ប្រធាន​ក្រុមការងារ​ចុះមូលដ្ឋាន ប្រកាស​បញ្ចូលសមាជិកថ្មី​​គណបក្សប្រជាជនកម្ពុជាចំនួន ៦៩០០នាក់ ក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ
សម្ដេច​តេជោ៖ការពង្រឹងខឿនការពារជាតិមិនសំដៅតែនៅសមរភូមិមុខទេ ត្រូវយកចិត្តទុកដាក់ទំនុកបម្រុងអ្នកសមរភូមិក្រោយជាគ្រួសារយុទ្ធជនជួរមុខ និងអតីតយុទ្ធជន
ឯកអគ្គរដ្ឋទូតហុងគ្រីចប់អាណត្តិមើលឃើញថាកម្ពុជាគឺជាដៃគូដ៏ជិតស្និទ្ធរបស់ហុងគ្រី
ឯកអគ្គរដ្ឋទូតបញ្ចប់អាណត្តិស្វីស៖ រដ្ឋាភិបាលស្វីសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា

នយោបាយ​ និង ការអភិវឌ្ឍន៍

ការប៉ះទង្គិចគ្នាដ៏ខ្លាំង បានផ្ទុះឡើងរវាងភាគីជម្លោះនៅស៊ូដង់

2023/06/03 09:28:55 am        112
ស៊ុដង់៖ ការប៉ះទង្គិចគ្នារវាងគាភីជម្លោះនៅប្រទេសស៊ូដង់ បានបន្ត នៅក្នុងនិងនៅជុំវិញរដ្ឋធានី Khartoum កាលពីថ្ងៃសុក្រ បន្ទាប់ពីការបរាជ័យនៃកិច្ចពិភក្សាដើម្បីរក្សាបទឈប់បាញ់ និងបន្ធូរបន្ថយវិបត្តិមនុស្សធម៌។ ប្រទេសស៊ូដង់បានមើលឃើញការប៉ះទង្គិចគ្នាដ៏ខ្លាំងរវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សជាគូប្រជែង (RSF) នៅភាគខាងត្បូងនិងភាគខាងលិចរដ្ឋធានី Khartoum និងនៅភាគខាងជើងនិងភាគខាងត្បូងទីក្រុង Omdurman ដែលនៅជិតខាង។ ភាគីទាំងពីរបានប្រយុទ្ធគ្នាដណ្តើមទីតាំងយុទ្ធសាស្ត្រ ដូចជាកន្លែងផលិតរូបិយបណ្ណជាតិ អគារស្ថានីយទូរទស្សន៍រដ្ឋរបស់ប្រទេស និងមូលដ្ឋានយោធាជាច្រើនកន្លែងទៀត។យោងតាមប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងតំបន់បានឲ្យដឹងថា កងកម្លាំងប្រដាប់អាវុធស៊ូដង់ កំពុងដាក់ពង្រាយនៅតាមទីតាំងកងទ័ពឈរក្នុងរដ្ឋធានី Khartoum ហើយបានបន្តការគ្រប់គ្រងមូលដ្ឋានយោធានៅភាគខាងត្បូងរដ្ឋធានីដែលកាលពីពេលមុនគ្រប់គ្រងដោយកងកម្លាំងគាំទ្ររហស័ស(RSF)។ ភាគីជម្លោះកំពុងប្រយុទ្ធគ្នារយៈពេលជាច្រើនថ្ងៃមកហើយនៅអាកាសយានដ្ឋាន El-Obeid បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់បានប្រយុទ្ធវាយបកលើការប៉ុនប៉ងដោយកងកម្លាំងគំាទ្ររហ័សដើម្បីហ៊ុមព័ទ្ធទីក្រុង។បន្ទាប់មក ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្ថែមពេល៥ថ្ងៃទៀតនៃកិច្ចព្រមព្រៀងបទឈប់បាញ់ ដែលពួកគេបានចុះហត្ថលេខានៅថ្ងៃទី២០ ខែឧសភា។ ប៉ុន្តែការប្រយុទ្ធគ្នាបានបន្ត ដោយភាគីទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីការបំពានកិច្ចព្រមព្រៀង។ គណៈប្រតិភូកងទ័ពស៊ូដង់ កាលពីថ្ងៃពុធ បានប្រកាសថាខ្លួន នឹងពន្យារពេលការចូលរួមរបស់ខ្លួនក្នុងការចរចាដែលកំពុងបន្តជាមួយកងកម្លាំងគាំទ្ររហ័សយោធាប៉ារ៉ានៅទីក្រុងកំពង់ផែ Jeddah ប្រទេសអារ៉ាប៊ីសាអ៊ូឌីតដោយនិយាយថាការសម្រេចនេះ មានឡើងព្រោះតែការច្រានចោលលើការបំពានចេះតែបន្តដដែល ដោយកងកម្លាំងគាំទ្ររហ័ស នូវកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេលស្លី។ប្រទេសអារ៉ាប៊ីសាអ៊ូឌីត និងសហរដ្ឋអាមេរិក ដែលកំពុងសម្របសម្រួលជម្លោះក្នុងប្រទេសស៊ូដង់ និងកំពុងឃ្លាំមើលបទឈប់បាញ់ ដែលបានចេញសេចក្តីថ្លែងការណ៍រួមកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រកាសពីការពន្យារពេលកិច្ចពិភាក្សាបទឈប់បាញ់ដែលធ្វើឡើងនៅទីក្រុង Jeddah។

