មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
គណបក្សនយោបាយសម្ព័ន្ធភាព បង្ហាញជំហររបស់ខ្លួនក្នុង​ការចូលរួ​ម​ដោះស្រាយ​បញ្ហារួម​សម្រាប់​ជាតិ
កម្ពុជានឹងមានវត្តមានរោងចក្រដំឡើងរថយន្តអគ្គិសនីថ្មីមួយទៀត នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្តពោធិ៍សាត់ ខណៈត្រឹមឆ្នាំ២០២៥ កំណើនរថយន្តអគ្គិសនីចុះបញ្ជីមានចំនួន ៦,១២៩គ្រឿង កើនឡើង ១៧២% បើធៀបឆ្នាំ២០២៤
ទូតចិនអបអរការដាក់ឱ្យពលរដ្ឋឆ្លងកាត់ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះនៅដើមខែក្រោយ ខណៈមិត្តចិនប្រកាសបន្តពង្រីកការសាងសង់ស្ពាន និងផ្លូវនៅកម្ពុជាឥតឈប់ឈរ

នយោបាយ​ និង ការអភិវឌ្ឍន៍

លោក Biden៖ មានអារម្មណ៍ «ល្អ» នៅក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីការបញ្ចប់យុទ្ធនាការ

2024/07/24 10:43:08 am        234
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ ទី២៣ ខែកក្កដា រយៈពេលពីរថ្ងៃបន្ទាប់ពីបញ្ចប់បំណងបោះឆ្នោតថ្មីរបស់លោក និងគាំទ្រអនុប្រធានាធិបតី លោកស្រី Kamala Harris សម្រាប់ការតែងតាំងពីគណបក្សប្រជាធិបតេយ្យ ដើម្បីប្រកួតប្រជែងជាមួយអតីតប្រធានាធិបតី Donald Trump ។លោក Biden បានចំណាយពេលជិតមួយសប្តាហ៍ ក្នុងការព្យាបាលជាសះស្បើយពីជំងឺ COVID នៅលំនៅឋាន ក្នុងទីក្រុង Wilmington រដ្ឋ Delaware ខណៈលោកបានថ្លឹងថ្លែងពីបេក្ខភាព ឆ្នាំ២០២៤ របស់លោក ដែលនៅទីបំផុត លោក បានបោះបង់ចោលយុទ្ធនាការ និងរៀបចំដើម្បីនិយាយទៅកាន់ប្រជាជាតិអំពីការសម្រេចចិត្តរបស់លោក ក្នុងការមិនស្វែងរកអាណត្តិមួយផ្សេងទៀត។លោកប្រធានាធិបតី បានពាក់វ៉ែនតានិងពាក់ម៉ាស់ ពេលលោកឡើងជិះលើយន្តហោះ Air Force One ទៅកាន់ទីក្រុង Washington ជាកន្លែងដែលលោកនឹងនិយាយទៅកាន់ប្រជាជនអាមេរិក ពី Oval Office នៅយប់ថ្ងៃពុធ។គ្រូពេទ្យនៅសេតវិមានរបស់លោក Biden បាននិយាយថា លោកប្រធានាធិបតី បានធ្វើតេស្តអវិជ្ជមានសម្រាប់ជំងឺ COVID ហើយរោគសញ្ញារបស់លោក បានជាសះស្បើយវិញហើយ។

ប្រមុខការទូតរបស់អ៊ុយក្រែន នៅក្នុងប្រទេសចិន សម្រាប់កិច្ចពិភាក្សាស្តីពីការបញ្ចប់សង្គ្រាម

