ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

កងទ័ពជាតិស៊ូដង់ និងកងកម្លាំងគូប្រជែង បានព្រមព្រៀងបន្ថែមពលបទឈប់បាញ់រយៈពេល៥ថ្ងៃ

2023/05/30 10:24:54 am        195
ស៊ូដង់៖ កងទ័ពជាតិប្រទេសស៊ូដង់និងកងកម្លាំងគាំទ្ររហ័ស(RSF) កាលពីថ្ងៃចន្ទបានព្រមព្រៀងចំពោះការបន្ថែមពេល៥ថ្ងៃនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខាកាលពីថ្ងៃទី២០ ខែឧសភា បន្ទាប់ពីការចរចា នៅក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត។ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តដើម្បីអនុញ្ញាតឲ្យមានការឆ្លងកាត់ដោយសុវត្ថិភាពចំពោះជនស៊ីវិលទាំងអស់ចេញពីតំបន់ជម្លោះ និងការពារការផ្គត់ផ្គង់ដល់ជនស៊ីវិល។កិច្ចព្រមព្រៀងស្តីពីបទឈប់បាញ់រយៈពេលខ្លី និងការរៀបចំជំនួយមនុស្សធម៌ ត្រូវបានធ្វើឡើងតាមរយៈការចរចា ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៦ ខែឧសភា ក្រោមគំនិតផ្តួចផ្តើមរបស់សហរដ្ឋអាមេរិក និងប្រទេសអារ៉ាប៊ីសាអ៊ូឌីតក្នុងគោលបំណងបញ្ចប់ជម្លោះក្នុងប្រទេសស៊ូដង់ និងការសម្របសម្រួលដំណើរការចូលនៃជំនួយមនុស្សធម៌។ បទឈប់បាញ់រយៈពេល៧ថ្ងៃ ដែលបានចូលជាធរមានកាលពីថ្ងៃទី២២ ខែឧសភា បានផុតកំណត់នៅម៉ោង៩:៤៥នាទីយប់ក្នុងក្នុងតំបន់កាលពីថ្ងៃចន្ទ។ ប៉ុន្តែការប៉ះទង្គិចគ្នាដែលកើតមានយូៗម្តង នៅតែត្រូវបានរាយការណ៍កាលពីសប្តាហ៍មុន ដែលភាគីទាំងពីរបានដាក់កំហុសគ្នាទៅវិញទៅមកពីការបំពានបទឈប់បាញ់បណ្តោះអាសន្ននេះ។កាលពីថ្ងៃចន្ទ ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក បានចេញសេចក្តីថ្លែងការណ៍រួមដោយជំរុញឲ្យភាគីជម្លោះទាំងពីរប្រកាន់ខ្ជាប់ចំពោះកាតព្វកិច្ចរបស់ពួកគេក្រោមកិច្ចព្រមព្រៀងបទឈប់បាញ់។ យោងតាមរបាយការណ៍ ដែលចេញផ្សាយដោយអង្គការក្រុមវេជ្ជបណ្ឌិតស៊ូដង់កាលពិថ្ងៃអាទិត្យបានឲ្យដឹងថា ចំនួនជនស៊ីវិលស្លាប់ចាប់តាំងពីការចាប់ផ្តើមនៃការប៉ះទង្គិចគ្នា បានកើនឡើងដល់៨៦៦នាក់ និង៣.៧២១នាក់ផ្សេងទៀតរងរបួស។ យោងតាមអង្គការទេសន្តប្រវេសន៍អន្តរជាតិ (IOM) បានឲ្យដឹងថានៅពេលដូចគ្នានេះដែរមនុស្សច្រើនជាង១.៣៦លាននាក់ត្រូវបានបង្ខំឲ្យភៀសខ្លួនចេញពីលំនៅឋានរបស់ពួកគេរួមទាំងជិត៣២០.០០០នាក់ បានគេចខ្លួនចូលទៅកាន់ប្រទេសជិតខាង៕

អ៊ុយហ្គង់ដា អនុម័តច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នា ឬ LGBTQ យ៉ាងតឹងរ៉ឹង រួមមានទាំងទោសប្រហារជីវិតផងដែរ

