ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ នឹងបន្តបើកឱ្យឆ្លងកាត់រហូតដល់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ ដោយសារទឹកទន្លេបន្តហក់ឡើង និងដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ
គម្រោងស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) និងផ្លូវតភ្ជាប់ សម្រេចបាន ៤៥% ហើយ ដែលលឿនជាងផែនការ ៤,១១%
សម្ដេចធិបតី អំពាវនាវដល់ជនរួមជាតិជឿទុកចិត្តលើរាជរដ្ឋាភិបាល​ដែលកំពុង​ធ្វើកិច្ច​ការងារ​យ៉ាង​សកម្ម​ស្វែង​រក​ដំណោះស្រាយបញ្ចប់បញ្ហាព្រំដែនកម្ពុជា-ថៃ ឱ្យបានឆាប់រហ័ស
សម្ដេចធិបតីផ្ដល់អនុសាសន៍៧ចំណុច ដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធឱ្យយកចិត្តទុកដាក់ក្នុងឱកាសទិវាអក្ខរកម្មអន្តរជាតិ ៨ កញ្ញា ២០២៥

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អញ្ជើញពិធីសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨

2023/04/08 07:49:43 am        219
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣នេះ បានអញ្ជើញសំណេះសំណាលជាមួយ អាចារ្យ អាចារិនី ទូទាំងប្រទេសលើកទី៨ នៅមជ្ឍមណ្ឌលកោះពេជ្រ។ព័ត៌មានលម្អិតBTV នឹងផ្សាយជាបន្តបន្ទាប់..!

រាជរដ្ឋាភិបាលអញ្ជើញគ្រួសារងាយរងហានិភ័យក្នុងអំឡុងសម្ពាធអតិផរណាទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣តទៅ

2023/04/07 10:36:40 am        183
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញគ្រួសារងាយ រងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ដែលបានកំណត់អត្តសញ្ញាណរួច ទៅបើកប្រាក់ឧបត្ថម្ភចាប់ពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះតទៅ។ សូមបញ្ជាក់ថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា គឺជាកម្មវិធីជាតិគាំពារសង្គមមួយទៀត សម្រាប់ជួយគាំពារគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា ប្រមាណ ៥០ម៉ឺនគ្រួសារ ដែលមានបើកផ្តល់ចំនួន ៣ លើក ដោយលើកទីមួយ បានបើកផ្តល់រួចរាល់ នៅថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២២ លើកទី២ ថ្ងៃទី១០ ខែមេសា និង លើកទី ៣ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣៕

ការបោះបង្គោលព្រំដែនកម្ពុជា-ឡាវ នៅសល់ប្រមាណជាង ១៤ភាគរយ

2023/04/07 09:51:04 am        168
ភ្នំពេញ៖ ប្រទេសកម្ពុជា និងប្រទេសឡាវ បានព្រមព្រៀងគ្នា បោះបង្គោលព្រំដែនសម្រេចបានប្រមាណ ៨៦ភាគរយហើយ គឺនៅសល់តែជាង ១៤ភាគរយប៉ុណ្ណោះ ដោយភាគីទាំងពីរ ចង់ឲ្យព្រំដែនមានកិច្ចសហប្រតិបត្តិការល្អ សន្តិភាព សេដ្ឋកិច្ច និងការអភិវឌ្ឍជាដើម ។ឯកឧត្តម ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភា មានប្រសាសន៍ថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ក្រោមអធិបភាពសម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានពិនិត្យ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋ រវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ រៀបចំឡើងក្នុងគោលបំណងកសាងខ្សែព្រំដែនសន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍយូរអង្វែង ឈរលើមូលដ្ឋានគោរពឯករាជ្យ អធិបតេយ្យភាព និងបូរណភាពដែនដី សាមគ្គីភាពជាប្រពៃណីរវាងកម្ពុជា និងឡាវ ។ ឯកឧត្តមបានបន្តថា សេចក្តីព្រាងច្បាប់នេះ គឺជាកំណត់ត្រាទទួលយកលទ្ធផល នៃការត្រួតពិនិត្យខ្សែព្រំដែនរួម ប្រមាណ៨៦ភាគរយ ដែលប្រទេសទាំងពីរសម្រេចបានលើការងារព្រំដែន ដែលត្រូវបានរដ្ឋាភិបាលប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីក្រុងវៀងច័ន្ទ នៃប្រទេសឡាវ ។ អ្នកនាំពាក្យព្រឹទ្ធសភា បានបន្ថែមថា ក្រៅពីទទួលយកសមិទ្ធផលដែលសម្រេចបានខាងលើ សន្ធិសញ្ញានេះ ក៏ជាឯកសារផ្លូវការដ៏មានសារៈសំខាន់បំផុត ដែលនឹងយកធ្វើជាមូលដ្ឋានក្នុងការបន្តចរចារ រកដំណោះស្រាយតំបន់ព្រំដែន ដែលនៅសល់ប្រមាណជាង ១៤ភាគរយ ដែលភាគីទាំងពីរ មិនទាន់សម្រេចបាន ។ គួរបញ្ជាក់ថា គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា បានកំណត់យកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ ដើម្បីបើកកិច្ចប្រជុំពេញអង្គ ពិនិត្យ និងឲ្យយោបល់ លើសេចក្តីព្រាងច្បាប់នេះផងដែរ ៕ អត្ថបទ បាន សុខរិទ្ធិ

គណៈរដ្ឋមន្ត្រីបន្តលើកយកសេចក្តីព្រាងផែនការចរាចរណ៍ និងគម្រោងសាងសង់វារីអគ្គិសនីមកពិភាក្សា

2023/04/07 09:15:57 am        156
ភ្នំពេញ៖​នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៧មេសានេះ គណៈរដ្ឋមន្រ្តី បាន​បន្ត​បើកកិច្ចប្រជុំពេញអង្គ គណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លង​របៀប​វារៈ​ចំនួន៣​ ដែល​បានលើកពេលកាលពីថ្ងៃសុក្រសប្តាហ៍មុន។គួរបញ្ជាក់ថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី កាលពីថ្ងៃសុក្រសប្តាហ៍មុន គឺបានសម្រេច​លើក​យក​របៀប​វារៈដែលបានគ្រោងចំនួន៣ទៀត សម្រាប់ការពិភាក្សា​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​គណៈរដ្ឋមន្ដ្រី នាថ្ងៃសុក្រ ២រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ពស.២៥៦៦ ត្រូវនឹងថ្ងៃទី៧ ខែ​មេសា ឆ្នាំ២០២៣ នេះ រួមមាន៖-សេចក្តីព្រាងផែនការជាតិទសវត្សសកម្មភាពសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២១-២០៣០។ -ការ​អភិវឌ្ឍគម្រោងវារីអគ្គិសនីស្ទឹងឬស្សីជ្រុំកណ្តាល អានុភាព ៧០ មេហ្គាវ៉ាត់ នៅ ស្រុក​មណ្ឌល​សីមា និងគម្រោងវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០ មេហ្គាវ៉ាត់ នៅស្រុកថ្មបាំង ខេត្ត​កោះកុង ផ្គួបគ្នា។-គម្រោងវិនិយោគស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១៥០ មេហ្គាវ៉ាត់ ខេត្តពោធិ៍សាត់ , អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្តកំពង់ឆ្នាំង, អានុភាព ៦០ មេហ្គាវ៉ាត់ ខេត្ត​ស្វាយរៀង និងអានុភាព ៨០ មេហ្គាវ៉ាត់ ខេត្តព្រៃវែង៕

សម្តេចតេជោ ហ៊ុន សែន ណែនាំ​​ដល់សមាគមឧកញ៉ាកម្ពុជារួមចំណែកជាមួយរាជរដ្ឋាភិបាលអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រប្រជាពលរដ្ឋ