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសំណេះសំណាលជាមួយបងប្អូនកម្មករកម្មការិនី នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK)ខេត្តកណ្ដាល

2023/06/03 07:16:31 am        266
កណ្តាល៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអញ្ជើញសួរសុខទុក្ខ និង សំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត នៅក្នុងសួនឧស្សាហកម្មខេមតុន (CAMTON INDUSTRIAL PARK) មកពីរោងចក សហគ្រាសចំនួន១៩ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ។ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា កន្លងទៅសម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់បានអញ្ជើញជួបជាមួយបងប្អូនកម្មករនិយោជិតនៅឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាលនេះ១ដង រួចមកហើយកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ដែលមានកម្មករនិយោជិតចូលរួមចំនួន១៥ ៦០៦នាក់ មកពី២២រោងចក នៅក្នុងខេត្តកណ្តាល។ហើយលើកនេះជាលើកទី២ ដែលសម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញមកស្រុកពញាឮ ខេត្តកណ្តាលជាថ្មីម្តងទៀត ដើម្បីជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិតសរុបចំនួន១៧ ៣០៧នាក់ មកពីរោងចក្រសហគ្រាសចំនួន១៩ ក្នុងនោះមកពីសួនឧស្សាហកម្មខេមតុន និងតំបន់ផ្សេងទៀតនៃខេត្តកណ្តាលចំនួន១៣រោងចក្រ ដែលមានកម្មករនិយោជិតចំនួន ៩៤៦៨នាក់, ខេត្តកំពង់ស្ពឺ ចំនួន៤រោងចក្រ ដែលមានកម្មករ និយោជិតសរុប១៥៦៥នាក់, និងខេត្តកំពង់ឆ្នាំងចំនួន២រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៦២៧៤នាក់។សួនឧស្សាហ៍កម្មខេមតុន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២១ មានទំហំផ្ទៃដី១៩ហិកតា បានបោះទុនវិនិយោគចំនួន៨លានដុល្លារសហរដ្ឋអាម៉េរិក ដែលមានរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន២ កំពុងដំណើរការ គឺ រោងចក្រ ផៅវ័រហ្វុល រីចឈីស ហ្កាម៉ិន (ខេមបូឌា) ឯ.ក (Powerful Riches Garment (Cambodia) Co., LTD) និង រោងចក្រ វាយអ៊ុន ធិច ឯ.ក (YNTEX Co., LTD) និងមានកម្មករនិយោជិតសរុប ចំនួន ២៨៣៣នាក់។ រោងចក្រសហគ្រាសចំនួន១៧ ផ្សេងទៀត ជាប្រភេទរោងចក្រកាត់ដេរសម្លៀកបំពាក់ចំនួន ៨, ផលិត ផលិតផលធ្វើដំណើរ និងកាបូបចំនួន៥, ផលិតនិងផ្គុំដំឡើងបន្ទះសូឡាចំនួន២ និងផលិតស្បែកជើងចំនួន២។ ផលិតផលរបស់រោងចក្រទាំងនេះ គឺនាំចេញទៅទីផ្សារអន្តរជាតិ ជាពិសេស សហគមន៍អឺរ៉ុប សហរដ្ឋអាម៉េរិក ប្រទេសកាណាដា ប្រទេសជប៉ុន ។ល។នៅឆ្នាំ២០២៣ រោងចក្រកាត់ដេរនៅខេត្តកណ្តាល, ខេត្តកំពង់ស្ពឺ និងខេត្តកំពង់ឆ្នាំង សរុបចំនួន ៣៨២រោងចក្រ មានកម្មករនិយោជិតសរុប ៣៣ម៉ឺននាក់ ក្នុងនោះខេត្តកណ្តាល មាន ១៧១រោងចក្រ ដែលមាន កម្មករនិយោជិតសរុប ១៣ម៉ឺននាក់, ខេត្តកំពង់ស្ពឺ មាន ១៩១រោងចក្រ ដែលមានកម្មករនិយោជិតសរុប ១៥ម៉ឺននាក់ និងខេត្តកំពង់ឆ្នាំង មាន ២០រោងចក្រ ដែលមានកម្មករនិយោជិតសរុប ៥ម៉ឺននាក់៕

ប្រធានាធិបតីប្រេស៊ីល៖ អព្យាក្រិតភាពក្នុងសង្រ្គាមអ៊ុយក្រែន គឺដើម្បីស្វែងរកសន្តិភាព

