ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

ក្រុមតំណាងរាស្ត្រអាមេរិក ដាក់ចេញសេចក្តីស្នើច្បាប់ដើម្បីរារាំងប្រទេសនានាកុំឲ្យធ្វើប្រក្រតីភាពទំនាក់ទំនងល្អជាមួយប្រធានាធិបតីស៊ីរី

2023/05/12 10:02:55 am        61
ស៊ីរី់៖ ក្រុមតំណាងរាស្ត្រមកពីគណបក្សទាំង២ បានដាក់ចេញសេចក្តីស្នើច្បាប់មួយកាលពីថ្ងៃព្រហស្បតិ៍ក្នុងចេតនារារាំងរដ្ឋាភិបាលសហរដ្ឋអាមេរិកកុំឲ្យទទួលស្គាល់ លោក Bashar al-Assad ជាប្រធានាធិបតីរបស់ប្រទេសស៊ីរី និងដើម្បីលើកកម្ពស់សមត្ថភាពរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការដាក់ទណ្ឌកម្ម ជាការព្រមានមួយទៅដល់បណ្ដាប្រទេសផ្សេងទៀតដែលធ្វើប្រក្រតីភាពទំនាក់ទំនងជាធម្មតាជាមួយលោក Assad។ សេចក្តីស្នើច្បាប់ ដែលត្រូវបានរាយការណ៍លើកដំបូងដោយសារព័ត៌មាន Reuters នឹងហាមប្រាមរដ្ឋាភិបាលសហរដ្ឋអាមេរិក កុំឲ្យទទួលស្គាល់ឬ ធ្វើប្រក្រតីភាពទំនាក់ទំនងជាមួយរដ្ឋាភិបាលស៊ីរី ដឹកនាំដោយលោក Assad ដែលស្ថិតក្រោមទណ្ឌកម្មរបស់សហរដ្ឋអាមេរិក និងបានបន្ថែមលើច្បាប់ការពារជានស៊ីវិលCaesarរបស់ស៊ីរី ដែលបានដាក់ជុំទណ្ឌកម្មដ៏តឹងរ៉ឹងលើប្រទេសនេះ ក្នុងឆ្នាំ២០២០កន្លងទៅ។ ច្បាប់ដែលបានស្នើឡើងនេះ បានធ្វើឡើងបន្ទាប់ពីបណ្ដារដ្ឋនៅអារ៉ាប់ដូចជា អារ៉ាប៊ីសាអ៊ូឌីត កាតា និងប្រទេសជាច្រើនទៀត បានបិទចោលទំព័រប្រឈមដាក់គ្នាជាច្រើនឆ្នាំជាមួយលោក Assad កាលពីថ្ងៃអាទិត្យ ដោយអនុញ្ញាតឲ្យប្រទេសស៊ីរីត្រឡប់ចូលក្នុងក្រុមសម្ព័ន្ធអារ៉ាប់វិញ ជាប្រវត្តិសាស្ត្រមួយនៅក្នុងការស្តារនីតិសម្បទាតំបន់របស់លោក ទោះបីជាប្រទេសលោកខាងលិចនៅតែបន្តបដិសេធរូបលោក បន្ទាប់ពីសង្គ្រាមស៊ីវិលជាច្រើនឆ្នាំមកនេះក៏ដោយ។     ក្រសួងព័ត៌មានរបស់ប្រទេសស៊ីរី ពុំបានឆ្លើយតបចំពោះសំណើសុំសេចក្ដីអត្ថាធិប្បាយនេះទេ៕

មាត្រា៤២៖ តើច្បាប់អន្តោប្រវេសន៍ជាអ្វី ហើយហេតុអ្វីបានជាច្បាប់នេះបញ្ចប់?

