អតីតសកម្មជនគណបក្សប្រឆាំងចំនួន ៨៧នាក់ ចូលរួមជីវភាព​នយោបាយ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា នៅក្នុងស្រុកស្អាង និងស្រុកកោះធំ
ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកលើកដែកណែនាំយុវជនរក្សាជាកម្លាំងសាមគ្គី
ប្រធានក្រុមការងារចុះមូលដ្ឋាន៖ បក្សប្រជាជនប្រកាន់ខ្ជាប់នូវឧត្តមគតិស្នេហាជាតិ និងការអភិវឌ្ឍ
សម្ដេចធិបតី បញ្ជាក់ជាថ្មីជំហររបស់កម្ពុជាបន្តដោះស្រាយបញ្ហាព្រំដែនគោក និងសមុទ្រជាមួយថៃ ដោយសន្ដិវិធី និងច្បាប់អន្តរជាតិ និងបដិសេធជជែករឿងបើកច្រកព្រំដែនគោក

នយោបាយ​ និង ការអភិវឌ្ឍន៍

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអភិបាលរាជធានី-ខេត្ត ត្រៀមកន្លែង និងLED(ស្លាយ)បញ្ចាំងការប្រកួតបាល់ទាត់ឱ្យប្រជាពលរដ្ឋទស្សនា

2023/04/25 12:51:29 pm        244
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តាមរយៈតេឡេក្រាមផ្លូវការរបស់សម្តេច នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ បានអំពាវនាវដល់អភិបាលរាជធានី-ខេត្ត ឱ្យត្រៀមកន្លែង និងផ្តាំងLED(ស្លាយ) ដើម្បីផ្សាយបន្តផ្ទាល់ចេញពីការប្រកួតបាល់ទាត់ពីពហុកីឡដ្ឋាន និងត្រូវប្រកួតជាបន្តបន្ទាប់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម២០២៣ ឱ្យពលរដ្ឋទស្សនាកម្សាន្តសប្បាយ ។សម្តេចបញ្ជាក់ថា «ដោយហេតុថា កន្លែអង្គុយទស្សនាប្រកួតមានចំនួនកំណត់ ចាំបាច់ត្រូវត្រៀមកន្លែង និងស្លាយ បន្តផ្ទាល់ពីការប្រកួតនីមួយៗ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាទាំងអស់គ្នា»។សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យអភិបាលរាជធានី-ខេត្ត ត្រូវរៀបចំកន្លែងសមរម្យឱ្យប្រជាពលរដ្ឋបានទស្សនា និងត្រូវរៀបចំឱ្យបានឆាប់បំផុត និងរៀបសំសណ្តាប់ធ្នាប់ឱ្យបានល្អ៕

មេដឹកនាំចិន អំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការទិន្នន័យអន្តរជាតិ

