិក។ភាពចលាចលនៃភូមិសាស្ត្រនយោបាយក៏បានបង្អាក់កម្រិតហានិភ័យភាគហ៊ុននេះផងដែរ បន្ទាប់ពីមានការបះបោរដោយក្រុមទាហានស៊ីឈ្នួលនៅក្នុងប្រទេសរុស្ស៊ីកាលពីចុងសប្តាហ៍ ដែលហាក់ដូចជាបង្ហាញពីការបែកបាក់នៅក្នុងការកាន់អំណាចរបស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន៕

អ្នកនាំពាក្យ គ.ជ.ប អំពាវនាវដល់បក្សនយោបាយទាំងអស់គោរពច្បាប់អំឡុងឃោសនាបោះឆ្នោត

2023/06/27 02:33:18 pm        504
ភ្នំពេញ៖ ឯកឧត្តម ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានអំពាវនាវ ដល់បណ្តាគណបក្សនយោបាយទាំងអស់គោរពច្បាប់​អំឡុងឃោសនាបោះឆ្នោត​រកជ្រើសតាំងតំណាងរាស្រ្ត ​ដែលនឹងចាប់ផ្តើមនាចុងសប្តាហ៍នេះ។ នៅសល់៣ថ្ងៃទៀតប៉ុណ្ណោះ យុទ្ធនាការឃោសនារកសំឡេងឆ្នោតគាំទ្រ នៃការបោះឆ្នោតជ្រើស តាំងតំណាងរាស្រ្ត នីតិកាលទី៧ នឹងចាប់ផ្តើមនៅទូទាំងប្រទេស គឺនាថ្ងៃទី១ខែកក្កដា ខែក្រោយនេះ ឯកឧត្តម ហង្ស ពុទ្ធា សមាជិក និងជាអ្នកនាំពាក្យ គ.ជ.ប បានឲ្យដឹងថា មកដល់ពេលនេះ គ.ជ.ប និង គណបក្សនយោបាយ រួមទាំងអាជ្ញាធរ ​បានសហការគ្នា ​ដើម្បីរៀបចំទៅតាមការស្នើសុំ និងតម្រាយផ្លូវនីមួយៗ ក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម បានបញ្ជាក់ថា គ.ជ.ប នឹងមានការប្រុងប្រយ័ត្នខ្ពស់ក្នុងដំណាក់កាលការឃោសនាបោះ ឆ្នោតនេះ។ ឯកឧត្តម បានធ្វើការអំពាវនាវដល់គណបក្សនយោបាយ ​និងអ្នកគាំទ្រទាំងអស់ ត្រូវ​ធ្វើការឃោសនាទៅតាមការរៀបចំ ​ក្នុងគោលដៅគោរពតាមការណែនាំ និង​បញ្ចៀស​បាតុភាព​ផ្សេងៗ ។លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានលើកឡើងថា ការគោរពច្បាប់ និង ការណែនាំ​របស់ គ.ជ.ប ដើម្បីបញ្ជៀសឲ្យបានរាល់សកម្មភាពញុះញង់គ្នាទៅវិញទៅមក។ សេចក្តីណែនាំរបស់ គ.ជ.ប កាលពីម្សិលមិញ បានឲ្យដឹងថា ​នៅក្នុងកំលុងពេលឃោសនាបោះ ឆ្នោត​ជ្រើសតាំងតំណាងរាស្ត្រ ​នីតិកាលទី៧ ដែលមានរយៈពេល២១ថ្ងៃ ​ចាប់ពីថ្ងៃទី១ ខែកក្កដា រហូតដល់ ​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ (គ.ជ.ប) ​សូមអំពាវនាវដល់គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ ​គណបក្សនយោបាយទាំងអស់ ត្រូវគោរពតាមវិធាន បទប្បញ្ញត្តិ ​និងគោលការណ៍ ដែលមានចែងក្នុងច្បាប់ គោរពតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ក្រមសីលធម៌ និងគោលការណ៍នានា ​ដែលបានកំណត់ដោយ គ.ជ.ប ដើម្បីឱ្យការឃោសនាបោះឆ្នោត ប្រព្រឹត្តទៅដោយសន្តិវិធី អហិង្សា សន្តិសុខ និងសុវត្ថិភាព ។ គ.ជ.ប ក៏អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរ​អព្យាក្រឹត​ ឥត​លម្អៀងក្នុងសកម្ម ភាពការងាររបស់ខ្លួន​ និងត្រូវសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យគណបក្សនយោបាយ​នីមួយៗ អាចអនុវត្តកម្មវិធីឃោសនាបោះឆ្នោត និងការហែក្បួនឃោសនាបោះឆ្នោតរបស់ខ្លួនប្រព្រឹត្ត​ទៅដោយស្មើ ភាពគ្នា ៕