2023/05/12 09:58:17 am        43
អាមេរិក៖ បន្ទាប់ពីរយៈពេលជាង៣ឆ្នាំ ច្បាប់សម័យលោក ដូ ណាល់ត្រាំ ដែលបានអនុញ្ញាតសម្រាប់ការបណ្តេញចេញភ្លាមៗចំពោះជនអន្តោប្រវេសន៍ខុសច្បាប់ជាច្រើន បានផុតកំណត់។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានទទួលស្គាល់ថា វានឹងមានភាពចលាចលមួយរយៈ នៅពេលដែលវិធានការនេះ ត្រូវបានដកចេញ១នាទីមុនពាក់កណ្តាលអាធ្រាតថ្ងៃទី១១ ខែ ឧសភា។    អ្វីទៅជាមាត្រា៤២? វាមានមកតាំងពីច្បាប់នៅក្នុងឆ្នាំ១៩៤៤ ដែលត្រូវបានគេស្គាល់ថា ច្បាប់សុខភាពសាធារណៈ ដែលបានផ្តល់ឲ្យអាជ្ញាធរអាមេរិកនូវអំណាចបន្ទាន់ដើម្បីការពារការរាលដាលជំងឺ។ នៅក្នុងខែមីនា ឆ្នាំ២០២០ រដ្ឋបាលរបស់លោក Trump បានយកច្បាប់នេះមកប្រើ ដោយលើកឡើងពីតម្រូវការដើម្បីបញ្ឈប់ការរាលដាលជំងឺ Covid-19 ឆ្លងកាត់ព្រំដែន។    ហេតុអ្វីបានជាមាត្រា៤២បញ្ចប់?បន្ទាប់ពីចូលកាន់តំណែង ក្នុងខែមករា ឆ្នាំ២០២១ លោក Joe Biden និងរដ្ឋបាលរបស់លោក បានរក្សាទុកគោលនយោបាយដែលមានស្រាប់នេះ និងបានបន្តការពារគោលនយោបាយនេះ ជាវិធានការសុខភាពសាធារណៈរយៈពេលជាង១ឆ្នាំ។ ដោយលើកឡើងពីហានីភ័យសុខភាពសាធារណៈដែលបានថយចុះ នៅខែមេសា ឆ្នាំ២០២២ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺសហរដ្ឋអាមេរិក ដែលពិនិត្យមើលគោលនយោបាយសុខភាពសហរដ្ឋអាមេរិក បានបង្ហាញសញ្ញាថាមជ្ឈមណ្ឌលនឹងបញ្ចប់គោលនយោបាយនេះ។        តើមានអ្វីកើតឡើងបន្ទាប់ពីមាត្រា៤២?រដ្ឋបាលលោក Biden បានណែនាំច្បាប់ថ្មីនៅសប្តាហ៍នេះ ដែលនឹងបដិសេធការសុំសិទ្ធជ្រកកោន ចំពោះជនអន្តោប្រវេសន៍ស្ទើរតែទាំងអស់ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានការដ៏ដឹងរ៉ឹង នឹងហាមប្រាមយ៉ាងទូលំទូលាយជនអន្តោប្រវេសន៍ដែលធ្វើដំណើរកាត់តាមប្រទេសផ្សេងៗតាមផ្លូវធ្វើដំណើររបស់ពួកគេទៅកាន់ព្រំដែនម៉ិកស៊ិក-អាមេរិក មិនឲ្យដាក់ពាក្យសុំសិទ្ធិជ្រកកោននៅក្នុងសហរដ្ឋអាមេរិក ឬអ្នកដែលមិនបានដាក់ពាក្យស្នើសុំជាមុនតាមប្រព័ន្ធអនឡាញ។

ភាពអស់សង្ឃឹមនិងការយល់ច្រឡំ ជនអន្តោប្រវេសន៍ជាច្រើនជាប់ខ្លួននៅច្រកទ្វារសហរដ្ឋអាមេរិក ខណៈមាត្រា៤២ត្រូវបញ្ចប់