2023/06/02 02:32:19 pm        163
ប្រេស៊ីល៖ ប្រធានាធិបតីប្រេស៊ីលលោក Luiz Inacio Lula da Silva បានអះអាងជាថ្មីម្តងទៀតចំពោះការរិះគន់ប្រទេសរបស់លោកជុំវិញការវាយលុករបស់រុស្ស៊ីទៅលើអ៊ុយក្រែន ប៉ុន្តែលោកនិយាយថា លោកនៅតែព្យាយាមបន្តអព្យាក្រិតភាព ដើម្បីអាចស្វែងកិច្ចពិភាក្សាសនិ្តភាពដ៏មានសក្តានុពល ។  លោក Lula និយាយប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយជំនួបជាមួយប្រធានាធិបតីហ្វាំងឡង់លោក Sauli Niinisto នៅក្នុងទីក្រុង Brasilia ថា លោកចង់បង្កើតលក្ខខណ្ឌសម្រាប់ប្រទេសទាំង ២ ឲ្យចូលរួមកិច្ចចរចាស្វែងសន្តិភាពដែលរួមចំណែកក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះជម្លោះមួយនេះ ។   លោក Lula និយាយថាគ្មានអ្វីនឹងកើតឡើងនោះទេ រហូតទាល់តែអ៊ុយក្រែន និងរុស្ស៊ី ចង់ចរចាបញ្ចក់សង្គ្រាម ។  ដោយឡែក ប្រធានាធិបតីហ្វាំងឡង់ដែលប្រទេសរបស់លោកនៅជិតខាងរុស្ស៊ីបានចូលរួមជាមួយក្រុមសម្ព័ន្ធមិត្តយោធាណាតូកាលពីខែមីនាកន្លងទៅនោះ និយាយថា លោកយល់ឃើញថា រាល់ការព្យាយាមទាំងអស់ដើម្បីឈានដល់សន្តិភាព គឺសុទ្ធតែមានតម្លៃ ប៉ុន្តែនៅពេលនេះ គឺពុំទាន់មើលឃើញនោះទេ ៕

ធនាគារកណ្តាលអ៊ីតាលី៖ វិបត្តិនៅអ៊ុយក្រែន បង្កផលប៉ះពាល់សេដ្ឋកិច្ចអវិជ្ជមានដែលអាចមានផលវិបាកច្រើន

2023/06/02 12:05:10 pm        267
អ៊ីតាលី៖ ធនាគារកណ្តាលប្រទេសអ៊ីតាលី កាលពីថ្ងៃពុធបាននិយាយថា ជម្លោះដែលកំពុងបន្តរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន មានផលប៉ះពាល់ដែលកំពុងអូសបន្លាយពេលលើសុខភាពសេដ្ឋកិច្ចរបស់ប្រទេសអ៊ីតាលី និងអឺរ៉ុប ជាទូទៅ ដែលកំពុងជំរុញឲ្យទ្រព្យសម្បត្តិរួម និងទំនុកចិត្តរបស់អតិថិជន ធ្លាក់ចុះ។ នៅក្នុងការវាយតម្លៃសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ខ្លួនកាលពីឆ្នាំមុន ទេសាភិបាលធនគារកណ្តាលលោក Ignazio Visco និយាយថា វិបត្តិនៅអ៊ុយក្រែន បានធ្វើឲ្យប៉ះពាល់ដល់តម្លៃថាមពល បណ្តាលឲ្យធនាគារកណ្តាលអឺរ៉ុបបង្កើនកម្រិតអត្រាការប្រាក់ ដែលមានផលប៉ះពាល់សេដ្ឋកិច្ចជាអវិជ្ជមានឈានដល់រយៈពេលយូរ។ ជម្លោះនៅអ៊ុយក្រែនគឺជារបត់ប្រែប្រួលមួយក្នុងទំនាក់ទំនងអន្តរជាតិដែលបានបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់កំណើន អតិផរណា និងពាណិជ្ជកម្មេពិភពលោក។ លោក Visco បានសរសេរលើបណ្តាញ Twitter ក្នុងរបាយការណ៍ថា ភាពតានតឹងរវាងប្រទេសទាំងនេះ បានឈានដល់កម្រិត ដែលគេមិនធ្លាប់បានមើលឃើញចាប់តាំងពីសង្គ្រាមត្រជាក់មក។ ក្នុងពេលអតិផរណាដ៏ជាក់លាក់និងរាលដាលខ្លាំង កំណើនសកលបានធ្លាក់ចុះក្នុងសេណារីយោមិនច្បាស់លាស់កាន់តែខ្លាំងឡើងផ្នែកនយោបាយ នឹងសេដ្ឋកិច្ច។របាយការណ៍បានគូសបញ្ជាក់ថាភាពតានតឹងបានធ្វើឲ្យប៉ះពាល់ដល់ការនាំចេញផលិតផលកសិកម្ម និងជី ដែលកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខស្បៀងនៃប្រទេសក្រីក្រនិងងាយរងគ្រោះបំផុត៕