2024/07/24 10:05:09 am        319
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា (Dmytro Kuleba) ស្ថិតនៅក្នុងប្រទេសចិន កាលពីថ្ងៃអង្គារ (២៣ កក្កដា) សម្រាប់កិច្ចពិភាក្សាអំពីមធ្យោបាយដែលមន្ត្រីនៅទីនោះអាចជួយបញ្ចប់សង្គ្រាមជាមួយរុស្ស៊ី ខណៈទំនាក់ទំនងរវាងទីក្រុងមូស្គូ ជាមួយទីក្រុងប៉េកាំង បានរីកចម្រើនកាន់តែខ្លាំងចាប់តាំងពីជម្លោះបានចាប់ផ្តើម។ប្រទេសចិន បង្ហាញខ្លួនឯងថាជាភាគីអព្យាក្រឹតក្នុងសង្គ្រាម ហើយនិយាយថាខ្លួនមិនបញ្ជូនជំនួយដែលបង្កគ្រោះថ្នាក់ដល់ជីវិតទៅភាគីណាមួយទេ មិនដូចសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀតឡើយ។ ទោះជាយ៉ាងណាក៏ដោយ ភាពជាដៃគូ «គ្មានដែនកំណត់» កាន់តែស៊ីជម្រៅរបស់ខ្លួនជាមួយរុស្ស៊ី បាននាំឱ្យសមាជិកណាតូ ចោទចិនថាជា «អ្នកជួយដោយប្រយោល» នៃសង្គ្រាមរបស់ទីក្រុងមូស្គូ ប៉ុន្តែចិន បដិសេធ។ដំណើរទស្សនកិច្ចរបស់លោក Kuleba រហូតដល់ថ្ងៃសុក្រ (២៤ កក្កដា) ស្អែកនេះគឺជាលើកទីមួយរបស់លោក ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ទីក្រុងគីវ បាននិយាយថា ដំណើរទស្សនកិច្ចរបស់លោក Kuleba នឹងផ្តោតលើ «វិធីដើម្បីបញ្ឈប់សង្រ្គាម» ក៏ដូចជា «តួនាទីដែលអាចធ្វើទៅបានរបស់ចិន ក្នុងការសម្រេចបាននូវសន្តិភាពប្រកបដោយចីរភាព និងយុត្តិធម៌»។ក្រុងប៉េកាំងបាននិយាយកាលពីថ្ងៃអង្គារថា កិច្ចពិភាក្សានឹងផ្តោតលើ «ការជំរុញកិច្ចសហប្រតិបត្តិការចិន-អ៊ុយក្រែន និងបញ្ហាផលប្រយោជន៍រួមផ្សេងទៀត»៕

ប្រធានាធិបតីបារាំង នឹងបង្កើតរដ្ឋាភិបាលថ្មីនៅពាក់កណ្តាលខែសីហា បន្ទាប់ពីកីឡាអូឡាំពិក

2024/07/24 10:00:11 am        252
ប្រធានាធិបតីបារាំង លោក អ៊ីម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា រដ្ឋាភិបាលអស់អាណត្តិរបស់លោកនឹងនៅតែផ្តោតលើការប្រកួតកីឡាអូឡាំពិកក្នុងតួនាទីជារដ្ឋាភិបាលចាំផ្ទះរហូតដល់ពាក់កណ្តាលខែសីហា បន្ទាប់ពីនោះលោកនឹងស្វះស្វែងរកការតែងតាំងនាយករដ្ឋមន្ត្រីថ្មី។ការអត្ថាធិប្បាយរបស់លោក Macron ធ្វើឡើងបន្ទាប់ពីក្រុមចម្រុះ រណសិរ្សប្រជាប្រិយថ្មី (New Popular Front) ឆ្វេងនិយមរបស់ប្រទេសបារាំងដែលបានឈ្នះចំនួនអាសនៈច្រើនជាងគេនៅក្នុងការបោះឆ្នោតសភានៅខែនេះ បាននិយាយថា ខ្លួននឹងស្នើអ្នកជំនាញខាងឧក្រិដ្ឋកម្មហិរញ្ញវត្ថុ លោកស្រី លូស៊ី កាស្តេ (Lucie Castets) ជាបេក្ខជននាយករដ្ឋមន្ត្រីសម្រាប់ប្រធានាធិបតីបារាំងរូបនេះ។ លោក Macron នៅក្នុងបទសម្ភាសន៍លើកដំបូងរបស់ខ្លួនចាប់តាំងពីការបោះឆ្នោតនៅដើមខែកក្កដា បានទទួលស្គាល់ថាគណបក្សកណ្តាលនិយមរបស់លោកបានចាញ់ការបោះឆ្នោត ប៉ុន្តែលោកបានបដិសេធមិនធ្វើអត្ថាធិប្បាយលើសំណើរបស់បក្សរណសិរ្សឆ្វេងនិយមជុំវិញនាយករដ្ឋមន្ត្រីថ្មីនោះទេ។ លោកក៏បានច្រានចោលការលាលែងពីតំណែងមុនអាណត្តិរបស់ខ្លួនផងដែរ៕