2023/04/06 11:50:12 am        231
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអនុញ្ញាតឲ្យអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា ចូលជួបសំដែងការគួរសម។សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការផ្តួចផ្តើមបង្កើតឡើង នូវសមាគមឧកញ៉ាកម្ពុជា។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ និងការណែនាំមួយ​ចំនួន​​ដល់សមាគមឧកញ៉ាកម្ពុជា ធ្វើយ៉ាងណាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។សម្តេចតេជោបានលើកទឹកចិត្តឱ្យឧកញ៉ាទាំងអស់​ត្រូវពង្រឹងសាមគ្គីភាព រួមគ្នាជួយ​ដល់កិច្ចការសង្គម ធ្វើសកម្មភាពមនុស្សធម៌ និងចេះជួយដល់ការលំបាករបស់​ប្រជាពលរដ្ឋ។សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ការរស់នៅក្នុងសង្គមមួយបាន មិនអាចកាត់ផ្តាច់គ្នា​ឡើយរវាងអ្នកមាន និងអ្នកខ្សត់ខ្សោយ គឺត្រូវចេះយកអាសាគ្នា ដូចពាក្យចាស់បុរាណទូន្មានថា «អ្នកមានរក្សាខ្សត់ ដូចសំពត់ព័ទ្ធពីក្រៅ អ្នកប្រាជ្ញរក្សាខ្លៅ ដូចសំពៅពឹងសំប៉ាន»។សម្តេចតេជោនាយករដ្ឋមន្ត្រី បានយល់ព្រមធ្វើជាប្រធាន​កិត្តិ​យសរបស់សមាគម តាមការគោរពអញ្ជើញរបស់អ្នកឧកញ៉ា ប្រធានសមាគម និងទទួលស្គាល់ សមាគមឧកញ៉ាកម្ពុជា ជាស្ថាប័នឯកជនតែមួយគត់ ដែលតំណាងឲ្យអ្នកមានគោរមងារ​ឧកញ៉ាទាំងអស់នៅកម្ពុជា។អ្នកឧកញ៉ា លី យ៉ុងផាត់ មានប្រសាសន៍ជំរាបជូនសម្តេចតេជោ អំពីការបង្កើតឡើង​នូវសមាគម​ឧកញ៉ាកម្ពុជា ព្រមទាំងទស្សនវិស័យ និងបេសកកម្មរបស់សមាគម និងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានយល់ព្រមធ្វើជាប្រធានកិត្តិយស នៃសមាគមឧកញ៉ាកម្ពុជា។អ្នកឧកញ៉ា លី យ៉ុងផាត់ បានចាត់ទុកវត្តមានសម្តេចតេជោ ប្រធានកិត្តិយសរបស់សមាគ គឺជាការបង្ហាញនូវកាយវិការដ៏ថ្លៃថ្លារបស់សម្តេចតេជោក្នុងការយកចិត្តទុកដាក់ និងលើកស្ទួយដល់សមាគម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកសាងជាតិមាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើន។អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បានគោរពថ្លែងអំណរគុណសម្តេចតេជោ ដែលបានឆ្លៀតពីការងារដ៏មមាញឹកអនុញ្ញាតឱ្យក្រុមប្រឹក្សាភិបាល សមាជិក សមាជិកាសមាគមឧកញ៉ាកម្ពុជា បានជួបសម្តែងការគួរសម ជាពិសេសបានផ្តល់នូវអនុសាសន៍ល្អៗ ដើម្បីសមាគមធ្វើសកម្មភាពបានត្រឹមត្រូវ និងជាចំណែកជួយដល់សង្គមជាតិ ក្រោមការដឹកនាំដ៏គតិបណ្ឌិតរបស់សម្តេចតេជោ៕

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ប្រគល់សេចក្តីព្រាងច្បាប់ចំនួនបី ជូនគណៈកម្មការជំនាញរដ្ឋសភា ពិនិត្យសិក្សា