2023/05/12 09:28:32 am        41
អាមេរិក៖ ជនអន្តោប្រវេសន៍រាប់រយនាក់មកពីជុំវិញពីភពលោក កំពុងស្វែងរកជីវិតប្រសើរជាងនេះនៅក្នុងសហរដ្ឋអាមេរិក ដែលជំនួសមកវិញបានរកឃើញថាបានជាប់ខ្លួនក្នុងស្ថានភាពដ៏ស្មុគស្មាញនៅជិតព្រំដែនប្រទេសម៉ិកស៊ិក នៅជិតគោលដៅរបស់ពួកគេ និងជួបភាពអស់សង្ឃឹម។សហរដ្ឋអាមេរិក នឹងដកចេញវិធានការរឹត្បិតជំងឺ Covid-19 នៅព្រំដែន ដែលត្រូវគេស្គាល់ថាមាត្រា៤២ នៅយប់ថ្ងៃព្រហស្បតិ៍ ថ្ងៃទី១១ ខែឧសភា ជាការផ្លាស់ប្តូរដ៍ធំ បាននាំមកនូវជនអន្តោប្រវេសន៍រាប់ម៉ឺននាក់មកកាន់ព្រំដែនប្រទេសម៉ិកស៊ិក-សហរដ្ឋអាមេរិក ដែលកំពុងធ្វើឲ្យមានតានតឹងដល់សហគមន៍ក្នុងតំបន់ និងកំពុងធ្វើឲ្យមានការបែកបាក់ខាងនយោបាយកាន់តែខ្លាំង។ ចំនួនជនអន្តោប្រវេសន៍ដែលត្រូវបានចាប់ខ្លួនពេលកំពុងឆ្លងកាត់ព្រំដែនខុសច្បាប់ បានកើនឡើងខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយកើនលើស១ម៉ឺននាក់ជារៀងរាល់ថ្ងៃគួរឲ្យបារម្ភកាលពីថ្ងៃចន្ទនិងថ្ងៃអង្គារ។ ទីក្រុងនានានៅព្រំដែនសហរដ្ឋអាមេរិក បានព្យាយាមផ្តល់ទីជម្រកដល់អ្នកមកដល់ថ្មី និងផ្តល់ការដឹកជញ្ជូនទៅកាន់គោលដៅ។រូបភាពស្ថិតនៅពីក្រោយហេតុការណ៍នៃភាពចលាចល រដ្ឋបាលរបស់ប្រធានាធិបតីលោក Joe Biden កំពុងបង្កើនបុគ្គលិកនិងមូលនិធិទៅកាន់ព្រំដែន ខណៈកំពុងអនុវត្តច្បាប់ថ្មី ដែលនឹងច្រានចោលសិទ្ធិជ្រកកោនដល់ជនអន្តោនប្រវេសន៍ភាគច្រើន ដែលឆ្លងកាត់ព្រំដែនដោយខុសច្បាប់។ វិធានាករថ្មីនេះ នឹងចូលជាធរមាននៅពេលដែលមាត្រា៤២ បញ្ចប់ រួមជាមួយវិធានការគ្រាអាសន្នសុខភាពសាធារណៈជំងឺCovid-19 ដ៏ទូលំទូលាយ។ រដ្ឋមន្ត្រីសន្តិសុខក្រសួងសន្តិសុខមាតុភូមិ លោក Alejandro Mayorkas និយាយថា ច្បាប់ថ្មី នឹងមានន័យថា មានផលវិបាកកាន់ខ្លាំងសម្រាប់ជនអន្តោប្រវេសន៍ឆ្លងកាត់ព្រំដែនដោយខុសច្បាប់ សម្រាប់អ្នកទាំងនោះប្រសិនបើត្រូវបានចាប់ខ្លួន អាចត្រូវបាននិរទេស និងរារាំងមិនឲ្យចូលមកសហរដ្ឋអាមេរិករយៈពេល៥ឆ្នំា ប្រសិនបើពួកគេពុំមានការចាំបាច់សម្រាប់សុំសិទ្ធិជ្រកកោន៕

អ៊ីស្រាអែលសម្លាប់មេបញ្ជាការជាន់ខ្ពស់ជាច្រើននាក់នៅតំបន់ហ្គាហ្សា ខណៈគ្រាប់រ៉ូកែតបណ្ដាលឲ្យមានអ្នកស្លាប់ដំបូងនៅអ៊ីស្រាអែល

2023/05/12 09:09:27 am        186
អ៊ីស្រាអែល៖ យន្តហោះយោធារបស់អ៊ីស្រាអែលកាលពីថ្ងៃព្រហស្បតិ៍ បានទម្លាក់គ្រាប់បែកលើលំនៅឋានមួយកន្លែងក្នុងទីប្រជុំអគារលំនៅឋាន នៅក្នុងទីក្រុង Khan Yunis តំបន់ហ្កហ្សាភាគខាងត្បូង ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីន៣នាក់ និង៧នាក់របួស។  ក្រុមអ៊ីស្លាមជីហាត បានប្រកាសពីការស្លាប់របស់លោក Ali Hassan Ghali  ជាមេបញ្ជាការរបស់កម្មវិធីគ្រាប់រ៉ូកែត Saraya Al-Quds  ដែលជាអង្គភាពយោធាមួយរបស់កម្មវិធីនេះ អំឡុងការវាយប្រហារ ជាមួយបង ប្អូនប្រុសរបស់លោក ឈ្មោះ Mahmoud និង ក្មួយប្រុសរបស់លោកម្នាក់។  លោក Ghali គឺជាមេបញ្ជាការយោធាដ៏លេចធ្លោទី៤ ដែលត្រូវបានសម្លាប់ដោយអ៊ីស្រាអែល អំឡុងការវាយប្រយុទ្ធគ្នា ដែលបានចាប់ផ្ដើមនៅពេលព្រឹកព្រហាម កាលថ្ងៃអង្គារសប្ដាហ៍នេះ។ ចំណែកអាជ្ញាធរសុខាភិបាលប៉ាឡេស្ទីន បាននិយាយថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន៣០នាក់ និងរបួសជាង៩០នាក់ ក្នុងការវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា កាលពីថ្ងៃអង្គារ។ជនរងគ្រោះទាំងនោះរួមទាំងកុមារ៦នាក់ និងស្ត្រី៣នាក់ ព្រមទាំងប្រធានកងកម្លាំងរ៉ូកែតអ៊ីស្លាមជីហាតប៉ាឡេស្ទីន និងអនុប្រធានរបស់លោក។  ក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សា បានបន្តបាញ់គ្រាប់រ៉ូកែតសងសឹកចេញពីតំបន់ឆ្នេរសមុទ្ររងការឡោមព័ទ្ធចូលទៅអ៊ីស្រាអែល ដោយបានសម្លាប់មនុស្សម្នាក់កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ៕