ការស្ទង់មតិរបស់ Reuters/Ipsos ៖លោកស្រី Harris នាំមុខលោក Trump ៤៤% ទល់នឹង៤២% ក្នុងការប្រជែងតំណែងប្រធានាធិបតីអាមេរិក

2024/07/24 09:54:06 am        300
ការស្ទង់មតិរបស់សារព័ត៌មាន Reuters និងមជ្ឈមណ្ឌលស្រាវជ្រាវទីផ្សារសកល Ipsos បានរកឃើញថា លោកស្រីអនុប្រធានាធិបតី Kamala Harris បានបើកការនាំមុខពីរភាគរយលើលោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បន្ទាប់ពីលោកប្រធានាធិបតី Joe Biden បានបញ្ចប់យុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក និងបានផ្ដល់ឱកាសដល់លោកស្រី។ ការស្ទង់មតិដែលបានធ្វើឡើងកាលពីថ្ងៃចន្ទ និងថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើឡើងក្រោយសន្និបាតរបស់គណបក្សសាធារណរដ្ឋ ជាទីដែលលោក Trump កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន បានទទួលយកជាផ្លូវការនូវការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោក និងការប្រកាសរបស់លោក Bidenកាលពីថ្ងៃអាទិត្យមុន ថា លោកបានចាកចេញពីការប្រកួតប្រជែង និងគាំទ្រលោកស្រី Harris ។ លោកស្រី Harris ដែលយុទ្ធនាការរបស់លោកស្រីនិយាយថាលោកស្រីបានទទួលការតែងតាំងពីគណបក្សប្រជាធិបតេយ្យ បាននាំមុខលោក Trump ៤៤% ទល់នឹង៤២% នៅក្នុងការស្ទង់មតិជាតិ។ការស្ទង់មតិចុងក្រោយបំផុតបានបង្ហាញថា ៥៦% នៃអ្នកបោះឆ្នោតដែលបានចុះឈ្មោះបានយល់ស្របជាមួយនឹងសេចក្តីថ្លែងការណ៍ថា លោកស្រី Harris វ័យ៥៩ ឆ្នាំ មានប្រាជ្ញាស្មារតី និងរាងកាយល្អ និងអាចដោះស្រាយបញ្ហាប្រឈម" បើប្រៀបធៀបទៅនឹង ៤៩% ដែលនិយាយដូចគ្នានេះសម្រាប់ Trump វ័យ៧៨ឆ្នាំ៕

លោក Trump និយាយថាលោកមានបំណងចង់ជជែកដេញដោលជាមួយលោកស្រី Harris

2024/07/24 09:41:23 am        258
បេក្ខជនប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ (Donald Trump) បាននិយាយថា លោកមានឆន្ទៈក្នុងការជជែកដេញដោលតស៊ូមតិជាមួយអនុប្រធានាធិបតីអាមេរិក លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលទំនងនឹងក្លាយជាគូប្រជែងខាងប្រជាធិបតេយ្យរបស់លោក ប៉ុន្តែបានលើកឡើងថាលោកចង់បានបណ្តាញផ្សេងក្រៅពីទូរទស្សន៍ ABC News ដើម្បីធ្វើជាម្ចាស់ផ្ទះវេទិកានេះ។លោក Trump បាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ក្នុងការហៅទូរស័ព្ទជាមួយអ្នកសារព័ត៌មានថា «ខ្ញុំចង់ជជែកដេញព្រោះគិតថាវាសំខាន់ណាស់ ហើយខ្ញុំចង់ធ្វើការជជែកដេញដោលច្រើនជាងមួយលើក ប្រសិនបើអាច»។ អ្នកតំណាងសម្រាប់យុទ្ធនាការរបស់លោកស្រី Harris មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំធ្វើអត្ថាធិប្បាយទេ។ លោក Trump ធ្លាប់ត្រូវបានកំណត់ពេលដើម្បីជជែកដេញដោលជាមួយលោកប្រធានាធិបតី ចូ បៃដិន (Joe Biden) នៅក្នុងព្រឹត្តិការណ៍ខែកញ្ញា ដែលរៀបចំដោយទូរទស្សន៍ ABC News នៅមុនពេលលោកចាកចេញពីការប្រជែងអាណត្តិថ្មី និងគាំទ្រលោកស្រី Harris។ លោក Trump និយាយថាលោក «មិនសូវពេញចិតុ្ត» ឱ្យ ABC ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះទេ ដោយហៅបណ្តាញផ្សព្វផ្សាយនេះថា «ព័ត៌មានក្លែងក្លាយ» ប៉ុន្តែក៏មិនបាននិយាយថាលោកមិនចូលរួមនោះដែរ។ការជជែកដេញដោលកាលពីថ្ងៃទី២៧ ខែមិថុនា រវាងលោក Biden ទល់និងលោក Trump គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតមួយនៃយុទ្ធនាការប្រធានាធិបតីឆ្នាំ២០២៤។ ការធ្វើមិនបានល្អរបស់លោក Biden ក្នុងពេលនោះបានជំរុញឱ្យមានការព្រួយបារម្ភពីវ័យ និងស្មារតីផ្លូវចិត្តរបស់លោក ដែលនាំឱ្យមានយុទ្ធនាការដាក់សម្ពាធរយៈពេលមួយសប្តាហ៍ដើម្បីឱ្យលោកដកបេក្ខភាព ហើយទីបំផុតលោក Biden ក៏ព្រមដកខ្លួនកាលពីថ្ងៃអាទិត្យ (២១ កក្កដា) សប្ដាហ៍មុន៕