2023/05/30 09:54:51 am        191
អ៊ុយហ្គង់ដា៖ ទំនាក់ទំនងភេទដូចគ្នា ឬ LGBTQ គឺជាអំពើខុសច្បាប់រួចទៅហើយនៅក្នុងប្រទេសអ៊ុយហ្គង់ដា ពោលគឺដូចនៅក្នុងប្រទេសអាហ្វ្រិកជាង ៣០ផ្សេងទៀតដែរ ប៉ុន្តែច្បាប់ថ្មីពាក់ព័ន្ធនឹងបញ្ហានេះនៅតែធ្វើបន្ត ដោយជាក់ស្ដែង នាពេលនេះប្រធានាធិបតីរបស់ប្រទេសអ៊ុយហ្គង់ដា លោក Yoweri Museveni បានចុះហត្ថលេខាលើច្បាប់ប្រឆាំងក្រុមនេះ ដែលជាការដាក់ទោសទណ្ឌយ៉ាងតឹងតែងបំផុតរបស់ពិភពលោក ដោយក្នុងនោះរួមមានទាំងការកាត់ទោសប្រហារជីវិតផងដែរ សម្រាប់ «ការរួមមេត្រីភាពភេទដូចគ្នាដោយទង្វើព្រៃផ្សៃ»។ ច្បាប់ ដែលនាំឲ្យមានការថ្កោលទោសពីលោកខាងលិច នឹងទំនងប្រឈមនឹងទណ្ឌកម្មពីម្ចាស់ជំនួយដែរនោះ ចែងពីការដាក់ទោសយ៉ាងធ្ងន់ធ្ងរដល់ «ជនដែលធ្វើខុសម្ដងហើយម្ដងទៀត» ប្រឆាំងនឹងច្បាប់នេះ និងការចម្លងជំងឺដែលព្យាបាលមិនជាសះស្បើយ ដូចជាមេរោគអេដស៍/ជំងឺអេដស៍ (HIV/AIDS) តាមរយៈការរួមភេទជាមួយភេទដូចគ្នា។ ច្បាប់នេះ ក៏សម្រេចកាត់ទោសដាក់ពន្ធនាគារ ២០ឆ្នាំផងដែរ ពាក់ព័ន្ធនឹងបទល្មើសជួយ«ផ្សព្វផ្សាយ»ឲ្យមានការស្រឡាញ់ភេទដូចគ្នា។ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (Joe Biden) បានហៅចំណាត់ការនេះថា «ជាការរំលោភសិទ្ធិមនុស្សដ៏គួរអាណោចអធ័ម ហើយបាននិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងធ្វើការវាយតម្លៃពីផលប៉ះពាល់របស់ច្បាប់នេះ នៅគ្រប់ទិដ្ឋភាពនៃការពាក់ព័ន្ធទាំងអស់របស់សហរដ្ឋអាមេរិកជាមួយប្រទេសអ៊ុយហ្គង់ដា» ដោយលោកបានថ្លែងថា៖ «យើងកំពុងពិចារណាលើជំហានបន្ថែម រួមទាំងការអនុវត្តទណ្ឌកម្ម និងការរឹតត្បិត ចំពោះការចូលមកកាន់សហរដ្ឋអាមេរិកប្រឆាំងនឹងនរណាម្នាក់ ដែលពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ»។ច្បាប់នេះ បាននាំឲ្យមានការរិះគន់តវ៉ាពីមជ្ឈដ្ឋានក្នុងស្រុកយ៉ាងច្រើន ដោយអ្នកដាក់ញត្តិម្នាក់ក្នុងចំណោមអ្នកតវ៉ាផ្សេងទៀត លោក Busingye Kabumba បានប្រាប់សារព័ត៌មាន Reuters ថា អង្គការក្នុងស្រុកមួយ គឺអង្គការវេទិកាលើកកម្ពស់ការយល់ដឹងអំពីសិទ្ធិមនុស្ស និងបុគ្គល ១០នាក់ផ្សេងទៀត បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងច្បាប់នេះ នៅតុលាការធម្មនុញ្ញ៕

សមាជិកគណបក្សសាធារណរដ្ឋរិះគន់លើកិច្ចព្រមព្រៀងអតិបរមាបំណុលអាមេរិក ស្ថិតក្នុងសញ្ញានៃផ្លូវដ៏ពិបាកខាងមុខ