សម្ដេចតេជោ ជំរុញឱ្យអាស៊ានរកវិធីសាស្រ្តមានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ

2023/05/11 02:21:41 pm        174
ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ ដោយបាន ជំរុញឱ្យអាស៊ានរកវិធី​សាស្រ្ត​មានសក្តានុពល អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ។សម្ដេចតេជោ នាយករដ្ឋមន្រ្ដី បានថ្លែងថា ចំពោះបញ្ហាមីយ៉ាន់ម៉ា វាមានសារៈសំខាន់ក្នុងការធានា​ឱ្យបាននូវការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច និងការពិនិត្យឡើងវិញ និងសេចក្តីសម្រេច​របស់ប្រមុខដឹកនាំអាស៊ាន ដែលបានអនុម័តនៅឆ្នំា២០២២ កន្លងមក ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព។ សម្ដេចថ្លែងថា៖«លើសពីនេះ អាស៊ានគួរប្រកាន់ខ្ជាប់នូវភាពអត់ធ្មត់ ភាពបត់បែន និងការច្នៃប្រឌិត​ខ្ពស់ហើយស្វែងរកវិធីសាស្រ្តណាដែលមានសក្តានុពល ​អាចជួយមីយ៉ាន់ម៉ាស្តារសន្តិភាព និងត្រឡប់ទៅ​រកប្រក្រតីភាពឡើងវិញ»។សម្ដេចតេជោ បញ្ជាក់ថា នៅក្នុងបរិបទនៃការប្រកួតប្រជែងភូមិសាស្រ្តនយោបាយ ​និងសេដ្ឋកិច្ច អាស៊ានត្រូវលើកកម្ពស់ភាពពាក់ព័ន្ធរបស់ខ្លួន ហើយត្រូវពង្រឹងយន្តការទាំងឡាយ​ដែលដឹកនាំ​ដោយអាស៊ាន ដើម្បីធ្វើយ៉ាងណាឱ្យអាស៊ានបន្តដើរតួនាទីស្នូល ​និងនាំមុខ ក្នុងការដោះស្រាយការ​ប្រឈមនានា ក្នុងតំបន់ និងសកលលោក។ សម្ដេចថ្លែងថា កម្ពុជាក៏បានរំលេចផងដែរថា អាស៊ានគួរស្វាគមន៍​គំនិត​ផ្តួចផ្តើម​ទាំងឡាយ​ណា​របស់ដៃគូខ្លួន ដរាបណាគំនិតផ្តួចផ្តើមទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន និងគោលការណ៍​នៃទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក (AOIP) និងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាព ​នៅក្នុងតំបន់ ហើយមិនត្រូវយកទៅប្រើប្រាស់ ដើម្បីប្រឆាំងនឹងភាគីដទៃទៀតឡើយ៕

សម្ដេចតេជោ៖ ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែតម្កល់ប្រជាជនជាស្នូល