[UPDATE] ប្រធានសេវាសម្ងាត់អាមេរិក លាលែងពីតំណែង ក្រោយមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក Trump

2024/07/24 08:37:29 am        274
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា នាយកសេវាសម្ងាត់អាមេរិក លោកស្រី ឃីមប៊ឺលី ឈាថល (Kimberly Cheatle) បានលាលែងពីតំណែង បន្ទាប់ពីទីភ្នាក់ងារនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ដែលបង្ករបួសដល់អតីតប្រធានាធិបតី លោក ដូណាល់ ត្រាំ (Donald Trump) អំឡុងពេលជួបជុំយុទ្ធនាការបោះឆ្នោតមួយ។សេវាសម្ងាត់ ដែលទទួលខុសត្រូវចំពោះការការពារប្រធានាធិបតីអាមេរិកទាំងបច្ចុប្បន្ន និងអតីតមួយនេះ ប្រឈមនឹងវិបត្តិធ្ងន់ធ្ងរ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់អាចបាញ់ប្រហារទៅលើលោក Trump ពីលើដំបូលឃ្លាំងដែលមើលឃើញយ៉ាងច្បាស់ទៅកាន់កម្មវិធីជួបជុំយុទ្ធនាការនោះនៅខាងក្រៅនៅទីក្រុង បាត់ល័រ (Butler) រដ្ឋ ផិនស៊ីលវេនៀ (Pennsylvania) កាលពីថ្ងៃទី១៣ ខែកក្កដា។រដ្ឋមន្រ្តីសន្តិសុខមាតុភូមិ លោក អាលេហានដ្រូ ម៉ាយ៉ូកាស (Alejandro Mayorkas) បាននិយាយថា នាយករងសេវាសម្ងាត់លោក រ៉ូណាល់ រ៉ូវេ (Ronald Rowe) នឹងធ្វើជានាយកស្តីទី។ សេវាសម្ងាត់ប្រឈមមុខនឹងការស៊ើបអង្កេតពីគណៈកម្មាធិការសភាជាច្រើន និងអង្គភាពឃ្លាំមើលផ្ទៃក្នុងនៃក្រសួងសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក ជុំវិញប្រតិបត្តិការរបស់ខ្លួន។លោកស្រី Cheatle បានប្រឈមមុខនឹងការថ្កោលទោសទ្វេរបក្សនៅពេលបង្ហាញខ្លួននៅចំពោះមុខគណៈកម្មាធិការត្រួតពិនិត្យសភាតំណាងរាស្រ្តកាលពីថ្ងៃចន្ទ ដោយលោកស្រីបដិសេធមិនឆ្លើយសំណួរពីសមាជិកសភាជុំវិញផែនការសន្តិសុខសម្រាប់ព្រឹត្តិការណ៍ជួបជុំនោះ និងមធ្យោបាយដែលសមត្ថកិច្ចឆ្លើយតបចំពោះអាកប្បកិរិយាគួរឱ្យសង្ស័យរបស់ខ្មាន់កាំភ្លើង៕