2023/04/25 12:43:25 pm        141
ប្រធានាធិបតីចិន លោក Xi Jinping បានថ្លែងកាលពីថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើឱ្យស៊ីជម្រៅ កិច្ចសហប្រតិបត្តិការទិន្នន័យអន្តរជាតិនៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល។ ការធ្វើអត្ថាធិប្បាយរបស់លោក Xi បានធ្វើឡើងនៅក្នុងសារអបអរសាទរទៅកាន់វេទិកាទិន្នន័យ​ពិភពលោកលើកទី៤ របស់អង្គការសហប្រជាជាតិនៅទីក្រុង​ ហាងចូវ(Hangzhou) រដ្ឋធានីនៃខេត្ត ជើជាំង(Zhejiang) ប្រទេសចិនភាគខាងកើត​ ដែលបានគ្រោងធ្វើចាប់ពីថ្ងៃទី ២៤ ដល់ថ្ងៃទី ២៧ ខែមេសា។ដោយកត់សម្គាល់ថា ការអភិវឌ្ឍប្រកបដោយចីរភាពគឺជាជម្រើសដែលមិនអាចជៀសបាន សម្រាប់​ភាពរីកចម្រើន និងវឌ្ឍនភាពនៃសង្គមមនុស្ស លោក Xi បានគូសបញ្ជាក់ថា ការសម្រេច​បាន​នូវ​ការអភិវឌ្ឍ​សកលរឹងមាំ បៃតង និងមានសុខភាពល្អ គឺជាបំណងប្រាថ្នារួមរបស់មនុស្ស​នៅជុំវិញ​ពិភពលោក។លោក Xi បាននិយាយថា ក្នុងនាម​ជាអ្នកគាំទ្រ និងជាអ្នកអនុវត្តនៃរបៀបវារៈឆ្នាំ​ ២០៣០ របស់​អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយចីរភាព ប្រទេសចិន​ប្រកាន់ខ្ជាប់​នូវ​ចក្ខុវិស័យថ្មីសម្រាប់ការអភិវឌ្ឍ ដែលកំពុងបង្ហាញពីការអភិវឌ្ឍឈានមុខ សម្របសម្រួល បៃតង បើកចំហ និងការអភិវឌ្ឍរួម។ លោក បានបន្ថែមថា ប្រទេសចិនតែងតែធ្វើអោយប្រសើរឡើងនូវហេដ្ឋារចនា​សម្ព័ន្ធឌីជីថល ពង្រឹង​ទិន្នន័យ និងការ​កសាង​សមត្ថភាព​ស្ថិតិ​ និងចែករំលែកយ៉ាង​សកម្មនូវការអនុវត្ត និងបទពិសោធន៍​របស់ខ្លួន ក្នុងការត្រួតពិនិត្យគោលដៅអភិវឌ្ឍន៍​ប្រកបដោយចីរភាព។ លោក Xi និយាយថា ប្រទេសចិន នឹងធ្វើការជាមួយប្រទេសផ្សេងទៀតដើម្បីជួយអនុវត្តរបៀបវារៈឆ្នាំ ២០៣០ សម្រាប់ការអភិវឌ្ឍ​ប្រកបដោយនិរន្តរភាពតាមរយៈ «ការគ្រប់គ្រងទិន្នន័យ» ។ប្រធានាធិបតី លោក Xi ក៏បានអំពាវនាវឱ្យមានការកសាងកិច្ចសហប្រតិបត្តិការអន្តរជាតិឈ្នះ-ឈ្នះ និង​បើកចំហ ក្នុងវិស័យទិន្នន័យ ​និងជំរុញការអភិវឌ្ឍ​ និងវឌ្ឍនភាពរួមគ្នារបស់ប្រទេសទាំងអស់។វេទិកានេះ​ត្រូវបានរៀបចំឡើងដោយអង្គការ​សហប្រជាជាតិ និង​បាន​សហការរៀបចំដោយ​ការិយាល័យ​ស្ថិតិជាតិរបស់ប្រទេស​ និងរដ្ឋាភិបាលខេត្ត Zhejiang ។

ការដាក់ប្រាក់បញ្ញើនៅធនាគារ First Republic Bank របស់អាមេរិក ធ្លាក់ចុះជាង១០០ពាន់លានដុល្លារ

2023/04/25 12:31:25 pm        52
អាមេរិក៖ ភាគហ៊ុនរបស់ធនាគារ First Republic Bank សហរដ្ឋអាមេរិក បានធ្លាក់ចុះជាង២០%បន្ទាប់ពីបញ្ចប់ពេលវេលាជួញដូរកាលពីថ្ងៃចន្ទទី២៤មេសា បន្ទាប់ពីធនាគារផ្ដល់ប្រាក់កម្ចីមួយនេះ បាននិយាយថា ការដាក់ប្រាក់បញ្ញើ បានធ្លាក់ចុះជាង១០០ពាន់លានដុល្លារអាមេរិក ក្នុងត្រីមាសដំបូង ហើយខ្លួនកំពុងស្វែងរកជម្រើសផ្សេងៗ ដូចជា ការរៀបចំឡើងវិញនូវតារាងតុល្យការរបស់ខ្លួន។ ការធ្លាក់ចុះនៃប្រាក់បញ្ញើបានបង្កផលប៉ះពាល់លើប្រាក់ចំណេញដែលលើសពីការរំពឹងទុកសម្រាប់ធនាគារផ្តល់ប្រាក់កម្ចីកំពុងជួបបញ្ហាធ្ងន់ធ្ងរមួយនេះ ដែលត្រូវបានប៉ះពាល់ដោយសារការសម្រុកដកប្រាក់បញ្ញើចេញពីធនាគារធំៗ របស់សហរដ្ឋអាមេរិកកាលពីខែមុន បន្ទាប់ពីការដួលរលំរបស់ធនាគារផ្តល់ប្រាក់កម្ចីក្នុងតំបន់ចំនួនពីររបស់សហរដ្ឋអាមេរិក។  ធនាគារនេះគ្រោងនឹងកាត់បន្ថយការចំណាយដោយកាត់បន្ថយសំណងនាយកប្រតិបត្តិ រៀបចំកន្លែងការិយាល័យឡើងវិញ និងបញ្ឈប់បុគ្គលិកជិត២០ទៅ២៥ ភាគរយនៅក្នុងត្រីមាសទីពីរ។ក្រុមហ៊ុននេះ ក៏មានបំណងបង្កើនការដាក់ប្រាក់បញ្ញើដែលមានការធានារ៉ាប់រងរបស់ខ្លួន និងកាត់បន្ថយប្រាក់កម្ចីពីធនាគារកណ្ដាលផងដែរ។លោក Mike Roffler អគ្គនាយកក្រុមហ៊ុននេះ បាននិយាយក្នុងសន្និសីទព័ត៌មានតាមវីដេអូរយៈពេល១៥នាទី និងបានបញ្ចប់ដោយគ្មានសំណួរពីក្រុមអ្នកវិភាគថា យើងកំពុងចាត់វិធានការដើម្បីកាត់បន្ថយការចំណាយសមស្រមតាមហេតុផលដើម្បីភ្ជាប់ទៅនឹងការផ្ដោតលើការកាត់បន្ថយទំហំតារាងតុល្យការ៕