2023/05/30 09:50:52 am        158
អាមេរិក៖ សមាជិកសភាគណបក្សសាធារណរដ្ឋស្តាំនិយមជ្រុលមួយចំនួន បាននិយាយកាលពិថ្ងៃចន្ទថា ពួកគេនឹងប្រឆាំងកិច្ចព្រមព្រៀងដើម្បីបង្កើនចំនួនលើសពីអតិបរមាបំណុល៣១,៤សែនកោដិដុល្លាររបស់សហរដ្ឋអាមេរិក ក្នុងសញ្ញាមួយដែលថាកិច្ចព្រមព្រៀងរួមបក្សទាំងពីរអាចប្រឈមផ្លូវដ៏ពិបាកឆ្លងកាត់សភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់នៅសប្តាហ៍ក្រោយ។ទោះបីជាមាការរំពឹងទុក គណបក្សប្រឆាំងបានពន្យល់ពីឧបសគ្គថា ប្រធានាធិបតីគណបក្សប្រជាធិបតេយ្យលោក Joe Biden និងសមាជិកជាន់ខ្ពស់គណបក្សសាធារណៈរដ្ឋនៅសភា លោក Kevin McCarthy នឹងត្រូវជម្នះដើម្បីមើលឃើញសភាតំណាងរាស្ត្រគ្រប់គ្រងដោយគណបក្សសាធារណៈរដ្ឋ និងព្រឹទ្ធសភាគ្រប់គ្រងដោយគណបក្សប្រជាធិបតេយ្យអនុម័តកញ្ចប់នេះ។ អភិបាលរដ្ឋ Florida លោក Ron DeSantis ជាបេក្ខជនមួយរូបសម្រាប់ការតែងតាំងតំណែងប្រធានាធិបតីខាងគណបក្សសាធារណៈរដ្ឋនៅឆ្នាំ២០២៤ បាននិយាយថា កិច្ចព្រមព្រៀងនេះពុំមានលក្ខណៈគ្រប់គ្រាន់ដើម្បីផ្លាស់ប្តូរលំហូរថវិការដ្ឋនោះទេ។ លោកបាននិយាយទៅកាន់សារព័ត៌មាន Fox News ថាបន្ទាប់ពីកិច្ចព្រមព្រៀងនេះ ប្រទេសរបស់យើងនឹងនៅតែងាកទៅរកការក្ស័យធន។ទោះជាយ៉ាងណា ក្រុមអ្នកគាំទ្របានរំពឹងថា ខ្លួននឹងធ្វើឲ្យជ្រះស្រឡះនៅសភាមុនពេលសហរដ្ឋអាមេរិកអស់សាច់ប្រាក់ដើម្បីទូទាត់ការចំណាយរបស់ខ្លួន ដែលក្រសួងរតនាគារនិយាយថា នឹងកើតឡើងនៅថ្ងៃទី៥ ខែមិថុនា។ លោក Biden និយាយថា លោកកំពុងធ្វើការតាមទូរស័ព្ទផងដែរ។ វានឹងល្អប្រសើរ។ លោកបាននិយាយទៅកាន់ក្រុមអ្នកសារព័ត៌មានថា យើងនឹងមើលឃើញនៅពេលការបោះឆ្នោតចាប់ផ្តើម។ សេចក្តីស្នើច្បាប់ដែលមាន៩៩ទំព័រនឹងពន្យារពេលការកំណត់បំណុលរហូតដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ ដែលអនុញ្ញាតឲ្យសមាជិកសភា កំណត់ដោយឡែកនូវបញ្ហាហានីភ័យផ្នែកនយោបាយ រហូតដល់ក្រោយការបោះឆ្នោតប្រធានាធិតីនៅខែវិច្ឆិកា ឆ្នាំ២០២៤៕

មនុស្ស២៥នាក់រងរបួស ខណៈការតប៉ះទង្គិចគ្នាដោយហិង្សា បានផ្ទុះឡើងរវាងអ្នកតវ៉ាស៊ែរប៊ី និងកងកម្លាំងNATO

2023/05/30 09:15:39 am        139
ស៊ែរប៊ី៖ ក្រុមអ្នកតវ៉ាជនជាតិស៊ែរប៊ី បានប៉ះទង្គិចគ្នាដោយហិង្សាជាមួយទាហាននៃកងកម្លាំងកូសូវ៉ូកាលពីថ្ងៃចន្ទទី២៩ ខែឧសភា ក្នុងតំបន់ Zvecan ដោយប្រើប្រាស់ឧស្ម័នបង្ហៀរទឹកភ្នែកនិងគ្រាប់បែកផ្សែងទៅលើ កងកម្លាំងរក្សាសន្តិភាព NATO ដោយមួយចំនួនរងរបួស។ប្រជាជនស៊ែរប៊ី ក៏បានប៉ះទង្គិចគ្នាជាមួយនគរបាល នៅក្នុងតំបន់ Zvecan និងបានបាញ់ថ្នាំលើរថយន្តដែលមានស្លាកអង្គការNATO ជំនួសដោយអក្សរ«Z» ដោយចង់សំដៅដល់សញ្ញារបស់រុស្ស៊ីដែលប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។ កងកម្លាំងកូសូវ៉ូ បានចេញផ្សាយសេចក្តីថ្លែងការណ៍មួយនិយាយថា មនុស្សយ៉ាងហោចណាស់២៥នាក់នៃក្រុមរបស់ពួកគេ បានរងរបួស។ យោងតាមរដ្ឋមន្ត្រីការបរទេសអ៊ីតាលីលោក Antonio Tajani បានឲ្យដឹងថា ជនជាតិអ៊ីតាលី១១នាក់មកពីបេសកកម្មកងកម្លាំងកូសូវ៉ូបានរងរបួសក្នុងការប៉ះទង្គិចគ្នានេះ ដែល៣នាក់ក្នុងចំណោមពួកគេស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ស្ថានភាពដ៏តានតឹងនៅក្នុងប្រទេសកូសូវ៉ូ បានវិវឌ្ឍន៍បន្ទាប់ពីអភិបាលក្រុងជនជាតិភាគតិចអាល់បានី បានឡើងកាន់តំណែងនៅតំបន់មានពលរដ្ឋស៊ែរប៊ីរស់នៅច្រើនរបស់ប្រទេសកូសូវ៉ូ បន្ទាប់ពីការបោះឆ្នោតដែលប្រជាជនស៊ែរប៊ីធ្វើពហិការ។ប្រជាជនស៊ែរប៊ី បានទាមទារឲ្យរដ្ឋាភិបាលកូសូវ៉ូដកចេញអភិបាលក្រុងជនជាតិភាគតិចអាល់បានីពីសាលាក្រុង និងអនុញ្ញាតឲ្យរដ្ឋបាលតំបន់ដែលផ្តល់ហិរញ្ញវត្ថុដោយទីក្រុង Belgrade បន្តការងាររបស់ពួកគេ៕