2023/04/06 09:57:10 am        162
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៣ នៅសាលប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍នៃរដ្ឋសភា។ អង្គប្រជុំបានអនុម័តប្រគល់សេចក្តីប្រាងច្បាប់ចំនួនពីរ ជូនគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្ម នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការ​អចិន្រ្តៃយ៍​រដ្ឋសភាវិញ។ សេចក្តីព្រាងច្បាប់ទាំពីរនោះរួមមាន៖ សេចក្តីព្រាងច្បាប់ស្តីពី សារពើពន្ធ និងសេចក្តីព្រាងច្បាប់ស្តីពី លទ្ធកម្មសាធារណៈ គណៈកម្មាធិការអចិន្រ្តៃយ៍ក៏បានអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពី ពាណិជ្ជកម្មតាមព្រំដែនរវាងរាជ​រដ្ឋាភិបាល​នៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ជូនដល់​គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដោយសហការជាមួយ​គណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការនិងព័ត៌មាន នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា វិញផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព

2023/04/05 02:23:15 pm        234
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ប្រកបដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គ លើកទី៤ ក្រោមមូលបទ “នវានុវត្តន៍ និង​កិច្ចសហប្រតិបត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព” ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទប្រទេសឡាវ។កិច្ចប្រជុំកំពូលខាងលើ ​បានពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផល​សំខាន់ៗ​ដែល​គណៈកម្មការ​ទន្លេមេគង្គ​សម្រេចបានតាមរយៈការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះទៅ​សម្រេច​បាននូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំកំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ ​កាលពីឆ្នាំ២០១៨​ នៅប្រទេសកម្ពុជា និងពិភាក្សាអំពីបញ្ហាប្រឈមដែលកំពុងកើតមាននៅក្នុងអាងទន្លេមេគង្គ និងកំណត់នូវទិសដៅ​យុទ្ធសាស្ត្រនាពេលអនាគត ​ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមក្នុងអាងទន្លេមេគង្គឱ្យ​កាន់តែ​មានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញកិច្ចសហប្រតិបត្តិការ​ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាពទន្លេមេគង្គ៕

សម្តេចតេជោ អំពាវនាវឲ្យជនរួមជាតិគ្រប់រូបរួមគ្នាទិញ និងគាំទ្រផលិតផលខ្មែរដើម្បីបង្កើតការងារដល់ពលរដ្ឋខ្មែរ