ការលំបាករបស់អ្នកដំណើរនៅអាល្លឺម៉ង់ ខណៈបុគ្គលិកអាកាសយានដ្ឋានទីក្រុង ប៊ែរឡាំងធ្វើកូដកម្ម

2023/04/25 12:26:58 pm        50
អាល្លឺម៉ង់៖ អ្នកដំណើរតាមក្រុមហ៊ុនអាកាសចរណ៍ ត្រូវបានគេប្រាប់ពីការរំពឹងថា នឹងមានការអាក់ខានចំពោះជើងហោះហើរនៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីបុគ្គលិកសន្តិសុខបានធ្វើកូដកម្មមួយថ្ងៃនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងប៊ែរឡាំង។ សកម្មភាពនេះ បានមើលឃើញថា ការធ្វើដំណើរចាកចេញទាំងអស់ពីរដ្ឋធានី ត្រូវបានលុបចោលពេញមួយថ្ងៃចន្ទ ដោយការធ្វើដំណើរមកដល់ក៏រងផលប៉ះពាល់។អ្នកនាំពាក្យរបស់អាកាសយានដ្ឋានបាននិយាយថា ជើងហោះហើរប្រមាណ ២៤០ជើង ដែលត្រូវបានគេកំណត់ហោះហើរនៅថ្ងៃច័ន្ទ ប៉ុន្តែត្រូវបានលុបចោលជាបន្តបន្ទាប់។ អ្នកដំណើរត្រូវបានគេប្រាប់ឱ្យទាក់ទងទៅក្រុមហ៊ុនអាកាសចរណ៍របស់ពួកគេសម្រាប់ព័ត៌មានអំពីការកំណត់ពេលឡើងវិញជើងហោះហើររបស់ពួកគេ។អ្នកដំណើរជាច្រើននៅទីក្រុង Hamburg ជាទីក្រុងធំបំផុតទីពីររបស់ប្រទេសអាល្លឺម៉ង់ ក៏បានរងផលប៉ះពាល់នេះដែរ បន្ទាប់ពីបុគ្គលិកមកពីក្រុមហ៊ុនឯកជន អេវីអេសិន ហេនដ្លីងសឺ វីស ហេមប៊ឺក(Aviation Handling Services Hamburg (AHS) ដែលផ្នែកគ្រប់គ្រងការត្រួតពិនិត្យចូល ការឡើងជិះលើយន្តហោះនិងបាត់បង់ បានរកឃើញថាក្រុមហ៊ុនអាកាសចរណ៍មួយចំនួនរួមទាំង ក្រុមហ៊ុនអាកាសចរណ៍  លុហ្វថានសា(Lufthansa) បានអំពាវឲ្យមានការធ្វើកូដកម្ម២៤ម៉ោង ដោយការជូនដំណឹងភ្លាមៗ។ អាកាសយានដ្ឋានដ៏មមាញឹកបំផុតចំនួនពីររបស់ប្រទេសអាល្លឺម៉ង់គឺ គឺអាកាសយានដ្ឋានទីក្រុង Frankfurt និង Munich មិនត្រូវបានរងផលប៉ះពាល់ដោយផ្ទាល់ពីការធ្វើកូដកម្មកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែទោះជាយ៉ាងណា ត្រូវបានគេរំពឹងថា អាចនឹងមានផលប៉ះពាល់ដល់ក្រុមហ៊ុនអាកាសចរណ៍អាល្លឺម៉ង់ Lufthansa ដោយសារតែការលុបចោលការធ្វើដំណើរចេញទាំងនៅទីក្រុងហាំប៊ឺក ទាំងនៅទីក្រុងប៊ែរឡាំង។ប្រទេសមានសេដ្ឋកិច្ចដ៏ធំបំផុតរបស់អឺរ៉ុប មួយនេះ បានឃើញការធ្វើកូដកម្មធំៗជាច្រើនលើក ដែលបាន រំខានដល់សេវាកម្មដឹកជញ្ជូនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈសហជីព ទាមទាការដំឡើងប្រាក់ខែ ជាការឆ្លើយតបទៅនឹងអតិផរណាដែលកើនឡើងខ្ពស់៕