[BREAKING NEWS] ប្រធានសេវាសម្ងាត់អាមេរិក លាលែងពីតំណែង ក្រោយមានហេតុការណ៍ប៉ុនប៉ងធ្វើឃាតលោក Trump

2024/07/24 07:42:05 am        325
សេតវិមានបាននិយាយកាលពីថ្ងៃអង្គារ (២៣ កក្កដា) ថា នាយកសេវាសម្ងាត់អាមេរិក លោកស្រី Kimberly Cheatle បានលាលែងពីតំណែង បន្ទាប់ពីទីភ្នាក់ងារនេះស្ថិតក្រោមការត្រួតពិនិត្យយ៉ាងតឹងរ៉ឹងចំពោះការបរាជ័យរបស់ខ្លួនក្នុងការបញ្ឈប់ការប៉ុនប៉ងធ្វើឃាត ដែលបង្ករបួសដល់អតីតប្រធានាធិបតី លោក Donald Trump អំឡុងពេលជួបជុំយុទ្ធនាការបោះឆ្នោតមួយនៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃទី១៣ ខែកក្កដា។

កូរ៉េខាងត្បូង និងអាមេរិក ចាប់ផ្តើមសមយុទ្ធដែនអាកាសរួមគ្នា ដែលមានយន្តហោះចម្បាំង F/A-18 ,F-35B ចូលរួម

2024/07/23 02:28:37 pm        407
កងទ័ពអាកាសកូរ៉េខាងត្បូង បាននិយាយថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក បានចាប់ផ្តើមសមយុទ្ធ ដែនអាកាសរួមគ្នា នៅថ្ងៃអង្គារនេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសមត្ថភាពប្រយុទ្ធរួមគ្នា ប្រឆាំងនឹងការគម្រាមកំហែង ដែលកំពុងកើនឡើងរបស់កូរ៉េខាងជើង។សមយុទ្ធនេះ នឹងដំណើរការរហូតដល់ថ្ងៃទី៨ ខែសីហា នៅឯមូលដ្ឋានទ័ពអាកាសក្នុងទីក្រុង Suwon ភាគខាងត្បូងនៃទីក្រុងសេអ៊ូល ហើយមានយន្តហោះចម្បាំង F/A-18C/D និង F-35B របស់កងម៉ារីនសហរដ្ឋអាមេរិក ព្រមទាំងយន្តហោះចម្បាំង F-16, FA-50, KA-1 និងយន្តហោះ KA-1 របស់កូរ៉េខាងត្បូង។ នេះបើយោងតាមកងទ័ពអាកាស។កងទ័ពអាកាស បានបន្ថែមថា៖«សមយុទ្ធតាមអាកាសរួមគ្នានេះ នឹងរួមបញ្ចូលការហ្វឹកហ្វឺនលើសមយុទ្ធមូលដ្ឋាន ការគាំទ្រតាមអាកាសយ៉ាងជិតស្និទ្ធ ការរារាំងផ្លូវអាកាស និងការការពារដែនអាកាស ដែលមានន័យថា ដើម្បីបង្កើនសមត្ថភាពអន្តរប្រតិបត្តិការរបស់សម្ព័ន្ធមិត្តនៃប្រភេទយន្តហោះផ្សេងៗគ្នា។កាលពីដើមខែនេះ ទីបញ្ជាការឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បាននិយាយថា យន្តហោះ F/A-18 Hornet និងកងវរសេនាតូចវាយប្រហារគ្រប់ស្ថានភាពរបស់កងម៉ារីន ដែលមានឈ្មោះថា Fighting Bengals បានមកដល់មូលដ្ឋានទ័ពអាកាស Suwon ដើម្បី «បង្កើនស្តង់ដានៃការត្រៀមខ្លួន និងសមត្ថភាពរបស់ពួកគេ ជាមួយនឹងសម្ព័ន្ធមិត្តកូរ៉េខាងត្បូង និងកងកម្លាំងចម្រុះរបស់យើង»។