ក្នុងប្រទេសម៉ុលដូវ៉ា លោក Zelenskyy បានដាក់សម្ពាធលើបំណងចូលជាសមាជិក NATO ដោយស្វែងរកការធានាបណ្តោះអាសន្ន

2023/06/02 12:01:52 pm        231
ម៉ុលដូវ៉ា៖ ប្រធានាធិបតីលោក Volodymyr Zelenskiy បានដាក់សម្ពាធលើបញ្ហារបស់លោក កាលពីថ្ងៃព្រហស្បតិ៍សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីក្លាយជាសម្ព័ន្ធយោធាណាតូ និងបានជំរុញឲ្យសម្ព័ន្ធមិត្តផ្តល់ការធានាសន្តិសុខប្រសិនបើសមាជិកភាពពុំអាចធ្វើទៅបានសម្រាប់ពេលបច្ចុប្បន្ននេះ។ ថ្លែងទៅកាន់មេដឹកនាំនៅពេលចាប់ផ្តើមការជួបប្រជុំគ្នា លោក Zelenskyy បានស្នើដល់សសមាជិក NATO ធ្វើការសម្រេចចិត្តច្បាស់លាស់លើបញ្ហាថាតើត្រូវបញ្ចូលអ៊ុយក្រែនដែរឬទេ និងរំលឹកឡើងវិញពីការអំពាវនាវសុំយន្តហោះចម្បាំងរបស់ប្រទេសលោកខាងលិច ដើម្បីការពារជើងមេឃអ៊ុយក្រែន ព្រមទាំងផ្តល់ប្រព័ន្ធការពារមីស៊ីលប៉ាទ្រីយ៉ូត។កាលពីខែមុន ប្រធានាធិបតីអាមេរិក បានគាំទ្រដល់កម្មវិធីបណ្តុះបណ្តាលសម្រាប់អាកាសយានិកអ៊ុយក្រែនប្រើប្រាស់យន្តហោះF-16 ទោះបីជាកម្មវិធីបែបនេះនឹងប្រើរយៈពេលច្រើនខែដើម្បីបញ្ចប់វគ្គបណ្តុះបណ្តាល ហើយប្រទេសលោកខាងលិច ពុំទាន់បាននិយាយថា ពួកគេនឹងផ្គត់ផ្គង់យន្តហោះនៅឡើយ។ នៅពេលចាប់ផ្តើមកិច្ចប្រជុំកំពូល ក្រុមរដ្ឋជាសមាជិកទាំង២៧ប្រទេសរបស់សហភាពអឺរ៉ុប និងរដ្ឋសហភាពអឺរ៉ុប២០ប្រទេសផ្សេងទៀត លោក Zelesnkyy និយាយថា លោកនឹងស្វែងរកការអញ្ជើញច្បាស់លាស់ពីអង្គការNATO សម្រាប់អ៊ុយក្រែនដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលរបស់សម្ព័ន្ធមិត្ត ក្នុងទីក្រុង Vilnius ប្រទេសលីទុយអានី នៅពាក់កណ្តាលខែកក្កដា។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បាននិយាយថា អ៊ុយក្រែន ចាំបាច់ត្រូវផ្តល់ឲ្យការធានាសន្តិសុខរឹងមាំនិងច្បាស់លាស់នៅក្នុងកិច្ចប្រជុំសម្ព័ន្ធយោធាណាតូក្នុងខែកក្កដា។ លោក Macron និយាយថា លោកបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសអាល្លឺម៉ង់លើបញ្ហានេះ ជាមួយអធិការបតីអាល្លឺម៉ង់លោក Olaf Scholz នៅសប្តាហ៍ក្រោយ៕

ចិន ទាត់ចោលការអះអាងរបស់អាមេរិកពីការកាត់បន្ថយហានីភ័យ ដោយព្រមានពីសង្រ្គាមត្រជាក់ថ្មី