ភាគីជម្លោះនៅស៊ូដង់ព្រមព្រៀងឲ្យមានបទឈប់បាញ់៧២ម៉ោងខណៈជនបរទេសត្រូវបានជម្លៀសចេញ

2023/04/25 12:19:57 pm        155
ស៊ុដង់៖ សហរដ្ឋអាមេរិកបាននិយាយថា គាគីជម្លោះនៅក្នុងប្រទេសស៊ូដង់បានព្រមព្រៀងឲ្យមានបទឈប់បាញ់ រយៈពេល៧២ម៉ោង ខណៈប្រទេសលោកខាងលិច អារ៉ាប់ និងអាស៊ី បានប្រជែងគ្នាដើម្បីមកទទួលយកពលរដ្ឋរបស់ពួកគេចេញពីប្រទេសនេះ។រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងបទឈប់បាញ់បានអនុវត្តតាមការចរចាដ៏តានតឹង រយៈពេលពីរថ្ងៃ ហើយនឹងចាប់ផ្តើមនៅថ្ងៃអង្គារនេះ។ ភាគីទាំងពីរ មិនបានគោរពតាមកិច្ចព្រមព្រៀងបទឈប់បាញ់ជាបណ្តោះអាសន្នមួយចំនួនក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះនោះទេ។ការប្រយុទ្ធគ្នាបានផ្ទុះឡើងរវាងកងកម្លាំងប្រដាប់អាវុធរបស់ប្រទេសស៊ូដង់ និងក្រុមយោធាប៉ារ៉ាកងកម្លាំងគាំទ្ររហ័ស (RSF) កាលពីថ្ងៃទី ១៥ ខែមេសា ហើយបានបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤២៧ នាក់ បំផ្លាញមន្ទីរពេទ្យ និងសេវាកម្មផ្សេងទៀត ហើយបានប្រែក្លាយតំបន់លំនៅឋានពលរដ្ឋទៅជាតំបន់សង្គ្រាម។ក្នុងអំឡុងពេលនេះ សហរដ្ឋអាមេរិកជំរុញឱ្យកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងក្រុមកងកម្លាំងគាំទ្ររហ័ស ប្រកាន់ខ្ជាប់បទឈប់បាញ់ជាបន្ទាន់និងពេញលេញ។ លោក Blinken បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ដើម្បីគាំទ្រដល់ការបញ្ចប់ការប្រយុទ្ធគ្នាយូរអង្វែង សហរដ្ឋអាមេរិកនឹងសម្របសម្រួលជាមួយដៃគូក្នុងតំបន់ និងអន្តរជាតិ និងភាគីពាក់ព័ន្ធជនស៊ីវិលនៅស៊ូដង់។ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយថា អំពើហឹង្សាក្នុងប្រទេសដែលនៅជាប់សមុទ្រក្រហម តំបន់នៃទ្វីបអាហ្វ្រិក និងតំបន់ Sahel ប្រឈមគ្រោះថ្នាក់នៃការបំផ្លិចបំផ្លាញដ៏មហន្តរាយ ដែលអាចហ៊ុមព័ទ្ធនៅក្នុងតំបន់ទាំងមូល និងលើសពីនេះទៀត។លោកបានជំរុញឱ្យសមាជិកទាំង ១៥ ប្រទេសនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ប្រើអំណាចរបស់ពួកគេដើម្បីត្រលប់ប្រទេសស៊ូដង់ទៅរកមាគ៌ានៃអន្តរកាលលទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីរដ្ឋប្រហារយោធាឆ្នាំ ២០២១ ដែលក្រោយមកមានការដួលរលំមេដឹកនាំយូរអង្វែង លោក Omar al-Bashir នៅក្នុងការបះបោរដែលមានការគាំទ្រច្រើន។ ក្រុមប្រឹក្សាសន្តិសុខ មានផែនការបើកកិច្ចប្រជុំមួយស្តីពីប្រទេសស៊ូដង់ នៅថ្អៃអង្គារនេះ៕