ភាពចលាចលនៅសេណេហ្គាល់ផ្ទុះឡើងម្តងទៀតជុំវិញមេដឹកនាំបក្សប្រឆាំង

2023/05/30 09:12:44 am        122
សេណេហ្គាល់៖ ក្រុមបាតុកររាប់សិបនាក់បានប៉ះទង្គិចគ្នាជាមួយនគរបាលនៅក្នុងរដ្ឋធានី Dakar ប្រទេសសេណេហ្គាល់ កាលពីថ្ងៃចន្ទ បន្ទាប់ពីសមាជិកសភា ត្រូវបានរារាំងមិនឲ្យចូលទៅកាន់លំនៅឋានរបស់អ្នកនយោបាយបក្សប្រឆាំងដ៏លេចធ្លោម្នាក់ កំពុងត្រូវបានកាត់ទោសពីបទចោទប្រកាន់ដាច់ដោយឡែកពីគ្នានៃករណីរំលោភសេពសន្ធវៈនិងបទបរិហាកេរ្តិ៍។នគរបាល បានបាញ់ឧស្ម័នបង្ហៀរទឹកភ្នែកទៅលើក្រុមបាតុករដែលបានបង្កើតរបាំងបណ្តោះអាសន្ននៅតាមផ្លូវហាយវ៉េមួយក្នុងទីក្រុង Dakar។ នៅក្នុងតំបន់ជិតខាងមួយកន្លែង រថយន្តជាច្រើនគ្រឿងត្រូវបានបំផ្លាញដោយអគ្គិភ័យហើយអគារក្រសួងមួយកន្លែង កំពុងឆាបឆេះ។ វាជាជុំចុងក្រោយនៃភាពចលាចលរយៈពេលជាច្រើនខែដែលបង្កឡើងដោយការបដិសេធរបស់ប្រធានាធិបតីលោក Macky Sall មិនព្រមលុបចោលការឈរឈ្មោះសម្រាប់អាណត្តិទី៣ និងដោយសាររឿងក្តីនានានៅតុលាការ ជាប់ពាក់ព័ន្ធគូប្រជែងឈានមុខម្នាក់លោក Ousmane Sonko ដែលបានបដិសេធថាពុំបានធ្វើខុសនិងបាននិយាយថាបទចោទប្រកាន់ទាំងអស់មានបំណងលុបឈ្មោះលោកចេញពីការបោះឆ្នោតប្រធានាធិបតីនៅខែកុម្ភៈឆ្នាំក្រោយ។ ប្រទេសសេណេហ្គាល់ ត្រូវបានគេមើលឃើញថាជាប្រទេសមានលទ្ធិប្រជាធិបតេយ្យរឹងមាំបំផុតមួយនៅអាហ្វ្រិកខាងលិច ហើយវាមានការកំណត់២អាណត្តិសម្រាប់ប្រធានាធិបតី។ ប៉ុន្តែក្រុមអ្នករិះគន់របស់លោក Macky Sall ព្រួយបារម្ភថាលោកនឹងប្រើប្រាស់ការផ្លាស់ប្តូរក្នុងរដ្ឋធម្មនុញ្ញក្នុងឆ្នាំ២០១៦ ជាលេសកំណត់អាណត្តិរបស់លោកឡើងវិញ និងឈរឈ្មោះម្តងទៀត។ លោក Sonko មានអ្នកគាំទ្ររឹងមាំក្នុងចំណោមយុវជនប៉ុន្តែការធ្វើអត្ថាធិប្បាយដែលមិនគួឲ្យគោរពរបស់លោកកាលពីសប្តាហ៍មុនអំពីស្ត្រីម្នាក់ដែលបានចោទប្រកាន់រូបលោកពីបទរំលោភនៅក្នុងហាងម៉ាស្សាមួយកន្លែងក្នុងឆ្នាំ២០២១ បង្កឲ្យមានប្រតិកម្មខ្លាំងពីក្រុមស្ត្រីនិងឥស្សរជនល្បីឈ្មោះរាប់សិបនាក់របស់ប្រទេសសេណេហ្គាល់។