2023/06/02 11:52:59 am        268
ចិន៖ កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសចិន បានទាត់ចោលការអះអាងដោយសហរដ្ឋអាមេរិក ដែលថាខ្លួនបានស្វែងរកការកាត់បន្ថយ ហានីភ័យជំនួសឲ្យការផ្តាច់ខ្លួនពីប្រទេសចិន ដោយសង្កត់ធ្ងន់ថា ហានីភ័យពិតប្រាកដដែលពិភពលោកកំពុងប្រឈមគឺសង្គ្រាមត្រជាក់ថ្មី។  ប្រមុខការទូតសហរដ្ឋអាមេរិក លោក Antony Blinken បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយជំនួបថ្នាក់រដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាពាណិជ្ជកម្មនិងបច្ចេកវិទ្យាសហរដ្ឋអាមេរិក-អឺរ៉ុប កាលពីថ្ងៃពុធថា ទីក្រុងវ៉ាស៊ីនតោននិង ប្រ៊ុចស៊ែលពុំបានស្វែងរកការផ្តាច់ខ្លួនពីប្រទេសចិនទេ ផ្ទុយទៅវិញផ្ដោតលើការកាត់បន្ថយហានីភ័យ។  ជាការឆ្លើយតប លោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេសចិន បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់បញ្ហាប្រឈម។ ការកាត់បន្ថយហានីភ័យបានក្លាយជាពាក្យចចាមអារ៉ាមនាពេលថ្មីៗនេះ។ លោកស្រី បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងថា ប៉ុន្តែជំហានដំបូង និងជាចំណុចចុងក្រោយបង្អស់ យើងចាំបាច់ត្រូវកំណត់ថាការប្រឈមនោះជាអ្វី --- យើងនិយាយពីការកាត់បន្ថយហានីភ័យនៅពេលណា ។   លោកស្រី បាននិយាយថា ប្រទេសចិនស្វែងរកការបើកចំហកម្រិតខ្ពស់ និងផ្ដល់ការចង្អុលបង្ហាញទីផ្សារ ផ្អែកលើច្បាប់ និងបរិយាកាសជាអន្តរជាតិសម្រាប់អាជីវកម្មពីជុំវិញពិភពលោក៕ លោកស្រី បានបន្តថា ប្រទេសចិន បានអនុវត្តន៍ច្បាប់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិទ្យាសស្ត្រ និងការវិនិយោគបច្ចេកវិទ្យា និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសផ្សេងទៀត ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ផ្ដល់អត្ថប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ព្រមទាំងលទ្ធផល ឈ្នះ ឈ្នះ ៕

Biden ៖ ស៊ុយអែត នឹងចូលជាសមាជិកNATO ឆាប់ៗ ក្នុងពេលថ្លែងសុន្ទរកថាទៅកាន់កងកម្លាំងទ័ពអាកាសអាមេរិក

2023/06/02 11:47:32 am        241
អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស៊ុយអែត នឹងចូលជាសមាជិកសម្ព័ន្ធយោធាណាតូឆាប់ៗ នៅពេលថ្លែងនៅសាលាបណ្ឌិត្យសភាកងកម្លាំងទ័ពអាកាសអាមេរិក ជាច្រើនថ្ងៃបន្ទាប់ពីលោកបានផ្តល់តម្រុយចំពោះកិច្ចព្រមព្រៀងដែលអាចធ្វើទៅបាន ដើម្បីជម្នះការប្រឆំាងរបស់ប្រទេសទួរគីចំពោះការទទួលយកប្រទេសនៅអឺរ៉ុបខាងជើងមួយនេះចូលទៅក្នុងសម្ព័ន្ធនេះ។ លោក Biden ក្នុងអំឡុងពេលថ្លែងសុន្ទរកថាបញ្ចប់វគ្គសិក្សានៅក្នុងទីក្រុង Colorado Springs រដ្ឋ Colorado បានព្រមានដល់អ្នកទទួលសញ្ញាប័ត្រថា ពួកគេនឹងចូលក្នុងអង្គភាពសេវាក្នុងពិភពលោកដែលមានអស្ថិរភាពកើនឡើង ដោយលើកឡើងពីការប្រឈមមកពីប្រទេសរុស្ស៊ី និងចិន។ កាលពីថ្ងៃចន្ទ លោក Biden បានថ្លែងទៅកាន់ប្រធានាធិបតីទួរគីលោក Recep Tayyip Erdogan ដើម្បីអបអរលោកក្នុងការជាប់ឆ្នោតថ្មី ។ លោក Biden បានប្រាប់អ្នករាយការណ៍ព័ត៌មានថា លោក Erdogan បាននិយាយដដែលៗពីបំណងប្រាថ្នារបស់ទីក្រុងអង់ការរ៉ាក្នុងការទិញយន្តហោះចម្បាំងF-16 ពីសហរដ្ឋអាមេរិក ខណៈលោក Biden បានជំរុញឲ្យទីក្រុងអង់ការ៉ា បញ្ឈប់ការជំទាស់របស់ខ្លួនចំពោះការចូលជាសមាជិករបស់ប្រទេសស៊ុយអែតទៅក្នុងសម្ព័ន្ធយោធាណាតូ។ នៅក្នុងសុន្ទរកថារបស់លោក លោក Biden និយាយថា ណាតូ កាន់តែរឹងមាំ ទោះបីជាការប៉ុនប៉ងរបស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើឲ្យបែកបាក់សម្ព័ន្ធមិត្តដោយការឈ្លានពានរបស់លោកលើអ៊ុយក្រែនក៏ដោយ។ លោកនិយាយថា វាត្រូវបានជំរុញបន្ថែមទៀត ដោយការដាក់បញ្ចូលនាពេលថ្មីៗនេះនូវប្រទេសហ្វាំងឡង់ ហើយឆាប់ៗនេះគឺដាក់បញ្ចូលប្រទេសស៊ុយអែតទៀត៕

ការតវ៉ាបណ្ដាលឲ្យមានអ្នកស្លាប់ ធ្វើឲ្យសេណេហ្គាល់រំជើបរំជួល ខណៈមេគណបក្សប្រឆាំង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ

2023/06/02 11:37:58 am        228
សេណេហ្គាល់៖ មនុស្ស ៩នាក់ បានបាត់បង់ជីវិតនៅប្រទេសសេណេហ្គាល់ កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប៉ះទង្គិចគ្នា រវាងនគរបាលបង្រ្កាបកុបកម្ម និងអ្នកគាំទ្រមេដឹកនាំប្រឆាំងលោក Ousmane Sonko បន្ទាប់ពីតុលាការ បានកាត់ទោសមេដឹកនាំរូបនេះឲ្យជាប់ពន្ធនាគាររយៈពេល ២ឆ្នាំ ដោយការកាត់ទោសនេះ បាននាំឲ្យមានមន្ទិលសង្ស័យយ៉ាងខ្លាំង ចំពោះឱកាសរបស់លោក ក្នុងការឈរឈ្មោះប្រជែងតំណែងប្រធានាធិបតី នៅឆ្នាំក្រោយ។រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Antoine Felix Abdoulaye Diome បាននិយាយតាមទូរទស្សន៍រដ្ឋ នៅព្រឹកថ្ងៃសុក្រនេះថា ការស្លាប់នេះ បានកើតឡើងបន្ទាប់ពីការតវ៉ាផ្ទុះឡើង នៅផ្នែកខ្លះនៃរដ្ឋធានីដាកា (Dakar) និងទីក្រុងដទៃទៀត ដោយលោកបានថ្លែងថា៖ «យើងបានសង្កេតឃើញមាននូវអំពើហិង្សាដ៏គួរឲ្យសោកស្ដាយ ដែលបាននាំឲ្យមានការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន ហើយរឹតតែគួរឲ្យសោកស្ដាយទៀតនោះ មានមនុស្សស្លាប់ ៩នាក់ នៅក្នុងទីក្រុង Dakar និង Ziguinchor»។ការប៉ះទង្គិចគ្នានេះ បានកើតឡើងពីក្រុមយុវជនវាយប្រហារដោយដុំថ្មលើនគរបាលដែលមានឯកសណ្ឋាន និងឧបករណ៍ទប់ស្កាត់កុបកម្ម ហើយក្រុមនគរបាលបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកតបវិញ។ រថយន្តក្រុងជាច្រើនគ្រឿងមកពីមហាវិទ្យាល័យវេជ្ជសាស្ត្រ ដេប៉ាតេម៉ង់ប្រវត្តិសាស្រ្ត និងសាលាវិជ្ជាជីវៈសារព័ត៌មានឈានមុខគេរបស់ប្រទេស ត្រូវបានដុតបំផ្លាញ ហើយការិយាល័យត្រូវបានចូលរុករើ ខណៈសាលារៀននានា ត្រូវបានប្រាប់ឲ្យផ្អាក រហូតដល់មានការជូនដំណឹងថ្មី។អំពើហិង្សានេះ កើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីមានការសម្រេចក្ដីរបស់តុលាការព្រហ្មទណ្ឌក្រុងដាកា ប្រឆាំងនឹងលោក Sonko។ ក្ដីក្ដាំ ដែលមានរយៈពេលពីរឆ្នាំនេះ បានធ្វើឲ្យរដ្ឋនៅអាហ្វ្រិកខាងលិចមួយនេះបែកបាក់យ៉ាងខ្លាំង ដោយបង្កឲ្យមានការប៉ះទង្គិចគ្នាយូរៗម្ដង រហូតដល់មានបាត់បង់ជីវិត ដែលធ្វើឲ្យប៉ះពាល់ដល់មុខមាត់នៃស្ថិរភាពរបស់ប្រទេស។តុលាការបានកាត់ទោសលោក Sonko ដែលជាគូប្រជែងដ៏ស្វិតស្វាញបំផុតរបស់លោកប្រធានាធិបតី Macky Sall ពីបទ «បំផ្លាញសុចរិតភាព» ដែលរួមមានការលើកទឹកចិត្តឲ្យមាន «ការប្រព្រឹត្តអបាយមុខ» របស់យុវជន អាយុក្រោម ២១ឆ្នាំ។ រូបលោកបានអវត្តមាន នៅពេលដែលសេចក្តីសម្រេច ត្រូវបានប្រកាសជាសាធារណៈ កាលពីថ្ងៃព្រហស្បតិ៍ ហើយលោកក៏មិនបានចូលរួមក្នុងសវនាការនោះដែរ។លោក Sonko ត្រូវបានគេសន្មត់ថា ស្ថិតក្នុងគេហដ្ឋានរបស់លោក នៅក្រុងដាកា ជាកន្លែង ដែលគាត់ត្រូវបានឡោមព័ទ្ធដោយកងកម្លាំងសន្តិសុខ បន្ទាប់ពីត្រូវបានឃុំខ្លួនកាលពីចុងសប្តាហ៍៕