UN៖ ឥណ្ឌានឹងកើនលើសចិន ជាប្រទេសមានប្រជាជនច្រើនបំផុតលើពិភពលោកនៅខែមេសានេះ

2023/04/25 12:15:01 pm        54
ឥណ្ឌា៖ អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃថា ប្រទេសឥណ្ឌានឹងក្លាយជាប្រទេសដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកនៅចុងខែនេះ ដែលនឹងកើនលើសប្រទេសចិន ដែលសម្បូរដោយពលរដ្ឋវ័យចំណាស់។កំណត់ត្រាជាប្រវត្តិសាស្ត្រនេះ បានចោទជាសំណួរថា តើប្រទេសឥណ្ឌាអាចចម្លងយកបានដែរទេ នូវភាពជោគជ័យផ្នែកសេដ្ឋកិច្ច ដែលបានធ្វើឱ្យប្រទេសចិនក្លាយជាមជ្ឈមណ្ឌសេដ្ឋកិច្ចពិភពលោក និងជាមហាអំណាចសកលឈានមុខ។ព័ត៌មាននេះបានកើតឡើងនៅពេលប្រទេសឥណ្ឌាកំពុងជំរុញខ្លួនឯងក្នុងនាមជាតួអង្គអន្តរជាតិកំពុងលេចធ្លោ ជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល G20 នៅឆ្នាំនេះ។ វាក៏នឹងក្លាយជាគោលដៅដ៏ទាក់ទាញបន្ថែមទៀតសម្រាប់ក្រុមហ៊ុនពហុជាតិសាសន៍ដែលកំពុងស្វែងរកការកាត់បន្ថយការពឹងផ្អែកលើប្រទេសចិន។អង្គភាពកិច្ចការសង្គមកិច្ច និងសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ បាននិយាយនៅក្នុងសេចក្តីប្រកាសព័ត៌មានថា នៅដំណាច់ខែមេសាចំនួនប្រជាជនរបស់ប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ១.៤២៥ពាន់លាននាក់ ដែលមានន័យថាវាបានផ្គូរផ្គងគ្នាហើយក្រោយមកកើនលើសប្រទេសចិនដីគោក។ការព្យាករណ៍ គឺផ្អែកលើការប៉ាន់ស្មានចុងក្រោយបំផុតនៃចំនួនប្រជាជនពិភពលោក។ វាមិនច្បាស់នោះទេថា នៅពេលណាចំនួនប្រជាជនឥណ្ឌានឹងកើនឡើងលើសប្រទេសចិន។ វាប្រហែលជាបានកើនលើសរួចហើយ។ អ្នកជំនាញសិក្សាស្រាវជ្រាវពីប្រជាជននិយាយថា ការកំណត់ទិន្នន័យចំនួនប្រជាជន ពុំអាចគណនាកាលបរិច្ឆេទបាននោះទេ។  រដ្ឋាភិបាលឥណ្ឌាដែលពុំបានធ្វើជំរឿនចាប់តាំងពីឆ្នាំ២០១១ មិនបានធ្វើការអត្ថាធិប្បាយជាផ្លូវការលើការប៉ាន់ប្រមាណនេះទេ។ លោក John Wilmoth អង្គភាពទទួលបន្ទុកបែងចែកចំនួនប្រជាជនរបស់អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការកណ្តាលក្នុងទីក្រុងញូវយ៉ក ថាពេលវេលានៃពេលដែលប្រទេសឥណ្ឌាកើនលើសប្រទេសចិនក្នុងចំនួនប្រជាជន នឹងទំនងជាត្រូវបានពិ និត្យឡើងវិញនៅពេលដែលប្រទេសឥណ្ឌាធ្វើជំរឿនបន្ទាប់របស់ខ្លួន៕

តុលាការកំពូលអាមេរិកនឹងសម្រេចថា មន្ត្រីសាធារណៈអាចបិទអ្នករិះគន់នៅលើបណ្ដាញសង្គមបានដែរ ឬអត់