សម្តេចតេជោ៖ ការយឺតយ៉ាវនៃភាពរីកចម្រើនរបស់កម្ពុជា មិនដូចប្រទេសគេ គឺកើតចេញពីកំហុសនយោបាយ

2023/05/30 09:10:46 am        494
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ការយឺតយ៉ាវ​នៃភាព​រីកចម្រើន​របស់ប្រទេស ​កម្ពុជាមិនខ្លាំងដូចប្រទេសគេនាពេលនេះ គឺដោយសារតែកំហុសផ្នែក​នយោបាយ ការខុសផ្នែកនយោបាយនេះ គឺការធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោត្តម សីហនុ នៅក្នុងឆ្នាំ១៩៧០ ដែលនាំឱ្យកម្ពុជាធ្លាក់ក្នុងភ្នក់ភ្លើងសង្រ្គាម និងជួបវិនាសកម្មយ៉ាងធ្ងន់ធ្ងរ​អស់រយៈពេលជាច្រើនឆ្នាំនោះ។ថ្លែងនៅក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មីនៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា កាលពីសម័យ​សង្គមរាស្រ្ត​និយម ដែលមាន ព្រះបិតាជាតិខ្មែរ គឺសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​គ្រប់គ្រង​ប្រទេស​កម្ពុជាមានការរីកចម្រើនជាងប្រទេសកូរ៉េខាងត្បូងទៅទៀត ប៉ុន្តែដោយ​សារតែកំហុសផ្នែកនយោបាយបានធ្វើឲ្យកម្ពុជា ដើរយឺតចំពោះភាពរីកចម្រើននេះ ជាក់ស្តែង​បច្ចុប្បន្ននេះ ផលិតផលសរុបរបស់ប្រជាជនកម្ពុជាគឺទទួលបានក្នុងមួយឆ្នាំត្រឹម​តែជាងមួយពាន់​ដុល្លារប៉ុណ្ណោះ ​ខណៈប្រជាជនកូរ៉េបានឡើងរហូតដល់ជាង៥ម៉ឺនដុល្លារ​អាមេរិកហើយនោះ។យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន មិនបានភ្លេច បន្ដរម្លឹកចំពោះពាក្យថា«សន្តិភាព» ដោយសម្តេចតេជោ បានបញ្ជាក់ថា សន្តិភាពគឺសំខាន់បំផុតសម្រាប់កសាង និងអភិវឌ្ឍន៍​ប្រទេសជាតិ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែនាំគ្នាថែរក្សា និង ការពារនូវសុខ​សន្តិភាពនេះឲ្យបានគ្រប់កាលៈទេសៈទាំងអស់៕អត្ថបទ៖ បាន ចក់

សម្តេចតេជោប្រកាសថា នឹងបន្តគ្រប់គ្រងផ្នែកនយោបាយនៅកម្ពុជាដដែល បើទោះបីសម្តេចឈប់ធ្វើនាយករដ្ឋមន្រ្តី

2023/05/30 08:38:38 am        225
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងជាថ្មីម្តងទៀតថា បើទោះបីជាសម្តេចឈប់ធ្វើជានាយករដ្ឋមន្រ្តី ក៏សម្តេចនៅតែបន្តគ្រប់គ្រងខាងផ្នែកនយោបាយនៅប្រទេសកម្ពុជាដដែល ក្នុងនាមជាប្រធានគណបក្សប្រជាជនកម្ពុជា។ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ ។ជាមួយគ្នានោះដែរសម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា គណបក្សប្រជាជនកម្ពុជា​ទទួលបានលំដាប់លេខរៀងទី១៨ គឺជាលេខល្អ«មានហុងស៊ុយ»ហើយក៏ជាសញ្ញាងាយស្រួល​ចងចាំ​របស់បងប្អូនប្រជាពលរដ្ឋចំពោះការគូសសន្លឹកឆ្នោតផងដែរ។ សម្តេចបានបញ្ជាក់ ថា សម្តេចពេញចិត្តចំពោះការចាប់លេខរៀងគណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)៕អត្ថបទ៖ បាន ចក់

ការស្ទង់មតិរបស់ទូរទស្សន៍CGTN៖ការចូលរួមរបស់សម្ព័ន្ធយោធាណាតូ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ត្រូវបានប្រឆាំងក្នុងសំឡេងប្រមាណ៧០%ជាលក្ខណៈសកល