2023/05/11 01:38:42 pm        152
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានគូសបញ្ជាក់ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅទីក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី ថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣ថា អ្វីដែលសំខាន់ទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន។សម្តេចតេជោ នាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ត្រូវឆ្លើយតបចំពោះនិន្នាការតំបន់ និងសាកល ​ដែលកំពុងមានការវិវត្តយ៉ាងឆាប់រហ័ស ដូចជារបៀប​វារៈបៃតង សេដ្ឋកិច្ចឌីជីថល បច្ចេកវិទ្យាទំនើប​ ខ្សែចង្វាក់តម្លៃសកល ការតភ្ជាប់ការដឹកជញ្ជូន និងភស្តុភាជាដើម ក្នុងបំណងធានាឲ្យបានថា អាស៊ានត្រៀមខ្លួនរួចជាស្រេច និងនៅតែរឹងមាំ ហើយធន់ នៅពេលអនាគត។ សម្ដេចតេជោ ថ្លែងថា នៅខណៈពេលដែលទទួលស្គាល់អំពីតម្រូវការ ដើម្បីរៀបចំចក្ខុវិស័យ​សហគមន៍​អាស៊ានក្រោយឆ្នាំ២០២៥ ឲ្យបានប្រកបដោយទស្សនវិស័យវែងឆ្ងាយ ការបំផុសគំនិត និងការសំឡឹងឆ្ពោះទៅមុខ ប្រមុខដឹកនាំអាស៊ានបានគូសបញ្ជាក់នូវតម្រូវការក្នុងការ​ធ្វើឲ្យ​មានតុល្យភាព រវាងភាពជាក់ស្តែងនិយម ​និងបំណងប្រាថ្នាដែលចង់បាន។ សម្ដេចតេជោថ្លែងថា៖«អ្វីដែលសំខាន់ជាងនេះទៀតនោះ គឺចក្ខុវិស័យសហគមន៍អាស៊ាន​ក្រោយឆ្នាំ២០២៥នេះ ​គួរតែផ្តោតលើសកម្មភាពជាក់ស្តែង និងតម្កល់ប្រជាជនជាស្នូលនៃកិច្ចខិតខំ​ប្រឹងប្រែង ក្នុងការកសាងសហគមន៍អាស៊ាន»៕

ទំនាក់ទំនងក្រៅតំបន់មេដឹកនាំអាស៊ានសង្កត់ធ្ងន់លើមជ្ឈភាព និងឯកភាពអាស៊ានតាមរយៈយន្តការអាស៊ានបូក

2023/05/11 11:20:40 am        212
ភ្នំពេញ៖ ទាក់ទងនឹងទំនាក់ទំនងខាងក្រៅតំបន់ មេដឹកនាំអាស៊ានបានសង្កត់ធ្ងន់​អំពីសារៈសំខាន់​នៃមជ្ឈភាព និងឯកភាពអាស៊ាន ក្នុងភ្ជាប់ទំនងទំនងជាមួយដៃគូខាងក្រៅ តាមរយៈយន្តការអាស៊ាន​បូកមួយ អាស៊ានបូកបី កិច្ចប្រជុំកំពូលអាស៊ីបូព៌ា វេទិកាតំបន់អាស៊ាន និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក។នេះបើតាមលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានទន្ទឹងរង់ការរៀបចំកិច្ចប្រជុំកំពូលរំលឹកខួបអាស៊ាន-ជប៉ុនសម្រាប់ ៥០ ឆ្នាំនៃសហប្រតិបត្តិការនិងមិត្តភាពអាស៊ាន-ជប៉ុន ថ្ងៃទី១៦-១៨ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ។ មេដឹកនាំអាស៊ាន បានស្វាគមន៍សំណើអូស្ត្រាលី ក្នុងការរៀបចំកិច្ចប្រជុំកំពូលពិសេស ដើម្បីប្រារព្ធខួប ៥០ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-អូស្ត្រាលី នៅប្រទេសអូស្ត្រាលី ក្នុងខែមីនា ឆ្នាំ២០២៤ និងរង់ចាំការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សា​សហប្រតិបត្តិការ​ឈូងសមុទ្រ នៅពាក់កណ្ដាលឆ្នាំនេះ នៅទីក្រុងរីយ៉ាត ព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត។ មេដឹកនាំអាស៊ានក៏បានពិភាក្សាយ៉ាងយកចិត្តទុកដាក់ លើបញ្ហាតំបន់ និងអន្តរជាតិ រួមមានបញ្ហាសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ តំបន់មជ្ឈិមបូព៌ា បញ្ហាមីយ៉ាន់ម៉ា និងសង្គ្រាមនៅអ៊ុយក្រែនផងដែរ។ លើសហគមន៍នយោបាយ-សន្តិសុខអាស៊ាន មេដឹកនាំអាស៊ាន បានបញ្ជាក់សារជាថ្មី អំពី​សារៈសំខាន់នៃសន្ធិសញ្ញាមិត្តភាពនិងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែលជា​ក្រមប្រតិបត្តិដ៏សំខាន់ ក្នុងការគ្រប់គ្រងទំនាក់ទំនងអន្តររដ្ឋក្នុងតំបន់ និងជាមូលដ្ឋានគ្រឹះ​សម្រាប់​រក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់ និងបានកត់សម្គាល់នូវការយល់ព្រមលើសំណើរបស់​អារ៉ាប៊ីសាអូឌីត និងប៉ាណាម៉ា ចូលជាភាគីនៃ TAC។ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវឌ្ឍនភាពដ៏ធំនៃដំណើរការចរចាលើ​សន្ធិសញ្ញា​បត្យាប័ន​អាស៊ាន និងរំពឹងដល់ការបញ្ចប់របស់ខ្លួន ដែលនឹងរួមចំណែកដល់សន្ធិសញ្ញា​ស្ដីពីជំនួយផ្នែកច្បាប់ទៅវិញទៅមកក្នុងបញ្ហាឧក្រិដ្ឋកម្ម៕