2023/04/25 12:07:36 pm        55
អាមេរិក៖ តុលាការកំពូលសហរដ្ឋអាមេរិក ដែលកំពុងស្វែងរកសិទ្ធិបញ្ចេញមតិដោយសេរីនៅលើបណ្ដាញផ្សព្វផ្សាយសង្គម កាលពីថ្ងៃចន្ទ បានយល់ព្រមពិចារណាថា តើវិសោធនកម្មទី១ របស់រដ្ឋធម្មនុញ្ញនឹងហាមឃាត់មន្ត្រីរដ្ឋាភិបាលពីការប្លុក ឬបិទការរិះគន់របស់ពួកគេនៅលើ platforms ដូចជា Facebook និង Twitter ឬយ៉ាងណា?។ ក្រុមចៅក្រុមបានទទួលយកបណ្ដឹងឧទ្ធរណ៍មួយដោយសមាជិកក្រុមប្រឹក្សាសាលារដ្ឋចំនួនពីរ ពីទីក្រុង Poway នៅក្នុងរដ្ឋកាលីហ្វនីញ៉ា ភាគខាងត្បូង នៃសេចក្ដីសម្រេចរបស់តុលាការជាន់ទាប របស់អាណាព្យាបាលសិស្សដែលបានប្ដឹង ក្រោយត្រូវបានបិទទំព័រ Facebook និង គណនីយ្យTwitterដែលត្រូវបានរក្សាទុកដោយក្រុមមន្ត្រី។    ក្រុមចៅក្រមក៏បានទទួលបណ្ដឹងឧទ្ធរណ៍មួយផងដែរពីបុរសម្នាក់នៅរដ្ឋមីជីហ្គិន របស់តុលាការជាន់ទាបប្រឆាំងនឹងរូបគេ បន្ទាប់ពីគេបានប្ដឹងមន្ត្រីក្រុងនៅក្នុងទីក្រុង Port Huron ដែលបានប្លុកខ្លួននៅលើបណ្ដាញសង្គម Facebook ក្រោយបង្ហោះខ្លឹមសាររិះគន់ ធ្វើឡើងដោយដើមចោទ អំពីការឆ្លើយតបវិធានការវីរុស Covid-19 របស់រដ្ឋាភិបាលប្រចាំតំបន់៕

ការផ្ទុះឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្មនៅប៉ាគីស្ថាន បណ្តាលឲ្យមនសុ្ស ១៣នាក់ស្លាប់

2023/04/25 12:02:06 pm        65
ប៉ាគីស្ថាន៖ នគរបាលនិយាយថា ការផ្ទុះ២លើកនៅឃ្លាំងស្តុកគ្រាប់រំសេវប្រឆាំងភេរវកម្ម នៅប្រទេសប៉ាគីស្ថានភាគពាយ័ព្យ បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៣នាក់ស្លាប់ និងរងរបួសជាង៥០នាក់ កាលពីថ្ងៃចន្ទ។លោក Akhtar Hayat មន្ត្រីជាន់ខ្ពស់នគរបាលនិយាយថា ការផ្ទុះ បានធ្វើឲ្យរញ្ជួយការិយាល័យប្រឆាំងភេរវកម្ម នៅតំបន់ជ្រលងភ្នំ Swat ភាគពាយ័ព្យ ដែលកាលពីពេលមុន ត្រូវបានគ្រប់គ្រងរយៈពេលយូដោយក្រុមសកម្មប្រយុទ្ធអ៊ីស្លាម មុនពេលពួកគេត្រូវបានបោសសម្អាតចេញក្នុងប្រតិបត្តិការយោធាក្នុងឆ្នាំ២០០៩ ។ អ្នកនាំពាក្យរបស់លោក បាននិយាយនៅក្នុងសចក្តីថ្លែងការណ៍ថា គ្រាប់រំសេវ បានឆាបឆេះ ដែលបញ្ហានេះភាគច្រើនប្រហែលជាដោយសារតែការឆ្លងចរន្តអគ្គិសនី។ គ្មានភស្តុតាងនៃការវាយប្រហារពីខាងក្រៅដែលបានកើតឡើងនោះទេរហូតមកដល់ពេលនេះ។នគរបាល និងយោធា ប្រទេសប៉ាគីស្ថាន មានវត្តមានច្រើននៃបុគ្គលិកប្រឆាំងភេរវកម្មនៅក្នុងតំបន់ជ្រលងភ្នំនេះ ជាទីកន្លែងកំណើតរបស់លោក Mullah Fazlullah អតីតប្រមុខក្រុមតាលីបង់ប៉ាគីស្ថាន ដែលត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស ក្នុងប្រទេសអាហ្វហ្គានីស្ថានដែលនៅជិតខាងក្នុងឆ្នាំ២០១៨។លោក Hayat និយាយថា អ្នកនាំពាក្យនិយាយថា ទិដ្ឋភាពផ្សេងទៀតនៃការផ្ទុះនេះ កំពុងត្រូវបានស៊ើបអង្កេត។ ភាគច្រើននៃអ្នកដែលបានស្លាប់ក្នុងការផ្ទុះនេះ គឺជាមន្ត្រីនគរបាលប្រឆាំងភេរវកម្ម ហើយស្ត្រីម្នាក់ និងកូនរបស់នាង ដែលដើរឆ្លងកាត់ជិតអគារនោះ បានស្លាប់ផងដែរ។ មន្ត្រីរដ្ឋបាលមន្ទីរពេទ្យម្នាក់ និយាយថា ខាងមន្ទីរពេទ្យបានទទួលអ្នករងរបួសជាច្រើនដើម្បីព្យាបាល ដែលមួយចំនួនក្នុងចំណោមពួកគេរងរបួសធ្ងន់៕