ប្រភព៖ អ៊ីរ៉ាក់ គិតចង់ដកកងកម្លាំងដឹកនាំដោយអាមេរិក ចេញពីប្រទេសចាប់ពីខែកញ្ញា

2024/07/23 01:03:36 pm        179
ប្រភពបួនរបស់អ៊ីរ៉ាក់បាននិយាយថា អ៊ីរ៉ាក់ចង់ឱ្យកងទ័ពពីសម្ព័ន្ធយោធាដឹកនាំដោយសហរដ្ឋអាមេរិក ចាប់ផ្តើមដកខ្លួននៅខែកញ្ញា និងបញ្ចប់ការងាររបស់សម្ព័ន្ធនេះជាផ្លូវការត្រឹមខែកញ្ញា ឆ្នាំ២០២៥ ដោយកងកម្លាំងអាមេរិកមួយចំនួនទំនងជានៅតែស្ថិតក្នុងប្រទេសនេះក្នុងសមត្ថភាពប្រឹក្សាយោបល់ថ្មី។ប្រភពអ៊ីរ៉ាក់ និងមន្ត្រីអាមេរិកបាននិយាយថា ជំហររបស់អ៊ីរ៉ាក់ កំពុងត្រូវបានពិភាក្សាជាមួយមន្ត្រីអាមេរិកក្នុងទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះក្នុងកិច្ចប្រជុំកំពូលសន្តិសុខ ហើយមិនទាន់មានកិច្ចព្រមព្រៀងផ្លូវការស្តីពីការបញ្ចប់សម្ព័ន្ធភាព ឬតារាងពេលវេលាពាក់ព័ន្ធណាមួយនៅឡើយទេ។អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក ម៉ាស៊ូ មីលឡឺ (Mathew Miller) បានប្រាប់សារព័ត៌មានថា ភាគីទាំងពីរកំពុងជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន ក្នុងសប្តាហ៍នេះ ដើម្បីកំណត់ពីមធ្យោបាយផ្លាស់ប្តូរបេសកកម្មរបស់ក្រុមចម្រុះដឹកនាំដោយអាមេរិក ដោយផ្អែកលើការគំរាមកំហែងដែលបង្កឡើងដោយក្រុមរដ្ឋអ៊ិស្លាម ប៉ុន្តែមិនបាននិយាយពីមានលម្អិតបន្ថែមនោះទេ។កងកម្លាំងដឹកនាំដោយអាមេរិក បានលុកលុយអ៊ីរ៉ាក់ ក្នុងឆ្នាំ២០០៣ ដើម្បីផ្តួលរំលំអតីតមេដឹកនាំ លោក សាដាម ហូសេន (Saddam Hussein) បន្ទាប់មកបានដកចេញនៅឆ្នាំ២០១១ ហើយត្រលប់ទៅវិញក្នុងឆ្នាំ២០១៤ ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមរដ្ឋអ៊ិស្លាម។ បច្ចុប្បន្ន អាមេរិកមានកងទ័ពប្រហែល ២.៥០០នាក់នៅអ៊ីរ៉ាក់ ជាប្រមុខនៃក្រុមចម្រុះដែលមានសមាជិកជាង ៨០ប្រទេស ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៤ ដើម្បីកម្ចាត់ក្រុមរដ្ឋអ៊ិស្លាម ខណៈក្រុមភេរវករមួយនេះបានវាយលុកពាសពេញអ៊ីរ៉ាក់ និងស៊ីរី៕