មេដឹកនាំអាស៊ាន អំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់

2023/05/11 11:14:39 am        181
ភ្នំពេញ៖ មេដឹកនាំអាស៊ាន បានចេញសេចក្ដីថ្លែងការរួមមួយដោយអំពាវនាវឱ្យជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់។ មិនតែប៉ុណ្ណោះ មេដឹកនាំអាស៊ាន ក៏បានបង្ហាញការគាំទ្រលើសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ដែលបានរិះគន់លើការវាយប្រហារមន្រ្តីជំនួយមនុស្សធម៌អាស៊ាន នៅមីយ៉ាន់ម៉ា។ការចេញសេចក្ដីថ្លែងការណ៍នេះ តាមរយៈកិច្ចប្រជុំកំពូលចង្អៀតនៃកិច្ចប្រជុំកំពូលអាស៊ានលើក​ទី៤២ នៅថ្ងៃទី១១ខែឧសភា ឆ្នាំ២០២៣នេះ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី។ ចំណែកមេដឹកនាំអាស៊ាន នៅក្នុងសេចក្តីថ្លែងការណ៍មួយចេញនៅថ្ងៃទី១០ ខែឧសភា ក្រោយកិច្ចប្រជុំកំពូលលើកទី៤២ នៅក្នុងក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក៏បានគាំទ្រ​សេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីឥណ្ឌូណេស៊ី ​និងបានជំរុញឱ្យអ្នកប្រព្រឹត្តិអំពើនោះត្រូវតែ​ទទួលខុសត្រូវ។ ទន្ទឹមនេះមេដឹកនាំអាស៊ាន បានអំពាវនាវជាថ្មីឱ្យមីយ៉ាន់ម៉ា បញ្ឈប់អំពើហិង្សាគ្រប់ទម្រង់ផងដែរ ដើម្បីស្តារដំណើរការសន្តិភាពនៅក្នុងប្រទេស។ «មេដឹកនាំមានក្តីបារម្ភយ៉ាងខ្លាំងលើអំពើហិង្សានៅមីយ៉ាន់ម៉ា និងជំរុញឱ្យមានការបញ្ឈប់​បទឈប់បាញ់​រាល់ទម្រង់ ​និងការប្រើប្រាស់កម្លាំងទ័ព ​ដើម្បីបង្កើតបរិយាកាសសុវត្ថិភាព និងអាចផ្តល់ជំនួយមនុស្សធម៌ទាន់ពេលវេលា»។ មេដឹកនាំអាស៊ាន បានបញ្ជាក់បែបនេះ នៅក្នុងសេចក្តីថ្លែងការណ៍ចេញនៅថ្ងៃទី១០ ខែឧសភា។ លើសពីនេះ មេដឹកនាំអាស៊ាន បានបញ្ជាក់ពីការគាំទ្រប្រធានអាស៊ាន ក្នុងការរក្សាទំនាក់ទំនង​ជាមួយភាគីពាក់ព័ន្ធនៅមីយ៉ាន់ម៉ាទាំងអស់​ និងការលើកទឹកចិត្តឱ្យអនុវត្តការឯកភាព ៥ចំណុច។ បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៤២ នៅក្រុង Labuan Bajo ខេត្ត East Nusa Tenggara រួចមកនៅព្រឹកថ្ងៃដដែលនោះដែរ ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចាកចេញពីក្រុង Labuan Bajo ខេត្ត East Nusa Tenggara ក្នុងដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញ ​ព្រះរាជាណាចក្រកម្ពុជា៕

មេដឹកនាំអាស៊ាន ប្តេជ្ញាអនុវត្តដោយពេញលេញនៃកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