2023/05/30 08:24:55 am        143
យោងតាមការស្ទង់មតិរបស់ទូរទស្សន៍ CGTN ការឆ្លើយតបជាសកលដ៏ច្រើនបានបង្ហាញពីការមិនពេញចិត្តរបស់ពួកគេក្នុងការអនុញ្ញាតឲ្យមានការិយាល័យទំនាក់ទំនងរបស់សម្ព័ន្ធណាតូនៅក្នុងប្រទេសជប៉ុន បន្ទាប់ពីលោកនាយករដ្ឋមន្ត្រីជប៉ុន Fumio Kishida បាននិយាយកាលពីសប្ដាហ៍មុនថា រដ្ឋាភិបាលរបស់លោកកំពុងពិចារណាលើបញ្ហានេះ ។  សេចក្ដីថ្លែងការណ៍របស់លោក Kishida ប្រសិនបើ ជាការពិត  នោះនឹងក្លាយជាកំហុសភូមិសាស្ត្រនយោបាយ ដែលមិនធ្លាប់មានពីមុនមក និងធ្ងន់ធ្ងរ នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដែលភាគច្រើននិយាយថា នឹងដុតកម្ដៅឲ្យមានភាពតានតឹងកាន់តែខ្លាំង ។ អ្នកឆ្លើយតបចំនួន៧១,១%បានប្រឆាំងដាច់ខាតនៅលើវេទិកា ឬ(platforms) ប្រើប្រាស់ភាសាជាច្រើនរបស់ទូរទស្សន៍ CGTN ដែលបញ្ហានេះបានបង្កឲ្យមានក្ដីបារម្ភ និង ការប្រុងប្រយ័ត្នកាន់តែខ្លាំង នៅក្នុងសហគមន៍សកល។   សកម្មភាពដ៏មានសក្តានុពលនេះ ត្រូវបានជំទាស់ យ៉ាងហោចណាស់ ៨៤%នៃអ្នកឆ្លើយតបនៅលើវេទិកានីមួយៗរបស់ទូរទស្សន៍ CGTN ជាភាសា អេស្ប៉ាញ បារាំង អារ៉ាប់ និងរុស្ស៊ី ដោយក្រុមអ្នកឆ្លើយតបរុស្ស៊ីបានបដិសេធដោយមានចំណែកខ្ពស់ជាងគេរហូតដល់ទៅ៩២% ខណៈដែលចំនួនអ្នកជំទាស់ទៅនឹងការបើកការិយាល័យបានធ្លាក់ចុះដល់ ៥៤ %នៅលើវេទិកាភាសាអង់គ្លេសរបស់បណ្តាញនេះ។ដើម្បីបោះជំហានចូលទៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក សម្ព័ន្ធយោធារបស់លោកខាងលិចមួយនេះ បានព្យាយាមបង្កើនកិច្ចខិតខំប្រឹងប្រែងផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតជាមួយបណ្ដាប្រទេសនៅក្នុងតំបន់ ដោយប្រមុខអង្គការណាតូ លោក Jens Stoltenberg បានស្នើឲ្យបង្កើតការិយាល័យតំណាងណាតូ អំឡុងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសជប៉ុនកាលពីថ្មីៗនេះ។ មនុស្ស៩នាក់ក្នុងចំណោមអ្នកឆ្លើយតបតាមអនឡាញ១០នាក់ ជឿថា ការប៉ុនប៉ងរបស់ណាតូក្នុងការពង្រីកឥទ្ធិពលរបស់ខ្លួននៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក នឹងបង្កឲ្យមានក្ដីបារម្ភធ្ងន់ធ្ងរ ។ ជិត៨៥ % ជឿថា សម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិកមួយនេះ នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សន្តិភាព និងស្ថិភាពក្នុងតំបន់។ជាង៩២% បារម្ភថា ការបង្កើតការិយាល័យរបស់យោធាណាតូអាចនឹងបណ្ដាលឲ្យមានការរត់ប្រណាំងគ្រឿងសព្វាវុធ និងដុតបញ្ឆេះឲ្យមានភាពតានតឹងខ្លាំងថែមទៀត នៅក្នុងតំបន់នេះ៕