ប្រធានាធិបតី ស៊ែរប៊ី និងកូសូវ៉ូ ចោទដាក់គ្នានៅកិច្ចប្រជុំកំពូលអឺរ៉ុបក្រោមសម្ពាធឲ្យបញ្ឈប់អំពើហិង្សា

2023/06/02 11:34:08 am        274
ស៊ែរប៊ី៖ប្រធានាធិបតីស៊ែរប៊ី និងកូសូវ៉ូ បានទទូចថា មេដឹកនាំទាំង២ចង់បន្ធូរបន្ថយវិបត្តិអំពើហិង្សានៅក្នុងប្រទេសកូសូវ៉ូ ភាគខាងជើង ប៉ុន្តែ បានបង្ហាញសញ្ញានៃការគាំទ្រតិចតួចពីជំហរប្រឆាំងរបស់ខ្លួន។ ពេលមកដល់កាលពីថ្ងៃព្រហស្បតិ៍នៅឯជំនួបកំពូលមួយក្នុងប្រទេសម៉ុលដូវ៉ា ដែលមានមេដឹកនាំអឺរ៉ុបជាង៤០ប្រទេសចូលរួម ប្រធានាធិបតី ស៊ែរប៊ី លោក Aleksandar Vucic និងប្រធានាធិបតី កូសូវ៉ូលោកស្រី Vjosa Osmani ពុំបានរាក់ទាក់គ្នាឡើយ ខណៈមេដឹកនាំទាំង២ឈរនៅចម្ងាយប៉ុន្មានម៉ែត្រពីគ្នានៅលើកម្រាលព្រំក្រហម។លោកស្រី Osmani បាននិយាយដោយសំដៅទៅកាន់ការប្រកាសឯករាជ្យឆ្នាំ២០០៨របស់កូសូវ៉ូ ថា យើងទាំងអស់គ្នាយល់ថាការគំរាមកំហែងពិតប្រាកដគឺកើតចេញពីការមិនទទួលស្គាល់របស់ស៊ែរប៊ីចំពោះអធិបតេយ្យភាពរដ្ឋរបស់កូសូវ៉ូ។ លោកស្រី បានចោទប្រកាន់លោក Vucic ពីបទគាំទ្រក្រុមជនឧក្រិដ្ឋជនអន្ធពាលក្នុងប្រទេសកូសូវ៉ូភាគខាងជើង ដែលលោកស្រី បាននិយាយថា ជាទំនួលខុសត្រូវទាំងស្រុងចំពោះការប៉ះទង្គិចគ្នានានា ដែលបង្កឲ្យកងទ័ពរក្សាន្តិសុខអង្គការណាតូ ៣០នាក់រងរបួស និងក្រុមអ្នកតវ៉ាស៊ែរ៊ប៊ី៥២នាក់រងរបួស ។ ប៉ុន្តែប្រទេសស៊ែរប៊ី បានច្រានចោលការចោទប្រកាន់នេះ ។ គួររម្លឹកថា ភាពតានតឹង បាននាំឲ្យកូសូវ៉ូ ជាមួយក្រុមអ្នកតវ៉ា និងកម្លាំងសន្តិសុខ ប៉ះទង្គិចគ្នានៅក្នុងទីក្រុងមួយចំនួន ត្រួតត្រាដោយស៊ែរប៊ីនៅភាគខាងជើង ទាក់ទងការបោះឆ្នោតជ្រើសរើសអភិបាលក្រុងរបស់ជនជាតិភាគតិចអាល់បានី ៕

ក្រុមរដ្ឋមន្ត្រីសមាជិកប្រទេស BRICS បង្ហាញកម្លាំងរួមគ្នាប្រឆាំងលោកខាងលិច ខណៈមានកង្វល់ពីដីការចាប់ខ្លួនលោក Putin