ចិន និយាយថាខ្លួនគោរពអធិបតេយ្យភាពរបស់រដ្ឋអតីតសហភាពសូវៀត ក្រោយសហភាពអឺរ៉ុបផ្ទុះកំហឹង

2023/04/25 11:54:23 am        159
ចិន៖ ក្រសួងការបរទេសចិន បាននិយាយកាលពីថ្ងៃចន្ទទី២៤មេសាថា ប្រទេសចិន គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ជាការដកខ្លួនឯងចេញពីការអត្ថាធិប្បាយដោយប្រេសិតពិសេសរបស់ខ្លួនប្រចាំនៅទីក្រុងប៉ារីស ដែលបានបង្កឲ្យមានការផ្ទុះកំហឹងក្នុងចំណោមប្រទេសមួយចំនួនជាសមាជិករបស់សហភាពអឺរ៉ុប។ រដ្ឋមន្ត្រីការបរទេសមួយចំនួនរបស់ប្លុកសហភាពអឺរ៉ុប បាននិយាយថា ការធ្វើអត្ថាធិប្បាយដោយឯកអគ្គរដ្ឋទូតចិន លោក លូ ស្ហាយឹ (Lu Shaye) ដែលលោកបានចោទជាសំណួរអំពីអធិបតេយ្យភាពរបស់អ៊ុយក្រែន និងបណ្ដារដ្ឋអតីតសហភាពសូវៀតដទៃទៀត គឺមិនអាចទទួលយកបានឡើយ និងបានស្នើឲ្យទីក្រុងប៉េកាំងបញ្ជាក់ពីជំហររបស់ខ្លួន។  ដោយត្រូវបានសួរថា តើការអត្ថាធិប្បាយរបស់លោកលូ បានបង្ហាញពីជំហរជាផ្លូវការរបស់ចិន ដែរឬទេ អ្នកនាំពាក្យក្រសួងការបរទេស លោកស្រី Mao Ning បាននិយាយថាទីក្រុងប៉េកាំង គោរពឋានៈរបស់បណ្ដារដ្ឋអតីតសហភាពសូវៀត ជាប្រទេសមានអធិបតេយ្យភាព ក្រោយការដួលរលំសហភាពសូវៀត។លោកស្រី Mao បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា រាល់ការអត្ថាធិប្បាយរបស់លោកស្រីស្ដីពីអធិបតេយ្យភាពសុទ្ធតែតំណាងឲ្យជំហរផ្លូវការរបស់រដ្ឋាភិបាល។   ក្រោយមកស្ថានទូតចិននៅក្នុងទីក្រុងប៉ារីស បានចេញសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃចន្ទដើម្បីនិយាយថា ការអត្ថាធិប្បាយរបស់លោក លូ ស្ដីពីអ៊ុយក្រែន មិនមែនជាអំណះអំណាងខាងនយោបាយទេ តែជាការបង្ហាញពីទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ៕

សម្ដេចតេជោប្រកាសថា នឹងបង្រៀនមន្រ្ដីគណបក្សប្រជាជនដោយផ្ទាល់អំពីវិធីសាស្រ្ដនៃការវិភាគ