រុស្ស៊ី ធ្វើសមយុទ្ធជើងទម្របាញ់មីស៊ីលនុយក្លេអ៊ែរចល័តជាលើកទីពីរ ក្នុងខែនេះ

2024/07/23 01:00:30 pm        157
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ី បានរាយការណ៍នៅថ្ងៃអង្គារ (២៣ កក្កដា) នេះថា កងកម្លាំងរុស្ស៊ី កំពុងធ្វើសមយុទ្ធដែលពាក់ព័ន្ធនឹងជើងទម្របាញ់មីស៊ីលនុយក្លេអ៊ែរចល័ត យ៉ាស៍ (Yars) ដោយនឹងក្លាយជាសមយុទ្ធបែបនេះលើកទីពីរក្នុងរយៈពេលតិចជាងមួយខែ។ទីភ្នាក់ងារព័ត៌មាន អ៊ីនធើហ្វាក (Interfax) បានរាយការណ៍ថា ក្រុមជើងទម្របាញ់មីស៊ីលនៅក្នុងអាងទន្លេ វ៉ុលហ្កា (Volga) ចម្ងាយប្រហែល ៧០០គីឡូម៉ែត្រ ភាគខាងកើតទីក្រុងមូស្គូ ត្រូវបានកំណត់ឱ្យផ្លាស់ទីជាង ១០០គីឡូម៉ែត្រ និងអនុវត្តការសមយុទ្ធ និងការដាក់ពង្រាយ។ការហ្វឹកហ្វឺននេះធ្វើឡើងបន្ទាប់ពីមានសមយុទ្ធស្រដៀងគ្នានេះនៅដើមខែកក្កដា នៅក្នុងតំបន់យ៉ាងហោចណាស់ពីរផ្សេងគ្នា ហើយកំពុងប្រព្រឹត្តទៅតិចជាងពីរខែបន្ទាប់ពីរុស្ស៊ី បានធ្វើសមយុទ្ធដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រជាមួយសម្ព័ន្ធមិត្តបេឡារុស របស់ខ្លួន។ សារព័ត៌មាន ខមមឺសាន់ (Kommersant) របស់រុស្ស៊ីបានរាយការណ៍នៅថ្ងៃអង្គារនេះថា ប្រព័ន្ធដែលបំពាក់ដោយមីស៊ីលមានក្បាលគ្រាប់ច្រើន អាចបាញ់ដល់គោលដៅនៅចម្ងាយ ១១.០០០គីឡូម៉ែត្រ។ ចាប់តាំងពីបើកប្រតិបត្តិការលើអ៊ុយក្រែន ក្នុងខែកុម្ភៈ ឆ្នាំ២០២២មក រុស្ស៊ីបានធ្វើសមយុទ្ធយោធាជាច្រើនដោយខ្លួនឯង ឬជាមួយប្រទេសដទៃទៀត៕

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ៊ីរ៉ង់ ចង់ចរចាជាមួយអនុប្រធានាធិបតីអាមេរិក ព្រោះនឹងសម្រេចបានបំណងរបស់ខ្លួន
04/11/2026 09:04 AM
ការចរចាបទឈប់បាញ់អាមេរិក-អ៊ីស្រាអែល កំណត់ពេលចាប់ផ្តើមនៅប៉ាគីស្ថាន ខណៈអ៊ីស្រាអែល បាញ់ផ្លោងលើលីបង់
04/11/2026 09:04 AM
មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យ និងវាយតម្លៃលើ​ការងារ​ស្ថាបនា​ផ្លូវ នៅ​ទីតាំង​ដីសម្បទានសង្គមកិច្ច ខេត្តឧត្តរមានជ័យ
04/11/2026 08:04 AM
មេដឹកនាំអូស្រ្តាលី និងសិង្ហបុរី សន្យាជំរុញទំនាក់ទំនងថាមពល ដើម្បីធានាការផ្គត់ផ្គង់សកល
04/10/2026 09:04 PM
EU អំពាវនាវឲ្យបញ្ឈប់ការវាយប្រហារជាបន្ទាន់ នៅលីបង់ និងជំរុញឲ្យការការពារជនស៊ីវិល
04/10/2026 08:04 PM
វិមានក្រឹមឡាំង៖ ទស្សនកិច្ចដោយប្រេសិត នៅអាមេរិក មិនមានន័យថា ការចរចាអ៊ុយក្រែន ចាប់ផ្តើមវិញឡើយ
04/10/2026 08:04 PM
អ៊ីស្រាអែលគំរាមវាយប្រហាររថយន្តសង្គ្រោះបន្ទាន់ នៅលីបង់ ដោយចោទថា ត្រូវបានក្រុមហេសបូឡាប្រើប្រាស់
04/10/2026 08:04 PM
អនុប្រធានាធិបតីសហរដ្ឋអាមេរិកនិយាយថា លោករំពឹងថាជំនួបអ៊ីរ៉ង់នឹងវិជ្ជមាន
04/10/2026 08:04 PM
ហេតុការណ៍លិចទូកក្រោយបុកស្ពានបណ្តែតនៅភាគខាងជើងឥណ្ឌាសម្លាប់មនុស្សយ៉ាងហោច ១០នាក់
04/10/2026 07:04 PM
អ៊ីរ៉ង់ខាតបង់ ១៤៥ពាន់លានដុល្លារ និងរងការបំផ្លិចបំផ្លាញយ៉ាងធំធេង ក្រោយសង្គ្រាម ៤០ថ្ងៃ
04/10/2026 07:04 PM