សម្ដេចតេជោ៖ ការចុះជួបកម្មករមិនមែនឃោសនារកសំឡេងឆ្នោត តែជាការស្វែងយល់ពីវឌ្ឍនភាពកម្មករ

2023/06/27 01:44:08 pm        111
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ​បានថ្លែងថា ការចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស មិនមែន​ជាការឃោសនារកសំឡេងឆ្នោតនោះទេ តែគឺជាការស្វែងយល់ពីវឌ្ឍនភាព និងការអនុវត្តនូវអនុសាសន៍ទាំងឡើងដែលសម្ដេចបានដាក់ចេញ ។ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ​តាមរោងចក្រ សហគ្រាស ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា នៅ​មុនពេលការបោះឆ្នោត សម្ដេចនៅបន្តជួបជាមួយកម្មករ កម្មការិនី តាមរោងចក្រ សហគ្រាសមួយ​ចំនួនទៀត ​នៅរាជធានីភ្នំពេញ ​ខេត្តកណ្ដាល និងខេត្តពោធិ៍សាត់ ហើយបន្ទាប់ពីបោះឆ្នោតរួច គឺចាប់ពីថ្ងៃទី២៧ នឹងចុះជួបនៅ១០គោលដៅទៀត ។សម្ដេចតេជោ បានបន្តថា ការជួបសំណេះសំណាលនេះ មិនមែនជាការជួបជុំស្វែងរក​សន្លឹកឆ្នោត​នោះទេ អ្វីដែលចង់ដឹង គឺតាក់តែងគោលនយោបាយ ​ដោះស្រាយបញ្ហាទាំងឡាយ ដែល​រាជរដ្ឋាភិបាលត្រូវផ្ដល់ជូនប្រជាពលរដ្ឋ ។គួរបញ្ជាក់ថា ការជួបសំណេះសំណាលរបស់សម្ដេចតេជោ ហ៊ុន សែន ជាមួយកម្មករ ​កម្មការិនី ជុំទី២នេះ ​បានចំនួនជាង ១០ដងហើយ ​ដែលមានកម្មករជាច្រើនម៉ឺននាក់ ​នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តមួយចំនួន ។ ក្នុងការជួបជុំនេះ ​សម្ដេចតេជោ ​បានប្រកាសផ្ដល់​នូវ​អត្ថប្រយោជន៍ នៃ​គោលនយោបាយជាច្រើនទៅដល់កម្មករ ​កម្មការិនី ​ពិសេសគោលនយោបាយ ការគាំពារមាតា និងទារក ៕ អត្ថបទ បាន សុខរិទ្ធិ