2023/04/25 11:01:10 am        206
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោយសម្ដេចសង្កេត​ឃើញ​ការវិភាគរបស់មន្រ្ដីមួយចំនួននាពេលបច្ចុប្បន្ននេះនៅមានកម្រិត សម្ដេចមានបំណងបង្រៀន អំពីវិធីសាស្រ្ដវិភាគជាបទពិសោធន៍ផ្ទាល់របស់សម្ដេចដែលបានឆ្លងកាត់ក្នុងការដឹកនាំប្រទេសកម្ពុជាកន្លងមកទៅ ដល់មន្រ្ដីគណបក្សប្រជាជនកម្ពុជា នាថ្ងៃខាងមុខ។សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បែបនេះ ក្នុងឱកាសសម្ដេចអញ្ជើញប្រគល់​សញ្ញាបត្រដល់ គរុសិស្ស គរុនិស្សិត និស្សិត និងបុគ្គលិកអប់រំជាង ២ ពាន់នាក់ ដែលបាន​បញ្ចប់ការសិក្សាដោយជោគជ័យពីវិទ្យាស្ថានជាតិអប់រំ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៣នេះ នៅវិទ្យាស្ថានជាតិអប់រំ។សម្ដេចតេជោ បានមានប្រសាសន៍ថា វិធីសាស្រ្ដនៃការវិភាគត្រឹមត្រូវ ពិតជាមានសារៈសំខាន់ខ្លាំង​ណាស់​សម្រាប់មន្រ្ដីនៅក្នុងការដឹកនាំធ្វើកិច្ចការងារផ្សេងៗ ជាពិសេសទាក់ទងទៅនឹងការវិភាគ​សភាពការណ៍ និងស្ថានការណ៍នានាដែលអាចនឹងកើតមានឡើង។សម្ដេចតេជោ បានបញ្ជាក់ថា បច្ចុប្បន្ននេះគណបក្សប្រជាជនមានការបង្រៀន​លើការវិភាគ​នេះ​ហើយ ប៉ុន្ដែមានចំណុចសំខាន់ៗមួយចំនួនគឺសម្ដេចចង់បង្រៀនដោយផ្ទាល់តែម្ដង ដែលជា​បទពិសោធន៍ផ្ទាល់របស់សម្ដេចបាននិពន្ធចេញមក ជាពិសេសវិធីសាស្រ្ដក្នុងការដឹកនាំ ដើម្បីទុក​ជាមូលដ្ឋានគ្រឹះសំខាន់សម្រាប់មន្រ្ដីរាជការក្នុងការអនុវត្តការងាររបស់ខ្លួនឱ្យបានល្អដល់ប្រជាពលរដ្ឋ៕ អត្ថបទ៖វ៉ន ដារ៉ា

បណ្ដាញសង្គម

ព័ត៌មានថ្មីៗ

កាកបាទក្រហមកម្ពុជា បើកយុទ្ធនាការបរិច្ចាគឈាមដ៏ធំក្រោមប្រធានបទ «តំណក់ឈាមមនុស្សធម៌! ផ្តល់ឈាមសង្គ្រោះជីវិត»
06/22/2026 02:06 PM
ក្រសួងការងារ បើកវគ្គបណ្តុះបណ្តាលរយៈពេល ៣ថ្ងៃ ដើម្បីពង្រឹងសមត្ថភាពជនបង្គោលយេនឌ័ររបស់ក្រសួង
06/22/2026 02:06 PM
ជប៉ុន​​ផ្ដល់ឥណទានសម្បទានប្រមាណ ១៦២.៧ លានដុល្លារអាម៉េរិក ដើម្បីអនុវត្តគម្រោង​ស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ
06/22/2026 02:06 PM
រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច
06/22/2026 02:06 PM
មន្រ្ដីជំនាញ៖ការសិក្សារំហូរទេសចរជាយុទ្ធសាស្រ្តពីអ្នកជំនាញរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តបាត់ដំបង
06/22/2026 02:06 PM
ភាគីថៃជូនដំណឹងជាផ្លូវការមកកម្ពុជា​អំពីការ​ជ្រើសរើស​អ្នកផ្សះផ្សាចំនួនពីររូបរួចហើយ ដើម្បីចូលរួម​ក្នុង​យន្តការផ្សះផ្សាដោយបង្ខំ​ ក្រោម​អនុសញ្ញា UNCLOS
06/22/2026 01:06 PM
បាល់ទាត់ពិភពលោក ២០២៦៖ ជាងកាត់សក់នៅ LA ផ្តល់សេវាកាត់សក់ឥតគិតថ្លៃ ស្វាគមន៍អ្នកគាំទ្របាល់ទាត់
06/22/2026 01:06 PM
ភ្ញៀវទេសចររាប់ម៉ឺននាក់ទៅលេងកម្សាន្តទឹកដីស្រុកសំឡូត ខេត្តបាត់ដំបង ក្នុងរដូវកាលបៃតង និងជារដូវកាលប្រមូលផលផ្លែឈើ
06/22/2026 01:06 PM
សហគ្រិនក្នុងស្រុក​ បង្ហាញក្ដីរីករាយ​ ខណៈសន្ទុះគាំទ្រផលិតផលខ្មែរពីពលរដ្ឋបន្តមានការ​កើនឡើង
06/22/2026 01:06 PM
រដ្ឋបាលរាជធានីភ្នំពេញ បន្តស្តារប្រព័ន្ធលូ និងសម្អាតទរទឹកភ្លៀងលើផ្លូវចំនួន ១០ខ្សែទៀតដើម្បីបញ្ចៀសការជន់លិចក្នុងរដូវវស្សានេះ
06/22/2026 01:06 PM