2023/05/11 10:52:37 am        190
ភ្នំពេញ៖ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មី នូវការប្តេជ្ញាចំពោះការ​អនុវត្ត​ដោយពេញលេញ និងប្រសិទ្ធភាពនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង​ជ្រោយតំបន់ (អាសឹប) ក្នុងគ្រប់ទិដ្ឋភាព ​ព្រមទាំងការបង្កើតលេខាធិការដ្ឋានអាសឹប បណ្តោះអាសន្ន​ជាអង្គភាពគាំទ្រ នៅលេខាធិការដ្ឋានអាស៊ាន ដែលនឹងអាចប្រែក្លាយជាលេខាធិការដ្ឋានអាសឹបដាច់​ដោយឡែក ដើម្បីពង្រឹងចង្វាក់ផ្គត់ផ្គង់តំបន់ និងរួមចំណែកដល់របៀបវារៈសមាហរណកម្ម​សេដ្ឋកិច្ចអាស៊ាន ​ក៏ដូចជារក្សានូវមជ្ឈភាពអាស៊ាន នៅក្នុងអាក្លឹប។ ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានអះអាងជាថ្មីបែបនេះក្នុងឱកាស កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤២ នៅក្រុងឡាប៊ូនបាចូ សាធារណរដ្ឋឥណ្ឌូនេស៊ី កាលពីថ្ងៃទី១០-១១ ខែឧសភា ឆ្នាំ២០២៣នេះ។ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានប្រជុំលើ សហគមន៍សេដ្ឋកិច្ចអាស៊ាន ដោយមេដឹកនាំអាស៊ានបានស្វាគមន៍សមិទ្ធផលសេដ្ឋកិច្ចជាអាទិភាពរបស់ឥណ្ឌូនេស៊ី និងគំនិតផ្តួចផ្តើមក្រោមភាពជាប្រធានអាស៊ានរបស់ខ្លួន រួមមាន ១ ការស្តារ និងការកសាងឡើងវិញ ២ សេដ្ឋកិច្ចឌីជីថល និង ៣ ចិរភាពដើម្បីដោះស្រាយការប្រឈមបន្ទាន់នានា ក្នុងការធានានូវ​ការស្តារ និងការកសាងឡើងវិញរបស់តំបន់ និងជំរុញសន្ទុះបន្ថែមទៀតសម្រាប់អាស៊ាន​ដែល​ជាស្នូលនៃកំណើន​ តាមរយៈសមាហរណកម្មសេដ្ឋកិច្ចឌីជីថលដែលប្រកបដោយបរិយាប័ន្ន កំណើនសេដ្ឋកិច្ចប្រកបដោយចិរភាព​ ស្ថិរភាពហិរញ្ញវត្ថុ ថាមពល​ និងសន្តិសុខស្បៀងអាហារ ព្រមទាំងពន្លឿនការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក៕

មេដឹកនាំអាស៊ានគាំទ្រការសម្រេចលើក្របខ័ណ្ឌពេល២០ឆ្នាំ សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥