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យ ព្រះសីហមុនីរាជា

2023/05/30 08:07:46 am        251
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសម្ពោធអគារសិក្សាថ្មី នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ស្ថិតក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន ណែនាំដល់អ្នកចម្រៀងអ្នកនិពន្ធបទចម្រៀងក្នុងឱកាសពិធីសម្ពោធ អគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និពន្ធឡើងវិញ ខណៈអ្នកនិពន្ធបាននិពន្ធមិនបានត្រឹមត្រូវ(ខុសទីតាំង នៃពិធីសម្ពោធ)។សម្តេចតេជោ បានបញ្ជាក់ថា អ្នកនិពន្ធចម្រៀងក្នុងពិធីផ្សេងៗមានច្រើនលើសលប់ ដែលបទចម្រៀងខ្លះសម្តេចមិនបានស្តាប់ ឬមិនមានពេលស្តាប់ឡើយ ដោយសារច្រើនពេក។សម្តេចតេជោ ហ៊ុន សែន បានប្រកាសថ្លែងអំណរគុណ និងកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងក្នុងការបង្កើតឱ្យមានការអគារសិក្សាថ្មី ក្នុងគោលដំណងចូលរួមចំណែកអប់រំ បណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សមិទ្ធផលអគារពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាថ្មីនេះ ក្រៅពីបណ្ដុះបណ្ដាលដល់ព្រះសង្ឃ ក៏បានបណ្ដុះបណ្ដាលដល់និស្សិតទូទៅផងដែរ ចាប់ពីថ្នាក់បរិញ្ញាបត្រ រហូតដល់ថ្នាក់បណ្ឌិត។សម្តេចតេជោ អំពាវនាវឱ្យមានការពង្រឹងគុណភាពនៃការបណ្ដុះបណ្ដាល នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ចាប់ពីថ្នាក់មូលដ្ឋាន រហូតដល់ថ្នាក់ក្រោយឧត្ដមសិក្សា ដោយស្វែងរកសាស្ដ្រាចារ្យល្អៗមកបង្រៀនដល់សិស្ស។សម្តេចតេជោ ហ៊ុន សែន បានជំរុញបន្ថែមទៀតដល់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញ និងពង្រឹងវិស័យអប់រំសិក្សាធិការនៅកម្ពុជា ឱ្យមានកម្រិតគុណភាពកាន់តែខ្ពស់។សម្តេចតេចជោ បានបញ្ជាក់ថា កម្ពុជាមានការរីកចម្រើន លូតលាស់ក្នុងសម័យសង្គមរាស្ត្រនិយម ដោយប្រាក់ចំណូលរបស់ប្រជាពលរដ្ឋកម្ពុជាម្នាក់ៗខ្ពស់ជាងបណ្តាប្រទេសនានា រួមទាំងកូរ៉េខាងត្បូងផងដែរ តែដោយសារដើរនយោបាយខុស គឺរដ្ឋបហារទម្លាក់សម្តេចឪ កម្ពុជាបានធ្លាក់ចូលភ្នក់ភ្លើងសង្គ្រាមជាបន្តបន្ទាប់។សម្តេចតេជោ ហ៊ុន សែន បន្តរម្លឹកដល់គុណបំណាច់នៃការដឹកនាំមកសន្ដិភាពរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ កាលពីសម័យសង្គមរាស្រ្ដនិយម ធ្វើឱ្យប្រទេសកម្ពុជា មានសុខសន្ដិភាព និងមានការរីកចម្រើន ប៉ុន្តែដោយសារតែសង្គ្រាមបានបំផ្លាញសន្ដិភាពដែលខិតខំរកបាននាពេលនោះ។សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ថ្ងៃក្រោយទោះបីជាសម្ដេចមិនធ្វើជានាយករដ្ឋមន្រ្ដី ក៏សម្ដេចនៅគ្រប់គ្រងនយោបាយកម្ពុជាដែរ ដូច្នេះតម្រូវការចាំបាច់ នៃការកសាងហេដ្ឋារចនាសម្ព័ន្ធបម្រើឱ្យវិស័យពុទ្ធចក្រ និងអាណាចក្រនៅតែបន្ត។សម្តេចតេជោ ហ៊ុន សែន បានប្រកាសដោយពេញចិត្តចំពោះការចាប់លេខរៀងគណបក្ស ដែលជាលទ្ធផលនៃការចាប់សន្លឹកឆ្នោតកំណត់លេខរៀង គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេខរៀងទី១៨ ដែលលេខល្អ និងងាយកត់ចំណាំ (ជួរទី២ ខាងក្រោយគេបង្អស់)។សម្តេចតេជោ ហ៊ុន សែន ប្រកាសឧបត្ថម្ភ អគារអន្តេវាសិកដ្ឋានមួយបន្ថែមទៀតដល់ពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ដើម្បីផ្ដល់ការស្នាក់នៅដល់និស្សិតក្រីក្រ អាចបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាបាននៅទីនេះ។ សម្ដេចតេជោបានប្រកាសបើកការដ្ឋាននៅថ្ងៃនេះតែម្ដង ដោយបញ្ជាឱ្យពិនិត្យរៀបចំសាងសង់តែម្ដង៕