2023/04/04 10:36:53 pm        68
ភ្នំពេញ÷ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិចលនាភូមិ មួយផលិតផលមួយ បានអំពាវនាវជាថ្មីម្តងទៀតឲ្យបងប្អូនប្រជាជនកម្ពុជាគ្រប់រូបចូលរួមគាំទ្រ និងទិញផលិតផលខ្មែរយកទៅប្រើប្រាស់ឲ្យបានច្រើន ដើម្បីធ្វើយ៉ាងណាបង្កើតការងារដល់ពលរដ្ឋខ្មែរខ្លួនឯងឲ្យបានកាន់តែច្រើនបន្ថែមទៀត ខណៈរាជរដ្ឋាភិបាលកំពុងជំរុញគុណភាពផលិតផលខ្មែរនេះឲ្យបានកាន់តែល្អក្នុងគោលបំណងបង្កើនតម្លៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងប្រទេស និងក្រៅប្រទេស។ក្នុងសារិខិតរបស់សម្តេចតេជោ នាយប់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៣នេះ ដើម្បីអបអរសាទរទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ឆ្នាំ២០២៣ ក្រោមវិធានបទ«រួមគ្នាទិញផលិតផលខ្មែរ គឺបង្កើតការងារជូនពលរដ្ឋខ្មែរ» សម្តេចតេជោ នាយករដ្ឋមន្រ្តីបានលើកឡើងថា ដើម្បីឲ្យផលិតផលខ្មែរកាន់តែរីកចំរើនបន្ថែមទៀតនោះ ភាគីពាក់ព័ន្ធទាំងអស់ទាំងក្នុងជូររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងវិស័យឯកជន ត្រូវបន្តសហការគ្នាដើម្បីជំរុញចលនាភូមិមួយផលិតផលមួយ ក្នុងការចងក្រងបណ្តាញ សមាជិកចលនាភូមិមួយផលិតផលមួយឲ្យបានទូលំទូលាយ និងគៀរគដៃគូនានាសហការគ្នារៀបចំឲ្យមាន ព្រឹត្តិការណ៍តាំងបង្ហាញ និងលក់ ទិញផលិតផលខ្មែរ តាមទីកន្លែងដែលមានសក្តានុពលទូទាំងប្រទេស។នៅក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីបានប្រកាសផងដែរថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ នឹងរៀបចំនៅខេត្តស្វាយរៀង ចាប់ពីថ្ងៃទី ដល់ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៣នេះ ខណៈការដែលរាជរដ្ឋាភិបាលឲ្យមានការរៀបចំនូវកម្មវិធីនេះ គឺដើម្បីជំរុញឲ្យព្រឹត្តិការណ៍នេះក្លាយទៅជាសំឡេងស្គរ ទូងដាស់ស្មារតីបងប្អូនប្រជាពលរដ្ឋកម្ពុជាគ្រប់រូបឲ្យខិតខំផលិត និងប្រើប្រាស់ផលិតខ្មែរឲ្យបានកាន់តែច្រើនខ្លាំងឡើងបន្ថែមទៀតផងដែរ។សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងផងដែរថា ទិវាជាតិលើកកម្ពស់ការប្រើប្រាស់ផលិតផលខ្មែរ លើកទី៦ ឆ្នាំ២០២៣នេះ ត្រូវបានរៀបចំដើម្បីផ្សព្វផ្សាយដល់ក្រសួងស្ថាប័ន និងដៃគូពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋទាំងអស់រួមគ្នាផលិត កែច្នៃប្រើប្រាស់ និងទិញផលិតផលខ្មែរ ជាពិសេសក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិរបស់យើងនាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៣ខាងមុខនេះ សម្រាប់ជាការរួមគ្នាកសាងកម្លាំងសេដ្ឋកិច្ចកម្ពុជាឲ្យកាន់តែមានសន្ទុះខ្លាំងក្លាថែមទៀត ក្រោមបរិយាកាសដ៏អំណោយផល នៃម្លប់សន្តិភាពផងដែរ។ក្នុងសារលិខិតនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ក៏បានលើកឡើងផងដែរថា ពេលវេលាប្រមាណសាមសិបឆ្នាំមុន ដែលរាជរដ្ឋាភិបាលបានហែលឆ្លងស្ថានភាពដ៏លំបាកលំបិនមួយ ដែលស្ថានភាពពេលនោះគឺដៃម្ខាងត្រូវខិតខំបញ្ចប់សង្រ្គាម ស្វែងរកសុខសន្តិភាព និងដៃម្ខាងទៀតគឹប្រឹងកសាង ស្តារឡើងវិញ និងអភិវឌ្ឍប្រទេសរហូតឈានដល់ការសម្រេចបាននូវការការបញ្ចប់សង្រ្គាមបានទាំងស្រុងក្រោម«នយោបាយ ឈ្នះ ឈ្នះ» ដែលនាំឲ្យប្រទេសជាតិយើងឆ្ពោះទៅរកការអភិវឌ្ឍលើគ្រប់វិស័យ។ សម្តេចតេជោ បានបញ្ជាក់បន្ថែមទៀតថា«សន្តិភាព និងការអភិវឌ្ឍ គឺជាចំណងទំនាក់ទំនងគ្នាដែល មិនអាចកាត់ផ្តាច់បាន។ ដូច្នេះយើងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាពដើម្បីរួមសហការគ្នាជំរុញល្បឿននៃការអភិវឌ្ឍ ដោយទាញយកសក្តានុពលនៃសន្តិភាពនេះឲ្យបានអស់លទ្ធភាពផងដែរ៕អត្ថបទ÷ បាន ចក់