2023/06/02 11:06:25 am        111
រុស្ស៊ី៖ រដ្ឋមន្ត្រីការបរទេសសមាជិកប្រ៊ីកស៍ (BRICS) កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជាក់ពីមហិច្ឆតារបស់ប្លុកនេះ ដើម្បីប្រកួតប្រជែងជាមួយប្រទេសមហាអំណាចលោកខាងលិច ប៉ុន្តែការពិភាក្សារបស់ខ្លួន នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគ្របដណ្ដប់ដោយសំណួរជាច្រើនជុំវិញថាតើប្រធានាធិបតីរបស់របស់រុស្ស៊ី នឹងត្រូវបានចាប់ខ្លួនដែរទេ ប្រសិនបើលោកនឹងចូលរួមក្នុងជំនួបកំពូលនៅខែសីហា។ រដ្ឋមន្ត្រីការបរទេសអាហ្វ្រិកខាងត្បូងលោកស្រី Naledi Pandor បាននិយាយថា ប្រទេសលោកស្រី កំពុងគិតដល់ជម្រើសនានា ថាតើលោក Vladimir Putin ដែលជាមុខសញ្ញានៃដីការចាប់ខ្លួនបទឧក្រិដ្ឋកម្មសង្រ្គាមចេញដោយតុលាការអន្តរជាតិ(ICC) បានប៉ះពាល់ដល់ជំនួបកំពូល BRICS ដែលបានគ្រោងទុកនៅក្នុងរដ្ឋធានី Johannesburg ឬ អត់។ក្នុងនាមជាសមាជិករបស់តុលាការអន្តរជាតិ ICC អាហ្វ្រិកខាងត្បូង តាមទ្រឹស្តីនឹងតម្រូវឲ្យចាប់ខ្លួនលោក Putin ហើយលោកស្រី Pandor ត្រូវប្រឈមនឹងសំណួរនានាទាក់ទងនឹងបញ្ហានេះ ខណៈលោកស្រីបានមកដល់ជាលើកដំបូងសម្រាប់ជុំទីមួយនៃការពិភាក្សាដោយមានអ្នកតំណាងមកពីប្រេស៊ីល រុស្ស៊ី ឥណ្ឌា និងចិន ។ លោកស្រី និយាយថា ចម្លើយគឺ លោកប្រធានាធិបតី អាហ្វ្រិកខាងត្បូង Cyril Ramaphosa នឹងបង្ហាញថា ជំហរចុងក្រោយរបស់អាហ្វ្រិកខាងត្បូង គឺជាអ្វី។ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ បានចោទប្រកាន់លោក Putin កាលពីខែមីនា ពីបទឧក្រិដ្ឋកម្មសង្រ្គាមដែលមានការនិរទេសកុមារដោយបង្ខំចេញពីដែនដីក្នុងប្រទេសអ៊ុយក្រែន គ្រប់គ្រងដោយរុស្ស៊ី ។ ទីក្រុង Moscow បានច្រានចោលការចោទប្រកាន់ទាំងអស់ ។ គួរឲ្យដឹងថា អាហ្វ្រិកខាងត្បូ បានអញ្ជើញលោក Putin ចូលរួមជំនួបកំពូលBRICS កាលពីខែមករា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

ទីប្រឹក្សាមេដឹកនាំកំពូលអ៊ីរ៉ង់អំពាវនាវឲ្យលោក TRUMP បញ្ឈប់ការបិទច្រកសមុទ្រហ័រមូស និងដោះលែងទ្រព្យសកម្មរបស់ក្រុងតអេរ៉ង់
06/06/2026 03:06 PM
ប្រព័ន្ធផ្សព្វផ្សាយ៖ អ៊ីរ៉ង់ច្រានចោលការអះអាងដែលថា ខ្លួនយល់ព្រមប្រគល់សារធាតុអ៊ុយរ៉ានីញ៉ូមឲ្យទៅប្រទេសទី៣
06/06/2026 02:06 PM
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានសម្លាប់ប្រធានអង្គភាពវិស្វកម្មរបស់ក្រុមហេសបូឡា
06/06/2026 02:06 PM
បារ៉ែនថ្កោលទោសការវាយប្រហាររបស់អ៊ីរ៉ង់លើទឹកដីរបស់ខ្លួនថា ជាការឈ្លានពានជាក់ស្តែង
06/06/2026 02:06 PM
ក្រុមអ្នកសង្កេតការណ៍អាស៊ាន បន្តចុះសង្កេតការណ៍ផ្ទាល់អំពីស្ថានភាពព្រំដែននៅតំបន់ច១ ស្ថិតក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដើម្បីពិនិត្យការអនុវត្តបទឈប់បាញ់
06/06/2026 02:06 PM
បារាំងបើកការស៊ើបអង្កេតឧក្រិដ្ឋកម្មសង្គ្រាមជុំវិញការប្រព្រឹត្តរបស់អ៊ីស្រាអែលលើសកម្មជនកងនាវាមនុស្សធម៌
06/06/2026 02:06 PM
ប្រធានសភាលីបង់រិះគន់សេចក្តីព្រាងកិច្ចព្រមព្រៀងជាមួយអ៊ីស្រាអែលថា «មានការរៀបចំទុកជាមុន»
06/06/2026 02:06 PM
ក្រុមប្រឹក្សាសន្តិសុខUN ទាមទារឲ្យក្រុមហ៊ួទីដោះលែងបុគ្គលិកUNចំនួន ៧៣នាក់ ជាបន្ទាន់ ខណៈប្រារព្ធខួប២ឆ្នាំនៃចាប់ខ្លួនពួកគេ
06/06/2026 02:06 PM
មេដឹកនាំកំពូលអ៊ីរ៉ង់ផ្តល់ការលើកលែងទោសដល់អ្នកទោសជាង ២.០០០នាក់
06/06/2026 02:06 PM
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖កម្ពុជាទទួលបានលេខ១ លើបរិស្ថានធម្មជាតិល្អបំផុតលើពិភលោក បានមកពីចូលរួមយ៉ាងសកម្មពីអ្នកពាក់ព័ន្ធទាំងអស់
06/06/2026 02:06 PM