លទ្ធផលចាប់លេងរៀងលើសន្លឹកឆ្នោតគណបក្សនយោបាយ គណបក្សប្រជាជនកម្ពុជា នៅលំដាប់លេងរៀង១៨

2023/05/29 11:54:04 am        376
ភ្នំពេញ៖ លទ្ធផលនៃការចាប់ឆ្នោតកំណត់លេខរៀងគណបក្សនយោបាយ នៅលើសន្លឹកឆ្នោត​សម្រាប់​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដ នីតិកាលទី៧ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣នេះ ក្នុងនោះគណបក្សប្រជាជនកម្ពុជា ឈរនៅលំដាប់លេខរៀង ១៨ សម្រាប់​ប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ ក្នុងខែ​កក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ការចាប់ឆ្នោតកំណត់លំដាប់លេខរៀង ឈ្មោះគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតលើ​សន្លឹក​ឆ្នោត​សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ត្រូវបានរៀបចំដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក្រោមព្រះវត្តមានសម្តេចសង្ឃរាជទាំងពីរគណៈ ព្រមទាំងមានការចូលរួមពីសំណាក់តំណាងគណបក្សនយោបាយទាំង១៨ ដែលបានចុះបញ្ជីនៅ គ.ជ.ប រួចរាល់។សូមជម្រាបថា គ.ជ.ប បានកំណត់យកថ្ងៃអាទិត្យទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ ជាថ្ងៃបោះ​ឆ្នោតជ្រើស​តាំង​តំណាងរាស្ត្រ អាណត្តិទី៧។គណបក្សប្រជាជនកម្ពុជាប្រកាន់ខ្ជាប់នូវគោលបំណង​ និងឧត្តមគតិរបស់ខ្លួន គឺឈរនៅខាង​ប្រជាជន រួមសុខរួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ ​ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើ​ពលិកម្មឥត​រុញរា​ ដើម្បី​ប្រទេសកម្ពុជា ​ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និង​វឌ្ឍនភាពសង្គម។ដូច្នេះសូមប្រជាពលរដ្ឋ ដែលបានឃើញច្បាស់ហើយនូវសមិទ្ធផលលើគ្រប់វិស័យដែល​គណបក្ស​បានសម្រេចជូនជាតិ បន្តគាំទ្រនូវគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងទៅ​បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខកុំបីខាន៕អត្ថបទ៖ វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

វិមានក្រឹមឡាំង៖ មនុស្សជាច្រើន នៅតំបន់ Odesa និង Mykolaiv របស់អ៊ុយក្រែន ចង់ «ភ្ជាប់ជោគវាសនា» ជាមួយរុស្ស៊ី
09/30/2025 07:09 PM
ទួរគីចូលរួមកិច្ចប្រជុំស្តីពីសង្រ្គាមហ្កាហ្សានៅប្រទេសកាតានាថ្ងៃអង្គារនេះ
09/30/2025 07:09 PM
ប្រព័ន្ធអ៊ីនធឺណិត និងទូរស័ព្ទដៃនៅអាហ្វហ្គានីស្ថាន ត្រូវបានកាត់ផ្តាច់សម្រាប់ថ្ងៃទី ២
09/30/2025 07:09 PM
កិច្ចប្រជុំព្រំដែន (RBC) រវាង ភូមិភាគទី៤ កម្ពុជា និង ភូមិភាគទី២ ថៃ គ្រោងធ្វើ ៣ថ្ងៃ នៅសប្ដាហ៍ក្រោយ
09/30/2025 07:09 PM
រុស្ស៊ីមិនជឿថា សហរដ្ឋអាមេរិកបានសម្រេចចិត្តផ្គត់ផ្គង់មីស៊ីល Tomahawk ឲ្យអ៊ុយក្រែននោះទេ
09/30/2025 07:09 PM
ចំនួនមនុស្សស្លាប់ដោយសារព្យុះ Bualoi នៅប្រទេសវៀតណាម បានកើនឡើងដល់ ២៦នាក់ ខណៈ ២២នាក់កំពុងបាត់ខ្លួន
09/30/2025 07:09 PM
អ្នកសារព័ត៌មានហ្កាហ្សា ផ្សងជីវិតក្នុងការផ្សព្វផ្សាយព័ត៌មានសង្រ្គាម ស្របពេលបំរាមអ៊ីស្រាអែលលើអ្នកកាសែតបរទេស
09/30/2025 06:09 PM
អ៊ីតាលី និងបារ៉ែន ចុះហត្ថលេខាលើអនុស្សរណៈតម្លៃជាង ១ពាន់លានអឺរ៉ូ
09/30/2025 06:09 PM
អេស្ប៉ាញនឹងស៊ើបអង្កេតក្រុមហ៊ុនមានជាប់ពាក់ព័ន្ធនឹងដែនដីកាន់កាប់ប៉ាឡេស្ទីន
09/30/2025 06:09 PM
បាតុករក្មេងៗម៉ាដាហ្គាស្កា បន្តអំពាវនាវឲ្យលោកប្រធានាធិបតី Rajoelina ចុះចេញពីតំណែង
09/30/2025 06:09 PM