ជាង៩៦ភាគរយនៃភូមិទាំងអស់ក្នុងខេត្តរតនគិរី មានអគ្គិសនីប្រើប្រាស់គិតត្រឹមឆ្នាំ២០២២

2023/04/04 02:00:04 pm        323
ភ្នំពេញ៖ អភិបាលខេត្តរតនគិរី បានអះអាងថា គិតត្រឹមឆ្នាំ២០២២ ​ការផ្គត់ផ្គង់អគ្គិសនី បាន​គ្រប់ដណ្ដប់ជាង៩៦ភាគរយ ​នៃភូមិទាំងអស់នៅក្នុងខេត្តនេះ ។ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី ​ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ភាពជោគជ័យក្នុង រយៈពេល៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តរតគិរី» រៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅព្រឹកថ្ងៃទី៤ ខែមេសានេះ បានឱ្យដឹងថា ប្រភពផ្គត់ផ្គង់អគ្គិសនីសម្រាប់ខេត្តរតនគិរី ​មានចំនួន៤ គឺ ​ផលិតក្នុងខេត្ត ​ទិញពីប្រទេសវៀតណាម ខេត្តស្ទឹងត្រែង និងទិញពីអនុស្ថានីយ ដែល​មាន​បន្ទុកប្រើប្រាស់ ២១,១៨MW ដែលអាចផ្ដល់​អគ្គិសនីប្រើប្រាស់​ ចំនួន២៣១ភូមិ ក្នុងចំណោម ២៤៣ភូមិ ស្មើនឹង ៩៦.៦ ភាគរយ​ នៅទូទាំងខេត្ត ។ឯកឧត្តម បានបន្តថា ​អនុវត្តតាមផែនការអភិវឌ្ឍរយៈ៥ឆ្នាំ របស់រដ្ឋបាលខេត្ត ​បានកំណត់ចក្ខុវិស័យ គឺ​មានការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច ​សមភាពយេនឌ័រ ​បរិយាប័ន្នល្អ ​និងធានាបានចីរភាពធនធាន ធម្មជាតិជាដើម។ ចក្ខុវិស័យដែលកំណត់នេះ ​បានក្លាយជាផែនទីបង្ហាញគោលបំណង ​គោលដៅយុទ្ធសាស្រ្ត និង​ដំណោះស្រាយ​ជាអាទិភាពនានា ​ដែលជាតម្រូវការជាក់ស្តែងនៅមូលដ្ឋាន ​សម្រាប់ធ្វើសេចក្តី សម្រេច​ចិត្តក្នុងការប្រើប្រាស់ធនធាន​ និង​សក្តានុពល​នានា ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ជា​អាទិភាព របស់ប្រជាពលរដ្ឋ ឱ្យស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍​ជាតិ។ឯកឧត្ដម បានបញ្ជាក់ថា ស្របតាម​គោលនយោបាយ​របស់រាជរដ្ឋាភិបាល ​ក្នុងរយៈពេល៥ឆ្នាំ​កន្លងទៅនេះ ​ខេត្តរតនគិរី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងសមិទ្ធផលសេដ្ឋកិច្ច និងសង្គម ដោយ​ខិតខំលើកកម្ពស់ការទទួលខុសត្រូវលើការងាររក្សាសន្តិសុខ ​សណ្តាប់ធ្នាប់ និង​សុវត្ថិភាព​សាធារណៈ ព្រមទាំងការងារ​អភិវឌ្ឍន៍​នៅក្នុងមូលដ្ឋាន​មានភាពរីកចម្រើនពី​មួយឆ្នាំ​ទៅមួយឆ្នាំ៕ អត្ថបទ៖ ទូច សោភ័ណ

ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នឹងផ្សព្វផ្សាយវិនិយោគិនឥណ្ឌូនេស៊ី និងអាស៊ាន ចូលមកកម្ពុជា

2023/04/04 12:55:41 pm        198
ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី មកវិនិយោគនៅកម្ពុជា ដើម្បីរួមចំណែកផ្តល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ទាំងការ​វិនិយោគដោយផ្ទាល់ ការចូលហ៊ុនជាមួយសហគ្រាសក្នុងស្រុក ឬភាពជាដៃគូរវាង​រដ្ឋ​និងឯកជន។លោក M. Arsjad Rasjid P.M. ប្រធានសភាពាណិជ្ជកម្ម ​និងឧស្សាហកម្មឥណ្ឌូនេស៊ី លើកឡើងនៅ​ក្នុង​ជំនួប​សម្តែង​ការគួរសម​ជាមួយ​ឯកឧត្តម សុខ ចិន្តាសោភា​ រដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋ​មន្ដ្រី​អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា នៅថ្ងៃទី៣​ ខែមេសា ឆ្នាំ២០២៣នេះថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានបង្ហាញអំពីឆន្ទៈក្នុងការជំរុញវិនិយោគិនឥណ្ឌូនេស៊ី​មកវិនិយោគ​នៅ​កម្ពុជាផងដែរ ​ដែលកន្លងមកមានក្រុមហ៊ុនមួយចំនួនបានមកបណ្តាក់ទុនរួចហើយ សំដៅរួមចំណែក​ដល់ការធ្វើពិពិធកម្មគោលដៅវិនិយោគនៅកម្ពុជា ។ឯកឧត្តម សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ​បានវាយតម្លៃខ្ពស់​ចំពោះគណៈប្រតិភូក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន ​ដែលបានគិតគូរ​ក្នុងនាម​ជាម្ចាស់​ផ្ទះសម្រាប់កិច្ចប្រជុំអាស៊ាន​របស់ផ្នែកឯកជន ​ដោយបានចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញ​បំពេញទស្សនកិច្ចនៅតាមបណ្តាប្រទេសសមាជិកអាស៊ាន ​ជាពិសេសកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី ​បានចាត់ដំណើរទស្សនកិច្ចការងាររបស់គណៈប្រតិភូ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ​កាន់​តែច្បាស់ អំពីកិច្ច​សហប្រតិបត្តិការដ៏​ស្អិតរមួត​ ដែល​ប្រទេសទាំង​ពីរ​ផ្តោត​ការ​យកចិត្តទុកដាក់​ជំរុញ​ការធ្វើវិនិយោគ​ និងធុរកិច្ចក្នុងវិស័យសំខាន់។បន្ថែមពីនេះ ឯកឧត្តម បានបង្ហាញនូវការគាំទ្រ​យ៉ាង​ពេញទំហឹង ​ក្នុងការពង្រឹង និងពង្រីកកិច្ច​សហប្រតិបត្តិការ​វិនិយោគទ្វេភាគី​ លើវិស័យឌីជីថល, ការអភិវឌ្ឍប្រកបដោយចីរភាព, ​សុខាភិបាល, សន្តិសុខ​ស្បៀង ​និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម និងវិនិយោគ។ឯកឧត្តម សុខ ចិន្តាសោភា ​បានបញ្ជក់ថា តាមរយៈយន្តការ​ដែល​ដឹកនាំ​ដោយ​អាស៊ាន បានជំរុញ​លើក​ទឹកចិត្តឱ្យវិនិយោគិន​ឥណ្ឌូនេស៊ី ​មកវិនិយោគ​នៅកម្ពុជា ដើម្បី​ច្បាម​យកកាលានុវត្តភាព​វិនិយោគថ្មីៗ ​ដែលកើតឡើងពីការរៀបចំគោលនយោបាយទាក់ទាញវិនិយោគចំគោលដៅ ដូចមាន​ក្នុងខ្លឹមសារច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា​ ដែលបានប្រកាសឱ្យប្រើកាលពីថ្ងៃទី ១៥ ខែ តុលា ឆ្នាំ ២០២១។សូមបញ្ជាក់ថា, ទាក់ទិនការវិនិយោគ បើគិតត្រឹមខែ មីនា ឆ្នាំ ២០២៣​ ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​ទទួល​សំណើរសុំវិនិយោគពីឥណ្ឌូនេស៊ី​មានចំនួន ២២ គម្រោង ​មាន​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៦៩ លាន​ដុល្លារអាមេរិក ក្នុងនោះ​មានការវិនិយោគក្នុងវិស័យឧស្សាហកម្ម, កសិកម្ម ​និងសេវាកម្ម, ចំណែក​ពាក់ព័ន្ធ​ការធ្វើពាណិជ្ជកម្មអន្តរជាតិវិញ​ នៅក្នុងរយៈពេល ២ ខែដើមឆ្នាំ ២០២៣ ទំហំ​ពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរ ​មានទឹកប្រាក់ជាង ​១៨៧ លានដុល្លារ ​កើនឡើងជាង ៥០ ភាគរយ ​បើធៀបរយៈពេលដូចគ្នានិងឆ្នាំ ២០២២ ៕អត្ថបទ៖ សុន រ៉ាឌី