សម្ដេចតេជោ ស្នើកម្មករឱ្យប្រឆាំងតបនឹងអ្នកណាដែលមានចេតនាបំផ្លាញឆ្នាំងបាយរបស់ពួកគេ

2023/06/27 01:33:13 pm        117
កំពង់ស្ពឺ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបន្តអំពាវនាវជាថ្មីទៅកាន់កម្មករ កម្មការិនី តាមបណ្ដារោងចក្រ សហគ្រាស ឱ្យហ៊ានប្រឆាំតបនឹងអ្នកទាំងឡាយណា ដែលតែងតែប្រាប់បរទេសមិនឲ្យទិញផលិផលពីប្រទេសកម្ពុជា ព្រោះទង្វើរនេះ ជាការបំបែកនូវឆ្នាំងបាយរបស់កម្មករ ។ក្នុងពិធីបន្តចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតតាមរោងចក្រ សហគ្រាស​ក្នុងក្រុងច្បារមន ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា​ បក្សប្រឆាំងនៅប្រទេសគេ ខុសពីបក្សប្រឆាំងនៅកម្ពុជា ​គឺអ្នកប្រឆាំង​នៅកម្ពុជា​មានចរិកអាក្រក់ បំផ្លាញជាតិ គឺពួកនោះបានអំពាវនាវដល់បរទេសដាក់ទណ្ឌកម្ម កុំទិញផលិតផល និងកុំមកធ្វើការវិនិយោគនៅកម្ពុជាជាដើម ។សម្ដេចតេជោ បានបន្តថា ទង្វើររបស់ពួកប្រឆាំងនេះ កម្មករ កម្មការិនី ត្រូវហ៊ានប្រតិកម្ម ថ្កោលទោស ហើយចង្អុលមុខពួកគេ ​ព្រោះថា ​បើសិនរោងចក្រ ​សហគ្រាស បិទទ្វារមែននោះ គឺមានតែកម្មករមុនគេ ដែលត្រូវរងគ្រោះអត់ការងារធ្វើ ​ប៉ះពាល់ដល់ជីវភាពគ្រួសារផងដែរ ។សម្ដេចតេជោ បានបញ្ជាក់ថា ​ក្រុមមនុស្សចង្រៃទាំងអស់នោះ មិនត្រឹមតែអំពាវនាវ​ដល់បរទេសដាក់​ទណ្ឌកម្មដល់កម្ពុជានោះទេ ​ជនទាំងនោះ ​ក៏បានហាមឃាត់មិនឲ្យពលរដ្ឋខ្មែរមក​​ជួប​សម្ដេច ជាក់ស្ដែង​ករណីអតីតព្រះសង្ឃ ​សាន សុជា ពួកគេបានរិះគន់វាយប្រហារលើរូបគាត់ ដែល​មកជួបសម្ដេច ​ហើយគាត់បានវាយបកទៅវិញផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

សម្តេចតេជោ៖ គោលនយោបាយអភិវឌ្ឍន៍ដែលសម្ដេចបានដាក់ចេញ មិនមែនឆក់កណ្ដៀតទេ

2023/06/27 01:26:15 pm        147
កំពង់ស្ពឺ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានបង្ហាញនូវមោទនភាពជាមួយ នឹងគោលនយោបាយដែលសម្តេចបានដាក់ចេញនាពេលកន្លងមក ដែលនាំមកនូវការរីកចម្រើនជាច្រើន ខណៈដែលគោល យោបាយរបស់ពួកប្រឆាំងជានយោបាយកញ្ឆក់កណ្តៀត។ក្នុងឱកាសបន្តអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ជិត២ម៉ឺននាក់​នៅក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី២៧មិថុនានេះ សម្តេចតេជោ បានរម្លឹកលើកឡើង​ពីការដែលគេធ្លាប់រិះគន់ពីក្រុមអ្នកនយោបាយមួយចំនួនដែលរិះគន់ថា សម្ដេចបណ្តែតបណ្តោយ​ឲ្យពលរដ្ឋ​អ្នករស់នៅតាមផ្លូវជាតិលេខ៤ ជាពិសេសអ្នកខេត្តកំពង់ស្ពឺ លក់ដី នាំឱ្យបាត់បង់ដីស្រែ​សម្រាប់បង្កបង្កើនផល តែឥឡូវនេះ​លើការជាក់ស្តែងសម្តេច មានមោទនភាពណាស់​ដែល​ខេត្តកំពង់ស្ពឺនិយាយដោយឡែក និងជារួមកម្ពុជាទទួលបានការអភិវឌ្ឍរីកចម្រើនយ៉ាងច្រើន។គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ ខេត្តកំពង់ស្ពឺ ​មានរោងចក្រ ​សហគ្រាសចំនួន៣៨៥ មានកម្មករ និយោជិតជាង ១៥ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួល​មធ្យមសរុបជាង ៤៨១លានដុល្លារ​ក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រ សហគ្រាសវិស័យកាត់ដេរចំនួន១៩១ មានកម្មករនិយោជិត​សរុបជាង ១៤ម៉ឺន ៥ពាន់នាក់ ដែលមានប្រាក់ឈ្នួលមធ្យមសរុបជាង​ ៤៥១លានដុល្លារក្នុងមួយឆ្នាំ។ ខេត្តកំពង់ស្ពឺ ជាខេត្តទី២​ ដែលមានការអភិវឌ្ឍរោងចក្រ ​សហគ្រាសច្រើនជាងគេ៕អត្ថបទ៖ មុត​ សុទ្ធ