2023/05/11 10:46:10 am        122
ភ្នំពេញ៖ តាមរយៈលទ្ធផលរបស់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានជួបជុំគ្នា​ក្នុងកិច្ចប្រជុំកំពូលលើកទី៤២ នៅក្រុងលំហែរកាយមាត់សមុទ្ទ ឡាប៊ូនបាចូ សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ពេញរយៈពេល២ថ្ងៃ មេដឹកនាំអាស៊ាន បានគាំទ្រការសម្រេចលើក្របខ័ណ្ឌ​ពេល​វេលារយៈពេល ២០ ឆ្នាំ សម្រាប់ចក្ខុវិស័យ​សហគមន៍អាស៊ាន ​ក្រោយឆ្នាំ២០២៥ និងលើកទឹកចិត្ត​ឱ្យក្រុមការងារជាន់ខ្ពស់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ បន្ត រៀបចំចក្ខុវិស័យ​សហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ដែលប្រកបដោយទស្សនវិស័យ ការបំផុសគំនិត ភាពរឹងមាំ គ្រប់ជ្រុងជ្រោយ មានបរិយាបន្ន និងការសម្លឹងឆ្ពោះទៅមុខ។ទាក់ទងនឹង ការកសាងសហគមន៍អាស៊ាន មេដឹកនាំអាស៊ាន បានគូសបញ្ជាក់ អំពីកិច្ច​ខិតខំ​ប្រឹងប្រែងដ៏មោះមុត ដើម្បីរក្សាសន្ទុះនៃការកសាងសហគមន៍អាស៊ាន និងធានានូវការ​អនុវត្ត​ចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ ឱ្យបានពេញលេញ ​និងប្រកបដោយប្រសិទ្ធភាព។ នៅក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ានបាន អនុម័ត លើសេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស ដែលបង្កដោយការរំលោភបច្ចេកវិទ្យា។ សេចក្តីថ្លែងការណ៍អាស៊ាន​ ស្ដីពីការគាំពាពលករចំណាកស្រុក និងសមាជិកគ្រួសារស្ថិត​ក្នុងស្ថានភាព។ សេចក្តីថ្លែងការណ៍អាស៊ាន ​ស្ដីពីគំនិតផ្តួចផ្តើមសុខភាពតែមួយ។ សេចក្តីប្រកាសព័ត៌មានរួមគ្នារបស់មេដឹកនាំអាស៊ាន ស្ដីពីការបង្កើតបណ្តាញភូមិ អាស៊ាន។ សេចក្តីថ្លែងការណ៍រអាស៊ាន ស្ដីពីការបញ្ជូននិងការគាំពាអ្នកនេសាទចំណាកស្រុក។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ស្តីពីការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីយានយន្តអគ្គិសនីតំបន់។ សេចក្តីប្រកាសថ្នាក់ដឹកនាំអាស៊ាន ​ស្តីពីការពន្លឿនការតភ្ជាប់ទូរទាត់តំបន់ និងការលើកកម្ពស់​ការផ្ទេររូបីយវត្ថុក្នុងស្រុក។ផែនទីចង្អុលផ្លូវសម្រាប់សមាជិកភាពអាស៊ាន​ពេញសិទ្ធិរបស់​ទីម័រឡេស្ត។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ាន ស្តីពីការពង្រឹងសមត្ថភាពអាស៊ាន និងប្រសិទ្ធភាពស្ថាប័ន។ សេចក្តីថ្លែងការណ៍ថ្នាក់ដឹកនាំអាស៊ានស្តីពីការរៀបចំចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥ ទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក សសើរការងារដែលកំពុងបន្តដោយកិច្ចប្រជុំរដ្ឋ​មន្ត្រីការ​ពារជាតិអាស៊ាន ក្នុងការរៀបចំឯកសារទស្សនទាន​ ស្តីពីការអនុវត្តទស្សនវិស័យស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក ​ខាងទិដ្ឋភាពការពារប្រទេស ​ដោយមានគោលដៅ លើកកម្ពស់តួនាទីស្នូល​និង​យុទ្ធសាស្ត្ររបស់អាស៊ាន ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខរួម​ ក្នុងតំបន់​ ក៏ដូចជា ពង្រឹងការភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅ ​ដើម្បីជំរុញវិធានការកសាងជំនឿទុកចិត្តគ្នា៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អតីតពលករខ្មែរត្រឡប់មកពីថៃប្រមាណ ៣០ម៉ឺននាក់ បានទទួលឱកាសការងារក្នុងស្រុក ទាំងការងារប្រព័ន្ធ និងក្រៅប្រព័ន្ធ
10/02/2025 06:10 AM
លោកជំទាវ ជា សិរី ចូលរួមអបអរសាទ និងផ្តល់រង្វាន់ដល់សិស្សប្រឡងជាប់សញ្ញាបត្រទុតិយភូមិ នៅខេត្តកំពង់ធំ
10/01/2025 09:10 PM
អ្នកវិទ្យាសាស្រ្ត៖ រលកកម្តៅ និងការធ្លាក់ព្រិលតិច ធ្វើឲ្យផ្ទាំងទឹកករលាយយ៉ាងឆាប់រហ័សនៅភ្នំអាល់របស់ស្វីស
10/01/2025 09:10 PM
កិច្ចប្រជុំ កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍កម្ពុជា-ម៉ាឡេស៊ី លើកទី២ នឹងរៀបចំនៅកម្ពុជា
10/01/2025 09:10 PM
កម្ពុជាទទួលបានការចុះបញ្ជីតាមថ្នាល CamDX មានទុនវិនិយោគសរុបជាង ១៩ ប៊ីលានដុល្លារ
10/01/2025 09:10 PM
កម្មវិធីអាហារឥតគិតថ្លៃរបស់ឥណ្ឌូនេស៊ីរងការរិះគន់ ក្រោយរីករាលដាករណីពុលអាហារ
10/01/2025 08:10 PM
​នាយករដ្ឋមន្រ្តីកាតាសង្ឃឹមថាសន្ទុះឥឡូវនឹងអាចបញ្ចប់សង្រ្គាមអ៊ីស្រាអែលនៅតំបន់ហ្កាហ្សា
10/01/2025 08:10 PM
លោក Erdogan បញ្ជាក់ថា ទួរគីនឹងមិនអនុញ្ញាតឲ្យមានការបំបាក់បំបែកស៊ីរីឡើយ
10/01/2025 07:10 PM
អ៊ីរ៉ង់អនុម័តសេចក្ដីស្នើច្បាប់រឹតបន្តឹងការដាក់ពិន័យ ចំពោះអ្នកធ្វើចារកម្មឲ្យអាមេរិក និងអ៊ីស្រាអែល
10/01/2025 07:10 PM
គ្រួសារអតីតយុទ្ធជន ចំនួន ២០គ្រួសារ ក្នុងខេត្តព្រះសីហនុ ទទួលបានអំណោយពីសម្ដេចទាំងទ្វេ
10/01/2025 07:10 PM