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

អ្នកស្លាប់ក្នុងព្យុះ Bualoi នៅវៀតណាម បន្តកើនឡើងមិនឈប់ ខណៈការខូចខាតមានជាង ៦០០លានដុល្លារ
10/03/2025 01:10 PM
ការតវ៉ាបានក្លាយជាហិង្សា ក្នុងពេលម៉ិកស៊ិកប្រារព្ធខួបនៃការតវ៉ាបណ្តាលឲ្យមានមនុស្សស្លាប់ច្រើនកាលពីឆ្នាំ១៩៦៨
10/03/2025 01:10 PM
ការចែករំលែកព័ត៌មានចារកម្មរបស់អាមេរិក នឹងជំរុញការវាយប្រហារចំគោលដៅរបស់អ៊ុយក្រែន និងបង្កើនសម្ពាធលើរុស្ស៊ី
10/03/2025 01:10 PM
UN ព្រមានអំពីភាពឃោរឃៅ នៅក្នុងទីក្រុង El-Fasher ប្រទេសស៊ូដង់
10/03/2025 01:10 PM
លោក Trump គំរាមកាត់ «ទីភ្នាក់ងាររបស់គណបក្សប្រជាធិបតេយ្យ» ក្នុងពេលមានការបិទរដ្ឋាភិបាល
10/03/2025 01:10 PM
លោក Putin ព្រមានពីការឆ្លើយតបដ៏ខ្លាំងក្លាចំពោះ «ការបំពាក់អាវុធរបស់អឺរ៉ុប»
10/03/2025 12:10 PM
រដ្ឋមន្ត្រីការបរទេស៖ អេហ្ស៊ីប កំពុងព្យាយាមបញ្ចុះបញ្ចូលក្រុមហាម៉ាសឱ្យទទួលយកផែនការរបស់លោក Trump
10/03/2025 12:10 PM
យោធាអ៊ីស្រាអែល បញ្ឈប់ក្បួនទូកដឹកជំនួយស្ទើរតែទាំងអស់ បង្កឱ្យមានការតវ៉ានៅទូទាំងពិភពលោក
10/03/2025 12:10 PM
ទេសាភិបាលធនាគារកណ្ដាលជប៉ុន ព្រមានពីភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ចទូទាំងសកលលោក
10/03/2025 12:10 PM
សម្ដេចព្រះមហាក្សត្រី ប្រោសព្រះរាជទាន ព្រះរាជទ្រព្យ២ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជូន​កាក​បាទ​ក្រហម​កម្ពុជា
10/03/2025 12:10 PM