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

បម្រែបម្រួលអាកាសធាតុធ្វើឲ្យប៉ះពាល់ដល់កសិករចិញ្ចឹមឃ្មុំនៅកូរ៉េខាងត្បូង
06/04/2026 08:06 PM
EU និង UNICEF បញ្ជូនគ្រឿងផ្គត់ផ្គង់សង្រ្គោះជំងឺអេបូឡាទៅកាន់កុងហ្គោ ខណៈផ្ទុះការរីករាលដាលឆ្លង
06/04/2026 08:06 PM
មន្ត្រីជាន់ខ្ពស់ការបរទេស៖កម្ពុជាបានជ្រើសរើសអ្នកផ្សះផ្សាពីររូបរួចហើយ ខណៈភាគីថៃមានពេល២១ថ្ងៃ ដើម្បីជ្រើសរើសអ្នកផ្សះផ្សាពីររូបដែរ
06/04/2026 08:06 PM
កម្ពុជាធ្វើជាម្ចាស់ផ្ទះសិក្ខាសាលាស្តីពី ការបង្កើតកិច្ចសហប្រតិបត្តិការស្ថាប័នប្រវត្តិសាស្ត្រយោធាអាស៊ាន(AMHIC)”
06/04/2026 08:06 PM
មាន​អ្នក​ស្លាប់ច្រើន​នាក់​ ក្នុងហេតុការណ៍​ធ្លាក់យន្តហោះនៅតំបន់ Istria របស់​ក្រូអាត
06/04/2026 08:06 PM
ឆ្មាំបដិវត្តន៍អ៊ីរ៉ង់អំពាវនាវឲ្យ​អ៊ីស្រាអែលដកទ័ពទៅកាន់ទីតាំងមុនសង្គ្រាម នៅលីបង់
06/04/2026 08:06 PM
ប្រទេស ១១ នៅអឺរ៉ុប អំពាវនាវឲ្យ​ EU មានច្បាប់ទិដ្ឋាការកាន់តែតឹងរ៉ឹង សម្រាប់ជនជាតិរុស្ស៊ី
06/04/2026 07:06 PM
អ៊ីស្រាអែលឃុំខ្លួនក្រុមបាតុករជ្វីហ្វជ្រុលនិយម បន្ទាប់ពី​បាន​វាយប្រហារលំនៅ​ឋាន​របស់ចៅក្រម
06/04/2026 07:06 PM
បទឈប់បាញ់នៅលីបង់ បង្កើនក្តីសង្ឃឹមពី​ការ​មាន​វឌ្ឍនភាព សម្រាប់កិច្ចព្រមព្រៀងអ៊ីរ៉ង់
06/04/2026 07:06 PM
អាកាសធាតុអាក្រក់បែងចែកអ៊ីតាលីដោយព្យុះកួចកើតមាននៅទីក្រុងរ៉ូមហើយអាកាសធាតុក្តៅវាយប្រហារកោះ Sicily
06/04/2026 07:06 PM